សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ
សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា

ព័ត៌មានសំខាន់ៗ

ប្រមុខ​ WHO ​អំពាវនាវ​ដល់​ប្រទេស​មានទ្រព្យ​ស្ដុកស្ដម្ភ​បរិច្ចាគ​វ៉ាក់សាំង​បង្ការ​ជំងឺ​ COVID-19

2021/04/27 09:59:58 am        208
​WHO៖ ប្រមុខ​អង្គការ​សុខភាព​ពិភពលោក ​បាន​ទទូច​ដល់​បណ្ដា​ប្រទេស​មានទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ ឲ្យ​បរិច្ចាគ​វ៉ាក់សាំង​បង្ការ​ជំងឺ ​COVID-19 យ៉ាងតិច ​១០​លាន​ដូ​ស​ភ្លាមៗ ដើម្បី​ឲ្យ​ទីភ្នាក់ងារ​សុខភាព​រប​ស់​អង្គការសហប្រជាជាតិ ​អាច​សម្រេច​បាន​គោលដៅ​សកល​នៃ​ការ​ចាប់ផ្ដើម​ដំណើរ​ការ​ចាក់​វ៉ាក់សាំង ​នៅ​ក្នុង​ប្រទេស​ទាំងអស់​ក្នុង​រយៈពេល​ ១០០​ថ្ងៃ​ដំបូង​នៃ​ឆ្នាំ​២០២១​។ ​ថ្លែង​នៅ​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​សុក្រ លោក Tedros Adhanom Ghebreyesus បាន​និយាយថា​ ការ​ផ្គត់ផ្គង់​នានាបាន​ជួប​បញ្ហា​ប្រឈម ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​រប​ស់​សម្ព័ន្ធ​ចែក​ចាយ​វ៉ាក់សាំង ​COVAX គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ ដែល​មាន​គោលបំណង​ផ្ដល់​វ៉ាក់សាំង​ទៅដល់​គ្រប់​ប្រទេស​ទាំងអស់ មានន័យថា​ប្រទេស​ប្រហែល​ ២០ ​នៅតែ​កំពុង​រង់ចាំ​ដូ​ស​វ៉ាក់សាំង​ដំបូង​របស់​ខ្លួន ​ពី​គម្រោង​ចែកចាយ​វ៉ាក់សាំង​នេះ​។​លោក Tedros និយាយ​ថា លោក​ក៏​កំពុង​ស្នើ​ផង​ដែរ​ដល់​ក្រុមហ៊ុន​នានា​ បង្កើន​ការផលិត​របស់​ខ្លួន​ប​ន្ថែ​ម​ទៀត ដើម្បី​អាច​គ្រប់គ្រាន់​ក្នុង​ការ​បរិច្ចាគ​ទៅដល់​ប្រទេស​ក្រីក្រ​នានា​។ ​លោក​បាន​រិៈ​គន់​កិច្ចព្រមព្រៀង​ឯកជន​ជាច្រើន​ របស់​ប្រទេស​នានា​ដែល​បាន​ចុះហត្ថលេខា​ ជាមួយ​ក្រុមហ៊ុន​ផលិត​ឱសថ​មួយ​ចំនួន​ ដែល​បានចែកចាយ​វ៉ាក់សាំង​តិចតួច​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍ និង​បាន​ព្រមាន​ថា​ គម្រោង​ចែកចាយ​វ៉ាក់សាំង​ COVAX នឹង​ត្រូវការ​វ៉ាក់សាំង​រាប់​រយ​លាន​ដូ​ស​បន្ថែម​ទៀត​ ក្នុង​ពេល​ប៉ុន្មាន​ខែ​ខាងមុខនេះ​៕អត្ថបទ៖ សុខមាន

មន្ត្រីជាន់ខ្ពស់មន្ទីរពេទ្យកាលម៉ែតច្រានចោលព័ត៌មានដែលផ្សាយថាមន្ទីរពេទ្យកំពុងផ្ទុះកូវីដរហូតដល់បិទមន្ទីពេទ្យ

2021/04/27 09:59:58 am        2723
ភ្នំពេញ​ ៖ នៅព្រឹកថ្ងៃទី២៩ ខែមីនានេះ មន្រ្តីជាន់ខ្ពស់នៅមន្ទីរពេទ្យកាល់ម៉ែត បានប្រាប់សារព័ត៌មានតាមប្រព័ន្ឋទូរសព្ទ័ ដោយ​ច្រានចោល​សារជាសំលេងមួយ ដែលផ្សព្វផ្សាយ តៗគ្នាថា ពេទ្យនេះកំពុងផ្ទុះកូវីដ១៩ ដែលឈានដល់ការបិទមន្ទីរពេទ្យ។លោកវេជ្ជបណ្ឌិត ម៉ៅ រ៉ាសី ប្រធានរដ្ឋបាលមន្ទីរពេទ្យកាល់ម៉ែត បញ្ជាក់ថា សារជាសំលេងនេះ កំពុងធ្វើឲ្យមានការភាន់ច្រលំ និងចែករំលែកតៗគ្នា និងពេលនេះ មន្ទីរពេទ្យកំពុងប្តឹងទៅមន្រ្តីជំនាញ ដើម្បីរកម្ចាស់សំលេងដែលបំផុសរឿងនេះ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់។នៅព្រឹកថ្ងៃនេះ មានសារជាសំលេងមួយជិត១នាទី ដែលជាសំលេងមនុស្សប្រុស និយាយថា «អ្នកធ្វើការនៅកាល់ម៉ែត្រផ្ទុះកូវីដ១៩ ហើយ អីលូវថ្នាក់ដឹកនាំកំពុងស្វែងរកអ្នកធ្វើការនៅកាល់ម៉ែត្រ និងកំពុងស្រាវជ្រាវ ហើយសូមបងប្អូននៅភ្នំពេញកុំទៅប្លុកនោះ ហើយបើអ្នកជាប់ពាក់ព័ន្ឋ ធ្លាប់ទៅកាល់ម៉ែត្រសូមធ្វើចត្តាឡីស័កនៅផ្ទះ១៤»។លោកវេជ្ជបណ្ឌិត ម៉ៅ រ៉ាសី ប្រធានរដ្ឋបាលមន្ទីរពេទ្យកាល់ម៉ែ បន្ថែមថា នៅព្រឹកថ្ងៃនេះ មន្ទីរពេទ្យនឹងចេញជាប្រកាសព័ត៌មានមួយដើម្បីកុំឲ្យមាន ការយល់ច្រលំ និងបញ្ជាក់ថា សារជាសំលេងនេះមិនពិតនោះទេ គឺមន្ទីរពេទ្យនៅធ្វើការទទួលអ្នកជំងឺដដែល៕

