សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ
សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា

ព័ត៌មានសំខាន់ៗ

សម្ដេច​តេជោ​ ហ៊ុន សែន កោត​សរសើរ​រដ្ឋ​មន្ត្រី ជា សុផារ៉ា ដែល​បាន​​​ផ្ដល់​វ៉ាក់សាំង​​ទៅ​ដល់​​បុគ្គលិក​ថែ​សួន និង​អនាម័យ

2021/04/27 09:59:58 am        606
ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេចតេជោ ហ៊ុន សែន បាន​កោត​សរសើរ​ដល់​ឯក​ឧត្ដម​ឧប​នាយករដ្ឋ​មន្ត្រី ជា សុផារ៉ា រដ្ឋ​មន្ត្រី​ក្រសួង​រៀបចំដែន​ដី នគរូបនីយកម្ម និង​សំណង់ សម្រាប់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​កៀរ​គរ​មន្ត្រី​រាជការ​ និង​បុគ្គលិក​ក្រោម​ឱវាទ​ក្រសួង ឱ្យ​ចាក់​វ៉ាក់សាំង​លើស​ពីចំនួន​កំណត់។សម្ដេច​តេជោ ហ៊ុន សែន បាន​កោត​សរសើរ​ដល់​ឯកឧត្ដម ជា សុផារ៉ា ដោយ​ផ្ទាល់​មាត់​បែប​នេះ​នៅ​ក្នុង​សារ​ជា​សំឡេង​មួយ​ដែល​ត្រូវ​បាន​ផ្ញើ​ចេញ​តាម​ប្រព័ន្ធ​បញ្ចូន​សារ​តេឡេក្រាម​នៅ​យប់​នេះ។សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា​៖ «តែ​មាន​ក្រសួង​មួយ​គឺ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​របស់​ឯកឧត្ដម​ឧប​នាយករដ្ឋ​មន្ត្រី ជា សុផារ៉ា គឺ​បែរ​ជា​ចាក់​វ៉ាក់សាំង​លើស​ចំនួន​ ដោយសារ​តែ​មន្ត្រី​ជាប់​កិច្ច​សន្យា អ្នក​ថែ​សួន អ្នក​ធ្វើ​អនាម័យ ក៏​មក​សុំ​ចាក់​វ៉ាក់សាំង​ដែរ។សម្ដេច​មាន​ប្រសាសន៍​បន្ត​ថា​៖ «នេះ​គឹ​ជា​ការ​លើក​ទឹក​ចិត្ត​ដ៏​អស្ចារ្យ​មួយ​ដែល​​ខ្ញុំ​យក​ឱកាស​នេះ​កោត​សរសើរ។ ​ឯកឧត្ដម ជា សុផារ៉ា មាន​ការព្រួយ​បារម្ភ​ថា ចាក់​វ៉ាក់សាំង​លើស​ចំនួន តែ​ខ្ញុំ​ប្រាប់​ថា នេះ​គឺ​ជា​កាយ​វិការ​ដ៏​ល្អ​ដែល​សូម្បី​តែ​អ្នក​ថែ​សួន សូម្បី​តែ​អ្នក​ធ្វើ​អនាម័យ​នៅ​ក្រសួង​រៀបចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់ ដែល​ត្រូវ​បាន​ចាក់​ទាំងអ្នក​បម្រើការ​បែបនេះ»។ចំណែក​ឯ​កង​ទ័ព​ស្ថិត​ក្រោម​ក្រសួង​ការពារ​ជាតិ​វិញ សម្ដេចតេជោ ហ៊ុន សែន មាន​ប្រសាសន៍​ផង​ដែរ​ថា បាន​ចាក់​ស្ទើរ​តែ​ទាំង​អស់​ហើយ​នៅ​ក្រោម​ការ​ដឹកនាំ​ដ៏​ម៉ឺង​ម៉ាត់​ដោយ​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ដែល​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​។បើ​តាម​តួលេខ​របស់​ក្រសួង​សុខាភិបាល​គិត​ត្រឹម​ថ្ងៃ​ទី​៤ ខែ​មេសា​នេះ ពលរដ្ឋ​កម្ពុជា​សរុប​ដល់​ទៅ ៤១៨ ៥៦៩​នាក់​​ហើយ​នៅ​ទូទាំង​ប្រទេស បាន​ទទួល​វ៉ាក់សាំងនៅ​ក្រោម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​របស់​រាជ​រដ្ឋាភិបាល​ ក្នុង​នោះ​មាន​ទាំង​ការ​ចាក់​វ៉ាក់សាំង​ស៊ីណូហ្វាម វ៉ាក់សាំង​ស៊ីណូវ៉ាក់ និង​វ៉ាក់សាំង​កូវីស៊ែល​ផង​ដែរ៕

សម្ដេច​តេជោ​ ហ៊ុន សែន ព្រមាន​ដកការងារ​ពី​​មន្ត្រី​ និង​កម្លាំង​ប្រដាប់​អាវុធ​រូប​ណា​ខក​ខាន​ចាក់​វ៉ាក់សាំង​ដោយ​ចេតនា

