សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»

ព័ត៌មានសំខាន់ៗ

សម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារ សម្រេចយកដំណឹងមរណភាពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ប្រាប់បងប្រុសទី១

2022/06/25 01:14:03 am        1068
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គមFacebook ដោយរៀបរាប់ដ៏រំជួលចិត្ត។ សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ថា ដោយសុខភាពបងប្រុសទីមួយ(ឯកឧត្ដម ហ៊ុន សាន)បានប្រសើរព្រមទាំងពេលវេលាក៏សមស្រប សម្តេចតេជោ ហ៊ុន សែន បានណែនាំប្អូនៗ និងក្មួយៗ យកដំណឹងអំពីមរណភាពបងប្រុសទីពីរ គឺសម្តេចឧត្តម ទេពញាណ ហ៊ុន ណេង ជំរាបគាត់។សម្តេចតេជោ ហ៊ុន សែន បានបន្តថា ប្រតិកម្មដំបូងក្រោយទទួលព័ត៌មានថា ប្អូនស្លាប់ គឺភាពស្រឡាំងកាំង ញ័រដៃ ភ្នែកឡើងក្រហម និងពោលពាក្យដដែលៗថាហេតុអីមិនប្រាប់គាត់។សម្តេចជោ ហ៊ុន សែន បញ្ជាក់ថា “ក្រោយការពន្យល់របស់ប្អូនៗ និងក្មួយៗ គាត់យល់តែអ្វីដែលបារម្ភ គឺក្រោយពេលប្អូនៗ និងក្មួយៗចេញផុតមកគាត់អង្គុយយំ និងពិសារគុយទាវតែ២ម៉ាត់គត់។ គាត់បាននិយាយថា ប្អូនគាត់ មិនមានជំងឺអ្វីសោះ និងបន្តនិយាយថាហេតុអីមិនប្រាប់គាត់។ ខ្ញុំកំពុងឱ្យក្មួយៗតាមដាន និងលួចថតរូបគាត់ផ្ញើមកខ្ញុំ។ គាត់ពិតជាពិបាកទទួលយកនូវរឿងបែបនេះណាស់ព្រោះនេះជាការវាយប្រហារខាងផ្លូវចិត្តខ្លាំងបំផុតសម្រាប់គាត់”៕

អឺរ៉ុប​និយាយ​ថា ​អ៊ុយ​ក្រែ​ន​ និង​ម៉ុ​ល​ដូ​វ៉ា​ត្រូវ​បំពេញ​ការងារ​ដែល​កំណត់​ដោយ​សហភាព​អឺរ៉ុប

2022/06/24 09:34:33 pm        844
​អឺរ៉ុប៖ ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោកស្រី Urusla von der Leyen កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​និយាយ​ថា លោកស្រីមាន​ទំនុក​ចិត្ត​ថា ​ប្រទេស​អ៊ុយ​ក្រែ​ន​ និង​ម៉ុ​ល​ដូ​វ៉ា​នឹងត្រូវ​បំពេញការងារ ​ដែល​កំណត់​ដោយសហភាព​អឺរ៉ុប​ជា​ចាំបាច់ ដើម្បី​ឈានទៅ​ដំណាក់កាល​បន្ទាប់​នៃ​ការចូល​ជា​សមាជិក​សហភាព​អឺរ៉ុប បន្ទាប់ពី​មេដឹកនាំ​នៃ​ប្លុក​នេះ​បានអនុម័ត​បេក្ខភាព​របស់​ពួកគេ​។ ​លោកស្រី​និយាយថា ពួកគេ​ទាំងអស់​នឹង​ឈានឆ្ពោះ​ទៅមុខ​បាន​កាន់តែ​លឿន​តាម​ដែល​អាចធ្វើទៅបាន ហើយ​ខិតខំ​ឱ្យ​អស់ពី​លទ្ធភាព​ដើម្បី​អនុវត្ត​កំណែទម្រង់​ដែល​ចាំបាច់​។​ ​សហភាព​អឺរ៉ុប​បាន​ព្រមព្រៀង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ដើម្បីដាក់​ប្រទេស​អ៊ុយ​ក្រែ​ន​នៅលើ​វិធី​ឆ្ពោះទៅរក​សមាជិកភាព​ស​ហ​ភាព​អឺរ៉ុប ​ដោយមាន​សកម្មភាព​ក្នុង​ល្បឿន​លក្ខណៈ​ធម្មតា និង​សាមគ្គីភាព ដើម្បីទាញ​ប្រទេស​ដែល​កំពុង​ប្រយុទ្ធ​ក្នុង​សង្គ្រាម​មួយ​នេះ​ ចេញ​ឆ្ងាយ​ពី​ឥទ្ធិពល​របស់​រុស្ស៊ី ហើយ​ចង់ឱ្យប្រទេស​នេះ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​លោកខាងលិច​។ ការជួបប្រជុំ​នៅក្នុង​កិច្ចប្រជុំ​កំពូល​ក្នុង​ទីក្រុង​ប្រ៊ុ​ច​សែ​ល មេដឹកនាំ​ប្រទេស​ទាំង 27 របស់សហភាពអឺរ៉ុប​បាន​ប្រមូល​ការអនុម័ត​ជា​ឯកច្ឆន្ទ ​ដែល​ត្រូវការ​ដើម្បី​ផ្តល់​បេក្ខភាព​ដល់​អ៊ុយ​ក្រែ​ន ប៉ុន្តែ​ដំណើរការនៃ​ការចូល​សមាជិកភាព​អាច​ចំណាយពេល​ច្រើន​ឆ្នាំ​។ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​និយាយថា អ៊ុយ​ក្រែ​ន​មានលទ្ធភាព​ក្លាយជា​សមាជិក ពេញលេញរបស់​សហភាព​អឺរ៉ុប​។ ថ្លែង​តាម​បណ្តាញ​វីដេអូ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទៅកាន់​មេដឹកនាំ​ប្រទេស​ទាំង 27 របស់សហភាព​អឺរ៉ុប​ បន្ទាប់ពី​ប្រមូលបាន​ការអនុម័ត​ជា​ឯកច្ឆន្ទ​ដែល​ត្រូវការ​ ដើម្បី​ផ្តល់​បេក្ខភាពដល់អ៊ុយ​ក្រែ​ន លោក Zelenskyy បាន​និយាយថា​ លោក​ជឿថា​ សហភាព​អឺរ៉ុប​រួមគ្នា​ជាមួយអ៊ុយ​ក្រែ​ន និង​ស្តារ​ប្រទេស​ឡើងវិញ​បន្ទាប់ពី​សង្គ្រាម​។ លោក Zelenskyy បានអរគុណ​ដល់​ទាហាន​អ៊ុយ​ក្រែ​ន សម្រាប់​ការធ្វើឱ្យមាន​ប្រវត្តិសាស្ត្រ​ថ្មី​របស់​អ៊ុយ​ក្រែ​ន ប្រវត្តិសាស្ត្រ​ថ្មី​របស់​អឺរ៉ុបកាន់តែ​រឹងមាំ និងកាន់​តែមាន​សេរីភាព៕អត្ថបទ៖ ប៊ុនថន

