សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ
សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា

ព័ត៌មានសំខាន់ៗ

ប្រមុខ​ដឹកនាំ​កម្ពុជា-ឡាវ​​ ​ពង្រឹង​កិច្ចសហការ​រួម​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ នឹង​ជំងឺ​កូ​វីដ​-១៩ ​និង​ដោះស្រាយ​ផល​ប៉ះពាល់​អវិជ្ជមាន

2021/04/27 09:59:58 am        146
ភ្នំពេញ ៖ ក្នុង​ជំនួប​​​សន្ទនា​តាម​ប្រព័ន្ធ​វីដេអូ ​នៅ​ថ្ងៃទី​១២ខែមេសានេះ ​សម្តេច​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​និង​ឯកឧត្តម​បណ្ឌិត ផន​ខាំ វី​ផា​វ៉ាន់ នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ បាន​បញ្ជាក់​ពី​សារៈសំខាន់​ក្នុង​ការ​ពង្រឹង​កិច្ចសហការ​រួម ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ នឹង​ជំងឺ​កូ​វីដ​-១៩​ និង​ដោះស្រាយ​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​ជំងឺ​នេះ​។ក្នុង​ស្ថានភាព​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ សម្តេច​តេ​ជោ​ នាយករដ្ឋមន្ត្រី ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ឡាវ​ ក្នុង​ការ​គ្រប់គ្រង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ​ប្រកបដោយ​ជោគជ័យ​។សម្តេច​តេ​ជោ​ បាន​សម្តែង​នូវ​អំណរ​សាទរ​យ៉ាង​កក់ក្តៅ​បំផុត ​ជូន​ចំពោះ ឯកឧត្តម​បណ្ឌិត​ ផន​ខាំ វី​ផា​វ៉ាន់ ដែល​ទើប​ត្រូវ​បាន​បោះឆ្នោត​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី​ នៃ​សាធារណរដ្ឋ ប្រជាធិបតេយ្យ​ប្រជា​មា​និត្យ​ឡាវ​។ សម្តេច​តេ​ជោ​ នាយករដ្ឋមន្ត្រី បាន​សម្ដែង​ការ​ជឿជាក់ថា​ ផ្អែកលើ​បទពិសោធន៍​ដ៏​ធំធេង និង​ភាពជា​អ្នកដឹកនាំ​ដ៏​រឹងមាំ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នឹង​សម្រេច​បាន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​កាន់តែ​ល្អប្រសើរ ​និង​វិបុលភាព​ជូន​ប្រជាជន​ឡាវ​។សម្តេច​តេ​ជោ​ នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​ឡាវ ដែល​បាន​គាំទ្រ​កម្ពុជា​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល ASEM លើក​ទី​១៣ នៅ​ចុងឆ្នាំ​២០២១ និង​ជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ​២០២២​។នាយករដ្ឋមន្ត្រី​ទាំងពីរ បាន​សម្ដែង​ការពេញចិត្ត​ទៅវិញទៅមក ចំពោះ​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​ដោយ​ឈរលើ​មូលដ្ឋាន​ចំណងមិត្តភាព​ជា​ប្រពៃណី និង​ភាពជា​អ្នកជិតខាង​ល្អ​។ ថ្នាក់ដឹកនាំ​ទាំងពីរ បាន​ឯកភាព​ជំរុញ​បញ្ចប់​ឲ្យ​បាន​ឆាប់​នូវ​សេចក្តីព្រាង​ផែនការ​សកម្មភាព​សម្រាប់​ភាពជា​ដៃគូ ដើម្បី​បន្ត​ពង្រឹង​នូវ​ទំនាក់ទំនង​ជិតស្និទ្ធ​នៃ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ដូចជា វិស័យ​នយោបាយ​-​សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ អប់រំ និង​វប្បធម៌ ។ ក្រៅពី​សហប្រតិបត្តិការ​ទ្វេភាគី ថ្នាក់ដឹកនាំ​ទាំងពីរ​ក៏បាន​ផ្លាស់ប្ដូរ​គំនិត និង​ប្ដេជ្ញា​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​នៅក្នុង​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​ព​ហុ​ភាគី​នានា​។ថ្នាក់ដឹកនាំ​ទាំងពីរ មាន​សេចក្តី​រីករាយ​ចំពោះ​កំណើន​នៃ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ដែល​បាន​កើនឡើង​ពី​ត្រឹម ១០​លាន​ដុល្លារ​អាមេរិក នៅក្នុង​ឆ្នាំ​២០១៩ រហូតដល់ ១០៤​លាន​ដុល្លា​អាមេរិក នៅក្នុង​ឆ្នាំ​២០២០​។ ដើម្បី​ជំរុញ​ការវិនិយោគ​នៅក្នុង​ប្រទេស​ទាំងពីរ ថ្នាក់ដឹកនាំ​ទាំងពីរ​បាន​ឯកភាព​ព​ន្លឿ​ន​ ការចរចា​រលើ “​កិច្ចព្រមព្រៀង​ស្តីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា​”​។នាយករដ្ឋមន្ត្រី​ឡាវ បាន​ថ្លែងអំណរគុណ​ដ៏​ស្មោះ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ផ្ដល់​ជំនួយ​ម៉ាស​ចំនួន ២​លាន និង​គ្រឿង​បរិក្ខារ​វេជ្ជសាស្ត្រ​មួយ​ចំនួន ​ដើម្បី​រួមចំណែក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ នៅ​ប្រទេស​ឡាវ​។ ក្នុងឱកាស​ដ៏​មហា​នក្ខត្តឫក្ស​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ និង​ឡាវ ដែល​នឹង​ប្រព្រឹត្តទៅ​ក្នុងពេល​តែមួយ នាយករដ្ឋមន្ត្រី​ទាំង​ពីរ បាន​ជូនពរ​គ្នា​ទៅវិញទៅមក ឲ្យ​ទទួល​បាន​សុខភាព​ល្អ វិបុលភាព និង​សុភមង្គល​ដល់​ប្រជាជន​កម្ពុជា និង​ឡាវ​។នៅ​ចុងបញ្ចប់​នៃ​ការសន្ទនា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អញ្ជើញ ឯកឧត្តម ​នាយករដ្ឋមន្ត្រី ផន​ខាំ វី​ផា​វ៉ាន់ ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​កម្ពុ​ជា​។ ​ដូចគ្នានេះដែរ ​ឯកឧត្តម​នាយករដ្ឋមន្ត្រី ផន​ខាំ វី​ផា​វ៉ាន់​ ក៏បាន​អញ្ជើញ ​សម្តេច​តេ​ជោ ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​តាម​ពេលវេលា​សមស្រប​ផងដែរ​៕អត្ថបទ ៖ មុត សុទ្ធ

