ជប៉ុនផ្តល់ថវិកា ១,៣លានដុល្លារបន្ថែម ដើម្បីគាំទ្រគម្រោង «ការឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ជនទេសន្តរប្រវេសន៍ និងជនភៀសសឹកដែលងាយរងគ្រោះដោយសារវិបត្តិព្រំដែនកម្ពុជា-ថៃ និងការកសាងភាពធន់នឹងវិបត្តិនាពេលអនាគត»
ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដឹកនាំក្រុមការងារបរិច្ចាគឈាមស្ម័គ្រចិត្ត ដើម្បីរម្លឹកនូវព្រះរាជគុណូបការៈដ៏ថ្លៃថ្លា និងអបអរសាទរនាឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចយាយ
ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាត តំណាងទូទាំងប្រទេសសមាគមអតីតយុទ្ធជនវៀតណាមលើកទី៨

ព័ត៌មានជាតិ

អាមេរិក បានចុះកិច្ចព្រមព្រៀងលក់កញ្ចប់សព្វាវុធតម្លៃ ១៤២ពាន់លានដុល្លារ ឱ្យអារ៉ាប៊ីសាអ៊ូឌីត

2025/05/14 09:02:46 am        166
សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (១៣ឧសភា) បានព្រមព្រៀងលក់កញ្ចប់សព្វាវុធ ដែលមានតម្លៃជិត ១៤២ពាន់លានដុល្លារ ទៅឱ្យអារ៉ាប៊ីសាអ៊ូឌីត នេះបើយោងតាមរបាយការណ៍របស់សេតវិមាន ដែលបានហៅកញ្ចប់នេះថាជា "កិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិដ៏ធំបំផុត" ដែលទីក្រុងវ៉ាស៊ីនតោន មិនធ្លាប់បានធ្វើ។ឯកសារបាននិយាយថា កិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ទៅកាន់រដ្ឋធានីរីយ៉ាដ របស់អារ៉ាប៊ីសាអ៊ូឌីតនេះ គ្របដណ្តប់លើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនការពារជាតិអាមេរិកជាងរាប់សិប នៅក្នុងវិស័យជាច្រើន រួមទាំងប្រព័ន្ធការពារដែនអាកាស និងមីស៊ីល កម្លាំងទ័ពអាកាស និងបច្ចេកវិទ្យាលំហអាកាសជឿនលឿន សន្តិសុខដែនសមុទ្រ និងទំនាក់ទំនងជាដើម។ឯកសារកិច្ចព្រមព្រៀងបាននិយាយថា "កញ្ចប់ ដែលបានចុះហត្ថលេខានៅថ្ងៃនេះ ជាកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក ហើយជាការបង្ហាញយ៉ាងច្បាស់អំពីការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការពង្រឹងភាពជាដៃគូរបស់ភាគីទាំងពីរ"។គួរឱ្យដឹងថា រដ្ឋាភិបាលនៃរដ្ឋឈូងសមុទ្រមួយនេះ ចង់បានយន្តហោះចម្បាំងទំនើបៗបំផុតដូចជា យន្តហោះ F-35 ជាយូរណាស់មកហើយ ដែលផលិតឡើងជាមួយនឹងបច្ចេកវិទ្យាបំបាំងកាយ ដែលអនុញ្ញាតឱ្យគេចពីការរាវរករបស់សត្រូវ។ សេចក្ដីលម្អិតនៃប្រភេទសព្វាវុធមិនបានចេញផ្សាយឡើយ ប៉ុន្តែប្រសិនបើអាមេរិក ពិតជាបានយល់ព្រមលើការផ្ទេរគ្រឿងយុទ្ធោបករណ៍បែបនេះមែន នោះអារ៉ាប៊ីសាអ៊ូឌីត នឹងក្លាយជារដ្ឋមជ្ឈិមបូព៌ាទីពីរ បន្ទាប់ពីអ៊ីស្រាអែល ដែលប្រតិបត្តិការយន្តហោះចម្បាំង F-35 នេះ៕

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បន្តធ្វើបាឋកថាលើភាពជាអ្នកដឹកនាំស្តីពីវិធីសាស្រ្តនៃការគិតពិចារណា “សម្ភារៈនិយមវិចារវិទ្យាបែបវិទ្យាសាស្រ្ត”