UN ​អំពាវនាវ​ឲ្យ​ចាត់វិធានការ​បញ្ឈប់​អំពើ​ហិង្សា​នៅ​មី​យ៉ាន់​ម៉ា ខណៈ​អ្នក​ស្លាប់​ក្រោយ​រដ្ឋប្រហារ​ឡើង​ដល់​ជាង ​២​ពាន់​នាក់​

2022/06/24 07:36:28 pm        713
​មីយ៉ាន់ម៉ា៖ អ្នក​ជំនាញ​អង្គការសហប្រជាជាតិ​មួយ​រូបបាន​អំពាវនាវ ​ឲ្យ​ចាត់វិធានការ​កាន់តែ​មាន​ប្រសិទ្ធភាព​ថែមទៀត​ ដើម្បី​បញ្ចប់​អំពើហិង្សា​នៅក្នុង​សហភាព​មី​យ៉ាន់​ម៉ា ខណៈ​មនុស្ស​ជាង ២ពាន់​នាក់​បាន​បាត់​បង់ជីវិតនៅក្នុង​ការបង្ក្រាប​ដ៏​ឃោរឃៅចាប់តាំងពី​ខែកុម្ភៈ​ឆ្នាំមុន នៅពេល​របប​យោធាកាន់អំណាច​ជាថ្មីនៅក្នុង​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​មួយ​នេះ​។​លោក Tom Andrews អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​សហ​ភាព​មី​យ៉ាន់​ម៉ា បាន​ទទូច​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ក្នុង​ឱកាស​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល​ ៨​ថ្ងៃ​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី​កាលពី​ថ្ងៃ​ព្រហស្បតិ៍។ ​សហភាព​មី​យ៉ាន់​ម៉ា​បាន​ធ្លាក់​ចូល​ក្នុង​ភាព​ចលាចល​ ចាប់តាំងពី​យោធាបាន​ទម្លាក់​មេដឹកនាំ​ស៊ីវិល​លោកស្រី Aung San Suu Kyi នៅ​ក្នុង​រដ្ឋប្រហារ និង​បាន​ឃុំ​លោកស្រី និង​មន្ត្រី​ជាន់ខ្ពស់​ជា​ច្រើន​រូប​របស់​លោក​ស្រី មកពី​គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃទី​១ ​ខែ​កុម្ភៈ។​​លោក Andrews បាន​បន្ថែម​ថា របប​សឹក​នេះ​បាន​សម្លាប់​ជន​ស៊ីវិល​ជាង ២ពាន់​នាក់, ចាប់ខ្លួន​មនុស្ស​ជាង ១៤,០០០​នាក់ និងបង្ខំ​ឲ្យ​ពលរដ្ឋ​ជាង ៧០០,០០០​នាក់​ភៀសខ្លួន​ចេញពី​ប្រទេស ក្នុង​នោះ​មាន​មនុស្ស​ជាង ​១​លាន​នាក់​ភៀសខ្លួន​នៅ​ក្នុង​ប្រទេស និង​បាន​ទាញ​ប្រទេស​នេះ​ឲ្យ​ធ្លាក់​ចូល​ក្នុង​វិបត្តិ​សេដ្ឋកិច្ច ​និង​មនុស្សធម៌ ដែល​បាន​គំរាមកំហែង​ដល់​អាយុជីវិត និង​សុខុមាលភាព​ពលរដ្ឋ​រាប់​លាន​នាក់​៕អត្ថបទ៖ សុខមាន

