សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»

ព័ត៌មានសំខាន់ៗ

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី

2022/06/23 12:21:35 am        323
ភ្នំពេញ ៖ នៅវិមានសន្តិភាព នារសៀលថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីអានតូ Prabowo Subianto រដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី។ នៅក្នុងជំនួបនេះឯកឧត្តមបានគោរពពនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមប្រធានាធិបតី ជូនចំពោះសម្ដេចតេជោ ហើយក៏បានសម្ដែងការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលបានដឹកនាំព្រះរាជាណាចក្រកម្ពុជា ឆ្ពោះមកកាន់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ឯកឧត្តម ប្រាបូវ៉ូ បានមានប្រសាសន៍ថា ឯកឧត្តម បានមកកាន់ព្រះរាជាណាចក្រកម្ពុជា កាលពី ៥ឆ្នាំមុនហើយពេលនេះ កម្ពុជា បានប្រែក្លាយទៅជាប្រទេសអភិវឌ្ឍន៍ដ៏ស្រស់បំព្រងមួយ។ លើសពីនោះទៀត ឯកឧត្តម ប្រាបូវ៉ូ បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តម បានជួបជាមួយឯកឧត្តមអគ្គមេបញ្ជាការកងទ័ពពិសេស ៩១១ និងបានពិភាក្សាលើកិច្ចសហប្រតិបត្តិការដែលក្នុងនោះ ឯកឧត្តម បានសម្រេចផ្ដល់អាហារូបករណ៍ដល់សិស្សទាហានកម្ពុជា ទៅសិក្សានៅសាលាការពារជាតិឥណ្ឌូនេស៊ី លើវិស័យពេទ្យ, វិស័យវិស្វកម្ម និងវិស័យគណិតសាស្ត្រ និងវិទ្យាសាស្ត្រ ។ឯកឧត្តម ប្រាបូវ៉ូ ក៏បានជួបពិភាក្សាជាមួយឯកឧត្តម ប្រធានគណៈកម្មការជាតិអូឡាំពិកកម្ពុជាផងដែរ ហើយក៏បានចុះអនុស្សរណៈយោគយល់គ្នា ក្នុងការបង្ហាត់កីឡាបញ្ចសីលាដល់កម្ពុជា និងកម្ពុជា បង្ហាត់កីឡាល្បុក្កតោដល់ឥណ្ឌូណេស៊ី ក្នុងន័យនេះ ឯកឧត្តម ប្រាបូវ៉ូ សូមគោរពសុំការគាំទ្រពីសម្ដេចតេជោ នាយករដ្ឋមន្ត្រី ។ ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះឯកឧត្តម ប្រាបូវ៉ូ ដែលបាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមប្រធានាធិបតីជូនចំពោះសម្ដេច ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការរវាងកងទ័ពឥណ្ឌូនេស៊ី និងកម្ពុជា ហើយសម្ដេច បានថ្លែងអំណរគុណចំពោះឯកឧត្តម ប្រាបូវ៉ូ ដែលបានផ្ដល់អាហារូបករណ៍ដល់សិស្សទាហានកម្ពុជា ទៅសិក្សានៅឥណ្ឌូនេស៊ី និងបង្ហាត់ក្បាច់បញ្ចសីលាដល់កីឡាករកម្ពុជា ។ សម្តេចតេជោ ហ៊ុន សែន ក៏បានគាំទ្រចំពោះការបង្ហាត់ក្បាច់ល្បុក្កតោកម្ពុជា ជូនដល់កីឡាករឥណ្ឌូនេស៊ី ផងដែរ ។ សម្ដេចតេជោ បានមានប្រសាសន៍ទៀតថានេះជាវប្បធម៌នៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ កម្ពុជា-ឥណ្ឌូនេស៊ី ៕

