សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ
សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា

ព័ត៌មានសំខាន់ៗ

មេដឹកនាំ G7 នឹង​បរិច្ចាគ​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ចំនួន​ ១​ពាន់​លាន​ដូ​ស​ដល់​ប្រទេស​ក្រីក្រ​

2021/06/11 07:03:13 pm        148
​អង់គ្លេស៖ នាយករដ្ឋមន្ត្រី​អង់គ្លេស ​លោក Boris Johnson រំពឹង​ថា ​ក្រុម​ប្រទេស​ដែល​មាន​ឧស្សាហកម្ម​លូតលាស់​ទាំង ៧ ឬ G7 នឹង​យល់ព្រម​បរិច្ចាគ​វ៉ាក់សាំងចំនួន ១ពាន់​លាន​ដូ​ស​ដល់​បណ្ដា​ប្រទេស​ក្រីក្រ​ ក្នុង​អំឡុង​កិច្ចប្រជុំ​កំពូល​របស់​ខ្លួន​ដែល​ចាប់ផ្ដើម​នៅ​ថ្ងៃ​សុក្រ​ ទី១១ ខែ​មិថុនា និង​ជួយ​ដល់​ពិភពលោក​នៅ​ចុង​ឆ្នាំ​ក្រោយ។​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក លោក Joe Biden បាន​ប្ដេជ្ញា​បង្កើន​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​នេះ​ជាមួយ​នឹង​ការ​បរិច្ចាគ ៥០០​លាន​ដូ​ស​នៃ​វ៉ាក់សាំង​ក្រុមហ៊ុន Pfizer លោក Johnson បាន​និយាយ​ថា ​ចក្រភព​អង់គ្លេស​នឹង​ផ្តល់​វ៉ាក់សាំង​សល់​ពី​តម្រូវការ​ក្នុង​ប្រទេស​របស់​ខ្លួន ​យ៉ាងហោចណាស់​ជាង ១០០​លាន​ដូ​ស​ដល់​ប្រទេស​ក្រីក្រ​បំផុត​។ ​លោក Johnson បាន​អំពាវនាវ​ដល់​មេដឹកនាំ G7 រួចហើយ​ក្នុង​ការ​ប្ដេជ្ញា​ចាក់​វ៉ាក់សាំង​លើ​ពិភពលោក​ទាំងមូល​នៅ​ចុង​ឆ្នាំ​២០២២ ហើយ​ក្រុម​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​សន្យា​ផ្តល់​វ៉ាក់សាំង​ចំនួន ១​ពាន់​លាន​ដូ​ស​ក្នុងអំឡុងពេល​កិច្ចប្រជុំ​កំពូល​រយៈពេល ៣​ថ្ងៃ​របស់​ខ្លួន​នៅ​ឯ​រមណីយដ្ឋាន​មាត់​ឆ្នេរសមុទ្រ Carbis Bay របស់​អង់គ្លេស។​​ក្រុម​យុទ្ធនាការ​មួយ​ចំនួន​បាន​ថ្កោលទោសចំពោះ​ផែនការ​នេះ ​ដែល​ប្រៀប​ដូច​ជា​ទម្លាក់​ចូល​ក្នុង​មហា​សមុទ្រ​ដោយ​អង្គការ Oxfam បាន​ប៉ាន់ប្រមាណ​ថា​ មនុស្ស​ជិត ៤​ពាន់​លាន​នាក់​នឹង​ពឹង​ផ្អែកលើ​គម្រោង​ចែកចាយ​វ៉ាក់សាំង​សកល COVAX ដែល​ជា​កម្មវិធី​ចែកចាយ​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ដល់​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​ទាប​ និង​មធ្យម​៕អត្ថបទ៖ សុខមាន

WHO៖​ វីរុស COVID-19 ប​ម្លែ​ង​ខ្លួន​ថ្មី Delta កំពុង​ឆ្លង​រាលដាល​នៅ​ក្នុង​ប្រទេស និង​ដែនដី​ចំនួន​៧៤