2021/04/27 09:59:58 am        558
ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេចតេជោ ហ៊ុន សែន មាន​ប្រសាសន៍​នៅ​យប់​នេះ​ថា មន្ត្រី​រាជការ​ស៊ីវិល និង​កង​កម្លាំង​ប្រដាប់​អាវុធ នឹង​ប្រឈម​មុខ​នឹង​ការ​បាត់​បង់​ការ​ងារ​នា​ពេល​ខាង​មុខ ប្រសិន​បើ​ពួកគេ​មិន​បាន​ចាក់​វ៉ាក់សាំង​បង្ការ​មេរោគ​កូវីដ​១៩​ទេ​នោះ។សម្ដេច​តេជោ​នាយករដ្ឋ​មន្ត្រី​កម្ពុជា បាន​មាន​ប្រសាសន៍​សង្កត់​ធ្ងន់​បែប​នេះ​នៅ​ក្នុង​សារ​សំឡេង​របស់​លោក​ដែល​ត្រូវ​បាន​បញ្ជូន​ចេញ​នៅ​យប់​នេះ​តាម​ប្រព័ន្ធ​បញ្ជូន​សារ​តេឡេក្រាម។សម្ដេច​តេជោ ហ៊ុន សែន ថ្លែង​ថា​៖ «ខ្ញុំ​សូម​បញ្ជាក់​ជូន​ទៅ​មន្ត្រី​រាជការ​ដែល​មិន​ចង់​ចាក់​វ៉ាក់សាំង​ឱ្យ​បាន​ជ្រាប​ថា នៅ​ពេល​ណា​ដែល​គ្រប់​ស្ថាប័ន​​ចាក់​បាន​ពី ៧០​ភាគរយ​ឡើង​លើ មន្ត្រី​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង ប្រហែល​ជា​មិន​អាច​ចូល​ធ្វើការ​បាន​ទេ សូម​ដេក​ផ្ទះ​ចុះ ហើយ​បើ​ថ្នាក់​ដែល​ត្រូវ​ចូល​ប្រជុំ ក៏​មិន​ចាំ​បាច់​ឱ្យ​ប្រធាន​ស្ថាប័ន​អញ្ចើញ​ចូលរួម​​ដែរ ទុក​ឱ្យ​ដេក​​ផ្ទះ​នោះ​ទៅ ព្រោះ​គ្រាន់​តែ​វ៉ាក់សាំង​ចាក់​ដើម្បី​ការពារ​ជីវិត​ខ្លួន​ឯង​ និង​ចូលរួម​ការពារ​ប្រយុទ្ធ​នឹង​កូវីដ​១៩ ធ្វើ​មិន​បាន​ផង តើ​ចាំ​បាច់​បន្ត​ធ្វើ​ជា​ទាហាន ជា​ប៉ូលិស ឬ​ក៏​​ធ្វើជា​មន្ត្រី​រាជការ​ធ្វើ​អ្វី​ត​ទៅ​ទៀត គ្មាន​ការ​ចាំ​បាច់​ទេ»។សម្ដេច​តេជោមាន​ប្រសាសន៍​បន្ត​ថា៖ «អ៊ីចឹង ខ្ញុំ​សូម​បញ្ជាក់​សារ​ជា​ថ្មី​ឱ្យ​ក្រសួង​ស្ថាប័ន​បូក​សរុប​មន្ត្រី​របស់​ខ្លួន​មាន​ប៉ុន្មាន​ភាគរយ​ដែល​បាន​ចាក់​រួច​ហើយ ហើយ​នៅ​សល់​ប៉ុន្មាន។ អ្នក​ដែល​មិន​បាន​ចាក់​បន្ទាប់​ពី​ដូស​ទី​ពីរ​នៃ​អ្នក​បាន​ទទួល​ហើយ។ អ្នក​មិន​ទាន់​បាន​ចាក់ គប្បី​កុំ​ឱ្យ​ចូល​មក​ក្រសួង​ដែល​នាំ​ជំងឺ​ចូល​មក​កាន់​ក្រសួង​របស់​ខ្លួន ទុក​ឱ្យ​គាត់​ដេក​នៅ​ផ្ទះ​រង់ចាំ​ចាក់​វ៉ាក់សាំង​ហើយ​សិន​ចាំ​ចូល​មក​ក៏​មិន​ទាន់​យឺត​ពេល»។សម្ដេច​តេជោ ហ៊ុន សែន បាន​ព្រមាន​ថា ប្រសិន​បើ​មន្ត្រី​រាជការ​ និង​កង​កម្លាំង​ប្រដាប់​អាវុធ​ណា​ដែល​ខក​ខាន​មិន​បាន​ចាក់​វ៉ាក់សាំង​ដោយ​ចេតនា នឹង​ត្រូវ​អនុញ្ញាត​ដាក់​ឱ្យ​ទំនេរ​ពី​ការងារ ហើយ​ក្រសួង និង​ស្ថាប័ន​នោះ នឹង​ជ្រើស​រើស​មន្ត្រី​ថ្មី​យក​មក​ជំនួស​វិញ។សម្ដេចតេជោ ហ៊ុន សែន មាន​ប្រសាសន៍​បន្ត​ថា​៖ «យើង​សុខ​ចិត្ត​ឱ្យ​ពួកគាត់​នៅ​ផ្ទះ។ យើង​សុខ​ចិត្ត​ឱ្យ​ពួកគាត់​ចាក​ចេញ​ពី​ការងារ ហើយ​យើង​ជ្រើស​រើស​មន្ត្រី​ថ្មី​ចូល​ធ្វើការ​ជំនួស​វិញ ព្រោះ​បញ្ហា​នេះ​ជា​បញ្ហា​សុខភាព​សាធារណៈ»។សម្ដេច​តេជោ​​បាន​ដាក់​បញ្ជាទៅ​ថ្នាក់​ដឹកនាំ​នៅ​ថ្នាក់​ក្រោម​ជាតិ​ឱ្យ​ត្រួត​ពិនិត្យ​កិច្ចការ​នេះ​ឱ្យ​បាន​ត្រឹម​ត្រូវ ដើម្បី​បញ្ចៀស​ការ​គេច​វេស​ណា​មួយ​ពីសំណាក់មន្ត្រី​ស៊ីវិល និង​កង​កម្លាំង​ប្រដាប់​អាវុធ​មួយ​ចំនួន ដែល​សម្ដេច​ចាត់​ទុក​ទង្វើ​គេច​វេស​នោះ​ថា «មិន​ត្រឹម​តែ​បំផ្លា​ជីវិត​របស់​ពួកគាត់​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ បាន​ចូលរួម​ចំណែក​បំផ្លាញ​ជីិវិត​អ្នក​ដទៃ​នៅ​តាម​ស្ថាប័ន​ដែល​ខ្លួន​ធ្វើការ»។សម្រាប់​មន្ត្រី​រាជការ​ស៊ីវិល និង​កង​កម្លាំង​ប្រដាប់​ណា​ដែល​ខក​ខាន​មិន​បាន​ចាក់​វ៉ាក់សាំង សម្ដេច​តេជោ​តម្រូវ​ឱ្យ​មាន​ការ​បញ្ជាក់​ដោយ​ត្រឹម​ត្រូវ​ដែល​ចេញ​ដោយ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​នីមួយៗ​នៅ​ទូទាំង​ប្រទេស ដើម្បី​ធានាថា គ្មាន​ការ​ស៊ុំ​គ្រលំ​គ្នា​ណា​មួយ​កើត​ឡើង​នោះ​ឡើយ។បើ​តាម​តួលេខ​របស់​ក្រសួង​សុខាភិបាល​គិត​ត្រឹម​ថ្ងៃ​ទី​៤ ខែ​មេសា​នេះ ពលរដ្ឋ​កម្ពុជា​សរុប​ដល់​ទៅ ៤១៨ ៥៦៩​នាក់​​ហើយ​នៅ​ទូទាំង​ប្រទេស បាន​ទទួល​វ៉ាក់សាំងនៅ​ក្រោម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​របស់​រាជ​រដ្ឋាភិបាល​ ក្នុង​នោះ​មាន​ទាំង​ការ​ចាក់​វ៉ាក់សាំង​ស៊ីណូហ្វាម វ៉ាក់សាំង​ស៊ីណូវ៉ាក់ និង​វ៉ាក់សាំង​កូវីស៊ែល​ផង​ដែរ៕