ការ​តវ៉ា​ផ្ទុះ​ឡើង​នៅ​រដ្ឋ Minnesota បន្ទាប់ពី​នគរបាល​បាញ់​សម្លាប់​បុរស​ម្នាក់​

2021/04/27 09:59:58 am        174
​សហរដ្ឋ​អាមេរិក៖ នគរបាល​បាន​បណ្ដេញ​ក្រុម​អ្នក​តវ៉ា​ ចេញពី​ខាងក្រៅ​ប៉ុស្តិ៍​នគរបាល​មួយ​ក្នុង​ទីក្រុង Brooklyn Center សហរដ្ឋអាមេរិក​កាលពី​ថ្ងៃអាទិត្យ ក្រោយ​ការ​បាញ់​ប្រហារ​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​នគរបាល​ម្នាក់​។​​ការ​តវ៉ា​នានា​បាន​កើតមានឡើង​ បន្ទាប់ពី​ក្រុម​គ្រួសារ​របស់​បុរស​អាយុ​ ២០ឆ្នាំ​រស់​នៅ​ក្នុង​រដ្ឋ​ Minnesota បាន​ប្រាប់​ហ្វូង​មនុស្ស​ថា បុរស​រង​គ្រោះ​ត្រូវ​បាន​បាញ់​ដោយ​នគរបាល​កាលពី​ថ្ងៃអាទិត្យ មុន​ពេល​ដើរ​ត្រឡប់​ទៅកាន់​រថយន្ត​របស់​គេ និង​បើក​ចេញ​ទៅ បន្ទាប់​មក​បាន​បុក​ជាមួយ​រថយន្ត​ជា​ច្រើន​គ្រឿង​ដែល​តម្រៀបជួរ​គ្នា​បិទ​ផ្លូវ​។ ក្រោយមក​ក្រុម​គ្រួសារ​របស់​បុរស​រងគ្រោះ​ឈ្មោះ Daunte Wright ត្រូវ​បាន​ប្រកាស​ថា គេ​បាន​ស្លាប់​ហើយ​។​ក្រុម​មន្ត្រី​មកពី​នាយកដ្ឋាន​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​បាន​និយាយ​ថា​ ទីភ្នាក់ងារ​នេះ​បាន​ស្ថិត​នៅ​កន្លែង​កើត​ហេតុ​នៃ​ការ​បាញ់​ប្រហារ​ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​នគរបាល​នៅ​ក្នុង​ទីក្រុង Broo​klyn Center កាលពី​រសៀល​ថ្ងៃអាទិត្យ​។​ Brooklyn Center គឺជា​ទីក្រុង​ដែល​មាន​ប្រជា​ជន​ប្រមាណ ៣ម៉ឺន​នាក់ ស្ថិត​នៅ​ព្រំដែន​ភាគ​ខាងជើង​ទីក្រុង Minneapolis នៃ​រដ្ឋ​ Minnesota​៕អត្ថបទ៖ សុខមាន

