ក្រុមអាជ្ញាធរនិយាយថា មនុស្សប្រាំនាក់ស្លាប់ និង ៤១ នាក់បាត់ខ្លួន ក្រោយនាវាចម្លងបានឆាបឆេះនៅឥណ្ឌូនេស៊ី
អភិបាលក្រុងមូស្គូ៖ ការវាយប្រហារដោយគ្រាប់បែកកាលពីថ្ងៃសៅរ៍លើភោជនីយដ្ឋានជា «សកម្មភាពភេរវកម្ម»
ការវាយប្រហារដាក់គ្នារវាងរុស្ស៊ី និងអ៊ុយក្រែន បានសម្លាប់មនុស្ស ១៤ នាក់ក្នុងប្រទេសទាំងពីរ
លោកTrump៖ ការចរចាជាមួយអ៊ីរ៉ង់នឹងធ្វើឡើងនៅថ្ងៃចន្ទនេះ ប៉ុន្តែពុំកំណត់ថ្ងៃកាលបរិច្ឆេទសម្រាប់កិច្ចព្រមព្រៀង

ព័ត៌មានអន្តរជាតិ

អង្គការសុខភាពពិភពលោកព្រមានថារលកកម្ដៅនៅអឺរ៉ុបនឹងកាន់តែធ្ងន់ធ្ងរ និងគំរាមកំហែងដល់ការស្លាប់កាន់តែច្រើន

2026/07/02 05:10:34 pm        88
អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃពុធ១ កក្កដា សប្ដាហ៍នេះ បានព្រមានថារលកកម្ដៅដែលកំពុងគ្របដណ្ដប់ពាសពេញអឺរ៉ុប គឺជាសញ្ញានៃអ្វីដែលទ្វីបនេះទំនងជានឹងប្រឈមនៅក្នុងប៉ុន្មានឆ្នាំខាងមុខ ដោយសង្កត់ធ្ងន់ថារដូវក្តៅនឹងកាន់តែធ្ងន់ធ្ងរឡើង ខណៈការប្រែប្រួលអាកាសធាតុកើនឡើង។ លោក Hans Kluge នាយក WHO តំបន់ប្រចាំទ្វីបអឺរ៉ុប បាននិយាយថា រលកកម្ដៅបច្ចុប្បន្នគ្រាន់តែជា "ការហាត់សម" សម្រាប់អនាគត ដោយកត់សម្គាល់ថា អឺរ៉ុបកំពុងឡើងកម្ដៅក្នុងអត្រាច្រើនជាងពីរដងនៃអត្រាមធ្យមសកល ហើយរលកកម្ដៅកំពុងកាន់តែញឹកញាប់ ខ្លាំង និងអូសបន្លាយ។លោកបានព្រមានថា ការត្រៀមខ្លួនមិនគ្រប់គ្រាន់សម្រាប់ព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរបែបនេះនឹងបណ្តាលឱ្យមានអ្នកស្លាប់កាន់តែច្រើន និងការបាត់បង់មនុស្សកាន់តែច្រើន។ លោក Tedros Adhanom Ghebreyesus ប្រមុខអង្គការសុខភាពពិភពលោក កាលពីកន្លងទៅបានប្រកាសថា រលកកម្ដៅ ដែលកំពុងបន្តរហូតមកដល់ពេលនេះ បានបណ្តាលឱ្យមានមនុស្សស្លាប់ច្រើនជាង១.៣០០នាក់។ លោក Kluge ក៏បានគូសបញ្ជាក់ពីសម្ពាធកាន់តែខ្លាំងឡើងលើប្រព័ន្ធថែទាំសុខភាព ដោយកត់សម្គាល់ថា ការហៅទូរស័ព្ទទៅកាន់សេវាសង្គ្រោះបន្ទាន់បានកើនឡើងរហូតដល់ ៥០ ភាគរយនៅក្នុងទីក្រុងមួយចំនួនរបស់ប្រទេសបារាំង។ ទីក្រុងឡុងដ៍្រ បានកត់ត្រាចំនួនការហៅទូរស័ព្ទសង្គ្រោះបន្ទាន់ដែលគំរាមកំហែងដល់អាយុជីវិតខ្ពស់បំផុតរបស់ខ្លួនក្នុងមួយថ្ងៃ ខណៈប្រទេសអេស្ប៉ាញបានរាយការណ៍ពីការស្លាប់ដែលទាក់ទងនឹងកម្ដៅជាង៣០០នាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃ ហើយ អ៊ីតាលីបានប្រកាសពីការស្លាប់ដែលទាក់ទងនឹងកម្ដៅចំនួន៥នាក់ក្នុងរយៈពេល២៤ ម៉ោង។ ទោះបីជាសីតុណ្ហភាពបានចាប់ផ្តើមថយចុះនៅក្នុងតំបន់ខ្លះក៏ដោយ មនុស្សជាង ៩៥លាននាក់នៅទូទាំងអឺរ៉ុបខាងកើត និងខាងត្បូងនៅតែបន្តស៊ូទ្រាំនឹងសីតុណ្ហភាពលើសពី ៣៥ អង្សាសេ ដោយក្រុមអ្នកឧតុនិយមព្យាករណ៍ថារលកកម្ដៅមួយទៀតនឹងចាប់ផ្តើមនៅចុងសប្តាហ៍នេះ៕

