UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា

ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក

2026/07/24 08:05:39 pm        117
ប្រធានាធិបតីបង់ក្លាដែស លោក Mohammed Shahabuddin បាន​លាលែងពីតំណែង នៅថ្ងៃសុក្រ (ទី២៤ ខែកក្កដា ឆ្នាំ២០២៦) នេះ​ ដោយផ្ដល់​ហេតុផលពាក់ព័ន្ធ​បញ្ហា​សុខភាព ដោយ​ការ​ប្រកាស​នេះ​កើតមាន​ឡើង​មុនអាណត្តិពេញ ៥ឆ្នាំរបស់លោក នឹងបញ្ចប់​នៅឆ្នាំ២០២៨ ខណៈ​ដែល​មានការទាមទារកាន់តែខ្លាំងឡើងពីគណបក្សប្រឆាំងឲ្យលោកចុះចេញពីតំណែង។នៅក្នុងលិខិតមួយផ្ញើទៅកាន់ប្រធានសភាជាតិនៅ​ថ្ងៃសុក្រនេះ​ លោក Shahabuddin វ័យ​ ៧៦ ឆ្នាំ បានរៀប​រាប់ថា៖ «ខ្ញុំមាន​ជំងឺ​ជាទម្ងន់​។ ហេតុ​ដូច្នេះ ខ្ញុំមិនអាចបំពេញកាតព្វកិច្ចរបស់ខ្ញុំ ក្នុងមុខតំណែងតាមរដ្ឋធម្មនុញ្ញបានទេ»។ប្រធានសភា Hafiz Uddin Ahmed បានប្រាប់​ថា លោកបានទទួលយកការលាលែងពីតំណែងនេះ​។ លោក Ahmed នឹងទទួលភារកិច្ចជាប្រធានាធិបតីបណ្តោះអាសន្នរបស់ប្រទេស​បង់ក្លាដែស ហើយបើយោងតាមរដ្ឋធម្មនុញ្ញ ចែង​ថា ប្រធានាធិបតីថ្មីត្រូវតែត្រូវបានជ្រើសរើស ក្នុងរយៈពេល ៩០ថ្ងៃខាងមុខ។ការលាលែងពីតំណែងនេះបានកើតឡើងស្រប​ពេលមានរបាយការណ៍ពី​ប្រព័ន្ធផ្សព្វផ្សាយ ដែល​ថា លោក Shahabuddin បានជជែក​តាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីដែលត្រូវបានទម្លាក់ចេញ​ពី​អំណាច លោកស្រី Sheikh Hasina ដែលកំពុងរស់នៅក្នុងប្រទេសឥណ្ឌា ក្នុងអំឡុងពេល​រូប​លោក​ធ្វើ​ដំណើរទៅកាន់ចក្រភពអង់គ្លេស ដើម្បីពិនិត្យ​ព្យាបាល កាលពីខែឧសភាឆ្នាំនេះ។ នេះ​បើយោងតាមសារ​ The Daily Star ដែលមានមូលដ្ឋាននៅទីក្រុងដាកា។តែ​លោក Shahabuddin បានបដិសេធរបាយការណ៍ពី​ប្រព័ន្ធផ្សព្វផ្សាយនោះ​។ នៅ​ពេលត្រូវបាន​សួរ អំពីមូលហេតុនៃការលាលែងពីតំណែងរបស់លោក​ លោកបានប្រាប់សារព័ត៌មាន​ The Daily Star ថា៖ «ខ្ញុំកំពុងមាន​ផលវិបាក ដោយសារ​បញ្ហា​សុខភាពផ្សេងៗ។ ខ្ញុំគ្មានអ្វីបន្ថែមទៀតទេនៅពេលនេះ»៕

គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា

2026/07/24 08:05:11 pm        83
គ្រួសារនៅក្នុងជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ា មានការភ័យខ្លាច និងទុក្ខព្រួយជាខ្លាំង ចាប់តាំងពីមានសេចក្តីរាយការណ៍ថា ទូក ២គ្រឿង បានលិចនៅជិតតំបន់ឆ្នេរប្រទេសមីយ៉ាន់ម៉ា ក្នុងនោះអង្គការសហប្រជាជាតិ (UN)និយាយថា ជនភៀសខ្លួនជាង ៥០០នាក់ ត្រូវបានគេព្រួយបារម្ភថា បានស្លាប់ ។ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានកំណត់អត្តសញ្ញាណមនុស្ស ២គ្រួសារ នៅក្នុងជំរំស្ថិតនៅភាគអាគ្នេយ៍បង់ក្លាដែស ដែលកូនប្រុសរបស់ពួកគេ រងការចោទប្រកាន់ថា ត្រូវបានគេចាប់ជម្រិត និងនាំទៅកាន់មីយ៉ាន់ម៉ាវិញ មុនពេលឡើងជិះទូកធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី កាលពីរយៈពេលប៉ុន្មានសប្តាហ៍មុន ។ឪពុកម្តាយរបស់ពួកគេនិយាយថា ក្រុមរត់ពន្ធមនុស្សខុសច្បាប់ បានផ្ញើសារសំឡេងឲ្យពួកគេទាមទារប្រាក់លោះ និងធ្វើបច្ចុប្បន្នភាពពីទីកន្លែងរបស់កូនពួកគេ រហូតដល់សប្តាហ៍មុន ពេលដែល UN បញ្ជាក់ពីគ្រោះមហន្តរាយលិចទូក ២គ្រឿង ។អ្នកស្រី Lalu Begum ដែលត្រូវជាម្តាយរបស់ក្មេងប្រុស អាយុ Jane Alam ១៥ឆ្នាំ និយាយថា ក្រុមអ្នកជួញដូរមនុស្សខុសច្បាប់ បានផ្ញើសារសំឡេងចុងក្រោយដល់គាត់ ដោយជំរុញឲ្យគាត់មិនត្រូវជឿសេចក្តីរាយការណ៍ពីហេតុការណ៍លិចទូកនោះទេ ព្រោះថា វាគឺជាព័ត៌មានមិនពិត ។តែផ្ទុយទៅវិញ លោក Anayet Hossain ដែលជាឪពុករបស់ក្មេងប្រុស Anayet Ullah អាយុ ១៥ឆ្នាំ និយាយថា លោកទទួលបានសារជាសំឡេង និយាយប្រាប់គាត់ថា គាត់គួរតែធ្វើបុណ្យសពដល់កូនប្រុសរបស់គាត់ ពីព្រោះថា កូនរបស់គាត់ បានស្លាប់ជាមួយមនុស្សជាច្រើននាក់ទៀត នៅក្នុងសមុទ្រ ។សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាយ៉ាងច្រើន បានផ្សេងធ្វើដំណើរដ៏គ្រោះថ្នាក់ ឆ្លងកាត់ឆកសមុទ្របឹងហ្គាល់ និងសមុទ្រអាន់ដាម៉ាន់ តាមទូក ដោយសង្ឃឹមថា នឹងធ្វើដំណើរទៅដល់ប្រទេសម៉ាឡេស៊ី និងប្រទេសថៃ ៕

ការផ្ទុះបានអង្រួនទីក្រុង Bandar Abbas របស់ប្រទេសអ៊ីរ៉ង់ ក្រោយការវាយប្រហាររបស់អាមេរិក

2026/07/24 08:04:42 pm        87
ការផ្ទុះជាច្រើន ត្រូវបានគេរាយការនៅទូទាំងប្រទេសអ៊ីរ៉ង់ ស្របពេលដែលយោធាសហរដ្ឋអាមេរិក និយាយថា ពួកគេបានបញ្ចប់ការវាយប្រហារលើអ៊ីរ៉ង់ សម្រាប់យប់ថ្ងៃទី ១៣ជាប់ៗគ្នា ។ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិកនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការវាយប្រហារចុងក្រោយនេះ មានរយៈពេលជាង ២ម៉ោង ។ រូបភាពវីដេអូឃ្លីបរបស់សាក្សី ឃើញការផ្ទុះនៅក្នុងទីក្រុងកំពង់ផែ Bandar Abbas របស់អ៊ីរ៉ង់ ហើយកាលបរិច្ឆេតនៃរូបភាពវីដេអូឃ្លីបនេះ ត្រូវបានបញ្ជាក់ដោយសារព័ត៌មានរដ្ឋ ដោយលើកឡើងពីសម្តីរបស់អគ្គនាយកគ្រប់គ្រងវិបត្តិនៅខេត្ត Hormozgan នៅថ្ងៃទី ២៤ ខែកក្កដានេះថា ការវាយប្រហារបានកើតឡើងនៅសង្កាត់ Tappe Allah Akbar ស្ថិតក្នុងទីក្រុង Bandar Abbas បណ្តាលឲ្យមានអ្នករងរបួស និងដាច់ចរន្តអគ្គិសនី ។ខណៈពេលនោះដែរ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trumpនិយាយថា ទីក្រុងតេហេរ៉ង់ មិនទាន់ត្រៀមខ្លួនរួចរាល់នោះទេ សម្រាប់កិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោន ហើយសហរដ្ឋអាមេរិកត្រូវតែបន្តប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងអ៊ីរ៉ង់ ៕

