លោក Trump ប្រាប់​ពីកិច្ចចរចា «ល្អ» ជាមួយ​អ៊ីរ៉ង់ និងបញ្ជាក់ជាថ្មីពីការគំរាមវាយប្រហារគោលដៅនានា
ក្រុម​គ្រួសារអ្នកដំណើរនៃ​ជើងហោះហើរ MH370 ចង់បានការពិត ខណៈតុលាការចិនបើក​សវនា​ការ​បណ្តឹងឧទ្ធរណ៍
ជប៉ុនស្នើឱ្យអ៊ីរ៉ង់អនុវត្ត «ភាពបត់បែនជា​អតិ​បរិមា​» ដើម្បី​បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ាឱ្យបានឆាប់
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល៖ យន្តហោះចម្បាំងអាមេរិកហោះចេញពីអ៊ីស្រាអែលទៅ​វាយប្រហារអ៊ីរ៉ង់

ព័ត៌មានអន្តរជាតិ

លោក TRUMP៖ សហរដ្ឋអាមេរិកនឹងមិនក្លាយជាប្រទេសកុម្មុយនិស្តឡើយ

2026/07/04 10:23:38 pm        410
មេដឹកនាំសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ មានទំនុកចិត្តថា សហរដ្ឋអាមេរិកនឹងមិនក្លាយជាប្រទេសកុម្មុយនិស្តទេ។លោកបានថ្លែងក្នុងអំឡុងពេលថ្លែងសុន្ទរកថាមួយនៅវិមានជាតិ Mount Rushmore ក្នុងរដ្ឋDakota ខាងត្បូងក្នុងឱកាសទិវាឯករាជ្យរបស់សហរដ្ឋអាមេរិកថា៖«អាមេរិកនឹងមិនក្លាយជាប្រទេសកុម្មុយនិស្ត ឡើយ»។«អ្នកអាចស្មោះត្រង់នឹងលោក Karl Marx ដែលជាទស្សនវិទូអាល្លឺម៉ង់ ឬអ្នកអាចស្មោះត្រង់នឹងអាមេរិក។ អ្នកអាចក្លាយជាអ្នកកាន់លទ្ធិកុម្មុយនិស្ត ឬអ្នកអាចជាអ្នកស្នេហាជាតិ អ្នកមិនអាចធ្វើទាំងពីរបានទេ»។យោងតាមលោក ត្រាំ មាន «ការផ្ទុះឡើងឡើងវិញនៃការគំរាមកំហែងកុម្មុយនិស្ត» នៅក្នុងសហរដ្ឋអាមេ រិក រួមទាំងពី«អ្នកចំណូលថ្មី» មកកាន់ប្រទេសនេះ៕

ទីភ្នាក់ងារព័ត៌មាន៖ មេដឹកនាំNATO នឹងបញ្ជាក់ជាថ្មីអំពី«ការគំរាមកំហែងរយៈពេលវែង»ពីរុស្ស៊ី នៅជំនួប កំពូលនាពេលខាងមុខ

2026/07/04 09:47:23 pm        160
ដោយដកស្រង់អត្ថបទដែលត្រូវបានអនុម័តដោយឯកអគ្គរដ្ឋទូតណាតូ សារព័ត៌មានរ៉យទ័របានចុះផ្សាយថា ក្រុមមេដឹកនាំណាតូ ត្រូវបានគេរំពឹងថា នឹងបញ្ជាក់ឡើងវិញថា រុស្ស៊ីកំពុងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការគំរាមកំហែងរយៈពេលវែងដល់សន្តិសុខអឺរ៉ុប-អាត្លង់ទិក នៅក្នុងកិច្ចប្រជុំកំពូលមួយ ដែលគ្រោងនឹងធ្វើឡើងនៅទីក្រុងអង់ការ៉ានៃប្រទេសទួរគី។ ទីភ្នាក់ងារសារព័ត៌មាននេះ បានកត់សម្គាល់ថា ឯកសារនេះនិយាយថា រុស្ស៊ីបង្ក «ការគំរាមកំហែងរយៈពេលវែង» ដល់ «សន្តិសុខ និងស្ថិរភាពអឺរ៉ុប-អាត្លង់ទិក»។យោងតាមរ៉យទ័រ អ្នកចូលរួមទាំងអស់នៅក្នុងកិច្ចប្រជុំកំពូល រួមទាំងសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថានឹងបញ្ជាក់ពី «ការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់» ចំពោះការការពាររួម៕

