សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ
សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា

ព័ត៌មានសំខាន់ៗ

​​កម្ពុជា​រក​ឃើញ​មនុស្ស ​២៦២​នាក់​ទៀត​ឆ្លង​កូ​វីដ​១៩​ ដែល​សុទ្ធតែ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២០​កុម្ភៈ​

2021/04/27 09:59:58 am        36
​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា មនុស្ស ២៦២​នាក់​ទៀត​ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូ​វីដ​១៩ ដែល​សុទ្ធតែ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​ទាំងអស់​។​​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួងសុខាភិបាល​និយាយ​ថា ករណី​ឆ្លង​ថ្មី​ទាំងនោះ ត្រូវ​បាន​រក​ឃើញ​នៅ​រាជធានី​ភ្នំពេញ​ដល់​ទៅ ២៣២​នាក់, ខេត្ត​ព្រះសីហនុ ១២​នាក់, ខេត្ត​កណ្ដាល ៤​នាក់, ខេត្ត​តាកែវ ២​នាក់, ខេត្ត​សៀមរាប ២​នាក់, ខេត្ត​ពោធិ៍សាត់ ២​នាក់, ខេត្ត​កំពង់ចាម ២​នាក់, ខេត្ត​ព្រៃវែង ២​នាក់, ខេត្ត​ត្បូងឃ្មុំ ១​នាក់, ខេត្ត​ស្វាយរៀង ១​នាក់, ខេត្ត​កំពង់ស្ពឺ ១​នាក់ និង​ខេត្ត​កំពង់​ធំ ១​នាក់​។​ គិត​ត្រឹម​ថ្ងៃនេះ កម្ពុជា​រក​ឃើញ​មនុស្ស​ដល់​ទៅ ៥.៤៨០​នាក់​បាន​ឆ្លង​មេរោគ​កូ​វីដ​១៩ ​នៅ​ទូទាំង​ប្រទេស​ គិត​ចាប់​តាំង​ពី​ពេល​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​លើកដំបូង​កាលពី​ចុងខែ​មករា ​ឆ្នាំ​២០២០​មក​។​ ក្រសួង​សុខាភិបាល​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា អ្នកជំងឺ​កូ​វីដ​១៩ ​ចំនួន ៧៤​នាក់​ទៀត​ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ដែល​នាំ​ឱ្យ​ចំនួន​អ្នកជា​សះស្បើយ​សរុប​កើន​ដល់ ២.៣៩៣​នាក់ ខណៈ​អ្នកជំងឺ ៣.០៤៤​នាក់​ទៀត​កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​បន្ត​នៅឡើយ​៕ អត្ថបទ៖ សុខធី​

សម្ដេច​តេ​ជោ​នឹង​ប្ដូរ​ថ្ងៃ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​២ ​ដោយសារ​ជាប់រវល់​កិច្ចប្រជុំ​អាស៊ាន​នៅ​ឥណ្ឌូនេស៊ី​

