លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក

ព័ត៌មានអន្តរជាតិ

ចិន៖ អាមេរិកកំពុងនាំតំបន់​មជ្ឈិមបូព៌ាទៅកាន់ «អន្តរាយ» ដោយសារ​សង្គ្រាមជាមួយ​អ៊ីរ៉ង់

2026/07/15 11:35:23 pm        56
កាលពីថ្ងៃអង្គារ (ទី​១៤ ខែកក្កដា ឆ្នាំ២០២៦) ប្រទេស​ចិនបានចោទប្រកាន់សហរដ្ឋអាមេរិក នៅឯអង្គការសហប្រជាជាតិ (UN) ថា បាននាំតំបន់​មជ្ឈិមបូព៌ាទៅកាន់ «ជ្រោះដ៏គ្រោះថ្នាក់» ដោយ​ការ​ធ្វើ​សង្គ្រាម លើ​អ៊ីរ៉ង់។ក្នុងអំឡុងពេលជជែកពិភាក្សា អំពីក្រុមហ៊ួទី​ នៅប្រទេ​យេម៉ែន លោក Sun Lei បេសកជនចិនប្រចាំ UN បាននិយាយថា៖ «សហរដ្ឋអាមេរិកមានការទទួលខុសត្រូវដែលមិនអាចប្រកែកបាន ជុំវិញ​ស្ថានភាពបច្ចុប្បន្ន នៅក្នុងប្រទេសយេម៉ែន និងសមុទ្រក្រហម»។លោក Sun បាននិយាយថា៖ «វាគឺជាសហរដ្ឋអាមេរិកដែលកំពុងរារាំងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សា ដើម្បីបញ្ចប់អរិភាព និងបណ្ដោយ​ឱ្យ (មាន​ការ​បន្ត) វិបត្តិ នៅតំបន់​ហ្កាហ្សា និងការពង្រីកភាពតានតឹង»។លោក​បាន​បន្ថែម​ថា «ដោយគ្មានការអនុញ្ញាតពីក្រុមប្រឹក្សាសន្តិសុខ និងក្នុងពេល​មាន​ការចរចា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ សហរដ្ឋអាមេរិកបានបើកការវាយប្រហារយោធា លើ​អ៊ីរ៉ង់ ដោយរុញ​ឱ្យស្ថានភាពនៃតំបន់នេះធ្លាក់ចូលទៅក្នុងជ្រោះអន្ត​រាយ​ជាថ្មី​ម្តងទៀត»។លោក Sun កំពុងឆ្លើយតបទៅនឹងការរិះគន់លើប្រទេសចិន ពីសំណាក់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ UN លោក Mike Waltz ដែលទើបតែបានចោទប្រកាន់ទីក្រុងប៉េកាំងថា បានរំលោភលើទណ្ឌកម្មហាមឃាត់ការផ្គត់ផ្គង់អាវុធរបស់អង្គការសហប្រជាជាតិ ដែលកំពុងអនុវត្តចំពោះក្រុមហ៊ួទី៕

IRGC ប្រាប់ថា បាន​បំផ្លាញអាវុធ និងយានដ្រូន​របស់អាមេរិក អំឡុង​ការវាយប្រហារ នៅបារ៉ែន និងកូវ៉ែត

2026/07/15 11:32:02 pm        106
កងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ (IRGC) កាលពីថ្ងៃអង្គារ (ទី១៤ ខែកក្កដា ឆ្នាំ២០២៦) បានអះអាងថា ខ្លួនបានបំផ្លាញអាវុធ និងយានដ្រូន​របស់សហរដ្ឋអាមេរិកជាច្រើន អំឡុង​ការវាយប្រហារ នៅប្រទេស​បារ៉ែន និងកូ​វ៉ែត ខណៈ​ជម្លោះ​ រវាងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន កើន​ឡើង​ថ្មី​។ក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA IRGC បានឱ្យដឹង​ថា៖ «ឃ្លាំងស្តុកអាវុធ និងគ្រឿងបន្លាស់ជាច្រើន សម្រាប់នាវា និងយានដ្រូន​របស់​សត្រូវ ត្រូវបានបំផ្លាញនៅមូលដ្ឋាន Sheikh Isa ក្នុងប្រទេសបារ៉ែន ក្នុងអំឡុងពេលមាន​ប្រតិបត្តិការក្នុងពេលដំណាលគ្នា ដោយ​មីស៊ីល និងយានដ្រូន​ កាលពីប៉ុន្មានម៉ោងមុន»។IRGC បានបន្ថែមថា កងកម្លាំងរបស់ខ្លួន ក៏បាន «បំផ្លាញ ឬបង្កការ​ខូចខាត​យានដ្រូន​មួយចំនួន ដោយការវាយប្រហារលើកន្លែង​ចតយន្តហោះ​ ដែលយាន​ដ្រូន​ប្រភេទ MQ9 របស់សត្រូវ ត្រូវបានដាក់ពង្រាយ នៅមូលដ្ឋាន Ali Salem ក្នុងប្រទេសកូ​វ៉ែត»។កូ​វ៉ែត នៅ​មុននេះបានឱ្យដឹង​ថា ប្រព័ន្ធ​ការពារដែនអាកាសរបស់ខ្លួន បានវាយប្រហារ «គោលដៅផ្លូវអាកាសរបស់សត្រូវ» នៅក្នុងដែនអាកាសរបស់ប្រទេស ខណៈពេលដែលស៊ីរ៉ែនបានបន្លឺឡើងជាលើកទី៤ នៅបារ៉ែន កាល​ពី​ល្ងាចថ្ងៃអង្គារ។គួរបញ្ជាក់​ថា ការវាយប្រហារទាំងនេះកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងៗ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ពាក់​ព័ន្ធ​នឹង​ច្រកសមុទ្រ Hormuz ដោយភាគីទាំង២ បានការវាយប្រហារតប​ត​គ្នា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ៕

ស្ថានទូតរុស្ស៊ី៖ សហភាពអឺរ៉ុបកំពុងត្រៀមខ្លួនជាបើកចំហសម្រាប់ជម្លោះទ្រង់ទ្រាយធំជាមួយទីក្រុងមូស្គូ

2026/07/15 11:26:47 pm        62
ស្ថានទូតរុស្ស៊ីប្រចាំទីក្រុងឡាអេ បានប្រាប់ទីភ្នាក់ងារព័ត៌មាន TASS ថា រុស្ស៊ីមើលឃើញថា អាជ្ញាធររបស់សហភាពអឺរ៉ុប និងប្រទេសហូឡង់ កំពុងត្រៀមខ្លួនដោយបើកចំហសម្រាប់ជម្លោះទ្រង់ទ្រាយធំជាមួយទីក្រុងមូស្គូ។ស្ថានទូតនេះបាននិយាយថា៖ «យើងពិតជាសោកស្តាយដោយមើលឃើញថា អាជ្ញាធរហូឡង់ និងថ្នាក់ដឹកនាំសហភាពអឺរ៉ុប កំពុងតែប្រកាន់យកជំហរប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើង ដោយជំរុញឲ្យមានការបង្កើនសកម្មភាពយោធា និងកំពុងត្រៀមខ្លួនជាចំហសម្រាប់ជម្លោះទ្រង់ទ្រាយធំជាមួយប្រទេសរបស់យើង ខណៈដែលពួកគេបង្កើតលេសមិនសមហេតុសមផល ដើម្បីធ្វើឲ្យមានភាពត្រឹមត្រូវនូវការរឹតបន្តឹងគោលនយោបាយប្រឆាំងរុស្ស៊ីរបស់ពួកគេ»។ស្ថានទូតបានសង្កត់ធ្ងន់ថា រុស្ស៊ីអំពាវនាវឲ្យប្រទេសហូឡង់ទទួលស្គាល់ថា ការដាក់សម្ពាធលើទីក្រុងមូស្គូ និងការប្រើប្រាស់«វិធានការបង្ខិតបង្ខំ» ឯកតោភាគីដែលមិនស្របតាមច្បាប់អន្តរជាតិ នឹងមិនអាចផ្លាស់ប្តូរជំហររបស់រុស្ស៊ីបានឡើយ ប៉ុន្តែផ្ទុយទៅវិញ ចំណាត់ការបែបនេះនឹងធ្វើឲ្យកម្រិតអស្ថិរភាពដែលមានស្រាប់ នៅទ្វីបអឺរ៉ុប កាន់តែធ្ងន់ធ្ងរឡើងថែមទៀត៕

លោក Trump៖ អាមេរិកនឹងវាយប្រហាររោងចក្រថាមពល និងស្ពាន ប្រសិន​បើ​អ៊ីរ៉ងមិន​វិលមកចរចាវិញ

2026/07/15 11:20:17 pm        55
ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអង្គារ (ទី១៤ ខែកក្កដា ឆ្នាំ២០២៦)​ថា ការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ នឹងបន្តមាន​ និងកាន់តែខ្លាំងឡើងៗ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដោយព្រមានថា សហរដ្ឋអាមេរិកនឹងចាប់ផ្តើមកំណត់គោលដៅរោងចក្រថាមពល និងស្ពានរបស់ប្រទេសនេះ នៅសប្តាហ៍ក្រោយ ប្រសិន​បើ​ទីក្រុងតេអេរ៉ង់មិន​វិលត្រឡប់មកកាន់​តុចរចាវិញទេ​នោះ​។ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News លោក Trump បានបញ្ជាក់​ថា៖ «យើងកំពុងវាយប្រហារពួកគេយ៉ាង​ខ្លាំងបំផុត។ យើងកំពុងវាយប្រហារគ្រប់ទីតាំងទាំងអស់ដែលពួកគេមាននៅតាមបណ្តោយឆ្នេរ និងតំបន់មាត់ទឹក​នានា​​ ហើយ​ការវាយប្រហារទាំងនេះនឹងបន្តទៅមុខទៀត រហូតទាល់តែខ្ញុំនិយាយថា គ្រប់គ្រាន់ហើយ​»។​ហើយ​នៅពេលត្រូវបាន​សួរថា តើលោក​កំពុងពិចារណាវាយប្រហារគោលដៅថាមពលដែរ ឬទេ លោក​បានឆ្លើយតបថា៖ «ខ្ញុំនឹងទុកគោលដៅថាមពល សម្រាប់ការ​វាយ​ប្រហារ​​ចុងក្រោយ ប៉ុន្តែនៅទីបំផុតយើងនឹងវាយប្រហារគោលដៅថាមពល»។លោក Trump បានបន្ថែមទៀតថា៖ `យើងនឹងវាយប្រហារពួកគេឱ្យខ្លាំងបំផុត នៅយប់នេះ។ យើងនឹងវាយប្រហារពួកគេឱ្យខ្លាំងបំផុត នៅយប់ថ្ងៃស្អែក។ យើងនឹងវាយប្រហារពួកគេឱ្យខ្លាំងបំផុត នៅយប់បន្ទាប់ទៀត។ ហើយបន្ទាប់មក នៅសប្តាហ៍ក្រោយ ស្ថានភាពនឹងពិត​ជា​កាន់តែអាក្រក់ខ្លាំង សម្រាប់ពួកគេ ពីព្រោះសប្តាហ៍ក្រោយ នឹងដល់វេនរោងចក្រថាមពលហើយ។ សប្តាហ៍ក្រោយនឹងដល់វេនស្ពាននានាហើយ។ យើងនឹងកម្ទេចរោងចក្រថាមពលរបស់ពួកគេទាំងអស់។ យើងនឹងកម្ទេចស្ពានទាំងអស់របស់ពួកគេ លើកលែងតែពួកគេព្រមមកអង្គុយនៅតុចរចា»។មេដឹកនាំ​អាមេរិក បាន​បញ្ជាក់​ថា លោកជឿជាក់ថា អ៊ីរ៉ង់ «គ្មានជម្រើសអ្វីក្រៅពី» ធ្វើកិច្ច​ព្រមព្រៀងនោះទេ ដោយលោកបានបន្ថែមថា តំណាងសហរដ្ឋអាមេរិកទើប​បានទាក់ទងជាមួយមន្ត្រីអ៊ីរ៉ង់ថ្មីៗនេះ​ ពោលគឺត្រឹមតែមួយម៉ោងប៉ុណ្ណោះ មុនការសម្ភាសន៍នេះចាប់ផ្តើម៕

