កងកម្លាំងប្រដាប់អាវុធយេម៉ែន ព្រមានក្រុមហ៊ូទីឲ្យបញ្ឈប់ការបន្តគំរាមកំហែងដល់សន្តិសុខសមុទ្រក្រហម
សង្គ្រាមលើអ៊ីរ៉ង់ ត្រូវបានកំណត់ជារបៀបវារៈកំពូលក្នុងជំនួបរវាង លោកTrump និងលោក Netanyahu
ក្តីសង្ឃឹមនៃការវិលត្រឡប់ទៅរកផ្នែកការទូតវិញ ខណៈអាមេរិក-អ៊ីរ៉ង់បានផ្អាកប្រយុទ្ធគ្នារយៈពេលបីថ្ងៃ
UN៖ សកម្មភាពរបស់អ៊ីស្រាអែលនៅលីបង់អាចចាត់ទុកថា ជា«ឧក្រិដ្ឋកម្មសង្គ្រាម»

ព័ត៌មានអន្តរជាតិ

កងទ័ពអាកាសអ៊ីស្រាអែល និងក្រិក ចាប់​ផ្ដើម​សមយុទ្ធរួមគ្នាឡើង​វិញ​ ក្រោយ​ផ្អាក​យ៉ាង​យូរ​

2026/07/07 02:07:21 am        79
យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល នៅថ្ងៃចន្ទ (ទី៦ ខែកក្កដា ឆ្នាំ២០២៦) នេះ​ បានឱ្យដឹង​ថា កងទ័ពអាកាសអ៊ីស្រាអែល និងក្រិក បានចាប់​ផ្ដើម​សមយុទ្ធយោធារួមគ្នាឡើងវិញ បន្ទាប់ពីបាន​ផ្អាកយ៉ាង​យូរ ដោយសារ​សង្គ្រាមអ៊ីស្រាអែល នៅតំបន់​ហ្កាហ្សា ព្រម​ទាំង​នៅ​ប្រទេស​លីបង់ និងអ៊ីរ៉ង់។ទូរទស្សន៍ Channel 12 បានផ្សាយ​ថា «កងទ័ពអាកាសបានត្រឡប់មកហ្វឹកហាត់ជាមួយកងទ័ពអាកាសរបស់​ក្រិកវិញហើយ​ បន្ទាប់ពីការហ្វឹកហាត់រួមគ្នាបែប​នេះ មិនបានកើតឡើងក្នុង​រយៈពេលដ៏​យូរ ដោយសារតែសង្គ្រាម​»។ ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ​បានបន្ថែមថា វីដេអូដែលចេញផ្សាយដោយកងទ័ពអាកាសក្រិក បង្ហាញពីយន្តហោះអ៊ីស្រាអែលកំពុងចាក់ប្រេងយន្តហោះចម្បាំង F-16 របស់ក្រិក ក្នុងអំឡុងពេលហោះហើរ នៅ​ពី​លើសមុទ្រ Aegean។ទូរទស្សន៍​នេះ​បានឱ្យ​ដឹង​ទៀត​ថា «កិច្ចសហប្រតិបត្តិការ រវាងកងទ័ពអាកាសអ៊ីស្រាអែល និងក្រិកនេះ មិនមែនជាជម្រើសចៃដន្យឡើយ​។ វាគឺ​ជាផ្នែកមួយនៃផែនការយុទ្ធសាស្ត្រទូលំទូលាយដែលកំពុងលេចចេញជារូបរាងនៅក្នុងតំបន់»។កងទ័ពអ៊ីស្រាអែលបាន​ធ្វើ​សង្គ្រាមនៅតំបន់ហ្កាហ្សា ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ ដោយ​បានសម្លាប់មនុស្សជាង ៧៣.០០០នាក់។ អ៊ីស្រាអែលក៏បានបើកការវាយលុករួមគ្នា ជាមួយសហរដ្ឋអាមេរិក នៅ​អ៊ីរ៉ង់កាល​ពី​ថ្ងៃទី២៨ ខែកុម្ភៈ ដែលបង្កឱ្យមានការប្រយុទ្ធគ្នាអស់រយៈពេលជាច្រើនសប្តាហ៍នៅទូទាំងតំបន់៕

វិមានក្រឹមឡាំង៖ ប៉ូឡូញត្រូវគិតអំពីសន្តិសុខ ខណៈពេលកំពុងផលិតយានដ្រូនសម្រាប់អ៊ុយក្រែន

