លោក Trump នឹងវាយប្រហារអ៊ីរ៉ង់យ៉ាងខ្លាំងខណៈទីបញ្ជាការកណ្ដាលអាមេរិកបញ្ជាក់ពីការវាយប្រហារចេញពីកូវ៉ែត
កេនយ៉ាស៊ើបអង្កេតជាតិពុលដ៏មានសក្តានុពល ក្រោយដំរី ១៥ក្បាលងាប់នៅតំបន់ប្រព័ន្ធអេកូឡូស៊ី Amboseli
អ្នករស់នៅក្នុងទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស បង្ហាញក្តីបារម្ភពីរលកកម្តៅ អំឡុងរដូវក្តៅ
លោក Trump បញ្ជាក់​ថា អាមេរិកនឹងចាត់វិធានការ​ខ្លាំងក្លាលើ​អ៊ីរ៉ង់ តែ​នឹង «អនុញ្ញាតឱ្យពួកគេបន្តចរចា​»

ព័ត៌មានអន្តរជាតិ

EU នឹងផ្តល់ជំនួយ ៣៨ លានអឺរ៉ូដល់អាមេនី និងបើកទីផ្សារសម្រាប់ទំនិញ ៨០%របស់ប្រទេសនេះ

2026/07/03 11:03:20 pm        60
ប្រធានគណៈកម្មការអឺរ៉ុប( EC) លោកស្រី Ursula von der Leyen នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងយេរេវ៉ាន (Yerevan)ថា EC បានសន្យាផ្តល់ជំនួយចំនួន ៣៨ លានអឺរ៉ូ ដល់ប្រទេសអាមេនី ហើយនឹងបើកទីផ្សារអឺរ៉ុបទទួលយកទំនិញអាមេនីចំនួន ៨០% ។ លោកស្រី Von der Leyen បាននិយាយថា៖«ទី១ ប្រទេសអាមេនី នឹងទទួលបានជំនួយបន្ថែមចំនួន ១៨ លានអឺរ៉ូ ក្នុងពេលឆាប់ៗនេះ ដើម្បីជួយពង្រឹង និងពង្រីកពាណិជ្ជកម្មរបស់ខ្លួន។ ឧទាហរណ៍ មូលនិធិនេះ អាចជួយបង្កើតភ្នាក់ងារលើកកម្ពស់ការនាំចេញ និងជំរុញសមត្ថភាពនាំចេញរបស់អាជីវកម្មអាមេនី។ ជំនួយចំនួន ១៨ លានអឺរ៉ូនេះ គឺជាផ្នែកចុងក្រោយនៃកញ្ចប់ជំនួយចំនួន ៥២ លានអឺរ៉ូដែលយើងបានពិភាក្សានៅក្នុងការការសន្ទនាតាមទូរស័ព្ទរបស់យើង នៅដើមខែមិថុនា»។លោកស្រីបានបន្តថា៖«ទី២ យើងកំពុងឈានមួយជំហានទៀត៖ យើងកំពុងបង្ហាញសំណើសម្រាប់វិធានការពាណិជ្ជកម្មស្វយ័ត។ ពួកគេនឹងធ្វើសេរីភាវូបនីយកម្មស្ទើរតែ ៨០% នៃការនាំចេញរបស់អាមេនីទៅកាន់សហភាពអឺរ៉ុប។ នោះមានន័យថា ៨០% នៃពាណិជ្ជកម្មរបស់អាមេនីជាមួយយើងឥឡូវនេះ នឹងមិនគិតពន្ធ»។លោកស្រី von der Leyen បានបញ្ជាក់ថា ថវិកាបន្ថែមចំនួន ២០ លានអឺរ៉ូ នឹងត្រូវបានបែងចែក ដើម្បីគាំទ្រដល់សហគមន៍ដែលរស់នៅតាមតំបន់ព្រំដែន៕

មេដឹកនាំសាសនាអាមេរិកចោទប្រកាន់អ៊ីស្រាអែលពីបទរើសអើងពូជសាសន៍ «ជាប្រព័ន្ធ»

