លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក

ព័ត៌មានអន្តរជាតិ

របាយការណ៍៖ លោក Trump បើកកិច្ចប្រជុំ ដើម្បីថ្លឹងថ្លែងពីការវាយលុកកាន់តែទូលំទូលាយ លើ​អ៊ីរ៉ង់

2026/07/16 01:19:11 am        47
ប្រធានាធិបតីអាមេរិក លោក Donald Trump បានបើកកិច្ចប្រជុំមួយ នៅក្នុងបន្ទប់ស្ថានការណ៍ (Situation Room) កាលពីថ្ងៃអង្គារ (ទី១៤ ខែកក្កដា ឆ្នាំ២០២៦) ដើម្បីពិភាក្សាអំពីផែនការ សម្រាប់ការវាយលុកយោធាទ្រង​ទ្រាយ​ធំ​ លើ​ប្រទេស​អ៊ីរ៉ង់ ដែលនឹងកាន់តែទូលំទូលាយជាងយុទ្ធនាការនាពេលនេះ នៅជុំវិញច្រកសមុទ្រ Hormuz។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន Axios ដោយដកស្រង់ប្រភពចំនួន ៣ ដែលដឹង​ពី​ការពិភាក្សាទាំង​នេះ​។យោងតាមរបាយការណ៍នោះ​ បាន​ឱ្យដឹង​ថា កិច្ចពិភាក្សាបានផ្តោតលើការវាយប្រហារដែលអាចកើតមានលើ​គោលដៅយុទ្ធសាស្ត្រ នៅខាងក្នុងប្រទេស​អ៊ីរ៉ង់ ខណៈដែលរដ្ឋបាលរបស់​លោក Trump កំពុងពិចារណាបង្កើនសម្ពាធយោធា ដើម្បីបង្ខំទីក្រុងតេអេរ៉ង់ឱ្យបើកច្រកសមុទ្រ Hormuz ឡើងវិញ និងទទួលយកការទាមទាររបស់សហរដ្ឋអាមេរិក ជុំវិញ​កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។កិច្ចប្រជុំនេះបានកើតឡើងនៅពេលដែលយោធាអាមេរិក បានធ្វើការវាយប្រហារជាលើកទី ៤ ជាប់គ្នា នៅក្នុងតំបន់ជុំវិញច្រកសមុទ្រ Hormuz និងតាមបណ្តោយឆ្នេរសមុទ្រភាគខាងត្បូងរបស់អ៊ីរ៉ង់។មន្ត្រីអាមេរិកទាំង​នេះ បានប្រាប់សារព័ត៌មាន​ Axios ថា ការវាយប្រហារទាំងនោះ ភាគច្រើនផ្តោតលើប្រព័ន្ធការពារដែនអាកាស និងរ៉ាដា ទីតាំងមីស៊ីលប្រឆាំងនាវា និងទីតាំងបាញ់បង្ហោះយានដ្រូន​ ដោយមានគោលបំណងកាត់បន្ថយសមត្ថភាពរបស់អ៊ីរ៉ង់ ក្នុងការវាយប្រហារនាវា នៅក្នុងច្រកសមុទ្រនេះ​៕

រដ្ឋមន្ត្រីក្រសួងថាមពលអាមេរិក៖ ការនាំចេញប្រេងពីតំបន់ឈូងសមុទ្រពែក្សមានចំនួនសរុប ១៥ លានបារ៉ែល ក្នុង ១ថ្ងៃ

