លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក

ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុបដាក់ចេញគំនិតផ្តួចផ្តើមជំនួយចំនួន ១ ពាន់លានដុល្លារសម្រាប់តំបន់ហ្កាហ្សា

2026/07/14 01:45:47 am        75
គណៈកម្មការអឺរ៉ុប (EC) បាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនបានដាក់ចេញគំនិតផ្តួចផ្តើមមួយជាមួយដៃគូចំនួន ១៥ ដើម្បីផ្តល់ជំនួយចំនួន ៨៨៣,៦លានអឺរ៉ូ (១ ពាន់លានដុល្លារ) ដល់តំបន់ហ្កាហ្សា។គណៈកម្មការនេះ បាននិយាយថា៖«គំនិតផ្តួចផ្តើមក្រុមហ្កាហ្សា» ដែលបានដាក់ចេញនៅក្នុងកិច្ចប្រជុំក្រុមអ្នកផ្តល់មូលនិធិប៉ាឡេស្ទីននៅទីក្រុងប្រ៊ុចសែល នឹងគាំទ្រដល់គម្រោងស្តារឡើងវិញដំបូងៗ ដែលកំពុងដំណើរការ និងគ្រោងទុកសម្រាប់ប្រជាជននៅតំបន់ហ្កាហ្សា។ EC បាននិយាយថា ប្រទេសអឺរ៉ុបចំនួន ១២ និងប្រទេសជប៉ុន បានចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ រួមជាមួយធនាគារពិភពលោក និងធនាគារវិនិយោគអឺរ៉ុប៕

រដ្ឋអាជ្ញាទួគីយ៉េបញ្ជាឲ្យចាប់ខ្លួនមនុស្សជិត១.000 នាក់ មុនខួប១០ឆ្នាំនៃរដ្ឋប្រហារមិនបានសម្រេច

2026/07/14 01:41:49 am        79
រដ្ឋមន្ត្រីយុត្តិធម៌បាននិយាយនៅថ្ងៃចន្ទនេះថា មួយទសវត្សរ៍បន្ទាប់ពីរដ្ឋប្រហារបរាជ័យនៅប្រទេសទួរគី ក្នុងឆ្នាំ ២០១៦ រដ្ឋអាជ្ញាបានបញ្ជាឲ្យចាប់ខ្លួនជនសង្ស័យជិត ១.000នាក់ ដែលមានទំនាក់ទំនងជាមួយអង្គការមួយ ដែលទីក្រុងអង់ការ៉ាទទួលខុសត្រូវ។ នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៦ ក្រុមយោធាដ៏អាក្រក់មួយ បានធ្វើការប៉ុនប៉ងរយៈពេលខ្លី ដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់លោកប្រធានាធិបតី រ៉េសិប តយីប អឺដូហ្កាន់( Recep Tayyip Erdogan) ដែលបង្កឲ្យមានការប្រយុទ្ធគ្នា បានបណ្តាលឲ្យមនុស្សប្រហែល ២៥០នាក់ ស្លាប់ និង ២.000នាក់ ផ្សេងទៀត រងរបួស។ទីក្រុងអង់ការ៉ាបានបន្ទោសអ្នកផ្សព្វផ្សាយសាសនាមូស្លីមមានមូលដ្ឋាននៅសហរដ្ឋអាមេរិក លោក Fethullah Gulen ដែលជាអតីតសម្ព័ន្ធមិត្តរបស់ លោក អឺដូហ្កាន់បានក្លាយជាគូប្រជែង បានស្លាប់ទៅហើយនោះ ដោយសន្យាថា នឹងលុបបំបាត់អង្គការរបស់លោក ដែលខ្លួនចាត់ទុកថា ជាអង្គការភេរវកម្ម Fetullah ឬ FETO ចេញពីសង្គមទួគី។ទីក្រុងអង់ការ៉ាបានដាក់រដ្ឋក្នុងគ្រាអាសន្នរយៈពេលពីរឆ្នាំ ក្នុងអំឡុងពេលនោះ ដោយខ្លួនបានធ្វើការបោសសម្អាតយ៉ាងទូលំទូលាយនូវកងទ័ព នគរបាល ប្រព័ន្ធផ្សព្វផ្សាយ ប្រព័ន្ធតុលាការ ប្រព័ន្ធអប់រំ និងវិស័យការទូត ដែលបានឃើញមនុស្សរាប់រយរាប់ពាន់នាក់ ត្រូវបានឃុំខ្លួន និងរាប់ម៉ឺននាក់ ត្រូវបានបណ្តេញចេញ ដោយបានធ្វើឲ្យមានផលប៉ះពាល់ជាអចិន្ត្រៃយ៍លើសង្គមទួរគី៕

