សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ
សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា

ព័ត៌មានសំខាន់ៗ

អង្គការ​សហប្រជាជាតិ​ថ្កោលទោស​អំពើ​ហិង្សា​លើ​ក្រុម​បាតុករ ​និង​ការ​ស្លាប់​នៅ​សហភាព​មី​យ៉ាន់​ម៉ា​

2021/04/27 09:59:58 am        104
​UN៖ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ទី​១ ខែ​មេសា​ បាន​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ចំពោះ​ការប្រើប្រាស់​អំពើ​ហិង្សា​ ទៅលើ​ក្រុម​អ្នក​តវ៉ា​ដោយ​ស្ងៀមស្ងាត់​ និង​ការ​ស្លាប់​ជន​ស៊ីវិល​រាប់​រយ​នាក់​នៅ​​សហភាព​មី​យ៉ាន់​ម៉ា ​ប៉ុន្តែ​បាន​បន្ធូរបន្ថយ​ការ​គំរាម​កំហែង​នៃ​សកម្មភាព​ ដែល​អាច​កើតមាន​នា​ពេល​អនាគត​ប្រឆាំង​នឹង​យោធា ​បន្ទាប់ពី​រដ្ឋប្រហារ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ​។​​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ពង្រាង​ដោយ​ចក្រភព​អង់គ្លេស ​បាន​អនុម័ត​ដោយ​សមាជិក​ក្រុមប្រឹក្សា​ទាំង ១៥នាក់ ​បន្ទាប់ពី​ការចរចា​ដ៏​តានតឹងដែល​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ពុធ​ សម្ដែង​នូវ​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ស្ថានភាព​ កាន់តែ​យ៉ាប់យ៉ឺន​យ៉ាង​ឆាប់រហ័ស​នៅ​សហភាព​មី​យ៉ាន់​ម៉ា​ និង​បាន​ស្នើ​ឡើង​ជាថ្មី​ម្តង​ទៀត ​ឲ្យ​មានការ​អំពាវនាវ​ពី​ក្រុមប្រឹក្សា​នេះ​ឲ្យ​យោធា​ “រក្សា​ការ​អត់​ធ្មត់​ឲ្យ​បាន​ច្រើន​បំផុត​”។​ ​ពង្រាង​សេចក្តីស្នើច្បាប់​ដំបូង គឺ​ខ្លឹមសារ​ពេញ​លេច​ជាង​ និង​បង្ហាញ​ពី​ការ​ត្រៀម​ខ្លួន​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​ ក្នុងការ​ពិចារណា​លើ​ជំហាន​បន្ថែមទៀត ​ដែល​អាច​រួមបញ្ចូល​ទាំង​ការដាក់ទណ្ឌកម្ម​ផងដែរ​។ ​សេចក្ដីព្រាងច្បាប់​នេះ​ក៏បាន​សម្ដែង​ការសោកស្ដាយ​ផងដែ​រ ​ចំពោះ​ការប្រើប្រាស់​អំពើហិង្សា​ប្រឆាំងនឹង​ក្រុមអ្នកតវ៉ា ​ដោយ​ស្ងៀមស្ងាត់ និង​បាន​ថ្កោលទោស​ក្នុងការ​បង្ក្រាប​ដ៏​សាហាវ​បំផុត រហូតដល់​មានការ​សម្លាប់​ជន​ស៊ីវិល​រាប់រយ​នាក់​ពី​សំណាក់​កងកម្លាំង​សន្តិសុខ។​​ដោយ​ការ​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ក្រុម​អ្នកការទូត​របស់​ក្រុមប្រឹក្សា​នេះ​បាន​និយាយ​ថា ប៉ុន្តែ​តាម​ការ​ទទូច​របស់​ចិន​ឯកសារយោង​ចំពោះ​ “ជំ​ហ៊ាន​បន្ថែម​នានា​” ត្រូវ​បាន​លុបចោល ​ហើយ​ការ​ប្រើ​ប្រាស់​ភាសា​ធ្ងន់​ជាង​មុន​រួមមាន​ពាក្យ​ថា ​“សម្លាប់​” និង ​“សោកសៅ​” ត្រូវ​បាន​ដកចេញ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ចុងក្រោយ​នេះ​៕អត្ថបទ៖ សុខមាន

ការ​បង្ក្រាប និង​ការ​ចាប់​ខ្លួន​របស់​យោធា​មី​យ៉ាន់​ម៉ាទៅ​លើ​ក្រុម​អ្នក​តវ៉ា​នៅតែ​បន្ត​ ខណៈ​អ្នក​ស្លាប់​ឡើង​ដល់ ​៥៣៦​នាក់​

