លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក

ព័ត៌មានអន្តរជាតិ

ការវាយប្រហាររបស់រុស្ស៊ីលើតំបន់ Odesa សម្លាប់មនុស្ស ៣នាក់ ខណៈអ៊ុយក្រែនកំណត់គោលដៅលើនាវាក្នុងសមុទ្រខ្មៅ

2026/07/16 12:20:20 am        69
មនុស្សជាច្រើននាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនៅទីក្រុង Odesa និងទីក្រុង Mykolaiv ហើយអ៊ុយក្រែននិយាយថា ពួកគេបានបើកការវាយប្រហារយានដ្រូនលើនាវា ២០គ្រឿងរបស់រុស្ស៊ី ពេលដែលភាគីសង្រ្គាមទាំង ២ បង្កើនការវាយប្រហាររបស់ពួកគេនៅក្នុងសមុទ្រខ្មៅ និងផ្លូវពាណិជ្ជកម្មសំខាន់ៗជាច្រើនទៀត ។អភិបាលតំបន់ Odesa លោក Oleh Kiper និយាយនៅថ្ងៃពុធនេះថា ការវាយប្រហារមីស៊ីល និងយានដ្រូនទ្រង់ទ្រាយធំរបស់រុស្ស៊ី លើតំបន់ភាគខាងត្បូងមួយនេះ បានបន្តដល់ថ្ងៃទី ៥ ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ឧស្សាហកម្ម និងកំពង់ផែ ស្ថិតក្រោមការវាយប្រហារ ។ចំណែកឯលោក Serhiy Lysak គឺជារដ្ឋបាលយោធាទីក្រុង Odesa និយាយថា មនុស្សយ៉ាងហោច ៣នាក់ ត្រូវបានសម្លាប់ និងមនុស្ស ៣នាក់ផ្សេងទៀត រងរបួស នៅក្នុងការវាយប្រហាររបស់រុស្ស៊ីលើទីក្រុងរបស់លោក ។ខណៈពេលនោះដែរ ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ពីការវាយប្រហារលើកំពង់ផែទីនៅក្រុង Odesa និងទីក្រុង Chernomorsk ដោយពួកគេនិយាយថា កងកម្លាំងរុស្ស៊ីកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធដែលប្រើប្រាស់ដើម្បីស្តុកប្រេង និងយានដ្រូន ។សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ រុស្ស៊ី បានបង្កើនការវាយប្រហាររបស់ខ្លួនលើកំពង់ផែសមុទ្រខ្មៅជាច្រើនរបស់អ៊ុយក្រែន ស្ថិតនៅក្នុងតំបន់ Odesa ៕

បាតុកម្មបានធ្វើឡើងនៅទូទាំងសហរដ្ឋអាមេរិក ដើម្បីបង្ហាញការគាំទ្រដល់ការធ្វើអន្តោប្រវេសន៍