2026/07/03 11:00:49 pm        47
ស្ថាបនិកនៃមូលនិធិសាសនាគ្រិស្តដែនដីបរិសុទ្ធ បានចោទប្រកាន់អ៊ីស្រាអែលថា បានរំលោភលើកម្មវិធីលើកលែងទិដ្ឋាការ (VWP)ដែលខ្លួនបានចុះហត្ថលេខាជាមួយសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២៣។លោក Rateb Rabie បានប្រាប់សារព័ត៌មាន Arab News ថា លោកកំពុងដឹកនាំគណៈប្រតិភូពលរដ្ឋអាមេរិកចំនួន ៩នាក់ ក្រោមកម្មវិធីមិនស្វែងរកប្រាក់ចំណេញ និងមិនមែននយោបាយមួយឈ្មោះថា «ស្គាល់បេតិកភណ្ឌរបស់អ្នក» ដែលនាំជនជាតិអាមេរិកអារ៉ាប់ទៅកាន់ប្រទេសដើមកំណើតរបស់ឪពុកម្តាយពួកគេ ដើម្បីយល់ពីប្រវត្តិវប្បធម៌របស់ពួកគេ នៅពេលដែលអ៊ីស្រាអែលបានបដិសេធពួកគេមិនឲ្យចូល នៅថ្ងៃទី ២៨ ខែមិថុនា។លោកបានជំរុញឲ្យមន្ត្រីអាមេរិកតវ៉ាប្រឆាំងនឹងការរំលោភលើកម្មវិធីលើកលែងទិដ្ឋាការ ដោយបន្ថែមថា «អ្វីដែលគណៈប្រតិភូរបស់យើងបានជួបប្រទះនៅព្រំដែនមិនមែនជាឧប្បត្តិហេតុដាច់ដោយឡែក វាឆ្លុះបញ្ចាំងពីគំរូនៃការរើសអើងយ៉ាងស៊ីជម្រៅ និងជាប្រព័ន្ធចំពោះជនជាតិអាមេរិកប៉ាឡេស្ទីន។ការបដិសេធមិនឲ្យចូលទាំងស្រុង ដែលចេញដោយគ្មានការពន្យល់ ឬដំណើរការត្រឹមត្រូវ រំលោភមិនត្រឹមតែសិទ្ធិមនុស្សជាមូលដ្ឋានរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការប្តេជ្ញាចិត្តដែលអ៊ីស្រាអែលបានធ្វើក្រោមកម្មវិធីលើកលែងទិដ្ឋាការនេះផងដែរ៕

លោក Medvedev ៖ ហ្វាំងឡង់កំពុងស្ថិតក្នុងបញ្ជីគោលដៅសម្រាប់ការវាយប្រហារអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី

2026/07/03 10:57:10 pm        76
អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បាននិយាយថា ប្រទេសហ្វាំងឡង់កំពុងស្ថិតក្នុងបញ្ជីគោលដៅសម្រាប់ការវាយប្រហារអាវុធនុយក្លេអ៊ែរដែលអាចកើតមាន បន្ទាប់ពីការលើកលែងការហាមឃាត់ការនាំចូលអាវុធនុយក្លេអ៊ែររបស់ខ្លួន។លោក Medvedev បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយ Xថា៖«ប្រទេសហ្វាំងឡង់បានលើកលែងការហាមឃាត់របស់ខ្លួនលើការផ្តល់ទីតាំងសម្រាប់ដាក់អាវុធនុយក្លេអ៊ែរ។ តើនោះមានអ្វីផ្លាស់ប្តូរសម្រាប់ ប្រជាជនហ្វាំងឡង់ដែរឬទេ? នេះគឺគ្រាន់តែជារឿងតូចតាចមួយប៉ុណ្ណោះ៖ ប្រទេសរបស់ពួកគេឥឡូវនេះ គឺស្ថិតនៅក្នុងបញ្ជីគោលដៅនុយក្លេអ៊ែររបស់រុស្ស៊ី។ សូមឲ្យប្រទេសហ្វាំងឡង់សប្បាយរីករាយចុះ អ្នកបានឈានដល់សន្តិសុខកម្រិតកំពូលហើយ!»។ នៅថ្ងៃទី ១៧ ខែមិថុនា សភាហ្វាំងឡង់បានអនុម័តសេចក្តីព្រាងច្បាប់មួយដែលស្នើឡើងដោយរដ្ឋាភិបាល ដែលអនុញ្ញាតឲ្យនាំចូលអាវុធនុយក្លេអ៊ែរ៕

