វិស័យរដ្ឋបញ្ជាក់ពីការ​ប្តេជ្ញាចិត្តក្នុងការជួយពង្រឹងការយល់ដឹងអំពីច្បាប់ និងនីតិវិធីគយដល់វិស័យ SMEs
សមត្ថកិច្ចរាជធានីភ្នំពេញ បន្តត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្ដុំ ដើម្បីស្វែងរក និង​បោស​សម្អាត​​បទ​ល្មើស Online Scams
រយៈពេលជាង ៥ខែ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្ដេញជនបរទេសជាង ៤ម៉ឺននាក់​ចេញ​កម្ពុជា​ពាក់​ព័ន្ធ​ករណី Online Scams និងបទល្មើសផ្សេងៗទៀត
ត្រឹមរយៈពេល៥ខែ ពេទ្យគន្ធបុប្ផាពិនិត្យព្យាបាលជំងឺជាង ៥១ម៉ឺនករណី ខណៈ​ការចូលរួម​យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» កំពុងបន្ត

ព័ត៌មានជាតិ

ថ្ងៃស្អែក ក្រសួងមុខងារសាធារណៈ និងក្រសួងអធិការកិច្ច សហការរៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងអធិការកិច្ច»

2025/05/06 07:33:22 pm        123
សិក្ខាសាលានេះ ជាសិក្ខាសាលាទី២៦ ដែលក្រសួងមុខងារសាធារណៈ បន្តចុះជួបតាមបណ្តាក្រសួង ស្ថាប័ននានា ដើម្បីផ្តល់ជូនវឌ្ឍនភាពការងារ និងការពង្រីកវិសាលភាពព័ត៌មាន ស្តីពីការអនុវត្តការងារ និងដំណាក់កាលនានានៃការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការស៊ីវិល តាមបណ្តាក្រសួង ស្ថាប័ននានា បានជ្រាបបន្ថែម និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ នៃភាពប្រទាក់ក្រឡាគ្នាកាន់តែល្អប្រសើរ។ សិក្ខាសាលានេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការគ.វ.រ. ព្រមទាំងវត្តមានចូលរួមដោយ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច។សូមជម្រាបថា សិក្ខាសាលានេះ នឹងមានបទបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ចំនួនពីររូបរួមមាន៖ (១) ការបង្ហាញពីដំណើរការ នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ របស់ក្រសួង ស្ថាប័ន ដោយលោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និង (២) ការបង្ហាញពីការងារបំពេញគ្នា គាំទ្រគ្នា និងជំរុញការអនុវត្តការងាររួមគ្នា ក្នុងក្របខណ្ឌការកែទម្រង់ និងពង្រឹងអភិបាលកិច្ច ដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ រួមជាមួយនឹងការអនុញ្ញាតឱ្យមានជាសំណួរ មកកាន់វាគ្មិន ដែលជាធាតុចូលដ៏សំខាន់បន្ថែមទៀត៕

ក្រុមអ្នកវិនិយោគឥណ្ឌូនេស៊ី មានចំណាប់អារម្មណ៍ធ្វើរោងចក្រកែច្នៃផលិតផលកសិកម្មនៅកម្ពុជា