2025/05/13 08:04:54 pm        117
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទបាឋកថាក្នុងវគ្គភាពជាអ្នកដឹកនាំ និង នវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៣៩០ នាក់, នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ។ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំរំលឹកដល់ថ្នាក់ដឹកនាំ មន្រ្តី-បុគ្គលិកនៃវិស័យសុខាភិបាលអោយយកចិត្តទុកដាក់លើការងារសំខាន់ៗដូចជា ការគ្រប់គ្រងសេវារថយន្តគិលានសង្គ្រោះ និងផ្តល់សេវាដោយគណនេយ្យភាពនិងក្រមសីលធម៌វិជ្ជាជីវៈនៅតាមគ្រឹះស្ថានសាធារណៈនិងជាពិសេសឯកជន ដោយឯកឧត្តមសាស្រ្តាចារ្យបានលើកករណីជាឧទារណ៍ជាក់ស្តែងផ្សេងៗ ដើម្បីជាការចំណាំ និងរៀនសូត្រចៀសវាង ដោយខិតខំបង្ហាញផ្លូវដល់មន្ត្រីបន្តបន្ទាប់។ជាកិច្ចបន្ត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានលើកយកប្រធានបទ “សារជាតិ និង បាតុភូត” និងប្រធានបទ “ហេតុ និង ផល” ដែលប្រធានបទទាំង២នេះ ជាផ្នែកមួយនៃសម្ភារៈនិយមវិចារវិទ្យាបែបទស្សនៈវិទ្យាផង បែបវិទ្យាសាស្ត្រផង សម្រាប់ជួយឱ្យយើងជាអ្នកដឹកនាំបានសិក្សាស្វែងយល់ស៊ីជម្រៅថែមទៀតពីអង្គវត្ថុ ឬមនុស្ស។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ផ្តាំផ្ញើរដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាលគ្រប់ឋានានុក្រមឱ្យប្រកាន់យកគោលការណ៍ “សូមកុំបើកឱកាសឱ្យមានលទ្ធភាពមិនល្អ ដែលនាំឱ្យមានអាទិភាពមិនល្អកើតឡើង” ដែលគោលការណ៍នេះជំរុញឱ្យថ្នាក់ដឹកនាំទាំងអស់ ប្រើប្រាស់ភាពបុរេសកម្មក្នុងការបង្ការភាពអសកម្មលើការងារដឹកនាំ គ្រប់គ្រងវិស័យសុខាភិបាលបន្តឈរលើទិសដៅប្រសិទ្ធិភាព និងចីរភាព។ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី នៅក្នុងសប្តាហ៍នេះ មានបទបង្ហាញ PDIA ប្រធានបទស្តីពី វិធីដោះស្រាយបញ្ហាការគ្រប់គ្រងឃ្លាំងស្តុកសម្ភារៈអនាម័យ មិនបានគ្រប់ជ្រុងជ្រោយ នៅក្នុងមន្ទីរពេទ្យបង្អែកជីភូ ការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិជីភូ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀង៕អត្ថបទ រដ្ឋា

រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់អភិវឌ្ឍន៍ផ្លូវនៅតាមជនបទ ដើម្បីជីវភាពរស់នៅរបស់ប្រជាជន

2025/05/13 07:35:22 pm        160
កោះកុង ៖ ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅតាមជនបទ គឺជាការវិនិយោគដ៏ចាំបាច់ សម្រាប់ជួយ សម្រួលដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ ក៏ដូចជាការចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្រប្រជាពលរដ្ឋនៅជនបទ។ ​ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២៥ នេះ បានដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារស្ថាបនាផ្លូវក្រាលដីល្បាយ ក្រួសចំនួន ១ ខ្សែ ប្រវែង ២ ៣០០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ, លូប្រអប់មុខបីចំនួន ២ កន្លែង, លូប្រអប់មុខពីរ១ កន្លែង, លូមូលមុខបី ចំនួន ២ កន្លែង និងលូមូលមុខពីរចំនួន ១ កន្លែង ស្ថិតនៅភូមិ បឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ទាក់ទិនការស្ថាបនានេះ, ឯកឧត្តមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងស្ថាបនា និងប្រកបដោយ គុណភាព ព្រោះមិនថាផ្លូវ ស្ពាន ឬលូនោះឡើយ, គឺមានសារៈសំខាន់ និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋ, ក្នុងការធ្វើដំណើរទៅទទួលសេវាសាធារណៈដូចជា​ ស្វែងរកសេវាអប់រំ សេវាសុខាភិបាល​ និងដឹកជញ្ជូនកសិផល​ទៅទីផ្សារ​ជាដើម ។ ឯកឧត្តម ផូ ផារិទ្ធ ក៏បានលើកឡើងពីគុណបំណាច់របស់រដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី, សម្តេចទាំងទ្វេបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីជំរុញការអភិឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ក្នុងនោះសម្រាប់ផ្លូវជនបទ ដែលស្ថិតនៅក្រោមក្របខណ្ឌរបស់ក្រសួងអភិវឌ្ឍន៍ជនបទ គឺជាផ្នែកមួយដ៏សំខាន់ដែលមិនអាចខ្វះបាន, គិតមកដល់បច្ចុប្បន្ន ក្រសួងបានស្ថាបនា ស្តារ និងកែលម្អផ្លូវជនបទ មានប្រវែងសរុបជាង ៥ ម៉ឺនគីឡូម៉ែត្រ ស្ថិតក្រោមថវិកាវិនិយោគ ផ្ទាល់របស់រាជរដ្ឋាភិបាល​ ៕ អត្ថបទ៖ សុន រ៉ាឌី

