លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក

ព័ត៌មានអន្តរជាតិ

មេដឹកនាំយេម៉ែនប្តេជ្ញាថា នឹងមិនអនុញ្ញាតឲ្យអ៊ីរ៉ង់អូសទាញប្រទេសនេះចូលទៅក្នុងសង្គ្រាមរបស់ទីក្រុងតេអេរ៉ង់ទេ

2026/07/15 12:03:29 am        59
ប្រធានក្រុមប្រឹក្សាថ្នាក់ដឹកនាំប្រធានាធិបតីយេម៉ែនកាលពីថ្ងៃចន្ទ បានប្តេជ្ញាថា លោកនឹងមិនអនុញ្ញាតឲ្យ ប្រទេសរបស់លោក ត្រូវបានអូសទាញចូលទៅក្នុងសង្គ្រាម ដែលបម្រើផលប្រយោជន៍របស់អ៊ីរ៉ង់ឡើយ។ការអត្ថាធិប្បាយរបស់លោក Rashad Al-Alimi បានធ្វើឡើង បន្ទាប់ពីកងកម្លាំងប្រដាប់អាវុធយេម៉ែន បាននិយាយថា ពួកគេបានកំណត់គោលដៅលើផ្លូវរត់នៅអាកាសយានដ្ឋាន Sanaa កាលពីថ្ងៃចន្ទ ដើម្បីរារាំងយន្តហោះអ៊ីរ៉ង់មិនឲ្យចុះចត។ លោកបាននិយាយថា ចំណាត់ការនេះ គឺដើម្បី«ការពារអធិបតេយ្យភាពជាតិ»។មេដឹកនាំរូបនេះ បាននិយាយថា លោកបានបញ្ជាឲ្យមិនឲ្យពង្រីកវិសាលភាពនៃការប្រឈមមុខដាក់គ្នា ដើម្បីរារាំងគោលបំណងដែលអ៊ីរ៉ង់ស្វែងរកដើម្បីសម្រេចបាន ដោយការអូសទាញយេម៉ែន និងប្រជាជនរបស់ខ្លួនចូលទៅក្នុងសង្គ្រាមដែលបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ដោយប្រើប្រាស់ដីធ្លី និងប្រជាជនយេ ម៉ែនជាមធ្យោបាយនៅក្នុងជម្លោះក្នុងតំបន់របស់ខ្លួន»។លោកបានបន្ថែមថា៖«ខ្ញុំក៏សង្កត់ធ្ងន់យ៉ាងច្បាស់ផងដែរថា ប្រទេសនេះនឹងមិនអនុញ្ញាតឲ្យយន្តហោះណាមួយនៅពេលអនាគត រំលោភលើដែនអាកាសយេម៉ែនទេ មិនថាសម្រាប់អាកាសយានដ្ឋាន Sanaa ឬអាកាសយានដ្ឋានផ្សេងទៀតទេ ហើយនឹងរារាំងការប៉ុនប៉ងណាមួយ ដើម្បីដាក់ចេញនូវអ្វីដែលបានសម្រេចដែលប៉ះពាល់ដល់អធិបតេយ្យភាពរបស់ខ្លួន ឬបន្ថយអំណាចរបស់ខ្លួនលើទឹកដី ដែនអាកាស និងកំពង់ផែទាំងអស់របស់ខ្លួន»៕

ប្រធានាធិបតីលីបង់សង្ឃឹមថា កិច្ចពិភាក្សានៅទីក្រុងរ៉ូម នឹងនាំឲ្យអ៊ីស្រាអែលដកទ័ពចេញពីភាគខាងត្បូង

