សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង
សម្តេចធិបតី ហ៊ុន ម៉ាណែត៖នៅទូទាំងពិភពលោកនិន្នាការផ្លាស់ប្តូរចំនួនបីកំពុងរៀបចំរដ្ឋបាលសាធារណៈឡើងវិញទោះបីជាក្នុងកម្រិត និងល្បឿនខុសៗគ្នាក៏ដោយ
កិច្ចប្រជុំ ACCSM និង ACCSM+3 ជំរុញនវានុវត្តន៍ការផ្ដល់សេវាសាធារណៈកាន់តែប្រសើរនៅក្នុងតំបន់

ព័ត៌មានសំខាន់ៗ

លោក​ គីម ជុង​អ៊ុន បង្ហាញមុខ​កូនស្រីក្នុងពេល​ការសាកល្បង​មី​ស៊ី​ល​បាលី​ស្ទីក

2022/11/19 06:27:03 pm        754
​កូរ៉េខាងជើង៖ មេដឹកនាំ​​កូរ៉េខាងជើងលោក គីម ជុង​អ៊ុន បានបង្ហាញ​កូនស្រី​របស់លោក​ទៅកាន់​ពិភពលោក​ជា​លើកដំបូងនៅក្នុង​រូបថត​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​ ក្នុងពេល​ពិនិត្យមើល​ការបាញ់​បង្ហោះ​មី​ស៊ី​ល​បាលី​ស្ទីក​ធំ​បំផុត ​របស់​ប្រទេស​នេះ​កាល​ពីមួយ​ថ្ងៃមុន​។ ​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ KCNA បាន​រាយការណ៍​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ប្រទេស​កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទីក​អន្តរទ្វីប Hwasong-17 (ICBM) កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​។ ទោះជា​យ៉ាងណាអ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត​នោះ​គឺ​វត្តមាន​របស់​កូនស្រី​លោក គីម ដែល​វត្តមាន​កូនស្រី​របស់លោក​មិនដែល​ត្រូវបាន​បង្ហាញ​ជា​សាធារណៈ​នោះទេ​កាល​ពីមុនមក​។​ ​សារព័ត៌មាន KCNA មិនបាន​បង្ហាញ​ឈ្មោះ​ក្មេងស្រី ដែល​គេ​បានឃើញ​ក្នុង​រូបថត​កាន់​ដៃ​ឪពុក​របស់​នាង ខណៈ​សម្លឹងមើល​មី​ស៊ី​ល​ដ៏​ធំ​។​​លោក Michael Madden អ្នកជំនាញ​ដឹកនាំ​ប្រទេស​កូរ៉េខាងជើង​នៅ​មជ្ឈមណ្ឌល Stimson មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​និយាយថា នេះ​គឺជា​លើកដំបូងដែល​យើង​បានឃើញ​កូនស្រី​លោក គីម ជុង​អ៊ុន នៅក្នុង​ព្រឹត្តិការណ៍​សាធារណៈ​។ អ្នកជំនាញ​និយាយថា​ លោក គីម ត្រូវបាន​គេ​ដឹងថា​មានកូន ៣នាក់ ស្រី ២នាក់ និង​ប្រុស​ម្នាក់៕អត្ថបទ៖ ប៊ុនថន

ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គនិយមវៀតណាម បានមកដល់កកម្ពុជាហើយ

2022/11/19 03:49:54 pm        710
ភ្នំពេញ៖ ឯកឧត្ដម វឿង ឌីញហ្វេ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គនិយមវៀតណាម បានមកដល់ព្រះរាជាណាចក្រកកម្ពុជាហើយ នៅព្រឹកថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន AIPA លើកទី៤៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រោមមូលបទ««បោះជំហានជាមួយគ្នា ដើម្បីនិរន្តរភាព បរិយាប័ន្ន និងភាពធន់របស់អាស៊ាន»។ តបតាមការ អញ្ជើញរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម វឿង ឌីញ ហ្វេ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម មកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋឋសភានៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។ អគ្គលេខាធិការដ្ឋានរដ្ឋសភាបានបន្តថា នៅក្នុងកំឡុងពេលទស្សនកិច្ចនេះ ឯកឧត្ដម វឿង ឌីញ ហ្វេ នឹងចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម វឿង ឌីញ ហ្វេ ក៏នឹងចូលជួបសម្ដែងការគួរសមជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ផងដែរ។ឯកឧត្តម វឿង ឌីញ ហ្វេ នឹងជួបសវនាការ និងពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា រកម្ពុជា ដើម្បីពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេស ទាំងពីរ និងដើម្បីប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលត្រូវបានកំណត់ជា “ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម”។ នៅក្រោយជំនួប ភាគីទាំងពីរ នឹងអញ្ជើញចុះ ហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងរដ្ឋសភាទាំងពីរ កម្ពុជា-វៀតណាម និងរវាងអគ្គលេខាធិការដ្ឋាន រដ្ឋសភាកម្ពុជា និងខុទ្ទកាល័យរដ្ឋសភាវៀតណាម។នៅក្នុងដំណើរទស្សនកិច្ចនេះដែរ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម នឹងអញ្ជើញដាក់កម្រង ផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ មណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងវិមានមិត្តភាពកម្ពុជា-វៀតណាម៕

