ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម

ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងនៅតែបិទ រហូត​ដល់​សហរដ្ឋអាមេរិកទទួលយកលក្ខខណ្ឌ

2026/07/16 10:43:48 pm        94
នៅព្រឹកថ្ងៃព្រហស្បតិ៍ (ទី១៦ ខែកក្កដា ឆ្នាំ២០២៦) នេះ ប្រទេស​អ៊ីរ៉ង់បានបញ្ជាក់​ថា ច្រកសមុទ្រ Hormuz នឹងនៅតែបិទ រហូតដល់សហរដ្ឋអាមេរិកទទួលយកលក្ខខណ្ឌរបស់ទីក្រុងតេអេរ៉ង់ សម្រាប់ការបើកផ្លូវទឹកយុទ្ធសាស្ត្រនេះ​ឡើងវិញ។យោងតាមទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Mehr បានឱ្យ​ដឹង​ថា អ្នកនាំពាក្យកងទ័ពអ៊ីរ៉ង់ លោក Mohammad Akrami-Nia បាននិយាយថា ការគ្រប់គ្រងច្រកសមុទ្រនេះ ត្រូវតែស្ថិតក្រោមអំណាចរបស់អ៊ីរ៉ង់ មុនពេលវាអាចបើកឡើងវិញបាន​។លោក Akrami-Nia បានប្រាប់​ថា ទីក្រុងវ៉ាស៊ីនតោនត្រូវតែគោរពតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាពក្របខ័ណ្ឌ កាលពី​ខែមុន បញ្ឈប់អ្វីដែលលោកហៅ​ថា សកម្មភាពអរិភាព និងទទួលយកច្បាប់របស់អ៊ីរ៉ង់ ក្នុង​ការ​គ្រប់គ្រងច្រកសមុទ្រនេះ​ ហើយ​លោក​បានបន្ថែមថា ការ​បន្ត​ប្រតិបត្តិការ​យោធារបស់សហរដ្ឋអាមេរិក នឹងមិនអាច​បង្ខំអ៊ីរ៉ង់ឱ្យបើកផ្លូវទឹកនេះ​ឡើងវិញបាន​ឡើយ​។គួរបញ្ជាក់​ថា ការកត់សម្គាល់របស់លោកបែប​នេះ បានកើតឡើងបន្ទាប់ពីសំឡេង​ផ្ទុះថ្មីជាបន្ត​បន្ទាប់​ ត្រូវបានរាយការណ៍នៅទូទាំងទីក្រុងជា​ច្រើន​របស់​អ៊ីរ៉ង់ ខណៈដែលបញ្ជាការដ្ឋាន​កណ្តាលរបស់យោធាអាមេរិក (CENTCOM) បានប្រកាសពីការវាយប្រហារបន្ថែមលើប្រទេសនេះ។CENTCOM បានឱ្យដឹង​ថា ការវាយប្រហារទាំងនោះបានកំណត់គោលដៅលើសមត្ថភាពយោធាអ៊ីរ៉ង់ ដែលភ្ជាប់ទៅនឹងការគំរាមកំហែង លើនាវាឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមដ៏​សំខាន់ សម្រាប់ពាណិជ្ជកម្មពិភពលោក៕

អាមេរិកបើកការវាយប្រហារថ្មី លើអ៊ីរ៉ង់ ខណៈការចំណាយ​យោធា ឡើងដល់ជិត​ ១០០ពាន់លានដុល្លារ