2026/07/07 02:05:23 am        73
អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន Vesti លោក Pavel Zarubinថា ប្រទេសប៉ូឡូញគួរតែគិតអំពីសន្តិសុខរបស់ខ្លួន បន្ទាប់ពីក្រសួងការពារជាតិរុស្ស៊ីបានបោះពុម្ពផ្សាយអាសយដ្ឋានរបស់សហគ្រាសដែលផលិតយានដ្រូនសម្រាប់អ៊ុយក្រែន។ ដោយធ្វើអត្ថាធិប្បាយអំពី«រឿងរ៉ាវភ័យរន្ធត់» អំពីការវាយប្រហារដែលអាចកើតមានលើទឹកដីរបស់ប្រទេសនេះ ដែលត្រូវបានពិភាក្សានៅក្នុងសារព័ត៌មានលោកខាងលិច លោកបាននិយាយថា៖«ក្នុងករណីណាក៏ដោយ វាសមហេតុផលសម្រាប់ពួកគេក្នុងការគិត» ។ «មានសហគ្រាសជាច្រើននៅលើទឹកដីនៃប្រទេសប៉ូឡូញដែលផលិតយានដ្រូន ដែលបន្ទាប់មកហោះហើរក្នុងទិសដៅរបស់យើង ដែលវាយប្រហារយោធារបស់យើង ហើយជាការពិតណាស់ ការធ្វើបែបនេះ គឺមិនមែនជារឿងល្អទេ៕«ខ្ញុមិនចង់ក្លាយជាអ្នកទស្សន៍ទាយអំពីមហន្តរាយទេ ប៉ុន្តែរឿងនេះ កំពុងកើតឡើងនៅលើទឹកដីនៃប្រទេសប៉ូឡូញគឺជាការពិត។ អ្នកចាំបានថា ការបោះពុម្ពផ្សាយរបស់ក្រសួងការពារជាតិរបស់យើងអំពីបញ្ជីសហគ្រាសដែលមានទីតាំងរបស់ពួកគេ នៅក្នុងប្រទេសអឺរ៉ុបជាច្រើន»៕

វិមានក្រឹមឡាំង៖ គោលជំហរអ៊ុយក្រែនរបស់ប្រធានាធិបតីអាមេរិកមិនផ្លាស់ប្តូរ

2026/07/07 02:03:04 am        47
វិមានក្រឹមឡាំងនិយាយនៅថ្ងៃចន្ទនេះថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump មាននូវគោលជំនហរមិនផ្លាស់ប្តូរច្រើននោះទេ លើជម្លោះនៅអ៊ុយក្រែន ហើយការលើកឡើងថា លោក Trump តែងតែផ្លាស់ប្តូរចិត្តរបស់លោកចំពោះវិធានបទមួយនេះ គឺពុំពិតនោះទេ ។លោក Dmitry Peskov គឺជាអ្នកនាំពាក្យរបស់វិមានក្រឹមឡាំងនិយាយថា ការលើកឡើងថា លោក Trumpផ្លាស់ប្តូរគំនិតចំពោះសង្រ្គាមអ៊ុយក្រែន គឺមិនពិតនោះទេ ។លោកថា រឿងដែលសំខាន់ជាងគេបំផុតនោះ គឺលោកបើកទូលាយស្តាប់ព័ត៌មានដែលលោក Putinទាក់ទងទៅលោក ។ ទី ២ ទាំងលោកប្រធានាធិបតី Putin និងលោកប្រធានាធិបតី Trump យល់ថា ការទំនាក់ទំនងរបស់ពួកគេ ត្រូវបន្តនៅក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ ។គួរឲ្យដឹងថា លោក Trump បាននិយាយជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin តាមទូរស័ព្ទរយៈពេលជិត ៩០នាទី កាលពីថ្ងៃសៅរ៍ មុនកិច្ចប្រជុំកំពូលអង្គការណាតូ នាសប្តាហ៍នេះ នៅប្រទេសទួរគី ។ លោក Trump បាននិយាយផងដែរជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ។កិច្ចខិតខំផ្នែកការទូតរបស់លោក Trumpដែលយុទ្ធនាការបោះឆ្នោតរបស់លោកសន្យាថា នឹងបញ្ចប់សង្រ្គាមអ៊ុយក្រែនភ្លាមៗនោះ បានផ្អាកភាគច្រើន ខណៈទីក្រុងវ៉ាស៊ីនតោនផ្តោតសំខាន់លើសង្រ្គាមជាមួយអ៊ីរ៉ង់ ៕