2021/06/10 06:18:41 pm        172
WHO៖ អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា វីរុស​កូ​រ៉ូ​ណាប​ម្លែ​ង​ខ្លួន​ថ្មី​ដែល​គេ​ស្គាល់​ឈ្មោះ​ថា Delta ដែល​ត្រូវ​បាន​បញ្ជាក់​ដំបូង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ពេលនេះ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស ​និង​ដែនដី​ចំនួន​៧៤​។​​អង្គការ​សុខភាព​ពិភពលោក​បាន​បញ្ចេញ​ព័ត៌មាន ​វិវឌ្ឍន៍​ចុងក្រោយ​ប្រចាំថ្ងៃ​របស់​ខ្លួន​ស្ដីពី​ជំងឺ COVID-19 កាលពី​ថ្ងៃ​អង្គារ​។ សេចក្ដីរាយការណ៍​ខាងលើ​និយាយ​ថា ​គិត​ត្រឹម​ថ្ងៃ​អង្គារ​ចំនួន​ប្រទេស​ និង​ដែនដី និង​តំបន់​កំពុង​រាយការណ៍​ករណី​ឆ្លង ​ពាក់ព័ន្ធ​នឹង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta ជាង​កើន​ឡើង​ចំនួន​ ១២​ប្រទេស​លើស​ចំនួន​សរុប​កាល​ពី​មួយ​សប្ដាហ៍​មុន​។ កាលពី​ខែ​មុន​អង្គការ​សុខភាព​ពិភពលោក​បាន​ចាប់ផ្ដើម​ កំណត់​ឈ្មោះ​វីរុស​កូ​រ៉ូ​ណា​ប​ម្លែ​ង​ខ្លួន​ថ្មី​តាម​អក្សរ​ក្រិ​ក ដើម្បី​ទប់ស្កាត់​ការ​រើស​អើង​ប្រឆាំង​នឹង​ប្រទេស​នានា ​ដែល​ត្រូវ​បាន​ឆ្លង​វីរុស​ប្រភេទ​នេះ​ដំបូង​។​​អង្គការ​នេះ​ក៏បាន​និយាយ​ផង​ដែរ​ថា ចំនួន​ប្រទេស ​និង​ដែនដី​កំពុង​រាយការណ៍​ករណី​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ឈ្មោះ Alpha ដែល​បាន​រក​ឃើញ​ដំបូង​នៅ​អង់គ្លេស​កើន​ឡើង ​១​ប្រទេស​កាលពី​មួយ​សប្ដាហ៍​មុន ដែល​ឆ្លង​រាលដាល​ដល់ ១៦១​ប្រទេស​។ ចំនួន​ករណី​ឆ្លង​ពាក់ព័ន្ធ​នឹង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Beta ដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​អាហ្វ្រិក​ខាងត្បូង​កើន​ឡើង ​២​ប្រទេស​ទៀត ​រហូតដល់ ១១៥​ប្រទេស​៕អត្ថបទ៖ សុខមាន

មនុស្ស ​៩​នាក់​ស្លាប់​ ខណៈ​អគារ​ដួល​រំលំ​លើ​រថយន្តក្រុង​ក្នុង​ទីក្រុង​ក្វាង​ជូ​ប្រទេស​កូរ៉េខាងត្បូង​

2021/06/10 05:39:36 pm        102
កូរ៉េខាងត្បូង៖ សារព័ត៌មាន​ក្នុងស្រុក​បាន​និយាយ​ថា ​មនុស្ស​យ៉ាងហោចណាស់​ ៩​នាក់​បាន​ស្លាប់​បន្ទាប់ពី​អគារ​កម្ពស់​ ៥​ជាន់​មួយ​ខ្នង​កំពុង​ត្រូវ​បាន​កម្ទេច​ចោល ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង​បាន​ដួល​រំលំ​ដោយ​ខ្ទាត​បំណែក​លើ​រថយន្តក្រុង​មួយ​គ្រឿង​។​​មនុស្ស​ ៨​នាក់​បាន​រង​របួស​ក្នុង​ហេតុការណ៍​ផ្ដួល​រំលំ​អគារ ដែល​បាន​កើតឡើង​នៅ​ក្នុង​ភាគ​ខាង​ត្បូងទីក្រុង​ក្វាង​ជូ (Gwangju)​។​ ទីភ្នាក់ងារ​ពន្លត់​អគ្គិភ័យ​ជាតិ​បាន​និយាយ​ថា ​រថយន្តក្រុង​ដឹក​មនុស្ស ​១៧​នាក់ និង​បាន​ឈប់​ចត​នៅ​លើ​ផ្លូវ​ក្បែរ​អគារ​នោះ​។​ គេ​ពុំ​ទាន់​បាន​ដឹង​ច្បា​ស់​នៅឡើយ​ទេពី​មូលហេតុ​នៃ​ការ​ដួល​រំលំ​នេះ ​ហើយ​កិច្ច​ខិត​ខំ​ប្រឹងប្រែង​ស្វែងរក​នៅ​កំពុង​បន្តធ្វើ ​ដើម្បី​រុករក​អ្នក​នៅ​មាន​ជីវិត​ដែល​បាន​ជាប់​ក្រោម​កម្ទេច​ថ្ម​។​ទីភ្នាក់ងារសារព័ត៌មាន ​Yonhap ​បាន​និយាយ​ថា ទីភ្នាក់ងារ​ពន្លត់​អគ្គិភ័យ​មិនបាន​និយាយ​ទេ​ថា​ តើមនុស្ស ​៨​នាក់​ដែល​រង​របួស​នោះ​នៅ​ក្នុង​រថយន្តក្រុង ឬ​នៅ​ក្នុង​អគារ។​ គេ​មិន​បា​ន​ដឹង​ភ្លាមៗ​ទេ​ថា ​តើ​មាន​មនុស្ស​នៅ​ខាងក្នុង​អគារ ​ឬ​អត់​នៅ​ពេល​ដែល​បាក់​រលំ​នោះ​៕អត្ថបទ៖ សុខមាន

