លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក

ព័ត៌មានអន្តរជាតិ

ក្រសួងសង្គ្រោះបន្ទាន់របស់រុស្ស៊ីបញ្ជូនជំនួយមនុស្សធម៌ចំនួន ២២តោន ទៅកាន់វ៉េណេស៊ុយអេឡា

2026/07/13 10:02:54 pm        120
ក្រសួងសង្គ្រោះបន្ទាន់របស់រុស្ស៊ី បានដឹកជញ្ជូនជំនួយមនុស្សធម៌ចំនួន ២២ តោន ទៅកាន់ប្រទេសវ៉េណេស៊ុយអេឡា ដែលរងគ្រោះដោយរញ្ជួយដី។ក្រសួងបាននិយាយថា ប្រតិបត្តិការមនុស្សធម៌នេះ ត្រូវបានអនុវត្តស្របតាមការណែនាំរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ ក្រុមអ្នកជួយសង្គ្រោះរុស្ស៊ី បានដឹកជញ្ជូនទំនិញមនុស្សធម៌ចំនួន ២២ តោន ក្នុងនោះមាន ផលិតផលស្បៀងអាហារ តង់ ឧបករណ៍វិស្វកម្ម និងសម្ភារៈចាំបាច់ប្រចាំថ្ងៃ»។ គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយ បានវាយប្រហារប្រទេសវ៉េណេស៊ុយអេឡា នៅល្ងាចថ្ងៃទី ២៤ ខែមិថុនា។ ការរញ្ជួយដីពីរលើកជាប់ៗគ្នាដែលមានកម្រិត ៧,២ និង ៧.៥ រ៉ិចទ័រ ត្រូវបានកត់ត្រាទុក ក្នុងរយៈពេលចន្លោះ ៤០ វិនាទីពីគ្នា។ ចំណុចកណ្តាលនៃរញ្ជួយដីទាំងនេះ គឺស្ថិតនៅក្នុងរដ្ឋ Yaracuy ដែលមានចម្ងាយ ១០គីឡូម៉ែត្រពីគ្នា។ បន្ទាប់ពីរញ្ជួយដីដ៏ធំទាំងពីរនោះ មានរញ្ជួយដីតូចៗបន្ថែមចំនួន ១.២០២ លើក ត្រូវបានកត់ត្រា។ គិតត្រឹមថ្ងៃទី ១១ ខែកក្កដា ចំនួនអ្នកស្លាប់ផ្លូវការមានចំនួន ៤.៣៣៣ នាក់ ដោយមានអ្នករងរបួសចំនួន ១៦.៧៤០ នាក់។មនុស្សសរុបចំនួន ១៧.៩០៧ នាក់ គ្មានផ្ទះសម្បែង។ អគារចំនួន ១៩០ខ្នង ត្រូវបានបំផ្លាញទាំងស្រុង និង ៨៥៦ខ្នង បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ មនុស្សចំនួន ៦.៤៦២នាក់ ត្រូវបានជួយសង្គ្រោះ។ មនុស្សចំនួន ១៨.៤៣៧ នាក់ ត្រូវបានផ្តល់ជម្រកនៅជំរំតង់ចំនួន ៩៤ ហើយអាហារចំនួន ៩.៧៦៦ តោន ត្រូវបានចែកចាយដល់អ្នកដែលរងផលប៉ះពាល់៕