2026/07/16 12:17:54 am        60
ក្រុមបាតុករបានជួបជុំគ្នានៅតាមដងផ្លូវនៅក្នុងទីក្រុង Houston, Boston, San Francisco និងទីក្រុង Los Angeles ដោយពួកគេនំាគ្នាស្រែកពាក្យស្លោក និងកាន់បដា ស្របពេលដែលពួកគេបង្ហាញការខឹងសម្បារចំពោះករណីស្លាប់មនុស្សពាក់ព័ន្ធនឹងទីភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ(ICE) ហើយនិងតាក់ទិកអនុវត្តច្បាប់អន្តោប្រវេសន៍ដ៏ឃោឃៅនៅទូទាំងប្រទេស ។ក្រុមបាតុករបានទាមទារឲ្យលុបបំបាត់ចោលទីភ្នាក់ងារ ICE ហើយស្របពេលដែលបាតុកម្មមួយនេះ ត្រូវបានរៀបចំឡើង ជាការបង្ហាញសាមគ្គីភាពជាមួយជនអន្តោប្រវេសន៍នោះ ក្រុមបាតុករមួយចំនួន បានបង្ហាញក្តីបារម្ភថា ពួកគេនឹងក្លាយជាគោលដៅរបស់ទីភ្នាក់ងារ ICE ដោយសារតែជាតិសាសន៍របស់ពួកគេ ។អ្នកស្រី Celicia គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុង Houston និយាយថា អ្នកស្រីនិយាយភាសាដើមអេស្ប៉ាញ ហើយដោយសារតែគាត់និយាយភាសាបែបនេះ ទើបធ្វើឲ្យគាត់មានការភិតភ័យខ្លាំង ។ក្រុមមន្រ្តីនិយាយកាលពីថ្ងៃអង្គារថា ទីភ្នាក់ងារ ICE បានបញ្ជាឲ្យក្រុមមន្រ្តីរបស់ខ្លួន ផ្អាកការហៅឲ្យឈប់រថយន្តភាគច្រើននៅជុំវិញប្រទេស ក្រោយភ្នាក់ងារបាញ់សម្លាប់មនុស្សប្រុស ២នាក់ រយៈពេល៦ថ្ងៃ ដាច់ដោយឡែកពីគ្នា អំឡុងការហៅឈប់ ពេលធ្វើចរាចរណ៍ នៅរដ្ឋ Texas និងរដ្ឋ Maine ។កាលពីថ្ងៃទី ៧ ខែកក្កដា មន្រ្តីមួយរូបរបស់ទីភ្នាក់ងារ ICE នៅទីក្រុង Houston បានបាញ់ប្រហារជនជាតិម៉ិកស៊ិកម្នាក់ ខណៈពេលព្យាយាមហៅរថយន្តរបស់គាត់ឲ្យឈប់ ។ឧបទ្ទេហេតុកើតឡើងច្រំដែលនេះ បានធ្វើឲ្យចំនួនមនុស្សស្លាប់យ៉ាងហោច ៧នាក់ អំឡុងពេលប្រតិបត្តិការអនុវត្តច្បាប់អន្តោប្រវេសន៍ ចាប់តាំងពីខែមករា ឆ្នាំ ២០២៥រហូតមក ពេលដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump វិលត្រឡប់មកកាន់អំណាចវិញ និងដាក់ចេញយុទ្ធនាការនិរទេសទ្រង់ទ្រាយធំ ៕

រលកកម្ដៅ​ហួត​ហែង​បំផុត​ កំពុង​មាន​ចាប់ពី​ភាគខាងលិច ទៅភាគខាងកើតអាមេរិក និងកាណាដា

2026/07/16 12:15:28 am        55
រលកកម្ដៅហួត​ហែង​បំផុត បាន និង​កំពុង​រាលដាល កាល​ថ្ងៃអង្គារ (ទី១៤ ខែកក្កដា ឆ្នាំ២០២៦) ចាប់​ពីតំបន់ភ្នំភាគ​ខាងលិច ឆ្ពោះទៅភាគខាងកើតសហរដ្ឋអាមេរិក និងប្រទេស​កាណាដា ដោយធ្វើឲ្យមនុស្សជាង ១០០លាននាក់ស្ថិតនៅក្រោមការព្រមានអំពីកម្ដៅ។ស្ថានភាពអាកាស​ធាតុ​ក្តៅ ហើយ​ស្ងួត ក៏បានរួមចំណែកផង​ដែរ​ដល់ចំហេះ​ព្រៃដ៏ខ្លាំង​ក្លា​​ នៅភាគនិរតីនៃរដ្ឋ Ontario និងភាគខាងជើងនៃរដ្ឋ Minnesota ដោយគុណភាពខ្យល់ ត្រូវបានគេរំពឹងថា នឹងកាន់តែអាក្រក់ទៅៗ នៅតំបន់​ Midwest និងប៉ែក​ឦសានរបស់​សហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ។បាតុភូតដែលគេស្គាល់ថា ជាការ​គ្រប​ដណ្ដប់​ដោយ​កម្ដៅក្ដៅ​ហួតហែង​ បានបំបែកកំណត់ត្រាសីតុណ្ហភាពក្ដៅ​បំផុតមិនធ្លាប់មាន នៅតាមបណ្តារដ្ឋភាគខាងលិច ក្នុង​នោះ​រួមទាំងសីតុណ្ហភាព ៤៤អង្សាសេ នៅទីក្រុង Billings រដ្ឋ Montana ដែលកំណត់ត្រាចាស់ គឺ ៤២ និង ៤២,៧អង្សាសេ និង​នៅទីក្រុង Salt Lake City ដែលកំណត់ត្រាចាស់ ៤១,៦អង្សាសេ។កម្ដៅ និងសំណើមខ្លាំងនៅតែបន្តកើតមាន នៅតំបន់ភ្នំភាគ​ខាងលិច ប៉ុន្តែឥឡូវនេះ កំពុងរាលដាលដល់ឆ្នេរសមុទ្រភាគខាងកើត ដែលមានប្រជាជនរស់នៅច្រើន ជា​ទី​ដែលក៏បានប្រឈមផង​ដែរ​នឹងសីតុណ្ហភាពដ៏អាក្រក់ នៅដើមខែកក្កដា ក៏ដូចជានៅ​ខេត្ត​ Ontario និងក្នុងកម្រិតស្រាល​ជាងបន្តិច​ នៅ​ទីក្រុង Montreal របស់ប្រទេសកាណាដា។ទីភ្នាក់ងារ​អាកាសធាតុជាតិសហរដ្ឋអាមេរិក បាន​ឱ្យដឹង​ថា៖ «សីតុណ្ហភាពលើសពីមធ្យម និងកម្រិតកម្ដៅ​ដ៏​គ្រោះថ្នាក់ ត្រូវបានព្យាករណ៍ថា នឹងចូលដល់ភាគឦសាន នៅ​ថ្ងៃអង្គារ មុនពេលអាកាសធាតុ​ក្ដៅ​ខ្លាំងបំផុត កើតឡើងនៅថ្ងៃពុធ ហើយពង្រីកដល់តំបន់ Mid-Atlantic»៕