ស្ថានភាព​នៅ​មី​យ៉ាន់​ម៉ា​កំពុង​ក្លាយ​ជា​ក្ដី​បារម្ភ​កាន់​តែ​ខ្លាំង ក្រោយ​ជន​ស៊ីវិល​ ៨២​នាក់​ស្លាប់​កាលពី​ថ្ងៃ​សុក្រ​

2021/04/27 09:59:58 am        168
​​មី​យ៉ាន់​ម៉ា៖ យោធា​មី​យ៉ាន់​ម៉ា​ទំនងជា​បង្កើន​ការ​បង្ក្រាប​របស់​ខ្លួន ​ទៅលើ​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋ​ប្រហារ​ មុន​ពេល​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ក្នុងស្រុក ​ដែល​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ​។​ កាលពី​ថ្ងៃ​សុក្រ​កងកម្លាំង​យោធា​ និង​នគរបាល​បាន​ប្រើ​អាវុធ​ធុន​ធ្ងន់​ ប្រឆាំង​នឹង​ក្រុម​បាតុករ​នៅ​ទីក្រុង​បា​ហ្គោជិត​ទីក្រុង​ធំ​បំផុត​យ៉ាង​ហ្គោ​ន ដែល​បណ្ដាល​ឲ្យមាន​មនុស្ស​ស្លាប់ ​​និង​របួស​ជាច្រើន​នាក់​។​​ក្រុម​សិទ្ធិមនុស្ស​ក្នុង​តំបន់​និយាយ​ថា ​ជន​ស៊ីវិល ៨២​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ថ្ងៃ​សុក្រ​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ ហើយ​មនុស្ស ៧០១​នាក់​បាន​ស្លាប់​ចាប់​តាំង​ពី​រដ្ឋប្រហារ​កា​ល​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ​។​ អ្នក​នាំ​ពាក្យ​សម្រាប់​ស្ថាប័ន​ធ្វើ​សេចក្តី​សម្រេចចិត្ត​ជាន់ខ្ពស់​ ដែល​បង្កើត​ឡើង​ដោយ​យោធា​បាន​ចង្អុល​បង្ហាញ​កាលពី​ថ្ងៃ​សុក្រ​ថា ​នឹង​ចាត់វិធានការ​ធ្ងន់ធ្ងរ​ប្រឆាំង​នឹង​ភាព​វឹកវរ​។​ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុងស្រុក​បាន​និយាយ​ថា ​កងកម្លាំងប្រដាប់អាវុធ​ជនជាតិភាគតិច​បាន​វាយប្រហារ​ ទៅ​លើ​ប៉ុស្តិ៍​នគរបាល​មួយ​នៅ​រដ្ឋ​សាន​ភាគ​ខាងកើត​កាលពី​ថ្ងៃ​សៅរ៍​ ដោយ​បាន​សម្លាប់​មន្ត្រី​យ៉ាងតិច ១៤​នាក់​។ គួរ​ឲ្យ​ដឹង​ថា​ ចំនួន​ជន​ស៊ីវិល​ស្លាប់​ក្នុង​ការ​បង្ក្រាប​ដោយ​កងកម្លាំង​យោធា​មី​យ៉ា​ន់​​ម៉ា ​ចាប់​តាំង​ពី​មាន​រដ្ឋប្រហារ​មកដល់​ពេលនេះ​មាន​ជាង​ ៧០០​នាក់​ហើយ​៕អត្ថបទ៖ សុខមាន

សម្តេច​តេ​ជោ អំពាវនាវ​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ​ផ្ដល់​កម្ចី​ការប្រាក់​ទាប​បំផុត

