លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក

ព័ត៌មានអន្តរជាតិ

ទីប្រឹក្សារបស់មេដឹកនាំកំពូលអ៊ីរ៉ង់ បញ្ជាក់​ថា ច្រកសមុទ្រ Hormuz «សំខាន់ជាង» គ្រាប់បែកនុយក្លេអ៊ែរ

2026/07/13 11:03:25 pm        76
ទីប្រឹក្សាមួយរូប​របស់មេដឹកនាំកំពូលអ៊ីរ៉ង់ បានបញ្ជាក់​កាលពីថ្ងៃអាទិត្យ (ទី១២ ខែកក្កដា ឆ្នាំ២០២៦) ថា ច្រកសមុទ្រ Hormuz មានសារៈសំខាន់ជាង «គ្រាប់បែកបរមាណូរាប់សិបគ្រាប់» ដោយសន្យាយ៉ាង​ម៉ឺង​ម៉ាត់​ថា នឹងការពារផ្លូវទឹកដ៏សំខាន់នេះ។លោក Mohsen Rezaei ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន ISNA ដែល​បាន​និយាយថា៖ «ច្រកយុទ្ធសាស្ត្រនេះ មានសារៈសំខាន់ជាងគ្រាប់បែកបរមាណូរាប់សិបគ្រាប់ ហើយសាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ នឹងការពារវា»។ប្រទេសលោកខាងលិចចោទប្រកាន់អ៊ីរ៉ង់ថា កំពុងស្វែងរកការផលិត​គ្រាប់បែកបរមាណូ ប៉ុន្តែទីក្រុងតេអេរ៉ង់បានទទូចថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន គឺសម្រាប់គោលបំណងសន្តិភាព និងស៊ីវិល។កាល​ពី​ថ្ងៃអាទិត្យ ទីក្រុងតេអេរ៉ង់បានប្រកាសថា ខ្លួនកំពុងបិទច្រកសមុទ្រ Hormuz ហើយបានបាញ់មីស៊ីល និងយានដ្រូន​ទៅកាន់ប្រទេសជិតខាងឈូងសមុទ្រ ដើម្បីសងសឹកចំពោះការវាយប្រហារថ្មីរបស់សហរដ្ឋអាមេរិក។ ទីក្រុង​វ៉ាស៊ីនតោន​បាន​ឱ្យដឹង​ថា ប្រតិបត្តិការ​ថ្មីបាន​កើតឡើង​ដោយសារកងកម្លាំងអ៊ីរ៉ង់បាន​វាយប្រហារ​នាវាដឹកទំនិញមួយគ្រឿង ដែលត្រូវបានក្រុមនាវិកទុក​ចោលដោយ​មាន​អណ្តាតភ្លើងឆាប​ឆេះ​។ការ​កើនឡើង​នូវ​ភាពតានតឹងថ្មី​នេះ បានគំរាមកំហែងដល់កិច្ចព្រមព្រៀងបណ្តោះអាសន្នដែលមានគោលបំណងបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា ដែលបានផ្ទុះឡើងកាល​ពី​ចុងខែកុម្ភៈ ជាមួយនឹងការវាយប្រហារដ៏ធំ រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ជាប្រតិបត្តិការ​ដែលបានសម្លាប់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei រួម​ជាមួយ​ឥស្សរជន​ដទៃទៀតរបស់ប្រទេស​នេះ​​។បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានប្រកាសនៅថ្ងៃអាទិត្យថា ច្រកសមុទ្រ Hormuz បើកចំហ សម្រាប់នាវា​ទាំងអស់ ហើយកងកម្លាំងយោធាអាមេរិក «បាន​ឈរជើង​​ និងត្រៀមខ្លួនរួចរាល់» ដើម្បីធានាដល់​ការ​ធ្វើនាវាចរណ៍ដោយសេរី​៕

កម្តៅខ្លាំងត្រូវបានគេរំពឹងនៅភាគខាងលិចប្រទេសជប៉ុន ខណៈវិធានការប្រឆាំងជំងឺសុរិយរោគត្រូវបានជំរុញ

