សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ
សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា

ព័ត៌មានសំខាន់ៗ

ចិន​ការពារ​ទំនាក់ទំនង​កម្ពុជា បន្ទាប់ពី​សហរដ្ឋ​អាមេរិក​សម្ដែង​ក្តី​ព្រួយបារម្ភ​

2021/06/04 12:06:52 pm        283
​ចិន​៖ ប្រទេស​ចិន​បាន​អះ​អាង​ថា ទំនាក់ទំនង​របស់​ប្រទេស​ចិន​ជាមួយ​ប្រទេស​កម្ពុជា បាន​រួម​ចំណែក​ជា​វិជ្ជមាន​ចំពោះ​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​។ ការ​អះអាង​របស់​ចិន​ធ្វើឡើង ​បន្ទាប់ពី​សហរដ្ឋអាមេរិក​សម្ដែង​ក្តី​បារម្ភ​អំពី​វត្តមាន​របស់​យោធា​ចិន នៅ​ក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​។​​នៅ​ក្នុង​ជំនួប​ជាមួយ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អនុរដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោកស្រី Wendy Sherman បាន​និយាយ​ផ្តោត​លើ​ការសាងសង់​សំណង់​ថ្មីៗ​ របស់​ប្រទេស​ចិននៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​។ លោកស្រី​បាន​បញ្ជាក់​ច្បាស់​អំពី​ការ​រុះរើ​អគារ ​ដែល​ផ្តល់​មូលនិធិ​ដោយ​សហរដ្ឋអាមេរិក​ចំនួន​២ នៅ​មូលដ្ឋាន​រាមដោយ​គ្មាន​ការ​ជូន​ដំណឹង ឬ​ការ​ពន្យល់ ហើយ​បាន​កត់​សំគាល់​ថា មូលដ្ឋាន​យោធា​ចិន​ក្នុង​ប្រទេស​កម្ពុជា នឹង​ធ្វើ​ឲ្យ​អន្តរាយ​ដល់​អធិបតេយ្យភាព គំរាម​ដល់​សន្តិសុខ​តំបន់ និង​មាន​ផល​ប៉ះពាល់​ដោយ​អវិជ្ជមាន​ចំពោះ​ទំនាក់ទំនង​កម្ពុជា​-​សហរដ្ឋអាមេរិក​។​ ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ក្នុង​ទីក្រុង​ប៉េកាំង អ្នកនាំពាក្យ​ក្រសួងការបរទេស លោក Wang Wenbin បាន​និយាយ​ថា ប្រទេស​ចិន និង​កម្ពុ​ជា​មាន​មិត្ត​ភាពជា​ប្រពៃណី និង​ជា​ដៃគូ​កិច្ច​សហប្រតិបត្តិការ ​និង​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​។ លោក Wang និយាយ​ថា ភាគី​ទាំងពីរ​បាន​អនុវត្តន៍​កិច្ច​សហប្រតិបត្តិការ ​ប្រកបដោយ​ផ្លែផ្កា​ក្នុង​វិស័យ​ជាច្រើន ដែល​នាំមក​នូវ​ផល​ប្រយោជន៍​ជាក់ស្ដែង​ ដល់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ និង​មានការ​រួមចំណែក​ជា​វិជ្ជមាន​ដល់​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​។ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក​និយាយ​ថា លោកស្រី Sherman បាន​ជំរុញ​ឲ្យ​មេដឹកនាំ​ប្រទេស​កម្ពុជា រក្សា​គោលនយោបាយ​ការបរទេស​ដោយ​តុល្យភាព និង​ឯករាជ្យ ក្នុង​ផល​ប្រ​យោ​ជ​ន៏​ល្អ​បំផុតរបស់​ប្រជា ជន​កម្ពុជា​។ លោកស្រី Sherman បាន​លើក​បញ្ហា​នេះ​ជាថ្មី​ម្តង​ទៀត អំឡុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ថៃកាលពី​ថ្ងៃ​ពុធ ដោយ​និយាយ​ថា លោកស្រីបាន​ជួប​សន្ទនាដោយ​ស្មោះ​ត្រង់​ជាមួយ​សម្ដេច​តេ​ជោ ហ៊ុន សែន អំពី​ទិសដៅដែល​ប្រទេស​កំពុង​ធ្វើ រួម​ទាំង​វត្តមាន​របស់​ចិននៅ​មូលដ្ឋាន​រាម​។​ ​ទាក់ទង​នឹង​ការ​លើក​ឡើង​របស់​អាមេរិកជុំវិញ​បញ្ហា​សមុទ្រ​រាម​នេះ កាលពី​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ២០២១ កម្ពុជាបានសម្រេច​អនុញ្ញាត​ឲ្យ​អនុព័ន្ធយោធា​របស់​អាមេរិក ​អាច​ទៅ​ពិនិត្យមើល​មូលដ្ឋាន​កងទ័ពជើងទឹក​សមុទ្រ​រាម​ជាក់ស្ដែង​តែ​ម្តង​។ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​កម្ពុជា​បាន​ថ្លែង​ថា ការអនុញ្ញាត​ឲ្យ​មន្ត្រី​អាមេរិក​ទៅ​ពិនិត្យ​មើល​ផ្ទាល់​នេះ ដើម្បី​ឲ្យ​អាមេរិក​ជ្រះ​មន្ទិល ​និង​កុំ​ឲ្យ​សង្ស័យ​ ឬ​ចោទប្រកាន់​កម្ពុជា​ដោយ​គ្មាន​មូលដ្ឋាន​តទៅ ទៀត​៕អត្ថបទ៖ ប៊ុនថន

