លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក

ព័ត៌មានអន្តរជាតិ

សមាជិកព្រឹទ្ធសភាអាមេរិក៖ ចិនអាចជួយបញ្ចប់សង្គ្រាមអ៊ុយក្រែនដោយដាក់សម្ពាធលើរុស្ស៊ី

2026/07/11 08:48:06 pm        88
សមាជិកព្រឹទ្ធសភាអាមេរិកលោក Lindsey Graham បាននិយាយកាលពីថ្ងៃសុក្រ ទី១០ ខែកក្កដាថា ចិនអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការដាក់សម្ពាធលើរុស្ស៊ីឲ្យឈានឆ្ពោះទៅរកការចរចាសន្តិភាព ដោយជួយបញ្ចប់សង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន ហើយរយៈពេលប៉ុន្មានខែខាងមុខនេះនឹងបង្ហាញពីឱកាសសម្រាប់ដំណោះស្រាយផ្នែកការទូត។ លោក Graham ដែលជាអ្នកធ្វើទស្សនកិច្ចញឹកញាប់ទៅកាន់ប្រទេសអ៊ុយក្រែនក្នុងសម័យសង្គ្រាម បានជួបជាមួយប្រធានាធិបតី លោក Volodymyr Zelenskiy នៅទីក្រុងគីវ។ លោក Zelenskyy បាននិយាយថា ពួកគេបានពិភាក្សាអំពីតម្រូវការការពារដែនអាកាសបន្ទាន់របស់អ៊ុយក្រែន និងសេចក្តីស្នើច្បាប់ទណ្ឌកម្មរុស្ស៊ី។លោក Graham បាននិយាយថា ការពង្រឹងសមត្ថភាពយោធារបស់អ៊ុយក្រែន និងការដាក់ទណ្ឌកម្មដោយការជំរុញផ្នែកការទូតអាចបង្ខំឱ្យទីក្រុងមូស្គូចូលទៅរកការចរចា ដែលថា «ផ្លូវឆ្ពោះទៅរកការបញ្ចប់សង្គ្រាម ផ្លូវឆ្ពោះទៅរកសន្តិភាព ឆ្លងកាត់ទីក្រុងប៉េកាំងច្រើនជាងដែលវាឆ្លងកាត់ទីក្រុងវ៉ាស៊ីនតោន ទីក្រុងគីវ ឬទីក្រុងមូស្គូ។លោក Graham បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងគីវថា ប្រទេសចិនមានឥទ្ធិពលធំធេង។ ខ្ញុំចង់ឱ្យប្រទេសនេះប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនសម្រាប់ប្រយោជន៍របស់ពិភពលោក។

UN៖ ជំនួយទៅតំបន់ហ្កាហ្សាត្រូវបានរារាំងដោយភាពអសន្តិសុខ ការរឹតត្បិត និងគម្លាមូលនិធិ

