លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក

ព័ត៌មានអន្តរជាតិ

អឺរ៉ុប និងចក្រភពអង់គ្លេស ដាក់ទណ្ឌកម្មរួមគ្នាលើរុស្ស៊ី ជុំវិញការវាយប្រហារតាមអ៊ីនធឺណិត

2026/07/14 06:42:05 pm        68
សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស បានកំណត់គោលដៅលើរុស្ស៊ីកាលពីថ្ងៃចន្ទ ទី១៣ ខែកក្កដា ដោយការដាក់ទណ្ឌកម្មត្រូវបានសម្របសម្រួលជុំវិញការវាយប្រហារតាមអ៊ីនធឺណិតនៅអឺរ៉ុប ដោយចោទប្រកាន់ទីភ្នាក់ងារចារកម្ម FSB របស់ទីក្រុងមូស្គូពីបទពាក់ព័ន្ធទៅនឹងការវាយប្រហារឌីជីថល។ ចំណាត់ការនេះធ្វើឡើងខណៈមន្ត្រីលោកខាងលិចព្រមានថារុស្ស៊ី បានបង្កើនយុទ្ធនាការ «កូនកាត់» របស់ខ្លួនដើម្បីធ្វើឱ្យអឺរ៉ុបអស្ថិរភាពក្នុងរយៈពេលបួនឆ្នាំនៃសង្គ្រាមនៅអ៊ុយក្រែន។ ទីក្រុងព្រុចសែល បាននិយាយថាខ្លួនកំពុងដាក់ទណ្ឌកម្មលើមនុស្ស៩នាក់ និងអង្គភាពចំនួន៤ ខណៈ ទីក្រុងឡុងដ៍បាននិយាយថាបានបន្ថែមឈ្មោះចំនួន២៤នាក់ទៅក្នុងបញ្ជីខ្មៅរបស់ខ្លួន។ រដ្ឋាភិបាលអង់គ្លេសបាននិយាយថាទណ្ឌកម្ម ជាកញ្ចប់សន្តិសុខតាមអ៊ីនធឺណិតរួមគ្នាលើកដំបូងជាមួយសហភាពអឺរ៉ុប «កំណត់គោលដៅលើការប៉ុនប៉ងឥតឈប់ឈរ និងធ្វេសប្រហែសរបស់រដ្ឋរុស្ស៊ីក្នុងការបង្កើតភាពវឹកវរ និងការបែកបាក់នៅទូទាំងអឺរ៉ុប»។ ក្នុងចំណោមអ្នកដែលជាគោលដៅក្នុងការបង្កកទ្រព្យសម្បត្តិ និងហាមឃាត់ទិដ្ឋាការគឺជាមន្ត្រីទីភ្នាក់ងារចារកម្មយោធា GRU របស់រុស្ស៊ី និង «ឧក្រិដ្ឋជនតាមអ៊ីនធឺណិត» ដែលត្រូវបានចោទប្រកាន់ថាធ្វើការរួមគ្នាជាមួយរដ្ឋរុស្ស៊ី។ បន្ថែមលើនេះ សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស ក៏បាននិយាយផងដែរថា ការប៉ុនប៉ងវាយប្រហារតាមអ៊ីនធឺណិតថ្មីៗនេះបានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងប្រទេសប៉ូឡូញ រួមទាំងបណ្តាញអគ្គិសនី គឺជាការកំណត់គោលដៅចុងក្រោយធ្វើឡើងដោយមជ្ឈមណ្ឌលចារកម្ម Centre 16 របស់ទីភ្នាក់ងារ FSB។ ក្រសួងការបរទេសអង់គ្លេសបាននិយាយថា ការវាយប្រហារដោយធ្វេសប្រហេសបានបរាជ័យ ប៉ុន្តែបណ្តាលឱ្យពលរដ្ឋ៥សែននាក់បាត់បង់អគ្គិសនីនៅក្នុងរដូវរងាខ្លាំង។ វាគឺជាគំរូមួយទៀតនៃការប៉ុនប៉ងមិនទទួលខុសត្រូវរបស់រដ្ឋរុស្ស៊ីក្នុងការបង្កើតភាពវឹកវរនៅទូទាំងទ្វីបអឺរ៉ុប។

អឺរ៉ុប និងចក្រភពអង់គ្លេស ដាក់ទណ្ឌកម្មរួមគ្នាលើរុស្ស៊ី ជុំវិញការវាយប្រហារតាមអ៊ីនធឺណិត

2026/07/14 06:38:20 pm        47
សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស បានកំណត់គោលដៅលើរុស្ស៊ីកាលពីថ្ងៃចន្ទ ទី១៣ ខែកក្កដា ដោយការដាក់ទណ្ឌកម្មត្រូវបានសម្របសម្រួលជុំវិញការវាយប្រហារតាមអ៊ីនធឺណិតនៅអឺរ៉ុប ដោយចោទប្រកាន់ទីភ្នាក់ងារចារកម្ម FSB របស់ទីក្រុងមូស្គូពីបទពាក់ព័ន្ធទៅនឹងការវាយប្រហារឌីជីថល។ ចំណាត់ការនេះធ្វើឡើងខណៈមន្ត្រីលោកខាងលិចព្រមានថារុស្ស៊ី បានបង្កើនយុទ្ធនាការ «កូនកាត់» របស់ខ្លួនដើម្បីធ្វើឱ្យអឺរ៉ុបអស្ថិរភាពក្នុងរយៈពេលបួនឆ្នាំនៃសង្គ្រាមនៅអ៊ុយក្រែន។ ទីក្រុងព្រុចសែល បាននិយាយថាខ្លួនកំពុងដាក់ទណ្ឌកម្មលើមនុស្ស៩នាក់ និងអង្គភាពចំនួន៤ ខណៈ ទីក្រុងឡុងដ៍បាននិយាយថាបានបន្ថែមឈ្មោះចំនួន២៤នាក់ទៅក្នុងបញ្ជីខ្មៅរបស់ខ្លួន។ រដ្ឋាភិបាលអង់គ្លេសបាននិយាយថាទណ្ឌកម្ម ជាកញ្ចប់សន្តិសុខតាមអ៊ីនធឺណិតរួមគ្នាលើកដំបូងជាមួយសហភាពអឺរ៉ុប «កំណត់គោលដៅលើការប៉ុនប៉ងឥតឈប់ឈរ និងធ្វេសប្រហែសរបស់រដ្ឋរុស្ស៊ីក្នុងការបង្កើតភាពវឹកវរ និងការបែកបាក់នៅទូទាំងអឺរ៉ុប»។ ក្នុងចំណោមអ្នកដែលជាគោលដៅក្នុងការបង្កកទ្រព្យសម្បត្តិ និងហាមឃាត់ទិដ្ឋាការគឺជាមន្ត្រីទីភ្នាក់ងារចារកម្មយោធា GRU របស់រុស្ស៊ី និង «ឧក្រិដ្ឋជនតាមអ៊ីនធឺណិត» ដែលត្រូវបានចោទប្រកាន់ថាធ្វើការរួមគ្នាជាមួយរដ្ឋរុស្ស៊ី។ បន្ថែមលើនេះ សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស ក៏បាននិយាយផងដែរថា ការប៉ុនប៉ងវាយប្រហារតាមអ៊ីនធឺណិតថ្មីៗនេះបានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងប្រទេសប៉ូឡូញ រួមទាំងបណ្តាញអគ្គិសនី គឺជាការកំណត់គោលដៅចុងក្រោយធ្វើឡើងដោយមជ្ឈមណ្ឌលចារកម្ម Centre 16 របស់ទីភ្នាក់ងារ FSB។ ក្រសួងការបរទេសអង់គ្លេសបាននិយាយថា ការវាយប្រហារដោយធ្វេសប្រហេសបានបរាជ័យ ប៉ុន្តែបណ្តាលឱ្យពលរដ្ឋ៥សែននាក់បាត់បង់អគ្គិសនីនៅក្នុងរដូវរងាខ្លាំង។ វាគឺជាគំរូមួយទៀតនៃការប៉ុនប៉ងមិនទទួលខុសត្រូវរបស់រដ្ឋរុស្ស៊ីក្នុងការបង្កើតភាពវឹកវរនៅទូទាំងទ្វីបអឺរ៉ុប។

ព្រឹទ្ធសភាបានវិលត្រឡប់មកទីក្រុងវ៉ាស៊ីនតោនវិញក្រោយការស្លាប់លោក Lindsey Graham ជាមួយរបៀបវារៈមិនច្បាស់លាស់

2026/07/14 06:30:17 pm        77
បណ្ដាសមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋបានវិលត្រឡប់ទៅទីក្រុងវ៉ាស៊ីនតោនវិញកាលពីថ្ងៃចន្ទ១៣កក្កដាសប្ដាហ៍នេះ ជាមួយនឹងរបៀបវារៈមិនច្បាស់លាស់ បន្ទាប់ពីការស្លាប់ភ្លាមៗរបស់សមាជិកព្រឹទ្ធសភាសាធារណរដ្ឋដ៏ល្បីល្បាញលោក Lindsey Graham ជាប្រធានគណៈកម្មាធិការ និងជាតួអង្គសំខាន់ដែលបានបម្រើការជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ប្រធានាធិបតី Donald Trump។ យោងតាមសេចក្តីថ្លែងការណ៍មួយពីការិយាល័យរបស់លោកកាលពីថ្ងៃអាទិត្យលោក Graham វ័យ៧១ ឆ្នាំ បានទទួលមរណភាពកាលពីល្ងាចថ្ងៃសៅរ៍១១កក្កដា ប៉ុន្មានម៉ោងក្រោយវិលត្រឡប់ពីអ៊ុយក្រែនវិញ បន្ទាប់ពីមានការដាច់រហែកក្នុងសរសៃឈាមក្រហមរបស់លោក ។ដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលនេះបានកើតឡើង ខណៈសមាជិកព្រឹទ្ធសភាបក្សសាធារណរដ្ឋដ៏លេចធ្លោរម្នាក់ទៀត គឺអតីតមេដឹកនាំគណបក្សសាធារណរដ្ឋលោក Mitch McConnell ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យអស់រយៈពេលជិតមួយខែ។លោក McConnell បានបំបែកភាពស្ងៀមស្ងាត់រយៈពេលមួយសប្តាហ៍អំពីសុខភាពរបស់លោកនៅថ្ងៃអាទិត្យ ដោយនិយាយថារូបលោកកំពុងជាសះស្បើយ បន្ទាប់ពីមានជំងឺរលាកសួត និងដួលសន្លប់នៅក្នុងផ្ទះរបស់លោក។ អវត្តមានជាបន្តបន្ទាប់របស់លោក McConnell មកពីគណបក្សសាធារណរដ្ឋ និងការស្លាប់ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់សមាជិកព្រឹទ្ធសភារដ្ឋ South Carolina បានធ្វើឱ្យមានភាពរង្គោះរង្គើក្នុងជួរសមាជិកសាធារណរដ្ឋដែលមានការខ្វែងគំនិតស្រាប់ជាមួយលោក Trump និងជាប់គាំងលើអាទិភាពជាច្រើន ខណៈពួកគេត្រឡប់ពីការសម្រាកពីរសប្តាហ៍។ ហើយចំនួនសមាជិកសាធារណរដ្ឋដែលថយចុះនៅក្នុងព្រឹទ្ធសភាមានសំឡេង ៥៣ ទល់ ៤៧ ប្រាកដជានឹងបន្ថែមភាពច្របូកច្របល់ដល់អ្វីដែលត្រូវគេរំពឹងថានឹងមានភាពវឹកវរ និងលំបាក ប៉ុន្មានខែមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកា។ ទោះមានអំណាចរឹងមាំនៅក្នុងទីក្រុងវ៉ាស៊ីនតោនក៏ដោយ ក៏ក្រុមសាធារណរដ្ឋមិនអាចជំរុញច្បាប់ភាគច្រើនរបស់ពួកគេទៅមុខបានទេ ដោយសារតែព្រឹទ្ធសភា សភា និងសេតវិមាន មានការខ្វែងគំនិតគ្នាលើអាទិភាពនីតិបញ្ញត្តិ ហើយដូចដែលលោក Trump បានរិះគន់ក្រុមសាធារណរដ្ឋនៅព្រឹទ្ធសភា ជាពិសេសចំពោះការមិនអនុម័តច្បាប់របស់លោកដើម្បីទាមទារភស្តុតាងសញ្ជាតិសម្រាប់អ្នកបោះឆ្នោត។ លោក Graham ដែលជាមិត្តជិតស្និទ្ធបំផុតម្នាក់របស់លោកTrump ក្នុងព្រឹទ្ធសភា ជារឿយៗបានបម្រើការជាអន្តរការីដ៏សំខាន់៕

មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ចុះអប់រំសុខភាពបង្ការជំងឺគ្រុនឈាម និងដាក់អាល់ប៊ែត​ បាញ់ថ្នាំសម្លាប់មូស

2026/07/14 05:42:22 pm        117
មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរ បណ្តាញអ្នកស្ម័គ្រចិត្តភូមិ សង្កាត់ ខណ្ឌ កំពុងបន្តចុះអប់រំសុខភាពស្តីពី៖ វិធានការបង្ការជំងឺគ្រុនឈាម និងដាក់អាល់ប៊ែត ដើម្បីលុបបំបាត់ជម្រកមូសខ្លា និងបាញ់ថ្នាំសម្លាប់មូសខ្លា នៅតាមសហគមន៍ និងសាលារៀន ដើម្បីធានាបាននូវសុវត្ថិភាពខ្ពស់ជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ឯកឧត្តមបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ តាមរយៈBTV ព័ត៌មាន នាថ្ងៃនេះថា៖ មន្រី្តសុខាភិបាល គ្រប់មណ្ឌលសុខភាពទាំង៤៦ និងមនី្ទរពេទ្យបង្អែកទាំង៩ ក្នុងរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ខ្ពស់ លើការចុះយុទ្ធនាការទាំងនៅក្នុងសហគមន៍ និងសាលារៀន ព្រោះទីតាំងទាំងពីរនេះ ជាកន្លែងដែលមានហានិភ័យខ្ពស់ក្នុងការចម្លងជំងឺគ្រុនឈាម។ ជាពិសេសយុទ្ធនាការអន្តរាគមន៍បន្ទាន់នេះ រួមមានសកម្មភាពសំខាន់ៗ គឺវិធានការឆ្លើយតបផ្ទាល់នៅក្នុងសហគមន៍ ការចុះបាញ់ថ្នាំសម្លាប់មូសខ្លា៖ ក្រុមការងារចុះបាញ់ថ្នាំកំចាត់មូសខ្លានៅតាមលំនៅដ្ឋាន ទីសាធារណៈ និងសាលារៀន ដើម្បីកាត់បន្ថយដង់ស៊ីតេមូសវ័យចំណាស់។ ការដាក់ថ្នាំអាលប៊ែត(Abate)៖ មន្ត្រីជំនាញចុះដាក់ថ្នាំអាលប៊ែតក្នុងពាងទឹក អាងទឹក ឬកន្លែងដក់ទឹកនានា តាមផ្ទះប្រជាពលរដ្ឋ ដើម្បីកម្ចាត់ដង្កូវទឹក និងការអប់រំផ្សព្វផ្សាយផ្ទាល់៖ ណែនាំប្រជាពលរដ្ឋឱ្យយល់ដឹងពីប្រភពបង្កាត់ពូជមូសខ្លា និងវិធីសាស្ត្រការពារខ្លួនពីការខាំរបស់មូសផងដែរ។ ឯកឧត្តមបណ្ឌិត ងី មានហេង បានបញ្ជាក់ឡើងវិញថា ៦ខែ ដើមឆ្នាំ២០២៦នេះ ស្ថានភាពនៃករណីជំងឺគ្រុនឈាមក្នុងមូលដ្ឋានរាជធានីភ្នំពេញ មានចំនួន២៤២៧នាក់ ក្នុងនោះកុមារី១១៨៧នាក់ កុមារា១២៤០នាក់។ ចំណែកវិធានការណ៍​ចំពោះ​មុខ​ មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ​មាន​សម្ភារៈ ឱសថ​ និង​ក្រុម​គ្រូពេទ្យ​គ្រប់គ្រាន់​ ដើម្បី​សង្រ្គោះ​ និង​ព្យាបាល​ប្រជាពលរដ្ឋ​ឱ្យបានទាន់ពេល​វេលា​។ បន្ត​យុទ្ធនាការ​ដាក់​ថ្នាំ​អាបែត (យុទ្ធនាការដាក់ថ្នាំអាបេត គឺជាវិធានការគន្លឹះដំបូងគេបង្អស់ដែលក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋានកំពុងអនុវត្តយ៉ាងសស្រាកសស្រាំនៅពាក់កណ្តាលឆ្នាំ២០២៦នេះ ដើម្បីកម្ចាត់ដង្កូវទឹកមូសខ្លា និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺគ្រុនឈាម ដែលកំពុងផ្ទុះឡើងខ្លាំងក្នុងរដូវវស្សា)​ ក្នុងពាងតាម​ផ្ទះ​ និង​បាញ់​ថ្នាំ​កំចាត់​មូស​តាមសហគមន៍​ សាលារៀន​ និង​ផ្សព្វផ្សាយ​ការ​អប់រំ​ សុខភាព​ និង​ពន្យល់​ប្រជាពលរដ្ឋ​ឱ្យ​យល់​ច្បាស់​អំពី​ ការ​ការពារ​ និង​ការ​ទប់ស្កាត់​ជំងឺ​គ្រុនឈាម«ផ្ទះស្អាត​ អនាម័យល្អ​ គ្មានជម្រកមូសខ្លា​ គ្មានជំងឺគ្រុនឈាម»​៕ អត្ថបទ រដ្ឋា  

លោក Trump ជូនដំណឹងជាផ្លូវការទៅកាន់សភាអាមេរិកថា ជម្លោះអ៊ីរ៉ង់ បានបន្តឡើងវិញហើយ

2026/07/14 05:31:38 pm        104
ប្រធានាធិបតីអាមេរិក លោក Donald Trump បានជូនដំណឹងជាផ្លូវការទៅកាន់សភាសហរដ្ឋអាមេរិកថា អរិភាពប្រឆាំងនឹងអ៊ីរ៉ង់បានបន្តឡើងវិញកាលពីថ្ងៃទី ៧ ខែកក្កដា ជាលិខិតមួយដែលរដ្ឋបាលរបស់លោកមើលឃើញថាជាការបើកឱកាសថ្មីរយៈពេល៦០ ថ្ងៃដើម្បីប្រើប្រាស់យោធានៅក្នុងតំបន់ដោយមិនចាំបាច់មានការយល់ព្រមពីសភា។ លោក Trump បាននិយាយនៅក្នុងលិខិតចុះថ្ងៃទី១០ ខែកក្កដា និងបានទទួលដោយសារព័ត៌មាន Reuters កាលពីថ្ងៃចន្ទ ១៣កក្កដាសប្ដាហ៍នេះថា រូបលោកបានដឹកនាំសកម្មភាពយោធានេះស្របតាមការទទួលខុសត្រូវរបស់លោកក្នុងការការពារផលប្រយោជន៍សន្តិសុខជាតិ និងគោលនយោបាយការបរទេសរបស់ពលរដ្ឋអាមេរិក និងសហរដ្ឋអាមេរិកទាំងមូល។ លិខិតនេះគូសបញ្ជាក់ពីសកម្មភាពរបស់លោក Trump រួមទាំងការបញ្ជាឱ្យមានការឈប់បាញ់រយៈពេលពីរសប្តាហ៍នៅថ្ងៃទី ៧ ខែមេសា ដែលត្រូវបានបន្ថែមពេលវេលា និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលរបស់លោកដើម្បីសម្រេចបាននូវដំណោះស្រាយការទូតចំពោះជម្លោះនេះ។ សហរដ្ឋអាមេរិកបានចាប់ផ្តើមវាយប្រហារអ៊ីរ៉ង់នៅថ្ងៃទី ២៨ ខែកុម្ភៈ២០២៦ រួមជាមួយអ៊ីស្រាអែល។ លោក Trump បានពិពណ៌នាអំពីអនុស្សរណៈនៃការយោគយល់គ្នា MoU ដែលលោកបានចុះហត្ថលេខាជាមួយអ៊ីរ៉ង់នៅថ្ងៃទី ១៧ ខែមិថុនា ហើយបាននិយាយថាអ៊ីរ៉ង់បានរំលោភលើ អនុស្សរណៈនៃការយោគយល់គ្នានេះ ដោយវាយប្រហារនាវាពាណិជ្ជកម្មឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជំរុញឱ្យលោកបញ្ជាឱ្យវាយប្រហារឡើងវិញលើសាធារណរដ្ឋអ៊ីស្លាមមួយនេះ៕

សហភាពអឺរ៉ុបបរាជ័យក្នុងការយល់ព្រមលើកញ្ចប់ទណ្ឌកម្មទី ២១ ដែលធ្វើឱ្យប្រាក់ចំណេញប្រេងរបស់រុស្ស៊ីទំនងជាកើនឡើង

2026/07/14 04:56:51 pm        84
រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបបរាជ័យក្នុងការសម្រេចចុងក្រោយលើកញ្ចប់ទណ្ឌកម្មលើកទី ២១ របស់ប្លុកនេះកាលពីថ្ងៃទី ១៣ កក្កដា សប្ដាហ៍នេះ ប៉ុន្តែបើគ្មានកិច្ចព្រមព្រៀងទេ មានហានិភ័យដែលរុស្ស៊ីអាចត្រូវបានរួចផុតពីការគ្រប់គ្រងតម្លៃលើការនាំចេញប្រេងរបស់ខ្លួន ប្រសិនបើកិច្ចព្រមព្រៀងនាទីចុងក្រោយមិនត្រូវបានបង្កើតឡើងក្នុងរយៈពេលពីរថ្ងៃ។កញ្ចប់ទណ្ឌកម្មលើកទី២១រួមមានវិធានការដ៏មហិច្ឆតាថ្មីទាំងមូល ដែលកន្លងទៅ ពុំត្រូវបានពិភាក្សាទេ ដោយសារតែអតីតនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban មានសិទ្ធិវេតូជាអចិន្ត្រៃយ៍ ។ទោះជាយ៉ាងណាក៏ដោយ វិធានការទាំងនោះ ដែលរួមមានការរឹតបន្តឹងលើត្រីរបស់រុស្ស៊ី ការហាមប្រាមការចូលរបស់ទាហានរុស្ស៊ី និងការបង្កកដែនកំណត់តម្លៃប្រេង ដើម្បីកុំឱ្យទីក្រុងមូស្គូទទួលបានអត្ថប្រយោជន៍ពីការកើនឡើងនៃតម្លៃប្រេងថ្មីៗនេះ ត្រូវបានជំទាស់ ជាចម្បងដោយបណ្តាប្រទេសនៅភាគខាងត្បូងនៃសហភាពអឺរ៉ុប។អ្នកការទូតជាន់ខ្ពស់របស់សហភាពអឺរ៉ុប លោកស្រី Kaja Kallas បាននិយាយថា រូបលោកស្រីពុំអាចផ្តល់ការធានាណាមួយដល់អ្នកបានទេ នៅពេលឆ្លើយតបទៅកាន់សារព័ត៌មាន Kyiv Independent នៅក្នុងសន្និសីទសារព័ត៌មានមួយ ពេលត្រូវបានសួរថាតើលោកស្រីអាចផ្តល់ការធានាណាមួយថា ការកំណត់តម្លៃប្រេងនឹងនៅតែមានសុពលភាពបន្ទាប់ពីកាលបរិច្ឆេទផុតកំណត់បច្ចុប្បន្ននៅថ្ងៃទី១៥ ខែកក្កដា ឬអត់។លោកស្រីបានបន្តថា បំណងប្រាថ្នារបស់លោកស្រី គឺថា កញ្ចប់នេះរឹងមាំ ដោយសារតែការវាយប្រហារជាបន្តបន្ទាប់លើជនស៊ីវិល ដែលពិតជាកំណត់គោលដៅតំបន់មានប្រជាជនរស់នៅច្រើនបំផុត របស់អ៊ុយក្រែន ។លោកស្រីថា ប្រសិនបើប្លុកនេះមិនមានកិច្ចព្រមព្រៀងទេ នោះខ្លួននឹងចាប់ផ្តើមធ្វើការលើផែនការ B។ ប៉ុន្តែឥឡូវនេះ ពួកលោកស្រីកំពុងធ្វើការលើផែនការ A សម្រាប់ថ្ងៃពុធ សប្ដាហ៍នេះ ៕

លោក Trump៖ ការបិទផ្លូវអ៊ីរ៉ង់ត្រូវបានដាក់ឡើងវិញ ហើយអាមេរិកនឹងយកថ្លៃ២០% លើទំនិញនៅច្រកសមុទ្រ Hormuz

2026/07/14 04:42:09 pm        81
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទ ទី១៣ ខែកក្កដា ថា សហរដ្ឋអាមេរិកកំពុងដាក់ការបិទផ្លូវដឹកជញ្ជូនអ៊ីរ៉ង់ឡើងវិញនៅឈូងសមុទ្រ ហើយនឹងធានាថាច្រកសមុទ្រ Hormuz នៅតែបើកទូលាយដោយគ្មានការបង់ប្រាក់ បន្ទាប់ពីភាគីទាំងពីរបានវាយប្រហារគ្នាទៅវិញទៅមកដោយមីស៊ីលនិងយានដ្រូនបន្ថែមទៀត។ អរិភាពចុងក្រោយបានកើតឡើងបន្ទាប់ពីការប្រកាសរបស់អ៊ីរ៉ង់កាលពីចុងសប្តាហ៍ថា ខ្លួនបិទច្រកសមុទ្រ ដោយបានធ្វើឱ្យមានមន្ទិលសង្ស័យបន្ថែមទៀតលើលទ្ធភាពនៃកិច្ចព្រមព្រៀងបណ្តោះអាសន្នដើម្បីបញ្ឈប់សង្គ្រាម និងបានធ្វើឱ្យតម្លៃប្រេងកើនឡើងខ្ពស់។ លោក Trump បាននិយាយនៅលើបណ្តាញ Truth Social ថា ច្រកសមុទ្រ Hormuz បើកទូលាយ វានឹងនៅតែបើកចំហ ដោយមានឬគ្មានអ៊ីរ៉ង់។ យើងកំពុងដាក់ការបិទផ្លូវអ៊ីរ៉ង់ជាថ្មី។ «ចាប់ពីពេលនេះទៅ សហរដ្ឋអាមេរិកនឹងត្រូវបានគេដឹងថាជា «អ្នកការពារនៅច្រកសមុទ្រ Hormuz» ប៉ុន្តែការធ្វើដូច្នេះ និងបញ្ហានៃភាពយុត្តិធម៌នឹងត្រូវបានសងវិញក្នុងអត្រា២០ភាគរយលើទំនិញទាំងអស់ដែលបានដឹកជញ្ជូន»។ បញ្ជាការដ្ឋានយោធាចម្រុះជាន់ខ្ពស់របស់អ៊ីរ៉ង់បាននិយាយថា សហរដ្ឋអាមេរិកពុំមានតួនាទីក្នុងការកំណត់អនាគតនៃច្រកសមុទ្រ Hormuz ទេ ហើយនឹងមិនត្រូវបានអនុញ្ញាតឱ្យជ្រៀតជ្រែកនៅច្រកសមុទ្រនេះដែរ។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានសរសេរនៅលើបណ្តាញ X ថា ទីក្រុងតេអេរ៉ង់គឺជាអ្នកការពារនៅច្រកសមុទ្រនេះ ហើយនឹងនៅតែការពារជារៀងរហូត។ ទីភ្នាក់ងារដឹកជញ្ជូនរបស់អង្គការសហប្រជាជាតិ បានច្រានចោលសំណើរបស់លោក Trump ដោយនិយាយថា ខ្លួនប្រឆាំងនឹងថ្លៃសេវាណាមួយសម្រាប់ច្រកសមុទ្រដែលត្រូវបានប្រើប្រាស់ក្នុងការធ្វើនាវាចរណ៍អន្តរជាតិ និងបានសង្កត់ធ្ងន់ថា ពុំមានមូលដ្ឋានច្បាប់សម្រាប់ការដាក់ចេញការបង់ប្រាក់ជាកាតព្វកិច្ចលើការដឹកជញ្ជូនតាមច្រកសមុទ្រនេះទេ។

អ៊ីរ៉ង់ព្រមានអាមេរិកកុំឱ្យ«ជ្រៀតជ្រែក»ក្នុងច្រកសមុទ្រហ័រមូស ខណៈព្រមានមេដឹកនាំក្នុងតំបន់កុំសហការជាមួយសត្រូវ

2026/07/14 04:39:23 pm        67
យោធាអ៊ីរ៉ង់បាននិយាយកាលពីថ្ងៃចន្ទ ១៣កក្កដាសប្ដាហ៍នេះថា ខ្លួននឹងមិនអនុញ្ញាតឱ្យសហរដ្ឋអាមេរិកជ្រៀតជ្រែកក្នុងការគ្រប់គ្រងច្រកសមុទ្រហ័រមូស «ក្នុងកាលៈទេសៈណាក៏ដោយ» ដែលជាការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ទៅកាន់សម្ដីរបស់ប្រធានាធិបតីអាមេរិក Donald Trump ដែលថាទីក្រុងវ៉ាស៊ីនតោននឹង «កាន់កាប់» ផ្លូវទឹកយុទ្ធសាស្ត្រនេះ។ យោងតាមទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ Tasnim អ្នកនាំពាក្យមួយរូបរបស់ទីស្នាក់ការកណ្តាល Khatam al-Anbiya របស់អ៊ីរ៉ង់បាននិយាយថា «បន្ទាប់ពីការព្រមាន ពួកលោកនឹងមិនអនុញ្ញាតឱ្យសហរដ្ឋអាមេរិកជ្រៀតជ្រែកក្នុងការគ្រប់គ្រងច្រកសមុទ្រហ័រមូសទេ» ។ អ្នកនាំពាក្យរូបនេះបាននិយាយថា កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់នឹង «ដោះស្រាយយ៉ាងម៉ឺងម៉ាត់លើការរំខាន ឬអសន្តិសុខណាមួយ» ចំពោះការឆ្លងកាត់នាវាពាណិជ្ជកម្ម និងនាវាដឹកប្រេងដោយយោធាអាមេរិក «នៅខាងក្រៅផ្លូវដែលបានកំណត់របស់អ៊ីរ៉ង់ និងដោយគ្មានការអនុញ្ញាតពីកងកម្លាំងប្រដាប់អាវុធ» ដោយលើកឡើងពីសកម្មភាពថ្មីៗរបស់ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ និងកងកម្លាំងប្រដាប់អាវុធជាភស្តុតាងនៃការដោះស្រាយនោះ។ អ្នកនាំពាក្យរូបនេះបាននិយាយថា ការទទួលខុសត្រូវចំពោះ «ភាពអសន្តិសុខទាំងអស់ និងការពង្រីកសង្គ្រាមនៅក្នុងតំបន់» គឺស្ថិតនៅលើសហរដ្ឋអាមេរិក និងប្រទេសដែលសហការជាមួយអ្វីដែលលោកបានពិពណ៌នាថាជា «កងទ័ពឧក្រិដ្ឋជន» របស់ខ្លួន។ អ្នកនាំពាក្យយោធាអ៊ីរ៉ង់ខាងលើបានព្រមានប្រមុខរដ្ឋក្នុងតំបន់ថា កិច្ចសហប្រតិបត្តិការណាមួយជាមួយយោធាសហរដ្ឋអាមេរិក រួមទាំងការគាំទ្រផ្នែកភស្តុភារ «នឹងត្រូវបានចាត់ទុកថាជាទង្វើសង្គ្រាមប្រឆាំងនឹងអធិបតេយ្យភាព និងសន្តិសុខជាតិរបស់អ៊ីរ៉ង់»៕

ប្រេងឡើងខ្ពស់បំផុតក្នុងរយៈពេលមួយខែមកនេះ ខណៈអាមេរិកនិងអ៊ីរ៉ង់បង្កើនការវាយប្រហារនៅច្រកសមុទ្រ Hormuz

2026/07/14 04:37:06 pm        73
តម្លៃប្រេងបានកើនឡើង ២ ភាគរយនៅថ្ងៃអង្គារ ទី១៤ ខែកក្កដានេះ ដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលបួនសប្តាហ៍កន្លងទៅនេះ ខណៈសហរដ្ឋអាមេរិកបានដាក់ការបិទផ្លូវដោយកងទ័ពជើងទឹករបស់ខ្លួនលើអ៊ីរ៉ង់ជាថ្មី ក្នុងពេលប្រទេសទាំងពីរបានបង្កើនការវាយប្រហារនៅច្រកសមុទ្រ Hormuz ដែលបានបង្កើនភាពមិនប្រាកដប្រជាអំពីលំហូរថាមពល។ ប្រេងឆៅ Brent បានកើនឡើង១,៦៨ដុល្លារអាមេរិក ឬ២ភាគរយ មានតម្លៃដល់៨៤,៩៨ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិកបានកើនឡើង១,៦៥ដុល្លារអាមេរិក ឬ២,១ភាគរយ មានតម្លៃដល់៧៩,៧៩ដុល្លារអាមេរិកក្នុងមួយបារ៉ែល។ តម្លៃប្រេងបច្ចុប្បន្នស្ថិតនៅកម្រិតខ្ពស់បំផុតចាប់តាំងពីប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ដើម្បីបញ្ចប់សង្គ្រាមថ្ងៃទី១៧ ខែមិថុនា។ ក្រសួងការពារជាតិអារ៉ាប់រួមបាននិយាយកាលពីថ្ងៃចន្ទថា នាវាដឹកប្រេងពីរគ្រឿងរបស់ប្រទេសអារ៉ាប់រួមត្រូវបានវាយប្រហារដោយមីស៊ីលស៊ីបគោលដៅពីរគ្រាប់របស់អ៊ីរ៉ង់នៅតាមផ្លូវភាគខាងត្បូងច្រកសមុទ្រ Hormuz ក្នុងដែនទឹកប្រទេសអូម៉ង់ ដោយបានសម្លាប់សមាជិកនាវិកឥណ្ឌាម្នាក់ និងរងរបួសប្រាំបីនាក់ផ្សេងទៀត។ ទន្ទឹមនឹងនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រាប់អ្នកសារព័ត៌មានថា សហរដ្ឋអាមេរិកបានដាក់ឡើងវិញការបិទផ្លូវដឹកជញ្ជូនរបស់អ៊ីរ៉ង់ ហើយលោកចង់ឱ្យសហរដ្ឋអាមេរិកទទួលបានសំណងសម្រាប់ការការពារប្រទេសនានាដែលខ្លួនកំពុងជួយនៅច្រកសមុទ្រ Hormuz។