អង្គការ​សុខភាព​ពិភពលោក​ពិចារណា​ប្រកាស​ជំងឺ​អុត​ស្វា​ជា​គ្រាអាសន្ន​សុខភាព​សកល​

2022/06/24 06:58:23 pm        654
​WHO៖ ស្រប​ពេល​ដែល​អង្គការ​សុខភាព​ពិភពលោក​ កោះ​ប្រជុំ​គណៈកម្មាធិការ​គ្រាអាសន្ន​របស់​ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​ដើម្បី​ពិចារណា​ថា ​តើ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​អុត​ស្វា​ត្រូវ​ប្រកាស​ជា​គ្រាអាសន្ន​សុខភាព​សកល​ដែរ​ទេ ក្រុម​អ្នក​ជំនាញ​ខ្លះ​និយាយ​ថា ​ការសម្រេចចិត្ត​របស់​អង្គការ​សុខភាព​ពិភព​លោក​ក្នុង​ការ​ចាត់វិធានការ​ភ្លាម បន្ទាប់ពី​ជំងឺ​នេះ​បាន​ហៀរ​ចូល​ដល់​ប្រទេស​លោក​ខាង​លិច អាច​ស្ដែង​ឲ្យ​ឃើញ​ពី​ភាព​មិន​ស្មើគ្នា​ដែល​ថា ​ការ​កើត​ឡើង​នៃ​ជំងឺ​នេះ​មានការ​បែងចែក​រវាង​ប្រទេស​អ្នក​មាន ​និង​ប្រទេស​អ្នកក្រ ​អំឡុង​ពេល​មាន​ជំងឺ​រាតត្បាត​សកល​កូ​រ៉ូ​ណា​។ ​ការប្រកាស​ជំងឺ​អុត​ស្វា ជា​គ្រាអាសន្ន​ផ្នែក​សុខភាព​ជា​សកល​នឹង​មានន័យថា​ ទីភ្នាក់ងារ​សុខភាព​របស់​អង្គការសហប្រជាជាតិ​ចាត់​ទុក​ការ​ផ្ទុះ​ឡើង​នេះ​ថា​ជា "​ព្រឹត្តិការណ៍​មិនធម្មតា​" ហើយ​ថា ​ជំងឺ​នេះ​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​រីក​រាល​ដាល​ឆ្លង​ព្រំដែន​កាន់​តែ​ច្រើន​។​ ​ក្រុម​អ្នកវិទ្យាសាស្ត្រ​ជាច្រើន​បង្ហើប​ថា ​ការប្រកាស​បែបនេះ​អាច​ជួយ​ទប់ស្កាត់​ការឆ្លង​រាតត្បាត​ជំងឺ​នេះ ចាប់​តាំង​ពី​ប្រទេស​អភិវឌ្ឍន៍​ជាច្រើន​ដែល​កត់ត្រា​ករណី​ឆ្លង​ថ្មីៗ​បំផុត កំពុង​ព្យាយាម​បិទ​ព័ត៌មាន​។​កាលពី​សប្តាហ៍​មុន ប្រមុខ​អង្គការ​សុខភាព​ពិភពលោក​ លោក Tedros Adhanom Ghebreyesus បាន​ហៅ​ការ​រាត​ត្បាត​​ជំងឺ​អុត​ស្វា​នា​ពេល​ថ្មីៗ​នេះ ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស​ជាង 40 ភាគច្រើន​នៅ​អឺរ៉ុប​ថា "​មិនធម្មតា និង​គួរ​ឱ្យ​ព្រួយបារម្ភ​"។ ជំងឺ​អុត​ស្វា​បាន​កើត​មាន​លើ​មនុស្ស​ជាច្រើន​ អស់​រយៈពេល​ជាច្រើនទសវត្សរ៍​មក​ហើយ​នៅ​អាហ្វ្រិក​កណ្តាល និង​ខាងលិច ដែល​ជំងឺ​មួយ​ប្រភេទ​នេះ​បាន​សម្លាប់​មនុស្ស​រហូត​ដល់ 10%។ ចំពោះ​ការ​ឆ្លង​រាតត្បាត​ហួស​ពី​ទ្វីប​អាហ្វ្រិកមក​ទល់​ពេល​នេះ​ មិន​មាន​អ្នក​ស្លាប់​ត្រូវ​បាន​គេ​រាយការណ៍​ឡើយ​៕អត្ថបទ៖ សុខមាន

G7 សង្ឃឹម​ថា​នឹង​បង្ហាញ​ការរួបរួម​គ្នា​លើ​អ៊ុយ​ក្រែ​ន ទោះបីជា​មានការ​មើលឃើញ​ទស្សនវិស័យ​សេដ្ឋកិច្ច​ងងឹត​ក៏ដោយ​