កុមារជាង ២០០ នាក់នៅរុស្ស៊ី បានរងផលប៉ះពាល់ដោយការវាយប្រហាររបស់អ៊ុយក្រែន ចាប់ពីខែមេសា ដល់ខែមិថុនា

2026/07/04 09:41:12 pm        142
លោក Rodion Miroshnik ឯកអគ្គរដ្ឋទូតក្រសួងការបរទេសរុស្ស៊ីទទួលបន្ទុកឧក្រិដ្ឋកម្មនៃរបបក្រុងគីវ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា កុមារចំនួនមិនធ្លាប់មានពីមុនមក កំពុងក្លាយជាជនរងគ្រោះនៃការវាយប្រហាររបស់យោធាអ៊ុយក្រែន ដោយមានកុមារចំនួន ២០៤ នាក់ រងផលប៉ះពាល់ចន្លោះខែមេសានិងខែមិថុនា ក្នុងនោះ ២១នាក់ ដែលត្រូវបានសម្លាប់។ អ្នកការទូតរូបនេះបានកត់សម្គាល់ថា៖«រយៈពេលបីខែកន្លងមកនេះ បាននាំមកនូវកំណត់ត្រាដ៏គួរឲ្យ សោកសៅមួយទៀតសម្រាប់ចំនួនកុមារនិងក្មេងជំទង់ដែលរងរបួស។ ក្នុងអំឡុងពេលនេះ កុមារស្លូតត្រង់ចំនួន ២០៤ នាក់ បានរងទុក្ខ ដែលក្នុងនោះ ២១នាក់ បានស្លាប់។ នេះគឺជាតួលេខខ្ពស់បំផុតក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ»។ លោក Miroshnik បាននិយាយថា៖«ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២ ឈាមរបស់កុមារយ៉ាងហោចណាស់ ១.៣៣៦ នាក់ បានស្ថិតនៅក្នុងដៃរបស់ទាហានអ៊ុយក្រែន ដែលក្នុងនោះយ៉ាងហោចណាស់ ២៦៤ នាក់ បានស្លាប់»។ ឯកអគ្គរដ្ឋទូតក្រសួងការបរទេសរុស្ស៊ីបានគូសបញ្ជាក់ថា៖ «ចាប់តាំងពីឆ្នាំ ២០១៤ មក ចំនួនអនីតិជនដែលរងផលប៉ះពាល់បានឈានដល់ចំនួន ២.២១៨ នាក់ រួមទាំងអ្នករងរបួសចំនួន ១.៨៤៥ នាក់ និងអ្នកស្លាប់ចំនួន ៣៧៣ នាក់ ហើយស្ថានភាពនេះនៅតែបន្តផ្លាស់ប្តូរ»៕

សហរដ្ឋអាមេរិកនឹងបញ្ចប់ការផ្តល់មូលនិធិដល់ការិយាល័យគាំទ្ររបស់UN នៅសូម៉ាលី

2026/07/04 09:34:10 pm        170
សហភាពអាហ្វ្រិកបានកោះប្រជុំបន្ទាន់មួយអំពីបេសកកម្មយោធារបស់ខ្លួននៅសូម៉ាលី បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានប្រកាសថា ខ្លួននឹងបញ្ចប់ការផ្តល់មូលនិធិដ៏សំខាន់ ដោយសារតែខ្វះវឌ្ឍនភាពប្រឆាំងនឹងក្រុមជ្រុលនិយមដែលបង្កអំពើហិង្សា។ប្រទេសសូម៉ាលីបានប្រយុទ្ធប្រឆាំងនឹងការបះបោររបស់ក្រុមសកម្មប្រយុទ្ធ AL-SHABAB អស់រយៈពេលប្រហែលពីរទសវត្សរ៍មកហើយ ប៉ុន្តែក្រុមនេះនៅតែគ្រប់គ្រងទឹកដីភាគច្រើនរបស់ប្រទេសនេះ។បេសកកម្មគាំទ្រ និងស្ថិរភាពរបស់សហភាពអាហ្វ្រិកនៅសូម៉ាលី AUSSOM គឺជាកម្លាំងឈានមុខគេដែលគាំទ្រកងទ័ពសូម៉ាលី ដោយផ្តល់កងទ័ពប្រហែល ១២.000នាក់។ប៉ុន្តែនៅក្នុងលិខិតមួយច្បាប់ចុះថ្ងៃទី ០១ ខែកក្កដា ផ្ញើទៅកាន់AU ទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ខ្លួនកំពុងបញ្ចប់ការផ្តល់ជំនួយដល់ការិយាល័យគាំទ្ររបស់អង្គការសហប្រជាជាតិនៅសូម៉ាលី ឬ UNSOS ដែលផ្តល់មូលនិធិភាគច្រើនដល់ AUSSOM នៅចុងឆ្នាំនេះ៕