លោកTRUMP៖ សហរដ្ឋអាមេរិកបានសម្រេចគោលដៅធំៗនៃប្រតិបត្តិការយោធារបស់ខ្លួនប្រឆាំងនឹង អ៊ីរ៉ង់

2026/07/16 12:10:18 am        59
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកបានសម្រេចគោលដៅសំខាន់ៗ ដែលខ្លួនបានកំណត់សម្រាប់ប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់។ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News លោក ត្រាំ ត្រូវបានសួរថាតើគោលដៅសំខាន់ៗនៃប្រតិបត្តិការនេះ អាចសម្រេចបានតាមរយៈយុទ្ធនាការវាយប្រហារតាមផ្លូវអាកាសតែមួយមុខដែរឬទេ រួមទាំងការបន្ថយសមត្ថភាពយោធារបស់អ៊ីរ៉ង់ ការរក្សាសេរីភាពនៃការធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រហូមូស និងការធានាថា អ៊ីរ៉ង់នឹងមិនអាចទទួលបានអាវុធនុយក្លេអ៊ែរជាដាច់ខាត។លោក ត្រាំ បាននិយាយថា៖«ខ្ញុំគិតថា ពេលនេះ គោលដៅទាំងនោះ ត្រូវបានសម្រេចរួចរាល់ហើយ»។ លោកក៏បាននិយាយថា ប្រសិនបើកងកម្លាំងអាមេរិកបញ្ឈប់ប្រតិបត្តិការយោធា នៅពេលនេះ អ៊ីរ៉ង់នឹងត្រូវការពេល ២០ឆ្នាំ ដើម្បីស្តារឡើងវិញពីការខូចខាតដែលបានកើតឡើងដោយសារការវាយប្រហារ៕

រដ្ឋមន្រ្តីការបរទេសអាមេរិក និងសមភាគីហ៊្សកដានី ពិភាក្សាបញ្ហាសន្តិសុខក្នុងតំបន់ ខណៈភាពតានតឹងនៅមជ្ឈិមបូព៌ា

2026/07/16 12:07:45 am        63
រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio បានជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការបរទេសហ៊្សកដានីលោក Ayman Safadi ដើម្បីពិភាក្សាលើបញ្ហាសន្តិសុខក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការគោលនយោបាយបរទេស ស្របពេលភាពតានតឹងកំពុងបន្តនៅតំបន់មជ្ឈិមបូព៌ា ។ក្រសួងការបរទេសសហរដ្ឋអាមេរិកនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា លោក Rubio និងលោក Safadi បានពិភាក្សាលើបញ្ហាជាច្រើន រួមទាំងការវាយប្រហារកំពុងបន្តរបស់អ៊ីរ៉ង់លើការដឹកជញ្ជូន និងលើប្រទេសជាច្រើននៅក្នុងតំបន់ ។សេច្តីថ្លែងការណ៍បន្តថា លោក Rubio បានធ្វើការថ្កោលទោសចំពោះការវាយប្រហារទាំងអស់នោះ រួមទាំងការវាយប្រហារពុំអាចទទួលយកបានរបស់អ៊ីរ៉ង់លើទឹកដីហ៊្សកដានី ។ លោកបានថ្លែងអំណរគុណផងដែរដល់លោក Safadi សម្រាប់ការរួមចំណែកដ៏សំខាន់របស់ហ៊្សកដានី ដើម្បីជំរុញសន្តិសុខក្នុងតំបន់ ។ជំនួបនៅឯក្រសួងការបរទេសសហរដ្ឋអាមេរិក ស្ថិតក្នុងទីក្រុងវ៉ាស៊ីនតោននេះដែរ បានកើតមានឡើង ស្របពេលភាពតានតឹងនៅតែឡើងកម្តៅខ្លាំងក្នុងតំបន់ ក្នុងនោះ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបើកការវាយប្រហារលើគ្នាទៅវិញទៅមក ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បើទោះបីជាមានអនុស្សរណៈយោគយល់សម្របសម្រួលដោយប៉ាគីស្ថាន មានគោលបំណងបញ្ចប់ជម្លោះ និងដើម្បីឈានទៅរកកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែងក៏ដោយ ។កងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់និយាយនៅក្នុងសេចក្តីថ្លែងការណ៍ចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Fars News ថា កាលពីថ្ងៃអង្គារម្សិលមិញ មូលដ្ឋានទ័ពអាកាសរបស់សហរដ្ឋអាមេរិក ស្ថិតក្នុងប្រទេសហ៊្សកដានី បានក្លាយជាគោលដៅវាយប្រហាររបស់មីស៊ីលបាលីស្ទិកអ៊ីរ៉ង់ ហើយពួកគេបានអំពាវនាវឲ្យពលរដ្ឋហ៊្សកដានី រុះរើមូលដ្ឋានទ័ពអាមេរិកនៅក្នុងប្រទេសរបស់ពួកគេ ៕

ករណីឆ្លងជំងឺអេបូឡានៅកុងហ្គោបានកើនឡើងដល់ជាង ២.០០០នាក់ជាការផ្ទុះរាលដាលលឿនបំផុតមិនធ្លាប់មាន

2026/07/16 12:05:24 am        61
ចំនួនករណីឆ្លងជំងឺអេបូឡាដែលបានបញ្ជាក់នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) បានឡើងដល់២.០១១ នាក់ រួមទាំងការស្លាប់ចំនួន ៧៥៤នាក់ នេះបើយោងតាមរបាយការណ៍ស្ថានភាពដែលចេញផ្សាយកាលពីថ្ងៃអង្គារ ១៤កក្កដាសប្ដាហ៍នេះ ដោយក្រុមអាជ្ញាធរសុខាភិបាលរបស់ប្រទេសនេះ។អ្នកជំងឺសរុបចំនួន ៣៦៦នាក់ បានជាសះស្បើយ ខណៈមនុស្ស ៧៥៣ នាក់នៅតែត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក។ការផ្ទុះរាលដាលនេះ បានប៉ះពាល់ដល់ខេត្តចំនួនប្រាំគឺខេត្ត Ituri ខេត្ត North Kivu ខេត្ត South Kivu,ខេត្ត Haut-Uele និងខេត្ត Tshopo។របាយការណ៍នេះបាននិយាយថា ការចម្លងនៅតែមានភាពខ្លាំងក្លានៅក្នុងខេត្ត Ituri ដែលបញ្ជាក់ថាខេត្តនេះជាចំណុចក្តៅនៃការផ្ទុះរាលដាល។ ការលេចចេញនូវករណីឆ្លងថ្មីនៅក្នុងខេត្ត Haut-Uele បង្ហាញពីការរីករាលដាលតាមភូមិសាស្ត្របន្ថែមទៀត ដែលតម្រូវឱ្យមានការពង្រឹងជាបន្ទាន់នៃការឃ្លាំមើល សមត្ថភាពរោគវិនិច្ឆ័យ និងការត្រៀមលក្ខណៈប្រតិបត្តិការ។អង្គការសុខភាពពិភពលោក (WHO) បានព្រមានកាលពីថ្ងៃអង្គារថា ការផ្ទុះឡើងនៃជំងឺអេបូឡានៅក្នុងប្រទេសសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោគឺជាការកើនឡើងលឿនបំផុតមិនធ្លាប់មាន ដោយការឆ្លងថ្មីភាគច្រើនឥឡូវនេះមកពីការចម្លងជាប្រព័ន្ធដែលគេមិនស្គាល់៕

អ្នកជំនាញ៖ អ៊ុយក្រែននឹងពង្រីកតំបន់ប្រតិបត្តិការបំផ្លិចបំផ្លាញទៅកាន់សមុទ្រមេឌីទែរ៉ាណេ

2026/07/16 12:02:37 am        68
លោក Alexander Stepanov អ្នកជំនាញយោធានៃវិទ្យាស្ថានច្បាប់ និងសន្តិសុខជាតិ នៅបណ្ឌិតសភាសេដ្ឋកិច្ចជាតិ និងរដ្ឋបាលសាធារណៈរបស់ប្រធានាធិបតីរុស្ស៊ី (RANEPA) បានប្រាប់សារព័ត៌មាន TASS ថា ទីក្រុងគីវមានបំណងពង្រីកសកម្មភាពបំផ្លិចបំផ្លាញរបស់ខ្លួន ទៅកាន់សមុទ្រមេឌីទែរ៉ាណេ និងបន្តវាយប្រហារនាវារុស្ស៊ី នៅក្នុងដែនទឹកអន្តរជាតិ។នាពេលមុននេះ ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចបានរាយការណ៍ព័ត៌មានថា បន្ទាប់ពីឧប្បត្តិហេតុមួយដែលពាក់ព័ន្ធនឹងការលេចចេញនូវទូកគ្មានមនុស្សបើករបស់អ៊ុយក្រែនដែលមានគ្រឿងផ្ទុះនៅក្នុងសមុទ្រ Ionian ទីក្រុងគីវបានជូនដំណឹងជាផ្លូវការដល់ទីក្រុងអាថែនអំពីចេតនារបស់ខ្លួន ក្នុងការបន្តវាយប្រហារលើនាវារុស្ស៊ីនៅក្នុងដែនទឹកអន្តរជាតិ នាពេលអនាគតផងដែរ។អ្នកជំនាញរូបនេះ បាននិយាយថា៖«ឧប្បត្តិហេតុជាមួយទូកគ្មានមនុស្សបើកនេះ បានក្លាយជាជំហានមួយឆ្ពោះទៅរកការធ្វើឲ្យប្រតិបត្តិការបំផ្លិចបំផ្លាញនាពេលអនាគតស្របច្បាប់ប្រឆាំងនឹងកងនាវាពាណិជ្ជកម្មរបស់រុស្ស៊ី និងប្រទេសជាមិត្តរបស់យើង និងឆ្ពោះទៅរកការរឹតបន្តឹងបន្ថែមទៀតនូវសមត្ថភាពនាវាចរណ៍ របស់យើង នៅក្នុងតំបន់នោះ។ ទាំងអស់នេះបញ្ជាក់ពីការពិតដែលថា ទីក្រុងគីវកំពុងពង្រីកតំបន់ប្រតិបត្តិការបំផ្លិចបំផ្លាញរបស់ខ្លួន ហើយជាការពិតណាស់ ទាំងអស់នេះ កំពុងត្រូវបានធ្វើឡើងដោយកិច្ចព្រមព្រៀងជាមួយអង្គការណាតូ ដោយសារយើងយល់ថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនមិនមានមូលដ្ឋានយោធានៅមេឌីទែរ៉ាណេនោះទេ»។ យោងតាមលោក Stepanov សកម្មភាពណាមួយនាពេលអនាគតប្រឆាំងនឹងកងនាវាពាណិជ្ជកម្មរបស់រុស្ស៊ីនៅក្នុងសមុទ្រមេឌីទែរ៉ាណេ នឹងអាស្រ័យលើហេដ្ឋារចនាសម្ព័ន្ធឆ្នេរសមុទ្ររបស់រដ្ឋណាតូ៕

