លោក Trump ប្រាប់​ពីកិច្ចចរចា «ល្អ» ជាមួយ​អ៊ីរ៉ង់ និងបញ្ជាក់ជាថ្មីពីការគំរាមវាយប្រហារគោលដៅនានា
ក្រុម​គ្រួសារអ្នកដំណើរនៃ​ជើងហោះហើរ MH370 ចង់បានការពិត ខណៈតុលាការចិនបើក​សវនា​ការ​បណ្តឹងឧទ្ធរណ៍
ជប៉ុនស្នើឱ្យអ៊ីរ៉ង់អនុវត្ត «ភាពបត់បែនជា​អតិ​បរិមា​» ដើម្បី​បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ាឱ្យបានឆាប់
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល៖ យន្តហោះចម្បាំងអាមេរិកហោះចេញពីអ៊ីស្រាអែលទៅ​វាយប្រហារអ៊ីរ៉ង់

ព័ត៌មានអន្តរជាតិ

ក្រុមតាំងលំនៅនិគមន៍អ៊ីស្រាអែល ដណ្តើមក្តីស្រមៃជនប៉ាឡេស្ទីនក្នុងការមានផ្ទះសម្បែងនឹងគេនៅតំបន់វ៉េសប៊ែង

2026/07/04 03:38:13 am        37
លោក Mohammad Salameh គឺជាជនប៉ាឡេស្ទីនមួយរូប កំពុងសាងសង់ផ្ទះសម្បែងសម្រាប់គ្រួសាររបស់លោក នៅតំបន់វ៉េសប៊ែងកាន់កាប់ដោយអ៊ីស្រាអែល ជាទីដែលកូនប្រុសទើបភ្ជាប់ពាក្យរបស់លោក ត្រៀមនឹងចាប់ផ្តើមជីវិតអាពាហ៍ពិពាហ៍ ។តែផ្ទុយទៅវិញ មុនពេលការសាងសង់ត្រូវបានបញ្ចប់ ក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែល បានមករឹបអូសយកអចលនទ្រព្យមួយនេះ ។រូបភាពវីដេអូឃ្លីបដែលបានថតនៅដើមសប្តាហ៍នេះ ហើយត្រូវបានបញ្ជាក់ផ្ទៀងផ្ទាត់ដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ ឃើញក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែល ៦នាក់ ឡើងលើដំបូលផ្ទះកម្ពស់ ២ជាន់ ដែលស្ថិតនៅជិតជើងភ្នំ ។លោក Salameh និយាយថា ការប្តឹងផ្តល់ទៅកាន់យោធា និងនគរបាលអ៊ីស្រាអែល ពុំជួយអ្វីបាននោះទេ ។ បច្ចុប្បន្នលោកមានការព្រួយបារម្ភពីផ្ទះរបស់លោកដូចជាផ្ទះរបស់គ្រួសារជាច្រើនទៀតដែរ នៅដែនដីប៉ាឡេស្ទីនមួយនេះ ថានឹងត្រូវបាត់បង់ជារៀងរហូត ដោយសារតែក្រុមតាំងលំនៅនិគមន៍អ៊ីស្រាអែលទាំងនេះ ។ លោកថា ផ្ទះដទៃទៀតនៅតំបន់របស់លោក អាចនឹងមានជោគវាសនាដូចគ្នា ។យោធាអ៊ីស្រាអែល និយាយថា ពួកគេកំពុងពិនិត្យមើលសំណើរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ សុំសេចក្តីអត្ថាធិប្បាយ ប៉ុន្តែមកទល់នឹងថ្ងៃសុក្រនេះ ពុំទទួលបានការឆ្លើយតបណាមួយនោះឡើយ ។ការរឹបអូសដីប៉ាឡេស្ទីនពីសំណាក់ក្រុមអ្នកតាំងលំនៅអ៊ីស្រាអែល មានលក្ខណៈជាជីវិតជាយូរមកហើយនៅតំបន់វ៉េសប៊ែង ជាទីដែលជនជាតិអ៊ីស្រាអែលប្រហែល ៥០ម៉ឺននាក់ រស់នៅក្នុងចំណោមជនប៉ាឡេស្ទីនប្រហែល ៣លាននាក់ ៕