ប្រទេស​ឥណ្ឌា​មាន​ករណី​ឆ្លង​ជំងឺ COVID-19 សរុប​ចំនួន​ ២៨.៤៤១.៩៨៦​នាក់​

2021/06/03 10:15:26 pm        111
ឥណ្ឌា៖ ក្រសួងសុខាភិបាល​សហ​ព័ន្ធ​បាន​និយាយ​ថា ចំនួន​ករណី​ឆ្លង​ជំងឺ COVID-19 សរុប​នៅ​ប្រទេស​ឥណ្ឌា​បាន​កើន​ឡើង​ដល់ ២៨,៤៤១,៩៨៦​នាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បន្ទាប់ពី​មាន​ករណី​ឆ្លង​ថ្មី​ចំនួន ១៣៤,១៥៤​នាក់​ត្រូវ​បាន​កត់ត្រា​ក្នុង​រយៈពេល ​២៤​ម៉ោង។​ក្រៅ​ពី​នេះ​មនុស្ស​ចំនួន ២,៨៨៧​នាក់​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ស្លាប់​កាលពី​ព្រឹក​ថ្ងៃ​ពុធ ដែល​នាំ​ឲ្យ​អ្នក​ស្លាប់​សរុប​ហក់​ឡើង​ដល់ ៣៣៧,៩៨៩​នាក់។​ នៅ​តែ​មាន​ករណី​ឆ្លង​សកម្ម​ចំនួន ១,៧១៣,៤១៣​នាក់​នៅ​ក្នុង​ប្រទេស​នេះ ក្នុង​នោះ​បាន​ធ្លាក់​ចុះ​ចំនួន ៨០,២៣២​នាក់​ក្នុង​រយៈពេល ​២៤​ម៉ោង​កន្លងទៅ​។ ចំនួន​ករណី​ឆ្លង​សកម្ម​ប្រចាំថ្ងៃ ​បាន​ធ្លាក់​ចុះ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ បន្ទាប់ពី​ករណី​ឆ្លង​បន្ត​ហក់​ឡើង​ ចាប់​តាំង​ពី​ពាក់កណ្ដាល​ខែ​មេសា​កន្លងមក​។ យោង​តាម​ទិន្នន័យ​ចុងក្រោយ​ ចេញ​ដោយ​ក្រសួងសុខាភិបាល​សហព័ន្ធ​ឲ្យដឹងថា មនុស្ស​សរុប​ចំនួន ២៦​,៣៩០,៥៨៤​នាក់​ត្រូវ​បាន​ទទួល​ការ​ព្យាបាល និង​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​មន្ទីរពេទ្យ​ទូទាំង​ប្រទេស។​ឥណ្ឌា​បាន​ចាប់ផ្ដើម​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​កាលពី​ខែ​មករា ហើយ​រហូត​មក​ដល់​ពេល​នេះ​ប្រទេស​ឥណ្ឌា​បាន​ចាក់​វ៉ាក់សាំង ​ឲ្យ​ប្រជាពលរដ្ឋ​ជាង​ ២២១​លាន​ដូ​ស​នៅ​ទូទាំង​ប្រទេស ហើយ​វ៉ាក់សាំង​ចំនួន ២,៤២៦,២៦៥​ដូ​ស​ត្រូវ​បាន​ចាក់​ជូន​ពលរដ្ឋ​របស់​ខ្លួន​តែ​ថ្ងៃ​ពុធ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​៕អត្ថបទ៖ សុខមាន

ការ​តវ៉ា​គាំទ្រ និង​ប្រឆាំង​លោក​ Netanyahu​ ផ្ទុះឡើង​នៅ​អ៊ីស្រាអែល​ ខណៈ​កិច្ចព្រមព្រៀង​ត្រូវ​បាន​ប្រកាស​