មនុស្សម្នាក់ស្លាប់ និង២នាក់បាត់ខ្លួន ក្រោយទូកឆាបឆេះជាអគ្គិភ័យ និងលិចនៅជិតកោះ Alcatraz សហរដ្ឋអាមេរិក

2026/07/15 11:59:17 pm        64
មនុស្សម្នាក់ បានស្លាប់ និងមនុស្ស ២នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ក្រោយទូកកម្សាន្តកម្ពស់ ៣ជាន់មួយគ្រឿង ដឹកមនុស្ស ១៩នាក់ ឆាបឆេះជាអគ្គិភ័យឡើង និងបានក្រឡាប់នៅជិតកោះ Alcatraz ស្ថិតក្នុងឆកសមុទ្រ San Francisco សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បង្ខំឲ្យមានប្រតិបត្តិការជួយសង្រ្គោះ និងរុករកទ្រង់ទ្រាយធំ ។ប្រធាននាយកដ្ឋានពន្លត់អគ្គិភ័យក្រុង San Francisco លោក Dean Crispen និយាយថា ក្រុមអាជ្ញាធរ ទទួលបានសេចក្តីរាយការណ៍ថា ទូកមួយគ្រឿង បានឆាបឆេះជាអគ្គិភ័យឡើងនៅចម្ងាយប្រហែល ៥៥០ម៉ែត្រពីកោះ Alcatraz។ពេលដែលអង្គភាពនគរបាលម៉ារីនបានធ្វើដំណើរទៅដល់កន្លែងកើតហេតុ ពួកគេបានប្រទះឃើញទូកមួយគ្រឿងក្រឡាប់ ហើយជនរងគ្រោះម្នាក់ រងរបួសយ៉ាងធ្ងន់ធ្ងរ ។ ជនរងគ្រោះម្នាក់នេះ ត្រូវបាននាំទៅកាន់ឆ្នេរសមុទ្រ ប៉ុន្តែក្រោយមក ត្រូវបានគេប្រកាសថាស្លាប់ ។លោក Crispen និយាយទៀតថា មនុស្ស ១៣នាក់ ត្រូវបានជួយសង្រ្គោះ និងមានសុវត្ថិភាពនៅឆ្នេរសមុទ្រ ខណៈមនុស្ស ៣នាក់ផ្សេងទៀត ត្រូវបាននាំទៅព្យាបាលនៅមន្ទីរសុខាភិបាលប៉ាស៊ីហ្វិកកាលីហ្វ័រញ៉ា ។ មនុស្ស ២នាក់ កំពុងបាត់ខ្លួន ខណៈក្រុមជួយសង្រ្គោះ បន្តប្រតិបត្តិការស្វែងរក ដោយមានការចូលរួមពីនាវាចំនួន ១១គ្រឿង ។ខណៈពេលនោះដែរ អភិបាលក្រុង San Francisco លោក Daniel Lurie បានសម្តែងមរណទុក្ខចំពោះគ្រួសារអ្នកស្លាប់ ហើយលោកនិយាយថា ទីភ្នាក់ងារជាច្រើន រួមទាំងឆ្មាំល្បាតឆ្នេរសហរដ្ឋអាមេរិក នាយកដ្ឋាននគរបាលក្រុង San Francisco និងនគរបាលក្រុង Oakland បានចូលរួមប្រតិបត្តិការឆ្លើយតបចំពោះឧបទ្ទេវហេតុលិចទូកមួយគ្រឿងនេះ ៕

សេដ្ឋកិច្ចចិនកើនឡើងក្នុងអត្រាប្រចាំឆ្នាំ ៤,៣% នៅត្រីមាសទី២ ជាកំណើនយឺតបំផុត តាំងពីចុងឆ្នាំ២០២២