សម្ដេចតេជោ ហ៊ុន​ សែន ​ប្រកាស​យុទ្ធនាការ​ចាក់​វ៉ាក់​សាំង​ទ្រង់​ទ្រាយ​ធំ​ហើយ​

2021/04/27 09:59:58 am        80
ភ្នំពេញ​៖ តាមរយៈសារ​ជា​សំឡេង​របស់​សម្ដេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​នៅ​ថ្ងៃ​នេះ​សម្តេច​បាន​បញ្ជាក់​ថា​នៅពេលខាង​មុខ​នេះ ​យើង​នឹង​ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់វ៉ាក់សាំង​ទ្រង់ទ្រាយធំ​ដោយ​សម្តេច​បាន​ណែនាំ​អោយអាជ្ញាធរ​រាជ​ធានី​ខេត្ត​ត្រៀម​រៀបចំ។​សារ​ជា​សំឡេង​នេះ ស​ម្ដេច​បាន​ណែ​នាំ​អោយ​ធ្វើ​យ៉ាង​ណា​យុទ្ធ​នាការ​នេះ ​ក្នុង​មួយ​ខែ​យ៉ាង​ហោច​ចាក់​ឲ្យបាន​ចំនួន​១​លាន​ដូស​ ព្រោះវ៉ាក់​សាំង​របស់​យើង​ដែល​ទិញ​ និងទ​ទួល​បាន​ពី​ជំនួយ​នឹង​មក​ជា​បន្ត​បន្ទាប់​ ដូច្នេះ​វ៉ាក់​សាំង​ត្រូវ​បញ្ជូន​ទៅ​ចាក់​ឱ្យ​ប្រជាពលរដ្ឋ​។​ ក្នុង​ន័យ​នេះ​សម្ដេច​បានស្នើ​ឲ្យ​អភិបាល​ខេត្ត​ទាំងអស់​ដោយ​មិន​និយាយ​ពី​រាជធានី​ភ្នំពេញ​នោះ​ទេត្រូវ​ទទួល​រ៉ាប់​រង​កន្លែង​ស្នាក់​នៅ​របស់​ក្រុម​គ្រូពេទ្យ​ដែល​ទៅ​ពី​ទីក្រុង​ភ្នំពេញ​ស្ម័គ្រ​ចិត្ត​ទៅ​ជួយ​ហើយ​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​គឺ​សូម​ឱ្យ​ខេត្ត​ទទួ​ល​ខុស​ត្រូវ​លើ​ការស្នាក់​នៅ​ព្រោះ​ថា​សព្វថ្ងៃ​នេះ​សណ្ឋាគារ ​ផ្ទះ​សំណាក់​មាននៅ​សល់​ច្រើន​ដែល​យើង​អាច​ពឹង​ពាក់​ចំពោះ​ម្ចាស់​សណ្ឋាគារ​ចំពោះ​ម្ចាស់​ផ្ទះ​សំណាក់​ដើម្បី​អាច​និង​ផ្ដល់​ឱ្យ​គ្រូពេទ្យ​របស់​យើង​ស្នាក់​នៅ​បាន​ចៀសវាងយ​ក​ថវិ​កា​ទៅ​ជួយ​បន្ថែម​ក្នុង​ពេល​ដែល​គ្រូពេទ្យ​ទាំង​នោះ​ទៅ​ជួយ​ដល់​ប្រជាជន។​ ដូច្នេះថ្នាក់​ជាតិ​ទទួលខុសត្រូវ​ទៅ​លើ​ថវិកា​ក្នុង​ការ​ធ្វើដំណើរ និង​ការ​ហូប​ចុក​របស់​ក្រុម​គ្រូពេទ្យតែ​ប៉ុណ្ណោះ។​ ប៉ុន្តែកា​រ​ស្នាក់​នៅដូច​ជា​សណ្ឋាគារ​ឬ​ផ្ទះ​សំណាក់​ត្រូវ​ឱ្យ​ខេត្ត​ទទួល​ខុស​ត្រូវ​។​ សម្ដេច​យល់​ថា​ប្រជាពលរដ្ឋ និង​ម្ចាស់​សណ្ឋាគារនៅ​តា​ម​ទីកន្លែង​ដែល​ក្រុម​គ្រូពេទ្យ​ត្រូវ​ទៅ​ស្នាក់​នៅពួក​គាត់​មិន​កំណាញ់នោះ​ទេ​ទៅ​លើ​កិច្ចសហការ​ក្នុង​ស្ថានភាព​មនុស្សធម៌​បែប​នេះ​ដូច្នេះ​សម្ដេច​បាន​ស្នើ​សុំ​ឲ្យគ​ណៈកម្មការ​ចំពោះ​កិច្ច​គឺ​រៀបចំគម្រោង​នៃកា​រ​ចំណាយ​តែ​ទៅ​លើ​ការ​ធ្វើដំ​ណើរ និង​ហូប​ចុក​បា​នហើយ​ៗ​ការ​ស្នាក់​នៅទុក​ឱ្យ​ខេត្ត អភិបាលខេ​ត្ត​ធានារ៉ា​ប់រ​ង និ​ង​ ទទួលខុសត្រូវ។​ ក្នុង​បញ្ហា​នេះសម្ដេចគិ​ត​ថាអ​ភិបាល​ខេត្ត​នានា​ ច្បាស់​ជាធ្វើបាន​នូវ​កិច្ចការងារ​នេះ​ដោយ​សហការ​ល្អជា​មួយ​ម្ចាស់​សណ្ឋាគារ​ផ្ទះសំណាក់​នៅ​ឯមូលដ្ឋាន ​ដើម្បី​កាត់​បន្ថយ​ការ​ចំណា​យ​របស់​ថ្នាក់ជា​តិ​ដែល​ជា​ចំណូល​របស់ស​ប្បុរស​ជន​ទុក​ចំណាយ​ទៅ​លើ​ប្រតិបត្តិការ​ក្នុងដំណើរ​ការ​ចាក់​វ៉ាក់​សាំង​ដែល​យើង​ត្រូវប្រើ​ប្រាស់រ​យៈពេល​នៃ​ការ​ចាក់​វ៉ាក់សាំ​ង​នេះមិនឲ្យ​អូស​បន្លា​យ​យូរដោយ​ខិតខំ​មាន​វ៉ាក់សាំ​ងពេ​លម​កដល់​ហើយ​ឥឡូ​វនេះសូ​ម្បីតែ​ពេល​មក​ដល់​ហើយ​ត្រូវ​ខិតខំ​ចាក់​ក្នុងកម្រិត​១​លាន​នាក់ក្នុ​ង​មួ​យ​ខែ។​ ប្រសិន​បើ​វ៉ាក់​សាំង​មក​ច្រើន​ជាង​នេះយើ​ង​អាចចាក់​លើស​ពី​នេះ​យើង​ក៏បាន​ទទួល​ព័ត៌មាន​មក​ថា​តាម​បណ្ដា​ខេត្ត​ក៏​បាន​រក​ទី​កន្លែង​សមគួរ​ហើយ​ដែរ ​ដែល​មាន​ប្រមាណ​ជាង ៣០០​កន្លែង​ក្នុងទូ​ទាំ​ងប្រទេស ​វាជា​កា​រល្អ​ក៏​ប៉ុន្តែល​ទ្ធភាព​របស់​គ្រូពេទ្យ​ជា​បញ្ហា។​ ដូច្នេះ​គ្រូពេទ្យ​ត្រូវ​តែរ​កនៅឯមូ​ល​ដ្ឋាន​ផង​ដែរ​ទាំងគ្រូ​ពេទ្យ​រដ្ឋ​ក៏​ប៉ុន្តែគ្រូ​ពេទ្យ​រដ្ឋ​មិនត្រូវ​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅដ​ល់​ដំណើរ​ការ​នៃ​ការព្យាបាល​ជំងឺ​សម្រាប់​ជំងឺ​គ្រប់​ប្រភេទ​ដែល​គ្រូពេទ្យ​កំពុ​ងដំណើរការ​នោះទេ​។យើងយក​តែ​គ្រូពេទ្យដែលមិនជាប់ពាក់ព័ន្ធ​អាច​ជួយម​កចា​ក់សាក់បាន​តែ​ប៉ុណ្ណោះ ក្រៅ​ពីនោះ​ត្រូ​វ​ចលនា​គ្រូពេទ្យស្ម័​គ្រចិត្ត​តាម​គ្លីនិក​ឯកជនក៏ដូ​ច​ជា​គ្រូពេទ្យ​ដែល​ជា​សេវា​ឯកជន​យក​មកធ្វើ​ការ​ហ្វឹកហ្វឺនដើ​ម្បី​បង្កើន​ចំនួន​គ្រូពេទ្យ ចា​ក់​នៅ​តា​ម​ទីកន្លែង​ដែល​បាន​រៀបចំ​រួច​មក​ហើយ ប​ន្ថែម​ទៅ​ដោយអ​ន្តរាគមន៍​នៃ​គ្រូពេទ្យស្ម័គ្រចិត្ត​ដែលទៅ​ពី​ថ្នាក់ជា​តិដែល​មា​ន​ក្រុម​គ្រូពេ​ទ្យ​ស្ម័គ្រ​ចិ​ត្ត​ច្រើនក្រុមចុះទៅ។​ ប៉ុន្តែស​ម្តេច​បញ្ជាក់ថា​គ្រូ​ពេទ្យ​ស្ម័គ្រចិ​ត្តដែលចុះទៅនេះគឺថ្នាក់ជាតិ រ៉ាប់រង​ការ​ចំណាយ​តែទៅលើ​កា​រ​ធ្វើដំ​ណើរ​​ និងការហូបចុក​ប៉ុណ្នោះ តែកន្លែងស្នាក់នៅត្រូវទុក​ឱ្យខេ​ត្តទទួ​ល ខុស​ត្រូវរកសណ្ឋាគារផ្ទះសំណាក់ឲ្យធ្វើកិច្ចសហការឧបត្ថម្ភ ពីម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ដើម្បីឱ្យគ្រូពេទ្យរបស់យើងស្នាក់នៅបានស្រួល ៕ អត្ថបទ មុត សុទ្ធ

មនុស្ស ​១៤​នាក់​រង​របួស​ក្នុង​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​ខាងក្រៅ​ព្រះវិហារ​កាតូលិក​នៅ​ឥណ្ឌូនេស៊ី​