រដ្ឋមន្ត្រីការបរទេសបារ៉ែនទាមទារឲ្យក្រុមប្រឹក្សាសន្តិសុខUNចាត់វិធានការ បន្ទាប់ពីការវាយប្រហាររបស់ អ៊ីរ៉ង់

2026/07/03 10:55:00 pm        56
រដ្ឋមន្ត្រីការបរទេសបារ៉ែនបានឡើងយន្តហោះទៅកាន់ទីក្រុងញូវយ៉កកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីទាមទារឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចាត់វិធានការ បន្ទាប់ពីអ្វីដែលលោកបានពិពណ៌នាថា ជាការវាយប្រហារថ្មី និងក្បត់» របស់អ៊ីរ៉ង់លើប្រទេសរបស់លោក នៅសប្តាហ៍នេះ ខណៈដែលសហរដ្ឋអាមេរិក និងរុស្ស៊ី បានប៉ះទង្គិចគ្នាយ៉ាងខ្លាំងលើការទទួលខុសត្រូវចំពោះការកើនឡើងភាពតានតឹងនេះ។រដ្ឋមន្ត្រីការបរទេស លោក Abdullatif bin Rashid Al-Zayani បានប្រាប់សម័យប្រជុំបន្ទាន់ ដែលបានកោះប្រជុំតាមសំណើរបស់បារ៉ែនថា ប្រទេសរបស់លោកបានរងការវាយប្រហារចំនួន ៨០៨ ដង ចាប់តាំងពីថ្ងៃទី ២៨ ខែកុម្ភៈ ក្នុងនោះមានការវាយប្រហារដោយមីស៊ីលបាលីស្ទីកចំនួន ២០៣គ្រាប់ និងយានដ្រូន ចំនួន ៦០៥ គ្រឿង ដែលបានសម្លាប់ជនស៊ីវិលបីនាក់ និងរបួស ៤៦៥ នាក់ ផ្សេងទៀត ក្នុងចំណោមនេះ មានស្ត្រី និងកុមារ។ លោកបាននិយាយថា ការវាយប្រហារចុងក្រោយបំផុត បានកើតឡើង ទោះបីជាប្រទេសបារ៉ែន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃទី ១៧ ខែមិថុនា ក៏ដោយ។លោក Al-Zayani បានលើកឡើងថា៖«ប្រទេសបារ៉ែនបានស្នើសុំកិច្ចប្រជុំបន្ទាន់នេះ ដោយមានទំនុកចិត្តថា ក្រុមប្រឹក្សានេះ នឹងមិនមែនឈរមើលបញ្ហាប្រឈមជាក់ស្តែងដែលអាជ្ញាធររបស់ខ្លួនកំពុងជួបប្រទះនេះទេ» ដោយបន្ថែមថា ការឈ្លានពានបានពង្រីកហួសពីប្រទេសរបស់លោក ជាមួយនឹងការវាយប្រហារស្របគ្នាលើអាកាសយានដ្ឋានអន្តរជាតិកូវ៉ែត និងការវាយប្រហារដោយយានដ្រូនលើរោងចក្រថាមពលនុយ ក្លេអ៊ែរ Barakah របស់អេមីរ៉ាតអារ៉ាប់រួម ដែលលោកបាននិយាយថា បាននាំតំបន់នេះ«ឈានទៅរកស្ថានភាពនៃគ្រោះមហន្តរាយសុវត្ថិភាពនុយក្លេអ៊ែរ»៕

ទួរគីហៅអ៊ីស្រាអែលថា ជា «បញ្ហាសម្រាប់ពិភពលោកទាំងមូល»