មនុស្សយ៉ាងតិច ១៤នាក់ បានស្លាប់ ខណៈរុស្ស៊ី និងអ៊ុយក្រែនវាយប្រហារគ្នាទៅវិញទៅមក

2026/07/13 09:56:42 pm        121
មន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យថា រុស្ស៊ីបានវាយប្រហារដោយយានដ្រូននិងមីស៊ីលជាច្រើនគ្រាប់ទៅលើអ៊ុយក្រែនពេញមួយយប់ ដោយបានសម្លាប់មនុស្ស ៩នាក់ ខណៈដែលការវាយប្រហាររបស់អ៊ុយក្រែនទៅលើរុស្ស៊ី និងតំបន់ដែលរុស្ស៊ីកាន់កាប់នៅអ៊ុយក្រែន បានសម្លាប់មនុស្ស ៥នាក់។ ការវាយប្រហារទាំងនេះ បានកើតឡើង មួយថ្ងៃមុនពេលសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន ត្រូវជួបគ្នានៅទីក្រុងប៉ារីសសម្រាប់ការចរចាស្តីពីការដាក់សម្ពាធលើរុស្ស៊ីឲ្យបញ្ចប់សង្គ្រាមជាង ៤ឆ្នាំរបស់ខ្លួននោះ។កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដឹកនាំដោយសហរដ្ឋអាមេរិកដើម្បីបញ្ចប់ការប្រយុទ្ធគ្នា បានជាប់គាំង ក្នុង   រយៈពេលប៉ុន្មានខែថ្មីៗនេះ ខណៈដែលទីក្រុងវ៉ាស៊ីនតោនបានផ្លាស់ប្តូរការផ្តោតទៅលើសង្គ្រាមរបស់ខ្លួនជាមួយអ៊ីរ៉ង់។ទន្ទឹមនឹងនេះ ទីក្រុងមូស្គូបានបង្កើនយុទ្ធនាការវាយប្រហារដោយមីស៊ីលបាលីស្ទីកលើអ៊ុយក្រែន ដោយបានសម្លាប់មនុស្សរាប់សិបនាក់ រួមទាំងនៅក្នុងរដ្ឋធានីគីវផងដែរ ចាប់តាំងពីខែកក្កដា។មន្ត្រីតំបន់បាននិយាយថា មនុស្សបីនាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់រុស្ស៊ីទៅលើតំបន់ Dnipropetrovsk ភាគកណ្តាលរបស់អ៊ុយក្រែនពេញមួយយប់ និងពីរនាក់ទៀត បានស្លាប់ នៅក្នុងការវាយប្រហារលើសហគ្រាសឧស្សាហកម្មមួយ នៅក្នុងទីក្រុង Kryvyi Rig៕

អ្នកចរចាជាន់ខ្ពស់របស់អ៊ីរ៉ង់៖ អាមេរិកកំពុងរងផលវិបាកធ្ងន់ធ្ងរ ដោយសារការមិនគោរពពាក្យសន្យារបស់ខ្លួន

2026/07/13 09:51:18 pm        99
លោក Mohammad Ghalibaf អ្នកចរចាជាន់ខ្ពស់របស់ទីក្រុងតេអេរ៉ង់ បាននិយាយថា អ៊ីរ៉ង់នឹងមិនអនុញ្ញាតឲ្យសហរដ្ឋអាមេរិករំលោភលើលក្ខខណ្ឌនៃអនុស្សរណៈនៃការយោគយល់(MoU) ដោយគ្មានទោសពៃរ៍នោះទេ។នៅថ្ងៃសៅរ៍ កងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) បានប្រកាសថា ច្រកសមុទ្រហ័រមូស នឹងត្រូវបិទសម្រាប់ការដឹកជញ្ជូនទាំងអស់ រហូតដល់សហរដ្ឋអាមេរិកបញ្ចប់«អន្តរាគមន៍ខុសច្បាប់» របស់ខ្លួន នៅក្នុងតំបន់នេះ។ ការសម្រេចនេះ បានកើតឡើង បន្ទាប់ពីរលកទី៣នៃការវាយប្រហាររបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កាលពីសប្តាហ៍មុន។ទីក្រុងតេអេរ៉ង់បានអនុញ្ញាតឲ្យចរាចរណ៍ឆ្លងកាត់ផ្លូវទឹកដ៏សំខាន់ ដែលមានចំនួនប្រហែល ២០% នៃពាណិជ្ជកម្មប្រេងឆៅសកល ជាផ្នែកមួយនៃអនុស្សរណៈនៃការយោគយល់ ដែលត្រូវបានចុះហត្ថលេខាដោយភាគីទាំងពីរ នៅថ្ងៃទី ១៧ ខែមិថុនា ដើម្បីបន្តបទឈប់បាញ់ និងអនុញ្ញាតឲ្យមានពេលវេលាបន្ថែមទៀត ដើម្បីឈានដល់ការដោះស្រាយចុងក្រោយនៃជម្លោះនេះ។នៅក្នុងការបង្ហោះមួយនៅលើប្រព័ន្ធផ្សព្វផ្សាយ X កាលពីថ្ងៃអាទិត្យ លោក Ghalibaf ដែលក៏ជាប្រធានសភាអ៊ីរ៉ង់ផងដែរ បានព្រមានសហរដ្ឋអាមេរិកថា៖«សម័យកាលនៃកិច្ចព្រមព្រៀងឯកតោភាគី បានចប់ហើយ»៕