2022/06/24 06:26:59 pm        672
​អ៊ុយក្រែន៖ ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​មាន​ឧស្សាហកម្ម​លូតលាស់​ខ្លាំង​ទាំង​៧ នឹង​ព្យាយាម​បង្ហាញ​ការគាំទ្រ​រយៈពេល​វែង​របស់​ខ្លួន​ដល់​អ៊ុយ​ក្រែ​ន ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការវាយប្រហារ​របស់​រុស្ស៊ី​ នៅក្នុង​កិច្ចប្រជុំ​កំពូល​ដែល​ចាប់ផ្តើម​នៅ​ថ្ងៃអាទិត្យ បើទោះបីជា​ឥទ្ធិពល​នៃ​សង្គ្រាម​កាន់​តែ​ខ្លាំង​ឡើងលើ​សេដ្ឋកិច្ចពិភពលោក ​សាក​ល្បង​ការដោះស្រាយ​របស់​ពួកគេ​ក៏ដោយ​។ ​មេដឹកនាំ​មកពី​សហរដ្ឋ​អាមេរិក អាល្លឺម៉ង់ បារាំង អង់គ្លេស អ៊ីតាលី កាណាដា និង​ជប៉ុន​នឹង​ពិភាក្សា​អំពី​មធ្យោបាយ​ក្នុង​ការ​រឹត​បន្តឹង​លើ​វិមាន​ក្រឹម​ឡាំង​ នៅ​ឯ​កិច្ចប្រជុំ​កំពូល​រយៈពេល​បី​ថ្ងៃ​នៅ Schloss Elmau ដែល​ជា​សណ្ឋាគារ​ប្រណីត​នៅ​ជ្រលង​ភ្នំ Bavarian ប្រទេស​អាល្លឺម៉ង់​។ ​ប៉ុន្តែ​ស្រប​ពេល​ដែល​សង្គ្រាម​អូស​បន្លាយ​ដល់​ខែ​៥ ពួកគេ​នឹង​ប្រុង​ប្រយ័ត្ន​ចំពោះ​ទណ្ឌកម្ម​ណាមួយ​ ដែល​អាច​ធ្វើ​អោយ​ចក្ខុវិស័យ​សេដ្ឋកិច្ចពិភពលោក​កាន់តែ​ងងឹត​ថែមទៀត​។ ជម្លោះ​នេះ​បាន​បង្កើត​ឲ្យ​មាន​កង្វះ​ស្បៀង​អាហារ និង​ថាមពល​រួច​ហើយ ដែល​កំពុង​បង្ក​អតិផរណា និង​ភាព​អត់ឃ្លាន​សកល​កាន់​តែខ្លាំង​។​ការ​កើន​ឡើង​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ​កំពុង​ប៉ះពាល់​ធ្ងន់ធ្ងរ ​ជាពិសេស​នៅ​ភាគខាងត្បូង​ពិភពលោក ជា​តំបន់​ដែល​ប្រទេស​នានា​កំពុង​តស៊ូ​ទប់ទល់​ជំងឺ​រាតត្បាត​សកល COVID-19 និង​វិបត្តិ​អាកាសធាតុ​។ លោក Chancellor Olaf Scholz បាន​ព្រមាន​ថា បើ​លោកខាងលិច​មិន​បង្ហាញ​សាមគ្គីភាព​ ជាមួយ​បណ្ដា​ប្រទេស​ភាគខាងត្បូង​ពិភពលោក ប្រទេស​ជាច្រើន​ដែល​បាន​រិះគន់​ទណ្ឌកម្ម​លោក​ខាង​លិច​គឺ​រុស្ស៊ី និង​ចិន​នឹង​ទទួល​បាន​ផលប្រយោជន៍​៕អត្ថបទ៖ សុខមាន

ក្រុម​តា​លី​បង់​៖ ​កិច្ច​ខិតខំ​ប្រឹងប្រែង​ជួយសង្គ្រោះ​ការរញ្ជួយ​ដី​បញ្ចប់​ហើយ ខណៈ​អ្នកស្លាប់​កើន​ឡើង​ដល់​ជាង ​១.១០០​នាក់