2021/04/27 09:59:58 am        39
​ភ្នំពេញ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​ប្រកាស​ថា សម្ដេច​នឹង​ដូរ​ថ្ងៃ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​២ ខណៈ​គម្រោង​ចាក់​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​នៃ​ដូ​ស​ទី​២ ​នេះនឹង​ត្រូវ​ប្រព្រឹត្តិ​ទៅ​ថ្ងៃ​ទី​២៩ ខែ​មេសា ប៉ុន្តែ​ដោយ​ភារកិច្ច​ខានមិនបាន​ក្នុង​ការចូលរួម​កិច្ចប្រជុំ​អាស៊ាននា​ថ្ងៃ​ទី​២៤ ខែ​មេសា​នេះ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​នោះ ​សម្ដេច​សម្រេចចិត្ត​ដូរ​មក​ចាក់​នូវ​ថ្ងៃ​ទី​២០ ខែ​មេសា​វិញ​។​​តាមរយៈ​ហ្វេ​ស​បុក​ផ្ទាល់​របស់​សម្តេចនា​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០២១​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា «​ដោយ​ភារកិច្ច​ខានមិនបាន​ក្នុង​ការ​ចូលរួម​ប្រជុំ​អាស៊ាន​នា​ថ្ងៃ​ទី​២៤ មេសា ២០២១ ខាងមុខ​នៅ​រដ្ឋធានី​ហ្សា​កាតា​ប្រទេស​ឥណ្ឌូណេស៊ី​។ កិច្ច​ការដែល​ខ្ញុំ​ត្រូវ​ធ្វើ​ដើម្បី​ការពារ​ការ​ឆ្លង​កូ​វីដ​-១៩ ស្របតាម​វិធានការ​សុខាភិបាល ដំបូង​ខ្ញុំ​ត្រូវ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​២​ នៅ​ថ្ងៃ​ទី​២០ មេសា ២០២១ ដែល​មុន​នោះ​គ្រោង​ចាក់​នៅ​ថ្ងៃទី​២៩ មេសា ២០២១​។ ថ្ងៃ​ទី​២៣ មេសា ២០២១ ត្រូវ​យក​សំណាក​ពិនិត្យ​ ដើម្បី​ទទួល​លិខិតបញ្ជាក់​សម្រាប់​ឲ្យ​អាជ្ញាធរ​សុខាភិបាល​ឥណ្ឌូណេស៊ី​»​។​ ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​បន្ថែម​ថា ព្រឹក​ថ្ងៃ​ទី​២៤ មេសា ២០២១ ចេញដំណើរ​ទៅ​ហ្សា​កាតា​។ ពេល​ទៅ​ដល់​ត្រូវ​យក​សំណាក​ពិនិត្យ​ម្តង​ទៀត ហើយ​ពេល​រសៀល​ការប្រជុំ​ចាប់ផ្ដើម ពេល​ចប់​មិន​ថា​ថ្ងៃ ​ឬ​យប់​សម្តេច​ត្រូវ​ត្រឡប់មកវិញ ហើយ​ពេល​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ សម្តេច​ត្រូវយក​សំណាក​ពិនិត្យ​ម្តងទៀត​។ មកដល់​ផ្ទះ​សម្ដេច​ត្រូវ​ធ្វើ​ច​ត្តា​ឡី​ស័ក ​១៤​ថ្ងៃ​ជាមួយ​នឹង​ការពិនិត្យ​សំណាក​ ២​ ទៅ​ ៣​ដង​ទៀត​នោះ​។​​សម្តេច​បាន​បន្ថែម​ទៀត​ថា​ «​ដើម្បី​ធានា​សុវត្ថិភាព​សម្រាប់​ភរិយា កូន និង​ចៅ ខ្ញុំ​ត្រូវ​ឲ្យ​ភរិយា​ខ្ញុំ​នាំ​កូន​ និង​ចៅ​ទៅ​សម្រាក​នៅ​ទីកន្លែង​ផ្សេង​។ សមាជិក​ប្រតិភូ​ដែល​ធ្វើដំណើរ​ជាមួយ​ខ្ញុំ ត្រូវ​យក​សំណាក​ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ ១៤​ថ្ងៃ​ដូចគ្នា​។ មាន​អ្នក​ឲ្យ​យោ​បល់​ខ្ញុំ​ថា ​ដោយសារ​ខ្ញុំ​ចាក់​វ៉ាក់សាំង​រួចហើយ ខ្ញុំ​គួរ​ធ្វើ​ច​ត្តា​ឡី​ស័ក ​៧​ថ្ងៃ​បាន​ហើយ តែ​ខ្ញុំ​បាន​ប្រាប់​ទៅ​ពួកគាត់​វិញ​ថា​ ខ្ញុំ​ចង់​ធ្វើ​ឲ្យ​ប្រាកដ​ថា​ ខ្ញុំ​មិន​មាន​វិជ្ជមាន​កូ​វីដ​-១៩ នោះ​ទេ​ព្រោះ​ខ្ញុំ​ត្រូវ​ធ្វើការ​ជាមួយ​មនុស្ស​ច្រើន​គ្នា ពិសេស​ចៅ​ៗ​របស់ខ្ញុំ​ទាំង​តូច​ទាំង​ធំ​តែង​មកលេង​ច្របាច់​ជើង​ និង​គេង​លើ​គ្រែ​ព្រមទាំង​រត់​លេង​ក្នុង​បន្ទប់​របស់​ជីតា​»៕​អត្ថបទ៖ ​បាន ចក់

ក្រសួង​សុខាភិបាល​ប្រកាស​ថា បុរស​ជន​ជាតិ​ខ្មែរ​២​រូប​ទៀត​ស្លាប់​ដោយសារ​កូវីដ​១៩​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍

2021/04/27 09:59:58 am        32
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅ​យប់​ថ្ងៃនេះ​ថា បុរស​ជន​ជាតិ​ខ្មែរ ២​នាក់​ទៀត​បាន​ស្លាប់​ដោយសារ​កូវីដ​១៩​នៅ​ល្ងាច​ថ្ងៃ​នេះ ដែល​នាំ​ឱ្យ​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​មេរោគ​ផ្លូវ​ដង្ហើម​មួយ​នេះ កើន​ដល់ ៣៨​នាក់​ហើយ​។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ចេញ​នៅ​យប់​ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែ​មេសា ក្រសួង​សុខាភិបាល​និយាយ​ថា បុរស​ជន​ជាតិ​ខ្មែរ​ម្នាក់​អាយុ ៦៥​ឆ្នាំ ដែល​រស់​នៅ​ក្នុង​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ បាន​ស្លាប់​បាត់​បង់​ជីវិត​នៅ​ម៉ោង ៤​ល្ងាច​ថ្ងៃ​ទី​១៥ ខែមេសា នៅ​ឯ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។បើ​តាម​ក្រសួង​សុខាភិបាល បុរស​រូប​នេះ ត្រូវបាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត នៅ​ព្រឹក​ថ្ងៃ​​ទី​១៥ ខែ​មេសា ជាមួយ​ស្ថានភាព​ហត់​ខ្លាំង ហើយ​លទ្ធផល​តេស្ត​សំណាក​របស់​បុរស​នេះ បង្ហាញ​ថា គាត់​បាន​ឆ្លង​មេរោគ​កូវីដ​១៩។ចំណែក​ឯ​បុរស​ម្នាក់​ទៀត​អាយុ ៧៧​ឆ្នាំ ដែល​មាន​ទីលំនៅ​ក្នុង​ខណ្ឌ​ដូនពេញ រាជ​ធានីភ្នំពេញ ត្រូវ​បាន​ក្រសួង​បញ្ជាក់​ថា បាន​ស្លាប់​បាត់​បង់​ជីវិត​នៅ​ម៉ោង​ជិត ៧​យប់​ថ្ងៃ​ទី​១៥ ខែ​មេសា នៅ​ឯ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ផង​ដែរ។បើ​តាម​ក្រសួង​សុខាភិបាល បុរស​វ័យ ៧៧​ឆ្នាំ​រូប​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​​កាល​ពី ១០​ថ្ងៃ​មុន ក្រោយ​ពី​គាត់​ត្រូវ​បាន​​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ​១៩។ក្រសួង​សុខាភិបាល​បញ្ជាក់​ថា បុរស​ទាំង​ពីរ​រូប​នេះ បាត់​ស្លាប់​បាត់​បង់​ជីវិត ក្រោយ​ពី​សួត​របស់​ពួកគាត់​រលាក​ធ្ងន់​ធ្ងរ​ដោយសារ​ការ​វាយ​ប្រហារ​ពី​មេរោគ​កូវីដ​១៩។កម្ពុជា​មាន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺកូវីដ​១៩​សរុប ៣៨​នាក់​ហើយ​គិត​ចាប់​ពី​ករណី​ស្លាប់​លើក​ដំបូង​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក​នេះ៕

កម្ពុជារកឃើញមនុស្ស ៣៤៤នាក់ទៀតឆ្លងកូវីដ១៩ នាំឱ្យចំនួនឆ្លងសរុបកើនឡើងលើស៥ពាន់ករណីនៅថ្ងៃនេះ

2021/04/27 09:59:58 am        216
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃនេះថា មនុស្សដល់ទៅ ៣៤៤នាក់ ត្រូវបានរកឃើញឆ្លងមេរោគកូវីដ១៩ ដែលនាំឱ្យចំនួនឆ្លងសរុបកើនឡើងលើស ៥ពាន់នាក់ហើយ។ក្នុងសេចក្ដីប្រកាសព័ត៌មាន ក្រសួងសុខាភិបាលបាននិយាយថា ករណីឆ្លងថ្មីដល់ទៅ ៣៣៩នាក់ សុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ខណៈករណីឆ្លងថ្មី ៥នាក់ទៀត គឺជាករណីនាំចូល ក្នុងនោះមានពលករខ្មែរ ១នាក់វិលត្រឡប់មកពីប្រទេសថៃផងដែរ។ក្រសួងសុខាភិបាល បញ្ជាក់ថា ករណីឆ្លងក្នុងសហគមន៍ថ្មីទាំង ៣៣៩នាក់នេះ ត្រូវបានរកឃើញនៅរាជធានីភ្នំពេញ ២៤៣នាក់ ខេត្តស្វាយរៀង ៧១នាក់ ខេត្តកណ្ដាល ៨នាក់ ខេត្តព្រះសីហនុ ៦នាក់ ខេត្តកោះកុង ៥នាក់ ខេត្តតាកែវ ៣នាក់ ខេត្តក្រចេះ ២នាក់ ខេត្តសៀមរាប ១នាក់។គិតត្រឹមថ្ងៃនេះ កម្ពុជារកឃើញមនុស្សដល់ទៅ ៥ ២១៨នាក់ហើយបានឆ្លងមេរោគកូវីដ១៩នៅទូទាំងប្រទេសចាប់តាំងពីចុងខែមករាឆ្នាំ២០២០មក ក្នុងនោះមនុស្សដល់ទៅ ៤ ៦៧៦នាក់ បានឆ្លងមេរោគនេះពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ទន្ទឹមគ្នានេះ អ្នកជំងឺកូវីដ១៩ដល់ទៅ ២ ៣១៩នាក់ ត្រូវបានព្យាបាលជាសះស្បើយពីជំងឺកូវីដ១៩ ក្នុងនោះមានទាំងអ្នកជាសះស្បើយ ២៩នាក់ទៀត ដែលក្រសួងប្រកាសនៅថ្ងៃនេះ ខណៈអ្នកជំងឺ ២ ៨៥៨នាក់ទៀត កំពុងស្ថិតក្រោមការព្យាបាលបន្ត៕