អតីតមេដឹកនាំកូរ៉េខាងត្បូងលោក Yoon ត្រូវ​ជាប់​ពន្ធនាគារ ២ឆ្នាំ ក្នុង​សំណុំរឿងមូលនិធិនយោបាយ

2026/07/14 01:04:13 am        96
ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍ថា ប្រធានាធិបតីដែលត្រូវបានបណ្តេញចេញពីតំណែងរបស់កូរ៉េខាងត្បូង គឺ​លោក Yoon Suk Yeol ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ នៅ​ថ្ងៃចន្ទ (ទី១៣ ខែកក្កដា ឆ្នាំ២០២៦) នេះ ក្នុងករណីមូលនិធិនយោបាយ។យោងតាមទីភ្នាក់ងារសារព័ត៌មាននេះ បាន​ឱ្យ​ដឹង​ថា តុលាការទីក្រុងសេអ៊ូល បានរកឃើញថា លោក Yoon មានទោសពីបទទទួលយក​សេវាកម្មស្ទង់មតិដោយឥតគិតថ្លៃ ដែលមានតម្លៃ ១៨៩.១០០ដុល្លារ ពី «ឈ្មួញកណ្តាលដ៏មាន​ឥទ្ធិពល​ស្វ័យ​ប្រកាស» គឺ​លោក​​ Myung Tae-kyun រវាងខែមេសា ឆ្នាំ២០២១ និងខែមីនា ឆ្នាំ២០២២។ របាយការណ៍បានបញ្ជាក់​ថា មូលនិធិទាំងនោះត្រូវបានទទួលក្នុងទម្រង់ជាការស្ទង់មតិដោយឥតគិតថ្លៃ។លោក Yoon ត្រូវបានបោះឆ្នោត​ជ្រើសរើសជាប្រធានាធិបតី ក្នុងនាម​ជាបេក្ខជន​របស់​គណបក្សអំណាចប្រជាជន (People Power Party) ប៉ុន្តែត្រូវបានដកចេញពីតំណែងកាលពីឆ្នាំមុន បន្ទាប់ពីបាន​ប៉ុនប៉ងមិន​ជោគ​ជ័យ ក្នុង​ការ​ដាក់ចេញ​ច្បាប់អាជ្ញាសឹក ក្នុងខែធ្នូ ឆ្នាំ២០២៤។លោកត្រូវបានឃុំខ្លួនចាប់តាំងពីខែកក្កដាឆ្នាំមុន ហើយប្រឈមមុខ​នឹងការ​ចោទ​ប្រកាន់យ៉ាងហោចណាស់ ៨ករណី ទាក់ទងនឹងការប៉ុនប៉ងចេញ​ច្បាប់អាជ្ញាសឹកមិន​ជោគ​ជ័យនោះ​​។កាលពីខែមិថុនា ឆ្នាំមុន តុលាការទីក្រុងសេអ៊ូលបានកាត់ទោសលោក Yoon ឱ្យជាប់ពន្ធនាគាររយៈពេល ៣០​ឆ្នាំ បន្ទាប់ពីរកឃើញថា រូប​លោក​មានទោសពីបទរំលោភអំណាច និងជួយគូ​សត្រូវ ដោយបាន​បញ្ជូនយានដ្រូន​ទៅ​រដ្ឋធានីព្យុងយ៉ាងរបស់កូរ៉េខាងជើង ក្នុងឆ្នាំ២០២៤៕

រុស្ស៊ីនិយាយថា កំពង់ផែ Chornomorsk របស់អ៊ុយក្រែន ត្រូវរងការខូចខាតពីការវាយប្រហាររបស់ខ្លួន