2025/05/06 07:31:02 pm        158
ភ្នំពេញ ៖ នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា លោកដាតុ ស៊្រីថាហ៊ា សមាជិកក្រុមប្រឹក្សាពិគ្រោះយោបលរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី រួមទាំងក្រុមអ្នកវិនិយោគរបស់ឥណ្ឌូនេស៊ី បានបង្ហាញចំណាប់អារម្មណ៍ចង់ធ្វើការវិនិយោគដោយធ្វើរោងចក្រកៃច្នៃផលិតផលកសិកម្ម ជាពិសេសរោងចក្រកែច្នៃ ស្វាយចន្ទីនៅកម្ពុជានាពេលខាងមុខនេះ។ នេះបើតាមការឲ្យដឹងរបស់ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធ សភាកម្ពុជា។ ថ្លែងប្រាប់អ្នកសារព័ត៌មានតាមរយៈតេលេក្រាម ស្តីពីលទ្ធផលនៃកិច្ចជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោក ដាតុ ស៊្រីថាហ៊ា នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម ជា ធីរិទ្ធ បានឲ្យដឹងថា នៅក្នុងជំនួបនោះភាគីទាំងពីរបានពិភាក្សាគ្នាជាច្រើន ស្តីពីទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូនេស៊ី ជាពិសេស វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មតែម្តង។ ឯកឧត្តមបានឲ្យដឹងទៀតថា នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន លោក ដាតុ ស្រ៊ីថាហ៊ា បានជំរាបសម្តេចតេជោថា លោកនិងក្រុមអ្នកវិនិយោគឥណ្ឌូនេស៊ី នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលខាងមុខនេះ ដើម្បីស្វែងយល់ឱកាសវិនិយោគនៅកម្ពុជា។ ការណ៍ដែលលោកមានចំណាប់អារម្មណ៍ធ្វើការវិនិយោគនៅកម្ពុជានេះ គឺដោយសារតែលោក និងក្រុមអ្នកវិនិយោគឥណ្ឌូនេស៊ីជឿទុកចិត្តលើស្ថានភាព ស្ថិរភាព និងការវិវត្តសេដ្ឋកិច្ចនៅកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោអតីតនាយករដ្ឋមន្រ្តី និងបន្តដឹកនាំដោយសម្តេចធិបតី នាយករដ្ឋមន្រ្តីនាពេលបច្ចុប្បន្ននោះ។ ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហាញនូវក្តីរីករាយ ចំពោះចំណាប់អារម្មណ៍របស់ក្រុមអ្នកវិនិយោគិនឥណ្ឌូនេស៊ី ដែលចង់ធ្វើការវិនិយោគនៅកម្ពុជា ជាពិសេសលើវិស័យកសិឧស្សាហកម្មនោះ។ ឯកឧត្តមអ្នកនាំពាក្យបានលើកឡើងទៀតថា ក្នុងឱកាសនោះដែរសម្តេចតេជោ ក៏បានបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ក៏ដូចជាការបង្ករលក្ខណៈងាយស្រួលដល់អ្នកវិនិយោគបរទេស។ សម្តេចតេជោ ហ៊ុន សែន បានប្រាប់ដល់ក្រុមអ្នកវិនិយោគឥណ្ឌូនេស៊ីទាំងនោះទៀតថា កម្ពុជាកំពុងខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍក៏ដូចជាការ កាត់បន្ថយនូវអត្រាក្រីក្ររបស់ខ្លួន ដូច្នេះហើយការទាក់ទាញអ្នកវិនិយោគបរទេសគឺជាគោលដៅអាទិភាព របស់រាជរដ្ឋាភិបាលបច្ចុប្បន្ន។ បើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាដដែល បានឲ្យដឹងផងដែរថា នៅក្នុងកិច្ចជំនួប នោះសម្តេចតេជោ ហ៊ុន សែន ក៏បានប្រាប់ដល់ក្រុមអ្នកវិនិយោគឥណ្ឌូនេស៊ីដែរថា កម្ពុជានឹងបន្តថែរក្សា នូវសុខសន្តិភាព និងការអភិវឌ្ឍ ដើម្បីធ្វើយ៉ាងណាឲ្យសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនក្នុងឆ្នាំ២០៣០ និងឆ្នាំ២០៥០៕អត្ថបទ ៖ បាន ចក់

តំណាងអតីតយុទ្ធជនអតីតយុទ្ធជនខេត្តស្វាយរៀងថ្លែងអំណរគុណចំពោះសម្ដេចតេជោនិងសម្តេចហ៊ុនម៉ាណែតដែលបានគិតគូរផ្ដល់ផ្ទះនិងដីកសិកម្ម

2025/05/06 05:09:12 pm        556
ស្វាយរៀង ៖ តំណាងអតីតយុទ្ធជន គ្រួសារអតីតយុទ្ធជន ពលី ពិការ មរណះ  លោកមិន ទួន ដែលទទួលបានផ្ទះគោលនយោបាយរាជរដ្ឋាភិបាល ស្ថិតនៅក្នុងស្រុកកំពង់រោទិ៍ និងស្រុកចន្ទ្រា ខេត្តស្វាយរៀង ក្នុងពេលចូលរួមវាស់វែងព្រំប្រទល់ដីផ្ទះ និងដីកសិកម្ម បន្ថែមថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ បានមានចំណាប់អារម្មណ៏ ដោយសំដែងនូវអំគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានសមាគមអតីតយុទ្ធជន និងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលសម្តេចទាំងទ្វេ តែងតែគិតគូរដល់អតីតយុទ្ធជន គ្រួសារអតីតយុទ្ធជន ពលី ពិការ និងមរណះ តាមរយះផ្តល់គោលនយោបាយ ពិសេសផ្ទះសំបែង និងដីកសិកម្មដល់ពួកគាត់ ដើម្បីនិរន្តភាពជីវភាពរបស់ពួកគាត់និងគ្រួសារ ។ សូមបញ្ជាក់ថាស្វាយរៀង គិតមកដល់ឆ្នាំ២០២៥នេះតាមរយះសមាគមន៏អតីតយុទ្ធជន រាជរដ្ឋាភិបាល ខេត្តបានទទួលផ្ទះ និងដីសេដ្ឋកិច្ចគ្រួសារចំនួន៥២៥ខ្នងហើយៗ បច្ចុប្បន្នក្រុមការងារបាននិងកំពុងបន្តស្ថាបនាផ្ទះបន្ថែមចំនួន៩០ខ្នង ដើម្បីដាក់អោយអតីតយុទ្ធជន គ្រួសារពលី ពិការ និង មរណះ នៅស្រុករមាសហែក ចូលស្នាក់នៅ។

សម្ដេចធិបតី៖ ការអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់ គឺជាការគិតគូរអំពីសុខភាពរបស់ប្រជាពលរដ្ឋ ព្រោះសុខភាពប្រជាពលរដ្ឋគឺជាកម្លាំងជាតិ

2025/05/06 04:29:21 pm        175
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីបើកការដ្ឋានគម្រោងអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ ក្រោមក្របខ័ណ្ឌឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ថា៖ ការអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់ គឺជាការគិតគូរអំពីសុខភាពរបស់ប្រជាពលរដ្ឋ ព្រោះសុខភាពប្រជាពលរដ្ឋ គឺជាកម្លាំងជាតិរបស់យើង។ប្រជាពលរដ្ឋដែលមានសុខភាពល្អ គឺជាធនធានរបស់ជាតិ ប៉ុន្តែប្រជាពលរដ្ឋដែលមានសុខភាពមិនល្អ គឺជាបន្ទុករបស់ជាតិ ។ បន្ថែមពីនេះ, ការរៀបចំបង្កើតសមិទ្ធផលបន្ថែមនានា នៅតាមមន្ទីរពេទ្យ ដូចជា មន្ទីរពេទ្យតេជោសន្តិភាព, មន្ទីរតេជោកោះធំ, អគារវះកាត់នៅមន្ទីរពេទ្យបង្អែកសៀមរាប និងការរៀបចំប្រព័ន្ធចម្រោះទឹកកខ្វក់នៅពេលនេះ គឺជាការគិតគូរអំពីសុខភាពរបស់ប្រជាពលរដ្ឋ ។ មួយវិញទៀត, ពាក់ព័ន្ធនឹងការងារសុខាភិបាល គឺត្រូវគិតគូរអំពីសុខភាពរបស់ប្រជាពលរដ្ឋ ដែលត្រូវផ្ដោតសំខាន់លើការបង្ការកុំឱ្យកើតមានជំងឺ រួមទាំងជំងឺដែលពាក់ព័ន្ធនឹងបរិស្ថាន ដើម្បីឱ្យប្រជាពលរដ្ឋមានសុខភាពល្អ សម្រាប់ចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេស ។ ជាមួយគ្នានេះ, នៅពេលដែលទីក្រុងកាន់តែរីកធំ, កំណើន និងដង់ស៊ីតេរបស់ប្រជាពលរដ្ឋក៏កាន់តែកើនឡើង នោះដីដែលសល់សម្រាប់បង្ហូរទឹកកខ្វក់កាន់តែខ្វះ ដែលទាមទារឱ្យមានការគិតគូរអំពីការប្រើប្រាស់ និងការដោះស្រាយទឹកកខ្វក់ និងសំណង់ ជាពិសេសការបង្ហូរទឹកកខ្វក់ ដែលមានធាតុពុលចូលក្នុងប្រព័ន្ធទឹកសាធារណៈ ជាពិសេសនៅបណ្ដារាជធានី ខេត្ត ដែលនៅជាប់ទន្លេ និងសមុទ្រ ហើយរាជរដ្ឋាភិបាលបានរៀបចំច្បាប់ស្ដីពីការគ្រប់គ្រងទឹកកខ្វក់រួចរាល់។ក្នុងឱកាសនោះដែរ, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ការអភិវឌ្ឍគឺត្រូវធ្វើពីមួយជំហានទៅមួយជំហាន ហើយ រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន បានខិតខំធ្វើគ្រប់បែបយ៉ាងដើម្បីការងារប្រជាពលរដ្ឋ និងគោលនយោបាយជួយដល់ប្រជាពលរដ្ឋ តាមរយៈ ការអប់រំ និងសុខាភិបាល រួមទាំងកសាង និងសម្ពោធសមិទ្ធផលជាបន្តបន្ទាប់ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រជាពលរដ្ឋ តាមរយៈកាត់បន្ថយការចំណាយ និងបង្កើនចំណូលរបស់ប្រជាពលរដ្ឋ ដែលនេះជាផ្ការីករបស់គណបក្សប្រជាជន ហើយគ្មានអ្នកណាមានមោទភាពចំពោះការអភិវឌ្ឍនៅក្នុងប្រទេសយើង ជាងខ្មែរយើង នោះទេ ។ ជាមួយគ្នានេះ, ដរាបណាប្រជាពលរដ្ឋគាំទ្រសមិទ្ធផល និងសប្បាយរីករាយជាមួយសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលបានសម្រេចបាន នោះរដ្ឋាភិបាលនឹងសិក្សា និងកសាងសមិទ្ធផលជាបន្តបន្ទាប់ជូនប្រជាពលរដ្ឋ ។មុននឹងបញ្ចប់, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍មួយចំនួន រួមមាន៖ ទី១. ក្រសួងសាធារណការ និង ដឹកជញ្ជូន ត្រូវបន្តសហការជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ, អាជ្ញាធរមូលដ្ឋាន និង ដៃគូអភិវឌ្ឍ ដើម្បីជំរុញការសិក្សារៀបចំផែនការមេអភិវឌ្ឍប្រព័ន្ធចម្រោះ និង ប្រព្រឹត្តកម្មទឹកកខ្វក់ នៅទីក្រុង និង ទីប្រជុំជនធំៗ ដោយធានាឱ្យមានសង្គតិភាពទៅនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត នៅទីនោះ ។ ទី២. ក្រសួងសាធារណការ និង ដឹកជញ្ជូន ត្រូវគិតគូរបន្ថែមទៀតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធចម្រោះទឹកកខ្វក់ នៅតាមទីក្រុង និង ទីប្រជុំជនសំខាន់ៗ ឱ្យស្របតាមកំណើនប្រជាជន និង ការរីកចម្រើនរបស់ប្រទេសជាតិ, ជាពិសេស ការគ្រប់គ្រងឱ្យបាននូវការបញ្ចេញសំណល់ ដើម្បីលើកកម្ពស់អនាម័យបរិស្ថាន និង សោភ័ណភាពទីក្រុង ។ ទី៣. ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួងសាធារណការ និង ដឹកជញ្ជូន ត្រូវរួមគ្នាសិក្សាវាយតម្លៃអំពីលទ្ធភាពនៃការអភិវឌ្ឍប្រព័ន្ធចម្រោះ និង ប្រព្រឹត្តកម្មទឹកកខ្វក់ ក្រោមយន្តការភាពជាដៃគូរវាងរដ្ឋ និង ឯកជន ដើម្បីពន្លឿនការអភិវឌ្ឍ បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង កាត់បន្ថយហានិភ័យ និង ជំរុញការប្រើប្រាស់បច្ចេកវិទ្យា និង នវានុវត្តន៍ខ្ពស់។ ទី៤. ក្រសួងសាធារណការ និង ដឹកជញ្ជូនត្រូវបន្តសហការជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ, អាជ្ញាធរមូលដ្ឋាន និង ដៃគូអភិវឌ្ឍដើម្បីបន្តបញ្ជ្រាបការយល់ដឹងអំពីសារៈប្រយោជន៍ និង របៀបរស់នៅបែបថ្មីឱ្យបានទូលំទូលាយ, និង ជំរុញការផ្លាស់ប្ដូរឥរិយាបថរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងការប្រើប្រាស់ប្រព័ន្ធចម្រោះទឹកកខ្វក់ និង ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ ឱ្យបានត្រឹមត្រូវ ដោយធ្វើយ៉ាងណាកៀរគរបងប្អូនប្រជាពលរដ្ឋឱ្យចូលរួមសហការតភ្ជាប់បណ្ដាញលូនៅតាមលំនៅឋានរបស់ខ្លួនជាមួយបណ្ដាញលូសាធារណៈ ។ និង ទី៥. ក្រសួងសាធារណការ និង ដឹកជញ្ជូន ត្រូវពន្លឿនការសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្តចាំបាច់នានា ដើម្បីជំរុញការអនុវត្តច្បាប់ស្ដីពីប្រព័ន្ធទឹកកខ្វក់ឱ្យមានប្រសិទ្ធភាព៕

សម្តេច ម៉ែន សំអន អញ្ជើញពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥ នៅមណ្ឌលខេត្តស្វាយរៀង

2025/05/06 04:26:45 pm        291
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងរាស្រ្តមណ្ឌលស្វាយរៀង បានអញ្ជើញពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥ នៅសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃ ថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥។គួររំលឹកផងដែរថា តាមរយៈ សេចក្តីជូនដំណឹងលេខ ១៣ គ.ជ.ប សជណ ចុះថ្ងៃទី៧ ខែមិនា ឆ្នាំ២០២៥របស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ឱ្យបានជ្រាបថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ ត្រូវចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅតាមសាលាឃុំ សង្កាត់ និងនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស។ 

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសេចក្ដីព្រាងស្ដីពីគោលការណ៍រួមការជ្រើសរើស និងការគ្រប់គ្រងមន្ត្រី

2025/05/06 04:20:22 pm        277
នៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រីដើម្បីពិនិត្យ សេចក្ដីព្រាងព្រះរាជក្រឹត្យស្ដីពីគោលការណ៍រួមនៃការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ នៅវិមានសន្តិភាព។សេចក្ដីព្រាងព្រះរាជក្រឹត្យស្ដីពីគោលការណ៍រួមនៃការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ គឺជាផ្នែកមួយនៃកំណែទម្រង់រដ្ឋបាលសាធារណៈ ក្នុងការកែលម្អប្រព័ន្ធជ្រើសរើសមន្រ្តីរាជការ ដើម្បីជ្រើសរើសមន្រ្តីឱ្យកាន់តែចំ មានគុណវុឌ្ឍិ ចំណេះជំនាញ បច្ចេកទេស វិជ្ជាជីវៈច្បាស់លាស់។ ព្រះរាជក្រឹត្យនេះមាន ៧ ជំពូក និង ៤៨មាត្រា។គួររម្លឹកថា ការជ្រើសរើស និងគ្រប់គ្រងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ គឺជាផ្នែកមួយនៃកំណែទម្រង់រដ្ឋបាលសាធារណៈ ក្នុងការកែលម្អប្រព័ន្ធជ្រើសរើសមន្រ្តីរាជការ ដើម្បីជ្រើសរើសមន្រ្តីឱ្យចំគោលដៅដែលមានគុណវុឌ្ឍិ ចំណេះជំនាញ បច្ចេកទេស វិជ្ជាជីវៈច្បាស់លាស់ ដែលជាតម្រូវការរបស់ក្រសួង ស្ថាប័ននានា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីបម្រើការងារនៅក្នុងរាជរដ្ឋាភិបាល៕

ក្រុមហ៊ុនអាម៉េរិកមួយ ជ្រើសយកកម្ពុជាជាមូលដ្ឋានផលិតសកល សម្រាប់ផ្គត់ផ្គង់​ទីផ្សារពិភពលោក

2025/05/06 04:10:21 pm        471
នាយកប្រតិបត្តិក្រុមហ៊ុន Montana Fly មកពីសហរដ្ឋអាម៉េរិក បានបង្ហាញនូវការប្ដេជ្ញាចិត្តខ្ពស់ លើការបន្តពង្រីកការវិនិយោគ របស់ខ្លួននៅប្រទេសកម្ពុជា នឹងយកកម្ពុជាជាមូលដ្ឋាន​ផលិតកម្ម​សកល សម្រាប់ផ្គត់ផ្គង់ទីផ្សារពិភពលោក។ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យលោក Adam Trina នាយកប្រតិបត្តិក្រុមហ៊ុន Montana Fly Co., Ltd. តាមរយៈលោក Casey Barnett ប្រធាន សភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា (AmCham) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនេះ ក្រុមហ៊ុន Montana Fly មកពីសហរដ្ឋអាម៉េរិក តាមរយៈក្រុមហ៊ុន Fishing Fly Cambodia Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ក្រោមការ គ្រប់គ្រងរបស់ខ្លួន១០០% បានប្ដេជ្ញាចិត្តបន្តពង្រីកការវិនិយោគរបស់ខ្លួននៅប្រទេសកម្ពុជា និងយកកម្ពុជាជាមូលដ្ឋានផលិតកម្ម សកល សម្រាប់ផ្គត់ផ្គង់ទីផ្សារពិភពលោក។សូមជម្រាបដែរថា Montana Fly ជាក្រុមហ៊ុនផលិតនុយសន្ទូច សម្រាប់ស្ទូចត្រីដ៏ធំបំផុត នៅលើពិភពលោក ដែលផលិតផល របស់ខ្លួន ត្រូវបានលក់ចែកចាយទៅកាន់ទ្វីបអាម៉េរិកខាងជើង និងសហភាពអឺរ៉ុប។ ក្រុមហ៊ុនបានសម្រេចចិត្តជ្រើសរើសយកប្រទេស កម្ពុជា ជាមជ្ឈមណ្ឌលផលិតកម្មគោលរបស់ខ្លួន ដោយកត្តាអំណោយផលរបស់កម្ពុជា រួមមានគោលនយោបាយគាំទ្រដល់ការធ្វើ ធុរកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្ដល់លទ្ធភាពឱ្យវិនិយោគិនបរទេសមានសិទ្ធជាម្ចាស់ ១០០% លើធុរកិច្ចរបស់ខ្លួន, ក៏ដូចជាការ វិនិយោគជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល ទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្ម ជាមួយនឹងកម្លាំងពលកម្មប្រកបដោយផលិត ភាពខ្ពស់ និងមានវ័យក្មេង បើកទូលាយទទួលយកការបណ្តុះបណ្តាលថ្មីៗ ព្រមទាំងអាចប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងល្អប្រសើរ បច្ចុប្បន្ននេះក្រុមហ៊ុនបាននឹងផ្ដល់ការងារប្រមាណ ៦៥០ កន្លែង និងបានប្ដេជ្ញាបន្តពង្រីកការវិនិយោគ សំដៅបន្តផលិតកម្មរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជាទៅមុខទៀត៕ អត្ថបទ៖ សុន រ៉ាឌី

កិច្ចប្រជុំអាស៊ាន+៣ បានបង្ហាញជំហរបន្តពង្រឹងវិស័យហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់

2025/05/06 04:00:13 pm        199
កិច្ចប្រជុំរួមថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាល អាស៊ាន+៣ បានបង្ហាញជំហរ បន្តពង្រឹងកិច្ចសហប្រតិបត្តិ- ការក្នុងវិស័យហិរញ្ញវត្ថុ សំណាញ់សុវត្ថិភាពហិរញ្ញវត្ថុ ការតភ្ជាប់ប្រព័ន្ធទូទាត់ ពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងតំបន់។លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូធនាគារជាតិនៃកម្ពុជា ចូលរួមកិច្ចប្រជុំរួមថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន+៣ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុង មីឡង់ ប្រទេសអ៊ីតាលី ក្រោមការដឹកនាំរបស់សហប្រធានប្តូរវេនចិន និងម៉ាឡេស៊ី អង្គប្រជុំបានផ្លាស់ប្តូរទស្សនៈលើស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ របស់បណ្តាប្រទេសជាសមាជិកអាស៊ាន+៣ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុ ដោយមានការចូល រួមពីប្រធានអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អគ្គលេខារងអាស៊ាន និង នាយករងគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ផងដែរ។ចំពោះសេដ្ឋកិច្ចតំបន់អាស៊ាន+៣ ក្នុងឆ្នាំ២០២៥នេះ បានប្រឈមនឹងភាពមិនច្បាស់លាស់ខ្ពស់ ដែលជាចម្បងបណ្តាល មកពីភាពតានតឹងភូមិសាស្ត្រនយោបាយ និងពាណិជ្ជកម្ម។ ជាការឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ អង្គប្រជុំបានបង្ហាញជំហរ បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុ សំណាញ់សុវត្ថិភាពហិរញ្ញវត្ថុ ការតភ្ជាប់ប្រព័ន្ធទូទាត់ ពាណិជ្ជកម្ម និងការវិនិយោគ នៅក្នុងតំបន់។អង្គប្រជុំបានឯកភាពលើកកម្ពស់ការអនុវត្តយន្តការពហុភាគី និងប្រព័ន្ធពាណិជ្ជកម្មផ្អែកលើច្បាប់បើកចំហ បរិយាបន្ន តម្លាភាព និងសមភាព។ បញ្ហានេះ, រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន+៣ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍន-ភាព នៃកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យហិរញ្ញវត្ថុនាពេលកន្លងមក និងបានដាក់ចេញទិសដៅអាទិភាពសំខាន់ៗ ដើម្បីជួយគាំទ្រ ភាពរឹងមាំនៃសេដ្ឋកិច្ចតំបន់រួមមាន៖ ការបន្តពង្រឹងយន្តការ CMIM ដែលជាបណ្តាញសុវត្ថិភាពហិរញ្ញវត្ថុតំបន់, ការបង្កើនប្រសិទ្ធភាព ការងាររបស់អង្គភាព AMRO ក្នុងការតាមដានស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុតំបន់អាស៊ាន+៣, ការជំរុញការចេញផ្សាយ សញ្ញាបណ្ណជារូបិយប័ណ្ណក្នុងស្រុកសម្រាប់តំបន់, ការពង្រឹងការធានារ៉ាប់រងលើគ្រោះមហន្តរាយធម្មជាតិ តាមរយៈការកសាង សមត្ថភាព និងការផ្តល់ហិរញ្ញប្បទានធានារ៉ាប់រង និងការដាក់ចេញនូវកម្មវិធីប្រឹក្សាគោលនយោបាយ ដោយភ្ជាប់ជាមួយការផ្តល់ ជំនួយបច្ចេកទេសជាដើម។ឆ្លៀតក្នុងឱកាសនោះ, លោកជំទាវទេសាភិបាល បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Kenji Okamura នាយករងគ្រប់ គ្រង IMF ដើម្បីផ្លាស់ប្តូរយោបល់លើស្ថានភាពសេដ្ឋកិច្ចពិភពលោក តំបន់ និងកម្ពុជា។ លោកជំទាវ ក៏បានជម្រាបជូនពីបច្ចុប្បន្នភាព នៃសេដ្ឋកិច្ចកម្ពុជា ទស្សនវិស័យ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រកំណើន និងការប្រឈម នឹងភាពមិនច្បាស់ លាស់នៃភាពតានតឹងពាណិជ្ជកម្ម។ ជាមួយគ្នានោះ ឯកឧត្តម Kenji Okamura បានបញ្ជាក់ពីកិច្ចគាំទ្ររបស់ IMF ចំពោះកម្ពុជា និងជម្រាបជូនពីការពង្រឹងតួនាទីរបស់ IMF ក្នុងការជួយប្រទេសជាសមាជិក ដើម្បីពង្រឹងភាពធននៃសេដ្ឋកិច្ច៕ អត្ថបទ៖ សុន រ៉ាឌី

៥ខែដើមឆ្នាំនេះលំហូរ នៃអ្នកវិនិយោគនិងអ្នកទេសចរចិនមកកម្ពុជាមានកំណើនប្រមាណ ៣០ភាគរយ

2025/05/06 03:51:00 pm        272
យោងតាមប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានលើកឡើងថា គិតក្នុងរយៈពេលជាង ៥ខែដើមឆ្នាំ២០២៥នេះ លំហូរនៃអ្នកវិនិយោគ និងអ្នកទេសចរចិន មកកម្ពុជាមានការកើនឡើងប្រមាណជា ២០ ទៅ៣០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដើម្បីស្វែងយល់ពីការវិនិយោគនៅកម្ពុជា។អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា និងជាប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី កាលពីរសៀលថ្ងៃទី៥ ខែឧសភាកន្លងទៅ បានឱ្យដឹងថា ការវិនិយោគមកពីប្រទេសចិន ចាប់ពីខែមករារហូតមកដល់ពេលនេះ គឺមានអ្នកវិនិយោគចិនលំហូរចូលមកកម្ពុជាច្រើន ហើយជាពិសេសក្រោយពីការបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជីនពីង មានអ្នកវិនិយោគ និងអ្នកទេសចរចិនជាច្រើនបានចូលមកកម្ពុជា។ អ្នកឧកញ៉ា បានបន្តថា ក្រុមអ្នកវិនិយោគ ដែលចូលមកកម្ពុជាដើម្បីសិក្សាស្វែងយល់ពីការវិនិយោគ មិនតែប៉ុណ្ណោះ មិនមែនតែអ្នកវិនិយោគចូលមកច្រើននោះទេ អ្នកទេសចរចិនក៏មកកម្សាន្តច្រើនផងដែរ ព្រោះសមាគមរបស់លោកទទួលភ្ញៀវជាអ្នកវិនិយោគចិនស្ទើរតែរៀងរាល់ថ្ងៃតែម្តង។អ្នកឧកញ៉ា ក៏បានវាយតម្លៃផងដែរថា កំណើននេះ អាចនឹងមានការកើនឡើងបន្ថែមទៀត ដោយសារឥទ្ធិពលនៃការបំពេញទស្សនកិច្ចរបស់ប្រធានាធិបតីចិន ដែលធ្វើឱ្យអ្នកវិនិយោគចិនមានទំនុកចិត្តមកលើប្រទេសកម្ពុជា និងបានទាក់ទងមកសមាគមរបស់លោក ដើម្បីចង់មកសិក្សាស្វែងយល់ និងចង់មកវិនិយោគនៅកម្ពុជា។ អ្នកឧកញ៉ា បានបន្ថែមថា ការទុកចិត្តនេះ គឺដោយសារតែថ្នាក់ដឹកនាំកំពូលរបស់ចិនបានមកប្រទេសកម្ពុជាយើង ដែលធ្វើឱ្យប្រជាជនចិនមានជំនឿចិនត្តយ៉ាងខ្លាំងដើម្បីមកដាក់ការវិនិយោគ និងស្វែងរកសក្តានុពលអ្វីដែលពួកគេអាចធ្វើបាន។ប្រធានសមាគមស្បែកជើងកម្ពុជា និងជាប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជាដដែលនេះ បានអំពាវនាវឱ្យសហជីព ក៏ដូចជាកម្មករ កម្មការិនី ពង្រឹងសមត្ថភាព និងខិតខំប្រឹងប្រែងចាប់យកឱកាសដែលមានអ្នកវិនិយោគចូលមកច្រើន ដែលជាការបង្កើតឱកាសការងារកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋខ្មែរ។ អ្នកឧកញ៉ា ក៏បានបង្ហាញជំនឿជឿជាក់ថា កម្មករ កម្មការិនីទាំងអស់ នឹងខិតខំប្រឹងប្រែងចាប់យកឱកាសនេះ ដើម្បីអនាគតរបស់ពួក ដែលអនាគតពួកគេអាចមានលទ្ធភាពបើករោងចក្រតូចៗរបស់ខ្លួនសម្រាប់លក់ក្នុងស្រុក ឬនាំចេញទៅក្រៅប្រទេសក៏បាន៕ អត្ថបទ៖ ឈិត បូរ៉ាវី

ក្រសួងការងារប្រារព្ធទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ នៅខេត្តព្រះសីហនុ

2025/05/06 03:43:29 pm        223
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រារព្ធពិធីអបអរសាទរទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ ក្រោមប្រធានបទ «ឥទ្ធិពលនៃឌីជីថលភាវូបនីយកម្ម និងបញ្ញាសិប្បនិម្មិត (AI) លើសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត» នៅតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ស្ថិតនៅខេត្តព្រះសីហនុ។យោងតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ពិធីអបអរសាទរទិវានេះ ប្រារព្ធឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីអនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្រ្តីសម្របសម្រួលថ្នាក់ជាតិនៃអង្គការអន្តរជាតិខាងការងារ (ILO) មន្រ្តីនៃមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តព្រះសីហនុ ព្រមទាំងសហជីព និងកម្មករនិយោជិត សរុបជាង ១,៤០០នាក់។នៅក្នុងកម្មវិធីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីគោលបំណងសំខាន់នៃការរៀបចំកម្មវិធីនេះ គឺដើម្បីផ្សព្វផ្សាយបង្កើនការយល់ដឹងអំពីសារសំខាន់នៃលក្ខខណ្ឌស្តីពីសុវត្ថិភាព និងសុខភាពការងារនៅតាមសហគ្រាស គ្រឹះស្ថាន ជូនដល់បងប្អូនកម្មករនិយោជិត និងនិយោជក ព្រមទាំងភាគីពាក់ព័ន្ធនានា សំដៅបង្ការនិងទប់ស្កាត់គ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ ក៏ដូចជាជំរុញផលិតភាពការងារ។ ឯកឧត្តម បានបន្តថា យើងមានភាពចាំបាច់ត្រូវតែមានស្មារតីបុរេសកម្ម ក្នុងការសិក្សាស្រាវជ្រាវ និងដាក់ចេញនូវគោលនយោបាយ ដើម្បីបង្ការហានិភ័យថ្មីៗចំពោះសុវត្ថិភាព និងសុខភាពការងារ ដែលអាចកើតចេញពីទំនាក់ទំនងរវាងកម្មករនិយោជិតនិងមនុស្សយន្ត និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)។ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងបន្តថា ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្ម ៤.០ និងបរិបទឌីជីថលភាវូបនីយកម្ម និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI), កម្ពុជាបានធ្វើបរិវត្តកម្មឌីជីថលក្នុងការចាប់យក និងទាញយកផលប្រយោជន៍ជាអតិបរមាពីការរីកចម្រើននៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា ក៏ដូចជាបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនផលិតភាពនិងប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកសាងសង្គមស៊ីវីល័យ ដែលពលរដ្ឋឌីជីថលអាចទទួលបាននូវផលប្រយោជន៍ពីការប្រើប្រាស់សេវាឌីជីថលប្រកបដោយបរិយាបន្ន ភាពជឿទុកចិត្ត និងសុវត្ថិភាពខ្ពស់។សូមជំរាបថា កម្ពុជាបានរៀបចំទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ ជាលើកដំបូង នៅឆ្នាំ២០០៦ ក្រោមកិច្ចសហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO)។ សម្រាប់ឆ្នាំ២០២៥នេះ គឺជាខួបលើកទី២០ នៃទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ៕ អត្ថបទ៖ ឈិត បូរ៉ាវី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

វិស័យរដ្ឋបញ្ជាក់ពីការ​ប្តេជ្ញាចិត្តក្នុងការជួយពង្រឹងការយល់ដឹងអំពីច្បាប់ និងនីតិវិធីគយដល់វិស័យ SMEs
06/13/2026 04:06 PM
យោធាអ៊ីស្រាអែលព្រមានអំពីការវាយប្រហារជិតកើតមាន​ នៅភាគខាងត្បូងនៃ​ប្រទេសលីបង់
06/13/2026 03:06 PM
ជប៉ុន និងឥណ្ឌូនេស៊ី សម្លឹងដល់​ទំនាក់ទំនងកាន់តែជិតស្និទ្ធ តាម​រយៈការចែករំលែកព័ត៌មានសម្ងាត់ និងការនាំចេញនាវាពិឃាត
06/13/2026 03:06 PM
មេដឹកនាំប្រឆាំង​របស់​កោះ​តៃវ៉ាន់ ព្យាយាម​សម្រាល​ក្តីបារម្ភរបស់អាមេរិក ជុំវិញ​ជំហរជាមួយ​ចិន
06/13/2026 03:06 PM
ចិនរិះគន់សហរដ្ឋអាមេរិកចំពោះការដាក់ស្លាក «យោធា» លើក្រុមហ៊ុនធំៗ​របស់ខ្លួន
06/13/2026 03:06 PM
មហាសេដ្ឋីទ្រព្យ​សែនកោដិ​ថ្មីថ្មោង លោក Musk រងការរិះគន់យ៉ាងខ្លាំង ជុំវិញកុបកម្ម នៅទីក្រុង Belfast
06/13/2026 03:06 PM
កិច្ចព្រមព្រៀងសន្តិភាពអ៊ីរ៉ង់លេចស្រមោល​ស្ទុងៗ ខណៈវិធានការ​យោធាថ្មីកើត​ឡើងនៅជិតច្រកសមុទ្រ Hormuz
06/13/2026 03:06 PM
លោក Trump៖ ការវាយប្រហារដោយ​អាមេរិក បានសម្លាប់មេក្រុមអន្ធពាល​ Tren de Aragua របស់វ៉េណេស៊ុយអេឡា
06/13/2026 03:06 PM
សមត្ថកិច្ចរាជធានីភ្នំពេញ បន្តត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្ដុំ ដើម្បីស្វែងរក និង​បោស​សម្អាត​​បទ​ល្មើស Online Scams
06/13/2026 02:06 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ កូរ៉េខាងជើងថ្កោលទោសការអនុម័តលក់មីស៊ីលរបស់អាមេរិកទៅឲ្យ​កូរ៉េខាងត្បូង
06/13/2026 01:06 PM