2022/06/24 05:38:06 pm        502
​អាហ្វហ្គានីស្ថាន៖ ជំនួយ​បាន​ចាប់ផ្ដើម​ទៅដល់​នៅ​ក្នុង​តំបន់​ដាច់ស្រយាល​មួយ​របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ជាទី​ដែល​គ្រោះ​រញ្ជួយ​ដី​បាន​ឆក់​យក​ជីវិត​មនុស្ស​យ៉ាងហោចណាស់ ១,១៥០​នាក់ ខណៈ​ក្រុម​មន្ត្រី​តា​លី​បង់​បាន​និយាយ​ថា ប្រតិបត្តិការ​សង្គ្រោះ​បាន​បញ្ចប់​ហើយ​។ ​ការ​រញ្ជួយ​ដី​កម្រិត ​៦.១រ៉ិ​ច​ទ័​រ​បាន​វាយប្រហារ​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ចម្ងាយ​ប្រមាណ​ ១៦០គីឡូម៉ែត្រ​ពី​ភាគ​និរតី​ក្រុង​កា​ប៊ុល​ នៅ​តាម​ជើងភ្នំ​ហួតហែង​សំបូរ​ទៅ​ដោយ​សំណង់​លំនៅឋាន​តូច​ៗ ​ជិត​ព្រំដែន​ប្រទេស​ប៉ា​គី​ស្ថាន​។ ​លោក Abdul Wahid Rayan មន្ត្រី​ជាន់ខ្ពស់​តា​លី​បង់ និង​ជា​អគ្គនាយក​នៃ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ Bakhtar បាន​ប្រាប់​ទីភ្នាក់ងារ Anadolu កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា យ៉ាង​ហោច​ណាស់​មនុស្ស ១,៦០០​នាក់​បាន​រង​របួស​នៅ​ក្នុង​ការ​រញ្ជួយ​ដី​កម្រិត ៦.១​រ៉ិ​ច​ទ័​រ​ដែល​បាន​អង្រួន​ភាគ​ខាងកើត​របស់​ប្រទេស​នេះ។ ​លោក​ថា លំនៅឋាន​ចំនួន ១,៨០០​ខ្នង​បាន​បាក់​រលំ​។ការ​​ប្រាស្រ័យ​ទាក់ទង​គ្នា​មិនល្អ និង​ផ្លូវ​ពិបាកធ្វើ​ដំណើរ​កំពុង​រារាំង​កិច្ច​ខិតខំ​ប្រឹងប្រែង​ផ្តល់​ជំនួយ​ ក្នុង​ប្រទេស​មួយ​ដែល​កំពុង​ប្រឈម​នឹង​វិបត្តិ​មនុស្សធម៌ ដែល​បាន​កើនឡើង​ចាប់តាំងពី​ក្រុម​តា​លី​បង់​បាន​កាន់កាប់​កាលពី​ខែ​សីហា​ឆ្នាំមុន​។ ​លោក Mohammad Ismail Muawiyah អ្នកនាំពាក្យ​មេបញ្ជាការ​យោធា​ជាន់ខ្ពស់​របស់​តា​លី​បង់​នៅ​ក្នុង​ខេត្ត Paktika ដែល​រងគ្រោះ​ខ្លាំង​ជាង​គេ​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រតិបត្តិការ​ជួយ​សង្គ្រោះ​​បាន​បញ្ចប់​ ហើយគ្មាន​អ្នកណាម្នាក់​ជាប់​នៅ​ក្រោម​គំនរ​បាក់​បែក​នោះ​ទេ​៕អត្ថបទ៖ សុខមាន

រុស្ស៊ី​បង្កើន​ការ​វាយ​សន្ធាប់​ក្នុង​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ខណៈ​ក្រុង Kyiv អះអាង​ជ័យជម្នះ​ខាង​នយោបាយ​

2022/06/24 05:14:57 pm        2413
​រុស្ស៊ី៖ នៅ​ក្នុង​សប្ដាហ៍​ទី​១៧ នៃ​សង្គ្រាម​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ ទីក្រុង Kyiv បាន​ក្លាយ​ជា​បេក្ខភាព​របស់​សហភាព​អឺរ៉ុប ជា​សញ្ញា​មួយ​ផ្សេងទៀត​ងាក​ឆ្ងាយ​ពី​តំបន់​នៃ​ឥទ្ធិពល​របស់​រុស្ស៊ី​។ ​កាលពីដើម​សប្តាហ៍​នេះប្រធានាធិបតី​លោក Volodymyr Zelenskyy បាន​ចុះហត្ថលេខា​លើ​ច្បាប់​ស្រប​នឹង​អនុសញ្ញាទីក្រុង​អ៊ី​ស្តង់​ប៊ុល ស្តីពី​ការទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ការទូត​កាន់តែ​ទូលំទូលាយ ដើម្បី​ទទួល​បាន​ការ​ឯកភាព​គ្នា​សម្រាប់​បេក្ខភាព​អ៊ុយ​ក្រែ​ន មុន​ពេល​កិច្ចប្រជុំ​កំពូល EU ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ​។​ ​សមាជិក​សំខាន់ៗ​របស់​សហភាព​អឺរ៉ុប​មាន​ប្រទេស​អាល្លឺម៉ង់ បារាំង និង​អ៊ីតាលី​បាន​និយាយ​រួច​មក​ហើយ​ថា ​ពួកគេ​នឹង​គាំទ្រ​បេក្ខភាព​របស់​អ៊ុយ​ក្រែ​ន​។ ​ទន្ទឹម​នឹង​នេះ​ដែរ ប្រទេស​រុស្ស៊ី​កំពុង​បង្កើន​សម្ពាធ​ដើម្បី​យកជ័យ​ជម្នះ​ក្នុង​សមរភូមិ​ប្រយុទ្ធ ដែល​នឹង​បំបាក់​ជ័យជម្នះ​នយោបាយ​របស់​លោក​ខាង​លិច​។​ចារកម្ម​អ៊ុយ​ក្រែ​ន​បាន​លើក​ឡើង​ថា កងកម្លាំង​រុស្ស៊ី​នឹង​សម្រុក​វាយ​រុល​ទៅ​មុខ​ដណ្ដើម​ទីក្រុង Severdonetsk និង​ទីក្រុង Lysychansk នៅ​ជាប់​គ្នា​នោះ​ ដែល​ជា​ទីក្រុង​សេរី​នៅ​ចុង​ខាងកើត​ផុត​នៅ​ត្រឹម​ថ្ងៃ​ទី​២៦ ​ខែ​មិថុនា​។​ ​ក្រុម​អ្នក​ការពារ​ជាតិ​អ៊ុយ​ក្រែ​ន​ប្រមាណ​ ២,៥០០​នាក់​នៅតែ​ជាប់​ក្នុង​រោងចក្រ​គីមី​ Azot ​នៅ​ទីក្រុង Severdonetsk៕អត្ថបទ៖ សុខមាន