2021/06/03 07:39:04 pm        110
​​អ៊ីស្រាអែល៖ ភាព​តានតឹង​បាន​កើន​ឡើង​ខ្លាំង ​រវាង​ក្រុម​អ្នកគាំទ្រលោកនាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu និង​គូប្រជែង​របស់​លោក​កាលពី​ល្ងាច​ថ្ងៃ​ពុធ ​បន្ទាប់ពី​គូប្រជែង​របស់​លោក​បាន​ប្រកាស​ថា ​ពួកគេ​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ដើម្បី​បង្កើត​រដ្ឋាភិបាលចម្រុះ​ថ្មី​មួយ​ ដែល​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​ការ​ទម្លាក់​មេដឹកនាំ​អ៊ីស្រាអែល​ កាន់​តំណែង​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​។​ក្រុម​អ្នក​តវ៉ា​មកពី​ក្រុម​គាំទ្រ​បក្ស​ទាំង២ ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាងក្រៅ​សណ្ឋាគារ​មួយ​ក្នុង​តំបន់ Kfar Maccabiah នៅ​ភាគ​កណ្ដាល​អ៊ីស្រាអែល ​ជា​កន្លែង​ដែល​មេដឹកនាំ​ប្រឆាំងលោក Yair Lapid និង​ដៃគូ​ចម្រុះ​សំខាន់​របស់​គាត់​គឺ​លោក Naftali Bennett បាន​ជួប​ជាមួយ​គូប្រជែង ផ្សេង​ទៀត​របស់​លោក Netanyahu ដើម្បី​បង្កើត​កិច្ចព្រមព្រៀង​សម្ព័ន្ធ​ភាព​នេះ​។ សេចក្ដីប្រកាស​នេះមាន​ឡើង​មិនយូរប៉ុន្មាន​ មុន​ពេល​វេលា​ផុត​កំណត់​យប់​រំលង​អធ្រាត្រ និង​បាន​ទប់​មិន​ឲ្យ​ប្រទេស​នេះធ្លាក់​ចូល​ក្នុង​អ្វី​ដែល​ជា​ការ​បោះឆ្នោត​លើក​ទី​៥ ​ជាប់​គ្នា​ក្នុង​រយៈពេល​ត្រឹមតែ​ជាង​ ២​ឆ្នាំ​។ អ្នក​តវ៉ា​ប្រឆាំង​ប្រឆាំង​លោក Netanyahu បាន​និយាយ​ថា ​យើង​បាន​ឈ្នះ​ការ​តតាំង​នេះ​ហើយ។​ យើង​បាន​ឈ្នះ​ការបោះឆ្នោត​នេះ​ហើយ។ ទីបំផុត​យើង​មាន​រដ្ឋាភិបាល​ហើយ​។​ស្ត្រី​រូប​នេះ​ត្រូវ​បាន​ពើប​ប្រទះ​ជាមួយ​ក្រុម​អ្នកគាំទ្រ​របស់​លោក Netanyahu ដែល​កំពុង​ស្រែក​ពាក្យ​ថា ខ្មាស​គេ​ណាស់​ៗ ខណៈ​ដែល​នគរបាល​ព្យាយាម​បំបែក​ក្រុម​ទាំង​ ២ ​នេះ​ចៀសវាង​ការ​ប៉ះទង្គិច​គ្នា​។ ​ជាមួយគ្នា​នោះ​ដែរ អ្នកគាំទ្រ​លោកនាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​មកពី​តំបន់ Ramat Gan ភាគ​កណ្ដាល​ប្រទេស​អ៊ីស្រាអែល​បាន​និយាយ​ថា នឹង​ពុំ​មាន​រដ្ឋាភិបាល​ណាមួយ​ទៀត​ឡើយ​នៅ​សប្ដាហ៍​ក្រោយ ឬ​ពាក់កណ្ដាល​សប្ដាហ៍​ទៀត​នេះ​។ ពួក​នឹង​តតាំង ហើយ​នឹង​មិន​មាន​រដ្ឋាភិបាល​ណា​ក្រៅពី​រដ្ឋាភិបាល​របស់​លោក Netanyahu នោះ​ទេ៕អត្ថបទ៖ សុខមាន

ព្យុះ​ត្រូ​ពិ​ក​សម្លាប់​មនុស្ស ​៣​នាក់ និង​បង្ខំ​ឲ្យ​មនុស្ស​រាប់​រយ​នាក់​ជម្លៀស​ចេញពី​លំនៅឋាន​នៅ​ហ្វីលីពីន​