អូម៉ង់៖ សមាជិកនាវិក ២៣នាក់ ត្រូវបានជួយសង្គ្រោះពីនាវា ដែលរងការវាយប្រហារនៅឆ្នេរសមុទ្រ Musandam

2026/07/13 09:33:39 pm        58
មជ្ឈមណ្ឌលសន្តិសុខដែនសមុទ្រអូម៉ង់ (OMSC) បាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមជួយសង្គ្រោះបានជួយសង្គ្រោះសមាជិកនាវិក ២៣នាក់ ពីនាវាពាណិជ្ជកម្មមួយគ្រឿង ដែលត្រូវបានវាយប្រហារនៅឆ្នេរសមុទ្រនៃខេត្តមូសាន់ដាម (Musandam)។នៅក្នុងសេចក្តីថ្លែងការណ៍មួយ OMSCបាននិយាយថា ក្រុមសង្គ្រោះបន្ទាន់បានឆ្លើយតបទៅនឹងការហៅទូរស័ព្ទសុំជំនួយពីនាវាពាណិជ្ជកម្ម GFS Galaxy ដែលមានទង់ជាតិរបស់ប្រទេសកោះស៊ីប ត្រូវបានវាយប្រហារនៅចម្ងាយប្រហែល ៤,៤ ម៉ាយសមុទ្រពីឆ្នេរសមុទ្រមូសាន់ដាម។សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ថា សមាជិកនាវិកដែលត្រូវបានជួយសង្គ្រោះត្រូវបានផ្តល់ការថែទាំសុខភាពដ៏ចាំបាច់ ខណៈដែលបន្តប្រតិបត្តិការស្វែងរកសមាជិកនាវិកម្នាក់ដែលកំពុងបាត់ខ្លួន។ប្រតិបត្តិការជួយសង្គ្រោះ ត្រូវបានធ្វើឡើង បន្ទាប់ពីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (US CENTCOM) បាននិយាយថា នាវា GFS Galaxy ដែលជានាវាដឹកកុងតឺន័រ ត្រូវបានវាយប្រហារដោយកងឆ្មាំបដិវត្តន៍ឥស្លាមរបស់អ៊ីរ៉ង់ ខណៈពេលកំពុងឆ្លងកាត់ច្រកសមុទ្រហ័រមូស។ US CENTCOM បាននិយាយថា នាវានេះមិនអាចបន្តដំណើររបស់ខ្លួនបានទេ បន្ទាប់ពីត្រូវអគ្គិភ័យឆាបឆេះ និងការខូចខាតយ៉ាងធ្ងន់ធ្ងរដល់បន្ទប់ម៉ាស៊ីនរបស់វា។ នាព្រឹកថ្ងៃអាទិត្យ ប្រទេសឥណ្ឌាបានថ្កោលទោសចំពោះការវាយប្រហារលើនាវាពាណិជ្ជកម្ម ដែលកំពុងដឹកជនជាតិឥណ្ឌា។ អាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា ជនជាតិឥណ្ឌា ១០នាក់ ត្រូវបានជួយសង្គ្រោះ ខណៈម្នាក់ទៀត កំពុងបាត់ខ្លួន៕

