លោក Trump ប្រាប់​ពីកិច្ចចរចា «ល្អ» ជាមួយ​អ៊ីរ៉ង់ និងបញ្ជាក់ជាថ្មីពីការគំរាមវាយប្រហារគោលដៅនានា
ក្រុម​គ្រួសារអ្នកដំណើរនៃ​ជើងហោះហើរ MH370 ចង់បានការពិត ខណៈតុលាការចិនបើក​សវនា​ការ​បណ្តឹងឧទ្ធរណ៍
ជប៉ុនស្នើឱ្យអ៊ីរ៉ង់អនុវត្ត «ភាពបត់បែនជា​អតិ​បរិមា​» ដើម្បី​បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ាឱ្យបានឆាប់
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល៖ យន្តហោះចម្បាំងអាមេរិកហោះចេញពីអ៊ីស្រាអែលទៅ​វាយប្រហារអ៊ីរ៉ង់

ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីការបរទេសជប៉ុន បញ្ជាក់ឡើងវិញពីការគាំទ្ររបស់ទីក្រុងតូក្យូ សម្រាប់អ៊ុយក្រែន

2026/07/03 01:29:21 am        58
រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Toshimitsu Motegi បានបញ្ជាក់ឡើងវិញការគាំទ្ររបស់ទីក្រុងតូក្យូ សម្រាប់ទីក្រុងគីវ អំឡុងជំនួបទ្វេភាគីជាមួយសមភាគីអ៊ុយក្រែនលោក Andrei Sybiha ។អំឡុងជំនួបជាមួយលោក Sybiha នៅទីក្រុងតូក្យូ លោក Motegi និយាយថា ជប៉ុននឹងបន្តធ្វើការជាមួយសហគមន៍អន្តរជាតិ ដើម្បីគាំទ្រអ៊ុយក្រែន ហើយនិងលើកកម្ពស់ការស្តាឡើងវិញរបស់អ៊ុយក្រែន ហើយនិងការកសាងឡើងវិញ តាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យឯកជន និងរដ្ឋ ។ដោយឡែក លោក Sybiha និយាយដែរថា ទីក្រុងគីវ ត្រៀមខ្លួនរួចរាល់ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយជប៉ុនលើបញ្ហាសន្តិសុខ ជាពិសេសសម្រាប់បច្ចេកវិទ្យាយានដ្រូន ។ក្រោយជំនួបនោះ រដ្ឋមន្រ្តីប្រទេសទាំង ២ បានចុះហត្ថលេខាផងដែរលើអនុស្សរណៈយោគយល់នៃការអភិវឌ្ឍធនធានមនុស្ស តាមរយៈកម្មវិធីជំនួយអភិវឌ្ឍន៍ផ្លូវការ(ODA) របស់ជប៉ុន ៕

