លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក

ព័ត៌មានអន្តរជាតិ

ប្រព័ន្ធផ្សព្វផ្សាយ៖ លោក TRUMP ជំរុញឲ្យលោក NETANYAHU ដកកងកម្លាំងអ៊ីស្រាអែលចេញពីស៊ីរី និងលីបង់

2026/07/15 10:47:32 pm        54
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ ថា អ៊ីស្រាអែលគួរតែដកកងកម្លាំងរបស់ខ្លួនចេញពីប្រទេសស៊ីរី ហើយបានជំរុញឲ្យលោកធ្វើដូចគ្នា នៅក្នុងប្រទេសលីបង់។ នេះបើយោងតាមរបាយការណ៍របស់គេហទំព័រព័ត៌មាន Axios។ដោយដកស្រង់សម្តីមន្ត្រីអាមេរិក និងអ៊ីស្រាអែលដែលសុំមិនបញ្ចេញឈ្មោះ គេហទំព័រនេះ បាននិយាយថា លោក ត្រាំ បានបង្ហាញពីជំហររបស់លោកក្នុងអំឡុងពេលនិយាយទូរស័ព្ទជាមួយលោក ណេតាន់យ៉ាហ៊ូ នៅថ្ងៃទី ០៩ ខែកក្កដា។ យោងតាមរបាយការណ៍ លោក ប្រធានាធិបតីអាមេរិក បានប្រាប់លោកនាយករដ្ឋមន្ត្រីថា អ៊ីស្រាអែល «គួរតែចាប់ផ្តើមដកកងកម្លាំងរបស់ខ្លួនចេញពីប្រទេសស៊ីរី» ហើយបានជំរុញឲ្យលោក«ធ្វើដូចគ្នានៅក្នុងប្រទេសលីបង់»។មន្ត្រីអាមេរិកម្នាក់បាននិយាយថា លោក ត្រាំ បានព្រមានលោក ណេតាន់យ៉ាហ៊ូ ថា វត្តមានរបស់កងកម្លាំងអ៊ីស្រាអែលនៅលើទឹកដីស៊ីរី «បង្កើតភាពតានតឹង និងអាចនាំឲ្យមានការកើនឡើងភាពតានតឹងកាន់តែខ្លាំងឡើង»។លោក ត្រាំ បានប្រាប់លោក ណេតាន់យ៉ាហ៊ូថា ចំពោះប្រទេសស៊ីរី «ពួកគេមិនចង់ឲ្យអ្នកនៅទីនោះទេ។ ដូច្នេះ អ្នកគួរតែដកកងទ័ពចេញ»។ នេះបើយោងតាមមន្ត្រីរូបនេះ ដែលបានបន្ថែមថា សកម្មភាពដូចគ្នានេះ ក៏អនុវត្តចំពោះប្រទេសលីបង់ផងដែរ៕

ជនអន្តោប្រវេសន៍៥០នាក់បាត់ខ្លួន ក្នុងសមុទ្រមេឌីទែរ៉ាណេ ក្រោយទូកលិច ខណៈ១០នាក់ត្រូវបានជួយសង្គ្រោះ

2026/07/15 10:45:09 pm        49
ប្រភពសន្តិសុខពីរ បានប្រាប់សារព័ត៌មានរ៉យទ័រថា យ៉ាងហោចណាស់ជនអន្តោប្រវេសន៍ ៥០នាក់ ក្នុងនោះមានស្ត្រី និងកុមារ ត្រូវបានគេសង្ស័យថា បានបាត់ខ្លួននៅក្នុងសមុទ្រ ខណៈមនុស្ស ១០នាក់ បានរស់រានមានជីវិត បន្ទាប់ពីទូកឈើរបស់ពួកគេ បានក្រឡាប់លិចកាលពីថ្ងៃអង្គារ នៅសមុទ្រមេឌីទែរ៉ាណេ ក្បែរឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសលីប៊ី។អ្នករស់រានមានជីវិតទាំងនោះ ត្រូវបានជួយសង្គ្រោះ នៅក្បែរកោះ El-Bardaa ដែលស្ថិតនៅចម្ងាយប្រហែល ៧០គីឡូម៉ែត្រ (៤៣ម៉ាយ) ភាគខាងលិចទីក្រុង Tobruk ដែលនៅជិតព្រំដែនជាមួយប្រទេសអេហ្ស៊ីប។ចាប់តាំងពីលោក Muammar Qaddafi ត្រូវបានផ្តួលរំលំ ក្នុងអំឡុងការបះបោរឆ្នាំ ២០១១ ដែលទទួលបានការគាំទ្រពីអង្គការណាតូមក លីប៊ីបានក្លាយជាផ្លូវឆ្លងកាត់សម្រាប់ជនអន្តោប្រវេសន៍ដែលភៀសខ្លួនពីជម្លោះ និងភាពក្រីក្រ ដើម្បីធ្វើដំណើរទៅកាន់អឺរ៉ុប តាមរយៈផ្លូវដ៏គ្រោះថ្នាក់ឆ្លងកាត់វាលខ្សាច់ និងសមុទ្រមេឌីទែរ៉ាណេ។ប្រភពសន្តិសុខបាននិយាយថា ទូកនោះបានដឹកជនអន្តោប្រវេសន៍ប្រមាណ ៦០នាក់។ បើយោងតាមអ្នកនៅរស់រានមានជីវិត ទូកបានចេញដំណើរតាំងពីព្រឹកព្រលឹម។ប្រភពបានឲ្យដឹងទៀតថា ជនអន្តោប្រវេសន៍ទាំងនោះ បានមកពីប្រទេសនានា នៅអនុតំបន់សាហារ៉ានៃអាហ្រ្វិកខាងត្បូង។ ប្រភពទាំងនោះសុំមិនបញ្ចេញអត្តសញ្ញាណ ដោយសារពួកគេមិនត្រូវបានអនុញ្ញាតឲ្យនិយាយជាសាធារណៈ៕

រុស្ស៊ី៖ កុមារជិត ៣៥០នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ុយក្រែន ចាប់តាំងពីឆ្នាំ ២០១៤

2026/07/15 10:42:46 pm        67
លោកស្រី Maria Lvova-Belova ស្នងការប្រធានាធិបតីរុស្ស៊ីទទួលបន្ទុកសិទ្ធិកុមារ បាននិយាយថា កុមារសរុបចំនួន ៣៤៦ នាក់ត្រូវបានសម្លាប់ និង ១.៦០៦ នាក់ រងរបួស នៅក្នុងការវាយប្រហាររបស់អ៊ុយក្រែន ចាប់តាំងពីឆ្នាំ ២០១៤។ លោកស្រីបានលើកឡើងថា កុមារដែលបានមកដល់ប្រទេសសហភាពអឺរ៉ុបក្នុងនាមជាជនភៀសខ្លួន ជារឿយៗ ត្រូវបានសិស្ស និងគ្រូបង្រៀនក្នុងស្រុក ធ្វើបាប។សារព័ត៌មាន TASS បានចងក្រងសេចក្តីថ្លែងការណ៍សំខាន់ៗដែលធ្វើឡើងដោយមន្ត្រីទទួលពាក្យបណ្តឹងរបស់ពលរដ្ឋ។«ជារៀងរាល់ថ្ងៃ យើងទទួលបានរបាយការណ៍អំពីកុមារដែលបានស្លាប់ និងរងរបួស ដែលឃើញខ្លួនឯងស្ថិតនៅក្រោមការបាញ់ប្រហារដោយកាំភ្លើងធំ ឬរងរបួស ពីការវាយប្រហារដោយយានដ្រូន។ចាប់តាំងពីឆ្នាំ ២០១៤ មក កុមារសរុបចំនួន ៣៤៦នាក់ ត្រូវបានសម្លាប់ និង ១.៦០៦ នាក់ រងរបួស នៅក្នុងការវាយប្រហាររបស់អ៊ុយក្រែន៖ «យោងតាមទិន្នន័យរបស់ការិយាល័យអគ្គរដ្ឋអាជ្ញារុស្ស៊ី អនីតិជនសរុបចំនួន ៣៤៦នាក់ ត្រូវបានសម្លាប់ និង ១.៦០៦ នាក់ រងរបួស នៅក្នុងជម្លោះប្រដាប់អាវុធ ចាប់តាំងពីឆ្នាំ ២០១៤។ លោកស្រី Maria Lvova-Belova បាននិយាយថា ខ្លួនបានទៅសួរសុខទុក្ខកុមារ ដែលបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដែលមានរបួសដោយសារការផ្ទុះ និងអំបែងគ្រាប់ ហើយពួកគេទាំងអស់ បានរងទុក្ខពីការវាយប្រហាររបស់អ៊ុយក្រែន»៕