សីតុណ្ហភាពក្តៅខ្លាំង កំពុងគ្របដណ្ដប់នៅប្រទេសបារាំង ខណៈរលកកម្តៅឈានដល់សប្តាហ៍នេះ

2026/07/13 07:08:13 pm        55
រលកកម្តៅធ្ងន់ធ្ងរនិងយូរអង្វែង បានរួមរឹតគ្របដណ្ដប់ប្រទេសបារាំងកាលពីថ្ងៃអាទិត្យ ទី១២ ខែកក្កដា ដោយបានធ្វើឱ្យសីតុណ្ហភាពកើនឡើងខ្លាំងនៅទូទាំងប្រទេស និងជំរុញឱ្យប្រជាជននៅទីក្រុងប៉ារីសស្វែងរកម្លប់ ប្រភពទឹក និងវិធីផ្សេងៗទៀតដើម្បីរក្សាភាពត្រជាក់។ អ្នកទេសចរនៅជុំវិញទីតាំងសំខាន់ៗ រួមទាំងនៅប៉ម Eiffel Tower បានជ្រកក្រោមឆ័ត្រ កាន់ដបទឹក និងសម្រាកនៅកន្លែងដែលមានម្លប់ ខណៈ សីតុណ្ហភាពកើនឡើងខ្លាំង។ ការិយាល័យឧតុនិយមបារាំង បាននិយាយថា រលកកម្តៅនៅតែធ្ងន់ធ្ងរនិងយូរអង្វែង ដោយសីតុណ្ហភាពឡើងដល់ចន្លោះពី៣៧ ទៅ៣៩ អង្សាសេ នៅក្នុងតំបន់ដែលស្ថិតនៅក្រោមកម្រិតប្រកាសអាសន្នខ្ពស់បំផុតកាលពីរសៀលថ្ងៃអាទិត្យ និងឡើងដល់៤០អង្សាសេនៅកន្លែងមួយចំនួននៅភាគខាងលិចប្រទេសបារាំង។ ទីភ្នាក់ងារអាកាសធាតុជាតិ ក៏បានព្រមានអំពីយប់ក្តៅខ្លាំង ដោយនិយាយថា សីតុណ្ហភាពនៅក្នុងតំបន់ខ្លះនឹងនៅតែលើសពី២០អង្សាសេពេញមួយយប់ ដែលផ្តល់នូវភាពធូរស្រាលតិចតួចប៉ុណ្ណោះពីកម្តៅ។ អ្នកស្រុក បានប្រើប្រាស់យុទ្ធសាស្ត្រផ្សេងៗដើម្បីរក្សាភាពត្រជាក់ រួមទាំងការដាក់ខ្នើយរបស់ពួកគេនៅក្នុងទូរទឹកកក ហើយយកវាចេញមុនពេលចូលសម្រាក។ ខណៈសីតុណ្ហភាពត្រូវបានគេរំពឹងថានឹងថយចុះបន្តិចនៅក្នុងតំបន់មួយចំនួននៅភាគខាងលិចនៅថ្ងៃចន្ទនេះ ការិយាល័យឧតុនិយមនិយាយថា រលកកម្តៅនឹងនៅតែបន្ត ហើយអាចកាន់តែខ្លាំងឡើងជាថ្មីម្តងទៀតនៅប្រទេសបារាំងភាគកណ្តាល តំបន់ទីក្រុងប៉ារីស និងភាគនិរតីចាប់ពីថ្ងៃអង្គារ។ អ្នកព្យាករណ៍អាកាសធាតុ និយាយថា ហេតុការណ៍នេះត្រូវបានគេរំពឹងថានឹងបន្តយ៉ាងហោចណាស់រហូតដល់ពាក់កណ្តាលសប្តាហ៍នេះ។