2026/07/15 12:00:03 am        47
ប្រធានាធិបតីលីបង់ លោក Joseph Aoun បាននិយាយកាលពីថ្ងៃចន្ទថា លោកសង្ឃឹមថា កិច្ចពិភាក្សាដែលគ្រោងធ្វើឡើងនៅទីក្រុងរ៉ូម នៅថ្ងៃអង្គារ និងថ្ងៃពុធ នឹងនាំឲ្យអ៊ីស្រាអែលដកទ័ពចេញពីភាគខាងត្បូងប្រទេសលីបង់។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានជាតិលីបង់។លោក Aoun បានសង្កត់ធ្ងន់ថា លោកនឹងមិនសម្របសម្រួលលើសិទ្ធិអធិបតេយ្យភាពរបស់ប្រទេសនេះ ទេ ដោយលោកនិយាយថា កិច្ចព្រមព្រៀងក្របខណ្ឌដែលទើបចុះហត្ថលេខាថ្មីៗនេះរវាងលីបង់ និងអ៊ីស្រាអែលបញ្ជាក់ថា អ៊ីស្រាអែលមិនមាន«មហិច្ឆតាទឹកដីនៅក្នុងប្រទេសលីបង់» ទេ។លោកប្រធានាធិបតីបានបន្ថែមថា លោកនឹងពន្យល់ពីជំហររបស់ប្រទេសលីបង់ ទៅកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី២១ ខែកក្កដា ហើយស្នើសុំឲ្យលោកដាក់សម្ពាធលើអ៊ីស្រាអែលឲ្យអនុវត្តកិច្ចព្រមព្រៀងក្របខណ្ឌ និងបំពេញតាមការទាមទាររបស់ប្រទេសលីបង់។ការដកទ័ពរបស់អ៊ីស្រាអែល គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងក្របខណ្ឌដែលបានចុះហត្ថលេខានៅទីក្រុងវ៉ាស៊ីនតោន នាចុងខែមិថុនា៕

រ៉យទ័រ៖ អាល្លឺម៉ង់គ្រោងនឹងទិញយានដ្រូនវាយប្រហារចំនួន ៥០.០០០ គ្រឿង សម្រាប់អ៊ុយក្រែន

2026/07/14 11:57:50 pm        62
ដោយដកស្រង់ប្រភព សារព័ត៌មានរ៉យទ័របានចុះផ្សាយថា ប្រទេសអាល្លឺម៉ង់នឹងផ្តល់មូលនិធិដល់ការទិញយានដ្រូនវាយប្រហារចំនួន ៥០.០០០ គ្រឿង សម្រាប់យោធាអ៊ុយក្រែន។ អ៊ុយក្រែនបានបង្កើនការវាយប្រហារដោយយានដ្រូនរបស់ខ្លួនទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងតំបន់លំនៅឋាន នៅក្នុងប្រទេសរុស្ស៊ី ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ស្របពេលមានការថយក្រោយជាបន្តបន្ទាប់នៅជួរមុខ ដោយកំណត់គោលដៅប្រទេសនេះជាមួយនឹងដ្រូនរាប់រយគ្រឿង ក្នុងមួយថ្ងៃ ជាមធ្យម។ ក្នុងចំណោមសម្ភារៈផ្សេងទៀត មានការកើនឡើងនូវឧប្បត្តិហេតុដែលយានដ្រូន FPV រួមទាំងម៉ូដែលដំណើរការដោយ AI បានវាយប្រហាររថយន្តក្រុងដឹកអ្នកដំណើរ និងរថយន្តឯកជន។យោងតាមអាជ្ញាធរមូលដ្ឋាន កាលពីថ្ងៃពុធ យ៉ាងហោចណាស់ជនស៊ីវិល ១១នាក់ ត្រូវបានសម្លាប់ និង ១២ នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការវាយប្រហារដោយយានដ្រូននៅទូទាំងប្រទេសរុស្ស៊ី។ ទីក្រុងមូស្គូ បានឆ្លើយតបទៅនឹងការវាយប្រហារទាំងនេះដោយបើកការវាយប្រហារដោយមីស៊ីល និងយានដ្រូន ទ្រាយធំប្រឆាំងនឹងគោលដៅដែលទាក់ទងនឹងយោធា នៅក្នុងប្រទេសអ៊ុយក្រែន៕

មនុស្សជាង ២៦០.០០០នាក់ ត្រូវបានជម្លៀសនៅចិន ខណៈព្យុះទីហ្វុង Bavi បង្កឱ្យមាន​ទឹកជំនន់ធ្ងន់ធ្ងរ