លោក Putin និយាយថា លោក​នឹងធ្វើ​ទំនើបកម្ម​យោធា​រុស្ស៊ី​

2022/06/22 10:12:10 pm        1257
​រុស្ស៊ី៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ប្រទេស​រុស្ស៊ី​នឹង​ពង្រឹង​យោធា​របស់​ខ្លួន​ដោយ​យក​មក​ពិចារណា​ពី​ការ​គំរាម ​និង​ហានិភ័យ​ផ្នែក​យោធា​ដ៏​មាន​សក្តានុពល​។ ប្រធានាធិបតី​រុស្ស៊ី​បានធ្វើ​សេចក្តីថ្លែងការណ៍​នេះ ខណៈ​ថ្លែង​ទៅកាន់​និស្សិត​បញ្ចប់​ការសិក្សា​ផ្នែក​យោធា​នៅ​ទីក្រុង​មូ​ស្គូ​។ ​​លោក​បាន​និយាយ​ទៅកាន់​និស្សិត​បញ្ចប់​ការសិក្សា​ផ្នែក​យោធា​នៅ​វិមាន​ក្រឹម​ឡាំង​ថា ក្នុងចំណោម​វិស័យ​អាទិភាព​គឺ​ការ​បំពាក់​ឱ្យ​កងទ័ព​ជាមួយ​នឹង​ប្រព័ន្ធ​សព្វាវុធ​ថ្មី ដែល​នឹង​កំណត់​ប្រសិទ្ធភាព​ប្រយុទ្ធ​របស់​កងទ័ព និង​កងទ័ពជើងទឹក​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ និង​ទសវត្សរ៍​ខាងមុខនេះ។​ លោក​ Putin បាន​បញ្ជាក់​ថា កងទ័ព​រុស្ស៊ី​បាន​ចាប់ផ្តើម​ទទួល​បាន​រួចហើយប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល​បាលី​ស្ទិក និង​ប្រឆាំង​យន្តហោះ​ចម្បាំង S-500។​ ​លោក​និយាយ​ថា ប្រព័ន្ធ​មី​ស៊ី​ល​បាលី​ស្ទិ​ក​អន្តរទ្វីប Sarmat ដំបូង​នឹង​ត្រូវ​បាន​ដាក់​ក្នុង​កាតព្វកិច្ច​ប្រយុទ្ធ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​នៅ​ចុងឆ្នាំ២០២២។ លោក​ប្រធានាធិបតី​រុស្ស៊ី​អះ​អាង​ថា គ្មាន​ការសង្ស័យ​នោះ​ទេ​ថា ​ប្រទេស​នេះ​កាន់តែខ្លាំង​៕អត្ថបទ៖ ប៊ុនថន

មនុស្ស ​១៥​នាក់​ស្លាប់​ក្នុង​ការ​បាញ់​ផ្លោង​របស់​រុស្ស៊ី​នៅ​ក្នុង​តំបន់ Kharkiv ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​

2022/06/22 06:57:34 pm        488
​អ៊ុយក្រែន៖ មនុស្ស ​១៥​នាក់​ត្រូវ​គេ​រាយការណ៍​ថា​បាន​ស្លាប់ នៅ​ក្នុង​ការបាញ់​ផ្លោង​របស់​កងកម្លាំង​រុស្ស៊ី​ក្នុង​តំបន់ Kharkiv ប្រទេស​អ៊ុយ​ក្រែ​ន។ ​ក្នុងចំណោម​អ្នកស្លាប់​ទាំងនោះ​មាន​ក្មេង​អាយុ ​៨​ឆ្នាំ​ម្នាក់​។ ​ការវាយប្រហារ​នោះ​ក៏បាន​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន​ ១៦​នាក់​ផ្សេងទៀត​រងរបួស​ផងដែរ​។ ​អភិបាល​តំបន់​នេះ​លោក Oleg Synegubov បាន​និយាយ​នៅលើ​បណ្ដាញ​សង្គម Telegram ថា មនុស្ស ១៥​នាក់​ស្លាប់ និង ​១៦​នាក់​រងរបួស។ ទាំងនេះ​គឺជា​ផលវិបាក​ដ៏​អាក្រក់​ នៃ​ការ​បាញ់​ផ្លោង​នៅពេល​ថ្ងៃ​របស់​រុស្ស៊ី​នៅក្នុង​តំបន់ Kharkiv។ គួរ​កត់សម្គាល់​ថា ​ការស្លាប់​បាន​កើតឡើង​នៅ​ក្នុង​ឧបទ្ទវហេតុ​ចំនួន ​៤​ដាច់ដោយឡែក​ពី​គ្នា​។​ យោង​តាម​សេចក្ដីរាយការណ៍​ដោយសារ​ព័ត៌មាន AFP កងកម្លាំង​រុស្ស៊ី​បាន​បាញ់​ផ្លោង​ទៅលើ​តំបន់ ​Chuguiv ដែល​ទីប្រជុំជន​មួយ​ស្ថិតនៅ​ចម្ងាយ ​៣០​គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​ទីក្រុង Kharkiv។នៅ​ក្នុង​ការវាយប្រហារ​នេះ​មនុស្ស ​៦​នាក់​បាន​ស្លាប់ និង ​៤​នាក់​ផ្សេងទៀតរងរបួស​។ នៅ​ក្នុង​ការវាយប្រហារ​មួយ​ផ្សេងទៀត មនុស្ស ​៥​នាក់​ត្រូវ​គេ​រាយការណ៍​ថា​បាន​ស្លាប់ និង​ ១១​នាក់​រងរបួស​នៅក្នុង​ទីក្រុង Kharkiv​។ សូមបញ្ជាក់ថា តំបន់ Kharkiv ស្ថិតនៅ​ចម្ងាយ​ប្រហែល​ ៥០​គីឡូម៉ែត្រពី​ព្រំដែន​រុស្ស៊ី​៕អត្ថបទ៖ សុខមាន

