ប្រជាជនអ៊ុយក្រែនប្រមូលផ្តុំគ្នាគាំទ្ររដ្ឋមន្ត្រីការពារជាតិដែលត្រូវបានបណ្តេញចេញ
សកម្មភាពដែនសមុទ្រនៅតែច្របូកច្របល់ទូទាំងច្រកដឹកជញ្ជូនប្រេងសំខាន់ៗតំបន់មជ្ឈិមបូព៌ា
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ស្វាគមន៍ជំហររបស់ទីក្រុងមូស្គូប្រឆាំងការឈ្លានពានរបស់អាមេរិក និងអ៊ីស្រាអែល
លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា

ព័ត៌មានអន្តរជាតិ

អាមេរិក-ចិន កំពុងរៀបចំសម្រាប់លទ្ធភាពនៃដំណើរទស្សនកិច្ចរបស់លោក Xi ទៅអាមេរិក

2026/07/22 07:05:23 pm        44
លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នៅសប្តាហ៍នេះ មុនកិច្ចប្រជុំកំពូលដែលអាចកើតមានរវាងប្រធានាធិបតី Donald Trump និងប្រធានាធិបតីចិនលោក Xi Jinping ទោះបីជាលោក Trump បាននិយាយថា សហរដ្ឋអាមេរិកនឹងលើកឡើងពីការព្រួយបារម្ភជាមួយប្រទេសចិនជុំវិញការចោទប្រកាន់ថាបានជ្រៀតជ្រែកក្នុងការបោះឆ្នោតក៏ដោយ។ មន្ត្រីក្រសួងការបរទេសអាមេរិកម្នាក់បាននិយាយកាលពីថ្ងៃអង្គារថា លោក Rubio និងលោក Wang នឹងជួបគ្នានៅទីក្រុងម៉ានីល ជាទីដែលរដ្ឋមន្ត្រីការបរទេសមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន )ចំនួន១១ ប្រទេស និងដៃគូសំខាន់ៗបានជួបជុំគ្នាដើម្បីពិភាក្សាអំពីបញ្ហាសកលជាច្រើន។ ក្រុមអ្នកវិភាគបាននិយាយថា កិច្ចប្រជុំរបស់លោក Rubio ជាមួយសមភាគីចិនរបស់លោក ទំនងជាផ្តោតលើការរៀបចំសម្រាប់កិច្ចប្រជុំលើកទីពីររវាងលោក Trump និងលោក Xi បន្ទាប់ពីមេដឹកនាំទាំងពីរបានជួបគ្នាកាលពីខែឧសភាឆ្នាំ២០២៦ នេះ នៅរដ្ឋធានីប៉េកាំងប្រទេសចិន។ លោក Trump បាននិយាយថា លោក Xi នឹងធ្វើទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកនៅចុងខែកញ្ញា ហើយលោក Rubio កាលពីថ្ងៃអាទិត្យបាននិយាយថា កិច្ចប្រជុំកំពូលនេះនៅតែត្រូវបានរំពឹងទុក។ ប្រទេសចិនមិនទាន់បានបញ្ជាក់ពីដំណើរទស្សនកិច្ចរបស់លោក Xi ទៅកាន់ទីក្រុងវ៉ាស៊ីនតោននៅឡើយទេ។លោក Rubio បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅពេលរូបលោកចេញដំណើរទៅចូលរួមជំនួបអាស៊ាន នៅប្រទេសហ្វីលីពីនថា រូបលោកគ្មានហេតុផលដើម្បីជឿថាពួកគេនឹងមិនមកនោះទេ។ វាជារឿងសំខាន់។កិច្ចព្រមព្រៀងផ្អាកសង្គ្រាមដំឡើងពន្ធដ៏ផុយស្រួយរវាងមហាអំណាចពិភពលោកទាំងពីរអាចមានភាពស្មុគស្មាញដោយសារការចោទប្រកាន់ឡើងវិញរបស់លោក Trump កាលពីសប្តាហ៍មុនអំពីការជ្រៀតជ្រែករបស់ចិនក្នុងការបោះឆ្នោតអាមេរិក ជាការអះអាងដែលទីក្រុងប៉េកាំងបានបដិសេធ៕

សភាបារាំង បោះឆ្នោតអនុម័តបម្រាមបណ្តាញផ្សព្វផ្សាយសង្គមសម្រាប់យុវជនអាយុក្រោម១៥ ឆ្នាំ