អ៊ុយក្រែន ព្រមានពីការវាយប្រហារទ្រង់ទ្រាយធំថ្មីរបស់រុស្ស៊ី ខណៈតំបន់ជាច្រើនកំពុងរងការវាយប្រហារ

2026/07/02 04:44:14 pm        154
លោកប្រធានាធិបតី Volodymyr Zelenskyy បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាមួយនាយករដ្ឋមន្ត្រីអៀរឡង់ លោក Micheál Martin នៅប្រទេសអៀរឡង់ កាលពីថ្ងៃពុធ ១ កក្កដា ថា រុស្ស៊ីកំពុងត្រៀមវាយប្រហារទ្រង់ទ្រាយធំមួយផ្សេងទៀតលើអ៊ុយក្រែន ខណៈតំបន់ជាច្រើននៃប្រទេសនេះកំពុងរងការវាយប្រហារឥតឈប់ឈរពេញមួយថ្ងៃ។ លោក Zelenskyy បាននិយាយថា ម្តង ឬពីរដងក្នុងមួយសប្តាហ៍ មានការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំ។ថ្ងៃនេះមានព័ត៌មានគួរឱ្យព្រួយបារម្ភអំពីការត្រៀមវាយប្រហារតាមអាកាសទ្រង់ទ្រាយធំបែបនេះមួយទៀតរបស់រុស្ស៊ី។ពួកលោកមានទិន្នន័យចារកម្មពាក់ព័ន្ធដំណឹងនេះ។ លោក Zelenskyy បន្ថែមថា បន្ទាប់ពីសន្និសីទនេះ លោក និងក្រុមរបស់លោកនឹងត្រឡប់ទៅអ៊ុយក្រែនវិញឲ្យបានឆាប់បំផុត ហើយបានជំរុញឱ្យពលរដ្ឋអ៊ុយក្រែនប្រុងប្រយ័ត្ន និងថែរក្សាខ្លួនឯង។ លោក Ihor Terekhov អភិបាលក្រុង Kharkiv បានរាយការណ៍ថា ទីក្រុង Kharkiv ភាគឦសានត្រូវបានវាយប្រហារខ្លាំងបំផុត ដោយមានក្មេងប្រុសអាយុ១៥ ឆ្នាំម្នាក់បានស្លាប់ និងជនស៊ីវិល៣២នាក់បានរងរបួសនៅក្នុងការវាយប្រហារពេលថ្ងៃរបស់រុស្ស៊ីលើទីក្រុងនេះកាលពីថ្ងៃទី ១ ខែកក្កដាសប្ដាហ៍នេះ ។ លោក Terekhov បាននិយាយថា ទីក្រុងនេះត្រូវបានវាយប្រហារដោយគ្រាប់បែកទម្លាក់ពីលើអាកាសចំនួន៧ គ្រាប់។ សេវាសង្គ្រោះបន្ទាន់រដ្ឋអ៊ុយក្រែន បានរាយកាណ៍ថា នៅក្នុងតំបន់ Odesa មនុស្សពីរនាក់បានស្លាប់ និង ១៣ នាក់បានរងរបួស បន្ទាប់ពីការវាយប្រហារដោយមីស៊ីលបាលីស្ទិកលើតំបន់នេះ។ ទីភ្នាក់ងារនេះបានបន្ថែមថា ការវាយប្រហារនេះបានបំផ្លាញឃ្លាំងចំនួនពីរ។ យោងតាមក្រុមអាជ្ញាធរមូលដ្ឋាន ការវាយប្រហារ អ្នកស្លាប់ និងរបួសក៏ត្រូវបានរាយការណ៍ផងដែរនៅក្នុងតំបន់ Poltava, Dnipropetrovsk , Zaporizhzhia និង Kherson៕

