ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម

ព័ត៌មានអន្តរជាតិ

អាមេរិករាំងពលរដ្ឋរបស់ខ្លួននៅកុងហ្គោ ពីការធ្វើដំណើរត្រឡប់មកកាន់ប្រទេសកំណើតវិញភ្លាមៗ ដោយសារជំងឺអេបូឡា

2026/07/17 02:59:34 am        39
ក្រសួងការបរទេសសហរដ្ឋអាមេរិក និយាយថា ពួកគេបានអនុវត្តវិធានការរឹតត្បិតពាក់ព័ន្ធនឹងការរីករាលដាលឆ្លងជំងឺអេបូឡានៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដើម្បីរារាំងប្រជាពលរដ្ឋអាមេរិក និងជនជាតិដែលបានរស់នៅប្រទេសអាហ្វ្រិកមួយនេះ ក្នុងរយៈពេល ២១ថ្ងៃ ពីការចូលទឹកដីសហរដ្ឋអាមេរិក តាមអាកាសចរណ៍ពាណិជ្ជកម្ម ។គេហទំព័ររបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកុងហ្គោនិយាយថា អ្នកដំណើរដែលនៅកុងហ្គោ ក្នុងរយៈពេល ២១ថ្ងៃនៃជើងហោះរបស់ពួកគេ នឹងមិនត្រូវអនុញ្ញាតឲ្យឡើងជើងហោះហើរបន្តទៅកាន់គោលដៅនៅសហរដ្ឋអាមេរិកនោះឡើយ ។វិធានការរឹតត្បិតថ្មីនេះដែរ បានកើតមានឡើង ស្របពេលជំងឺអេបូឡា កំពុងរីករាលដាលឆ្លងកាន់តែខ្លាំង ទៅកាន់ខេត្តជាច្រើនរបស់កុងហ្គោ ។ទិន្នន័យផ្លូវការរបស់កុងហ្គោបង្ហាញថា ករណីឆ្លងជំងឺអេបូឡាបានបញ្ជាក់នៅទូទាំងប្រទេសកុងហ្គោ កើនឡើងដល់ ១.៩២៦នាក់ និងករណីស្លាប់ ៧០២នាក់ ៕

មនុស្សរាប់រយនាក់ជម្លៀសខ្លួន ខណៈភ្លើងឆេះព្រៃឆាបឆេះដីព្រៃជាង ៤.៥០០ហិចតានៅអេស្ប៉ាញ

2026/07/17 02:57:15 am        54
ក្រុមអាជ្ញាធរក្នុងតំបន់ និយាយនាថ្ងៃព្រហស្បតិ៍នេះថា មនុស្សរាប់រយនាក់ត្រូវបានជម្លៀសចេញពីភូមិដ្ឋានជាច្រើនកន្លែង ក្នុងតំបន់ភាគខាងជើង Aragon របស់អេស្ប៉ាញ ស្របពេលដែលភ្លើងឆេះព្រៃនៅជិតទីក្រុង Ores បានលេបត្របាក់ដីព្រៃជាង ៤.៥០០ហិចតា ។អ្នកស្រុករស់នៅក្នុងទីក្រុង Ores, Asin, Luesia និងទីក្រុង Malpica de Arba ត្រូវបានជម្លៀសចេញ ពេលដែលភ្លើងឆេះព្រៃ កំពុងឆាបឆេះរាលដាលដល់ជិតភូមិរបស់ពួកគេ ។ក្រុមអាជ្ញាធរនិយាយថា ខ្យល់បក់ខ្លាំងដែលត្រូវបានគេរំពឹងថានឹងកើតមាននៅរសៀលថ្ងៃនេះ អាចនឹងរារាំងដល់កិច្ចខិតខំ ដើម្បីគ្រប់គ្រងភ្លើងឆេះព្រៃនេះ ។ខណៈពេលនោះដែរ រដ្ឋបាលតំបន់ Aragon បានប្រកាសគ្រាអាសន្នកម្រិតទី ២ ជាការបង្ហាញថាភ្លើងឆេះព្រៃ កំពុងគំរាមកំហែងខ្លាំងដល់តំបន់រស់នៅរបស់អ្នកស្រុក និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនទៀត ៕

នាវាតិចតួចប៉ុណ្ណោះធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ក្រោយអាមេរិកបិទច្រកឡើងវិញ