2026/07/22 07:02:38 pm        70
សភារបស់ប្រទេសបារាំងកាលពីថ្ងៃអង្គារ ទី២១ ខែកក្កដា បានអនុម័តសេចក្តីស្នើច្បាប់ដ៏សំខាន់មួយដោយហាមឃាត់ការចូលប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គមសម្រាប់កុមារអាយុក្រោម១៥ឆ្នាំ ដោយ កំណត់ចូលជាធរមាននៅដើមឆ្នាំសិក្សាក្រោយ។ សេចក្តីស្នើច្បាប់ ដែលគាំទ្រដោយប្រធានាធិបតី លោក Emmanuel Macron ត្រូវបានអនុម័តដោយព្រឹទ្ធសភាក្នុងសំឡេងគាំទ្រ២៤៣ទល់នឹង២ និងរដ្ឋសភាមានសំឡេងគាំទ្រ២៧៩ទល់នឹង៨១។ កុមារវ័យជំទង់ដែលមានគណនីបណ្តាញផ្សព្វផ្សាយសង្គមរួចហើយនឹងប្រឈមបម្រាមនេះចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ បន្ទាប់ពីអំឡុងពេលអនុគ្រោះរយៈពេលបួនខែ។ ការបង្កើតគណនីថ្មីនឹងត្រូវបានហាមឃាត់ចាប់ពីថ្ងៃទី១ ខែកញ្ញា ទោះបីជាករណីលើកលែងត្រូវបានរួមបញ្ចូលសម្រាប់វេទិកាអប់រំ និងមុខវិជ្ជាគ្រប់ប្រភេទតាមអនឡាញក៏ដោយ។ ករណីលើកលែងរួមមាន YouTube និង WhatsApp ដែលការមើលវីដេអូ និងការផ្ញើសារនឹងនៅតែមិនរងផលប៉ះពាល់ ប៉ុន្តែមុខងារបញ្ចេញមតិ និងការចែករំលែកនឹងត្រូវបានកំណត់។ ច្បាប់នេះក៏អនុវត្តបម្រាមទូរស័ព្ទដៃនៅក្នុងសាលាវិទ្យាល័យចាប់ពីថ្ងៃទី១ ខែកញ្ញា ដោយអនុញ្ញាតឱ្យមានករណីលើកលែងតែក្រោមច្បាប់សាលារៀនជាក់លាក់ប៉ុណ្ណោះ។ យោងតាមទីភ្នាក់ងារបារាំងសម្រាប់ចំណីអាហារ បរិស្ថាន សុខភាពនិងសុវត្ថិភាពការងារ(ANSES) ក្មេងជំទង់ម្នាក់ក្នុងចំណោមពីរនាក់នៅប្រទេសបារាំងចំណាយពេលពី២ ទៅ៥ម៉ោងជារៀងរាល់ថ្ងៃលើស្មាតហ្វូន ភាគច្រើនប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គម។ វេទិកាបណ្តាញផ្សព្វផ្សាយសង្គមជាទូទៅប្រឆាំងនឹងបម្រាមនេះទាំងស្រុង ហើយសង្កត់ធ្ងន់ថាពួកគេមានវិធានការការពារអ្នកប្រើប្រាស់វ័យក្មេងរួចហើយ រួមទាំងការរឹតត្បិតតអាយុ។ ប្រជាជនទីក្រុងប៉ារីស បានយល់ស្របតាមចំណាត់ការរបស់សមាជិកសភាបារាំងដើម្បីហាមឃាត់ការចូលប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម១៥ឆ្នាំ ខណៈការព្រួយបារម្ភកើនឡើងនៅជុំវិញពិភពលោកលើផលប៉ះពាល់សុខភាព និងសុវត្ថិភាពរបស់អនីតិជន។

បណ្ដាក្រុមហ៊ុនចម្រាញ់ប្រេងអាស៊ីសម្លឹងមើលព្រែកជីកស៊ុយអេ ដើម្បីដឹកជញ្ជូនប្រេងអារ៉ាប៊ីសាអ៊ូឌីត ខណៈមានការគំរាមពីក្រុមហ៊ូទី