2021/06/03 07:03:25 pm        110
​ហ្វីលីពីន៖ ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ ​ទី​២​ ខែមិថុនា​ថា ព្យុះ​តំបន់​ត្រូ​ពិ​ក​បាន​ឆក់​យក​ជីវិត​មនុស្ស​ ៣​នាក់ និង​បង្ខំ​ឲ្យ​អ្នកភូមិ​រាប់​រយ​នាក់​ ជម្លៀស​ចេញពី​លំនៅឋាន​នៅ​ក្នុង​ភាគ​ខាង​ត្បូង និង​កណ្ដាល​របស់​ប្រទេស​ហ្វីលីពីន ជាទី​ដែល​ព្យុះ​នេះ​បាន​បង្ក​ឲ្យ​មាន​ទឹកជំនន់ និង​បំណាក់​ដី​។​ក្រុម​អ្នក​ព្យាករណ៍​បាន​និយាយ​ថា ​ព្យុះ Choi-wan ស្ថិតនៅ​ភាគ​និរតី​នៃ​ខេត្ត Masbate ភាគ​កណ្ដាល​កាលពី​ព្រឹក​ថ្ងៃ​ពុធ ​ដែល​នាំមក​ជាមួយ​នូវ​កម្លាំងខ្យល់ ៦៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​ល្បឿន​ខ្យល់​បក់​រហូតដល់ ៩០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ ពួកគេ​បាន​និយាយ​ថា ​ព្យុះ​នេះ​កំពុង​បោះពួយ​ទៅ​ភាគ​ពាយព្យ​ និង​អាច​ចុះ​ខ្សោយ​កម្លាំង​នៅ​ពេល​បក់​បោក​ឆ្ពោះ ​ទៅ​សមុទ្រ​ចិន​ខាងត្បូង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​ ​មាន​មនុស្ស​យ៉ាងហោចណាស់ ៣​នាក់​បាន​ស្លាប់​រួម​ទាំង​អ្នកភូមិ​​អាយុ ១៤​ឆ្នាំ​ម្នាក់ ​ដែល​បាន​ព្យាយាមហែល​ជាមួយ​ឪពុក​របស់​នាង​ ទៅកាន់​ច្រាំងទន្លេដើម្បី​ជួយសង្គ្រោះ​សត្វ​ ក្នុង​កសិដ្ឋាន​របស់​ពួកគេ​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ប៉ុន្តែ​ត្រូវ​បាន​ទឹក​ដែល​កំពុង​ហូរ​ខ្លាំង​កួច​ចូល​ក្នុង​ទឹកទន្លេ​នៅ​ទីក្រុង Norala ក្នុង​ខេត្ត Cotabato ភាគ​ខាង​ត្បូង​។ ការិយាល័យ​ការពារ​ជន​ស៊ីវិល​បាន​និយាយ​ថា ​ឪពុក​របស់​នាង​នៅតែ​បាត់​ខ្លួន​នៅឡើយ​។​​ប្រជាជន​ជាង ២.៦០០នាក់​ត្រូវ​បាន​ជម្លៀស​ចេញពី​លំនៅឋាន​ ភាគច្រើន​ដោយសារតែ​ទឹកជំនន់​នៅ​ក្នុង​ភូមិ​ចំនួន ១៨ នៅ​ភាគ​ខាង​ត្បូង​ប្រទេស ក្នុង​នោះ​មាន​អ្នកភូមិ​ប្រមាណ ៦០០​នាក់​ដែល​បាន​ជម្លៀស​ទៅ​ស្នាក់នៅ​បណ្ដោះអាសន្ន​ នៅ​មជ្ឈមណ្ឌល​ជម្លៀស​។ ក្រុម​មន្ត្រី​បាន​និយាយ​ថា ​ត្រូវការ​កន្លែង​ទំនេរ​បន្ថែម​ទៀត​ដើម្បី​ផ្ដល់​ជម្រក​ដល់​អ្នក​ជម្លៀស ជា​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​វីរុស​កូ​រ៉ូ​ណា៕អត្ថបទ៖ សុខមាន

WHO​ សូម​ស្វាគមន៍​ការ​វិនិយោគ​ទឹក​ប្រាក់​ ៥០​ពាន់​លាន​ដុល្លារ​អាមេរិក​ប្រយុទ្ធ​ប្រឆាំង COVID-19