2026/07/11 08:43:18 pm        57
អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃសុក្រ ទី១០ ខែកក្កដា ថា ប្រតិបត្តិការមនុស្សធម៌នៅតំបន់ហ្កាហ្សានៅតែត្រូវបានរារាំងដោយភាពអសន្តិសុខ ការរឹតបន្តឹងដំណើរការចូលរបស់អ៊ីស្រាអែល និងកង្វះមូលនិធិ ខណៈក្រុមជំនួយបានរាយការណ៍ពីជំងឺរាលដាល និងការជម្លៀសជាបន្តបន្ទាប់នៅទូទាំងតំបន់នោះ។អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric ដោយដកស្រង់សម្តីការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ បាននិយាយថា ជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិលត្រូវតែបានការពារ នៅក្រោមច្បាប់មនុស្សធម៌អន្តរជាតិ។លោកបាននិយាយថា ដៃគូមនុស្សធម៌កាលពីសប្តាហ៍មុនបានជួយគ្រួសារជាង៩៧០គ្រួសារដែលរងផលប៉ះពាល់ដោយឧបទ្ទវហេតុចំនួន១១លើកនៅទូទាំងតំបន់ហ្កាហ្សា រួមទាំងការវាយប្រហារតាមអាកាស ការជម្លៀសទាក់ទងនឹងសកម្មភាពយោធា ការរឹតបន្តឹងការធ្វើដំណើរនៅជុំវិញនោះ ជាអ្វីដែលគេហៅថាខ្សែបន្ទាត់លឿង អគ្គិភ័យឆេះទីជម្រក និងទឹកជន់លិច។លោក Dujarric បាននិយាយថា ការឆ្លើយតបរួមមានការផ្តល់តង់ ភួយ ពូក ឧបករណ៍អនាម័យ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ធុងសំរាម និងជំនួយស្បៀងអាហារ។ អង្គការសហប្រជាជាតិ និងដៃគូរបស់ខ្លួនក៏កំពុងគាំទ្រដល់ប្រជាជនដែលប្រឈមនឹងជម្លៀសខ្លួនយូរអង្វែង ដែលអង្គការសហប្រជាជាតិបាននិយាយថា ប៉ះពាល់ដល់ប្រជាជនស្ទើរតែ២,១លាននាក់នៅក្នុងតំបន់ហ្កាហ្សា។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បើកកិច្ចប្រជុំស្តីពីទណ្ឌកម្មនិងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់

2026/07/11 08:23:17 pm        81
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានជួបប្រជុំគ្នាកាលពីថ្ងៃសុក្រ ទី១០ ខែកក្កដា ដើម្បីពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែរ និងទណ្ឌកម្មរបស់អ៊ីរ៉ង់ ដោយសមាជិកជាច្រើនអំពាវនាវឱ្យមានផ្នែកការទូតជាមួយទីក្រុងតេអេរ៉ង់នៅបន្តដំណើរការ ក្នុងពេលមានភាពតានតឹងកើនឡើងនៅឈូងសមុទ្រ។កិច្ចប្រជុំ បានធ្វើឡើងបន្ទាប់ពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កាលពីខែមុន ដែលសមាជិកក្រុមប្រឹក្សាមួយចំនួនបានពិពណ៌នាថាជាមូលដ្ឋានសម្រាប់ការបន្ធូរបន្ថយភាពតានតឹង និងការចរចាបន្ថែមទៀត។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសុក្រថា អ៊ីរ៉ង់បានស្នើសុំបន្តការចរចា ហើយសហរដ្ឋអាមេរិកបានព្រមព្រៀង ប៉ុន្តែបទឈប់បាញ់កាលពីខែមិថុនា បាន «ចប់ហើយ»។ការអត្ថាធិប្បាយរបស់លោក បានធ្វើឡើងបន្ទាប់ពីនាវាដឹកប្រេងពាណិជ្ជកម្មរបស់ប្រទេសកាតា និងប្រទេសអារ៉ាប៊ីសាអ៊ូឌីតចំនួនបីគ្រឿង ត្រូវបានដាក់គោលដៅបាញ់ប្រហារនៅសប្តាហ៍នេះ ដែលជំរុញឱ្យសហរដ្ឋអាមេរិកវាយប្រហារលើទីតាំងនានានៅប្រទេសអ៊ីរ៉ង់ ហើយអ៊ីរ៉ង់ឆ្លើយតបដោយការវាយប្រហារលើទីតាំងយោធារបស់សហរដ្ឋអាមេរិកនៅក្នុងរដ្ឋឈូងសមុទ្រដែលជិតខាងកាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា។ ប្រទេសទាំងពីរបានឈានដល់កិច្ចព្រមព្រៀងបណ្តោះអាសន្នកាលពីខែមុន ដើម្បីបញ្ចប់ជម្លោះរយៈពេលបួនខែដែលជម្លោះនេះបានធ្វើឱ្យការផ្គត់ផ្គង់ថាមពលនៅទូទាំងពិភពលោកថយចុះ។

