ជនប៉ាឡេស្ទីនជម្លៀសខ្លួនស្វាគមន៍កងកម្លាំងអន្តរជាតិនៅហ្កាហ្សា និងអំពាវនាវឲ្យកសាងផ្ទះសម្បែងរបស់ពួកគេឡើងវិញ
ពលរដ្ឋវិលត្រឡប់ទៅកាន់តំបន់ភាគខាងត្បូងលីបង់វិញ ក្រោយការដកទ័ពរបស់អ៊ីស្រាអែល
ប្រធានាធិបតីហ្វីលីពីន លោក Marcos ប្រាប់​ថា ប្រហែលដល់ពេលត្រូវពិនិត្យ​ថាមពលនុយក្លេអ៊ែរ​ឡើង​វិញ​
EU បញ្ចូន​យន្តហោះ និងអ្នកពន្លត់អគ្គិភ័យទៅជួយ​ទប់ទល់​ចំហេះ​ព្រៃ នៅបារាំង និងអេស្ប៉ាញ

ព័ត៌មានអន្តរជាតិ

អាជ្ញាធរ​ជាន់ខ្ពស់៖ ការ​ត្រៀម​របស់​តៃវ៉ាន់ ដើម្បីប្រឈមនឹង​ការវាយក្រសោប​របស់ចិន មិនមែនជា​ការបង្ក​ហេតុ​ទេ

2026/07/08 01:27:07 am        82
អាជ្ញាធរ​សន្តិសុខជាន់ខ្ពស់មួយ​រូប​របស់​កោះតៃវ៉ាន់ បាននិយាយនៅ​ថ្ងៃអង្គារ (ទី​៧ ខែកក្កដា ឆ្នាំ២០២៦)​នេះ​ថា ការរៀបចំ​ត្រៀម​របស់តៃវ៉ាន់ ដើម្បីដោះស្រាយជាមួយនឹងការវាយក្រសោប​ដែលអាចកើតមានរបស់ចិន មិនមែនជាការបង្ក​ហេតុ​ឡើយ​ ហើយប្រជាជននៃ​កោះនេះ ត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំង​ ចំពោះការគំរាមកំហែងនេះ ហើយត្រៀមខ្លួនឥឡូវនេះ។ប្រទេសចិនចាត់ទុកតៃវ៉ាន់ដែលជា​កោះស្វ័យ​គ្រប់គ្រងដោយលទ្ធិ​ប្រជាធិបតេយ្យថា ជាទឹកដីរបស់ខ្លួន ហើយមិនដែលបោះបង់ចោលឡើយ ក្នុង​ការប្រើប្រាស់កម្លាំង ដើម្បីនាំយក​កោះ​នេះ​ឱ្យ​មកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទីក្រុងប៉េកាំង ដោយបាន​បញ្ជូន​កង​កម្លាំង​យោធារបស់ខ្លួនទៅ​កាន់​ទាំង​ផ្លូវ​អាកាស​ និងផ្លូវ​ទឹក ជុំវិញកោះនេះជារៀងរាល់ថ្ងៃ។រដ្ឋបាលកោះ​តៃវ៉ាន់ ដែលបដិសេធការអះអាង​សិទ្ធិ​អធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង បានបង្កើនការចំណាយយោធា និងធ្វើសមយុទ្ធការពារជនស៊ីវិលជាប្រចាំ ក្រោមអ្វីដែលមេដឹកនាំ​ លោក Lai Ching-te ហៅថា ជាកិច្ចខិតខំប្រឹងប្រែងភាពធន់របស់សង្គមទាំងមូល។អំឡុងពេល​និយាយ​នៅឯ​វេទិកាមួយ ក្នុង​ទីក្រុងតៃប៉ិ លោក Lin Fei-fan លេខាធិការរងនៃក្រុមប្រឹក្សាសន្តិសុខដែន​កោះ​តៃវ៉ាន់ ដែលត្រួតពិនិត្យកម្មវិធីភាពធន់ បាននិយាយថា ការចំណាយលើការការពារដ៏ច្រើនរបស់ចិន និងសម្ពាធយោធាដែលកំពុងបន្តរបស់ប្រទេស​នេះ នៅក្នុងតំបន់ គឺជាការគំរាមកំហែង។លោកបានលើក​ឡើង​ថា៖ «មនុស្សច្រើនតែពណ៌នាអំពីការរៀបចំត្រៀម​របស់កោះតៃវ៉ាន់ថា ជាការបង្កហេតុ ចំពោះភាគីម្ខាងទៀត។ ខ្ញុំចង់ឆ្លៀតឱកាសនេះប្រាប់អ្នកគ្រប់​គ្នាថា ការរៀបចំត្រៀម​ទាំងអស់របស់ចិន មានគោលដៅច្បាស់លាស់មួយ គឺការ​ក្រសោប​ខាងយោធា និងការពង្រីកឥទ្ធិពល​ពីខាងក្រៅ»។ការិយាល័យទទួល​បន្ទុក​កិច្ចការកោះ​តៃវ៉ាន់របស់ចិន មិនបានឆ្លើយតបភ្លាមៗឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។ ប្រទេស​ចិនតែងតែបន្ទោសលោក Lai ថា បាន​ធ្វើឱ្យ​មាន​ភាពតានតឹង ហើយចាត់​ទុក​រូប​លោក​ថា ជា «អ្នកបំបែកខ្លួន»។ ទីក្រុង​ប៉េកាំង​បញ្ជាក់ថា សកម្មភាពយោធារបស់ខ្លួន គឺដើម្បីការពារអធិបតេយ្យភាព និងសន្តិសុខរបស់ចិន៕