សហភាព​អឺរ៉ុប​ព្រមាន​ពី​ការ​ដើរ​ថយ​ក្រោយ​ក្នុង​ការ​ប្រើប្រាស់​ឥន្ធនៈ​ហ្វូ​ស្ស៊ី​ល ខណៈ​ប្រទេស​មួយ​ចំនួន​ងាក​ទៅ​រក​ធ្យូងថ្ម​

2022/06/22 06:31:49 pm        666
​អឺរ៉ុប៖ ទីក្រុង Brussels និង​អង្គការក្រៅរដ្ឋាភិបាល​នានា​បាន​បង្ហាញ​ក្ដី​បារម្ភ​ អំពី​ប្រទេស​មួយ​ចំនួន​របស់​សហ​ភាព​អឺរ៉ុប រួម​ទាំង​អាល្លឺម៉ង់​ងាក​ទៅ​ប្រើ​ធ្យូង​ថ្ម​សម្រាប់​ផលិត​ថាមពល ខណៈ​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​ប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់​ថាមពល​។ ​​ប្រធាន​គណៈកម្មការ​ស​ហ​ភាព​អឺរ៉ុប​លោកស្រី Ursula von der Leyen បាន​ប្រាប់​សារព័ត៌មាន​មួយ​ចំនួន​របស់​អឺរ៉ុប​ នៅ​ក្នុង​កិច្ច​សម្ភាសន៍​កាលពី​ថ្ងៃ​អង្គា​រថា យើង​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា យើង​ប្រើ​វិបត្តិ​នេះ​ដើម្បី​ដើរ​ទៅ​មុខ និង​មិន​ត្រូវ​ដើរ​ថយក្រោយ​លើ​ឥន្ធនៈ​ហ្វូ​ស្ស៊ី​ល​ដ៏​កង្វក់​នេះ​ឡើយ​។ លោកស្រី​បាន​បន្ថែម​ថា វា​ជា​ខ្សែបន្ទាត់​ដ៏​ត្រឹមត្រូវ ហើយ​មិន​ត្រូវ​កំណត់​ថា ​តើ​យើង​នឹង​ត្រូវ​ចាប់​ឱកាស​ដ៏​ត្រឹមត្រូវ​នោះ​អត់​។ ​ការ​ផ្លាស់ប្តូរ​គឺជា​ប្រតិកម្ម​ទៅ​នឹង​អឺរ៉ុប​ដែល​ស្រេកឃ្លាន​ថាមពល កំពុង​ត្រូវ​ប្រឈម​ខ្លាំង​នឹង​កង្វះខាត​ការ​ផ្គត់ផ្គង់ឧស្ម័ន ​និង​ប្រេង​របស់​រុស្ស៊ី ​ដែល​ធ្វើឱ្យ​ប៉ះ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​មហិច្ឆតា​របស់​សហភាព​អឺរ៉ុប​ ដែល​នឹង​ត្រូវ​ក្លាយ​ជា​ប្រទេស​ដែល​ស្រោចស្រង់​បម្រែបម្រួល​អាកាសធាតុ​ នៅ​ត្រឹម​ឆ្នាំ ២០៥០។​​ប្រទេស​អាល្លឺម៉ង់ អូទ្រីស និង​ហូ​ឡង់​បាន​និយាយ​ថា ខ្លួន​នឹង​បន្ធូរបន្ថយ​វិធានការ​ការ​រឹតត្បិត​នានា លើ​ស្ថានីយ​ថាមពល​ដើរ​ដោយ​ធ្យូងថ្ម បន្ទាប់ពី​ក្រុមហ៊ុន​ថាមពល​ដ៏​ធំ​របស់​រុស្ស៊ី Gazprom បាន​អះ​អាង​ថា ខ្លួន​នឹង​កាត់បន្ថយ​បរិមាណ​ឧស្ម័ន​ដែល​ខ្លួន​ផ្គត់ផ្គង់​តាម​បំពង់ Nord Stream ទៅកាន់​ប្រទេស​អាល្លឺម៉ង់​៕អត្ថបទ៖ សុខមាន