2026/07/16 10:38:56 pm        66
សហរដ្ឋអាមេរិកបានចាប់ផ្តើមការវាយប្រហារបន្ត​បន្ទាប់​ផ្សេងទៀត លើ​ប្រទេស​អ៊ីរ៉ង់ កាល​ពី​ថ្ងៃពុធ (ទី១៥ ខែកក្កដា ឆ្នាំ២០២៦) ដោយបង្កើន​កាន់​តែ​ខ្លាំង​ឡើង​នូវ​យុទ្ធនាការយោធា ដែលបានទាក់ទាញ​ឱ្យមាន​ការចាប់អារម្មណ៍រួចទៅហើយ លើបន្ទុកហិរញ្ញវត្ថុដែលកំពុងកើនឡើង ដោយមានរបាយការណ៍មួយចំនួនប៉ាន់ប្រមាណថា ការចំណាយអាចឡើងដល់ចន្លោះ​ ៨០ពាន់លាន ទៅ ១០០ពាន់លានដុល្លារ។បញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បានឱ្យដឹង​ថា ការវាយប្រហារចុងក្រោយនេះ បានកំណត់គោលដៅលើសមត្ថភាពយោធារបស់អ៊ីរ៉ង់ ដែលពាក់ព័ន្ធនឹងការគំរាមកំហែងដល់នាវា​ពាណិជ្ជកម្មធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ខណៈដែល​ភាពតានតឹង រវាងទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់ បន្តកើនឡើងយ៉ាងខ្លាំង។កាលពី​ព្រឹក​ថ្ងៃពុធ CENTCOM បានឱ្យដឹង​ថា ខ្លួនបានបើកការវាយប្រហារលើកដំបូង នៅវេលាម៉ោង ៦ព្រឹក ម៉ោងក្នុង​ស្រុក​ (ត្រូវ​នឹងម៉ោង ១០ម៉ោង​សកល) ហើយ​បាន​បញ្ជាក់ថា អំឡុងប្រតិបត្តិការរយៈពេល ៩០នាទីនេះ​ កងកម្លាំងអាមេរិកបានប្រើប្រាស់អាវុធ​ជាក់លាក់ ប្រឆាំងនឹងប្រព័ន្ធការពារឆ្នេរសមុទ្រ ក៏ដូចជាកន្លែងផ្ទុក និងបាញ់មីស៊ីលតម្រង់គោល​ដៅ​ នៅលើកោះ Greater Tunb។ការវាយប្រហារចុងក្រោយនេះ បានធ្វើឡើងចំពេលដែលកងទ័ពសហរដ្ឋអាមេរិក បន្តអនុវត្តវិធានការបិទខ្ទប់ផ្លូវទឹក ដោយផ្តោតគោលដៅលើនាវាទាំងឡាយណាដែលធ្វើដំណើរទៅ និងមកពីកំពង់ផែ ក៏ដូចជាតំបន់ឆ្នេរនានារបស់ប្រទេសអ៊ីរ៉ង់។ កងទ័ពសហរដ្ឋអាមេរិកបានបញ្ជាក់ថា ខ្លួននឹងបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ និងបន្តអនុវត្តវិធានការបិទខ្ទប់នេះ។ខណៈពេលដែលសហរដ្ឋអាមេរិកបានពង្រីកប្រតិបត្តិការយោធារបស់ខ្លួន ប្រឆាំង​នឹង​អ៊ីរ៉ង់ ការចំណាយហិរញ្ញវត្ថុនៃយុទ្ធនាការនេះ បានក្លាយជាប្រភពនៃក្តីបារម្ភកាន់តែខ្លាំងឡើង នៅទីក្រុងវ៉ាស៊ីនតោន។ របាយការណ៍អាមេរិកមួយចំនួន ដោយយោងតាមការវាយតម្លៃផ្ទៃក្នុង បានឱ្យដឹងថា ការចំណាយពិតប្រាកដ អាចមានចន្លោះចាប់ពី ៨០ពាន់លាន ដល់ ១០០ពាន់លានដុល្លារ ដែលចំនួននេះ គឺលើសឆ្ងាយពីតួលេខ ៣១ពាន់លានដុល្លារ ដែលរដ្ឋាភិបាលអាមេរិក បានប្រកាសជាសាធារណៈ នៅ​មុន​នេះ៕

ទូរទស្សន៍៖ យន្តហោះកងទ័ពអាកាសអាមេរិកបានវាយប្រហារកំពង់ផែ Sirik របស់អ៊ីរ៉ង់ នៅច្រកសមុទ្រហ័រមូសពីរលើក