2026/07/14 11:51:39 pm        61
ព្យុះដ៏ខ្លាំងក្លាបំផុតដែលបានវាយប្រហារប្រទេសចិនដីគោក ក្នុងឆ្នាំ២០២៦ បានបង្ខំឱ្យមនុស្សជាង ២៦០.០០០នាក់ ត្រូវជម្លៀសចេញពីផ្ទះសម្បែង​របស់ពួកគេ នៅភាគឦសាននៃខេត្ត Liaoning ខណៈដែលព្យុះទីហ្វុង Bavi បានបង្កឱ្យមាន​ទឹកជំនន់ធ្ងន់ធ្ងរ​ខ្លាំង​។អាជ្ញាធរ បានឱ្យដឹង​ថា ភ្លៀងធ្លាក់ខ្លាំងត្រូវបានគេរំពឹងថា នឹងបន្តរហូតពេញមួយ​​ថ្ងៃទី១៤ ខែកក្កដានេះ​ ដោយមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់ខ្លះ ខណៈដែលព្យុះ Bavi នាំ​យកសំណើមត្រូពិចយ៉ាងច្រើនឆ្ពោះ​ទៅកាន់​ភាគខាងជើង ដែលបង្កើតឱ្យមាន​ជាលំហូរខ្យល់សើមជាបន្តបន្ទាប់ទៅកាន់​ភាគខាងជើងប្រទេសចិន។សាលារៀន និងស្ថាប័នបណ្តុះបណ្តាលទាំងអស់ ត្រូវបានបញ្ជាឱ្យផ្អាកថ្នាក់រៀន ខណៈដែលសេវាកម្មដឹកជញ្ជូន ត្រូវបានរំខានយ៉ាងខ្លាំង នៅក្នុងទីក្រុងភាគឦសាន រួមទាំងនៅ Shenyang និង​ Jilin ផង​ដែរ​។ព្យុះបាវី ដែលគ្របដណ្តប់លើផ្ទៃដីទំហំប៉ុនប្រទេសបារាំង បានកកើត​ឡើងនៅមហាសមុទ្រប៉ាស៊ីហ្វិក កាលពី ១៣ថ្ងៃមុន។ រចនាសម្ព័ន្ធរបស់វានៅតែដដែលគិត​ត្រឹម​ថ្ងៃទី១៣ ខែកក្កដា សូម្បីតែបន្ទាប់ពីបានបោកបក់នៅភាគខាងកើតចិន នៅថ្ងៃទី១១ ខែកក្កដា ដែលធ្វើឱ្យវាក្លាយជាព្យុះស៊ីក្លូនត្រូពិចដែលមានអាយុកាល​​យូរបំផុត នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងឆ្នាំ២០២៦។អ្នកឧតុនិយមចិន លើក​ឡើង​ថា អាយុកាលរបស់ព្យុះនេះ​ គឺភាគច្រើនដោយសារតែស្នូលក្តៅដែលត្រូវបានថែរក្សាយ៉ាងល្អមិនធម្មតា ដែលអាច​ឱ្យព្យុះ​ Bavi រក្សាសំណើមភាគច្រើនរបស់វា នៅពេលដែលវាបក់ទៅភាគខាងជើងឆ្ពោះទៅឧបទ្វីបកូរ៉េ។ ភ្លៀងធ្លាក់ខ្លាំងត្រូវបានគេរំពឹងថា នឹងកើត​មាន​នៅពេលដែលព្យុះ​ Bavi ដែលបច្ចុប្បន្នត្រូវបានចាត់ថ្នាក់ជាព្យុះត្រូពិច ថយចុះល្បឿនបន្ថែមទៀត ហើយចាប់ផ្តើមបញ្ចេញសំណើមទាំងអស់ដែលវាបានរក្សាទុក៕

នគរបាលប្រទេសបារាំង ឃុំខ្លួនមនុស្ស៥៩នាក់ជុំវិញចំហេះព្រៃនៅទូទាំងប្រទេស

2026/07/14 11:46:00 pm        71
លោក Laurent Nunez រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង បាននិយាយកាលពីថ្ងៃចន្ទថា នគរបាលបារាំងបានឃុំខ្លួនមនុស្ស ៥៩ នាក់នៅទូទាំងប្រទេសពាក់ព័ន្ធនឹងចំហេះព្រៃ រួមទាំងជនសង្ស័យពីរនាក់ដែលជាប់ពាក់ព័ន្ធនឹងចំហេះព្រៃនៅព្រៃ Fontainebleau ក្នុងតំបន់ Seine-et-Marne ភាគអាគ្នេយ៍ទីក្រុងប៉ារីស។ថ្លែងតាមទូរទស្សន៍បារាំង France 2 លោក Nunez បាននិយាយថា ជនសង្ស័យពីរនាក់ក្នុងករណី ចំហេះព្រៃ Fontainebleau ត្រូវបានឃុំខ្លួនពីបទ «បង្កអគ្គិភ័យដោយចេតនា ឬដោយចៃដន្យ»។ នៅទូទាំងប្រទេស មនុស្ស៥៩នាក់ត្រូវបានឃុំខ្លួនពាក់ព័ន្ធនឹងករណីចំហេះព្រៃ រួមមានមនុស្សពេញវ័យ ៣០នាក់ និងអនីតិជន ២៩ នាក់។លោក Nunez និយាយថា ចំហេះព្រៃដ៍ធំបានឆាបឆេះប្រហែល ១.២០០ ហិកតា។ ចំហេះព្រៃទីពីរបានកើតឡើងក្នុងចម្ងាយប្រហែល ៥ គីឡូម៉ែត្រពីចំហេះព្រៃធំ និងបានរាលដាលលើផ្ទៃដីព្រៃប្រហែល ១០០ ហិកតា ។នៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ការិយាល័យឧតុនិយមបារាំង បាននិយាយថា សីតុណ្ហភាពបានបន្តកើនឡើងតាំងពីចុងសប្តាហ៍ ហើយនៅតែខ្ពស់ខ្លាំងនៅដើមសប្តាហ៍នេះ។ ការិយាយល័យនេះបានព្រមានថា ការរួមបញ្ចូលគ្នារវាងកម្តៅខ្លាំង និងដីស្ងួត បង្កើនហានិភ័យចំហេះព្រៃនៅទូទាំងប្រទេស។

ចិនបណ្តេញអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui ចេញពីបក្ស ទាក់​ទង​អំពើពុករលួយ

2026/07/14 11:39:36 pm        51
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅថ្ងៃអង្គារ (ទី១៤ ខែកក្កដា ឆ្នាំ២០២៦) នេះ​ បាន​រាយការណ៍ថា អតីតសមាជិកការិយាល័យនយោបាយ និងជាប្រធាន​គណបក្ស នៅតំបន់ Xinjiang ​ លោក Ma Xingrui ត្រូវបានដកចេញពីបក្ស និងបណ្តេញចេញពីតំណែងសាធារណៈ បន្ទាប់ពីមាន​ការស៊ើបអង្កេតប្រឆាំងអំពើពុករលួយ​។លោក Ma វ័យ ៦៧​ឆ្នាំ បានក្លាយជាសមាជិកទី៣ នៃការិយាល័យនយោបាយ ជា​ស្ថាប័នឥស្សរជននយោបាយធំ​ៗរបស់បក្សកាន់អំណាច ស្ថិតនៅក្រោមការស៊ើបអង្កេតក្នុងអាណត្តិបច្ចុប្បន្ន ជាដំណើរការ​ដែលបានចាប់ផ្តើមនៅឆ្នាំ២០២២ ពោលគឺ​ជាស្ថានភាពមិនធ្លាប់មានឡើយ ក្នុងរយៈពេលជាច្រើនទសវត្សរ៍​។ការិយាល័យនយោបាយបានពិនិត្យ និងអនុម័តរបាយការណ៍ ស្តីពីករណីរបស់លោក Ma ដោយគណៈកម្មការមជ្ឈិម សម្រាប់ការត្រួតពិនិត្យវិន័យ (CCDI) ដែលជាស្ថាប័នវិន័យ និងប្រឆាំងអំពើពុករលួយកំពូលរបស់បក្សកាន់អំណាច នៅថ្ងៃទី៣០​ ខែមិថុនា។​ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua នៅថ្ងៃអង្គារនេះ​។សារព័ត៌មាន Xinhua បានរាយការណ៍ថា លោក Ma ត្រូវបានគេរកឃើញថា បាន «បាត់បង់ឧត្តមគតិ និងជំនឿរបស់លោក​» បោះបង់ចោល «ជំនឿនយោបាយរបស់លោក» «ក្បត់គោលការណ៍ និងបេសកកម្មដើមរបស់បក្ស» និងរំលោភយ៉ាងធ្ងន់ធ្ងរលើវិន័យ និងច្បាប់នយោបាយរបស់បក្ស»។ប្រទេសចិនបានប្រកាសពីការស៊ើបអង្កេតលើលោក Ma កាលពីខែមេសា។ CCDI ក៏បានចោទប្រកាន់រូប​លោក​ផង​ដែរថា បាន​ «ទទួលយកអំណោយ និងប្រាក់ដោយមិនត្រឹមត្រូវ ជួយសាច់ញាតិទិញផ្ទះ ក្នុងតម្លៃទាប» ហើយ​ពាក់​ព័ន្ធក្នុងការ​ «ប្រើ​ប្រាស់ឥទ្ធិពល​ សម្រាប់​សម្ព័ន្ធភាព​ផ្លូវ​ភេទ​ និងចំណាយ​ប្រាក់ សម្រាប់សម្ព័ន្ធ​ភាពផ្លូវ​​ភេទ»។ស្ថាប័ននេះ​បានបន្ថែម​ថា លោក Ma ក៏បានលើកលែងទោសដល់សាច់ញាតិរបស់លោក ដោយប្រើប្រាស់ឥទ្ធិពលរបស់លោក ដើម្បីស្វែងរកប្រាក់ចំណេញយ៉ាងច្រើន ដោយ «ជំរុញឱ្យ​មាន​អំពើពុករលួយរាលដាលពាសពេញ​គ្រួសាររបស់លោក»៕

ប្រធានាធិបតីបារាំង៖ ក្រុមចម្រុះរបស់អ៊ុយក្រែន នឹងធ្វើសមយុទ្ធយោធានៅក្នុងប្រទេសជិតខាង

2026/07/14 11:36:52 pm        58
ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រកាសកាលពីថ្ងៃចន្ទថា កងកម្លាំងពហុជាតិសាសន៍សម្រាប់អ៊ុយក្រែន (MNFU) នឹងធ្វើសមយុទ្ធយោធារួមគ្នានៅក្នុងប្រទេសជិតខាងអ៊ុយក្រែនក្នុងពេលប៉ុន្មានខែខាងមុខនេះ។ លោក Macron បានបង្ហាញផែនការនេះនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយបន្ទាប់ពីកិច្ចប្រជុំកំពូលនៃក្រុមចម្រុះនៃឆន្ទៈនៅក្នុងទីក្រុងប៉ារីស។យោងតាមលោក Macron បានឲ្យដឹងថា កងកម្លាំងពហុជាតិសាសន៍សម្រាប់អ៊ុយក្រែននឹងត្រូវបានប្រគល់ភារកិច្ចឱ្យផ្តល់ការធានាសន្តិសុខសម្រាប់អ៊ុយក្រែនបន្ទាប់ពីការបញ្ឈប់អរិភាពនាពេលខាងមុខជាមួយរុស្ស៊ី។ លោកបាននិយាយបន្ថែមថា កងកម្លាំងនេះនឹងត្រូវបានដាក់ពង្រាយនៅសមុទ្រ នៅលើអាកាស និងនៅលើទឹកដីអ៊ុយក្រែន នៅពេលដែលបទឈប់បាញ់ត្រូវបានឈានដល់ ហើយនឹងបម្រើក្នុងគោលបំណងការពារសុទ្ធសាធ។លោកបាននិយាយថា សមយុទ្ធដែលបានគ្រោងទុកមានបំណងផ្ទៀងផ្ទាត់ផែនការដាក់ពង្រាយ ដោយបញ្ជាក់ជាថ្មីថា «សសរស្តម្ភទីមួយ» នៃការធានាសន្តិសុខសម្រាប់អ៊ុយក្រែននឹងនៅតែជាយោធាអ៊ុយក្រែន។នៅក្នុងសន្និសីទសារព័ត៌មាន នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បាននិយាយថា ប្រទេសប្រហែល២៥ បានត្រៀមជាស្រេចដើម្បីចូលរួមក្នុងកងកម្លាំងពហុជាតិសាសន៍សម្រាប់អ៊ុយក្រែន (MNFU)។ក្រុមចម្រុះនៃឆន្ទៈ ដែលដឹកនាំរួមគ្នាដោយប្រទេសបារាំង និងអង់គ្លេស មានប្រទេសប្រហែល៣០ ភាគច្រើននៅអឺរ៉ុប ដែលបានសន្យាគាំទ្រអ៊ុយក្រែន។ រុស្ស៊ីបានច្រានចោលក្រុមចម្រុះនេះថាជា «ក្រុមចម្រុះនៃអ្នកចូលចិត្តធ្វើសង្គ្រាម»។