អ៊ីរ៉ង់នឹងបើក«បណ្តាញទំនាក់ទំនង»លើអនុស្សរណៈនៃការយោគយល់(MoU)ជាមួយអាមេរិកក្រោយពិភាក្សានៅកាតា

2026/07/02 03:37:29 pm        97
ទីក្រុងតេអេរ៉ង់និយាយថា ខ្លួននឹងបង្កើត «បណ្តាញទំនាក់ទំនង» ជាមួយទីក្រុងវ៉ាស៊ីនតោន ដើម្បីរាយការណ៍ពីការរំលោភលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលបានចុះហត្ថលេខារវាងភាគីទាំងពីរកាលពីពីរសប្តាហ៍មុន ដើម្បីបញ្ចប់សង្គ្រាមរវាងអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់។ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Kazem Gharibabadi បានធ្វើសេចក្តីប្រកាសនេះ បន្ទាប់ពីកិច្ចពិភាក្សាបច្ចេកទេសដោយប្រយោលរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ត្រូវបានធ្វើឡើងនៅប្រទេសកាតា កាលពីថ្ងៃពុធសប្ដាហ៍នេះ ខណៈភាគីទាំងពីរបានស្វែងរកការជំរុញការចរចារបស់ខ្លួន ដើម្បីបន្ធូរបន្ថយភាពតានតឹង បន្ទាប់ពីការបាញ់ផ្លោងដាក់គ្នាថ្មីៗនេះ។ ប្រទេសកាតាវិញ ក៏និយាយផងដែរថា ការចរចាដោយប្រយោជន៍រវាងអាមេរិកនិងអ៊ីរ៉ង់បានបង្កើតឲ្យមានវឌ្ឍនភាពជាវិជ្ជមាន ។ លោក Gharibabadi ក៏បាននិយាយផងដែរថា ផ្នែកមួយនៃទ្រព្យសម្បត្តិអ៊ីរ៉ង់ដែលបង្កកចំនួន ៦ ពាន់លានដុល្លារ នឹងត្រូវប្រើប្រាស់ដើម្បីទិញទំនិញដែលទីក្រុងតេអេរ៉ង់ត្រូវការ។ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីអតីតកាលថា មូលនិធិនេះនឹងត្រូវបានប្រើប្រាស់ដោយអ៊ីរ៉ង់ ដើម្បីទិញតែផលិតផលអាមេរិក ប៉ុណ្ណោះ។ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់រូបនេះ និយាយថា ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយមន្ត្រីកាតា រួមទាំងធនាគារកណ្តាល បញ្ហាមួយចំនួនទាក់ទងនឹងការចំណាយផ្នែកមួយនៃទឹកប្រាក់៦ ពាន់លានដុល្លារដំបូងត្រូវបានពិនិត្យឡើងវិញ៕ 

កិច្ចចរចារវាងអាមេរិក-អ៊ីរ៉ង់ បានបញ្ចប់នៅទីក្រុងដូហា ប្រទេសកាតា ដោយផ្តោតលើច្រកសមុទ្រហ័រមូស