រាជរដ្ឋាភិបាល៖យើងត្រូវគ្រប់គ្រងស្ថានភាពកូវីដ១៩នៅភ្នំពេញនិងខេត្តកណ្តាលឲ្យទាល់តែបាននាពេលខាងមុខ

2021/04/27 09:59:58 am        392
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានប្រកាស់ថា គោលការខាងមុខទៀត គណកម្មការវ៉ាងសាំងប្រឆាំងនឹងជំងឺកូវីដ១៩ ត្រូវតែគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩នេះ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាលឲ្យទាល់តែបាន បើទោះបីជាបច្ចុប្បន្ននេះ រាជធានី-ខេត្តទាំងពីរនេះបានកំពុងតែដំណើរការចាក់វ៉ាស់សាំងយ៉ាងណាក៏ដោយនោះ ប៉ុន្តែវាមិនទាន់ឆ្លើយតបនឹងសាំរបស់មេរោគដ៏កាចសាហាវនេះបាននៅឡើយនោះទេ។ ថ្លែងតាមរយៈសារអេឡិចត្រូនិច (តេលេក្រាម) នាល្ងាចថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១នេះសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ពេលវ៉ាក់សាំងថ្មីមកដល់ប្រទេសកម្ពុជាភ្លាមនោះ គណកម្មការចំពោះកិច្ចនៃការចាក់វ៉ាក់សាំងគឺត្រូវតែផ្តល់ការចាក់មនុស្សនៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាលទាំងអស់មិនថាមនុស្សនោះមកពីណានោះទេ ដើម្បីធ្វើយ៉ាងណាគ្រប់គ្រងស្ថានភាពនៃការរីករាលដាលនូវមេរោគកូវីដ១៩នេះឲ្យបាន និងមិនត្រូវធ្វេសប្រហែសចំពោះរាជធានីភ្នំពេញ និងខេត្តកណ្តាលនេះបន្តទៀតបាននោះឡើយ។ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាដល់គណកម្មការចំពោះកិច្ចឲ្យមានការសហការគ្នាជាមួយក្រសួងសុខាភិបាល សាលារាជធានីភ្នំពេញ និងរដ្ឋបាលខេត្តកណ្តាលធ្វើស្ថិតិឲ្យបានច្បាស់លាស់ចំពោះអ្នករស់នៅផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ ជាពិសេសបងប្អូនកម្មករ-កម្មការិនីនៅតាមបណ្តារោងចក្រសហគ្រាស់នៃផ្លូវជាតិទាំងនោះ ដោយត្រូវធ្វើការចាក់ជូនពួកគាត់ជាអាទិភាពផងដែរក្រោយវ៉ាក់សាំងថ្មីមកដល់ ហើយសម្តេចរំពឹងថា បន្ទាប់ពីចាក់ដល់ពួកគាត់ហើយនឹងមិនសូវមានហានិភ័យខ្ពស់បន្តទៀតចំពោះការចម្លងគ្នាទៅវិញទៅមករវាងរាជធានីភ្នំពេញ ទៅបណ្តាខេត្ត និងពីទីប្រជុំជនទៅកាន់កន្លែងជនបទជាដើមនោះ។ តាមរយៈសារអេឡិចត្រូនិចនេះដដែលនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា ព្រឹត្តិការណ៍នៃការចាក់វ៉ាក់សាំងនាពេលនេះ គឺជាគោលការណ៍ស្ម័គ្រចិត្ត ហើយនាពេលខាងមុខឆាប់ៗនេះ សម្តេចតេជោ បារម្ភថាវានឹងក្លាយជាវ៉ាក់សំាងកតព្វកិច្ច ដោយមានន័យថាប្រសិនបើបុគ្គលណាមិនមានការចាក់វ៉ាក់សាំង នឹងមិនអាចទទួលបានការងារធ្វើនៅតាមបណ្តាក្រុមហ៊ុនឯកជន ឬស្ថានប័នរដ្ឋ ឬពេលចេញទៅក្រៅប្រទេស ប្រទេសគេនឹងមិនឲ្យចូលជាដើមនោះ ជាក់ស្តែងដូចនៅប្រទេសឥណ្ឌូនេស៊ី នាពេលនេះគឺគេត្រូវបានអនុវត្តន៍រួចទៅហើយចំពោះវ៉ាក់សាំងកតព្វកិច្ចនេះ ដោយមិនបានចាក់នឹងត្រូវអត់មានការងារធ្វើ៕អត្ថបទ ៖ បាន ចក

មនុស្ស​ ២៥​នាក់​ស្លាប់​ក្នុង​ហេតុការណ៍​នាវា​ដឹកអ្នកដំណើរ​បុក​ជាមួយ​នាវា​ដឹក​ប្រេង​នៅ​បង់​ក្លា​ដែ​ស​