2026/07/16 01:16:10 am        51
រដ្ឋមន្ត្រីក្រសួងថាមពលអាមេរិក លោក Chris Wright បានអះអាងថា ការនាំចេញប្រេងពីតំបន់ឈូងសមុទ្រពែក្សបច្ចុប្បន្ន មានចំនួនសរុបប្រហែល ១៥ លានបារ៉ែល ក្នុងមួយថ្ងៃ។ លោកបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន CNBC ថា៖«ក្នុងរយៈពេលពីរបីថ្ងៃកន្លងមកនេះ លំហូរប្រេងបានស្របនឹងមធ្យមភាគប្រាំពីរថ្ងៃចុងក្រោយ។ វាមានតិចជាង ១០ លានបារ៉ែល ក្នុងមួយថ្ងៃដែលឆ្លងកាត់ច្រកសមុទ្រនេះ។ ប៉ុន្តែប្រសិនបើអ្នកបូកបញ្ចូលបរិមាណបន្ថែមដែលឆ្លងកាត់បំពង់បង្ហូរប្រេង វាមានប្រហែល ១៥ លានបារ៉ែល ក្នុងមួយថ្ងៃ»។លោក Wright បានបន្ថែមថា មុនពេលជម្លោះជាមួយអ៊ីរ៉ង់ចាប់ផ្តើម តួលេខនេះមានប្រហែល ២០ លានបារ៉ែល ក្នុងមួយថ្ងៃ៕

ក្រុងប៉េកាំងប្រឆាំង​អាមេរិក ក្នុង​ការ​ប្រើប្រាស់ «សន្តិសុខតាមអ៊ីនធឺណិត» ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះចិន

2026/07/16 01:13:21 am        50
ក្រសួងការបរទេសចិន កាលពីថ្ងៃអង្គារ (ទី១៤ ខែកក្កដា ឆ្នាំ២០២៦) បានចោទប្រកាន់សហរដ្ឋអាមេរិក​ថា បានប្រើប្រាស់ «សន្តិសុខតាមប្រព័ន្ធ​អ៊ីនធឺណិត» ម្តងហើយម្តងទៀតជាលេស ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះប្រទេសចិន សម្រាប់របៀបវារៈភូមិសាស្ត្រនយោបាយរបស់ខ្លួន ដោយបញ្ជាក់​ថា ទីក្រុងប៉េកាំង​មិនពេញចិត្តយ៉ាងខ្លាំង ចំពោះរឿងនេះ និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះរឿងនេះ។អ្នកនាំពាក្យក្រសួង លោក Lin Jian បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹងរបាយការណ៍ពី​ប្រព័ន្ធផ្សព្វផ្សាយ ដែល​ថា សហរដ្ឋអាមេរិក និងប៉ារ៉ាហ្គាយ បានរកឃើញការលួច​ចូលទៅក្នុងប្រព័ន្ធអ៊ីនធឺណិតរបស់រដ្ឋាភិបាលប៉ារ៉ាហ្គាយ ដែលប្រទេស​ទាំង​២ លើកឡើង​ថា មានទំនាក់ទំនងជាមួយចិន។លោក Lin បានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសចិនប្រឆាំងនឹងការលួចចូលប្រព័ន្ធអ៊ីនធឺណិត និងប្រយុទ្ធប្រឆាំងនឹងទង្វើនេះ ស្របតាមច្បាប់។ ហើយ​ទន្ទឹមនឹងនេះ ប្រទេសចិនប្រឆាំងនឹងការបំភ្លៃព័ត៌មានដែលមានហេតុផលខាង​នយោបាយ ទាក់ទងនឹងសន្តិសុខតាមប្រព័ន្ធ​អ៊ីនធឺណិត។លោកបានបន្តថា សហរដ្ឋអាមេរិកបានចូលរួមយ៉ាងសកម្មជាយូរណាស់មកហើយ ក្នុងយុទ្ធនាការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតជាលក្ខណៈប្រព័ន្ធ នៅទូទាំងសកលលោក ហើយថែមទាំងបានបង្ខំឱ្យបណ្តាប្រទេសផ្សេងទៀតចូលរួមជាមួយខ្លួន ក្នុងការបង្ខូចកេរ្តិ៍ឈ្មោះប្រទេសចិន ពាក់ព័ន្ធ​នឹង​បញ្ហាសន្តិសុខប្រព័ន្ធ​អ៊ីនធឺណិត ក្នុងគោលបំណងតែមួយគត់ គឺដើម្បីជំរុញរបៀបវារៈភូមិសាស្ត្រនយោបាយផ្ទាល់ខ្លួនតែប៉ុណ្ណោះ ដោយលោកបានបន្ថែមថា ប្រទេសចិនសូមថ្កោលទោសយ៉ាងខ្លាំង និងបដិសេធដាច់អហង្ការចំពោះទង្វើនេះ។អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់​ថា៖ «យើងសូមអំពាវនាវដល់ប្រទេសទាំងនោះកុំឱ្យក្លាយ​ជាឧបករណ៍ភូមិសាស្ត្រនយោបាយ និងជាអ្នកសមគំនិតជាមួយ​រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការផ្សព្វផ្សាយព័ត៌មានមិនពិត អំពី​ការ​វាយប្រហារតាមប្រព័ន្ធ​អ៊ីនធឺណិតដោយ​ប្រទេស​ចិន»៕