2026/07/22 05:37:08 pm        58
បណ្ដាក្រុមហ៊ុនចម្រាញ់ប្រេងអាស៊ីកំពុងស្វែងរកការដឹកជញ្ជូនប្រេងឆៅពីកំពង់ផែសមុទ្រក្រហមរបស់អារ៉ាប៊ីសាអ៊ូឌីត ឆ្លងកាត់ព្រែកជីកស៊ុយអេ និងជុំវិញទ្វីបអាហ្វ្រិក បន្ទាប់ពីក្រុមហ៊ូទីមានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់នៅយេម៉ែននិយាយថា ពួកគេនឹងបិទផ្លូវទឹកលើប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ចំណាត់ការនេះបង្ហាញពីការប្តូរទិសដៅចុងក្រោយបំផុតនៃលំហូរប្រេង ដោយសារតែសង្គ្រាមរវាងអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ដោយបានកាត់បន្ថយការផ្គត់ផ្គង់យ៉ាងខ្លាំង ដែលជំរុញឱ្យក្រុមហ៊ុនចម្រាញ់ប្រេងស្វែងរកធុងជំនួស ឬធ្វើដំណើរតាមផ្លូវផ្សេងៗគ្នា។ នាវាដឹកប្រេងពីរគ្រឿងដែលដឹកប្រេងឆៅរបស់អារ៉ាប៊ីសាអ៊ូឌីតទៅកាន់អាស៊ី បានបង្វែរទិសដៅក្នុងសមុទ្រក្រហមកាលពីថ្ងៃអង្គារក្រោយការគំរាមកំហែងពីក្រុមហ៊ូទី ខណៈការឆ្លងកាត់នាវាតាមរយៈច្រកសមុទ្រហ័រមូស បានធ្លាក់ចុះបន្ថែមទៀតនៅដើមសប្តាហ៍នេះ។ក្រុមអ្នកវិភាគ និងអ្នកជំនាញឧស្សាហកម្ម បានព្រមានថា ការដឹកជញ្ជូនទៅទិសខាងលិចឆ្ពោះទៅប្រទេសអេហ្ស៊ីប ពីកំពង់ផែសមុទ្រក្រហម Yanbu របស់អារ៉ាប៊ីសាអ៊ូឌីត និងឆ្លងកាត់ព្រែកជីកស៊ុយអេ និងជុំវិញច្រកដឹកជញ្ជូន Cape of Good Hope នៅទ្វីបអាហ្វ្រិក នឹងត្រូវការពេលរហូតដល់បួនសប្តាហ៍បន្ថែមទៀត ហើយបង្កើនថ្លៃដឹកជញ្ជូន និងថ្លៃប្រេងឥន្ធនៈ បើប្រៀបធៀបទៅនឹងផ្លូវធម្មតានៃការធ្វើដំណើរទៅទិសខាងកើតពី កំពង់ផែ Yanbu ទៅកាន់សមុទ្រអារ៉ាប់។ទិន្នន័យតាមដាននាវាតាមរយៈ LSEG និង Kpler បានបង្ហាញកាលពីថ្ងៃអង្គារថានាវា Rodos មានទង់ជាតិលីបេរីយ៉ា ដែលបានដឹកប្រេងឆៅនៅកំពង់ផែ Yanbu ហើយឆ្ពោះទៅកាន់ឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេសឥណ្ឌា កំពុងចង្អុលទៅទិសខាងលិច និងផ្តល់សញ្ញាទៅកាន់ព្រែកជីកស៊ុយអេ ។យោងតាមប្រភពដឹកជញ្ជូនមួយ ក្រុមហ៊ុនចម្រាញ់ប្រេងកូរ៉េខាងត្បូង Hyundai Oilbank កំពុងស្វែងរកនាវាដឹកប្រេងឆៅទំហំធំមួយកាលពីថ្ងៃអង្គារ ដើម្បីដឹកប្រេងនៅកំពង់ផែ Yanbu ជាមួយនឹងជម្រើសនៃការប្រើប្រាស់ព្រែកជីកស៊ុយអេ និងបំពង់បង្ហូរប្រេង SUMED របស់អេហ្ស៊ីប ដែលភ្ជាប់សមុទ្រក្រហម និងសមុទ្រមេឌីទែរ៉ាណេ ដើម្បីឆ្ពោះទៅកាន់ប្រទេសកូរ៉េខាងត្បូង។ ព្រែកជីកស៊ុយអេ និងបំពង់បង្ហូរប្រេង SUMEDជាធម្មតាប្រើសម្រាប់បញ្ជូនប្រេងពីសមុទ្រក្រហមទៅកាន់អឺរ៉ុប៕

ប្រជាជន ភៀសខ្លួនចេញខណៈទឹកជំនន់ពីជ្រោះជ្រៅបំផ្លាញភូមិនៅប្រទេសឈីលី ក្រោយភ្លៀងធ្លាក់ខ្លាំង

2026/07/22 04:58:13 pm        31
ទឹកជំនន់បានបំផ្លាញលំនៅឋាន រថយន្ត និងដីចំការនៅតំបន់ Coquimbo របស់ប្រទេសឈីលី បន្ទាប់ពីជ្រោះជ្រៅ Santa Gracia បានជន់លិច ហើយបានបញ្ជូនទឹកនិងកម្ទេចកម្ទីហូរកាត់តំបន់នោះ។ប្រជាជននិយាយថា ពួកគេបានឮសូសំឡេងថ្មកំពុងបាក់ខណៈទឹកកើនឡើង ហើយការប្រកាសអាសន្នត្រូវបានផ្ញើទៅកាន់ទូរស័ព្ទដៃ ក្នុងពេលដែលទឹកជំនន់បានរាលដាលយ៉ាងឆាប់រហ័សនៅទូទាំងសហគមន៍។យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក Bio Bio បានឲ្យដឹងថា មនុស្សជាង១០០នាក់បានរងផលប៉ះពាល់ដោយសារតែទឹកជំនន់ ហើយលំនៅឋាន រថយន្ត និងទ្រព្យសម្បត្តិត្រូវបានបំផ្លាញខណៈមនុស្សជាង១០០នាក់កំពុងជ្រកកោននៅសាលារៀន El Islon។ទីភ្នាក់ងារគ្រោះមហន្តរាយរបស់ប្រទេសឈីលីបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារព្យុះដែលបានវាយប្រហារតំបន់នានាមានចំនួន១០នាក់។លំនៅឋានរបស់ពលរដ្ឋជាង ៣.០០០ខ្នងបានរងការខូចខាត និងពលរដ្ឋជាង១សែននាក់បានស្ថិតនៅដាច់ឆ្ងាយ បន្ទាប់ពីផ្លូវថ្នល់ត្រូវបានកាត់ផ្តាច់។