ប្រមុខUN ព្រួយបារម្ភយ៉ាងខ្លាំងចំពោះការរីកធំជម្លោះធ្ងន់ធ្ងរនៅតំបន់ឈូងសមុទ្រ

2026/07/13 07:05:56 pm        57
អ្នកនាំពាក្យបាននិយាយកាលពីថ្ងៃអាទិត្យថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការរីកធំជម្លោះយ៉ាងធ្ងន់ធ្ងរ និងការប្រឈមមុខដាក់គ្នាខាងយោធាជាថ្មីទៀតនៅតំបន់ឈូងសមុទ្រ រួមទាំងការវាយប្រហាររបស់អ៊ីរ៉ង់លើនាវានៅច្រកសមុទ្រ Hormuz ការវាយប្រហាររបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ និងការវាយប្រហាររបស់អ៊ីរ៉ង់លើគោលដៅនៅក្នុងប្រទេសជិតខាង។ អ្នកនាំពាក្យ លោក Stephane Dujarric បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រមុខអង្គការសហប្រជាជាតិ «អំពាវនាវឱ្យគ្រប់ភាគីទាំងអស់មានភាពអត់ធ្មត់ខ្ពស់ ជៀសវាងសកម្មភាពកើនឡើងបន្ថែមទៀត និងចាត់វិធានការជាបន្ទាន់ដើម្បីបន្ថយភាពតានតឹង»។ សេចក្តីថ្លែងការណ៍ បាននិយាយថា «ការវាយប្រហារទាំងនេះត្រូវតែបញ្ឈប់ទាំងអស់»។ សេចក្តីថ្លែងការណ៍និយាយថា លោកអគ្គលេខាធិការបានបញ្ជាក់ជាថ្មីថា ការវិលត្រឡប់ទៅរកអរិភាពទ្រង់ទ្រាយធំនឹងមានផលវិបាកដ៏មហន្តរាយសម្រាប់ប្រជាជននៅក្នុងតំបន់ សម្រាប់សន្តិភាព និងសន្តិសុខអន្តរជាតិ និងសម្រាប់សេដ្ឋកិច្ចពិភពលោក។ លោកក៏បានបញ្ជាក់ជាថ្មីអំពីតម្រូវការសម្រាប់ការស្តារឡើងវិញនូវសេរីភាពនៃការធ្វើនាវាចរណ៍ឲ្យបានពេញលេញនៅច្រកសមុទ្រ Hormuz។ លោកអគ្គលេខាធិការ បានជំរុញឱ្យអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បន្តការចរចាជាបន្ទាន់ និងដោះស្រាយបញ្ហាដែលនៅសេសសល់តាមរយៈផ្នែកការទូត។

ប្រទេសនៅមជ្ឈិមបូព៌ា ចាប់ផ្តើមប្រព័ន្ធការពារជាតិនិងស៊ីរ៉ែនអាសន្ន ខណៈអ៊ីរ៉ង់វាយប្រហារលើគោលដៅអាមេរិក