2021/04/27 09:59:58 am        118
​ឥណ្ឌូនេស៊ី៖ នគរបាល​បាន​និយាយ​ថា ​មនុស្ស ១៤​នាក់​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដោយសារ​មាន​របួស​ បន្ទាប់ពី​មានការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​មួយ​ នៅ​ខាងក្រៅ​ព្រះវិហារ​មួយ​កន្លែង​ក្នុង​ទីក្រុង Makassar ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃអាទិត្យ​។​​យោង​តាម​នគរបាល​ឥណ្ឌូនេស៊ី​បាន​ឲ្យ​ដឹង​ថា​ ក្មាន់​ផ្ទុះ​គ្រាប់បែក​ទាំង ២នាក់​បាន​ស្លាប់ និង​ពុំ​មាន​របាយ​ការណ៍​ពី​អ្នក​ស្លាប់​ផ្សេងទៀត​នោះ​ទេ​។​ អគ្គស្នងការ​នគរបាល​ឥណ្ឌូនេស៊ី ​លោក Argo Yuwono​ បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន​ថា​ ឆ្មាំ​សន្តិសុខ​ម្នាក់​ដែល​ព្យាយាម​បញ្ឈប់​ក្មាន់​សង្ស័យ​បំផ្ទុះ​គ្រាប់​បែក​ទាំង ២នាក់មិន​ឲ្យ​ចូល​ទៅ​ក្នុង​ព្រះវិហារ​ គឺ​ស្ថិត​ក្នុងចំណោម​អ្នក​រង​របួស​។​ ​ជនសង្ស័យ​បាន​ប្រើ​ទោចក្រយានយន្ត​មួយ​គ្រឿង​ និង​បំផ្ទុះ​នៅ​ខាងក្រៅ​ព្រះវិហារ ​ដែល​កំពុង​រៀប​ចំ​ពិធីបុណ្យ​ពិសិដ្ឋ​អ៊ី​ស្ទើរ​ប្រចាំ​សប្តាហ៍​ នៅ​ពេល​ដែល​ពួកគេ​ត្រូវ​បាន​គេ​រារាំង​មិន​ឲ្យ​ចូល​ក្នុង​បរិវេន​ព្រះវិហារ​។​​ស្នងការ​នគរបាល​ខាងលើ​បាន​និយាយ​ថា ក្មាន់​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ម្នាក់ ​ក្នុងចំណោម​ជន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ពីរ​នាក់​ដែល​បាន​វាយប្រហារ​ នៅ​វិហារ​របស់​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃអាទិត្យ ជា​មនុស្ស​របស់​ក្រុម​ជ្រុលនិយម​រដ្ឋ​អ៊ីស្លាម​ ដែល​បាន​ដាក់​ការ​ស្តីបន្ទោស​ចំពោះ​ការ​បំផ្ទុះ​គ្រាប់បែក​ នៅ​ព្រះវិហារ​ផ្សេងទៀត​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ និង​ហ្វីលីពីន​៕អត្ថបទ៖ សុខមាន

ការ​តវ៉ា​នៅ​មី​យ៉ាន់​ម៉ា​នៅ​តែ​បន្ត​ មួយថ្ងៃ​បន្ទាប់ពី​មនុស្ស​ជាង ​១០០​នាក់​ត្រូវ​បាន​សម្លាប់​

2021/04/27 09:59:58 am        99
​​មី​យ៉ាន់​ម៉ា៖ ក្រុម​អ្នក​តវ៉ា​នៅ​ក្នុង​សហភាព​មី​យ៉ាន់​ម៉ា​ បាន​ទៅកាន់​តាម​ដង​ផ្លូវ​នានា​ជាថ្មី​កាលពី​ថ្ងៃ​អាទិត្យ ដើម្បី​បង្កើន​ការ​ទាមទារ​ឲ្យ​មាន​ការ​វិល​ត្រឡប់​ រប​ប​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ រយៈពេល​មួយថ្ងៃ​បន្ទាប់ពី​កងកម្លាំង​សន្តិសុខ​ បាន​សម្លាប់​មនុស្ស​ជាង ​១០០​នាក់​នៅ​ក្នុង​ថ្ងៃ​បង្ក្រាប​ដ៏​បង្ហូរ​ឈាម​បំផុត ​ចាប់​តាំង​ពី​រដ្ឋប្រហារ​យោធា​កាលពី​ខែ​មុន​។​​ការ​តវ៉ា​ជា​បន្តបន្ទាប់​ត្រូវ​បាន​ធ្វើឡើង​នៅ​ទីក្រុង​យ៉ាង​ហ្គោ​ន​ និង​ម៉ាន់​ដា​ឡេ ​ដែល​ជា​ទីក្រុង​ធំ​បំផុត​ពីរ​របស់​ប្រទេស ​ក៏ដូចជា​នៅ​កន្លែង​ផ្សេងទៀត​។ ​បាតុកម្ម​ខ្លះ​ត្រូវ​បាន​ពើប​ប្រទះ​ជាមួយ​កម្លាំង​នគរបាល​ជា​ថ្មី​ទៀត​។​ ​យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន ១១៤នាក់​ត្រូវ​បាន​សម្លាប់​កាលពី​ថ្ងៃ​សៅរ៍​ ទី​២៨​ ខែ​មីនា​កន្លង​ទៅ​នេះ ស្រប​ពេល​ដែល​កម្លាំង​សន្តិសុខ​បាន​បង្ក្រាប ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋប្រហារ​កាលពី​ថ្ងៃ​ទី១ ខែ​កុម្ភៈ​ ដែល​បាន​បណ្ដេញ​រដ្ឋាភិបាល​ជាប់ឆ្នោត​របស់​លោក​ស្រី​ Aung San Suu Kyi​។ អ្នក​ស្លាប់​ដែល​ត្រូវ​បាន​រាយការណ៍​ រួមមាន​កុមារ​មួយ​ចំនួន​អាយុ​ក្រោម ១៦​ឆ្នាំ​។​​យោង​តាម​ការ​រាប់​ពី​ក្រុម​អ្នក​តាម​ដាន​ជាច្រើន​ឲ្យ​ដឹង​ថា ចំនួន​មនុស្ស​ស្លាប់​ប្រហាក់​ប្រហែល​គ្នា ​ត្រូវ​បាន​ចេញផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ក្រុម​អ្នកស្រាវជ្រាវ​សហភាព​មី​យ៉ាន់​ម៉ា​ផ្សេងទៀត​ ដែល​លើស​ពី​ចំនួន​អ្នក​ស្លាប់​ខ្ពស់​បំផុត​កាលពី​ថ្ងៃ​ទី​១៤ ខែ​មីនា​។ ចំនួន​មនុស្ស​ស្លាប់​សរុប​ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​ រ​ហូត​មកដល់ពេលនេះ​មាន​ជាង ៤២០នាក់​៕ អត្ថបទ៖ សុខមាន