ចំនួនអ្នកស្លាប់ដោយរញ្ជួយដីនៅវ៉េណេស៊ុយអេឡាកើនឡើងលើសពី ៤.០០០នាក់

2026/07/11 07:52:04 pm        69
រដ្ឋាភិបាលបាននិយាយកាលពីថ្ងៃសុក្រ ទី១០ ខែកក្កដាថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីពីរលើកដ៏មហន្តរាយនៅប្រទេសវ៉េណេស៊ុយអេឡាបានកើនឡើងដល់ជាង ៤.០០០នាក់។ លោក Jorge Rodriguez ប្រធានសភាវ៉េណេស៊ុយអេឡាបានសរសេរនៅលើបណ្តាញ Telegram ថា មនុស្សយ៉ាងហោចណាស់ ៤.១១៨នាក់បានស្លាប់ និង ១.៦៧៤០នាក់រងរបួសនៅក្នុងការរញ្ជួយដីជាប់ៗគ្នាកាលពីថ្ងៃទី២៤ ខែមិថុនា ហើយមនុស្សរាប់ពាន់នាក់ទៀតត្រូវបានចុះបញ្ជីថានៅបាត់ខ្លួន។ ការរញ្ជួយដីកម្រិត ៧.៥ រ៉ិចទ័រដ៏ខ្លាំងក្លា ជាការរញ្ជួយដីធំបំផុតនៅក្នុងប្រទេសវ៉េណេស៊ុយអេឡាដែលបានវាយប្រហារ រយៈពេល៣៩វិនាទីបន្ទាប់ពីការរញ្ជួយដីកម្រិត ៧.២ រ៉ិចទ័រលើកដំបូង ដែលធ្វើឱ្យអគារលំនៅឋានខ្ពស់ៗបាក់រលំ។ ទោះបីជាក្រុមជួយសង្គ្រោះបានបោះបង់ចោលការស្វែងរកអ្នករស់រានមានជីវិតក៏ដោយ សមាជិកគ្រួសារនៅតែបន្តស្វែងរកមនុស្សជាទីស្រលាញ់របស់ពួកគេនៅក្នុងគំនរបាក់បែក ដោយសង្ឃឹមថានឹងបញ្ចុះសពពួកគេឲ្យបានសមរម្យ។ កាលពីថ្ងៃសុក្រ ការរញ្ជួយដីកម្រិត ៣,០រ៉ិចទ័រនៅកណ្តាលទីក្រុងការ៉ាកាស បានបង្កឱ្យមានការភ័យខ្លាចមួយស្របក់ និងនាំឱ្យមានការជម្លៀសមនុស្សចេញពីអគារមួយចំនួន។ ទំហំនៃកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញរបស់ប្រទេសវ៉េណេស៊ុយអេឡា ដែលសេវានានារបស់រដ្ឋត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារតែវិបត្តិសេដ្ឋកិច្ចយូរអង្វែង គឺមានភាពធំធេងខ្លាំង។ អង្គការសហប្រជាជាតិកាលពីថ្ងៃពុធសប្តាហ៍នេះបានចេញសេចក្តីអំពាវនាវបន្ទាន់មួយសុំជំនួយជិត ៣០០ លានដុល្លារសម្រាប់ប្រតិបត្តិការជួយសង្គ្រោះគ្រោះរញ្ជួយដី។ប្រធានាធិបតីបណ្តោះអាសន្នរបស់ប្រទេសវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានអំពាវនាវឱ្យមានការដោះលែងទ្រព្យសកម្មដែលត្រូវបានបង្កកនៅបរទេស ដើម្បីយកមកប្រើប្រាស់សម្រាប់ការស្តារឡើងវិញ។ លោកស្រីបាននិយាយថា លោកស្រីក៏បានស្នើសុំទៅចក្រភពអង់គ្លេសឲ្យដោះលែងមាសរបស់វ៉េណេស៊ុយអេឡាប្រហែល ៣០ តោនដែលត្រូវបានបង្កកក្រោមទណ្ឌកម្មរបស់ចក្រភពអង់គ្លេស។