2021/04/27 09:59:58 am        395
ភ្នំពេញ ៖ ​ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃនេះ បាន​អំពាវនាវ​ដល់​ធនាគារ និង​គ្រឹះស្ថាន​មីក្រូ ​ហិរញ្ញវត្ថុ ផ្តល់​កម្ចី​ជូន​ប្រជាពលរដ្ឋ ​ជាមួយនឹង​អត្រា​ការប្រាក់​ទាប​បំផុត ​ដើម្បី​ជួយ​ពួកគេ ឱ្យ​មាន​លទ្ធភាព ស្តារ​សេដ្ឋកិច្ច​របស់ខ្លួន ​ក្នុង​បរិបទ​វិបត្តិ​ជំងឺ​កូ​វីដ​១៩​។ក្នុង​សារ​ពិសេស​ជូន​ជនរួមជាតិ ពាក់ព័ន្ធ​ស្ថានភាព​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា នៅ​ថ្ងៃទី​១០ ​ខែមេសា នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា ចំណូល​ធនាគារឯកជន​ ទទួល​បាន​ចំនួន​ច្រើន កាលពី ឆ្នាំ​២០២០​ កន្លងទៅ​ ស្រប​ពេលដែល​ប្រជាពលរដ្ឋ​ជាច្រើន បាន​ជាប់​បំណុល​ធនាគា​រ ​និង​គ្រឹះស្ថាន​មីក្រូ ហិរញ្ញវត្ថុ ដោយសារ​ពួកគេ​ទទួលរង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​-១៩​។សម្ដេច​តេ​ជោ បាន​បញ្ជាក់ថា តាមរយៈ​ការផ្តល់​កម្ចី​មានការ​ប្រាក់​ទាប​បំផុត​ ជូន​ប្រជាពលរដ្ឋ​រង គ្រោះវិបត្តិ​កូ​វីដ​១៩​ន​នេះ មិន​ត្រឹមតែ​ជួយ​ពួកគេ ឱ្យ​មាន​ដើមទុន សម្រាប់​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ប៉ុណ្ណោះ ទេ ប៉ុន្តែ​ថែមទាំង​ជួយ​ធនាគារ​ខ្លួនឯង​ផ្ទាល់ ដោយសារ​ធនាគារ​នីមួយៗ មាន​ប្រា​ក់​បញ្ជើ​ច្រើន​។សម្តេច​តេ​ជោ បានបញ្ជាក់​បន្ថែមថា ​នៅពេល​ការផ្តល់​កម្ចី​មាន​ចំនួន​តិច ដោយសារ​កូ​វីដ​-១៩​ ចំនួន ប្រាក់​បញ្ញើ​កើនឡើង​ ដែល​នេះ​ ជាការ​លំបាក​មួយ​របស់​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​។​​ការអំពាវនាវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានធ្វើ​ឡើង បន្ទាប់ពី​វិធានការ​មួយ​ចំនួន​ក្នុង​វិស័យ ហិរញ្ញវត្ថុ ដែល​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ធនាគារជាតិ ​នៃ​កម្ពុជា​ បានដាក់​ចេញ ដើម្បី​សម្រួលការ ​លំបាក​របស់​ប្រជាពលរដ្ឋ​។ វិធានការ​ទាំងនេះ​មានដូចជា ​ការលើកលែង​ការបង់​ការប្រាក់ ​ការ​ពន្យា​ពេល ​ការសង​ប្រាក់ ​និង​ការលើកលែង​ប្រាក់​ពិន័យ ​ជាដើម​៕ ​អត្ថបទ​៖ វណ្ណៈ 

សម្ដេច​តេ​ជោ​ ប្រកាស​ជួយ​បង់ថ្លៃ​ទឹក​ភ្លើង ​មួយ​រយៈ​ដល់​ក្រុម​គ្រួសារ​ដែល​ពាក់ព័ន្ធ​ នឹង​ករណី​ជំងឺ​កូ​វីដ​-១៩