មនុស្ស ​១០​នាក់​ស្លាប់​​ក្នុងអគ្គិភ័យ​ឆាបឆេះ​មន្ទីរពេទ្យ​ព្យាបាល​អ្នក​ជំងឺ​ COVID-19 នៅ​ទីក្រុង​ម៉ុម​បៃ​

2021/04/27 09:59:58 am        430
​ឥណ្ឌា៖ ក្រុម​អាជ្ញាធរ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា​ មនុស្ស​យ៉ាង​ហោច​ណាស់​ ១០​នាក់​បាន​ស្លាប់​នៅ​ក្នុង​អគ្គិភ័យ​​ឆាបឆេះ​មន្ទីរពេទ្យ​តូច​មួយ​ ដែល​កំពុង​ព្យាបាល​អ្នកជំងឺ​ ​COVID-19 ​នៅ​ក្នុង​ទីក្រុង​ម៉ុម​បៃ​ប្រទេស​ឥណ្ឌា​។ក្រុម​មន្ត្រី​ក្នុងស្រុក​បាន​និយាយ​ថា​ អ្នកជំងឺ ​COVID-19 ជាង ​៧០​នាក់​ដែល​កំពុង​សម្រាក​ព្យាបាល ​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ​នៅ​ជា​ន់ទី​៣ ​នៃ​ផ្សារ​ទំនើប​មួយ​កន្លែង ត្រូវ​បាន​ជម្លៀស​ទៅកាន់​មជ្ឈ​មណ្ឌល​ផ្សេងៗ ដោយ​បន្ថែម​ថា គេ​កំពុង​ស៊ើបអង្កេត​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​អគ្គិភ័យ​នេះ។ ប្រភព​ព័ត៌មាន​ខាងលើ​ពុំបាន​បញ្ជាក់ ​ឲ្យ​បាន​ច្បាស់​ភ្លាមៗ​ទេ​ថា ​តើ​អ្នក​ស្លាប់​ទាំង​អស់​នៅក្នុង​មន្ទីរពេទ្យ ​Sunrise សុទ្ធ​តែ​ជា​អ្នកជំងឺ​ COVID-19 ឬ​យ៉ាងណា​។ ​ទីក្រុង​ម៉ុម​បៃកំពុង​ព្យាយាម​ទប់​ទល់នឹង​ស្ថានភាព​ធ្ងន់ធ្ងរ​បំផុត នៃ​ជំងឺ​រាតត្បាត​សកល ​COVID-19 និង​បាន​រាយការណ៍​ថា ​មាន​ករណី​ឆ្លង​ជាង ៥,៥០០​នាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​តែមួយ​ថ្ងៃ​គត់ ដែល​ជា​ចំនួន​ឆ្លង​ខ្ពស់​បំផុត​ចាប់​តាំង​ពី​ជំងឺ​នេះ​បាន​ផ្ទុះឡើង​៕​អត្ថបទ៖ សុខ​មាន

មនុស្ស​ ៣២​នាក់​ស្លាប់ ​និង​ ៦៦​នាក់​រង​របួស​បន្ទាប់​ពី​រថភ្លើង​បុក​គ្នា​នៅ​ក្នុង​ប្រទេស​អេ​ហ្ស៊ី​ប​

2021/04/27 09:59:58 am        131
​អេ​ហ្ស៊ី​ប៖ ក្រសួងសុខាភិបាល​បាន​និយាយ​ថា មនុស្ស​យ៉ាងហោចណាស់ ​៣២​នាក់​បាន​ស្លាប់ និង​ ៦៦​នាក់​រង​របួស បន្ទាប់ពី​រថភ្លើង​ដឹក​អ្នកដំណើរ​ចំនួន ​២​ខ្សែ​បាន​បុក​គ្នា​នៅ​ក្នុង​ប្រទេស​អេ​ហ្ស៊ី​ប​កាលពី​ថ្ងៃ​សុក្រ​។​សេចក្ដីថ្លែងការណ៍​មួយ​បាន​និយាយ​ថា ​រថយន្ត​សង្គ្រោះ​រាប់​សិប​គ្រឿង​បាន​ទៅ​កាន់​កន្លែង​កើត​ហេតុ ក្នុងស្រុកតា​តារបស់​ខេត្តសូ​ហាកចម្ងាយ​ ៤៦០​គីឡូ​ម៉ែត្រ​ភាគ​ខាំង​ត្បូង​រដ្ឋធានី​គែរ (Cairo)​។​ សេចក្ដី​ថ្លែងការណ៍​នោះ​បាន​និយាយ​ថា​ មនុស្ស​ ៣២​នាក់​ស្លាប់ និង ​៦៦​នាក់​រង​របួស និង​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាមៗ​។​ ក្រុម​មន្ត្រី​រថភ្លើង​បាន​និយាយ​ថា រថ​ភ្លើង​ដឹក​អ្នកដំណើរ ១​គ្រឿង​បាន​ធ្វើ​ដំណើរ​ទៅកាន់​កំពង់ផែ​មេ​ឌី​ទែ​រ៉ា​ណេ​ នៃ​ទីក្រុង​អា​ឡិច​សាន់​ឌ្រៀ​ភាគ​ខាងជើង​រដ្ឋធានី​គែរ​។​​អាជ្ញាធរ​ផ្លូវដែក​របស់​អេ​ហ្ស៊ី​ប​បាន​និយាយ​ថា ​រថភ្លើង​ចំនួន ​២​ខ្សែបាន​បុក​គ្នា​ពេញទំហឹង បន្ទាប់ពី​រថភ្លើង​ដឹក​អ្នកដំណើរ​ចាប់​ហ្វ្រាំង​ភ្លាមៗ​ បណ្ដាល​ឲ្យ​ក្រឡាប់​ផ្ងារ​ជើង​នៅ​ជិត​ខេត្ត​សូ​ហាក​។ ក្រុម​អ្នក​សង្គ្រោះ​បាន​បន្ត​ការងារ ​ជួយសង្គ្រោះ​រហូតដល់​ពេល​យប់៕អត្ថបទ៖ សុខ​មាន