មនុស្ស​ ៦នាក់ស្លាប់ និង ​៣០​នាក់​រង​របួស​ក្នុង​ការ​ផ្ទុះ​ធុង​ឧស្ម័ន​នៅ​ភាគ​ខាងជើង​ប្រទេស​អ៊ីរ៉ាក់​

2022/11/18 10:19:53 pm        703
​អ៊ីរ៉ាក់៖ នគរបាល និង​មន្ត្រី​សុខាភិបាល​បាន​និយាយ​ថា មនុស្ស ៦នាក់​ស្លាប់ និង ៣០​នាក់​បាន​រង​របួស​កា​ល​ពី​ថ្ងៃ​ព្រហស្បតិ៍ ខណៈ​ធុង​ឧស្ម័ន​ដ៏​ធំ​មួយ​បាន​ផ្ទុះ​នៅ​ក្នុង​តំបន់​លំនៅឋាន​មួយ​កន្លែង​ក្នុង​ទីក្រុង Sulaimaniya ភាគ​ខាងជើង​ប្រទេស​អ៊ីរ៉ាក់​។ ​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​បាន​នឹង​កំពុង​បន្ត​ស្វែងរក​មនុស្ស​បាត់​ខ្លួន​ពី​លំនៅឋាន​ដែល​បាក់​រលំ ហើយ​មន្ត្រី​សុខាភិបាល​បាន​និយាយ​ថា ​ចំនួន​អ្នក​ស្លាប់​អាច​នឹង​កើន​ឡើង​។​ នគរបាល​និយាយ​ថា ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​ការពារ​ជន​ស៊ីវិល បាន​គ្រប់គ្រង​អគ្គិភ័យ​ដែល​បាន​បំផ្លាញ​លំនៅឋាន​ជាច្រើន​ខ្នង និង​បំផ្លាញ​រថយន្ត​យ៉ាងហោចណាស់​ប្រាំ​គ្រឿង​។ មន្ត្រី​នគរបាល​និយាយ​ថា យ៉ាងហោចណាស់​លំនៅឋាន ​៣​ខ្នង​ត្រូវ​បាន​បំផ្លាញ​ទាំងស្រុង​ដោយ​ការ​ផ្ទុះ​ធុង​ហ្គាស​ចម្អិន​អាហារ៕អត្ថបទ៖ ប៊ុនថន

មនុស្ស ២១​នាក់​ស្លាប់ និង​ច្រើន​នាក់​រង​របួស​នៅ​ពេល​អគ្គិភ័យ​បាន​ឆេះ​អគារ​ក្នុង​តំបន់ ​Gaza