2026/07/13 07:02:08 pm        97
ប្រទេសជាច្រើននៅតំបន់មជ្ឈិមបូព៌ា បានចាប់ផ្តើមប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន និងបន្លឺសំឡេងរោទិ៍វាយប្រហារតាមអាកាសកាលពីថ្ងៃអាទិត្យ ខណៈអ៊ីរ៉ង់បានបើកការវាយប្រហារជាបន្តបន្ទាប់ទៅលើគោលដៅរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។ ការវាយប្រហារទាំងនេះ គឺជាវិធានការតបតវិញក្នុងការឆ្លើយតបទៅនឹងការវាយប្រហារជុំទីបីប្រឆាំងអ៊ីរ៉ង់ដោយសហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍។ ស៊ីរ៉ែនព្រមានអំពីមីស៊ីល បានរោទិ៍ប្រកាសអាសន្ននៅក្នុងប្រទេសបារ៉ែន ខណៈប្រទេសអារ៉ាប់រួម (UAE) និងប្រទេសកាតាក៏ត្រូវបានវាយប្រហារផងដែរ។ ក្រសួងការពារជាតិអារ៉ាប់រួម បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនកំពុងប្រឈមនឹងការគំរាមកំហែងដោយមីស៊ីល និងយានដ្រូន ខណៈក្រសួងមហាផ្ទៃបារ៉ែន បានជំរុញឱ្យប្រជាជនរក្សាភាពស្ងប់ស្ងាត់ និងបន្តទៅកាន់ទីតាំងសុវត្ថិភាពដែលនៅជិតបំផុត។ ក្រសួងមហាផ្ទៃប្រទេសកាតា បានចេញការព្រមានជាសាធារណៈដោយបង្កើនកម្រិតគំរាមកំហែងសន្តិសុខរបស់ប្រទេស។ ក្រសួងបាននិយាយថា មនុស្សបីនាក់បានរងរបួសរួមទាំងកុមារម្នាក់ដោយសារបំណែកគ្រាប់បានធ្លាក់។ ប្រទេសហ្ស៊កដានី ក៏បានដាក់ឱ្យដំណើរការប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន។ អគ្គបញ្ជាការដ្ឋាននៃកងកម្លាំងប្រដាប់អាវុធរបស់ប្រទេស បាននិយាយកាលពីថ្ងៃអាទិត្យថា មីស៊ីលបីគ្រាប់ចេញពីទិសដៅរបស់អ៊ីរ៉ង់បានធ្លាក់នៅទីតាំងជាច្រើនកន្លែងក្នុងប្រទេសហ្ស៊កដានី។

ចរាចរណ៍នាវាពាណិជ្ជកម្មបានធ្លាក់ចុះនៅច្រកសមុទ្រ Hormuz ក្រោយការប្រកាសរបស់អ៊ីរ៉ង់ថាបានបិទ

2026/07/13 06:59:43 pm        64
ច្រកសមុទ្រ Hormuz បានមើលឃើញការធ្លាក់ចុះយ៉ាងខ្លាំងនៃការធ្វើចរាចរណ៍នាវាពាណិជ្ជកម្មបន្ទាប់ពីការប្រកាសចុងក្រោយរបស់អ៊ីរ៉ង់ថាខ្លួនបានបិទផ្លូវទឹកយុទ្ធសាស្ត្រមួយនេះជាថ្មីម្តងទៀត។ ទិន្នន័យតាមដាននាវាដែលត្រូវបានដកស្រង់ដោយអាជ្ញាធរអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យបង្ហាញថាមានតែនាវាពាណិជ្ជកម្មចំនួន ១១ គ្រឿងប៉ុណ្ណោះ រួមមាននាវាដឹកប្រេងចំនួន ៨ គ្រឿង និងនាវាដឹកទំនិញចំនួន ៣ គ្រឿង បានឆ្លងកាត់ច្រកសមុទ្រ Hormuz ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅនេះ។ កាលពីព្រឹកថ្ងៃអាទិត្យ កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសថាច្រកសមុទ្រ Hormuz ត្រូវបានបិទ បន្ទាប់ពីខ្លួនបានបាញ់ព្រមានទៅលើនាវាមួយគ្រឿងដែលបានព្យាយាមឆ្លងកាត់ផ្លូវទឹកយុទ្ធសាស្ត្រតាមរយៈផ្លូវដែលមិនត្រូវបានអនុញ្ញាត។ កងទ័ពជើងទឹកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ជាលទ្ធផលនៃឧបទ្ទវហេតុនេះ ច្រកសមុទ្រនឹងនៅតែបិទរហូតដល់មានការជូនដំណឹងបន្ថែម និងរហូតដល់ការបញ្ចប់ការជ្រៀតជ្រែករបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់នោះ។ យោងតាមការជូនដំណឹងដែលចេញដោយអាជ្ញាធរច្រកសមុទ្រនៅឈូងសមុទ្រពែក្សរបស់អ៊ីរ៉ង់(PGSA)កាលពីថ្ងៃអាទិត្យ ការពិនិត្យឡើងវិញនូវពាក្យសុំឆ្លងកាត់សម្រាប់ច្រកសមុទ្រនឹងត្រូវបានបន្តឡើងវិញ ហើយការអនុញ្ញាតចាំបាច់នឹងត្រូវបានចេញតាមកាលវិភាគនៅពេលដែលស្ថានភាពស្ងប់ស្ងាត់។ លោក Ebrahim Rezaei អ្នកនាំពាក្យគណៈកម្មាធិការសន្តិសុខជាតិ និងគោលនយោបាយការបរទេសរបស់សភាអ៊ីរ៉ង់ បាននិយាយនៅលើបណ្តាញសង្គមថា អ៊ីរ៉ង់បានគ្រប់គ្រងច្រកសមុទ្រ Hormuz ដោយអំណាច ហើយនឹងរក្សាច្រកនេះដោយអំណាច។ លោកបានសង្កត់ធ្ងន់ថា អ៊ីរ៉ង់នឹងបន្តរក្សាសិទ្ធិ និងផលប្រយោជន៍របស់ខ្លួនយ៉ាងរឹងមាំ និងសន្តិសុខនៅច្រកសមុទ្រ Hormuz។