2026/07/02 03:19:38 pm        115
អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានបញ្ចប់កិច្ចចរចាដោយប្រយោលមួយជុំកាលពីថ្ងៃពុធ១កក្កដាសប្ដាហ៍នេះ ដោយគ្មានសញ្ញាណាមួយដែលពួកគេបានឈានទៅរកសន្តិភាពយូរអង្វែងនោះទេ ដោយផ្តោតជំនួសមកវិញលើបញ្ហាដែលពួកគេនិយាយថាត្រូវបានដោះស្រាយនៅពេលកិច្ចព្រមព្រៀងបណ្តោះអាសន្នត្រូវបានប្រកាសកាលពីពីរសប្តាហ៍មុន។ ប្រភពដែលដឹងការពិភាក្សានេះបាននិយាយថា អ្នកចរចាសម្រាប់ប្រទេសទាំងពីរបានចំណាយពេលពីរថ្ងៃនៅទីក្រុងដូហា ដើម្បីពិភាក្សាអំពីចរាចរណ៍ផ្លូវសមុទ្រនៅច្រកសមុទ្រហ័រមូស (Hormuz) និងការដោះលែងមូលនិធិបង្កករបស់អ៊ីរ៉ង់ ដែលជាបញ្ហាសំខាន់ពីរក្រោមកិច្ចព្រមព្រៀងដំបូង។ ក្រសួងការបរទេសកាតាបាននិយាយថា កិច្ចប្រជុំបន្ទាប់នឹងធ្វើឡើងបន្ទាប់ពីពិធីបុណ្យសពរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតូឡា អាលី ខាមីណេ (Ayatollah Ali Khamenei) ដែលត្រូវបញ្ចុះនៅថ្ងៃទី៩ ខែកក្កដា។ អ្នកនាំពាក្យក្រសួងខាងលើ បាននិយាយនៅក្នុងសារមួយលើបណ្ដាញសង្គម X ថា ការពិភាក្សានៅទីក្រុងដូហាបានបង្កើត "វឌ្ឍនភាពវិជ្ជមាន" លើបញ្ហាទាក់ទងនឹងអនុស្សរណៈដែលបានបញ្ឈប់សង្គ្រាមកាលពីខែមិថុនា និងកំពុង "កសាងលើលទ្ធផល" នៃកិច្ចប្រជុំកំពូលមួយនៅប្រទេសស្វីស។ នៅទីក្រុងវ៉ាស៊ីនតោន ប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា ភាគីទាំងពីរកំពុងសម្រេចបានវឌ្ឍនភាពលើដែនកំណត់ដែលអាចធ្វើទៅបានចំពោះកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ជាហេតុផលចម្បងដែលលោកបានចាប់ផ្តើមសង្គ្រាមជាមួយអ៊ីស្រាអែលកាលពីខែកុម្ភៈឆ្នាំ២០២៦នេះ។ លោកបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ការរំសាយអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ កំពុងដំណើរការទៅបានល្អ។ ពួកគេមានកិច្ចប្រជុំល្អណាស់ ហើយពួកលោកនឹងរង់ចាំមើល៕ 

លោក Trump និយាយថា អាមេរិកនិងអ៊ីរ៉ង់ចុះសម្រុងគ្នាខ្លាំងណាស់

2026/07/02 04:01:09 am        53
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយនៅថ្ងៃពុធនេះថា សហរដ្ឋអាមេរិកចុះសម្រុងខ្លាំងណាស់ជាមួយអ៊ីរ៉ង់និងជំនួបកាលពីពេលថ្មីៗនៅប្រទេសកាតាបានដំណើរការទៅយ៉ាងរលូន ។លោក Trump និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថាការរំសាយអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ កំពុងឆ្ពោះទៅមុខយ៉ាងល្អ ។ ពួកគេមាននូវជំនួបល្អខ្លាំងណាស់ដូចដែលពួកយើងបានមើលឃើញអញ្ចឹង ។ប្រភពដឹងច្បាស់ពីជំនួប និងមន្រ្តីអ៊ីរ៉ង់ម្នាក់ បានឲ្យដឹងថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់មាននូវជំនួបថ្នាក់បច្ចេកទេសនៅរដ្ឋធានីដូហា របស់ប្រទេសកាតា នាថ្ងៃពុធនេះ ស្របពេលដែលពួកគេព្យាយាមឯកភាពលើលំហូរការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រHormuz និងទទួលបានបទឈប់បាញ់យូរអង្វែង ។ប្រភពបន្តថា លោក Jared Kushner គឺជាកូនប្រសារប្រុសរបស់លោក Trump និងប្រេសិតពិសេសសហរដ្ឋអាមេរិកលោក Steve Witkoff បានជួបជាមួយនាយករដ្ឋមន្រ្តីកាតាដែលជាអ្នកសម្របសម្រួលនៅក្នុងកិច្ចប្រជុំជាមួយប៉ាគីស្ថានដើម្បីដាក់ចេញក្របខណ្ឌសម្រាប់កិច្ចចរចា ប៉ុន្តែពួកគេនឹងមិនចូលរួមកិច្ចប្រជុំដោយខ្លួនឯងនោះទេ៕