2021/04/27 09:59:58 am        140
​​មី​យ៉ាន់​ម៉ា៖ យោធា​សហភាព​មី​យ៉ាន់​ម៉ា​ កំពុង​បន្ត​ការ​បង្ក្រាប​របស់​ខ្លួន​ទៅលើ​ជន​ស៊ីវិល​ ដែល​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋប្រហារ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ​នៅក្នុង​ប្រទេស​នេះ​។ ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​​និយាយ​ថា​ មនុស្ស​ចំនួន ​៥៣៦​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​ជា​បន្តបន្ទាប់ ​ជាមួយ​កងកម្លាំង​សន្តិសុខ​។​​នៅ​ក្នុង​ទីក្រុង​ធំ​បំផុត​យ៉ាង​ហ្គោ​ន ​ក្រុម​បាតុករ​វ័យក្មេង​បាន​ដើរ​ដង្ហែ​ក្បួន​នៅ​តាម​ដង​ផ្លូវ​នានា ​ដោយ​ស្រែក​ពាក្យស្លោក​ប្រឆាំង​នឹង​យោធា​។​ កម្លាំង​សន្តិសុខ​មី​យ៉ាន់​ម៉ា​បាន​រក្សា​សម្ពាធ​បន្ថែម ​ទៅលើ​ក្រុម​ប្រឆាំង​រដ្ឋប្រហារ​យោធា​កាលពី​ល្ងាច​ថ្ងៃ​ពុធ ​ដោយ​បាន​ចាប់ខ្លួន​មនុស្ស​មួយ​ចំនួន​នៅ​ក្នុង​ទីក្រុង​ម៉ាន់​ដា​ឡេ​។​ កាលពី​យប់​ថ្ងៃ​ពុធ​យោធា​បាន​ប្រកាស​ថា ​ខ្លួន​នឹង​គោរព​បទ​ឈប់​បាញ់​រយៈពេល​ ១​ខែ​ជា​ឯកតោភាគី​ចាប់ពី​ថ្ងៃ​ទី​១ ខែ​មេសា​ ប្រសិនបើ​ខ្លួន​មិន​រង​ការវាយប្រហារ​ដោយ​កង​កម្លាំង​ប្រដាប់​អាវុធ​ ជនជាតិភាគតិច​ម្តង​ទៀត​។​ យោធា​បាន​បើក​ការវាយប្រហារ​តាម​អាកាស​ ទៅលើ​កងកម្លាំង​ដែល​ចូលរួម​ជាមួយ​ក្រុម​បាតុក​រ​ ប្រឆាំង​នឹង​របប​សឹក​មួយ​នេះ​។​​កងកម្លាំង​នៃ​ក្រុម​ប្រដាប់​អាវុធ​ទាំងនោះ មិន​ទាន់​បាន​ឆ្លើយតប​ជា​ផ្លូវការ​ចំពោះ​ការប្រកាស​នេះ​នៅ​ឡើយ​ទេ​។ ប៉ុន្តែ​ពួកគេ​និយាយ​ថា​ ពួកគេ​មាន​ចេតនា​ការពារ​ជន​ស៊ីវិល​ ហើយ​ហាក់​ដូច​ជា​ត្រៀម​ខ្លួន​បន្ត​ការ​វាយ​លុក​របស់​ពួកគេ​ ដរាបណា​យោធា​បញ្ឈប់​ការ​បង្ក្រាប​របស់​ខ្លួន​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​និយាយ​ថា​ ប្រតិបត្តិការ​យោធា​មួយ​នៅ​ក្នុង​ទីក្រុង​ធំ​បំផុត​ទី២ ម៉ាន់​ដា​ឡេ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បណ្ដាល​ឲ្យ​ក្រុម​បាតុករ​រង​របួស​៕អត្ថបទ៖ សុខមាន

មនុស្ស​ ៤​នាក់​ស្លាប់​​ក្នុង​ការ​បាញ់​ប្រហារ​នៅ​អគារ​ការិយាល័យ​ក្នុង​រដ្ឋ ​California

2021/04/27 09:59:58 am        141
​អាមេរិក៖ នគរបាល​និយាយ​ថា មនុស្ស ​៤​នាក់​រួម​ទាំង​កុមារ​ម្នាក់​ផង​ត្រូវ​បាន​បាញ់សម្លាប់ ហើយ​ជន​រង​គ្រោះ​ទី​៥ ត្រូវ​បាន​រង​របួស​ក្នុង​ការ​បាញ់​ប្រហារ​មួយ​ នៅ​អគារ​ការិយាល័យ​ក្នុង​រដ្ឋ ​California ភាគ​ខាង​ត្បូងកាលពី​ថ្ងៃ​ពុធ មុន​ពេល​ជនសង្ស័យ​ត្រូវ​បាន​បាញ់​​ឲ្យ​រង​របួស​។​​គ្រាប់កាំភ្លើង​ជាច្រើន​ត្រូវ​បាន​បាញ់​ ខណៈ​ក្រុម​មន្ត្រី​បាន​ទៅដល់​អគារ​ការិយាល័យ​កម្ពស់ ​២​ជាន់ក្នុង​តំបន់ Orange ភាគ​អាគ្នេយ៍នៃ​ទីក្រុង Los Angeles​។ ​ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ បន្ទាប់ពី​អ្វី​ដែល​នគរ​បាល​និយាយ​ថា​ ជា​ការ​បាញ់​ប្រហារ​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​ម្នាក់​។ គេ​នៅ​មិនទាន់​ច្បាស់​ទេ​ថា អ្នកណា​បាន​បាញ់​ជនសង្ស័យ​នោះ ហើយ​អ្នកណា​ដែល​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។ ​ស្នងការ​នគរបាល​តំបន់ ​Orange លោកស្រី Jen Amat បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​កន្លែង​កើត​ហេតុ​ថា មនុស្ស​ ៤​នាក់​បាន​ស្លាប់ ហើយ​ជនសង្ស័យ​ត្រូវ​បាន​បាញ់ឲ្យ​របួស ​និង​បញ្ជូន​ទៅកាន់​មន្ទីរ​ពេទ្យ​ក្នុងស្រុក​ ព្រមទាំង​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​។ ហើយ​ក្រុម​មន្ត្រី​ក៏បាន​រក​ឃើញ​កាំភ្លើង​មួយ​ដើម​ផង​ដែរ​។​​មិន​មាន​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​អំពី​ជនសង្ស័យ ឬ​ជនរងគ្រោះ​នៅឡើយ​ទេ​។​ គួរ​រម្លឹក​ថា ការ​បាញ់​ប្រហារ​នេះ​គឺជា​ហេតុការណ៍​លើក​ទី​៣ ហើយ​ដែលបាន​កើត​ឡើង​នៅ​សហរដ្ឋ​អាមេ​រិកក្នុង​រយៈពេល ​២​សប្ដាហ៍ បន្ទាប់ពី​ការ​បាញ់​ប្រហារ​នៅ​ហាង​ស្ប៉ា ៣​កន្លែង​ក្នុង​ទីក្រុង Atlanta រដ្ឋ Georgia​ ដែល​បាន​សម្លាប់​មនុស្ស​ ៨​នាក់ រួម​ទាំង​ស្ត្រី​ជនជាតិ​អាស៊ី ៦​នាក់ និង​ការ​បាញ់​ប្រហារ​នៅទីក្រុង Boulder នៃ​រដ្ឋ​ Colorado ដែល​បាន​សម្លាប់​មនុស្ស​ ១០​នាក់​៕អត្ថបទ៖ សុខមាន