មន្ត្រី UN បញ្ជាក់​ថា ក្រុមហាម៉ាស រារាំងដល់​ការ​ផ្ដល់​ជំនួយ នៅតំបន់ហ្កាហ្សា

2026/07/14 11:32:21 pm        56
មន្ត្រីអង្គការសហប្រជាជាតិ (UN) បានប្រាប់​ថា ក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន កំពុងរំខានដល់ការផ្ដល់​ជំនួយ នៅក្នុងតំបន់ហ្កាហ្សា ដោយបាន​ធ្វើ​មាន​ការលំបាកបន្ថែមទៀតដល់ជនស៊ីវិលរបស់ដែន​ដី​នេះ ដែលកំពុងជួប​នឹង​វិបត្តិមនុស្សធម៌ នៅក្នុងតំបន់រងការបំផ្លិចបំផ្លាញដោយសង្គ្រាម។នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាល​ពី​ចុងសប្តាហ៍កន្លង​មក​ អ្នកសម្របសម្រួលមនុស្សធម៌របស់ UN សម្រាប់ទឹកដីប៉ាឡេស្ទីន បានលើក​ឡើង​ថា បុគ្គលិក​មនុស្សធម៌ត្រូវផ្អាកសកម្មភាពកាល​ពី​ថ្ងៃសៅរ៍ (ទី១១ ខែកក្កដា ឆ្នាំ២០២៦) បន្ទាប់ពីបុរសប្រដាប់ដោយ​អាវុធ បានចូលទៅកន្លែង​ចែកចាយអាហារមួយ នៅភាគខាងជើងតំបន់ហ្កាហ្សា ហើយបានវាយប្រហារអ្នកបើកបរឡានដឹកទំនិញ ២រូប នៅក្នុងឃ្លាំងកម្មវិធីស្បៀងអាហារពិភពលោក (WFP)។លោក Ramiz Alakbarov អនុប្រធានសម្របសម្រួលពិសេសរបស់ UN សម្រាប់ដំណើរការសន្តិភាពមជ្ឈិមបូព៌ា បាននិយាយថា៖ «ឧប្បត្តិហេតុទាំងនេះមិនមែនជារឿងដាច់ដោយឡែកនោះទេ។ ពួកគេមិនអាចទទួលយកបានទាំងស្រុង និងឆ្លុះបញ្ចាំងពីគំរូដ៏គ្រោះថ្នាក់កាន់តែខ្លាំងឡើងនៃការបំភិតបំភ័យ អំពើហិង្សា និងការរារាំង ក្នុង​នោះ​រួមទាំងការប៉ុនប៉ងរត់ពន្ធ ការកំណត់គោលដៅ និងការរំលោភបំពានប្រតិបត្តិការមនុស្សធម៌»។លោក Alakbarov បានបន្ថែម​ថា៖ «ពួកគេកំពុងធ្វើ​ឱ្យ​បុគ្គលិក​មនុស្សធម៌ស្ថិតក្នុងហានិភ័យ រំខានដល់ការផ្តល់ជំនួយសង្គ្រោះជីវិត និងរឹតត្បិតបន្ថែមទៀតដល់សមត្ថភាពរបស់អង្គការមនុស្សធម៌ ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​ នៅពេលដែលជនស៊ីវិលទូទាំងតំបន់ហ្កាហ្សា បន្តប្រឈមមុខនឹងស្ថាន​ភាព​មនុស្សធម៌ធ្ងន់​ធ្ងរ​ និងបន្ទាន់»។យ៉ាង​ណាក្ដី កាលពីថ្ងៃចន្ទ (ទី១៣ ខែកក្កដា ឆ្នាំ២០២៦) ក្រុមហាម៉ាសបានបដិសេធការចោទប្រកាន់នេះ។ ហើយ​ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុម​នេះ​ បានបញ្ជាក់​ថា កម្លាំងនគរបាល​ពាក់ព័ន្ធ កំពុងប្រតិបត្តិការអនុវត្តច្បាប់ បន្ទាប់ពីទទួលបានរបាយការណ៍អំពីការ​រត់ពន្ធបារី​ និងគ្រឿងបន្លាស់ទូរស័ព្ទចល័តដែលលាក់ទុកនៅក្នុងកញ្ចប់ជំនួយ៕

សមាជិកសភាអ៊ីរ៉ង់និយាយថា សេចក្តីស្នើច្បាប់ស្តីពីសន្តិសុខនៅច្រកសមុទ្រ Hormuz ត្រូវបានដាក់ចេញ

2026/07/14 11:28:34 pm        79
ប្រធានគណៈកម្មាធិការសន្តិសុខជាតិរបស់សភាអ៊ីរ៉ង់បានព្រមានថា អ៊ីរ៉ង់នៅតែរឹងមាំក្នុងការការពារខ្សែបន្ទាត់ក្រហមរបស់ខ្លួន បន្ទាប់ពីការដាក់ចេញជាផ្លូវការនូវសេចក្តីស្នើច្បាប់ដើម្បីគ្រប់គ្រងច្រកសមុទ្រ Hormuz។នៅក្នុងការបង្ហោះសារនៅលើបណ្តាញ X លោក Ebrahim Azizi បានសរសេរថា «កាលពីយប់មិញ ស្របពេលជាមួយនឹងការបាញ់ទម្លាក់យានដ្រូនរបស់សហរដ្ឋអាមេរិក សេចក្តីស្នើច្បាប់ «សកម្មភាពយុទ្ធសាស្ត្រសម្រាប់សន្តិសុខ និងវឌ្ឍនភាពប្រកបដោយចីរភាពនៅច្រកសមុទ្រ Hormuz និងឈូងសមុទ្រពែក្ស» ត្រូវបានដាក់ចេញជាផ្លូវការនៅក្នុងសភាអ៊ីរ៉ង់។លោក Azizi បាននិយាយថា «យើងនៅតែរឹងមាំក្នុងការការពារខ្សែបន្ទាត់ក្រហមរបស់យើង ជាពិសេសទាក់ទងនឹងការគ្រប់គ្រងច្រកសមុទ្រ Hormuz»។ «នេះជាជំហានដំបូង ហើយវិធានការជាបន្តបន្ទាប់នឹងធ្វើឡើង»។

អាមេរិកបញ្ជាក់ជាថ្មីនូវការគាំទ្រដល់អារ៉ាប៊ីសាអ៊ូឌីត បន្ទាប់ពីមាន​ការវាយប្រហាររបស់ក្រុមហ៊ួទី​

2026/07/14 11:25:16 pm        57
សហរដ្ឋអាមេរិកបានឱ្យដឹង​កាលពីយប់ថ្ងៃ​ចន្ទ (ទី១៣ ខែកក្កដា ឆ្នាំ២០២៦) ថា ខ្លួនប្តេជ្ញាចិត្ត ចំពោះសន្តិសុខរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដោយបញ្ជាក់ពីការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះព្រះរាជាណាចក្រមួយ​នេះ ក្នុង​ការ​ទប់ទល់​នឹង​ការវាយប្រហាររបស់ក្រុមហ៊ួទី​ដែលគាំទ្រដោយអ៊ីរ៉ង់។អ្នកនាំពាក្យក្រសួងការបរទេសបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ​ Al Arabiya English ថា៖ «សហរដ្ឋអាមេរិកឈរយ៉ាងរឹងមាំជាមួយប្រទេសអារ៉ាប៊ីសាអ៊ូឌីត ប្រឆាំងនឹងការឈ្លានពានរបស់អ៊ីរ៉ង់ ក្នុង​នោះ​រួមទាំងការវាយប្រហាររបស់ក្រុមហ៊ួទី​ដែលគាំទ្រដោយអ៊ីរ៉ង់ផង​ដែរ​ ហើយនៅតែប្តេជ្ញាចិត្ត ចំពោះសន្តិសុខ និងស្ថិរភាពក្នុងតំបន់របស់ព្រះរាជាណាចក្រមួយ​នេះ​»។មន្ត្រីរូបនេះបានបន្តទៀត​ថា ទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអ៊ូ​ឌីត នៅតែជាមូលដ្ឋានគ្រឹះនៃគោលនយោបាយក្នុងតំបន់របស់ទីក្រុងវ៉ាស៊ីនតោន ដោយបន្ថែមថា ភាពជាដៃគូយុទ្ធសាស្ត្រ បានរីកចម្រើនកាន់តែខ្លាំងឡើង ក្រោមការដឹកនាំរបស់លោក​ប្រធានាធិបតី Donald Trump។អ្នកនាំពាក្យរូបនេះក៏បានលើក​ឡើង​ផងដែរថា សហរដ្ឋអាមេរិកបន្តផ្តល់អាទិភាពដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ទល់នឹងក្រុមហ៊ួធីរបស់ប្រទេសយេម៉េន ហើយ​នឹង​ឱ្យអ៊ីរ៉ង់ទទួលខុសត្រូវ ចំពោះការគាំទ្ររបស់ខ្លួន ចំពោះក្រុមនេះ។គួរបញ្ជាក់​ថា ក្រសួងការពារជាតិអារ៉ាប៊ីសាអ៊ូឌីត បានឱ្យដឹង​កាលពីថ្ងៃចន្ទថា ប្រព័ន្ធ​ការពារដែនអាកាសរបស់ខ្លួន បានទប់ទល់នឹងមីស៊ីលបាលីស្ទិក​ដែលបាញ់ដោយក្រុមឧទ្ទាមហ៊ួទី​ ឆ្ពោះទៅកាន់តំបន់ភាគខាងត្បូងប្រទេស​។ក្រុម​ហ៊ួទី​ដែលគ្រប់គ្រងភាគខាងជើងយេម៉េន បានចោទប្រកាន់អារ៉ាប៊ីសាអ៊ូឌីតកាលពី​ថ្ងៃចន្ទថា បានវាយប្រហារតាមអាកាសលើ​អាកាសយានដ្ឋានអន្តរជាតិ នៅទីក្រុង​ Sanaa ហើយបានប្ដេជ្ញាថា នឹងសងសឹកវិញ​៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
07/26/2026 02:07 PM
មន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុង​ពន្លឿន​ជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាសបញ្ចូលជាសមាជិកថ្មីជិត ៣០០០នាក់នៅខណ្ឌព្រែកព្នៅ
07/26/2026 02:07 PM
បណ្ដេញជនជាតិថៃ ៣៩នាក់ ចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសចូលដោយទុច្ចរិតក្នុងទីលានយោធា និងលួចឆ្លងដែនដោយខុសច្បាប់
07/26/2026 02:07 PM
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
07/26/2026 01:07 PM
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
07/26/2026 01:07 PM
សមត្ថកិច្ចកម្ពុជាបណ្ដេញជនជាតិចិន ១៥៨នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងបទល្មើសផ្សេងៗ
07/26/2026 12:07 PM
កម្ពុជាចូលរួមសន្និសីទជាន់ខ្ពស់នៃឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍
07/26/2026 12:07 PM
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
07/26/2026 12:07 PM