ភ្លៀងធ្លាក់ខ្លាំងបង្កការជន់លិចនៅទីក្រុងមជ្ឈមណ្ឌលហិរញ្ញវត្ថុម៉ុមបៃប្រទេសឥណ្ឌា

2026/07/02 03:41:48 am        61
ភ្លៀងធ្លាក់ខ្លាំងនៅថ្ងៃពុធនេះបានវាយប្រហារទីក្រុងមជ្ឈមណ្ឌលហិរញ្ញវត្ថុម៉ុមបៃ ប្រទេសឥណ្ឌាបង្កឲ្យមានការជន់លិចយ៉ាងខ្លាំង និងធ្វើឲ្យអាក់ខានដល់ការធ្វើចរាចរណ៍ ។ជាទូទៅភ្លៀងវស្សាមកដល់ទីក្រុងម៉ុមបៃនៅសប្តាហ៍ដំបូង ក្នុងខែមិថុនា ទោះបីជាយ៉ាងណាក៏ដោយ ក្នុងឆ្នាំនេះវាមកដល់យឺតយ៉ាវខ្លាំង ។ ក្រុមអ្នកដំណើរនិយាយថាការស្ទះលូនៅតែជាបញ្ហាកើតឡើងច្រំដែល បើទោះបីជាមានកិច្ចខិតខំរបស់អាជ្ញាធរស៊ីវិលដើម្បីធ្វើឲ្យល្អប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធលូរបង្ហូរទឹកក៏ដោយ ។ អ្នកដំណើរមួយរូបដែលសុំមិនបញ្ចេញឈ្មោះ និយាយថាលោកបានមើលឃើញស្ថានភាពបែបនេះ អស់រយៈពេល ២៥ឆ្នាំមកហើយ ។ លោកបន្តថាមិនសំខាន់ថាហេតុផលអ្វីនៅពីក្រោយការស្ទះលូរនោះទេ បញ្ហានៅតែមិនត្រូវបានជួសជុល ។នេះគ្រាន់តែជាការភ្លៀងធ្លាក់ដំបូងប៉ុណ្ណោះ ក្នុងឆ្នាំ ២០២៦ចុះបើស្ថានភាពនៅតែបន្តបែបនេះទៀត តើរដូវវស្សាទាំងមូលនឹងក្លាយទៅជាយ៉ាងណា? ភ្លៀងធ្លាកខ្លាំងនេះដែរបង្កការអាក់ខានទ្រង់ទ្រាយធំដល់អ្នកដំណើរ និងធ្វើឲ្យជន់លិចផ្លូវក្រោមដីនៅទូទាំងទីក្រុងម៉ុមបៃ ៕

អាហ្វ្រិកខាងត្បូងអះអាងថា មនុស្សជាង ៩០០នាក់ ត្រូវបានចាប់ខ្លួន អំឡុងបាតុកម្មប្រឆាំងអន្តោប្រវេសន៍

2026/07/02 03:41:17 am        49
នគរបាលអាហ្វ្រិកខាងត្បូងនិយាយនៅថ្ងៃពុធនេះថា មនុស្សជាង ៩០០នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារ អំឡុងបាតុកម្មប្រឆាំងអន្តោប្រវេសន៍នៅទូទាំងប្រទេស ដែលភាគច្រើននៃបាតុកម្មមានសភាពស្ងប់ស្ងាត់ ប៉ុន្តែការតវ៉ាខ្លាំងប្រែក្លាយជាអំពើហិង្សា និងចោរកម្ម នៅតាមទីតាំងមួយចំនួន ។លោក Tebello Mosikili គឺជាអគ្គស្នងការរងនគរបាលជាតិអាហ្វ្រិកខាងត្បូង និយាយប្រាប់សន្និសីទសារព័ត៌មានថា ការដង្ហែរក្បួនជាង ១២០កន្លែងបានកើតឡើងកាលពីថ្ងៃអង្គារ ក្នុងនោះការដង្ហែរក្បួន ១០៨កន្លែងមានសភាពស្ងប់ស្ងៀម ខណៈបាតុកម្ម ១២កន្លែងផ្សេងទៀតត្រូវការការធ្វើអន្តរាគមន៍របស់កងកម្លំាងអនុវត្តច្បាប់ ដោយសារតែភាពរំជើបរំជួល ។មនុស្សដែលត្រូវបានចាប់ខ្លួន គឺជាជនអន្តោប្រវេសន៍គ្មានឯកសារ សម្រាប់ការបំពានច្បាប់អន្តោប្រវេសន៍ ខណៈមនុស្សផ្សេងទៀតត្រូវបានចាប់ខ្លួន សម្រាប់អំពើហិង្សាតាមទីសាធារណៈ ការលាក់បាំងជនអន្តោប្រវេសន៍ខុសច្បាប់ និងករណីចោរកម្ម ។លោក Mosikili និយាយទៀតថា នគរបាលអនុវត្តច្បាប់បានដាក់ពង្រាយទៅកាន់ខេត្តចំនួន ៥នៅអាហ្វ្រិកខាងត្បូងកាលពីយប់កន្លងទៅ ដើម្បីឆ្លើយតបនឹងឧបទ្ទេវហេតុពាក់ព័ន្ធចោរកម្ម និងឧក្រិដ្ឋកម្ម ។ទាហានត្រូវបានបញ្ជូនទៅកាន់សង្កាត់ Hillbrow ស្ថិតក្នុងទីក្រុង Johannesburg ដើម្បីជួយគាំទ្រក្រុមនគរបាល ។បាតុកម្មនេះដែរ បានកើតមានឡើង ក្រោយភាពរំជើបរំជួលអស់រយៈពេលជាច្រើនខែបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងពីក្រៅប្រទេស ស្របពេលដែលជនបរទេស ត្រូវបានអូសចេញពីផ្ទះរបស់ពួកគេ ហើយធុរកិច្ច និងទ្រព្យសម្បត្តិរបស់ពួកគេ រងការបំផ្លិចបំផ្លាញ ៕