2026/07/03 09:58:46 pm        107
រដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan បាននិយាយថា អ៊ីស្រាអែលបានក្លាយជាបញ្ហាសម្រាប់សហគមន៍អន្តរជាតិទាំងមូល។ លោក Fidan បានថ្លែងនៅលើទូរទស្សន៍ CNN Turk ថា៖«យើងមិនមានបំណងដកថយពីជំហររបស់យើងទេ។ អ៊ីស្រាអែលមិនត្រឹមតែជាបញ្ហាសម្រាប់ទួរគីប៉ុណ្ណោះទេ ប្រទេសនេះបានក្លាយជាបញ្ហាសម្រាប់ពិភពលោកទាំងមូល។ អាជ្ញាធរអ៊ីស្រាអែលបានក្លាយជាបន្ទុកដែលមនុស្សជាតិមិនអាចទ្រាំទ្របានទៀតទេ»។លោកបាននិយាយថា ទួរគីគឺជាប្រទេសដំបូងគេដែលឈប់ធ្វើពាណិជ្ជកម្មជាមួយអ៊ីស្រាអែល ដោយសារតែការឈ្លានពាននៅក្នុងតំបន់ហ្កាហ្សា។លោក Fidan បានបញ្ជាក់ថា៖«ប្រធានាធិបតីរបស់យើង បានបញ្ឈប់ការធ្វើពាណិជ្ជកម្មចំនួន ១០ ពាន់លានដុល្លារជាមួយអ៊ីស្រាអែលទាំងយប់។ នេះគឺជារឿងសំខាន់ក្នុងការប្រកាន់ជំហររឹងមាំ ហើយចាប់ផ្តើមធ្វើអ្វីមួយទៀត»។ទួរគីតែងតែចេញសេចក្តីថ្លែងការណ៍ខ្លាំងៗប្រឆាំងនឹងអ៊ីស្រាអែល ដោយចោទប្រកាន់ថា បានប្រព្រឹត្តបទឧក្រិដ្ឋសង្គ្រាម និងអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់ហ្កាហ្សា។ ទួរគីបានបញ្ចប់ទំនាក់ទំនងពាណិជ្ជកម្មទាំងអស់ជាមួយរដ្ឋជ្វីហ្វ ចាប់តាំងពីខែឧសភា ឆ្នាំ ២០២៤៕

រដ្ឋមន្ត្រីការបរទេសស៊ីរីនិយាយថា ស៊ីរីមិនមានបំណងធ្វើអន្តរាគមន៍យោធានៅប្រទេសលីបង់ទេ

2026/07/03 09:56:31 pm        79
រដ្ឋមន្ត្រីការបរទេសស៊ីរីដែលកំពុងបំពេញទស្សនកិច្ច លោក Asaad al-Shaibani បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ស៊ីរីមិនមានបំណងធ្វើអន្តរាគមន៍យោធានៅក្នុងប្រទេសលីបង់ទេ ដោយសង្កត់ធ្ងន់ថា អាជ្ញាធរស៊ីរីស្វែងរកការកសាងទំនាក់ទំនង ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក និងការគាំទ្រដល់ស្ថិរភាពរបស់ប្រទេសនេះ។លោក al-Shaibani បាននិយាយក្នុងអំឡុងពេលចរចាជាមួយប្រធានាធិបតីលីបង់ លោក Joseph Aoun នៅវិមានប្រធានាធិបតី ក្នុងទីក្រុង Baabdaថា៖«គណៈប្រតិភូស៊ីរីចង់បញ្ជាក់អំពីការភាន់ច្រឡំជុំវិញរបាយការណ៍អំពីអន្តរាគមន៍យោធាស៊ីរីដែលអាចកើតមាននៅលីបង់»។ «ស៊ីរីមិនមានបំណងចាត់វិធានការបែបនេះទេ»។លោកបានបញ្ជាក់ថា អាជ្ញាធរស៊ីរីគាំទ្រការសម្រេចចិត្តរបស់លីបង់ ប្តេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគី និងសង្កត់ធ្ងន់ថា ស្ថិរភាពរបស់លីបង់ស្របតាមផលប្រយោជន៍របស់ស៊ីរី។មន្ត្រីរូបនេះបានបន្ថែមថា ថ្នាក់ដឹកនាំស៊ីរីមានគោលបំណងបញ្ចប់ការជ្រៀតជ្រែកគ្នាទៅវិញទៅមកកន្លងមក បង្កើនកិច្ចសហប្រតិបត្តិការជាមួយភាគីលីបង់ទាំងអស់ និងពង្រឹងទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ។លោក al-Shaibani ក៏បានស្នើឲ្យកសាងភាពជាដៃគូសេដ្ឋកិច្ចលីបង់-ស៊ីរីជាមួយបណ្តាប្រទេសឈូងសមុទ្រដែលបើកចំហសម្រាប់កិច្ចសហប្រតិបត្តិការបែបនេះ ហើយបានគូសបញ្ជាក់ពីតួនាទីរបស់គណៈកម្មាធិការចម្រុះដែលទើបបង្កើតថ្មីក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ថាមពល និងវិស័យផ្សេងៗ ទៀត៕