2022/11/18 09:48:35 pm        584
​ហ្កាហ្សា៖ មន្ត្រី​សុខាភិបាល និង​គ្រាអាសន្ន​ស៊ីវិលបាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា យ៉ាងហោចណាស់​មនុស្ស ២១​នាក់​ស្លាប់ និង​ជាច្រើន​នាក់​ផ្សេងទៀត​បាន​រងរបួស ខណៈ​អគ្គិភ័យ​បាន​ឆាបឆេះ​អគារ​មួយកន្លែង ដែល​ប្រជាជន​បានមក​ចូលរួម​ពិធីជប់លៀង​មួយ​នៅ​តំបន់​ Gaza​។ វា​បាន​ប្រើពេល​ជាង​មួយ​ម៉ោង​ដើម្បី​គ្រប់គ្រង​អណ្តាតភ្លើង​ដ៏​ធំ​ ដែល​បាន​ឆាបឆេះ​នៅ​ជាន់​ខាងលើ​អគារ​លំនៅឋាន​កម្ពស់ ៤​ជាន់​នៅក្នុង​ជំរំ​ជនភៀសខ្លួន Jabalia ដែលមាន​ប្រជាជន​រស់នៅ​ច្រើន​នៅ​ភាគ​ខាងជើង​តំបន់ Gaza​។​ ​រថយន្ត​សង្គ្រោះបន្ទាន់​បាន​ប្រញាប់ប្រញាល់​បញ្ជូន​អ្នករបួស​ជាច្រើន​នាក់ ​ទៅកាន់​មន្ទីរពេទ្យ​ក្នុង​តំបន់។ ក្រសួងមហាផ្ទៃ​តំបន់ Gaza និយាយថា ការស៊ើបអង្កេត​បឋមបាន​បង្ហាញថា ប្រេងសាំង​ដ៏​ច្រើនសន្ធឹក​សន្ធាប់ត្រូវបាន​គេ​រក្សាទុក​នៅ​កន្លែង​នោះ ដែល​បង្ក​ជា​អគ្គិភ័យដែល​បាន​ឆាបឆេះអគារ​យ៉ាង​រហ័ស​។ សាក្សី​និយាយថា ពួកគេ​បានឮ​សំឡេង​ស្រែក ប៉ុន្តែ​ពួកគេ​មិនអាច​ជួយ​អ្នក​ដែល​នៅ​ខាងក្នុង​បាន ដោយសារតែ​អណ្តាតភ្លើង​ឆេះ​ខ្លាំង​។ ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​នលោក Mahmoud Abbas បានចាត់ទុក​ឧប្បត្តិ​ហេតុនេះ​ថា​ ជា​សោកនាដកម្ម​របស់​ប្រទេស​។​​លោក Hussein Al-Sheikh អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ប្រតិបត្តិ​អង្គការ​រំដោះ​ប៉ា​ឡេ​ស្ទី​ន (PLO) បាន​និយាយនៅក្នុង​សេចក្តីថ្លែងការណ៍​ថា អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន​បាន​ជំ​រុញឱ្យ​អ៊ីស្រាអែល​បើក​ច្រក Erez ជាមួយ​តំបន់ Gaza ដើម្បី​ដឹកជញ្ជូន​ក្នុងករណី​ធ្ងន់ធ្ងរ​ដើម្បី​ព្យាបាល​អ្នករបួស​ប្រសិនបើ​ចាំបាច់​។ ជំរំ Jabalia គឺជា​ជំរំ​ជនភៀសខ្លួន​មួយ​ក្នុងចំណោម​ជំរំ​ចំនួន​ប្រាំបី​នៅក្នុង​តំបន់ Gaza ដែលមាន​ប្រជាជន​ចំនួន ២.៣លាន​នាក់ និង​ជា​ជំរំ​មួយ​ក្នុងចំណោម​ជំរំ​ដែលមាន​ប្រជាជន​រស់នៅ​ច្រើន​បំផុត​នៅលើ​ពិភពលោក៕អត្ថបទ៖ ប៊ុនថន

កូរ៉េខាងជើង​សាកល្បង​អាវុធ​ដែល​គេ​សង្ស័យ​ថា ​ជា​មី​ស៊ី​ល​អន្តរទ្វីប​បាលី​ស្ទីក ICBM នៅ​ថ្ងៃ​សុក្រ​នេះ​