2026/07/16 10:36:38 pm        48
ស្ថានីយទូរទស្សន៍ Al Manar បានរាយការណ៍ថា យន្តហោះយោធារបស់សហរដ្ឋអាមេរិក បានបើកការវាយប្រហារយ៉ាងហោចណាស់ពីរលើកលើទីក្រុងកំពង់ផែ Sirik ស្ថិតក្នុងខេត្ត Hormozgan របស់អ៊ីរ៉ង់ នា ព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍នេះ។យោងតាមការរាយការណ៍របស់ទូរទស្សន៍នេះ កងទ័ពអាកាសសហរដ្ឋអាមេរិក បានវាយប្រហារគោលដៅនានា នៅក្នុងតំបន់កំពង់ផែSirik ដែលស្ថិតនៅតាមឆ្នេរសមុទ្រនៃច្រកសមុទ្រហ័រមូស។ នាពេលមុននេះ ការវាយប្រហារតាមអាកាសចំនួនបីលើក ក៏ត្រូវបានធ្វើឡើងលើកំពង់ផែដ៏សំខាន់ Bandar Abbas ដែលត្រូវបានគេស្គាល់ថា ជា «ច្រកទ្វារទៅកាន់ឈូងសមុទ្រពែក្ស (Persian Gulf)»ផងដែរ។សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាខេត្ត Hormozgan បានឲ្យដឹងថា រោងចក្រផលិតម្សៅត្រីមួយកន្លែង នៅជិតកោះ Qeshm បានរងការខូចខាតមួយផ្នែក ដោយសារការវាយប្រហាររបស់សហរដ្ឋអាមេរិក។ រហូតមកដល់ពេលនេះ ពុំទាន់មានព័ត៌មានអំពីអ្នកស្លាប់ ឬអ្នករងរបួស ត្រូវបានរាយការណ៍នៅឡើយទេ៕

លោក Vance៖ អាមេរិកនឹងមិនបញ្ជូនកងទ័ពជើងគោកចូលទៅអ៊ីរ៉ង់ ដើម្បីផ្លាស់ប្តូររដ្ឋាភិបាលនៃប្រទេសនេះទេ

2026/07/16 10:34:18 pm        24
អនុប្រធានាធិបតីអាមេរិក លោក JD Vance បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន នឹងមិនបញ្ជូនកងទ័ពទៅធ្វើប្រតិបត្តិការយោធាជើងគោកនៅអ៊ីរ៉ង់ ក្នុងគោលបំណងផ្លាស់ប្តូរ ឬផ្តួលរំលំរដ្ឋាភិបាលរបស់ប្រទេសនេះ ទេ។លោកបាននិយាយនៅលើគេហទំព័របស់តារាកំប្លែង និងជាពិធីករទូរទស្សន៍អាមេរិក លោក Joe Rogan ថា៖«យើងមិនបញ្ជូនកងទ័ពជើងគោកចំនួន ១៥០.000 នាក់ ដើម្បីសម្រេចបាននូវការផ្លាស់ប្តូររបបទេ លុះត្រាតែប្រជាជនអ៊ីរ៉ង់ខ្លួនឯងចង់ធ្វើការផ្លាស់ប្តូរនោះ»។ លោកក៏បានសង្កត់ធ្ងន់ថា៖«ការស្នើឲ្យបញ្ជូនកងទ័ពចូលទៅ គឺស្មើនឹងការនិយាយថា កងទ័ពអាមេរិក គួរតែធ្វើការផ្លាស់ប្តូររដ្ឋាភិបាលជំនួសប្រជាជនអ៊ីរ៉ង់។ ប៉ុន្តែអាមេរិកលែងអនុវត្តគោលនយោបាយបែបនោះទៀតហើយ»។ លោក Vance បានបញ្ជាក់ថា បច្ចុប្បន្ន សហរដ្ឋអាមេរិកកំពុងខិតខំធានាឲ្យការដឹកជញ្ជូនប្រេង និងឧស្ម័នប្រព្រឹត្តទៅដោយរលូន គ្មានការរាំងស្ទះ ព្រមទាំងទប់ស្កាត់មិនឲ្យអ៊ីរ៉ង់មានកម្មវិធីអាវុធនុយក្លេអ៊ែរ ដោយប្រើទាំងឧបករណ៍ការទូត និងអំណាចយោធា ដើម្បីសម្រេចគោលដៅនោះ៕

ទីភ្នាក់ងារ៖ អ៊ីរ៉ង់មិនមានគម្រោងចរចាជាមួយអាមេរិកទេ ខណៈខ្លួនផ្តោតលើការការពារជាតិជំនួសវិញ