អ៊ុយក្រែន បណ្តេញមេបញ្ជាការកងទ័ពក្នុងពេលមានវិបត្តនយោបាយបង្កដោយការដករដ្ឋមន្ត្រីការពារជាតិ

2026/07/22 04:54:57 pm        78
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃអង្គារ ទី២១ ខែកក្កដា ថា លោកបានបណ្តេញលោក Oleksandr Syrsky មេបញ្ជាការកងទ័ពអ៊ុយក្រែន ក្នុងពេលមានវិបត្តិនយោបាយដែលកំពុងបន្តបង្កឡើងដោយការដករដ្ឋមន្ត្រីការពារជាតិដ៏មានប្រជាប្រិយភាពម្នាក់។ មេដឹកនាំអ៊ុយក្រែន បានប្រកាសថា លោកបានតែងតាំងមេបញ្ជាការកងកម្លាំងចម្រុះ លោក Mykhailo Drapati ជំនួសលោក Syrsky ។ លោក Syrsky អាយុ៦០ឆ្នាំ បានបម្រើការងារក្នុងតួនាទីនេះចាប់តាំងពីឆ្នាំ២០២៤ ហើយស្ថិតក្នុងចំណោមមេបញ្ជាការដែលមានបទពិសោធន៍ច្រើនបំផុតរបស់ទីក្រុងគីវ ដោយបានដឹកនាំការពារទីក្រុងគីវនៅពេលចាប់ផ្តើមការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីក្នុងឆ្នាំ២០២២។ ការដកតំណែងរបស់លោក ធ្វើឡើងបន្ទាប់ពីការតវ៉ាជាច្រើនថ្ងៃក្នុងការគាំទ្ររដ្ឋមន្ត្រីការពារជាតិដែលត្រូវបានបណ្តេញចេញ លោក Mykhailo Fedorov។ លោក Zelenskyy បាននិយាយនៅក្នុងសារមួយនៅលើបណ្តាញ Telegram ថា «ខ្ញុំបានសម្រេចថា មេបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនថ្មី គឺលោក Mykhailo Drapati។ ប្រធានាធិបតី លោក Volodymyr Zelenskyy និយាយថា ឧត្តមសេនីយ៍ Mykhailo Drapatyi នឹងឡើងកាន់តំណែងជាមេបញ្ជាការកងទ័ពអ៊ុយក្រែន ហើយនៅក្នុងសុន្ទរកថា លោក Zelenskyy ក៏បាននិយាយផងដែរថា លោកបានផ្តល់ឲ្យអតីតរដ្ឋមន្ត្រីការពារជាតិ លោក Mykhailo Fedorov ដែលការបណ្តេញចេញដ៏ភ្ញាក់ផ្អើលរបស់លោកបានបង្កឱ្យមានវិបត្តិនយោបាយ នូវតំណែងសមរម្យក្នុងការត្រួតពិនិត្យផ្នែកបច្ចេកវិទ្យារបស់រដ្ឋ។

តម្លៃប្រេងកើនឡើងបន្តិច បន្ទាប់ពីសហរដ្ឋអាមេរិកប្រកាសពីការវាយប្រហារជុំថ្មីលើអ៊ីរ៉ង់