ហ្វីលីពីន ចោទប្រកាន់ចិនថាប្រើប្រាស់កាណុងទឹកបាញ់លើនាវារបស់ខ្លួន សម្រាប់ថ្ងៃទី ២

2026/07/24 08:04:09 pm        80
នៅថ្ងៃសុក្រនេះ ឆ្មាំល្បាតឆ្នេរហ្វីលីពីន បានចោទប្រកាន់សមភាគីចិនថា បានបាញ់កាណុងទឹកលើនាវារដ្ឋាភិបាលរបស់ខ្លួន នៅជិតតំបន់ថ្មប៉ប្រះទឹកជម្លោះ សម្រាប់ថ្ងៃទី ២ នៅក្នុងការប្រឈមដាក់ដាក់គ្នាលើកទី ៣រវាងប្រទេសទាំងនៅសមុទ្រចិនខាងត្បូង ក្នុងសប្តាហ៍នេះ ។ ដោយឡែក យោងតាមសេចក្តីថ្លែងការណ៍មួយពីកងកម្លាំងល្បាតឆ្នេរចិន បានឲ្យដឹងថា នៅថ្ងៃសុក្រ ឆ្មាំល្បាតឆ្នេររបស់ពួកគេ បានចាត់វិធានការគ្រប់គ្រងលើនាវាហ្វីលីពីនជាច្រើនគ្រឿង ដែលធ្វើសកម្មភាពខុសច្បាប់ នៅតំបន់ថ្មប៉ប្រះទឹក Scarborough ។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេពុំបានពន្យល់លម្អិត អំពីវិធានការដែលបានធ្វើឡើងនោះឡើយ។ កាលពីថ្ងៃទី ២៣ ខែកក្កដាម្សិលមិញ ទីក្រុងម៉ានីលបាននិយាយថា នាវាឆ្មាំល្បាតឆ្នេរចិន បានប្រើកាណុងទឹកបាញ់ទៅលើនាវាហ្វីលីពីនរយៈពេលជាង ២នាទី នៅតំបន់មានជម្លោះមួយនេះ ។ ឧបទ្ទេវហេតុនៅតំបន់ថ្មប៉ប្រះទឹក Scarborough បានកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi និងរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោកស្រី Theresa Lazaro បានជួបប្រជុំគ្នាកាលពីថ្ងៃទី២២ ខែកក្កដា ជាទីដែលឥស្សរជនជាន់ខ្ពស់ទាំង២ បានតវ៉ាគ្នាយ៉ាងខ្លាំងទៅវិញទៅមក អំឡុងជំនួបដោយផ្ទាល់លើកដំបូង ចាប់តាំងពីឆ្នាំ២០២៤ ។ លោក Wang បានព្រមាននៅក្នុងកិច្ចប្រជុំនោះថា ទំនាក់ទំនងទ្វេភាគី កំពុងស្ថិតនៅផ្លូវបំបែក ហើយវាអាស្រ័យលើប្រទេសហ្វីលីពីន ក្នុងការធ្វើការជ្រើសរើសដ៏ត្រឹមត្រូវ និងសមហេតុផល ៕