EU «ថ្កោលទោសយ៉ាង​ខ្លាំង» ចំពោះការវាយប្រហារបណ្ដាល​ឲ្យមាន​អ្នកស្លាប់​ច្រើន នៅទីក្រុងដាម៉ាស

2026/07/04 03:35:18 am        63
សហភាពអឺរ៉ុប (EU) នៅថ្ងៃសុក្រ (ទី៣ ខែកក្កដា ឆ្នាំ២០២៦) នេះ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារនៅទីក្រុងដាម៉ាស ដែលបានបណ្ដាល​ឱ្យ​មនុស្សជាច្រើននាក់បាត់បង់ជីវិត​ និងធ្វើឱ្យអ្នកផ្សេង​ទៀត​រងរបួស ដោយពណ៌នាថា នេះគឺ​ជា «ការវាយប្រហារភេរវកម្ម» និងសម្តែងការចូលរួមរំលែកទុក្ខដល់ជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ។នៅក្នុងសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យគណៈកម្មការអឺរ៉ុប លោក Anouar El Anouni បាននិយាយថា ប្លុក «ថ្កោលទោសយ៉ាងខ្លាំង» ចំពោះការវាយប្រហារនៅហាងកាហ្វេមួយ កាលពីថ្ងៃព្រហស្បតិ៍។លោក El Anouni បាន​បន្ត​ថា EU បានសម្តែងការអាណិតអាសូរចំពោះអ្នកដែលរងផលប៉ះពាល់ និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការគាំទ្រការផ្លាស់ប្តូរនយោបាយដោយសន្តិវិធី និងបរិយាបន្ន​នៅក្នុងប្រទេសស៊ីរី ខណៈពេលដែលបដិសេធអំពើហិង្សាគ្រប់​ទម្រង់​។លោកបានលើក​ឡើង​ថា៖ «EU បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការគាំទ្រការផ្លាស់ប្តូរដោយសន្តិវិធី និងបរិយាបន្ន​ នៅក្នុងប្រទេសស៊ីរី ហើយ​បដិសេធអំពើហិង្សាគ្រប់ទម្រង់។ EU នឹងបន្តចូលរួមជាមួយរដ្ឋាភិបាលអន្តរកាលស៊ីរី ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម»។ការថ្កោលទោសទាំងនេះបានកើតឡើងបន្ទាប់ពីគ្រឿង​ផ្ទុះមួយ ត្រូវបានដាក់​បង្កប់​នៅខាងក្នុងហាងកាហ្វេមួយ នៅលើផ្លូវ Al-Nasr ជិតវិមានយុត្តិធម៌ បានផ្ទុះឡើងកាលពី​ព្រឹកថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមទូរទស្សន៍ Alikhbariah របស់ស៊ីរី។ក្រសួងសុខាភិបាលស៊ីរីបានឱ្យដឹង​ថា មនុស្សយ៉ាងហោចណាស់ ៩នាក់ ត្រូវបានសម្លាប់ និង ២០​នាក់ផ្សេងទៀតរងរបួស នៅក្នុងហេតុការណ៍​ផ្ទុះនេះ។ គ្មានក្រុមណាមួយចេញ​មក​អះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារនេះ​នោះទេ ខណៈពេលដែលអាជ្ញាធរបានបើកការស៊ើបអង្កេត៕

