លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក

ព័ត៌មានអន្តរជាតិ

មនុស្សជាច្រើននាក់បានស្លាប់ដោយសារព្យុះទីហ្វុង Bavi នៅចិន និងហ្វីលីពីន ក្រោយវាយប្រហារតៃវ៉ាន់ និងជប៉ុន

2026/07/13 06:31:55 pm        51
ព្យុះទីហ្វុង Bavi ត្រូវបានចុះខ្សោយកម្លាំងទៅជាព្យុះត្រូពិកធ្ងន់ធ្ងរកាលពីថ្ងៃអាទិត្យ បន្ទាប់ពីបានបោកបក់នៅភាគខាងកើតប្រទេសចិន ជាកន្លែងដែលក្រុមអាជ្ញាធរបានជម្លៀសមនុស្សជិតពីរលាននាក់នៅក្នុងផ្លូវរបស់ព្យុះ។ មុនពេលទៅដល់ប្រទេសចិន ព្យុះនេះបានបោកបក់ភាគខាងជើងកោះតៃវ៉ាន់ និងកោះភាគនិរតីដាច់ស្រយាលរបស់ប្រទេសជប៉ុន ដោយបានផ្ដួលរលំដើមឈើ និងធ្វើឱ្យមនុស្សរាប់ម៉ឺននាក់គ្មានថាមពល។ អាកាសធាតុអាក្រក់ខ្លាំងបានធ្វើឱ្យមានការបំផ្លិចបំផ្លាញលើភាគខាងត្បូង និងកណ្តាលប្រទេសចិនក្នុងសប្តាហ៍មុន ដោយព្យុះបានសម្លាប់មនុស្សយ៉ាងហោចណាស់៣៩ នាក់ និងបណ្តាលឱ្យទឹកក្នុងទន្លេរាប់សិបហៀរហូរ និងទំនប់អាងស្តុកទឹកមួយបានបាក់បង្កឲ្យមានទឹកជំនន់។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បាននិយាយដោយដកស្រង់ប្រភពពីមន្ទីរឧតុនិយមខេត្តថា ព្យុះទីហ្វុង Bavi បានវាយប្រហារដីគោក លើកដំបូងនៅម៉ោងប្រហែល ១១:២០ នាទីយប់ថ្ងៃសៅរ៍ ក្នុងខេត្ត Zhejiang ដែលមានខ្យល់បក់ក្នុងល្បឿន ១៤៤ គីឡូម៉ែត្រក្នុងមួយម៉ោង។ ចំណែកនៅក្នុងប្រទេសហ្វីលីពីនវិញ ចំនួនអ្នកស្លាប់ដោយសារបំណាក់ដី និងឧបទ្ទវហេតុផ្សេងទៀតដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង ជំរុញដោយព្យុះ Bavi បានកើនឡើងដល់ ២០ នាក់នៅថ្ងៃចន្ទនេះ ដែលភាគច្រើននៅលើកោះ Mindanao ភាគខាងត្បូង ប្រទេស។ មនុស្សជិត១១.០០០ នាក់នៅទូទាំងប្រជុំកោះនេះបានជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ ហើយកំពង់ផែជាច្រើននៅតែត្រូវបានបិទ ដោយមាននាវាចំនួន៣១៣ គ្រឿងកំពុងចតដើម្បីសុវត្ថិភាព៕

មីយ៉ាន់ម៉ា ប្រាប់អាស៊ានថា លោកស្រី អ៊ុងសាន ស៊ូជី ដែលត្រូវបានឃុំខ្លួន នឹងត្រូវបានមើលថែ