ឥណ្ឌូនេស៊ី និងសិង្ហបុរី សន្យាពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តរវាងប្រទេសទាំង ២

2026/07/07 02:01:13 am        55
ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Prabowo Subianto និងនាយករដ្ឋមន្រ្តីសិង្ហបុរីលោក Lawrence Wong បានជួបពិភាក្សាការងារនៅថ្ងៃចន្ទនេះ ហើយនិងសន្យាពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ នៅលើវិស័យជាច្រើន រួមទាំងវិស័យពាណិជ្ជកម្ម ការវិនិយោគ និងការទំនាក់ទំនង ។មេដឹកនាំទាំង ២ បានចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ២៦ និងអនុស្សរណៈយោគយល់ រួមមានកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលចំនួន ១៨ និងកិច្ចព្រមព្រៀងរវាងធុរកិច្ច និងធុរកិច្ចចំនួន ៨ ។លោក Prabowo និយាយថា លទ្ធផលនេះ ឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការធំទូលាយ និងស៊ីជម្រៅកើនឡើងរវាងឥណ្ឌូនេស៊ី និងសិង្ហបុរី ។លោកបន្តថា ពួកយើងសហការទំនាក់ទំនងរបស់ពួកយើងលើគ្រប់វិស័យ ហើយពួកយើងមើលឃើញការបង្កើននៅក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការទំនាក់ទំនង ស្ទើតែគ្រប់វិស័យទាំងអស់ ។ខណៈពេលនោះដែរ លោក Lawrence និយាយថា ជាមួយនឹងទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគកាន់តែច្រើន ពួកយើងបានប្តេជ្ញាចិត្តផងដែរចំពោះការពង្រឹងភាពធន់នៃខ្សែចង្វាក់ផ្គត់ផ្គង់របស់ពួកយើង ដើម្បីឲ្យប្រទេសរបស់ពួកយើងអាចគាំទ្រគ្នាល្អប្រសើរជាងនេះ ពេលដែលពួកយើងត្រៀមខ្លួនចំពោះរាល់បញ្ហាដែលកើតឡើងដោយមិនបានស្មានដល់ ៕

មនុស្សរាប់ម៉ឺននាក់នៅប្រទេសឥណ្ឌា ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មរបស់សម្តេចសង្ឃ Dalai Lama

2026/07/07 01:58:10 am        44
ពលរដ្ឋទីបេតិ៍និរទេសខ្លួន និងពុទ្ធបរិស័ទ បានជួបជុំគ្នានៅប្រទេសឥណ្ឌានាថ្ងៃចន្ទនេះ ដើម្បីប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៩១វស្សារបស់សម្តេចសង្ឃ Dalai Lama ជាមួយនឹងពិធីបួងសួង និងពិធីបុណ្យបែបសាសនា ស្របពេលដែលមេដឹកនាំសាសនាអង្គនេះ សម្តែងធម៌ទេសនាទៅកាន់បរិស័ទនៅតំបន់ភ្នំហិម៉ាឡៃ Ladakh ។ពិធីចម្រើនព្រះជន្មនេះដែរ បានរៀបចំឡើងនៅទូទាំងប្រទេសឥណ្ឌា រួមទាំងនៅទីក្រុង Dharamsala និងទីក្រុង Shimla ជាទីដែលព្រះសង្ឃ បួងសួងឲ្យម្ចាស់ជ័យលាភីណូបែលសន្តិភាពអង្គនេះ មានព្រះជន្មយឺនយូរ ។សម្តេចសង្ឃ Dalai Lama ត្រូវបានគេចាត់ទុកថាស្ថិតនៅក្នុងចំណោមមេដឹកនាំសាសនាដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោក ជាមួយនឹងការគោរពលើសពីក្នុងសាសនាព្រះពុទ្ធ លើកលែងតែទីក្រុងប៉េកាំង ដែលចាត់ទុកព្រះអង្គថាជា សង្ឃផ្តាច់ខ្លួន និងព្យាយាមអូសទាញជំនឿឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ព្រះអង្គ ។ ទីក្រុងប៉េកាំងនិយាយយ៉ាងទទូចថា មេដឹកនាំសាសនាមួយនេះ ត្រូវតែមានការយល់ព្រមលើអ្នកស្នងតំណែង ដែលជាមរតកសល់ពីសម័យអធិរាជ ៕