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម

2022/06/22 06:30:56 pm        181
ភ្នំពេញ​៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួលជួបពិភាក្សាការងារ ជាមួយ ឯកឧត្តមបណ្ឌិត មហាម៉ាត់ អាប់ឌុលការីម អាល់អ៊ីសា (Muhammad Bin Abdulkarim Al-Issa) អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២។ឯកឧត្តមបណ្ឌិត មហាម៉ាត់ អាប់ឌុលការីម អាល់អ៊ីសា បានសម្ដែងនូវក្តីរីករាយយ៉ាងខ្លាំង ដែលបានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងបានទទួលការអនុញ្ញាតពី សម្តេចប្រធានរដ្ឋសភា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាឱកាសនេះ។ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិរបស់កម្ពុជា នៅក្នុងការកសាងបាននូវសុខុដុមរមនាខាងសាសនា ដោយមិនមានការរើសអើងខាងសាសនា ធ្វើអោយបងប្អូនខ្មែរឥស្លាម រស់នៅបានយ៉ាងសុខសាន្ត ជាមួយសាសនាដទៃទៀត ដែលជាទីគំរូដ៏ល្អសម្រាប់ពិភពលោកផងដែរ។ ឯកឧត្តមបណ្ឌិត មហាម៉ាត់ អាប់ឌុលការីម អាល់អ៊ីសា បានសម្ដែងនូវការអបអរសាទរជូនដល់ប្រជាជនកម្ពុជា ដែលមានថ្នាក់ដឹកនាំជាទីគោរព ជាគំរូ និងមានភាពប្រាកដនិយម ក្នុងការដឹកនាំកម្ពុជា ឱ្យទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានសេចក្តីសោមនស្សរីករាយ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមអគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម ព្រមទាំងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងបានឆ្លៀតពេលវេលាមកចូលជួបសម្តែងការគួរសមជាមួយសម្តេចនាពេលនេះ។សម្តេចបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ ឯកឧត្តមអគ្គលេខាធិការ នាពេលនេះ បង្ហាញពីការយកចិត្តទុកដាក់របស់ ឯកឧត្តម ចំពោះសុខទុក្ខរបស់បងប្អូនសាសនិកឥស្លាមនៅកម្ពុជា និងបានឆ្លុះបញ្ចាំងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអង្គការរ៉ាប៊ីតា ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក។ សម្តេចប្រធានរដ្ឋសភា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះបងប្អូនសាសនិកឥស្លាមនៅកម្ពុជា តាមរយៈការធ្វើឱ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា និងសេរីភាពនៃជំនឿ ព្រមទាំងការរស់នៅប្រកបដោយសុខដុមរមនា ជាមួយសហគមន៍ភាគតិចដទៃៗទៀត ដោយមិនមានការរើសអើងឡើយ។ បន្ថែមពីនេះ រាជរដ្ឋាភិបាលក៏បានលើកកម្ពស់ជីវភាព និងសិទ្ធិសេរីភាពរបស់សាសនិកឥស្លាម ជាអាទិ៍ ការជម្រុញឱ្យមានកន្លែងថ្វាយបង្គំសម្រាប់បងប្អូនឥស្លាម នៅតាមស្ថាប័នឯកជន និងស្ថាប័នសាធារណនានា ព្រមទាំងផ្តល់សិទ្ធិឱ្យសិស្សនិស្សិតឥស្លាម អាចជ្រើសរើសយកសម្លៀកបំពាក់ឯកសណ្ឋានបែបឥស្លាមទៀតផង។សម្តេចអគ្គមហាពញាចក្រី បានមានប្រសាសន៍បញ្ជាក់បន្ថែមថា នៅក្នុងស្ថាប័ននីតិប្បញ្ញត្តិវិញ រដ្ឋសភានីតិកាលទី៦នេះ មានសមាជិករដ្ឋសភាចំនួន៨រូប ជាខ្មែរឥស្លាម ចំណែកនៅក្នុងព្រឹទ្ធសភាវិញ មានសមាជិកចំនួន២រូប ជាខ្មែរឥស្លាមផងដែរ ដែលបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងភាពជាតំណាងឱ្យបងប្អូនសាសនិកឥស្លាម ក៏ដូចជាពលរដ្ឋខ្មែរទាំងមូល៕