សហភាព​អឺរ៉ុប​៖ ​ក្រុមហ៊ុន AstraZeneca ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​ការ​ចែក​ចាយ​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19

2021/04/27 09:59:58 am        126
​​អឺរ៉ុប៖ ប្រធាន​គណៈកម្មការ​អឺរ៉ុប លោកស្រី យូ​ស៊ូ​ឡា វ៉ុ​នដឺ ឡេ​យ៉េន បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ក្រុមហ៊ុន​ផលិត​ឱសថ​អង់គ្លេស AstraZeneca ​ត្រូវតែ​ធ្វើ​ឲ្យ​បានការ​ចែកចាយ​វ៉ាក់សាំង ​តាម​ការសន្យា​របស់​ខ្លួន​ដល់​សហភាព​អឺរ៉ុប មុន​ពេល​នាំចេញ​ដូ​ស​ទៅកាន់​កន្លែង​ផ្សេងទៀត។​ លោក​ស្រី​បាន​និយាយ​ថា ក្រុមហ៊ុន​មួយ​នេះ​ត្រូវតែ​គោរព​កិច្ចសន្យា​ ដែល​ពួកគេ​មាន​ជាមួយ​រដ្ឋ​ជា​សមាជិកសហភាព​អឺរ៉ុប។​​លោកស្រី​ វ៉ុ​នដឺ ឡេ​យ៉េន បាន​ថ្លែង​បែបនេះ ក្រោយ​ក្រុម​មេដឹកនាំ​សហភាព​អឺរ៉ុប​ ចូលរួម​កិច្ចប្រជុំ​កំពូល​តាម Video Conference ដើម្បី​ពិភាក្សា​លើ​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19។​ ខណៈ​ពេល​នោះ​ដែរ ប្រធានាធិបតី​បារាំង លោក​ អេ​ម៉ា​នូ​អែល ម៉ា​ក្រុង បាន​និយាយ​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ថា វា​ជា​ការ​បញ្ចប់​សេចក្តី​ឆោតល្ងង់​របស់​សហភាព​អឺរ៉ុប។ ​គួរ​ឲ្យ​ដឹង​ថា យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ​នៅ​តាម​រដ្ឋ​ជា​សមាជិក​សហភាព​អឺរ៉ុប ​បាន​ចាប់ផ្ដើម​យឺតយ៉ាវ ហើយ​ប្លុក​មួយ​នេះ​បាន​បន្ទោស​ក្រុមហ៊ុន​ឱសថ ពិសេស​គឺ​ក្រុមហ៊ុន Astra​Zeneca ថា ​មិនបាន​ចែកចាយ​ដូ​ស​វ៉ាក់សាំង តាម​ការសន្យា​របស់​ខ្លួន។​ទោះបីជា​យ៉ាងណាក៏ដោយ​ក្រុមហ៊ុន AstraZeneca បាន​ច្រាន​ចោលថា ​ពួកគេ​មិនបាន​មិន​គោរព​កិច្ចសន្យា​របស់​ខ្លួន​នោះ​ទេ។​ លោកស្រី វ៉ុ​នដឺ ឡេ​យ៉េន បាន​និយាយ​ប្រាប់​សន្និសីទ​សារព័ត៌មាន​ ក្រោយ​ជំនួយ​កំពូល​ក្រុម​មេដឹកនាំ​អឺរ៉ុប​តាម​អន​ឡាញ​ថា លោកស្រី​គិត​ថា ច្បាស់​ណាស់​ថា ក្រុមហ៊ុន​ទាំងអស់​ត្រូវតែ​ធ្វើ​ឲ្យ​បាន ការ​ចែកចាយ​វ៉ាក់សាំង​របស់​ពួកគេ។​ លោកស្រី​បន្ត​ថា ពួកគេ​ត្រូវតែ​គោរព​កិច្ចសន្យា​ ដែល​មាន​ជាមួយ​រដ្ឋ​ជា​សមាជិក​អឺរ៉ុប មុន​ពេល​ពួកគេ​នាំចេញ​វ៉ាក់សាំង​ទៅ​កន្លែង​ផ្សេង។ ពួក​យើង​ចង់​ពន្យល់​ដល់​ប្រជាពលរដ្ឋ​អឺរ៉ុប​ថា ពួកគេ​អាច​ទទួល​បាន​ការចែក​រំលែក​វ៉ាក់សាំង ​របស់​ពួកគេ​ដោយ​ត្រឹមត្រូវ។​ សូម​បញ្ជាក់​ថា សហភាព​អឺរ៉ុបរង​ការរិះគន់​យ៉ាង​ខ្លាំង ពិសេស​ដោយ​ចក្រភព​អង់គ្លេស និង​អង្គការ​សុខភាព​ពិភពលោក​(WHO)​ សម្រាប់​វ៉ាក់សាំង​ជាតិនិយម បន្ទាប់ពី​ពួកគេ​ណែនាំ​ឲ្យ​គ្រប់គ្រង​ ការ​នាំចេញ​វ៉ាក់សាំង​ដែល​ផលិត​បាន​នៅ​ក្នុង​ប្លុក​មួយ​នេះ៕អត្ថបទ៖ សារ៉ាត់