ទួរគីបានឃាត់ខ្លួនមនុស្សជិត ៦០នាក់ ក្នុងប្រតិបត្តិការទូទាំងប្រទេសប្រឆាំងនឹងការរត់ពន្ធ ជនអន្តោប្រវេសន៍

2026/07/15 11:17:30 pm        48
កងកម្លាំងសន្តិសុខទួរគីកាលពីថ្ងៃអង្គារ បានឃាត់ខ្លួនជនសង្ស័យចំនួន ៥៧នាក់ ក្នុងប្រតិបត្តិការសម្របសម្រួលប្រឆាំងនឹងបណ្តាញរត់ពន្ធជនអន្តោប្រវេសន៍នៅទូទាំងខេត្តចំនួន ២៦។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃ។ក្រសួងបាននិយាយថា ដោយមានសម្របសម្រួលពីអគ្គបញ្ជាការដ្ឋានកងអាវុធហត្ថ ការបង្ក្រាបនេះពាក់ព័ន្ធនឹងអន្តរាគមន៍ថ្មើរជើងដោយកងកុម្ម៉ង់ដូ និងអង្គភាពសន្តិសុខផ្លូវហាយវេដែលមានការគាំទ្រពីក្រុម ឃ្លាំមើលតាមអាកាស។ក្រសួងបានបញ្ជាក់ថា អាជ្ញាធរបានរឹបអូសយានយន្តចំនួន ២៨២គ្រឿង ទូកចំនួន ២២គ្រឿង និងម៉ាស៊ីននាវាតូចៗជាច្រើនគ្រឿង ដែលប្រើសម្រាប់ឆ្លងកាត់ព្រំដែនខុសច្បាប់។យោងតាមបញ្ជាការដ្ឋានឆ្មាំសមុទ្រទួរគី អាជ្ញាធរបានកត់ត្រាឧប្បត្តិហេតុទេសន្តរប្រវេសន៍មិនទៀងទាត់ចំនួន ១៨៦ករណី នៅសមុទ្រទួរគីទាំងអស់ គិតត្រឹមថ្ងៃទី១៤ ខែកក្កដា ដែលពាក់ព័ន្ធនឹងជនអន្តោ ប្រវេសន៍ចំនួន ៤.៤៤៩នាក់ ដែលធ្លាក់ចុះពីជនអន្តោប្រវេសន៍ចំនួន ៩.៦០៤នាក់ អំឡុងពេលដូចគ្នា ក្នុងឆ្នាំ ២០២៥។ទោះជាយ៉ាងណាក៏ដោយ ចំនួនអ្នកស្លាប់ និងរងរបួស បានកើនឡើងយ៉ាងខ្លាំង ដោយមានជនអន្តោ ប្រវេសន៍ចំនួន ៤៣ នាក់ បានស្លាប់ នៅក្នុងគ្រោះថ្នាក់សមុទ្រ ដោយកើនឡើងពីចំនួនអ្នកស្លាប់ ២៨នាក់ ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន៕

អ៊ីរ៉ង់ចោទប្រកាន់សហរដ្ឋ​អាមេរិក​ថា បាន​រំលោភ MOU នៅក្នុងលិខិតដាក់​ទៅ UN

2026/07/15 11:10:27 pm        56
ប្រទេស​អ៊ីរ៉ង់បានផ្ញើលិខិតទៅកាន់អង្គការសហប្រជាជាតិ (UN) ដោយចោទប្រកាន់សហរដ្ឋអាមេរិកថា បាន​រំលោភលើអនុស្សរណៈនៃការយោគយល់គ្នាអ៊ីស្លាម៉ាបាដ (Islamabad MOU) ជាកិច្ចព្រម​ព្រៀង​ដែលមានគោលបំណងបញ្ចប់សង្គ្រាម និងចោទ​ថា បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម។យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA បានឱ្យដឹងថា នៅក្នុងលិខិតផ្ញើជូនអគ្គលេខាធិការ UN លោក Antonio Guterres និងប្រធានក្រុមប្រឹក្សាសន្តិសុខ UN តំណាងអចិន្ត្រៃយ៍របស់អ៊ីរ៉ង់ប្រចាំ UN លោក Amir Saeid Iravani បានសរសេរថា៖ «ស្ទើរតែភ្លាមៗបន្ទាប់ពីមាន​ការចុះហត្ថលេខាលើ MOU និងបន្តរហូតមកដល់ពេល​នេះ សហរដ្ឋអាមេរិកមិនត្រឹមតែមិន​គោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបំផ្លាញគ្រឹះដ៏សំខាន់នៃអនុស្សរណៈនេះយ៉ាងសកម្ម និងជាប្រព័ន្ធទៀតផង»។លិខិតនោះបានចោទប្រកាន់ពីការរំលោភបំពាននានា ដែល​រួមមានការបើកការវាយប្រហារយោធាជាថ្មីរបស់សហរដ្ឋអាមេរិក លើទឹកដីអ៊ីរ៉ង់ ការលុបចោលអាជ្ញាប័ណ្ណ សម្រាប់ការលក់ប្រេងរបស់អ៊ីរ៉ង់ ការបង្កើតផ្លូវនាវាចរណ៍ស្របគ្នាតាមច្រកសមុទ្រ Hormuz និងការបន្តការ​គាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅក្នុងប្រទេសលីបង់។ជាមួយ​គ្នានេះ លោក Iravani បានបន្ថែម​ថា សង្គ្រាមលើប្រទេសអ៊ីរ៉ង់ ដែលបានចាប់ផ្តើមឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ គឺជា «សកម្មភាពឈ្លានពានដោយគ្មានការបង្កហេតុ» ពីសំណាក់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលរំលោភលើធម្មនុញ្ញ UN ហើយលោកបានសង្កត់ធ្ងន់​ថា សកម្មភាពទាំងនោះ «បានរួមបញ្ចូលនូវឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិជាច្រើន»៕

យោធាអ៊ីរ៉ង់និយាយថា ខ្លួន​នឹងបន្តវាយប្រហារលើមូលដ្ឋានទ័ពអាមេរិករហូតទទួលបាន«ជ័យជម្នះ        ជាស្ថាពរ»

2026/07/15 11:07:56 pm        56
កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) នឹងបន្តវាយប្រហារលើមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិក «រហូតដល់ទទួលបានជ័យជម្នះទាំង​ស្រុង​»។ នេះបើយោងតាមការចុះផ្សាយ​របស់​ទីភ្នាក់ងារព័ត៌មាន IRNA ដែលបានដកស្រង់ពីសេវាសារព័ត៌មានរបស់ IRGC។យោងតាមប្រព័ន្ធផ្សព្វផ្សាយនេះ IRGC បានបើកការវាយប្រហារដោយយានដ្រូន​ចំនួន ៦លើក ទៅលើមូលដ្ឋានទ័ពអាមេរិកនៅតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីទីក្រុងវ៉ាស៊ីនតោនបានរំលោភលើបទឈប់បាញ់។នា​ពេល​មុននេះ យោធាអ៊ីរ៉ង់បានកំណត់គោលដៅវាយប្រហារលើមូលដ្ឋានទ័ពអាកាស Al-Azraq នៅប្រទេសហ្ស៊កដានី៕

ទួរគីចាត់ទុកការវាយប្រហាររបស់អ៊ុយក្រែនលើនាវាពាណិជ្ជកម្មនៅសមុទ្រខ្មៅថា ជាការគំរាមកំហែងដល់សន្តិសុខថាមពល

2026/07/15 11:05:26 pm        75
អ្នកជំនាញទួរគីបានហៅការវាយប្រហារកាន់តែខ្លាំងឡើងរបស់របបក្រុងគីវលើការដឹកជញ្ជូនពាណិជ្ជកម្មនៅក្នុងតំបន់សមុទ្រខ្មៅថា ជាការគំរាមកំហែងដល់សន្តិសុខថាមពលរបស់ប្រទេសនេះ។ នេះបើយោងតាមសារព័ត៌មាន Aydinlik ដែលបានដកស្រង់សម្តីអ្នកជំនាញ និងក្រុមហ៊ុនវាយតម្លៃហានិភ័យសមុទ្រ។កាសែត Aydinlik បានដកស្រង់សម្តីអ្នកជំនាញសមុទ្រទួរគី លោក Kozan Erkan ដែលបាននិយាយថា ការវាយប្រហាររបស់អ៊ុយក្រែនចន្លោះ ថ្ងៃទី ០៩ និងទី ១១ ខែកក្កដា បានធ្វើឲ្យខូចខាត ឬធ្វើឲ្យនាវាប្រហែល ៥០ គ្រឿង មិនអាចដំណើរការបាន នៅជិតកោះ Zmeiny។លោក Erkan បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖«ពួកគេកំពុងកំណត់គោលដៅលើនាវា ជាមួយនឹងយានដ្រូន ដោយបានបណ្តាលឲ្យមានអ្នកស្លាប់ និងរបួស។ នាវាដែលគ្រប់គ្រង និងដំណើរការដោយទួរគី ក៏កំពុងរងការបាញ់ប្រហារផងដែរ។ នេះគឺជាវិធីមិនល្អ ដើម្បីធានាសន្តិភាព ឬបទឈប់បាញ់។ ការដឹកជញ្ជូនស៊ីវិល គឺផ្លូវនាវាចរណ៍ដ៏សំខាន់នៅសមុទ្រខ្មៅ ហើយស្ថានភាពនេះ ប៉ះពាល់អវិជ្ជមានដល់យើង»។ សារព័ត៌មាននេះក៏បានដកស្រង់សម្តីក្រុមហ៊ុនធានារ៉ាប់រង និងហានិភ័យសមុទ្ររបស់អង់គ្លេស Vanguard Tech ដែលបានរាយការណ៍ថា យានដ្រូនអ៊ុយក្រែនមួយគ្រឿង បានវាយប្រហារនាវាដឹកប្រេង ដែលមានទង់ជាតិទួរគី Yasa Polaris នៅថ្ងៃទី ០៧ ខែកក្កដា នៅពេលដែលនាវានេះ បានចូលទៅជិតស្ថានីយបំពង់បង្ហូរប្រេងកាព្យែន នៅជិតទីក្រុងកំពង់ផែ Novorossiysk៕

លោក TRUMP៖ ប្រទេសឈូងសមុទ្រជំទាស់នឹងការយកកម្រៃលើនាវាឆ្លងកាត់ច្រកសមុទ្រហ័រមូស

2026/07/15 10:54:48 pm        55
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានទទួលស្គាល់ថា បណ្តាប្រទេសឈូងសមុទ្រ បានបង្ហាញការជំទាស់នឹងគំនិតរបស់លោក ក្នុងការដាក់ឲ្យអនុវត្តយកថ្លៃលើការដឹកជញ្ជូនតាមផ្លូវសមុទ្រ នៅច្រកសមុទ្រហ័រមូស។លោក ត្រាំ បានឆ្លើយសំណួរមួយនៅក្នុងកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Ali al-Zeidi ទាក់ទងនឹងគំនិតដែលលោកបានលើកឡើងពីមុនអំពីសហរដ្ឋអាមេរិក ដោយគិតថ្លៃ ២០% នៃតម្លៃទំនិញដែលបានដឹកជញ្ជូនដើម្បីធានាបាននូវសុវត្ថិភាពនៃការធ្វើនាវាចរណ៍។យោងតាមលោក ត្រាំ លោកត្រូវបានទាក់ទងដោយមេដឹកនាំនៃប្រទេសឈូងសមុទ្រ។ លោកប្រធានាធិបតី បានកត់សម្គាល់ថា៖«យើងចង់ធ្វើវាតាមវិធីផ្សេង»។ នាព្រឹកថ្ងៃអង្គារ លោកបាននិយាយថា លោកបានបោះបង់ចោលគំនិតនៃការដាក់ឲ្យអនុវត្តយកថ្លៃសម្រាប់ការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រហ័រមូស៕

CENTCOM៖ សហរដ្ឋអាមេរិកបញ្ចប់ប្រតិបត្តិការវាយប្រហារបន្ថែម លើប្រទេស​​អ៊ីរ៉ង់

2026/07/15 10:50:14 pm        49
បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) កាលពីល្ងាចថ្ងៃអង្គារ (ទី១៤ ខែកក្កដា ឆ្នាំ២០២៦) បាន​ឱ្យដឹង​ថា ខ្លួនបានបញ្ចប់ការវាយប្រហារបន្ថែមមួយជុំទៀត លើ​ប្រទេស​អ៊ីរ៉ង់ ដោយបាន​វាយប្រហារ «គោលដៅយោធារាប់សិបកន្លែង​» នៅជិតច្រកសមុទ្រ Hormuz និងតំបន់ឆ្នេរសមុទ្រអ៊ីរ៉ង់។CENTCOM បានឱ្យដឹង​ក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យន្តហោះចម្បាំង យានដ្រូន និងនាវាកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក បានបើក​ការ​វាយ​ប្រហារ​ដោយ​អាវុធ​ជាក់លាក់ លើ​ទីតាំងមីស៊ីល និងយានដ្រូន​របស់អ៊ីរ៉ង់ សមត្ថភាពកងទ័ពជើងទឹក និងប្រព័ន្ធការពារឆ្នេរសមុទ្រ អំឡុងប្រតិបត្តិការ​រយៈពេល ៧ម៉ោង ដើម្បីធ្វើឱ្យ​ចុះខ្សោយបន្ថែម​ទៀត​ដល់​សមត្ថភាពរបស់អ៊ីរ៉ង់ ដែល​គំរាមកំហែងដល់នាវាដឹកជញ្ជូនពាណិជ្ជកម្ម និងក្រុមនាវិកស៊ីវិល»។យោងតាមសេចក្តីថ្លែងការណ៍នេះ​ បាន​ឱ្យដឹង​ទៀតថា​ ការវាយប្រហារទាំងនេះបានធ្វើឡើងនៅថ្ងៃតែមួយ ដែលកងកម្លាំងសហរដ្ឋអាមេរិកបានចាប់ផ្តើមឡើងវិញនូវការបិទផ្លូវទឹក ចំពោះ​នាវាទាំងឡាយណាដែលធ្វើដំណើរទៅ ឬមកពីកំពង់ផែ និងតំបន់ឆ្នេររបស់ប្រទេសអ៊ីរ៉ង់។CENTCOM បានបញ្ជាក់បន្ថែម​ថា៖ «កងកម្លាំងសហរដ្ឋអាមេរិកនៅតែបន្តការប្រុងប្រយ័ត្នខ្ពស់ មានសមត្ថភាពកម្ទេចសត្រូវ និងត្រៀមខ្លួនជាស្រេច ក្នុងការអនុវត្តប្រតិបត្តិការនានា ដែលដាក់ចេញដោយអគ្គមេបញ្ជាការ»។គួរបញ្ជាក់​ថា ភាពតានតឹងបានកើនឡើងយ៉ាងខ្លាំង រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ពាក់​ព័ន្ធ​នឹង​ច្រកសមុទ្រ Hormuz ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយភាគីទាំង២ បានវាយតប​តគ្នាទៅវិញទៅមក ទោះបីជាមានអនុស្សរណៈនៃការយោគយល់គ្នា (MOU) ក្រោមការសម្របសម្រួលពីប្រទេសប៉ាគីស្ថាន ដែលមានគោលបំណងបញ្ចប់ជម្លោះរបស់គូអរិ​ទាំង២ និងឈានទៅរកកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែងក៏ដោយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
07/26/2026 02:07 PM
មន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុង​ពន្លឿន​ជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាសបញ្ចូលជាសមាជិកថ្មីជិត ៣០០០នាក់នៅខណ្ឌព្រែកព្នៅ
07/26/2026 02:07 PM
បណ្ដេញជនជាតិថៃ ៣៩នាក់ ចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសចូលដោយទុច្ចរិតក្នុងទីលានយោធា និងលួចឆ្លងដែនដោយខុសច្បាប់
07/26/2026 02:07 PM
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
07/26/2026 01:07 PM
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
07/26/2026 01:07 PM
សមត្ថកិច្ចកម្ពុជាបណ្ដេញជនជាតិចិន ១៥៨នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងបទល្មើសផ្សេងៗ
07/26/2026 12:07 PM
កម្ពុជាចូលរួមសន្និសីទជាន់ខ្ពស់នៃឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍
07/26/2026 12:07 PM
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
07/26/2026 12:07 PM