ករណី​ឆ្លង​ជំងឺ​ COVID-19 ប្រចាំថ្ងៃ​នៅ​ឥណ្ឌា​​ធ្លាក់​ចុះក្រោម ​១០​ម៉ឺន​នាក់​លើកដំបូង​ក្នុង​ពេល ​២​ខែ​មក​នេះ​

2021/06/09 09:56:47 pm        137
ឥណ្ឌា៖ ករណី​ឆ្លង​ជំងឺ COVID-19 ឬ​វីរុស​កូ​រ៉ូ​ណា​ប្រចាំថ្ងៃ​នៅ​ប្រទេស​ឥណ្ឌា​ បាន​ធ្លាក់​ចុះក្រោម​​ ១០​ម៉ឺន​នាក់​ជា​លើកដំបូង​ក្នុង​រយៈពេល​ ២​ខែ ខណៈ​ដែល​ការ​ធ្លាក់​ចុះ​នេះ​បាន​ជំរុញ​ឲ្យ​រដ្ឋ​ខ្លះ​បន្ធូរបន្ថយ​វិធានការ​រឹតត្បិត​។​ករណី​ឆ្លង​ថ្មី​ចំនួន ៨៦,៤៩៨​នាក់​ក្នុង​រយៈពេល ​២៤​ម៉ោង បាន​នាំ​ឲ្យ​ករណី​ឆ្លង​សរុប​នៅ​​ឥណ្ឌា​ឡើង​ជាង ​២៩​លាន​នាក់​កាលពី​ថ្ងៃ​អង្គារ​នៅ​លំដាប់​ទី​២ ​បន្ទាប់ពី​សហរដ្ឋអាមេរិក​ដែល​មាន​ករណី​ឆ្លង​ជាង ​៣៤​លាន​នាក់​។ ​ក្រសួង​សុខាភិបាល​ក៏បាន​រាយការណ៍​ផង​ដែរ ​ពី​ករណី​ស្លាប់​ថ្មី​ចំនួន ២,១២៣​នាក់​ក្នុង​រយៈពេល ​២៤​ម៉ោង ដែល​នាំ​ឲ្យ​អ្នក​ស្លាប់​សរុប​ក្នុង​ប្រទេស​នេះ​ហក់​ឡើង​ដល់ ៣៥១,៣០៩​នាក់​។ ប្រទេស​ឥណ្ឌា​ធ្លាប់​មាន​ករណី​ឆ្លង​ជាង ​៤សែន​នាក់​ក្នុង​មួយថ្ងៃ​កាលពី​ខែ​ឧសភា ប៉ុន្តែ​ការ​ឆ្លង និង​ស្លាប់​ថ្មី​បាន​ធ្លាក់​ចុះ​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​ពេល​នោះ​មក​៕ ​អត្ថបទ៖ សុខមាន

ក្រុម​ប្រឹក្សា​សន្តិសុខ UN អនុម័ត​ឲ្យ​លោកអគ្គលេខាធិការ Guterres បន្ត​កាន់​អាណត្តិ​ទី​២