មន្ត្រីនិយាយថា ការវាយប្រហាររបស់រុស្ស៊ី បានសម្លាប់មនុស្សចំនួន ៦នាក់ ក្នុងតំបន់បីផ្សេងគ្នារបស់អ៊ុយក្រែន

2026/07/04 09:28:17 pm        188
មន្ត្រីតំបន់បាននិយាយថា ការវាយប្រហាររបស់រុស្ស៊ីកាលពីថ្ងៃសុក្រ បានសម្លាប់មនុស្សចំនួន ៦នាក់ ក្នុងតំបន់បីផ្សេងគ្នានៃប្រទេសអ៊ុយក្រែន។ការវាយប្រហារជាង៥០លើកដោយយានដ្រូន កាំភ្លើងធំ និងការទម្លាក់គ្រាប់បែក បានសម្លាប់មនុស្សបីនាក់ នៅភាគអាគ្នេយ៍នៃតំបន់ Dnipropetrovsk រួមទាំងពីរទៀតនៅជិតទីក្រុង Nikopol ជាទីក្រុងមួយនៅច្រាំងទន្លេ Dnipro ទល់មុខរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលគ្រប់គ្រងដោយរុស្ស៊ី។អភិបាលតំបន់លោក Oleksandr Hanzha ⁠បាននិយាយនៅលើបណ្តាញ Telegramថា មនុស្ស ១២ នាក់ បានរងរបួស។ ⁠អភិបាលតំបន់ Zaporizhzhia លោក Ivan ⁠Fedorov បាននិយាយថា មនុស្សពីរនាក់ ត្រូវបានសម្លាប់ និង ១៧នាក់ ផ្សេងទៀត បានរងរបួស នៅក្នុងការវាយប្រហារមួយនៅភាគឦសានលើទីក្រុង Zaporizhzhia ដែលជាគោលដៅនៃការវាយប្រហារដ៏សាហាវថ្មីៗនេះ៕

IAEA ព្រមានអំពីសុវត្ថិភាពនុយក្លេអ៊ែរដ៏ផុយស្រួយ បន្ទាប់ពីរោងចក្រ Zaporizhzhia ត្រូវកាត់ផ្តាច់ពី បណ្តាញអគ្គិសនីខាងក្រៅ

2026/07/04 09:25:40 pm        198
ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ត្រូវបានជូនដំណឹងថា រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia (ZNPP) កាលពីថ្ងៃសុក្រ បានបាត់បង់ការផ្គត់ផ្គង់ថាមពលក្រៅទីតាំងលើកទី ២១ ចាប់តាំងពីវិបត្តិអ៊ុយក្រែន ដែលបង្ហាញពីភាពងាយរងគ្រោះនៃសុវត្ថិភាពនុយក្លេអ៊ែររបស់រោងចក្រនេះ។ការដាច់ចរន្តអគ្គិសនីនេះ បានកើតឡើង បន្ទាប់ពីរោងចក្រនេះ បានបាត់បង់ការផ្គត់ផ្គង់អគ្គិសនីតាមខ្សែបញ្ជូនចរន្ត Ferosplavna-1 ៣៣០គីឡូវ៉ុល។ នេះបើយោងតាមការបង្ហោះរបស់ខ្លួននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X។យោងតាមក្រុម IAEA ដែលបានឈរជើងនៅទីតាំងនោះ សកម្មភាពយោធាបានបំផ្លាញប្រព័ន្ធការពារអគ្គិសនីនៅលើខ្សែបញ្ជូនដែលតភ្ជាប់ពីរោងចក្រ ZNPP ទៅខ្សែបញ្ជូនចរន្ត Ferosplavna-1។IAEA បាននិយាយថា បន្ទាប់ពីការបាត់បង់ការផ្គត់ផ្គង់ថាមពលក្រៅទីតាំងនេះ ម៉ាស៊ីនភ្លើងម៉ាស៊ូតសង្គ្រោះបន្ទាន់របស់រោងចក្រនេះ បានចាប់ផ្តើមដំណើរការដោយស្វ័យប្រវត្តិ ដើម្បីរក្សាអគ្គិសនីសម្រាប់ប្រព័ន្ធត្រជាក់រ៉េអាក់ទ័រ និងមុខងារសុវត្ថិភាពនុយក្លេអ៊ែរសំខាន់ៗផ្សេងទៀត៕