2026/07/13 05:43:07 pm        57
ប្រេសិតពិសេសរបស់អាស៊ានប្រចាំសហភាពមីយ៉ាន់ម៉ា បាននិយាយថា បណ្ដារដ្ឋមន្ត្រីការបរទេសមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ត្រូវបានសមភាគីមីយ៉ាន់ម៉ាប្រាប់កាលពីថ្ងៃអាទិត្យ ១២ កក្កដា ថា អតីតមេដឹកនាំដែលត្រូវបានឃុំខ្លួន លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi )មានសុខភាពល្អ ហើយនឹងត្រូវបានមើលថែ។ ក្រុមអ្នកការទូតជាន់ខ្ពស់នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលមានសមាជិកចំនួន ១១ ប្រទេស បានជួបផ្ទាល់ជាមួយសមភាគីមីយ៉ាន់ម៉ាកាលពីថ្ងៃអាទិត្យជាលើកដំបូងចាប់តាំងពីរដ្ឋប្រហារ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីចាប់ផ្តើមគំនិតផ្តួចផ្តើមសន្តិភាពរយៈពេលប្រាំឆ្នាំ ដែលបរាជ័យក្នុងការបញ្ចប់សង្គ្រាមស៊ីវិលកំពុងគ្របដណ្ដប់ប្រទេសនេះ។ លោកស្រី ម៉ារីយ៉ា ថេរេសា ឡាហ្សារ៉ូ (Maria Theresa Lazaro) រដ្ឋមន្ត្រីការបរទេសហ្វីលីពីន បានស្វែងរកការទាក់ទងជាមួយលោកស្រី អ៊ុងសាន ស៊ូជី វ័យ ៨១ ឆ្នាំ ដែលត្រូវបានឃុំខ្លួនចាប់តាំងពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រីត្រូវបានផ្តួលរំលំក្នុងរដ្ឋប្រហារយោធាឆ្នាំ ២០២១។ លោកស្រី ឡាហ្សារ៉ូ បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងបាងកកប្រទេសថៃ ថា ការចងចាំរបស់លោកស្រីអំពីសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ាលើលោកស្រី អ៊ុងសាន ស៊ូជី គឺថាលោកស្រីមានសុខភាពល្អ ហើយគោលការណ៍នៃរបៀបដែលលោកនិយាយបែបនេះគឺថា លោកស្រី ស៊ូជី គឺជាសាច់ញាតិ លោកស្រីជាបងស្រី ដូច្នេះពួកលោកនឹងមើលថែលោកស្រី។ លោកស្រី អ៊ុងសាន ស៊ូជី កំពុងជាប់ពន្ធនាគាររយៈពេល ២៧ ឆ្នាំ ដែលទើបតែត្រូវបានបន្ធូរបន្ថយទោសមួយភាគបី លើបទចោទប្រកាន់ជាបន្តបន្ទាប់ដែលសម្ព័ន្ធមិត្តរបស់លោកស្រីបាននិយាយថា ត្រូវបានប្រឌិតឡើងដើម្បីរារាំងលោកស្រីមិនឱ្យចូលរួមក្នុងឆាកនយោបាយ រួមទាំងការញុះញង់ អំពើពុករលួយ ការក្លែងបន្លំការបោះឆ្នោត និងការរំលោភច្បាប់សម្ងាត់រដ្ឋ ហើយលោកស្រី បានបដិសេធការប្រព្រឹត្តខុសទាំងឡាយ។ទីតាំងរបស់លោកស្រី អ៊ុងសាន ស៊ូជី មិនត្រូវបានគេដឹងនោះទេ ប៉ុន្តែលោកស្រី ឡាហ្សារ៉ូ ធ្លាប់បាននិយាយថា លោកស្រីស៊ូជី ត្រូវបានផ្ទេរទៅទីតាំងដែលបានកំណត់ដោយមិនបានពន្យល់លម្អិត៕

សភា៖ ប្រទេសអ៊ីស្រាអែលនឹងរៀបចំការបោះឆ្នោតជាតិនៅថ្ងៃទី ២៧ ខែតុលា

2026/07/13 05:41:13 pm        64
ការបោះឆ្នោតជាតិ នឹងត្រូវធ្វើឡើងនៅក្នុងប្រទេសអ៊ីស្រាអែលនៅថ្ងៃទី ២៧ ខែតុលា ជាកាលបរិច្ឆេទចុងក្រោយដែលត្រូវបានអនុញ្ញាតដោយស្របច្បាប់ ដោយការបោះឆ្នោតត្រូវបានមើលឃើញយ៉ាងទូលំទូលាយថាជាការធ្វើប្រជាមតិលើភាពជាអ្នកដឹកនាំរបស់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ចាប់តាំងពីការចាប់ផ្តើមសង្គ្រាមប្រល័យពូជសាសន៍លើតំបន់ហ្កាហ្សា។ សភាអ៊ីស្រាអែល បានប្រកាសកាលបរិច្ឆេទបោះឆ្នោតកាលពីថ្ងៃអាទិត្យ។ សភា កំណត់ពេលរៀបចំសម័យប្រជុំចុងក្រោយនៃអាណត្តិបច្ចុប្បន្នរបស់ខ្លួននៅថ្ងៃសុក្រ ដែលធ្វើឱ្យរដ្ឋាភិបាលចម្រុះស្តាំនិយមរបស់លោក Netanyahu ជាលើកដំបូងក្នុងរយៈពេលកន្លះសតវត្សរ៍មកនេះក្នុងការបញ្ចប់អាណត្តិពេញបួនឆ្នាំ។ បច្ចុប្បន្នសភាត្រូវបានគេរំពឹងថានឹងបម្រើអាណត្តិពេញលេញរបស់ខ្លួន ហើយការបោះឆ្នោតសកលបន្ទាប់ត្រូវបានកំណត់រួចហើយដោយច្បាប់នៅថ្ងៃទី ២៧ ខែតុលា ដោយគ្មានបំណងកាត់បន្ថយអាណត្តិរបស់សភាទេ។ លោក Netanyahu នាយករដ្ឋមន្ត្រីដែលបម្រើការយូរបំផុតរបស់អ៊ីស្រាអែល បានបញ្ជាក់កាលពីខែមិថុនាថា លោកនឹងឈរឈ្មោះក្នុងការបោះឆ្នោតនៅពេលខាងមុខ។ បុរសអាយុ៧៦ឆ្នាំរូបនេះ បានប្រឈមការរិះគន់កាន់តែខ្លាំងចាប់តាំងពីការវាយប្រហារដឹកនាំដោយក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ ជាការវាយប្រហារដ៏បង្ហូរឈាមបំផុតក្នុងប្រវត្តិសាស្ត្ររបស់អ៊ីស្រាអែល។ អ្នករិះគន់ បានស្តីបន្ទោសលោក Netanyahu ចំពោះការបរាជ័យផ្នែកសន្តិសុខជាបន្តបន្ទាប់ដែលបានធ្វើឱ្យក្រុមប្រដាប់អាវុធមកពីតំបន់ហ្កាហ្សាទម្លាយការការពារព្រំដែនរបស់អ៊ីស្រាអែល និងចាប់មនុស្ស២៥១នាក់ធ្វើជាចំណាប់ថ្នូរ។

អ៊ីរ៉ង់ ចោទសហរដ្ឋអាមេរិកពីការ ដាក់សម្ពាធទាំងបើកចំហរ និងលាក់បាំងលើប្រទេសអូម៉ង់

2026/07/13 05:38:51 pm        100
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអ៊ីរ៉ង់ បានថ្កោលទោសការវាយប្រហាររបស់សហរដ្ឋអាមេរិកប្រឆាំងប្រទេសអ៊ីរ៉ង់។ សេចក្តីថ្លែងការណ៍ បានបង្ហាញពីការចរចារវាងអ៊ីរ៉ង់និងប្រទេសអូម៉ង់ កាលពីថ្ងៃសៅរ៍សប្តាហ៍មុននៅក្នុងទីក្រុង Muscat ប្រទេសអូម៉ង់។ សេចក្តីថ្លែងការណ៍និយាយថា ការចរចាផ្តោតសំខាន់លើការរៀបចំសម្រាប់ការគ្រប់គ្រងច្រកសមុទ្រហ័រមូស ហើយ «គួឲ្យសោកស្តាយ សហរដ្ឋអាមេរិកបានរារាំងលទ្ធផលលើបញ្ហានេះតាមរយៈសម្ពាធទាំងបើកចំហរ និងលាក់បាំងលើប្រទេសអូម៉ង់»។ សេចក្តីថ្លែងការណ៍បានបដិសេធការអះអាងរបស់លោក Trump អំពីលទ្ធផលនៃការចរចាថាជា «ការកុហកសុទ្ធសាធដែលកើតចេញពីភាពអស់សង្ឃឹម»។ លោក Trump បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកថា អ៊ីរ៉ង់បានយល់ស្របចំពោះកិច្ចព្រមព្រៀងមួយកាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា «ពួកគេបានបោះបង់ចោលអ្វីៗទាំងអស់» ប៉ុន្តែ «ភ្លាមៗនោះពីរម៉ោងក្រោយមក ពួកគេបានវាយប្រហារនាវាមួយគ្រឿងដោយយានដ្រូន»។ ប្រភពបានប្រាប់សារព័ត៌មាន Al Jazeera ថា ក្នុងអំឡុងពេលជំនួបរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ជាមួយសមភាគីអូម៉ង់ លោក Badr Albusaidi កាលពីថ្ងៃសៅរ៍ ទីក្រុង Muscat បានស្នើផ្លូវពីរដែលគ្រប់គ្រងដោយឡែកពីគ្នានៅច្រកសមុទ្រហ័រមូស មួយឆ្លងកាត់ដែនទឹកអ៊ីរ៉ង់ និងមួយទៀតឆ្លងកាត់ដែនទឹកប្រទេសអូម៉ង់។

[UPDATE] ទិន្នន័យបង្ហាញថា ទ្វីបអឺរ៉ុបបានកត់ត្រាការស្លាប់លើសពី១០.០០០ នាក់ក្នុងអំឡុងពេលរលកកម្ដៅកាលពីចុងខែមិថុនា

2026/07/13 04:29:11 pm        89
ទិន្នន័យផ្លូវការបានបង្ហាញថា បណ្តាប្រទេសនៅអឺរ៉ុបបានរាយការណ៍ពីការស្លាប់លើសពី១០.០០០ នាក់ក្នុងអំឡុងពេលរលកកម្ដៅបំបែកកំណត់ត្រាដែលបានលេបត្របាក់ភាគខាងលិចនៃទ្វីបនេះកាលពីចុងខែមិថុនា ២០២៦ នេះ ។ យោងតាមទិន្នន័យដែលបានចេញផ្សាយដោយ EuroMOMO ជាបណ្តាញគាំទ្រដោយមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺអឺរ៉ុប និងអង្គការសុខភាពពិភពលោក ភាគច្រើនលើសលប់ ជាង៩.០០០នាក់ ស្ថិតក្នុងចំណោមមនុស្សដែលមានអាយុ៦៥ ឆ្នាំឡើងទៅ។ លោក Lasse Vestergaard ប្រធានគ្រូពេទ្យនៅវិទ្យាស្ថានស្រាវជ្រាវជំងឺ Statens Serum Institut របស់ប្រទេសដាណឺម៉ាក ដែលគ្រប់គ្រងបណ្ដាញសុខភាពរបស់អឺរ៉ុប EuroMOMO មួយនេះ បានប្រាប់ សារព័ត៌មាន Reuters ថា មានការស្លាប់ច្រើនបែបនេះនៅពេលនេះនៃឆ្នាំនេះ គឺមិនធម្មតាទេ។ វាពិតជាខ្ពស់ណាស់។ លោក Vestergaard បានបន្ថែមថា វាពិបាកក្នុងការពន្យល់ពីអត្រាមរណភាពខ្ពស់បែបនេះ ក្រៅតែពីកម្ដៅខ្លាំង។ ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា រលកកម្ដៅចុងខែមិថុនានឹងស្ទើរតែមិនអាចទៅរួចទេ បើគ្មានការប្រែប្រួលអាកាសធាតុបង្កឡើងដោយមនុស្ស ដែលធ្វើឱ្យរលកកម្ដៅកាន់តែញឹកញាប់ និងខ្លាំងក្លា។ ទិន្នន័យដែលប្រមូលផ្តុំចេញពីស្ថិតិមរណភាពជាតិនៅក្នុងប្រទេសចំនួន ២៧ នៅអឺរ៉ុប រួមបញ្ចូលទាំងការស្លាប់លើសពីមូលហេតុទាំងអស់ មិនមែនគ្រាន់តែមូលហេតុដែលទាក់ទងនឹងកម្ដៅនោះទេ ក្នុងអំឡុងសប្តាហ៍ថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមិថុនា នៅពេលរលកម្ដៅបានឡើងដល់កម្រិតកំពូលនៅប្រទេសបារាំង អេស្ប៉ាញ អង់គ្លេស និងប្រទេសដទៃទៀត៕