2021/06/09 08:42:18 pm        123
UN៖ កាលពី​ថ្ងៃ​អង្គារ​ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បានសម្រេច​ទទួលយកលោក​អគ្គលេខាធិការ Antonio Guterres កាន់​អាណត្តិ​ទី២ ​មាន​រយៈពេល ៥ឆ្នាំ​បន្ត​ទៀត។​ ឯកអគ្គរដ្ឋទូត​អេ​ស្តូ​នី លោក Sven Jurgenson របស់​អង្គការសហប្រជាជាតិ ក្នុងនាម​ជា​ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​សម្រាប់​ខែ​មិថុនា បាន​ប្រកាស​យល់ព្រម​បន្ទាប់ពី​កិច្ចប្រជុំ​សម្ងាត់​មួយ​របស់​ក្រុម​ប្រឹក្សា​នេះ​។លោក​បាន​និយាយ​ថា នៅ​ក្នុង​កិច្ចប្រជុំ​សម្ងាត់​របស់​ខ្លួន ក្រុមប្រឹក្សាសន្តិសុខ​បាន​អនុម័ត​សេចក្ដី​សម្រេច​មួយ​ ដោយ​ការ​លើក​សរសើរ​អគ្គលេខាធិការ​រូប​នេះ​។​ ​ក្រុមប្រឹក្សាសន្តិសុខ​ដែល​បាន​ពិចារណា​ លើ​បញ្ហា​ផ្ដល់​អនុសាសន៍​សម្រាប់​ការតែងតាំង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ​បាន​ផ្តល់​អនុសាសន៍​ដល់​មហាសន្និបាត​ថា​ លោក Antonio Guterres ត្រូវ​បាន​តែង​តាំង​ជា​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ សម្រាប់​អាណត្តិ​ទី២ ចាប់ពី​ថ្ងៃ​ទី ១ ខែ​មករា ​ឆ្នាំ​២០២២ ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ​ ឆ្នាំ​២០២៦ ដោយ​អាន​សេចក្តី​សម្រេច​លេខ ២៥៨០។​​លោក Jurgenson បាន​និយាយ​ថា ​លោក Guterres គឺជា​បេក្ខជន​ផ្លូវការ​តែមួយគត់ ​ខណៈ​ដែល​គ្មាន​រដ្ឋ​ណាមួយ​បាន​តែង​តាំង​បេក្ខភាព​រូប​ណា​ផ្សេង​ឡើយ​។​ លោក​បន្ថែម​ថា លោក Guterres បាន​បង្ហាញ​ពី​ភាព​សក្ដិសម​នៃ​តំណែង​ជា​អគ្គលេខាធិការ​ ជាមួយ​នឹង​ការ​បំពេញ​ការងារ​រប​ស់​លោក​ក្នុង​រយៈពេល​ជិត ​៥​ឆ្នាំ​នៅ​ក្នុង​តំណែង​៕អត្ថបទ៖ សុខមាន

UN​៖​ ការ​វាយ​ប្រយុទ្ធ​គ្នា​ថ្មី​នៅ​មី​យ៉ាន់​ម៉ា​ភាគ​ខាងកើត​បង្ក​ឲ្យ​មនុស្ស​រាប់​ម៉ឺន​នាក់​រត់​ភៀសខ្លួន​