អង្គភាពយានដ្រូនអ៊ុយក្រែន កំពុងតាមប្រម៉ាញ់នាវារុស្ស៊ីនៅក្នុងសមុទ្រខ្មៅ

2026/07/24 08:03:42 pm        79
អង្គភាពយានដ្រូនអ៊ុយក្រែន កំពុងតាមប្រម៉ាញ់នាវារុស្ស៊ីនៅក្នុងសមុទ្រខ្មៅ ដែលជាផ្នែកមួយនៃយុទ្ធនាការទ្រង់ទ្រាយធំជាងមុន ដើម្បីធ្វើឲ្យឯកាតំបន់គ្រីមៀ និងធ្វើឲ្យចុះខ្សោយកិច្ចខំធ្វើសង្រ្គាមរបស់ទីក្រុងម៉ូស្គូ ។ប្រតិបត្តិការបែបនេះ នៅឆ្ងាយពីក្រោយជួរមុខ ដោយអង្គភាពយានដ្រូនអ៊ុយក្រែន បានវាយប្រហារនាវាជាង ១៨០គ្រឿង និងគោលដៅក្នុងសមុទ្រផ្សេងទៀត នៅជុំវិញឧបទ្វីបគ្រីមៀ ក្នុងរយៈពេល ៣សប្តាហ៍កន្លងមកនេះ ដោយបើកមុខថ្មីនៃសង្រ្គាមអ៊ុយក្រែន ។កាលពីដំបូង ការវាយប្រហារទាំងនេះ មានគោលដៅក្នុងសមុទ្រ Azov តែបច្ចុប្បន្នពួកគេមានគោលដៅនៅក្នុងសមុទ្រខ្មៅផងដែរ ។មេបញ្ជាការកងវរសេនាធំ Magyar's Birds និយាយថា ពួកយើងបើការវាយប្រហារយានដ្រូនរាល់ថ្ងៃ និងរាល់យប់ ដោយគ្មានឈប់សម្រាកនោះឡើយ ។ការវាយប្រហារនេះដែរ គឺជាផ្នែកមួយនៃការប្រយុទ្ធគ្នាកាន់តែខ្លាំងក្លាឡើង នៅក្នុងដែនទឹកយុទ្ធសាស្រ្ត អំឡុងពេលដែលរុស្ស៊ីបង្កើនការវាយប្រហាររបស់ពួកគេលើកំពង់ផែអ៊ុយក្រែន និងនាវាដឹកទំនិញអន្តរជាតិ ៕

អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm        33
ថ្ងៃព្រហស្បតិ៍ម្សិលមិញអ្នកទៅលេងឆ្នេរសមុទ្ររដ្ឋ Texas ពុំបានខ្វាយខ្វល់នោះឡើយនឹងព្យុះត្រូពិក Bertha ដោយពួកគេនាំគ្នាជិះរលកនិងហែលទឹកលេងតាមតំបន់ឆ្នេរទីក្រុង Galveston ពេលដែលព្យុះវាយប្រហារតំបន់ឆ្នេរឈូងសមុទ្ររដ្ឋមួយនេះ។ដើមឈើយោលបោកបក់តាមកម្លាំងខ្យល់ហើយរថយន្តព្យាយាមបន្តដំណើរនៅតាមដងផ្លូវដែលមានខ្យល់បក់ខ្លាំង ខណៈពេលដែលអ្នកស្រុកពុំមានអារម្មណ៍ខ្លាចរអារទាល់តែសោះចំពោះព្យុះដែលកំពុងបោកបក់មកជិតនេះ ។មន្ទីរព្យះសង្ឃរាជាតិសហរដ្ឋអាមេរិកនិយាយកាលពីថ្ងៃព្រហស្បតិ៍ថាព្យុះកំបុតត្បូង Bertha បានធ្វើដំណើរចូលដីគោកចម្ងាយ ៥៥គ.មភាគខាងជើងទីក្រុង Galveston រដ្ឋ Texas ជាមួយកម្លាំងខ្យល់បក់ ៦៥គ.ម ក្នុង១ម៉ោង ។ខណៈពេលនោះដែរទីភ្នាក់ងារព្យាករឧតុនិយមដែលមានមូលដ្ឋាននៅទីក្រុង Miami និយាយថា ចាប់តាំងពីព្យុះថមថយកម្លាំងមកនៅជាព្យុះត្រូពិកមកការព្រមានពីប្រព័ន្ធព្យុះ ពុំបានបន្តទៀតឡើយ ៕

ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល

2026/07/24 07:57:51 pm        55
ពីយប់ថ្ងៃព្រហស្បតិ៍រដ្ឋាភិបាលអេស្ប៉ាញ បានប្រកាសគ្រាអាសន្នជាតិ ក្រោយភ្លើងឆេះព្រៃជាបន្តបន្ទាប់បានគំរាមកំហែងដល់តំបន់សហគមន៍នៅជិតទីក្រុង Madrid និងនៅខេត្ត Avila បង្ខំឲ្យមនុស្សជាង ១ម៉ឺននាក់ ជម្លៀសខ្លួន ស្របពេលដែលក្រុមភ្នាក់ងារពន្លត់អគ្គិភ័យពិបាកទប់ស្កាត់អណ្តាតភ្លើង ។ក្រសួងមហាផ្ទៃអេស្ប៉ាញនិយាយថាការសម្រេចចិត្តបែបនេះ បានធ្វើឡើង ដោយសារការរីករាលដាលភ្លើងឆេះព្រៃដំណាលគ្នាជាច្រើនកន្លែងស្ថានភាពអាកាសធាតុស្ងួត និងតម្រូវការចល័តធនធានយ៉ាងច្រើនពីរដ្ឋបាលសាធារណៈ ការកើនឡើងភាពស្មុគស្មាញនៃការការពន្លត់ភ្លើងហើយនិងកិច្ចខិតខំការពារស៊ីវិល ។រដ្ឋបាលក្រុងMadrid បានស្នើសុំជំនួយ ដោយពួកគេចាត់ទុកស្ថានភាពថា ធ្ងន់ធ្ងរបំផុត ។ពួកគេនិយាយថា ភ្លើងឆេះព្រៃនៅតំបន់ Villa del Prado, San Martin deValdeiglesias និងតំបន់ Almoroxហើយនៅតំបន់ជិតខាងCastile-La Mancha ហួសពីសមត្ថភាពរបស់ពួកគេ ក្នុងការទប់ស្កាត់។សូមបញ្ជាក់ថាអេស្ប៉ាញ និងតំបន់ភាគខាងត្បូងអឺរ៉ុប ប្រឈមនឹងរដូវភ្លើងឆេះព្រៃធ្ងន់ធ្ងរកើនឡើងដែលក្រុមអ្នកវិទ្យាសាស្រ្តដាក់ការស្តីបន្ទោសលើបញ្ហាបម្រែបម្រួលអាកាសធាតុ ៕

ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus

2026/07/24 07:56:35 pm        49
ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតំាងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ ត្រូវបានសម្លាប់នៅថ្ងៃសុក្រនេះ អំឡុងការប៉ះទង្គិចគ្នានៅភូមិ Tell ស្ថិតនៅជិតទីក្រុង Nablus នៃតំបន់កាន់កាប់វ៉េសប៊ែង ។ក្រសួងសុខាភិបាលប៉ាឡេស្ទីននិយាយថា ជនប៉ាឡេស្ទីន ៤នាក់ផ្សេងទៀត បានរងរបួស ដោយសារការបាញ់ប្រហាររបស់អ៊ីស្រាអែល ខណៈពេលពួកគេប្រឈមដាក់គ្នាជាមួយក្រុមតាំងលំនៅនិគមន៍អ៊ីស្រាអែល ក្នុងភូមិ Tell ។លោក Magen David Adom គឺជាមន្រ្តីសេវាកម្មវេជ្ជសាស្រ្តសង្រ្គោះបន្ទាន់ជាតិអ៊ីស្រាអែលនិយាយថា ពលរដ្ឋអ៊ីស្រាអែលម្នាក់ ត្រូវបានសម្លាប់ ហើយពលរដ្ឋអ៊ីស្រាអែល ២នាក់ផ្សេងទៀត បានរងរបួសនៅតំបន់វ៉េសប៊ែងនាព្រឹកថ្ងៃសុក្រនេះ ។យោងតាមការអះអាងរបស់ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានឲ្យដឹងថា ជនប៉ាឡេស្ទីន ៨២នាក់ ត្រូវបានសម្លាប់ នៅក្នុងតំបន់កាន់កាប់វ៉េសប៊ែង មកទល់នឹងពេលនេះ ក្នុងឆ្នាំនេះ រួមទាំងមនុស្ស ២១នាក់ ត្រូវបានសម្លាប់ដោយក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលផងដែរ ៕

អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg

2026/07/24 07:56:01 pm        39
ឃ្លាំងមួយកន្លែងរបស់ក្រុមហ៊ុនក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries ស្ថិតនៅជិតទីក្រុង St.Petersburg បានកើតជាអគ្គិភ័យឡើង ក្រោយការវាយប្រហាររបស់យានដ្រូនអ៊ុយក្រែន ។ នេះបើយោងតាមការអះអាងរបស់អភិបាលតំបន់ Leningrad លោក Alexander Drozdenko បានឲ្យដឹងនៅថ្ងៃសុក្រនេះ ។ លោកថា មនុស្ស ៣នាក់ រងរបួស ។ចំណែកឯក្រុមហ៊ុន Wildberries និយាយថា ប្រតិបត្តិការនៅទីតាំងភស្តុភារ ២កន្លែងនៅក្នុងតំបន់ បានផ្អាក ។ ពួកគេបន្តថា បុគ្គលិកនៅឃ្លាំងស្តុកទំនិញនៅតំបន់គ្រីមៀ ត្រូវបានជម្លៀសចេញ ។រូបភាពវីដេអូឃ្លីបនៅលើបណ្តាញព័ត៌មានសង្គមពីកន្លែងកើតហេតុ ឃើញសំណុំផ្សែងដ៏ធំហុយចេញពីលើឃ្លាំង ។សូមបញ្ជាក់ថា ឃ្លាំងស្តុកទំនិញ ៥កន្លែងរបស់ក្រុមហ៊ុន Wildberries ដែលស្មើនឹង ១០ភាគរយនៃសមត្ថភាពភស្តុភារបស់ក្រុមហ៊ុន បានរងការវាយប្រហាររបស់អ៊ុយក្រែន ចាប់តាំងពីថ្ងៃទី ១៨ ខែកក្កដារហូតមក ៕

លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់

2026/07/24 07:55:28 pm        58
អធិការបតីអាល្លឺម៉ង់លោកFriedrichMerz និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃសុក្រនេះថាលោកគ្រោងនឹងតែងតាំងលោកស្រី Nina Warken ជាអគ្គសេនាធិការថ្មីរបស់លោកក្រោយពីដកតំណែងរបស់លោក Thorsten Frei ឲ្យទៅដឹកនាំសហភាព CDU/CSU។លោក Merz បន្តថាលោក Carsten Linnemann ដែលបច្ចុប្បន្នគឺជាអគ្គលេខាធិការសហភាពប្រជាធិបតេយ្យគ្រិស្តអភិរក្សនិយម(CDU)របស់លោក នឹងត្រូវតែងតាំងជារដ្ឋមន្រ្តីក្រសួងសុខាភិបាល ។ ការប្រកាសតែងតាំងបែបនេះ បង្កឡើងដោយសារការចាកចេញភ្លាមរបស់លោកJens Spahn ជុំវិញជម្លោះការសម្រាលបុត្រជំនួស ។ លោក Spahn បានលាលែងពីតំណែងនៅក្នុងគណបក្សកាលពីសប្តាហ៍មុន ក្រោយមានបុត្រសម្រាលពីផ្ទៃម្តាយជំនួស នៅសហរដ្ឋអាមេរិក គឺជាទង្វើមួយប្រាស់ចាកពីគោលនយោបាយប្រឆាំងការសម្រាលបុត្រជំនួសរបស់គណបក្សលោក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
07/24/2026 09:07 PM
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
07/24/2026 08:07 PM
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
07/24/2026 08:07 PM
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
07/24/2026 08:07 PM
ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
07/24/2026 08:07 PM
កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
07/24/2026 08:07 PM
មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី
07/24/2026 08:07 PM
មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
07/24/2026 08:07 PM
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
07/24/2026 08:07 PM
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
07/24/2026 08:07 PM