លោក Trump ប្រាប់​ពីកិច្ចចរចា «ល្អ» ជាមួយ​អ៊ីរ៉ង់ និងបញ្ជាក់ជាថ្មីពីការគំរាមវាយប្រហារគោលដៅនានា
ក្រុម​គ្រួសារអ្នកដំណើរនៃ​ជើងហោះហើរ MH370 ចង់បានការពិត ខណៈតុលាការចិនបើក​សវនា​ការ​បណ្តឹងឧទ្ធរណ៍
ជប៉ុនស្នើឱ្យអ៊ីរ៉ង់អនុវត្ត «ភាពបត់បែនជា​អតិ​បរិមា​» ដើម្បី​បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ាឱ្យបានឆាប់
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល៖ យន្តហោះចម្បាំងអាមេរិកហោះចេញពីអ៊ីស្រាអែលទៅ​វាយប្រហារអ៊ីរ៉ង់

ព័ត៌មានអន្តរជាតិ

ប្រធានគោលនយោបាយបរទេស EU លោកស្រី Kaja Kallas ស្នើសុំទណ្ឌកម្មបន្ថែមទៀតលើរុស្ស៊ី

2026/07/03 02:21:04 am        89
ប្រធានគោលនយោបាយបរទេសសហភាពអឺរ៉ុប(EU)លោកស្រី Kaja Kallas និយាយនៅថ្ងៃព្រហស្បតិ៍នេះថា លោកស្រីនឹងដាក់សំណើសុំទណ្ឌកម្មបន្ថែមទៀតដាក់លើរុស្ស៊ី បន្ទាប់ពីរលកថ្មីនៃការវាយប្រហាររបស់ទីក្រុងមូស្គូ លើអ៊ុយក្រែន ។រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែនលោក Ihor Klymenko និយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការវាយប្រហាររបស់រុស្ស៊ីលើរដ្ឋធានីគីវ បានសម្លាប់មនុស្ស ១៣នាក់ និងធ្វើឲ្យខូចខាតអគារស្នាក់នៅយ៉ាងធ្ងន់ធ្ងរចំនួន ២០ខ្នង ស្របពេលដែលក្រុមសង្រ្គោះបន្ទាន់ បានធ្វើការតាមកម្ទេចកម្ទី ហើយក្រុមអាជ្ញាធរ កំពុងវាយតម្លៃទំហំនៃការបំផ្លិចបំផ្លាញ ។លោកបន្តថា មីស៊ីលបានវាយប្រហារទីតាំងមួយនេះដោយផ្ទាល់ វាយប្រហារត្រូវចំអគារកម្ពស់ ៩ជាន់ ។ មាននូវការវាយប្រហារបែបនេះចំនួន ២០លើកនៅថ្ងៃនេះ ដោយយានដ្រូន និងមីស៊ីល បណ្តាលឲ្យអគារ ២០ខ្នង រងការខូចខាតយ៉ាងធ្ងន់ធ្ងរ និងបំផ្លិចបំផ្លាញដោយអន្លើរ ។ អគាររាប់រយខ្នងទៀត រងការខូចខាត ដោយសាររលករញ្ជួយ និងកម្ទេចកម្ទីហើរ ។ លោកស្រី Kallas និយាយថា ក្នុងសប្តាហ៍នេះ EU បានចាប់ផ្តើមចែកចាយប្រាក់ ៦ពាន់លានអឺរ៉ូ ក្រោមប្រាក់កម្ចី ៩០ពាន់លានអឺរ៉ូ ដើម្បីពង្រឹងការការពាររបស់អ៊ុយក្រែន ហើយនៅថ្ងៃនេះ លោកស្រីស្នើសុំដាក់ទណ្ឌកម្មលើអង្គភាពជាច្រើនទៀតដែលគាំទ្រឧស្សាហកម្មយោធារុស្ស៊ី ដើម្បីជាការឆ្លើយតបចំពោះការវាយប្រហារទាំងនេះ ។ ពួកយើងត្រូវតែបន្តបង្កើនការចំណាយរហូតដល់រុស្ស៊ី យល់ឃើញច្បាស់ថា ពួកគេមិនអាចឈ្នះសង្រ្គាមមួយនេះបានឡើយ ៕