2021/06/09 06:43:45 pm        122
មី​យ៉ាន់​ម៉ា៖ អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា មនុស្ស​ប្រមាណ​ ១​សែន​នាក់​ត្រូវ​បាន​បង្ខំ​ភៀសខ្លួន ដោយសារ​ការ​វាយ​ប្រយុទ្ធ​គ្នា​នា​ពេល​ថ្មីៗ​រវាង​យោធា​មី​យ៉ាន់​ម៉ា និង​ក្រុម​ឧទ្ទាម​នៅ​ក្នុង​ភាគ​ខាងកើត​ប្រទេស ​ដែល​ត្រូវ​បាន​រួបរឹត​ដោយ​រដ្ឋប្រហារ​មួយ​នេះ​។​សហភាព​មី​យ៉ាន់​ម៉ា​បាន​ធ្លាក់​ចូល​ក្នុង​ភាព​វឹកវរ ហើយ​បាន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​របស់​ខ្លួន ចាប់​តាំង​ពី​ក្រុម​ឧត្ដមសេនីយ៍បាន​ធ្វើ​រដ្ឋប្រហារ​ ទម្លាក់​រដ្ឋាភិបាល​របស់​លោក​ស្រី Aung San Suu Kyi កាលពី​ខែ​កុម្ភៈ ​ដោយ​ចោទប្រកាន់​រដ្ឋាភិបាល​នេះ​ពី​បទ​លួច​បន្លំ​សន្លឹកឆ្នោត​ អំឡុង​ការបោះឆ្នោត​ឆ្នាំ​២០២០​។ ​ការ​វាយ​ប្រយុទ្ធ​គ្នា​បាន​រីក​កាន់​តែ​ខ្លាំង​នៅ​ក្នុង​សហគមន៍​មួយ​ចំនួន ជាពិសេស​នៅ​ក្នុង​ទីប្រជុំជន​មួយ​ចំនួន​ ដែល​បាន​មើល​ឃើញ​មនុស្ស​ស្លាប់​ដោយសារ​ស្នាដៃ​នគរបាល​កើន​ឡើង ហើយ​តំបន់​មួយ​ចំនួន​បាន​បង្កើត​ជា​កងកម្លាំង​ការពារ ​ដើម្បី​ប្រឆាំង​នឹង​របប​សឹក​វិញ​។ ​ការិយាល័យ​អង្គការសហប្រជាជាតិ ​ប្រចាំ​នៅ​មី​យ៉ាន់​ម៉ាបាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារថា ការ​ប៉ះទង្គិច​គ្នា និង​ការវាយប្រហារ​ដោយ​មិន​រើសមុខ​នា​ពេល​ថ្មីៗ​ ដោយ​កងកម្លាំង​សន្តិសុខ​ប្រឆាំង​នឹង​តំបន់​ជន​ស៊ីវិល ​បាន​បង្ខំ​ឲ្យ​មនុស្ស​ប្រមាណ ១​សែន​នាក់​រត់គេច​ចេញពី​លំនៅឋាន​ក្នុង​ភាគ​ខាងកើត​រដ្ឋ​កា​យ៉ា ​(Kayah state) ជិត​ព្រំដែន​របស់​ប្រទេស​ថៃ​។​អង្គការ​នេះ​បាន​និយាយ​ថា ​នៅ​ក្នុង​តំបន់​ដែល​រង​ការវាយប្រហារ​ដោយ​ការ​ប្រយុទ្ធ​គ្នា ​គឺ​ត្រូវការ​ស្បៀង​អាហារ ទឹក ទី​ជម្រក និង​ការថែទាំ​សុខភាព​ជាបន្ទាន់ ដោយ​បន្ថែម​ថា ​ការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​កំណត់​ដោយ​កងកម្លាំង​សន្តិសុខ ​កំពុងតែ​ពន្យា​ពេល​ក្នុង​ការ​ផ្ដល់​ជំនួយ​ចាំបាច់​បំផុត​។​ អ្នកស្រុក​ក្នុង​រដ្ឋ​កា​យ៉ា​បាន​ចោទប្រកាន់​យោធា​ ពី​បទ​ប្រើ​កាំភ្លើង​ធំ​ដែល​បាន​បាញ់​ទម្លាក់​ចូល​នៅ​ក្នុង​ភូមិ​ជាច្រើន​៕អត្ថបទ៖ សុខមាន

WHO ​ជំរុញ​ក្រុម​ហ៊ុន​ផលិត​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ផ្ដល់​ដូ​ស​វ៉ាក់សាំង​ ៥០%​ ឲ្យ​ទៅ​គម្រោង Covax

2021/06/08 06:56:08 pm        113
​ស្វីស៖ កាលពី​ថ្ងៃ​ចន្ទ ​អង្គការ​សុខភាព​ពិភពលោកបាន​អំពាវនាវ​ ដល់​បណ្ដា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ផ្ដល់​ដូ​ស​វ៉ាក់សាំង​ថ្មីៗ​ដល់​គម្រោង​ចែកចាយ​វ៉ាក់សាំង​សកល Covax ដែល​ដំបូង​ឡើយ​បាន​បដិសេធ ​ឬ​ផ្តល់​ចំនួន​ពាក់​កណ្ដាល​នៃ​បរិមាណ​របស់​ពួកគេ ​ទៅ​ក្នុង​គម្រោង​សមធម៌​វ៉ាក់សាំង​សកល​។​​ប្រមុខ​អង្គការ​សុខភាព​ពិភពលោកគឺ​លោក Tedros Adhanom Ghebreyesus បាន​និយាយ​ថា ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​នានា​ គួរតែ​បង្វែរ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ខ្លួន​ទៅកាន់​គម្រោង Covax ដែល​បាន​ប្រឹងប្រែង​ប្រមូល​ការ​បរិច្ចាគ​វ៉ាក់សាំង ​សម្រាប់​បណ្ដា​ប្រទេស​ក្រីក្រ​។​ លោក Tedros បាន​សម្ដែង​ការ​ខក​ចិត្ត​របស់​លោក​ដែល​ថា ​ប្រទេស​ក្រីក្រ​ជាច្រើន​មិន​អាច​ទទួល​បាន​វ៉ាក់សាំង​បង្ការ​ដល់​បុគ្គលិក​សុខភាព មនុស្ស​ចាស់ និង​ប្រជាជន​ដទៃ​ទៀតដែល​ងាយ​រងគ្រោះ​បំផុត​ដោយសារ​ជំងឺ COVID-19 ធ្ងន់ធ្ងរ​។​​លោ​កថា​ នៅ​ពេល​បច្ចុប្បន្ន​នេះ​ប្រទេស​អ្នកមាន​មួយ​ចំនួន​ បាន​ទិញ​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​ហើយ​កំពុង​ត្រៀម​រៀបចំ​ ដើម្បី​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​ដល់​កុមារ​ទៀត​ផង​។​ លោ​កថា ​គម្រោង​នេះ​ត្រូវការ​វ៉ាក់សាំង​ចំនួន ​២៥០​លាន​ដូ​ស​បន្ថែម​ទៀត​នៅ​ត្រឹម​ខែ​កញ្ញា ខណៈ​ដែល​គ្រាន់​តែ​ខែ​មិថុនា និង​ខែ​កក្កដា​មាន​តម្រូវការ​វ៉ាក់សាំង​ចំនួន ​១០០​លាន​ដូ​ស៕អត្ថបទ៖ សុខមាន