កងកម្លាំងអ៊ីស្រាអែលឃាត់ខ្លួនស្ត្រីប៉ាឡេស្ទីនក្នុងការវាយឆ្មក់ នៅតំបន់វេសបែង

2026/07/03 01:24:48 am        49
ភ្លាមៗបន្ទាប់ពីម៉ោង ១ ព្រឹកថ្ងៃពុធ នៅពេលដែលលោក Abdelrahman Badr បាននិយាយថា លោកបានឮសំឡេងជើងនៅខាងក្រៅផ្ទះរបស់ខ្លួននៅក្នុងទីក្រុង Hebron ក្នុងតំបន់វេសបែង (West Bank) ដែលគ្រប់គ្រងដោយអ៊ីស្រាអែល។ បន្តិចក្រោយមក កងកម្លាំងអ៊ីស្រាអែលបានមកដល់មាត់ទ្វាររបស់លោក។ ពួកគេកំពុងស្វែងរកប្រពន្ធរបស់ខ្លួន។កងកម្លាំងបានចាប់ខ្លួន អ្នកស្រី Itaf Badr ដែលបម្រើការនៅក្នុងក្រុមប្រឹក្សាភិបាលនៃអង្គការសប្បុរសធម៌សុខភាពដ៏លេចធ្លោមួយ ហើយបាននិយាយថា អ្នកស្រីត្រូវបានចាប់ខ្លួនដើម្បីសួរចម្លើយ ដោយដឹកអ្នកស្រីតាមរថយន្តចេញទៅទាំងពេលយប់។ នេះបើយោងតាមលោក Abdelrahman។ក្រុមគ្រួសាររបស់អ្នកស្រី Itaf Badr និងក្រុមសិទ្ធិប៉ាឡេស្ទីនបាននិយាយថា អ្នកស្រី គឺជាស្ត្រីប៉ាឡេស្ទីនម្នាក់ក្នុងចំណោមស្ត្រីប៉ាឡេស្ទីន ៥នាក់ ដែលត្រូវបានឃុំខ្លួនដោយកងកម្លាំងសន្តិសុខអ៊ីស្រាអែលនៅទូទាំងតំបន់វេសបែងកាលពីថ្ងៃពុធ។ ការវាយឆ្មក់នៅពេលព្រឹកព្រលឹម បានកំណត់គោលដៅទីក្រុងជាច្រើន ក្នុងនោះមាន Hebron, Ramallah, Nablus និង Bethlehem។ នៅក្នុងការកាន់កាប់រយៈពេលជាច្រើនទសវត្សរ៍របស់អ៊ីស្រាអែល បុរសនិងក្មេងប្រុសប៉ាឡេស្ទីន បានរងទុក្ខវេទនាដ៏អាក្រក់និងធ្ងន់ធ្ងរបំផុតពីសកម្មភាពរបស់យោធា ហើយត្រូវបានចាប់ឃុំខ្លួនទ្រង់ទ្រាយធំ ឬចំណាយពេលជាច្រើនឆ្នាំ នៅក្នុងពន្ធនាគារ ដោយសារការគប់ដុំថ្មទៅលើកងទ័ពអ៊ីស្រាអែល៕

ឥណ្ឌា និងជប៉ុន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង AI លោហៈធាតុ និងថាមពល ក្រោយជំនួបលោក Modi-Takaichi

2026/07/03 01:19:19 am        48
នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi និយាយក្រោយជំនួបជាមួយសមភាគីជប៉ុនលោកស្រី Sanae Takaichi ថា នៅថ្ងៃព្រហស្បតិ៍នេះ ឥណ្ឌា និងជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើបញ្ញាសិប្បនិម្មិត(AI) លោហៈធាតុ ថាមពល ហើយនិងរៀបចំផែនទីបង្ហាញផ្លូវរួមគ្នា សម្រាប់សន្តិសុខសេដ្ឋកិច្ច ។លោកស្រី Takaichi ស្ថិតក្នុងដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃរបស់លោកស្រី ទៅកាន់ទីក្រុងញូវដែលី ស្របពេលដែលប្រទេសដៃគូអាស៊ីទាំង ២ មាននូវជំនួបកំពូលប្រចាំលើកទី ១៩ ។លោក Modi និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ការបញ្ចូលគ្នារវាងបច្ចេកវិទ្យាច្បាស់លាស់របស់ជប៉ុន និងសមត្ថភាពកម្មវិធី Software របស់ឥណ្ឌា វានឹងផ្តល់សន្ទុះ និងកម្លាំងថ្មីដល់ការអភិវឌ្ឍ AI សកល ។យោងតាមទិន្នន័យរដ្ឋាភិបាលឥណ្ឌា បានឲ្យដឹងថា ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង ២ បានឈានដល់ ២៧,៥ពាន់លានដុល្លារ ក្នុងឆ្នាំសារពើពន្ធ ២០២៥-២៦ ខណៈការវិនិយោគរបស់ជប៉ុននៅឥណ្ឌា មានចំនួន ៣,២ពាន់លានដុល្លារ ចន្លោះខែមេសា និងខែធ្នូ ឆ្នាំ ២០២៥ ។លោក Modi និយាយទៀតថា ប្រទេសទាំង ២ ដែលជាសមាជិករបស់ក្រុមប្រទេស Quad ដែរនោះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងគម្រោងសហអភិវឌ្ឍន៍លើវិស័យការពារជាតិ ។លោកបន្តថា តាមរយៈគំនិតផ្តួចផ្តើមជីវឧស្ម័នឥណ្ឌា-ជប៉ុន ពួកយើងនឹងបង្កើតរោងចក្រជីវឧស្ម័ន និងរោងចក្រជីកសិកម្មសរីរាង្គនៅប្រទេសឥណ្ឌា ៕