2026/07/17 02:56:34 am        47
ទិន្នន័យដឹកជញ្ជូនបង្ហាញថានាវាតិចតួចប៉ុណ្នោះ បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz នៅថ្ងៃដំបូងដែលសហរដ្ឋអាមេរិកបានដាក់ឡើងវិញការបិទច្រករបស់កងទ័ពជើងទឹកលើកំពង់ផែអ៊ីរ៉ង់ក្នុងនោះប្រទេសទាំង ២ បានបង្កើនការវាយប្រហារលើគ្នាទៅវិញទៅមក នៅទូទាំងតំបន់ឈូងសមុទ្រ។ទិន្នន័យរបស់គេហទំព័រតាមដានការដឹកជញ្ជូនសមុទ្រKpler បង្ហាញថា នាវា ៩គ្រឿងប៉ុណ្ណោះ បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz កាលពីថ្ងៃពុធ ដែលភាគច្រើននៃនាវាទាំងនោះ ធ្វើដំណើរតាមផ្លូវទឹករបស់អ៊ីរ៉ង់ពោលគឺធ្លាក់ចុះពីចំនួន ១៣គ្រឿង កាលពីរយៈពេល ១ថ្ងៃមុន ។ពុំមាននាវាដឹកប្រេងឆៅឬនាវាដឹងឧស្ម័នធម្មជាតិនោះ ត្រូវបានគេមើលឃើញធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រមួយនេះកាលពីថ្ងៃពុធ ។ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិកនិយាយថាពួកគេបានធ្វើឲ្យនាវាគ្មានផ្ទុកប្រេងមួយគ្រឿងរងការខូចខាត ពេលដែលពួកគេព្យាយាមធ្វើដំណើរឆ្ពោះទៅកាន់កោះKharg របស់អ៊ីរ៉ង់ បន្ទាប់ពីនាវាមួយគ្រឿងនេះ ពុំអើពើនឹងការព្រមានជាច្រើនលើករបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកដោយពួកគេបាញ់មីស៊ីល Hellfire ត្រូវចំបំពង់ផ្សែងរបស់នាវា ។សូមបញ្ជាក់ថាអរិភាពបានកើនឡើងជាថ្មីម្តងទៀត ចាប់តាំងពីអ៊ីរ៉ង់និយាយកាលពីយប់ថ្ងៃសៅរ៍ថាពួកគេបានបិទច្រកសមុទ្រ Hormuz ឡើងវិញ ៕

នូវែលសេឡង់បន្ទាបការប្រកាសអាសន្នរលកយក្សស៊ូណាមិ ក្រោយការរញ្ជួយដីកម្រិត ៥,៩រ៉ិចទ័រ

2026/07/17 02:54:31 am        43
នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសនូវែលសេឡង់ បានបន្ទាបការប្រកាសអាសន្នរលកយក្សស៊ូណាមិ បន្ទាប់ពីការរញ្ជួយដីកម្រិត ៥,៩រ៉ិចទ័រ បានអង្រួនតំបន់ឆ្នេរភាគខាងលិចកោះ South Island ។ទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នជាតិនូវែលសេឡង់និយាយថា ការជូនដំណឹងនេះ តំណាងឲ្យការបន្ទាបការប្រកាសអាសន្ន ហើយការរញ្ជួយដី មានទំហំតូចជាងការរំពឹងទុកដំបូង ។បន្ទាប់ពីការព្រមានដំបូងឲ្យប្រជាពលរដ្ឋរស់នៅតំបន់រងផលប៉ះពាល់ ធ្វើដំណើរជាបន្ទាន់ទៅកាន់ទីទួលខ្ពស់ បច្ចុប្បន្នពួកគេបានណែនាំឲ្យមានការប្រុងប្រយ័ត្នតែចំពោះចរន្តទឹកខ្លាំងខុសពីធម្មតានៅតាមមាត់សមុទ្រប៉ុណ្ណោះ ។ដោយឡែក មន្ទីរភូគព្ភសាស្រ្តសហរដ្ឋអាមេរិក(USGS)និយាយថា ការរញ្ជយដីនេះ ស្ថិតក្នុងជម្រៅដី ៧៦គ.ម និងបានវាយប្រហារតំបន់ស្ថិតនៅចម្ងាយ ៨៣គ.មភាគខាងលិចនៃទីក្រុងគោលដៅទេសចរណ៍ Queenstown ស្ថិតនៅលើកោះ South Island ។ដំឡូងឡើយ ក្រុមអាជ្ញាធរ បានព្រមានពីលទ្ធភាពនៃការជន់លិចតាមទីគោក និងបញ្ជាឲ្យប្រជាពលរដ្ឋនៅតំបន់ Milford Sound ជម្លៀសខ្លួនទៅកាន់ទីទួលខ្ពស់ ។គួររំឭកថា ការរញ្ជួយដីកម្រិត ៦,៣រ៉ិចទ័រដែលបានអង្រួនទីក្រុង Christchurch របស់កោះ South Island កាលពីឆ្នាំ ២០១១ បានសម្លាប់មនុស្ស ១៨៥នាក់ ៕