កាសែត WSJ៖ អាមេរិកមានទុទិដ្ឋិនិយមចំពោះទស្សនវិស័យនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់

2026/07/11 07:49:04 pm        74
យោងតាមរបាយការណ៍របស់កាសែត Wall Street Journal (WSJ)បានឲ្យដឹងថា រដ្ឋបាល លោក Trump ជឿជាក់ថាកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយទីក្រុងតេអេរ៉ង់កាន់តែមិនអាចធ្វើទៅរួច ដោយទទួលស្គាល់ថាដំណោះស្រាយដោយសន្តិវិធីដើម្បីទប់ស្កាត់កម្មវិធីបរមាណូរបស់អ៊ីរ៉ង់នឹងមិនអាចឈានដល់បានឡើយ។យោងតាម កាសែត Wall Street Journal (WSJ) ថា មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក បានកត់សម្គាល់ថា ការមិនគោរពជាបន្តបន្ទាប់របស់អ៊ីរ៉ង់ចំពោះកិច្ចព្រមព្រៀងដែនសមុទ្របណ្តោះអាសន្ន បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់កិច្ចព្រមព្រៀង ដោយលោកប្រធានាធិបតី Trump កាលពីពេលថ្មីៗនេះបាននិយាយថា «ខ្ញុំមិនដឹងថាយើងនឹងទទួលបានកិច្ចព្រមព្រៀងដែរ ឬយ៉ាងណានោះទេ»។មន្ត្រី បានព្រមានបន្ថែមទៀតថា «វាក៏មិនអាចទទួលបានកិច្ចព្រមព្រៀងនុយក្លេអ៊ែរបានដែរ ប្រសិនបើអ៊ីរ៉ង់មិនប្រគល់សារធាតុអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់រួចដែលបានកប់ទុកទៅឱ្យសហរដ្ឋអាមេរិក» ហើយទីក្រុងវ៉ាស៊ីនតោនមានជម្រើសយោធា ដើម្បីរារាំងដំណើរការសម្ភារៈទាំងនោះជាអចិន្ត្រៃយ៍។

អ្នកសម្របសម្រួលកាតាស្ថិតក្នុងទីក្រុងតេអេរ៉ង់ ខណៈអ៊ីរ៉ង់ព្រមានថាត្រៀមជាស្រេចសម្រាប់សង្គ្រាមពេញលេញ