ជនអន្តោប្រវេសន៍ប្រមាណ ៦០០.០០០នាក់នៅអេស្ប៉ាញ បានដាក់ពាក្យសុំឋានៈស្របច្បាប់

2026/07/03 09:54:33 pm        68
មន្ត្រីរដ្ឋាភិបាលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ជនអន្តោប្រវេសន៍ប្រមាណ ៦០៩.៧៣៧ នាក់ ក្នុងចំណោមជនអន្តោប្រវេសន៍ចំនួន ១,១៧ លាននាក់ នៅក្នុងប្រទេសអេស្ប៉ាញ ដែលបានដាក់ពាក្យសុំឋានៈស្របច្បាប់ នៅក្នុងយុទ្ធនាការសម្របសម្រួលថ្មីៗ បានទទួលលិខិតអនុញ្ញាតធ្វើការបណ្តោះអាសន្ន ដែលអនុញ្ញាតឲ្យពួកគេចាប់ផ្តើមធ្វើការនៅក្នុងសេដ្ឋកិច្ចផ្លូវការ ខណៈពេលដែលពាក្យសុំរបស់ពួកគេ កំពុងស្ថិតក្រោមការពិនិត្យ។យុទ្ធនាការសម្របសម្រួលនេះ ផ្តល់លិខិតអនុញ្ញាតស្នាក់នៅរយៈពេលមួយឆ្នាំដល់ជនអន្តោប្រវេសន៍ដែលគ្មានឯកសារដែលបានរស់នៅក្នុងប្រទេសអេស្ប៉ាញយ៉ាងហោចណាស់ ៥ខែ មុនចុងឆ្នាំ ២០២៥ ហើយមិនមានប្រវត្តិឧក្រិដ្ឋកម្ម ត្រូវបានបើកឲ្យដាក់ពាក្យសុំ ចាប់ពីថ្ងៃទី ១៦ ខែមេសា ដល់ថ្ងៃទី ៣០ខែមិថុនា។ព័ត៌មានលម្អិតបន្ថែមត្រូវផ្តល់ជូនកាលថ្ងៃព្រហស្បតិ៍ដោយរដ្ឋលេខាធិការទទួលបន្ទុកអន្តោប្រវេសន៍លោក Pilar Cancela និងរដ្ឋលេខាធិការទទួលបន្ទុកសន្តិសុខសង្គមលោក Borja Suárez។ ចំនួនសរុបនៃពាក្យស្នើសុំ គឺច្រើនជាងទ្វេដងនៃការប៉ាន់ស្មានដំបូងរបស់រដ្ឋាភិបាល គឺចំនួន ៥០០.០០០នាក់ ដែលភាគច្រើនមកពីប្រទេសអាមេរិកឡាទីន។ អ្នកដាក់ពាក្យស្នើសុំ ត្រូវបានផ្តល់លិខិតអនុញ្ញាតធ្វើការបណ្ដោះអាសន្ន ខណៈពេលដែលពាក្យសុំរបស់ពួកគេ កំពុងត្រូវបានដំណើរការ៕

ក្រសួងការពារជាតិ៖ កងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានវាយប្រហារគោលដៅយោធាអ៊ុយក្រែនជាង ១៥០កន្លែង

2026/07/03 09:25:47 pm        120
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់អ៊ុយក្រែន ទីតាំងបាញ់បង្ហោះយានដ្រូនរយៈចម្ងាយឆ្ងាយ និងគោលដៅយោធាផ្សេងទៀតនៅក្នុងទីតាំងចំនួន ១៥៣កន្លែង។ ក្រសួងបាននិយាយថា ការវាយប្រហារទាំងនេះ ត្រូវបានធ្វើឡើង ដោយប្រើយន្តហោះប្រតិបត្តិការ-យុទ្ធសាស្ត្រ យានដ្រូនវាយប្រហារ កងកម្លាំងមីស៊ីល និងកាំភ្លើងធំ។ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី បានបាញ់ទម្លាក់គ្រាប់បែកតម្រង់គោលដៅចំនួន ១១គ្រាប់ និងយានដ្រូនមានស្លាបថេរចំនួន ៦៣១គ្រឿង។ យោងតាមក្រសួង កងកម្លាំងនៃកងនាវាសមុទ្រខ្មៅ ក៏បានបំផ្លាញនាវាគ្មានមនុស្សបើកអ៊ុយក្រែនមួយគ្រឿង នៅភាគឦសានសមុទ្រខ្មៅផងដែរ។ក្រសួងបានបន្ថែមថា កងកម្លាំងរុស្ស៊ីបានគ្រប់គ្រងកន្លែងតាំងទីលំនៅ Piskunovka នៅក្នុងតំបន់ Donbas៕