សភាអ៊ីតាលីគាំទ្រកំណែទម្រង់ការបោះឆ្នោតដ៏ចម្រូង​ចម្រាសរបស់លោកស្រីនាយក​រដ្ឋមន្ត្រី Meloni

2026/07/17 02:46:37 am        56
សភាជាន់ទាបអ៊ីតាលី នៅ​ថ្ងៃព្រហស្បតិ៍ (ទី១៦ ខែកក្កដា ឆ្នាំ២០២៦) នេះ បានអនុម័តផែនការដ៏​ចម្រូង​ចម្រាស់ខ្លាំង​របស់រដ្ឋាភិបាល ​ ក្នុងការធ្វើកំណែទម្រង់ច្បាប់បោះឆ្នោត ជាចំណាត់ការ​មួយដែលក្រុម​អ្នកប្រឆាំងបានថ្កោលទោសថា ជាការប៉ុនប៉ងជួយលោក​ស្រី​នាយករដ្ឋមន្ត្រី Giorgia Meloni រក្សាអំណាចនៅក្នុងការបោះឆ្នោតលើកក្រោយដែលគ្រោងធ្វើឡើងនៅឆ្នាំ២០២៧។សំណើរបស់ក្រុម​ចម្រុះស្តាំនិយម​កំពុងកាន់អំណាច ដែលរួមមានគណបក្ស Brothers of Italy របស់លោកស្រី Meloni គណបក្ស League និងគណបក្ស Forza Italia នឹងណែនាំនូវប្រព័ន្ធបោះឆ្នោតសមាមាត្រពេញលេញ ខណៈពេលដែលធានាសំឡេង​ភាគច្រើន​ដាច់ខាត​ដល់ប្លុក​ណា ដែលទទួល​បាន​សន្លឹកឆ្នោតលើសពី ៤២ភាគ​រយ​។អ្នកឈ្នះដែលលើសពីកម្រិតនោះ នឹងទទួលបានអាសនៈបន្ថែមពិសេស ៧០​​ នៅក្នុងសភាជាន់ទាបដែលមានសមាជិក ៤០០រូប និង ៣៥អាសនៈ នៅក្នុងព្រឹទ្ធសភាដែលមានសមាជិក ២០០រូប។ តែ​យ៉ាងណាក្ដី​ ចំនួនតំណាងសរុបរបស់ពួកគេ នឹងត្រូវកំណត់ត្រឹមកម្រិតអតិបរមា ២២០អាសនៈ និង ១១៣អាសនៈរៀង​ៗគ្នា​ ដើម្បីជៀសវាងកុំ​ឱ្យ​មាន​ការគ្រប់គ្រងសំឡេងភាគច្រើនលើសលប់ពេក នៅក្នុងរដ្ឋ​សភា។ការជជែកដេញ​ដោល​ ជុំវិញ​កំណែទម្រង់នេះ បានបង្ហាញឱ្យ​ឃើញ​ពីភាពតានតឹង នៅក្នុងសម្ព័ន្ធភាពនេះ​។ កាលពីថ្ងៃអង្គារ សមាជិក​សភា បានបដិសេធសំណើរបស់រដ្ឋាភិបាល ក្នុង​ការ​អនុញ្ញាតឱ្យម្ចាស់ឆ្នោតអាចបោះឆ្នោតជ្រើសរើសបេក្ខជនណាម្នាក់ដែលខ្លួនពេញចិត្តនៅលើបញ្ជីឈ្មោះបក្ស មួយ​ផ្នែក​គឺដោយសារ​ការ​ខ្វះ​ការ​គាំទ្រ​ពីសមាជិក​នៅក្នុង​រដ្ឋាភិបាល​ចម្រុះនេះ​។សេចក្តីព្រាងច្បាប់នេះនៅតែតម្រូវឱ្យមានការអនុម័ត​យល់ព្រមពីព្រឹទ្ធសភា ដែលរដ្ឋាភិបាលសង្ឃឹមថា នឹងទទួលបាន បន្ទាប់ពីបញ្ចប់​ការសម្រាករដូវក្តៅ៕