កងទ័ពអ៊ីរ៉ង់៖ វត្តមានយន្តហោះចម្បាំងអាមេរិក នៅច្រកសមុទ្រ Hormuz គំរាមដល់សន្តិសុខក្នុងតំបន់

2026/07/03 02:18:19 am        74
នៅថ្ងៃព្រហស្បតិ៍ (ទី២ ខែកក្កដា ឆ្នាំ២០២៦) នេះ កងទ័ពអ៊ីរ៉ង់ បានព្រមានថា ការបន្តមាន​វត្តមាននៃយន្តហោះយោធា ទាំង​មាន​មនុស្សបើក និងគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិក នៅច្រកសមុទ្រ Hormuz គំរាមកំហែងដល់សន្តិសុខក្នុងតំបន់ ហើយបានសន្យាថា នឹងមានការឆ្លើយតប «យ៉ាង​រហ័ស និងម៉ឺងម៉ាត់» ចំពោះការជ្រៀតជ្រែកណាមួយរបស់អាមេរិក នៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រនេះ​។នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបាន​ផ្សាយ​ដោយទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Fars ទីស្នាក់ការកណ្តាល Khatam al-Anbiya បានលើក​ឡើង​ថា ការបន្តមាន​វត្តមាននៃយន្តហោះចម្បាំង និងយានដ្រូន​របស់សហរដ្ឋអាមេរិក នៅច្រកសមុទ្រ Hormuz «បានបង្កឱ្យមានអសន្តិសុខ នៅក្នុងផ្លូវទឹកនេះ ហើយនឹងគំរាមកំហែងដល់សន្តិសុខក្នុងតំបន់»។សេចក្តីថ្លែងការណ៍នេះ បាន​បន្ថែម​ថា៖ «អ៊ីរ៉ង់នឹងមិនស្ទាក់ស្ទើរក្នុងការចាត់វិធានការណាមួយ ដើម្បីទប់ទល់នឹងការឈ្លានពាន និងការរំលោភបំពានណាមួយដោយយោធាអាមេរិក និងអ្នកគាំទ្ររបស់ខ្លួន ដើម្បី​ការពារអធិបតេយ្យភាពរបស់ខ្លួន នៅ​ច្រកសមុទ្រ Hormuz។ ការជ្រៀតជ្រែកណាមួយរបស់អាមេរិកនៅច្រកសមុទ្រ Hormuz នឹងត្រូវបានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងរហ័សពីកងកម្លាំងប្រដាប់អាវុធ»។ទីស្នាក់ការកណ្តាលនេះ​បានពិពណ៌នាអំពីច្រកសមុទ្រ Hormuz ថា ជា «ទឹកដីអធិបតេយ្យរបស់សាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់» ហើយថា សន្តិសុខ និងស្ថិរភាពរបស់​ផ្លូវទឹកយុទ្ធសាស្ត្រនេះ​បង្កើតបានជា «ខ្សែបន្ទាត់​ក្រហម» សម្រាប់កងកម្លាំងប្រដាប់អាវុធរបស់ប្រទេស៕

អន្តរការី៖ កិច្ចចរចាដោយប្រយោលបន្ទាប់ រវាងអាមេរិក និងអ៊ីរ៉ង់ នឹង​មាន​ក្រោយ​ពិធីបុណ្យសពលោក Khamenei