2026/07/16 10:28:35 pm        85
អ្នកនាំពាក្យក្រសួងការបរទេសលោក Esmail Baghaei បានថ្លែងថា អ៊ីរ៉ង់មិនមានគម្រោងចរចាជាមួយសហរដ្ឋអាមេរិកទេ ហើយផ្តោតលើការការពារជាតិជំនួសវិញ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Tasnim។លោកបានបញ្ជាក់ថា៖«នៅពេលនេះ យើងមិនមានផែនការចរចាទេ ហើយយើងកំពុងផ្តោតលើការការពារជាតិ»។លោក Esmail Baghaei ក៏បាននិយាយផងដែរថា អនុស្សរណៈនៃការយោគយល់ (MoU) ដែលចុះហត្ថលេខាដោយអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក គឺជាសំណុំនៃការប្តេជ្ញាចិត្តទៅវិញទៅមក»។ យោងតាមលោក «ក្នុងករណីមានការរំលោភបំពានដោយភាគីម្ខាងទៀត» ទីក្រុងតេអេរ៉ង់ ក៏នឹង«បដិសេធមិនបំពេញកាតព្វកិច្ចរបស់ខ្លួន» ហើយ «នឹងអនុវត្តតាមគោលការណ៍ដូចគ្នា នាពេលអនាគត»៕

រុស្ស៊ី៖ NATO បានបើកប្រតិបត្តិការយោធាជាង ៣០លើក ក្នុងរយៈពេល ២៥ឆ្នាំ កន្លងមកនេះ

2026/07/16 10:26:26 pm        53
លោក Yury Kokov  អនុលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បាននិយាយក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានTASS ថា៖ «ក្នុងរយៈពេល ២៥ឆ្នាំ កន្លងមកនេះ អង្គការណាតូ (NATO) បានបង្ក​ឲ្យមាន​ ជម្លោះយោធា-ភេរវកម្មជាង ៣០ លើក ដែលបានចំណាយថវិការាប់សែន​កោដិ​ដុល្លារ»។លោកបានថ្លែងថា៖ «ត្រឹមតែក្នុងរយៈពេល ២៥​ឆ្នាំ ប៉ុណ្ណោះ ក្រុមប្រទេសសមាជិក​នៃសម្ព័ន្ធយោធានេះ​ បានបង្កឲ្យ​មានជម្លោះយោធា-ភេរវកម្មជាង ៣០លើក នៅលើទ្វីបផ្សេងៗគ្នា»។«ថវិការរាប់សែនកោដិ​ លានដុល្លារ ត្រូវបានចំណាយលើប្រតិបត្តិការ​យោ​ធា​ទាំងនោះ​ ដែលត្រូវបានគ្របដណ្តប់ដោយគោលការណ៍សំខាន់ៗ​ដូចជា លទ្ធិប្រជាធិបតេយ្យ មនុស្សធម៌ ការគោរពសិទ្ធិមនុស្ស និងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម»។ទន្ទឹមនឹងនេះ លោក Kokov បានរំលឹកថា គោលបំណងដើមនៃការបង្កើតអង្គការណាតូ (NATO) គឺ     «ដើម្បីធានាការការពាររួមគ្នា រក្សាសន្តិភាព និងសន្តិសុខនៅក្នុងតំបន់អាត្លង់ទិកខាងជើង»។លោកអនុលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីបានថ្លែងថា៖ «យោងតាមសន្ធិសញ្ញាឆ្នាំ ១៩៤៩ ប្រទេសជាសមាជិក បានប្តេជ្ញាចិត្តក្នុងការដោះស្រាយជម្លោះអន្តរជាតិទាំងអស់ដោយសន្តិវិធី និងមិនប្រើប្រាស់កម្លាំងណាមួយឡើយ ប៉ុន្តែការពិតបង្ហាញផ្ទុយពីនេះ​ទៅវិញ»៕

លោក Safadi និង លោក Rubio ថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់ ខណៈហ្ស៊កដានីស្ទាក់ចាប់ មីស៊ីលបន្ថែមទៀត

