សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»

ព័ត៌មានសំខាន់ៗ

សម្ដេចតេជោ ហ៊ុន សែន ៖ កម្ពុជាកំពុងខិតខំពុះពារធ្វើឲ្យសម្រេចចក្ខុវិស័យ ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០

2022/06/28 04:34:34 pm        469
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា កម្ពុជាកំពុងខិតខំពុះពារសម្រេចនូវចក្ខុវិស័យរបស់ខ្លួន ឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ហើយអត្រាភាពក្រីក្ររបស់ពលរដ្ឋ ត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ ខណៈកម្ពុជាកំពុងដោះខ្លួនចេញ ពីបញ្ហាវិបត្តិនៃជំងឺកូវីដ-១៩ ។នៅក្នុងមីទ្ធីងរំឭកខួបទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.០៦.១៩៥១-២៨.០៦ ២០២២) នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្រោមពន្លឺនៃសន្តិភាព ប្រជាជនកម្ពុជាសម្រេចបាននូវការផ្លាស់ប្តូរធំៗជាវិជ្ជមាន ប្រកបដោយមោទនភាពបំផុត ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច ។ សម្ដេចតេជោ បានបន្តថា ភាពក្រីក្ររបស់ប្រជាពលរដ្ឋ ត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ ជីវភាពរបស់ប្រជាជនត្រូវបានលើកកម្ពស់ជាលំដាប់ សន្តិសុខ សណ្ដាប់ធ្នាប់ សុខសុវត្ថិភាពក្នុងសង្គមមានភាពល្អប្រសើរ លទ្ធិប្រជាធិបតេយ្យចាក់ឫសកាន់តែរឹងមាំក្នុងសង្គមកម្ពុជា ខណៈនៅពេលបច្ចុប្បន្នកម្ពុជាមានចំណូលមធ្យមកម្រិតទាប និងកំពុងខិតខំឲ្យសម្រេចបាន នូវចក្ខុវិស័យ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ខាងមុខ ។ គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់នូវចក្ខុវិស័យរបស់ខ្លួន ឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ។ បើតាមធនាគារអភិវឌ្ឍន៍អាស៊ី បានព្យាករថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២២ នឹងកើនឡើង ៥,៣ភាគរយ និងនៅឆ្នាំ២០២៣ កើនដល់ ៦,៥ភាគរយ ដោយសារកំណើននៃការនាំចេញទំនិញ និងលំហូរវិនិយោគផ្ទាល់ពីបរទេស ៕ អត្ថបទ បាន សុខរិទ្ធិ

សុន្ទរកថាទាំងស្រុងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងមិទ្ទិញអបអរសាទរខួប៧១ឆ្នាំថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២)

2022/06/28 03:17:56 pm        955
ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងអង្គមិទ្ទិញអបអរសាទរខួប៧១ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២) នៅវិមាន៧មករា រាចជធានីភ្នំពេញ។ពិធីនេះ មានការចូលរួមពីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗរបស់គណបក្សប្រជាជនកម្ពុជា និងសមាជិក សមាជិកា ជាច្រើនរូបទៀត។ខាងក្រោមនេះ ជាសុន្ទរកថាទាំងស្រុងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងមិទ្ទិញអបអរសាទរខួប៧១ឆ្នាំថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២)៖

អេ​ស្ប៉ា​ញ​លើក​ឡើង​ថា​ ការចូល​ជា​សមាជិក​ណា​តូ​របស់​អ៊ុយ​ក្រែ​ន​មិន​អាចមាន​នៅលើ​តុ​ទេ