សម្ដេចតេជោ​ ហ៊ុន សែន៖ ការ​បិទ​ខ្ទប់​រាជ​ធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ គឺ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាលនៃ​កូវីដ​១៩

2021/04/27 09:59:58 am        45
ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ​ ហ៊ុន សែន បាន​ថ្លែង​សារ​ពិសេស​នៅ​យប់​នេះ​បញ្ជាក់​ថា គោល​បំណង​ពិត​នៃ​ការ​បិទ​ខ្ទប់​រាជ​ធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ គឺ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ​១៩។សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​បែប​នេះ​នៅ​ក្នុង​សារ​ជា​សំឡេង​រយៈ​ពេល ២៨​នាទី ដែល​ត្រូវ​បាន​ផ្ញើ​ចេញ​តាម​បណ្ដាញ​ទំនាក់​ទំនង​សង្គម​តេឡេក្រាម​នៅ​យប់​នេះ។សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា​៖ «គោល​បំណង​នៃ​ការ​បិទ គឺ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​នឹង​ការ​ឆ្លង​រីក​រាល​ដាល​នៃ​កូវីដ​១៩ ហើយ​ការ​បិទ​នេះ​ទៀត​សោត ក៏​មិន​មែន​ជា​ដំណើរការ​ដើម្បី​ធ្វើ​ឱ្យ​ប្រជាជន​ស្លាប់​ ឬ​រង​ទុក្ខ​លំបាក​នោះ​ដែរ»។សម្ដេច​តេជោ ហ៊ុន សែន បាន​ទទួល​ស្គាល់​ពី​ផល​ប៉ះ​ពាល់​នៃ​ការ​ដាក់​ចេញ​វិធានការ​នេះ ប៉ុន្តែ ​សម្ដេច​បញ្ជាក់​ថា «ទោះបី​ថា​ ផល​ប៉ះ​ពាល់​វា​កើត​មាន ក៏​ប៉ុន្តែ យើង​ក៏​បាន​គិត​ទុក​ធ្វើ​យ៉ាង​ណា​ឱ្យ​ប្រជាជន​យើង​អាច​មាន​ជីវភាព​ជា​ប្រក្រតី ទោះបី​បញ្ហា​មួយ​ចំនួន​ត្រូវ​បាន​ធ្វើ»។សម្ដេច​តេជោ ហ៊ុន សែន ​បាន​ថ្លែង​សារ​ពិសេស​បែប​នេះ​ភ្លាមៗ​ក្រោយ​ពី​​​លោក​បាន​សម្រេច​ឱ្យ​បិទ​ខ្ទប់​ភូមិ​សាស្ត្រ​រាជ​ធានី​ភ្នំពេញ​ទាំង​មូល និង​ក្រុង​តាខ្មៅ ដែល​ត្រូវ​ចាត់​ទុក​ជា​ភូមិសាស្ត្រ​តែ​មួយ​ជាមួយ​រាជ​ធានី​ភ្នំពេញ។ក្នុង​​សេចក្ដី​សម្រេច​នោះ រាជ​រដ្ឋាភិបាល​បាន​ហាម​ឃាត់​បុគ្គល​គ្រប់​រូប​មិន​ឱ្យ​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​លំនៅឋាន ឬ​ទីសំណាក់​បច្ចុប្បន្ន​របស់​ពួកគាត់​ឡើយ ប្រសិន​បើ​គ្មាន​ការ​ចាំ​បាច់៕

មនុស្ស​ម្នាក់​ស្លាប់ និង​នគរបាល​ម្នាក់​របួស​ក្នុង​ការ​បាញ់​ប្រហារ​នៅ​វិទ្យាល័យ​មួយ​ក្នុង​ទីក្រុង Knoxville