រញ្ជួយ​ដី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ក្រុម​តា​លី​បង់​អំពាវនាវ​រក​ជំនួយ​អន្តរជាតិ ខណៈ​អ្នក​ស្លាប់​កើន​ឡើង​ជាង ​១​ពាន់​នាក់​

2022/06/23 07:35:23 pm        674
​​អា​ហ្វ​ហ្គា​នី​ស្ថាន៖ ក្រុម​តា​លី​បង់​ក្នុងប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ​បាន​អំពាវនាវ​ឱ្យមាន​ការគាំទ្រ​ពី​អន្តរជាតិ ខណៈប្រទេសនេះដោះស្រាយ​គ្រោះមហន្តរាយ​រញ្ជួយ​ដី​កម្រិត 6.1រ៉ិ​ច​ទ័​រ​។​ ​មន្ត្រី​ក្នុង​តំបន់​បាន​និយាយថា មនុស្ស​ជាង 1,000នាក់​បាន​ស្លាប់ និង​យ៉ាងហោចណាស់ 1,500នាក់បាន​រងរបួស​ដោយការរ​​ញ្ជួ​យ​ដី​។ ខេត្ត Paktika នៅ​ភាគ​អាគ្នេយ៍​បាន​រង​ផលប៉ះពាល់​ខ្លាំង​បំផុត​។ អង្គការសហប្រជាជាតិ​កំពុង​ព្យាយាម​ផ្តល់​ទី​ជំរក និង​ជំនួយ​ស្បៀងអាហារ​សង្គ្រោះបន្ទាន់​។ កិច្ចខិតខំជួយសង្គ្រោះ​កំពុង​ត្រូវបាន​រារាំង​ដោយ​ភ្លៀង និង​ព្រិល​ធ្លាក់​ខ្លាំង។ ​ការ​រញ្ជួយ​ដី​ខ្លាំង​បំផុត​ដែល​បាន​វាយប្រហារ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ​ក្នុង​រយៈពេល​ពីរ​ទសវត្ស​មកនេះ​គឺជា​បញ្ហា​ប្រឈម​ធំ​សម្រាប់​ក្រុម​តា​លី​បង់​ ជា​ចលនា​អ៊ីស្លាម​និយម​ដែល​បាន​ដណ្តើម​អំណាច​កាលពី​ឆ្នាំមុន​ បន្ទាប់ពី​រដ្ឋាភិបាល​គាំទ្រដោយ​ប្រទេស​លោកខាងលិច​បាន​ដួលរលំ​។​ ​លោក Abdul Qahar Balkhi មន្ត្រីជាន់ខ្ពស់​ក្រុម​តា​លី​បង់​បាន​និយាយថា គួរឱ្យ​សោកស្ដាយដែលរដ្ឋាភិបាល​ស្ថិតនៅក្រោម​ការដាក់ទណ្ឌកម្ម ដូច្នេះ​ផ្នែក​ហិរញ្ញវត្ថុ​មិនអាច​ជួយប្រជាជន​ក្នុងកម្រិត​ដែលត្រូវការ​បាន​នោះទេ។​ជំនួយ​ចាំបាច់​ត្រូវ​បង្កើន​ ព្រោះនេះ​គឺជា​ការរញ្ជួយ​ដី​ខ្លាំង​ដែល​មិន​ធ្លាប់មាន​ពីមុនមក ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍មកនេះ​។ ចំនួន​មនុស្ស​ជាប់​នៅក្រោម​គំនរ​បាក់បែក​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​។ បុគ្គលិក​សុខាភិបាល និង​បុគ្គលិក​ផ្តល់ជំនួយ​បាន​និយាយថា ប្រតិបត្តិការ​ជួយសង្គ្រោះ​មានការ​លំបាក ​ជាពិសេស​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​។ នៅ​តំបន់​ដាច់ស្រយាល ឧទ្ធម្ភាគចក្រ​បាន​កំពុង​ដឹក​ជន​រងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​។ អង្គការសហប្រជាជាតិ និង​ទីភ្នាក់ងារ​ផ្តល់ជំនួយ​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថានដែល​នៅ​ជិតខាង​ កំពុង​ជួយ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​មនុស្សធម៌ ដែល​រួមមាន​ការដាក់​ពង្រាយក្រុម​គ្រូពេទ្យ និង​ការផ្តល់​ការផ្គត់ផ្គង់​ផ្នែក​វេជ្ជសាស្ត្រ​៕អត្ថបទ៖ ប៊ុនថន