2026/07/14 12:59:53 am        103
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនបានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធដែលប្រើប្រាស់សម្រាប់ដឹកជញ្ជូនទំនិញយោធារបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ដោយបានបណ្តាលឲ្យខូចខាតនៅកំពង់ផែ Chornomorsk របស់អ៊ុយក្រែនជិតទីក្រុង Odesa។នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងបាននិយាយថា គោលដៅរួមមានហេដ្ឋារចនាសម្ព័ន្ធកំពង់ផែដែលប្រើសម្រាប់ដឹកជញ្ជូនទំនិញយោធា ស៊ីទែនស្តុកប្រេងឥន្ធនៈ និងឃ្លាំងគ្រាប់រំសេវ។ក្រសួងក៏បានបញ្ជាក់ផងដែរថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារសាឡាងពីរគ្រឿង និងនាវាដឹកកុងតឺន័រមួយគ្រឿង។ក្រុមហ៊ុនកសិកម្មអ៊ុយក្រែន Kernel Holding បាននិយាយនៅថ្ងៃចន្ទថា ខ្លួនបានផ្អាកប្រតិបត្តិការរបស់ខ្លួននៅកំពង់ផែ Chornomorsk បន្ទាប់ពីទ្រព្យសកម្មរបស់ខ្លួននៅទីនោះ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរក្នុងអំឡុងពេលវាយប្រហារដោយមីស៊ីល និងយានដ្រូនរបស់រុស្ស៊ី នៅយប់ថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែកក្កដា។ពុំមានការអត្ថាធិប្បាយភ្លាមៗពីអាជ្ញាធរអ៊ុយក្រែនទេ៕

អ៊ីរ៉ង់បញ្ជាក់​ថា នឹងមិនគោរពកាតព្វកិច្ច MOU ដរាបណាសហរដ្ឋអាមេរិកបន្ត​បំពានការប្តេជ្ញាចិត្តរបស់ខ្លួន​

2026/07/14 12:47:23 am        88
ប្រទេស​អ៊ីរ៉ង់បានបញ្ជាក់​នៅ​ថ្ងៃចន្ទ (ទី១៣ ខែកក្កដា ឆ្នាំ២០២៦) នេះ​ថា ខ្លួននឹងមិនបំពេញកាតព្វកិច្ច ក្រោមអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដែលសម្របសម្រួលដោយប៉ាគីស្ថានជាមួយសហរដ្ឋអាមេរិក ដរាបណាទីក្រុងវ៉ាស៊ីនតោននៅតែបន្តរំលោភលើការប្តេជ្ញាចិត្តរបស់ខ្លួន។អ្នកនាំពាក្យក្រសួងការបរទេស លោក Esmaeil Baqaei បានប្រាប់សន្និសីទសារព័ត៌មានថា ជំហររបស់ទីក្រុងតេអេរ៉ង់ នៅតែផ្អែកដដែល​លើគោលការណ៍នៃ «ការប្តេជ្ញាចិត្ត ជាថ្នូរនឹងការប្តេជ្ញាចិត្ត»។នៅក្នុងការ​កត់សម្គាល់​របស់លោក ដែលដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim លោក Baqaei បានលើក​ឡើង​ថា៖ «យើងបាននិយាយតាំងពីដើម​ដំបូងមក​ម៉្លេះ​ថា វាគឺ​ជាបញ្ហានៃការប្តេជ្ញាចិត្ត ជាថ្នូរនឹងការប្តេជ្ញាចិត្ត។ ប្រសិនបើភាគីម្ខាងទៀត (សហរដ្ឋអាមេរិក) ប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរបស់ខ្លួន យើងក៏នឹងបំពេញតាម​ការប្តេជ្ញាចិត្តរបស់យើងផងដែរ»។ដោយចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា «រំលោភលើផ្នែកផ្សេងៗ» របស់ MOU «ក្រោមលេសផ្សេងៗ» លោកបាន​បន្ត​ថា៖ «គ្មាននរណាម្នាក់អាចចោទប្រកាន់សាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ថា បាន​រំលោភលើកិច្ចព្រមព្រៀងនោះទេ។ ក្នុងករណីទាំងអស់ កាតព្វកិច្ចរបស់យើង និងរបស់ភាគីម្ខាងទៀត គឺច្បាស់លាស់ ហើយអាចត្រូវបានកត់ត្រាទុក»។អម​ដោយការ​ព្រមានថា MOU នេះ​ បានចូលដល់ «ដំណាក់កាលវិបត្តិ» ហើយ​នោះ​ លោកបានសង្កត់ធ្ងន់​ថា៖ «ដរាបណាភាគីម្ខាងទៀត នៅតែបន្តរំលោភលើការប្តេជ្ញាចិត្តរបស់ខ្លួន ជាថ្នូរវិញ សាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់នឹងទម្លាក់​ចោល​កាតព្វកិច្ចដែលខ្លួនសន្យា​» ។ការព្រមាននេះបានកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងៗ រវាងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន បន្ទាប់ពីសហរដ្ឋអាមេរិកបានបើកការវាយប្រហារលើគោលដៅយោធា និងហេដ្ឋារចនាសម្ព័ន្ធ នៅទូទាំងប្រទេសអ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារលើនាវាពាណិជ្ជកម្ម នៅច្រកសមុទ្រ Hormuz។ អ៊ីរ៉ង់បានសងសឹកដោយការវាយប្រហារដោយមីស៊ីល និងយានដ្រូន​ ដែលកំណត់គោលដៅមូលដ្ឋានយោធាអាមេរិក នៅក្នុងប្រទេសក្នុងតំបន់៕

ប្រធានាធិបតីអេហ្ស៊ីប និងអេមីរ៉ាតអារ៉ាប់រួម ជួបពិភាក្សាគ្នាអំពីការវិវត្តក្នុងតំបន់ និងទំនាក់ទំនងទ្វេភាគី

2026/07/14 12:44:24 am        65
ប្រធានាធិបតីអេហ្ស៊ីប លោក Abdel-Fattah al-Sisi បានជួបជាមួយប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួម (UAE) លោក Sheikh Mohamed bin Zayed Al Nahyan ដែលកំពុងបំពេញទស្សនកិច្ច នៅទីក្រុង New Alamein នៃប្រទេសអេហ្ស៊ីប កាលពីថ្ងៃអាទិត្យ ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម។ភាគីទាំងពីរបានផ្តោតជាពិសេសលើការវិវត្តចុងក្រោយបំផុតនៅមជ្ឈិមបូព៌ា និងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការកើនឡើងនៃភាពតានតឹងក្នុងតំបន់បន្ថែមទៀត។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតីអេហ្ស៊ីប។ពួកគេក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការរក្សាការពិគ្រោះយោបល់យ៉ាងជិតស្និទ្ធ ការសម្របសម្រួល និងសកម្មភាពរួមគ្នា ដោយពិចារណាលើបញ្ហាប្រឈមបច្ចុប្បន្នដែលតំបន់នេះ កំពុងជួបប្រទះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍។កិច្ចប្រជុំនេះបានកើតឡើង ស្របពេលមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការកើនឡើងភាពតានតឹងក្នុងតំបន់ឡើងវិញ ខណៈដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានការវាយប្រហារជុំថ្មីលើការធ្វើនាវាចរណ៍ នៅច្រកសមុទ្រហ័រមូសកាលពីថ្ងៃអាទិត្យ ទោះបីជាមានអនុស្សរណៈនៃការយោគយល់ (MoU) ដែលបានចុះហត្ថលេខាដោយប្រទេសទាំងពីរនៅពាក់កណ្តាលខែមិថុនាក៏ដោយ៕

អ្នកជំនាញ៖ អ៊ុយក្រែនបានបាត់បង់ទាហាន និងទាហានស៊ីឈ្នួលជាង ៩.៩០០នាក់ ក្នុងការប្រយុទ្ធគ្នា មួយសប្តាហ៍