កិច្ចសន្យាផលិតយន្តហោះចម្បាំងរួមគ្នាត្រូវបានពង្រីកដោយប្រទេសជប៉ុន អង់គ្លេស និងអ៊ីតាលី

2026/07/04 09:22:47 pm        289
អង្គការមួយរួមមានសមាសភាពមកពីប្រទេសជប៉ុន ចក្រភពអង់គ្លេស និងអ៊ីតាលី ក្នុងការផលិតយន្តហោះចម្បាំងជំនាន់ក្រោយ បានពង្រីកកិច្ចសន្យាជាមួយក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា កំពុងរចនាយន្តហោះចម្បាំង។ កិច្ចសហការត្រីភាគី ត្រូវបានគេស្គាល់ថាជាកម្មវិធីអាកាសចរណ៍ប្រយុទ្ធសកល ហើយអង្គភាពដែលទទួលបន្ទុកគម្រោងនេះគឺអង្គការរដ្ឋាភិបាលអន្តរជាតិ GCAP ឬ GIGO។GIGO និងក្រុមហ៊ុនបណ្តាក់ទុនរួម បានប្រកាសកាលពីថ្ងៃសុក្រថា ពួកគេបានចុះហត្ថលេខាលើកិច្ចសន្យាលើកទីពីរមានតម្លៃ ៤,៦ ពាន់លានផោន ឬប្រហែល ៦,១ ពាន់លានដុល្លារ គ្របដណ្តប់រយៈពេលរហូតដល់ចុងឆ្នាំ ២០២៧។ កិច្ចសន្យាលើកទីមួយបានផុតកំណត់កាលពីចុងខែមិថុនា។ មានការព្រួយបារម្ភថា ការលំបាកផ្នែកហិរញ្ញវត្ថុរបស់ចក្រភពអង់គ្លេស អាចធ្វើឲ្យប៉ះពាល់ដល់កម្មវិធីផលិតនេះ។ប៉ុន្តែកាលពីដើមសប្តាហ៍ ចក្រភពអង់គ្លេសបានប្រកាសផ្តល់មូលនិធិសម្រាប់កម្មវិធីជាផ្នែកមួយនៃផែនការចំណាយលើវិស័យការពារជាតិរបស់ខ្លួន។ ប្រទេសទាំងបីមានគោលបំណងផលិតយន្តហោះចម្បាំងដែលអាចផលិតរួមជាមួយយានគ្មានមនុស្សបើក និងដំណើរការបានល្អជាងម៉ូឌែលទំនើបៗដែលមានស្រាប់។ ពួកគេមានគម្រោងដាក់ពង្រាយយន្តហោះដែលបានផលិតទាំងនោះនៅឆ្នាំ ២០៣៥។

ក្រុមហ៊ួទីនៅយេម៉ែនអះអាងថា បានស្ទាក់ចាប់យន្តហោះចម្បាំងអារ៉ាប៊ីសាអ៊ូឌីតពីខាងលើក្រុង Sanaa