ទីភ្នាក់ងារ៖ សហរដ្ឋអាមេរិកកំពុងពិភាក្សាជាមួយសម្ព័ន្ធមិត្តអឺរ៉ុបអំពីការផលិតមីស៊ីលរួមគ្នា

2026/07/08 01:25:13 am        62
សហរដ្ឋអាមេរិកកំពុងពិភាក្សាជាមួយសម្ព័ន្ធមិត្តណាតូអំពីការបង្កើតការផលិតរួមគ្នានូវមីស៊ីល AMRAAM និងកន្លែងថែទាំសម្រាប់មីស៊ីល Patriot នៅអឺរ៉ុប។ នេះបើយោងតាមរបាយការណ៍របស់រ៉យទ័រដែលបាន ដកស្រង់ប្រភពមួយ។អ្នកចូលរួមដ៏មានសក្តានុពលនៅក្នុងគម្រោងនេះគឺសហរដ្ឋអាមេរិក អាល្លឺម៉ង់ ហូឡង់ ស៊ុយអែត និងប៉ូឡូញ មានគម្រោងចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍នៃចេតនានៅខាងក្រៅកិច្ចប្រជុំកំពូលរបស់ណាតូនៅទីក្រុងអង់ការ៉ា។ទីភ្នាក់ងារសារព័ត៌មាននេះ បានចង្អុលបង្ហាញថា ប្រសិនបើត្រូវបានអនុវត្ត ផែនការនេះអាចបង្កើនសមត្ថភាពនៅរោងចក្រ Raytheon និង Lockheed Martin នៅសហរដ្ឋអាមេរិក និងអនុញ្ញាតឲ្យក្រុមហ៊ុនការពារជាតិយក្សបង្កើនការផលិតនៅក្នុងស្រុក។រ៉យទ័របានកត់សម្គាល់ថា ទាំងមីស៊ីល PAC-3 សម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot និងមីស៊ីល AMRAAM សុទ្ធតែមានតម្រូវការខ្ពស់ ក្នុងចំណោមយោធាអ៊ុយក្រែន។ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរិះគន់ម្តងហើយម្តងទៀតចំពោះប្រទេសនៅអឺរ៉ុប ជុំវិញការរពឹងផ្អែកលើសមត្ថភាពយោធារបស់សហរដ្ឋអាមេរិក ខណៈពេលដែលខកខានមិនបានចំណាយគ្រប់គ្រាន់លើការការពារជាតិរបស់ពួកគេ។ លោកក៏បានជំរុញឲ្យសម្ព័ន្ធមិត្តអឺរ៉ុបទិញអាវុធរបស់សហរដ្ឋអាមេរិកបន្ថែមទៀត និងពង្រីកកិច្ចខិតខំប្រឹងប្រែងផលិតរួមគ្នា៕

ជនសកម្មប្រយុទ្ធ ១៥នាក់ និងមន្ត្រីនគរបាល ៩នាក់ ត្រូវបានសម្លាប់ នៅក្នុងខេត្ត Balochistanនៃ ប្រទេសប៉ាគីស្ថាន