លោក Xi រិះគន់​ការ​យក​ទណ្ឌកម្ម​ធ្វើជា​អាវុធ​ប្រហារ​សេដ្ឋកិច្ច​សកល​នៅ​ឱកាស​បើក​កិច្ចប្រជុំ​កំពូល BRICS

2022/06/23 06:03:19 pm        1072
​ចិន៖ ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​រិះគន់​ការដាក់ទណ្ឌកម្ម​ដែល​ធ្វើឱ្យប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ចពិភព​លោក​ នៅក្នុង​សុន្ទរកថា​ចាប់ផ្តើម​កិច្ចប្រជុំ​កំពូល​ ៥​ប្រទេស​ហៅ​កាត់​ថា BRICS នៅ​ឆ្នាំនេះ ខណៈ​ដែល​លោក​ព្យា​យាម​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ទីផ្សារ​ដែល​កំពុង​រីកចម្រើន ​បន្ទាប់ពី​ទំនាក់ទំនង​ល្អក់កករ​ជាមួយ​លោកខាងលិច​។ ​លោក Xi បាន​រិះគន់​លោកខាងលិចជុំវិញ​ការដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​ប្រទេស​រុស្ស៊ី ដោយ​ព្រមាន​ថា ការ​យក​ផ្នែក​ហិរញ្ញវត្ថុ​ធ្វើជា​អាវុធ​នឹង​នាំ​គ្រោះមហន្តរាយ​ដល់​មនុស្ស​នៅ​ទូទាំង​ពិភពលោក​។ ដោយ​មិន​បញ្ចេញ​ឈ្មោះ​សហរដ្ឋ​អាមេរិក លោក Xi បាន​និយាយថា ​សហគមន៍​អន្តរជាតិ​ព្រួយបារម្ភ​ថា ​សេដ្ឋកិច្ចពិភពលោក​នឹង​បំបែក​ទៅជា​តំបន់​ផ្តាច់មុខ​រៀងខ្លួន ហើយ​បាន​អំពាវនាវ​ឱ្យ​ពិភពលោក​ប្រយុទ្ធ​ប្រឆាំងនឹង​អនុត្តរភាព​នៃ​ប្រទេស​ណាមួយ​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីន​ហួរ លោក Xi បាន​ប្រាប់​វេទិកា​ធុរកិច្ច BRICS តាម​វីដេអូ​កាលពី​ថ្ងៃ​ពុធ​ថា ការយក​សេដ្ឋកិច្ច​ពិភព​លោក​មក​ធ្វើជា​រឿង​នយោបាយ ធ្វើជា​ឧបករណ៍ ធ្វើជា​អាវុធ ដោយ​ប្រើប្រាស់​មូលដ្ឋាន​ដ៏​មាន​ឥទ្ធិពល​នៅក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សកល ក្នុងការ​បង្កើន​ទណ្ឌកម្ម​បានត្រឹមតែធ្វើឱ្យ​អ្នកដទៃ​ឈឺចាប់ រួម​ទាំង​ខ្លួនឯង​ ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ជុំវិញ​ពិភពលោក​រងគ្រោះ​។​ជំនួប​កំពូល​តាម​វីដេអូ​ដែល​ទីក្រុង​ប៉េកាំង​កំពុង​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​សប្តាហ៍​នេះ គ្រោង​នឹង​នាំ​មាន​ជំនួប​រវាង​លោក Xi, ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin, នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi, ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង​លោក Cyril Ramaphosa និង​ប្រធានាធិបតី​ប្រេ​ស៊ី​ល​លោក ​Jair Bolsonaro។ ជំនួប​កំពូល​ដែល​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះនឹង​ផ្ដល់​ឱកាស​ឲ្យ​លោក Xi និង​លោក Putin ពង្រីក​ចក្ខុវិស័យ​របស់​មេ​ដឹកនាំ​ទាំង​២​ អំពី​សណ្តាប់​ធ្នាប់​ពិភពលោក ក្រោយ​បាន​ប្រកាស​ពី​មិត្តភាព​គ្មាន​ដែន​កំណត់​ មុន​ពេល​ដែល​រុស្ស៊ី​វាយលុក​អ៊ុយ​ក្រែ​ន​៕អត្ថបទ៖ សុខមាន

រុស្ស៊ី​និយាយថា លោកខាងលិច​កំពុង​បំប៉ោង​ព័ត៌មាន​អំពី​ការបង្ក​ឲ្យ​មាន​វិបត្តិ​ស្បៀងអាហារ​ពិភពលោក