2022/06/27 06:50:10 pm        827
​អេស្ប៉ាញ៖ ប្រមុខ​ការបរទេស​អេ​ស្ប៉ា​ញ​លោក Jose Manuel Albares បាន​ប្រាប់​សារព័ត៌មាន El Pais កាលពី​ថ្ងៃអាទិត្យ​ថា សម្ព័ន្ធ​ណា​តូ (NATO)​ បាន​អញ្ជើញ​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelensky ឲ្យ​ចូលរួម​ក្នុង​ជំនួប​កំពូល​ដែល​នឹង​មកដល់​នាពេលខាងមុខ​ក្នុង​ទីក្រុង​ម៉ា​ល់​ឌ្រី​ត (Madrid) ប្រទេស​អេ​ស្ប៉ា​ញ ប៉ុន្តែ​មិន​មានន័យថា ប្លុក​នេះ​គ្រោង​នឹង​អនុញ្ញាត​ឲ្យ​ក្រុង Kiev ចូល​ជា​សមាជិក​របស់​ខ្លួន​ក្នុង​ពេល​ឆាប់ៗ​នេះឡើយ។ ​រដ្ឋមន្ត្រី​រូប​នេះ​បាន​និយាយ​ថា បញ្ហា​នៃ​ការ​អញ្ជើញ​អ៊ុយ​ក្រែ​ន​ឲ្យ​ចូល​ជា​សមាជិក​ណា​តូ មិន​ត្រូវ​បាន​លើក​មក​និយាយ​ទេ​។ ​នៅ​ពេល​ត្រូវបាន​សួរថា​ តើ​ប្លុក​សម្ព័ន្ធ​យោធា​នេះ​នឹង​នៅតែ​បើកទ្វារ​ទទួល​ក្រុង Kiev ឲ្យ​ក្លាយ​ជា​សមាជិក​នៅ​ពាក់​កណ្ដាល​វគ្គ​នេះ ​ឬ​យ៉ាងណា លោក​បាន​បន្ថែម​ថា ជម្រើស​នេះ​មិនដែល​មាននៅ​លើ​តុ​ទេ សូម្បីតែ​ពេលនេះ​។ ការពង្រីក​ខ្លួន​ទៅកាន់​ភាគ​ខាងកើត​របស់​ណា​តូ ត្រូវ​បាន​រុស្ស៊ី​លើក​ឡើង​ថា ជាហេតុ​ផល​មួយ​សម្រាប់​ការ​បើក​ការ​វាយលុក​របស់​ខ្លួន​ចូល​អ៊ុយ​ក្រែ​ន​កាលពី​ខែ​កុម្ភៈ​។​វិមាន​ក្រឹម​ឡាំង​បាន​ទាមទារ​ឱ្យ​អ៊ុយ​ក្រែ​ន​ប្រកាស​ជា​ផ្លូវការ​ថា ​ខ្លួន​ជា​ប្រទេស​អព្យាក្រឹត ដែល​នឹង​មិន​ចូលរួម​ក្នុង​អង្គការ​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​មួយ​នេះ​។ កាលពីដើម​សប្តាហ៍​នេះ ទីប្រឹក្សា​លោក​ប្រធានាធិបតី Zelensky គឺ​លោក Aleksey Arestovich បាន​និយាយ​ថា អ៊ុយ​ក្រែ​ន​គឺជា​ផ្នែក​មួយ​នៃ​សម្ព័ន្ធ​ណា​តូ​ តាម​ជាក់ស្ដែង​រួច​ទៅ​ហើយ ដោយ​ចង្អុល​ទៅ​ការ​សន្យា​របស់​បណ្តា​ប្រទេស​លោក​ខាង​លិច ដើម្បី​ជួយ​ឱ្យ​ប្រទេស​នេះ​យកឈ្នះ​ជម្លោះ​ជាមួយ​រុស្ស៊ី​៕អត្ថបទ៖ សុខមាន

លោក Zelenskyy៖ បេឡា​រុស​ត្រូវ​បាន​រុស្ស៊ី​ទាញ​ទម្លាក់​ចូល​ក្នុង​សង្គ្រាម ហើយ​វិមាន​ក្រឹម​ឡាំង​បានសម្រេច​ចិត្ត​ជំនួស​គ្រប់​បែប​យ៉ាង​