UNICEF៖ កុមារលីបង់ប្រហែល ១០ម៉ឺននាក់ ប្រឈមនឹងការខកខានមិនចូលរៀនក្នុងឆ្នាំសិក្សាថ្មី

2026/07/03 09:23:51 pm        56
មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កុមារលីបង់ប្រហែល ១០០.០០០នាក់ ប្រឈមនឹងការខកខានឆ្នាំសិក្សាថ្មី ប្រសិនបើសាលារៀនដែលរងការខូចខាតដោយសង្គ្រាម មិនត្រូវបានជួសជុល នៅក្នុងខែកញ្ញានោះទេ។ ការព្រមាននេះ បានកើតឡើង បន្ទាប់ពីការស្ទង់មតិទូទាំងប្រទេសដោយ UNICEF និងក្រសួងអប់រំ និងឧត្តមសិក្សាលីបង់ បានរកឃើញការខូចខាតយ៉ាងទូលំទូលាយនៅទូទាំងវិស័យអប់រំរបស់ប្រទេសនេះ ពីជម្លោះមជ្ឈិមបូព៌ាថ្មីៗនេះ។ការវាយតម្លៃនេះ បានកំណត់អត្តសញ្ញាណស្ថាប័នអប់រំចំនួន ៣៤០ ដែលរងផលប៉ះពាល់ រួមទាំងសាលារៀន និងមជ្ឈមណ្ឌលវិជ្ជាជីវៈ ដោយមានសាលារៀនចំនួន ១៧ ត្រូវបានបំផ្លាញ និងជាច្រើនទៀត ត្រូវការការជួសជុលយ៉ាងច្រើន មុនពេលបើកដំណើរការឡើងវិញដោយសុវត្ថិភាព។UNICEF បានព្រមានថា ការអវត្តមានពីសាលារៀនរយៈពេលយូរ អាចបង្កើនហានិភ័យដូចជាពលកម្មកុមារ និងការរៀបអាពាហ៍ពិពាហ៍មុនអាយុ។ទីភ្នាក់ងារនេះបាននិយាយថា ខ្លួនកំពុងធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីស្តារឡើងវិញសាលារៀនដែលរងការខូចខាត និងរក្សាការសិក្សា ខណៈពេលដែលអំពាវនាវឲ្យមានមូលនិធិបន្ថែម៕

អង្គការWFP៖ ភាពអត់ឃ្លាននៅភាគខាងជើងប្រទេសនីហ្សេរីយ៉ា ឈានដល់កម្រិតអាក្រក់បំផុត

2026/07/03 07:39:13 pm        50
ទីភ្នាក់ងារស្បៀងអាហាររបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ថា មនុស្សជាង១៧លាននាក់នៅទូទាំងរដ្ឋចំនួន៩ដែលរងគ្រោះដោយជម្លោះនៅភាគខាងជើងប្រទេសនីហ្សេរីយ៉ា កំពុងប្រឈមភាពអត់ឃ្លានធ្ងន់ធ្ងរ និងបានព្រមានថាអំពើហិង្សា និងការកាត់បន្ថយមូលនិធិកំពុងជំរុញឱ្យមានអសន្តិសុខស្បៀងដល់កម្រិតអាក្រក់បំផុតក្នុងរយៈពេលជិតមួយទសវត្សរ៍កន្លងទៅនេះ។ កម្មវិធីស្បៀងអាហារពិភពលោក (WFP) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការវិភាគសន្តិសុខស្បៀងចុងក្រោយបានបង្ហាញថា មនុស្សជាច្រើនប្រឈមនឹងវិបត្តិ ភាពអាសន្ន ឬភាពអត់ឃ្លានដ៏មហន្តរាយ បានកើនឡើងជិតពីរលាននាក់ពីការព្យាករណ៍កាលពីពេលមុន។ ការរកឃើញនេះ បញ្ជាក់ពីការចំណាយផ្នែកមនុស្សធម៌កាន់តែច្រើនឡើងនៃភាពអសន្តិសុខនៅក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុតនៅទ្វីបអាហ្វ្រិក ជាកន្លែងដែលក្រុមបះបោឥស្លាមនិយមនៅភាគឦសាន និងក្រុមជនអន្ធពាលប្រដាប់អាវុធស្ថិតនៅក្នុងតំបន់មួយចំនួននៅភាគខាងជើង បានឲ្យប្រជាជនជម្លៀសចេញពីសហគមន៍ រារាំងកសិករពីវាលស្រែចំការរបស់ពួកគេ និងរឹតត្បិតការនាំចូលជំនួយ។ អង្គការWFP បាននិយាយថា រដ្ឋ Borno ដែលជាចំណុចកណ្តាលនៃការបះបោរឥស្លាមនិយមជាយូរអង្វែងមក មនុស្សជាង៣លាននាក់ជួបអសន្តិសុខស្បៀង រួមទាំងជាង៧៥០.០០០នាក់កំពុងប្រឈមទៅនឹងស្ថានភាពអត់ឃ្លានធ្ងន់ធ្ងរ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្នងការរាជធានី បញ្ជាឲ្យតាមចាប់ខ្លួននារីដែលបើករថយន្តបង្កគ្រោះថ្នាក់ ស្លាប់បុរសម្នាក់នៅខណ្ឌសែនសុខ
07/30/2026 08:07 AM
លោក Trump នឹងវាយប្រហារអ៊ីរ៉ង់យ៉ាងខ្លាំងខណៈទីបញ្ជាការកណ្ដាលអាមេរិកបញ្ជាក់ពីការវាយប្រហារចេញពីកូវ៉ែត
07/30/2026 08:07 AM
ឱកាសអាហាររូបករណ៍​ជាង ១ពាន់​កន្លែងដល់​យុវជន​ដែល​មកពី​គ្រួសារ​ក្រីក្រ និងងាយ​រង​ហានិភ័យ​នៅក្នុង​ខេត្ត​សៀម​រាប​នៅ​វិទ្យា​ស្ថា​ន NPIA
07/30/2026 08:07 AM
រដ្ឋមន្រ្តីក្រសួងការងារ សាទរចំពោះប្រតិបត្តិការក្រុមហ៊ុន Minebea រយៈពេល ១៥ឆ្នាំនៅកម្ពុជា និងស្វាគមន៍ការពង្រីកការវិនិយោគនៅខេត្តពោធិ៍សាត់
07/30/2026 08:07 AM
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យសកម្មភាពកសិករបូមទឹកសង្គ្រោះស្រូវ ក្នុងខេត្តបាត់ដំបង
07/30/2026 08:07 AM
គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា អញ្ជើញនិវត្តន៍មកកាន់មាតុប្រទេសវិញដោយសុវត្ថិភាពបន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម
07/30/2026 07:07 AM
កម្ពុជាបង្ហាញពី​សមិទ្ធផល​ក្នុងការបោសសម្អាតគ្រាប់មីន និងសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះផលប៉ះពាល់មនុស្សធម៌ ដែលបណ្តាលមកពីជម្លោះព្រំដែន និងការប្រើប្រាស់គ្រាប់បែកចង្កោម​របស់ថៃ
07/30/2026 07:07 AM
ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ណែនាំឱ្យមន្ដ្រីពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ
07/30/2026 07:07 AM
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ការរួមសហការគ្នារវាងមន្រ្តីក្រសួងបរិស្ថាន និងអ្នកស្រឡាញ់បរិស្ថាន បានឆ្លុះបញ្ជាំងពីការប្តេជ្ញាចិត្តក្នុងការការពារនិងអភិរក្សធនធានធម្មជាតិនៅកម្ពុជា
07/30/2026 07:07 AM
សមត្ថកិច្ច ចាប់ខ្លួនយុវជនម្នាក់ទៀត ដែលជាក្រុមអះអាងថា កូនខ្លាមេ ០៧ និងប្រើហិង្សាលើយុវជនម្នាក់បណ្ដាលឱ្យប្រកាច់លើដងផ្លូវ
07/30/2026 07:07 AM