2026/07/08 01:22:27 am        73
អ្នកនាំពាក្យរដ្ឋាភិបាលខេត្តបាននិយាយនៅថ្ងៃអង្គារនេះថា កងកម្លាំងសន្តិសុខប៉ាគីស្ថាន បានសម្លាប់ជន សកម្មប្រយុទ្ធ ១៥នាក់ នៅក្នុងប្រតិបត្តិការបោសសម្អាតរួមគ្នា បន្ទាប់ពីការវាយប្រហារពេញមួយយប់លើប៉ុស្តិ៍ប៉ូលីសមួយកន្លែង នៅក្នុងខេត្ត Balochistan ភាគនិរតីនៃប្រទេសនេះ បានបណ្តាលមន្ត្រីនគរបាល ៩ នាក់ ស្លាប់។ ការវាយប្រហារនេះ បានកំណត់គោលដៅទៅលើប៉ុស្តិ៍នគរបាលមួយកន្លែង នៅក្នុងស្រុក Ziarat ដាច់ស្រយាល ជាកន្លែងដែលក្រុមសកម្មប្រយុទ្ធ បានបើកការវាយប្រហារមុនពេលថ្ងៃរះ ដែលបង្កឲ្យមានការបាញ់ប្រហារគ្នា។ ការវាយប្រហារនេះ គឺការកើនឡើងចុងក្រោយនៃអំពើហិង្សារបស់ក្រុមសកម្មប្រយុទ្ធនៅក្នុងខេត្ត Balochistan ជាទីដែលពួកឧទ្ទាមបំបែកខ្លួន និងក្រុមសកម្មប្រយុទ្ធអ៊ីស្លាម បានបង្កើនការវាយប្រហារលើកងកម្លាំងសន្តិសុខ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។លោក Shahid Rind អ្នកនាំពាក្យរដ្ឋបាលខេត្តបានប្រាប់សារព័ត៌មាន Arab News តាមទូរស័ព្ទថា៖ «ប្រតិបត្តិការបោសសម្អាតរួមគ្នាប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធនៅក្នុងស្រុក Ziarat ត្រូវបានបញ្ចប់ដោយជោគជ័យដោយកងកម្លាំងសន្តិសុខ កងកម្លាំងព្រំដែន នគរបាលខេត្ត Balochistan នាយកដ្ឋានប្រឆាំងភេរវកម្ម កងប្រតិបត្តិការពិសេស និងកងកម្លាំងប្រឆាំងភេរវកម្ម (ATF) ក្នុងអំឡុងពេលនោះ ភេរវករ ១៥ នាក់ ត្រូវបានសម្លាប់»។លោកបាននិយាយថា មន្ត្រីនគរបាលចំនួន ៩នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារនេះ រួមទាំង មន្ត្រីនគរបាលប្រចាំការនៃប៉ុស្តិ៍នគរបាល Mangi និង Kawas៕

គេហទំព័រ៖ ប្រទេសស៊ូដង់គ្រោងនឹងបង្កើតទំនាក់ទំនងជាមួយ BRICS ដើម្បីកាត់បន្ថយផលប៉ះពាល់ពី ទណ្ឌកម្ម

2026/07/08 01:16:24 am        62
ដោយដកស្រង់ប្រភពពីរដ្ឋាភិបាល គេហទំព័រព័ត៌មាន Sudan Tribune បាននិយាយថា អាជ្ញាធរស៊ូដង់មានបំណងបង្កើតទំនាក់ទំនងជាមួយ BRICS និងដៃគូមិនមែនលោកខាងលិចផ្សេងទៀត ជាផ្នែកមួយនៃយុទ្ធសាស្ត្រ ដើម្បីទប់ទល់នឹងទណ្ឌកម្ម និងភាពឯកោផ្នែកហិរញ្ញវត្ថុ។ យោងតាមប្រភពទាំងនោះ ទីក្រុងខាទុំកំពុងផ្លាស់ប្តូរទៅជាយុទ្ធសាស្ត្រ «សេដ្ឋកិច្ចជំនួស» ដែលពាក់ព័ន្ធនឹងការពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច ការអភិវឌ្ឍយន្តការធនាគារជំនួស និងការប្រើប្រាស់រូបិយប័ណ្ណជាតិ ក្នុងការដោះស្រាយពាណិជ្ជកម្ម។ វិធានការទាំងនេះ គួរតែកាត់បន្ថយការពឹងផ្អែករបស់ស៊ូដង់លើទីផ្សារលោកខាងលិច និងរូបិយប័ណ្ណបម្រុងសំខាន់ៗ ជាពិសេសប្រាក់ដុល្លារ។អាជ្ញាធរស៊ូដង់មានការព្រួយបារម្ភចំពោះការពង្រីកទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ចំពេលខ្វះការរំពឹងទុកសម្រាប់ការដោះស្រាយជម្លោះរវាងកងទ័ព និងចលនាឧទ្ទាមរបស់កងកម្លាំងគាំទ្ររហ័ស (RSF)។ នេះបើយោងតាមគេហទំព័រព័ត៌មាននេះ៕