2022/06/23 05:34:55 pm        670
​រុស្ស៊ី៖ កាលពី​ថ្ងៃ​ពុធ​រុស្ស៊ី​បាន​អះអាងថា លោកខាងលិច​កំពុង​បំប៉ោង​ព័ត៌មាន​មិន​ពិត​អំពី​ដើមចម​បង្ក​ឲ្យ​មាន​វិបត្តិ​ស្បៀងអាហារ​សកល ដែល​ក្រុង Moscow និយាយ​ថា ត្រូវបាន​បង្កឡើង​ដោយ​ទណ្ឌកម្ម​ដែល​បាន​ដាក់​លើ​ប្រទេស​រុស្ស៊ី​ពី​សំណាក់​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​ព្រោះ​ការ​វាយ​លុក​លើ​អ៊ុយ​ក្រែ​ន​។​ ​ក្រៅ​តែ​ពី​ការ​ស្លាប់ និង​ការបំផ្លិចបំផ្លាញ​កើតចេញពី​ការវាយប្រហារ​របស់​រុស្ស៊ី សង្គ្រាម និង​ការ​ប៉ុន​ប៉ង​ពី​លោកខាង​លិច​ក្នុងការ​បំផ្លាញ​សេដ្ឋកិច្ច​របស់​រុស្ស៊ី​ជា​ការ​ដាក់ទោស​នោះ បាន​ធ្វើ​ឲ្យ​តម្លៃ​គ្រាប់​ធញ្ញជាតិ ប្រេងឆា ជី​កសិកម្ម និង​ថាមពល​ហក់​ឡើង​ខ្ពស់​កប់​ពពក ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច​សកល​។ ​អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី​លោកស្រី Zakharova បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ទីក្រុង Moscow ថា លោកស្រី​មិន​សប្បាយ​ចិត្តនឹង​សេចក្ដីថ្លែងការណ៍​ដដែលៗ​របស់​លោក​ខាងលិច​ដែល​ថា រុស្ស៊ី​ជាដើម​ចម​ឲ្យ​មាន​វិបត្តិ​ស្បៀងអាហារ​សកល​។ ​លោកស្រី​បាន​និយាយ​ថា វា​ជា​ការ​កុហក​ ការចោទប្រកាន់​ទាំងនេះ​គឺជា​សម្ដី​កុហក​ទាំងស្រុង។ ​ដូច្នេះ​លោកខាងលិច​អាច​ផ្គត់ផ្គង់​អាវុធ​ទាំងអស់នោះទៅកាន់​អ៊ុយ​ក្រែ​ន ប៉ុន្តែពុំមាន​ហេតុផល​ដែល​អាច​កើតចេញពី​អ៊ុយ​ក្រែ​ន​បាន​?៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្នងការរាជធានី បន្តផ្តល់ម៉ូតូ០៥គ្រឿង ស្បៀងអាហារ និងសម្ភារមួយចំនួន ជួយគាំទ្រដល់ជួរមុខ ទិសភូមិភាគ៥ជាប់ព្រំដែន
08/10/2026 09:08 PM
តំបន់ភាគខាងលិចអឺរ៉ុបជួបខែមិថុនា និងខែកក្កដា ក្តៅបំផុតជាប់កំណត់ត្រា
08/10/2026 08:08 PM
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី៖ មីយ៉ាន់ម៉ា មានឆន្ទៈទទួលយកវិញ​នូវ​ជនភៀសខ្លួន ៥.០០០នាក់
08/10/2026 08:08 PM
ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់៖ កិច្ចប្រជុំ ៧ម៉ោង រវាងមេដឹកនាំកំពូល និងប្រធានាធិបតី ពិភាក្សាពី​​បញ្ហាប្រឈមនានា
08/10/2026 08:08 PM
រញ្ជួយដី នៅឆ្នេរសមុទ្រប៉ាស៊ីហ្វិក ធ្វើ​ឱ្យ​រដ្ឋធានីរបស់​កូឡុំប៊ីមាន​រំញ័រ
08/10/2026 08:08 PM
ខ្លែងចម្រុះពណ៌បានហោះពេញមេឃ អំឡុងពិធីបុណ្យខ្លែងអន្តរជាតិនៅទីក្រុង Colombo ប្រទេសស្រីលង្កា
08/10/2026 08:08 PM
ក្រសួងមហាផ្ទៃស្នើទៅអភិបាលខេត្តកោះកុង ចាត់វិធានការចំពោះសកម្មភាពឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិ
08/10/2026 08:08 PM
ការព្រមាន​ អំពីកម្ដៅ ត្រូវបានដំឡើងទូទាំងអង់គ្លេស ខណៈសីតុណ្ហភាពនឹងឡើងដល់ ៣៦អង្សាសេ
08/10/2026 08:08 PM
ប៉ូឡូញ និងប្រទេសបាល់ទិកការពារហេដ្ឋារចនាសម្ព័ន្ធ ដោយបារម្ភពី​វាយប្រហារក្លែង​បន្លំរបស់​​រុស្ស៊ី
08/10/2026 08:08 PM
ក្រុមប្រឹក្សាសន្តិភាព រៀបចំមូលដ្ឋានសម្រាប់កងកម្លាំង ISF នៅហ្កាហ្សា បើទោះបីជាមានការបដិសេធន៍ពីអ៊ីស្រាអែលក៏ដោយ
08/10/2026 08:08 PM