2026/07/22 04:48:38 pm        30
តម្លៃប្រេងបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ ខណៈមានការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះការរំខានដល់ការផ្គត់ផ្គង់បន្ថែមទៀត បន្ទាប់ពីកងកម្លាំងសហរដ្ឋអាមេរិក បាននិយាយថា ខ្លួនបានវាយប្រហារលើគោលដៅយោធាអ៊ីរ៉ង់សម្រាប់យប់ទី១១ជាប់ៗគ្នា ហើយប្រទេសកូវ៉ែតបានរាយការណ៍ពីការវាយប្រហារដោយយានដ្រូនរបស់អ៊ីរ៉ង់។ តម្លៃប្រេងឆៅ Brent បានកើនឡើង០,៥៥ភាគរយ ឬ៥០សេន មានតម្លៃ៩១,៥១ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីទីផ្សារបានបើកនៅថ្ងៃពុធនេះ ខណៈប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិកបានកើនឡើង០,៣៦ភាគរយ ឬ៣០សេន មាតម្លៃ៨៤,៦៤ដុល្លារក្នុងមួយបារ៉ែល។ វាបានកើតឡើងបន្ទាប់ពីកងកម្លាំងសហរដ្ឋអាមេរិក បានវាយប្រហារលើគោលដៅនៅភាគខាងត្បូង និងភាគខាងលិចប្រទេសអ៊ីរ៉ង់ ខណៈអ៊ីរ៉ង់បានវាយប្រហារមូលដ្ឋានរបស់សហរដ្ឋអាមេរិកនៅប្រទេសបារ៉ែន កូវ៉ែត និងប្រទេសហ្ស៊កដានី។ ការវាយប្រហាររបស់សហរដ្ឋអាមេរិក កើតឡើងភ្លាមៗបន្ទាប់ពីកងទ័ពកូវ៉ែតបាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនកំពុងស្ទាក់ចាប់យានដ្រូនរបស់អ៊ីរ៉ង់នៅថ្ងៃពុធនេះ។ ការវាយប្រហារគ្នាឥតឈប់ បានបង្កើនការព្រួយបារម្ភនៃការរំខានបន្ថែមទៀតដល់ការផ្គត់ផ្គង់ថាមពលសកល បន្ទាប់ពីក្រុមហ៊ូទីសម្ព័ន្ធមិត្តអ៊ីរ៉ង់នៅក្នុងប្រទេសយេម៉ែនបានចាប់ផ្តើមជម្លោះក្នុងសង្គ្រាមអ៊ីរ៉ង់ ដោយគំរាមដាក់គោលដៅលើនាវាដឹកប្រេងរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតនៅច្រកសមុទ្រ Bab el-Mandeb និងប្រកាសពីការបិទផ្លូវទឹករបស់អារ៉ាប៊ីសាអ៊ូឌីត។ ផ្លូវទឹក Bab el-Mandeb នៅច្រកចូលភាគខាងត្បូងទៅកាន់សមុទ្រក្រហម បានក្លាយជាផ្លូវកាន់តែសំខាន់សម្រាប់ការនាំចេញប្រេងឆៅរបស់អារ៉ាប៊ីសាអ៊ូឌីត ខណៈចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រ Hormuz បានថយចុះយ៉ាងខ្លាំងចាប់តាំងពីបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានដួលរលំកាលពីដើមខែនេះ។

សង្គ្រាមនៅអ៊ីរ៉ង់បានធ្វើឱ្យអាមេរិកខាតបង់៣៧,៥ ពាន់លានដុល្លាររហូតមកដល់ពេលនេះ

2026/07/22 04:41:07 pm        77
រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth បាននិយាយកាលពីថ្ងៃអង្គារថា ការចំណាយលើសង្គ្រាមរបស់សហរដ្ឋអាមេរិកនៅអ៊ីរ៉ង់បានកើនឡើងដល់ ៣៧,៥ ពាន់លានដុល្លាររហូតមកដល់ពេលនេះ ខណៈលោកបានប្រឈមនឹងក្រុមសមាជិកសភាដែលមានការសង្ស័យជាលើកដំបូងចាប់តាំងពីការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងបានបន្តដើម្បីស្វែងរកមូលនិធិបន្ទាន់សម្រាប់ជម្លោះដែលគ្មានប្រជាប្រិយភាពនេះ។ ដោយមានរយៈពេលត្រឹមតែប្រាំមួយខែមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ ដែលគណបក្សសាធារណរដ្ឋរបស់លោកប្រធានាធិបតី Donald Trump អាចនឹងប្រឈមការតស៊ូដ៏លំបាកមួយដើម្បីរក្សាសំឡេងភាគច្រើននៅក្នុងសភាតំណាងរាស្ត្រ និងព្រឹទ្ធសភា ក្រុមអ្នកប្រជាធិបតេយ្យកំពុងទទួលបានការគាំទ្រខ្ពស់នៅក្នុងការស្ទង់មតិសាធារណៈ ខណៈពួកគេព្យាយាមភ្ជាប់សង្គ្រាមអ៊ីរ៉ង់ទៅនឹងបញ្ហាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងប្រទេស។ លោក Hegseth បានប្រាប់ក្រុមសមាជិកសភាក្នុងសវនាការមួយនៅទីក្រុងវ៉ាស៊ីនតោនថា ថវិកា៣៧,៥ពាន់លានដុល្លាររួមមានទិដ្ឋភាពមួយចំនួននៃសង្គ្រាម ក៏ដូចជាការចំណាយដែលរំពឹងទុករហូតដល់ថ្ងៃទី៣០ ខែកញ្ញា។ គេមិនច្បាស់ទេថាតើមន្ទីរបញ្ចកោណបានឈានដល់តួលេខនេះដោយរបៀបណា។ ប្រភពមួយបានប្រាប់សារព័ត៌មាន Reuters កាលពីខែមីនាថា រដ្ឋបាលរបស់លោក Trump បានប៉ាន់ប្រមាណថា ប្រាំមួយថ្ងៃដំបូងនៃសង្គ្រាមបានចំណាយយ៉ាងហោចណាស់ ១១,៣ ពាន់លានដុល្លារ។ លោក Trump បានស្នើសុំថវិកាបន្ថែមជិត ៩០ ពាន់លានដុល្លារពីសភាកាលពីខែមុន ភាគច្រើនទាក់ទងនឹងជម្លោះអ៊ីរ៉ង់ ដែលបានបង្កើតឈុតឆាកសម្រាប់ការប្រយុទ្ធមួយផ្សេងទៀតជាមួយសមាជិកសភាដែលខកចិត្តនឹងសង្គ្រាម និងប្រឈមនឹងការបោះឆ្នោតពាក់កណ្តាលអាណត្តិខែវិច្ឆិកាខាងមុខ៕