សម្ដេចពិជ័យសេនា ទៀ បាញ់ ដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ ដោយផ្តោតលើបញ្ហាសំខាន់ៗជាច្រើន

2022/06/22 06:25:55 pm        106
ភ្នំពេញ៖ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ នាឆ្នាំ២០២២នេះ ដែលកម្ពុជាធ្វើជាម្ចាស់ ផ្ទះបានដំណើរការកិច្ចប្រជុំជាផ្លូវការ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ដឹកនាំដោយសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។កិច្ចប្រជុំនេះមានការចូលរួមពី សំណាក់រដ្ឋមន្ត្រីការពារជាតិនៃបណ្តាប្រទេសអាស៊ាន ក្នុងនោះក៏មានការចូលរួមពីសំណាក់រដ្ឋមន្ត្រីការពារជាតិ នៃប្រទេសមីយ៉ាន់ម៉ាផងដែរ។ នៅក្នុងកិច្ចប្រជុំប្រមុខការពារជាតិកម្ពុជាបានលើកឡើងអំពីបញ្ហាសំខាន់ៗជាច្រើននៅក្នុងតំបន់ និងពិភពលោក រួមមានបញ្ហាប្រកួតប្រជែងរវាងមហាអំណាច ការបែងចែកផ្នែកមនោគមន៍វិជ្ជា ការ កៀបសង្កត់ សង្គ្រាមស៊ីវិល គ្រោះមហន្តរាយ រហូតដល់ជំងឺរាតត្បាតសកល បញ្ហាសមុទ្រចិនខាងត្បូង បញ្ហាមីយ៉ាន់ម៉ា សង្គ្រាមរវាងរុស្សីនិងអ៊ុយក្រែន រួមទាំងបញ្ហាសំខាន់ៗមួយចំនួនទៀត៕

អគ្គលេខាធិការនៃអង្គការសម្ព័ន្ធពិភពឥស្លាម កោតសរសើរគោលនយោបាយសុខដុមនីយកម្មរបស់កម្ពុជា និងការប្រព្រឹត្តយ៉ាងត្រឹមត្រូវចំពោះជនជាតិម៉ូស្លីម