2026/07/11 07:18:06 pm        82
មានសកម្មភាពផ្នែកការទូតជាច្រើនដើម្បីជួយសង្គ្រោះការចរចាដែលជាប់គាំងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បន្ទាប់ពីការបន្ធូរបន្ថយភាពតានតឹងនៅជុំចុងក្រោយ។ អ្នកចរចាមកពីប្រទេសកាតា កំពុងស្ថិតនៅក្នុងទីក្រុងតេអេរ៉ង់ដើម្បីជួបជាមួយមន្ត្រីអ៊ីរ៉ង់ដើម្បីជួយសម្រួលបន្ថយភាពតានតឹងនិងបង្កើតលក្ខខណ្ឌសម្រាប់ការចរចាកាន់តែទូលំទូលាយរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។មន្ត្រីអ៊ីរ៉ង់ទំនងជានៅតែមានមន្ទិលសង្ស័យអំពីបំណងរបស់សហរដ្ឋអាមេរិកទាក់ទងនឹងការអនុវត្តអនុស្សរណៈនៃការយោគយល់ដែលត្រូវបានសម្របសម្រួលដោយប្រទេសប៉ាគីស្ថាន ជាពិសេសបន្ទាប់ពីការវាយប្រហារជាបន្តបន្ទាប់ចុងក្រោយ។ ការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក ដែលបានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងយោធាជាច្រើនកន្លែងនៅទូទាំងខេត្តចំនួនប្រាំរបស់អ៊ីរ៉ង់ និងបានសម្លាប់និងធ្វើឲ្យរងរបួសពលរដ្ឋអ៊ីរ៉ង់រាប់សិបនាក់ ជាពិសេសបន្ទាប់ពីសេចក្តីថ្លែងការណ៍ចុងក្រោយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានបញ្ចប់អនុស្សរណៈនៃការយោគយល់ជាឯកតោភាគី។ លោក Mohammad Bagher Ghalibaf ប្រធានសភាអ៊ីរ៉ង់ និងជាប្រធានអ្នកចរចា បាននិយាយថា ក្នុងអំឡុងពេលជម្លោះថ្មីៗនេះ អ៊ីរ៉ង់នឹងមិនចុះចាញ់ឡើយ អ៊ីរ៉ង់ត្រៀមខ្លួនរួចជាស្រេចសម្រាប់សង្គ្រាមទ្រង់ទ្រាយធំ។ ប្រព័ន្ធផ្សព្វផ្សាយនិយាយថា យើងបានស្តាប់ឮដដែលៗពីមន្ត្រីអ៊ីរ៉ង់ដែលបញ្ជាក់ជាថ្មីថា អ៊ីរ៉ង់មិនអាចចុះចាញ់ក្រោមការបង្ខិតបង្ខំខាងការទូតឡើយ។ តាមពិតទៅ ពួកគេនិយាយថា ដើម្បីឲ្យការចរចានៅបន្តជាមួយសហរដ្ឋអាមេរិក សហរដ្ឋអាមេរិកត្រូវតែអនុវត្តមាត្រានៃអនុស្សរណៈនៃការយោគយល់ ជាពិសេសមាត្រា១ ទាក់ទងនឹងបទឈប់បាញ់នៅគ្រប់កន្លែង រួមទាំងនៅប្រទេសលីបង់ និងមាត្រា៥ ទាក់ទងនឹងសិទ្ធិអធិបតេយ្យភាពរបស់ប្រទេសអ៊ីរ៉ង់ក្នុងការគ្រប់គ្រងច្រកសមុទ្រហ័រមូស និងមាត្រា១០ ទាក់ទងនឹងសិទ្ធិរបស់អ៊ីរ៉ង់ក្នុងការនាំចេញប្រេងរបស់ខ្លួន។

ក្រុមហ៊ុនតាមដាននាវា៖ ចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រ Hormuz បានថយចុះបីយប់ជាប់ៗគ្នា

2026/07/11 05:41:28 pm        66
យោងតាមទិន្នន័យចុងក្រោយពីក្រុមហ៊ុនតាមដានការដឹកជញ្ចូននាវា Windward បាននិយាយថា ចរាចរណ៍ពាណិជ្ជកម្មឆ្លងកាត់ច្រកសមុទ្រ Hormuz បានថយចុះនៅយប់ទីបីជាប់ៗគ្នាចន្លោះថ្ងៃទី៩ និងទី១០ ខែកក្កដា។ក្រុមហ៊ុននិយាយថា មានតែនាវាចំនួន៦គ្រឿងប៉ុណ្ណោះដែលបានឆ្លងកាត់ផ្លូវទឹកនេះក្នុងរយៈពេល១២ ម៉ោង បើប្រៀបធៀបទៅនឹងការឆ្លងកាត់ធម្មតាមានពី១៨ ទៅ២២គ្រឿង កាលពីប៉ុន្មានថ្ងៃមុន។ក្នុងពេលជាមួយគ្នានេះ ក្រុមហ៊ុន Windward និយាយថា «ការដឹកជញ្ជូននៅពេលងងឹត» ដែលនាវាបានបិទឧបករណ៍បញ្ជូនសញ្ញាដើម្បីលាក់ទីតាំងកំពុងកើនឡើង ហើយបច្ចុប្បន្នមានចំនួនជិត៤០ភាគរយនៃចរាចរណ៍ទាំងអស់ ជាចំនួនខ្ពស់បំផុតក្នុងរយៈពេល៦ថ្ងៃកន្លងទៅនេះ។