កងទ័ពជើងទឹកអង់គ្លេស សាកល្បងយានដ្រូនមានសមត្ថភាពវាយប្រហារចេញពីនាវា

2026/07/04 03:17:54 am        60
រូបភាពវីដេអូឃ្លីបដែលបានបញ្ចេញដោយក្រសួងការពារជាតិអង់គ្លេសនៅថ្ងៃសុក្រនេះ ឃើញកងទ័ពភូមិន្ទ បាញ់បង្ហោះយានដ្រូនមានសត្ថភាពវាយប្រហារចេញពីនាវានៅក្នុងសមុទ្រ ។នៅក្នុងសេចក្តីថ្លែងការណ៍ កងទ័ពជើងទឹកភូមិន្ទអង់គ្លេស បានចាត់ទុកការសាកល្បងនេះថា ជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកកងកម្លាំងកងទ័ពជើងទឹកកូនកាត់ ដើម្បីប្រឆាំងនឹងការគំរាមកំហែងកំពុងវិវត្ត ។កាលពីថ្ងៃអង្គារកន្លងទៅ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Keir Starmer បានសន្យាថា នឹងចំណាយប្រាក់ ២០ពាន់លានដុល្លារបន្ថែមទៀត ដើម្បីធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធចុះខ្សោយរបស់អង់គ្លេស នៅក្នុងផែនការវិនិយោគពន្យាពេលជាយូរ ដែលត្រូវបានរៀបចំឡើង ដើម្បីត្រៀមខ្លួនសម្រាប់សង្រ្គាមនាពេលអនាគត និងជាការបន្សល់កេរតំណែលរបស់លោក ។លោក Starmer និយាយថា គម្រោងការរបស់លោក នឹងផ្តល់មូលនិធិជាង ៦,៦៧ពាន់លានដុល្លារ សម្រាប់ការវិនិយោគលើយានដ្រូន និងអាវុធស្វ័យភាព បង្កើតកងទ័ពជើងទឹកកូនកាត់ និងធ្វើឲ្យកងទ័ពកាន់តែខ្លាំងក្លា ដែលជាផ្នែកមួយនៃផែនការធ្វើឲ្យអង់គ្លេសត្រៀមខ្លួនធ្វើសង្រ្គាម ជាពិសេសពេលដែលក្រុមមន្រ្តីយោធា បានព្រមានថា រុស្ស៊ី អាចនឹងវាយប្រហារប្រទេសសមាជិកអង្គការណាតូមួយនេះ យូរបំផុតនៅឆ្នាំ ២០៣០ ៕

មន្រ្តីជាន់ខ្ពស់រួមទាំងប្រធានាធិបតីអ៊ីរ៉ង់ ចូលរួមពិធីលាគ្នាចុងក្រោយ សម្រាប់អតីតមេដឹកនាំកំពូល Khamenei

2026/07/04 03:05:33 am        79
មន្រ្តីជាន់ខ្ពស់អ៊ីរ៉ង់ជាច្រើនរូប រួមទាំងលោកប្រធានាធិបតី Masoud Pezeshkian លោកប្រធានសភា Mohammad Baqer Qalibaf និងលោករដ្ឋមន្រ្តីការបរទេស Abbas Araqchi នៅថ្ងៃសុក្រនេះ បានចូលរួមពិធីលាគ្នាចុងក្រោយ សម្រាប់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei ។សាកសពរបស់លោក Khamenei ត្រូវបានតម្កល់នៅក្នុងសាលដ៏ធំមួយ ក្នុងទីក្រុងតេអេរ៉ង់ ស្របពេលដែលបុព្វជិត ក្រុមមន្រ្តី ឥស្សរជនបរទេស និងអ្នកកាន់ទុក្ខផ្សេងទៀត ធ្វើការគោរពដល់វិញ្ញាណក្ខន្ធ របស់លោក ក្រោយការគ្រប់គ្រងរយៈពេល ៣៧ឆ្នាំរបស់លោក ។អ៊ីរ៉ង់នឹងរៀបចំពិធីបុណ្យសពទ្រង់ទ្រាយធំរយៈពេល ១សប្តាហ៍ សម្រាប់លោក Khamenei ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររួមគ្នារបស់សហដ្ឋអាមេរិក និងអ៊ីស្រាអែល កាលពីខែកុម្ភៈកន្លងទៅ ពេលដែលចាប់ផ្តើមសង្រ្គាមរយៈពេល ៤ខែរបស់ពួកគេ ។សាកសពរបស់លោក Khamenei ត្រូវបានគេរំពឹងថា នឹងត្រូវរំកិលទៅកាន់មជ្ឈមណ្ឌល Qom, Najaf និង Kerbala គឺជាមជ្ឈមណ្ឌលស៊ីអ៊ីតរបស់អ៊ីរ៉ង់ និងអ៊ីរ៉ាក់ មុនពេលបញ្ចុះសពនៅទីក្រុង Mashhad នាថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ ដែលជាទីកំណើតធម្មយាត្រាដ៏ពិសិ្ឋបំផុតរបស់ប្រទេសមួយនេះ ៕