2022/11/18 07:23:16 pm        387
​កូរ៉េខាងត្បូង​៖ កូរ៉េខាងត្បូង​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា កូរ៉េខាងជើង​បាន​បាញ់​នូវ​អ្វី​ដែល​ទីក្រុង​សេ​អ៊ូ​ល​បាន​និយាយ​ថា ជា​មី​ស៊ី​ល​អន្តរទ្វីប​បាលី​ស្ទីក ICBM មួយថ្ងៃ​បន្ទាប់ពី​ការបាញ់​មី​ស៊ី​ល​ខ្នាតតូច​ជាង​នេះ​មួយ​គ្រាប់ និង​ព្រមាន​ការឆ្លើយតប​យ៉ាងខ្លាំង​ក្លា​ខាង​យោធា​ទៅកាន់​សហរដ្ឋអាមេរិក​ ចំពោះ​ការបង្កើន​វត្តមាន​សន្តិ​សុខ​របស់ខ្លួន​នៅក្នុង​តំបន់​។ ​អង្គភាព​ឆ្មាំ​សមុទ្រ​ជប៉ុនក៏បាន​រាយការណ៍​ផងដែរ​ពី​ការបាញ់​នេះដោយ​និយាយថា​ អាវុធ​នេះ​ត្រូវគេ​រំពឹងថា​នឹង​ធ្លាក់​ចូលក្នុង​សមុទ្រ​ភាគ​និរតី​នៃ​ភាគ​ខាងជើង​កោះ​ហុក​កៃ​កូ ​(Hokkaido) ​របស់​ជប៉ុន​។ ​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង បាន​និយាយថា មី​ស៊ី​ល​នេះអាចជា​មី​ស៊ី​ល​អន្តរទ្វីប​បាលី​ស្ទីក ICBM ជា​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ​ជាងគេ​បំផុត​របស់​កូរ៉េខាងជើង ដែល​ត្រូវបាន​ផលិតឡើង​ដើម្បី​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​។​ ​សូម​រម្លឹក​ថា កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី១៧ ខែ​វិច្ឆិកា កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​រយៈ​ចម្ងាយ​ខ្លី​មួយ​គ្រាប់ ខណៈ​រដ្ឋមន្ត្រីការបរទេស​របស់ខ្លួនគឺ​លោកស្រី Choe Son Hui បាន​ព្រមាន​ពី​ការ​ឆ្លើយ​តប​ដ៏​ខ្លាំងក្លា​ខាង​យោធាទៅកាន់​សហរដ្ឋអាមេរិក ​ចំពោះ​ការបង្កើន​វត្តមាន​យោធា​របស់ខ្លួន​នៅក្នុង​តំបន់ ដោយ​និយាយថា​ ទីក្រុង Washington កំពុង​លេងល្បែង​ដែល​នឹងធ្វើ​ឲ្យ​ខ្លួនឯង​ស្ដាយក្រោយ​។​សេចក្ដីថ្លែងការណ៍​រប​ស់លោក​ស្រី Choe គឺជា​ការឆ្លើយតប​ជា​ផ្លូវការ​លើកដំបូង​របស់​កូរ៉េខាងជើង ចំពោះ​ជំនួប​កំពូល​ត្រីភាគីរបស់លោក​ប្រធានាធិបតី​អាមេរិក Joe Biden ជាមួយ​សមា​ភាគីរបស់លោកគឺកូរ៉េខាងត្បូង និង​ជប៉ុននៅក្នុង​ជំនួប​ ASEAN​ កាលពី​ថ្ងៃអាទិត្យ​សប្ដាហ៍​មុន ដោយ​រិះគន់​ការសាកល្បង​អាវុធ​របស់​ទីក្រុង​ព្យុងយ៉ាង​។​ ​កូរ៉េខាងជើង​បាន​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទីក​ដ៏​ច្រើន​មិន​ធ្លាប់មាន ដែ​លស្ថិតក្រោម​បម្រាម​នៃ​សេចក្ដីសម្រេច​របស់​អង្គការ​សហ​ប្រជ​ជាតិ ដែល​បានដាក់​ជុំវិញ​ការសាកល្បងមី​ស៊ី​ល និង​កម្មវិធី​នុយក្លេអ៊ែរ​របស់​ទីក្រុងព្យុងយ៉ាង និង​មាន​ក្ដីបារម្ភ​ថា លោក​ Kim នឹង​បន្ត​ការសាកល្បង​នុយក្លេអ៊ែរ​ដំបូងរបស់ខ្លួន​ចាប់តាំងពី​ឆ្នាំ​២០១៧ មក​៕អត្ថបទ៖ សុខមាន

សម្ព័ន្ធ​យោធា​ណា​តូ​ជួប​បញ្ហា​ប្រឈម​ថ្មី ខណៈ​សង្គ្រាម​អ៊ុយ​ក្រែ​ន​ហៀរ​ចូល​ទឹកដី​ប៉ូឡូញ​