2026/07/16 10:16:39 pm        88
រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី លោក Ayman Safadi និងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio បានថ្កោលទោសចំពោះការវាយប្រហាររបស់អ៊ីរ៉ង់លើប្រទេសហ្ស៊កដានី និងបណ្តាប្រទេសសមាជិកក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ក្នុងអំឡុងកិច្ចប្រជុំ នៅទីក្រុងវ៉ាស៊ីនតោន។ ប្រទេសហ្ស៊កដានីបានប្រកាសកាលពីថ្ងៃពុធថា ខ្លួនបានស្ទាក់ចាប់និងបាញ់ទម្លាក់មីស៊ីលបាលីស្ទីករបស់អ៊ីរ៉ង់ចំនួន ៣គ្រាប់ ដែលបានរំលោភចូលដែនអាកាសរបស់ប្រទេសខ្លួន។ ទីភ្នាក់ងារព័ត៌មានហ្ស៊កដានី បានរាយការណ៍ថា មិនមានអ្នកស្លាប់ ឬការខូចខាតទ្រព្យសម្បត្តិណាមួយ ត្រូវបានរាយការណ៍ឡើយ។ លោក Safadi និងលោក Rubio ក៏បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់ការកើនឡើងភាពតានតឹង និង ស្តារភាពស្ងប់ស្ងាត់ឡើងវិញនៅមជ្ឈិមបូព៌ា បន្ទាប់ពីជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបន្តឡើងវិញ នៅថ្ងៃទី ០៧ ខែកក្កដា ក្រោយពីបទឈប់បាញ់ដ៏ផុយស្រួយ បានដួលរលំ។កិច្ចប្រជុំរបស់ពួកគេ បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងនៅតំបន់ហ្កាហ្សាស្ទ្រីប ដើម្បីអនុវត្តផែនការសន្តិភាពរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ រួមមានការកសាងតំបន់នេះឡើងវិញ និង ការធានាឲ្យមានការទទួលបានជំនួយមនុស្សធម៌៕

លោក HEGSETH ប្រកាសគោលនយោបាយថ្មី ដើម្បីធ្វើតេស្តទាហានអាមេរិករកកម្រិតអ័រម៉ូន តេស្តូស្តេរ៉ូនទាប

2026/07/16 10:14:21 pm        49
រដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth បានប្រកាសកាលពីថ្ងៃពុធថា លោកកំពុងដាក់ឲ្យ​ដំណើរការនូវកម្មវិធីពិនិត្យសុខភាពថ្មីមួយសម្រាប់រកមើល «កង្វះអ័រម៉ូនតេស្តូស្តេរ៉ូន» ក្នុងចំណោមកងទ័ព ដោយលោកបាននិយាយថា វាជារឿងចាំបាច់ ដើម្បីអនុញ្ញាតឲ្យ​ពួកគេអាចបំពេញភារកិច្ចនៅកម្រិតល្អបំផុតរបស់ពួកគេ»។លោកបាននិយាយថា ការធ្វើតេស្តពិនិត្យទាំងនេះ នឹងត្រូវអនុវត្តជារៀងរាល់ឆ្នាំ ជាផ្នែកមួយនៃការពិនិត្យសុខភាពដែលតម្រូវឲ្យ​សមាជិកកងទ័ពធ្វើ សម្រាប់អ្នកដែលមានអាយុ ៣០ ឆ្នាំឡើងទៅ។ ទាហានដែលមានអាយុក្រោម ៣០ឆ្នាំ អាច ស្ម័គ្រចិត្តចូលរួមធ្វើតេស្តនេះបាន។ នៅក្នុងវីដេអូមួយដែលបង្ហោះលើបណ្តាញសង្គម លោក Hegseth បាននិយាយថា ការទទួលការព្យាបាលដោយបន្ថែមអ័រម៉ូនតេស្តូស្តេរ៉ូន នឹងធ្វើឡើងដោយស្ម័គ្រចិត្ត។នៅក្នុងវីដេអូនោះ លោក Hegseth បាននិយាយសំដៅទូទៅទៅលើកងទ័ពប៉ុណ្ណោះ ប៉ុន្តែវាហាក់ដូចជាលោកកំពុងលើក​ឡើងអំពីការធ្វើតេស្តតែទៅលើទាហានបុរសដែលកំពុងបំពេញភារកិច្ច ដើម្បីរកភាពមិនប្រក្រតីនៃអ័រម៉ូនរបស់ពួកគេ​។ចំណាត់ការនេះ កើតឡើង នៅពេលដែលមន្ត្រីផ្សេងទៀតក្នុងរដ្ឋបាល លោក ត្រាំ  បានចាប់ផ្តើមគាំទ្រឲ្យ​ បុរសអាចទទួលបាន ការព្យាបាលដោយបន្ថែមអ័រម៉ូនតេស្តូស្តេរ៉ូនកាន់តែងាយស្រួល។ ប៉ុន្តែការផ្ញើសាររបស់លោក Hegseth និងមន្ត្រីដទៃទៀត បានលាយបញ្ចូលគ្នារវាងចំណេះដឹងផ្នែក​វិទ្យាសាស្ត្រដែលបានទទួលស្គាល់អំពីអ័រម៉ូននេះ ជាមួយនឹងការអះអាងទូលំទូលាយផ្សេងទៀតដែលមិនទាន់មានភស្តុតាងគាំទ្រគ្រប់គ្រាន់៕