អង្គការ​សុខភាព​ពិភពលោក​៖ ​ខ្លួន​មិន​អាច​បង្ខំ​ឲ្យ​ប្រទេស​ចិន​ផ្ដល់​ព័ត៌មាន​លម្អិត​នៃ​ប្រភព​ដើម​ជំងឺ COVID-19

2021/06/08 06:40:52 pm        128
​ស្វីស៖ មន្ត្រី​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា ​អង្គការ​សុខភាព​ពិភពលោក​មិន​អាច​បង្ខំ​ឲ្យប្រទេស​ចិន​ បែងចែក​ទិន្នន័យ​បន្ថែម​ទៀត​លើ​ប្រភព​ដើម​នៃ​ជំងឺ COVID-19 ខណៈ​ដែល​បន្ថែម​ថា ​ខ្លួន​នឹង​ស្នើការ​សិក្សា​ដែល​ត្រូវការ​ ដើម្បី​ស្វែងយល់​ពី​កន្លែង​ដែល​វីរុស​លេច​ចេញ​មក ​“កម្រិត​បន្ទាប់​”។​​ពេល​ត្រូវ​បាន​សួរ​ដោយ​អ្នកសារព័ត៌មាន​ម្នាក់​ថា ​តើ​អង្គការ​សុខភាព​ពិភពលោក​នឹង​ជំរុញ​ដល់​ប្រទេស​ចិន​របៀប​ណា ​ដើម្បី​ឲ្យ​មានការ​បើកទូលាយ​បន្ថែម​ទៀត លោក Mike Ryan នាយក​កម្មវិធី​គ្រាអាសន្ន​សុខភាព​សាធារណៈ​របស់​ទីភ្នាក់ងារ​នេះ ​បាន​និយាយ​នៅ​សន្និសីទ​សារព័ត៌មាន​ថា អង្គការ​សុខភាព​ពិភពលោកពុំ​មាន​សិទ្ធិ​អំណាច ​ក្នុង​ការ​ជំរុញ​ឲ្យ​នរណា​ម្នាក់​ធ្វើការ​សំណើ​របស់​ខ្លួន​ទេ​។​ លោក Ryan បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា យើង​រំពឹង​យ៉ាង​មុតមាំ​ថា ​នឹង​មាន​កិច្ច​សហប្រតិបត្តិការ ការ​ផ្ដល់​ព័ត៌មាន និង​ការ​គាំទ្រ​ពី​រដ្ឋ​ជា​សមាជិក​ទាំងអស់​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​នោះ​។​មាន​ទ្រឹស្ដី​ប្រជែង​គ្នា​ជាច្រើនដែល​ថា វីរុស​នេះបាន​ឆ្លង​ចេញពី​សត្វ ដែល​ដំបូង​ឡើយ​អាច​ឆ្លង​ពីសត្វ​ប្រចៀវ​ទៅ​មនុស្ស ឬវីរុស​នេះ​លេច​ចេញពី​មន្ទីរ​ពិសោធន៍ ​ក្នុង​ទីក្រុង​អ៊ូ​ហាន​ប្រទេស​ចិន​។ ថ្មីៗ​នេះទ្រឹស្ដី​លេច​ធ្លាយ​វីរុស​ចេញពី​មន្ទីរ​ពិសោធន៍​ក្រុង​អ៊ូ​ហាន កំពុង​ក្លាយ​ជា​ប្រធានបទ​ក្ដៅ​សម្រាប់វេទិកា​ជជែក​ដេញដោល​សាធារណៈ​ជាថ្មី បន្ទាប់ពី​ក្រុម​អ្នកវិទ្យាសាស្ត្រ​សំខាន់ៗ ​មួយ​បាន​អំពាវនាវ​ឲ្យ​មានការ​ស៊ើបអង្កេត​ពេញលេញ លើ​ប្រភព​ដើម​នៃ​វីរុស​នេះ​។ យ៉ាងណា​ក៏ ​ប្រទេស​ចិន​បាន​ទាត់​ចោល​ការចោទប្រកាន់​ម្ដង​ហើយ​ម្ដងទៀត ដែល​ថា​មន្ទីរ​ពិសោធន៍​នេះ​ជា​អ្នកទទួលខុសត្រូវ​ចំពោះ​ការ​ផ្ទុះ​រាលដាល​វីរុស​នេះ​៕អត្ថបទ៖ សុខមាន