លោកTrump ព្រមព្រៀងចរចាជាមួយអ៊ីរ៉ង់បន្ថែមទៀត ប៉ុន្តែទទូចថាបទឈប់បាញ់បានបញ្ចប់ហើយ

2026/07/11 04:26:10 pm        76
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃសុក្រ ទី១០ ខែកក្កដា ថា លោកបានព្រមព្រៀងចរចាបន្ថែមទៀតជាមួយអ៊ីរ៉ង់ ទោះបីជាលោកបានបញ្ជាក់ដដែលៗថា បទឈប់បាញ់រវាងសត្រូវយូរអង្វែងនេះលែងមានជាធរមានទៀតហើយ។ ខណៈពុំមានការចរចាដោយផ្ទាល់រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកចាប់តាំងពីខែមុនមក ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានរាយការណ៍ថា គណៈប្រតិភូមកពីប្រទេសអ្នកសម្របសម្រួលកាតា បានស្ថិតនៅក្នុងទីក្រុងតេអេរ៉ង់ បន្ទាប់ពីភាគីសង្គ្រាមទាំងពីរបានវាយប្រហារតគ្នាជាថ្មីទៀតនៅសប្តាហ៍នេះ។ជាងបីសប្តាហ៍បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយក្នុងបំណងប្រែក្លាយបទឈប់បាញ់រយៈពេលជាច្រើនខែទៅជាសន្តិភាពយូរអង្វែង ការបាញ់តគ្នាទៅវិញទៅមករយៈពេលពីរថ្ងៃនៅសប្តាហ៍នេះ បានគំរាមកំហែងដល់ការវិលត្រឡប់ទៅរកសង្គ្រាមក្នុងតំបន់ទ្រង់ទ្រាយធំវិញ។ លោក Trump បានបង្ហោះនៅលើវេទិកា Truth Social របស់លោកកាលពីថ្ងៃសុក្រថា «សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ បានស្នើសុំឱ្យយើងបន្តការចរចា។ យើងបានយល់ព្រមធ្វើដូច្នេះ ប៉ុន្តែសហរដ្ឋអាមេរិក បានបញ្ជាក់ទៅកាន់ពួកគេថា បទឈប់បាញ់បានបញ្ចប់ហើយ»។ កាលពីដើមសប្តាហ៍នេះ នៅឯកិច្ចប្រជុំកំពូល NATO លោក Trump ក៏បានប្រកាសផងដែរថាបទឈប់បាញ់បានបញ្ចប់ហើយ ដោយនិយាយអំពីទីក្រុងតេអេរ៉ង់ថា «វាគ្រាន់តែជាការខ្ជះខ្ជាយពេលវេលាប៉ុណ្ណោះក្នុងការដោះស្រាយជាមួយភាគីអ៊ីរ៉ង់»។ អ៊ីរ៉ង់ ពុំបានឆ្លើយតបភ្លាមៗចំពោះការបង្ហោះរបស់លោក Trump ទេ ប៉ុន្តែអ្នកចរចាជាន់ខ្ពស់របស់ប្រទេស លោក Mohammad Baqer Qalibaf បាននិយាយនៅក្នុងមតិដែលបានបង្ហោះនៅលើគណនី Telegram របស់លោកថា សង្គ្រាមនឹងមិនបញ្ចប់ដោយការចុះចាញ់របស់ទីក្រុងតេអេរ៉ង់ឡើយ។ លោកបាននិយាយបន្ថែមថា សាធារណរដ្ឋអ៊ីស្លាមមួយនេះបានត្រៀមខ្លួនជាស្រេចសម្រាប់ការការពារពេញលេញ ប្រសិនបើសហរដ្ឋអាមេរិកក្បត់អនុស្សរណៈនៃការយោគយល់ ដែលបានឈានដល់កាលពីខែមុន។