ក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី៖ NATO និងសហភាពអឺរ៉ុប​ប្រើប្រាស់មធ្យោបាយភេរវកម្មអន្តរជាតិដ៏ជ្រុលនិយម

2026/07/16 10:12:05 pm        40
លោក Yury Kokov អនុលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានថ្លែងក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន​ TASS ថា មធ្យោបាយដែលអង្គការណាតូ (NATO) និងសហភាពអឺរ៉ុប (EU)ប្រើប្រាស់ បានឈានទៅដល់ទម្រង់ដ៏ជ្រុលនិយមនៃភេរវកម្មអន្តរជាតិ។លោកបាននិយាយថា៖ «មធ្យោបាយដែលអង្គការណាតូ និងសហភាពអឺរ៉ុបប្រើប្រាស់ បានឈានដល់កម្រិតជ្រុលនិយមដ៏ខ្លាំង ដែលអាចចាត់ទុកបានថា ស្ថិតក្រោមនិយមន័យនៃអំពើភេរវកម្មអន្តរជាតិទាំងស្រុង»។លោក Kokov បានកត់សម្គាល់ថា ការប្រើប្រាស់វិធីសាស្ត្រហិង្សាដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន បានក្លាយជា«ទម្លាប់ទូទៅរបស់ក្រុមឥស្សរជនហិរញ្ញវត្ថុអង់ហ្គ្លូ-សាក់សុន (Anglo-Saxon) ដែលទ្រព្យសម្បត្តិរបស់ពួកគេដើមឡើយ កើតចេញពីការដណ្តើមយកទឹកដីបរទេស ការប្លន់ ការធ្វើអាណានិគម និងការជួញដូរទាសករ»។លោកអនុលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានបន្ថែមថា៖ «ពួកគេមិនដែលស្ទាក់ស្ទើរ​លក្នុង​ការប្រើអំពើហិង្សា ដើម្បីដោះស្រាយជម្លោះផ្ទៃក្នុង និងពង្រីកឥទ្ធិពលរបស់ខ្លួននៅក្រៅប្រទេសនោះឡើយ»។លោកបានបន្តថា៖ «ដូច្នេះគួររំលឹកឡើងវិញអំពីមូលហេតុដែលសហភាពអឺរ៉ុប (EU) ត្រូវបានបង្កើតឡើង ស្របតាមសន្ធិសញ្ញាឆ្នាំ ១៩៩២ ដែលបានចុះហត្ថលេខានៅទីក្រុងម៉ាស្ត្រិច (Maastricht) នៃប្រទេស   ​ហូឡង់»។ «យ៉ាងណាមិញ នៅពេលនោះ គោលបំណងដ៏ថ្លៃថ្នូជាច្រើន ត្រូវបានប្រកាសឡើង រួមមាន ការលើកកម្ពស់សន្តិភាព វិបុលភាព និងសមភាពរវាងប្រជាជន ការអភិវឌ្ឍប្រកបដោយចីរភាព ការធានាកម្រិតខ្ពស់នៃការការពារសង្គមសម្រាប់ប្រជាពលរដ្ឋ ព្រមទាំងការប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងនូវច្បាប់អន្តរជាតិ និងគោលការណ៍នានានៃធម្មនុញ្ញអង្គការសហប្រជាជាតិ»៕