ប្រភព៖ អ៊ីរ៉ង់ប្រាប់ក្រុមហ៊ួទី​ឱ្យបិទច្រកសមុទ្រក្រហម ប្រសិន​បើអាមេរិកវាយប្រហារបណ្តាញថាមពល

2026/07/17 02:29:56 am        46
ប្រភពចំនួន ៣ បានប្រាប់សារព័ត៌មាន នៅ​ថ្ងៃព្រហស្បតិ៍ (ទី​១៦ ខែកក្កដា ឆ្នាំ២០២៦) នេះ អ៊ីរ៉ង់បានស្នើឱ្យក្រុម​ហ៊ួទី​របស់ប្រទេស​យេម៉ែន ត្រៀមបិទផ្លូវ​ដឹក​​ប្រេង នៅ​សមុទ្រក្រហម ប្រសិនបើសហរដ្ឋអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់ ដោយ​នេះ​បង្កឱ្យមាន​ការគំរាមកំហែងថ្មីដ៏មានឥទ្ធិពលដល់ការផ្គត់ផ្គង់ថាមពលសកល​។គំនិតនេះត្រូវបានពិភាក្សានៅក្នុងជួរថ្នាក់ដឹកនាំរបស់​សាធារណរដ្ឋអ៊ិស្លាម ហើយសារនេះត្រូវបានបញ្ជូនទៅកាន់សម្ព័ន្ធមិត្តហ៊ួធីរបស់អ៊ីរ៉ង់។ នេះ​បើតាម​ប្រភពជាន់ខ្ពស់របស់​អ៊ីរ៉ង់ ២រូប និងប្រភពក្នុងតំបន់ដែលដឹងពី​ការពិភាក្សា​នេះ​ ដោយ​បាន​និយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ប្រភពទាំង​នេះ​បានបញ្ជាក់​ថា ក្រុម​ហ៊ួធីត្រូវបានជូនដំណឹងថ្មីៗនេះ អំពីសំណើរបស់ទីក្រុងតេអេរ៉ង់ ដែលមិនត្រូវបាន​រាយការណ៍ពីមុនមកឡើយ​។ តែយ៉ាង​ណាក្ដី ពួកគេមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម អំពីថា តើ​ការ​ស្នើ​នេះ​ត្រូវបានបញ្ជូនយ៉ាង​ដូចម្ដេច ឬថា តើវាកើត​ឡើង​បន្ទាប់ពីមាន​ការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិក លោក​ Donald Trump ក្នុងការវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់កាលពី​ថ្ងៃអង្គារ ឬយ៉ាង​ណា។ក្រសួងការបរទេសអ៊ីរ៉ង់ និងអ្នកនាំពាក្យរបស់ក្រុមហ៊ួទី​មិនទាន់អាចទាក់ទងសុំការបំភ្លឺភ្លាមៗបានឡើយ​ ដើម្បីឆ្លើយតបនឹងសំណើរសុំការ​អត្ថាធិប្បាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters៕