សមាជិកសភា៖ អាល្លឺម៉ង់កំពុងបញ្ឆេះសង្គ្រាមលោកលើកតាមរយៈផ្តល់ជំនួយយោធាដល់អ៊ុយក្រែន

2026/07/16 01:10:43 am        46
សមាជិកសភារុស្ស៊ី លោកឧត្តមសេនីយ៍ឯកចូលនិវត្តន៍ Leonid Ivlev បានប្រាប់សារព័ត៌មាន TASSថា ដោយផ្តល់ជំនួយយោធាដល់អ៊ុយក្រែន អាល្លឺម៉ង់មិនបានជួយដោះស្រាយជម្លោះនោះទេ ប៉ុន្តែប្រទេសនេះកំពុងព្យាយាមបង្កឲ្យមានការកើនឡើងភាពតានតឹងបន្ថែមទៀត និងកំពុងបញ្ឆេះសង្គ្រាមលោក។ អាល្លឺម៉ង់គឺជាអ្នកផ្តល់ជំនួយធំបំផុតដល់អ៊ុយក្រែន។ គណៈរដ្ឋមន្ត្រីអាល្លឺម៉ង់បានរាយការណ៍ថា ទីក្រុងប៊ែរឡាំងបានផ្តល់ឲ្យទីក្រុងគីវនូវជំនួយមនុស្សធម៌ប្រហែល ៣៩ ពាន់លានអឺរ៉ូ និងជំនួយយោធា ៥៥ ពាន់លានអឺរ៉ូ ចាប់តាំងពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២។ សារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា អាល្លឺម៉ង់នឹងផ្តល់ហិរញ្ញប្បទានដល់ការទិញយានដ្រូនវាយប្រហារ Skyfall ចំនួន ៥០.000គ្រឿង សម្រាប់អ៊ុយក្រែន ដែលបំពាក់ដោយកម្មវិធីតាមដានគោលដៅដោយស្វ័យប្រវត្តិ។ កិច្ចសន្យានេះ មានតម្លៃប្រហែល ៩០ លានអឺរ៉ូ។លោក Ivlev បាននិយាយថា៖«ក្រុមអ្នកតស៊ូមតិរបស់អាល្លឺម៉ង់... នៅតែរក្សាក្តីស្រមៃនៃការកែសម្រួលលទ្ធផលនៃសង្គ្រាមលោកលើកទី២ និងមានគម្រោងវាយប្រហារប្រទេសរុស្ស៊ីនៅឆ្នាំ ២០៣០ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ពួកគេ។ មធ្យោបាយនៃការឈ្លានពាន និងសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតសម្រាប់ការិយាល័យរបស់លោក Friedrich] Merz គឺអ៊ុយក្រែន ហើយទីក្រុងប៊ែរឡាំង កំពុងបំពាក់អាវុធដល់របបហ្វាស៊ីសគីវ តាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន»។ «សកម្មភាពទីក្រុងប៊ែរឡាំងបែបនេះមិនរួមចំណែកដល់ការដោះស្រាយជម្លោះទេ ប៉ុន្តែនាំឲ្យមានការកើនឡើងនូវអរិភាព និងបញ្ឆេះសង្គ្រាមលោក ដែលប្រទេសអាល្លឺម៉ង់ធ្លាប់មានជំនាញស្រាប់»៕