2022/11/18 06:54:34 pm        425
​អ៊ុយក្រែន៖ សង្គ្រាម​រុស្ស៊ី​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន បានធ្វើ​ឲ្យ​សម្ព័ន្ធ​យោធា​ណា​តូ​រំជើបរំជួល​នៅ​សប្ដាហ៍​នេះ ​នៅ​ពេល​មី​ស៊ី​ល​មួយ​គ្រាប់​បាន​ផ្ទុះ​នៅ​ក្នុង​ភូមិ​មួយ​របស់​ប្រទេស​ប៉ូឡូញ ជិត​ព្រំដែន​អ៊ុយ​ក្រែ​ន​សម្លាប់​មនុស្ស ​២​នាក់។ ​ភ្លាមៗ​ក្រោយ​ការ​ផ្ទុះ​កាលពី​ថ្ងៃ​អង្គារ ប្រធានាធិបតី​ប៉ូឡូញ​លោក Andrzej Duda បាន​និយាយ​ថា ការ​ផ្ទុះ​ដែល​បាន​ត្រូវ​ចំ​ភូមិ Przewodow ជា​ភូមិ​មួយ​មាន​ប្រជាពលរដ្ឋ​រស់នៅ​រាប់​រយ​នាក់ ភាគច្រើន​ទំនងជា​មី​ស៊ី​ល​ផលិត​ដោយ​រុស្ស៊ី ខណៈ​ការស៊ើបអង្កេត​នៅតែ​បន្ត​។ សេចក្ដីថ្លែងការណ៍​រប​ស់​លោក​បាន​បង្ក​ឲ្យ​មាន​ភាព​ច្របូកច្របល់​ទូទាំង​ពិភព​លោក ខណៈ​ក្រុម​មេដឹកនាំ​សម្ព័ន្ធ​ណា​តូ​បាន​បង្ហាញ​ឆន្ទៈ​របស់​ខ្លួន ​ក្នុង​ការ​ការពារ​ទឹកដី​មិន​ឲ្យ​បាត់បង់​សូម្បី​តែមួយ​សង់ទីម៉ែត្រ ​នៅក្នុង​បណ្ដា​ប្រទេស​ជា​សមាជិក​សម្ព័ន្ធ​យោធា​ធំ​បំផុត​របស់​ពិភពលោក ដែល​ប៉ូឡូញ​ជា​សមាជិក​ផង​ដែរ​នោះ​។​ក្រុម​អ្នកវិភាគ​ខាង​យោធាបាន​សរសេរ​បង្ហោះ​តាម​បណ្ដាញ​សង្គម ​ដោយ​លើកឡើងថា​នេះអាចជា​ពេលវេលា​មួយ ​នៅពេល​សម្ព័ន្ធ​យោធា​នេះនឹងត្រូវ​ប្រើ​មាត្រា​ទី​៤ ជាការ​ប្រឹក្សា​យោបល់​រវាង​ក្រុម​ប្រទេស​សមាជិក​ណា​តូ នៅពេល​មាន​សមាជិក​ណាមួយគិតថា ​ខ្លួន​ត្រូវបាន​រង​ការ​គំរាម ឬប្រើ​មាត្រា​ទី​៥ នៅពេល​ការវាយប្រហារ​មួយ​ត្រូវបាន​ចាត់ទុកជា​អំពើហិង្សាប្រឆាំងនឹង​សម្ព័ន្ធ​យោធា​នេះ​ទាំងមូល ដែល​នឹង​អនុញ្ញាត​ឲ្យ​អង្គការ​ណា​តូស​ម្រេ​ច​ចិត្ត​លើ​វិធាន​ការ ដែល​ខ្លួន​មើលឃើញថា សម​ហេតុផល​ក្នុងការ​ការពារ​ក្រុម​សមាជិក​របស់ខ្លួន​។ ​នៅ​ថ្ងៃ​ជាមួយគ្នា​នោះដែរ ទាហាន​រុស្ស៊ី​បាន​បាញ់​សន្ធាប់​លើ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​អ៊ុយ​ក្រែ​ន ជា​រលក​នៃ​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​។ ចំណែកប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​ Volodymyr Zelenskyy បាន​ហៅ​ការផ្ទុះ​នៅក្នុង​ប្រទេស​ប៉ូឡូញថា ​ជា​ការរីក​សង្គ្រាម​ដ៏​ធំ ហើយ​ថា​យើង​ត្រូវតែ​ចាត់វិធានការ​៕អត្ថបទ៖ សុខមាន