2026/07/14 12:41:45 am        97
ការបាត់បង់របស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែននៅក្នុងតំបន់ប្រតិបត្តិការយោធាពិសេសកាលពីសប្តាហ៍មុន រួមទាំងទាហានស៊ីឈ្នួលបរទេសផងដែរ មានចំនួនជាង ៩.៩០០ នាក់ បានស្លាប់ និងរបួស ដោយការខូចខាតច្រើនបំផុតលើសត្រូវដែលបង្កឡើងដោយង្គភាពយោធានៅភាគខាងកើតរបស់រុស្ស៊ី។ នេះបើយោងតាមរបាយការណ៍របស់អ្នកជំនាញយោធា Andrey Marochko។បន្ទាប់ពីវិភាគទិន្នន័យពីក្រសួងការពារជាតិរុស្ស៊ី លោកបានសរសេរនៅលើទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម VKontakte របស់លោកថា៖«ការខូចខាតផ្នែកវេជ្ជសាស្រ្ត និងមិនអាចជួសជុលបានរបស់សត្រូវ គឺមានយុទ្ធជនអ៊ុយក្រែន និងទាហានស៊ីឈ្នួលប្រហែល ៩.៩៤០ នាក់ ។ ការបាត់បង់ដ៏ច្រើនបំផុតនៃកម្លាំងមនុស្ស ត្រូវបានបង្កឡើងលើកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន នៅក្នុងតំបន់ទទួលខុសត្រូវរបស់អង្គភាពយោធានៅភាគខាងកើត ដែលប្រតិបត្តិការនៅក្នុងតំបន់ Dnepropetrovsk និង Zaporozhye»។ លោក Marochko បានបន្ថែមថា ក្នុងអំឡុងសប្តាហ៍មុន កងកម្លាំងរុស្ស៊ីក៏បានបំផ្លាញយានដ្រូនអ៊ុយក្រែនជិត ៥.០០០គ្រឿង រថក្រោះពីរគ្រឿង ជើងទម្របាញ់រ៉ូកែតចល័តចំនួន បីគ្រឿង កាំភ្លើងធំចំនួន ៥៩គ្រឿង ស្ថានីយសង្គ្រាមអេឡិចត្រូនិកនិងស្ថានីយចាប់ទីតាំងបាញ់កាំភ្លើងធំរបស់សត្រូវចំនួន ៣៨ និងយានយន្តប្រយុទ្ធរបស់សត្រូវជាង ៥៧០គ្រឿងផ្សេងៗគ្នា៕

តុលាការស៊ូដង់កាត់ទោសប្រហារជីវិតមេដឹកនាំកង​កម្លាំង​ RSF ដោយកំបាំង​មុខ​

2026/07/14 12:38:26 am        77
តុលាការប្រឆាំងភេរវកម្មរបស់​ប្រទេស​ស៊ូដង់ បានកាត់ទោសប្រហារជីវិត ចំពោះ​មេដឹកនាំនៃ​កងកម្លាំងគាំទ្ររហ័ស (RSF) លោក Mohamed Hamdan Dagalo ដែលត្រូវបានគេស្គាល់ទូទៅ​ឈ្មោះ​ Hemedti ដោយកំបាំង​មុខ កាលពីថ្ងៃអាទិត្យ (ទី​១២ ខែកក្កដា ឆ្នាំ២០២៦) ក្នុង​សំណុំរឿង​ឃាតកម្មលើ​អតីតអភិបាលរដ្ឋ​​ West Darfur គឺលោក Khamis Abdallah Abakar។តុលាការប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មប្រឆាំងនឹងរដ្ឋ នៅទីក្រុង Port Sudan ក៏បានសម្រេច​កាត់​ទោស​ប្រហារជីវិតដោយកំបាំង​មុខ​ផងដែរ ចំពោះ​មេដឹក​នាំ​រង​ក្រុម​ RSF លោក Abdel Rahim Hamdan Dagalo ដែលជាប្អូនប្រុសរបស់លោក Hemedti និងជនជាប់ចោទចំនួន ១៤នាក់ផ្សេងទៀត។សេចក្តីសម្រេចនេះគឺជាសាលក្រមតុលាការដំបូងប្រឆាំងនឹងមេដឹកនាំកង​កម្លាំង​ RSF ចាប់តាំងពីការ​ប្រយុទ្ធគ្នា រវាងកងទ័ពស៊ូដង់ និងក្រុមប៉ារ៉ាមួយ​នេះ បានផ្ទុះឡើងនៅក្នុងខែមេសា ឆ្នាំ២០២៣។តុលាការបានផ្ដន្ទា​ទោស​ជន​ជាប់ចោទទាំង​នេះ​ ពាក់​ព័ន្ធ​នឹង​បទចោទប្រកាន់ជាច្រើន រួមមានឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ អំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្ស និងទ្រព្យសម្បត្តិ​។ តុលាការបាន​សម្រេចឱ្យ​​លោក Hemedti គឺ​ជា​អ្នក​ទទួលខុសត្រូវ ចំពោះការរៀបចំផែនការ និងការអនុវត្តឧក្រិដ្ឋកម្មទាំង​នេះ​ ខណៈពេលដែលកាត់ទោសអនុប្រធានរបស់លោក ពីបទរៀបចំផែនការ និងចូលរួមក្នុងឧក្រិដ្ឋកម្មទាំងនោះ។គួររំលឹក​ថា លោក Abkar ត្រូវបានសម្លាប់កាល​ពី​ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ បន្ទាប់ពីបាន​ចោទប្រកាន់កងកម្លាំង​ RSF ថា បានវាយប្រហារជនស៊ីវិលនៅក្នុងទីក្រុង​ El Geneina របស់រដ្ឋ​ West Darfur។ រដ្ឋាភិបាលស៊ូដង់បានចោទប្រកាន់ក្រុមប៉ារ៉ានេះ​ថា បានសម្លាប់រូប​លោក ជាការចោទប្រកាន់ដែល RSF បានបដិសេធ នា​ពេលនោះ៕