2021/04/27 09:59:58 am        146
ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បានប្រកាសថា​ រដ្ឋ នឹង​ជួយ​បង់ ថ្លៃ​ទឹក និង​ភ្លើង ​ជំនួស​ក្រុមគ្រួសារ ​ដែលមាន​ការ​ពាក់ព័ន្ធ​នឹង​ករណី​ជំងឺ​កូ​វីដ​-១៩ រយៈពេល​ពី​ ២​ខែ​ដល់​៥ ខែ ព្រមទាំង​ជំនួយ​ស្បៀងអាហារ​មួយ​ចំនួនទៀត​ផងដែរ​។នៅ​ព្រឹក​ថ្ងៃទី​១០ ខែមេសា នេះ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​បាន​ថ្លែង សារ​ទៅកាន់​ជនរួមជាតិ ជុំវិញ​បច្ចុប្បន្នភាព និង​ស្ថានភាព​ទូទៅ ​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ ​ដែល​ក្នុង​សារ នេះ សម្តេច​តេ​ជោ ​បាន​លើកឡើងថា ​ខណៈពេល​នេះ កំពុងតែ​កើតមាន​នូវ​ការ​ឆ្លង​ក​ដ៏​អាក្រក់​នៃ​ជំងឺ​កូ​វីដ​-១៩ ​នៅក្នុង​ប្រទេស​កម្ពុជា ពិសេស​ក្នុង​រាជធានី​ភ្នំពេញ​ ដែល​សភាពការណ៍​បែបនេះ រដ្ឋ នឹង​ជួយ​សម្រាល ដល់​ការ​លំបាក​របស់​ប្រជាពលរដ្ឋ ពិសេស​គ្រួសារ​ដែល​មាន​ការពាក់​ព័ន្ធ​នឹង​ករណី​ជំងឺ​កូ​វីដ​-១៩​នេះ មួយ រយៈពេល​។សម្តេច​តេ​ជោ បាន​បញ្ជាក់ថា ការ​អន្តរាគមន៍​រប​ស់​រាជ​រដ្ឋាភិបាល​ក្នុងការ​ផ្តល់​ស្បៀង ​និង​ថវិកា ឧបត្ថម្ភ​ជូន​ដល់​ក្រុម​គ្រួសារ​ពាក់ព័ន្ធ​នឹង​ករណី​ជំងឺ​កូ​វីដ​-១៩ ថ្វី​ត្បិត​វា​មិនបាន​គ្រប់គ្រាន់​ដូច​ប្រាក់​ចំណូល របស់​ពួកគេ​ក៏ពិតមែន ​ប៉ុន្តែ​វា​ជា​ការ​សម្រាល​ទុក្ខលំ​បាក​បាន​មួយរយៈ ក្នុង​ពេល​ជួប​បញ្ហា​នេះ​ផងដែរ​។សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន​បន្ថែមទៀត ​ការពារ​ខ្លួន​កុំ ឱ្យ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ព្រោះ​បច្ចុប្បន្ននេះ ​វា​កំពុងតែ​វិ​វត្ត​យ៉ាង​អាក្រក់​នៅក្នុង​រាជធានី​ភ្នំពេញ​តែម្តង ដោយ​វា បាន​ឆ្លង​ចូល​ក្នុង​សហគមន៍​រោងចក្រ ​និង​ទីផ្សារ​មួយចំនួន ​ដែល​តួលេខ​នេះ បាន​បង្ហាញថា វា​ជា​ព្រឹត្តិ ការណ៍​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​ខ្លាំង​។សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដាក់​បទបញ្ជា​ឱ្យ​អភិបាល​រាជធានី​ភ្នំពេញ ប្រញាប់ប្រញាល់​រៀបចំ ស្បៀងអាហារ​ជូន​ដល់​ប្រជាពលរដ្ឋ ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​ និង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅក្នុង តំបន់​ ដែល​បាន​នឹង​កំពុង​បិទ​ខ្ទប់ ដើម្បី​ជួយ​សម្រាល​ដល់​ទុក្ខ​លំបាក​របស់​ពួកគេ​៕​អត្ថបទ​៖ បាន ចក់ ​

បុរស​ខ្មែរ​ម្នាក់​ទៀត​អាយុ​៥៩​ឆ្នាំ​ស្លាប់​ដោយសារ​កូវីដ​១៩​មុន​បញ្ជូន​ទៅ​ដល់​មន្ទីរ​ពេទ្យ

2021/04/27 09:59:58 am        49
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា បុរស​ខ្មែរ​ម្នាក់​ទៀត​អាយុ ៥៩​ឆ្នាំ បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដែល​នាំ​ឱ្យ​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​ផ្លូវ​ដង្ហើម​មួយ​នេះ​ កើន​ដល់ ២៧​ករណី​ហើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បាន​និយាយ​ថា បុរស​ជន​ជាតិ​ខ្មែរ​អាយុ ៥៩​ឆ្នាំ ដែលជា​ពលរដ្ឋ​រស់​នៅ​ក្នុងស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល បាន​ស្លាប់​បាត់​បង់​ជីវិត​រួច​ទៅ​ហើយ​នៅ​មុន​ពេល​ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​នៅ​ម៉ោង​ប្រហែល ១១​ព្រឹក​ថ្ងៃ​ម្សិល​មិញ​នេះ។ក្រសួង​បញ្ជាក់​ថា ការ​ត្រួត​ពិនិត្យ​សំណាក​យក​ពី​សព​បុរស​ជន​ជាតិ​ខ្មែរ​រូប​នេះ បង្ហាញ​ថា គាត់​បាន​ឆ្លង​មេរោគ​កូវីដ​១៩ ដែល​នាំ​ឱ្យ​ក្រុម​គ្រូ​ពេទ្យ​សន្និដ្ឋាន​ថា គាត់​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩។គិត​ត្រឹម​ថ្ងៃ​នេះ មនុស្ស​សរុប​ដល់​ទៅ ២៦​នាក់​ហើយ​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​នៅ​ក្នុង​ប្រទេស​កម្ពុជា​គិត​ចាប់​តាំង​ពី​ករណី​ស្លាប់​លើក​ដំបូង​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក​នេះ៕

WHO ​រិះ​គន់​ការ​គ្មាន​តម្លាភាព​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 រវាង​ប្រទេស​អ្នក​មាន ​និង​ប្រទេស​ក្រីក្រ​