ការសិក្សា៖ អឺរ៉ុបអាចនឹងឃើញការហូរចូលនូវអាវុធពីអ៊ុយក្រែន

2026/07/08 01:13:10 am        68
ការបញ្ចប់ជម្លោះនៅអ៊ុយក្រែន អាចនាំឲ្យមានការកើនឡើងយ៉ាងខ្លាំងនូវការរត់ពន្ធអាវុធថ្នាក់យោធាចូលទៅក្នុងប្រទេសអឺរ៉ុប។ នេះបើយោងតាមការសិក្សាមួយដោយមជ្ឈមណ្ឌលវិភាគអង់គ្លេស Obsidian Research Bureau (ORB) ដែលទទួលបានដោយសារព័ត៌មាន TASS។ការសិក្សានេះ និយាយថា អាជ្ញាធរអ៊ុយក្រែនរហូតមកដល់ពេលនេះ បានកត់ត្រាការបាត់បង់អាវុធចំនួន ៥៩៣.000ដើម។ ORB បានកត់សម្គាល់ថា ទោះបីជាតួលេខនេះ គឺការបាត់បង់ដែលបានកត់ត្រាទុកក៏ដោយ»។ទន្ទឹមនឹងនេះ ផ្លូវជាក់លាក់សម្រាប់ការផ្គត់ផ្គង់អាវុធខុសច្បាប់ បានលេចចេញជារូបរាងរួចហើយ។ ខ្សែដឹកជញ្ជូនសំខាន់ៗ រួមមានផ្លូវបាល់កង់ឆ្លងកាត់ប្រទេសម៉ុលដាវី និងរូម៉ានី ច្រករបៀងទួរគី និងកំពង់ផែ សមុទ្រខ្មៅ ជាពិសេសកំពង់ផែ Odessa។ការសិក្សានេះ និយាយថា៖«ជម្លោះនេះបានរស់ឡើងវិញ និងពង្រីកច្រករបៀងជួញដូរដែលត្រូវបានបង្កើតឡើងក្នុងអំឡុងសង្គ្រាមបាល់កង់ក្នុងទសវត្សរ៍ឆ្នាំ ១៩៩០»។យោងតាម ORB អាវុធជាង ២.000ដើម ក្នុងនោះមានអាវុធធុនតូច និងប្រព័ន្ធប្រឆាំងរថក្រោះ ត្រូវបានរឹបអូស នៅតាមព្រំដែនសហភាពអឺរ៉ុប ចន្លោះខែមករា និងខែមេសា ឆ្នាំ ២០២៥។ ORB បាននិយាយថា ទីផ្សារងងឹតអឺរ៉ុប ត្រូវបានគេរំពឹងថា នឹងត្រូវសម្បូរដោយកាំភ្លើងវាយប្រហារ និងគ្រឿងផ្ទុះ ដែលនឹងបង្កើនកម្លាំងបាញ់ប្រហាររបស់ក្រុមឧក្រិដ្ឋជនយ៉ាងខ្លាំង៕

