ជនប៉ាឡេស្ទីនជម្លៀសខ្លួនស្វាគមន៍កងកម្លាំងអន្តរជាតិនៅហ្កាហ្សា និងអំពាវនាវឲ្យកសាងផ្ទះសម្បែងរបស់ពួកគេឡើងវិញ
ពលរដ្ឋវិលត្រឡប់ទៅកាន់តំបន់ភាគខាងត្បូងលីបង់វិញ ក្រោយការដកទ័ពរបស់អ៊ីស្រាអែល
ប្រធានាធិបតីហ្វីលីពីន លោក Marcos ប្រាប់​ថា ប្រហែលដល់ពេលត្រូវពិនិត្យ​ថាមពលនុយក្លេអ៊ែរ​ឡើង​វិញ​
EU បញ្ចូន​យន្តហោះ និងអ្នកពន្លត់អគ្គិភ័យទៅជួយ​ទប់ទល់​ចំហេះ​ព្រៃ នៅបារាំង និងអេស្ប៉ាញ

ព័ត៌មានអន្តរជាតិ

ពលរដ្ឋរស់នៅលើកោះតៃវ៉ាន់ត្រៀមខ្លួនការមកដល់របស់ព្យុះទីហ្វុង Bavi

2026/07/09 02:30:32 am        15
ក្រុមព្យាករឧតុនិយមកោះតៃវ៉ាន់ និយាយថា នៅថ្ងៃពុធនេះ ប្រជាកសិករ នាំគ្នាប្រញាប់ប្រញាល់ការពារដំណាំពីការខូចខាតធ្ងន់ធ្ងរ ខណៈអ្នកស្រុកនាំគ្នាស្តុកបន្លែ និងគ្រឿងផ្គត់ផ្គង់ផ្សេងទៀត មុនផលប៉ះពាល់ដ៏មានសក្តានុពលបង្កឡើងដោយសារមហាព្យុះទីហ្វុង Bavi ដែលបច្ចុប្បន្នកំពុងធ្វើដំណើរឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិកឆ្ពោះទៅកាន់កោះតៃវ៉ាន់ ។នៅទីក្រុង Taitung អ្នកស្រី Tu Hua-chin វ័យ ៤៥ឆ្នាំ គឺជាអ្នកដាំដើមស្រកានាគ កំពុងព្យាយាមការពារផ្លែឈើរបស់គាត់ ។អ្នកស្រី Tu និយាយថា ក្រុមកសិករ កំពុងព្យាយាមបញ្ចប់ការងាររបស់ពួកគេឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន មុនពេលព្យុះធ្វើដំណើរមកដល់ បើទោះបីជាការខូចខាតចៀសពុំផុតក៏ដោយ ។ អ្នកស្រីបន្តថា ព្យុះទីហ្វុងតែងតែធ្វើឲ្យបាក់បែកឈើ ធ្វើឲ្យផ្លៃជ្រុះពីដើម ហើយនិងធ្វើឲ្យបាក់ពន្លកផ្កា ហើយព្យុះកាលពីឆ្នាំ បណ្តាលឲ្យមានការខូចខាតធ្ងន់ធ្ងរខ្លាំងណាស់ ។ នៅឯផ្សារមួយកន្លែងក្នុងទីក្រុងតៃប៉ិ លោកយាយ Sandy Huangវ័យ ៧០ឆ្នាំ គឺជាអ្នកដើរផ្សារមួយរូបនិយាយថា គាត់ទិញបន្លែស្តុកទុក ឲ្យបានមុន ២ថ្ងៃ ដោយសារផ្សារនឹងត្រូវបិទទ្វារនៅថ្ងៃនេះ ហើយព្យុះទីហ្វុង Bavi ត្រូវបានព្យាករថានឹងបោកបក់ដល់ដីគោកនៅថ្ងៃសុក្រខាងមុខនេះ ផងដែរ ។ រដ្ឋបាលអាកាសធាតុកណ្តាលកោះតៃវ៉ាន់ បានប្រកាសនៅថ្ងៃពុធនេះថា ការព្រមានពីសមុទ្រនឹងត្រូវចេញនៅព្រឹកថ្ងៃព្រហស្បតិ៍ ហើយការប្រកាសអាសន្នលើដីគោក នឹងធ្វើឡើងនៅចន្លោះយប់ថ្ងៃព្រហស្បតិ៍ និងព្រឹកថ្ងៃសុក្រ ពេលដែលមហាព្យុះដ៏ខ្លាំងក្លាមួយនេះ ធ្វើដំណើរជិតមកដល់ ៕