រដ្ឋមន្ត្រី៖ ស៊ែរប៊ីនឹងមិនដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីឡើយ

2026/07/07 01:51:17 am        39
រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិស៊ែរប៊ី លោក Nenad Popovic បាននិយាយនៅពេលលោកថ្លែងនៅក្នុងសម័យប្រជុំមួយជាផ្នែកមួយនៃការតាំងពិព័រណ៍ឧស្សាហកម្មអន្តរជាតិ Innoprom លើកទី ១៦ថា ប្រទេសនេះនឹងមិនដាក់ទណ្ឌកម្មលើរុស្ស៊ីទេ ទោះបីជាមានសម្ពាធយ៉ាងខ្លាំងក៏ដោយ។ លោកបាននិយាយថា៖«យើងមិនបានដាក់ទណ្ឌកម្មទេ ហើយក៏នឹងមិនដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីដែរ។ យើងកំពុងប្រឈមនឹងសម្ពាធយ៉ាងខ្លាំង និងការគំរាមកំហែងនយោបាយជាក់ស្តែង។ យើងរឹងមាំ ហើយយើងដឹងថា មិត្តរបស់យើងគឺជានរណា»។លោកបានលើកឡើងថា៖«សហភាពអឺរ៉ុប គឺជាដៃគូសេដ្ឋកិច្ចចម្បងរបស់ស៊ែរប៊ី ប៉ុន្តែស្ថានភាពកំពុងផ្លាស់ប្តូរ។ វិស័យថាមពលទាំងមូលពឹងផ្អែកយ៉ាងខ្លាំងទៅលើរុស្ស៊ី។ យើងមានការផ្គត់ផ្គង់ឧស្ម័នដែលអាចទុកចិត្តបំផុត និងលក្ខខណ្ឌល្អបំផុត» ដោយបន្ថែមថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរគឺមានសារៈសំខាន់ខ្លាំងណាស់ មិនត្រឹមតែនៅក្នុងវិស័យថាមពលប៉ុណ្ណោះទេ។លោកបានកត់សម្គាល់ថា៖«ទណ្ឌកម្មគឺជាវិធានការអយុត្តិធម៌បំផុត ពួកគេមិនផ្តល់លទ្ធផលទេ។ មិនមានប្រទេសតែមួយដែលនិយាយអំពីអធិបតេយ្យភាពដោយគ្មានអធិបតេយ្យភាពឧស្សាហកម្មនោះទេ។ មនុស្សគ្រប់គ្នា កំពុងរង់ចាំការលើកលែងទណ្ឌកម្ម ដោយដឹងថា ទីផ្សាររុស្ស៊ីមានសក្តានុពលដ៏អស្ចារ្យ»៕

នាយករដ្ឋមន្ត្រីរុស្ស៊ី៖ រុស្ស៊ី និងបេឡារុស បង្កើតប្រព័ន្ធដឹកជញ្ជូនរួមសម្រាប់រដ្ឋសហភាព

2026/07/07 01:49:53 am        64
នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin បាននិយាយនៅក្នុងកិច្ចប្រជុំជាមួយសមភាគីបេឡារុស លោក Alexander Turchin នៅខាងក្រៅព្រឹត្តិការណ៍តាំងពិព័រណ៍ឧស្សាហកម្មអន្តរជាតិ Innopromថា រុស្ស៊ី និងបេឡារុស កំពុងបង្កើតប្រព័ន្ធដឹកជញ្ជូនរួមសម្រាប់រដ្ឋសហភាពនេះ។ លោកបាននិយាយថា៖«យើងក៏កំពុងបង្កើតប្រព័ន្ធដឹកជញ្ជូនរួមសម្រាប់រដ្ឋសហភាពផងដែរ។ សេវាកម្មរថភ្លើងដឹកអ្នកដំណើររវាងតំបន់ជិតខាង បានចាប់ផ្តើម នៅថ្ងៃទី ០២ ខែមេសា ដែលប្រធានាធិបតីរបស់យើងបានព្រមព្រៀងគ្នាលើរឿងនេះ»។លោក Mishustin បានបន្ថែមថា សេវានេះគឺសំដៅទៅលើផ្លូវជាយក្រុងគឺពីទីក្រុង Smolenskទៅទីក្រុងOrsha និងពីក្រុង Smolensk ទៅកាន់ទីក្រុងVitebsk។ លោកនាយករដ្ឋមន្ត្រីរុស្ស៊ីបានកត់សម្គាល់ថា៖«ការតាំងពិព័រណ៍ឧស្សាហកម្មអន្តរជាតិ Innoprom លើកទី២ នឹងប្រព្រឹត្តទៅនៅទីក្រុងមីនស្ក៍ នៅដើមខែតុលា ហើយខ្ញុំប្រាកដណាស់ថា វានឹងផ្តល់កម្លាំងចលករដល់ការអភិវឌ្ឍរួមគ្នារបស់យើង»៕