ការវាយប្រហាររបស់រុស្ស៊ីលើទីក្រុងគីវ របស់អ៊ុយក្រែន បានសម្លាប់មនុស្ស ១៣នាក់

2026/07/03 01:16:16 am        62
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែនលោក Ihor Klymenko និយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការវាយប្រហាររបស់រុស្ស៊ីលើរដ្ឋធានីគីវ បានសម្លាប់មនុស្ស ១៣នាក់ និងធ្វើឲ្យខូចខាតអគារស្នាក់នៅយ៉ាងធ្ងន់ធ្ងរចំនួន ២០ខ្នង ស្របពេលដែលក្រុមសង្រ្គោះបន្ទាន់ បានធ្វើការតាមកម្ទេចកម្ទី ហើយក្រុមអាជ្ញាធរ កំពុងវាយតម្លៃទំហំនៃការបំផ្លិចបំផ្លាញ ។លោកបន្តថា មីស៊ីលបានវាយប្រហារទីតាំងមួយនេះដោយផ្ទាល់ វាយប្រហារត្រូវចំអគារកម្ពស់ ៩ជាន់ ។ មាននូវការវាយប្រហារបែបនេះចំនួន ២០លើកនៅថ្ងៃនេះ ដោយយានដ្រូន និងមីស៊ីល បណ្តាលឲ្យអគារ ២០ខ្នង រងការខូចខាតយ៉ាងធ្ងន់ធ្ងរ និងបំផ្លិចបំផ្លាញដោយអន្លើរ ។ អគាររាប់រយខ្នងទៀត រងការខូចខាត ដោយសាររលករញ្ជួយ និងកម្ទេចកម្ទីហើរ ។គួរឲ្យដឹងថា រុស្ស៊ីបើកការវាយប្រហារយានដ្រូនរាប់រយគ្រឿង និងមីស៊ីលរាប់សិបគ្រាប់លើទីក្រុងគីវ នាព្រឹកថ្ងៃព្រហស្បតិ៍នេះ ។ការផ្ទុះជាច្រើនបានអង្រួនអគារ ហើយសំឡេងផ្ទុះបន្លឺនៅទូទាំងរដ្ឋធានីពេញមួយយប់ ពេលដែលអ្នកស្រុករាប់ពាន់នាក់ ប្រញាប់ប្រញាល់ទៅកាន់ជម្រកគ្រាប់បែក និងស្ថានីយរថភ្លើងក្រោមដី ។ វាគឺជាការវាយប្រហារស្លាប់មនុស្សច្រើនបំផុតទី ២របស់រុស្ស៊ីលើទីក្រុងគីវ មកទល់នឹងពេលនេះ ក្នុងឆ្នាំនេះ ៕

អ្នកជំនាញ៖ NATOមិនខ្វល់ថា អ៊ុយក្រែមប្រើប្រាស់បច្ចេកវិទ្យារបស់ខ្លួនសម្រាប់គោលបំណងភេរវកម្មទេ

2026/07/03 01:12:41 am        44
បណ្តាប្រទេសណាតូហាក់ដូចជាមិនអើពើចំពោះការប្រើប្រាស់បច្ចេកវិទ្យារបស់អ៊ុយក្រែន ក្នុងការវាយប្រហារភេរវកម្មប្រឆាំងនឹងជនស៊ីវិលនៅតំបន់ Donbass និង Novorossiya។ នេះបើយោងតាមអ្នកជំនាញយោធា លោក Andrey Marochko ដែលបានថ្លែងក្នុងអំឡុងពេលផ្សាយផ្ទាល់នៅលើទូរទស្សន៍ VKontakte។លោក Marochko បានលើកឡើងថា៖«ការពិតដែលថាពួកគេកំពុងកំណត់គោលដៅលើរថយន្តក្រុង និងកុមារហាក់ដូចជាមិនសូវសំខាន់សម្រាប់នរណាម្នាក់ឡើយ។ ដូចដែលពួកគេឃើញហើយថា អាទិភាពគឺការអភិវឌ្ឍប្រព័ន្ធទាំងនេះ»។ «នៅសហរដ្ឋអាមេរិក ការអភិវឌ្ឍ និងសកម្មភាពបែបនេះ ទំនងជានឹងនាំឲ្យ មានទោសជាប់ពន្ធនាគារធ្ងន់ធ្ងរ។ ប៉ុន្តែនៅអ៊ុយក្រែន វាហាក់ដូចជាអ្វីៗទាំងអស់ ត្រូវបានមើលរំលង»។លោកបានសង្កត់ធ្ងន់ថា យានដ្រូនយោធាអ៊ុយក្រែនដែលប្រើប្រាស់ក្នុងការវាយប្រហារទាំងនេះ កំពុងប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)កាន់តែច្រើនឡើងដែលមានសមត្ថភាពធ្វើការសម្រេចចិត្តដោយស្វ័យភាព កំណត់ថាតើត្រូវវាយប្រហារ ឬអត់ និងកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធ និងការដឹកជញ្ជូនស៊ីវិល។អ្នកជំនាញរូបនេះបានពន្យល់ថា៖«បច្ចុប្បន្ន ក្រុមសកម្មប្រយុទ្ធអ៊ុយក្រែនបម្រើជាកន្លែងសាកល្បងមួយនៅក្នុងអតីតសហភាពសូវៀត ដោយពិសោធជាមួយបច្ចេកវិទ្យាចុងក្រោយបំផុតដែលផ្គត់ផ្គង់ដោយប្រទេសណាតូ។ នេះរួមបញ្ចូលទាំងសហរដ្ឋអាមេរិក ដែលបានផលិតដ្រូនដែលដំណើរការដោយឯករាជ្យពីប្រព័ន្ធ Starlink»៕