អ្នកជំនាញ៖ សហរដ្ឋអាមេរិកត្រៀមជាស្រេចដើម្បីបង្កើនភាពតានតឹងជាមួយអ៊ីរ៉ង់ម្តងទៀត

2026/07/08 01:09:41 am        56
លោក Ivan Timofeyev នាយកកម្មវិធីនៃក្លិបពិភាក្សាអន្តរជាតិ Valdai បានព្រមានថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រឈមមុខដាក់គ្នាជុំថ្មីជាមួយអ៊ីរ៉ង់ ជាការកើនឡើងភាពតានតឹងដែលអាចធ្វើឲ្យទីផ្សារប្រេងសកលអស្ថិរភាពម្តងទៀត។ លោក Timofeyev បាននិយាយក្នុងអំឡុងពេលពិភាក្សាជាក្រុមនៅ Valdai Club ដែលមានចំណងជើងថា «សង្គ្រាម ទណ្ឌកម្ម ការផ្គត់ផ្គង់ និងតម្រូវការ៖ ទីផ្សារប្រេងបន្ទាប់ពីវិបត្តិឈូងសមុទ្រ» ថា៖«សំណួរចម្បងគឺ៖ តើការផ្អាកនេះមានស្ថិរភាពរយៈពេលប៉ុន្មាន? ម្យ៉ាងវិញទៀត តើសន្តិភាពនឹងមានរយៈពេលប៉ុន្មាន? មានការនិយាយជាច្រើនអំពីការបរាជ័យរបស់សហរដ្ឋអាមេរិក និងជ័យជម្នះរបស់អ៊ីរ៉ង់ ហើយនោះជាការពិតមួយផ្នែក។ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ត្រូវតែទទួលយកថា រដ្ឋអ៊ីរ៉ង់មិនបានដួលរលំទេ គឺថាអ៊ីរ៉ង់បានបដិសេធមិនចុះចាញ់ទេ ដូច្នេះត្រូវតែគិតគូរ។ ទោះជាយ៉ាងណាក៏ដោយ ការដកថយមិនមានន័យថា បោះបង់ចោលផែនការយុទ្ធសាស្ត្រ និងចេតនារបស់ពួកគេនោះទេ»។ អ្នកជំនាញរូបនេះបានកត់សម្គាល់ថា៖«ខ្ញុំជឿថា អ្វីដែលយើងកំពុងឃើញឥឡូវនេះ គឺជាការធូរស្បើយ ប៉ុន្តែការធូរស្បើយនេះ មានឱកាសគ្រប់យ៉ាងក្នុងការមានរយៈពេលខ្លី ហើយប្រែទៅជាវិបត្តិថ្មីមួយ។ ប្រសិនបើវាមានឥទ្ធិពលលើទិដ្ឋភាពយោធា យើងអាចមើលឃើញការកើតឡើងវិញនៃការរំខានថ្មីៗក្នុងការចូលទីផ្សារសម្រាប់ប្រេង និងឧស្ម័នធម្មជាតិរាវនៅឈូងសមុទ្រពែក្ស»។លោក Timofeyev បានចង្អុលបង្ហាញថា អ៊ីរ៉ង់នៅតែជាគូប្រជែងដ៏ខ្លាំងក្លាសម្រាប់សហរដ្ឋអាមេរិក៕

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់៖ សម្ព័ន្ធ​មិត្ត​ណាតូ នឹង​សន្យា​ផ្ដល់ ១៦០ពាន់លានដុល្លារ ដល់​អ៊ុយក្រែន​

2026/07/08 01:06:51 am        59
រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់ នៅថ្ងៃអង្គារ (ទី៧ ខែកក្កដា ឆ្នាំ២០២៦) នេះ បានឱ្យដឹង​​ថា សម្ព័ន្ធមិត្តអង្គការ​ណាតូ (NATO) កំពុងត្រៀមផ្តល់ជំនួយ ១៤០ពាន់លានអឺរ៉ូ (១៦០ពាន់លានដុល្លារ) សម្រាប់អ៊ុយក្រែន នៅឆ្នាំនេះ និងឆ្នាំក្រោយ ដោយពិពណ៌នាអំពីការប្តេជ្ញាចិត្តដែលបានគ្រោងទុកនេះ​ថា ជាការបញ្ជូន​​សញ្ញាមួយទៅកាន់ទីក្រុងមូស្គូថា ការ​គាំទ្រ ចំពោះ​ទីក្រុងគីវ ឥតមាន​ភាព​ប្រែប្រួល​ឡើយ។មុនកិច្ចប្រជុំកំពូលរបស់ណាតូនៅទីក្រុង Ankara ប្រទេសទួរគី លោក Johann Wadephul បានប្រាប់វិទ្យុ Deutschlandfunkថា៖ «យើងអាចផ្តល់ជំនួយចំនួន ១៤០ពាន់លានអឺរ៉ូដល់អ៊ុយក្រែន សម្រាប់ឆ្នាំ២០២៦ និងឆ្នាំក្រោយ ដោយយកតែពីការចូលរួមវិភាគទានរបស់តំបន់​អឺរ៉ុប និងប្រទេស​កាណាដា។ នេះនឹងជាសញ្ញាដ៏រឹងមាំមួយនៃការគាំទ្រដល់អ៊ុយក្រែន»។លោក Wadephul បានបន្ត​ថា ការវិវត្ត​ថ្មីៗ នៅសមរភូមិ បានបង្ហាញថា សង្គ្រាមបានចូលដល់ដំណាក់កាលមួយដែលអ៊ុយក្រែនអាចវាយប្រហាររុស្ស៊ីកាន់តែខ្លាំង ដោយបន្ថែមថា នេះបានបង្ហាញថា ការគាំទ្ររបស់លោកខាងលិច កំពុងមានឥទ្ធិពល។ លោកបានបន្ថែម​ថា ការដាក់​សម្ពាធត្រូវតែកើនឡើងបន្ថែមទៀត លើរុស្ស៊ី ដើម្បីជំរុញឱ្យប្រទេសនេះ​ត្រឡប់ទៅកាន់​តុចរចាវិញ។ជាមួយ​គ្នានេះ ដោយសំដៅទៅលើការពិភាក្សារ រវាងមេដឹកនាំអាល្លឺម៉ង់ បារាំង និងចក្រភពអង់គ្លេស នៅទីក្រុងឡុងដ្រ៍ កាលពីខែមុន លោក Wadephul បានសង្កត់ធ្ងន់​ថា៖ «អឺរ៉ុបបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមក្នុងការចរចា ដូចដែលអធិការបតីអាល្លឺម៉ង់ លោក (Friedrich) Merz បានបញ្ជាក់យ៉ាងច្បាស់ នៅទីក្រុងឡុងដ្រ៍ រួមជាមួយលោក Emmanuel Macron និងលោក Keir Starmer»៕