2026/07/03 01:56:33 am        60
អន្តរការី បានឱ្យដឹង​នៅ​ថ្ងៃព្រហស្បតិ៍ (ទី២ ខែកក្កដា ឆ្នាំ២០២៦) នេះថា កិច្ចចរចាដោយប្រយោលបន្ទាប់​ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងធ្វើឡើងក្រោយ​ពិធីបុណ្យសពរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ ខណៈដែលការទូត កំពុងឆ្ពោះ​ទៅមុខសន្សឹមៗ​ ក្នុង​ការបញ្ចប់សង្គ្រាម នៅតំបន់​មជ្ឈិមបូព៌ា។បន្ទាប់ពីមាន​ការពិភាក្សាដោយប្រយោលរបស់គូអរិ​ទាំង២ កាលពីថ្ងៃពុធ នៅទីក្រុងដូហា ប្រទេសកាតា ប្រធានាធិបតីអាមេរិក លោក Donald Trump ក៏ដូចជាអ្នកសម្របសម្រួលកាតា និងប៉ាគីស្ថាន បានផ្តល់សញ្ញាថា ការទូតកំពុងដំណើរការ ទោះបីជាមានការវាយ​ប្រហារតប​ត​គ្នា​ថ្មី​ៗនេះក៏ដោយ។ កិច្ចព្រមព្រៀងបណ្តោះអាសន្នមួយត្រូវបានព្រមព្រៀងគ្នា ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ និងបញ្ចប់អរិភាព ប៉ុន្តែបញ្ហា​សំខាន់ៗនៅតែត្រូវដោះស្រាយ នៅក្នុងកិច្ចចរចា រួមទាំងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់​ផងដែរ​។ ប៉ាគីស្ថានបានឱ្យដឹង​នៅ​ថ្ងៃព្រហស្បតិ៍នេះ​ថា៖ «អ្នកសម្របសម្រួលកាតា និងប៉ាគីស្ថាន បានបញ្ចប់កិច្ចប្រជុំដាច់ដោយឡែកជាមួយក្រុម​អ្នកចរចាសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅទីក្រុងដូហា (ថ្ងៃពុធ) ដោយមានវឌ្ឍនភាពជា​វិជ្ជមាន»។ទីក្រុង​អ៊ីស្លាម៉ាបាដបានបន្ថែមថា ភាគីទាំង២ បានយល់ព្រមបន្តការ​ពិភាក្សា «ដោយកិច្ចប្រជុំបន្ទាប់ នឹងត្រូវបានកំណត់យ៉ាង​លឿន​បំផុតតាម​ដែល​អាច គឺ​បន្ទាប់ពីពិធីបុណ្យសពរបស់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់»។លោក Ali Khamenei ត្រូវបានសម្លាប់ក្នុងវ័យ ៨៦ឆ្នាំ នៅកណ្តាលរដ្ឋធានីរបស់​អ៊ីរ៉ង់ កាល​ពី​ថ្ងៃទី២៨ ខែកុម្ភៈ ដែលជាថ្ងៃដំបូងនៃការ​ផ្ទុះ​សង្គ្រាម។ ពិធីបុណ្យសពសាធារណៈរបស់លោក Ali Khamenei នឹងចាប់ផ្តើមនៅថ្ងៃសៅរ៍ ដោយសាកសពរបស់លោក​ត្រូវបានតម្កល់​នៅក្នុងអគារដ៏ធំសម្បើម នៅកណ្តាលទីក្រុងតេអេរ៉ង់ ដែលជាកន្លែង​រៀប​ចំពិធីអធិដ្ឋាន​ថ្ងៃសុក្រដ៏​សំខាន់ ពិធីផ្លូវការ និងការជួបជុំបែប​សាសនា។ ការបញ្ចុះសពរបស់លោក នឹងធ្វើឡើងនៅថ្ងៃទី៩ ខែកក្កដា នៅទីសក្ការៈបូជា Imam Reza ក្នុងទីក្រុង Mashhad ភាគឦសាន ដែលជាកន្លែងកំណើតរបស់លោក​៕

ទីក្រុងញូវយ៉កក្តៅខ្លាំង ខណៈរលកកម្តៅជាប្រវត្តិសាស្ត្រវាយប្រហារសហរដ្ឋអាមេរិក មុនថ្ងៃទី ៤ ខែកក្កដា