មនុស្សជាង៥០នាក់ស្លាប់ ខណៈប្រទេសបង់ក្លាដែសត្រៀមទប់ទល់ភ្លៀងធ្លាក់បន្ថែមទៀតនិងបំណាក់ដី

2026/07/13 06:48:41 pm        64
យោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសបាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្សយ៉ាងហោចណាស់៥១នាក់បានស្លាប់បន្ទាប់ពីភ្លៀងមូសុងធ្លាក់ខ្លាំងជាច្រើនថ្ងៃបណ្តាលឱ្យមានទឹកជំនន់ និងបានធ្វើឱ្យមនុស្សជាងមួយលាននាក់ជាប់គាំងខ្លួន។អ្នកស្លាប់និងរងរបួសជាច្រើននាក់បណ្តាលមកពីបំណាក់ដីនៅក្នុងស្រុកតំបន់ភ្នំ ខណៈអ្នកស្លាប់មួយចំនួនត្រូវបានផ្សារភ្ជាប់ទៅនឹងទឹកជំនន់ដ៏គំហុកដែលហូរចុះពីទីទួលខ្ពស់។ ខណៈទឹកជំនន់បានចាប់ផ្តើមស្រកទៅវិញបន្តិចកាលពីរសៀលថ្ងៃអាទិត្យ អ្នកស្រុកបានវិលត្រឡប់ទៅវាយតម្លៃពីស្ថានភាពនៅលំនៅឋានវិញ។ ពលរដ្ឋនិយាយថា គ្រឿងសង្ហារិម និងទ្រព្យសម្បត្តិត្រូវបានខូចខាត ហើយពួកគេមានអាហារតិចតួចចាប់តាំងពីបានជម្លៀសខ្លួនចេញ។ អ្នកស្រុកបានចាត់ទុកស្ថានភាពនេះថាអាក្រក់ខ្លាំង ។ ទឹកជំនន់បានហូរនាំយករបស់របរភាគច្រើន ខណៈអ្នកស្រុកអាចយករបស់របរមួយចំនួនចេញទៅជាមួយបាន ហើយរបស់របរដែលនៅសល់បានបាត់បង់ ឬខូចខាតដោយសារទឹកជំនន់។ អ្នកស្ម័គ្រចិត្តបានធ្វើការទាំងយប់ទាំងថ្ងៃដើម្បីជួយសហគមន៍ដែលរងផលប៉ះពាល់ ដោយចែកអាហារក្តៅ និងសម្ភារៈសង្គ្រោះបន្ទាន់។ ទោះជាយ៉ាងណា ប្រជាជនក្នុងតំបន់បាននិយាយថា តំបន់ដាច់ស្រយាលជាច្រើននៅក្នុងស្រុកតំបន់ភ្នំមិនទាន់ទទួលបានជំនួយគ្រប់គ្រាន់នៅឡើយទេ។