ប្រធានាធិបតីស្តីទីវ៉េណេស៊ុយអេឡាថ្លែងអំណរគុណដល់ប្រទេសរុស្ស៊ីចំពោះជំនួយមនុស្សធម៌

2026/07/16 01:08:28 am        50
ប្រធានាធិបតីស្តីទីវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានថ្លែងអំណរគុណដល់ប្រទេសរុស្ស៊ីចំពោះការផ្តល់ជំនួយ បន្ទាប់ពីរញ្ជួយដីដ៏បំផ្លិចបំផ្លាញមួយ។លោកស្រី Rodriguez បាននិយាយអំឡុងពេលទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌលប្រមូល និងចែកចាយជំនួយមនុស្សធម៌ថា៖«ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសរុស្ស៊ី ប្រទេសដទៃទៀត និងឯកអគ្គរដ្ឋទូតរបស់ពួកគេចំពោះការផ្តល់ជំនួយដល់ប្រទេសវ៉េណេស៊ុយអេឡា ក្នុងអំឡុងពេលដ៏លំបាកនេះ នៅពេលដែលប្រជាជនជាច្រើន បានបាត់បង់មនុស្សជាទីស្រលាញ់របស់ពួកគេ»។ លោកស្រីត្រូវបានអមដំណើរដោយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំការនៅទីក្រុងការ៉ាកាស លោក Sergey Melik-Bagdasarov។លោកស្រី Rodriguez បានកត់សម្គាល់ថា ប្រជាជនវ៉េណេស៊ុយអេឡាដែលគ្មានផ្ទះសម្បែង ដោយសារការរញ្ជួយដី មានការដឹងគុណចំពោះប្រទេសទាំងអស់ដែលបានផ្តល់ជំនួយដល់ប្រទេសនេះ។កាលពីសប្តាហ៍មុន យន្តហោះពីរគ្រឿងរបស់ក្រសួងសង្គ្រោះបន្ទាន់រុស្ស៊ី បានដឹកជញ្ជូនជំនួយមនុស្សធម៌ជាង ៣៥តោន ទៅកាន់ប្រទេសវ៉េណេស៊ុយអេឡា ក្នុងនោះមានស្បៀងអាហារ តង់ សម្ភារៈចាំបាច់ ម៉ាស៊ីនបូមទឹក និងថ្នាំពេទ្យ៕

អ៊ីស្រាអែលនិងលីបង់ ចាប់ផ្តើមកិច្ចចរចាជុំថ្មីនៅទីក្រុងរ៉ូម ក្នុងបំណងពន្លឿនការអនុវត្តបទឈប់បាញ់

2026/07/16 01:04:51 am        37
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា អ្នកតំណាងអ៊ីស្រាអែល និងលីបង់ កាលពីថ្ងៃអង្គារ បានចាប់ផ្តើមកិច្ចចរចាជុំថ្មីនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ក្នុងគោលបំណងជំរុញការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងដោះស្រាយបញ្ហាសន្តិសុខព្រំដែន។ កិច្ចចរចាបិទទ្វាររយៈពេលពីរថ្ងៃ កំពុងត្រូវបានធ្វើឡើងនៅស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុងរ៉ូម ហើយមានការចូលរួមពីគណៈប្រតិភូការទូតមកពីភាគីទាំងពីរ។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ កិច្ចប្រជុំនេះគឺជាកិច្ចចរចាជុំដំបូង ចាប់តាំងពីអ៊ីស្រាអែល និងលីបង់ បានឈានដល់កិច្ចព្រមព្រៀងក្របខ័ណ្ឌដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកនៅទីក្រុងវ៉ាស៊ីនតោន កាលពីចុងខែមិថុនា ក្នុងបំណងត្រួសត្រាយផ្លូវសម្រាប់កិច្ចព្រមព្រៀងសន្តិភាពចុងក្រោយ។នៅចំណុចសំខាន់នៃកិច្ចពិភាក្សា គឺការអនុវត្តតំបន់ដែលគេហៅថា «តំបន់សាកល្បង» នៅភាគខាងត្បូងប្រទេសលីបង់ ដែលបច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រងរបស់យោធាអ៊ីស្រាអែល។ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌ កងកម្លាំងអ៊ីស្រាអែលត្រូវដកកងទ័ពថយបន្តិចម្តងៗពីតំបន់ទាំងនោះ ដែលក្រោយមកនឹងត្រូវផ្ទេរទៅឲ្យកងកម្លាំងប្រដាប់អាវុធលីបង់។ អ៊ីស្រាអែល បានធ្វើឱ្យការរំសាយអាវុធរបស់ក្រុមហេសបូឡា ក្លាយជាលក្ខខណ្ឌសម្រាប់ការបញ្ចប់ការដកថយ ខណៈក្រុមហេសបូឡាទទូចថាអ៊ីស្រាអែលត្រូវតែដកថយទាំងស្រុងពីទឹកដីលីបង់ ជាមុនសិន។រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Sa'ar បាននិយាយកាលពីថ្ងៃអង្គារថា អ៊ីស្រាអែលបានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តការអនុវត្តនៅក្នុង «តំបន់សាកល្បង» ទាំងពីរ ដោយសង្ឃឹមថា ការពិភាក្សានៅទីក្រុងរ៉ូម នឹងជំរុញដំណើរការនេះ។ ទោះជាយ៉ាងណា របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបង្ហាញថា ទោះបីជាបានព្រមព្រៀងចំពោះផែនការដកកងទ័ពនៅក្នុងកិច្ចព្រមព្រៀងកាលពីខែមុនក៏ដោយ អ៊ីស្រាអែល នៅតែបន្តពន្យារពេលការអនុវត្តជាក់ស្តែងនៅលើដីគោក។