2026/07/03 01:51:57 am        48
អ្នករស់នៅក្នុងទីក្រុងញូវយ៉ក ប្រឈមសីតុណ្ហភាពហក់ឡើងខ្ពស់ ពេលដែលរលកកម្តៅបំបែកកំណត់ត្រា បានវាយប្រហារតំបន់ភាគខាងកើតសហរដ្ឋអាមេរិក មុនថ្ងៃចុងសប្តាហ៍ ខែកក្កដា ។ អាកាសធាតុក្តៅខ្លាំងនេះ ជំរុញឲ្យក្រុមមន្រ្តីទីក្រុង បើកមជ្ឈមណ្ឌលត្រជាក់ ដាក់ពង្រាយរថយន្តជួយសង្រ្គោះមានទឹក និងឡេការពារកម្តៅថ្ងៃ ពេលដែលតំបន់ជាច្រើននៅក្នុងប្រទេសមួយនេះ ត្រូវបានគេព្យាករថា សីតុណ្ហភាពនឹងកើនឡើងដល់ ៤៦អង្សាសេ ។ កម្មករកណ្តាលវាល ស្ថិតក្នុងចំណោមមនុស្សរងគ្រោះបំផុតដោយសារស្ថានភាពរលកកម្តៅក្តៅខ្លាំងបែបនេះ ។ លោក Leroy Johnson គឺជាអ្នកបើកបររថយន្តឲ្យក្រុមហ៊ុនដឹកជញ្ជូន UPS និយាយថា ការទប់ទល់ជាមួយអាកាសធាតុក្តៅខ្លាំងបែបនេះ គឺជារឿងដ៏លំបាកមួយនៅក្នុងរថយន្តដែលគ្មានម៉ាស៊ីនត្រជាក់ ។ លោកថា លោកចេញក្រៅពេញមួយថ្ងៃ ហើយរថយន្តរបស់លោកគ្មានម៉ាស៊ីនត្រជាក់នោះទេ ហេតុដូច្នេះហើយ វាគឺជាការងារដ៏លំបាកមួយ ធ្វើការក្រោមកម្តៅថ្ងៃក្តៅខ្លាំងបែបនេះ ។ ពលរដ្ឋរស់នៅក្នុងទីក្រុងញូវយ៉ក បានព្យាយាមទៅរកកន្លែងជ្រកមានម្លប់ នៅក្នុងសួនកម្សាន្ត ហើយម្ចាស់ធុរកិច្ចក្នុងស្រុកមួយចំនួន បានផ្តល់ជំនួយដល់មនុស្សដែលពិបាកទប់ទល់នឹងសីតុណ្ហភាពខ្ពស់ ៕

ក្តារមឈូសរាយប៉ាយពាសពេញកំពង់ផែ ស្របពេលចំនួនមនុស្សស្លាប់ដោយសាររញ្ជួយដីវេណេស៊ុយអេឡាកើនឡើងដល់ ២.២៩៥នាក់

2026/07/03 01:49:08 am        53
កំពង់ផែវេណេស៊ុយអេឡា ត្រូវបានប្រើប្រាស់ជាសាលតម្កល់សពបណ្តោះអាសន្ន ស្របពេលដែលសាកសពរបស់ជនរងគ្រោះដោយសារការរញ្ជួយដីភ្លោះ ដែលបានវាយប្រហារប្រទេសមួយនេះ កាលពីរយៈពេល ១សប្តាហ៍មុន ត្រូវបានរក្សាទុកនៅតាមទីកន្លែងរបស់សាកសព ។គំនរក្តារមឈូស ត្រូវបានមើលឃើញនៅលើកំពង់ផែ La Guaira ជាទីដែលក្រុមអាជ្ញាធរ បង្កើតសាលតម្កល់សពបណ្តោះអាសន្នសម្រាប់ជនរងគ្រោះ ដែលបច្ចុប្បន្នមានចំនួន ២.២៩៥នាក់ ។គ្រូពេទ្យកោសល្យវិច្ច័យ ក្នុងឈុតពណ៌ខៀវ មានពាក់មួក កំពុងធ្វើការនៅក្នុងសាលតម្កល់សពបណ្តោះអាសន្ននេះ ក្រោយសាលតម្កល់សពតាមមន្ទីរពេទ្យក្នុងស្រុក ពេញណែនដោយសាកសព ។រដ្ឋមន្រ្តីឆ្នេរ La Guaira នៅជិតទីក្រុង Caracas ស្ថិតក្នុងចំណោមតំបន់រងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេបំផុតដោយសាររញ្ជួយដីកាលពីថ្ងៃទី ២៤ ខែមិថុនា ។លោក Jorge Rodriguez ប្រធានរដ្ឋសភាវេណេស៊ុយអេឡា និយាយកាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ២.២៩៥ នាក់ និងមនុស្សជាង១១.០០០នាក់ បានរងរបួស ហើយមនុស្សជិត ១៣.០០០ នាក់ គ្មានផ្ទះសម្បែង ខណៈដែលអង្គការសហប្រជាជាតិប៉ាន់ប្រមាណថា មនុស្ស ៥ម៉ឺននាក់កំពុងបាត់ខ្លួន ។មានអ្នករស់រានមានជីវិតពីអព្ភូតហេតុនេះជាច្រើន ដូចជាក្មេងប្រុសអាយុ ៣ឆ្នាំម្នាក់ដែលត្រូវបានគេរកឃើញនៅមានជីវិតកាលពីថ្ងៃអង្គារ រយៈពេល ៧ថ្ងៃ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងក្លាបំផុតនៅវេណេស៊ុយអេឡាក្នុងរយៈពេលជាងមួយសតវត្សរ៍មកនេះ។ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញនិយាយថា ជនរងគ្រោះដែលជាប់ខ្លួនក្នុងគំនរកម្ទេចថ្មទំនងជាមិនអាចរស់រានមានជីវិតលើសពី៧២ ម៉ោងបានទេ បន្ទាប់ពីការរញ្ជួយដី ៕