អង្គការសហប្រជាជាតិ ព្រមានអំពីការ​មាន​បាតុភូតអែលនីញ៉ូដ៏ខ្លាំងក្លា

2026/07/04 02:56:08 am        54
 ទីភ្នាក់ងារអាកាសធាតុរបស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃសុក្រ (ទី៣ ខែកក្កដា ឆ្នាំ២០២៦) នេះ បាន​ព្រមាន​ថា បាតុភូតអែលនីញ៉ូ (El Nino) នឹងវិវត្តយ៉ាងឆាប់រហ័សទៅជាព្រឹត្តិការណ៍ដ៏ខ្លាំងក្លាមួយ នៅចន្លោះ​ខែកក្កដា និងខែកញ្ញា ដែលជំរុញឱ្យមានលទ្ធភាពមាន​អាកាសធាតុអាក្រក់ខ្លាំង​។អង្គការឧតុនិយមពិភពលោក (WMO) បានបញ្ជាក់​ថា បាតុភូតអាកាសធាតុនេះ បានចាប់ផ្ដើម​រួចហើយ ហើយនឹងវិវត្ត​កាន់តែ​ខ្លាំង​យ៉ាងឆាប់រហ័ស ខណៈដែលទីភ្នាក់ងារ​នេះ​បានព្រមានប្រទេសនានាឱ្យត្រៀមខ្លួន សម្រាប់ផលប៉ះពាល់។ បាតុភូតអែលនីញ៉ូ​ធ្វើឱ្យសីតុណ្ហភាពផ្ទៃផែនដី នៅមហាសមុទ្រប៉ាស៊ីហ្វិកភាគ​កណ្តាល និងភាគ​ខាងកើតក្តៅជាង​មុន​ ដែលនាំមកនូវការប្រែប្រួលទូទាំងពិភពលោក ទាំង​ខ្យល់ សម្ពាធ និងលំនាំទឹក​ភ្លៀង។ជាធម្មតា បាតុភូតនេះ​កើតឡើងរៀងរាល់ ពី ២ ទៅ ៧ឆ្នាំម្តង ហើយមានរយៈពេលប្រហែល ៩ ទៅ ១២ខែ។ ការធ្វើ​បច្ចុប្បន្ន​ភាព​អាកាសធាតុតាមរដូវសកលប្រចាំខែរបស់ WMO ចង្អុលបង្ហាញពី «ការវិវត្តយ៉ាងឆាប់រហ័សទៅជាព្រឹត្តិការណ៍អែលនីញ៉ូ​ដ៏ខ្លាំងក្លា ក្នុងអំឡុងខែកក្កដាដល់ខែកញ្ញា»។ទីភ្នាក់ងាររបស់ UN មួយនេះ​ ចាត់ថ្នាក់ព្រឹត្តិការណ៍អែលនីញ៉ូជា​កម្រិត​ខ្សោយ មធ្យម ខ្លាំង ឬខ្លាំងណាស់​ ដែល​មានន័យថា វាត្រូវបានកំណត់ឱ្យឈានដល់កម្រិតខ្ពស់បំផុតទី៣ ក្នុងចំណោម ៤កម្រិត​៕