សហរដ្ឋអាមេរិកពង្រីកទណ្ឌកម្មដោយកំណត់គៅដៅលើវិស័យប្រេង និងរូបិយប័ណ្ណគ្រីបតូរបស់អ៊ីរ៉ង់

2026/07/16 10:08:31 pm        44
ក្រសួងរតនាគារសហរដ្ឋអាមេរិកបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនបានពង្រីកទណ្ឌកម្មរបស់ខ្លួនលើវិស័យប្រេងរបស់អ៊ីរ៉ង់ ដោយបន្តកំណត់គោលដៅលើបណ្តាញដឹកជញ្ជូនប្រេងដែលមានទំនាក់ទំនងជាមួយមហាសេដ្ឋីដឹកជញ្ជូនប្រេង លោក Mohammad Hossein Shamkhani។ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent បាននិយាយថា ក្រសួងក៏បានបង្កកទ្រព្យសម្បត្តិឌីជីថលមានតម្លៃ ១៣០ លានដុល្លារ ដែលរក្សាទុកក្នុងកាបូបឌីជីថល (digital wallets) ដែលមានទំនាក់ទំនងនឹងធនាគារកណ្តាលអ៊ីរ៉ង់ផងដែរ ដោយកំណត់គោលដៅលើវិស័យមួយ ដែលបានឃើញសកម្មភាពកើនឡើង ចាប់តាំងពីសង្គ្រាមនេះ បានផ្ទុះឡើង។ ការសម្រេចនេះ បានកើតឡើង បន្ទាប់ពីកងកម្លាំងសហរដ្ឋអាមេរិក បានបើកការវាយប្រហារលើអ៊ីរ៉ង់ជាបន្តបន្ទាប់រយៈពេល ៤ ថ្ងៃជាប់គ្នា និងបានដាក់ឡើងវិញនូវការបិទខ្ទប់ផ្លូវសមុទ្រដោយកងទ័ពជើងទឹក ខណៈដែលអ៊ីរ៉ង់បានឆ្លើយតបដោយវាយប្រហារលើនាវាជាច្រើនគ្រឿងនៅច្រកសមុទ្រហ័រមូស។ នេះបើយោងតាមអង្គការសមុទ្រអន្តរជាតិ (IMO)។ អ៊ីរ៉ង់បានចាប់ផ្តើមបិទច្រកសមុទ្រហូមូស ដែលជាផ្លូវទឹកដ៏សំខាន់សម្រាប់ការដឹកជញ្ជូនថាមពល បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល កាលពីខែកុម្ភៈ។ ជាការឆ្លើយតប ទីក្រុងវ៉ាស៊ីនតោនបានដាក់ឡើងវិញនូវការបិទខ្ទប់ផ្លូវសមុទ្រលើកំពង់ផែរបស់អ៊ីរ៉ង់ ចាប់ពីពាក់កណ្តាលខែមេសា ដល់ពាក់ កណ្តាលខែមិថុនា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា អំពាវនាវឱ្យថៃឈប់បង្កើតលេសពន្យារពេលនៃដំណើរការវាស់វែងខ័ណ្ឌសីមាព្រំដែនតទៅទៀត
07/26/2026 11:07 AM
ស.ស.យ.ក រាជធានីភ្នំពេញបានរៀបចំកម្មវិធីប្រកួតប្រជែងទិន្នផលបន្លែបង្ការ និងស្នាដៃធ្វើម្ហូបរបស់សិ​​ស្ស​​​​​​​​​​​​​​​​​​​​ឆ្នាំ​​​​២០២៦
07/26/2026 11:07 AM
ពលរដ្ឋ និងយុវជនមកពីគ្រួសារក្រីក្រជាង ៤ពាន់នាក់ នៅខេត្តពោធិ៍សាត់ មានជំនាញ និងការងារសមរម្យ ដោយសារកម្មវិធី​ TVET ១,៥ លាន​នាក់របស់រាជរដ្ឋាភិបាល
07/26/2026 11:07 AM
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត សម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេចំនួន១ខ្សែ នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
07/26/2026 10:07 AM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញចុះត្រួតពិនិត្យ និងតាមដានការអន្តរាគមន៍ទឹកស្រូវរដូវវស្សា ក្នុងខេត្តបាត់ដំបង
07/26/2026 10:07 AM
គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM