លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក

ព័ត៌មានអន្តរជាតិ

[UPDATE] ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា ឡើងដល់៤.៥៦១ នាក់

2026/07/14 11:20:47 pm        58
ប្រធានសភា វ៉េណេស៊ុយអេឡា លោក Jorge Rodriguez បាននិយាយកាលពីថ្ងៃចន្ទសប្ដាហ៍នេះថាចំនួនអ្នកស្លាប់ពីគ្រោះមហន្តរាយរញ្ជួយដី ២លើក ក្នុងប្រទេសនេះ បានកើនឡើងដល់៤.៥៦១នាក់ និង១៦.៧៤០ នាក់ បានរងរបួស។ លោក Rodriguez បានបង្ហោះលើបណ្ដាញសង្គមរបស់លលោកថា ជំរំស្នាក់នៅបណ្ដោះអាសន្នចំនួន១០៧ កន្លែង ត្រូវបានបង្កើតឡើង និងមនុស្ស២០.២៣១នាក់ កំពុងស្នាក់នៅ ។ លោកក៏បាននិយាយផងដែរថា មនុស្ស១៧.៩០៧នាក់ នៅតែគ្មានផ្ទះសម្បែង ស្របពេលអគារចំនួន៨៥៦ ខ្នង ត្រូវបានបំផ្លាញ។ យោងតាមការធ្វើបច្ចុប្បន្នភាព បុគ្គលិកសរុបចំនួន ៣០.៩៨៩ នាក់ អ្នកស្ម័គ្រចិត្ត ៣០.៦៩២ នាក់ និងក្រុមអ្នកជួយសង្គ្រោះអន្តរជាតិចំនួន២.៤៧១នាក់ ត្រូវបានដាក់ពង្រាយ ក្នុងតំបន់រងផលប៉ះពាល់នានា ។ ចាប់តាំងពីការរញ្ជួយដីកម្រិត៧,២និង៧,៥ រ៉ិចទ័រ កាលពីថ្ងៃពុធ ២៤មិថុនា២០២៦ នេះ មក ប្រទេសវ៉េណេស៊ុយអេឡា បានកត់ត្រារលករញ្ជួយចំនួន ១.២៥៣លើក៕

សំណើរបស់លោក Trump យកថ្លៃសេវានៅច្រកសមុទ្រ Hormuz នឹងធ្វើឲ្យម្ព័ន្ធមិត្តនៅឈូងសមុទ្រស្រងាកចិត្ត

2026/07/14 11:15:39 pm        51
លោក Alex Vatanka សមាជិកជាន់ខ្ពស់នៅវិទ្យាស្ថានមជ្ឈិមបូព៌ា បាននិយាយថា សំណើរបស់លោក Trump ស្តីពីការយកថ្លៃសេវា២០ភាគរយពីនាវាដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ទំនងជាគ្មានមូលដ្ឋាននៅក្នុងច្បាប់អន្តរជាតិទេ ហើយអាចធ្វើឲ្យសម្ព័ន្ធមិត្តអាមេរិកនៅឈូងសមុទ្រមានការខកចិត្ត។លោក Vatanka បានប្រាប់សារព័ត៌មាន Al Jazeera ថា «លោកប្រធានាធិបតី Trump ចូលចិត្តប្រើប្រាស់សេចក្តីថ្លែងការណ៍ធ្វើឲ្យភ្ញាក់ផ្អើល។ ខ្ញុំមិនដឹងថាមានការគិតគូរម៉ត់ចត់ប៉ុណ្ណាបានធ្វើឡើងនៅក្នុងក្រុមរបស់លោកនោះទេ ជុំវិញការយកថ្លៃសេវា២០ភាគរយនេះ»។«ខ្ញុំប្រាកដថា មតិមួយចំនួនរបស់លោកនឹងធ្វើឲ្យមិត្តភក្តិរបស់អាមេរិកមួយចំនួននៅក្នុងតំបន់មានការខកចិត្ត ដែលលោកបាននិយាយថាជាអ្នកមាន ដូច្នេះអាចមានលទ្ធភាពបង់ប្រាក់។ នោះពុំមែនជាកិច្ចព្រមព្រៀងដែលរដ្ឋឈូងសមុទ្របានចុះហត្ថលេខានៅពេលដែលពួកគេមើលឃើញសហរដ្ឋអាមេរិកជាអ្នកផ្តល់សន្តិសុខ នោះទេ»។«ដូច្នេះប្រសិនបើរដ្ឋឈូងសមុទ្រគិតថាកំពុងត្រូវបានគេកេងប្រវ័ញ្ចក្នុងស្ថានភាពនេះ នោះប្រហែលជាវាក៏នឹងមានផលប៉ះពាល់ដល់របៀបដែលលោកប្រធានាធិបតី Trump សម្រេចចិត្តបន្តគំនិតនេះ»។ លោក Vatanka បាននិយាយបន្ថែមថា សំណើនេះនៅតែជា «គំនិតសម្រាប់ពេលនេះ» ដោយលើកឡើងថា «យើងមិនទាន់បានឮព័ត៌មានជាក់លាក់ទាក់ទងនឹងរបៀបដែលលោកមានបំណងធ្វើរឿងនេះនៅឡើយទេ»។

អ៊ីរ៉ង់បានដឹកជញ្ជូនប្រេងឆៅ ៥៧លានបារ៉ែល ចន្លោះ​ការបិទខ្ទប់​ផ្លូវ​ទឹក​របស់សហរដ្ឋអាមេរិក

2026/07/14 11:12:13 pm        64
អ៊ីរ៉ង់បានដោះស្រាយ​នាំចេញប្រេងឆៅយ៉ាងហោចណាស់ ៥៧លានបារ៉ែល ក្នុងអំឡុងពេលមាន​រយៈពេល​ខ្លី នៅ​ចន្លោះ​ការបិទខ្ទប់​ផ្លូវទឹកដោយ​សហរដ្ឋ​អាមេរិកចំនួន ២លើក ដោយបានបង្ហាញពីអ្វីដែលជាហានិភ័យ សម្រាប់ទីផ្សារប្រេងសកលឥឡូវនេះ ដែលការរឹតបន្តឹង កំពុងត្រូវបានដាក់ឡើងវិញ។កាល​ពី​ថ្ងៃចន្ទ (ទី១៣ ខែកក្កដា ឆ្នាំ២០២៦) លោកប្រធានាធិបតី Donald Trump បាននិយាយថា សហរដ្ឋអាមេរិក នឹងចាប់​ផ្ដើ​ឡើង​វិញ​នូវ​វិធានការបិទផ្លូវនាវាដែលចេញ ឬចូលកំពង់ផែអ៊ីរ៉ង់ ហើយទាមទារសំណង ២០ភាគរយលើទំនិញផ្សេងទៀតទាំងអស់ដែលដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz។ ការបង្ហោះលើបណ្ដាញ​សង្គមរបស់លោកបែប​នេះ​ បានកើតឡើងមិន​ដល់​មួយ​ខែបន្ទាប់ពីមាន​កិច្ចព្រមព្រៀងបណ្តោះអាសន្ន រវាងទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់ ដើម្បីបន្ធូរបន្ថយការរឹតបន្តឹង និងលុប​ទណ្ឌកម្មលើការលក់។ក្នុង​ចន្លោះ​ពេល​នៃ​ការបិទផ្លូវទាំង ២លើក​នេះ​ ទីក្រុងតេអេរ៉ង់អាចដឹកជញ្ជូនយ៉ាងហោចណាស់ ២,២លានបារ៉ែល ក្នុងមួយថ្ងៃ ដែលជាកម្រិតខ្ពស់ខ្លាំង​ណាស់ តាមស្តង់ដារប៉ុន្មានឆ្នាំថ្មី​ៗនេះ​​។ លំហូរជាក់ស្តែង អាចខ្ពស់ជាងនេះ ដោយសារប្រទេសនេះមានកំណត់ត្រា​យូរអង្វែងមក​ហើយ​ ក្នុងការលាក់បាំងការតាម​ដានលំហូរទំនិញ​។ លំហូរទាំងនោះរួមមានការដឹកជញ្ជូនពីកន្លែងនាំចេញរបស់ខ្លួន និង​នាវាដឹកជញ្ជូនធំ​ៗ ដែលត្រូវបានបិទខ្ទប់​ នៅកំពង់ផែអ៊ីរ៉ង់ ក្នុងឈូងសមុទ្រអូម៉ង់។ចំនួន​ប្រេងដ៏ច្រើន​​ដែលត្រូវ​បាន​នាំ​ចេញ​ កំពុង​ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​កាន់​អតិថិជន ហើយ​អាច​ផ្តល់​ឱ្យ​អ៊ីរ៉ង់​នូវការ​ទ្រទ្រង់​​សេដ្ឋកិច្ច និង​បន្ថែម​ការ​ផ្គត់ផ្គង់​កាន់តែ​ទូលំទូលាយ ប្រសិនបើ​ទីក្រុង​តេអេរ៉ង់​អាច​រកបាន​អតិថិ​ជន ​ដែល​មាន​ឆន្ទៈទិញ​ប្រេង​ទាំង​នោះ​៕

លោក Trump៖ អាមេរិកកំពុងវាយប្រហារសមត្ថភាពរបស់អ៊ីរ៉ង់ ទាក់ទងនឹងច្រកសមុទ្រ Hormuz

2026/07/14 11:02:49 pm        47
កាលពីថ្ងៃចន្ទ (ទី១៣ ខែកក្កដា ឆ្នាំ២០២៦) លោកប្រធានាធិបតី Donald Trump បានប្រាប់អ្នកសារព័ត៌មានថា សហរដ្ឋអាមេរិកកំពុងវាយប្រហារសមត្ថភាពរបស់អ៊ីរ៉ង់ ទាក់ទងនឹងច្រកសមុទ្រ Hormuz ក្នុង​ពេលដែល​ប្រតិបត្តិ​ការ​យោធាចាប់​ផ្ដើម​មាន​ឡើង​វិញ​​ រវាងប្រទេសទាំង២។ យោធាសហរដ្ឋអាមេរិកបានឱ្យដឹង​កាលពីថ្ងៃចន្ទថា ខ្លួនកំពុងបើកការវាយប្រហារថ្មី លើ​អ៊ីរ៉ង់ ប៉ុន្តែលោក Trump បានប្រាប់អ្នកសារព័ត៌មាននៅការិយាល័យប្រធានាធិបតី Oval Office នៅ​ថ្ងៃនោះ​ថា លោកមិនទាន់ធ្វើ​ការ​សម្រេចនៅ​ឡើយ​ទេ​ ដែល​ថា ដំណោះស្រាយ​ទទួល​យក​បាន​ជាមួយទីក្រុងតេអេរ៉ង់មិន​អាចឈាន​ដល់​នោះ​។ ហើយ​ជាមួយ​គ្នានេះ លោកក៏បានលើកឡើង​ផងដែរថា វាអាចមានយានដ្រូនរបស់អ៊ីរ៉ង់នៅក្នុងប្រទេសគុយបា ដោយ​មេដឹកនាំ​អាមេរិក​បានបញ្ជាក់​ថា៖ «ប្រសិនបើពួកគេពិត​ជា​មានមែន​ ហើយពួកគេប្រហែលជាមានមែន​ យើងនឹងដោះស្រាយបញ្ហានេះ»។ លោក Trump បាន​បន្ថែមថា៖ «យើងនឹងមិន​ឱ្យ​បញ្ហា​នេះកាន់តែ​ធ្ងន់​ធ្ងរឡើយ​។ យើងនឹងមិនបណ្ដោយ​ឱ្យរឿងនោះកើតឡើងទេ ដូច្នេះ វាអាចទៅរួចដែលពួកគេកំពុងស្តុក​ទុកខ្លះ។ យើងកំពុងស៊ើបអង្កេតវាឥឡូវនេះ»៕

វិមានក្រឹមឡាំងរិះគន់​កិច្ចប្រជុំកំពូលគាំទ្រ​អ៊ុយក្រែន ដោយ​ចាត់ទុក​ជា «សម្ព័ន្ធភាពស្រេក​ឃ្លាន​សង្គ្រាម»

2026/07/14 11:00:09 pm        54
វិមានក្រឹមឡាំង នៅថ្ងៃចន្ទ (ទី១៣ ខែកក្កដា ឆ្នាំ២០២៦) បានរិះគន់​កិច្ចប្រជុំកំពូលទីក្រុងប៉ារីស ដែលជា​ការ​ជួប​ជុំ​របស់ប្រធានាធិប​អ៊ុយក្រែន ​លោក Volodymyr Zelensky និងសម្ព័ន្ធមិត្តសំខាន់ៗ ដែលមាន​ឈ្មោះ​ថា សម្ព័ន្ធឆន្ទៈរួ​ម​​ ដោយទី​ក្រុង​មូស្គូ​លើក​ឡើង​ថា​ ​មេដឹកនាំទាំង​នោះ​ «មិនចង់បានសន្តិភាព» ឡើយ​ ខណៈដែល​បញ្ជាក់​ថា នឹងតាមដាន «យ៉ាងដិតដល់»។ ដោយចោទប្រកាន់ក្រុមនេះចង់ «បន្តសង្គ្រាម» អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov និយាយថា៖ «នេះគឺជាសម្ព័ន្ធស្រេក​ឃ្លាន​សង្គ្រាម»។ ហើយលោក​បាន​បន្ថែមថា៖ «ទាំងនេះគឺជាប្រទេសដែលកំពុងធ្វើសកម្មភាពអរិភាពប្រឆាំងនឹងរុស្ស៊ី ដូច្នេះយើងនឹងតាមដានយ៉ាងដិតដល់»។ គួរ​បញ្ជាក់​ថា អ៊ុយក្រែន និងប្រទេសចំនួន ៩ផ្សេងទៀត បានប្រកាសកាល​ពី​ថ្ងៃចន្ទថា ពួកគេកំពុងបង្កើតសម្ព័ន្ធភាព ដើម្បីការពារអឺរ៉ុបពីមីស៊ីលបាលីស្ទិក​ ដោយប្រើប្រាស់បទពិសោធន៍របស់ទីក្រុងគីវ ក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ី អស់រយៈពេលជាង ៤ឆ្នាំ។ ការប្រកាសនេះបានកើតឡើង ខណៈដែលប្រធានាធិបតីបារាំង លោក Emmanuel Macron បានទទួលស្វាគមន៍មេដឹកនាំនៃសម្ព័ន្ធនេះ​ ដើម្បីពិភាក្សា អំពីការពង្រឹងការគាំទ្រផ្នែកយោធា សម្រាប់អ៊ុយក្រែន ជាពិសេស វិស័យការពារដែនអាកាស៕

ក្រសួងការពារជាតិ៖ កងកម្លាំងរុស្ស៊ីវាយប្រហារទីតាំងយោធានៅទីក្រុងគីវ និងតំបន់ Odessa

2026/07/14 10:57:12 pm        75
កងកម្លាំងរុស្ស៊ីបានធ្វើការវាយប្រហារជាក្រុមពេញមួយយប់ ដោយបានបំផ្លាញទីតាំងឧស្សាហកម្មយោធានៅទីក្រុងគីវ និងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ នៅកំពង់ផែ Yuzhny ក្នុងតំបន់ Odessa ដែលប្រើសម្រាប់ផ្ទុក និងរក្សាទុកប្រេងឥន្ធនៈ និងប្រេងរំអិលសម្រាប់យោធាអ៊ុយក្រែន។ នេះបើយោងតាមក្រសួងការពារជាតិរុស្ស៊ី។ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា៖«ពេញមួយយប់ថ្ងៃចន្ទ កងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានធ្វើការវាយប្រហារជាក្រុមដោយប្រើអាវុធបាញ់ចេញពីអាកាស និងពីដីរយៈចម្ងាយឆ្ងាយ ដែលមានភាពជាក់លាក់កម្រិតខ្ពស់ និងយានដ្រូន។ ការវាយប្រហារទាំងនោះ បានត្រូវចំទីតាំងឧស្សាហកម្មយោធា នៅទីក្រុង គីវ ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍ និងផលិតមីស៊ីល និងយានដ្រូនប្រភេទផ្សេងៗ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ នៅកំពង់ផែ Yuzhny ក្នុងតំបន់ Odessa ដែលប្រើសម្រាប់ស្តុក និងរក្សាទុកប្រេងឥន្ធនៈ និងប្រេងរំអិលសម្រាប់យោធាអ៊ុយក្រែន»៕

ប្រធានាធិបតីស៊ែរប៊ី៖ អឺរ៉ុបប្រឈមនឹងការលំបាកដោយសារជម្លោះនៅអ៊ុយក្រែន មជ្ឈិមបូព៌ា និងកង្វះខាតឧស្ម័ន

2026/07/14 10:53:32 pm        58
ប្រធានាធិបតីស៊ែរប៊ី លោក Aleksandar Vucic បានប្រាប់អ្នកសារព័ត៌មានស៊ែរប៊ី នៅទីក្រុងប៉ារីសថា អឺរ៉ុបកំពុងប្រឈមនឹងការលំបាកផ្នែកសេដ្ឋកិច្ច ដោយសារតែទុនបម្រុងឧស្ម័នទាប និងជម្លោះដែលកំពុងបន្តនៅអ៊ុយក្រែន និងជុំវិញច្រកសមុទ្រហ័រមូស។ លោកបាននិយាយថា៖«តើយើងធ្វើដូចម្តេចដើម្បីជំរុញកំណើនសេដ្ឋកិច្ច ដោយសារទ្វីបអឺរ៉ុបទាំងមូលកំពុងប្រឈមនឹងស្ថានភាពលំបាកខ្លាំង។ ទុនបម្រុងឧស្ម័នរបស់យើង មិនដែលទាបបែបនេះទេ។ ក្នុងពេលជាមួយគ្នានេះ សូមក្រឡេកមើលភាពវឹកវរជុំវិញច្រកសមុទ្រហ័រមូស អ៊ីរ៉ង់ សហរដ្ឋអាមេរិក ក៏ដូចជាជម្លោះរុស្ស៊ី-អ៊ុយក្រែន ដែលកំពុងប្រែក្លាយទៅជាសង្គ្រាមកាន់តែខ្លាំងឡើងលើធនធានថាមពល និងការផ្គត់ផ្គង់ទៅកាន់ទីផ្សារផ្សេងៗ។ ដូច្នេះ មានបញ្ហា និងការលំបាករាប់មិនអស់ដែលយើងទាំងអស់គ្នា កំពុងជួបប្រទះ ហើយខ្ញុំមិនដឹងថា យើងនឹងរកផ្លូវចេញដោយរបៀបណាទេ»។ លោក Vucic កំពុងធ្វើទស្សនកិច្ចទីក្រុងប៉ារីសតាមការអញ្ជើញរបស់មេដឹកនាំបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ( Emmanuel Macron)។ លោកបានចូលរួមពិធីជប់លៀងនៅវិមាន Elysee ជាមួយមេដឹកនាំមកពីសហភាពអឺរ៉ុប (EU)ណាតូ និងអ្វីដែលហៅថា សម្ព័ន្ធភាពនៃឆន្ទៈ ហើយនឹងចូលរួមក្បួនដង្ហែ ដែលប្រារព្ធទិវាជាតិបារាំង នៅថ្ងៃទី ១៤ ខែកក្កដានេះ៕ 

ប្រធានាធិបតីទួរគី៖ ជម្លោះអ៊ុយក្រែនគួរតែត្រូវបានដោះស្រាយតាមរយៈការសន្ទនា និងការទូត

2026/07/14 10:51:01 pm        77
ប្រធានាធិបតីទួរគី លោក រ៉េសិប តាយីប អឺដូហ្កាន់ (Recep Tayyip Erdogan) បាននិយាយថា កិច្ចប្រជុំកំពូលណាតូចុងក្រោយបង្អស់ ដែលបានធ្វើឡើងនៅទីក្រុងអង់ការ៉ា នៅថ្ងៃទី៧-៨ ខែកក្កដា បានផ្តល់ ឱកាសឲ្យប្រទេសរបស់លោកបង្ហាញជំហររបស់ខ្លួនយ៉ាងច្បាស់លាស់អំពីប្រធានបទអន្តរជាតិសំខាន់ៗ រួមទាំងជម្លោះអ៊ុយក្រែនផងដែរ។ លោក អឺដូហ្កាន់ បានថ្លែងបន្ទាប់ពីសម័យប្រជុំរដ្ឋាភិបាលរបស់លោកថា៖«កិច្ចប្រជុំកំពូលនេះបានក្លាយជាវេទិកាសម្រាប់ប្រទេសទួរគី ដើម្បីបង្ហាញជំហររបស់ខ្លួនយ៉ាងច្បាស់លាស់។ យើងបានលើកឡើងយ៉ាងម៉ឺងម៉ាត់អំពីប្រធានបទនៃការវាយប្រហារយ៉ាងអមនុស្សធម៌លើបងប្អូនប្រុសស្រីរបស់យើងនៅតំបន់ហ្កាហ្សា និងលីបង់។ យើងបានបញ្ជាក់ជាថ្មីថា ជម្លោះរុស្ស៊ី-អ៊ុយក្រែន គួរតែត្រូវបានដោះស្រាយតាមរយៈការសន្ទនា និងការទូត»។ លោកបានបន្តថា កិច្ចប្រជុំកំពូលនេះ បានផ្តល់ឱកាសសម្រាប់ទំនាក់ទំនងការទូតដ៏ខ្លាំងក្លា និងកិច្ចប្រជុំទ្វេភាគីជាមួយមេដឹកនាំនៃរដ្ឋជាសមាជិកនៃសម្ព័ន្ធមិត្ត និងភ្ញៀវជាន់ខ្ពស់ផ្សេងទៀតដែលត្រូវបានអញ្ជើញទៅកាន់ទីក្រុងអង់ការ៉ា។ លោកបាននិយាយថា៖«ដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទៅកាន់ប្រទេសទួរគី សមនឹងទទួលបានការលើកឡើងជាពិសេស។ ទស្សនកិច្ចនេះ បានកើតឡើង បន្ទាប់ពីការផ្អាករយៈពេល ១៧ឆ្នាំ ហើយវាពិតជាមានសារៈសំខាន់ខ្លាំងណាស់»។ «យើងនឹងបន្តសហការជាមួយលោកប្រធានាធិបតី ត្រាំ ដើម្បីពង្រឹងទំនាក់ទំនងរវាងទួរគី និងសហរដ្ឋអាមេរិក និងសម្រេចបាននូវគោលដៅទំហំពាណិជ្ជកម្មចំនួន ១០០ ពាន់លានដុល្លារអាមេរិក ព្រមទាំងនាំមកនូវសន្តិភាព និងស្ថិរភាពដល់តំបន់របស់យើង»៕

លោក TRUMP៖ សហរដ្ឋ​អាមេរិកចង់គ្រប់គ្រងច្រកសមុទ្រហ័រមូសនិងទទួលបាន ២០%នៃថ្លៃដឹកជញ្ជូនទំនិញ

2026/07/14 10:39:50 pm        50
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា សហរដ្ឋអាមេរិកចង់គ្រប់គ្រងច្រកសមុទ្រហ័រមូស និងទទួលបាន ២០​% នៃថ្លៃដឹកជញ្ជូនទំនិញទាំងអស់ដែលដឹកជញ្ជូនឆ្លងកាត់ច្រកនេះ​ ដើម្បីធានាបាននូវការធ្វើដំណើរដោយសុវត្ថិភាព។ លោក​បានសរសេរនៅលើវេទិកាប្រព័​ន្ធផ្សព្វផ្សាយសង្គម​​​ Truth Social របស់លោកថា៖ «ប្រទេសដទៃទាំងអស់នឹងអាចប្រើប្រាស់ច្រកសមុទ្រនេះដោយសេរី និងស្មើភាព។ ចាប់ពីពេលនេះតទៅ សហរដ្ឋអាមេ  រិក នឹងត្រូវបានគេដឹងថា ជា «អ្នកការពារច្រកសមុទ្រហ័រមូស»។ ទោះជាយ៉ាងណា ក្នុងនាមជាអ្នកបំពេញតួនាទីនេះ ហើយដើម្បីធានាភាពយុត្តិធម៌ សហរដ្ឋអាមេរិកនឹងទទួលបានការទូទាត់សំណង ក្នុងអត្រា ២០% លើទំនិញទាំងអស់ដែលឆ្លងកាត់ច្រកសមុទ្រនេះ ដើម្បីរ៉ាប់រងរាល់ការចំណាយទាំងអស់ដែលចាំបាច់សម្រាប់ការផ្តល់សុវត្ថិភាព និងសន្តិសុខនៅក្នុងតំបន់ដែល​មានភាពតានតឹង និងងាយមានគ្រោះ​ថ្នាក់​របស់ពិភពលោក។ ដំណើរការ និងការរៀបចំយន្តការអនុវត្ត នឹងចាប់ផ្តើមភ្លាមៗ»។ ប្រហែល ២៥% នៃប្រេងសកលលោក និងឧស្ម័នធម្មជាតិរាវប្រហែល ២០​% ត្រូវបានដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រហ័រមូស៕