UNICEF៖ ឥណ្ឌា​ទំនងជា​ពន្យារពេល​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​ក្នុង​គម្រោង COVAX​ សម្រាប់​ខែ​មីនា និង​ខែ​មេសា

2021/04/27 09:59:58 am        248
​ឥណ្ឌា៖ មូលនិធិ​កុមារ​អង្គការសហប្រជាជាតិ UNICEF ដែល​ជា​ដៃគូ​ចែកចាយ និង​ផ្គត់ផ្គង់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 បាន​និយាយ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ឥណ្ឌា​ទំនងជា​ពន្យារពេល​ការ​ចែកចាយ​វ៉ាក់សាំង​របស់​ហ៊ុន AstraZeneca ទៅកាន់​គម្រោង COVAX​ ដែល​គាំទ្រ​ដោយ​ក្រុម​សម្ព័ន្ធ​វ៉ាក់សាំង GAVI​ និង​អង្គការ​សុខភាព​ពិភពលោក (WHO)។​UNICEF បាន​និយាយ​នៅ​ក្នុង​អ៊ី​ម៉ែ​ល​ថា ពួក​យើង​ដឹង​ច្បាស់​ថា ការ​ចែកចាយ​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ​ក្នុង​គម្រោង COVAX ​ទៅកាន់​ប្រទេស​មាន​ប្រាក់ចំណូល​ទាប នឹង​ប្រឈម​ជាមួយ​នឹង​ការ​ពន្យារពេល បន្ទាប់ពី​ដំណើរ​ថយក្រោយ​នៃ​ការ​ទទួល​បាន​អាជ្ញាប័ណ្ណ​ នាំចេញ​ដូ​ស​បន្ថែម​ទៀត​នៃ​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ​ផលិត​ដោយ​វិទ្យាស្ថាន​សេ​រ៉ា​ម​ឥណ្ឌា ​(SII) ដែល​គេ​រំពឹង​ថា​នឹង​ដឹក​ជញ្ជូន​នៅ​ក្នុង​ខែ​មីនា និង​ខែ​មេសា​ខាងមុខនេះ។​ គម្រោង COVAX​កំពុង​ពិភាក្សា​ការងារ​ជាមួយ​រដ្ឋាភិបាល​ឥណ្ឌា ដើម្បី​ធានា​ឲ្យ​បានការ​ចែកចាយ​ដំណើរការ​ ទៅ​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។​​ខណៈ​ពេល​នោះ​ដែរ ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​របាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ថា ឥណ្ឌា​នឹង​ផ្អាក​​បណ្ដោះអាសន្ន​ការនាំចេញ​សំខាន់ៗ​ទាំងអស់ ​នៃ​វ៉ាក់សាំង​ក្រុមហ៊ុន AstraZeneca ផលិត​បានដោយ SII ​ដែល​ជា​កន្លែងផលិត​វ៉ាក់សាំង​ធំ​ជាង​គេ​បំផុត ​នៅ​លើ​ពិភពលោក។ UNICEF ​បាន​និយាយ​ផង​ដែរ​ថា បណ្ដា​ប្រទេស​ដែល​មាន​នៅ​ក្នុង​គម្រោង COVAX ត្រូវ​បាន​គេ​និយាយ​ប្រាប់​ពី​ការ​ផ្គត់ផ្គង់​យឺត​ជាង​ការ​រំពឹង​ទុក ​នៃ​ដូ​ស​វ៉ាក់សាំង​របស់​ក្រុមហ៊ុន AstraZeneca ផលិត​បាន​នៅ​កូរ៉េខាងត្បូង៕អត្ថបទ៖ សារ៉ាត់

អារ៉ាប៊ីសាអ៊ូឌីត​គំរាម​សម្លាប់​អ្នក​រាយ​ការណ៍​ពិសេស UN ​ដែល​ស៊ើប​អង្កេត​ករណី​សម្លាប់​អ្នក​កាសែត Khashoggi​