2021/04/27 09:59:58 am        748
​WHO៖ កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ អង្គការ​សុខភាព​ពិភពលោក​បាន​ថ្កោលទោស​ វិសមភាព​រវាង​ប្រទេស​អ្នក​មាន​ និង​ប្រទេស​ក្រីក្រ​ក្នុង​ការ​ទទួល​បាន​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ដោយ​និយាយ​ថា​ មាន​ប្រទេស​ជាង​ ២០ ​នៅតែ​មិនទាន់​ទទួល​បាន​ការ​ការពារ​ទាំងស្រុង​។​ប្រមុខ​អង្គការ​សុខភាព​ពិភពលោកគឺ​លោក Tedros Adhanom Ghebreyesus បាន​រិះគន់​ខ្លាំង​ៗ​ដល់​បណ្ដា​ប្រទេស​មានទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ​ ដែល​កំពុង​ទិញ​វ៉ាក់សាំង​ផ្គត់ផ្គង់​តែ​ប្រទេស​ខ្លួនឯង ដែល​ធ្វើ​ឲ្យ​ខ្វះខាត​ដូ​ស​វ៉ាក់សាំង​សម្រាប់​ប្រទេស​ក្រីក្រ​នានា​។​ គោលដៅ​របស់​លោក​ដែល​ថា​នឹង​បាន​ឃើញ​ការ​ចាក់​វ៉ាក់សាំង ​ដំណើរការ​នៅ​គ្រប់​ប្រទេស​ទាំងអស់​នៅ​ត្រឹម​ថ្ងៃ​សៅរ៍ ដែល​ជា​ថ្ងៃ​ទី​១០០ ក្នុង​ឆ្នាំ​២០២១ ទំនង​ជា​នឹង​មិន​អាច​ឡើយ​។ ​លោក Tedros បាន​ប្រាប់​សន្និ​សីទ​ព័ត៌មាន​ថា នៅ​តែ​មិន​ទាន់​មាន​តម្លាភាព​ក្នុង​ការ​បរិច្ចាគ​វ៉ាក់សាំង​សកល​។​លោក​ថា ក្នុងចំណោម​ប្រទេស​ ២២០ មាន​ប្រទេស​ចំនួន ​១៩៤ បាន​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង ចំណែក​ឯ​ប្រទេស ​២៦ ក្នុង​នោះ​មាន​ប្រទេស​ចំនួន ​៧ បាន​ទទួល​ដូស​វ៉ាក់សាំង និង​កំពុង​ត្រៀម​ចាប់ផ្ដើម​ចាក់ រីឯ​ប្រទេស​ ៥ទៀត​គួរតែ​ទទួល​បាន​វ៉ាក់សាំង​វគ្គ​ដំបូង​របស់​ខ្លួន នៅ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​។ ​ដោយ​នៅ​សល់​ប្រទេស​ចំនួន​ ១៤ ប្រទេស​ខ្លះ​មិនទាន់​បាន​ស្នើ​វ៉ាក់សាំង​តាមរយៈ​គម្រោង​ចែកចាយ​វ៉ាក់​សាំង COVAX នៅឡើយ​ទេ ប្រទេស​ខ្លះ​មិន​ទាន់​រួចរាល់ និង​ប្រទេស​ខ្លះ​គ្រោង​នឹង​ចាប់ផ្ដើម​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍ និង​ប៉ុន្មាន​ខែ​ខាងមុខ​៕អត្ថបទ៖ សុខមាន

រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​សម្រេច​បិទ​ខ្ទប់​សង្កាត់​២​ក្នុង​ខណ្ឌ​មានជ័យ​ក្រោយ​ផ្ទុះ​កូវីដ​១៩​រាប់​រយ​​ករណី