វ៉ាក់សាំង Pfizer មាន​ប្រសិទ្ធភាព ​១០០%​ សម្រាប់​មនុស្ស​ចាប់ពី​អាយុ​ ១២​ឆ្នាំ​ដល់ ​១៥​ឆ្នាំ​

2021/04/27 09:59:58 am        435
​អាមេរិក៖ ក្រុមហ៊ុន​ផលិត​ឱសថ​សហរដ្ឋអាមេរិក Pfizer និង​ក្រុមហ៊ុន​ដៃគូ​អាល្លឺម៉ង់ BioNTech បញ្ជាក់​ថា ​ពួកគេ​បាន​រក​ឃើញ​ថា ​វ៉ាក់សាំង​បង្ការ​វីរុស​កូ​រ៉ូ​ណា​របស់​ពួកគេ​មាន​ប្រសិទ្ធភាព ​១០០%​ ចំពោះ​កុមារ​ដែល​មាន​អាយុ​ចន្លោះ​ពី ​១២ ​ទៅ​ ១៥​ឆ្នាំ​។​ វ៉ាក់សាំង​ក្រុមហ៊ុន Pfizer-Bio​NTech បច្ចុប្បន្ន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើ ​ចំពោះ​អ្នក​ដែល​មាន​អាយុ​ចាប់ពី ១៦​ឆ្នាំ​ឡើង​ទៅ​។​​ក្រុមហ៊ុន​ទាំងពីរ​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ពុធ ​នូវ​លទ្ធផល​នៃ​ការសាកល្បង​លើ​កុមារ​អាយុ​ពី ១២ ទៅ ១៥​ឆ្នាំ​ចំនួន ២,២៦០​នាក់​ដែល​មាន​អាយុ​ពី ១២ ទៅ​ ១៥​ឆ្នាំនៅ​សហរដ្ឋអាមេរិក​ដើម្បី​ធ្វើតេស្ត​សុវត្ថិភាព ​និង​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​។ ​នៅ​ក្នុង​ការសាកល្បង​ជាច្រើន​ដំណាក់កាល ពួកគេ​បាន​និយាយ​ថា ​កុមារ​ចំនួន ១៨​នាក់​ក្នុងចំណោម ១.១២៩​នាក់ដែល​ត្រូវ​បាន​ផ្តល់​ឲ្យ​នូវ​ឱសថ​ជំរុញ​លិច​ចេញ​រោគសញ្ញា​ COVID-19 ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​លិច​ចេញ​រោគសញ្ញា​ឡើយ ​នៅ​ក្នុង​ចំណោម​កុមារ ១.១៣១​នាក់​ដែល​បាន​ចាក់​វ៉ាក់សាំង​។ ក្រុមហ៊ុន​ទាំង​២​ បាន​និយាយ​ថា ​ផល​ប៉ះពាល់​គឺ​ភាគច្រើន​ដូចគ្នា ​នឹង​ផល​ប៉ះពាល់​ដែល​កើតមាន​ចំពោះ​មនុស្ស ​ដែល​មាន​អាយុ​ចន្លោះ​ពី ១៦ ទៅ ២៥ឆ្នាំ​។​​ក្រុមហ៊ុន Pfizer បាន​ចាប់ផ្តើម​សាកល្បង​លើ​កុមារ​តូច​ៗ ​សូម្បីតែ​អាយុ​ចន្លោះ​ពី ៦ខែ​ទៅ ១១​ឆ្នាំ​។​ ក្រុមហ៊ុន​អាមេរិក​មួយទៀត​គឺ​ Moderna កំពុង​ធ្វើ​សាកល្បង​វ៉ាក់សាំង​របស់​ខ្លួន ​លើ​អ្នក​ដែល​មាន​អាយុ​ចាប់ពី ៦​ខែ​ដល់ ១៨​ឆ្នាំ​។​ ចំណែក​សាកលវិទ្យាល័យ Oxford ដែល​បាន​ផលិត​វ៉ាក់សាំង​ជាមួយ​ក្រុមហ៊ុន​ឱសថ​អង់គ្លេស AstraZeneca កំពុង​ធ្វើ​សាកល្បង​លើ​កុមារ​អាយុ​ពី ៦ ទៅ ១៧​ឆ្នាំ៕អត្ថបទ៖ សុខមាន

ប្រេសិត​អង្គការ​សហប្រជាជាតិ​ជំរុញ​ឲ្យ​ចាត់​វិធានការ​ទប់ស្កាត់​សង្គ្រាមស៊ីវិល​នៅ​មី​យ៉ាន់​ម៉ា