2021/04/27 09:59:58 am        119
​បង់​ក្លា​ដែ​ស៖ ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ក្រុម​ជួយសង្គ្រោះ​បាន​ស្រង់​សាកសព​មនុស្ស​យ៉ាង​ហោច ​២៥​នាក់ចេញពី​ទន្លេ​នៅ​ក្រៅ​រដ្ឋធានី​ប្រទេស​បង់​ក្លា​ដែ​ស ក្រោយ​នាវា​ចម្លង បុក​ជាមួយ​នាវា​ដឹក​ប្រេង។​ ពួកគេ​បាន​អះ​អាង​ថា នាវា​ចម្លង ML Rabit Al Hasan បាន​លិច​កាលពី​យប់​ថ្ងៃអាទិត្យ ក្រោយ​បុក​ជាមួយ​នាវា​ដឹក​ប្រេង​នៅ​ក្នុង​ទន្លេ​ស៊ី​តា​ឡាក់​យ៉ា ស្ថិត​ក្នុង​ស្រុក​ណា​រ៉ា​យ៉ាន់​ហ្គា​ន់នៅ​ក្រៅ​រដ្ឋធានី​ដា​កា។​​លោក​ អ៊ឺ​សាដ ហូ​សាំង​ ​មន្ត្រី​ការពារ​ជន​ស៊ីវិល និង​ពន្លត់​អគ្គិភ័យ​បាន​និយាយ​ថា ក្រុមការងារ​សង្គ្រោះ​បាន​ស្រង់​សាកសព​មនុស្ស ៥​នាក់​ទាំង​យប់ និង​រក​ឃើញ​សាកសព​មនុស្ស ២០​នាក់​ផ្សេង​ទៀត​នៅ​ថ្ងៃ​ចន្ទ។ ចំណែក​ឯ​មនុស្ស ៩​នាក់​ផ្សេងទៀតកំពុង​បាត់​ខ្លួន។​ លោក​បន្ត​ថា នាវា​ចម្លង​ ២​ជាន់បានធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ស្រុក​មាន់​ហ្ស៊ី​ហ្គា​ន់ ជាមួយ​នឹង​អ្នកដំណើរ​ជាង ៥០​នាក់ពេល​ដែល​ឧប្បត្តិហេតុ​កើតឡើង។​ ក្រុម​អាជ្ញាធរបាន​ដាក់​បន្ទុក​លើ​នាវា​ដឹក​ប្រេង​ថា ​ជា​អ្នកបើក​បុក​នាវា​ចម្លង និង​បាន​បញ្ជា​ឲ្យ​បើក​ការ​ស៊ើប​អង្កេត​លើ​មូលហេតុ​ ដែល​នាំ​ឲ្យ​ហេតុ​ការណ៍​អាក្រក់​នេះ​កើតឡើង។​ សូម​បញ្ជាក់​ថា ឧប្បត្តិហេតុ​លិច​នាវា​ចម្លងបាន​ក្លាយ​ជា​រឿង​ធម្មតា ​ទៅ​ហើយ​នៅ​ក្នុង​ប្រទេស​បង់​ក្លា​ដែ​ស ដោយ​សារតែ​ការ​ផ្ទុក​អ្នកដំណើរ​លើស​ចំណុះ និង​ច្បាប់ទម្លាប់​ធូរ​រលង់នៅ​ពាសពេញ ១៣០​ទន្លេ៕អត្ថបទ៖ សារ៉ាត់

ទឹក​ជំនន់ និង​បំណាក់​ដី​សម្លាប់​មនុស្ស​ជាង ​១០០​នាក់​នៅ​ឥណ្ឌូនេស៊ី និង​ទី​ម័​រ​ឡេ​ស្តេ​

2021/04/27 09:59:58 am        153
​ឥណ្ឌូនេស៊ី៖ មនុស្ស​យ៉ាង​ហោច ១១៣​នាក់បាន​ស្លាប់ក្រោយ​ទឹកជំនន់ និង​ហេតុការណ៍​បំណាក់​ដីនៅ​ប្រទេស​ឥណ្ឌូនេស៊ី និង​ទី​ម័​រឡេ​ស្តេកាលពី​ថ្ងៃអាទិត្យ​កន្លងទៅ​។​ ភ្លៀង​ធ្លាក់​ខ្លាំង ធ្វើ​ឲ្យ​មានការ​ខូចខាត​ទ្រង់ទ្រាយ​ធំ ​នៅ​ប្រទេសជិតខាង​អាស៊ីអាគ្នេយ៍​ទាំង ​២ ​នេះក្នុង​នោះ​ទឹកបាន​ហូរ​ប្រៀប​អាង​ស្តុ​ប​ទឹក ធ្វើ​ឲ្យ​ជន់​លិច​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​ខ្នង។​ ​តំបន់​រងគ្រោះ មាន​ចាប់ពី​កោះ​ផ្ល័​រ​រ៉េ​ស ស្ថិតនៅ​ភាគ​ខាងកើត​ឥណ្ឌូនេស៊ីរហូត​ដល់ទី​ម័​រ​ឡេ​ស្តេ​។​​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី មនុស្ស ៨៦​នាក់បាន​ស្លាប់ ក្នុង​នោះ​មនុស្ស​រាប់​សិប​នាក់​ផ្សេងទៀតកំពុង​បាត់​ខ្លួន។ ក្រុមមន្ត្រីបាន​ព្រមាន​ថា ចំនួន​មនុស្ស​ស្លាប់អាច​នឹង​កើន​ឡើង​បន្ថែម​ទៀត។​ ​លោក រ៉ា​ឌី​ត​យ៉ា ដ្យា​ទី ​អ្នកនាំពាក្យ​ទីភ្នាក់ងារ​កាត់បន្ថយ​គ្រោះ​មហន្តរាយ​ឥណ្ឌូនេស៊ី បាន​និ​យាយ​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ដី​ភក់ និង​អាកាសធាតុ​អាក្រក់បាន​ក្លាយ​ជា​ការ​ងារ​លំបាក​ដ៏​ធ្ងន់ធ្ងរ​មួយ ហើយ​គំនរ​កម្ទេចក​ម្ទីបាន​រារាំង​ ដល់​ប្រតិបត្តិការ​របស់​ក្រុម​រុករក និង​ក្រុមការងារ​សង្គ្រោះ។​ ​ប្រធាន​ទីភ្នាក់ងារ​គ្រោះ​មហន្តរាយ​ កោះ​ផ្ល័​រ៉េ​ស​ខាងកើតបាន​និយាយ​ថា ពួក​យើង​សង្ស័យ​ថា មនុស្ស​ជាច្រើន​នាក់បាន​កប់​ក្នុង​បំណាក់​ដី ប៉ុន្តែ​នៅ​ពេល​នេះពួក​យើង​មិនទាន់​ច្បាស់​នោះ​ទេ​ថា ​តើ​មនុស្ស​ប៉ុន្មាន​នាក់​កំពុង​បាត់​ខ្លួន។​​លោក​បន្ត​ថា មនុស្ស​ជាច្រើន​បាន​ជម្លៀស​ខ្លួន ប៉ុន្តែ​អ្នកខ្លះ​បន្ត​ស្នាក់នៅ​ក្នុង​ផ្ទះ​ ពួកគេ​ត្រូវការ​ថ្នាំពេទ្យ ស្បៀងអាហារ និង​ភួយ។​ ​ដោយឡែក​មនុស្ស​យ៉ាង​ហោច ២៧​នាក់​បាន​ស្លាប់​ផង​ដែរ​នៅ​ទី​ម័​រ​ឡេ​ស្តេ ដែល​ភាគច្រើន​នៃ​ករណី​ស្លាប់កើតឡើង​ក្នុង​រដ្ឋធានី​ឌី​លី។​ ​ខណៈ​ពេល​នោះ​ដែរ នាយករដ្ឋមន្ត្រី​ឥណ្ឌូនេស៊ី លោក​ ចូ​កូ វី​ដូ​ដូ បាន​សម្ដែង​នូវ​មរណទុក្ខ​ដល់​ក្រុម​គ្រួសារ​ជន​រងគ្រោះ និង​ជំរុញ​ឲ្យ​ពលរដ្ឋ​ទាំងអស់ អនុវត្តន៍​តាម​ការណែនាំ​របស់​ក្រុម​មន្ត្រី អំឡុង​ពេល​ជួប​ស្ថានភាព​អាកាសធាតុ​ដ៏​អាក្រក់​បែបនេះ៕អត្ថបទ៖ សារ៉ាត់