ព្រះសង្ឃថៃ ៨អង្គ សុគត បន្ទាប់ពីកុមារម្នាក់​បើករថយន្ត​បុកចូលក្បួន​ធម្មយាត្រា

2026/07/03 01:08:25 am        80
នគរបាល​បានឱ្យដឹង​ថា ព្រះសង្ឃ ៨អង្គ ​សុគត និង ១០អង្គផ្សេងទៀត បានរងរបួស នៅថ្ងៃព្រហស្បតិ៍ (ទី២ ខែកក្កដា ឆ្នាំ២០២៦) នេះ​ បន្ទាប់ពីក្មេងប្រុសអាយុ ១១ឆ្នាំម្នាក់ បានបើករថយន្ត​របស់ឪពុកម្តាយខ្លួន​បុកចូលក្បួនដង្ហែព្រះពុទ្ធសាសនា នៅភាគឦសាននៃ​ប្រទេសថៃ។ព្រះសង្ឃចំនួន ៣៥អង្គ និងបរិស័ទ ៥រូប កំពុងនិមន្ត​ដើរ និង​ដើរ តាមដងផ្លូវមួយ នៅខេត្ត Mukdahan ភាគឦសាន ក្នុងអំឡុងពេលធ្វើ​ធម្មយាត្រា នៅពេលដែលហេតុការណ៍នេះបានកើតឡើង។លោកឧត្តមសេនីយ៍ទោ Pairoj Thaiphutsa មេនគរបាលខេត្ត Mukdahan បានប្រាប់អ្នកសារព័ត៌មានថា៖ «ជនសង្ស័យជាកុមារ។ រថយន្តនេះត្រូវបានយកទៅពិនិត្យកោសល្យវិច្ច័យ ដើម្បីកំណត់មូលហេតុ»។ លោកបានបន្ថែមថា «យើងបានស្នើសុំឱ្យឪពុកម្តាយរបស់កុមារមកពិនិត្យ ដើម្បីយើងអាចកំណត់ថា តើ​អ្នកណាជាអ្នកត្រូវ​ទទួលខុសត្រូវ ចំពោះការថែទាំកុមារ ដូច្នេះយើងអាចបន្តដំណើរការផ្លូវច្បាប់»។នគរបាល​បានបញ្ជាក់​ថា ក្មេងប្រុសនោះបានបើក​រថយន្ត​ភីកអាប់​របស់ឪពុកម្តាយខ្លួន​ដោយគ្មានការអនុញ្ញាត មុនពេលបាត់បង់ការគ្រប់គ្រងលើ​រថយន្ត ហើយបុកចូលក្បួន​របស់​ព្រះសង្ឃ។ ព្រះសង្ឃ ៥អង្គបានសុគតនៅកន្លែងកើតហេតុ ហើយ​ក្រោយ​មក​ ៣អង្គទៀត បានទទួល​អនិច្ច​ធម​ នៅក្នុងមន្ទីរពេទ្យ ខណៈដែលព្រះសង្ឃជាង ១០អង្គផ្សេងទៀត កំពុងទទួលការព្យាបាល។ក្រុមសង្គ្រោះបន្ទាន់ និងក្រុមជួយសង្គ្រោះ ត្រូវបានបញ្ជូន​ទៅកាន់កន្លែងកើតហេតុ ហើយអ្នករងរបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្ត Mukdahan៕