2021/04/27 09:59:58 am        116
​UN៖ កាលពី​ពុធ ​ទី​៣១ ខែ​មីនា ប្រេសិត​ពិសេស​របស់​អង្គការសហប្រជាជាតិ​ តាមដាន​ស្ថានការណ៍​នៅ​ក្នុង​សហភាព​មី​យ៉ាន់​ម៉ា ​បាន​ទទូច​ដល់​ក្រុមប្រឹក្សាសន្តិសុខ​ឲ្យ​ចាត់វិធានការ​ នៅ​ក្នុង​វិបត្តិ​ដែល​កំពុង​កើន​ឡើង​របស់​ប្រទេស​នៅ​អាស៊ី​មួយ​នេះ ​ដោយ​ព្រមាន​ពី​ហានិភ័យ​នៃ​សង្គ្រាមស៊ីវិល​ និង​ “ការ​បង្ហូរ​ឈាម​” ដែល​ជិត​មកដល់ ស្រប​ពេល​ដែល​រដ្ឋាភិបាល​យោធា​បង្ក្រាប​យ៉ាង​ចាស់ដៃ ​លើ​ក្រុម​អ្នក​តវ៉ា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​។​មនុស្ស​ជាង ៥២០​នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​ធ្វើ​បាតុកម្ម​ប្រចាំថ្ងៃ ​ចាប់​តាំង​ពី​យោធា​បាន​ផ្តួល​រំលំ​មេដឹកនាំ​ជាប់ឆ្នោត​លោកស្រី Aung San Suu Kyi កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ដោយ​បញ្ឈប់​ការ​ពិសោធក្នុង​របប​លទ្ធិប្រជាធិបតេយ្យ​ ដែល​មាន​អាយុកាល​ ១​ទសវត្សរ៍​នៅ​ក្នុង​សហភាព​មី​យ៉ាន់​ម៉ា​។​ ​យោង​តាម​សុន្ទរកថា​ដែល​សារព័ត៌មាន AFP ទទួល​បាន​ឲ្យ​ដឹង​ថា ប្រេសិត​ពិសេស​លោកស្រី Christine Schraner Burgener បាន​ប្រាប់​អង្គប្រជុំ​បិទទ្វារ​ថា ខ្ញុំ​សូម​អំពាវនាវ​ដល់​ក្រុមប្រឹក្សា​នេះ​ ពិចារណា​រាល់​វិធីសាស្ត្រ​ដែលមាន​ដើម្បី​ចាត់វិធានការ​រួមគ្នា និង​ធ្វើ​អ្វី​ដែល​ត្រឹម​​ត្រូវ ជា​អ្វី​ដែល​ប្រជាជន​មី​យ៉ាន់​ម៉ា​សម​នឹង​ទទួល​បាន និង​ការពារ​កុំ​ឲ្យមាន​មហន្តរាយ​ច្រើន​រូបភាព។​​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ ក្រុម​អ្នក​ច្បាប់​របស់​លោក​ស្រី Aung San Suu Kyi បាន​និយាយ​ថា ​មេដឹកនាំ​ដែល​ត្រូវ​គេ​បណ្ដេញ​ចេញពី​តំណែង​រូប​នេះ​ មាន​សុខ​ភាព​ល្អ​ធម្មតា ទោះបីជា​ត្រូវ​បាន​ឃុំឃាំង​អស់​រយៈ​ពេល ២​ខែ​ក៏ដោយ​៕អត្ថបទ៖ សុខមាន

ប្រទេស​នៅ​អាស៊ី​មួយចំនួនស្វែងរក​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​បង្ការវីរុស​ COVID-19

2021/04/27 09:59:58 am        151
​អាស៊ី៖ បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី​ បាន​ស្វែងរក​ប្រភព​នានា​ដើម្បី​ទទួល​បាន​វ៉ាក់សាំង​បង្ការ​ជំងឺ ​COVID-19 កាលពី​ថ្ងៃ​អង្គារ បន្ទាប់ពី​ការ​រឹតត្បិត​ការ​នាំ​ចេញ ពី​សំណាក់​ក្រុមហ៊ុន​របស់​ប្រទេស​ឥណ្ឌា បាន​បណ្ដាល​ឲ្យ​គម្រោង​ចែកចាយ​វ៉ាក់សាំង​សកល ​គាំទ្រ​ដោយ​អង្គការ​សុខភាព​ពិភពលោក​ជួបប្រទះ​កង្វះខាត​ការផ្គត់ផ្គង់។​​ការ​ផ្អាក​ការនាំចេញបាន​ធ្វើ​ឲ្យ​គម្រោង​ចែកចាយ​វ៉ាក់សាំង​នេះ ​ប្រឈម​នឹង​បញ្ហា​កាន់​តែ​ខ្លាំង ក្នុង​ការ​ជួយ​ផ្គត់ផ្គង់ដល់​ប្រទេស​ក្រីក្រ​ប្រមាណ​ ៦៤​ប្រទេស និង​បន្ថែម​លើ​ចំណុច​អវិជ្ជមាន​កន្លងមក ដែល​រួម​ទាំង​ភាព​រអាក់រអួល​នៃ​ដំណើរ​ការផលិត​ និង​កង្វះខាត​ការ​ផ្ដល់​មូលនិធិ​ ពី​បណ្ដា​ប្រទេស​មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ​។ ការ​ខ្វះ​ខាត​នេះអាច​បណ្ដាល​ឲ្យ​ប្រទេស​ក្រីក្រ​ជាច្រើន​ទៀត ​មិន​អាច​ទទួល​បាន​វ៉ាក់សាំង ដែល​នឹង​ធ្វើ​ឲ្យ​ការ​ចែកចាយ​វ៉ាក់សាំង​គ្មាន​សមធម៌​កើន​ឡើង ធ្វើ​ឲ្យ​កិច្ច​ខិតខំ​ប្រឹងប្រែង​សកល​កាន់តែ​ស្មគ​ស្មាញ ​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​វីរុស​កូ​រ៉ូ​ណា រួម​ទាំង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី។​​​កូរ៉េខាងត្បូង, ​ឥណ្ឌូនេស៊ី, ហ្វីលីពីន និង​វៀតណាម ក៏​ស្ថិត​ក្នុងចំណោម​ប្រទេស​ដែល​ត្រូវ​បាន​ប៉ះ​ពាល់ ​ដោយសារ​ការ​ពន្យារពេល​ដឹកជញ្ជូន​វ៉ាក់សាំង ដែល​ពួកគេ​ត្រូវ​បាន​សន្យា​ផ្ដល់​ជូន​ក្រោម​គម្រោង​ចែកចាយ​វ៉ាក់សាំង COVAX ដែល​ត្រូវ​បាន​បង្កើត​ឡើង​ផ្ដោត​ទៅ​លើ​ការធានា​ ឲ្យ​បានការ​ផ្គត់ផ្គង់​សម្រាប់​ប្រទេស​ក្រីក្រ​៕អត្ថបទ៖ សុខមាន