អ្នកជំនាញថាមពល៖ តម្លៃប្រេងអាចឡើងខ្ពស់ជាង៨០ដុល្លារក្នុងមួយបារ៉ែល ប្រសិនបើអំពើហិង្សានៅតែបន្ត

2026/07/13 04:09:30 pm        103
លោក Omid Shokri អ្នកជំនាញថាមពល និងជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅសាកលវិទ្យាល័យ George Mason បានប្រាប់សារព័ត៌មាន Al Jazeera ថា ប្រេងឆៅ Brent ដែលជាស្តង់ដារសំខាន់សម្រាប់តម្លៃប្រេង អាចឡើងលើសពី ៨០ ដុល្លារក្នុង១បារ៉ែល ប្រសិនបើអំពើហិង្សានៅតែបន្ត។លោកបាននិយាយបន្ថែមថា «ហានិភ័យកើនឡើងកាន់តែច្រើននឹងកើតមាន ប្រសិនបើការប្រយុទ្ធគ្នារឹតត្បិតដល់ការធ្វើចរាចរណ៍ប្រេងឆ្លងកាត់តាមច្រកសមុទ្រ Hormuz ឬបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផលិតកម្ម និងការនាំចេញនៅឈូងសមុទ្រ»។លោក Shokri និយាយថា តម្លៃប្រេងទំនងជានៅតែខ្ពស់ ដរាបណាពាណិជ្ជករយល់ឃើញថាកិច្ចព្រមព្រៀងដែលគាំទ្រដល់បទឈប់បាញ់រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក មានភាពផុយស្រួយ។ប្រេងឆៅ Brent បានកើនឡើង ៣,៣ ភាគរយក្នុងការជួញដូរដំបូងមានតម្លៃ ៧៨,៥០ ដុល្លារក្នុងមួយបារ៉ែល កើនឡើងពីកម្រិតទាបបំផុត ៧០,១៤ ដុល្លារកាលពីពេលថ្មីៗនេះ ខណៈប្រេងឆៅអាមេរិកបានកើនឡើង ៣,៤ ភាគរយមានតម្លៃ ៧៣,៨៣ ដុល្លារក្នុងមួយបារ៉ែល។លោក Shokri និយាយថា «ជាលទ្ធផល ភាពប្រែប្រួលនៃតម្លៃទំនងជានៅតែខ្ពស់ សូម្បីតែក្នុងអំឡុងពេលស្ងប់ស្ងាត់ក៏ដោយ»។

[UPDATE] ក្រុមអាជ្ញាធរថៃស៊ើបអង្កេតមូលហេតុអគ្គិភ័យឆាបឆេះក្លឹបកម្សាន្តរាត្រីមួយសម្លាប់មនុស្ស២៧នាក់នៅទីក្រុងបាងកក

2026/07/13 03:37:49 pm        112
នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ដែលបានទៅដល់កន្លែងកើតហេតុ និងក្រុមមន្ត្រីផ្សេងទៀតបាននិយាយនៅថ្ងៃចន្ទ ១៣ កក្កដានេះ ថា អគ្គិភ័យដ៏សន្ធោសន្ធៅនៅក្លឹបកម្សាន្តរាត្រីដ៏ពេញនិយមមួយកន្លែងក្នុងទីក្រុងបាងកករបស់ប្រទេសថៃ បានសម្លាប់មនុស្ស ២៧ នាក់ ដែលជាឧបទ្ទវហេតុដ៏សាហាវបំផុតមួយក្នុងចំណោមឧបទ្ទវហេតុធ្ងន់ធ្ងរបំផុតជាច្រើននៅក្នុងមជ្ឈមណ្ឌលទេសចរណ៍មួយនេះក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ អ្នករួចជីវិតបាននិយាថា អគ្គិភ័យនេះបានឆាបឆេះ នៅម៉ោង១១និង៥៧នាទីយប់កាលពីថ្ងៃអាទិត្យ១២កក្កដា នៅក្នុងស្រុក Chatuchak របស់ទីក្រុងបាងកក។ អ្នកសារព័ត៌មាន AFP ម្នាក់បានមើលឃើញថង់សាកសពខ្មៅ ស ជាច្រើននៅលើដីនៅខាងក្រៅក្លឹបកម្សាន្តរាត្រី និងភោជនីយដ្ឋាន Rong Beer Na Lat Phrao នៅព្រឹកព្រលឹមថ្ងៃចន្ទនេះ ខណៈបុគ្គលិកសេវាសង្គ្រោះបន្ទាន់រាប់សិបនាក់បានប្រមូលផ្តុំគ្នានៅកន្លែងកើតហេតុ។ សាកសពដែលមានលេខរៀងស្ថិតនៅជាពីរជួររង់ចាំការបញ្ជូនចេញ ត្រូវបានហ៊ុមព័ទ្ធដោយក្រុមអ្នកជួយសង្គ្រោះមួយចំនួនធំ។ លោក Chadchart Sittipunt អភិបាលក្រុងបាងកកបានប្រាប់ក្រុមអ្នកសារព័ត៌មាននៅខាងក្រៅកន្លែងកើតហេតុនៅជាយរាជធានីរបស់ថៃថា អគ្គិភ័យបានរាលដាលយ៉ាងលឿន រហូតដល់ពិដាន។ ផ្សែងទំនងជាមូលហេតុចម្បងនៃការស្លាប់។ លោកបាននិយាយថា មនុស្ស ២៧ នាក់បានស្លាប់ និង ៦៣ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសាររបួស រួមទាំង ២២ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដោយបន្ថែមថាអាជ្ញាធរបានបើកការស៊ើបអង្កេតហើយ៕ 

អ៊ីរ៉ង់ពង្រីកការវាយប្រហារលើរដ្ឋឈូងសមុទ្រក្រោយអាមេរិកវាយប្រហារដោយនិយាយថាច្រកសមុទ្រហ័រមូស ត្រូវបានបិទជាថ្មី