វិមានក្រឹមឡាំង៖ ជំហររបស់អឺរ៉ុបចំពោះអ៊ុយក្រែន គឺជា «ផ្លូវទាល់ច្រក»

2026/07/15 10:37:57 pm        68
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា អឺរ៉ុបមិនអាចដើរតួនាទីដ៏មានអត្ថន័យក្នុងការដោះស្រាយជម្លោះអ៊ុយក្រែនបានទេ ខណៈដែលកំពុងព្យាយាមដករុស្ស៊ីចេញពីដំណើរការនេះ ដោយហៅជំហររបស់ប្លុកនេះថា ជា «ផ្លូវទាល់ច្រក»។លោក Peskov បានឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ដែលបានអះអាងថា «ការធានាសន្តិសុខ» នាពេលអនាគតសម្រាប់ទីក្រុងគីវ គួរតែត្រូវបានកំណត់ដោយអ៊ុយក្រែន និងអ្នកគាំទ្រលោកខាងលិចរបស់ខ្លួន ដោយគ្មានការចូលរួមពីរុស្ស៊ី។លោក Peskov បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា៖«សេចក្តីថ្លែងការណ៍បែបនេះ បង្ហាញថា ជំហររបស់អឺរ៉ុប គឺជាផ្លូវទាល់ច្រក។ ប្រសិនបើពួកគេទទូចប្រកាន់ជំហរនេះ ពួកគេនឹងមិនមានតួនាទីក្នុងដំណើរការដោះស្រាយនោះទេ»។លោក Merz បានធ្វើការអត្ថាធិប្បាយនៅកិច្ចប្រជុំកំពូល «សម្ព័ន្ធភាពនៃឆន្ទៈ» នៅទីក្រុងប៉ារីស កាលពីថ្ងៃចន្ទ ជាទីដែលលោកបានសន្យាថា អាល្លឺម៉ង់ និងអ្នកគាំទ្រលោកខាងលិចផ្សេងទៀតរបស់អ៊ុយក្រែន នឹងបន្តផ្គត់ផ្គង់ជំនួយយោធាដល់ទីក្រុង គីបន្ទាប់ពីមានបទឈប់បាញ់នាពេលអនាគត៕

បារ៉ែនអំពាវនាវឲ្យក្រុមប្រឹក្សាUNឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការវាយប្រហារគំរាមកំហែងរបស់ក្រុមហ៊ួទី និងអ៊ីរ៉ង់

2026/07/15 10:36:07 pm        57
ឯកអគ្គរដ្ឋទូតបារ៉ែនប្រចាំអង្គការសហប្រជាជាតិ លោក Jamal Fares Alrowaiei បានប្រាប់ក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃអង្គារថា ការវាយប្រហាររបស់ក្រុមហ៊ួទី ដែលគំរាមកំហែងដល់ការធ្វើនាវាចរណ៍នៅច្រកសមុទ្រ Bab Al-Mandab និងសមុទ្រក្រហម រួមទាំងការវាយប្រហាររបស់អ៊ីរ៉ង់ ដែលប៉ះពាល់ដល់សេរីភាពនៃការឆ្លងកាត់ច្រកសមុទ្រហ័រមូស គឺជា «ទម្រង់មួយនៃការគំរាមកំហែងដែលទាមទារឲ្យមានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់។លោកបាននិយាយថា៖«ការវាយប្រហារទាំងអស់នេះទាមទារឲ្យក្រុមប្រឹក្សាមានជំហររឹងមាំមួយ ដើម្បីធានាសន្តិសុខនាវាចរណ៍ និងសេរីភាពនៃការឆ្លងកាត់នៅក្នុងច្រករបៀងសមុទ្រ»។លោកបានថ្លែងទៅកាន់ក្រុមប្រឹក្សានាថ្ងៃអង្គារ បន្ទាប់ពីបានអនុម័តសេចក្តីសម្រេចលេខ ២៨២៦ ដែលបានបន្តអាណត្តិរយៈពេល ៦ខែ របស់លោកអគ្គលេខាធិការ UN ដើម្បីរាយការណ៍អំពីការវាយប្រហាររបស់ក្រុមហ៊ួទីប្រឆាំងនឹងការដឹកជញ្ជូនទំនិញនៅក្នុងសមុទ្រក្រហម។លោក Alrowaiei បាននិយាយថា សមាជិកក្រុមប្រឹក្សា ត្រូវតែធានាថា ច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ត្រូវបានគោរព «ដើម្បីការពារសន្តិភាព និងសន្តិសុខនៃតំបន់ និងដើម្បីបម្រើផលប្រយោជន៍របស់រដ្ឋជាសមាជិកទាំងអស់»៕

ភ្លើងឆេះព្រៃជិតទីក្រុងប៉ារីសបង្ខំឱ្យមានការជម្លៀសមនុស្ស ខណៈអេស្ប៉ាញកំពុងរាប់ចំនួនជនរងគ្រោះបន្ថែមទៀត

2026/07/15 08:10:59 pm        75
ភ្លើងឆេះព្រៃដែលបង្កឡើងដោយកម្ដៅខ្លាំងបានបង្ខំឱ្យមានការជម្លៀសមនុស្សចេញនៅជិតទីក្រុងប៉ារីស និងបានធ្វើឱ្យការស៊ើបអង្កេតចំនួនអ្នកស្លាប់កាន់តែស៊ីជម្រៅនៅភាគខាងត្បូងប្រទេសអេស្ប៉ាញ។ វិបត្តិក្នុងប្រទេសទាំងពីរនេះបានគូសបញ្ជាក់ពីរបៀបដែលកម្ដៅ ខ្យល់ និងគ្រោះរាំងស្ងួតកំពុងបង្កើនហានិភ័យនៃភ្លើងឆេះព្រៃនៅទូទាំងទ្វីបអឺរ៉ុប។ចំហេះព្រៃនេះកើតឡើង ខណៈទ្វីបអឺរ៉ុបជួបប្រទះរលកកម្ដៅដ៏ក្ដៅ សម្លាប់មនុស្សជាង១០.០០០នាក់។ ភ្លើងឆេះព្រៃដែលជាប់ទាក់ទងនឹងកម្ដៅខ្លាំងបានបន្តបង្កការខូចខាតនៅក្នុងតំបន់មួយចំនួននៃប្រទេសបារាំង និងអេស្ប៉ាញកាលពីថ្ងៃអង្គារ១៤កក្កដាសប្ដាហ៍នេះ ដោយក្រុមអ្នកពន្លត់អគ្គិភ័យរាប់រយនាក់ត្រូវបានដាក់ពង្រាយនៅជិតទីក្រុងប៉ារីស និងអាជ្ញាធរនៅភាគខាងត្បូងប្រទេសអេស្ប៉ាញបានកំណត់អត្តសញ្ញាណជនរងគ្រោះបន្ថែមទៀតនៃចំហេះព្រៃដ៏សាហាវ។នៅប្រទេសបារាំង ភ្លើងឆេះព្រៃពីរកន្លែងនៅជិតរដ្ឋធានីបានបង្ខំឱ្យមានការជម្លៀសមនុស្សចេញ ខណៈ នៅប្រទេសអេស្ប៉ាញមន្ត្រីនៅតែកំពុងតាមដានអ្នកដែលបានស្លាប់នៅក្នុងចំហេះព្រៃដែលបានលេបត្របាក់សហគមន៍ជនបរទេសដាច់ស្រយាល។ចំហេះនៅក្នុងព្រៃ Fontainebleau ភាគខាងត្បូងទីក្រុងប៉ារីស បានឆាបឆេះលើផ្ទៃដីជិត២.០០០ ហិចតា និងនាំឱ្យមានការជម្លៀសមនុស្ស ១.០០០នាក់ នេះបើយោងតាមអាជ្ញាធរមូលដ្ឋាន។នៅភាគខាងត្បូងប្រទេសអេស្ប៉ាញ អាជ្ញាធរយុត្តិធម៌បាននិយាយថា ពួកគេបានកំណត់អត្តសញ្ញាណមនុស្ស១០ នាក់ក្នុងចំណោម ១៣ នាក់ដែលបានស្លាប់នៅក្នុងភ្លើងឆេះព្រៃនៅតំបន់ Los Gallardos ខណៈមនុស្ស ១០នាក់ផ្សេងទៀតនៅតែបាត់ខ្លួន៕