UN ៖ ការរីករាលដាលឆ្លងជំងឺអេបូឡា អាចនឹងធ្វើឲ្យអាហ្វ្រិកខាតបង់ប្រាក់ ៣,៦ ពាន់លានដុល្លារ

2026/07/02 03:40:59 am        42
អង្គការសហប្រជាជាតិ(UN) និយាយថា ការរីករាលដាលឆ្លងជំងឺអេបូលា អាចនឹងធ្វើឲ្យទ្វីបអាហ្វ្រិកខាតបង់ប្រាក់ ៣,៦ពាន់លានដុល្លារ និងបាត់បង់ការងាររាប់ម៉ឺនកន្លែង ក៏ដូចជាបង្កឲ្យមានវិបត្តិអភិវឌ្ឍន៍ ។រដ្ឋាភិបាលកុងហ្គោនិយាយថា ជំងឺអេបូឡាដែលគ្មានវ៉ាក់សាំងបង្ការ ឬថ្នាំព្យាបាលនោះ បានឆ្លងមនុស្ស ១.៣០៧នាក់ និងបានសម្លាប់មនុស្ស ៣៧៧នាក់ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ចាប់តាំងពីត្រូវបានប្រកាសកាលពីថ្ងៃទី ១៥ ខែឧសភា ។ករណីឆ្លងត្រូវបានរាយការណ៍ផងដែរនៅប្រទេសអ៊ូហ្គង់ដា ហើយក្រុមអ្នកជំនាញ បានព្រមានពីលទ្ធភាពនៃការរីករាលដាលឆ្លងទៅកាន់ប្រទេសជិតខាង ដូចជាប្រទេសស៊ូដង់ខាងត្បូង ។អ្នកស្រី Damien Mama គឺជាអ្នកតំណាងកម្មវិធីអភិឌ្ឍន៍អង្គការសហប្រជាជាតិ(UNDP) ប្រចាំនៅកុងហ្គោ និយាយថា បើសិនជាពួកយើងមានធនធាន ហើយនិងចាត់វិធានការ ពួកយើងនឹងអាចទប់ស្កាត់ការរីករាលដាលឆ្លងជំងឺមួយនេះបាន ក៏ដូចជាការពារការបាត់បង់អាយុជីវិតមនុស្សបន្ថែមទៀត ។អ្នកស្រីបន្តថា បើសិនជាពួកយើងមិនធ្វើទេនោះ ហានិភ័យគ្រាអាសន្នសុខភាពនឹងកាន់តែលិចលង់ខ្លាំងជាងនេះ ហើយវិបត្តិជំងឺអេបូឡា នឹងកើតមាននៅទូទាំងតំបន់ ។កម្មវិធី UNDP បានគូសបញ្ជាក់ពីសេនារីយោចំនួន ៣សម្រាប់ការរីករាលដាលឆ្លងជំងឺអេបូឡា ។ សេនារីយោល្អបំផុតជាទីដែលការរីករាលដាលឆ្លងជំងឺអេបូឡានៅអាចទប់ស្កាត់ជាប់នៅតាមបណ្តាប្រទេសចំនួន ២ ការចំណាយនឹងត្រូវការ ១ពាន់លានដុល្លារនៃផលិតផលសរុបក្នុងស្រុករបស់កុងហ្គោ ។នៅក្នុងសេនារីយោករណីអាក្រក់បំផុត ការរីករាលដាលឆ្លងជំងឺមួយនេះទៅកាន់ប្រទេសជាច្រើន រួមទាំងរ៉្វាន់ដា និងអង់ហ្គោឡា ហើយគាប់ជួននឹងតម្លៃប្រេងហក់ឡើងខ្ពស់ដោយសារវិបត្តិសង្រ្គាមអ៊ីរ៉ង់ នឹងធ្វើឲ្យទ្វីបអាហ្វ្រិកខាតបង់ ៣,៦ពាន់លានដុល្លារនៃផលិតផលសរុបក្នុងស្រុករបស់ខ្លួន ហើយនិងធ្វើឲ្យបាត់បង់ការងារចំនួន ៣២៨.០០០កន្លែង ៕