នាយករដ្ឋមន្រ្តីប៉ូឡូញនិយាយថា អ៊ុយក្រែនចង់បន្ធូរបន្ថយភាពតានតឹងជាមួយទីក្រុងវ៉ាសូវី

2026/07/04 02:55:25 am        51
នាយករដ្ឋមន្រ្តីប៉ូឡូញលោក Donald Tusk និយាយនៅថ្ងៃសុក្រនេះថា អ៊ុយក្រែនកំពុងរកផ្លូវ ដើម្បីបន្ធូរបន្ថយភាពតានតឹងជាមួយទីក្រុងវ៉ាសូវី ហើយលោកបន្តថា ប្រទេសជិតខាងប៉ូឡូញនៅភាគខាងកើតមួយនេះ គួរតែទទួលយកលក្ខខណ្ឌជាមួយប្រវត្តិសាស្រ្តរបស់ខ្លួន ដើម្បីចូលរួមសហភាពអឺរ៉ុប ។គួរឲ្យដឹងថា ទំនាក់ទំនងការទូតរវាងប្រទេសជិតខាងទាំង ២ បានចូលក្នុងវិបត្តិដ៏អាក្រក់បំផុត ចាប់តាំងពីការវាយលុកពេញបន្ទុករបស់រុស្ស៊ីកាលពីឆ្នាំ ២០២២ លើអ៊ុយក្រែន បន្ទាប់ពីប្រធានាធិបតីប៉ូឡូញលោក Karol Nawrocki ដកប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ចេញពីជ័យលាភីកំពូលរបស់ប៉ូឡូញ ។លោក Nawrocki និយាយថា លោកចាត់វិធានការបែបនេះ ដោយសារការដាក់ឈ្មោះអង្គភាពកងទ័ពនៅពីក្រោយក្រុមបះបោរដែលបានសម្លាប់រង្គាលលើពលរដ្ឋប៉ូឡូញ នៅក្នុងសង្រ្គាមលោកលើកទី ២ ។លោក Tusk ដែលជាគូប្រជែងនយោបាយរបស់លោក Nawrocki បានព្យាយាមបន្ធូរបន្ថយភាពតានតឹង ហើយលោកនិយាយថា លោកទទួលបានសញ្ញាវិជ្ជមានពីជំនួបនាថ្ងៃសុក្រនេះ រវាងរដ្ឋមន្រ្តីការបរទេសអ៊ុយក្រែនលោក Andrii Sybiha និងសមភាគីប៉ូឡូញលោក Radoslaw Sikorski នៅទីក្រុងវ៉ាសូវី ។លោក Tusk និយាយប្រាប់សន្និសីទសារព័ត៌មានថា លោកមានសូចនាករមួយបង្ហាញថា ភាគីអ៊ុយក្រែនយល់ឃើញថា វាមានប្រយោជន៍ ក្នុងការស្វែងរកផ្លូវ ដើម្បីមានការសន្ទនាគ្នាដោយស្មោះត្រង់ រួមទាំងពីអនាគតផងដែរ ។សូមបញ្ជាក់ថា ពលរដ្ឋអ៊ុយក្រែនមួយចំនួន បានចាប់ទុកកងទ័ពបះបោរអ៊ុយក្រែន(UPA)ថា ជាវីរភាពចំពោះការតស៊ូប្រឆាំងនឹងសហភាពសូវៀត និងក្រុមណាស៊ីអាល្លឺម៉ង់ ហើយនិងជានិមិត្តរួមនៃការតស៊ូរបស់ទីក្រុងគីវ ក្នុងការទាមទារឯករាជ្យពីទីក្រុងមូស្គូ ៕