អាមេរិក ចោទប្រទេសចិនថាមិនបានធ្វើអ្វីគ្រប់គ្រាន់ដើម្បីបញ្ឈប់លំហូរទំនិញទៅអ៊ីរ៉ង់ និងក្រុមហ៊ូទី

2026/07/16 01:01:58 am        47
លោក Mike Waltz ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានចោទប្រកាន់ប្រទេសចិន ថាមិនបានធ្វើអ្វីឲ្យបានគ្រប់គ្រាន់ដើម្បីបញ្ឈប់លំហូរទំនិញទៅកាន់ប្រទេសអ៊ីរ៉ង់ និងក្រុមហ៊ូទី ដែលអាចប្រើប្រាស់ពុំមែនសម្រាប់ផ្នែកស៊ីវិល។លោក Waltz បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងសុន្ទរកថាដែលបានរៀបចំកាលពីយប់ថ្ងៃអង្គារថា «ក្រុមហ៊ុននិងអង្គភាពនៅក្នុងប្រទេសចិន បានរំលោភលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិដែលបានដាក់បម្រាមអាវុធលើក្រុមហ៊ូទី»។នៅក្នុងការថ្លែងលើកឡើងផ្លាស់ប្តូរគ្នាជាមួយសមភាគីចិន លោក Waltz បាននិយាយថា លោកកំពុងនិយាយសំដៅទៅលើទំនិញប្រើប្រាស់បានពីរមុខព្រួញនិងរូបភាពផ្កាយរណបដែលផ្តល់ដល់អ៊ីរ៉ង់ និងក្រុមហ៊ូទី ដែលជាការពិតមានការប្រើប្រាស់សម្រាប់ផ្នែកស៊ីវិល ប៉ុន្តែក៏ត្រូវបានប្រើប្រាស់ដើម្បីគំរាមកំហែងដល់ដៃគូរបស់យើង យន្តហោះស៊ីវិល និងការដឹកជញ្ជូនពាណិជ្ជកម្ម ។

អ៊ុយក្រែន ធ្វើបេសកកម្មវាយប្រហារដោយRobot លើដីគោកបញ្ជាដោយដ្រូនសមុទ្រលើកដំបូងរបស់ពិភពលោក