ប្រព័ន្ធផ្សព្វផ្សាយ៖ ការដឹកជញ្ជូនប្រេងឆ្លងកាត់ច្រកសមុទ្រហ័រមូស កើនឡើងដល់ ១០ លានបារ៉ែល ក្នុងមួយថ្ងៃ

2026/07/03 01:05:50 am        49
ដោយដកស្រង់សម្តីមន្ត្រីរដ្ឋបាលអាមេរិកម្នាក់ដែលមិនបញ្ចេញឈ្មោះ សារព័ត៌មាន Bloomberg បានចុះផ្សាយថា ការដឹកជញ្ជូនប្រេងប្រចាំថ្ងៃឆ្លងកាត់ច្រកសមុទ្រហ័រមូស បានលើសពី ១០ លានបារ៉ែល។ យោងតាមប្រភពព័ត៌មាន ប្រេងចំនួន ៥ លានបារ៉ែលទៀតក្នុងមួយថ្ងៃ កំពុងត្រូវបានដឹកជញ្ជូនតាមរយៈ ផ្លូវជំនួស។ Bloomberg បានកត់សម្គាល់ថា មុនពេលប្រតិបត្តិការយោធារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ចាប់ផ្តើម ប្រេងប្រហែល ២០ លានបារ៉ែល បានឆ្លងកាត់ផ្លូវទឹកនេះ ជារៀងរាល់ថ្ងៃ។នាពេលថ្មីៗនេះ តំណាងអចិន្ត្រៃយ៍របស់អ៊ីរ៉ង់ប្រចាំការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ លោក Ali Bahreini បានបញ្ជាក់ថា ច្រកសមុទ្រហ័រមូស ត្រូវបានបើកឡើងវិញសម្រាប់នាវាពាណិជ្ជកម្ម និងការដឹកជញ្ជូនអន្តរជាតិ៕

អ៊ីរ៉ង់ ព្រមានអាមេរិក និងអ៊ីស្រាអែល ពីការវាយប្រហារមុនពិធីបុណ្យសពអតីតមេដឹកនាំកំពូលលោក Khamenei

2026/07/03 01:02:56 am        65
មេបញ្ជាការយោធាអ៊ីរ៉ង់ មួយរូប បានព្រមាន សហរសដ្ឋអាមេរិក និងអ៊ីស្រាអែល នៅថ្ងៃព្រហស្បតិ៍នេះ ទល់នឹងការវាយប្រហារណាមួយលើអ៊ីរ៉ង់ ខណៈប្រទេសនេះត្រៀមរៀបចំពិធីបុណ្យសពរបស់អតីតមេដឹកនាំកំពូល លោក Ayatollah Ali Khamenei ដែលត្រូវបានសម្លាប់ ក្នុងការវាយប្រហារតាមអាកាសនៅថ្ងៃដំបូងនៃសង្គ្រាមថ្ងៃទី២៨កុម្ភៈឆ្នាំនេះ ។ លោក Ali Abdollahi មេបញ្ជាការនៃទីស្នាក់ការកណ្ដាល Khatam al-Anbiya បាននិយាយក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយដោយសារព័ត៌មានរដ្ឋថា ពួកលោកព្រមានដល់សត្រូវរបស់អ៊ីរ៉ង់ ពិសេសអាមេរិក និងរបបជ្វីហ្វអ៊ីស្រាអែល ជៀសវាងការគណនាខុសណាមួយ ហើយត្រូវគិតអំពីការសងសឹកដ៏ខ្លាំងក្លាពីកងកម្លាំងប្រដាប់អាវុធរបស់អ៊ីរ៉ង់ចំពោះការគំរាមកំហែង និងការឈ្លានពានណាមួយមកលើប្រទេសរបស់ខ្លួន។ពិធីបុណ្យសពសម្រាប់លោក Khamenei នឹងចាប់ផ្ដើមនៅថ្ងៃទី៤កក្កដា ក្នុងរដ្ឋធានីតេអេរ៉ង់ និងបញ្ចប់នៅថ្ងៃទី៩កក្កដា ដោយសពនឹងត្រូវបញ្ចុះក្នុងទីក្រុង Mashhad ដែលជាក្រុងកំណើតរបស់លោក។កាលពីថ្ងៃពុធ១កក្កដា សប្ដាហ៍នេះ រដ្ឋមន្ត្រីការបរទសអ៊ីរ៉ង់ លោក Abbas Araqchi បានចេញការព្រមានស្រដៀងគ្នានេះ ថា ទីក្រុងតេអេរ៉ង់ នឹងផ្ដល់ការឆ្លើយតបភ្លាមៗ និងម៉ឺងម៉ាត់ ចំពោះការគំរាមកំហែងណាមួយមកលើប្រជាជន ឬមេដឹកនាំរបស់ខ្លួន បន្ទាប់ពីការអត្ថាធិប្បាយពីរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz ថា មេដឹកនាំកពូលបច្ចុប្បន្នរបស់អ៊ីរ៉ង់ គឺលោក Mojtaba Khamenei គឺជាគោលដៅនៃការសម្លាប់៕