ការវាយប្រហារដោយយាន​ដ្រូន​របស់អ៊ីស្រាអែល សម្លាប់មនុស្ស ៤នាក់ នៅភាគខាងត្បូងលីបង់

2026/07/07 01:48:54 am        87
មនុស្សយ៉ាង​ហោច​ណាស់ ៤នាក់ រួមមាន​ស្ត្រី ៣នាក់ផង​ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយាន​ដ្រូន​របស់អ៊ីស្រាអែល នៅភាគខាងត្បូងនៃ​ប្រទេសលីបង់ នា​ថ្ងៃចន្ទ (ទី៦ ខែកក្កដា ឆ្នាំ២០២៦) នេះ​ ដោយ​ហេតុការណ៍នេះ​នៅ​តែ​កើតឡើង​ បើ​ទោះបីជាមានកិច្ចព្រមព្រៀងក្របខ័ណ្ឌសម្របសម្រួលដោយសហរដ្ឋអាមេរិកក៏ដោយ។​ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់លីបង់។ទីភ្នាក់ងារសារព័ត៌មានរដ្ឋ NNA បានរាយការណ៍ថា យានដ្រូន​បានបាញ់មីស៊ីលមាន​ប្រព័ន្ធ​នាំផ្លូវ​ទៅលើរថយន្តមួយ​គ្រឿង​ដែលកំពុងឆ្លងកាត់នៅជិតវិទ្យាស្ថានបណ្តុះបណ្តាលគ្រូបង្រៀនមួយកន្លែង ក្នុងទីក្រុង Nabatieh al-Fawqa ដោយបានបណ្ដាល​ឱ្យ​មនុស្ស ៤នាក់បាត់បង់ជីវិត​។គួរបញ្ជាក់​ថា អ៊ីស្រាអែលបានបន្តវាយប្រហារស្ទើរតែរាល់ថ្ងៃ នៅក្នុងប្រទេសលីបង់ ទោះបីជាមានកិច្ចព្រមព្រៀងក្របខ័ណ្ឌគាំទ្រ​ដោយសហរដ្ឋអាមេរិកដែលបានចុះហត្ថលេខាកាល​ពី​ថ្ងៃទី២៦ ខែមិថុនា រវាងលីបង់ និងអ៊ីស្រាអែលករ៏ដោយ​។ កិច្ច​ព្រម​ព្រៀង​នោះ តម្រូវ​ឱ្យមាន​ការដកទ័ពរបស់អ៊ីស្រាអែលចេញពីទឹកដីលីបង់ទាំងអស់ជាដំណាក់កាល ដោយចាប់ផ្តើមជាមួយនឹងតំបន់សាកល្បងចំនួន​ ២ ដែលមិនត្រូវ​បានបញ្ជាក់​៕

ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យអេស្ប៉ាញព្យាយាមពន្លត់ភ្លើងឆេះព្រៃនៅឧទ្យានជាតិ Sierra de Espeda