UN អំពាវនាវអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព និងជំរុញការដឹកជញ្ជូនដោយសេរីតាមរយៈច្រកសមុទ្រ Hormuz

2026/07/15 07:21:13 pm        67
អង្គការសហប្រជាជាតិបានព្រមានកាលពីថ្ងៃអង្គារ ទី១៤ ខែកក្កដា ថា អរិភាពជាថ្មីរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបង្ហាញពីឧបសគ្គដ៏ធំមួយសម្រាប់ជនស៊ីវិលនៅតំបន់មជ្ឈិមបូព៌ានិងហួសពីនេះ ខណៈក៏អំពាវនាវឱ្យមានសកម្មភាពដឹកជញ្ជូនដោយសេរីតាមរយៈច្រកសមុទ្រ Hormuz។ នៅក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក អ្នកនាំពាក្យរងអង្គការសហប្រជាជាតិ លោក Farhan Haq បានប្រាប់អ្នកសារព័ត៌មានថា ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk បានព្រមានថា ការវិលត្រឡប់ទៅរកអរិភាពកាន់តែទូលំទូលាយវិញ ធ្វើឱ្យអន្តរាយដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាព ធ្វើឱ្យអស្ថិរភាពកាន់តែធ្ងន់ធ្ងរ និងបង្កហានិភ័យដល់សិទ្ធិមនុស្សនៅទូទាំងតំបន់។ លោក Haq បាននិយាយថា គ្រប់ភាគីទាំងអស់ត្រូវតែគោរពច្បាប់មនុស្សធម៌អន្តរជាតិ រួមទាំងការចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារជនស៊ីវិល និងទ្រព្យសម្បត្តិស៊ីវិល។ លោកក៏បាននិយាយផងដែរថា ការរំលោភបំពានដែលត្រូវបានចោទប្រកាន់ ត្រូវតែស៊ើបអង្កេតដោយឯករាជ្យ និងឆាប់រហ័ស។ អង្គការសហប្រជាជាតិក៏បានលើកឡើងពីការព្រួយបារម្ភអំពីសន្តិសុខដែនសមុទ្រ បន្ទាប់ពីមានរបាយការណ៍អំពីការវាយប្រហារលើការដឹកជញ្ជូននៅក្នុងនិងជុំវិញច្រកសមុទ្រ Hormuz។ លោក Haq បាននិយាយថា អង្គការសមុទ្រអន្តរជាតិ (IMO) មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវាយប្រហារនេះ ដែលលោកបាននិយាយថា បានសម្លាប់នាវិកយ៉ាងហោចណាស់ពីរនាក់ និងរបួសជាច្រើននាក់ទៀត។ នៅពេលត្រូវបានសួរអំពីសកម្មភាពឆ្លងកាត់ច្រកសមុទ្រ Hormuz លោក Haq បាននិយាយថា អង្គការសហប្រជាជាតិជឿថា ការដឹកជញ្ជូនទំនិញត្រូវតែត្រូវបានអនុញ្ញាតឱ្យដំណើរការដោយសេរី។

ប្រទេសឈីលី ប្រកាសគ្រាអាសន្ននៅមុនអាកាសធាតុបាតុភូត អែល នីញ៉ូ ដ៏មានឥទ្ធិពល

2026/07/15 07:19:24 pm        65
រដ្ឋាភិបាលប្រទេសឈីលី បានប្រកាសគ្រាអាសន្នបង្ការជាមុននៅក្នុងតំបន់ចំនួន១០ នៅមុនពេលទៅដល់នៃប្រព័ន្ធអាកាសបាតុភូតប៉ះទង្គិចគ្នានៃម៉ាសខ្យល់ដែលត្រូវបានគេរំពឹងថានឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំង។ ការិយាល័យឧតុនិយមប្រទេសឈីលី បាននិយាយថា ភ្លៀងនឹងធ្លាក់ចាប់ពីតំបន់ Atacama ភាគខាងត្បូងរហូតដល់តំបន់ Los Lagos នៅចន្លោះថ្ងៃអង្គារ ទី១៤ ខែកក្កដា និងរហូតដល់ថ្ងៃសៅរ៍។ តំបន់ទីប្រជុំជនមួយចំនួន ស្ថិតនៅក្រោមការប្រុងប្រយ័ត្នខ្ពស់បំផុតចន្លោះថ្ងៃសុក្រ និងរហូតដល់ថ្ងៃអាទិត្យ ខណៈត្រូវបានគេរំពឹងថានឹងឃើញមានភ្លៀងធ្លាក់រហូតដល់ ១៨០ មីលីម៉ែត្រ។ កាលពីថ្ងៃអង្គារ ប្រធានាធិបតី លោក Jose Antonio Kast បានចុះពិនិត្យទីតាំងនានានៅទីក្រុង Santiago ជាកន្លែងដែលការងារបង្ការជាមុនកំពុងធ្វើឡើងដើម្បីការពារទឹកជំនន់។ រដ្ឋាភិបាលឈីលី បានក្រើនរំលឹកដល់ប្រជាជនឱ្យត្រៀម «ឧបករណ៍សង្គ្រោះសម្រាប់អាកាសធាតុអាក្រក់» ដោយមានទឹកស្អាត ពិល សាច់ប្រាក់ និងឯកសារក្នុងចំណោមរបស់របរផ្សេងៗទៀត។ រដ្ឋាភិបាលក៏បានលុបចោលសាលារៀននៅក្នុងតំបន់ផ្សេងៗគ្នា។ គ្រាអាសន្នដែលបង្ការជាមុននេះ ចាប់ផ្តើមពីថ្ងៃទី១៣ ខែកក្កដា ដល់ថ្ងៃទី២១ ខែកក្កដា។

រដ្ឋមន្ត្រីការពារជាតិអាមេរិក ជំរុញឱ្យអ៊ីរ៉ាក់ ដកហូតអាវុធពីក្រុមយោធាប៉ារ៉ាមានទំនាក់ទំនងជាមួយអ៊ីរ៉ង់

2026/07/15 07:17:27 pm        68
រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth បានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Ali al-Zaidi នៅមន្ទីរបញ្ចកោណ និងបានដាក់ចេញលក្ខខណ្ឌរបស់ទីក្រុងវ៉ាស៊ីនតោនសម្រាប់ភាពជាដៃគូកាន់តែស៊ីជម្រៅជាមួយទីក្រុងបាកដាដ។ នៅក្នុងការបង្ហោះសារនៅលើបណ្តាញ X ភ្លាមៗបន្ទាប់ពីជំនួប លោក Hegseth បាននិយាយថា អ៊ីរ៉ាក់ «ត្រូវតែអះអាងអធិបតេយ្យភាពរបស់ខ្លួន និងដកហូតអាវុធពីកងជីវពលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់» ដែលលោកបានដាក់កំហុសចំពោះការវាយប្រហារជាញឹកញាប់លើកងកម្លាំងសហរដ្ឋអាមេរិកក្នុងអំឡុងពេលសង្គ្រាមរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល លើអ៊ីរ៉ង់។ រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth បានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Ali al-Zaidi នៅមន្ទីរបញ្ចកោណកាលពីថ្ងៃអង្គារ ទី១៤ ខែកក្កដា ខណៈលោក Zaidi បានទៅធ្វើទស្សនកិច្ចទីក្រុងវ៉ាស៊ីនតោន ដើម្បីស្វែងរកការវិនិយោគដ៏សំខាន់របស់សហរដ្ឋអាមេរិកនៅក្នុងវិស័យប្រេង ឧស្ម័ន និងថាមពលរបស់អ៊ីរ៉ាក់បន្ទាប់ពីផលប៉ះពាល់នៃជម្លោះថ្មីៗនេះពាក់ព័ន្ធនឹងអ៊ីរ៉ង់ លើទិន្នផលប្រេងឆៅ និងហិរញ្ញវត្ថុរដ្ឋ។ លោក Zaidi បាននិយាយថា អ៊ីរ៉ាក់ ក្នុងនាមជាសមាជិកស្ថាបនិកមួយរបស់អង្គការ OPEC គួរតែទទួលបានចំណែកដ៏សមស្របនៃធនធានរបស់ខ្លួន។ លោកក៏បានបញ្ជាក់ពីការប្រយុទ្ធប្រឆាំងរយៈពេលជាច្រើនឆ្នាំរបស់ប្រទេសអ៊ីរ៉ាក់ប្រឆាំងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ដោយនិយាយថាជម្លោះនេះបានធ្វើឱ្យប្រទេសមានការខាតបង់ច្រើន និងបណ្តាលឱ្យខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ។

កងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ ជំរុញឱ្យប្រជាជនហ្ស៊កដានី និងកូវ៉ែតប្រឆាំងវត្តមានយោធាអាមេរិក

2026/07/15 07:14:06 pm        117
កងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ (IRGC) បានអំពាវនាវឱ្យប្រជាជនហ្ស៊កដានីប្រឆាំងវត្តមានយោធាអាមេរិកនៅក្នុងប្រទេសរបស់ពួកគេ បន្ទាប់ពីបានអះអាងការវាយប្រហារថ្មីលើមូលដ្ឋានកងទ័ពអាកាសអាមេរិកនៅ ទីក្រុង Azraq ក្នុងប្រទេសហ្ស៊កដានី។ នៅក្នុងសេចក្តីថ្លែងការណ៍ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់(IRGC) បាននិយាយថា ខ្លួនបានបំផ្លាញទីតាំងរក្សាទុកយន្តហោះចម្បាំង F-15, F-16 និងF-35 របស់សហរដ្ឋអាមេរិក និងយានដ្រូន MQ-9 ជាច្រើនគ្រឿង ក្នុងអំឡុងពេលរលកទី៦នៃប្រតិបត្តិការ Nasr 2 របស់ខ្លួន។ និយាយទៅកាន់ប្រជាជនហ្ស៊កដានីតាមរយៈសេចក្តីថ្លែងការណ៍ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់(IRGC)បានជំរុញឱ្យពួកគេបញ្ចប់វត្តមានយោធាសហរដ្ឋអាមេរិកនៅក្នុងប្រទេស និងមិនអនុញ្ញាតឱ្យដែនដីដ៏ពិសិដ្ឋនោះក្លាយជាចំណុចចាប់ផ្តើមសម្រាប់ការវាយប្រហារលើប្រទេសអ៊ិស្លាមឡើយ។ កងឆ្មាំក៏បានអំពាវនាវឱ្យប្រជាជនហ្ស៊កដានី ចាប់យកឱកាសដើម្បីបណ្តេញកងកម្លាំងអាមេរិក និងកំណត់គោលដៅទីតាំងរបស់សហរដ្ឋអាមេរិក។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានផ្ញើទៅកាន់ប្រជាជនកូវ៉ែត កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់(IRGC) ក៏បានអះអាងពីការទទួលខុសត្រូវចំពោះការវាយប្រហារលើគោលដៅយោធាអាមេរិកនៅក្នុងប្រទេសកូវ៉ែត និងបានជំរុញឱ្យប្រជាជនកូវ៉ែតកំណត់គោលដៅទីតាំងរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេស និង រំដោះទឹកដីអ៊ិស្លាមពីមូលដ្ឋានរបស់អ្នកកាន់កាប់អាមេរិក។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
07/26/2026 02:07 PM
មន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុង​ពន្លឿន​ជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាសបញ្ចូលជាសមាជិកថ្មីជិត ៣០០០នាក់នៅខណ្ឌព្រែកព្នៅ
07/26/2026 02:07 PM
បណ្ដេញជនជាតិថៃ ៣៩នាក់ ចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសចូលដោយទុច្ចរិតក្នុងទីលានយោធា និងលួចឆ្លងដែនដោយខុសច្បាប់
07/26/2026 02:07 PM
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
07/26/2026 01:07 PM
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
07/26/2026 01:07 PM
សមត្ថកិច្ចកម្ពុជាបណ្ដេញជនជាតិចិន ១៥៨នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងបទល្មើសផ្សេងៗ
07/26/2026 12:07 PM
កម្ពុជាចូលរួមសន្និសីទជាន់ខ្ពស់នៃឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍
07/26/2026 12:07 PM
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
07/26/2026 12:07 PM