បំណាក់ដីបង្កឡើងដោយព្យុះទីហ្វុងបានបណ្តាលឲ្យមនុស្សជាង១០នាក់ស្លាប់នៅប្រទេសហ្វីលីពីន

2026/07/11 04:04:13 pm        81
បំណាក់ដីបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឲ្យមនុស្ស ១៦ នាក់ស្លាប់នៅលើកោះ Mindanao ភាគខាងត្បូងប្រទេសហ្វីលីពីន។ អាជ្ញាធរកំពុងស្វែងរកអ្នកផ្សេងទៀតដែលនៅបាត់ខ្លួន។ បំណាក់ដីត្រូវបានបង្កឡើងដោយខ្យល់មូសុង និងព្យុះទីហ្វុង Bavi ។អាជ្ញាធរនិយាយថា មនុស្ស ១០ នាក់បានស្លាប់បន្ទាប់ពីបំណាក់កាលពីថ្ងៃសុក្រនៅខេត្ត Sarangani។រូបភាពដែលត្រូវបានបង្ហោះដោយមន្ត្រីតំបន់នៅលើបណ្តាញផ្សព្វផ្សាយសង្គមបង្ហាញពីដីល្បប់ និងដើមឈើដួលរលំគ្របដណ្តប់លើដងផ្លូវហើយកម្មករកំពុងប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ដើម្បីសម្អាត។អាជ្ញាធរបាននិយាយថា មនុស្ស ៦ នាក់ផ្សេងទៀតបានស្លាប់នៅក្នុងខេត្ត Lanao del Sur និងមនុស្ស៥នាក់កំពុងបាត់ខ្លួន។ ប្រជាជននៅក្នុងប្រទេស កំពុងត្រូវបានជំរុញឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះបំណាក់ដី និងទឹកជំនន់បន្ថែមទៀត។