2026/07/15 11:40:34 pm        56
រដ្ឋាភិបាល បានឱ្យ​ដឹង​នៅ​ថ្ងៃពុធ (ទី​១៥ ខែកក្កដា​ ឆ្នាំ២០២៦) នេះ​ថា សេដ្ឋកិច្ចរបស់ប្រទេស​ចិន បានធ្លាក់ចុះយ៉ាងខ្លាំងមកត្រឹម ៤,៣ភាគរយនៃកំណើនប្រចាំឆ្នាំ នៅក្នុងត្រីមាសខែមេសា-មិថុនា ដែលជាកម្រិតខ្សោយបំផុត ក្នុងរយៈពេលជាង ៣ឆ្នាំ។ទិន្នន័យផ្លូវការនេះមានកម្រិតទាបជាងការព្យាករ​ និងស្ថិតនៅឆ្ងាយពីអត្រាកំណើនដ៏ខ្លាំងក្លា ៥ភាគរយ​របស់​សេដ្ឋកិច្ច កាលពីអំឡុងខែមករា ដល់ខែមីនា បើទោះបីជាមានការកើនឡើងយ៉ាងគំហុកនៃការនាំចេញ ដែលជំរុញមួយផ្នែកដោយសារតែការរីកចម្រើនខ្លាំងនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងដោយសារ​តម្រូវការសកលដ៏រឹងមាំ សម្រាប់​រថយន្តអគ្គិសនីរបស់ចិនក៏ដោយ។ចិនភាគច្រើនមិន​សូវ​ជា​រង​ផលប៉ះពាល់ដល់​សេដ្ឋកិច្ចយ៉ាង​ទូលំទូលាយ ដែលបណ្ដាល​មក​ពី​សង្គ្រាមអ៊ីរ៉ង់ឡើយ​ បើ​ទោះ​បី​តម្លៃថាមពលហក់​ឡើង បានជំរុញឱ្យអតិផរណាសកលកើនឡើងក៏ដោយ​។ ហើយ​បើយោង​តាម​ទិន្នន័យ​គយ បាន​បង្ហាញ​ថា ការនាំចេញបានកើនឡើង ១៧,៦% ក្នុងឆមាសទីមួយនៃឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងបានកើនឡើង ២៧ភាគរយ​ នៅក្នុងខែមិថុនា។ទីភ្នាក់ងារសារព័ត៌មាន Associated Press (AP) បានរាយការណ៍ថា ​ប៉ុន្តែការចំណាយ និងការវិនិយោគក្នុងស្រុក នៅតែមានល្បឿន​យឺត ដែលជាកត្តាកំណត់លទ្ធភាពជំរុញកំណើនពីផលិតកម្មនាំចេញ សម្រាប់សេដ្ឋកិច្ចដែលកំពុងជួបការលំបាក ក្នុងការស្តារសន្ទុះឡើងវិញ ចាប់តាំងពីតំបន់មួយចំនួនរបស់​ចិន ត្រូវបានបិទខ្ទប់ ក្នុងអំឡុងពេលមាន​ការ​រាតត្បាតនៃជំងឺកូវីដ-១៩។លោក Lynn Song ប្រធានសេដ្ឋវិទូប្រចាំតំបន់ Greater China នៃធនាគារ ING Bank បានគូសបញ្ជាក់នៅក្នុងកំណត់សម្គាល់​មួយថា៖ «នេះគឺជាកំណើនដ៏យឺតបំផុត ជាង​ត្រីមាសណា​ទាំង​អស់​ គិតចាប់តាំងពីត្រីមាសទី៤ នៃឆ្នាំ២០២២ ជាពេលវេលា​ដែល​រងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរពីការបិទខ្ទប់»៕

លោកស្រី Von der Leyen ទៅ​ដល់ក្រុងគីវ ដើម្បីពិភាក្សាពីយានដ្រូន​ និងការចូលជាសមាជិក EU របស់​អ៊ុយក្រែន​