2021/04/27 09:59:58 am        34
ភ្នំពេញ៖ រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​សម្រេច​បិទ​ខ្ទប់​សង្កាត់ចំនួន​២​នៅ​ក្នុង​ខណ្ឌ​មានជ័យ​ចាប់​ពី​ម៉ោង​សូន្យ​ឈាន​ចូល​ថ្ងៃ​ទី​១០ ខែ​មេសា​នេះ​ រហូត​ដល់​ ១៤​ថ្ងៃ​ក្រោយ ដោយ​ថា ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩។ក្នុង​សេចក្ដី​សម្រេច​ចេញ​នៅ​ល្ងាច​នេះ អភិបាល​រាជ​ធានី​ភ្នំពេញ លោក ឃួង ស្រេង បាន​សម្រេច​បិទ​ខ្ទប់​សង្កាត់​ស្ទឹងមានជ័យ​ទី​១ និង​សង្កាត់​ស្ទឹងមានជ័យ​ទី​២ នៃ​ខណ្ឌ​មានជ័យ ចាប់​ពី​ថ្ងៃ​ទី​១០ រហូត​ដល់​ថ្ងៃ​ទី​២៣ ខែ​មេសា​នេះ។ក្នុង​សេចក្ដី​សម្រេច​នោះ អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ផ្ទះ​សម្បែង ឬ​ទីស្នាក់​អាស្រ័យ​នា​ពេល​បច្ចុប្បន្ន ហាម​ឃាត់​ការ​ជួបជុំ ឬ​ការ​ប្រមូល​ផ្ដុំ​មនុស្ស និង​សកម្មភាព​អាជីវកម្ម ឬ​ការ​ប្រកប​មុខ​របរ​ជាច្រើន។ទោះជាយ៉ាងណា រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​ផ្ដល​់​ការ​​លើក​លែង​ចំពោះ​សកម្មភាព​របស់​មនុស្ស និង​ការ​ប្រកប​អាជីវកម្ម​មួយ​ចំនួន​ផង​ដែរ ដែល​អាជ្ញាធរ​ចាត់​ទុក​ថា «ចាំ​បាច់»​ និង​ត្រូវ​បាន​អាជ្ញាធរ​អនុញ្ញាត។សាលា​រាជ​ធានី​ភ្នំពេញ បាន​សម្រេច​បែប​នេះ បន្ទាប់​ពី​មនុស្ស​រហូត​ដល់​ទៅ ៦៣១​នាក់​ហើយ ត្រូវ​បាន​រក​ឃើញ​​ឆ្លង​មេរោគ​កូវីដ​១៩នៅ​ត្រឹម​យប់​នេះ៕

សាលា​រាជ​ធានី​ភ្នំពេញ​បិទ​ខ្ទប់​ភូមិ​ចំនួន​៧​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ​ក្រោយ​ផ្ទុះ​កូវីដ​១៩​ច្រើន​ករណី

2021/04/27 09:59:58 am        38
ភ្នំពេញ៖ សាលា​រាជ​ធានី​ភ្នំពេញ បាន​សម្រេច​បិទ​ខ្ទប់​ភូមិ​​ចំនួន​៧នៅ​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ​ ចាប់​ពី​ម៉ោង​សូន្យ​ឈាន​ចូល​ថ្ងៃ​ទី​១០ ខែ​មេសា​នេះ រហូត​ដល់ ១៤​ថ្ងៃ​ក្រោយ។ក្នុង​សេចក្ដី​សម្រេច​ចេញ​នៅ​ល្ងាច​នេះ អភិបាល​រាជ​ធានី​ភ្នំពេញ បាន​សម្រេច​បិទ​ខ្ទប់​ភូមិ​ត្រពាំងថ្លឹង២ និង​ភូមិ​ទួល​ពង្រ​​ដែល​នៅ​ក្នុង​សង្កាត់​ចោមចៅ​១ ភូមិចំការឪឡឹក​១ ភូមិ​ប៉ប្រក​ខាង​ត្បូង ភូមិ​ប៉ប្រក​ខាង​ជើង និង​ភូមិ​ត្រពាំងល្វា នៃ​សង្កាត់​កាកាប​ទី​១ និង​ភូមិ​ចំការ​ឪឡឹក​១​ស្ថិត​ក្នុង​សង្កាត់​កាកាប​ទី​២។អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ សម្រេច​បិទ​ខ្ទប់​ភូមិ​ទាំង​៧​ខាង​លើ​នេះ​រយៈ​ពេល ១៤​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​២៣ ខែ​មេសា​នេះ។​សេចក្ដី​សម្រេច​នោះ បាន​ហាម​ឃាត់​មនុស្ស​គ្រប់​រូប​ចាក​ចេញ​ពី​លំនៅឋាន ឬ​ទីស្នាក់​អាស្រ័យ​បច្ចុប្បន្ន​របស់​ខ្លួន និង​ហាម​ឃាត់​រាល់​ការ​ជួប​ជុំ ឬ​ការ​ប្រមូល​ផ្ដុំ​មនុស្ស​ទាំង​អស់។ទោះជាយ៉ាងណា អាជ្ញាធរ​ក៏​ផ្ដល់​ការ​លើក​លែង​មួយ​ចំនួន​ផង​ដែរ​សម្រាប់​ការ​ធ្វើ​ដំណើរ​ និង​សកម្មភាព​ជួប​ជុំ​មួយ​ចំនួន។សាលា​រាជ​ធានី​ភ្នំពេញ បាន​សម្រេច​បិទ​ខ្ទប់​ភូមិ​ទាំង​នេះ បន្ទាប់​ពី​ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា មនុស្ស​ដល់​ទៅ ៥៤៤​នាក់​បាន​ឆ្លង​មេរោគ​កូវីដ​១៩​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​នៅ​ថ្ងៃ​នេះ៕

ស្ត្រី​ខ្មែរ​ម្នាក់​ទៀត​អាយុ​៥៥​ឆ្នាំ​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​ថ្ងៃ​នេះ អ្នក​ស្លាប់​សរុប​ឡើង​ដល់​២៥​នាក់