អគ្គលេខាធិការ LAS ៖ ការវាយប្រហាររបស់អ៊ីរ៉ង់លើប្រទេសអារ៉ាប់រំលោភលើច្បាប់អន្តរជាតិ

2026/07/14 10:36:29 pm        86
លោក Nabil Fahmy អគ្គលេខាធិការថ្មីនៃសម្ព័ន្ធរដ្ឋអារ៉ាប់ (LAS) បាននិយាយថា ការវាយប្រហាររបស់អ៊ីរ៉ង់លើរដ្ឋអារ៉ាប់នៃឈូងសមុទ្រពែក្ស គឺជា«ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ»។ លោក Fahmi បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានលើកដំបូងរបស់លោកក្នុងនាមជាអគ្គលេខាធិការ LAS ដែលលោកបានចូលកាន់តំណែងនៅថ្ងៃទី ០១ ខែកក្កដា ថា៖«ការឈ្លានពានជាបន្តបន្ទាប់របស់អ៊ីរ៉ង់ប្រឆាំងនឹងប្រទេសអារ៉ាប់ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ»។ ការលើកឡើងរបស់លោកត្រូវបានដកស្រង់ដោយទូរទស្សន៍អេហ្ស៊ីប Al-Qahera Al-Ikhbariya។ មន្ត្រីរូបនេះ បានបន្ថែមថា៖«ការរំលោភបំពានលើអធិបតេយ្យភាពរបស់រដ្ឋអារ៉ាប់ណាមួយ តម្រូវឲ្យមានជំហររួបរួម និងរឹងមាំពីសមាជិកសម្ព័ន្ធមិត្តទាំងអស់»។ លោកក៏បានចង្អុលបង្ហាញផងដែរថា ក្នុងនាមជាអគ្គលេខាធិការ លោកមានគម្រោងកែទម្រង់រចនាសម្ព័ន្ធរបស់អង្គការនេះ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។ នាពេលថ្មីៗនេះ កងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) ដែលជាកម្លាំងយោធាសម្រាំងរបស់អ៊ីរ៉ង់ បានបើកការវាយប្រហារលើមូលដ្ឋានយោធាអាមេរិកនៅប្រទេសបារ៉ែន កូវ៉ែត អូម៉ង់ និងហ្ស៊កដានី៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
07/26/2026 02:07 PM
មន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុង​ពន្លឿន​ជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាសបញ្ចូលជាសមាជិកថ្មីជិត ៣០០០នាក់នៅខណ្ឌព្រែកព្នៅ
07/26/2026 02:07 PM
បណ្ដេញជនជាតិថៃ ៣៩នាក់ ចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសចូលដោយទុច្ចរិតក្នុងទីលានយោធា និងលួចឆ្លងដែនដោយខុសច្បាប់
07/26/2026 02:07 PM
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
07/26/2026 01:07 PM
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
07/26/2026 01:07 PM
សមត្ថកិច្ចកម្ពុជាបណ្ដេញជនជាតិចិន ១៥៨នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងបទល្មើសផ្សេងៗ
07/26/2026 12:07 PM
កម្ពុជាចូលរួមសន្និសីទជាន់ខ្ពស់នៃឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍
07/26/2026 12:07 PM
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
07/26/2026 12:07 PM