2021/04/27 09:59:58 am        99
​សហរដ្ឋ​អាមេរិក៖ មនុស្ស​ម្នាក់​ត្រូវ​បាន​សម្លាប់ ​នៅ​វិទ្យាល័យ​មួយ​ក្នុង​ទីក្រុង Knoxville រដ្ឋ Tennessee សហរដ្ឋអាមេរិកកាលពី​ថ្ងៃ​ច័ន្ទ ទី១២ ខែមេសា​ និង​មន្ត្រី​នគរបាល​ម្នាក់​បាន​រង​របួស​ នៅ​ពេល​ដែល​នគរបាល​បាន​ប្រឈម​ជាមួយ​ នឹង​ជនសង្ស័យ​ប្រដាប់​អាវុធ​ម្នាក់​។​​ការ​បាញ់​ប្រហារ​ដែល​បាន​កើត​ឡើង​នៅ​ម៉ោង​ប្រហែល ៣ និង ១៥​នាទី​រសៀល​ម៉ោង​ក្នុងស្រុកនៅ​សាលារៀន​ Austin-East Magnet ភាគ​ខាងកើត​ទីក្រុង Knoxville ជា​អំពើ​ហិង្សា​ប្រដាប់​អាវុធ​ចុង​ក្រោយបង្អស់​នៅ​សហរដ្ឋអាមេរិក ​ចាប់​តាំង​ពី​ពាក់កណ្ដាល​ខែ​មីនា​។​ ​នគរបាល​ទី​ក្រុង Knoxville បាន​និយាយ​ថា​ មន្ត្រី​ដែល​ត្រូវ​បាន​វាយប្រហារ​ដោយ​កាំភ្លើង ​ត្រូវ​បាន​គេ​រំពឹង​ថា​មិន​គ្រោះថ្នាក់​ដល់​ជីវិត​ទេ​។ ក្រុម​អ្នកស៊ើប​អង្កេត​មិនទាន់​បាន​កំណត់​អត្តសញ្ញាណ​ជន​សង្ស័យ ឬ​ជនរងគ្រោះ​ភ្លាមៗ​ទេ ដោយ​គ្រាន់តែ​បាន​បញ្ជាក់​ថា អ្នក​ស្លាប់​ទាំង ​២​នាក់​គឺជា​បុរស​។​ គេ​មិនទាន់​ដឹង​ច្បាស់​ទេ​ថា ​តើ​សាលារៀន Austin-East Magnet បាន​បើកទ្វារ​ឡើងវិញ ​ឬ​យ៉ាងណា​៕ អត្ថបទ៖ សុខ​មាន

ប្រមុខ​អង្គការ WHO និយាយ​ថា ជំងឺ​រាតត្បាត​សកល COVID-19 មិន​ងាយ​នឹង​បញ្ចប់​ទេ​

2021/04/27 09:59:58 am        156
​WHO៖ ប្រមុខ​អង្គការ​សុខភាព​ពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា ភាព​ច្របូកច្របល់​ និង​ការ​ភ្លេចខ្លួន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជំងឺ COVID-19 មានន័យថា​ ជំងឺ​រាតត្បាត​សកល​គឺ​មិន​ងាយ​នឹង​បញ្ចប់​ទេ ប៉ុន្តែ​វា​អាច​ត្រូវ​បាន​គ្រប់គ្រង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ តាមរយៈ​វិធានការ​សុខភាព​សាធារណៈ​ផ្សេងៗ​។​លោក Tedros បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា "​យើង​ក៏​ចង់​ឃើញ​សង្គម ​និង​សេដ្ឋកិច្ច​បើក​ឡើង​វិញ​ដែរ ហើយ​ការ​ធ្វើ​ដំណើរ​ និង​ពាណិជ្ជកម្ម​កំពុង​បន្ត​ឡើងវិញ​"។​ ប៉ុន្តែ​ឥឡូវនេះ​បន្ទប់សង្គ្រោះបន្ទាន់​យ៉ាង​ច្រើន​ នៅ​ក្នុង​ប្រទេស​ជាច្រើន​កំពុង​ដាក់​អ្នកជំងឺ​ពេញ និង​ប្រជាជន​កំពុងតែ​ស្លាប់ ​ហើយ​រឿង​នេះ​ពិតជា​អាច​ចៀស​បាន​។​ ប្រទេស​ឥណ្ឌា​បាន​នាំមុខ​​ប្រេ​ស៊ី​ល ​ក្លាយ​ជា​ប្រទេស​ដែល​មាន​ចំនួន​អ្នក​ឆ្លង​ខ្ពស់​បំផុត​លំដាប់​ទី២ នៅ​លើ​ពិភពលោក​បន្ទាប់ពី​សហ​រដ្ឋ​អាមេរិក​ ស្រប​ពេល​ដែល​ប្រទេស​នេះ​បាន​ប្រយុទ្ធ​នឹង​រលក​ទី២ ​ដ៏​ធំ​ដោយ​បាន​ផ្ដល់​វ៉ាក់សាំង​បង្ការ​ប្រហែល ១០៥​លាន​ដូ​ស​ក្នុង​ចំណោម​ប្រជាជន​ចំនួន ១,៤​ពាន់​លាន​នាក់​៕អត្ថបទ៖ សុខ​មាន