ប្រធាន​ផ្នែក​សមុទ្ររបស់ UN៖ នាវិក​ចំនួន ៦.០០០នាក់ «នៅតែជាប់» ក្នុង​ឈូងសមុទ្រ

2026/07/09 02:30:05 am        32
ប្រធាន​អង្គការ​​សមុទ្រអន្តរជាតិ (IMO) ​លោក Arsenio Dominguez បាន​និយាយ​នៅ​​ថ្ងៃពុធ (ទី​៨ ខែកក្កដា ឆ្នាំ២០២៦) នេះ​​ថា នាវិក​ជិត ៦.០០០នាក់ «នៅតែជាប់» នៅក្នុង​ឈូងសមុទ្រ ខណៈ​លោក​អំពាវនាវ​ឲ្យ​មាន «ការអត់ធ្មត់​ជា​អតិបរមា និង​ការបន្ថយ​ភាព​តានតឹង»។បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក លោក Donald Trump បាន​និយាយថា បទឈប់បាញ់​ជាមួយ​អ៊ីរ៉ង់ ​បាន​ចប់​ហើយ អគ្គលេខាធិការ IMO លោក Dominguez បាន​លើក​ឡើង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​​ថា៖ «ខ្ញុំ​ថ្កោលទោស​ការវាយប្រហារ​ក្នុង​រយៈពេល ២ថ្ងៃ​កន្លងមក​នេះ​ ទៅ​លើ​នាវា​​ជាច្រើន​គ្រឿង​ដែលធ្វើដំណើរ​ឆ្លងកាត់​ច្រកសមុទ្រ Hormuz»។លោកបានបន្ថែមថា៖ «ការវាយប្រហារ​ដោយ​មិន​ប្រុងប្រយ័ត្ន​ទាំងនេះ​បាន​ធ្វើឱ្យ​នាវិក​ស្លូតត្រង់​ស្ថិត​ក្នុង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ជាថ្មី​ម្តងទៀត»។គួរ​បញ្ជាក់​ថា លោក Trump បាននិយាយ​នៅ​ថ្ងៃពុធនេះ​ថា បទឈប់បាញ់ជាមួយអ៊ីរ៉ង់ បាន «ចប់» ហើយ​ បន្ទាប់ពីភាគីទាំង២ បាន​វាយប្រហារ​តបតគ្នា​ ប៉ុន្តែបានបន្ថែមថា ក្រុម​អ្នកចរចាអាចបន្តជជែក​ពិភាក្សា​ជាមួយទីក្រុងតេអេរ៉ង់​បាន​។មេដឹកនាំ​អាមេរិក​រូបនេះ​បានរិះគន់អ៊ីរ៉ង់ថា ជាប្រភេទ​មនុស្ស​​ «មិនមាន​តម្លៃ» និង «មិន​ឆ្លាតវៃ​» បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានបើកការវាយប្រហារលើសាធារណរដ្ឋឥស្លាមពេញមួយយប់ ហើយកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ បានប្រាប់​ថា ពួកគេបានកំណត់គោលដៅលើ​មូលដ្ឋានទ័ពអាមេរិក នៅតំបន់​ឈូងសមុទ្រ៕

រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត ជួបជាមួយសមភាគីអូម៉ង់ ដើម្បីពិភាក្សាអំពីការវិវត្តក្នុងតំបន់