សេចក្តីថ្លែងការណ៍៖ ប្រទេសចំនួន៩នៅអឺរ៉ុប និងអ៊ុយក្រែនបង្កើតសម្ព័ន្ធភាពប្រឆាំងមីស៊ីលបាលីស្ទីក

2026/07/14 04:08:41 pm        89
ប្រទេសចំនួន៩នៅអឺរ៉ុប និងអ៊ុយក្រែនកាលពីថ្ងៃចន្ទ ១៣ កក្កដា សប្ដាហ៍នេះ បានប្រកាសពីការបង្កើតសម្ព័ន្ធភាពមួយដើម្បីអភិវឌ្ឍសមត្ថភាពប្រឆាំងមីស៊ីលបាលីស្ទីក "ការពារសុទ្ធសាធ" នៅអឺរ៉ុប ដោយលើកឡើងពីការគំរាមកំហែងកាន់តែខ្លាំងឡើងនៃមីស៊ីលបាលីស្ទីក។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានស្ថិតនៅទីក្រុងប៉ារីស ប្រទេសបារាំងកាលពីថ្ងៃចន្ទសម្រាប់កិច្ចប្រជុំសម្ព័ន្ធមិត្តរបស់ទីក្រុងគីវ ដើម្បីបញ្ជាក់ជាថ្មីនូវការគាំទ្រចំពោះប្រទេសនេះ និងបង្កើនសម្ពាធលើរុស្ស៊ីឱ្យបញ្ចប់សង្គ្រាម ដែលឥឡូវនេះចូលដល់ឆ្នាំទីប្រាំរបស់ខ្លួន។ សេចក្តីប្រកាសរួមរបស់ប្រទេសដាណឺម៉ាក បារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ ន័រវែស អេស្ប៉ាញ ស៊ុយអែត អ៊ុយក្រែន និងចក្រភពអង់គ្លេស បាននិយាយថា ពួកគេជឿជាក់ថា ការការពារអឺរ៉ុប តម្រូវឱ្យមានដំណោះស្រាយសកលនៃស្ថាបត្យកម្មការពារមីស៊ីលរួមបញ្ចូលគ្នា ដើម្បីទប់ស្កាត់ និងកម្ចាត់ការគំរាមកំហែងមីស៊ីលនាពេលអនាគត។ សេចក្តីថ្លែងការណ៍នោះបាននិយាយថា ដោយការប្រមូលផ្តុំមូលដ្ឋានឧស្សាហកម្មការពារជាតិរបស់ខ្លួន ការស្រាវជ្រាវរបស់ខ្លួន និងបទពិសោធន៍ប្រតិបត្តិការរបស់ខ្លួន ពួកគេមានគោលបំណងកសាងសមត្ថភាពប្រឆាំងមីស៊ីលបាលីស្ទីករួមគ្នាសម្រាប់អឺរ៉ុប។ សេចក្ដីប្រកាសនោះបានបន្ថែមថា ពួកគេធ្វើបែបនេះមិនមែនប្រឆាំងនឹងមនុស្សណាម្នាក់ទេ ប៉ុន្តែដើម្បីការពារខ្លួនឯង ដោយលើកឡើងពី បទពិសោធន៍ពិសេសរបស់អ៊ុយក្រែន ដែលប្រព័ន្ធការពារដែនអាកាសរបស់ពួកគេបានប្រឈមនឹងការវាយប្រហារដោយមីស៊ីលផ្លោងរបស់រុស្ស៊ីម្តងហើយម្តងទៀតក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។យ៉ាងហោចណាស់មានប្រមុខរដ្ឋចំនួន ២៥ រូប ត្រូវបានគ្រោងនឹងចូលរួមកិច្ចប្រជុំនៅទីក្រុងប៉ារីស ដោយមួយចំនួននឹងស្នាក់នៅសម្រាប់ក្បួនព្យុហយាត្រាយោធាដែលប្រារព្ធទិវាបុណ្យជាតិរបស់ប្រទេសបារាំងនៅថ្ងៃទី ១៤ ខែកក្កដា ដែលឆ្នាំនេះនឹងបញ្ជាក់ពីការគាំទ្រដល់អ៊ុយក្រែន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
07/26/2026 02:07 PM
មន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុង​ពន្លឿន​ជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាសបញ្ចូលជាសមាជិកថ្មីជិត ៣០០០នាក់នៅខណ្ឌព្រែកព្នៅ
07/26/2026 02:07 PM
បណ្ដេញជនជាតិថៃ ៣៩នាក់ ចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសចូលដោយទុច្ចរិតក្នុងទីលានយោធា និងលួចឆ្លងដែនដោយខុសច្បាប់
07/26/2026 02:07 PM
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
07/26/2026 01:07 PM
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
07/26/2026 01:07 PM
សមត្ថកិច្ចកម្ពុជាបណ្ដេញជនជាតិចិន ១៥៨នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងបទល្មើសផ្សេងៗ
07/26/2026 12:07 PM
កម្ពុជាចូលរួមសន្និសីទជាន់ខ្ពស់នៃឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍
07/26/2026 12:07 PM
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
07/26/2026 12:07 PM