ក្រុមជួយសង្រ្គោះស្វែងរកអ្នកជាប់ខ្លួនក្រោយប្លុកអគារផ្ទះល្វែងបាក់នៅទីក្រុងអាតែន ប្រទេសក្រិក

2026/07/02 03:40:38 am        46
ក្រុមជួយសង្រ្គោះក្រិក កំពុងស្វែងរកមនុស្សជាប់ខ្លួន ក្រោយប្លុកអគារផ្ទះល្វែងកម្ពស់ ៤ជាន់ បាក់កាលពីថ្ងៃអង្គារនៅតំបន់ Petralona ស្ថិតក្នុងទីក្រុងអាតែន ។ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យនិយាយថា មនុស្ស ៤នាក់ ដែលត្រូវបានគេរាយការណ៍ថាជាប់ខ្លួនក្រោមគំនរបាក់បែកអគារ ត្រូវបានជួយសង្រ្គោះ ប៉ុន្តែប្រតិបត្តិការនៅតែបន្តសម្រាប់អ្នកបាត់ខ្លួន ។ក្រុមជួយសង្រ្គោះជាមួយសុខនហិតក្លិន បានស្វែងរកតាមគំនរបាក់បែកអគារ ខណៈក្រុមការងារផ្សេងទៀត កំពុងប្រចាំការនៅទីនោះ ។គេនៅមិនទាន់ដឹងច្បាស់នោះទេថា តើហេតុអ្វីបានជាអគារផ្ទះល្វែងមួយខ្នងនេះ បាក់រលំ ខណៈដែលការងារសាងសង់ បានធ្វើឡើងនៅអគារក្បែរនោះ ៕

ទិន្នន័យអង្គការណាសាបង្ហាញថា អគារប្រហែល ៥៨.៨៧០ខ្នង រងការខូចខាតក្នុងការរញ្ជួយដីនៅវេណេស៊ុយអេឡា