USGS៖ រញ្ជួយដីកម្រិត ៦,២រ៉ិចទ័រ កើតមាន​នៅម្ដុំ​ភាគខាងកើតឥណ្ឌូនេស៊ី

2026/07/04 02:54:48 am        53
ទីភ្នាក់ងារស្ទាបស្ទង់ភូគព្ភសាស្ត្រសហរដ្ឋអាមេរិក (USGS) បានឱ្យដឹង​ថា រញ្ជួយដីកម្រិត ៦,២រ៉ិចទ័រ បានកើតមាន​នៅម្ដុំ​ភាគខាងកើតនៃ​ប្រទេសឥណ្ឌូនេស៊ី​ នៅ​ថ្ងៃសុក្រ (ទី​៣ ខែកក្កដា ឆ្នាំ២០២៦) នេះ តែ​មិន​មាន​របាយការណ៍ភ្លាមៗ អំពីអ្នកស្លាប់ និង​របួស​ ឬការខូចខាតឡើយ។ការរញ្ជួយ​នេះបានកើត​ឡើង​នៅជម្រៅ ១២០គីឡូម៉ែត្រ ចម្ងាយប្រហែល ៥៨គីឡូម៉ែត្រ នៅ​ភាគខាងលិចទីក្រុង​ Tobelo ក្នុងខេត្ត North Maluku នៅម៉ោង ១១:៣១នាទី ម៉ោងក្នុងស្រុក (ត្រូវ​នឹង​ម៉ោង ២:៣១នាទី ម៉ោង​សកល​)។អ្នកស្រុម​មា្នក់​ឈ្មោះ​ Umar Abbas ​ ​ជា​អ្នក​រស់​នៅ​លើ​កោះ Ternate ដែល​មានចម្ងាយប្រហែល ១១៤គីឡូម៉ែត្រពីចំណុចកណ្តាលនៃរញ្ជួយដី បានប្រាប់សារព័ត៌មាន​ AFP ថា៖ «ខ្ញុំកំពុងអង្គុយ និងផឹកកាហ្វេនៅតូបកាហ្វេមួយកន្លែង ស្រាប់តែកៅអីរបស់ខ្ញុំចាប់ផ្តើមញ័រ។ ខ្ញុំភ័យស្លន់ស្លោមួយសន្ទុះ ព្រោះខ្ញុំនៅតែមានអារម្មណ៍តក់ស្លុតដោយសារការរញ្ជួយដីកន្លងមក»។ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ (BMKG) របស់ឥណ្ឌូនេស៊ី បានឱ្យ​ដឹង​ថា មិនមានការគំរាមកំហែងពី​ការមាន​រលកយក្សស៊ូណាមិឡើយ​។ឥណ្ឌូនេស៊ី និងប្រទេសជិតខាង ជួបប្រទះនឹងគ្រោះ​រញ្ជួយដីជាញឹកញាប់ ដោយសារតែទីតាំងរបស់ប្រទេស​ទាំង​នេះ ស្ថិត​នៅចំ​ «កង​ភ្លើង» ប៉ាស៊ីហ្វិក ដែលលាតសន្ធឹងពីជប៉ុន កាត់តំបន់​អាស៊ីអាគ្នេយ៍ និងឆ្លងកាត់អាងប៉ាស៊ីហ្វិក​​៕

ចិនអះអាងថា កិច្ចប្រតិបត្តិការជប៉ុន-ឥណ្ឌា មិនគួរមានគោលដៅលើទីក្រុងប៉េកាំងនោះទេ

2026/07/04 02:41:57 am        33
ចិននិយាយនៅថ្ងៃសុក្រនេះ កិច្ចសហប្រតិបត្តិការរវាងឥណ្ឌា និងជប៉ុន មិនគួរមានគោលដៅលើទីក្រុងប៉េកាំងនោះទេ ក្រោយមេដឹកនាំប្រទេសទាំង ២ បានឯកភាពធ្វើការជិតស្និតជាងមុនលើរ៉ែសំខាន់ ។ទំនិញយុទ្ធសាស្រ្តដែលត្រូវបានប្រើប្រាស់ចាប់ពីរថយន្តអគ្គិសនី និងស្មាតហ្វូន រហូតដល់ម៉ាស៊ីនយន្តហោះ និងមីស៊ីលតម្រង់គោលដៅ ត្រូវបានលើកយកមកពិភាក្សា អំឡុងជំនួបរវាងនាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi និងនាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Sanae Takaichi នៅក្នុងទីក្រុងញូវដែលី កាលពីថ្ងៃព្រហស្បតិ៍ ។នៅពេលសួរពីជំនួបមួយនោះ ក្រសួងការបរទេសចិននិយាយថា ប្រទេសគួរតែធ្វើការ ដើម្បីជំរុញការយល់ដឹង និងទំនុកចិត្ត ។លោក Guo Jiakun គឺជាអ្នកនាំពាក្យក្រសួងការបរទេសចិន និយាយប្រាប់សន្និសីទសារព័ត៌មានថា កិច្ចសហប្រតិបត្តិការរវាងប្រទេស គួរតែពុំមានគោលដៅ ឬធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ភាគីទី ៣ ឡើយ កុំយកជាលេសសម្រាប់បង្កើតជាបក្ខពួកផ្តាច់មុខ ឬញុះញង់ឲ្យមានការប្រឈមមុខដាក់គ្នានោះឡើយ ។សូមបញ្ជាក់ថា លោក Modi និយាយក្រោយជំនួបជាមួយសមភាគីជប៉ុនលោកស្រី Takaichi ថា ឥណ្ឌា និងជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើបញ្ញាសិប្បនិម្មិត(AI) លោហៈធាតុ ថាមពល ហើយនិងរៀបចំផែនទីបង្ហាញផ្លូវរួមគ្នា សម្រាប់សន្តិសុខសេដ្ឋកិច្ច ៕