លោក Zelenskyy ប្រកាស​ពង្រីកការវាយប្រហារដោយយាន​ដ្រូន លើ​រុស្ស៊ី

2026/07/07 11:58:02 pm        80
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានគំរាមនៅ​ថ្ងៃអង្គារ (ទី៧ ខែកក្កដា ឆ្នាំ២០២៦) នេះ​ថា យានដ្រូន​រាប់ពាន់គ្រឿង នឹងហោះទៅកាន់ទីក្រុងមូស្គូ និង St. Petersburg ខណៈដែលអ៊ុយក្រែនពង្រីកយុទ្ធនាការវាយ​ប្រហារ​តាម​ផ្លូវអាកាសរយៈចម្ងាយឆ្ងាយរបស់ខ្លួន លើ​រុស្ស៊ី។តាម​រយៈ​ការបង្ហោះជាបន្តបន្ទាប់ នៅលើកម្មវិធីផ្ញើសារ Telegram លោក Zelenskyy បានបញ្ជាក់​ថា សង្គ្រាមបានចូលដល់ដំណាក់កាលថ្មីមួយ ដែលផ្តោតលើការគ្រប់គ្រងផ្ទៃ​មេឃ ហើយបានពិពណ៌នា អំពីការវាយប្រហារដោយយាន​ដ្រូន​រយៈចម្ងាយឆ្ងាយថា ជាធាតុសំខាន់នៃយុទ្ធសាស្ត្ររបស់អ៊ុយក្រែន។លោកបានលើក​ឡើង​ថា៖ «នៅពេលដែលយានដ្រូន​មិនមែន ១០០គ្រឿង ហោះនៅក្នុង​ទីក្រុងមូស្គូ ប៉ុន្តែគឺ ១.០០០គ្រឿង ហើយនៅពេលដែលលោក (ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin) មានអារម្មណ៍ និងឃើញវា លោកនឹងត្រូវបានផ្ដល់​យោបល់​ឱ្យផ្លាស់ទីកន្លែងណាមួយ ដែល​ហួសពីតំបន់ Urals»។លោក Zelenskyy បានបង្ហាញពី​ការវាយប្រហារដោយយានដ្រូន​នេះថា​ ជា​ការ​ធ្វើ​ឱ្យ​​អ៊ុយក្រែន​គ្រប់គ្រងបណ្ដាញ​​ប្រេងឥន្ធនៈ និងថាមពលរបស់រុស្ស៊ី ដោយនិយាយថា៖ «យើងបានកាត់ផ្តាច់ភស្តុភារ និងបានគ្រប់គ្រងទីតាំង​ប្រមូល​ផ្ដុំ​អគាប្រេងឥន្ធនៈ និងថាមពល»។រុស្ស៊ី​បាន​ថ្កោលទោស​ម្តងហើយម្តងទៀត ​ចំពោះ​ការវាយប្រហារ​ដោយយានដ្រូន​រយៈ​ចម្ងាយ​ឆ្ងាយ​របស់​អ៊ុយក្រែន​នៅលើ​ទឹកដី​របស់ខ្លួន​ថា ជា «ការវាយប្រហារ​ភេរវកម្ម» ដោយ​លើកឡើងថា ការវាយប្រហារ​ភាគច្រើន ​បានដាក់​គោល​ដៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល៕

រុស្ស៊ី៖ ការវាយប្រហាររបស់អ៊ុយក្រែនទៅលើមណ្ឌលសុខភាព គឺជាឧក្រិដ្ឋកម្មសង្គ្រាមដ៏ធ្ងន់ធ្ងរ