2021/06/03 05:08:37 pm        177
ស្វីស៖ អង្គការ​សុខភាព​ពិភពលោក (WHO) សូម​ស្វាគមន៍​ចំពោះ​ការ​វិនិយោគ​លើទឹក​ប្រាក់​ចំនួន ៥០​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​ COVID-19​។​មេដឹកនាំ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ក្រុម​ធនាគារ​ពិភពលោក អង្គការ​សុខភាព​ពិភពលោក និង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​រួម​មួយ​ថា ​រដ្ឋាភិបាល​ទាំង​អស់​ត្រូវតែ​ធ្វើ​សកម្មភាព ​ដោយ​គ្មាន​ការ​ពន្យារពេល​បន្ថែម​ទៀត បើ​មិន​ដូច្នេះ​ពួកគេ​នឹង​ប្រឈមមុខ​នឹង​ហានិភ័យ​នៃ​រលក​បន្ត និង​ការ​ផ្ទុះឡើង​នៃ​វីរុស COVID-19 ជាច្រើន​ទៀត ព្រមទាំង​វីរុស​បំប្លែង​ខ្លួន​ថ្មី​ដែល​ងាយ​ចម្លង​ បាន​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ការ​ងើបឡើង​វិញ​នៃ​ពិភពលោក​។​​មេដឹកនាំ​ទាំងអស់​បាន​ជំ​រុញ​ឱ្យ​មេដឹកនាំ​រដ្ឋាភិបាល​ ផ្ដល់​ហិរញ្ញប្បទាន​ជាបន្ទាន់​ជា​ផែនទី​បង្ហាញ​ផ្លូវ​ថ្មី​នូវ​ចំនួន​ទឹកប្រាក់​តម្លៃ ៥០​ពាន់​លាន​ដុល្លារ ដើម្បី​ព​ន្លឿ​ន​ការ​ចែកចាយ​ឧបករណ៍​សុខាភិបាលប្រកប​ដោយ​សមធម៌ ដើម្បី​ជួយ​បញ្ចប់​ជំងឺ​រាតត្បាត​ដែល​បានបំផ្លាញ​អាយុជីវិត​មនុស្ស និង​ជីវភាព​រស់នៅ​អស់​រយៈពេល ១៨​ខែ និង​កំណត់​មូលដ្ឋានគ្រឹះ​សម្រាប់​ការ​ងើប​ឡើងវិញ​ជាស​កល​៕អត្ថបទ៖ ប៊ុនថន

ប្រមុខ​រាជ​រដ្ឋាភិបាល​កំណត់​យក​ថ្ងៃ​អាទិត្យ​ ទី​០៥ មិថុនា ឆ្នាំ​ក្រោយ​នេះ ជា​កាល​បរិច្ឆេទ​បោះ​ឆ្នោត​ឃុំ​សង្កាត់

2021/06/03 04:12:45 am        254
ភ្នំពេញ៖ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​កំណត់​យក​ថ្ងៃ​ទី​០៥ ខែ​មិថុនា​ឆ្នាំ​ក្រោយ​នេះ ជា​កាល​បរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់។ការ​កំណត់​កាល​បរិច្ឆេទ​ជាក់​លាក់​នេះ ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​នៅ​ក្នុង​សេចក្ដី​សម្រេច​របស់​រាជ​រដ្ឋាភិបាល​ចេញ​​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ក្នុង​សេចក្ដី​សម្រេច​នោះ សម្ដេច​តេជោ ហ៊ុន សែន បាន​ថា ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ទូទាំង​ប្រទេស​សម្រាប់អាណត្តិ​ថ្មី ត្រូវ​កំណត់​ធ្វើ​ឡើង​នៅ​​ថ្ងៃ​អាទិត្យ ទី​០៥ ខែ​មុថិនា ឆ្នាំ​២០២២៕

ប្រទេស​ជប៉ុន​ផ្តល់​ជំនួយ​បន្ថែម​ចំនួន ៨០០​លាន​ដុល្លារ​អាមេរិក​ដល់​ស្ថាប័ន​ COVAX​