ក្រុមគ្រួសារ​ជនរងគ្រោះ​ធ្លាក់​យន្តហោះ MH17 បាន​ធូរស្រាល​ចិត្ត ក្រោយ​ដឹង​ការពិត

2022/11/18 06:30:05 pm        510
​អ៊ុយក្រែន៖ ក្រុមគ្រួសារ​ជនរងគ្រោះ​ក្នុង​យន្តហោះ MH17 របស់​ក្រុមហ៊ុន​អាកាសចរណ៍ Malaysia Airlines ដែល​ត្រូវ​បាន​បាញ់​ទម្លាក់​កាលពី​ឆ្នាំ​២០១៤ បាន​បង្ហាញ​អារម្មណ៍​ធូរស្រាល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ បន្ទាប់ពី​តុលាការ​ហូ​ឡង់​បាន​កាត់ទោស​កំបាំងមុខ​លើ​បុរស​ជនជាតិ​រុស្ស៊ី ​២​នាក់ និង​បុរស​អ៊ុយ​ក្រែ​ន​ម្នាក់​ពី​បទ​ឃាតកម្ម និង​កាត់ទោស​ពួកគេ​ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត​។ ​អ្នកស្រី Meryn O'Brien ដែល​បាន​បាត់បង់​កូនប្រុស​របស់​គាត់​ឈ្មោះ Jack វ័យ​ ២៥​ឆ្នាំ​ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​នោះ​បាន​និយាយ​ថា ខ្ញុំ​មាន​អារម្មណ៍​ធូរស្រាល​ហើយ។ ខ្ញុំ​មាន​អារម្មណ៍​ថា ដំណើរ​ការ​នេះ​បាន​ឈាន​ដល់​ទី​បញ្ចប់ ហើយ​វា​យុត្តិធម៌​ខ្លាំង​ណាស់។ ​ខ្ញុំ​ក៏​មាន​អារម្មណ៍​ ដូចជា​អ្នក​ផ្សេង​ទៀត​ដែល​ចង់​លឺ​ការពិត​ក្នុង​តុលាការ​នោះ​អញ្ចឹង​ដែរ​។ ប្ដី​របស់​អ្នកស្រី​គឺ​លោក Jon បាន​បន្ថែម​ថា នេះ​ជា​ការ​ឈ្លានពាន​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​ដែល​បាន​សម្លាប់​មនុស្ស ​២៩៨​នាក់​នៅ​លើ​យន្តហោះ MH17 ហើយ​យើង​ចង់​ឃើញ​ការ​បញ្ចប់​ការឈ្លានពាន​របស់​ពួកគេ និង​ការ​បញ្ចប់​សង្គ្រាម​នោះ​។ ក្រុម​គ្រួសារ​ជនរងគ្រោះ​ជាច្រើន​បាន​អង្គុយ​ជូត​ទឹកភ្នែកក្នុង​បន្ទប់​តុលាការ ខណៈ​ប្រធាន​ចៅ​ក្រុម Presiding Judge Hendrik Steenhuis បាន​សាលក្រម​។​ទីក្រុង Moscow បាន​ច្រាន​ការ​ជាប់​ពាក់ព័ន្ធ ឬ​ការទទួលខុសត្រូវ​សម្រាប់​ការ​ធ្លាក់​យន្តហោះ MH17 កាលពី​ឆ្នាំ​២០១៤ ​ក៏​រុស្ស៊ី​បាន​ច្រានចោល​ពី​វត្តមាន​ណាមួយ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ដែរ​។​ ​ក្រសួងការបរទេស​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ខ្លួន​នឹង​ពិនិត្យ​ទស្សន​របស់​តុលាការ​ហូ​ឡង់​ដែល​និយាយ​ថា ក្រុមហ៊ុន​អាកាសចរណ៍ Malaysian airline ត្រូវ​បាន​បាញ់​ទម្លាក់​កាលពី​ឆ្នាំ​២០១៤ ដោយ​មី​ស៊ី​ល BUK ផលិត​ដោយ​រុស្ស៊ី​៕អត្ថបទ៖ សុខមាន

នាយករដ្ឋមន្ត្រីអូស្ត្រាលី ថ្លែងអំណរគុណអាស៊ាន ពិសេសសម្ដេចតេជោ ក្រោយមីយ៉ាន់ម៉ា ដោះលែង សាស្ត្រាចារ្យ Turnell

2022/11/18 05:46:06 pm        407
ភ្នំពេញ៖ ឯកឧត្តម Anthony Albanese នាយករដ្ឋមន្រ្តីនៃប្រទេសអូស្រ្តាលី សូមថ្លែងអំណរគុណចំពោះមិត្តអាស៊ានរបស់យើងជាពិសេសសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើជាប្រធានអាស៊ាន និងទប់ទល់បាននូវសម្ពាធផ្សេងៗ ប៉ុន្តែមិត្តផ្សេងទៀតនៅក្នុងអាស៊ាន តែងតែប្រកាន់ខ្ជាប់នូវតម្រូវការលើការដោះលែងលោកសាស្រ្តាចារ្យ Turnell”។

តុលាការ​ហូ​ឡង់​កាត់ទោស​ជនសង្ស័យ​ ៣​នាក់​ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត​ពាក់ព័ន្ធ​ករណី​បាញ់​ទម្លាក់​យន្តហោះ MH17