UN៖ ការវាយប្រហារដោយយានដ្រូនធ្វើឱ្យវិបត្តិមនុស្សធម៌រឹត​តែធ្ងន់ធ្ងរ នៅតំបន់ Kordofan របស់​ស៊ូដង់

2026/07/14 12:34:58 am        73
ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) កាលពីថ្ងៃអាទិត្យ (ទី១២ ខែកក្កដា ឆ្នាំ២០២៦) បានព្រមានថា ការវាយប្រហារដោយយានដ្រូន​ជាបន្តបន្ទាប់ កំពុងធ្វើឱ្យវិបត្តិមនុស្សធម៌រឹត​តែ​ធ្ងន់ធ្ងរ នៅក្នុងតំបន់ Kordofan របស់​ប្រទេសស៊ូដង់ ជាកន្លែងដែលការផ្ទុះឡើងនៃជំងឺអាសន្នរោគមាន​សភាព​កាន់តែអាក្រក់ទៅៗ និងការខ្វះខាតទឹកធ្ងន់ធ្ងរ កំពុងធ្វើឱ្យជនស៊ីវិលរងទុក្ខវេទនាកាន់តែខ្លាំងឡើង។យោងតាម ​​OCHA បាន​ឱ្យដឹង​ថា ប្រភពក្នុងស្រុក បានរាយការណ៍ថា ការវាយប្រហារដោយយានដ្រូន បានកំណត់គោលដៅលើយានយន្តស៊ីវិល ១គ្រឿង នៅជិតភូមិ Al-Shaatut ភាគខាងកើតទីក្រុង​​ Jabrat Al-Sheikh ក្នុងតំបន់ North Kordofan កាលពីថ្ងៃចន្ទសប្តាហ៍មុន ដែលបណ្តាលឱ្យជនស៊ីវិលស្លាប់ និង​របួស និងបង្កជា​ការ​ខូចខាត។ នៅថ្ងៃបន្ទាប់ យានដ្រូន​មួយគ្រឿង​ផ្សេងទៀត ត្រូវបានគេរាយការណ៍ថា បានវាយប្រហាររថយន្តដឹកទឹក ១គ្រឿង នៅទីក្រុង​ Hamrat Al-Sheikh ដែលបណ្តាលឱ្យជនស៊ីវិលស្លាប់ និង​របួស និងរំខានបន្ថែមទៀតដល់លទ្ធភាព​ទទួលបានការផ្គត់ផ្គង់ទឹក​សំខាន់ៗ។ជាមួយ​គ្នានេះ OCHA បានឱ្យដឹង​ទៀត​ថា ជំងឺអាសន្នរោគនៅតែបន្តរាលដាលពាសពេញតំបន់​ Kordofan ដោយដៃគូមនុស្សធម៌ បានរាយការណ៍ពីករណីសង្ស័យ នៅទីក្រុង​ El Obeid ជាកន្លែងដែលការវាយប្រហារដោយយានដ្រូនជាបន្តបន្ទាប់ បានកាត់បន្ថយការផ្គត់ផ្គង់ទឹករបស់ទីក្រុងមកត្រឹម ២០ភាគរយនៃតម្រូវការ។ជាងមួយខែមកនេះ​ ទីក្រុង El Obeid បានស្ថិតនៅក្រោមការវាយប្រហារដោយយានដ្រូន​ពី​កងកម្លាំងគាំទ្ររហ័ស (RSF) ដោយកំណត់គោលដៅរោងចក្រថាមពលសំខាន់របស់ទីក្រុង កន្លែងផលិតប្រេងឥន្ធនៈ និងទីតាំងស៊ីវិលផ្សេងទៀត ដោយបានបណ្ដាល​ឱ្យមាន​អ្នក​ស្លាប់​ និងរបួសរាប់សិបនាក់៕

សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោរាយការណ៍ករណីឆ្លងជំងឺអេបូឡាក្នុងខេត្ត ៥ ខណៈករណីឆ្លងឡើងដល់ជិត១.៩០០នាក់

2026/07/14 12:31:27 am        81
សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) បានរាយការណ៍ពីករណីឆ្លងជំងឺអេបូឡានៅក្នុងខេត្តចំនួន ៥ ក្នុងចំណោម ២៦ ខេត្តទូទាំងប្រទេស ដោយចំនួនករណីឆ្លងដែលបានបញ្ជាក់ទូទាំងប្រទេសកើនឡើងដល់ ១.៨៧៣ ករណី រួមទាំងការស្លាប់ចំនួន ៦៧២ នាក់ នេះបើយោងតាមរបាយការណ៍មួយដែលចេញផ្សាយកាលពីថ្ងៃអាទិត្យដោយអាជ្ញាធរសុខាភិបាលរបស់ប្រទេសនេះ។របាយការណ៍ ដែលគ្របដណ្តប់ទិន្នន័យរហូតដល់ថ្ងៃសុក្រ បានចុះបញ្ជីខេត្ត Ituri ខេត្ត North Kivu ខេត្ត South Kivu ខេត្ត Haut-Uele និងខេត្ត Tshopo ជាខេត្តដែលរងផលប៉ះពាល់។ ខេត្តHaut-Uele និង ខេត្ត Tshopo ត្រូវបានបញ្ចូលក្នុងរបាយការណ៍ស្ថានភាពជាតិជាលើកដំបូង។ ការស៊ើបអង្កេតបង្ហាញថា ករណីឆ្លងដែលត្រូវបានរកឃើញនៅក្នុងខេត្តទាំងពីរនេះមានទំនាក់ទំនងជំងឺរាតត្បាតទៅនឹងចំណុចកណ្តាលនៃការផ្ទុះឡើងនៅក្នុងខេត្ត Ituri តាមរយៈទំនាក់ទំនង និងចលនាប្រជាជន។របាយការណ៍នេះបាននិយាយថា អ្នកជំងឺចំនួន ៧៦៣ នាក់ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក ឬទទួលការព្យាបាលនៅមន្ទីរពេទ្យ ខណៈអត្រានៃការសម្រាកព្យាបាលសរុបនៅក្នុងមណ្ឌលព្យាបាលឡើងដល់ ៩៥,១ ភាគរយ។ មនុស្សសរុបចំនួន ៣០៦ នាក់បានជាសះស្បើយ ខណៈករណីសង្ស័យថាបានឆ្លងមានចំនួន ២៩៩ ករណី រួមទាំងការស្លាប់ចំនួន ៩១ នាក់ ត្រូវបានកត់ត្រា។ការផ្ទុះឡើងនៃជំងឺនេះ ដែលបណ្តាលមកពីមេរោគអេបូឡា Bundibugyo ត្រូវបានប្រកាសនៅថ្ងៃទី ១៥ ខែឧសភា ២០២៦ នេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
07/26/2026 02:07 PM
មន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុង​ពន្លឿន​ជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាសបញ្ចូលជាសមាជិកថ្មីជិត ៣០០០នាក់នៅខណ្ឌព្រែកព្នៅ
07/26/2026 02:07 PM
បណ្ដេញជនជាតិថៃ ៣៩នាក់ ចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសចូលដោយទុច្ចរិតក្នុងទីលានយោធា និងលួចឆ្លងដែនដោយខុសច្បាប់
07/26/2026 02:07 PM
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
07/26/2026 01:07 PM
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
07/26/2026 01:07 PM
សមត្ថកិច្ចកម្ពុជាបណ្ដេញជនជាតិចិន ១៥៨នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងបទល្មើសផ្សេងៗ
07/26/2026 12:07 PM
កម្ពុជាចូលរួមសន្និសីទជាន់ខ្ពស់នៃឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍
07/26/2026 12:07 PM
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
07/26/2026 12:07 PM