2026/07/07 11:55:52 pm        70
លោក Rodion Miroshnik ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំក្រសួងការបរទេស បានប្រាប់សារព័ត៌មាន TASSថាការវាយប្រហារកំណត់គោលដៅទៅលើមណ្ឌលសុខភាព និងការវាយប្រហារលើជីវិតរបស់បុគ្គលិកពេទ្យ និងអ្នកជំងឺ គឺជាឧក្រិដ្ឋកម្មសង្គ្រាមដ៏ធ្ងន់ធ្ងរ។ លោក Miroshnik បានសរសេរនៅលើបណ្តាញ Telegram របស់លោកថា៖«ក្នុងអំឡុងពេលមួយសប្តាហ៍កន្លងមក មណ្ឌលសុខភាព និងយានយន្តអនាម័យ ត្រូវបានវាយប្រហារដោយយោធាអ៊ុយក្រែន នៅក្នុងតំបន់ Zaporozhye និង Kherson ក៏ដូចជានៅក្នុងសាធារណរដ្ឋប្រជាមានិត Donetsk»។លោកបានសង្កត់ធ្ងន់ថា៖«ក្រុមអ្នកគាំទ្រជាតិនិយម បានមិនអើពើនឹងបទដ្ឋាននៃច្បាប់មនុស្សធម៌អន្តរជាតិដោយបើកចំហ ហើយបានធ្វើការវាយប្រហារដោយចេតនាជាបន្តបន្ទាប់ទៅលើមណ្ឌលសុខភាព និងការប៉ុនប៉ងប្រឆាំងនឹងជីវិតរបស់ទាំងគ្រូពេទ្យ និងអ្នកជំងឺ ដែលជាឧក្រិដ្ឋកម្មសង្គ្រាមដ៏ធ្ងន់ធ្ងរ»។អ្នកការទូតរូបនេះ បានកត់សម្គាល់ថា សមាជិកក្រុមរថយន្តសង្គ្រោះបន្ទាន់ចំនួនបីនាក់ បានរងរបួស នៅក្នុងការវាយប្រហារដោយយានដ្រូនលើរថយន្តរបស់ពួកគេ នៅក្នុងទីក្រុង Gorlovka ក្នុងសាធារណរដ្ឋប្រជាមានិត Donetsk។ ការវាយប្រហារស្រដៀងគ្នានេះ បានធ្វើឲ្យសមាជិកក្រុមរថយន្តសង្គ្រោះបន្ទាន់ពីរនាក់ រងរបួស នៅក្នុងតំបន់ Zaporozhye។ មណ្ឌលសុខភាពជនបទមួយ ត្រូវបានខូចខាតនៅក្នុងភូមិ Semyonovka ក្នុងតំបន់ Kherson។ លើសពីនេះ ការវាយប្រហារដោយយានដ្រូនបានបំផ្លាញដំបូលមន្ទីរពេទ្យមួយ នៅក្នុងសង្កាត់ Kievsky នៃទីក្រុង Donetsk៕

អ្នកការទូត៖ រុស្ស៊ីអំពាវនាវឲ្យមានកិច្ចប្រឹងប្រែងរួមគ្នា ដើម្បីប្រឆាំងនឹងអាណានិគមនិយមឌីជីថលថ្មី