សម្ដេច​តេ​ជោ​គ្រោង​នឹង​ដាក់​ឲ្យ​មាន​ការ​ព្យាបាល​កូ​វីដ​-១៩ ​នៅ​តាម​ផ្ទះ ប្រសិន​បើ​ចំនួន​អ្នក​ឆ្លង​មាន​ការ​កើន​ឡើង​ច្រើន​ទៅ​ៗ​

2021/04/27 09:59:58 am        190
ភ្នំពេញ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​បាន​ស្នើ​ឲ្យ​គណ​:​កម្ម​ការ​អន្តរក្រសួង​ប្រឆាំង​កូ​វីដ-​១៩ ​ត្រៀម​រៀបចំ​ក្រុម​ប្រតិបត្តិ​សម្រាប់​ឈាន​ទៅ​ព្យាបាល​កូ​វីដ​-១៩​ នៅ​តាម​ផ្ទះ ដូច​បណ្ដា​ប្រទេស​ធំៗ​មួយ​ចំនួន ​ដែល​មាន​អ្នក​ឆ្លង​កូ​វីដ​កើន​ឡើង​ច្រើន​ហួស​ ពី​ចំនួន​គ្រូពេទ្យ​ដែល​អាច​ទទួល​ព្យាបាល​បាន ​ដោយ​យើង​ទទួល​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ​ចំពោះតែ​អ្នក​ជំងឺ​ធ្ងន់​ប៉ុណ្ណោះ​។​​តាមរយៈ​សារ​បន្ទាន់​ថ្មី​នេះ សម្ដេច​បាន​មានប្រសាសន៍ថា ការ​ត្រៀម​បែបនេះ​ក្នុង​ករណី​មាន​អ្នកជា​តិច តែ​អ្នក​ឆ្លង​ច្រើន ដូច្នេះ​វិធី​ដោះស្រាយ​មានតែ​ទុក​អ្នក​ដែល​មាន​វិជ្ជមាន​កូ​វីដ ​ប៉ុន្តែ​ស្រាល​ទុក​ព្យាបាល​នៅ​តាម​ផ្ទះ​ទៅវិញ ប៉ុន្តែ​ត្រូវ​តែ​មាន​ការវិនិច្ឆ័យ​ឲ្យ​បាន​ច្បាស់ ដែល​ការវិនិច្ឆ័យ​នោះ​ បើ​តាម​យោបល់​សម្ដេច​ស្ថិត​នៅ​លើ​ចំណុច​២ នោះ​អ្នក​ដែល​ត្រូវ​ទុក​នៅ​តាម​ផ្ទះ​ត្រូវ​តែ​មាន​ជំងឺ​ស្រាល ​និង​មាន​ផ្ទះ​សមរម្យ​ដែល​អាច​ព្យាបាល​បាន​។ ​រីឯ​អ្នក​ជំងឺ​ធ្ងន់​ត្រូវតែ​នាំ​យក​មកកាន់​មន្ទីរពេទ្យ​។ ​មួយវិញទៀត​អ្នក​ជំងឺ​ស្រាល ប៉ុន្តែ​ផ្ទះ​របស់​គាត់​មាន​ទំហំ​តូច​ ដែល​អាច​ឆ្លង​រាលដាល​ដល់​ទៅកាន់​គ្រួសារ ​ក៏​ត្រូវ​តែ​នាំ​គាត់​មកកាន់​មន្ទីរពេទ្យ​ដែរ​។ ​សម្ដេច​គិត​ថា ​យ៉ាងហោចណាស់​យើង​ក៏​មាន​ ៥០%​ នៃ​អ្នក​ជំងឺ​ដែលមានលទ្ធភាព ​និង​ចង់​ព្យាបាល​នៅ​តាម​ផ្ទះ​ផង​ដែរ ដោយ​យើង​គ្រាន់តែ​រៀបចំ​នូវ​ក្រុម​ប្រតិបត្តិ​ដើម្បី​តម្រូវ​ថា ​តើ​អ្នក​ជំងឺ​ត្រូវ​ធ្វើ​ដូចម្ដេច សហគមន៍ អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ជួយ​មើល​ថែ​ទាំ​គាត់​របៀប​ម៉េច ដើម្បី​កុំ​ឲ្យគាត់​ចេញ​ក្រៅ​ផ្ទះ​។​ក្រុម​គ្រូពេទ្យ​ត្រូវ​ទៅ​ព្យាបាល​គាត់​ត្រូវ​ធ្វើ​របៀប​ម៉េច ​រួម​នឹង​ការងារ​ដទៃ​ទៀត​ដែល​មាន​ការ​ពាក់ព័ន្ធ​។​ សម្ដេច​គិត​ថា ​យើង​នឹង​អាច​ឈាន​ទៅដល់​ដំណាក់​​កាលនោះ ក្នុង​ករណី​ដែល​ព្រឹត្តិការណ៍​ ២០​កុម្ភៈ មិន​មាន​ការ​ថមថយ​ដូច​ក្នុង​ពេលនេះ​ ជាពិសេស​ក្នុង​ពេលដែល​វា​បាន​នឹង​កំពុង​កើត​នៅ​ភ្នំពេញ​នេះ​។​ ចំពោះ​អ្នក​ដែល​នឹង​ត្រូវ​ព្យាបាល​តាម​ផ្ទះ​ ក៏​ត្រូវ​សម្រួល​រៀបចំ​ជូនពួកគាត់ ដើម្បី​ពួកគាត់​រស់នៅ​បាន​ស្រួល​ ក្រៅពី​ការ​ព្យាបាល​អាច​ជួយ​ឧបត្ថម្ភ​ដល់​ពួកគាត់ តាមរបៀប​ដូចធ្វើ​ចត្តាឡីស័ក​ដោយ​ក្នុង ​១​ថ្ងៃ​ជូន​ ២​ម៉ឺន​រៀល​សម្រាប់​ហូបចុក​នានា​ ដើម្បី​ឲ្យ​អ្នកផ្ទះ​គាត់​ជួយ​រៀបចំ​ម្ហូបអាហារ​ជូន​ពួកគាត់ ​ដើម្បី​បំប៉ន​សម្រាប់​ការ​ព្យាបាល​៕អត្ថបទ៖ មុតសុទ្ធ

សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ផ្ញើ​សារ​អបអរសាទរ​អតីត​នាយក​រដ្ឋមន្ត្រី​វៀតណាម ដែល​បច្ចុប្បន្ន​ត្រូវ​បាន​តែង​តាំង​ជា​ប្រធានាធិបតី​វៀតណាម

2021/04/27 09:59:58 am        106
​ភ្នំពេញ៖ នៅ​ក្នុង​លិខិត​សម្តេច​តេ​ជោ ហ៊ុន សែន ផ្ញើ​ជូន​លោក ​ង្វៀន សួន​ហ៊្វុក ប្រធាន​រដ្ឋ​សា​ធារណរដ្ឋ​សង្គមនិយម​វៀតណាម ហាណូយ នៅ​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០២១ នេះ​បាន​ឲ្យ​ដឹង​ថា ក្នុងនាម​រាជរដ្ឋាភិបាល និង​ប្រជាជន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​ផ្ញើ​ជូន ឯកឧត្ដម​នូវ​ការ​អបអរសាទរ​យ៉ាង​ជ្រាលជ្រៅ​អស់ពីដួងចិត្ត​ ចំពោះ​ការតែងតាំង​ឯកឧត្ដម ជាប្រធានាធិបតី​វៀតណាម​។ការ​ទទួល​បាន​នូវ​តំណែង​ដ៏​ឧត្ដុង្គឧត្ដម និង​ស័ក្ដិសម​បំផុត​សម្រាប់​ឯកឧត្ដម ​បាន​បង្ហាញ​អំពី​ជំនឿ​ជឿជាក់ និង​ទំនុក​ចិត្ត​យ៉ាង​ខ្លាំង​របស់​បក្សកុម្មុយនិស្ត និង​ប្រជាជន​វៀតណាមទាំងមូល ​មក​លើ​ភាពជា​អ្នកដឹកនាំ​ដ៏​វាងវៃ​របស់​ឯកឧត្ដម​។ ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា ក្រោម​ការគ្រប់គ្រង និង​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​ឯកឧត្តម សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​នឹង​បន្ត​ទទួល​បាន ​នូវ​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច និង​សង្គម​កាន់តែ​ធំធេង​ថែមទៀត ឈាន​ទៅ​សម្រេច​បាន​នូវ​គោលដៅ​ក្លាយទៅជា​ប្រទេស​អភិវឌ្ឍន៍​នៅ​ឆ្នាំ២០៤៥ និង​បន្ត​បំពេញ​តួនាទី​ដ៏​សកម្ម​ទាំង​នៅ​លើ​ឆាក​តំបន់ និង​អន្តរជាតិ​។​ ​ខ្ញុំ​សូម​សម្ដែង​នូវ​អំណរ​អរគុណ​ដ៏​ស្មោះ​ជូន​ចំពោះ​ឯកឧត្ដម ដែល​បាន​ថែរក្សា​ពូន​ផ្តុំ​នូវ​ចំណងមិត្ត​ភាពជា​ប្រពៃណី និង​ធ្វើ​ឲ្យ​កាន់តែ​សំបូរ​បែប​នូវ​កិច្ច​សហប្រតិបត្តិការ​ ដ៏​ជិតស្និទ្ធ​របស់​ប្រទេស​យើងទាំងពីរ នៅ​ក្នុង​អាណត្តិ​ឯកឧត្ដម​ជា​នាយករដ្ឋមន្ត្រី​។ ខ្ញុំ​ជឿ​ជាក់​ថា ទោះបីជា​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ យើង​មាន​តួនាទី​ផ្សេងគ្នា​ក៏ដោយ ទំនាក់ទំនង​ដ៏​ស្និទ្ធស្នាល​របស់​យើងនឹង​នៅតែ​រឹងមាំ និង​បន្ត​ជា​កត្តាជំរុញ​កិច្ច​សហប្រតិបត្តិការ​ រ​វាង​ប្រទេស​យើង​ទាំងពីរ​ឱ្យ​កាន់​តែ​មាន​វិសាលភាព​ធំធេង​ជាង​មុន​។​​ខ្ញុំ​សូម​អះអាង​ជាថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​ដ៏​មុតមាំ​ នឹង​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​អ្នក​បន្តវេន របស់​ឯកឧត្ដម ដើម្បី​លើកកម្ពស់​ភាពជា​ដៃគូ​យូរអង្វែង ផ្អែកលើស្មារតី​ភាពជា​អ្នកជិតខាង​ល្អ សាមគ្គីភាព ការយោគយល់​គ្នា និង​កិច្ច​សហប្រតិបត្តិការ​ ដែល​មាន​ផលប្រយោជន៍​ទៅវិញទៅមក ជាពិសេស​ការ​ជម្នះ​បាន​នូវ​បញ្ហា​ប្រឈម​នានា ​ដែល​មិន​ធ្លាប់​បាន​ជួបប្រទះ​កន្លងមក បណ្ដាល​មក​ពី​ការរាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ដើម្បី​រួមចំណែក​ដល់​សន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍​ប្រកបដោយ​ចិរភាព និង​វិបុលភាព​របស់​ប្រជាជាតិ​យើង​ទាំងពីរ តំបន់ និង​សកលលោក​ទាំងមូល​។​ ​ខ្ញុំ​សូម ឯកឧត្ដម ទទួល​នូវ​ការ​រាប់អាន​ដ៏​ជ្រាលជ្រៅ និង​សូម​ជូនពរឯកឧត្ដម មាន​សុខ​ភាព​ល្អ សុភមង្គល និង​បន្ត​ទទួល​បាន​ជោគជ័យ​ថែមទៀត ​នៅ​ក្នុង​ភារកិច្ច​ថ្មី​ដ៏​ឧត្ដុង្គឧត្ដម​របស់​ឯក​ឧ​ត្ត​ម៕ អត្ថបទ៖ វង្ស សុភាព