2026/07/04 09:19:49 pm        173
ក្រុមហ៊ួទីនៅប្រទេសយេម៉ែន បាននិយាយកាលពីថ្ងៃសុក្រថា កងកម្លាំងការពារដែនអាកាសរបស់ខ្លួន បានស្ទាក់ចាប់យន្តហោះចម្បាំងអារ៉ាប៊ីសាអ៊ូឌីត ដែលបានចូលទៅក្នុងដែនអាកាសយេម៉ែន ដើម្បីរារាំងយន្តហោះស៊ីវិលអ៊ីរ៉ង់មិនឲ្យចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Sanaa ។នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចាក់ផ្សាយដោយទូរទស្សន៍ Al-Masirah របស់ក្រុមនេះ អ្នកនាំពាក្យយោធាហ៊ួទី លោក Yahya Sarea បាននិយាយថា យន្តហោះអារ៉ាប៊ីសាអ៊ូឌីតបានចូលទៅក្នុងដែនអាកាសយេម៉ែន នៅម៉ោងប្រហែល ៥: ២០ព្រឹក ម៉ោងក្នុងស្រុក ក្នុងការប៉ុនប៉ងបញ្ឈប់យន្តហោះអ៊ីរ៉ង់ ដែលលោកបាននិយាយថា កំពុងដឹកអ្នកដំណើរយេម៉ែនជាង ២០០នាក់ ដែលបានជាប់ខ្លួន រងរបួស និងឈឺ មិនឲ្យចុះចតនៅអាកាសយានដ្ឋាន ក្នុងទីក្រុង Sanaa ។លោក Sarea បាននិយាយថា កងកម្លាំងការពារដែនអាកាសហ៊ួទី បានបាញ់មីស៊ីលការពារដែនអាកាសជាច្រើនគ្រាប់ ដោយបង្ខំឲ្យយន្តហោះអារ៉ាប៊ីសាអ៊ូឌីតចាកចេញពីដែនអាកាសយេម៉ែន។លោកបានព្រមានថា ការរំលោភបំពានឡើងវិញណាមួយលើដែនអាកាសយេម៉ែន ឬការវាយប្រហារនឹងបង្កឲ្យមានការឆ្លើយតបទ្រង់ទ្រាយធុំ ដែលកំណត់គោលដៅអាកាសយានដ្ឋានអារ៉ាប៊ីសាអ៊ូឌីត និងកន្លែងយុទ្ធសាស្ត្រផ្សេងទៀត៕

លោក Trump៖ អ៊ីរ៉ង់ចង់ដោះស្រាយជាមួយអាមេរិក ខណៈក្រុងតេអេរ៉ង់ត្រូវបានផ្តល់ពេល​សម្រាប់​ពិធីបុណ្យសពលោក Khamenei

2026/07/04 08:42:49 pm        485
ប្រធានាធិបតី លោក Donald Trump បាននិយាយថាអ៊ីរ៉ង់ចង់ «ដោះស្រាយ» ជាមួយសហរដ្ឋអាមេរិក ដោយនិយាយបន្ថែមថាទីក្រុងវ៉ាស៊ីនតោន បានផ្តល់ពេលវេលាឱ្យទីក្រុងតេអេរ៉ង់សម្រាប់រៀបចំពិធីបុណ្យសពរបស់មេដឹកនាំកំពូល លោក Ali Khamenei ដែលត្រូវបានសម្លាប់នៅដើមសង្គ្រាមក្នុងអំឡុងពេលវាយប្រហាររួមគ្នារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ នៅក្នុងសុន្ទរកថាមួយនៅតំបន់ភ្នំ Rushmore កាលពីយប់ថ្ងៃសុក្រក្នុងការចាប់ផ្តើមប្រារព្ធខួបលើកទី ២៥០របស់សហរដ្ឋអាមេរិក លោក Trump បានអួតអាងអំពីលក្ខណៈពិសេសរបស់សហរដ្ឋអាមេរិក ការគំរាមកំហែងនៃលទ្ធិកុម្មុយនិស្ត និងអំណាចយោធារបស់ប្រទេសលោកនៅក្នុងពិភពលោក។ លោក Trump បានអះអាងថា «យើងបានយកឈ្នះប្រទេសវ៉េណេស៊ុយអេឡាក្នុងរយៈពេលតែមួយថ្ងៃ ហើយយើងបានផ្តួលរំលំអ៊ីរ៉ង់។ ពួកគេចង់ដោះស្រាយជាមួយអាមេរិកយ៉ាងខ្លាំង ហើយ«យើងបានផ្តល់ពេលឱ្យពួកគេ១សប្តាហ៍សម្រាប់រៀបចំពិធីបុណ្យសព »។