ថៃកំពុងពិចារណាព្យួរការងារមន្ត្រីជិត ៦.០០០នាក់ ជុំវិញរឿងអាស្រូវបន្លំការប្រឡង

2026/07/17 02:28:53 am        49
អាជ្ញាធរបានឱ្យដឹង​នៅ​ថ្ងៃព្រហស្បតិ៍ (ទី១៦ កក្កដា ឆ្នាំ២០២៦) នេះ​ថា មន្ត្រីរាជការថៃរាប់ពាន់នាក់ កំពុងប្រឈមមុខនឹងការព្យួរការងារ ជុំវិញរឿងអាស្រូវបន្លំការប្រឡង ខណៈដែលក្រុមអ្នកស៊ើបអង្កេតកំពុងពង្រីកវិសាលភាពនៃការស៊ើបអង្កេត ដែលរហូតមកទល់ពេលនេះ បានឈានទៅដល់ការចាប់ខ្លួនមនុស្ស ៣នាក់ហើយ​។ករណីអំពើពុករលួយ និងការសូកប៉ាន់ តែងតែលេចឡើងជាញឹកញាប់ នៅលើទំព័រមុខនៃសារព័ត៌មាន នៅក្នុងប្រទេសថៃ ប៉ុន្តែវាគឺជារឿងកម្របំផុត ដែលមានមន្ត្រីរាជការសាធារណៈចំនួនច្រើនសន្ធឹកសន្ធាប់បែបនេះ រងផលប៉ះពាល់ក្នុងករណីតែមួយ​។រឿងអាស្រូវនេះបានចាប់ផ្តើមនៅក្នុងខែមិថុនា នៅពេលដែលអ្នកស៊ើបអង្កេត បានប្រាប់​ឱ្យដឹង​ថា ពួកគេបានសន្និដ្ឋានថា មន្ត្រីបានទទួលសំណូករហូតដល់ ៨០០.០០០បាត (២៣.៨៤៧ដុល្លារអាមេរិក) ជាថ្នូរនឹងការចូលទៅកែប្រែលើ​ប្រព័ន្ធអេឡិចត្រូនិកនូវលទ្ធផលប្រឡងរបស់បេក្ខជន ដើម្បីជួយឱ្យពួកគេប្រឡងជាប់ជាកំហិត សម្រាប់តំណែង ឬការឡើងឋានៈ នៅក្នុងក្របខ័ណ្ឌរដ្ឋ។មន្ត្រីក្រសួងមហាផ្ទៃ លោក Unsit Sampuntharat បានប្រាប់អ្នកសារព័ត៌មាននៅ​ថ្ងៃព្រហស្បតិ៍នេះ​ថា នគរបាល​បានរកឃើញភាពមិនប្រក្រតី នៅក្នុងលទ្ធផល​របស់មន្ត្រីរាជការចំនួន ៥.៨១៤នាក់ដែល​បាន​ចូល​រួម​ការប្រឡងនេះ​។ លោកបានបញ្ជាក់​ថា ពួកគេអាចត្រូវបានព្យួរការងារ ដោយរង់ចាំការសម្រេចរបស់គណៈកម្មាធិការ នៅព្រឹក​ថ្ងៃសុក្រ។ជាមួយ​គ្នានេះ ក្រសួងបានឱ្យដឹង​បន្ថែម​ថា ខ្លួននឹងធ្វើការត្រួតពិនិត្យឡើងវិញនូវសន្លឹកកិច្ចការប្រឡងប្រមាណ ៨០០.០០០សន្លឹក ខណៈដែលក្រុមអ្នកស៊ើបអង្កេតកំពុងស្វែងរកការកំណត់ពីទំហំជាក់ស្តែងនៃអំពើបន្លំនេះ៕