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់​ថា វ៉ាក់សាំង​ ១​លាន​ដូស​ទៀត​នឹង​មក​កម្ពុជា​ស្អែក​នេះ

2021/06/08 04:52:47 am        550
ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ថា វ៉ាក់សាំង​ចំនួន ១​លាន​ដូស នឹង​មក​ដល់​កម្ពុជា​នៅ​ស្អែក​នេះ។សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​បែប​នេះ​នៅ​ក្នុង​សារ​របស់​សម្ដេច​ឆ្លើយ​តប​នឹង​អ្នក​ប្រើ​ហ្វេសប៊ុក​មួយ​ចំនួន។សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​ថា វ៉ាក់សាំង​ចំនួន ១​លាន​ដូស​បន្ថែម​ទៀត ដែល​ក្នុង​នោះ​មាន​ស៊ីណូវ៉ាក់ ៥០​ម៉ឺន​ដូស និង​ស៊ីណូហ្វាម​ចំនួន ៥០​ម៉ឺន​ដូស នឹង​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ស្អែក​នេះ៕

ការវាយប្រហារ​ដោយ​មី​ស៊ី​ល​ទៅលើ​ទីក្រុង​ប្រទេស​យេម៉ែន​សម្លាប់​មនុស្ស​​ ២១​នាក់​

2021/06/07 07:36:32 pm        133
​យេម៉ែន៖ មន្ត្រី​នៅ​ក្នុង​ប្រទេស​យេម៉ែន​និយាយ​ថា មនុស្ស ២១នាក់​ត្រូវ​បាន​សម្លាប់រួម​ទាំង​ក្មេង​ស្រី​អាយុ​ ៥​ឆ្នាំ​ម្នាក់ ​នៅ​ក្នុង​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​ដោយ​ក្រុម​ឧទ្ទាម​ហួរ​ធី គាំទ្រ​ដោយ​ប្រទេស​អ៊ីរ៉ង់​។​ មី​ស៊ី​ល​ឆ្លង​ទ្វីប​បាន​វាយប្រហារ​ លើ​ស្ថានីយ​ឧស្ម័ន​មួយ​កន្លែង​ក្នុង​ទីក្រុង Marib ធ្វើ​ឲ្យ​រថយន្ត​ជា​ច្រើន​គ្រឿង​ឆាបឆេះ ខណៈ​អ្នក​បើក​បរ​រថយន្ត​កំពុង​បំពេញ​ឧស្ម័ន​។អាជ្ញាធរ​និយាយ​ថា​ ជនរងគ្រោះ​ទាំងអស់​ជា​ជន​ស៊ីវិល​។ រដ្ឋមន្ត្រី​ព័ត៌មាន​ប្រទេស​យេម៉ែន​និយាយ​ថា ការ​វាយ​ប្រហារ​នេះ​ចាត់ទុកថា​ ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម ប៉ុន្តែ​គ្មាន​ការ​អត្ថាធិប្បាយ​ភ្លាមៗ​ពី​ក្រុម​ហួ​ធី​នៅឡើយ​។ នាយក​ការិយាល័យ​សិទ្ធមនុស្ស​រដ្ឋាភិបាល លោក Abd Rabbo Judei និយាយ​ថា យើង​កំពុង​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ ប្រេ​សិតពិសេស​អន្តរជាតិ​ដើម្បី​បញ្ឈប់​ឧក្រិដ្ឋកម្មប្រព្រឹត្ត​ឡើង​ ដោយ​ក្រុម​សកម្ម​ប្រយុទ្ធ​ហួ​ធី ហើយ​យើង​សង្ឃឹមថា​ ឧក្រិដ្ឋ​កម្ម​នេះ​ជា​ឧក្រិដ្ឋកម្ម​ចុងក្រោយ​របស់​ជីវពល​ហួ​ធី​នៅ​ក្រុង ​Marib​។​ ក្រុម​ឧទ្ទាម​ហួ​ធី​បាន​ប៉ុនប៉ង​ចាប់​តាំង​ពី​ខែ​កុម្ភៈ ដើម្បី​ដណ្ដើម​យក​ទីក្រុង Marib ពី​រដ្ឋាភិបាល​ដែល​ទទួលស្គាល់​ជា​អន្តរជាតិ ដើម្បី​ព្យាយាម​គ្រប់គ្រង​ទាំងស្រុង​លើ​តំបន់​ភាគ​ខាងជើង របស់​ប្រទេស​យេម៉ែន​។​​ប៉ុន្តែ​ការវាយប្រហារ​របស់​ពួកគេ​ ត្រូវ​បាន​វាយ​រុញច្រាន​ដោយ​កងកម្លាំង​រដ្ឋាភិបាល ផ្តល់​ជំនួយ​ដោយ​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអ៊ូឌីត​ ដែល​កំពុង​គាំទ្រ​ពួកគេ​។ ប្រទេស​យេម៉ែន​មាន​ភាព​ច្របូកច្របល់​ ក្នុង​សង្គ្រាមស៊ីវិល​ចាប់​តាំង​ពី​ឆ្នាំ​២០១៤ នៅ​ពេល​ក្រុម​ឧទ្ទាម​ហួ​ធី​ឆ្លងកាត់​តំបន់​ភាគ​ខាងជើង និង​រឹបអូស​រដ្ឋ​ធានី​សា​ណា ដែល​បង្ខំ​ឲ្យ​រដ្ឋាភិបាល​ទទួលស្គាល់​ជា​អន្តរជាតិ​ធ្វើ​និរទេស​ខ្លួន​។ សង្គ្រាម​បាន​សម្លាប់​មនុស្ស​ជាង ១៣០​,០០០​នាក់ និង​បណ្ដាល​ឲ្យ​មាន​វិបត្តិ​មនុស្សធម៌​ធ្ងន់ធ្ងរ​បំផុតនៅ​លើ​ពិភពលោក​៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