2026/07/07 01:48:19 am        52
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានព្យាយាមពន្លត់ភ្លើងឆេះព្រៃនៅតំបន់ភាគខាងកើតប្រទេសអេស្ប៉ាញ ពេញមួយយប់រហូតដល់ថ្ងៃចន្ទនេះ ស្របពេលកដែលអណ្តាតភ្លើងបានរីករាលដាលខ្លាំងចូលទៅក្នុងឧទ្យានជាតិ Sierra de Espeda ក្នុងនោះក្រុមការងារព្យាយាមទប់ស្កាត់ភ្លើងឆេះព្រៃនេះ ក្រោមស្ថានភាពកាន់តែអាក្រក់ខ្លាំង ។ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យព្យាយាមទប់ស្កាត់នៅខាងក្រោម ក្នុងនោះយន្តហោះពន្លត់អគ្គិភ័យ បានចូលរួមប្រតិបត្តិការផងដែរ ។ រូបភាពដែលបានចេញនៅថ្ងៃចន្ទនេះ ឃើញក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ កំពុងព្យាយាមពន្លត់អណ្តាតភ្លើងនៅតាមជើងភ្នំ ខណៈផ្សែងយ៉ាងក្រាស់ផុសពីលើភ្លើងឆេះព្រៃ ហើយអណ្តាតភ្លើងរីករាលដាលឆ្លងកាត់ដីព្រៃស្ងួត ។អង្គភាពសង្រ្គោះបន្ទាន់យោធា(UME)របស់អេស្ប៉ាញ ត្រូវបានដាក់ពង្រាយ ដើម្បីជួយគាំទ្រក្រុមភ្នាក់ងារពន្លត់អគ្គិភ័យក្នុងតំបន់ ក្នុងនោះក្រុមមន្រ្តី ១១០នាក់ និងរថយន្តពន្លត់អគ្គិភ័យ ៤៧គ្រឿង បានចុះប្រតិបត្តិការនៅនឹងកន្លែង ។ក្រុមឆ្លើយតបសង្រ្គោះបន្ទាន់ជាង ២០០នាក់ រួមទាំងក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ និងអង្គភាពអាកាសចំនួន ១២ បានពាក់ព័ន្ធនឹងប្រតិបត្តិការពន្លត់ភ្លើងឆេះព្រៃនេះ ។ខណៈពេលនោះដែរ ទីភ្នាក់ងារឧតុនិយមអេស្ប៉ាញ បានព្រមានថា សីតុណ្ហភាពអាចនឹងកើនឡើងដល់ ៣៥អង្សាសេ ក្នុងនោះសំណើមនឹងធ្លាក់ចុះក្រោម ២០ភាគរយ ហើយខ្យល់បក់នៅទិសអាគ្នេយ៍ នឹងបង្កើនល្បឿនដល់ ៤០គ.ម ក្នុង ១ម៉ោង ដែលវានឹងធ្វើឲ្យកាន់តែស្មុគស្មាញបន្ថែមទៀតដល់កិច្ចខិតខំគ្រប់គ្រងភ្លើងឆេះព្រៃ ៕

លោក Katz ព្រមានបណ្ដា​ថ្នាក់​ដឹកនាំអ៊ីរ៉ង់ ក្នុងអំឡុងពេលមាន​ពិធីបុណ្យសព លោក​ Khamenei