សហរដ្ឋអាមេរិកត្រៀមពន្ធថ្មី ខណៈពន្ធសកល ១០% របស់លោក Trump នឹងផុតកំណត់នៅសប្ដាហ៍នេះ

2026/07/22 04:18:03 pm        72
លោក Jamieson Greer តំណាងពាណិជ្ជកម្មបានបង្ហាញកាលពីថ្ងៃអង្គារ ២១ កក្កដា ថា សហរដ្ឋអាមេរិកនឹងដាក់ពន្ធថ្មីដែលអាចប៉ះពាល់ដល់ប្រទេសរាប់សិបក្នុងពេលឆាប់ៗនេះ ខណៈពន្ធសកលបណ្ដោះអាសន្នរបស់លោកប្រធានាធិបតី Donald Trump នឹងផុតកំណត់នៅសប្តាហ៍នេះ។ រដ្ឋបាលលោក Trump បានរៀបចំពន្ធថ្មីដែលផ្តោតលើដៃគូពាណិជ្ជកម្មចំនួន៦០ ជុំវិញការបរាជ័យរបស់ពួកគេក្នុងការចាត់វិធានការប្រឆាំងនឹងកម្លាំងពលកម្មដោយបង្ខំ ខណៈក្រុមមន្ត្រីជំរុញឱ្យកសាងរបៀបវារៈពាណិជ្ជកម្មរបស់មេដឹកនាំអាមេរិកឡើងវិញបន្ទាប់ពីមានឧបសគ្គផ្នែកច្បាប់។ លោក Greer បានប្រាប់ទូរទស្សន៍ CNBC នៅពេលសួរថាតើពន្ធថ្មីនឹងមកដល់ឬអត់។ លោកមិនបានបញ្ជាក់ពីពេលវេលាកំណត់ទេ ដោយលោកលើកឡើងថាពួកលោករំពឹងថានឹងមើលឃើញសម្មភាពមួយចំនួនក្នុងពេលឆាប់ៗ។ លោក Trump បានដាក់ពន្ធសកល ១០ ភាគរយនៅឆ្នាំនេះ បន្ទាប់ពីពន្ធមួយចំនួនរបស់លោកត្រូវបានលុបចោលដោយតុលាការកំពូលកាលពីខែកុម្ភៈ ប៉ុន្តែពន្ធនេះផុតកំណត់នៅថ្ងៃសុក្រ។ ក្រុមអ្នកវិភាគរំពឹងថាពន្ធថ្មីលើការព្រួយបារម្ភអំពីកម្លាំងពលកម្មដោយបង្ខំ កំណត់រវាង ១០ ភាគរយ និង១២,៥ ភាគរយ នឹងជំនួសពន្ធបណ្ដោះអាសន្នទាំងនេះ។ ការដំឡើងពន្ធទាំងនេះ កើតឡើងខណៈលោក Trump ជំរុញឡើងវិញដើម្បីប្រើប្រាស់ពន្ធគយជាកម្លាំងប្រឆាំងនឹងដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ដែលបង្កឱ្យមានក្ដីបារម្ភនៃការសងសឹក និងភាពតានតឹងផ្នែកការទូត។ ទីក្រុងវ៉ាស៊ីនតោនបានប្រកាសពន្ធថ្មី ២៥ ភាគរយលើទំនិញប្រេស៊ីលមួយចំនួនកាលពីសប្តាហ៍មុន ហើយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានបង្ហាញពីការយកពន្ធ៥០ ភាគរយលើផលិតផលកាណាដាជាច្រើន ដែលនឹងចូលជាធរមានក្នុងរយៈពេល៣០ ថ្ងៃ៕

លោក Trump និយាយថា ការវាយប្រហាររបស់អាមេរិកមិនទាន់ចប់ទេ ខណៈអ៊ីរ៉ង់ពង្រីកការវាយប្រហារ

2026/07/22 03:19:03 pm        96
ប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមានកាលពីថ្ងៃអង្គារ ២១ កក្កដា សប្ដាហ៍នេះ ថាសហរដ្ឋអាមេរិក «មិនទាន់ចប់» ការវាយប្រហារលើអ៊ីរ៉ង់ទេ ខណៈទីក្រុងតេអេរ៉ង់បានពង្រីកការវាយប្រហារលើរដ្ឋឈូងសមុទ្រ បន្ទាប់ពីសម្ព័ន្ធមិត្តក្រុមហ៊ួទី (Houthi) របស់ខ្លួនបានគំរាមបិទកំពង់ផែអារ៉ាប៊ីសាអ៊ូឌីត។ ពីរសប្តាហ៍បន្ទាប់ពីការប្រយុទ្ធគ្នាបានបន្តឡើងវិញរវាងគូសត្រូវរាប់ទសវត្សរ៍ លោក Trump បាននិយាយថា អ៊ីរ៉ង់នឹងត្រូវការពេលជាង២០ឆ្នាំដើម្បីស្តារឡើងវិញពីការខូចខាតដែលបង្កឡើងក្នុងសង្គ្រាមមជ្ឈិមបូព៌ា។ លោកថា ប្រសិនបើពួកលោកចាកចេញឥឡូវនេះ ប្រទេសនេះនឹងចំណាយពេល២០ទៅ២៥ឆ្នាំដើម្បីកសាងឡើងវិញ។ពួកលោកមិនទាន់ចប់ទាល់តែសោះ ពួកលោកមិនចាកចេញឥឡូវនេះទេ។ ការព្រមាននេះបានកើតឡើង ខណៈប្រទេសហ្ស៊កដានី កូវ៉ែត និងបារ៉ែន បានរាយការណ៍ពីការវាយប្រហាររបស់អ៊ីរ៉ង់ ហើយខណៈលោកTrump ប្រើប្រាស់កិច្ចប្រជុំនៅសេតវិមានជាមួយប្រធានាធិបតីលីបង់ លោក Joseph Aoun ដើម្បីសន្យាគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងដ៏ផុយស្រួយរបស់លោកក្នុងការដកហូតអាវុធពីក្រុមហេសបូឡានិងឆ្ពោះទៅរកសន្តិភាពជាមួយអ៊ីស្រាអែល។ បារ៉ែននិយាយថា ខ្លួនបានស្ទាក់ចាប់ការវាយប្រហាររបស់អ៊ីរ៉ង់ ខណៈសំឡេងស៊ីរ៉ែនប្រកាសអាសន្នបន្លឺឡើងម្តងហើយម្តងទៀត ស្របពេលកូវ៉ែត និងហ្ស៊កដានី បាននិយាយថា ពួកគេបានស្ទាក់ចាប់ការវាយប្រហារដោយយានដ្រូន និងមីស៊ីល។ កូវ៉ែតនិយាយថា ទីក្រុងតេអេរ៉ង់ បានវាយប្រហាររោងចក្រថាមពល និងរោងចក្របន្សាបទឹកប្រៃអស់រយៈពេលជាច្រើនថ្ងៃ រួមទាំងនៅថ្ងៃចន្ទ ដែលបង្ខំឱ្យប្រជាជនត្រូវផ្លាស់ប្ដូរវេនប្រើថាមពល។កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានបញ្ជាក់ពីការវាយប្រហារមួយលើប្រទេសហ្ស៊កដានី ដោយនិយាយថាពួកគេបានកំណត់គោលដៅលើបរិវេណមួយដែលមានកង កម្លាំងភេរវករអាមេរិកស្នាក់នៅក្នុងតំបន់ Rukban៕

ប្រធានាធិបតីអ៊ីរ៉ង់៖ អតីត​មេដឹកនាំ​កំពូលបាន​ជំរុញឱ្យបញ្ចប់ស្ថានភាព​ «គ្មានសង្គ្រាម គ្មានសន្តិភាព» ជាមួយអាមេរិក