2026/07/13 11:00:02 pm        71
កម្តៅក្តៅខ្លាំងត្រូវបានព្យាករណ៍នៅភាគខាងលិចប្រទេសជប៉ុនជាថ្មីម្តងទៀតនៅថ្ងៃចន្ទនេះ។ ប្រជាជននៅក្នុងតំបន់ត្រូវបានជំរុញឱ្យមានចំណាត់ការយ៉ាងហ្មត់ចត់ប្រឆាំងជំងឺសុរិយរោគដោយសារតែកម្តៅ។ ទីភ្នាក់ងារឧតុនិយមជប៉ុននិយាយថា មេឃស្រឡះបានគ្របដណ្ដប់នៅភាគខាងលិចប្រទេសជប៉ុនកាលពីថ្ងៃអាទិត្យ ដែលបណ្តាលឱ្យសីតុណ្ហភាពកើនឡើងនៅក្នុងតំបន់ជាច្រើន។ សីតុណ្ហភាពខ្ពស់បំផុតនៅពេលថ្ងៃ ៣៨,៣អង្សាសេនៅក្នុងទីក្រុងHita ខេត្តOita ៣៨.២អង្សាសេនៅក្នុងទីក្រុងItoshima ខេត្តFukuoka និង៣៨.១អង្សាសេនៅក្នុងទីក្រុងTsuwano ខេត្តShimane។ នៅថ្ងៃចន្ទនេះ បារតទំនងជាកើនឡើងនៅភាគខាងលិចប្រទេសជប៉ុនម្តងទៀត។ សីតុណ្ហភាពខ្ពស់ត្រូវបានគេរំពឹងថានឹងឡើងដល់ ៣៨អង្សាសេ ក្នុងក្រុងមួយចំនួន។ ការជូនដំណឹងអំពីជំងឺសុរិយរោគដោយសារតែកម្តៅត្រូវបានចេញសម្រាប់ខេត្តចំនួន ១៤ ។ ប្រជាជននៅក្នុងខេត្តទាំងនោះត្រូវបានជំរុញឱ្យមានចំណាត់ការយ៉ាងហ្មត់ចត់ រួមមានការប្រើប្រាស់ម៉ាស៊ីនត្រជាក់ឱ្យបានត្រឹមត្រូវ និងការទទួលទានសារធាតុរាវនិងអំបិលជាញឹកញាប់ ដើម្បីការពារជំងឺសុរិយរោគ។ 

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ នឹងជួបជាមួយលោក Donald Trump នៅទីក្រុងវ៉ាស៊ីនតោនដើម្បីពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រ

2026/07/13 10:55:10 pm        152
អ្នកនាំពាក្យរដ្ឋាភិបាលលោក Haider al-Aboudi បាននិយាយថា នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Ali al-Zaidi មានផែនការធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិកដើម្បីជួបជាមួយប្រធានាធិបតី លោក Donald Trump ក្នុងដំណើរទស្សនកិច្ចអន្តរជាតិលើកដំបូងរបស់លោកចាប់តាំងពីឡើងកាន់តំណែង។ លោក Zaidi នឹងចេញដំណើរសម្រាប់ដំណើរទស្សនកិច្ចរយៈពេលមួយសប្តាហ៍នៅថ្ងៃចន្ទនេះ។ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក កិច្ចព្រមព្រៀងប្រេងនិងឧស្ម័ន ត្រូវបានគេរំពឹងថានឹងត្រូវបានចុះហត្ថលេខាជាផ្នែកមួយនៃការជំរុញកាន់តែទូលំទូលាយសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។ លោក al-Aboudi បាននិយាយថា «កិច្ចព្រមព្រៀងដែលត្រូវចុះហត្ថលេខានឹងរួមបញ្ចូលអនុស្សរណៈនៃការយោគយល់ជាច្រើននៅក្នុងវិស័យប្រេងនិងឧស្ម័ន ខណៈអ៊ីរ៉ាក់កំពុងត្រៀមនាំយកក្រុមហ៊ុនអាមេរិកជាច្រើនដែលនឹងបង្កើនសមត្ថភាពផលិតប្រេង»។ លោកបានបនិយាយន្ថែមថា ការផ្តោតសំខាន់នៃកិច្ចពិភាក្សានឹងផ្តោតលើ «ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងការវិនិយោគ» រវាងប្រទេសអ៊ីរ៉ាក់ និងសហរដ្ឋអាមេរិក។ លោក Al-Zaidi សង្ឃឹមថានឹងទាក់ទាញការវិនិយោគរបស់សហរដ្ឋអាមេរិកបន្ទាប់ពីការខាតបង់ប្រាក់ចំណូលយ៉ាងច្រើនដែលបណ្តាលមកពីការផ្អាកការនាំចេញប្រេងដោយសារតែសង្គ្រាមនៅអ៊ីរ៉ង់ និងការបិទច្រកសមុទ្រ Hormuz។ 

មន្ត្រីជាន់ខ្ពស់ UN ចោទក្រុមហាម៉ាសថា បានរារាំងជំនួយមនុស្សធម៌មិនឲ្យចូលដល់តំបន់ហ្កាហ្សា

2026/07/13 10:53:14 pm        73
មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិម្នាក់នៅថ្ងៃចន្ទនេះ បានចោទប្រកាន់ក្រុមហាម៉ាសថា បានជ្រៀតជ្រែកក្នុងការដឹកជញ្ជូនជំនួយមនុស្សធម៌នៅក្នុងតំបន់ហ្កាហ្សា និងគំរាមកំហែងដល់បុគ្គលិកជំនួយ ដោយព្រមានថា សកម្មភាពរបស់ក្រុមនេះ កំពុងធ្វើឲ្យប្រតិបត្តិការសង្គ្រោះកាន់តែមានគ្រោះថ្នាក់។ចលនាឥស្លាមនិយមប៉ាឡេស្ទីនហាម៉ាស នៅតែបន្តគ្រប់គ្រងផ្នែកខ្លះនៃតំបន់ហ្កាហ្សា បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែល បានពង្រីកវត្តមានរបស់ពួកគេ ជាង ៦០ភាគនៃទឹកដីនេះទាំងមូល។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Ramiz Alakbarov អនុប្រធានសម្របសម្រួលពិសេសរបស់អង្គការសហប្រជាជាតិសម្រាប់ដំណើរការសន្តិភាពមជ្ឈិមបូព៌ា បាននិយាយថា លោកថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការរារាំងប្រតិបត្តិការមនុស្សធម៌ដោយអាជ្ញាធរជាក់ស្តែងនៅក្នុងតំបន់ហ្កាហ្សា ដោយសំដៅទៅលើក្រុមហាម៉ាស។លោកបាននិយាយថា សកម្មភាពរបស់ក្រុមហាម៉ាសធ្វើឲ្យបុគ្គលិកមនុស្សធម៌កាន់តែគ្រោះថ្នាក់ គំរាមកំហែងដល់បុគ្គលិកដែលផ្តល់ជំនួយសង្គ្រោះជីវិត និងរំខានដល់ប្រតិបត្តិការមនុស្សធម៌សង្គ្រោះជីវិត»៕ 

រដ្ឋមន្ត្រី EU នឹងពិភាក្សាអំពីការទប់ស្កាត់ពាណិជ្ជកម្មជាមួយអ្នកតាំងលំនៅឋានអ៊ីស្រាអែល

2026/07/13 10:48:35 pm        58
យោងតាមអ្នកការទូត និងមន្ត្រីនានា រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប (EU)នៅថ្ងៃចន្ទនេះ នឹងពិនិត្យមើលថាតើមានការគាំទ្រគ្រប់គ្រាន់សម្រាប់វិធានការថ្មីៗ ដើម្បីទប់ស្កាត់ពាណិជ្ជកម្មជាមួយនឹងអ្នកតាំងទីលំនៅអ៊ីស្រាអែល នៅក្នុងតំបន់វេសបែង (West Bank)។អ្នកការទូតជាន់ខ្ពស់សហភាពអឺរ៉ុប និងមន្ត្រីអឺរ៉ុបម្នាក់ បាននិយាយថា ការពិភាក្សានេះ នឹងផ្អែកលើឯកសារសម្ងាត់មួយរបស់គណៈកម្មការអឺរ៉ុប ដែលបង្ហាញពីជម្រើសបីផ្សេងគ្នា គឺប្រព័ន្ធអាជ្ញាប័ណ្ណនាំចូល ពន្ធលើទំនិញនាំចូលដែលកំណត់ខ្ពស់ ឬការហាមឃាត់។ សហភាពអឺរ៉ុបបានតស៊ូជាយូរមកហើយក្នុងការធ្វើការសម្រេចចិត្តសំខាន់ៗលើគោលនយោបាយមជ្ឈិម បូព៌ា ដោយសារតែការបែកបាក់យ៉ាងជ្រៅ និងយូរអង្វែង ក្នុងចំណោមប្រទេសសមាជិកចំនួន ២៧ របស់ខ្លួន ជាពិសេសលើជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន។ប៉ុន្តែសម្ពាធពីរដ្ឋាភិបាលសមាជិកឲ្យចាត់វិធានការលើការតាំងទីលំនៅ បានកើនឡើង ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយសារតែអំពើហិង្សាកើនឡើងដោយអ្នកតាំងទីលំនៅរបស់អ៊ីស្រាអែល និងការខកចិត្តចំពោះរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ដែលបានពង្រីកការតាំងលំនៅឋាន។ កាលពីខែឧសភា សហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មលើអង្គភាពចំនួន ៤ និងបុគ្គលបីរូប ជុំវិញអ្វីដែលខ្លួនពិពណ៌នាថា ជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាប្រព័ន្ធប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន នៅក្នុងតំបន់វេសបែង៕ 

នាយករដ្ឋមន្ត្រីស្លូវ៉ាគី៖ អ្នកចូលរួមជាច្រើនក្នុងជំនួបកំពូលណាតូនៅទួរគី ចាប់អារម្មណ៍លើការសន្ទនាជាមួយរុស្ស៊ី

2026/07/13 10:45:14 pm        46
នាយករដ្ឋមន្ត្រីស្លូវ៉ាគីលោក Robert Fico បាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូមួយដែលចេញផ្សាយនៅលើទំព័រហ្វេសប៊ុករបស់លោកថា អ្នកចូលរួមជាច្រើននៅក្នុងកិច្ចប្រជុំកំពូលណាតូនៅទីក្រុងអង់ការ៉ានៃប្រទេសទួរគីកាលពីដើមសប្តាហ៍មុន បានបង្ហាញចំណាប់អារម្មណ៍ក្នុងការសន្ទនាជាមួយរុស្ស៊ី។ ប្រមុខរដ្ឋាភិបាលស្លូវ៉ាគីបាននិយាយថា៖«សម្រាប់ខ្ញុំ វាពិតមានសារៈសំខាន់ណាស់ដែលប្រទេសណាតូជាច្រើនបានបង្ហាញចំណាប់អារម្មណ៍លើតម្រូវការ ដើម្បីធ្វើការសន្ទនាជាមួយរុស្ស៊ី ជាអ្វីមួយដែលខ្ញុំសាទរ និងបានគាំទ្រជាយូរមកហើយ» ។ លោកបានបន្ថែមថា៖«យើងតស៊ូមតិដើម្បីកិច្ចសហប្រតិបត្តិការ និងការសន្ទនា។ យើងប្រឆាំងនឹងសង្គ្រាមជាដាច់ខាត»។ លោក Fico បានបញ្ជាក់ជាថ្មីថា ប្រទេសរបស់លោក នឹងមិនចូលរួមក្នុងគម្រោងរបស់ណាតូ ដើម្បីផ្តល់ជំនួយយោធាចំនួន ៧០ ពាន់លានអឺរ៉ូដល់អ៊ុយក្រែនទេ។កិច្ចប្រជុំកំពូលណាតូ ត្រូវបានធ្វើឡើងនៅទីក្រុងអង់ការ៉ានៅថ្ងៃទី ៧-៨ ខែកក្កដា។ សេចក្តីប្រកាសចុងក្រោយ គឺត្រូវចេញផ្សាយក្នុងរយៈពេលយ៉ាងហោចណាស់ ២៥ឆ្នាំ កន្លងមកហើយ។ បណ្តាប្រទេសណាតូបានយល់ព្រមបែងចែកថវិកាចំនួន ៧០ ពាន់លានអឺរ៉ូដល់អ៊ុយក្រែន នៅឆ្នាំ ២០២៦ ហើយបានសន្យាថា នឹងរក្សាការគាំទ្រក្នុងកម្រិតដូចគ្នា នៅឆ្នាំ ២០២៧។ ទោះជាយ៉ាងណាក៏ដោយ ការប្តេជ្ញាចិត្តក្នុងការទទួលយកអ៊ុយក្រែនឲ្យចូលរួមក្នុងសម្ព័ន្ធយោធា ត្រូវបានលុបចោល៕

អតីតនាយករដ្ឋមន្ត្រី៖ ការបង្កើនការវាយប្រហាររបស់ក្រុងគីវ នឹងបំផ្លាញទាំងឧស្សាហកម្ម និងសេដ្ឋកិច្ចអ៊ុយក្រែន

2026/07/13 10:40:21 pm        77
អតីតនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Nikolay Azarov (២០១០-២០១៤) បានប្រាប់សារព័ត៌មាន TASS ថា ការបង្កើនការវាយប្រហារចូលជ្រៅនៅក្នុងប្រទេសរុស្ស៊ី នឹងបំផ្លាញទាំងឧស្សាហកម្ម និងសេដ្ឋកិច្ច នៅក្នុងទឹកដីដែលគ្រប់គ្រងដោយរបបក្រុងគីវបន្ថែមទៀត។ លោកបាននិយាយថា៖«ការបង្កើនការវាយប្រហារចូលជ្រៅនៅក្នុងប្រទេសរុស្ស៊ី អាចនាំទៅរករឿងតែមួយគត់ គឺការបំផ្លិចបំផ្លាញបន្ថែមទៀតនៃផលិតកម្ម ឧស្សាហកម្ម និងសេដ្ឋកិច្ច នៅក្នុងទឹកដីដែលគ្រប់គ្រងដោយរបបក្រុងគីវ»។ លោក Azarov បានរំលឹកថា ក្នុងអំឡុងពេលជួបជាមួយលោក វ្ល៉ូឌីមី ហ្សេឡិនស្គី នៅខាងក្រៅកិច្ចប្រជុំកំពូលណាតូនៅទីក្រុងអង់ការ៉ា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានសម្តែងក្តីសង្ឃឹមថា ការបង្កើនការវាយប្រហាររបស់អ៊ុយក្រែនចូលជ្រៅនៅក្នុងប្រទេសរុស្ស៊ី នឹងជួយបង្កើតលក្ខខណ្ឌសម្រាប់ការចរចា ដើម្បីបញ្ចប់ជម្លោះនេះ ។ លោក Azarov បានបន្ថែមថា៖«ក្រោយមក ខ្ញុំបានអានរបាយការណ៍ដែលអះអាងថា [ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានគាំទ្រលោក Rubio ប៉ុន្តែខ្ញុំមិនបានឃើញរឿងនោះដោយខ្លួនឯងទេ។ ក្នុងករណីណាក៏ដោយ ខ្ញុំមានសំណួរសាមញ្ញមួយ៖ តើនេះជាប្រភេទនៃជំងឺផ្លូវចិត្តមែនទេ? ប្រសិនបើលោក លោក ត្រាំ គាំទ្រសន្តិភាព ហេតុអ្វីបានជាលោកគាំទ្រវាយប្រហារចូលជ្រៅនៅក្នុងប្រទេសរុស្ស៊ី? តើលោកកំពុងអំពាវនាវឲ្យមានសង្គ្រាមមែនទេ? ហើយប្រសិនបើលោកគាំទ្រលោក Rubio តើយើងគួរជឿអ្នកណាក្នុងចំណោមលោកទាំងពីរ? លោក Rubio គាំទ្រសន្តិភាព ខណៈពេលដែលលោក ត្រាំ គាំទ្រសង្គ្រាម។ ករណីនេះ ហាក់ដូចជាមិនស៊ីសង្វាក់គ្នាទេ»៕

ប្រព័ន្ធផ្សព្វផ្សាយ៖ យ៉ាងហោចណាស់ទីក្រុងអ៊ីរ៉ង់ចំនួន ១៣ បានរងការវាយប្រហាររបស់អាមេរិក

2026/07/13 10:30:25 pm        56
ទីភ្នាក់ងារសារព័ត៌មាន NourNews បាននិយាយថា កងទ័ពសហរដ្ឋអាមេរិក បានបំផ្លាញទីក្រុងអ៊ីរ៉ង់យ៉ាងហោចណាស់ ១៣ ក្នុងអំឡុងពេលវាយប្រហារថ្មីៗលើសាធារណរដ្ឋឥស្លាម។ យោងតាមរបាយការណ៍ ការវាយប្រហារទាំងនោះ បានកំណត់គោលដៅទីក្រុង Abadan, Ahvaz, Bandar Abbas, Bandar-e Mahshahr, Behbahan, Bushehr, Jask, Dezful, Qeshm, Sirik, Khondab, Khorramshahr និង Andimeshk។ពុំមានព័ត៌មានអំពីអ្នកស្លាប់ និងរបួសពីការវាយប្រហារតាមអាកាស ត្រូវបានរាយការណ៍នោះទេ។នាពេលមុននេះ បញ្ជាការកណ្តាលសហរដ្ឋអាមេរិក(US CENTCOM)បាននិយាយថា កងកម្លាំងអាមេរិក បានបើកការវាយប្រហារមួយផ្សេងទៀតប្រឆាំងនឹងគោលដៅនៅក្នុងប្រទេសអ៊ីរ៉ង់៕ 

កងទ័ពអាមេរិកចោទមេបញ្ជាការថា បានធ្វេសប្រហែសចំពោះការគំរាមកំហែងដោយយានដ្រូនរបស់អ៊ីរ៉ង់

2026/07/13 10:21:55 pm        125
ដោយដកស្រង់សម្តីមន្ត្រីយោធា កាសែត The Washington Post បានចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា កងទ័ពអាមេរិកដែលបានរួចផុតពីការវាយប្រហាររបស់អ៊ីរ៉ង់លើមូលដ្ឋានយោធាអាមេរិកនៅកូវ៉ែត បានចោទប្រកាន់មេបញ្ជាការរបស់ពួកគេថា បានមើលស្រាលការគំរាមកំហែងសន្តិសុខនៅកំពង់ផែ Shuwaikh។ យោងតាមសារព័ត៌មាននេះ មន្ត្រីជាន់ខ្ពស់បានមិនអើពើនឹងការព្រមានរបស់ចារកម្មថា កំពង់ផែShuwaikh គឺជាគោលដៅអាទិភាពមួយសម្រាប់ការវាយប្រហាររបស់អ៊ីរ៉ង់។ ទោះបីជាមានការវាយតម្លៃថាមូលដ្ឋាននេះខ្វះការការពារគ្រប់គ្រាន់ក៏ដោយ មេបញ្ជាការអាមេរិកបានសម្រេចចិត្តដាក់ពង្រាយកងទ័ពជាប្រចាំនៅទីនោះ ដែលជំរុញឲ្យ ទហានមួយចំនួនធ្វើការលើការកែលម្អការការពារ បន្ទាប់ពីបានដឹងពីចន្លោះប្រហោងសន្តិសុខ។ នៅទីបំផុត គម្រោងនេះត្រូវបានបោះបង់ចោល ដោយសារតែខ្វះធនធាន។សមាជិកកងទ័ពក៏បានប្រាប់កាសែត The Washington Post ផងដែរថា មន្ត្រីជាន់ខ្ពស់នៅមូលដ្ឋាននេះត្រូវបានគេចោទប្រកាន់ថា បានដាក់សម្ពាធលើទាហានជាច្រើនដងឲ្យចាកចេញពីជម្រក និងត្រឡប់ទៅធ្វើការវិញ ទោះបីជាមានការព្រមានពីការវាយប្រហារតាមអាកាសក៏ដោយ។ ការស៊ើបអង្កេតផ្ទៃក្នុងដែលកំពុងបន្តមិនគិតពីវិធានការវិន័យប្រឆាំងនឹងនរណាម្នាក់ទេ ពីព្រោះយោងតាមប្រភពមួយដែលដកស្រង់ដោយកាសែត កំពង់ផែនេះត្រូវបានសន្មតថា មានប្រព័ន្ធការពារពហុស្រទាប់ប្រឆាំងនឹងយានដ្រូននិងមីស៊ីល។ ទោះជាយ៉ាងណាក៏ដោយ មេបញ្ជាការអាមេរិកបដិសេធការចោទប្រកាន់ទាំងនេះ ហើយអះអាងថា មូលដ្ឋានយោធានេះ ត្រូវបានការពារដោយសុវត្ថិភាពយ៉ាងរឹងមាំ៕ 