2026/07/16 12:39:05 am        51
យោធាអ៊ុយក្រែននិយាយថា ខ្លួនបានធ្វើប្រតិបត្តិការចូលចតយានគ្មានមនុស្សបើកនៅលើដីគោក ដោយប្រើប្រាស់យានដ្រូនបញ្ជាពីសមុទ្រនៅលើឆ្នេរសមុទ្រតំបន់ជម្លោះនៅភាគខាងត្បូងប្រទេសអ៊ុយក្រែនដែលកាន់កាប់ដោយរុស្ស៊ី។ យោធាសង្កត់ធ្ងន់ថា បេសកកម្មនេះគឺជាកិច្ចខិតខំប្រឹងប្រែងក្នុងសកម្មភាពបែបនេះជាលើកដំបូងរបស់ពិភពលោក។វីដេអូដែលបានបង្ហោះដោយយោធា បង្ហាញពីនាវាស្វ័យប្រវត្តិមួយគ្រឿងកំពុងធ្វើដំណើរតាមបណ្តោយទឹក និងទៅដល់ឆ្នេរខ្សាច់។ យានគ្មានមនុស្សបើកនៅលើនាវា ក្រោយមកបានចេញពីនាវា ហើយទៅចតនៅលើដីគោក។ រូបភាព ក៏បង្ហាញពីយានកំពុងបាញ់កាំភ្លើងរបស់វាក្រោយចូលចត។កងពល ដែលបញ្ជាបេសកកម្មនេះបានសង្កត់ធ្ងន់លើសារៈសំខាន់នៃសមិទ្ធផលដែលត្រូវបានប្រកាស។ កងពលនិយាយថា នេះគឺជាបេសកកម្មប្រយុទ្ធលើកដំបូងគេដែលគេស្គាល់លើពិភពលោក «Robot នៅលើដីគោក ត្រូវបានបញ្ជូនទៅឆ្នេរសមុទ្ររបស់សត្រូវដោយគ្មានមនុស្សបើក ចូលចតនៅដែនដីដែលត្រូវបានកាន់កាប់ និងត្រូវបានប្រើប្រាស់ដើម្បីអនុវត្តបេសកកម្មប្រយុទ្ធ»។

ប្រជាជនគុយបា ខកចិត្តយ៉ាងខ្លាំងខណៈបណ្តាញអគ្គិសនីជាតិ ដួលរលំជាលើកទីបីនៅក្នុងខែកក្កដានេះ

2026/07/16 12:34:02 am        54
ក្រសួងថាមពលបាននិយាយថា បណ្តាញអគ្គិសនីជាតិរបស់ប្រទេសគុយបា បានដួលរលំកាលពីថ្ងៃអង្គារ ទី១៤ ខែកក្កដា ដែលបង្ហាញថាជាការដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំលើកទីបីក្នុងរយៈពេល៩ថ្ងៃនៅលើកោះដែលមានប្រជាជនប្រហែល១០លាននាក់។ការដាច់ចរន្តអគ្គិសនីជាញឹកញាប់នេះកើតឡើង ខណៈការបិទផ្លូវដឹកជញ្ជូនប្រេងដែលបានដាក់ដោយសហរដ្ឋអាមេរិកបានធ្វើឱ្យខូចដល់ហេដ្ឋារចនាសម្ព័ន្ធថាមពលមានអាយុកាលចាស់របស់ប្រទេសកោះមួយនេះ។ ប្រធានាធិបតីអាមេរិក លោក Donald Trump បានដាក់ការបិទផ្លូវប្រេងនៅលើកោះតំបន់សមុទ្រការ៉ាអ៊ីព បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានផ្តួលរំលំប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro នៅថ្ងៃទី៣ ខែមករា។ប្រទេសវ៉េណេស៊ុយអេឡា គឺជាអ្នកផ្គត់ផ្គង់ប្រេងឥន្ធនៈធំរបស់ប្រទេសគុយបា ហើយសម្ពាធជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិកក៏បាននាំឱ្យប្រទេសម៉ិកស៊ិកបញ្ឈប់ការដឹកជញ្ជូនប្រេងទៅកាន់ប្រទេសកោះនេះផងដែរ។ ការដាច់ចរន្តអគ្គិសនីញឹកញាប់បានជំរុញឱ្យមានការខកចិត្តចំពោះរដ្ឋាភិបាល និងបានជំរុញឱ្យមានការតវ៉ានៅពេលយប់ ព្រមទាំងកំហឹងចំពោះការបិទផ្លូវប្រេងដែលដាក់ដោយសហរដ្ឋអាមេរិក។