2026/07/09 02:14:50 am        56
រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអ៊ូឌីត ព្រះអង្គម្ចាស់ Faisal bin Farhan បានយាងមកដល់ទីក្រុង Muscatនៅថ្ងៃពុធនេះ ដើម្បីពិភាក្សាអំពីការវិវត្តក្នុងតំបន់ជាមួយសមភាគីអូម៉ង់របស់ព្រះអង្គ។ព្រះអង្គម្ចាស់ Faisal ត្រូវបានទទួលដោយរដ្ឋមន្ត្រីការបរទេសអូម៉ង់ លោក Sayyid Badr bin Hamad bin Hamoud Al-Busaidi និងឯកអគ្គរដ្ឋទូតអារ៉ាប៊ីសាអ៊ូឌីតប្រចាំនៅប្រទេសអូម៉ង់ លោក Ibrahim bin Saad bin Bishaan។រដ្ឋមន្ត្រីទាំងពីរនឹងពិភាក្សាអំពីវិធីដើម្បីបង្កើនទំនាក់ទំនងទ្វេភាគីរវាងប្រទេសបងប្អូនទាំងពីរ និងដើម្បីវាយតម្លៃ និងចាត់វិធានការយ៉ាងសកម្មលើឱកាសអំណោយផល និងលទ្ធភាពនាពេលអនាគតសម្រាប់កិច្ចសហប្រតិបត្តិការរួមគ្នា៕

វិមានក្រឹមឡាំង៖ លីទុយអានី នឹងគ្មានសុវត្ថិភាពនោះទេ បើសិនជាពួកគេដកចេញពំរាមលើការទទួលអាវុធនុយក្លេអ៊ែរ

2026/07/09 01:57:20 am        69
វិមានក្រឹមឡាំង និយាយនៅថ្ងៃពុធនេះថា ប្រទេសលីទុយអានី នឹងគ្មានសុវត្ថិភាពនោះទេ បើសិនជាពួកគេបន្តគំនិតដកចេញបំរាមលើការទទួលអាវុធនុយក្លេអ៊ែរនៅលើទឹកដីរបស់ពួកគេ គឺជាអ្វីមួយដែលប្រទេសហ្វាំងឡង់មានគម្រោងធ្វើបែបហ្នឹងផងដែរ ។ហ្វាំងឡង់ដែលមានព្រំដែនប្រវែង ១.៣៤០គ.មជាមួយរុស្ស៊ី និយាយកាលពីខែមីនាថា ពួកគេនឹងធ្វើវិសោធនកម្មច្បាប់នុយក្លេអ៊ែរសម័យសង្គ្រាមត្រជាក់ ឲ្យស្របតាមប្រទេសជិតខាងនៅអឺរ៉ុបខាងជើង នៅក្នុងចំណាត់ការមួយដែលអាចបើកទ្វារ សម្រាប់ការដាក់ពង្រាយគ្រាប់បែកអាតូមិកលើទឹកដីហ្វាំងឡង់ អំឡុងពេលសង្រ្គាម ។អ្នកនាំពាក្យរបស់វិមានក្រឹមឡាំងលោក Dmitry Peskov និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ពួកយើងដឹងថា ហ្វាំងឡង់បានសម្រេចចិត្តស្រដៀងគ្នា ហើយលោកប្រាកដណាស់ថា រដ្ឋតំបន់បាល់ទិក បច្ចុប្បន្ននឹងព្យាយាមធ្វើតាម និងធ្វើការសម្រេចចិត្តតែមួយ ។លោកបន្តថា តែផ្ទុយទៅវិញទេ វានឹងមិនធ្វើឲ្យពួកគេមានសុវត្ថិភាពនោះឡើយ វានឹងបង្កើនគ្រោះថ្នាក់សម្រាប់ពួកគេ ពីព្រោះថា ពួកយើងនឹងចាត់វិធានការតបត ប្រឆាំងនឹងពួកគេ ដើម្បីធានាផលប្រយោជន៍របស់ពួកយើង ៕

កងទ័ពអ៊ុយក្រែនបានបោះបង់ចោលអាវុធ គ្រាប់រំសេវដែលផលិតនៅប៉ូឡូញ បារាំង និងអ៊ីតាលី នៅតំបន់Vasilyevka