ប្រធានសិទ្ធិមនុស្ស UN ៖ គ្រោះមហន្តរាយកំពុងកើតឡើងនៅទីក្រុង Al-Obeid ប្រទេសស៊ូដង់

2026/07/04 02:41:32 am        30
ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិ(UN) និយាយនៅថ្ងៃសុក្រនេះថា គ្រោះមហន្តរាយមនុស្សធម៌មួយទៀត កំពុងកើតឡើងនៅប្រទេសស៊ូដង់ នៅទីក្រុងឡោមព័ទ្ធ al-Obeid ដោយរូបលោកព្រមានពីលំអាននៃអំពើឃោឃៅ និងជំរុញឲ្យពិភពលោកចាត់វិធានការសង្រ្គោះជាបន្ទាន់ ។ ទីក្រុង Al-Obeid គឺជារដ្ឋធានីរបស់រដ្ឋ North Kordofan បានក្លាយជាការផ្តោតសំខាន់នៃការប្រយុទ្ធគ្នានាពេលថ្មីៗនេះ រវាងកងទ័ពស៊ូដង់ និងកងកម្លាងគាំទ្ររហ័ស(RSF) អំឡុងសង្រ្គាមដែលចាប់ផ្តើមឡើងកាលពីរយៈពេលជាង ៣ឆ្នាំមុន ហើយបណ្តាលឲ្យមានវិបត្តិមនុស្សធម៌ទ្រង់ទ្រាយធំ ។ ឧត្តមស្នងការសិទ្ធិមនុស្ស UNលោក Volker Turk និយាយថា ជនស៊ីវិលបានក្លាយជាកម្មវត្ថុនៃការឡោមព័ទ្ធអស់រយៈពេល ១៨ខែមកហើយ ក្នុងនោះពួកគេប្រឈមនឹងកង្វះខាតទឹកស្អាតនៅទីក្រុង al-Obeid និងការវាយប្រហារយានដ្រូនឥតឈប់ឈរ ។ អំឡុងការជជែកដេញដោលនៅក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ស្ថិតក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស លោក Turk និយាយប្រាប់ប្រតិភូថា ការិយាល័យរបស់លោកបានចងក្រងឯកសារជាច្រើនពីលំអាននៃការប្រហារជីវិត ការចាប់ពង្រាត់ ការធ្វើទារុណកម្ម និងអំពើហិង្សាផ្លូវភេទ តាមផ្លូវដែលពលរដ្ឋជម្លៀសខ្លួនឆ្លងកាត់នៅតំបន់ Kordofan ។ អង្គប្រជុំនេះ ត្រូវបានអំពាវនាវឡើងដោយអង់គ្លេសដែលប្រេសិតពិសេសរបស់ពួកគេធ្លាប់បានព្រមានរួចទៅហើយថា ជនស៊ីវិលរហូតដល់ ៥០ម៉ឺននាក់ ប្រឈមនឹងអំពើឃោឃៅទ្រង់ទ្រាយធំ ស្របពេលដែលកងកម្លាំង RSF បន្តកៀរគរកម្លាំងរបស់ខ្លួនម្តងហើយម្តងទៀតនៅជុំវិញទីក្រុង al-Obeid ដែលស្ថិតក្នុងចំណោមទីក្រុងធំបំផុតរបស់ស៊ូដង់ ៕