2026/07/07 01:45:38 am        61
រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz នៅ​ថ្ងៃចន្ទ (ទី៦ ខែកក្កដា ឆ្នាំ២០២៦) នេះ​ បានគំរាមកំហែងបណ្ដា​ថ្នាក់ដឹកនាំអ៊ីរ៉ង់ដែលចង់បំផ្លាញអ៊ីស្រាអែល ដោយបន្ថែមថា គឺ​អ៊ីស្រាអែលទៅវិញទេ​ដែលបានកម្ចាត់មេដឹកនាំត្រូវបានសម្លាប់ គឺ​លោក Ali Khamenei។ការអត្ថាធិប្បាយបែបនេះ​របស់លោក Katz បានកើតឡើងក្នុង​ពេលដែលអ៊ីរ៉ង់រៀបចំពិធីបុណ្យសពរយៈពេល​ជា​ច្រើនថ្ងៃ សម្រាប់លោក Khamenei។ បន្ទាប់ពីបានតម្កល់ឲ្យ​មាន​ការ​ចូល​គោរព​ជាសាធារណៈ​រយៈពេល ២ថ្ងៃ នៅឯអគារ​សាសនា Grand Mosalla នៃទីក្រុងតេអេរ៉ង់ សាកសពរបស់លោក Khamenei បានចាប់ផ្តើមដង្ហែឆ្លងកាត់រដ្ឋធានី ដែល​មាន​មនុស្សយ៉ាងច្រើនកុះករអមដំណើរ​។ប្រព័ន្ធ​ផ្សព្វផ្សាយ​ CNN បាន​រាយការណ៍ដោយ​យោង​​អ្នកនាំពាក្យមួយ​រូប​ថា លោក Katz បានបញ្ជាក់​ថា មេដឹកនាំអ៊ីរ៉ង់ណាដែល «ព្យាយាមជំរុញផែនការបំផ្លាញអ៊ីស្រាអែលនឹងត្រូវបាន​រារាំង»។ លោក Katz ត្រូវបានដកស្រង់សម្តី ដែល​បាន​និយាយថា «លោក Khamenei ដែលពិធីបុណ្យសពរបស់លោក កំពុងប្រព្រឹត្តទៅនាពេល​នេះ ត្រូវបានកម្ចាត់ដោយអ៊ីស្រាអែល ដោយសារតែលោក​បានផ្តួចផ្តើម និងដឹកនាំផែនការបំផ្លាញអ៊ីស្រាអែល នៅក្នុងប្រទេសអ៊ីរ៉ង់ និងនៅទូទាំងតំបន់»។លោកបានបន្ថែមថា ការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ «បានលុបបំបាត់ការគំរាមកំហែងអត្ថិភាព​ភ្លាមៗ ដែលអ៊ីស្រាអែលកំពុងប្រឈមជាមួយ​ និងបានបំផ្លាញសមត្ថភាពយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់យ៉ាងធ្ងន់ធ្ងរ»។គួរបញ្ជាក់​ថា លោក Khamenei និងសមាជិកគ្រួសារដទៃទៀត ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារកាលពី​ថ្ងៃទី២៨ ខែកុម្ភៈ នៅពេលដែលអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែកលើគោលដៅ នៅ​អ៊ីរ៉ង់ នៅដើមដំបូងនៃ​​សង្គ្រាម៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្រ្ដីក្រសួងសុខាភិបាល៖ មន្ទីរពេទ្យគន្ធបុប្ផាជានិម្មិតរូបនៃការជួយសង្រ្គោះកុមារនៅកម្ពុជាប្រកបដោយក្តីករុណា គុណភាព និងក្តីសង្ឃឹម
07/28/2026 12:07 PM
Chelsea បើកការចរចានាំយក Jordan Henderson និង Danny Welbeck មកបន្ថែម​បទពិសោធន៍​ក្នុងក្រុម
07/28/2026 12:07 PM
អាជ្ញាធរ​ខេត្តកំពង់ស្ពឺ កំពុងជួសជុលពង្រីកបន្ថែមតួផ្លូវជាតិលេខ៤៦ទៅរមណីយដ្ឋានព្រះសុរាម្រិតកុសមៈ-ឧទ្យានជាតិគីរីរម្យ
07/28/2026 12:07 PM
អគ្គនាយកក្រុមហ៊ុន Minebea៖ បញ្ហាព្រំដែនរវាងកម្ពុជា និងថៃ មិនប៉ះពាល់ដល់ប្រតិបត្តិការវិនិយោគនៅកម្ពុជាឡើយ
07/28/2026 12:07 PM
កីឡារាំកម្ពុជា៖ ការឈ្នះមេដាយ ៦៩គ្រឿងពីជើងឯកអាស៊ាននៅម៉ាឡេស៊ី ជាការ​បំបែក​កំណត់​ត្រា​ថ្មី​ប្រកប​ដោយភាពជោគជ័យជូនជាតិ
07/28/2026 12:07 PM
ក្រសួងការងារ ចាប់ផ្តើមចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ រយៈពេល ៣ ថ្ងៃ
07/28/2026 12:07 PM
មន្ត្រី​ជាន់ខ្ពស់វប្បធម៌៖ «យុវជនកម្ពុជា គ្រប់រូបជាសសរទ្រូង នៃប្រទេសជាតិ ជា​អ្នក​បន្ត​វេនប្រកបដោយថាមពល»
07/28/2026 12:07 PM
សមត្ថកិច្ចបង្ក្រាបករណីរក្សាទុក និងជួញដូរសម្ភារៈ​ឆបោក​អនឡាញទ្រង់ទ្រាយធំ
07/28/2026 12:07 PM
ក្រសួងមុខងារសាធារណៈ៖ មន្រ្ដីអវត្តមានធ្វើជំរឿនដោយគ្មានហេតុផលប្រឈមការកាត់ឈ្មោះពីក្របខណ្ឌ
07/28/2026 12:07 PM
ថ្នាក់ដឹកនាំ និងកីឡាករ-កីឡាការិនីឃីកបុកស៊ីង ស្ម័គ្រចិត្តបន្ដបរិច្ចាគឈាម ក្រោមស្មារតី «ខ្មែរជួយខ្មែរ»
07/28/2026 11:07 AM