2021/06/02 07:02:04 pm        94
​ជប៉ុន៖ សារព័ត៌មាន Mainichi បាន​រាយការណ៍​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Yoshihide Suga មាន​ផែនការ​បន្ថែម​ជំនួយ​ចំនួន​ ៨០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ទៅកាន់​កម្មវិធី​មជ្ឈមណ្ឌល COVAX របស់​អង្គការសហប្រជាជាតិ ដែល​ផ្តល់​វ៉ាក់សាំង ​COVI-19 ទៅ​ដល់​បណ្ដា​ប្រទេស​នានា​ក្នុង​តម្រូវការ​។​ប្រទេស​ជប៉ុន​បាន​សន្យា​រួចហើយ​នូវ​ទឹកប្រាក់​ចំនួន​ ២០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ដល់​មជ្ឈមណ្ឌល COVAX ហើយ​ប្រទេស​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា ប្រកាស​ការ​ផ្តល់​ជំនួយ​នៃ​ដូ​ស​វ៉ាក់សាំង​ទៅ​កម្មវិធី​នេះ​។​ លោក​ Suga ធ្វើជា​ប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​របស់​មជ្ឈមណ្ឌល​ COVAX តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដែល​ចូលរួម​ដោយ​អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោកស្រី Kama​l​a Harris, អ្នក​ផ្តល់​ជំនួយ​មនុស្ស​ធម៌​លោក Bill Gates និង​អ្នកតំណាង​មកពី​ក្រុម​ប្រទេស​ G7​។ មន្ត្រី​រដ្ឋាភិបាល​ជប៉ុន​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា កិច្ចប្រជុំមាន​គោលបំណង​បំពេញ​ចន្លោះ​មូលនិធិ​នូវ​ទឹកប្រាក់​ចំនួន ១.៧​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា​បណ្ដា​ប្រទេស និង​អង្គការ​ជាច្រើននឹង​ជំរុញ​ការសន្យា​របស់​ពួកគេ​ទាំង​ថវិកា និង​ដូ​ស​វ៉ាក់សាំង​របស់​ពួកគេ​។​សមាជិកសភា​របស់​ប្រទេស​ជប៉ុន បាន​ជំរុញ​ឲ្យ​មានការ​ផ្តល់​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង Astra​ Zen​e​ca ដល់​កោះ​តៃវ៉ាន់ ដែល​កំពុង​ដោះស្រាយ​ការ​កើន​ឡើង​ការ​ឆ្លង​ក្នុងស្រុក និង​បាន​ចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​តិច​ជា ​២% ក្នុងចំណោម​ប្រជាជន ២៣.៥លាន​នាក់​៕អត្ថបទ៖ ប៊ុនថន

WHO ដាក់​ឈ្មោះ​ថ្មី​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​នៅ​អង់គ្លេស និង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ផ្សេង​ទៀត​ជា​អក្សរ​ក្រិ​ក

2021/06/01 06:16:55 pm        138
​WHO៖ អង្គការ​សុខភាព​ពិភពលោក​ បាន​ប្រកាសពី​ប្រព័ន្ធ​ដាក់ឈ្មោះ​ថ្មី​សម្រាប់​វីរុស​ប​ម្លែ​ង​ខ្លួន Covid-19​។​ ពី​ពេលនេះ​ទៅ​អង្គការ​សុខភាព​ពិភពលោក នឹង​ប្រើ​អក្សរ​ក្រិ​ក​សំដៅ​លើ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី ដែល​បាន​រក​ឃើញ​ដំបូង​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ដូចជា ចក្រភព​អង់គ្លេស អាហ្វ្រិក​ខាងត្បូង និង​ឥណ្ឌា​។​ជា​ឧទាហរណ៍​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​នៅ​ចក្រភព​អង់គ្លេស ត្រូវ​បាន​ដាក់ឈ្មោះ​ថ្មី​ថា​ ជា​វីរុស Alpha វីរុស​ប​ម្លែ​ង​ថ្មី​នៅ​អាហ្វ្រិក​ខាងត្បូង​ដាក់​ឈ្មោះ​ថា វីរុស Beta និង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​នៅ​ឥណ្ឌា​មាន​ឈ្មោះថា វីរុស Delta​។ អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា ​ការ​ដាក់​ឈ្មោះ​នេះ​គឺជា​ការ​ពិភាក្សា​ដ៏​សាមញ្ញ ប៉ុន្តែ​វា​ក៏បាន​ជួយ​លុបបំបាត់​ទស្សនៈ​អវិជ្ជមាន ​ខ្លះ​ពី​ឈ្មោះ​ទាំង​នោះ​ដែរ​។ កាលពី​ដើមខែ​នេះ រដ្ឋាភិបាល​ឥណ្ឌា​បាន​រិះគន់​ការ​ដាក់​ឈ្មោះ វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី B.1.617.2 ដែល​បាន​រក​ឃើញ​ដំបូង​នៅ​ក្នុង​ប្រទេស​នេះ ​កាលពី​ខែ​តុលា​ឆ្នាំមុនថា ​ជា​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​របស់​ឥណ្ឌា ទោះ​បីជា​អង្គការ​សុខភាព​ពិភពលោក មិនបាន​ដាក់ឈ្មោះ​វីរុស​នេះ​ជា​ផ្លូវការ​បែបនេះ​ក៏ដោយ​៕អត្ថបទ៖ សុខមាន

ក្រសួង​សុខាភិបាល​ម៉ាឡេស៊ី​៖ កុមារ​ជាង​ ៨.២០០០នាក់​នៅ​ម៉ាឡេស៊ី​ធ្វើ​តេស្ត​វិជ្ជមាន​ COVID-19