ការវាយប្រហាររបស់អ៊ីស្រាអែល លើទីតាំងផលិតអាវុធនៅហ្កាហ្សា បានសម្លាប់មនុស្សយ៉ាងតិច ៦នាក់

2026/07/13 10:16:18 pm        132
ការបាញ់ប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាកាលពីថ្ងៃអាទិត្យបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦នាក់ ក្នុងនោះមានក្មេងស្រីអាយុ ៩ឆ្នាំម្នាក់ ខណៈដែលប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីនបានរាយការណ៍ ពីការវាយប្រហារយ៉ាងខ្លាំងជាបន្តបន្ទាប់នៅក្នុងទីក្រុងហ្កាហ្សា ដែលកងទ័ពបាននិយាយថា បានកំណត់គោលដៅលើទីតាំងផលិតអាវុធមួយ និងបានសម្លាប់សមាជិកហាម៉ាសជាច្រើននាក់ ដែលកំពុងធ្វើការនៅទីនោះ។ក្រុមគ្រូពេទ្យបាននិយាយថា ការបាញ់ប្រហាររបស់អ៊ីស្រាអែល បានកំណត់គោលដៅទៅលើជំរំតង់មួយនៅផ្នែកខាងកើតនៃជំរំជនភៀសខ្លួន Al-Bureij នៅភាគកណ្តាលទីក្រុងហ្កាហ្សា បានបណ្តាលឲ្យក្មេងស្រីអាយុ ៩ ឆ្នាំ ឈ្មោះ Tala Abu Matar រងរបួស។ ក្មេងស្រីបានស្លាប់ដោយសាររបួស ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Al-Aqsa Martyrs។ យោធាបាននិយាយថា ខ្លួនមិនបានដឹងអំពីហេតុការណ៍នេះទេ។ដោយឡែកពីគ្នា យោធាបានធ្វើការវាយប្រហារដ៏ធំមួយនៅក្នុងតំបន់ Sabra នៃទីក្រុងហ្កាហ្សា នៅរសៀលថ្ងៃអាទិត្យ ដែលខ្លួនបាននិយាយថា បានវាយប្រហារទីតាំងផលិតអាវុធបណ្តោះអាសន្នមួយន្លែង។រូបភាពវីដេអូដែលបានចែករំលែកដោយប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីន បានបង្ហាញពីពេលវេលានៃការវាយប្រហារ ដែលបង្ហាញថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានផ្តល់ការព្រមានជាមុន៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
07/26/2026 02:07 PM
មន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុង​ពន្លឿន​ជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាសបញ្ចូលជាសមាជិកថ្មីជិត ៣០០០នាក់នៅខណ្ឌព្រែកព្នៅ
07/26/2026 02:07 PM
បណ្ដេញជនជាតិថៃ ៣៩នាក់ ចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសចូលដោយទុច្ចរិតក្នុងទីលានយោធា និងលួចឆ្លងដែនដោយខុសច្បាប់
07/26/2026 02:07 PM
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
07/26/2026 01:07 PM
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
07/26/2026 01:07 PM
សមត្ថកិច្ចកម្ពុជាបណ្ដេញជនជាតិចិន ១៥៨នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងបទល្មើសផ្សេងៗ
07/26/2026 12:07 PM
កម្ពុជាចូលរួមសន្និសីទជាន់ខ្ពស់នៃឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍
07/26/2026 12:07 PM
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
07/26/2026 12:07 PM