លោក Trump អះអាងថា អាមេរិកពុំបណ្តោយឲ្យចិនកាន់កាប់ព្រែកជីក Panama បាននោះទេ

2026/07/03 01:45:45 am        57
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយថាប្រទេសរបស់លោកនឹងពុំបណ្តោយឲ្យចិនកាន់កាប់ព្រែកជីក Panama បាននោះទេ ។ លោកនិយាយថា ពួកយើងបាត់បង់មនុស្ស៣៨.០០០នាក់ ក្នុងការកសាងព្រែកជីក Panama ។ មនុស្សរបស់ពួកយើង ៣៨.០០០នាក់ បានស្លាប់ អំឡុងពេលកសាងព្រែកជីក Panama ។ លោកTrumpនិយាយទៀតថា វាបានបើក ហើយវាបានជោគជ័យតាំងពីថ្ងៃមួយមកម្ល៉េះហើយពួកយើងក៏បោះបង់វាចោល វាគឺជារបស់ដ៏ថ្លៃបំផុតដែលពួកយើងពុំធ្លាប់កសាង ហើយវាក៏ជារបស់មានប្រាក់ចំណេញច្រើនបំផុតដែលពួកយើងពុំធ្លាប់កសាងនោះដែរ។ លោកបានបញ្ជាក់ទៀតថានោះគឺជាការរួមបញ្ចូលគ្នាដ៏ល្អមួយ ដូចគ្នានឹងវេណេស៊ុយអេឡាបន្តិចដែរពួកយើងបានធ្វើការងារដ៏ល្អមួយហើយពួកយើងក៏បានធ្វើរឿងដូចគ្នាជាមួយសាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ប្រហែលជាអ្នកបានឮរួចហើយ ប៉ុន្តែត្រូវគិតពីវា គឺព្រែកជីក Panama ។លោក Trumpនិយាយទៀតដូច្នេះហើយ ពួកយើងបោះបង់វាចោលរបស់ដំបូងដែលពួកគេបានធ្វើ ។អ្នកមានដឹងទេថាពួកគេបានធ្វើរឿងអ្វី ។ ពួកគេបានដំឡើងថ្លៃសម្រាប់នាវារហូតដល់ ៤ដងហើយពួកគេពុំបានបាត់បង់សូម្បីនាវាមួយគ្រឿង ហើយពួកគេដំឡើងថ្លៃម្តងទៀតដល់ទៅ ២ដងហើយពួកគេពុំបានបាត់បង់នាវាសូម្បីមួយគ្រឿង អ្វីដែលពួកគេធ្វើ គឺរកប្រាក់បានយ៉ាងច្រើនអស់រយៈពេលច្រើនឆ្នាំតើវាល្ងង់ខ្លៅបែបណា? ហើយឥឡូវចិន ព្យាយាមកាន់កាប់ព្រែកជីក Panamaហើយពួកយើងមិនបណ្តោយឲ្យវាកើតឡើងនោះទេ ៕