2021/06/01 10:18:00 am        164
​​ម៉ាឡេស៊ី៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ លោក Adham Baba បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ ទី​៣១​ ខែ​ឧសភា​ថា សព្វថ្ងៃ​ទារក ​និង​កុមារ​សរុប​ចំនួន​ ៨២,៣៤១​នាក់​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​បាន​ធ្វើ​តេស្ត​វិជ្ជមាន​ជំងឺ COVID-19។​​លោក​វេជ្ជបណ្ឌិត Adham បាន​និយាយ​ថា​ ករណី​ឆ្លង​ចំនួន ១៩,៨៥១​នាក់​ជា​កុមារ​អាយុ​ក្រោម ​៤​ឆ្នាំ និង​ករណី​ឆ្លង​ចំនួន ៨,២៣៧​នាក់​ទៀត​គឺ​កុមារ​មាន​អាយុ​ចាប់ពី​ ៥ឆ្នាំ​ទៅ​ ៦​ឆ្នាំ។​ ករណី​ឆ្លង​សរុប​ចំនួន ២៦,៨៥១​នាក់​ជា​កុមារ​អាយុ​ចន្លោះ​ពី ​៧​ឆ្នាំ​ដល់ ​១២​ឆ្នាំ ចំណែក​ឯ​ករណី​ឆ្លង​ចំនួន ២៧,៤០២​នាក់​ទៀត​គឺ​មនុស្ស​អាយុ ​១៣​ឆ្នាំ​ដល់ ​១៧​ឆ្នាំ​។​ លោក​បាន​បន្ថែម​ថា ​ពុំ​មាន​កុមារ​ណា​ម្នាក់​ចូល​សម្រាក​ព្យាបាល​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​ទេ​។​ កាលពី​ថ្ងៃ​ចន្ទ ប្រទេស​ម៉ាឡេស៊ី​បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​ជំងឺ COVID-19 ​ចំនួន ៦,៨២៤​នាក់ ដែល​នាំ​ឲ្យ​ករណី​ឆ្លង​សរុប​នៅ​ទូទាំង​ប្រទេស​កើន​ឡើង​ដល់ ៥៧២,៣៥៧​នាក់ និង​ស្លាប់​ចំនួន ២,៧៩៦​នាក់​៕អត្ថបទ៖ សុខមាន

វៀតណាម​ចាប់ផ្ដើម​ធ្វើ​តេស្តរ​កវី​រុស ​COVID-19 ទ្រង់ទ្រាយ​ធំ ខណៈ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ហក់​ឡើង​ខ្ពស់​

2021/06/01 04:51:20 pm        230
​វៀតណាម​៖ ប្រទេស​វៀតណាម​សង្ឃឹម​ថា ​នឹង​ទប់​ស្កាត់​បាន​នូវ​ការ​ផ្ទុះ​រាលដាល​ថ្មី​នៃ​ជំងឺ ​COVID-19 ដោយ​ការ​ចាប់ផ្ដើម​ធ្វើតេស្ត​ទ្រង់ទ្រាយ​ធំ ​ទៅលើ​ក្រុម​មនុស្ស​មានការ​ប្រឈម​ខ្លាំង​នៅ​ក្នុង​ទីក្រុង Ho Chi Minh និង​បាន​ដាក់​ចេញ​នូវ​វិធានការ​គម្លាត​សុវត្ថិភាព​ថ្មី​បន្ថែម​ទៀត​។​​កិច្ច​ខិត​ខំ​ប្រឹងប្រែង​នេះ​ធ្វើឡើង ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ឆ្លង​ជា​ក្រុម​ថ្មី ​ទាក់ទង​នឹង​ពិធី​កម្ម​ខាង​សាសនា។ ប្រទេស​វៀតណាម​ធ្លាប់​ទទួល​បាន​ជោគជ័យ​ ក្នុង​ការ​គ្រប់គ្រង​ការ​ឆ្លង​រាល​ដាល​វីរុស​នេះ ប៉ុន្តែ​ករណី​ឆ្លង​ជាច្រើន​បាន​កំពុង​ហក់​ឡើង​ខ្ពស់​ជាថ្មី ​កាលពី​សប្ដាហ៍​កន្លងទៅ​។ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ ក្រុម​មន្ត្រី​បាន​ព្រមាន​ពី​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ដ៏​គ្រោះថ្នាក់ ដែល​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស​នេះ​។ រដ្ឋាភិបាល​និយាយ​ថា ​ករណី​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​លាយ​បញ្ចូល​គ្នា​នៃ​ហ្សែ​ន ​របស់​វីរុស​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា និង​ចក្រភព​អង់គ្លេសគឺ​ងាយ​ឆ្លងតាម​ខ្យល់​។​​សរុប​មក ប្រទេស​នេះ​ទើបតែ​បាន​កត់ត្រា​ករណី​ឆ្លង​ជាង ៧ពាន់​នាក់ និងស្លាប់​ ៤៧​នាក់ប៉ុណ្ណោះ ប៉ុន្តែ​ចំនួន​ឆ្លង​កើន​ឡើង​ចុងក្រោយ​មាន​ច្រើនជាង​ពាក់កណ្ដាល​ នៃ​ចំនួន​ករណី​ឆ្លង​សរុប​។ ​​ការ​ផ្ទុះ​រាលដាល​ចុងក្រោយ​បំផុតនៅ​ក្នុង​ទីក្រុង Ho Chi Minh គឺ​ដោយសារតែ​ពិធី​កម្ម​សាសនា​គ្រិស្ត ដែល​គេ​បាន​មើល​ឃើញ​មាន​ករណី​វិជ្ជមាន​យ៉ាងហោចណាស់​ ១២៥​នាក់ជា​ចំនួន​ច្រើន​បំផុត​នៃការ​ឆ្លង​នៅ​ក្នុង​ទីក្រុង​នេះ​។ បច្ចុប្បន្ន​ក្រុម​មន្ត្រី​គ្រោង​នឹង​ធ្វើ​តេស្ត​រក​វីរុស​នេះ​ចំនួន ១សែន​នាក់​ក្នុង ១ថ្ងៃ ដោយ​ផ្ដោត​លើ​ក្រុម​មនុស្ស​ដែល​ត្រូវ​គេ​គិត​ថា ​មានការ​ប្រឈម​នៃ​ការ​ឆ្លង​ខ្ពស់​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