ការ​ចាក់​វ៉ាក់សាំង​សកល​បាន​កើន​ឡើង​ជាង ​៤០០​លាន​នាក់​

2021/04/27 09:59:58 am        159
​ពិភព​លោក៖ ក្រុម​អ្នកស្រាវជ្រាវ​បាន​និយាយ​ថា​ មនុស្ស​ជាង​ ៤០០​លាន​នាក់​បាន​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 រួចរាល់​យ៉ាងហោចណាស់ ​១​ដូ​ស​។ ​គេហទំព័រ Our World in Data ដែល​ដំណើរការ​ដោយ​ក្រុម​អ្នកស្រាវជ្រាវ​នៅ​សកល​វិទ្យាល័យ Oxford របស់​ចក្រភព​អង់គ្លេស និង​ក្រុម​ដទៃ​ទៀត​បាន​បង្ហាញ​ថា ​គិត​មកដល់​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​ មនុស្ស​ប្រហែល ៤៣០.៩៦​លាន​នាក់​ត្រូវ​បាន​ចាក់​វ៉ាក់សាំង​យ៉ាងហោចណាស់​ ១​ដូ​ស​នៅ​ជុំវិញ​ពិភព​លោក​។​​បើ​និយាយ​អំពី​ប្រទេស សហរដ្ឋអាមេរិក​ឈរ​នៅ​លើ​កំពូល​តារាង ​ដោយ​មាន​ប្រជាជន​ចាក់​វ៉ាក់សាំង​រួច​ចំនួន ១១៧.១៤​លាន​នាក់​។ ឥណ្ឌា​ឈរ​នៅ​លំដាប់​ទី​២ ដោយមាន ៨៨.៨៩​លាន​នាក់​បន្ទាប់មក​គឺ​ចក្រភព​អង់គ្លេស​មាន ៣២.០១​លាន​នាក់​ និង​ប្រេ​ស៊ី​ល​មាន ២០.៥១​លាន​នាក់​។​ ចំពោះ​សមាមាត្រ​នៃ​ចំនួន​ប្រជាជន​សរុប​ ដែល​ទទួល​បាន​យ៉ាងហោចណាស់​ ១​ដូ​ស អ៊ីស្រា​អែល​ឈរ​នៅ​លំដាប់​កំពូល​ដោយមាន ៦១,៤%​។ ចក្រភព​អង់គ្លេស​ឈរ​នៅ​លំដាប់​ទី២ គឺ ៤៧,១% បន្ទាប់មក​ឈី​លី​មាន​ចំនួន ៣៨,៥% ​និង​សហរដ្ឋអាមេរិក​មាន ៣៥%។ ចំនួន​ប្រជា​ជន​ដែល​បាន​ចាក់​វ៉ាក់សាំង​នៅ​ទូទាំង​ពិភពលោក​បាន​ឡើង​ដល់ ៥,៥%​។​​ការ​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​នៅ​អ៊ីស្រាអែល​ បាន​ចាប់ផ្ដើម​កាលពី​ខែ​ធ្នូ​ដោយ​ប្រើ​វ៉ាក់សាំង​ក្រុមហ៊ុន Pfizer និង BioNTech។ ចំនួន​នៃ​ការ​ឆ្លង​ថ្មី​នៅ​ក្នុង​ប្រទេស​នេះ​ បាន​ធ្លាក់​ចុះ​អស់​រយៈពេល​ជាង ២​ខែ​មក​ហើយ​។ ទិន្នន័យ​ចងក្រង​ដោយ​សកលវិទ្យាល័យ John Hopkins បង្ហាញ​ថា ​គិត​ត្រឹម​ថ្ងៃ​ទី១១ ខែ​មេសា ករណី​ឆ្លង​ថ្មី​ប្រចាំថ្ងៃ​នៅ​អ៊ីស្រាអែល​បាន​ឡើង​ដល់ ១២០​នាក់​៕អត្ថបទ៖ សុខមាន

ឥណ្ឌា​មាន​ករណី​ឆ្លង​ជំងឺ​ COVID-19 លើស​ប្រេ​ស៊ី​ល​ ក្លាយ​ជា​ប្រទេស​រង​គ្រោះ​ខ្លាំង​បំផុត​ទី​២ ​លើ​ពិភព​លោក​