រដ្ឋមន្ត្រីការបរទេសស៊ីរីទៅទស្សនកិច្ចនៅទីក្រុងបេរូត បន្ទាប់ពីលោក TRUMP លើកឡើងអំពីការប្រយុទ្ធប្រឆាំងនឹងក្រុមហេសបូឡា

2026/07/03 12:56:28 am        53
រដ្ឋមន្ត្រីការបរទេសស៊ីរី បានធ្វើដំណើរទៅកាន់ទីក្រុងបេរូត នាថ្ងៃព្រហស្បតិ៍នេះ ដើម្បីជួបជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលលីបង់ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនៅទីនោះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងពីលទ្ធភាពរបស់កងកម្លាំងស៊ីរីប្រយុទ្ធប្រឆាំងនឹងក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសលីបង់។ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីស៊ីរី លោក Ahmed Al-Sharaa នាពេលកន្លងមក បដិសេធអ្វីដែលលោកហៅថា ជាពាក្យចចាមអារ៉ាមអំពីវត្តមានស៊ីរីណាមួយចូលទៅក្នុងប្រទេសលីបង់។រដ្ឋមន្ត្រីស៊ីរី លោក Asaad Al-Shibani បានជួបជាមួយប្រធានាធិបតីលីបង់ លោក Joseph Aoun នៅពេលចុះពីយន្តហោះ ហើយបន្ទាប់មកបានធ្វើដំណើរទៅកាន់កិច្ចប្រជុំជាមួយប្រធានសភា លោក Nabih Berri ដែលជាសម្ព័ន្ធមិត្តរបស់ក្រុមហេសបូឡា។រដ្ឋាភិបាលថ្មីរបស់ប្រទេសស៊ីរីក្រោមការដឹកនាំរបស់អតីតមេបញ្ជាការនៃក្រុមអាល់កៃដា លោក Sharaa បានក្លាយជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ចាប់តាំងពីកងកម្លាំងរបស់លោក បានផ្តួលរំលំអតីតប្រធានាធិបតី លោក បាសា អាល់អាសាដ ( Bashar al-Assad) ក្នុងឆ្នាំ ២០២៤ ហើយភាគច្រើនបាននៅក្រៅសង្គ្រាមក្នុងតំបន់រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល និងអ៊ីរ៉ង់៕

លោកស្រី von der Leyen៖ EU នឹងផ្តល់ ២០០លានអឺរ៉ូ ដើម្បីជំរុញការតភ្ជាប់តំបន់កូកាស​ខាង​ត្បូង​