2026/07/15 11:38:10 pm        80
លោកស្រី Ursula von der Leyen បានធ្វើ​ដំណើរ​ទៅ​ដល់ទីក្រុងគីវហើយ​ ដើម្បីជួបជាមួយលោក​ប្រធានាធិបតី Volodymyr Zelenskyy និងពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ រវាងសហភាពអឺរ៉ុប (EU) និងអ៊ុយក្រែន ដោយផ្តោតជាពិសេសលើការផលិតយានដ្រូន​។ដំណើរទស្សនកិច្ច នៅថ្ងៃពុធ (ទី​១៥ ខែកក្កដា ឆ្នាំ២០២៦) នេះ​ គឺជាលើកទី២ ហើយនៅឆ្នាំនេះ និង​ជាលើក​ទី​១១ ក្នុង​អំឡុង​ពេលមាន​សង្គ្រាម​ ដែលប្រធានគណៈកម្មការអឺរ៉ុបរូប​នេះ ​បានធ្វើដំណើរទៅកាន់រដ្ឋធានីរបស់​អ៊ុយក្រែន។កាលពីអំឡុងចុងខែកុម្ភៈ លោកស្រី Von der Leyen បានប្រឈមមុខនឹងស្ថានភាពដ៏ស្រពិចស្រពិល និងលំបាកជាខ្លាំង។ អ៊ុយក្រែនកំពុងឆ្លងកាត់រដូវរងាដ៏លំបាក ដោយ​ស៊ូទ្រាំនឹងការដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំ ដែលបង្កឡើងដោយការវាយប្រហារឥតស្រាកស្រាន្តរបស់រុស្ស៊ី។ ហុងគ្រីបានរារាំងភ្លាមៗនូវកម្ចីជំនួយចំនួន ៩០ពាន់លានអឺរ៉ូ ហើយដំណើរការចូលជាសមាជិករបស់ទីក្រុងគីវ ត្រូវបានជាប់គាំងទាំងស្រុង ដោយគ្មានដំណោះស្រាយណាមួយលេចចេញជារូបរាងឡើយ។ តែ​ដំណើរទស្សនកិច្ចលើកទី២ នេះ កំពុងកើតឡើងនៅក្នុងកាលៈទេសៈ និងស្ថានភាពខុសប្លែកគ្នាទាំងស្រុង។អ៊ុយក្រែនបានមាន​ប្រៀបនៅសមរភូមិ តាមរយៈការបើកការវាយប្រហាររយៈចម្ងាយឆ្ងាយដ៏គួរឱ្យភ្ញាក់ផ្អើល លើ​រោងចក្រចម្រាញ់ប្រេងដាច់ស្រយាលនានារបស់រុស្ស៊ី ដែលបង្កឱ្យមានវិបត្តិប្រេងឥន្ធនៈ និងកំពុងបង្កើនសម្ពាធកាន់តែខ្លាំងបន្ថែមទៀត លើសេដ្ឋកិច្ច​របស់ទីក្រុងមូស្គូ។ជាមួយ​គ្នា​នេះ កម្ចីជំនួយចំនួន ៩០ពាន់លានអឺរ៉ូ ត្រូវបានដាក់ឱ្យដំណើរការហើយ ហើយដំណើរការចូលជាសមាជិក ក៏កំពុងបោះជំហានទៅមុខផងដែរ។ កាលពីថ្ងៃអង្គារ អ៊ុយក្រែនបានបើកកិច្ចចរចាមួយដំណាក់កាល​ទៀត​។ លោកស្រី Von der Leyen បានថ្លែងនៅពេលធ្វើដំណើរទៅ​ដល់ទីក្រុងគីវថា៖ «អ៊ុយក្រែនបានបង្កើតសន្ទុះយោធាយ៉ាងខ្លាំងក្លា។ ស្ថានភាពកំពុងតែផ្លាស់ប្តូរទៅរកភាពល្អប្រសើរហើយ»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
07/26/2026 02:07 PM
មន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុង​ពន្លឿន​ជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាសបញ្ចូលជាសមាជិកថ្មីជិត ៣០០០នាក់នៅខណ្ឌព្រែកព្នៅ
07/26/2026 02:07 PM
បណ្ដេញជនជាតិថៃ ៣៩នាក់ ចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសចូលដោយទុច្ចរិតក្នុងទីលានយោធា និងលួចឆ្លងដែនដោយខុសច្បាប់
07/26/2026 02:07 PM
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
07/26/2026 01:07 PM
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
07/26/2026 01:07 PM
សមត្ថកិច្ចកម្ពុជាបណ្ដេញជនជាតិចិន ១៥៨នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងបទល្មើសផ្សេងៗ
07/26/2026 12:07 PM
កម្ពុជាចូលរួមសន្និសីទជាន់ខ្ពស់នៃឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍
07/26/2026 12:07 PM
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
07/26/2026 12:07 PM