លោក Putin៖ ការរំដោះពេញលេញសាធារណរដ្ឋប្រជាមានិត Luhansk ត្រូវបានបញ្ចប់

2026/07/04 08:19:29 pm        480
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រកាសកាលពីថ្ងៃសុក្រថា កងកម្លាំងរុស្ស៊ី បានបញ្ចប់ «ការរំដោះពេញលេញ» សាធារណរដ្ឋប្រជាមានិត Luhansk ។លោកនិយាយថា «ខ្ញុំកត់សម្គាល់ថា អង្គភាព និងក្រុមកងកម្លាំងចម្រុះកំពុងបំពេញបេសកកម្មរបស់ខ្លួនស្របតាមផែនការប្រតិបត្តិការដែលបានរៀបចំឡើងដោយនាយសេនាធិការនៃកងកម្លាំងប្រដាប់អាវុធនៃសហព័ន្ធរុស្ស៊ី។ លោក Putin បានថ្លែងដូច្នេះក្នុងអំឡុងពេលកិច្ចប្រជុំមួយដែលបានធ្វើឡើងនៅប៉ុស្តិ៍បញ្ជាការដ្ឋានបណ្ដោះអាសន្ននៃក្រុមកងកម្លាំងចម្រុះ។លោកPutin បាននិយាយបន្ថែមថា ការកម្ទេចក្រុមយោធាអ៊ុយក្រែននៅតែបន្តនៅទូទាំងទឹកដីនៃសាធារណរដ្ឋប្រជាមានិត Donetsk ព្រមទាំងតំបន់ Zaporizhzhia និង Kherson៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump ប្រាប់​ពីកិច្ចចរចា «ល្អ» ជាមួយ​អ៊ីរ៉ង់ និងបញ្ជាក់ជាថ្មីពីការគំរាមវាយប្រហារគោលដៅនានា
07/28/2026 08:07 PM
ក្រុម​គ្រួសារអ្នកដំណើរនៃ​ជើងហោះហើរ MH370 ចង់បានការពិត ខណៈតុលាការចិនបើក​សវនា​ការ​បណ្តឹងឧទ្ធរណ៍
07/28/2026 08:07 PM
ជប៉ុនស្នើឱ្យអ៊ីរ៉ង់អនុវត្ត «ភាពបត់បែនជា​អតិ​បរិមា​» ដើម្បី​បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ាឱ្យបានឆាប់
07/28/2026 08:07 PM
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល៖ យន្តហោះចម្បាំងអាមេរិកហោះចេញពីអ៊ីស្រាអែលទៅ​វាយប្រហារអ៊ីរ៉ង់
07/28/2026 08:07 PM
អ៊ូហ្គង់ដាប្រកាសគ្មានជំងឺអេបូឡា បន្ទាប់ពី​អ្នក​ជំងឺ​ចុង​ក្រោយចេញពី​មន្ទីរពេទ្យ
07/28/2026 08:07 PM
ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា និង ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនប្រចាំកម្ពុជា ធ្វើបទបង្ហាញ ​«ស្តីពីវឌ្ឍនភាពនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងកម្ពុជានិងថៃ»
07/28/2026 08:07 PM
កូរ៉េខាងត្បូងចេញការ​ជូនដំណឹងបន្ទាន់ អំពីការសង្ស័យ​លេចធ្លាយផូស្វ័រ នៅមូលដ្ឋានទ័ពអាកាសអាមេរិក
07/28/2026 07:07 PM
វិមានក្រឹមឡាំង៖ ការវាយប្រហាររបស់អ៊ុយក្រែន លើនាវាអ៊ីរ៉ង់ គួរត្រូវបានចាត់ទុកថា ជាការវាយប្រហារលើអ៊ីរ៉ង់
07/28/2026 07:07 PM
រញ្ជួយដីកម្រិត ៥,៧រ៉ិចទ័រ​ ធ្វើឱ្យញ័រ​​ខេត្ត​ Qinghai ​របស់​ប្រទេស​ចិន​
07/28/2026 07:07 PM
របាយការណ៍៖ លោក Trump ហាក់​កាន់​តែ​ទោរទៅ​រក​លោក Zelenskyy ជាង​លោក Putin
07/28/2026 06:07 PM