2026/07/03 12:53:21 am        63
ក្នុងអំឡុងពេលទស្សនកិច្ច នៅទីក្រុងបាគូ ប្រទេស​អាស៊ែបៃហ្សង់ កាលពីថ្ងៃពុធ (ទី១ ខែកក្កដា ឆ្នាំ២០២៦) ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយថា សហភាពអឺរ៉ុប (EU) នឹងផ្តល់ជំនួយឥតសំណងរហូតដល់ ២០០លានអឺរ៉ូ (២២៨លានដុល្លារ) ដើម្បីជំរុញការដឹកជញ្ជូន ថាមពល និងការតភ្ជាប់ឌីជីថល នៅទូទាំងតំបន់កូកាសខាង​ត្បូង (South Caucasus)។អំឡុងពេល​ជួបជាមួយប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev រួមជាមួយលោកស្រី Marta Kos ស្នងការទទួល​បន្ទុក​កិច្ច​ការ​បន្ថែម​សមាជិក EU លោកស្រី Von der Leyen បាននិយាយថា គំនិតផ្តួចផ្តើមនេះ ត្រូវបានរៀប​ចំ​ឡើង ដើម្បីគាំទ្រសន្តិភាព រវាងអាស៊ែបៃហ្សង់ និងអាមេនី ដោយពង្រឹងការតភ្ជាប់ ក្នុងតំបន់ និងផ្តល់ជំនួយដល់សហគមន៍ ក្នុងតំបន់។អាមេនី និងអាស៊ែបៃហ្សង់ បានមាន​សង្គ្រាមជាមួយ​គ្នា​អស់រយៈពេលជិត ៤ទសវត្សរ៍ ពាក់​ព័ន្ធ​នឹង​តំបន់ភ្នំ Nagorno-Karabakh ហើយបានឈានដល់កិច្ចព្រមព្រៀងសន្តិភាពសម្របសម្រួលដោយសហរដ្ឋអាមេរិកកាលពីខែសីហាឆ្នាំមុន​ បន្ទាប់ពីបានជួបជាមួយលោក​ប្រធានាធិបតី Donald Trump នៅឯសេតវិមាន។លោកស្រី von der Leyen បានបន្ថែម​ថា៖ «សន្តិភាពតាមរយៈកញ្ចប់​តភ្ជាប់របស់យើង នឹងជួយកសាងអនាគតដ៏សុខសាន្ត និងវិបុលភាព សម្រាប់តំបន់កូកាស​ខាង​ត្បូង​។ ហើយ​ដោយ​មាន​ការ​រួមគ្នា យើងអាចប្រែក្លាយសន្តិភាពនៅលើក្រដាសទៅជាសន្តិភាពជាក់ស្ដែង​»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump ប្រាប់​ពីកិច្ចចរចា «ល្អ» ជាមួយ​អ៊ីរ៉ង់ និងបញ្ជាក់ជាថ្មីពីការគំរាមវាយប្រហារគោលដៅនានា
07/28/2026 08:07 PM
ក្រុម​គ្រួសារអ្នកដំណើរនៃ​ជើងហោះហើរ MH370 ចង់បានការពិត ខណៈតុលាការចិនបើក​សវនា​ការ​បណ្តឹងឧទ្ធរណ៍
07/28/2026 08:07 PM
ជប៉ុនស្នើឱ្យអ៊ីរ៉ង់អនុវត្ត «ភាពបត់បែនជា​អតិ​បរិមា​» ដើម្បី​បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ាឱ្យបានឆាប់
07/28/2026 08:07 PM
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល៖ យន្តហោះចម្បាំងអាមេរិកហោះចេញពីអ៊ីស្រាអែលទៅ​វាយប្រហារអ៊ីរ៉ង់
07/28/2026 08:07 PM
អ៊ូហ្គង់ដាប្រកាសគ្មានជំងឺអេបូឡា បន្ទាប់ពី​អ្នក​ជំងឺ​ចុង​ក្រោយចេញពី​មន្ទីរពេទ្យ
07/28/2026 08:07 PM
ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា និង ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនប្រចាំកម្ពុជា ធ្វើបទបង្ហាញ ​«ស្តីពីវឌ្ឍនភាពនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងកម្ពុជានិងថៃ»
07/28/2026 08:07 PM
កូរ៉េខាងត្បូងចេញការ​ជូនដំណឹងបន្ទាន់ អំពីការសង្ស័យ​លេចធ្លាយផូស្វ័រ នៅមូលដ្ឋានទ័ពអាកាសអាមេរិក
07/28/2026 07:07 PM
វិមានក្រឹមឡាំង៖ ការវាយប្រហាររបស់អ៊ុយក្រែន លើនាវាអ៊ីរ៉ង់ គួរត្រូវបានចាត់ទុកថា ជាការវាយប្រហារលើអ៊ីរ៉ង់
07/28/2026 07:07 PM
រញ្ជួយដីកម្រិត ៥,៧រ៉ិចទ័រ​ ធ្វើឱ្យញ័រ​​ខេត្ត​ Qinghai ​របស់​ប្រទេស​ចិន​
07/28/2026 07:07 PM
របាយការណ៍៖ លោក Trump ហាក់​កាន់​តែ​ទោរទៅ​រក​លោក Zelenskyy ជាង​លោក Putin
07/28/2026 06:07 PM