2026/07/09 01:56:54 am        773
លោក Mikhail Knyazkin មេបញ្ជាការកងអនុសេនាធំវាយប្រហារនៃកងវរសេនាធំលេខ ២៣៧ របស់កងពលទ័ពអាកាសលេខ ៧៦ ដែលជាផ្នែកមួយនៃមជ្ឈមណ្ឌលក្រុមប្រយុទ្ធ បានប្រាប់សារព័ត៌មាន TASSថា ខណៈពេលកំពុងដកថយចេញពីតំបន់ Vasilyevka ទាហានអ៊ុយក្រែនបានបន្សល់ទុកអាវុធ គ្រាប់រំសេវ និងគ្រឿងផ្ទុះដែលផលិតនៅក្នុងប្រទេសណាតូ នៅទីតាំងឈរជើងរបស់ពួកគេ។ មេបញ្ជាការរូបនេះបាននិយាយថា៖«កងកម្លាំងសត្រូវបានបន្សល់ទុកអាវុធណាតូមួយចំនួនធំ។ មានកាំភ្លើង M-16។ មានគ្រាប់បែកដៃដែលផលិតដោយបារាំង និងអង់គ្លេស។ ពួកគេក៏បានផ្គត់ផ្គង់គ្រាប់រំសេវជាច្រើនផងដែរ។ ទាំងអស់នោះ ត្រូវបានផលិតដោយប្រទេសសមាជិកណាតូ។ ប្រទេសសហភាពអឺរ៉ុបទាំងអស់ រួមទាំងប្រទេសប៉ូឡូញ បារាំង និងអ៊ីតាលី។ ពួកគេបានបន្សល់ទុកនូវអាវុធយ៉ាងច្រើន។ នៅថ្ងៃទី ០៤ ខែកក្កដា ក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍ថា ក្រុមកងទ័ពដែលឈរជើងនៅភាគកណ្តាលបានរំដោះកន្លែងតាំងទីលំនៅ Vasilyevka៕

ប្រធានាធិបតីស៊ីរី ទៅ​ដល់ប្រទេស​ទួរគីហើយ​ ដើម្បីពិភាក្សាជាមួយលោក Trump

2026/07/09 01:52:26 am        53
ប្រធានាធិបតីស៊ីរី លោក Ahmed al-Sharaa បាន​ធ្វើ​ដំណើរទៅ​ដល់ទីក្រុង Ankara ប្រទេស​ទួរគីហើយ នៅថ្ងៃពុធ (ទី៨ ខែកក្កដា ឆ្នាំ២០២៦) នេះ​ ជាកន្លែងដែលលោកត្រូវជួបជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump នៅក្រៅកិច្ចប្រជុំកំពូលរបស់អង្គការណាតូ (NATO)។កិច្ចប្រជុំកំពូលនៃសម្ព័ន្ធភាពយោធាមួយ​នេះ​ ដែលបិទបញ្ចប់នៅថ្ងៃពុធនេះ​ បាននាំឱ្យ​មាន​ការ​ជួប​ជុំ​គ្នា​ សម្រាប់​ប្រមុខរដ្ឋចំនួន ៣៦រូប ក៏ដូចជាតំណាងជាច្រើនរូបមកពីប្រទេសឈូងសមុទ្រផងដែរ។ លោក Al-Sharaa ត្រូវបានអញ្ជើញដោយប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan។លោក Trump ដែលបានបង្ហាញពីភាពស្និទ្ធស្នាលរបស់លោកជាមួយលោក Erdogan បានពិពណ៌នាអំពីសមភាគីស៊ីរីរបស់លោកថា ជាបុគ្គល​មាន​ «ភាពម៉ត់ចត់​ណាស់​»។ មេដឹកនាំអាមេរិកបានប្រាប់អ្នកសារ​ព័ត៌មានកាលពីថ្ងៃអង្គារថា «ដោយសារតែប្រធានាធិបតី (លោក Erdogan) យើងមានទំនាក់ទំនងល្អណាស់ជាមួយមេដឹកនាំថ្មីរបស់ស៊ីរី»។លោក Trump បាន​បន្ថែម​ថា៖ «គាត់ (លោក Al-Sharaa) បានធ្វើការងារដ៏អស្ចារ្យ ក្នុងរយៈពេលមួយឆ្នាំកន្លះ គាត់បានទាញប្រទេសទាំងមូលឱ្យ​មកនៅ​ជាមួយគ្នា។ ហើយខ្ញុំមានទំនាក់ទំនងល្អណាស់ជាមួយគាត់​។ មានមនុស្ស​និយាយ​ថា គាត់គឺម៉ត់ចត់​ណាស់​ ​ ខ្ញុំបានគាំទ្រ​គាត់ រួមជាមួយលោក​ប្រធានាធិបតី (Erdogan)។ យើងទាំង​ ២នាក់ ពិតជាចង់បានគាត់ណាស់​។ ហើយគាត់បានធ្វើការងារដ៏អស្ចារ្យមួយ គឺ​គាត់បាននាំ​ឱ្យ​ប្រទេស​រួម​រស់​ជាមួយ​គ្នា។ នេះ​មិនមែនជាការងារងាយស្រួលនោះទេ»។លោក Al-Sharaa បានទៅទស្សនកិច្ច​នៅ​ទីក្រុងវ៉ាស៊ីនតោន កាលពីខែវិច្ឆិកាឆ្នាំមុន ដើម្បីស្វែងរកការគាំទ្រផ្នែកហិរញ្ញវត្ថុ សម្រាប់ប្រទេសស៊ីរី។ ប៉ុន្តែកាលពីខែមុន លោក​បានបដិសេធការអំពាវនាវពីលោក Trump ឱ្យធ្វើអន្តរាគមន៍យោធា នៅក្នុងប្រទេសជិតខាងលីបង់ ប្រឆាំងនឹងក្រុមហេសបូឡា ជាក្រុមប្រដាប់អាវុធដែលកំពុងមានជម្លោះបើកចំហជាមួយអ៊ីស្រាអែល៕

គុយបាប្រមូលការគាំទ្រប្រឆាំងនឹងការបិទខ្ទប់​ដ៏ឃោរឃៅរបស់អាមេរិក នៅ UN

2026/07/09 01:49:41 am        72
រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez បានថ្កោលទោសការដាក់ទណ្ឌកម្មដ៏ឃោរឃៅរបស់សហរដ្ឋអាមេរិក លើប្រទេស​កុម្មុយនីស្ត ក្នុងអំឡុងពេលនៃការជជែកពិភាក្សារបស់មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) កាលពី​ថ្ងៃអង្គារ (ទី៧ ខែកក្កដា ឆ្នាំ២០២៦) ដែលបានកើតឡើងទោះបីជាមានសម្ពាធការទូតពីទីក្រុងវ៉ាស៊ីនតោន ដើម្បី​រារាំងដំណើរការ​ដេញ​ដោល​នេះ​​​ក៏ដោយ។លោក Rodriguez បានប្រាប់ស្ថាប័ននេះ​ថា «រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងធ្វើសង្គ្រាមពហុវិមាត្រ និង​មិនមែនធម្មតា ប្រឆាំងនឹងប្រទេសគុយបា ដែលបានអូសបន្លាយអស់រយៈពេលជិត ៧ទសវត្សរ៍មកហើយ ហើយកាន់តែឃោរឃៅ និងគ្មាន​ក្ដី​មេត្តាខ្លាំងឡើងៗ​ ក្នុងរយៈពេល ៧ខែចុងក្រោយនេះ ដោយលោក​បានរិះគន់ធ្ងន់ៗ ដល់​​ «ការដាក់ទណ្ឌកម្មរួម» ដែល​នប៉ះពាល់​ដល់​ប្រជាជនទាំងអស់​របស់​កោះ​នេះ​។លោកបានបន្ថែមថា៖ «ការយកចិត្តទុកដាក់ចំពោះឧក្រិដ្ឋកម្មដ៏ឃោរឃៅនេះ ក៏ជាការទទួលខុសត្រូវផង​ដែរ​របស់អង្គការសហប្រជាជាតិ (UN)»។រដ្ឋមន្ត្រី​រូប​នេះ បាន​បញ្ជាក់​ថា ការខូចខាតដែលបង្កឡើងដោយទណ្ឌកម្ម​នេះ អំឡុងខែមីនា ឆ្នាំ២០២៥ ដល់ខែកុម្ភៈ ឆ្នាំ២០២៦ មានកម្រិត​ខ្ពស់​បំផុត​ ៨ពាន់លានដុល្លារ ដែលជាការកើនឡើង ៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីមួយឆ្នាំមុន ដោយបាន​កត់សម្គាល់ថា តួលេខទាំងនេះមិនរាប់បញ្ចូល «ផលប៉ះពាល់ខ្លាំង» ដោយសារ​ការបិទខ្ទប់​ផ្លូវដឹកជញ្ជូន​​ប្រេងឥន្ធនៈដែលសហរដ្ឋអាមេរិកបានដាក់លើគុយបា កាលពីខែកុម្ភៈឡើយ​។ប្លុកតំបន់ភាគច្រើន រួមទាំងប្រទេសនៅតំបន់​អាហ្វ្រិក និងតំបន់ការរ៉ាអ៊ីពផង​ដែរ​ បានបង្ហាញ​ការគាំទ្ររបស់ពួកគេ ចំពោះគុយបា កាលពី​ថ្ងៃទី៧ ខែកក្កដា និងបានថ្កោលទោសការបិទខ្ទប់​ផ្លូវរបស់សហរដ្ឋអាមេរិក។ ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩២ មក មហាសន្និបាតនេះ​បានអនុម័តដោយសំឡេងភាគច្រើនលើសលប់នូវសេចក្តីសម្រេចមិនមានចំណង​ផ្លូវច្បាប់​ ដែលអំពាវនាវឱ្យមានការដក​ការបិទខ្ទប់​ដោយសហរដ្ឋអាមេរិក លើប្រទេសគុយបា៕

រដ្ឋមន្រ្តីសុខាភិបាលអេស្ប៉ាញប្រតិកម្មនឹងការគំរាមកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មរបស់អាមេរិក

2026/07/09 01:47:10 am        67
រដ្ឋមន្រ្តីក្រសួងសុខាភិបាលអេស្ប៉ាញលោកស្រី Monica Garcia នៅថ្ងៃពុធនេះ បានប្រតិកម្មនឹងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ក្រោយរូបលោកបានគំរាមកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយអេស្ប៉ាញ និងចាត់ទុកប្រទេសមួយនេះ ថាជា “ដៃគូមិនល្អ”នៅអង្គការណាតូ ។ នៅឯកិច្ចប្រជុំកំពូលអង្គការណាតូ នាថ្ងៃពុធនេះ លោក Trump បានបញ្ជាក់ឲ្យដឹងថា លោកបានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងរតនាគាសហរដ្ឋអាមេរិកលោក Scott Bessent កាត់ផ្តាច់ពាណិជ្ជកម្មទាំងអស់ជាមួយប្រទេសអេស្ប៉ាញ ដោយចាត់ទុកទីក្រុង Madridថា ជាដៃគូមិនល្អនោះឡើយ នៅក្នុងសម្ព័ន្ធមិត្តមួយនេះ ។ នៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម X លោកស្រី Garcia និយាយថា លោក Trump ចាត់ទុកអេស្ប៉ាញថា ជាដៃគូមិនល្អ ដោយសារតែពួកយើងបដិសេធន៍មិនព្រមទទួលយក “ការគំរាមរកប្រយោជន៍ ឬការគំរាមកំហែង” ។ លោកស្រីបន្តថា អ្វីទៅដែលថា មិនល្អនោះ ដោយគ្រាន់តែពុំព្រមទទួលយកវិស័យការទូតបែបសម្លុតនោះ ។ សូមបញ្ជាក់ថា ទំនាក់ទំនងរបស់ទីក្រុងវ៉ាស៊ីនតោន និងទីក្រុង Madrid ស្ថិតក្នុងភាពជាប់គាំង ក្រោយអេស្ប៉ាញបដិសេធន៍ការទាមទាររបស់លោក Trumpឲ្យបណ្តាប្រទេសអឺរ៉ុប បង្កើនភ្លាមៗការចំណាយយោធារបស់ពួកគេ ៕

មន្ត្រី៖ ក្រុមប្រឹក្សាសន្តិភាពរបស់លោក TRUMP កំពុងរៀបចំផែនការសាកល្បង«តំបន់មនុស្សធម៌» នៅភាគខាងត្បូងហ្កាហ្សា

2026/07/09 01:44:58 am        59
មន្ត្រីក្រុមប្រឹក្សាម្នាក់បានប្រាប់សារព័ត៌មាន AFPថា មន្ត្រីក្រុមប្រឹក្សាសន្តិភាពរបស់លោកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump) កំពុងរៀបចំផែនការសាកល្បង «តំបន់មនុស្សធម៌» នៅភាគខាងត្បូងហ្កាហ្សា ដែលនឹងមានគោលបំណងផ្ទុកជនស៊ីវិលប៉ាឡេស្ទីនរាប់ម៉ឺននាក់ដែលត្រូវបានត្រួតពិនិត្យយ៉ាងហ្មត់ចត់។ មន្ត្រីរូបនេះ បាននិយាយថា តំបន់នេះអាចដើរតួជា «ចំណុចចាប់ផ្តើម» សម្រាប់គណៈកម្មាធិការបច្ចេកទេសប៉ាឡេស្ទីន ដែលមានន័យថា ទទួលខុសត្រូវក្នុងការគ្រប់គ្រងប្រចាំថ្ងៃនៃដំណាក់កាលអន្តរកាលចេញពីសង្គ្រាមនៅតំបន់ហ្កាហ្សា ក្រោមផែនការ ២០ ចំណុចរបស់លោក ត្រាំ។តំបន់សាកល្បង ដែលក្រុមប្រឹក្សាកំពុងសម្លឹងមើលគឺទីក្រុង Rafah នៅភាគខាងត្បូងហ្កាហ្សា នឹងត្រូវបានធានាសុវត្ថិភាពដោយកងទ័ពពហុជាតិពីកងកម្លាំងរក្សាស្ថិរភាពអន្តរជាតិ (ISF) ជាស្ថាប័នថ្មីមួយដែលដំណើរការ ក្រោមក្រុមប្រឹក្សាសន្តិភាពនេះ។គណៈកម្មាធិការជាតិសម្រាប់ការគ្រប់គ្រងតំបន់ហ្កាហ្សា (NCAG) ជាក្រុមអ្នកបច្ចេកទេសប៉ាឡេស្ទីនដែលបង្កើតឡើងដោយក្រុមប្រឹក្សាសន្តិភាព នឹងអនុវត្តការត្រួតពិនិត្យ និងការគ្រប់គ្រងការចេញចូល ដោយមានការគាំទ្រពី ISF៕

ប្រភព៖ លោក Hegseth នឹងជួបជាមួយលោក Netanyahu ជុំវិញលទ្ធភាពលក់យន្តហោះចម្បាំង F-35 ទៅឲ្យទួរគី

2026/07/09 01:42:26 am        70
ប្រភពមួយដែលដឹងពីបញ្ហានេះបានប្រាប់សារព័ត៌មានរ៉យទ័រថា រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេ រិក លោក Pete Hegseth នឹងពិភាក្សាអំពីលទ្ធភាពលក់យន្តហោះចម្បាំង F-35 ទៅឲ្យប្រទេសទួរគី នៅថ្ងៃពុធនេះ ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ដែលជាការលក់ដែលទំនងជាធ្វើឲ្យមន្ត្រីអ៊ីស្រាអែលខឹងសម្បា។ប្រភពដដែល ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារតែភាពរសើបនៃបញ្ហានេះ បានបញ្ជាក់ថា លោក Hegseth ក៏ត្រូវបានគ្រោងនឹងជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz ហើយថា អ៊ីរ៉ង់នឹងចូលរួមក្នុងការពិភាក្សារបស់ពួកគេ។នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN កាលពីថ្ងៃអង្គារ លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា លោកប្រឆាំងនឹងការលក់យន្តហោះចម្បាំង F-35 ទៅឲ្យប្រទេសទួរគី ហើយថា លោកបានបញ្ជាក់យ៉ាងច្បាស់អំពីការប្រឆាំងរបស់លោកទៅកាន់លោក ត្រាំ។លោក ណេតាន់យ៉ាហ៊ូ បានប្រាប់CNN ថា៖«វានឹងបំផ្លាញតុល្យភាពអំណាចនៅមជ្ឈិមបូព៌ា ពីព្រោះប្រទេសទួរគី មានមហិច្ឆតាឈ្លានពាន»។ ប្រទេសទួរគីយ៉េ ដែលជាសមាជិកអង្គការណាតូ បានរិះគន់ប្រតិបត្តិការរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា លីបង់ និងស៊ីរីជាយូរមកហើយ ហើយប្រទេសនេះបានចោទប្រកាន់អ៊ីស្រាអែលម្តងហើយម្តងទៀតថា កំពុងព្យាយាមបំផ្លាញកិច្ចព្រមព្រៀងឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលសម្របសម្រួលដោយប៉ាគីស្ថាន។ ប្រធានាធិបតី ដូណាល់ ត្រាំ ដែលកំពុងចូលរួមកិច្ចប្រជុំកំពូលណាតូ នៅប្រទេសទួរគី បានប្រកាសកាលពីថ្ងៃអង្គារថា លោកនឹងលុបចោលទណ្ឌកម្មរបស់សហរដ្ឋអាមេរិកដែលដាក់លើទីក្រុងអង់ការ៉ា ជុំវិញការទិញមីស៊ីលការពារដែនអាកាសរបស់រុស្ស៊ីក្នុងឆ្នាំ ២០១៩ ហើយលោកបានបង្ហាញឆន្ទៈក្នុងការលក់យន្តហោះចម្បាំង F-35 ដែលជាសម្ព័ន្ធមិត្តណាតូ ហើយជាការសម្រេចចិត្តមួយដែលទំនងជាប្រឈមមុខនឹងការបដិសេធយ៉ាងដាច់អហង្ការនៅក្នុងសភា ក៏ដូចជានៅអ៊ីស្រាអែលដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនប៉ាឡេស្ទីនជម្លៀសខ្លួនស្វាគមន៍កងកម្លាំងអន្តរជាតិនៅហ្កាហ្សា និងអំពាវនាវឲ្យកសាងផ្ទះសម្បែងរបស់ពួកគេឡើងវិញ
07/27/2026 09:07 PM
ពលរដ្ឋវិលត្រឡប់ទៅកាន់តំបន់ភាគខាងត្បូងលីបង់វិញ ក្រោយការដកទ័ពរបស់អ៊ីស្រាអែល
07/27/2026 08:07 PM
ប្រធានាធិបតីហ្វីលីពីន លោក Marcos ប្រាប់​ថា ប្រហែលដល់ពេលត្រូវពិនិត្យ​ថាមពលនុយក្លេអ៊ែរ​ឡើង​វិញ​
07/27/2026 08:07 PM
EU បញ្ចូន​យន្តហោះ និងអ្នកពន្លត់អគ្គិភ័យទៅជួយ​ទប់ទល់​ចំហេះ​ព្រៃ នៅបារាំង និងអេស្ប៉ាញ
07/27/2026 08:07 PM
ប្រធានាធិបតីអ៊ុយក្រែន ធ្វើដំណើរទៅដល់អង់គ្លេស សម្រាប់ជំនួបជាមួយលោកនាយករដ្ឋមន្រ្តី Burnham
07/27/2026 08:07 PM
ទីក្រុង​ប៉េកាំង​ជំរុញឱ្យសហរដ្ឋអាមេរិកឈប់​គំរាមកំហែងដាក់ទណ្ឌកម្ម លើ​ក្រុមហ៊ុន AI របស់ចិន
07/27/2026 08:07 PM
កងកម្លាំងអ៊ីស្រាអែល វាយប្រហារទីក្រុងជាច្រើននៅតំបន់វ៉េសប៊ែង ខណៈអំពើហិង្សាកាន់តែអាក្រក់ទៅ
07/27/2026 08:07 PM
អ្នកស្ម័គ្រចិត្តដំបូងទទួលវ៉ាក់សាំងបង្ការជំងឺអេបូឡា ជាផ្នែកមួយនៃការសាកល្បងរបស់សាកលវិទ្យាល័យ Oxford
07/27/2026 08:07 PM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម
07/27/2026 07:07 PM
នគរបាល​ទីក្រុងប៊ែរឡាំង បាញ់សម្លាប់ជនសង្ស័យសំខាន់ ក្នុងការវាយប្រហារដ៏សាហាវ
07/27/2026 07:07 PM