មនុស្សយ៉ាង​ហោច​ណាស់​ ៤០នាក់ស្លាប់ ក្រោយរថយន្ត​ក្រុងធ្លាក់ចូលទៅជ្រោះ នៅប៉ាគីស្ថាន

2026/07/04 02:41:04 am        46
មនុស្សយ៉ាងហោចណាស់ ៤០នាក់ បានបាត់បង់ជីវិត នៅក្នុងប្រទេសប៉ាគីស្ថាន បន្ទាប់ពីរថយន្ត​ក្រុងដឹកអ្នកដំណើរ ១គ្រឿង បានធ្លាក់ចូលជ្រោះ នៅ​ថ្ងៃសុក្រ (ទី​៣ ខែកក្កដា ឆ្នាំ២០២៦)​នេះ​។ នេះបើយោងតាមមន្ត្រីដែល​បានប្រាប់សារព័ត៌មាន​ Anadolu។ហេតុការណ៍នេះបានកើតឡើងនៅខេត្ត Khyber Pakhtunkhwa ភាគពាយ័ព្យ ភ្លាមៗបន្ទាប់ពី​​រថយន្ត​ក្រុងនោះ​បានឆ្លងផុត​ខេត្ត Balochistan ភាគនិរតី។ រថយន្ត​ក្រុងនោះ​បានធ្វើ​ដំណើរចេញពីទីក្រុង​ Dana Sar នៃតំបន់​ Sherani ក្នុងខេត្ត​ Balochistan។ជាមួយ​គ្នា​នេះ អ្នកនាំពាក្យរដ្ឋបាលខេត្ត​ Balochistan លោក Shahid Rind បានប្រាប់សារព័ត៌មាន​ Anadolu ថា មនុស្ស ៨នាក់ផ្សេងទៀត បានរងរបួស ហើយ​កំពុងត្រូវបានព្យាបាល នៅមន្ទីរពេទ្យ។ ក្រុម​ជួយសង្គ្រោះមួយត្រូវបានចាប់ផ្តើមបញ្ជូន​ទៅ​ភ្លាមៗ បន្ទាប់ពីកើត​ហេតុការណ៍នេះ។អភិបាលខេត្ត Balochistan លោក Sarfraz Bugti បាននិយាយថា លោកបានដឹកនាំប្រតិបត្តិការជួយសង្គ្រោះនៅកន្លែងកើតហេតុ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump ប្រាប់​ពីកិច្ចចរចា «ល្អ» ជាមួយ​អ៊ីរ៉ង់ និងបញ្ជាក់ជាថ្មីពីការគំរាមវាយប្រហារគោលដៅនានា
07/28/2026 08:07 PM
ក្រុម​គ្រួសារអ្នកដំណើរនៃ​ជើងហោះហើរ MH370 ចង់បានការពិត ខណៈតុលាការចិនបើក​សវនា​ការ​បណ្តឹងឧទ្ធរណ៍
07/28/2026 08:07 PM
ជប៉ុនស្នើឱ្យអ៊ីរ៉ង់អនុវត្ត «ភាពបត់បែនជា​អតិ​បរិមា​» ដើម្បី​បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ាឱ្យបានឆាប់
07/28/2026 08:07 PM
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល៖ យន្តហោះចម្បាំងអាមេរិកហោះចេញពីអ៊ីស្រាអែលទៅ​វាយប្រហារអ៊ីរ៉ង់
07/28/2026 08:07 PM
អ៊ូហ្គង់ដាប្រកាសគ្មានជំងឺអេបូឡា បន្ទាប់ពី​អ្នក​ជំងឺ​ចុង​ក្រោយចេញពី​មន្ទីរពេទ្យ
07/28/2026 08:07 PM
ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា និង ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនប្រចាំកម្ពុជា ធ្វើបទបង្ហាញ ​«ស្តីពីវឌ្ឍនភាពនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងកម្ពុជានិងថៃ»
07/28/2026 08:07 PM
កូរ៉េខាងត្បូងចេញការ​ជូនដំណឹងបន្ទាន់ អំពីការសង្ស័យ​លេចធ្លាយផូស្វ័រ នៅមូលដ្ឋានទ័ពអាកាសអាមេរិក
07/28/2026 07:07 PM
វិមានក្រឹមឡាំង៖ ការវាយប្រហាររបស់អ៊ុយក្រែន លើនាវាអ៊ីរ៉ង់ គួរត្រូវបានចាត់ទុកថា ជាការវាយប្រហារលើអ៊ីរ៉ង់
07/28/2026 07:07 PM
រញ្ជួយដីកម្រិត ៥,៧រ៉ិចទ័រ​ ធ្វើឱ្យញ័រ​​ខេត្ត​ Qinghai ​របស់​ប្រទេស​ចិន​
07/28/2026 07:07 PM
របាយការណ៍៖ លោក Trump ហាក់​កាន់​តែ​ទោរទៅ​រក​លោក Zelenskyy ជាង​លោក Putin
07/28/2026 06:07 PM