​​មនុស្ស ២នាក់ស្លាប់ និង​​​ ១៥នាក់របួស អំឡុង​​ការវាយប្រហារ​ដោយយាន​ដ្រូន​របស់ក្រុម​ហ៊ូទី​ នៅ​ភាគ​ខាង​កើត​យេម៉ែន
08/13/2026 08:08 PM
ការ​ផ្ទុះ​គ្រាប់បែក សម្លាប់មន្ត្រីយោធារុស្ស៊ី នៅតំបន់​ Crimea ខណៈ​របាយការណ៍ហៅ​រូប​លោក​ថា ជាជនរត់​ពីអ៊ុយក្រែន
08/13/2026 08:08 PM
បំណាក់​ដីសម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់ នៅឯ​អណ្តូងរ៉ែមាសខុសច្បាប់ នៅ​ឥណ្ឌូនេស៊ី
08/13/2026 08:08 PM
បង់ក្លាដែសកម្រិត​ការប្រើប្រាស់ថាមពល ខណៈកង្វះខាតឧស្ម័នកាន់តែអាក្រក់ទៅៗ
08/13/2026 07:08 PM
ជប៉ុនកោះ​អញ្ជើញ​បេសកជនរុស្ស៊ី ជុំវិញដំណើររបស់លោក Putin ទៅកាន់កោះមានជម្លោះ
08/13/2026 07:08 PM
ក្រុមហ៊ុនពាណិជ្ជកម្មរុស្ស៊ីដ៏ធំមួយមានបំណងវិនិយោគនៅកម្ពុជាក្នុងការផលិតរថយន្ត និងគ្រឿងបន្លាស
08/13/2026 07:08 PM
រុស្ស៊ី និងអ៊ុយក្រែន ប្រគល់​សាកសពទាហាន​ទៅ​វិញ​ទៅមក​ ជា​ការដោះដូរចុងក្រោយបង្អស់
08/13/2026 07:08 PM
UN៖ ការស្លាប់ជនស៊ីវិល​ក្នុងខែកក្កដា នៅអ៊ុយក្រែន ឈាន​ដល់កម្រិតខ្ពស់បំផុត ចាប់​តាំងពីខែឧសភា ឆ្នាំ២០២២
08/13/2026 07:08 PM
ប្រជាជនវ៉េណេស៊ុយអេឡាកំពុង​ជួប​ការ​លំបាក​ ត្រៀមជួប​នឹង​ការ​ដាច់​ចរន្ត​​អគ្គិសនី និងទឹកកាន់តែខ្លាំង​
08/13/2026 07:08 PM
ក្រសួងការពារជាតិ៖ កតិកាសញ្ញាការពារជាតិទួរគី-ប៉ាគីស្ថាន-អារ៉ាប៊ីសាអ៊ូឌីត ចង់​ជំរុញសមត្ថភាពយោធារួម
08/13/2026 07:08 PM