2022/06/27 06:15:16 pm        1326
​អ៊ុយក្រែន៖ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy បាន​និយាយ​ថា ប្រទេស​បេឡា​រុស​កំពុង​ត្រូវ​បាន​ទាញ​ទម្លាក់​ចូល​ទៅ​ក្នុង​សង្គ្រាម​កាន់តែ​សកម្ម​ ជាង​ការចាប់ផ្ដើម​ការវាយលុក​ពេញ​បន្ទុក​របស់​រុស្ស៊ី​ចូល​អ៊ុយ​ក្រែ​ន ហើយ​ថាវិមាន​ក្រឹម​ឡាំង​បានសម្រេច​គ្រប់​បែប​យ៉ាង​រួច​ទៅ​ហើយ។ ​លោក Zelenskyy និយាយថា ខ្ញុំ​ចង់​ថ្លែង​ទៅកាន់​អ្នក​រាល់គ្នា​នៅ​ថ្ងៃ​នេះ ជាពិសេស​ពលរដ្ឋ​បេឡា​រុស ប្រជាពលរដ្ឋ​ទូទៅ ទាំង​ឯកសណ្ឋាន ទាំង​ជន​ស៊ីវិល​។ អ្នក​កំពុង​ត្រូវបាន​គេ​អូសទាញ​ឲ្យ​ធ្លាក់​ចូលក្នុង​សង្គ្រាម ហើយ​ផុងខ្លួន​កាន់តែ​ជ្រៅ​ជាង​កាលពី​ខែ​កុម្ភៈ និង​រដូវ​ស្លឹកឈើ​លាស់។ វិមាន​ក្រឹម​ឡាំង​បាន​សម្រេច​ចិត្ត​ជំនួស​អ្នក​គ្រប់បែបយ៉ាង​រួចទៅហើយ។ ជីវិត​អ្នក​គ្មាន​តម្លៃ​ចំពោះ​ពួកគេ​ទេ។ ប៉ុន្តែ​អ្នក​មិន​មែន​ជា​ទាសករ ហើយក៏​មិន​មែន​ជា​ចំណី​កាណុង​កាំភ្លើង​ដែរ អ្នក​មិន​គួរ​ស្លាប់​ឡើយ។ ​អ្នក​មិន​ត្រូវ​ឲ្យ​បណ្ដោយ​ឲ្យ​នរណា​ម្នាក់​សម្រេច​ថា ​តើ​អ្នក​នឹង​ត្រូវធ្វើ​អ្វី​បន្ទាប់​នោះទេ។​ លោក Zelenskyy បាន​បង្ហាញ​ការ​ជឿ​ជាក់​ថា ប្រជាពលរដ្ឋ​បេឡា​រុស​គាំទ្រ​អ៊ុយ​ក្រែ​ន ​មិនមែន​សង្គ្រាម​ទេ​៕ អត្ថបទ៖ សុខមាន

អ៊ុយ​ក្រែ​ន​និយាយ​ថា​ រុស្ស៊ី​បាន​គ្រប់គ្រង​ទីក្រុង Severodonetsk ទាំងស្រុង​ហើយ

2022/06/27 05:46:14 pm        1253
​អ៊ុយក្រែន៖ កងកម្លាំង​រុស្ស៊ី​ពេលនេះ​កំពុង​គ្រប់គ្រង​ទីក្រុង Severodonetsk ដែល​រង​ការ​ខ្ទេចខ្ទាំ​ខ្លាំង​ក្នុង​ភាគ​ខាងកើត​របស់​ប្រទេស​អ៊ុយ​ក្រែ​ន នេះ​តាម​ការ​ឲ្យ​ដឹង​ពី​អភិបាល​ទីក្រុង​នេះ​។ ​លោក Oleksandr Stryuk បាន​ប្រាប់​ទូរទស្សន៍​អ៊ុយ​ក្រែ​ន​ថា កងកម្លាំង​រុស្ស៊ី​បាន​គ្រប់គ្រង​ទីក្រុង Severodonetsk ទាំងស្រុង ហើយ​កងកម្លាំង​យោធា​របស់​យើង​បាន​ដកថយ ​ដើម្បី​ទៅកាន់​ទីតាំង​ជា​ច្រើន​ទៀត​ដែល​បាន​ត្រៀម​រៀបចំ​។ ​ការ​បាញ់​ផ្លោង​ដ៏​ខ្លាំងក្លា​ជាច្រើន​សប្ដាហ៍​របស់​រុស្ស៊ី​ បាន​ធ្វើ​ឲ្យ​ទីក្រុង​នេះ​ខូចខាត​ស្ទើរតែ​ទាំងស្រុង​។ ​ជន​ស៊ីវិល​ជាច្រើន​បាន​កំពុង​ស្នាក់​នៅ​ក្នុង​រោងចក្រ​គីមី​ដ៏​ធំ Azot ប៉ុន្តែ​លោក Stryuk និយាយ​ថា ​ច្រក​តែមួយគត់​ដែល​អាច​ចាក​ចេញពី​ទីនោះគឺ​ឆ្លងកាត់​តាម​ដែនដី​គ្រប់គ្រង​ដោយ​រុស្ស៊ី​។​ក្រុម​ឧទ្ទាម​គាំទ្រ​រុស្ស៊ី​ដែល​បាន​ចង​សម្ព័ន្ធ​មិត្ត​ជាមួយ​ទាហាន​រុស្ស៊ី​បាន​និយាយ​ថា ​ពួកគេ​បាន​រុល​ចូល​ទៅកាន់​តំបន់​មួយ​ចំនួន​នៃ​ទីក្រុង Lysychansk ជាទី​ក្រុង​ដែល​ចូល​ទៅ​កាន់​ទីក្រុង Severodonetsk ឆ្លងទន្លេ Siversky Donets ប៉ុន្តែ​ក្រុម​មន្ត្រី​អ៊ុយ​ក្រែ​ន​ពុំបាន​បញ្ជាក់​ដូច​ខាង​លើ​នោះ​ទេ​។ ទីក្រុង Severodonetsk ដែល​ជា​លំនៅឋាន​សម្រាប់​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​ប្រមាណ​ 100,000នាក់​បាន​មើល​ឃើញ​ការ​វាយ​ប្រយុទ្ធ​គ្នា​តាម​ដង​ផ្លូវ​ដ៏​ខ្លាំងក្លា ហើយ​ប្រជាពលរដ្ឋ​ភាគច្រើន​បាន​ភៀសខ្លួន៕អត្ថបទ៖ សុខមាន