2021/04/27 09:59:58 am        98
​ឥណ្ឌា​៖ យោង​តាម​ទិន្នន័យ​បញ្ចេញ​ដោយ​ក្រសួង​សុខាភិបាល បាន​បង្ហាញ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ប្រទេស​ឥណ្ឌា​បាន​រាយការណ៍​ករណី​ឆ្លង​ជំងឺ COVID-19 ខ្ពស់​បំផុត​ទាំង​យប់​អាធ្រាត្រ​ចំនួន ១៦៨,​៩​១២​នាក់​លើស​ប្រទេស​ប្រេ​ស៊ី​ល ដោយ​បាន​ក្លាយ​ជា​ប្រទេស​រងគ្រោះ​ខ្លាំង​បំផុត​ទី​២ លើ​ពិភព​លោក​ដោយសារ​វីរុស​កូ​រ៉ូ​ណា​។​ចំនួន​ករណី​ឆ្លង​ជំងឺ​ COVID-19 សរុប​បាន​ឡើង​ដល់​ជាង ​១៣​លាន ៥៣​​ម៉ឺន​នាក់​ ខ្ពស់​ជាង​ប្រេ​ស៊ី​លដែល​មាន​ត្រឹម ១៣​លាន ៤៥​ម៉ឺន​នាក់ នេះ​បើ​យោង​តាម​ទិន្នន័យ​ចង​ក្រង​ដោយសារ​ព័ត៌​មាន Reuters។​ សហរដ្ឋអាមេរិក​បាន​នាំមុខ​ពិភពលោក ដោយមាន​ករណី​ឆ្លង​ចំនួន ៣១​លាន ២​សែន​នាក់​។​ ទិន្នន័យ​បង្ហាញ​ថា ​ចំនួន​អ្នក​ស្លាប់ប្រចាំ​ថ្ងៃនៅ​​​ឥណ្ឌា​បាន​ឡើង​ដល់​ ៩០៤​នាក់ ដែល​នាំ​ឲ្យ​មនុស្ស​ស្លាប់​សរុប​កើន​ឡើង​ដល់ ១៧០​,១៧៩​នាក់​៕ ​អត្ថបទ៖ សុខមាន