2022/06/22 06:21:15 pm        274
ភ្នំពេញៈ អគ្គលេខាធិការនៃអង្គការសម្ព័ន្ធពិភពឥស្លាម ឯកឧត្តមបណ្ឌិត Muhammad bin Abdul Karim Issa និងជាជាអតីតរដ្ឋមន្រ្តីក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានបញ្ជាក់ថា គោលនយោបាយសុខដុមនីយកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា និងការប្រព្រឹត្តយ៉ាងត្រឹមត្រូវចំពោះជនជាតិម៉ូស្លីម ត្រូវបានទទួលការកោតសរសើរពីសំណាក់អង្គការសម្ព័ន្ធពិភពឥស្លាម និងប្រជាជាតិម៉ូស្លីមផងដែរ។ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះកម្ពុជាថា ជាគម្រូដ៏ល្អមួយរបស់ពិភពលោកសម្រាប់សុខដុម-នីយកម្ម និងសន្តិសហវិជ្ជមានក្នុងចំណោមប្រជាជនដែលមានដើមកំណើត និងសាសនាផ្សេងគ្នា៕

ប្រមុខការពារជាតិកម្ពុជា៖ ការប្រើប្រាស់ទណ្ឌកម្មក្នុងរូបភាពណាមួយ ដើម្បីគាបសង្កត់នរណាម្នាក់ ពុំមែនជាជម្រើសត្រឹមត្រូវសម្រាប់ដោះស្រាយបញ្ហាឡើយ

2022/06/22 06:15:23 pm        365
ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិអះអាងថា «ចំពោះការប្រើប្រាស់ទណ្ឌកម្មក្នុងរូបភាពណាមួយ ដើម្បីគាបសង្កត់នរណាម្នាក់ គឺកម្ពុជាយល់ថាពុំមែនជាជម្រើសត្រឹមត្រូវសម្រាប់ដោះស្រាយបញ្ហានោះឡើយ»។ សម្តេចបញ្ជាក់ថា «ផ្ទុយទៅវិញ ផលវិបាកពុំមែនមានសម្រាប់តែអ្នកដែលទទួលរងទណ្ឌកម្មនោះទេ អ្នកដែលព្យាយាមប្រើប្រាស់ទណ្ឌកម្មជាត្រីមុខ និងអ្នកស្លូតត្រង់ដែលពុំមានការពាក់ព័ន្ធដ៏ទៃទៀត ក៏អាចទទួលរងផលប៉ះពាល់ជាអវិជ្ជមានដូចគ្នា»។  ការអះអាងរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ធ្វើឡើងចំពោះមុខបណ្តារដ្ឋមន្រ្តីការពារជាតិអាស៊ាន ក្នុងពេលដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានលើកទី១៦ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។

ទួរគី​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ជំនួប​ចរចា​ស្ដីពី​ការនាំចេញ​គ្រាប់​ធញ្ញជាតិ​អ៊ុយ​ក្រែ​ន​តាម​ច្រក​សមុទ្រ​ខ្មៅ​