2021/04/27 09:59:58 am        43
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា ស្ត្រី​ខ្មែរ​ម្នាក់​ទៀត​អាយុ ៥៥​ឆ្នាំ បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយ​សារ​ជំងឺ​កូវីដ​១៩​នៅ​ថ្ងៃ​នេះ ១០​ថ្ងៃ​ក្រោយ​ពី​ស្ត្រី​រូប​នេះ​បាន​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​មួយ​នេះ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ចេញ​នៅ​ល្ងាច​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា ស្ត្រី​រូប​នេះ​ដែល​រស់​នៅ​ក្នុង​សង្កាត់​ព្រែកលាប ស្ថិត​ក្នុង​ខណ្ឌ​ជ្រោយចង្វារ បាន​ស្លាប់​នៅ​ម៉ោង​ខ្ទង់ ៣​រសៀល​ថ្ងៃ​នេះ នៅ​ឯ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត បន្ទាប់​ពី​សួត​ទាំង​សង​ខាង​របស់​គាត់​បាន​រលាក​ធ្ងន់​ធ្ងរ​ដោយសារ​ការ​វាយ​លុក​នៃ​វីរុស​កូវីដ​១៩ ខណៈ​អ្នក​ជំងឺ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ថែម​ទៀត។បើ​តាម​ក្រសួង​សុខាភិបាល ស្ត្រី​ខ្មែរ​រូប​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា បន្ទាប់​ពី​ត្រូវ​បាន​រក​ឃើញ​ឆ្លង​កូវីដ​១៩​។គិត​មក​ដល់​ថ្ងៃ​នេះ ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​ដែល​ក្រសួង​សុខាភិបាល​ប្រកាស​ជា​ផ្លូវការ​នោះ បាន​កើន​ដល់ ២៥​នាក់​ហើយ​នៅ​ក្នុង​រយៈ​ពេល​មិន​ដល់​១​ខែ​ផង ក្រោយ​ពី​ករណី​ស្លាប់​លើក​ដំបូង​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក​នេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាមេរិកព្រមានដៃគូពាណិជ្ជកម្មរាប់សិបប្រទេសពីហានិភ័យក្នុងការជួយបញ្ចៀសការដំឡើងពន្ធ
08/14/2026 08:08 AM
ឯកឧត្តម ប៉ែន បូណា៖ «ទាល់តែមានមនុស្សពូកែច្រើនទើបប្រទេសរីកចម្រើនខ្លាំង»
08/14/2026 08:08 AM
ក្រសួងបរិស្ថាន រៀបចំពង្រឹង «ការសរសេរព័ត៌មាន ការឆ្លើយតប និងប្រតិកម្មរហ័សក្នុងវិស័យបរិស្ថាន»
08/14/2026 07:08 AM
កងរាជអាវុធហត្ថលើផ្ទៃប្រទេសប្រកាសស្វែងរកឈ្មោះ ប៉េង ជីវ៉ា ដែលគ្រងឯកសណ្ឋានកងកម្លាំងប្រដាប់អាវុធដោយខុសច្បាប់
08/14/2026 07:08 AM
​​មនុស្ស ២នាក់ស្លាប់ និង​​​ ១៥នាក់របួស អំឡុង​​ការវាយប្រហារ​ដោយយាន​ដ្រូន​របស់ក្រុម​ហ៊ូទី​ នៅ​ភាគ​ខាង​កើត​យេម៉ែន
08/13/2026 08:08 PM
ការ​ផ្ទុះ​គ្រាប់បែក សម្លាប់មន្ត្រីយោធារុស្ស៊ី នៅតំបន់​ Crimea ខណៈ​របាយការណ៍ហៅ​រូប​លោក​ថា ជាជនរត់​ពីអ៊ុយក្រែន
08/13/2026 08:08 PM
បំណាក់​ដីសម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់ នៅឯ​អណ្តូងរ៉ែមាសខុសច្បាប់ នៅ​ឥណ្ឌូនេស៊ី
08/13/2026 08:08 PM
បង់ក្លាដែសកម្រិត​ការប្រើប្រាស់ថាមពល ខណៈកង្វះខាតឧស្ម័នកាន់តែអាក្រក់ទៅៗ
08/13/2026 07:08 PM
ជប៉ុនកោះ​អញ្ជើញ​បេសកជនរុស្ស៊ី ជុំវិញដំណើររបស់លោក Putin ទៅកាន់កោះមានជម្លោះ
08/13/2026 07:08 PM
ក្រុមហ៊ុនពាណិជ្ជកម្មរុស្ស៊ីដ៏ធំមួយមានបំណងវិនិយោគនៅកម្ពុជាក្នុងការផលិតរថយន្ត និងគ្រឿងបន្លាស
08/13/2026 07:08 PM