ជំងឺ​ COVID-19 ជំរុញ​ឲ្យ​មាន​ការ​បិទ​នៅ​ទូទាំង​ពិភព​លោក ខណៈ​កង្វះ​ខាត​វ៉ាក់សាំង​

2021/04/27 09:59:58 am        294
​ពិភព​លោក៖ ការ​បិទ​ប្រទេស និង​បម្រាម​គោចរ​ថ្មីៗ​ត្រូវ​បាន​អនុវត្តន៍​លើ​មនុស្ស​រាប់​លាន​នាក់ ​ចាប់ពី​ប្រទេស​ឥណ្ឌាដល់​ប្រទេស​អា​ហ្ស​ង់​ទីន​កាលពី​ថ្ងៃ​សៅរ៍ ខណៈ​ការ​ឆ្លង​ជំងឺ ​COVID-19 បាន​ហក់​ឡើង​ខ្ពស់​ជាថ្មី ​ហើយ​ដំណើរ​ការ​ចាក់​វ៉ាក់សាំងត្រូវ​បាន​អាក់ខាន​ ដោយសារ​កង្វះ​ខាត និង​ក្ដី​បារម្ភ​ជុំ​វី​ញ​ផល​ប៉ះពាល់​ផ្សេងៗ​។​នៅ​ក្នុង​ប្រទេស​ឥណ្ឌា រដ្ឋ​មហា​រាស្ត្រ​ដែល​រងគ្រោះ​ខ្លាំង​បំផុត​កំពុង​អស់​វ៉ាក់សាំង ​ខណៈ​ប្រព័ន្ធ​សុខ​ភាព​ទ្រុឌទ្រោម​ដោយសារ​ជំងឺ​នេះ​ ដែល​បាន​សម្លាប់​មនុស្ស​ជាង ​២​លាន ​៩​សែន​នាក់​នៅ​ទូទាំង​ពិភពលោក​។ ជា​រៀងរាល់​ចុង​សប្ដាហ៍ ចាប់ពី​ថ្ងៃ​សៅរ៍​រហូតដល់​ដំណាច់​ខែ​មេសា ​រដ្ឋ​មហា​រាស្ត្រ​ដែល​មាន​ប្រជាជន ​១២៥​លាន​នាក់នឹង​ត្រូវ​តម្រូវ​ឲ្យ​ស្នាក់នៅ​ក្នុង​ផ្ទះ​ លើក​លែង​តែ​ការ​ធ្វើ​ដំណើរ ឬ​ទិញ​ម្ហូបអាហារ​ ឬ​ថ្នាំ​ពេទ្យ​។​ ​បទបញ្ជា​ឲ្យ​ស្នាក់នៅ​ក្នុង​ផ្ទះ​ក៏​ត្រូវ​បាន​ចូល​ជា​ធរមាន​ហើយ​ដែរ​ សម្រាប់​ទីក្រុង​បូ​កូតា​ដែល​មាន​ប្រជាជន ​៨​លាន​នាក់ ខណៈ​រដ្ឋធានី​របស់​ប្រទេស​កូ​ឡុំ​ប៊ី​បាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​រលក​ទី​៣ ដោយ​បន្ថែម​លើ​បម្រាម​គោចរ​ដែល​មាន​ស្រាប់​លើ​អនុវត្តន៍​លើ​មនុស្ស ​៧​លាន​នាក់​នៅ​ទូទាំង​ទីក្រុង​សំខាន់ៗ​ចំនួន ​៤​ផ្សេងទៀត។​​ទាំង​ប្រទេស​អា​ហ្ស​ង់​ទីន ទាំង​ប្រទេស​កូ​ឡុំ​ប៊ី​បាន​កត់ត្រា​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា ​ប្រមាណ​ជាង ​២​លាន ​៥​សែន​នាក់ ជា​ចំនួន​ដែល​ទាប​ជាង​តែ​ប្រទេស​ប្រេ​ស៊ី​ល​មួយ​ប៉ុណ្ណោះ​ ក្នុង​តំបន់​អាមេ​រិក​ឡាទីន​។​ ​គ្រប់​តំបន់​ទាំងអស់​ក្នុង​ប្រទេស​បារាំង នឹង​ត្រូវ​អនុវត្តន៍​វិធានការ​រឹតត្បិត​ក្រោម​ទម្រង់​មួយ​ចំនួន ខណៈ​ដែល​បំណង​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់ ​ដើម្បី​បញ្ឈប់​ចលនា​ប្រជាពល​រដ្ឋ និង​ពាណិជ្ជកម្ម​ត្រូវ​បាន​រំខាន​ដោយ​រដ្ឋ​មួយ​ចំនួន​ ដែល​ច្រានចោល​មិន​អនុវត្តន៍​តាម​សំណើ​ផ្សេងៗ​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងបរិស្ថាន រៀបចំពង្រឹង «ការសរសេរព័ត៌មាន ការឆ្លើយតប និងប្រតិកម្មរហ័សក្នុងវិស័យបរិស្ថាន»
08/14/2026 07:08 AM
កងរាជអាវុធហត្ថលើផ្ទៃប្រទេសប្រកាសស្វែងរកឈ្មោះ ប៉េង ជីវ៉ា ដែលគ្រងឯកសណ្ឋានកងកម្លាំងប្រដាប់អាវុធដោយខុសច្បាប់
08/14/2026 07:08 AM
​​មនុស្ស ២នាក់ស្លាប់ និង​​​ ១៥នាក់របួស អំឡុង​​ការវាយប្រហារ​ដោយយាន​ដ្រូន​របស់ក្រុម​ហ៊ូទី​ នៅ​ភាគ​ខាង​កើត​យេម៉ែន
08/13/2026 08:08 PM
ការ​ផ្ទុះ​គ្រាប់បែក សម្លាប់មន្ត្រីយោធារុស្ស៊ី នៅតំបន់​ Crimea ខណៈ​របាយការណ៍ហៅ​រូប​លោក​ថា ជាជនរត់​ពីអ៊ុយក្រែន
08/13/2026 08:08 PM
បំណាក់​ដីសម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់ នៅឯ​អណ្តូងរ៉ែមាសខុសច្បាប់ នៅ​ឥណ្ឌូនេស៊ី
08/13/2026 08:08 PM
បង់ក្លាដែសកម្រិត​ការប្រើប្រាស់ថាមពល ខណៈកង្វះខាតឧស្ម័នកាន់តែអាក្រក់ទៅៗ
08/13/2026 07:08 PM
ជប៉ុនកោះ​អញ្ជើញ​បេសកជនរុស្ស៊ី ជុំវិញដំណើររបស់លោក Putin ទៅកាន់កោះមានជម្លោះ
08/13/2026 07:08 PM
ក្រុមហ៊ុនពាណិជ្ជកម្មរុស្ស៊ីដ៏ធំមួយមានបំណងវិនិយោគនៅកម្ពុជាក្នុងការផលិតរថយន្ត និងគ្រឿងបន្លាស
08/13/2026 07:08 PM
រុស្ស៊ី និងអ៊ុយក្រែន ប្រគល់​សាកសពទាហាន​ទៅ​វិញ​ទៅមក​ ជា​ការដោះដូរចុងក្រោយបង្អស់
08/13/2026 07:08 PM
UN៖ ការស្លាប់ជនស៊ីវិល​ក្នុងខែកក្កដា នៅអ៊ុយក្រែន ឈាន​ដល់កម្រិតខ្ពស់បំផុត ចាប់​តាំងពីខែឧសភា ឆ្នាំ២០២២
08/13/2026 07:08 PM