អ្នក​ស្លាប់​ដោយសារ​ការ​បង្ក្រាប​ពី​សំណាក់​​យោធា​មី​យ៉ាន់​ម៉ា​បាន​កើន​ឡើង​ជាង​ ៥២០​នាក់​

2021/04/27 09:59:58 am        110
​​មី​យ៉ាន់​ម៉ា៖ ចំនួន​អ្នក​ស្លាប់​ជា​ជន​ស៊ីវិល​ក្នុង​ការ​បង្ក្រាប​ របស់​ក្រុម​យោធា​មី​យ៉ាន់​ម៉ា​ទៅលើ​ក្រុម​បាតុករ​បាន​កើន​ដល់ ៥២១​នាក់ ​ខណៈ​ក្រុម​ឧទ្ទាម​ប្រដាប់​អាវុធ​កាលពី​ថ្ងៃ​អង្គារ បាន​គំរាម​រដ្ឋាភិបាល​យោធា​ថា ​ខ្លួន​នឹង​សង​សឹក ​ប្រសិនបើ​នៅតែ​មិន​បញ្ឈប់​ការ​សម្លាប់​បង្ហូរ​ឈាម​។​​មហាអំណាច​ពិភពលោក​បាន​បង្កើន​ការ​ថ្កោលទោស ​ចំពោះ​យុទ្ធនាការ​របស់​យោធា​ប្រឆាំង​នឹង​ចលនា​ប្រឆាំង​រដ្ឋប្រហារ ​ដែល​ទាមទារ​ឲ្យ​ប្រគល់​អំណាច​ជូន​រដ្ឋាភិបាល​ជាប់ឆ្នោត ​និង​ការ​ដោះ​លែង​មេដឹកនាំ​ស៊ីវិល​ លោកស្រី​ Aung San Suu Kyi​។​ ​ទីក្រុង​វ៉ាស៊ីនតោន​បាន​ផ្អាក​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ជាមួយ​សហភាព​មី​យ៉ាន់​ម៉ា ហើយ​ប្រមុខ​អង្គការសហប្រជាជាតិ ​លោក Antonio Guterres ​បាន​អំពាវនាវ​ឲ្យ​មាន​ចលនា​រួបរួម​សកល ​ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​យោធា​ បន្ទាប់​ពី​ក្រុម​បាតុករ​ជាង ១០០​នាក់​ត្រូវ​បាន​សម្លាប់​ដ៏​បង្ហូរ​ឈាម​ កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​មុន​។​​បន្ថែម​លើ​យុទ្ធនា​ការ​ដាក់​សម្ពាធ​នោះ​ ក្រុម​ឧទ្ទាម​ជនជាតិភាគតិច​ចំនួន ៣​ក្រុម​កាលពី​ថ្ងៃ​អង្គារ​បាន​ថ្កោលទោស​ការ​បង្ក្រាប​ និង​បាន​គំរាម​ថា​នឹង​ចូលរួម​តតាំង​ជាមួយ​ក្រុម​បាតុករ ​លុះ​ត្រា​តែ​យោធា​បញ្ឈប់​អំពើ​ហិង្សា​របស់​ខ្លួន​៕អត្ថបទ៖ សុខមាន

ប្រទេស​ឥណ្ឌា​កត់ត្រា​ចំនួន​អ្នក​ឆ្លង​ជំងឺ​ COVID-19 ប្រចាំថ្ងៃ​ខ្ពស់​បំផុត​ក្នុង​រយៈពេល ៥​ខែ​