2022/06/22 05:55:13 pm        709
​ទួរគី៖ យោង​តាម​សេចក្ដីរាយការណ៍​ព័ត៌មាន​មួយចំនួន​ឲ្យ​ដឹង​ថា ទួរគី​ព្រម​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចពិភាក្សា​រវាង​ក្រុម​មន្ត្រី​រុស្ស៊ី-អ៊ុយ​ក្រែ​ន និង​អង្គការសហប្រជាជាតិ​ សម្រាប់​ការចរចា​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ​ ដោយ​ផ្ដោតសំខាន់​លើ​ការនាំចេញ​គ្រាប់​ធញ្ញជាតិជាថ្មី ​ដែល​បច្ចុប្បន្ន​ត្រូវបាន​ជាប់​នៅក្នុង​កំពង់ផែសមុទ្រ​ខ្មៅ​។ ​ទូរទស្សន៍​ក្នុងស្រុក​របស់​ទួរគី NTV និង CNN Turk និង​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​របា​ន​ដកស្រង់​សម្តី​។ ដោយ​សំអាង​តាម​ប្រភព​របស់​ប្រធានាធិបតី​ទួរគីដែលបាននិយាយកាលពីថ្ងៃអង្គា​រថា កិច្ច​ប្រជុំ​ដែល​បានគ្រោង​ទុក​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុលនឹង​កើតមាន​មុន​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង Moscow ក្នុង​សប្តាហ៍​នេះ ដោយ​គណៈប្រតិភូ​ការពារជាតិ​ទួរគីដើម្បី​ពិភាក្សា​លម្អិត​ អំពី​ច្រករបៀង​សមុទ្រ​ដែលមាន​សុវត្ថិភាព​នៅក្នុង​សមុទ្រ​ខ្មៅ​។​ ​ទីភ្នាក់ងារ TASS របស់​រុស្ស៊ី​ក៏បាន​បញ្ជាក់​ពី​ផែនការ ​សម្រាប់​កិច្ចពិភាក្សា​របស់​គណៈប្រតិភូ​យោធា​ទួរគី​ផងដែរ ដោយ​យោងតាម​សម្តី​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំងលោក Dmitry Peskov។​ស្រូវ​សាលី និង​គ្រាប់​ធញ្ញជាតិ​រាប់លាន​តោន​បច្ចុប្បន្នកំពុង​ជាប់​នៅក្នុង​កំពង់ផែ​អ៊ុយ​ក្រែ​ន ទាំង​ត្រូវបាន​រារាំង ទាំង​កាន់កាប់​ដោយ​កងកម្លាំង​រុស្ស៊ី ហើយ​នាវា​ប្រឈម​នឹង​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន​ទឹក​ ដែល​បានដាក់​នៅក្នុង​សមុទ្រ​ខ្មៅ​។​ ​ប្រភព​នានា​ដែល​និយាយ​ទៅកាន់​សារព័ត៌មាន Reuters បាន​និយាយថា កិច្ចប្រជុំ​ចតុ​ភាគី​រវាង​ទួរគី អ៊ុយ​ក្រែ​ន រុស្ស៊ី និង​អង្គការសហប្រជាជាតិ​ នឹងធ្វើ​ឡើង​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​ក្នុង​ប៉ុន្មាន​សប្តាហ៍​ខាងមុខ អាច​នឹងមាន​ការចូល​រួម​ពី​ប្រធានាធិបតី​ទួរគី Recep Tayyip Erdogan និង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres៕អត្ថបទ៖ សុខមាន

ទឹកជំនន់​បន្ត​ជន់​លិច​ប្រទេស​បង់​ក្លា​ដែ​ស​ និង​ឥណ្ឌា​ឆក់​យក​ជីវិត​មនុស្ស​ជិត ​៧០​នាក់ និង​រាប់​លាន​នាក់​ត្រូវ​ស្ថិតនៅ​តែលតោល​