សភាអ៊ុយក្រែនអនុម័តគាំទ្រលោក Serhii Koretskyi ជានាយករដ្ឋមន្ត្រីថ្មី

2026/07/17 01:56:51 am        65
នាថ្ងៃព្រហស្បតិ៍ (ទី​១៦ ខែកក្កដា ឆ្នាំ២០២៦) នេះ សភាអ៊ុយក្រែន បានអនុម័តយល់ព្រមលើការតែងតាំងលោក Serhii Koretskyi ជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេស ជា​ការរៀបចំរចនាសម្ព័ន្ធរដ្ឋាភិបាលឡើងវិញចុងក្រោយបំផុត។នៅក្នុងសម័យប្រជុំសភានៃរដ្ឋសភា Verkhovna Rada សមាជិកសភាសរុបចំនួន ២៨៩រូប បានបោះឆ្នោតគាំទ្របេក្ខភាពរបស់លោក Koretskyi សម្រាប់តួនាទី​នេះ ដែលត្រូវបានស្ថិត​ក្នុង​ភាព​ទំនេរ ដោយសារលោកស្រី Yulia Svyrydenko ដែលបានលាលែងពីតំណែង​ បន្ទាប់ពីលោក​ប្រធានាធិបតី Volodymyr Zelenskyy បានប្រកាសពីផែនការផ្លាស់ប្តូរគណៈរដ្ឋមន្ត្រីកាលពីចុងសប្តាហ៍មុន។បន្ទាប់ពីបាន​ជួប​លោកស្រី Svyrydenko កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក​ លោក Zelenskyy បាន​ប្រាប់ថា៖ «ការត្រៀមលក្ខណៈ សម្រាប់រដូវរងា គឺជាអាទិភាពដ៏សំខាន់បំផុតមួយ ហើយអ៊ុយក្រែនត្រូវតែត្រៀមខ្លួនរួចជាស្រេច សម្រាប់រាល់ការគំរាមកំហែងទាំងឡាយណាដែលអាចកើតមាន​។ បរិវត្តន៍​ (ផ្លាស់ប្ដូរ ឬកែទម្រង់​) ក្រុមហ៊ុនរដ្ឋទាំងឡាយ​ ដែលជាភាពធន់​របស់អ៊ុយក្រែន​ពឹង​ផ្អែក​យ៉ាងខ្លាំង​ ត្រូវតែពន្លឿន​។ កិច្ចព្រមព្រៀងនានារបស់អ៊ុយក្រែនជាមួយដៃគូពាក់ព័ន្ធ ស្ដី​ពី​ការស្តារប្រទេសឡើងវិញ ក៏ទាមទារឱ្យមានការយកចិត្តទុកដាក់ដាច់ដោយឡែក និងផ្តោតជាសំខាន់ផងដែរ»។លោកបានបន្ត​ថា៖ «ហេតុ​ដូច្នេះហើយ​ ការផ្លាស់ប្តូរបុគ្គលិក នឹងចាប់ផ្តើមនៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីធានាបាននូវការអនុវត្តយុទ្ធសាស្ត្រនយោបាយដែលត្រូវបានធ្វើបច្ចុប្បន្នភាព»។ លោកបានបន្ថែម​ថា លោក​បាន​ផ្តល់ជូនលោកស្រី​ Svyrydenko នូវ «ឱកាស ដើម្បីដឹកនាំវិស័យទំនាក់ទំនងថ្មី និងសំខាន់ជាមួយដៃគូធំ​»។ការលាលែងពីតំណែងរបស់លោកស្រី Svyrydenko ដែលចូលកាន់តំណែងក្នុងខែកក្កដា ឆ្នាំ២០២៥ ត្រូវបានសភាបោះឆ្នោតគាំទ្រ​ កាលពីថ្ងៃអង្គារ ដែលបង្កឱ្យមានការលាលែងពីតំណែងរបស់គណៈរដ្ឋមន្ត្រីទាំងមូលក្រោមច្បាប់អ៊ុយក្រែន៕