​​មនុស្ស ២នាក់ស្លាប់ និង​​​ ១៥នាក់របួស អំឡុង​​ការវាយប្រហារ​ដោយយាន​ដ្រូន​របស់ក្រុម​ហ៊ូទី​ នៅ​ភាគ​ខាង​កើត​យេម៉ែន
08/13/2026 08:08 PM
ការ​ផ្ទុះ​គ្រាប់បែក សម្លាប់មន្ត្រីយោធារុស្ស៊ី នៅតំបន់​ Crimea ខណៈ​របាយការណ៍ហៅ​រូប​លោក​ថា ជាជនរត់​ពីអ៊ុយក្រែន
08/13/2026 08:08 PM
បំណាក់​ដីសម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់ នៅឯ​អណ្តូងរ៉ែមាសខុសច្បាប់ នៅ​ឥណ្ឌូនេស៊ី
08/13/2026 08:08 PM
បង់ក្លាដែសកម្រិត​ការប្រើប្រាស់ថាមពល ខណៈកង្វះខាតឧស្ម័នកាន់តែអាក្រក់ទៅៗ
08/13/2026 07:08 PM
ជប៉ុនកោះ​អញ្ជើញ​បេសកជនរុស្ស៊ី ជុំវិញដំណើររបស់លោក Putin ទៅកាន់កោះមានជម្លោះ
08/13/2026 07:08 PM
ក្រុមហ៊ុនពាណិជ្ជកម្មរុស្ស៊ីដ៏ធំមួយមានបំណងវិនិយោគនៅកម្ពុជាក្នុងការផលិតរថយន្ត និងគ្រឿងបន្លាស
08/13/2026 07:08 PM
រុស្ស៊ី និងអ៊ុយក្រែន ប្រគល់​សាកសពទាហាន​ទៅ​វិញ​ទៅមក​ ជា​ការដោះដូរចុងក្រោយបង្អស់
08/13/2026 07:08 PM
UN៖ ការស្លាប់ជនស៊ីវិល​ក្នុងខែកក្កដា នៅអ៊ុយក្រែន ឈាន​ដល់កម្រិតខ្ពស់បំផុត ចាប់​តាំងពីខែឧសភា ឆ្នាំ២០២២
08/13/2026 07:08 PM
ប្រជាជនវ៉េណេស៊ុយអេឡាកំពុង​ជួប​ការ​លំបាក​ ត្រៀមជួប​នឹង​ការ​ដាច់​ចរន្ត​​អគ្គិសនី និងទឹកកាន់តែខ្លាំង​
08/13/2026 07:08 PM
ក្រសួងការពារជាតិ៖ កតិកាសញ្ញាការពារជាតិទួរគី-ប៉ាគីស្ថាន-អារ៉ាប៊ីសាអ៊ូឌីត ចង់​ជំរុញសមត្ថភាពយោធារួម
08/13/2026 07:08 PM