2021/04/27 09:59:58 am        93
​អារ៉ាប៊ីសាអ៊ូឌីត៖ យោង​តាម​សេចក្ដីរាយការណ៍​ពី​ការិយាល័យ​សិទ្ធិមនុស្ស ​អង្គការសហប្រជាជាតិ​ (UN) បាន​ឲ្យ​ដឹង​ថា មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​របស់​អារ៉ាប៊ីសាអ៊ូឌីត បាន​គំរាម​សម្លាប់​លោកស្រី Agnes Callamard ជា​អ្នករាយការណ៍​ពិសេស​របស់ UN​ ដែល​បាន​បើក​ការស៊ើបអង្កេត​លើ​ករណី​សម្លាប់​អ្នកកាសែត​ Jamal Khashoggi។​​គួរ​ឲ្យ​ដឹង​ថា លោក​ Khashoggi ដែល​ជា​ជនជាតិ​អារ៉ាប៊ីសាអ៊ូឌីត​ បម្រើការ​ឲ្យ​កាសែត ​Washin​g​ton Post ​នោះត្រូវ​បាន​សម្លាប់​ដោយ​ភ្នាក់ងារ​ទីក្រុង​រី​យ៉ា​ដ នៅ​ស្ថាន​កុងស៊ុល​របស់​ពួកគេ ប្រចាំ​នៅ​ទីក្រុង​អ៊ី​ស្តា​ន​ប៊ុល ប្រទេស​ទួរគីកាលពី​ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ​២០១៨​ កន្លងទៅ​។​ លោក ​Khashoggi បាន​សរសេរ​អត្ថបទ​ជាច្រើនរិះគន់ ​របប​របស់​រាជាណាចក្រ​អារ៉ាប៊ីសាអ៊ូឌីត។​ ​លោក​ស្រី​ Callamard បាន​និយាយ​ប្រាប់​កាសែត​ Guardian នៅ​ក្នុង​បទសម្ភាសន៍​ចុះផ្សាយ​កាលពី​ថ្ងៃ​អង្គា​រថា លោកស្រី​ទទួល​បាន​ការ​ជូន​ដំណឹង​ពី​សហការី UN ​កាលពី​ខែ​មករា ឆ្នាំ​២០២០ ​ថា មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​របស់​អារ៉ាប៊ីសាអ៊ូឌីត បាន​គំរាម​សម្លាប់​លោកស្រី។​ ​មន្ត្រី​​សារព័ត៌មាន​ប្រចាំ​ការិយាល័យ​លោកស្រី​ Callamard ដែល​ជា​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ UN​ទ្រ​ទ្រង់​សិទ្ធិមនុស្សបាន​បញ្ជាក់​អះអាង​អនុសាសន៍​ របស់​លោក​ស្រីដល់ CNN​ កាលពី​ថ្ងៃ​អង្គារ។​​ទោះបីជា​យ៉ាងណាក៏ដោយ រដ្ឋាភិបាល​អារ៉ាប៊ីសាអ៊ូឌីតមិនបាន​ឆ្លើយតប​ភ្លាមៗ​នោះ​ទេ នឹង​សំណើ​របស់ CNN​ សុំ​ធ្វើ​សេចក្ដី​អធិប្បាយ​ជុំវិញ​ការ​លើក​ឡើង​បែបនេះ។​ ​នៅ​ក្នុង​របាយការ​ណ៍​ជិត ១០០​ទំព័រ​របស់​លោកស្រី​ Callamard ដែល​បាន​ចុះផ្សាយ​កាលពី​ខែ​មិថុនា ឆ្នាំ ២០១៩ បាន​សន្និដ្ឋាន​ថា មាន​ភស្តុតាង​ច្បាស់លាស់​ថា ព្រះអង្គម្ចាស់​អារ៉ាប៊ីសាអ៊ូឌីត Mohammed bin Salman និង​មន្ត្រី​ជាន់​ខ្ពស់​ផ្សេងទៀត ឈរ​នៅ​ពីក្រោយ​ឃាតកម្ម​មក​លើ​លោក ​Khashoggi។​ ​លោក​ស្រី​ Callamard បាន​និយាយ​ថា សហការី​របស់​លោក​ស្រី​និយាយ​ថា ពួកគេ​បាន​មើល​ឃើញ​ការ​គំរាម​សម្លាប់​ពិតប្រាកដ​មួយ អំឡុង​ជំនួប​កម្រិត​ខ្ពស់​កាលពី​ខែ​មករា ឆ្នាំ​២០២០ ជា​មួយ​មន្ត្រី​ការទូត​អារ៉ាប៊ីសាអ៊ូឌីត ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស៕អត្ថបទ៖ សារ៉ាត់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រជាជនប៉ាឡេស្ទីនត្រូវបានប្រាប់ឱ្យចាកចេញពីផ្ទះក្នុងភូមិដែលអ្នកតាំងលំនៅអ៊ីស្រាអែលបានឡោមព័ទ្ធផ្ទះ
08/14/2026 10:08 AM
CPL ចាត់ទុកសិក្ខាសាលាបាល់ទាត់អាជីព AFC ជាឱកាសមាសសម្រាប់ការអភិវឌ្ឍ និងពង្រឹង​ការអនុវត្ត​អាជ្ញាបណ្ណក្លិបនៅកម្ពុជា
08/14/2026 10:08 AM
UN៖ យេម៉ែនប្រឈមហានិភ័យខ្ពស់នៃការវិលត្រឡប់ទៅរកសង្គ្រាមវិញចាប់តាំងពីបទឈប់បាញ់ឆ្នាំ២០២២
08/14/2026 10:08 AM
មនុស្សរាប់លាននាក់ទូទាំងអឺរ៉ុបរងគ្រោះពីរលកកម្ដៅខ្លាំងជាថ្មីក្រោយមនុស្សជាង២ម៉ឺននាក់ស្លាប់
08/14/2026 09:08 AM
អ៊ីរ៉ង់ ច្រានចោលការអះអាងរបស់លោកTrump អំពីការគ្រប់គ្រងរបស់អាមេរិកលើច្រកសមុទ្រ Hormuz ថាជាការកុហក
08/14/2026 09:08 AM
អ៊ុយក្រែន ស្នើបទឈប់បាញ់ជាមួយរុស្ស៊ីនៅសមុទ្រខ្មៅ ខណៈព្រួយបារម្ភការផ្គត់ផ្គង់ស្បៀងកើនឡើង
08/14/2026 09:08 AM
សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ចូលជួបសម្ដែងការគួរសម
08/14/2026 09:08 AM
សម្ដេច​ធិបតី​ នាយករដ្ឋមន្រ្ដី អញ្ជើញជួប​ពិភាក្សាការងារ​ជាមួយអនុរដ្ឋមន្ត្រីសង្គ្រាម នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក
08/14/2026 09:08 AM
ក្រសួងការងារ និងអង្គការ IOM ពិភាក្សាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគាំទ្រអតីតជនទេសន្តរប្រវេសន៍ខ្មែរ និងជនទេសន្តរប្រវេសន៍ខ្មែរដែលកំពុងធ្វើការនៅក្រៅប្រទេស
08/14/2026 09:08 AM
អាមេរិកព្រមានដៃគូពាណិជ្ជកម្មរាប់សិបប្រទេសពីហានិភ័យក្នុងការជួយបញ្ចៀសការដំឡើងពន្ធ
08/14/2026 08:08 AM