2022/11/18 05:38:15 pm        388
​ហូឡង់៖ តុលាការ​របស់​ប្រទេស​ហូ​ឡង់​បាន​កាត់ទោស​បុរសដែល​ជាប់​ពាក់ព័ន្ធ​នឹង​រុស្ស៊ី​ចំនួន ​៣​នាក់ តែ​បាន​លើកលែងទោស​ម្នាក់​ពីបទ​តួនាទី​របស់​ពួកគេ​ក្នុង​ការបាញ់​ទម្លាក់​យន្តហោះ​ម៉ាឡេស៊ី MH17។​ ​បុរស​ទាំងនោះដែល ​២​នាក់​ជា​ជនជាតិ​រុស្ស៊ី និង​ម្នាក់​ជា​ជនជាតិ​អ៊ុយ​ក្រែ​ន​ត្រូវបាន​រកឃើញថា​ មានទោស​ពីបទ​ឃាតកម្ម ​និង​ធ្វើ​ឲ្យ​យន្តហោះ​ធ្លាក់ដោយ​ចេតនា ដោយ​តុលាការ​ក្រុងឡាអេ​បាន​អង្គុយ​នៅក្នុង​បន្ទប់​កាត់ក្ដី​ ដែលមាន​ការការពារ​ស​ន្តិ​សុខ​យ៉ាង​តឹងរ៉ឹងនៅ​អាកាសយានដ្ឋាន​របស់​ប្រទេស​ហូ​ឡង់​កាលពី​ថ្ងៃ​ព្រហស្បតិ៍។ ​បុរស​ទាំង ​៣​នាក់​ដែលជា​អតីត​ទីភ្នាក់ងារ​ចារកម្ម​រុស្ស៊ីគឺលោក Igor Girkin និង​លោក Sergey Dubinsky និង​ជនជាតិ​អ៊ុយ​ក្រែ​ន​លោក Leonid Kharchenko ដែលជា​មេដឹកនាំ​ក្រុម​បំបែក​ខ្លួន​ម្នាក់ ត្រូវបាន​កាត់ទោស​កំបាំង​មុខ​ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត។ ជនសង្ស័យ​ទី​៤ ជា​ជនជាតិ​រុស្ស៊ីលោក Oleg Pulatov ត្រូវបាន​រួច​ទោស។ ​ប្រធាន​ចៅក្រម​លោក Hendrik Steenhuis បាន​និយាយថា មានតែ​ការកាត់ទោស​ឲ្យ​បាន​ធ្ងន់ធ្ងរ​បំផុត​ទេ ទើប​សម​នឹង​ទង្វើ​ដែល​ជនសង្ស័យ​ទាំងនោះ​បាន​ប្រព្រឹត្តិ ដែល​បានសម្លាប់​អាយុជីវិត​ជនរងគ្រោះ​ជាច្រើន និង​បង្ក​ការឈឺចាប់​យ៉ាងខ្លាំង​ដល់​ក្រុម​សាច់ញ្ញាតិ​ជាច្រើន​ដែល​នៅមាន​ជីវិត​។​ជនសង្ស័យ​ទាំងនោះទំនងជា​នឹងមិន​ទទួល​ការកាត់ទោស​ឆាប់ៗ​ខាងមុខ​នោះទេ ព្រោះ​ពួកគេ​នៅតែ​ស្ថិត​ក្រៅច្បាប់នៅឡើយ។ ក្រុម​រដ្ឋអាជ្ញា ​និង​ជនសង្ស័យមាន​ពេលវេលា​ ២​សប្ដាហ៍​ក្នុងការ​ប្ដឹងទៅ​ឧទ្ធរណ៍​។​ ​សាលក្រម​នេះធ្វើឡើង រយៈពេល​ ៨​ឆ្នាំក្រោយ​យន្តហោះ Boeing 777 ហោះ​ចេញពី​ទីក្រុង Amsterdam​ ទៅកាន់​ទីក្រុង Kuala Lumpur ត្រូវបាន​ធ្លាក់​ពេល​កំពុង​ហោះហើរ​នៅ​វាលស្រែ​តំបន់ Donetsk ភាគ​ខាងកើត​របស់​ប្រទេស​អ៊ុយ​ក្រែ​នកាលពី​ថ្ងៃទី​១៧ ​ខែកក្កដា ឆ្នាំ២០១៤ សម្លាប់​អ្នកដំណើរ​ទាំងអស់ ​២៩៨​នាក់ ​និង​ក្រុម​សមាជិក​យានិក ​១៥​នាក់នៅលើ​យន្តហោះ៕អត្ថបទ៖ សុខមាន

លោកស្រី Nancy Pelosi​ លាលែង​ពី​តំណែង​ប្រធានសភា ក្រោយ​បក្ស​សាធារណរដ្ឋ​ឈ្នះ​ការបោះឆ្នោត​ពាក់កណ្ដាល​អាណ​ត្តិ​