មី​ស៊ី​ល​រាប់​សិប​គ្រាប់​ដាក់​គោលដៅ​នៅ​ទូទាំង​ប្រទេស​អ៊ុយ​ក្រែ​ន ខណៈ​ប្រទេស G7 ​ជួបជុំ​ពិភាក្សា​បញ្ហា​រុស្ស៊ី

2022/06/27 05:21:49 pm        1555
​អ៊ុយក្រែន៖ មី​ស៊ី​ល​របស់​រុស្ស៊ី​រាប់សិប​គ្រាប់​បាន​វាយប្រហារ​ លើ​គោលដៅ​ជាច្រើន​នៅ​ទូទាំងប្រទេស​អ៊ុយ​ក្រែ​ន ដែល​ធ្វើ​ឲ្យ​រដ្ឋធានី Kyiv រង​ការវាយប្រហារ​យ៉ាងខ្លាំង​ក្លា​បំផុត​ក្នុងពេល​ប៉ុន្មាន​ខែ​មកនេះ​។ ​ប្លុក​អគារ​អឹ​ផាត​មិន​រដ្ឋធានី Kyiv ត្រូវបាន​បំផ្លាញដោយបាន​សម្លាប់​មនុស្ស​ម្នាក់ និង ​៦​នាក់​ផ្សេង​ទៀត​រងរបួស​រួមទាំង​ក្មេងស្រី​អាយុ​ ៧​ម្នាក់​ផងដែរ​។ ​អ៊ុយ​ក្រែ​ន​និយាយថា មី​ស៊ី​ល​ចំនួន ​១៤​គ្រាប់​ត្រូវបាន​បាញ់​ទៅលើ​តំបន់​រដ្ឋធានី Kyiv កាលពី​ថ្ងៃ​អាទិត្យ ប៉ុន្តែ​ការវាយប្រហារ​នានា​បាន​រាលដាល​ហួស​ទីក្រុង​នេះ​។ ​តំបន់​ផ្សេងៗ​រួមទាំង​ទីក្រុងភាគ​កណ្ដាល Cherkasy របស់​អ៊ុយ​ក្រែ​ន ជាទី​ដែលមាន​មនុស្សម្នា​ក់បាន​ស្លាប់ និង​តំបន់​ភាគ​ឦសាន​ទីក្រុង Kharkiv។​ការវាយប្រហារ​នេះ​មាន​ឡើង ខណៈ​ក្រុម​មេដឹកនាំ​ប្រទេស G7 ដែលមាន​បំផុត​របស់​ពិភពលោកបានចាប់ផ្ដើម​ជំនួប​កំពូល​រយៈពេល​ ៣​ថ្ងៃ​នៅក្នុង​ទីក្រុង Bavaria ប្រទេស​អាល្លឺម៉ង់ ដោយ​សង្គ្រាម​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​នគឺជា​របៀបវារៈ​សំខាន់បំផុត។ ​គេ​រំពឹងថា​ ក្រុម​មេដឹកនាំ​ទាំងនោះនឹង​សន្យា​ផ្ដល់​ការគាំទ្រ​ផ្នែក​យោធា​បន្ថែមទៀតសម្រាប់​រដ្ឋធានី Kyiv និង​ដាក់ទណ្ឌកម្ម​ថែមទៀត​លើ​ទីក្រុង Moscow៕អត្ថបទ៖ សុខមាន

ប្រជាជន​ហ្ស​ក​ហ្ស៊ី​ប្រមូល​ផ្តុំគ្នា​ប្រឆាំង​រដ្ឋាភិបាល​ជុំវិញ​ការ​បរាជ័យ​បំណង​ចូល​សហភាព​អឺរ៉ុប​