WFP៖ ការពង្រីកជម្លោះជំរុញឲ្យមានភាពអត់ឃ្លានកាន់តែខ្លាំងឡើងនៅភាគខាងជើងប្រទេសនីហ្សេរីយ៉ា

2026/07/03 01:40:57 am        62
កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ បានព្រមាននៅថ្ងៃព្រហស្បតិ៍នេះថា ភាពអត់ឃ្លាននៅទូទាំងភាគខាងជើងដែលរងគ្រោះដោយជម្លោះរបស់ប្រទេសនីហ្សេរីយ៉ា គឺស្ថិតនៅកម្រិតដែលមិនធ្លាប់មានក្នុងរយៈពេលមួយទសវត្សរ៍ ខណៈដែលអំពើហិង្សារីករាលដាល និងជំនួយបានថយចុះ ដោយមានប្រជាជនជាងបីលាននាក់ «ខ្វះខាតស្បៀងអាហារយ៉ាងខ្លាំង»។ប្រទេសនេះបានប្រយុទ្ធប្រឆាំងនឹងការបះបោររបស់ក្រុមជីហាដដែលមានមូលដ្ឋាននៅភាគឦសាន ចាប់តាំងពីឆ្នាំ ២០០៩ ជាមួយនឹងការកើតឡើងវិញនូវអំពើហិង្សា ចាប់តាំងពីឆ្នាំ ២០២៥។ក្រុមជីហាដក៏បានពង្រីកខ្លួនទៅភាគពាយ័ព្យផងដែរ ដែលកំពុងប្រឈមមុខនឹងវិបត្តិដាច់ដោយឡែកពីក្រុមចោរប្លន់ប្រដាប់អាវុធ។លោក Kinday Samba នាយក WFP ប្រចាំតំបន់សម្រាប់អាហ្វ្រិកខាងលិច និងកណ្តាល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «អ្វីដែលធ្វើឲ្យយើងព្រួយបារម្ភបំផុតនោះ គឺរបៀបដែលវិបត្តិនេះកំពុងពង្រីកខ្លួន» ដោយកត់សម្គាល់ពីការរីករាលដាលនៃអំពើហិង្សា «នៅទូទាំងតំបន់ដ៏ធំទូលាយមួយ និងបង្ខំមនុស្សឲ្យចាកចេញពីដីស្រែចម្ការ ជំរុញឲ្យមានការផ្លាស់ទីលំនៅ និងការរឹតបន្តឹងលើការផ្តល់ជំនួយមនុស្សធម៌»៕

សារព័ត៌មាន៖ យានដ្រូនអ៊ុយក្រែនដែលផ្ទុកគ្រឿងផ្ទុះ បានធ្លាក់នៅក្នុងខេត្ត Trabzonរបស់ប្រទេសទួរគី

2026/07/03 01:38:23 am        86
យានដ្រូនដែលផ្ទុកគ្រឿងផ្ទុះជិត ៥ គីឡូក្រាម បានធ្លាក់នៅក្នុងខេត្ត Trabzon នៅលើឆ្នេរសមុទ្រខ្មៅរបស់ប្រទេសទួរគី។ នេះបើយោងតាមរបាយការណ៍របស់កាសែត Sabah។សារព័ត៌មាន Sabah បានរាយការណ៍ថា យោងតាមការវាយតម្លៃដំបូងដោយអ្នកឯកទេស យានដ្រូននេះ គឺជារបស់អ៊ុយក្រែន។ ដ្រូនបានធ្លាក់ទៅលើដើមឈើមួយដើម នៅក្នុងតំបន់ព្រៃឈើមួយ ក្នុងស្រុក Vakfikebir ហើយបានឆាបឆេះ។ ពុំមានអ្នករងរបួសត្រូវបានរាយការណ៍នៅក្នុងហេតុការណ៍នេះទេ។យានដ្រូនពីរគ្រឿងបានធ្លាក់កាលពីសប្តាហ៍មុននៅក្នុងខេត្ត Kastamonu និង Samsun នៃសមុទ្រខ្មៅរបស់ប្រទេសទួរគី។ បំណែករបស់វាត្រូវបានបញ្ជូនទៅទីក្រុងអង់ការ៉ាសម្រាប់ការពិនិត្យបច្ចេកទេស ដើម្បីកំណត់ប្រភពដើមរបស់ពួកវា៕

រុស្ស៊ីវាយប្រហាររោងចក្រកែច្នៃសាច់ នៅតំបន់ Zaporizhzhia របស់អ៊ុយក្រែន

2026/07/03 01:36:00 am        77
យោងតាមការអះអាងរបស់កម្មករនៅក្នុងរោងចក្រ បានឲ្យដឹងថា កងកម្លាំងរុស្ស៊ី បានវាយប្រហាររោងចក្រកែច្នៃសាច់ និងស្ថានីយសេវាកម្មរថយន្ត នៅតំបន់ Zaporizhzhia របស់ប្រទេសអ៊ុយក្រែន បង្កឲ្យកើតមានអគ្គិភ័យ និងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។ ក្រុមមន្រ្តីក្នុងរោងចក្រនិយាយថា គ្មាននិយោជិកណាម្នាក់ រងរបួសនោះទេ នៅក្នុងការវាយប្រហារនេះ ប៉ុន្តែអគាររោងចក្រ រងការបំផ្លិចបំផ្លាញទាំងស្រុង ។ លោក Oleksandr Hanzha គឺជាអភិបាលតំបន់ Zaporizhzhia និយាយនៅលើបណ្តាញព័ត៌មានសង្គម Telegramថា រុស្ស៊ីវាយប្រហារស្ថានីយប្រេងលក់រាយ ៥កន្លែង នៅតំបន់ភាគអាគ្នេយ៍ Dnipropetrovsk របស់អ៊ុយក្រែនកាលពីយប់កន្លងទៅ ដោយបានសម្លាប់ស្រ្តីម្នាក់ ។ លោកបន្តថា ស្រ្តី ៣នាក់ផ្សេងទៀត ដែលស្រ្តីម្នាក់មានផ្ទៃពោះ បានរងរបួស នៅក្នុងការវាយប្រហារទាំងនេះ ហើយគ្រឿងសម្ភារៈ រងការខូចខាតស្ទើទាំងស្រុង ខណៈការវាយប្រហារនេះ បណ្តាលឲ្យកើតមានអគ្គិភ័យផងដែរ ។ រុស្ស៊ី កំពុងបើកការវាយប្រហារស្ថានីយប្រេង ប៉ុន្តែការវាយប្រហារយានដ្រូន បានកើនឡើង ក្នុងរយៈពេលថ្មីៗនេះ ក្នុងនោះ អាជ្ញាធរអ៊ុយក្រែននៅតំបន់ជួរមុខ Zaporizhzhia, Sumy, Kharkiv និង Dnipropetrovsk រាយការណ៍ការវាយប្រហារស្ទើតែរាល់ថ្ងៃ ៕

ក្រឡាប់​រថយន្តក្រុងនៅ Western Cape របស់​អាហ្វ្រិកខាងត្បូង ធ្វើ​ឱ្យមាន​អ្នកស្លាប់​ ១៦នាក់ និងអ្នក​របួស ២០នាក់