ចិន និង​រុស្ស៊ី​គាំទ្រ​អាស៊ាន​ឲ្យ​បើក​កិច្ចប្រជុំ​ដោះស្រាយ​វិបត្តិ​នៅ​មី​យ៉ាន់​ម៉ា​

2021/04/27 09:59:58 am        195
​មីយ៉ាន់ម៉ា៖ ​ប្រព័ន្ធ​ផ្សព្វផ្សាយ The Jakarta Post បាន​ចុះផ្សាយ​ថា ប្រទេស​ចិន និង​រុស្ស៊ី​បាន​បង្ហាញ​ជំហរ​គាំទ្រ ​ចំពោះ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ដែល​ហៅ​កាត់​ថា អាស៊ាន​ឲ្យ​បើក​កិច្ចប្រជុំ​ក្នុង​កម្រិត​ខ្ពស់​មួយ ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ​ក្នុង​វិបត្តិ​នយោបាយ​ នៅ​សហភាព​មី​យ៉ាន់​ម៉ា។​​​លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស​របស់​ប្រទេស​ចិន បាន​ជួបពិភាក្សា​ជាមួយ​រដ្ឋមន្ត្រីការបរទេស​របស់​ប្រទេស​ឥណ្ឌូនេស៊ី លោកស្រី រ៉េត​ណូ ម៉ា​ស៊ូ​ឌី កាលពី​ថ្ងៃ​សុក្រ​ដោយ​ផ្ដោត​សំខាន់​លើ​វិបត្តិ​នយោបាយ​នៅ​មី​យ៉ាន់​ម៉ា។​ ​លោកស្រី រ៉េត​ណូ ម៉ា​ស៊ូ​ឌី បាន​និយាយ​ថា វិបត្តិ​នយោបាយ​នៅ​មី​យ៉ាន់​ម៉ាមិន​អាច​អូស​បន្លាយ​បន្ត​ទៀត​ទេ ដោយ​សារ​កំណើន​មនុស្ស​ស្លាប់​ក្នុង​អំពើ​ហិង្សា​បាន​កើន​ឡើង​ដល់​ជាង ​៥០០​នាក់​ហើយ។​ ​វិបត្តិ​នយោបាយ​នៅ​សហភាព​មី​យ៉ាន់​ម៉ាបាន​កើត​ឡើង​ចាប់​តាំង​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១ ​នេះ ក្រោយពី​កងកម្លាំង​យោធា​បាន​ធ្វើ​រដ្ឋប្រហារ​ ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​របស់​លោក​ស្រី អ៊ុង​សាន ស៊ូ​ជី៕អត្ថបទ៖ សារីម

មនុស្ស​ ៥១​នាក់​ស្លាប់​ក្នុង​គ្រោះថ្នាក់​រថភ្លើង​រត់​ធ្លាក់​ផ្លូវ​នៅ​កោះ​តៃវ៉ាន់​

2021/04/27 09:59:58 am        279
​កោះ​តៃវ៉ាន់៖ ​ប្រព័ន្ធ​ផ្សព្វផ្សាយ AP បាន​ចុះផ្សាយ​ថា មនុស្ស​យ៉ាងហោចណាស់ ​៥១​នា​ក់​បាន​បាត់​បង់​ជីវិត និង​រាប់​សិប​នាក់​ផ្សេងទៀត​បាន​រង​របួសក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ ដោយ​រថភ្លើង​មួយ​ខ្សែ​បាន​រត់​ធ្លាក់​ចេញពី​ផ្លូវ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៣ ខែ​មេសា​នេះ​នៅ​កោះ​តៃវ៉ាន់​ភាគ​ខាងកើត។​កង​កម្លាំង​សន្តិសុខ​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ថា អ្នកដំណើរ​ភាគច្រើន​ដែល​បាន​បាត់​បង់​​ជីវិត និង​រង​របួសដោយសារ​បោក​ក្បាល​ផ្ទប់​នឹង​បង្អួច ឬ​បោក​ក្បាល​នឹង​ជញ្ជាំង​រថភ្លើង ខណៈ​ដែល​រថភ្លើង​បាន​រត់​ធ្លាក់​ចេញពី​ផ្លូវ។​ ​មន្ត្រី​អយស្ម័យយាន​កោះ​តៃវ៉ាន់​បាន​និយាយ​ថា រថភ្លើង​មួយ​ខ្សែ​នេះ​បាន​រត់​ធ្លាក់​ចេញពី​ផ្លូវ​ ខណៈ​ដែល​កំពុង​រត់​ក្នុង​ល្បឿន​លឿន និង​រត់​ក្រៅ​ផ្លូវ​បាន​ចម្ងាយ​ប្រមាណ ​២០​ម៉ែត្រ​។​ ​សូម​បញ្ជាក់​ជូន​ថា រថភ្លើង​មួយ​ខ្សែ​នេះ​បាន​ដឹក​អ្នកដំណើរ​ប្រមាណ​ជាង ​៤០០​នាក់ដែល​ភាគច្រើន​ជា​អ្នកដំណើរ​កម្សាន្ត​ថ្ងៃ​ចុង​សប្ដាហ៍ ហើយ​ការ​រត់​ធ្លាក់​ផ្លូវ​នេះ​គឺជា​បញ្ហា​បច្ចេកទេស​រថ​ភ្លើង៕អត្ថបទ​៖ សារីម