2026/07/22 03:21:30 am        159
ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian នៅ​ថ្ងៃអង្គារ (ទី​២១ ខែកក្កដា ឆ្នាំ២០២៦) នេះ បាន​លើកឡើង​ថា សព​មេដឹកនាំកំពូល លោក Ali Khamenei បានសង្កត់ធ្ងន់ម្តងហើយម្តងទៀត នៅក្នុងកិច្ចប្រជុំឯកជន អំពីតម្រូវការបញ្ចប់ស្ថានភាព «មិន​មែន​សង្គ្រាម ហើយ​ក៏មិនមាន​សន្តិភាព» រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។លោក Khamenei ដែលបានគ្រប់គ្រងអ៊ីរ៉ង់អស់រយៈពេលជិត ៣៦ឆ្នាំ ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល កាលពី​ថ្ងៃទី២៨ ខែកុម្ភៈ នៅពេលចាប់ផ្តើមការវាយលុករួមគ្នា ដោយទីក្រុងវ៉ាស៊ីនតោន និង Tel Aviv ប្រឆាំងនឹងទីក្រុងតេអេរ៉ង់។អំឡុងពេល​ថ្លែងនៅក្នុងពិធីមួយដែលប្រារព្ធទិវាឧស្សាហកម្ម និងរ៉ែជាតិ លោក Pezeshkian បានសរសើរភាពជាអ្នកដឹកនាំរបស់លោក Khamenei ក្នុងការកំណត់ទិសដៅយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់ ជាពិសេសលើការបញ្ចប់ស្ថានភាពមិនប្រាកដប្រជា រវាងជម្លោះ និងសន្តិភាព។​ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA។លោក Pezeshkian បាននិយាយថា៖ «មេដឹកនាំកំពូលបានសង្កត់ធ្ងន់នៅក្នុងកិច្ចប្រជុំឯកជន អំពីភាពចាំបាច់នៃការបញ្ចប់ស្ថានភាពគ្មានសង្គ្រាម និង​គ្មានសន្តិភាពនេះ​»។លោក​បាន​បន្ត​ថា អ៊ីរ៉ង់​បាន​ចូល​រួម​ក្នុង​ការ​ចរចា «ដោយផ្អែកលើកិត្តិយស ប្រាជ្ញាញាណ និងសេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិ» ដោយលោកបានបន្ថែមថា កិច្ចខិតខំប្រឹងប្រែងផ្នែកទូតរបស់រដ្ឋាភិបាល គឺមានគោលបំណងការពារផលប្រយោជន៍របស់ជាតិ។ លោក Pezeshkian បាន​និយាយ​ថា «ស្ថាប័ន​ការទូត​របស់​យើង​នឹង​មិន​ដកថយ​ពី​សិទ្ធិ​របស់​ប្រជាជន​អ៊ីរ៉ង់​ឡើយ»។កាលពី​ថ្ងៃ​ចន្ទ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អ៊ីរ៉ង់ លោក Esmaeil Baqaei បាន​និយាយ​ថា ទីក្រុង​តេអេរ៉ង់​ បាន​ទទួល​សំណើ​ពី​អ្នក​សម្របសម្រួល​ដែល​មាន​គោលបំណង​បន្ធូរបន្ថយ​ភាព​តានតឹង​ជាមួយ​សហរដ្ឋអាមេរិក ខណៈ​ដែល​បញ្ជាក់​ជាថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន ​ចំពោះ​ការ​ទូត ​ក្នុង​អំឡុង​ពេល​មាន​ការ​វាយ​ប្រហារ​គ្នា ​រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​​តេអេរ៉ង់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សាលាបឋមសិក្សាតាំងក្រសៅ ទទួលបានអគារសិក្សាថ្មី១ខ្នង ផ្តល់ផល​ប្រយោជន៍​ដល់​ការ​សិក្សា​យូរ​អង្វែង
07/25/2026 02:07 PM
ក្រសួងវប្បធម៌៖ ការប្រើប្រាស់​សម្លៀកបំពាក់​ខ្មែរ​ពីបុរាណដល់បច្ចុប្បន្ន នៅ​តែ​រក្សា​អត្ត​សញ្ញាណ​ស្នូល
07/25/2026 01:07 PM
សមាគមលើកកម្ពស់សហគ្រិនក្នុងស្រុក បង្ហាញនូវមោនទភាព​ពេល​ឃើញ​សហគ្រិន​ខ្លួន​មមា​ញឹក​ក្នុង​អាជីវកម្ម
07/25/2026 01:07 PM
ប្រជាជនអ៊ុយក្រែនប្រមូលផ្តុំគ្នាគាំទ្ររដ្ឋមន្ត្រីការពារជាតិដែលត្រូវបានបណ្តេញចេញ
07/25/2026 01:07 PM
សកម្មភាពដែនសមុទ្រនៅតែច្របូកច្របល់ទូទាំងច្រកដឹកជញ្ជូនប្រេងសំខាន់ៗតំបន់មជ្ឈិមបូព៌ា
07/25/2026 01:07 PM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ចំពោះព្រះសង្ឃគង់ចាំព្រះវស្សាចំនួន១២វត្ត ក្នុងខេត្តកណ្តាល ដោយបានបួងសួងសូមឱ្យប្រជាពលរដ្ឋ និងប្រទេសជាតិប្រកបដោយសេចក្តីចម្រុងចម្រើនជារៀងរហូតទៅ
07/25/2026 01:07 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ស្វាគមន៍ជំហររបស់ទីក្រុងមូស្គូប្រឆាំងការឈ្លានពានរបស់អាមេរិក និងអ៊ីស្រាអែល
07/25/2026 12:07 PM
យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី
07/25/2026 12:07 PM
លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា
07/25/2026 12:07 PM
អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
07/25/2026 12:07 PM