2026/07/07 11:53:07 pm        52
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Alexander Alimov បានថ្លែងនៅក្នុងកិច្ចសន្ទនាសកលរបស់អង្គការសហប្រជាជាតិស្តីពីការគ្រប់គ្រង AI ថា រុស្ស៊ីតស៊ូមតិសម្រាប់ប្រព័ន្ធបទប្បញ្ញត្តិអន្តរជាតិដ៏យុត្តិធម៌សម្រាប់បញ្ញាសិប្បនិម្មិត ដោយអំពាវនាវឲ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីទប់ស្កាត់អាណានិគមនិយមឌីជី ថលថ្មី។ យោងតាមលោក Alimov រុស្ស៊ីមានគោលបំណងដោះស្រាយបញ្ហាប្រឈមនៃការអភិវឌ្ឍ និងសន្តិសុខក្នុងបញ្ញាសិប្បនិម្មិត។ នេះរួមបញ្ចូលទាំងការភ្ជាប់គម្លាតឌីជីថល ការជំរុញផលិតភាពការងារ និងការផ្តល់នូវការចូលប្រើប្រាស់បច្ចេកវិទ្យា ថាមពលកុំព្យូទ័រ និងទិន្នន័យមូលដ្ឋានដោយមិនរើសអើង។ គោលបំណងនេះក៏ពាក់ព័ន្ធនឹងការអភិវឌ្ឍគំរូប្រភពបើកចំហ ខណៈពេលដែលធានាសុវត្ថិភាព និងសិទ្ធិមនុស្ស។អ្នកការទូតរូបនេះ បានកត់សម្គាល់ថា៖«យើងត្រូវតែធានាថា អ្នកបង្កើត AI គោរពតាមច្បាប់របស់ប្រទេសដែលបច្ចេកវិទ្យារបស់ពួកគេ ត្រូវបានដាក់ពង្រាយ។ យើងតស៊ូមតិជាប់លាប់សម្រាប់ការបង្កើត និងការអនុវត្តប្រព័ន្ធ AI ដែលគួរឲ្យទុកចិត្ត ដើម្បីធានាបាននូវកម្រិតសុវត្ថិភាពគ្រប់គ្រាន់»។លោក Alimov បានសង្កត់ធ្ងន់ថា៖«គោលដៅចុងក្រោយនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើងជាមួយរដ្ឋដទៃទៀត គឺការកសាងក្របខណ្ឌបទប្បញ្ញត្តិអន្តរជាតិដ៏យុត្តិធម៌មួយសម្រាប់បច្ចេកវិទ្យា AI។ ក្របខណ្ឌនេះ ត្រូវតែស្របតាមគោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ ជាចម្បងគឺការគោរពចំពោះសមភាពអធិបតេយ្យភាពរបស់រដ្ឋ និងការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ពួកគេ។ តួអង្គមិនមែនរដ្ឋដែលចូលរួមក្នុងកិច្ចសន្ទនាសកល មិនថាអ្នកបង្កើត ឬអ្នកជំនាញ ត្រូវបានគេរំពឹងថា នឹងជួយដល់កិច្ចខិតខំប្រឹងប្រែងដើម្បីកសាង និងពង្រឹងទំនុកចិត្តរវាងប្រជាជាតិនានា និងធានាបាននូវកិច្ចសហប្រតិបត្តិការអន្តរ ជាតិ។ មានតែការងារសហការបែបនេះទេដែលអាចធានាបាននូវការទប់ស្កាត់អាណានិគមនិយមឌីជី ថលថ្មី»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនប៉ាឡេស្ទីនជម្លៀសខ្លួនស្វាគមន៍កងកម្លាំងអន្តរជាតិនៅហ្កាហ្សា និងអំពាវនាវឲ្យកសាងផ្ទះសម្បែងរបស់ពួកគេឡើងវិញ
07/27/2026 09:07 PM
ពលរដ្ឋវិលត្រឡប់ទៅកាន់តំបន់ភាគខាងត្បូងលីបង់វិញ ក្រោយការដកទ័ពរបស់អ៊ីស្រាអែល
07/27/2026 08:07 PM
ប្រធានាធិបតីហ្វីលីពីន លោក Marcos ប្រាប់​ថា ប្រហែលដល់ពេលត្រូវពិនិត្យ​ថាមពលនុយក្លេអ៊ែរ​ឡើង​វិញ​
07/27/2026 08:07 PM
EU បញ្ចូន​យន្តហោះ និងអ្នកពន្លត់អគ្គិភ័យទៅជួយ​ទប់ទល់​ចំហេះ​ព្រៃ នៅបារាំង និងអេស្ប៉ាញ
07/27/2026 08:07 PM
ប្រធានាធិបតីអ៊ុយក្រែន ធ្វើដំណើរទៅដល់អង់គ្លេស សម្រាប់ជំនួបជាមួយលោកនាយករដ្ឋមន្រ្តី Burnham
07/27/2026 08:07 PM
ទីក្រុង​ប៉េកាំង​ជំរុញឱ្យសហរដ្ឋអាមេរិកឈប់​គំរាមកំហែងដាក់ទណ្ឌកម្ម លើ​ក្រុមហ៊ុន AI របស់ចិន
07/27/2026 08:07 PM
កងកម្លាំងអ៊ីស្រាអែល វាយប្រហារទីក្រុងជាច្រើននៅតំបន់វ៉េសប៊ែង ខណៈអំពើហិង្សាកាន់តែអាក្រក់ទៅ
07/27/2026 08:07 PM
អ្នកស្ម័គ្រចិត្តដំបូងទទួលវ៉ាក់សាំងបង្ការជំងឺអេបូឡា ជាផ្នែកមួយនៃការសាកល្បងរបស់សាកលវិទ្យាល័យ Oxford
07/27/2026 08:07 PM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម
07/27/2026 07:07 PM
នគរបាល​ទីក្រុងប៊ែរឡាំង បាញ់សម្លាប់ជនសង្ស័យសំខាន់ ក្នុងការវាយប្រហារដ៏សាហាវ
07/27/2026 07:07 PM