2026/07/13 03:30:36 pm        159
កងកម្លាំងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបន្តវាយប្រហារដាក់គ្នាដោយមីស៊ីលធុនធ្ងន់ និងយានដ្រូនដ៏ខ្លាំងក្លា ដោយទីក្រុងតេអេរ៉ង់បានកំណត់គោលដៅលើទីតាំងរបស់សហរដ្ឋអាមេរិកនៅក្នុងរដ្ឋនានាទូទាំងឈូងសមុទ្រកាលពីថ្ងៃអាទិត្យ ១២ កក្កដា និងនិយាយថា ខ្លួនបានបិទច្រកសមុទ្រហ័រមូស ( Strait of Hormuz)ដ៏សំខាន់ម្តងទៀត។ អំពើហិង្សាដែលបានបន្តនេះបានបង្កើតការសង្ស័យបន្ថែមទៀតលើអនាគតនៃកិច្ចព្រមព្រៀងបណ្តោះអាសន្នរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលបានចុះហត្ថលេខាកាលពីខែមុន ក្នុងគោលបំណងបើកច្រកសមុទ្រឡើងវិញ និងបញ្ចប់សង្គ្រាមបន្ទាប់ពីការចរចារយៈពេល ៦០ ថ្ងៃបន្ថែមទៀត។ ការវាយប្រហារទាំងនេះគឺជាការវាយប្រហារចុងក្រោយបំផុតនៅក្នុងវដ្តនៃការបាញ់ផ្លោងដាក់គ្នា និងការប្រឆាំងគ្នា ខណៈអ៊ីរ៉ង់ព្យាយាមអះអាងការគ្រប់គ្រងលើការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រហ័រមូស។ ទោះជាយ៉ាងណាក៏ដោយ ការវាយប្រហារនេះបានបង្ហាញពីការកើនឡើងនៃល្បឿន និងចម្ងាយ។ ការវាយប្រហាររបស់អ៊ីរ៉ង់បានពង្រីកដល់ប្រទេសកាតា ជាអ្នកសម្របសម្រួលក្នុងការចរចាបទឈប់បាញ់ដែលមិនត្រូវបានវាយប្រហារចាប់តាំងពីខែមេសា។ អារ៉ាប់រួម ដែលមិនត្រូវបានកំណត់គោលដៅចាប់តាំងពីដើមខែឧសភា បាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានវាយប្រហារមីស៊ីល និងយានដ្រូនពីអ៊ីរ៉ង់។ បញ្ជាការកណ្តាលអាមេរិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា យោធាសហរដ្ឋអាមេរិកបានចាប់ផ្តើមបើកការវាយប្រហារបន្ថែមទៀតប្រឆាំងនឹងអ៊ីរ៉ង់នៅម៉ោង ៥ ព្រឹកថ្ងៃចន្ទនេះម៉ោងនៅអាស៊ី ដើម្បីបន្តកម្ទេចសមត្ថភាពរបស់ពួកគេក្នុងការវាយប្រហារលើនាវិកស៊ីវិល និងនាវាពាណិជ្ជកម្មដែលឆ្លងកាត់ដោយសេរីនៅច្រកសមុទ្រ Hormuz៕ 

មនុស្ស ៦នាក់រងការបាញ់ប្រហារ និងមនុស្ស ២នាក់ស្លាប់ ក្នុងហេតុការណ៍បាញ់ប្រហារនៅទីក្រុង Toronto ប្រទេសកាណាដា

2026/07/12 08:58:19 pm        102
យោងតាមការប្រកាសអាសន្នរបស់នគរបាលនៅលើបណ្តាញព័ត៌មានសង្គម X បានឲ្យដឹងថា មនុស្ស ៦នាក់ រងការបាញ់ប្រហារ និងមនុស្ស ២នាក់ ត្រូវបានប្រកាសថាស្លាប់ បន្ទាប់ពីឧបទ្ទេវហេតុបាញ់ប្រហារនៅទីក្រុង Toronto ប្រទេសកាដាណា កាលពីថ្ងៃសៅរ៍ ។ក្រុមនគរបាលនិយាយថា ជនរងគ្រោះ ២នាក់ ត្រូវបានប្រកាសស្លាប់នៅកន្លែងកើតហេតុ ហើយស្ថានភាពរបស់ជនរងគ្រោះផ្សេងទៀត ពុំត្រូវបានគេដឹងភ្លាមៗនោះទេ ។យោងតាមសេចក្តីរាយការណ៍របស់ទូរទស្សន៍ CTV News បានឲ្យដឹងថា ករណីបាញ់ប្រហារនេះ បានកើតឡើងស្រុក Midtown Toronto អំឡុងពិធីបុណ្យ Salsa on St. Clair ដែលជាពិធីបុណ្យឡាទីន ប្រចំាឆ្នាំ ។អ្នកនាំពាក្យនគរបាលក្រុង Toronto បដិសេធន៍ពុំផ្តល់រឿងរ៉ាវលម្អិតបន្ថែមទៀតនោះទេ ក្រៅពីព័ត៌មានបង្ហោះនៅលើបណ្តាញព័ត៌មាន X ។ពួកគេគ្រាន់តែនិយាយថា ការធ្វើបច្ចុប្បន្នភាព នឹងផ្តល់ជូន ពេលដែលព័ត៌មានទទួលបាន ហើយរឿងរ៉ាវលម្អិតពីអត្តសញ្ញាណជនសង្ស័យ មូលហេតុ ឬការចាប់ខ្លួន ពុំត្រូវបានផ្តល់ភ្លាមៗនោះដែរ ៕