2021/04/27 09:59:58 am        156
​ឥណ្ឌា៖ ប្រទេស​ឥណ្ឌា​បាន​រាយការណ៍​ពី​ការ​កើន​ឡើង​ខ្ពស់​បំផុត ​នៃ​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ប្រចាំថ្ងៃ​ក្នុង​រយៈពេល ៥ខែ​កាលពី​ថ្ងៃ​ច័ន្ទ ដោយ​ការ​ឆ្លង​រលក​ទី២ ​នេះ​ត្រូវបាន​បង្កឡើង​ដោយ​ការ​ឆ្លង​រាលដាល​នៅ​ក្នុង​រដ្ឋមហា​រា​ស្ត្រា (Maharastra) ​ជា​រដ្ឋ​មាន​ជាងគេ​បំផុត​របស់​ប្រទេស​នេះ​។​​ក្រសួងសុខាភិបាល​បាន​និយាយ​ថា អ្នក​ឆ្លង​សរុប​នៃ​វីរុស​កូ​រ៉ូ​ណា​ថ្មី​ចំនួន ​៦៨,០២០​នាក់​ត្រូវ​បាន​គេ​រាយការណ៍​ក្នុង​រយៈពេល ២៤ម៉ោង​ចុង​ក្រោយនេះ​។ នេះ​ជា​ការ​កើន​ឡើង​ប្រចាំថ្ងៃ​ខ្ពស់​បំផុត​ចាប់​តាំង​ពី​ថ្ងៃ​ទី​១១ ខែ​តុលា ​នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​រប​ស់​សារព័ត៌មាន​ Reuters​។​ ​ប្រទេស​ឥណ្ឌា​បាន​រាយការណ៍​អំពី​ករណី​ឆ្លង​កើន​ឡើង​ខ្ពស់​ជាង ៦០,០០០​នាក់​សម្រាប់​រយៈពេល​បី​ថ្ងៃ​ជាប់ៗ​គ្នា ​ទោះបីជា​ការ​កើន​ឡើង​កាលពី​ថ្ងៃ​ច័ន្ទ ​នៅតែ​ទាប​ជាង​កម្រិត​ខ្ពស់​បំផុត​កាលពី​ខែ​កញ្ញា ដែល​មាន​ជាង ៩ម៉ឺន​ករណី​ក្នុង​មួយថ្ងៃក៏ដោយ។​ចំនួន​ករណី​ឆ្លង​សរុប​ចាប់​តាំង​ពី​ការ​ឆ្លង​រាលដាល ​បាន​ចាប់ផ្តើម​កាលពី​មួយ​ឆ្នាំ​កន្លង​មក​នេះ បាន​កើន​ឡើង​ជាង​ចំនួន ១២លាននាក់ ដែល​ធ្វើ​ឱ្យ​ប្រទេស​ឥណ្ឌា​ក្លាយ​ជា​ប្រទេស​ ដែល​រងគ្រោះ​ខ្លាំង​ជាង​គេបន្ទាប់ពី​សហរដ្ឋអាមេរិក​ និង​ប្រទេស​ប្រេ​ស៊ី​ល​។ គិត​ត្រឹម​ព្រឹក​ថ្ងៃ​អង្គារ​នេះ ប្រទេស​ឥណ្ឌា​មាន​ករណី​ឆ្លង​ជំងឺ ​COVID-19 ចំនួន ១២,០៩៥,៣២៩​នាក់ និង​ស្លាប់​ចំនួន ១៦២,១៤៧នាក់៕អត្ថបទ៖ សុខមាន

វ៉ាក់សាំង​ស៊ីណូហ្វាម​ ៧០​ម៉ឺន​ដូស​ដែល​ជា​ជំនួយ​របស់​ចិន​លើក​ទី២​នឹង​មក​ដល់​កម្ពុជា​នៅ​ល្ងាច​ថ្ងៃ​ស្អែក​