2026/07/03 01:32:26 am        51
មនុស្សយ៉ាង​ហោចណាស់​ ១៦នាក់បានបាត់បង់ជីវិត និង ២០នាក់ផ្សេងទៀតរងរបួស នៅពេលដែលរថយន្តក្រុងដឹកអ្នកដំណើរទៅកាន់ខេត្ត Eastern Cape ក្នុង​ប្រទេសអាហ្វ្រិកខាងត្បូង បានក្រឡាប់នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ (ទី២ ខែកក្កដា ឆ្នាំ២០២៦)​ នេះ។យោងតាមអាជ្ញាធរ បានឱ្យដឹង​ថា រថយន្តក្រុងនេះកំពុងដឹកអ្នកដំណើរចំនួន ៧៨នាក់ ពីទីក្រុង Cape Town ក្នុងខេត្ត​ Western Cape ទៅកាន់ទីក្រុង​ Idutywa ក្នុង​ខេត្ត​ Eastern Cape។អ្នកនាំពាក្យរបស់សាជីវកម្មគ្រប់គ្រងចរាចរណ៍ផ្លូវគោក (RTMC) លោក Simon Zwane បាននិយាយថា៖ «មានការរាយការណ៍​ថា រថយន្តក្រុងនេះបានបត់ភ្លាមៗ ដើម្បីកុំ​ឲ្យ​បុកជាមួយរថយន្តដឹកជញ្ជូន នៅពេលដែលអ្នកបើកបរមិន​អាច​គ្រប់គ្រងបាន​ ហើយរថយន្តបានក្រឡាប់»។ខណៈពេលដែលរបាយការណ៍ដំបូង បានឱ្យដឹង​ថា មនុស្ស ៩នាក់បានបាត់បង់ជីវិត​ ការស៊ើបអង្កេតបន្ថែមទៀតនៅកន្លែងកើតហេតុ បានបង្ហាញថា មានមនុស្សស្លាប់សរុបចំនួន ១៦នាក់។អ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្នុងទីក្រុង Worcester ចម្ងាយប្រហែល ១២០គីឡូម៉ែត្រ ពីទីក្រុង Cape Town ខណៈដែលអ្នកដំណើរយ៉ាងហោចណាស់ ៤៣នាក់ បានបដិសេធ​មិន​ទទួល​យក​ការព្យាបាលណាមួយឡើយ​។លោក Zwane បាននិយាយថា៖ «មូលហេតុនៃគ្រោះថ្នាក់ នឹងស្ថិតនៅក្រោមការស៊ើបអង្កេតជាបន្តបន្ទាប់ដោយ RTMC និងទីភ្នាក់ងារ​នគរបាល​អាហ្វ្រិកខាងត្បូង»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump ប្រាប់​ពីកិច្ចចរចា «ល្អ» ជាមួយ​អ៊ីរ៉ង់ និងបញ្ជាក់ជាថ្មីពីការគំរាមវាយប្រហារគោលដៅនានា
07/28/2026 08:07 PM
ក្រុម​គ្រួសារអ្នកដំណើរនៃ​ជើងហោះហើរ MH370 ចង់បានការពិត ខណៈតុលាការចិនបើក​សវនា​ការ​បណ្តឹងឧទ្ធរណ៍
07/28/2026 08:07 PM
ជប៉ុនស្នើឱ្យអ៊ីរ៉ង់អនុវត្ត «ភាពបត់បែនជា​អតិ​បរិមា​» ដើម្បី​បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ាឱ្យបានឆាប់
07/28/2026 08:07 PM
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល៖ យន្តហោះចម្បាំងអាមេរិកហោះចេញពីអ៊ីស្រាអែលទៅ​វាយប្រហារអ៊ីរ៉ង់
07/28/2026 08:07 PM
អ៊ូហ្គង់ដាប្រកាសគ្មានជំងឺអេបូឡា បន្ទាប់ពី​អ្នក​ជំងឺ​ចុង​ក្រោយចេញពី​មន្ទីរពេទ្យ
07/28/2026 08:07 PM
ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា និង ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនប្រចាំកម្ពុជា ធ្វើបទបង្ហាញ ​«ស្តីពីវឌ្ឍនភាពនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងកម្ពុជានិងថៃ»
07/28/2026 08:07 PM
កូរ៉េខាងត្បូងចេញការ​ជូនដំណឹងបន្ទាន់ អំពីការសង្ស័យ​លេចធ្លាយផូស្វ័រ នៅមូលដ្ឋានទ័ពអាកាសអាមេរិក
07/28/2026 07:07 PM
វិមានក្រឹមឡាំង៖ ការវាយប្រហាររបស់អ៊ុយក្រែន លើនាវាអ៊ីរ៉ង់ គួរត្រូវបានចាត់ទុកថា ជាការវាយប្រហារលើអ៊ីរ៉ង់
07/28/2026 07:07 PM
រញ្ជួយដីកម្រិត ៥,៧រ៉ិចទ័រ​ ធ្វើឱ្យញ័រ​​ខេត្ត​ Qinghai ​របស់​ប្រទេស​ចិន​
07/28/2026 07:07 PM
របាយការណ៍៖ លោក Trump ហាក់​កាន់​តែ​ទោរទៅ​រក​លោក Zelenskyy ជាង​លោក Putin
07/28/2026 06:07 PM