មនុស្ស១៥នាក់ស្លាប់ ក្នុងហេតុការណ៍លិចទូកដឹកភ្ញៀវទេសចរនៅជិតកោះ Phu Quoc ប្រទេសវៀតណាម

2026/07/12 08:52:20 pm        102
សារព័ត៌មាន VnExpress រាយការណ៍ដោយលើកប្រភពពីអាជ្ញាធរក្នុងស្រុកថា ភ្ញៀវទេសចរឥណ្ឌាយ៉ាងហោច ១៥នាក់ បានស្លាប់ ពេលដែលទូកលិចនៅជិតកោះ Phu Quoc ប្រទេសវៀតណាម កាលពីថ្ងៃសៅរ៍ ។យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា មនុស្ស ២១នាក់ បាននៅរស់នៅក្នុងឧបទ្ទេវហេតុខាងលើ ។ ទូកមួយគ្រឿងនេះ បានដឹកមនុស្ស ៣៦នាក់ រួមទាំង ភ្ញៀវទេសចរឥណ្ឌា ៣២នាក់ នាវិក ៣នាក់ និងអ្នកបម្រើម្នាក់ ។ក្រុមអាជ្ញាធរនិយាយថា ទូកមួយគ្រឿងនេះ ធ្វើដំណើរចេញពីកោះ Hon May Rut ទៅកាន់កំពង់ផែ An Thoi ពេលដែលវាក្រឡាប់នៅចម្ងាយ ៤០០ម៉ែត្រ ពេលធ្វើដំណើរចូលក្នុងសមុទ្រ ។ ខណៈពេលនោះដែរ ក្រោយទទួលបានដំណឹងដ៏សោកសៅនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Le Minh Hung បានចូលរួមមរណទុក្ខដ៏ក្រៀមក្រំរបស់លោកចំពោះក្រុមគ្រួសារជនរងគ្រោះ និងបានបញ្ជាក្រសួងសន្តិសុខសាធារណៈ ក្រសួងសំណង់ ឆ្មាំល្បាតឆ្នេរវៀតណាម និងឆ្មាំព្រំដែនវៀតណាម ឲ្យចាប់ផ្តើមដំណើរការសង្រ្គោះជាបន្ទាន់ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
07/26/2026 02:07 PM
មន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុង​ពន្លឿន​ជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាសបញ្ចូលជាសមាជិកថ្មីជិត ៣០០០នាក់នៅខណ្ឌព្រែកព្នៅ
07/26/2026 02:07 PM
បណ្ដេញជនជាតិថៃ ៣៩នាក់ ចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសចូលដោយទុច្ចរិតក្នុងទីលានយោធា និងលួចឆ្លងដែនដោយខុសច្បាប់
07/26/2026 02:07 PM
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
07/26/2026 01:07 PM
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
07/26/2026 01:07 PM
សមត្ថកិច្ចកម្ពុជាបណ្ដេញជនជាតិចិន ១៥៨នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងបទល្មើសផ្សេងៗ
07/26/2026 12:07 PM
កម្ពុជាចូលរួមសន្និសីទជាន់ខ្ពស់នៃឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍
07/26/2026 12:07 PM
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
07/26/2026 12:07 PM