2022/11/18 05:20:30 pm        453
​អាមេរិក៖ លោកស្រី Nancy Pelosi ដែល​បាន​ដឹកនាំ​បក្ស​ប្រជាធិបតេយ្យ​ក្នុង​សភា​អាមេរិកជិត ​២០​ឆ្នាំបានប្រកាសថា លោកស្រីនឹង​ចុះ​ចេញពី​តួនាទី​។ លោកស្រីវ័យ ៨២​ឆ្នាំ​រូបនេះគឺជា​សមាជិក​មកពី​គណបក្ស​ប្រជាធិបតេយ្យ​ដ៏​មានអំណាច​បំផុត​ក្នុង​សភា និង​ជា​ស្ត្រី​ដំបូង​ដែល​កាន់តំណែង​ជា​ប្រធានសភា។ ​លោកស្រីនឹង​បន្ត​តំណាង​ឲ្យ​រដ្ឋ California ក្នុង​សភា​ជាន់​ទាប​របស់​លោកស្រី​។ ការប្រកាស​របស់​លោក​ស្រី​មាន​ឡើង ខណៈ​គណបក្ស​សាធារណរដ្ឋ​ត្រូវបាន​ព្យាករណ៍​ថានឹង​ដណ្ដើមបាន​សភា​មក​វិញ ក្រោយ​ការបោះឆ្នោត​ពាក់កណ្ដាល​អាណ​ត្តិ​។ លោក Kevin McCarthy មកពី​គណបក្ស​សាធារណរដ្ឋ​បាន​ឈ្នះ​ការតែងតាំង​របស់​បក្ស​ជា​ប្រធាន​សភា​ក្នុង​សភា​ថ្មី និង​ទំនងជា​បន្តវេន​ពី​លោក​ស្រី Pelosi​។ ​លោកស្រី Pelosi បាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ក្នុង​សភាកាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ខ្ញុំនឹង​មិន​ស្វែងរក​ការ​ជាប់​ឆ្នោត​ជាថ្មី ជា​មេដឹកនាំ​បក្ស​ប្រជាធិបតេយ្យ​នៅក្នុង​សភា បន្ទាប់​ទៀត​នោះទេ ។ ពេលវេលាបានមក​ដល់​ហើយ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ ក្នុង​ការដឹង​ក​នាំ​ការប្រជុំ​របស់​គណ​បក្ស​ប្រជាធិបតេយ្យ​។ សូមបញ្ជាក់ថា លោកស្រី Pelosi នឹង​កាន់តំណែង​ជា​ប្រធានសភារហូតដល់​ខែមករា នៅ​ពេល​អ្នកគ្រប់គ្រង​សភា​ថ្មី​ចូលកាន់​តំណែង​។ ​ហើយ​លោកស្រីនឹង​នៅតែមាន​អាសនៈ​ដែល​លោកស្រី​ដណ្ដើមបាន​ដំបូងក្នុង​ឆ្នាំ​១៩៨៧ រហូតដល់​ខែមករា ឆ្នាំ២០២៥៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាហ្សង់ទីនកំណត់ថ្ងៃទី ១៥ កក្កដាជា «ទិវាក្រុមបាល់ទាត់ជម្រើសជាតិ» រំលឹកជ័យជម្នះលើអង់គ្លេសនៅ World Cup 2026
08/07/2026 10:08 AM
អង្គការ UNICEF៖ កុមារម្នាក់ត្រូវបានសម្លាប់ក្នុងមួយថ្ងៃនៅតំបន់ហ្កាហ្សាចាប់តាំងពីបទឈប់បាញ់
08/07/2026 10:08 AM
ការវាយប្រហារដោយមីស៊ីលរបស់ក្រុមហ៊ូទី បានសម្លាប់កងកម្លាំងរដ្ឋាភិបាលយេម៉ែនរាប់សិបនាក់
08/07/2026 10:08 AM
កូរ៉េខាងជើងបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីរំលងសមុទ្រជប៉ុន មួយថ្ងៃក្រោយរិះគន់ការបង្កើនសមត្ថភាពយោធារបស់ជប៉ុន
08/07/2026 10:08 AM
សហព័ន្ធខ្មែរកីឡាហែលទឹកប្រកាសជាផ្លូវការពីការផ្លាស់ប្តូរឈ្មោះមកជាសហព័ន្ធកីឡាក្នុងទឹកកម្ពុជាវិញ
08/07/2026 10:08 AM
តម្លៃប្រេងកើនឡើងជុំវិញការព្រួយបារម្ភអំពីផែនការបើកច្រកសមុទ្រ Hormuz ឡើងវិញ
08/07/2026 09:08 AM
អ៊ីរ៉ង់ និងអូម៉ង់ ឈានដល់ការយោគយល់គ្នាលើកិច្ចព្រមព្រៀងបើកច្រកសមុទ្រ Hormuz ឡើងវិញ
08/07/2026 09:08 AM
អ៊ីរ៉ង់ព្យាយាមហាមប្រាមនាវាអាមេរិក ខណៈកិច្ចព្រមព្រៀងបើកច្រកសមុទ្រ Hormuz ជាមួយអូម៉ង់រីកចម្រើន
08/07/2026 08:08 AM
TOP STORY | អ្នករាយការណ៍ពិសេសសិទ្ធិមនុស្សនៅកម្ពុជានឹងដាក់របាយការណ៍ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានៅខែក្រោយ
08/06/2026 09:08 PM
ស្រែអំបិលឥណ្ឌូនេស៊ី រីកដុះដាលខ្លាំង ដោយសារគ្រោះរាំងស្ងួតបង្កឡើងពីបាតុភូតអែល នីញ៉ូ
08/06/2026 09:08 PM