WHO ៖ ស្ថានភាពក្រោយការរញ្ជួយដីនៅវេណេស៊ុយអេឡា បង្កើនក្តីបារម្ភសុខភាព

2026/07/11 03:59:23 am        45
ស្របពេលដែលក្រុមអ្នកស្រុក និងក្រុមការងារសង្រ្គោះនៅទីក្រុង La Guaira ជីកតាមគំនរបាក់បែក និងប្រថុយសុវត្ថិភាពអាយុជីវិតរបស់ពួកគេ ដើម្បីស្វែងរកសាកសពមនុស្សជាទីស្រលាញ់របស់ពួកគេនោះ ក្រុមមន្រ្តីសុខភាពអង្គការសុខភាពពិភពលោក(WHO) ព្រមានថា ការរីករាលដាលឆ្លងជំងឺ ស្ថានភាពគ្មានអនាម័យ កង្វះខាតទឹកស្អាត និងការអាក់ខានការថែទាំសុខភាពជាមូលដ្ឋាន អាចនឹងគំរាមកំហែងដល់អ្នករាល់រានរាប់ម៉ឺននាក់ពីការរញ្ជួយដីនៅប្រទេសវេណេស៊ុយអេឡា ។លោក Jarbas Barbosa គឺជាប្រធានអង្គការសុខភាពអាមេរិក(PAHO) និយាយនៅក្នុងសន្និសីទសារព័ត៌មានថា ស្ថានភាពពុំសូវល្អនៅតាមទីជម្រក អាចនឹងធ្វើឲ្យអ្នករស់រានងាយរងគ្រោះយ៉ាងពិសេស ។មន្រ្តីអង្គការសហប្រជាជាតិ(UN)និយាយថា វេណេស៊ុយអេឡា បានបង្កើតជម្រកស្នាក់នៅជាង ៨០កន្លែងសម្រាប់អ្នកដែលផ្ទះសម្បែងរបស់ពួកគេ ត្រូវបានបំផ្លិចបំផ្លាញនៅក្នុងគ្រោះរញ្ជួយដី ២លើក កាលពីថ្ងៃទី ២៤ ខែមិថុនា ក្នុងនោះមនុស្សជម្លៀសខ្លួនកើនឡើងដល់ជិត ១៨.០០០នាក់ ខណៈពលរដ្ឋវេណេស៊ុយអេឡា នាំគ្នារិះគន់ការឆ្លើយតបយឺតយ៉ាវរបស់រដ្ឋាភិបាល ។នៅទីជម្រកក្នុងទីក្រុង Catia La Mar កម្មករកម្មវិធីស្បៀងអាហារពិភពលោក នាំគ្នាចែកចាយកញ្ចប់អាហារ និងទឹកដល់គ្រួសារដែលកំពុងស្នាក់នៅក្នុងសំពត់តង់ ។ បើទោះបីជាស្ថាននៅតែលំបាកយ៉ាងណាក្តី អ្នករស់រានដូចជាលោក Antonio Mayorga និយាយថា ការគាំទ្រចាំបាច់ខ្លាំងណាស់សម្រាប់ពួកគេ ។លោក Mayorga និយាយថា អាហារគឺជារឿងសំខាន់សម្រាប់ពួកយើង ។ ពួកគេបានព្យាបាលពួកយើង ហើយលោកសង្ឃឹមថា ពួកគេនឹងបន្តធ្វើបែបនេះទៀត ពួកគេគាំទ្រពួកយើងអ្វីៗគ្រប់បែបយ៉ាងដោយសារគ្មាននរណាម្នាក់ រំពឹងថាមានរឿងហេតុរញ្ជួយដីបែបនេះ កើតឡើងនោះទេ ។ខណៈពេលនោះដែរ UN បានកៀរគរជំនួយសម្របសម្រួលបានជាង ៣០០ លានដុល្លាររួចហើយ ហើយប្រជាជនជិត ៤ម៉ឺននាក់បានទទួលជំនួយស្បៀងអាហារក្នុងរយៈពេលពីរសប្តាហ៍មកនេះចាប់តាំងពីការឆ្លើយតបចាប់ផ្តើម ។ ពួកគេក៏កំពុងដាក់ពង្រាយក្រុមការងារដើម្បីផ្តល់ការគាំទ្រផ្លូវចិត្តដល់អ្នករស់រានមានជីវិត ជាពិសេសស្ត្រី និងកុមារ ។UN មានគោលបំណងទៅដល់មនុស្ស ១,៣លាននាក់ ដែលភាគច្រើននៃពួកគេ ត្រូវការការគាំទ្រជំនួយមនុស្សធម៌ អំឡុងរយៈពេល ៦ខែបន្ទាប់ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
07/26/2026 02:07 PM
មន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុង​ពន្លឿន​ជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាសបញ្ចូលជាសមាជិកថ្មីជិត ៣០០០នាក់នៅខណ្ឌព្រែកព្នៅ
07/26/2026 02:07 PM
បណ្ដេញជនជាតិថៃ ៣៩នាក់ ចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសចូលដោយទុច្ចរិតក្នុងទីលានយោធា និងលួចឆ្លងដែនដោយខុសច្បាប់
07/26/2026 02:07 PM
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
07/26/2026 01:07 PM
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
07/26/2026 01:07 PM
សមត្ថកិច្ចកម្ពុជាបណ្ដេញជនជាតិចិន ១៥៨នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងបទល្មើសផ្សេងៗ
07/26/2026 12:07 PM
កម្ពុជាចូលរួមសន្និសីទជាន់ខ្ពស់នៃឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍
07/26/2026 12:07 PM
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
07/26/2026 12:07 PM