2022/06/25 07:07:38 pm        1454
​ហ្ស​ក​ហ្ស៊ី​៖ ក្រុមបាតុករ​រាប់ពាន់នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅមុខ​រដ្ឋសភា​ក្នុង​រដ្ឋធានី Tbilisi ប្រទេស​ហ្ស​ក​ហ្ស៊ី​កាលពី​ល្ងាចថ្ងៃ​សុក្រ ដោយ​ទាមទារ​ឱ្យ​នាយករដ្ឋមន្ត្រី​លាលែង​ពី​ដំណែង ជុំវិញ​ការ​បរាជ័យ​ក្នុង​ការ​អនុវត្ត​កំណែទម្រង់​គ្រប់គ្រាន់សម្រាប់​ប្រទេស​នេះ ដើម្បី​ក្លាយ​ជា​បេក្ខជន​សម្រាប់​សមាជិកភាព​ស​ហ​ភាព​អឺរ៉ុប​។ ​ក្រុមអ្នកតវ៉ា​នៅក្នុង​ការប្រមូលផ្តុំ​ដែល​ត្រូវបាន​រៀបចំ​ដោយ​ចលនា​ស៊ីវិល បានផ្តល់​ពេល​ឱ្យ​លោក Irakli Gharibashivili មួយ​សប្តាហ៍​ដើម្បី​លាលែង​ពី​តំណែង ហើយ​បាន​ប្តេជ្ញាបន្តធ្វើ​បាតុកម្មទូទាំង​ប្រទេស​រហូតដល់​ការទាម​ទារ​របស់​ពួកគេ​ត្រូវបាន​បំពេញ​។​ គណបក្សប្រឆាំង និង​សកម្មជន​សង្គម​ស៊ីវិលព្រួយបារម្ភ​ថា​ រដ្ឋាភិបាល​បច្ចុប្បន្ន​មិនអាច​អនុវត្តកំណែទម្រង់​ ដែល​កំណត់ដោយ​គណៈកម្មការ​អឺរ៉ុប​ជា​លក្ខខណ្ឌ​ចាំបាច់ ដើម្បី​ពិចារណា​អំពី​ក្តី​សង្ឃឹម​របស់ប្រទេស​នេះ​ក្នុង​ការចូល​ជា​សមាជិក​សហភាព​អឺរ៉ុប​។​​ក្រុម​អ្នកតវ៉ា​មានបំណង​ឱ្យ​រដ្ឋាភិបាល​ថ្មី​អនុវត្ត​កំណែទម្រង់​នៅ​ខែធ្នូ នៅពេលដែល​សហភាព​អឺរ៉ុប​ត្រូវបាន​គេ​រំពឹងថា​ នឹង​ពិនិត្យឡើងវិញ​វឌ្ឍនភាព​របស់​ប្រទេស​ហ្ស​ក​ហ្ស៊ី​។​ សង្គ្រាម​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​បាន​បន្ថែម​ទៅក្នុង​បញ្ជី ​នៃ​បំណងប្រាថ្នា​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប ខណៈ​រដ្ឋាភិបាល​​អ៊ុយ​ក្រែ​ន ម៉ុ​ល​ដូ​វ៉ា និង​ហ្ស​ក​ហ្ស៊ីបាន​ប្រញាប់ប្រញាល់ដាក់ពាក្យ​ស្នើសុំចូល​ជា​សមាជិក បន្ទាប់ពី​រុស្ស៊ី​បាន​វាយលុក​ប្រទេសជិតខាង​ខ្លួន៕អត្ថបទ៖ ប៊ុនថន

ប្រមុខ​អង្គការសហប្រជាជាតិព្រមាន​ពី​ការខ្វះខាត​ស្បៀងអាហារជា​មហន្តរាយ

2022/06/25 06:32:10 pm        1095
​UN៖ ប្រមុខ​អង្គការសហប្រជាជាតិ​បាន​ព្រមាន​កាលពី​ថ្ងៃ​សុក្រ​ថា ពិភពលោក​ប្រឈម​នឹង​មហន្តរាយដោយសារ​តែ​កង្វះស្បៀងអាហារ​កើន​ឡើង​នៅ​ជុំវិញ​ពិភពលោក​។ ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បាន​និយាយ​ថា ​សង្គ្រាម​នៅអ៊ុយ​ក្រែ​ន​បាន​បន្ថែម​លើ​ផល​ប៉ះពាល់​ ដែល​បណ្តាលមកពី​បម្រែបម្រួល​អាកាសធាតុ ជំងឺឆ្លង​រាតត្បាត និង​វិសមភាព និង​បង្កើត​ឲ្យ​មាន​វិបត្តិទុរ្ភិក្ស​សកល​មិន​ធ្លាប់មាន​ពីមុនមក ដែល​បានធ្វើ​ឲ្យប៉ះពាល់​ដល់មនុស្ស​រាប់រយ​លាន​នាក់​រួចទៅហើយ​។​ ​លោក​បានថ្លែង​តាម​សារ​វីដេអូ​មួយ​ទៅកាន់​មន្ត្រី​មកពី​ប្រទេស​អ្នកមាន និង​ប្រទេស​កំពុងអភិវឌ្ឍន៍ដែល​បានមក​ជួបជុំគ្នា​នៅ​ទីក្រុង​ប៊ែ​រ​ឡាំង​ថា មាន​ហានិភ័យ​ពិតប្រាកដ ដែល​គ្រោះ​ទុរ្ភិក្ស​ជាច្រើន​នឹងត្រូវ​ប្រកាស​នៅ​ឆ្នាំ2022 ​នេះ ហើយ​ឆ្នាំ2023 អាច​កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ​។​​លោក Guterres និយាយថា ​ការប្រមូល​ផល​នៅ​ទូទាំង​ទ្វីបអាស៊ី អាហ្វ្រិក និង​អាមេរិកនឹង​ទទួលរង​ផលប៉ះពាល់ ខណៈ​កសិករ​នៅ​ជុំវិញ​ពិភពលោក​ព្យាយាម​ដើម្បី​ទប់ទល់​ការកើនឡើង​តម្លៃ​ជី និងថាមពល​។​ ​បញ្ហា​លទ្ធភាព​ទទួលបាន​ស្បៀងអាហារ​នៅ​ឆ្នាំនេះ អាច​នឹង​ក្លាយទៅជា​ការខ្វះខាត​ស្បៀងអាហារ​ពិភពលោក​នៅ​ឆ្នាំក្រោយ​។ លោក Guterres និយាយថា អ្នកចរចា​របស់​អង្គការសហប្រជាជាតិកំពុងធ្វើការ​លើ​កិច្ចព្រមព្រៀង​មួយ ​ដែល​អាចឱ្យ​ប្រទេសអ៊ុយ​ក្រែ​ន​នាំចេញ​ស្បៀងអាហារ​រួមទាំង​តាមច្រក​សមុទ្រ​ខ្មៅ និង​អនុញ្ញាតឱ្យ​ប្រទេស​រុស្ស៊ី​នាំចេញ​ស្បៀងអាហារ និងជីទៅកាន់​ទីផ្សារ​ពិភពលោកដោយ​គ្មាន​ការ​រឹតត្បិត៕អត្ថបទ៖ ប៊ុនថន

លោក Blinken​ និយាយ​ថា​ ប្រទេស G7 ប្ដេជ្ញា​គាំទ្រ​អ៊ុយ​ក្រែ​ន​

2022/06/25 06:12:59 pm        1088
សហរដ្ឋអាមេរិក៖ រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​លោក Antony Blinken បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ក្រុមប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ឈានមុខ​គេ​ទាំង​ប្រាំពីរ បាន​ប្តេជ្ញា​បន្ត​ការគាំទ្រ​ប្រទេស​អ៊ុយក្រែ​ន​។​បន្ទាប់ពី​បាន​ពិភាក្សា​ជាមួយ​សមាជិក​ប្រទេស G7 មុន​កិច្ចប្រជុំ​នៅ​សប្តាហ៍​ក្រោយនេះ លោក Blinken បាន​និយាយថា មេដឹកនាំ​ប្រទេស G7 ​បាន​ព្រមព្រៀង​បន្តធ្វើ​អ្វីដែល​យើង​កំពុង​ធ្វើក្នុងការគាំទ្រ​អ៊ុយ​ក្រែ​ន​ ដែល​រួមមាន​ការដាក់ទណ្ឌកម្ម​លើ​ប្រទេស​រុស្ស៊ី និង​ការពង្រឹង​ការការពារ​របស់​ប្រទេស​ផ្សេងទៀត​។​ លោក​បាន​និយាយ​ក្នុងអំឡុង​សន្និសីទ​សារព័ត៌​មាននៅ​ទីក្រុង​ប៊ែ​រ​ឡាំង​ថា មាន​សាមគ្គី​ភាពរឹងមាំ ហើយ​មានការ​ប្តេជ្ញាចិត្ត​ពិតប្រាកដ​ ដើម្បី​អនុវត្ត​វា​ឱ្យបាន​យូរអង្វែង​ជាការ​ចាំបាច់​។ ​លោក Blinken បាន​ថ្លែង​សរសើរ​សហភាព​អឺរ៉ុប​ ចំពោះ​ចំណាត់ការ​ចាកចេញ​ពី​ការពឹងផ្អែកលើប្រេង​របស់​ប្រទេស​រុស្ស៊ី​។ លោក​និយាយថា យើង​កំពុង​ធ្វើ​អ្វី​គ្រប់យ៉ាង​ដែល​យើង​អាច​ធ្វើបាន ដើម្បីគាំទ្រ​ដល់​ការផ្លាស់ប្តូរ​ដែលអឺរ៉ុប​កំពុង​ធ្វើ​ដោយ​ការចាកចេញ​ពី​ការពឹង​ផ្អែកលើ​ប្រេង​របស់​រុស្ស៊ី​។​​ការខ្វះខាត​ឧស្ម័ន​ធម្មជាតិ និង​តម្លៃ​ឡើង​កាន់តែ​ខ្ពស់កំពុង​ដាក់​សម្ពាធ​ហិរញ្ញវត្ថុ​យ៉ាងខ្លាំង ទៅលើប្រទេស​អាល្លឺម៉ង់ អ៊ីតាលី អូទ្រីស ហូ​ឡង់ ប៉ូឡូញ ប៊ុលហ្គារី ហ្វាំ​ង​ឡង់ សាធារណរដ្ឋ​ឆេ​ក និង​ដា​ណឺ​ម៉ាកក្នុងចំណោម​ប្រទេស​ដទៃទៀត​។ រុស្ស៊ី​មើលឃើញ​តម្រូវការ​ឧស្ម័ន​ធម្មជាតិ​របស់​អឺរ៉ុប​ថា ​ជា​បញ្ហានយោបាយ​ដែល​អាចធ្វើ​ឲ្យ​សម្ព័ន្ធភាព​ដែល​គាំទ្រ​អ៊ុយក្រែ​ន​ចុះខ្សោយ៕អត្ថបទ៖ ប៊ុនថន

សម្តេច​តេ​ជោ​៖ សកលលោក​ត្រូវតែ​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​បើកចំហ និង​គាំទ្រ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី

2022/06/25 04:59:32 pm        749
​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បានបញ្ជាក់​ជាថ្មី​ថា ដោយសារ​រយៈពេល ២​ឆ្នាំកន្លងមក សកលលោក​បាន​ជួប​វិបត្តិ​កូ​វីដ​-១៩ ដែល​បច្ចុប្បន្ន​, តំបន់ និង​សកលលោក​បាន​នឹង​កំពុង​បន្ត​ប្រឈម​កាន់តែ​ស្រួចស្រាល់​ឡើងៗ យើង​ត្រូវតែ​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​បើកចំហ និង​គាំទ្រ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី និង​ពង្រឹង​ពហុភាគី​និយម​។​​ការលើកឡើង​របស់​ស​ម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ខាងលើនេះ ត្រូវបាន​ធ្វើឡើង​កាលពី​យប់មិញ ខណៈ​សម្តេច​អញ្ជើញ​ថ្លែង​តាម​ប្រព័ន្ធ​វីដេអូ​ ទៅកាន់​កិច្ចសន្ទនា​ជាន់ខ្ពស់​នៃ​ថា្នក់​ដឹកនាំ​ប្រ៊ី​ក​បូក (BRICS Plus) ស្ដីពី​ការអភិវឌ្ឍ​សកលក្រោម​មូលបទ “​លើកកម្ពស់​ភាពជា​ដៃគូ​អភិវឌ្ឍន៍​សកលសម្រាប់​យុគសម័យ​ថ្មី ដើម្បី​រួមគ្នា​អនុវត្ត​របៀបវារៈ​ឆ្នាំ​២០៣០ សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។ ជាមួយនឹង​ការ​អរគុណ​ចំពោះ​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង ដែល​បាន​អញ្ជើញសម្តេច​ចូលរួម​កម្មវិធី​នេះ ដើម្បី​រួមចំណែក​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​ប្រ៊ី​ក (BRICS) សំដៅ​នាំមក​នូវ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​, បរិ​យា​ប័ន្ន និង​ភាពសុខដុមរមនា​សម្រាប់​សកលលោក​។​​សម្តេច​បន្តថា​៖ ក្នុង​បរិការណ៍​ដែល​ការរីក​រាល​នៃ​ជំងឺ​កូ​វីដ​-១៩ បាន​ស្រាកស្រាន្ត និងការខិតខំ​ស្តារ​សេដ្ឋកិច្ចសកលលោក​ជា​អាទិភាព​ចំពោះមុខ​, ប្រ៊ី​ក (BRICS) ដែលជា​សេដ្ឋកិច្ច​កំពុង​លូតលាស់​ខ្លាំង​ប្រកបដោយសក្ដានុពល មាន​តួនាទី​កាន់តែ​សំខាន់​មិនអាច​ខ្វះ​បានក្នុងការ​ពង្រីក និងពង្រឹង​ចលនា​ការ​នៃ​សកម្មភាពសេដ្ឋកិច្ច​សកលលោក​ឱ្យ​ត្រលប់​ទៅរក​កំណើន​សក្តានុពល ដើម្បី​ព​ន្លឿ​ន​ការ​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព។ ក្នុងន័យនេះ​, កិច្ចសហប្រតិបត្តិការប្រ៊ី​ក​បូក (BRICS Plus) ជា​កាលានុវត្ត​ភាព​មួយ​ដ៏​សំខាន់ ​សម្រាប់​ពង្រឹង​ភាពជា​ដៃគូ​ជាមួយ​បណ្តា​ប្រទេស​ផ្សេងៗ ក្នុងការ​បង្កើត​វេទិកា​សម្រាប់​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ ជាក់ស្ដែង​ក្នុង​វិស័យ​អាទិភាព​សំខាន់ៗដើម្បី​បង្កើត​ឱកាស​ការងារ​, កាត់បន្ថយភាពក្រីក្រ ព្រមទាំង​ការធានា​សន្តិសុខ​ស្បៀង និងថាមពល​ជាដើម ក្នុងការ​សម្រេច​ឱ្យបាន​នូវ​របៀបវារៈឆ្នាំ២០៣០ សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ២០២២ សម្តេច​បញ្ជាក់ថា​៖ ​កម្ពុជា​នឹង​ខិតខំ​ប្រឹងប្រែង​ដើរ​តួនាទី​យ៉ាងសកម្មបន្ថែមទៀត ដើម្បី​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អាស៊ាន​ជាមួយ​ដៃគូ ក្នុង​គោលដៅ​ជំរុញ​ការស្តារ​សេដ្ឋកិច្ចឡើងវិញ​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ប្រកបដោយ​បរិយាប័ន្ន​, ចីរភាព និង​ភាព​ធន់ ដើម្បី​ឆ្ពោះទៅរក​ការសម្រេច​បាន​នូវ​របៀបវារៈ​ឆ្នាំ​២០៣០ សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព៕ ​អត្ថបទ​៖ មុត សុទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្នងការរាជធានី បន្តផ្តល់ម៉ូតូ០៥គ្រឿង ស្បៀងអាហារ និងសម្ភារមួយចំនួន ជួយគាំទ្រដល់ជួរមុខ ទិសភូមិភាគ៥ជាប់ព្រំដែន
08/10/2026 09:08 PM
តំបន់ភាគខាងលិចអឺរ៉ុបជួបខែមិថុនា និងខែកក្កដា ក្តៅបំផុតជាប់កំណត់ត្រា
08/10/2026 08:08 PM
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី៖ មីយ៉ាន់ម៉ា មានឆន្ទៈទទួលយកវិញ​នូវ​ជនភៀសខ្លួន ៥.០០០នាក់
08/10/2026 08:08 PM
ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់៖ កិច្ចប្រជុំ ៧ម៉ោង រវាងមេដឹកនាំកំពូល និងប្រធានាធិបតី ពិភាក្សាពី​​បញ្ហាប្រឈមនានា
08/10/2026 08:08 PM
រញ្ជួយដី នៅឆ្នេរសមុទ្រប៉ាស៊ីហ្វិក ធ្វើ​ឱ្យ​រដ្ឋធានីរបស់​កូឡុំប៊ីមាន​រំញ័រ
08/10/2026 08:08 PM
ខ្លែងចម្រុះពណ៌បានហោះពេញមេឃ អំឡុងពិធីបុណ្យខ្លែងអន្តរជាតិនៅទីក្រុង Colombo ប្រទេសស្រីលង្កា
08/10/2026 08:08 PM
ក្រសួងមហាផ្ទៃស្នើទៅអភិបាលខេត្តកោះកុង ចាត់វិធានការចំពោះសកម្មភាពឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិ
08/10/2026 08:08 PM
ការព្រមាន​ អំពីកម្ដៅ ត្រូវបានដំឡើងទូទាំងអង់គ្លេស ខណៈសីតុណ្ហភាពនឹងឡើងដល់ ៣៦អង្សាសេ
08/10/2026 08:08 PM
ប៉ូឡូញ និងប្រទេសបាល់ទិកការពារហេដ្ឋារចនាសម្ព័ន្ធ ដោយបារម្ភពី​វាយប្រហារក្លែង​បន្លំរបស់​​រុស្ស៊ី
08/10/2026 08:08 PM
ក្រុមប្រឹក្សាសន្តិភាព រៀបចំមូលដ្ឋានសម្រាប់កងកម្លាំង ISF នៅហ្កាហ្សា បើទោះបីជាមានការបដិសេធន៍ពីអ៊ីស្រាអែលក៏ដោយ
08/10/2026 08:08 PM