កងឆ្មំាIRGC៖ សកម្មភាពបង្កហេតុរបស់អាមេរិក នឹងពន្យារពេលការបើកច្រកសមុទ្រ Hormuz ឡើងវិញ

2026/07/16 12:31:01 am        49
យោធាសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះបានធ្វើការវាយប្រហារជាបន្តបន្ទាប់លើទីតាំងជាច្រើនកន្លែងនៅក្នុងប្រទេសអ៊ីរ៉ង់ ហើយទីក្រុងតេអេរ៉ង់បានព្រមានកាលពីថ្ងៃអង្គារថា សកម្មភាពបង្កហេតុរបស់សហរដ្ឋអាមេរិកនឹងពន្យារពេលការបើកច្រកសមុទ្រ Hormuz ឡើងវិញ ដោយបញ្ជាក់ជាថ្មីថា គ្មានការឈ្លានពានរបស់សហរដ្ឋអាមេរិកណាមួយ អាចបង្ខំអ៊ីរ៉ង់ឱ្យបើកផ្លូវទឹកយុទ្ធសាស្ត្រនេះឡើងវិញបានឡើយ។អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Kazem Gharibabadi បាននិយាយកាលពីថ្ងៃអង្គារថា អ៊ីរ៉ង់នឹង «គ្រប់គ្រងយ៉ាងពេញលេញ» ច្រកសមុទ្រ Hormuz ក្នុងពេលសង្គ្រាម។ នាវាពុំមែនជារបស់អ៊ីរ៉ង់ជាង២០០ គ្រឿងបានសម្របសម្រួលជាមួយអាជ្ញាធរច្រកសមុទ្រឈូងសមុទ្រពែក្សរបស់អ៊ីរ៉ង់ ដើម្បីឆ្លងកាត់ច្រកសមុទ្រ Hormuz ក្នុងរយៈពេលបីសប្តាហ៍បន្ទាប់ពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយសហរដ្ឋអាមេរិកក្នុងខែមិថុនា។កងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ (IRGC) បាននិយាយកាលពីថ្ងៃអង្គារថា «នាវាដឹកប្រេងធុនធំពីរគ្រឿងដែលមិនស្តាប់បង្គាប់» ត្រូវបានវាយប្រហារ និងធ្វើឱ្យជាប់គាំងនៅច្រកសមុទ្រ Hormuz។កងឆ្មាំ IRGC បាននិយាយថា នាវាដឹកប្រេងទាំងនោះមិនអើពើនឹងការព្រមាន បិទប្រព័ន្ធធ្វើនាវាចរណ៍ និងបានព្យាយាមឆ្លងកាត់ «ផ្លូវទឹកមានគ្រាប់មីន» ហើយកិច្ចសហប្រតិបត្តិការជាមួយសត្រូវនៅច្រកសមុទ្រ Hormuz នឹងពន្យារពេលការបើកផ្លូវទឹកឡើងវិញ និងបង្កើតវិបត្តិថាមពលសកល។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
07/26/2026 02:07 PM
មន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុង​ពន្លឿន​ជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាសបញ្ចូលជាសមាជិកថ្មីជិត ៣០០០នាក់នៅខណ្ឌព្រែកព្នៅ
07/26/2026 02:07 PM
បណ្ដេញជនជាតិថៃ ៣៩នាក់ ចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសចូលដោយទុច្ចរិតក្នុងទីលានយោធា និងលួចឆ្លងដែនដោយខុសច្បាប់
07/26/2026 02:07 PM
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
07/26/2026 01:07 PM
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
07/26/2026 01:07 PM
សមត្ថកិច្ចកម្ពុជាបណ្ដេញជនជាតិចិន ១៥៨នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងបទល្មើសផ្សេងៗ
07/26/2026 12:07 PM
កម្ពុជាចូលរួមសន្និសីទជាន់ខ្ពស់នៃឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍
07/26/2026 12:07 PM
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
07/26/2026 12:07 PM