2026/07/02 03:40:20 am        32
រូបភាពរ៉ាដារបស់អង្គការណាសា ឃើញការខូចខាតដោយសារការរញ្ជួយដីកាលពីថ្ងៃទី ២៤ ខែមិថុនា កន្លងទៅនៅប្រទេសវេណេស៊ុយអេឡា ។តាមរយៈរូបភាព Sentinel-1របស់អង្គការណាសា ក្រុមអ្នកស្រាវជ្រាវ បានប៉ាន់ប្រមាណថាអគារប្រហែល ៥៨.៨៧០ខ្នង រងការខូចខាត ឬត្រូវបានបំផ្លិចបំផ្លាញ ក្នុងនោះផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ត្រូវបានរកឃើញនៅតាមច្រករបៀង និងតំបន់ឆ្នេរភាគកណ្តាលទីក្រុង Caracas ។ខណៈពេលនោះដែរ អង្គការសហប្រជាជាតិ (UN) បាននិយាយថា មនុស្សរាប់ម៉ឺននាក់ ត្រូវការអាហារ និងជម្រកជាបន្ទាន់ នៅក្នុងប្រទេសវេណេស៊ុយអេឡា បន្ទាប់ពីមាននូវរញ្ជួយដីដ៏អាក្រក់បំផុត ២លើក ដែលបានសម្លាប់មនុស្សជិត ២.០០០នាក់ ខណៈដែលគ្រូពេទ្យបានព្រមានអំពីការផ្ទុះឡើងនៃជំងឺ ដោយអ្នករស់រានមានជីវិតកំពុងនាំគ្នាសម្រាកនៅតាមដងផ្លូវ ។ គួរឲ្យដឹងថា ការរញ្ជួយដីកម្រិត ៧,២ និង ៧,៥រ៉ិចទ័រ កាលពីសប្តាហ៍មុន ដែលជាគ្រោះមហន្តរាយរញ្ជួយដីដ៏អាក្រក់បំផុតមួយ នៅអាមេរិកឡាទីន បានបណ្ដាលឲ្យអគារលំនៅឋានទាំងមូលបាក់ដួលរលំ ធ្វើឲ្យមនុស្សរាប់ម៉ឺននាក់បាត់ខ្លួន និងបានជំរុញឲ្យមានប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះយ៉ាងប្រញាប់ប្រញាល់ សម្រាប់អ្នកនៅរស់រានមានជីវិតដែលជាប់នៅក្នុងគំនរបាក់បែក ។ ទីភ្នាក់ងារជនភៀសខ្លួនរបស់ UN និយាយថា កង្វះខាតអាហារកំពុងរាលដាល សេវាកម្មជាមូលដ្ឋានត្រូវបានផ្អាកដំណើរការ ហើយការតភ្ជាប់ត្រូវបានកាត់ផ្តាច់ជាចម្បង នៅក្នុងទីក្រុងកំពង់ផែ La Guaira ជាតំបន់ដែលរងគ្រោះខ្លាំងបំផុត នៅភាគខាងជើងនៃរដ្ឋធានី Caracas ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអាជ្ញាធរនិយាយថា មនុស្សប្រាំនាក់ស្លាប់ និង ៤១ នាក់បាត់ខ្លួន ក្រោយនាវាចម្លងបានឆាបឆេះនៅឥណ្ឌូនេស៊ី
08/03/2026 10:08 AM
អភិបាលក្រុងមូស្គូ៖ ការវាយប្រហារដោយគ្រាប់បែកកាលពីថ្ងៃសៅរ៍លើភោជនីយដ្ឋានជា «សកម្មភាពភេរវកម្ម»
08/03/2026 10:08 AM
ការវាយប្រហារដាក់គ្នារវាងរុស្ស៊ី និងអ៊ុយក្រែន បានសម្លាប់មនុស្ស ១៤ នាក់ក្នុងប្រទេសទាំងពីរ
08/03/2026 10:08 AM
លោកTrump៖ ការចរចាជាមួយអ៊ីរ៉ង់នឹងធ្វើឡើងនៅថ្ងៃចន្ទនេះ ប៉ុន្តែពុំកំណត់ថ្ងៃកាលបរិច្ឆេទសម្រាប់កិច្ចព្រមព្រៀង
08/03/2026 10:08 AM
មនុស្សច្រើននាក់ត្រូវបានសម្លាប់នៅហ្កាហ្សា ខណៈអ៊ីស្រាអែលថាគ្មានកិច្ចព្រមព្រៀងបញ្ឈប់ការវាយប្រហារទេ
08/03/2026 10:08 AM
ការស្លាប់ជនអន្តោប្រវេសន៍នៅទីក្រុងសេអ៊ូតាប្រទេសអេស្ប៉ាញឡើងដល់ជាង៧០នាក់ ក្រោយសម្រុកឆ្លងដែនពីម៉ារ៉ុក
08/03/2026 08:08 AM
[UPDATE] បងប្អូនជនជាតិរុស្ស៊ី ដែលបាត់ខ្លួនត្រូវបានរកឃើញស្លាប់ក្នុងប្រទេសថៃ ដោយជនសង្ស័យសារភាពថាបានប្លន់សម្លាប់
08/03/2026 08:08 AM
បងប្អូនជនជាតិរុស្ស៊ីដែលបាត់ខ្លួនត្រូវបានគេរកឃើញស្លាប់នៅក្នុងប្រទេសថៃ ដោយជនសង្ស័យសារភាពថាបានប្លន់សម្លាប់
08/03/2026 07:08 AM
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ពញាពន់
08/02/2026 03:08 PM
សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត គណៈកម្មាធិការបក្សខេត្តស្វាយរៀង
08/02/2026 03:08 PM