2022/06/22 05:34:36 pm        373
​ឥណ្ឌា៖ ក្រុម​មន្ត្រី​និយាយ​ថា ទឹកជំនន់​បាន​ជន់​លិច​ផ្នែក​ខ្លះ​ទៀត​ក្នុង​ប្រទេស​បង់​ក្លា​ដែ​ស និង​ប្រទេស​ឥណ្ឌា​ភាគ​ឦសាន​បន្ថែម​ទៀត​កាលពី​ថ្ងៃ​អង្គារ ខណៈ​ក្រុម​អាជ្ញាធរ​បាន​ព្យាយាម​ទៅដល់​មនុស្ស​ជាង ៩,៥​លាន​នាក់​ស្ថិតនៅ​តែលតោល​ក្នុង​ទឹកជំនន់​ដោយមាន​អាហារ និង​ទឹក​ទទួលទាន​តិចតួចបន្ទាប់ពី​ភ្លៀង​ធ្លាក់​ខ្លាំង​ជាច្រើន​ថ្ងៃ​។ ​ភ្លៀង​រដូវ​មូសុង​ដ៏​ធ្ងន់ធ្ងរ​បំផុត​នេះ​បង្ក​ឲ្យ​មាន​ទឹកជំនន់​ដ៏​ខ្លាំងក្លា​បំផុត ​ក្នុង​រយៈពេល​ជាង​មួយ​សតវត្សរ៍​នៅ​តំបន់​ខ្លះ​នៃ​វាលទំនាប​ក្នុង​ប្រទេស​បង់​ក្លា​ដែ​ស ហើយ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ៦៩​នាក់​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​កន្លងមក​នៅ​ទីនោះ និង​នៅ​ក្នុង​រដ្ឋ​ Assam ប្រទេស​ឥណ្ឌាភាគ​ឦសាន។​ ​លោក Abu Bakar អាយុ ២៦​ឆ្នាំ​ជា​អ្នកស្រុក​នៅ​ស្រុក​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ Sunamganj ភាគ​ឦសាន​ប្រទេស​បង់​ក្លា​ដែ​សបាន​ប្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រ​តាម​ទូរស័ព្ទ​ថា មនុស្ស​គ្មាន​អាហារ​ទទួល​ទាន​ទេ​។ពួកគេ​មិន​ទាំង​ទទួល​បាន​ទឹក​សម្រាប់​ទទួលទាន​ផង​ទេ ចាប់​តាំង​ពី​ទឹកជំនន់​បាន​លិច​អណ្ដូង​ស្នប់​ទាំងអស់​។ ​អង្គការ UNICEF បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា មនុស្ស​ចំនួន ៤​លាន​នាក់​រួម​ទាំង​កុមារ ១​.៦​លាន​នាក់​ដែល​ត្រូវ​បាន​ជាប់​នៅ​ក្នុង​ទឹកជំនន់​ដ៏​គំហុក ក្នុង​ប្រទេស​បង់​ក្លា​ដែ​សភាគ​ឦសាន​កំពុង​ត្រូវការ​ជំនួយ​សង្គ្រោះ​បន្ទាន់​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្នងការរាជធានី បន្តផ្តល់ម៉ូតូ០៥គ្រឿង ស្បៀងអាហារ និងសម្ភារមួយចំនួន ជួយគាំទ្រដល់ជួរមុខ ទិសភូមិភាគ៥ជាប់ព្រំដែន
08/10/2026 09:08 PM
តំបន់ភាគខាងលិចអឺរ៉ុបជួបខែមិថុនា និងខែកក្កដា ក្តៅបំផុតជាប់កំណត់ត្រា
08/10/2026 08:08 PM
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី៖ មីយ៉ាន់ម៉ា មានឆន្ទៈទទួលយកវិញ​នូវ​ជនភៀសខ្លួន ៥.០០០នាក់
08/10/2026 08:08 PM
ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់៖ កិច្ចប្រជុំ ៧ម៉ោង រវាងមេដឹកនាំកំពូល និងប្រធានាធិបតី ពិភាក្សាពី​​បញ្ហាប្រឈមនានា
08/10/2026 08:08 PM
រញ្ជួយដី នៅឆ្នេរសមុទ្រប៉ាស៊ីហ្វិក ធ្វើ​ឱ្យ​រដ្ឋធានីរបស់​កូឡុំប៊ីមាន​រំញ័រ
08/10/2026 08:08 PM
ខ្លែងចម្រុះពណ៌បានហោះពេញមេឃ អំឡុងពិធីបុណ្យខ្លែងអន្តរជាតិនៅទីក្រុង Colombo ប្រទេសស្រីលង្កា
08/10/2026 08:08 PM
ក្រសួងមហាផ្ទៃស្នើទៅអភិបាលខេត្តកោះកុង ចាត់វិធានការចំពោះសកម្មភាពឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិ
08/10/2026 08:08 PM
ការព្រមាន​ អំពីកម្ដៅ ត្រូវបានដំឡើងទូទាំងអង់គ្លេស ខណៈសីតុណ្ហភាពនឹងឡើងដល់ ៣៦អង្សាសេ
08/10/2026 08:08 PM
ប៉ូឡូញ និងប្រទេសបាល់ទិកការពារហេដ្ឋារចនាសម្ព័ន្ធ ដោយបារម្ភពី​វាយប្រហារក្លែង​បន្លំរបស់​​រុស្ស៊ី
08/10/2026 08:08 PM
ក្រុមប្រឹក្សាសន្តិភាព រៀបចំមូលដ្ឋានសម្រាប់កងកម្លាំង ISF នៅហ្កាហ្សា បើទោះបីជាមានការបដិសេធន៍ពីអ៊ីស្រាអែលក៏ដោយ
08/10/2026 08:08 PM