នាយកប្រចាំតំបន់អាស៊ីនៃក្រុមហ៊ុន The Report Company វាយតម្លៃខ្ពស់ ចំពោះការបន្តថែរក្សាបាននូវសន្តិភាព និងស្ថិរភាពយ៉ាងរឹងមាំនៅកម្ពុជា

2025/05/13 06:25:59 pm        120
ភ្នំពេញ ៖ នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Lucius Daniels នាយកប្រចាំតំបន់អាស៊ីនៃក្រុមហ៊ុន The Report Company ចូលសម្តែងការគួរសម។ ក្នុងឱកាសនៃជំនួបនេះ, លោក Lucius Daniels បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យរូបលោកចូលជួបសម្ដែងការគួរសម។ លោកបានវាយតម្លៃខ្ពស់ចំពោះកម្ពុជាដែលបានបន្តថែរក្សានូវសន្តិភាព និងស្ថិរភាពយ៉ាងរឹងមាំ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី ដែលជាមូលដ្ឋានគ្រឹះសម្រាប់ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, ទាក់ទាញវិនិយោគ និងទេសចរ មកទស្សនាកម្ពុជា។ ទន្ទឹមនឹងនេះ, លោក Lucius Daniels បានគោរពជម្រាបជូនសម្តេចបវរធិបតី អំពីគម្រោងផលិតរបាយការណ៍ផ្សព្វផ្សាយដែលផ្តោតជាសំខាន់លើទស្សនទាន និងសមិទ្ធផលធំៗ របស់រាជរដ្ឋាភិបាលកម្ពុជា រួមមាន៖ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១, ការជំរុញកំណើនសេដ្ឋកិច្ច, ការលើកកម្ពស់វិស័យទេសចរណ៍ក្នុង «រដូវកាលបៃតង» និង ការប្រែក្លាយខេត្តព្រះសីហនុទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចពហុបំណង និងប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាមជ្ឈមណ្ឌលភស្តុភារកម្មតំបន់ ជាដេីម។ ជាការឆ្លើយតប, សម្តេចបវរធិបតី បានសម្តែងការស្វាគមន៍ និងក្តីរីករាយដែលបានជួបលោក Lucius Daniels សាជាថ្មី។ សម្តេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន The Report Company ដែលបានរួមចំណែកផ្សព្វផ្សាយអំពីកម្ពុជា ជាពិសេស ការចេញផ្សាយកិច្ចសម្ភាសន៍របស់សម្ដេចបវរធិបតី នៅក្នុងទស្សនាវដ្តី Newsweek នាពេលកន្លងមក។ សម្តេចបវរធិបតីក៏បានកត់សម្គាល់អំពីគម្រោងរបស់ក្រុមហ៊ុន ក្នុងការធ្វើកិច្ចសម្ភាសន៍ជាមួយថ្នាក់ដឹកនាំក្រសួង-ស្ថាប័ននានា របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់របាយការណ៍ថ្មី។ សម្តេចបវរធិបតី ក៏បានចែករំលែកផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ និងវិធានការចាំបាច់នានា ដើម្បីបង្កើតបរិយាកាសវិនិយោគប្រកបដោយភាពទាក់ទាញ, បត់បែន, ប្រកួតប្រជែង និងប្រាកដនិយម។ ក្នុងន័យនេះ, សម្តេចបានគូសរំលេចពីការវិនិយោគ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ ដើម្បីគាំទ្រដល់វិស័យដឹកជញ្ជូន និងភស្តុភារកម្ម ដែលរួមមាន៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ, កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ, គម្រោងព្រែកជីកហ្វូណនតេជោ, និងអាកាសយានដ្ឋានអន្តរជាតិតេជោ ជាដើម។ សម្តេចបវរធិបតី ក៏បានគូសបញ្ជាក់អំពីការផ្តល់ការលេីកទឹកចិត្តនានា ចំពោះការវិនិយោគលើខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពជា ដែលនឹងជួយបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ព្រមទាំងជួយបម្រើដល់ការផ្គត់ផ្គង់ទាំងទីផ្សារក្នុងស្រុក និងការនាំចេញ។បន្ថែមលើនេះ, សម្តេចបវរធិបតី ក៏បានលើកឡើងពីគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយ និងតភ្ជាប់បណ្តាខេត្តជាប់ឆ្នេរសមុទ្ររបស់កម្ពុជា ទៅជាតំបន់សេដ្ឋកិច្ចពហុបំណង ដែលគ្របដណ្តប់ដោយវិស័យឧស្សាហកម្មទំនើប, កម្មន្តសាល, សេវាកម្ម, ទេសចរណ៍ និងភស្តុភារកម្ម ដើម្បីរួមចំណែកដល់ការធ្វើពិពិធកម្ម និងជំរុញកំណើនសេដ្ឋកិច្ចជាតិ៕

ផ្លូវជនបទជាសរសៃឈាមជំរុញដល់ដំណើរអន្តរកម្មសេដ្ឋកិច្ចនៅមូលដ្ឋាន

2025/05/13 05:40:53 pm        185
កំពង់ធំ ៖ ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងបន្តផ្តោតយកចិត្តទុកដាក់ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ព្រោះផ្លូវគឺជាសរសៃ ឈាមដែលតភ្ជាប់ និងមានភាពប្រទាក់ក្រឡា ជំរុញនូវគ្រប់អន្តរវិស័យ ជាពិសសជួយជំរុញចលនាសេដ្ឋកិច្ចនៅជនបទឱ្យកាន់តែ រីកចម្រើន។​ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម លើកឡើងក្នុង ការចុះត្រួតពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាពលើការងារស្ដារឡើងវិញ ផ្លូវក្រាលដីល្បាយក្រួសចំនួន១ ខ្សែ ប្រវែងជាង១២ គីឡូម៉ែត្រ ទទឹង ៥ ម៉ែត្រ រួមជាមួយសំណង់ផ្សេងៗ ស្ថិតនៅភូមិស្រែស្រម៉រ ឃុំទីពោ ស្រុកសន្ទុក និងភូមិទំនប់ ឃុំសឹង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះថា ជុំវិញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅជនបទនេះ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយឯកឧត្តមរដ្ឋមន្រ្តីតែងតែអញ្ជើញចុះពិនិត្យជាប្រចាំ លើការងារ ស្ថាបនា ការស្តារ ការថែទាំ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដើម្បីធ្វើយ៉ាងណាជំរុញស្ថាបនា ជាពិសេសការស្ថាបនាផ្លូវជនបទ ឱ្យឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងបន្ថែមថា ទាក់ទិនហេដ្ឋារចនាសម្ព័ន្ធជនបទនេះ គឺជាការវិនិយោគដ៏ចាំបាច់របស់រាជរដ្ឋាភិ- បាល ដើម្បីជួយសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន មានផ្លូវល្អសម្រាប់ធ្វើដំណើរ និងក៏ជាផ្នែកមួយ នៃការជំរុញដល់ដំណើរការអន្តរកម្មសេដ្ឋកិច្ច និងកិច្ចសង្គមនៅតាមជនបទផងដែរ។ ឧត្តមសេនីយ៍ត្រី ឥន្ទ វណ្ណរិទ្ធ នាយករងនាយកដ្ឋានវិស្វកម្ម តំណាងឯកឧត្ដមឧត្តមសេនីយ៍ឯក សឿន រឿត នាយកនៃនាយក ដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ លើកឡើងថា ជុំវិញការស្ថាបនាផ្លូវខាងលើនេះ បន្ទាប់ពីទទួលបានគោលការណ៍ឯកភាពពីក្រសួង អភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរួចមក នាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ ក៏បានអនុវត្តការងារស្ថាបនាផ្លូវ ខាងលើនេះភ្លាម ដើម្បីចូលរួមចំណែកដល់ការលំបាករបស់ប្រជាពលរដ្ឋ។  ជុំវិញផ្លូវខាងលើនេះ, ឯកឧត្តមបណ្ឌិត បានកោតសរសើរដល់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដែលបានខិតខំប្រឹង ប្រែង និងថែទាំរហូតដល់ផុតសុពលភាព ដោយរក្សានូវគុណភាពផ្លូវល្អប្រសើរ ដែលនេះគឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល លើការងារលើកកម្ពស់ផ្លូវ និងក៏ជាការផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនធ្វើដំណើរឆ្លងកាត់ ជាពិសេសប្រជាជនរស់នៅក្នុងមូលដ្ឋាន ផ្ទាល់ មានផ្លូវល្អធ្វើដំណើរ, ចំណេញពេលវេលា, កាត់បន្ថយការចំណាយលើការដឹកជញ្ជូនសម្ភារៈកសិផល និងសម្រួលដល់ការធ្វើ អាជីវកម្មផ្សេងៗ សម្រាប់ការរកស៊ីទទួលទានប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានជាដើម៕អត្ថបទ៖ សុន រ៉ាឌី

ឯកឧត្តម ហេង សួរ លើកទឹកចិត្តឱ្យភាគីចិនបង្កើនការវិនិយោគអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាបន្ថែមទៀត

2025/05/13 05:24:35 pm        154
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកទឹកចិត្តឱ្យភាគីចិនបង្កើនការវិនិយោគលើការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាបន្ថែម ដើម្បីបំពាក់បំប៉នជំនាញឱ្យស្របនឹងបរិបទឌីជីថលភាវូបនីយកម្ម ពង្រីកផលិតភាពការងារឱ្យកាន់តែខ្ពស់ ពិសេសគឺដើម្បីបង្កើនការទាក់ទាញវិនិយោគិនបរទេសឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាផងដែរ។នៅក្នុងជំនួបការងារជាមួយ ឯកឧត្តម ចាវ ហាយយាន (ZHAO HAIYAN) អគ្គទីប្រឹក្សានៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ទទួលបន្ទុកកិច្ចការកុងស៊ុលប្រចាំនៅកម្ពុជា កាលពីព្រឹកថ្ងៃទី១៣ ឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តឱ្យភាគីចិនចូលរួមវិនិយោគបន្ថែមលើការកសាងធនធានជំនាញនៅកម្ពុជាបន្ថែមទៀត ដើម្បីអាចឱ្យកម្ពុជាមានសមត្ថភាពកាន់តែខ្ពស់ក្នុងការបង្កើនផលិតភាពការងារ និងរក្សាបានការទាក់ទាញការវិនិយោគបន្ថែមទៀតមកកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីទស្សនៈរួមគ្នារវាងកម្ពុជា-ចិនលើការលើកកម្ពស់និងអភិវឌ្ឍសមត្ថភាពជំនាញធនធានមនុស្ស ក្រោមកិច្ចសហការរវាងក្រុមហ៊ុនឯកជនរបស់ចិន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា។ជាការឆ្លើយតប ភាគីចិន បានបញ្ជាក់ថា រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិននៅតែជួយជ្រោមជ្រែងនិងគាំទ្រទៅដល់ប្រជាពលរដ្ឋនិងប្រទេសកម្ពុជា ដើម្បីឱ្យកម្ពុជាកាន់តែរីកចម្រើនជាបន្តបន្ទាប់៕អត្ថបទ៖ ឈិត បូរ៉ាវី 

គណ:កម្មការជំនាញទាំង១០នៃរដ្ឋសភាជួបប្រជុំត្រួតពិនិត្យលើសេចក្តីព្រាងច្បាប់ចំនួន ២៤ ជាមួយតំណាងរាជរដ្ឋាភិបាល

2025/05/13 05:21:12 pm        107
ភ្នំពេញ ៖ ឯកឧត្តម ឈាង វុន ប្រធានគណ:កម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា បានអញ្ជើញជួបប្រជុំជាមួយឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុនចំនួន២៤សម្រាប់គម្រោងវិនិយោគស្ថានីយផលិតអគ្គិសនីនៅតាមបណ្ដាខេត្តមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា ជំនួបប្រជុំនារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភានេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណៈកម្មការ ជំនាញទាំង១០ នៃរដ្ឋសភាក្រុមប្រឹក្សាអ្នកច្បាប់ និងមន្រ្តីជំនួយការផងដែរ។ ក្នុងជំនួបដ៏សំខាន់នេះ ឯកឧត្តម កែវ រតនៈ បានមានប្រសាសន៍ថា៖ សេចក្តីព្រាងច្បាប់ទាំង២៤ គឺជាសេចក្ដីព្រាងច្បាប់ទាក់ទងនឹងការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុននានា ដែលបានវិនិយោគលើវិស័យអគ្គិសនី នៅតាមបណ្តាខេត្តមួយចំនួននៃព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តមបានមានប្រសាសន៍បន្តថា «នេះគឺជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភាដែលបានបន្តពីរាជរដ្ឋាភិបាលអាណត្តិមុនក្នុងការប្រឹងប្រែងគៀងគរកាវិនិយោគលើវិស័យអគ្គិសនីដើម្បីបម្រើឱ្យ វិស័យថាមពលអគ្គិសនីទៅតាមតម្រូវការអ្នកវិនិយោគគិននៅក្នុងប្រទេសនិងប្រជាពលរដ្ឋប្រើប្រាស់» ។ បន្ទាប់ពីបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ និងស្ដាប់ការបកស្រាយពន្យល់របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលទៅលើចំណុចនានាដែលគណៈកម្មការជំនាញនៃរដ្ឋសភាបានសាកសួររួចមកឯកឧត្តម ឈាង វុន បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលបន្តវេន ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំដ៏ប៉ិនប្រសប់ ជាពិសេសមានឯកឧត្តមរដ្ឋមន្ត្រីបានគៀងគរកាវិនិយោគលើវិស័យថាមពលដើម្បីជាគុណប្រយោជន៍សម្រាប់ប្រជាជន និងសង្គមជាតិ។បន្ទាប់មកគណៈកម្មការជំនាញនៃរដ្ឋសភា បានសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់នេះជូនទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ៕

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងត្រៀមចូលរួមមហាសន្និបាតរបស់អង្គការសុខភាពពិភពលោក លើកទី៧៨

2025/05/13 05:11:53 pm        101
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាព និងការត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ ល្អប្រសើរ ចូលរួមមហាសនិ្នបាតរបស់អង្គការសុខភាពពិភពលោកលើកទី៧៨ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្រោមប្រធានបទ «One World for Health» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ។ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសជំនាញ ត្រូវរៀបចំឱ្យបានល្អនូវគ្រប់ទិដ្ឋភាព ជាពិសេសការងារបច្ចេកទេសទៅតាមប្រធានបទនីមួយៗ ដើម្បីចូលរួមផ្លាស់ប្តូរបទពិសោធន៍កម្ពុជាដែលជាវឌ្ឍនភាពថ្មីៗ រួមគ្នាជាមួយថ្នាក់តំបន់ និងអន្តរជាតិ និងរួមទាំងពាំនាំយកមកវិញនូវបទពិសោធន៍ អនុសាសន៍ល្អៗមកអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ មហាសន្និបាតអង្គការសុខភាពពិភពលោក ជាឱកាសជួបប្រជុំពិភាក្សារវាងបណ្តាប្រទេសជាសមាជិក ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ ជាផ្លូវនាំមកនូវសាមគ្គី ការរិះរកមធ្យោបាយ និងការដំណោះស្រាយវិបត្តិសុខភាពជាសកល ឬទៅតាមស្ថានភាពប្រទេសនីមួយៗ។ តាមរយៈមហាសន្និបាតអង្គការសុខភាពពិភពលោក នឹងនាំផ្លូវក្នុងការកសាងភាពធន់ក្នុងប្រព័ន្ធសុខាភិបាលកម្ពុជាឱ្យកាន់តែប្រសើរឡើង ស្របទៅតាមគោលដៅសហស្សវត្សរ៍ប្រកបដោយចីរភាព។សូមជម្រាបជូនថា មហាសន្និបាតអង្គការសុខភាពពិភពលោក រៀបចំឡើងនៅសប្តាហ៍ទី៣ ឬ ទី៤ នៃខែឧសភា ជារៀងរាល់ឆ្នាំ៕ អត្ថបទ រដ្ឋា

ក្រសួងទេសចរណ៍ ផ្សព្វផ្សាយ និងប្រកាសឱ្យប្រើប្រាស់នូវសូចនាករទេសចរណ៍ និងស្ថិតិទេសចរណ៍ផ្លូវការ ឆ្នាំ២០២៤

2025/05/13 05:08:52 pm        102
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីសូចនាករទេសចរណ៍ និងស្ថិតិទេសចរណ៍ផ្លូវការឆ្នាំ២០២៤ ក្នុងគោលបំណងផ្សព្វផ្សាយ និងប្រកាសឱ្យប្រើប្រាស់នូវសូចនាករទេសចរណ៍ និងស្ថិតិទេសចរណ៍ផ្លូវការ ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍, តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ (ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, វិទ្យាស្ថានជាតិស្ថិតិ, អគ្គនាយកដ្ឋានអន្តោប្រវេសន៍, ធនាគារជាតិនៃកម្ពុជា, ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា-CTB...),អភិបាលរងខេត្តទទួលបន្ទុកវិស័យទេសចរណ៍, ប្រធានមន្ទីរទេសចរណ៍រាជធានី ខេត្ត ទាំង២៥, តំណាង , ឧកញ៉ា ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា, តំណាងសមាគមទេសចរណ៍កម្ពុជា, តំណាងសមាគមសណ្ឋាគារកម្ពុជា, តំណាងសមាគមភោជនីយដ្ឋានកម្ពុជា លោក លោកស្រី សាស្ត្រាចារ្យ និស្សិត ព្រមទាំងប្អូនៗអ្នកផលិតមាតិកា សរុប ៣៥០នាក់ នៅទីស្តីការក្រសួងទេសចរណ៍។ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការងារស្ថិតិមានភាពស្មុគស្មាញ និងមមាញឹកណាស់ ដោយតម្រូវឱ្យធ្វើការងារទាំងនៅថ្ងៃចុងសប្តាហ៍, ថ្ងៃឈប់សម្រាក ពិសេសនៅពេលប្រារព្ធពិធីជាតិបុណ្យធំៗ ដែលតម្រូវឱ្យមានការបូកសរុបស្ថិតិទេសចរណ៍ឱ្យបានត្រឹមត្រូវ ច្បាស់លាស់ ទាន់ពេលវេលា។ដើម្បីរួមចំណែកដល់ការអភិវឌ្ឍស្ថិតិទេសចរណ៍ ប្រកបដោយគុណភាព ប្រសិទ្ធភាព ឯកឧត្តមរដ្ឋមន្ត្រី ផ្ដល់អនុសាសន៍ណែនាំគន្លឹះ មួយចំនួដូចខាងក្រោម៖ទី១. បន្តប្រមូល រៀបចំ ចងក្រងទិន្នន័យទេសចរណ៍ប្រកបដោយគុណភាព ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អ្នកប្រើប្រាស់ស្ថិតិទូទៅ។ទី២. សិក្សាលទ្ធភាពក្នុងការប្រើប្រាស់ការគ្រប់គ្រងទិន្នន័យទេសចរណ៍ក្នុងនោះមានទាំងភ្ញៀវទេសចរ, គោលដៅទេសចរណ៍ និងខ្សែច្រវាក់តម្លៃទេសចរណ៍ ដោយប្រើប្រាស់ថ្នាលបច្ចេកវិទ្យាឌីជីថល និងការវិភាគទិន្នន័យដោយប្រើប្រាស់បច្ចេកវិទ្យាដូចជា Big Data និង AI។ទី៣. រៀបចំទិន្នន័យទេសចរណ៍ឌីជីថល (Digital Tourism Database)។ទី៤. រៀបចំ និងចងក្រងគណនីរណបទេសចរណ៍ (Tourism Satellite Account, TSA) សម្រាប់បម្រើឱ្យការវាស់វែងនិរន្តរភាពទេសចរណ៍។ទី៥. ធ្វើឱ្យមានសុខដុមនីយកម្មក្នុងប្រព័ន្ធស្ថិតិទេសចរណ៍(Tourism Statistics Harmonization) ដោយរួមបញ្ចូលទស្សនទាននៃភាពច្នៃប្រឌិត និងនវានុវត្តភាពក្នុងការអភិវឌ្ឍស្ថិតិ ស្របតាមយុគសម័យបរិវត្តកម្មឌីជីថល ដើម្បីគាំទ្រគ្រប់ទិដ្ឋភាពទាំងអស់នៃការប្រមូល ការរៀបចំ ការចងក្រង ការវិភាគ ការថែរក្សា និងការផ្សព្វផ្សាយស្ថិតិ។ទី៦. ស្នើឱ្យ លោក លោកស្រី អភិបាលរងខេត្តទទួលបន្ទុកវិស័យទេសចរណ៍ និងប្រធានមន្ទីរទេសចរណ៍រាជធានី ខេត្ត សូមយកចិត្តទុកដាក់ប្រមូលស្ថិតិភ្ញៀវទេសចរ ជាពិសេសនៅពេលពិធីបុណ្យជាតិធំៗ។

សមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា (ATIC) នឹងចូលរួមលេីកកម្ពស់ការយល់ដឹងអំពីផលិតផលថ្នាំជក់​ និងបារី ដល់ប្រជាពលរដ្ឋកម្ពុជា

2025/05/13 05:05:12 pm        136
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា (ATIC) ដឹកនាំដោយលោក Barros Figueira Miguel ប្រធានសមាគម ATIC ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។  នាឱកាសនៃជំនួបនេះ, លោកប្រធានសមាគមបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូសមាគម ចូលជួបសម្ដែងការគួរសម។ លោកប្រធានសមាគមបានគោរពរាយការណ៍ដោយសង្ខេបជូន សម្ដេចបវរធិបតី អំពីស្ថានភាព និងសកម្មភាពការងាររបស់សមាគម ATIC ដែលក្នុងរយៈពេលកន្លងមក ដែលបាមចូលរួមចំណែកបង្កើតការងារក្នុងស្រុកបានជាង ៤៥០០ កន្លែង និង រួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ ជាមួយគ្នានេះ, លោកប្រធានសមាគមបានបន្តថា សមាគមក៏បានចូលរួមចំណែកក្នុង​ការងារសង្គមជាច្រេីនដូចជា​ ការផ្តល់ឧបករណ៍ទឹកស្អាត,​ ការផ្ដល់កុំព្យូទ័រ, សម្ភារបរិក្ខារ​ និង ការជួយដល់សហគមន៍ ជាដើម។ ក្រៅពីនេះ, លោកប្រធានសមាគមបានគូសបញ្ជាក់ពីការគាំទ្រនូវរាល់គំនិតផ្ដួចផ្ដើមដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា និងបានបង្ហាញបំណងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីលើកកម្ពស់ការយល់ដឹងអំពីផលិតផលថ្នាំជក់​ និងបារី ដល់ប្រជាពលរដ្ឋ។បន្ទាប់ពីបានស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូសមាគម ATIC, សម្ដេចបវរធិបតីបានលើកឡើងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការនាំចូលផលិតផលថ្នាំជក់ និងបារីខុសច្បាប់ ព្រមទាំងការដាក់ចេញវិធានការនានា ដើម្បីឆ្លើយតប និងដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិន។ ជាមួយគ្នានោះដែរ, សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ចំពោះសុខភាពរបស់ប្រជាពលរដ្ឋ ដោយបច្ចុប្បន្ន ក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា បាន និងកំពុងពិនិត្យយន្តការនានា ដើម្បីធានានូវតុល្យភាពរវាងការដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិន និងការលេីកកម្ពស់សុខភាពសាធារណៈ ជូនប្រជាពលរដ្ឋ។ សម្ដេចបវរធិបតីបានបន្ថែមថា រាជរដ្ឋាភិបាលបានផ្ដោតការយកចិត្តទុកដាក់លើការលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់នៃផលិតផលថ្នាំជក់ និងបារី និងបានជំរុញការត្រួតពិនិត្យការចែកចាយផលិតផលថ្នាំជក់ និងបារីខុសច្បាប់ ដើម្បីធានាឱ្យមានការចរាចរ និងចែកចាយផលិតផលដោយអនុលោមតាមច្បាប់។  មុននឹងបញ្ចប់, សម្ដេចបវរធិបតីបានគូសបញ្ជាក់សាជាថ្មីថា​ រាជរដ្ឋាភិបាលកម្ពុជានឹងមិនអនុញ្ញាតឱ្យមានការវិនិយោគលេីការផលិតបារីអេឡិចត្រូនិក (e-cigarettes) នៅកម្ពុជានោះទេ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

IEA មើលឃើញការ​ងើប​​ឡើងវិញបន្តិចម្ដងៗ នៅ​ច្រកសមុទ្រ Hormuz ដោយដល់កម្រិត​អតិរេក នៅឆ្នាំ២០២៧
06/17/2026 08:06 PM
លោក Rutte៖ អាមេរិកមិនបាន​ «ផ្ដាច់​ខ្លួន» ពីសម្ព័ន្ធមិត្ត ទោះ​កាត់បន្ថយការប្តេជ្ញាចិត្តខ្លះនៅ​ណាតូក្ដី​
06/17/2026 07:06 PM
លោក Trump បញ្ជាក់​ថា ការទម្លាក់គ្រាប់បែក នឹង​មាន​​ភ្លាម​ៗ បើលោកមិនពេញ​ចិត្តកិច្ចព្រមព្រៀងជាមួយ​អ៊ីរ៉ង់
06/17/2026 07:06 PM
រុស្ស៊ីអះអាងថា ការជ្រៀតជ្រែករបស់លោកខាងលិច បានរំខាន​កិច្ចព្រមព្រៀងអ៊ីស្តង់ប៊ុលឆ្នាំ២០២២ ស្តីពីអ៊ុយក្រែន
06/17/2026 07:06 PM
លីទុយអានី និងអាមេរិកចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការយាន​ដ្រូន​
06/17/2026 06:06 PM
ក្រុមហ៊ុន Tesla បើកមជ្ឈមណ្ឌលពិសោធន៍ថ្មីនៅទីក្រុង Hyderabad ប្រទេសឥណ្ឌា
06/17/2026 06:06 PM
លោក Modi ព្រមានអំពី «កង្វះទំនុកចិត្ត» មុនពេលមានជំនួប​ទ្វេភាគី​ជាមួយលោក Trump
06/17/2026 06:06 PM
ក្រុមមន្រ្តីរដ្ឋ Texas ចេញការឃ្លាំមើលព្យុះត្រូពិក និងព្រមានពីទឹកជំនន់នៅតាមទីក្រុងតំបន់ឆ្នេរ
06/17/2026 06:06 PM
នាយករដ្ឋមន្ត្រីអង់គ្លេស៖ ការបាញ់ព្រមានរបស់នាវាចម្បាំងរុស្ស៊ី គឺ «មិនប្រុងប្រយ័ត្ន» មិនមែន «គំរាម​» ទេ
06/17/2026 06:06 PM
ហុងគ្រីបើកការស៊ើបអង្កេតលើការរឹបអូសសាច់ប្រាក់ និងមាសរបស់អ៊ុយក្រែន
06/17/2026 06:06 PM