2021/04/27 09:59:58 am        114
ភ្នំពេញ​៖ វ៉ាក់សាំង​ការពារ​មេរោគ​កូវីដ​១៩ ​ប្រភេទ​ស៊ីណូហ្វាម ​ដែល​ជា​ជំនួយ​របស់​សាធារណរដ្ឋ​ប្រជា​មានិត​ចិន​ លើក​ទី​២​ចំនួន ៧០​ម៉ឺនដូស ​នឹង​ដឹក​មក​ដល់​ប្រទេស​កម្ពុជានៅ​វេលា​ម៉ោង​៧​ល្ងាច​ថ្ងៃ​ទី​៣១​ ខែ​មីនា​ ឆ្នាំ​២០២១​ស្អែក​នេះ ខ​ណៈ​កម្ម​វិធី​ផ្តល់ ​និង​ទទួល​នឹង​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតី​ភាព ​សម្តេច​ពិជ័យសេនា ទៀ បាញ់ ឧប​នាយក​រដ្ឋ​មន្រ្តី ​និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​កម្ពុជា ​ជាមួយ​និង​លោក​ វ៉ាង វិនធាន​ ឯក​អគ្គ​រដ្ឋ​ទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​។វ៉ាក់សាំង​ស៊ីណូហ្វាម ​ចំនួន​៧០​ម៉ឺនដូស​ ដែល​ជា​ជំនួយ​លើក​ទីពីរ​របស់​ចិន​នេះ ​ មាន​ចំនួន​៣០​ម៉ឺន​ដូស​គឺសម្រាប់ចា​ក់​ជូន​ដល់​កង​ទ័ព​កម្ពុជា ​និង​ក្រុម​គ្រួសារ ​ហើយ​៤០ម៉ឺន​ដូស​ទៀត​សម្រាប់​ផ្តល់​ជូន​ដល់​ក្រសួង​សុខាភិបាល​កម្ពុជា ​ខណៈ​ជំនួយ​លើក​ទី​១ ​ដែល​មាន​ចំនួ​ន​៦០​ម៉ឺន​ដូស​នោះ​បាន​កំពុង​បន្ត​ចាក់​ជូន​ដល់​កង​ទ័ពប្រកប​ដោយ​រលូន​ និង​សុវត្ថិភាព​រហូត​មកដល់​ពេល​នេះ​។​សូមប​ញ្ជាក់ថា​ ប្រទេស​កម្ពុជា​បាន​ទទួល​ថ្នាំ​វ៉ាក់សាំង​ប្រភេទ​ស៊ីណូហ្វាមចំ​នួន​៦០​ម៉ឺន​ដូស​ជា​លើក​ដំបូង​ពី​សាធារណៈ​ប្រជាមានិតចិន ​កាល​ពី​ថ្ងៃ​ទី​៧ ​ខែកុ​ម្ភៈ​កន្ល​ង​ទៅ​នេះ ​ហើយ​បន្ទាប់​ម​កនៅ​ថ្ងៃទី​២ ​ខែ​មីនា​ ប្រទេស​កម្ពុជា​បាន​ទទួល​វ៉ាក់​សាំង​កូវីដ​១៩ ​រប​ស់ក្រុមហ៊ុន AstraZeneca ដែល​ផលិត​នៅ​ប្រទេស​ឥណ្ឌា ​ចំនួន ​៣២៤,០០០ដូស ពីមជ្ឈ​មណ្ឌល​កូវ៉ាក់​ (COVAX Facility) របស់​អង្គការ​សុខភាព​ពិភព​លោក​(WHO)។​ វ៉ាក់​សាំង​ទាំង​ពីរ​ប្រភេទ​ ដែល​កម្ពុជា​ទទួ​ល​បា​ន​ពី​មិត្ត​ចិន ​និង​អង្គការ​សុខភាព​ពិភព​លោក​នេះ​ ត្រូវ​បានចាក់​ជូន​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ​និង​មន្រ្តី​រាជការ​ស៊ីវិល ​និង​បង​ប្អូន​ប្រជាពលរដ្ឋ​ក្នុង​គោលការណ៍​ស្ម័គ្រ​ចិត្ត​បាន​ចំនួន​ជាង​២៥​ម៉ឺននាក់ ​ខណៈ​វ៉ាក់​សាំង​ប្រភេទ​ស៊ីណូវ៉ាក់ ​ដែលកម្ពុជា​ចំណាយ​លុយ​ជាលើ​ក​ដំបូង​ទិញ​របស់​ចិន​ចំនួន​១.៥​លាន​ដូស ​ដែល​បាន​ដឹក​មក​ដល់​កម្ពុជា​នា​ថ្ងៃ​ទី​២៦​នោះ​បាន​កំពុង​ចាត់​ចែង​យ៉ាង​ដុត​ដៃ​ដុត​ជើង​បំផុត ​របស់​គណៈកម្មការ​ចំពោះ​កិច្ច​នៃ​ការ​ចាក់​វ៉ាក់សាំង​កូវីដ​១៩​ ដែល​ ដឹក​នាំ​ដោយ​លោក​ជំទាវ ​ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​កម្ពុជា ​ខណៈ​វ៉ាក់សាំង​នេះនឹ​ង​ត្រូវ​ធ្វើការ​ចាក់​ជូន​ដល់​ពលរដ្ឋ​ខ្មែរ​ឲ្យ​អស់​មួយ​លាន​ដូស​ក្នុង​មួយ​ខែ ​ឬ​អាច​លើស​ពី​នេះ​ទៅ​ទៀ​ត​នោះ​។កាល​ពី​ថ្ងៃ​ទី​២៩ ​ខែ​មីនា​ម្សិល​មិញ​នេះ សម្តេច​តេជោ​ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី ​នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​ បាន​ប្រកាស​ដាក់​ចេញ​ផែន​ការ​ចាក់​វ៉ាក់​សាំង​កូវីដ​១៩ ​ឱ្យ​បាន​ប្រមាណ​១​លាន​ដូសក្នុ​ង​រយៈ​ពេល​មួយ​ខែ ​ខណៈ​ការ​ចាក់​ដោយ​ទ្រង់​ទ្រាយ​ធំ​នេះ ​នឹង​ប្រព្រឹត្តិ​ទៅ​ទូទាំង​ប្រទេស​នោះ។​ ការ​ប្រកាស​ដាក់​ផែន​ការ​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​នេះ​គឺ​ស្រប​ពេល​ដែល​កម្ពុជា​មាន​ការ​ផ្ទុះ​មេរោគ​កូវីដ​១៩​នេះ​ ចូល​សហគមន៍​ជា​បន្ត​បន្ទាប់ ​និង​បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់មួ​យ​ចំនួន​ផង​ដែរ​នោះ​។ព្រឹត្តិការណ៍​នៃ​ការ​ចាក់​វ៉ាក់​សំាង​ការ​ពារ​មេរោ​គ​កូវីដ​១៩ ​បាន​ប្រព្រឹត្តិ​ទៅ​ប្រកប​ដោយ​សុវត្ថិភាព ​និង​រលូន​នោះ​រាជ​រដ្ឋាភិបាល​កម្ពុជា ​បាន​ប្រកាស​ទិញ​នូវ​វ៉ាក់សាំង​ការពារ​មេរោគ​កូវីដ​១៩ ​ប្រភេទ​ស៊ី​ណូវ៉ាក់​នេះចំនួន​៤​លាន​ដូស​បន្ថែម​ទៀត ​និង​កំពុង​សិក្សា​ទិញ​នូវ​វ៉ាក់សាំង​ពី​ប្រទេស​អាមេរិក​មួយ​ចំនួន​ទៀត​ផង​ដែរ​ដើម្បី​ធ្វើយ៉ាង​ណាចាក់​វ៉ាក់​នេះ ​ជូន​ដល់​បង​ប្អូន​ប្រជាពលរ​ដ្ឋ​ខ្មែរ​នៅ​ក្នុង​ឆ្នាំ​២០២១​នេះ ​ឲ្យ​បាន​ចំនួន​១០​លាន​ដូសនោះ​៕ អត្ថបទ៖ បាន​ ចក់​ 

អ្នក​ការ​ទូត​៖ ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នឹង​ជួប​ប្រជុំ​នៅ​ថ្ងៃ​ពុធ​ស្ដីពី​វិបត្តិ​នៅ​មី​យ៉ាន់​ម៉ា​