ទូកដឹកភ្ញៀវទេសចរក្រឡាប់លិចនៅក្បែរកោះភូគុក ប្រទេសវៀតណាម បណ្តាលឲ្យមនុស្ស ១៥ នាក់ស្លាប់

2026/07/13 06:33:54 pm        75
យោងតាមនគរបាលវៀតណាម ប្រធានគ្រប់គ្រងទូកល្បឿនលឿនដែលបានលិចនៅជិតកោះ ភូគុក (Phu Quoc )ភាគខាងត្បូង បានសម្លាប់ភ្ញៀវទេសចរឥណ្ឌា ១៥ នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ ១២កក្កដា។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃសៅរ៍ នៅពេលដែលទូកដឹកភ្ញៀវទេសចរឥណ្ឌាចំនួន ៣២ នាក់ សមាជិកនាវិកវៀតណាម ៣ នាក់ និងមគ្គុទ្ទេសក៍ទេសចរណ៍ម្នាក់បានលិចនៅក្នុងសមុទ្រក្បែរកោះ May Rut Ngoai។ កាសែត Tuoi Tre បានរាយការណ៍ថា នាវិក និងអ្នកជួយសង្គ្រោះបានជួយសង្គ្រោះមនុស្ស ២១ នាក់ ប៉ុន្តែអ្នកដំណើរ ១៥ នាក់បានស្លាប់។ នគរបាលនៅភាគខាងត្បូងខេត្ត អានយ៉ាង (An Giang) បាននិយាយថា ពួកគេបានចាប់ខ្លួនប្រធានទូក វ័យ ៥៧ ឆ្នាំ ពីបទរំលោភច្បាប់ ដែលបណ្តាលឱ្យទូកលិច។ Tuoi Tre បានរាយការណ៍ថា ការវាយតម្លៃដំបូងដោយក្រុមអាជ្ញាធរវៀតណាមបានបង្ហាញថា នេះជាឧបទ្ទហេតុមិនអាចជៀសវាងបាន បណ្តាលមកពីស្ថានភាពអាកាសធាតុអាក្រក់ ដែលបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានដកស្រង់សម្តីក្រុមនាវិកដែលពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ដោយនិយាយថា មានរលកខ្ពស់ៗ ប៉ុន្តែមិនមានភ្លៀងធ្លាក់នៅពេលនោះទេ ហើយទូកទេសចរណ៍ជាច្រើនទៀតកំពុងប្រតិបត្តិការនៅក្នុងតំបន់នោះ។យោងតាមប្រភពពីក្រុមអាជ្ញាធរដែលត្រូវបានចេញផ្សាយដោយសារព័ត៌មាន VnExpress ទូកនោះ បានកំពុងធ្វើដំណើរពីកោះ Hon May Rut ទៅកាន់កំពង់ផែ An Thoi នៅពេលលេចនៅចម្ងាយប្រហែល៤០០ គីឡូម៉ែត្រ នៅក្នុងសមុទ្រ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
07/26/2026 02:07 PM
មន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុង​ពន្លឿន​ជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាសបញ្ចូលជាសមាជិកថ្មីជិត ៣០០០នាក់នៅខណ្ឌព្រែកព្នៅ
07/26/2026 02:07 PM
បណ្ដេញជនជាតិថៃ ៣៩នាក់ ចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសចូលដោយទុច្ចរិតក្នុងទីលានយោធា និងលួចឆ្លងដែនដោយខុសច្បាប់
07/26/2026 02:07 PM
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
07/26/2026 01:07 PM
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
07/26/2026 01:07 PM
សមត្ថកិច្ចកម្ពុជាបណ្ដេញជនជាតិចិន ១៥៨នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងបទល្មើសផ្សេងៗ
07/26/2026 12:07 PM
កម្ពុជាចូលរួមសន្និសីទជាន់ខ្ពស់នៃឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍
07/26/2026 12:07 PM
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
07/26/2026 12:07 PM