ចិនប្រឆាំងនឹងការ​មាន​វិធានការ​យោធាណាមួយរបស់សហរដ្ឋអាមេរិក លើ​ប្រទេសគុយបា

2026/07/17 01:38:27 am        79
នៅ​ថ្ងៃព្រហស្បតិ៍ (ទី១៦ ខែកក្កដា ឆ្នាំ២០២៦) នេះ​ ប្រទេសចិនបានសម្តែងការប្រឆាំងយ៉ាងខ្លាំង ចំពោះការ​អនុវត្ត​​វិធានការ​យោធាណាមួយរបស់សហរដ្ឋអាមេរិក លើ​ប្រទេសគុយបា បន្ទាប់ពីមានរបាយការណ៍ថា មន្ទីរបញ្ចកោណកំពុងពិនិត្យមើលផែនការបន្ទាន់ សម្រាប់ប្រតិបត្តិការដែលអាចកើតមាន ចំពោះ​កោះនេះ។អ្នកនាំពាក្យក្រសួងការបរទេស លោក Lin Jian បានឆ្លើយតបទៅនឹងរបាយការណ៍របស់ប្រព័ន្ធ​ផ្សព្វផ្សាយ​ CBS News ដែល​ថា អ្នករៀបចំផែនការរបស់មន្ទីរបញ្ចកោណ កំពុងពិចារណាជម្រើសយោធាជាច្រើន រួមទាំងការវាយប្រហារតាមអាកាសដឹកនាំដោយកងទ័ព ដែលពាក់ព័ន្ធនឹងកងទ័ពអាមេរិករាប់ពាន់នាក់។លោក Lin បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងប៉េកាំងថា៖ «យើងបានកត់សម្គាល់ឃើញរបាយការណ៍ពាក់ព័ន្ធជាច្រើន​។ ការប្រើប្រាស់ ឬការគំរាមកំហែងកម្លាំង ក្នុងទំនាក់ទំនងអន្តរជាតិ គឺជាការ​រំលោភយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងសន្តិសុខសកល និងតំបន់។ ប្រទេស​ចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះវិធានការ​ទាំង​នេះ»។ដោយ​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​មិនបញ្ចេញឈ្មោះដែលត្រូវបានដកស្រង់ដោយប្រព័ន្ធផ្សព្វផ្សាយ​ CBS News មន្ត្រីអាមេរិកបានបញ្ជាក់​ថា ផែនការនេះមិនមានន័យថា លោក​ប្រធានាធិបតី Donald Trump ឬមន្ទីរបញ្ចកោណបានសម្រេចចាប់ផ្តើមប្រតិបត្តិការនេះ​នោះទេ។ដោយសំដៅទៅលើការបោះឆ្នោតដោយ​សំឡេង ១៣៦ ទល់នឹង ៩សំឡេង​ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ដែលគាំទ្រការជជែកដេញដោល អំពីទណ្ឌកម្មរបស់សហរដ្ឋអាមេរិក លើប្រទេសគុយបា លោក Lin បានសង្កត់ធ្ងន់​ថា៖ «សហរដ្ឋអាមេរិកត្រូវបញ្ឈប់ការគំរាមកំហែងយោធារបស់ខ្លួន និងការដាក់​ឱ្យស្ថិត​នៅក្នុង​ការ​ហ៊ុម​ព័ទ្ធ​ណាមួយលើ​ប្រទេសគុយបាជាបន្ទាន់»។លោកបានបន្ថែមថា៖ «ប្រទេសចិននឹងបន្តគាំទ្រយ៉ាងមុតមាំ ចំពោះប្រទេសគុយបា ក្នុងការការពារអធិបតេយ្យភាពជាតិរបស់ខ្លួន និងប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅ»៕

រញ្ជួយដីកម្រិត ៦,៣រ៉ិចទ័រ កើត​មាន​នៅកោះខាងត្បូងរបស់​នូវែលសេឡង់ ខណៈអាជ្ញាធរព្រមាន​ពីរលក​យក្ស​ស៊ូណាមិ

2026/07/17 01:35:38 am        59
រញ្ជួយដីកម្រិត ៦,៣រ៉ិចទ័រ បានកើត​មាននៅជិតទីក្រុង Te Anau លើ​កោះខាងត្បូងរបស់ប្រទេសនូវែលសេឡង់ ដែលជំរុញឱ្យអាជ្ញាធរចេញការព្រមានអំពីរលកយក្សស៊ូណាមិ។យោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នជាតិនូវែលសេឡង់ (NEMA) បានឱ្យដឹងថា ចំណុចកណ្តាលនៃរញ្ជួយដីនេះ គឺស្ថិតនៅចម្ងាយប្រមាណ ៤០គីឡូម៉ែត្រ នៅ​ភាគខាងជើងនៃ​ទីក្រុង​ Te Anau ដែលជាច្រកទ្វារឆ្ពោះទៅកាន់តំបន់ទេសចរណ៍ដ៏ពេញនិយម Fiordland។ទីភ្នាក់ងារស្ទាប​ស្ទង់ភូគព្ភសាស្ត្រសហរដ្ឋអាមេរិក (USGS) និងមជ្ឈមណ្ឌលស្រាវជ្រាវអាល្លឺម៉ង់ សម្រាប់វិទ្យាសាស្ត្រផែន​ដី​ (GFZ) សុទ្ធ​តែ​បានកំណត់កម្រិតនៃការរញ្ជួយដីនេះ នៅកម្រិត ៥,៩រ៉ិចទ័រ ដោយមាន​ជម្រៅជាង ៥០គីឡូម៉ែត្រ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
07/25/2026 05:07 PM
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
07/25/2026 05:07 PM
ចិនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនចិន ពាក់ព័ន្ធនឹង​បញ្ហា​រុស្ស៊ី
07/25/2026 05:07 PM
មនុស្សជាង ១៦០.០០០នាក់ រត់គេចពីចំហេះព្រៃ នៅប្រទេសបារាំង និងអេស្ប៉ាញ
07/25/2026 05:07 PM
ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM