លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក

ព័ត៌មានអន្តរជាតិ

ប្រធានសភាលីបង់៖ ប្រជាជនមូស្លីមភាគច្រើន និងពាក់កណ្តាលនៃគ្រិស្តសាសនិកប្រឆាំងនឹងកិច្ចព្រមព្រៀងក្របខណ្ឌ

2026/07/14 10:32:28 pm        108
សារព័ត៌មាន al-Akhbar បានចុះផ្សាយកាលពីថ្ងៃចន្ទថា ដើម្បីឆ្លើយតបទៅនឹងសំណួរដែលបានលើកឡើងដោយអ្នកសម្របសម្រួលក្នុងស្រុក និងអន្តរជាតិ ប្រធានសភាលីបង់ លោក Nabih Berri និងក្រុមហេសបូឡា បានបញ្ជាក់ជាថ្មីនូវការបដិសេធរបស់ពួកគេចំពោះកិច្ចព្រមព្រៀងក្របខណ្ឌជាមួយអ៊ីស្រាអែល ដោយសង្កត់ធ្ងន់ថា ពួកគេនឹងមិនចូលរួមជាមួយបទប្បញ្ញត្តិទាំងអស់របស់ខ្លួននោះទេ។ លោក Berri និងក្រុមហេសបូឡាបានបន្ថែមថា៖«ទីបញ្ជាការកងទ័ពបានដឹងអំពីជំហរនេះ ហើយយល់ថាការអនុវត្តសកម្មភាពយោធាណាមួយនៅលើដីដោយកម្លាំង នឹងមានការលំបាកខ្លាំងណាស់»។ លោក Berri បាននិយាយថា៖«កិច្ចព្រមព្រៀងក្របខណ្ឌឥឡូវនេះ គឺជារឿងអតីតកាល ដោយសារតែបានបាត់បង់ការគាំទ្រដ៏សំខាន់ស្ទើរតែទាំងស្រុង នៅក្នុងឆាកនយោបាយក្នុងស្រុក។ លោក Berri បានអះអាងថា៖«ប្រជាជនមូស្លីមភាគច្រើនប្រឆាំងនឹងកិច្ចព្រមព្រៀងនេះ ខណៈពេលដែលវាទទួលបានការគាំទ្រពីគ្រិស្តសាសនិកមិនលើសពីពាក់កណ្តាល»។ លោក Berri ក៏បានប្រាប់មេដឹកនាំសហគមន៍ជនជាតិភាគតិចដ្រូស ( Druze) លោក Walid Jumblat ថា៖«បណ្តាញទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅតែបើកចំហ ទោះបីជាមានភាពតានតឹងក៏ដោយ» ហើយថា «បញ្ហាលីបង់នឹងក្លាយជាប្រធានបទដាច់ដោយឡែកនៅក្នុងរបៀបវារៈម្តងទៀត»។ នេះបើយោងតាមរបាយការណ៍របស់កាសែត al-Akhbar៕

អតីតឯកអគ្គរដ្ឋទូតអាមេរិក៖ NATO ប្រឈមនឹងវិបត្តិដ៏អាក្រក់បំផុតរបស់ខ្លួន ចាប់តាំងពីសង្គ្រាមលោកលើកទី២

2026/07/14 10:29:36 pm        54
លោក Ivo Daalder អតីតតំណាងអចិន្ត្រៃយ៍អាមេរិកប្រចាំអង្គការណាតូ (២០០៩-២០១៣) បាននិយាយថា ការខ្វែងគំនិតគ្នាជាបន្តបន្ទាប់រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំអឺរ៉ុប គឺជាវិបត្តិដ៏អាក្រក់បំផុតសម្រាប់ណាតូ ចាប់តាំងពីសង្គ្រាមលោកលើកទី ២។ ដោយធ្វើអត្ថាធិប្បាយអំពីស្ថានភាពនេះ ទៅកាន់សារព័ត៌មាន Bloomberg លោកបាននិយាយថា៖«ខ្ញុំជឿថា សម្ព័ន្ធយោធានេះ បច្ចុប្បន្នកំពុងស្ថិតក្នុងវិបត្តិដ៏ធំបំផុតដែលខ្លួនមិនធ្លាប់ជួបប្រទះក្នុងប្រវត្តិសាស្ត្រ ៧៧ ឆ្នាំ របស់ខ្លួន»។ លោក Daalder បានបន្ថែមថា ជនជាតិអឺរ៉ុប«លែងមើលឃើញសហរដ្ឋអាមេរិកជាដៃគូដែលអាចទុកចិត្តបានទៀតហើយ»។យោងតាមរបាយការណ៍របស់កាសែត Bloomberg កិច្ចប្រជុំនៅទីក្រុងអង់ការ៉ា បានពង្រឹងទស្សនៈថា មិនថាជនជាតិអឺរ៉ុបធ្វើអ្វីក៏ដោយ ពួកគេនឹងមិនអាចបំពេញតាមការរំពឹងទុករបស់លោក ត្រាំ បានទេ ហើយអរិភាពឥតឈប់ឈររបស់លោក អាចបំផ្លាញភាពជឿជាក់របស់សម្ព័ន្ធយោធានេះ។កិច្ចប្រជុំកំពូលណាតូចុងក្រោយបំផុត ត្រូវបានធ្វើឡើង នៅទីក្រុងអង់ការ៉ា ប្រទេសទួរគី។ វាត្រូវបានធ្វើឡើងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ០៧ ដល់ថ្ងៃទី ០៨ ខែកក្កដា។ នៅថ្ងៃចុងក្រោយ ក្នុងអំឡុងពេលជួបជាមួយអគ្គលេខាធិការណាតូ លោក Mark Rutte នៅខាងក្រៅកិច្ចប្រជុំកំពូលនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា សម្ព័ន្ធយោធានេះធ្វើឲ្យលោកខកចិត្ត។ តាមទស្សនៈរបស់លោក ត្រាំ ហេតុផលចម្បងមួយសម្រាប់រឿងនេះ គឺចំនួនទឹកប្រាក់ដ៏ច្រើនលើសលប់ដែលសហរដ្ឋអាមេរិកចំណាយលើសន្តិសុខរបស់សម្ព័ន្ធយោធារបស់ខ្លួន។ ក្នុងពេលជាមួយគ្នានោះ បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានរ៉យទ័រ ដែលបានដកស្រង់ប្រភពព័ត៌មាននោះ អ្នកដឹកនាំសហរដ្ឋអាមេរិករូបនេះ បានធានាដល់ថ្នាក់ដឹកនាំអឺរ៉ុបនៅក្នុងកិច្ចប្រជុំបិទទ្វារមួយថា លោកមានបំណងរក្សាឲ្យសហរដ្ឋអាមេរិកបន្តស្ថិតនៅក្នុងអង្គការណាតូ៕

អាហ្វ្រិកខាងត្បូងបាននិរទេស ឬបញ្ជូនជនអន្តោប្រវេសន៍ជាង ៥៣.០០០នាក់ ត្រឡប់ទៅប្រទេសកំណើតវិញ

2026/07/14 09:55:21 pm        72
ប្រទេសអាហ្វ្រិកខាងត្បូង បាននិរទេស ឬបញ្ជូនជនអន្តោប្រវេសន៍អាហ្វ្រិកជាង ៥៣.០០០ នាក់ ត្រឡប់ទៅប្រទេសរបស់ពួកគេវិញ ក្នុងរយៈពេលមួយខែ នៅក្នុងការបង្ក្រាបរបស់អាជ្ញាធរ ដែលបានកើតឡើងស្របពេលជាមួយនឹងការតវ៉ាជាបន្តបន្ទាប់ដែលជួនកាលមានអំពើហិង្សាប្រឆាំងនឹងជនអន្តោប្រវេសន៍ខុសច្បាប់។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាហ្វ្រិកខាងត្បូង លោកស្រី Mmamoloko Kubayi បាននិយាយកាលពីថ្ងៃអាទិត្យថា ជនអន្តោប្រវេសន៍ជាង ៨០ ភាគរយដែលត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសវិញ គឺមកពីប្រទេសម៉ាឡាវី។ មន្ត្រីមិនបានផ្តល់ព័ត៌មានលម្អិតអំពីចំនួនមនុស្សដែលត្រូវបាននិរទេស និងចំនួនមនុស្សដែលបានទទួលយកការផ្តល់ជូននៃការធ្វើមាតុភូមិនិវត្តន៍ដោយស្ម័គ្រចិត្តនោះទេ។ ប្រទេសអាហ្វ្រិកជាច្រើនបានផ្តល់យន្តហោះ និងរថយន្តក្រុង ដើម្បីដឹកពលរដ្ឋរបស់ពួកគេត្រឡប់ទៅប្រទេសវិញ ក្នុងអំឡុងពេលមានការកើនឡើងនូវអារម្មណ៍ប្រឆាំងនឹងជនអន្តោប្រវេសន៍ នៅអាហ្វ្រិកខាងត្បូង ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដែលបានបង្កឲ្យមានការវាយប្រហារមួយចំនួនប្រឆាំងនឹងជនបរទេស និងបានធ្វើឲ្យផ្នែកខ្លះនៃប្រទេសនេះ មានការភ័យខ្លាច។ នគរបាលបាននិយាយថា ពួកគេបានចាប់ខ្លួនមនុស្ស ៣៥០នាក់ ទាក់ទងនឹងអំពើហិង្សាសាធារណៈ ការបំភិតបំភ័យ និងការត្រួតពិនិត្យអន្តោប្រវេសន៍ដែលគ្មានការអនុញ្ញាត ជានិន្នាការមួយដែលក្រុមជនស៊ីវិលអាហ្វ្រិកខាងត្បូងព្យាយាមបង្ខំជនអន្តោប្រវេសន៍ឲ្យបង្ហាញឯកសារ ដើម្បីបញ្ជាក់ថា ពួកគេស្ថិតនៅក្នុងប្រទេសនេះដោយស្របច្បាប់៕ 

ក្រុមហ៊ួទីអះអាងពីការវាយប្រហារដោយមីស៊ីលនិងដ្រូនទៅលើអាកាសយានដ្ឋានអារ៉ាប៊ីសាអ៊ូឌីតថា ជាការសងសឹក

2026/07/14 09:51:51 pm        70
ក្រុមហ៊ួទីនៅប្រទេសយេម៉ែន បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានវាយប្រហារដោយមីស៊ីលបាលីស្ទីក និងយានដ្រូនទៅលើអាកាសយានដ្ឋានអន្តរជាតិអាបា Abha របស់អារ៉ាប៊ីសាអ៊ូឌីត ដោយនិយាយថា ប្រតិបត្តិការនេះ គឺជាការសងសឹកចំពោះអ្វីដែលខ្លួនពិពណ៌នាថា ជាការវាយប្រហារតាមអាកាសរបស់អារ៉ាប៊ីសាអ៊ូឌីតលើអាកាសយានដ្ឋានអន្តរជាតិ Sanaa នាព្រឹកថ្ងៃចន្ទ។លោក Yahya Sarea អ្នកនាំពាក្យយោធាហ៊ួទី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ដែលចាក់ផ្សាយដោយទូរទស្សន៍ Al-Masirah គ្រប់គ្រងដោយក្រុមហ៊ួទីថា ប្រតិបត្តិការនេះ បានកំណត់គោលដៅទៅលើអាកាសយានដ្ឋាន Abha នៅភាគនិរតីនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីតជាមួយនឹងមីស៊ីលបាលីស្ទីក និងយានដ្រូនជាច្រើនគ្រឿង»។លោក Sarea បាននិយាយថា៖«ប្រតិបត្តិការនេះសម្រេចបាននូវគោលបំណងរបស់ខ្លួនដោយជោគជ័យ» ដោយមិនបានផ្តល់ព័ត៌មានលម្អិតអំពីការស្លាប់ និងរបួស ឬការខូចខាត ដែលអាចកើតមានទេ។អ្នកនាំពាក្យរូបនេះបានព្រមានក្រុមហ៊ុនអាកាសចរណ៍កុំឲ្យប្រើប្រាស់ដែនអាកាសអារ៉ាប៊ីសាអ៊ូឌីត រហូតដល់ការរឹតបន្តឹងលើជើងហោះហើរទៅ និងមកពីអាកាសយានដ្ឋានអន្តរជាតិ Sanaa អាត្រូវបានដក ចេញ។លោកក៏បាននិយាយផងដែរថា អារ៉ាប៊ីសាអ៊ូឌីត នឹងទទួលខុសត្រូវចំពោះផលវិបាកណាមួយនៃការកើនឡើងភាពតានតឹងថ្មីៗនេះនេះ ហើយបានសន្យាថា កងកម្លាំងហ៊ួទីនឹងចាត់វិធានការបន្ថែមទៀត ដើម្បីបញ្ឈប់អ្វីដែលក្រុមនេះពិពណ៌នាថា ជាការបិទអាកាសយានដ្ឋាន Sanaa៕

ប្រធានសម្ព័ន្ធអារ៉ាប់និយាយថា អធិបតេយ្យភាពរបស់រដ្ឋអារ៉ាប់ គឺជា «ខ្សែបន្ទាត់ក្រហម»

2026/07/14 09:47:33 pm        50
អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ លោក Nabil Fahmy បាននិយាយនៅក្នុងទីក្រុងគែរកាលពីថ្ងៃចន្ទថា អធិបតេយ្យភាពរបស់រដ្ឋអារ៉ាប់ គឺជា«ខ្សែបន្ទាត់ក្រហម» ដែលមិនអាចត្រូវរំលោភបំពានបានឡើយ។ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានលើកដំបូងរបស់លោក ចាប់តាំងពីចូលកាន់តំណែងនៅថ្ងៃទី 0១ ខែ កក្កដា លោក Fahmy បាននិយាយថា សន្តិសុខជាតិរបស់ពិភពអារ៉ាប់ គឺជាការទទួលខុសត្រូវរួមគ្នា ដែលតម្រូវឲ្យមានជំហរឯកភាពគ្នា។លោកបានលើកឡើងថា៖«ការឈ្លានពានណាមួយដែលកំណត់គោលដៅទៅលើសន្តិសុខរបស់រដ្ឋអារ៉ាប់ណាមួយ គឺជាការឈ្លានពានប្រឆាំងនឹងសន្តិសុខរបស់ពិភពអារ៉ាប់ទាំងមូល»។ ចំពោះភាពតានតឹងក្នុងតំបន់ លោក Fahmy បាននិយាយថា វិបត្តិនៅក្នុងប្រទេសស៊ូដង់ ស៊ីរី យេម៉ែន លីប៊ី និងសូម៉ាលី អាចដោះស្រាយបានតែតាមរយៈការសន្ទនា និងការទូតប៉ុណ្ណោះ។ លោកបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់សម្ព័ន្ធអារ៉ាប់ ក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារសន្តិសុខ និងស្ថិរភាព នៅក្នុងប្រទេសទាំងនេះ ដោយផ្តោតលើការរក្សាបូរណភាពទឹកដីរបស់ពួកគេ បញ្ចប់អរិភាព ពង្រីកជំនួយមនុស្សធម៌ និងធានាការវិលត្រឡប់ដោយសុវត្ថិភាព និងថ្លៃថ្នូររបស់ប្រជាជនដែលត្រូវបានផ្លាស់ទីលំនៅ និងជនភៀសខ្លួន។ លោក Fahmy បានបញ្ជាក់ថា បុព្វហេតុប៉ាឡេស្ទីន នៅតែជាអាទិភាពចម្បងរបស់សម្ព័ន្ធអារ៉ាប់ ដោយសន្យាថា នឹងបន្តការពារសិទ្ធិស្របច្បាប់របស់ប្រជាជនប៉ាឡេស្ទីន ធ្វើការដើម្បីបញ្ចប់ការកាន់កាប់ និងចាប់ជនល្មើសនៃ«ឧក្រិដ្ឋកម្មប្រឆាំងនឹងជនស៊ីវិល ឲ្យទទួលខុសត្រូវ»៕

[UPDATED] ចំនួនអ្នកស្លាប់ដោយសារអគ្គិភ័យឆេះក្លឹបកម្សាន្តរាត្រីនៅក្នុងទីក្រុងបាងកក កើនឡើងដល់ ៣០នាក់

2026/07/14 09:20:54 pm        66
អាជ្ញាធរថៃកំពុងស៊ើបអង្កេតថាតើការធ្វេសប្រហែសជាអ្វីដែលនាំឲ្យមានអគ្គិភ័យឆេះដ៏សាហាវនៅក្លឹបកម្សាន្តរាត្រីមួយ ក្នុងទីក្រុងបាងកក កាលពីយប់ថ្ងៃអាទិត្យឬអត់ ខណៈដែលជនរងគ្រោះបានរាយការណ៍ថា ទ្វារត្រូវបានចាក់សោជាប់ និងកង្វះផ្លាកសញ្ញាកំណត់ច្រកចេញសង្គ្រោះបន្ទាន់។នគរបាលបាននិយាយថា ការប្រើប្រាស់សម្ភារៈងាយឆេះសម្រាប់តុបតែង អាចបានរួមចំណែកធ្វើឲ្យអគ្គិភ័យរាលដាលយ៉ាងឆាប់រហ័ស ខណៈដែលភ្លើងបានចាប់ផ្តើមឆេះពីឆាកនៅក្បែរនោះ។ឧត្តមសេនីយ៍នគរបាល លោក Kittiratt Phanphet បាននិយាយកាលពីថ្ងៃចន្ទថា អគ្គិភ័យនេះបង្ហាញពីកង្វះការប្រុងប្រយ័ត្ន និងមិនអើពើនឹងសុវត្ថិភាពរបស់អតិថិជនទាលតែសោះ»។ អគ្គិភ័យនេះបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៣០នាក់ ស្លាប់ និងរាប់សិបនាក់ទៀតរងរបួស។ ក្រុមសង្គ្រោះបឋមបានរកឃើញជនរងគ្រោះជាច្រើន នៅក្នុងបន្ទប់ទឹក នៅខាងចុង នៃក្លឹបកម្សាន្តរាត្រីនោះ ជាកន្លែងដែលក្រុមអ្នកជំនាញជឿថា ពួកគេបានព្យាយាមរត់គេចខ្លួន ប៉ុន្តែមិនអាចធ្វើបានចេញរួច៕ 

សិស្សនិងគ្រូបង្រៀននីហ្សេរីយ៉ាដែលត្រូវបានជួយសង្គ្រោះ បានត្រឡប់ទៅលំនៅឋានវិញបន្ទាប់ពីត្រូវបានចាប់ជំរិត

2026/07/14 07:33:07 pm        56
សិស្សសាលាចំនួន៣៩នាក់ និងគ្រូបង្រៀនចំនួន៥នាក់ ដែលត្រូវបានដោះលែងបន្ទាប់ពីត្រូវបានចាប់ពង្រត់រយៈពេលជិតពីរខែដោយក្រុមខ្មាន់កាំភ្លើងនៅភាគនិរតីប្រទេសនីហ្សេរីយ៉ា បានចាកចេញពីរដ្ឋធានីនៃរដ្ឋ Oyo កាលពីថ្ងៃចន្ទ ទី១៣ ខែកក្កដា ដោយធ្វើដំណើរត្រឡប់ទៅស្រុក Oriire របស់ពួកគេវិញ ដើម្បីជួបជុំជាមួយក្រុមគ្រួសារដែលកំពុងរង់ចាំរបស់ពួកគេ។ សិស្ស និងគ្រូបង្រៀនត្រូវបានជួយសង្គ្រោះកាលពីថ្ងៃសុក្រ ទី១០ ខែកក្កដា ដោយកងកម្លាំងសន្តិសុខ បន្ទាប់ពីត្រូវបានចាប់ពង្រត់កាលពីថ្ងៃទី១៥ ខែឧសភា នៅពេលដែលជនប្រដាប់អាវុធបានដាក់គោលដៅនៅសាលារៀនជាច្រើនកន្លែងនៅក្នុងស្រុក Oriire នៃរដ្ឋ Oyo។ គ្រូបង្រៀនម្នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលជាប់ឃុំឃាំង នេះបើយោងតាមមន្ត្រីរដ្ឋ។ វីដេអូកាលពីថ្ងៃចន្ទ បានបង្ហាញកុមារដែលត្រូវបានជួយសង្គ្រោះ រួមជាមួយនាយកសាលា និងគ្រូបង្រៀនរបស់ពួកគេ កំពុងដើរទៅកាន់រថយន្តក្រុងដែលកំពុងរង់ចាំ ក្រោមការយាមការពារយ៉ាងតឹងរ៉ឹង។ មន្ត្រីយោធាប្រដាប់ដោយកាំភ្លើងវែងបានផ្តល់សន្តិសុខ ខណៈហ្វូងមនុស្សបានសាទរមុនពេលរថយន្តក្រុងចេញដំណើរដឹកអ្នកដែលត្រូវបានដោះលែង។ លោកប្រធានាធិបតី លោក Bola Tinubu បាននិយាយថា រដ្ឋាភិបាលរបស់លោក «នឹងទទួលបានយុត្តិធម៌សម្រាប់កុមារទាំងនេះ គ្រូបង្រៀនរបស់ពួកគេ និងក្រុមគ្រួសាររបស់គ្រូបង្រៀនដែលត្រូវបានសម្លាប់» នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យប្រធានាធិបតី។ ការចាប់ជំរិតមនុស្សជាច្រើនករណីបានក្លាយជាបញ្ហាប្រឈមសន្តិសុខដ៏សំខាន់មួយនៅក្នុងប្រទេសនីហ្សេរីយ៉ាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយក្រុមឧក្រិដ្ឋជនកំណត់គោលដៅលើសិស្ស និងសហគមន៍ជនបទដើម្បីទាមទារប្រាក់លោះ។

អឺរ៉ុប៖ កញ្ចប់មូលនិធិស្តារឡើងវិញតំបន់ហ្កាហ្សា១ពាន់លានដុល្លារ ជាជំហានដំបូងឆ្ពោះទៅរកមូលនិធិ៧០ពាន់លានដុល្លារដែលត្រូវការ

2026/07/14 07:29:48 pm        61
គណៈកម្មការអឺរ៉ុប និងប្រទេសជាងដប់ បានចាប់ផ្តើមគំនិតផ្តួចផ្តើមមួយកាលពីថ្ងៃចន្ទ ទី១៣ ខែកក្កដា ដើម្បីផ្តល់ជំនួយចំនួន ៨៨៣,៦លានអឺរ៉ូ (១ពាន់លានដុល្លារ) ក្នុងគម្រោងជំនួយដើម្បីជួយតំបន់ហ្កាហ្សាឱ្យស្តារឡើងវិញពីសង្គ្រាម។ នៅក្នុងពិធីមួយនៅទីក្រុងព្រុចសែល អាជ្ញាធរប៉ាឡេស្ទីន លោក Mohammad Mustafa បានមើលឃើញស្នងការអឺរ៉ុបទទួលបន្ទុកតំបន់សមុទ្រមេឌីទែរ៉ាណេ លោកស្រី Dubravka Suica និងអ្នកតំណាងប្រទេសម្ចាស់ជំនួយជាច្រើន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ គណៈកម្មការបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «គំនិតផ្តួចផ្តើមក្រុមតំបន់ហ្កាហ្សា» នឹងគាំទ្រគម្រោងដូចជាការស្តារទឹក និងអនាម័យឡើងវិញ ការយកចេញកម្ទេចកម្ទី និងការបង្កើតប្រព័ន្ធសុខាភិបាលឡើងវិញ។ សេចក្តីថ្លែងការណ៍និយាយថា ប្រទេសអេស្ប៉ាញ ដាណឺម៉ាក ចក្រភពអង់គ្លេស អាល្លឺម៉ង់ ន័រវែស ហ្វាំងឡង់ អ៊ីតាលី ហូឡង់ បារាំង ជប៉ុន ស្វីស ស៊ុយអែត និងបែលហ្ស៊ិក ធនាគារពិភពលោក និងធនាគារវិនិយោគអឺរ៉ុប កំពុងចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ រួមជាមួយគណៈកម្មការខ្លួនឯង។ ប្រទេសអូស្ត្រាលី និងកាណាដា ក៏ត្រូវបានគេរំពឹងថានឹងចូលរួមផងដែរ។តំបន់ហ្កាហ្សា ជាតំបន់ហ៊ុមព័ទ្ធឆ្នេរដ៏តូចមួយ នៅតែស្ថិតក្នុងការបំផ្លិចបំផ្លាញជាង២ឆ្នាំកន្លះ បន្ទាប់ពីជម្លោះត្រូវបានបង្កឡើងដោយការវាយប្រហារកាលពីខែតុលា ឆ្នាំ២០២៣ លើអ៊ីស្រាអែលដោយក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន។ អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថាការចំណាយលើការងារកសាងឡើងវិញនៅក្នុងតំបន់ហ្កាហ្សានឹងមានចំនួនប្រហែល៧០ពាន់លានដុល្លារ។ការទម្លាក់គ្រាប់បែកតាមផ្លូវអាកាស និងតាមដីគោកដ៏បង្ហូរឈាមរបស់អ៊ីស្រាអែលទៅលើតំបន់ហ្កាហ្សាបានធ្វើឱ្យប្រជាជនជិត២លាននាក់ភៀសខ្លួន ដែលពួកគេភាគច្រើននៅពេលនេះរស់នៅក្នុងតង់ ឬអគារដែលត្រូវបានបំផ្លាញនៅក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមហាម៉ាស។

សហភាពអឺរ៉ុប កំពុងថ្លឹងថ្លែងពីការកំណត់បណ្តាញផ្សព្វផ្សាយសង្គមសម្រាប់កុមារ

2026/07/14 07:14:22 pm        57
លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប បានបង្ហាញផែនការមួយដើម្បីដាក់ចេញនូវការរឹតបន្តឹងបណ្តាញផ្សព្វផ្សាយសង្គមសមស្របតាមអាយុរបស់កុមារ។ កាលពីថ្ងៃចន្ទ លោកស្រី von der Leyen បានទទួលរបាយការណ៍ប្រឹក្សាយោបល់របស់អ្នកជំនាញទាក់ទងនឹងការប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គមរបស់កុមារ។ ដោយលើកឡើងពីហានិភ័យសុខភាព និងសុខុមាលភាពរបស់អនីតិជនក្នុងការអភិវឌ្ឍរបស់ពួកគេ ដោយរបាយការណ៍បានស្នើឡើងនូវការរឹតបន្តឹងមួយចំនួន។ សម្រាប់កុមារដែលមានអាយុចន្លោះពី៣ឆ្នាំទៅ១២ឆ្នាំ របាយការណ៍បានណែនាំតែដំណើរការប្រើប្រព័ន្ធផ្សព្វផ្សាយសមស្របតាមអាយុដែលត្រូវកំណត់ពេលវេលា ដោយមានការពិនិត្យពីឪពុកម្តាយ ឬក្នុងបរិបទអប់រំ។ របាយការណ៍ ក៏បានណែនាំផងដែរថា ក្មេងជំទង់ដែលមានអាយុចន្លោះពី ១៣ឆ្នាំ ទៅ១៨ ឆ្នាំអាចចូលប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយនិងសេវាកម្មដែលមានសុវត្ថិភាពប្រើប្រាស់មុខងារ ដូចជាការកំណត់ចំពោះការអូសមើលកម្មវិធី។ ប្រធានគណៈកម្មការបានប្រាប់អ្នកសារព័ត៌មានថា «ពិភពលោកមួយដែលយើងបន្តអនុញ្ញាតឱ្យបច្ចេកវិទ្យាធំៗដំណើរការសម្រាប់កូនៗរបស់យើងដោយគ្មានការរឹតត្បិត នឹងធ្វើឱ្យមនុស្សជំនាន់ក្រោយជួបគ្រោះថ្នាក់ផ្លូវចិត្ត ការញៀន និងទុក្ខលំបាកកាន់តែច្រើន»។ លោកស្រីបាននិយាយថា ក្រុមរបស់លោកស្រីនឹងពិនិត្យមើលរបាយការណ៍នេះ និងបង្ហាញសំណើមួយបន្ទាប់ពីរដូវក្តៅ។ ចំណាត់ការនេះធ្វើឡើងនៅពេលដែលប្រទេសនានាពិចារណា ឬដាក់ចេញនូវការរឹតបន្តឹង ជាគំរូ ប្រទេសអូស្ត្រាលី ក្នុងការហាមឃាត់បណ្តាញផ្សព្វផ្សាយសង្គមសម្រាប់កុមារអាយុក្រោម១៦ ឆ្នាំ។

អារ៉ាប់រួម ប្តេជ្ញាការពារទ្រព្យសម្បត្តិបន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ទៅលើនាវាដឹកប្រេង

2026/07/14 06:59:54 pm        63
មានសេចក្តីថ្លែងការណ៍មួយពីក្រសួងការពារជាតិប្រទេសអារ៉ាប់រួម ដែលផ្តល់ព័ត៌មានលម្អិតមួយចំនួនអំពីការវាយប្រហារលើនាវាដឹកប្រេង ដោយនិយាយថា អ៊ីរ៉ង់បានប្រើប្រាស់មីស៊ីលស៊ីបគោលដៅពីរគ្រាប់ដើម្បីវាយប្រហារនាវា។ នាវាដឹកប្រេងពីរគ្រឿង Mombasa និងនាវា Bahia បានឆេះដោយសារតែការវាយប្រហារទាំងនោះ ហើយសមាជិកនាវិកឥណ្ឌាម្នាក់នៅលើនាវា Mombasa បានស្លាប់ និងប្រាំបីនាក់ផ្សេងទៀតបានរងរបួស ដោយ៦នាក់បានរងរបួសធ្ងន់។ អ្នករងរបួសរួមមានជនជាតិឥណ្ឌាបួននាក់ និងជនជាតិអ៊ុយក្រែនពីរនាក់។ ក្រសួងការពារជាតិបានពិពណ៌នាវាថាជាការវាយប្រហារដ៏មហន្តរាយ និងជាការរំលោភលើច្បាប់អន្តរជាតិ ដោយនិយាយថា ប្រទេសអារ៉ាប់រួមមានសិទ្ធិការពារទ្រព្យសម្បត្តិរបស់ខ្លួន ហើយគោលដៅគឺត្រូវចាត់វិធានការចាំបាច់ដើម្បីទប់ទល់នឹងសកម្មភាពពីភាគីអ៊ីរ៉ង់។ យើងដឹងថានៅប្រទេសបារ៉ែន ស៊ីរ៉ែនប្រកាសអាសន្នបានរោទិ៍ឡើង ប៉ុន្តែយើងពុំមានព័ត៌មានលម្អិតអំពីអ្វីដែលបានកើតឡើងនៅទីនោះ ឬថាតើមានផលប៉ះពាល់ ឬការវាយប្រហារយ៉ាងណានោះទេ។ ទាំងនេះគឺជាសញ្ញានៃការរីកធំជម្លោះមួយផ្សេងទៀត ហើយជារឿងធម្មតាដែលយើងមើលឃើញ គឺសកម្មភាពធម្មតារបស់អ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិកលើទឹកដីអ៊ីរ៉ង់។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
07/26/2026 02:07 PM
មន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុង​ពន្លឿន​ជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាសបញ្ចូលជាសមាជិកថ្មីជិត ៣០០០នាក់នៅខណ្ឌព្រែកព្នៅ
07/26/2026 02:07 PM
បណ្ដេញជនជាតិថៃ ៣៩នាក់ ចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសចូលដោយទុច្ចរិតក្នុងទីលានយោធា និងលួចឆ្លងដែនដោយខុសច្បាប់
07/26/2026 02:07 PM
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
07/26/2026 01:07 PM
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
07/26/2026 01:07 PM
សមត្ថកិច្ចកម្ពុជាបណ្ដេញជនជាតិចិន ១៥៨នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងបទល្មើសផ្សេងៗ
07/26/2026 12:07 PM
កម្ពុជាចូលរួមសន្និសីទជាន់ខ្ពស់នៃឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍
07/26/2026 12:07 PM
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
07/26/2026 12:07 PM