អង្គការ​សង្គ្រោះ​កុមារ​៖ កុមារ​ជាង ៤០​នាក់​ត្រូវ​បាន​សម្លាប់​ដោយ​របប​យោធា​សហភាព​មី​យ៉ាន់​ម៉ា​

2021/04/27 09:59:58 am        201
​មី​យ៉ាន់​ម៉ា៖ យោង​តាម​របាយការណ៍ ​ពី​អង្គការ​សង្គ្រោះ​កុមារ​បាន​ឲ្យ​ដឹង​ថា កុមារ​យ៉ាង​ហោច ៤៣​នាក់​ត្រូវ​បាន​សម្លាប់​ដោយ​កងកម្លាំង​សន្តិសុខ​សហភាព​មី​យ៉ាន់​ម៉ា ចាប់​តាំង​ពី​រដ្ឋប្រហារ​យោធា​កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ​ឆ្នាំ២០២១​ កន្លងទៅ។​​អង្គការ​សិទ្ធិមនុស្ស​មួយ​នេះ​បាន​និយាយ​ថា សហភាព​មី​យ៉ាន់​ម៉ា​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដ៏​អាក្រក់​បំផុត ក្នុង​នោះ​ជនរងគ្រោះ​ដោយសារ​ការ​សម្លាប់​របស់​យោធា មាន​អាយុ​ត្រឹមតែ​ ៦​ឆ្នាំ​ប៉ុណ្ណោះ​។​ ពួកគេបាន​រាយការណ៍​ផង​ដែរ​ថា មនុស្ស​ស្លាប់​ដោយសារ​រដ្ឋប្រហារ​ នៅ​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះកើន​ឡើង​ដល់ ៥៣៦​នាក់។​ ខណៈ​ពេល​នោះ​ដែរ មេដឹកនាំ​រដ្ឋាភិបាល​ស៊ីវិលដែល​ត្រូវ​បាន​ទម្លាក់​ចេញពី​អំណាច លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​រង​ការ​ចោទប្រកាន់​ពី​បទ​ បំពាន​ច្បាប់​ការសម្ងាត់​ផ្លូវការ​សហភាព​មី​យ៉ាន់​ម៉ា ហើយ​លោកស្រីប្រ​ឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈ​ពេល ១៤​ឆ្នាំ បើសិនជា​លោកស្រីត្រូវ​បាន​ចោទប្រកាន់​ហើយ​នោះ ។​​លោកស្រី ស៊ូ​ជី ជាមួយ​នឹង​សម្ព័ន្ធមិត្ត​ ៤​នាក់​ទៀត​របស់​លោកស្រីត្រូវ​បាន​ចោទប្រកាន់​កាលពី​សប្តាហ៍​មុន​។​ ការចោទប្រកាន់​ថ្មី​មក​លើ​លោកស្រី​ ស៊ូ​ជី​ នេះ​ដែរបន្ថែម​ពីលើ​ការចោទប្រកាន់​កាល​ពី​មុន ពី​បទ​បំពាន​ការ​នាំ​ចូល​ដោយ​ខុសច្បាប់​វិទ្យុ​ទាក់ទង ការ​បំពាន​ច្បាប់​រឹតត្បិត​ជំងឺ Covid-19​ អំឡុង​យុទ្ធនា​ការ​បោះ​ឆ្នោត​កាលពី​ឆ្នាំ​មុន និង​ការ​ចុះ​ផ្សាយ​ព័ត៌មាន​ដែល​អាច​បណ្ដាល​ឲ្យ​មានការ​ភ័យខ្លាច ឬ​ភិតភ័យ៕អត្ថបទ៖ សារ៉ាត់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេច​ធិបតី​ នាយករដ្ឋមន្រ្ដី អញ្ជើញជួប​ពិភាក្សាការងារ​ជាមួយអនុរដ្ឋមន្ត្រីសង្គ្រាម នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក
08/14/2026 09:08 AM
ក្រសួងការងារ និងអង្គការ IOM ពិភាក្សាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគាំទ្រអតីតជនទេសន្តរប្រវេសន៍ខ្មែរ និងជនទេសន្តរប្រវេសន៍ខ្មែរដែលកំពុងធ្វើការនៅក្រៅប្រទេស
08/14/2026 09:08 AM
អាមេរិកព្រមានដៃគូពាណិជ្ជកម្មរាប់សិបប្រទេសពីហានិភ័យក្នុងការជួយបញ្ចៀសការដំឡើងពន្ធ
08/14/2026 08:08 AM
ឯកឧត្តម ប៉ែន បូណា៖ «ទាល់តែមានមនុស្សពូកែច្រើនទើបប្រទេសរីកចម្រើនខ្លាំង»
08/14/2026 08:08 AM
ក្រសួងបរិស្ថាន រៀបចំពង្រឹង «ការសរសេរព័ត៌មាន ការឆ្លើយតប និងប្រតិកម្មរហ័សក្នុងវិស័យបរិស្ថាន»
08/14/2026 07:08 AM
កងរាជអាវុធហត្ថលើផ្ទៃប្រទេសប្រកាសស្វែងរកឈ្មោះ ប៉េង ជីវ៉ា ដែលគ្រងឯកសណ្ឋានកងកម្លាំងប្រដាប់អាវុធដោយខុសច្បាប់
08/14/2026 07:08 AM
​​មនុស្ស ២នាក់ស្លាប់ និង​​​ ១៥នាក់របួស អំឡុង​​ការវាយប្រហារ​ដោយយាន​ដ្រូន​របស់ក្រុម​ហ៊ូទី​ នៅ​ភាគ​ខាង​កើត​យេម៉ែន
08/13/2026 08:08 PM
ការ​ផ្ទុះ​គ្រាប់បែក សម្លាប់មន្ត្រីយោធារុស្ស៊ី នៅតំបន់​ Crimea ខណៈ​របាយការណ៍ហៅ​រូប​លោក​ថា ជាជនរត់​ពីអ៊ុយក្រែន
08/13/2026 08:08 PM
បំណាក់​ដីសម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់ នៅឯ​អណ្តូងរ៉ែមាសខុសច្បាប់ នៅ​ឥណ្ឌូនេស៊ី
08/13/2026 08:08 PM
បង់ក្លាដែសកម្រិត​ការប្រើប្រាស់ថាមពល ខណៈកង្វះខាតឧស្ម័នកាន់តែអាក្រក់ទៅៗ
08/13/2026 07:08 PM