2021/04/27 09:59:58 am        235
​មីយ៉ាន់ម៉ា៖ ប្រភព​ពី​ក្រុម​អ្នកការទូត​បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា​ ចក្រភព​អង់គ្លេស​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ប្រជុំ​ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ជាបន្ទាន់ ​ស្តីពី​ស្ថានភាព​នៅ​សហភាព​មី​យ៉ាន់​ម៉ា​ ជាទី​ដែល​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋប្រហារ​ជាង ​១០០​នាក់​ត្រូវ​បាន​សម្លាប់​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​។​ប្រភព​ដដែល​បាន​និយាយ​ថា​ សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ចំនួន ១៥ ប្រទេស​នឹង​ចាប់ផ្ដើម​សម័យ​ប្រជុំ​បិទទ្វារ​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ ដោយ​មាន​ការ​លើក​ឡើង​នូវ​របាយការណ៍​សង្ខេប ​ស្ដីពី​ស្ថានការណ៍ ពី​សំណាក់​ប្រេសិត​ពិសេស​របស់​អង្គការសហប្រជាជាតិ​ ទទួលបន្ទុក​មី​យ៉ាន់​ម៉ាគឺលោកស្រី Christine Schraner Burgener​។ គេ​មិន​ច្បាស់​ទេ​ថា ​ក្រុមប្រឹក្សាសន្តិសុខ​នឹង​អាច​យល់ព្រម​ លើ​សេចក្តី​ប្រកាស​ថ្មី​មួយ​នៅ​ចុង​បញ្ចប់​នៃ​កិច្ចប្រជុំ​ នេះ​ជា​អ្វី​ដែល​តម្រូវ​ឲ្យ​មានការ​ព្រមព្រៀង​ជា​ឯកច្ឆ័ន្ទ​ ក្នុង​ចំណោម​សមាជិក​ដែល​រួមមាន​រុស្ស៊ី​ និង​ចិនដែរ ​ឬ​យ៉ាងណា​។​កាលពី​នៅ​ថ្ងៃ​ទី​១០ ខែ​មីនា​កន្លងទៅ ក្រុមប្រឹក្សាសន្តិសុខ​បាន​ចេញ​សេចក្តី​ប្រកាស​ ថ្កោល​ទោស​យ៉ាង​ដាច់​អហង្ការ​ជា​លើក​ដំបូង ​ចំពោះ​ការប្រើប្រាស់​អំពើ​ហិង្សា​លើ​ក្រុម​អ្នក​តវ៉ា ​ដោយ​ស្ងៀមស្ងាត់ដែល​រួមមាន​ទាំង​ស្ត្រី​ និង​កុមារ​។​ ក្រុម​អ្នកតស៊ូ​មតិ​មួយ​បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា កងកម្លាំង​សន្តិសុខ​សហភាព​មី​យ៉ាន់​ម៉ា បាន​សម្លាប់​ជន​ស៊ី​ល​យ៉ាង​ហោច​ណាស់​ ៥១០​នាក់​ក្នុង​រយៈពេល​ជិត​ ២​ខែក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​បញ្ឈប់​ការ​តវ៉ា ​ប្រឆាំង​រដ្ឋប្រហារ​កាល​កាលពី​ថ្ងៃ​ទី​១ ​ខែ​កុម្ភៈ​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្សរាប់លាននាក់ទូទាំងអឺរ៉ុបរងគ្រោះពីរលកកម្ដៅខ្លាំងជាថ្មីក្រោយមនុស្សជាង២ម៉ឺននាក់ស្លាប់
08/14/2026 09:08 AM
អ៊ីរ៉ង់ ច្រានចោលការអះអាងរបស់លោកTrump អំពីការគ្រប់គ្រងរបស់អាមេរិកលើច្រកសមុទ្រ Hormuz ថាជាការកុហក
08/14/2026 09:08 AM
អ៊ុយក្រែន ស្នើបទឈប់បាញ់ជាមួយរុស្ស៊ីនៅសមុទ្រខ្មៅ ខណៈព្រួយបារម្ភការផ្គត់ផ្គង់ស្បៀងកើនឡើង
08/14/2026 09:08 AM
សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ចូលជួបសម្ដែងការគួរសម
08/14/2026 09:08 AM
សម្ដេច​ធិបតី​ នាយករដ្ឋមន្រ្ដី អញ្ជើញជួប​ពិភាក្សាការងារ​ជាមួយអនុរដ្ឋមន្ត្រីសង្គ្រាម នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក
08/14/2026 09:08 AM
ក្រសួងការងារ និងអង្គការ IOM ពិភាក្សាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគាំទ្រអតីតជនទេសន្តរប្រវេសន៍ខ្មែរ និងជនទេសន្តរប្រវេសន៍ខ្មែរដែលកំពុងធ្វើការនៅក្រៅប្រទេស
08/14/2026 09:08 AM
អាមេរិកព្រមានដៃគូពាណិជ្ជកម្មរាប់សិបប្រទេសពីហានិភ័យក្នុងការជួយបញ្ចៀសការដំឡើងពន្ធ
08/14/2026 08:08 AM
ឯកឧត្តម ប៉ែន បូណា៖ «ទាល់តែមានមនុស្សពូកែច្រើនទើបប្រទេសរីកចម្រើនខ្លាំង»
08/14/2026 08:08 AM
ក្រសួងបរិស្ថាន រៀបចំពង្រឹង «ការសរសេរព័ត៌មាន ការឆ្លើយតប និងប្រតិកម្មរហ័សក្នុងវិស័យបរិស្ថាន»
08/14/2026 07:08 AM
កងរាជអាវុធហត្ថលើផ្ទៃប្រទេសប្រកាសស្វែងរកឈ្មោះ ប៉េង ជីវ៉ា ដែលគ្រងឯកសណ្ឋានកងកម្លាំងប្រដាប់អាវុធដោយខុសច្បាប់
08/14/2026 07:08 AM