កម្លាំងចម្រុះរាជធានីភ្នំពេញ បន្តត្រួតពិនិត្យឃ្លាំង ៣៣ទីតាំងបន្ថែមទៀត ដោយ​បាន​រក​ឃើញ​ ៥ទីតាំង​មាន​ផលិតផល​នាំ​ពីប្រទេសថៃ និងសម្រេចនាំខ្លួនមនុស្ស ៥នាក់ទៅសាកសួរ
TOP STORY | សម្ដេចតេជោ ហ៊ុន សែន៖ «ពេល​ណា​ព្រំដែន​គោកកម្ពុជា-ថៃ​នៅ​តែ​បន្ត​បិទ គ្រប់​មុខ​ទំនិញ​ទាំង​អស់​ដែល​នាំ​ចូល​ឆ្លង​កាត់​ព្រំដែន​គោក​គឺ​ទំនិញ​ខុស​ច្បាប់​ ជាទំនិញរត់ពន្ធ​ ជាទំនិញបំ​ផ្លាញជាតិ និងប្រមាថជាតិ
កម្ពុជានាំចេញទំនិញទៅវៀតណាមមានតម្លៃជាប្រាក់ជាង ២ពាន់លានដុល្លារអាមេរិក​ហក់​ឡើង​ជិត ​១៤% ក្នុងរយៈពេល៥ខែឆ្នាំនេះ​
រយៈពេល១០ថ្ងៃ ជនបរទេស ២,២៧៨នាក់ មាន២៨សញ្ជាតិខុសច្បាប់ ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​កម្ពុជា

ព័ត៌មានជាតិ

ការអនាម័យដៃត្រឹមត្រូវបានរួមចំណែកធ្វើឱ្យសិស្សនៅសាលារៀនបឋមសិក្សាចតុមុខមានសុខភាពល្អ

2025/05/05 03:30:06 pm        270
ការអនាម័យដៃត្រឹមត្រូវបានរួមចំណែកធ្វើឲ្យសិស្សនៅសាលារៀនបឋមសិក្សាចតុមុខ ក្នុង​រាជ​ធានីភ្នំពេញ មានសុខភាពល្អ ខណៈគណៈគ្រប់គ្រងសា​លា​បន្ត​យក​ចិត្ត​ទុក​ដាក់​ថែ​រក្សា​កន្លែង​លាង​ដៃ​ឱ្យមានអនាម័យ និងអប់រំសិស្សពីអនាម័យដៃឱ្យបានស្អាត។លោក សូ ធី នាយកសាលាបឋមសិក្សាចតុមុខ ស្ថិតនៅខណ្ឌដូនពេញ រាជធានីពេញ  នៅ​ថ្ងៃ​ទី០៥ខែឧសភា នេះ ដែលត្រូវនឹងថ្ងៃនៃទិវាអនាម័យដៃពិភពលោក បានប្រាប់BTVថា តាមការ​សង្កេត ក្នុងរយៈ ពេល៣ឬ៤ឆ្នាំចុងក្រោយនេះ សិស្សិសាលាបឋមសិក្សាចតុមុខ មានសុខភាពល្អ បន្ទាប់​ពីសាលារៀន បាន រៀបចំកន្លែងលាងដៃនឹងសាប៊ូជាប់ជាប្រចាំ និងបាន​កែ​លម្អ​កន្លែង​លក់​ចំណី​អាហារឲ្យមានអនាម័យ និង លក់ចំណីអាហារដែលមានសុវត្ថិភាព។សិស្សបានលើកឡើងដែរថា ដោយគោរពតាមការណែនាំរបស់គ្រូ អ្នកគ្រូ និងម៉ាក់ប៉ា ពួក​គេ​តែង​តែ ​សម្អាតដៃជានិច្ចមុនពេលហូបចំណីអាហារ និងសម្អាត​អនាម័យ​នៅ​ក្នុង​បរិវេណ​សាលា​រៀន​ឲ្យ​ស្អាត តាមរយៈការទុកដាក់សំរាមត្រឹមត្រូវ ស្រោចទឹកផ្កា និងសម្អាតបន្ទប់ទឹកទៅតាមវេន ជា​ដើម​។នៅឆ្នាំ២០២៥នេះ ទិវាអនាម័យដៃពិភពលោក ប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ពេល​ខ្លះ​យើង​ប្រើ​ស្រោម​ដៃ ប៉ុន្តែត្រូវធ្វើអនាម័យដៃគ្រប់ពេល» ក្នុងគោលបំណងសំខាន់ៗ​ចំនួន​៣​រួម​មាន​៖ទី១​.​លើក​កម្ពស់ការអនុវត្តអនាម័យដៃឱ្យល្អប្រសើរ (ដោយប្រើបច្ចេកទេសសមស្រប និងយោងតាម WHO 5 Moments) និងពេលវេលា​សម្រាប់​ការ​ប្រើប្រាស់​ស្រោម​ដៃ​សម​ស្រប​នៅក្នុង​ដំណើរ​ការ​ការងារ​ថែ​ទាំសុខភាព ទី២.លើកកម្ពស់ការដាក់បញ្ចូលអនាម័យដៃនៅក្នុងយុទ្ធសាស្ត្រជាតិរបស់ IPC ក៏ដូចជានីតិវិធីប្រតិបត្តិស្តង់ដា (SOPs) នៅមូលដ្ឋានសុខាភិបាល ដោយ​អនុវត្ត​តាម​អនុសាសន៍​របស់ផែនការសកម្មភាពសកល និងក្របខណ្ឌត្រួតពិនិត្យ ២០២៤-២០៣០ របស់​អង្គ​ការ​សុខភាពពិភពលោក និង​ទី៣.​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​ការ​ប្រើ​ប្រាស់​ស្រោម​ដៃ​មិន​ចាំ​បាច់​ដែល​ប៉ះពាល់ដល់បរិស្ថាន និងអាកាសជាពិសេសការបោះចោលសំណល់ស្រោមដៃ៕ អត្ថបទ៖ ទូច សោភ័ណ 

ក្រុមធុរកិច្ចថៃបង្កើតបរិយាកាសជួបជុំគ្នា ដើម្បីជំរុញការវិនិយោគ និងពាណិជ្ជកម្មនៅកម្ពុជា

2025/05/05 02:49:22 pm        320
ធុរកិច្ចមកពីប្រទេសថៃ និងតំណាងក្រុមហ៊ុនដែលកំពុងធ្វើអាជីវកម្មនៅក្នុងព្រះរាជាចក្រកម្ពុជា បានជួបជុំសំណេះសំណាល ពិភាក្សា និងផ្លាស់ប្តូរនូវបទពិសោធន៍ រវាងគ្នាទៅវិញទៅមក ដើម្បីជំរុញបរិយាកាសវិយោគនៅកម្ពុជាឲ្យកាន់តែរីកចម្រើន ដើម្បីចូលរួម ជំរុញដល់កំណើសេដ្ឋកិច្ចប្រទេសទាំងពីរផងដែរ។លោកស្រី ជីរ៉ាណាន់ វង្សមង្គល ប្រធានសមាគមពាណិជ្ជកម្មថៃនៅកម្ពុជា (TBCC) បានលើកឡើងក្នុងពិធីជួបជុំសំណេះ សំណាល និងពិសារអាហារសាមគ្គី (TBCC Get Together Part2, 2025) ដែលរៀបចំដោយសមាគមពាណិជ្ជកម្មថៃនៅកម្ពុជា នៅចុងសប្តាហ៍កន្លងមកថា ទាក់ទិនកម្មវិធីជួបជុំ សំណេះសំណាល និងពិសារអាហារសាមគ្គី សមាគមបានរៀបចំឡើងជាច្រើនលើក មកហើយ ដោយកម្មវិធីនេះបានធ្វើឲ្យម្ចាស់សហគ្រាស អាជីវកម្ម មកពីក្រុមហ៊ុនផ្សេងៗ ដែលកំពុងវិនិយោគនៅព្រះរាជាណាចក្រ កម្ពុជា និងធុរកិច្ចថ្មីៗដែលទើបមកពីប្រទេសថៃ បានជួបជុំសំណេះសំណាល ដើម្បីបង្កើតភាពស្និតស្នាល ក៏ដូចជាការស្វែងរកដៃគូរ និងឱកាសវិនិយោគបន្ថែមនៅកម្ពុជា ដើម្បីជំរុញការធ្វើអាជីវកម្ម ពាណិជ្ជកម្ម ប្រកបដោយបរិយាកាសរីកចម្រើន។លោកស្រី លើកឡើងបន្ថែមថា ដោយមើលឃើញពីសក្តានុពល វិនិយោគិនថៃបានមកបណ្តាក់ទុននៅកម្ពុជាជាបន្តបន្ទាប់ ជាក់ស្តែងមកដល់បច្ចុប្បន្ននេះ ឃើញថា មានក្រុមហ៊ុនថ្មីៗចូលមកវិនិយោគនៅកម្ពុជាជាច្រើន និងបានកំពុងជំរុញវិនិយោគបន្ថែម ក្រោមបរិយាកាសវិនិយោគនៅកម្ពុជា ដើម្បីឆ្លើយតបទៅនិងតម្រូវការទីផ្សារបច្ចុប្បន្ន ក្នុងគោលដៅជំរុញការធ្វើអាជីវកម្មឲ្យកាន់តែរីក ចម្រើន ដើម្បីចូលរួមចំណែកដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជាការចូលចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម របស់កម្ពុជាផងដែរ។សូមបញ្ជាក់ថា ជុំវិញការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ, បើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញឱ្យ ដឹងថា នៅក្នុងរយៈពេល ៣ ខែ ឆ្នាំ២០២៥ នេះ ការធ្វើពាណិជ្ជកម្មប្រទេសទាំងពីរ មានទំហំទឹកប្រាក់ជិត ១ ១៥០ លានដុល្លារ កើនឡើងជាង ២ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣ ក្នុងនោះកម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារថៃ មានចំនួនជាង ២៥៥ លានដុល្លារ និងការនាំចូលពីថៃមកកម្ពុជា មានចំនួនជិត ៩០០ លានដុល្លារ។ ចំណែកទាក់ទុនការវិនិយោគវិញ នៅក្នុងត្រី មាសទី១ ឆ្នាំ២០២៥នេះ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគថ្មីបានចំនួន ១៧២ មានទុនវិនិយោគសរុប ប្រមាណ ២,៥ ពាន់លានដុល្លារអាម៉េរិក កើនឡើងចំនួន ៦៦ គម្រោង ខណៈទុនវិនិយោគក៏បានកើនឡើងប្រមាណ ៣០៥ លាន ដុល្លារអាម៉េរិក បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤៕ អត្ថបទ៖ សុន រ៉ាឌី

អ៊ីរ៉ង់បង្ហាញគោលជំហរវិនិយោគកំពង់ផែ និងការបើកជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ

2025/05/05 02:37:07 pm        207
អ៊ីរ៉ង់បង្ហាញពីគោលជំហរ ពង្រឹង និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែប្រសើរ ដើម្បី​ជាប្រយោជន៍សម្រាប់ ប្រជាជាតិទាំងពីរ ពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ វិស័យកំពង់ផែ និង​ការ​ពិនិត្យលទ្ធភាពក្នុងការបើកជើងហោះហើរត្រង់ ពីរដ្ឋ ធានីតេហេរ៉ង់ មកកាន់រាជ​ធានី​ភ្នំពេញ​។ឯកឧត្តម Ali Akbar Nazari ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ​សមត្ថភាព នៃ​សាធារណ​រដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំព្រះរាជាណា ចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេស​វៀតណាម​ និងសហការីអមដំណើរ នៅចុងសប្តាហ៍កន្លងមកនេះ បានចូលជួបសម្តែងការគួរសម និង​ពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា ដែលក្នុងឱកាសនោះ, ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ ​ចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងរាក់ទាក់ និងបានវាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់​ទំនង​ការ​ទូត​រវាងកម្ពុជា និងអ៊ឺរ៉ង់ ព្រមទាំងបានធ្វើការកត់សម្គាល់អំពីវឌ្ឍនភាពថ្មីៗ នៃការរីក​ចម្រើន​ទាំង​ផ្នែក​សេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ក្នុងជំនួបនេះ, ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់ពីជំហររបស់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ នៅ​ក្នុង​ការ​ពង្រឹង និងបង្កើនកិច្ច សហប្រតិបត្តិការ ឱ្យកាន់តែមានភាពប្រសើរឡើងថែមមួយកម្រិតទៀត ដើម្បី​ជា​ប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីរ ពិសេសលើវិស័យ ហេដ្ឋារចនាសម្ព័ន្ធ វិស័យកំពង់ផែ និង​ការពិនិត្យលទ្ធភាពក្នុងការបើកជើងហោះហើរត្រង់ ពីរដ្ឋធានីតេហេរ៉ង់ មកកាន់រាជធានីភ្នំពេញ និង​ការ​ជំរុញធ្វើពាណិជ្ជកម្មទេ្វភាគីរវាងប្រទេសទាំងពីរផងដែរ។ជាការឆ្លើយតប, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្ដែង​នូវ​ការ​ស្វាគមន៍​ចំពោះ​បេសកកម្ម​ការ​ទូត​របស់​ ឯកឧត្តម Ali Akbar Nazari ក្នុងនាមជាឯកអគ្គរដ្ឋទូតអ៊ឺរ៉ង់ប្រចាំកម្ពុជា ព្រមទាំង​បាន​បង្ហាញ​នូវ​ជំនឿជាក់ថាបេសកកម្មការទូតរបស់ឯកឧត្តម នឹងរួម ចំណែកថែមមួយកម្រិតទៀត ក្នុង​ការ​ពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិកា ររវាងប្រទេសទាំងពីរឱ្យកាន់តែមានភាព ល្អ​ប្រសើរ​ឡើង​ ពិសេសគឺការជំរុញឱ្យមានកំណើនវិនិយោគ​ពីអ៊ឺរ៉ង់​មកកម្ពុជានាពេលអនាគត។ តាម​រយៈ​ជំនួប​នេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានធ្វើការ​ចែក​រំលែក​នូវ​បទ​ពិសោធន៍ការងារ កន្លងមកពាក់ព័ន្ធនឹងការទាក់ទាញ ជំរុញវិនិយោគ និងការលើក​កម្ពស់​សេដ្ឋ​កិច្ច​ជាតិ​ផង​ដែរ​៕ អត្ថបទ៖ សុន រ៉ាឌី 

កម្ពុជា-ឡាវ ឯកភាពលើកិច្ចសហប្រតិបត្តិការអាទិភាពមួយចំនួនពាក់ព័ន្ធវិស័យកសិកម្ម

2025/05/05 02:05:28 pm        197
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយក្រសួងកសិកម្ម និងរុក្ខាកម្ម នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីកន្លងទៅនេះនៅប្រទេសឡាវ។យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញផ្សាយនៅល្ងាចថ្ងៃទី៤ ឧសភា ឆ្នាំ២០២៥នេះ បានឲ្យដឹងថានៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រីទាំងពីរបានពិនិត្យលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីក្រោមក្របខណ្ឌនៃអនុស្សរណៈនៃការយោគយល់គ្នា(MOU) ដែលបានចុះហត្ថលេខារួមគ្នាកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។ ជាលទ្ធផល ភាគីទាំងពីរបានឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការអាទិភាពចំនួន៣ សំខាន់ៗគឺ៖ ១. កិច្ចសហប្រតិបត្តិការលើធាតុចូលកសិកម្ម៖ ដោយផ្តល់អាទិភាពលើការផ្គត់ផ្គង់ធាតុផ្សំនៃផលិតកម្មជីកសិកម្ម ជាពិសេសប្រភេទជីប៉ូតាស។ ២. ការជំរុញកសិពាណិជ្ជកម្មទ្វេភាគី៖ ការបង្កើនការនាំចេញផលិតផលកសិកម្មកម្ពុជា ជាពិសេសផលិតផលស្វាយ ដោយប្រើប្រាស់ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវដែកនិងរថភ្លើងល្បឿនលឿនឆ្លងកាត់ប្រទេសឡាវ ទៅកាន់ទីផ្សារចិន ឬប្រទេសទី៣ ដែលនឹងជួយបង្កើនទីផ្សារថ្មីសម្រាប់ផលិតផលកសិកម្មកម្ពុជា។ ៣. កិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ៖ ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការនិងការគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិនានា ដើម្បីលើកកម្ពស់ផលប្រយោជន៍រួមនៃប្រទេសទាំងពីរក្នុងវិស័យកសិកម្ម។សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ដំណើរទស្សនកិច្ចនេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរ និងពិនិត្យលទ្ធភាពភ្ជាប់ការផ្គត់ផ្គង់ធាតុចូលសម្រាប់ផលិតកម្មជីកសិកម្មពីឡាវមកកម្ពុជា៕អត្ថបទ៖ ឈិត បូរ៉ាវី 

មន្រ្ដីនាំពាក្យ៖ ត្រឹមខែមេសាឆ្នាំនេះយុវជនជាង១១ម៉ឺននាក់បានចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ

2025/05/05 01:41:39 pm        262
មន្រ្តីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា គិតត្រឹមខែមេសា ឆ្នាំ​២០២៥ កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ (កម្មវិធី TVET 1.5M) មានអ្នក​ស្នើ​ចុះ​ឈ្មោះ​ដើម្បី​ចូល​រៀន​ជំនាញ​មាន​ចំនួន​ជាង ១១ម៉ឺន ៣ពាន់នាក់។ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​ប្រាប់​ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី៥ ខែឧសភានេះថា គិតមកដល់​បច្ចុប្បន្ន​កម្ម​វិធី​បណ្តុះ​បណ្តាល​បច្ចេក​ទេស និងវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ មាន​សិស្ស​កំពុង​សិក្សា និងបានបញ្ចប់សរុបចំនួនជាង ៧ម៉ឺន ក្នុងនោះយុវជនគោលដៅចំនួន ជាង ៣ម៉ឺន​នាក់ និងកំពុងចុះកម្មសិក្សាចំនួនជាង ២ពាន់នាក់ យុវជនគោលដៅចំនួនជាង ១ពាន់នាក់។ ដោយ​ឡែក ចំនួនសិស្សដែលបានបញ្ចប់ការសិក្សាមានចំនួនជាង ៣ម៉ឺន ២ពាន់នាក់ យុវជន​គោល​ដៅ​ចំនួនជាង ១ម៉ឺន ៣ពាន់នាក់ និងចំនួនសិស្សដែលទទួលបានការងារធ្វើមានចំនួនជាង ១ម៉ឺន ៥ពាន់នាក់ ក្នុងនោះយុវជនគោលដៅចំនួនជាង ៧ពាន់នាក់។ឯកឧត្តម​អ្នកនាំពាក្យរូបនេះ បានលើកឡើងបន្តថា នេះជាការ​គិតគូរ​ដ៏​ប្រពៃ​សម្រាប់​ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស និងជួយសម្រួលដល់បងប្អូន ក្មួយៗ ដែលមានជីវភាពខ្វះខាត និងកំពុងធ្វើការ ដោយ​អាចជ្រើសរើសពេលវេលាសិក្សាសមស្របណាមួយ រៀនពេញ ១ថ្ងៃក៏បាន, រៀនតែ​ពេល​ព្រឹក ឬពេលរសៀលក៏បាន, រៀនពេលយប់ក៏បាន, និងរៀនតែថ្ងៃសៅរ និងអាទិត្យក៏បាន ដើម្បី​សិស្សា​ជំនាញជាមួយនឹង គ្រឹះស្ថាន ធីវ៉េត (TVET) ដោយទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺន​រៀល​ទៀត។ រៀនមិនអស់លុយ មិនបង់លុយ ហើយមានប្រាក់ឧបត្ថម្ភឱ្យវិញទៀត។សូមបញ្ជាក់ថា ក្នុងគោលដៅដើរស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដើម្បីក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់ឆ្នាំ២០៥០។ ក្រសួងការងារ និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ ជាសេនាធិកា បានតាំងចិត្តថា នឹងជំរុញការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​តាម​រយៈកម្មវិធីការអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដើម្បី​រួម​ចំណែក​ដល់​សេដ្ឋកិច្ចជាតិ និងស្វែងរកការងារកាន់តែប្រសើរ។ បន្ថែមពីនេះ ដើម្បីឱ្យកម្មវិធី​បណ្តុះ​បណ្តាល​នេះ​កាន់តែងាយស្រួល និងទូលំទូលាយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានកំណត់ឱ្យសាលាបណ្តុះបណ្តាលបច្ចេកទេសទាំងអស់ត្រូវតែមានកម្មវិធីបត់បែន ទន់​ភ្លន់ និងច្រើនជម្រើស ដែលអាចបណ្តុះបណ្តាលនៅវេនយប់ និងវេនថ្ងៃសៅរ៍-អាទិត្យ ដើម្បី​បង្កើត​ឱកាស​យ៉ាង​ទូលាយ​សម្រាប់​យុវជ​ន​ក្រុម​គោលដៅ​អាច​មក​សិក្សា​វគ្គ​បណ្តុះ​បណ្តាល​ដ៏​សំខាន់​នេះ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

សម្ដេចធិបតី៖ រាជរដ្ឋាភិបាលរៀបចំមន្ទីរពេទ្យហ្លួងម៉ែ ជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក

2025/05/05 01:17:52 pm        159
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិមុនបន្តមកអាណត្តិនទី៧ នៃរដ្ឋសភាបាននឹងកំពុងរៀបចំមន្ទីពេទ្យឯកទេសជំងឺមហារីកនៅពេទ្យហ្លួងម៉ែ រាជរដ្ឋាភិបាលគ្រោងថវិកា ១០ លានដុល្លារ សម្រាប់ការគិតគូរទាំងការកសាងអគារបំពាក់ឧបករណ៍សម្ភារបរិក្ខាបច្ចេកទេសទាំងការកសាង ធនធានមនុស្សបណ្ដុះបណ្ដាលគ្រូពេទ្យឱ្យមានជំនាញខាងជំងឺមហារីកដើម្បី ព្យាបាលអ្នកដែលកើតជំងឺមហារីកសង្គ្រោះជីវិតអ្នកជំងឺមហារីក ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ ខណៈអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជា ផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០» ព្រឹកថ្ងៃទី៥ឧសភាសុខាភ្នំពេញ។ សម្ដេចធិបតី បានសម្ដែងនូវការគាំទ្រដល់កម្មវិធីរបស់ក្រសួងសុខាភិបាលបើកយុទ្ធនាការអប់រំចាក់ថ្នាំបង្ការដល់ស្ត្រីកុមារការពារកុំឲ្យមានជំងឺមហារីក។ រាជរដ្ឋាភិបាលនឹងរៀបចំកសាងមន្ទីរពេទ្យតំបន់ពីរ នៅខេត្តសៀមរាប និងខេត្តកំពង់ចាម ដើម្បីចូលរួមបង្ការទប់ស្កាត់ និង ពង្រីកសេវាព្យាបាលជំងឺមហារីកនេះឱ្យបានទៅដល់មូលដ្ឋានរបស់ប្រជាពលរដ្ឋ។     តាមរបាយការណ៍របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឲ្យដឹងថា ជំងឺមហារីកក្នុងមួយឆ្នាំកើន ២ ម៉ឺននាក់បើប្រៀបធៀបជាមួយប្រទេសផ្សេងមានចំនួនតិចតែបើប្រៀបធៀបមួយប្រជាពលរដ្ឋយើង ១៧ លាននាក់វាមានចំនួនច្រើនគួរឱ្យព្រួយបារម្ភ ។ ជំងឺមិនឆ្លងបានសម្លាប់ប្រជាជនកម្ពុជាជិត ៦០,០០០នាក់ ជារៀង រាល់ ឆ្នាំ ដែលស្មើនឹង ៦៤ភាគរយ នៃករណីស្លាប់ទាំងអស់ក្នុងឆ្នាំ២០១៨។ ក្នុងនោះជំងឺមហារីកជាមូលហេតុនៃការស្លាប់ប្រមាណ ១៤ភាគរយ ហើយ តាមការប៉ាន់ប្រមាណនៅកម្ពុជា មានករណីជំងឺមហារីកថ្មីចំនួន ១៩,៧៩៥នាក់ ក្នុងនោះ ១០.៦២៤ករណីជាស្ត្រី។

បារាំងនឹងខិតខំនាំផលិតផលកម្ពុជាទៅកាន់ទីផ្សារប្រទេសខ្លួនឲ្យកាន់តែច្រើនបន្ថែមទៀតនាពេលខាងមុខ

2025/05/05 01:10:41 pm        294
ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា លោក ហ្សាក់ ប៉េឡេ បានអះអាងថា រដ្ឋាភិបាល​បារាំង​នឹង​ខិត​​ខំ​​ធ្វើ យ៉ាងណានាំផលិតផលកម្ពុជាទៅកាន់ទីផ្សាបារាំងឲ្យកាន់តែច្រើនបន្ថែមទៀត ខណៈ​ឆ្នាំ​២០២៤​កន្លងទៅ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងបារាំងបានកើនដល់ជាង៨ភាគរយ ស្មើ​នឹង​ទឹក​ប្រាក់​ចំនួន​១,៤៨ពាន់លាន អឺរ៉ូ។ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងកិច្ចពិភាក្សាតុមូល ស្តីពី «ទំនាក់ទំនងការទូតកម្ពុជា-បារាំង និង​ការ​អភិវឌ្ឍ​នៅក​ម្ពុជា» ដែលរៀបចំឡើងដោយក្លឹមអ្នកកាសែតកម្ពុជា នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ​២០២៥​នេះ លោក ហ្សាក់ ប៉េឡេ បានបញ្ជាក់ថា ប្រទេស​បារាំង​គឺ​ជា​ប្រទេស​មុន​គេ​បង្អស់​ក្នុង​ចំណោម​ប្រទេសនៅក្នុង តំបន់សហគមន៍អឺរ៉ុប ដែលបានអនុញ្ញាត​ឲ្យ​នាំ​អង្ករ​កម្ពុជា​ចូល​ទៅ​កា​ន់​ទីផ្សារ​បារាំង។ ក្រៅពីអង្ករក៏មានផលិតផលជាច្រើនផ្សេងទៀតផងដែរដូចជាវិស័យវាយនភណ្ឌ ដែល​បាននាំទៅកាន់ប្រទេសបារាំងដោយមានទំហំទឹកប្រាក់​រហូត​ដល់​រាប់​ពាន់​លាន​អឺរ៉ូ​ក្នុង​មួយ​ឆ្នាំ​ៗ ហើយថ្នាក់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានសន្យាថា នឹងបង្កើននូវទំហំពាណិជ្ជ កម្ម​នេះ​ឲ្យ​កើន​ទ្វេ​ដង ឬទៅបីនៅក្នុងឆ្នាំ២០៣០ខាងមុខនេះផងដែរ។ទាក់ទងនឹងបម្លាស់ផ្នែកសេដ្ឋកិច្ចនេះដែរ លោកឯកអគ្គរដ្ឋទូតបារាំងឲ្យបានបញ្ជាក់ឲ្យដឹងទៀតថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និង​បារាំង​កាល​ពី​ឆ្នាំ​២០២៤​កន្លង​ទៅ​បាន​កើន​ឡើង​ដល់​៨,៣​ភាគ​រយស្មើ នឹងចំនួនទឹកប្រាក់១,៤៨ពាន់លានអឺរ៉ូ។ ក្នុងចំនួនទឹកប្រាក់នេះ ប្រទេសបារាំង​មាន​ឱន​ភាព​ពាណិជ្ជកម្មចំ នួន«,២៣លានអឺរ៉ូ។ បើតាមឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជារូបនេះ បាន​ឲ្យ​ដឹង​ផង​ដែរថា ក្រុមហ៊ុនបារាំងមានវត្ត មាននៅកម្ពុជារហូតដល់៤០០ក្រុមហ៊ុន ដែល​កាន់​កាប់​គ្រប់​គ្រង​ដោយសហគ្រិនបារាំង និងសហគ្រិនបា រាំង-កម្ពុជា។នៅក្នុងកិច្ច​ពិភាក្សាតុមូលនោះដែរ លោកឯកអគ្គរដ្ឋទូតក៏បានរំលិចអំពីកិច្ចសហប្រតិបត្តិការការ ទ្វេ​ភាគីរវាងកម្ពុជា និងបារាំងផងដែរ ដោយលោកបានអះអាងថា ទំនាក់ទំនងបារាំង និង​កម្ពុជា​បាន​ស្គាល់ សន្ទុះថ្មី ចាប់ពីមានដំណើរទស្សនកិច្ចកម្រិតជាន់ខ្ពស់របស់ប្រមុខរដ្ឋ និង​ថ្នាក់​ដឹក​នាំ​កំពូល​កម្ពុជា​ចាប់ពីឆ្នាំ ២០២២កន្លងទៅ។លោកបានបញ្ជាក់ទៀតថា «ផែនទី​បង្ហាញ​ផ្លូវ​មួយ​កំពុង​ស្ថិត​ក្នុង​ការពិភាក្សា ដើម្បីពង្រឹងភាពជាដៃគូនៃប្រទេសយើងទាំងពីរ(កម្ពុជា-បារាំង)​ឲ្យ​កាន់​តែ​ស៊ីជ​​ម្រៅក្នុ​ងវិស័យគន្លឹះនានា ដូចជា អភិបាលកិច្ច និងសិទ្ធិមនុស្ស ថាមពល ហ្វ្រង់កូហ្វូនី និង​បេតិកភណ្ឌ ក្នុងគោលដៅលើកកម្ពស់កម្រិតទំ នាក់ទំនងរវាងប្រទេសយើងទាំងពីរ»។ ទំនោ​នេះ​នឹង​បន្ត​មានជាមួយដំណើរទស្សនកិច្ចរបស់លោកប្រធា នាធិបតីបារំាំង អេម៉ានូអែល ម៉ាក្រុង នៅ​ក្នុងកំឡុងឆ្នាំ២០២៦ផងដែរ៕ អត្ថបទ៖ បាន ចក់

ការកាយដីចេញពីទន្លេសាបវិញរបស់ក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង ធ្វើបានតែ១ថ្ងៃ នាំអោយមានការរិះគន់ច្រើនពីប្រជាពលរដ្ឋ

2025/05/05 01:09:33 pm        227
កំពង់ឆ្នាំង៖ មកដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥នេះ មានរយៈពេល៦ថ្ងៃហើយចាប់ពីថ្ងៃដែលក្រុមហ៊ុនទឹកស្អាតអានកូបានដាក់គ្រឿងចក្រកាយដីដែលខ្លួនចាក់ចូលទន្លេសាបចេញវិញ តាមកិច្ចប្រជុំរបស់ក្រសួងធនធានទឹក អាជ្ញាធរទន្លេសាប និងអាជ្ញាធរខេត្តកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។ ក៏ប៉ុន្តែ ក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង មិនបានអនុវត្តតាមការណែនាំរបស់ក្រសួងធនធានទឹក និងអាជ្ញាធរទន្លេសាបនោះឡើយ។ ពាក់ព័ន្ធនឹងការមិនបន្តកាយដីចេញពីទន្លេសាប របស់ក្រុមហ៊ុនខាងលើ លោក អឿ សារឿន ប្រធានមន្ទីរធនធានទឹកស្តីទី បានអោយដឹងថា៖ ក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង បានកាយដីតាមស្មារតីអង្គប្រជុំ តែ១ថ្ងៃគត់ គឺនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ បន្ទាប់មកក្រុមហ៊ុននេះមិនបានកាយដីទាំងនោះចេញបន្តទៀតឡើយ។ ប្រសិនបើមិនបន្តកាយដីចេញទៀតទេ ផុតថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ នោះក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយម នឹងដាក់គ្រឿងចក្រចូលកាយដីទាំងនោះចេញហើយ។ ករណីមួយទៀត ក្រុមហ៊ុនតែងនិយាយថា ការកាយដីចេញ ខ្លាចប៉ះពាល់ទឹកស្អាតប្រជាពលរដ្ឋប្រើប្រាស់ក្នុងក្រុងកំពង់ឆ្នាំង។ ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំងថ្លែងថា៖ ពួកគាត់ឆ្ងល់ខ្លាំង មិនដឹងមានមូលហេតុអ្វី បានជាក្រុមហ៊ុនខាងលើនេះ មិនគោរពតាមវិធានការរបស់ក្រសួងធនធានទឹក និងអាជ្ញាធរទន្លេសាប? តើក្រសួងធនធានទឹក និងឧតុនិយម រួមនឹងអាជ្ញាធរទន្លេសាប ទុកអោយដីរាប់ពាន់ឡាននេះ នៅកករឹងក្នុងទន្លេសាប ឬយ៉ាងណា? ។ ដោយឡែករឿងការកាយដីចេញខ្លាចដាច់ទឹកស្អាត គ្មានទឹកអោយប្រជាពលរដ្ឋប្រើប្រាស់នោះ គឺជាលេសរបស់ក្រុមហ៊ុន ព្រោះថាពេលចាក់ដីចូលទន្លេសាបរាប់ពាន់ឡាននោះ ម្តេចមិនខ្លាចប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹកស្អាត? ម្យ៉ាងទៀតតើក្រុមហ៊ុនចាក់ដីចូលទន្លេសាបបែបនេះ ដើម្បីទទួលបានទឹកស្អាត ឬយ៉ាងណា? ថាតើទឹកដែលបូមពីទន្លេមក មិនមានការបន្សុតអោយទៅជាទឹកស្អាត មុនចែកចាយជូនប្រជាពលរដ្ឋប្រើប្រាស់ទេឬ? ។ ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង សំណូមពរក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរទន្លេសាប និងអ្នកពាក់ព័ន្ធ មេត្តាចាត់វិធានការក្តៅតែម្តងទៅ ព្រោះខាងក្រុមហ៊ុន មិនមានចេតនាក្នុងការកាយដីដែលខ្លួនបានចាក់ចូលទន្លេសាបនោះចេញវិញទេ ។ ម្យ៉ាងទៀត បើទុកបែបនេះ ថាតើច្បាប់ស្តីពីការការពារទឹកក្នុងព្រះរាជាណាចក្រកម្ពុជាត្រង់មាត្រា១២ និង៣៦ មានន័យអ្វី? ហើយវាជាគំរូអាក្រក់មួយសម្រាប់ប្រជាពលរដ្ឋ និងឈ្មួញទូទៅធ្វើបានដូចគ្នាផងដែរ៕ កាំង ហុងវាស្នា

សម្ដេចធិបតី៖ ការបង្ការជំងឺមហារីកត្រូវមានការចូលរួមពីអ្នកពាក់ព័ន្ធសំខាន់ចំនួន២គឺ រាជរដ្ឋាភិបាល និងការចូលរួមរបស់ប្រជាពលរដ្ឋដោយផ្ទាល់

2025/05/05 01:04:07 pm        221
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០ នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ថា៖ ការបង្ការជំងឺមហារីកត្រូវមានការចូលរួមពីអ្នកពាក់ព័ន្ធសំខាន់ចំនួន២គឺ ទី១ រាជរដ្ឋាភិបាល ដែលមានក្រសួងស្ថាប័នជំនាញពាក់ព័ន្ធចូលរួមអប់រំផ្សព្វផ្សាយ និងបង្កលក្ខណៈក្នុងការបង្ការជំងឺមហារីក និងទី២ ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការបង្ការជំងឺនេះតាមរយៈការលេងកីឡា និងទទួលទានអាហារឱ្យបានល្អ និងត្រឹមត្រូវ។ ក្រសួងស្ថាប័នជំនាញ មានដូចជា៖ ក្រសួងសុខាភិបាល, ក្រសួងពាណិជ្ជកម្ម, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, អគ្គនាយកគយ និងរដ្ឋាករ រួមទាំងអាជ្ញាធរពាក់ព័ន្ធ ត្រូវចូលរួមទប់ស្កាត់ការនាំចូលសាច់ខូចគុណភាពដែលអាចបង្កហានិភ័យដល់សុខភាពរបស់ប្រជាពលរដ្ឋ។ បន្ថែមពីនេះ, ក្រសួងសុខាភិបាល ត្រូវសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ចូលរួមអប់រំ, ណែនាំ ដល់សិស្សានុសិស្ស និងអ្នកលក់ដូរនៅតាមសាលារៀន អំពីហានិភ័យ និងការបង្ការអំពីជំងឺមហារីក។ ជាមួយគ្នានេះ, អាជ្ញាធរត្រូវរៀបចំបរិស្ថានអំណោយផលដល់ការហាត់ប្រាណ និងលេងកីឡារបស់ប្រជាពលរដ្ឋ។ ចំណែកប្រជាពលរដ្ឋអាចចូលរួមបង្ការជំងឺមហារីកតាមរយៈការហាត់ប្រាណ, ការលេងកីឡា និង ការពិនិត្យសុខភាពជាប់ជាប្រចាំ រួមទាំងការទទួលទានតែអាហារណាដែលមានគុណភាពល្អមិនប៉ះពាល់ដល់សុខភាព និងតមអាហារណាមិនចាំបាច់ និងប៉ះពាល់សុខភាព រួមទាំងការមិនទទួលទានបារីគ្រប់ប្រភេទ។ ជាមួយគ្នានេះដែរ, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានពង្រឹងសមត្ថភាពមមន្ទីរពេទ្យដែលមានឯកទេសក្នុងការព្យាបាលជំងឺមហារីក ដើម្បីព្យាបាលប្រជាពលរដ្ឋដែលមានជំងឺមហារីក ព្រោះការជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ គឺជាគោលដៅធំរបស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ, សុខភាពរបស់ប្រជាពលរដ្ឋមានសារៈសំខាន់ខ្លាំងណាស់ ព្រោះនៅពេលដែលសុខភាពមិនល្អ នឹងក្លាយទៅជាបន្ទុកសម្រាប់រដ្ឋ ហេតុនេះត្រូវចូលរួមទាំងអស់គ្នា ទាំងការបង្ការ, ការអប់រំ និងការព្យាបាលឱ្យបានទាន់ពេល ហើយជាពិសេសការចូលរួមរបស់ប្រជាពលរដ្ឋ ព្រោះ សុខភាពរបស់ជាតិ គឺពឹងផ្អែកលើប្រជាជន ហើយសុខភាពប្រជាជន គឺពឹងផ្អែកលើគ្រប់ផ្នែកទាំងអស់ចូលរួមថែរក្សា ទើបអាចរក្សាសុខភាពប្រជាជនបានល្អ ។ មុននឹងបញ្ចប់, សម្ដេចបវរធិបតី នាយករដ្ឋមន្រ្តីបានផ្ដល់អនុសាសន៍មួយចំនួន រួមមាន៖ ទី១. ក្រសួងសុខាភិបាល ត្រូវជំរុញអនុវត្តផែនការជាតិដ៏មានសារៈសំខាន់នេះ ឱ្យបានជាប់ជាប្រចាំ តាមរយៈយន្តការពហុវិស័យ ដើម្បីគ្រប់គ្រង, សម្របសម្រួល និង អនុវត្ត ប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់សេវាសុខាភិបាល ។ ទី២. ក្រសួងសុខាភិបាល ត្រូវបន្តជំរុញអនុវត្តប្រព័ន្ធគ្រប់គ្រងទិន្នន័យជំងឺមហារីកឱ្យបានជាក់លាក់ ព្រមទាំងពង្រឹងសមត្ថភាពមន្រ្តីសុខាភិបាលគ្រប់កម្រិត,ទាំងរដ្ឋ និង ឯកជន, ក្នុងការគ្រប់គ្រង, ការផ្តល់សេវាបង្ការ, ការធ្វើរោគវិនិច្ឆ័យ, ការថែទាំ, ការព្យាបាលជំងឺមហារីក ប្រកបដោយគុណភាព និង សុវត្ថិភាព។ ទី៣. ក្រសួងសុខាភិបាល ត្រូវបន្តជំរុញការបណ្តុះបណ្តាលជំនាញឯកទេសគ្រប់កម្រិតទាំងជំនាញវេជ្ជសាស្រ្ត និង ជំនាញវិជ្ជាជីវៈអមសុខភាពដើម្បីឱ្យធនធានមនុស្សផ្នែកសុខាភិបាលមានសមត្ថភាពពេញលេញក្នុងការផ្តល់សេវាថែទាំព្យាបាលជំងឺមហារីក មានលក្ខណៈគ្រប់ជ្រុងជ្រោយ។ ទី៤. ក្រសួងស្ថាប័នពាក់ព័ន្ធនានា ត្រូវចូលរួមជាមួយក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ និង បង្ការ ដើម្បីឈានទៅកាត់បន្ថយកត្តាហានិភ័យទាំងឡាយ ដែលបង្កឱ្យមានជំងឺមហារីក ។ ទី៥. ជាមួយនឹងវឌ្ឍភាពជាច្រើនក្នុងវិស័យសុខាភិបាល,សមត្ថភាពនៃការធ្វើរោគវិនិច្ឆ័យ, ការព្យាបាល និង ការគ្របដណ្តប់សេវាជំងឺមហារីកនៅប្រទេសកម្ពុជា នៅមានកម្រិត។ ទី៦. អង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវលើកកម្ពស់ប្រសិទ្ធភាពនៃការបម្រើសេវាថែទាំសុខភាព ជូនគ្រួសារក្រីក្រ, គ្រួសារងាយរងហានិភ័យ និងក្រុមគោលដៅផ្សេងៗទៀត និង ទី៧. សូមយកចិត្តទុកដាក់បង្ការ និង ទប់ស្កាត់ជំងឺមហារីកនេះ តាមរយៈការស្វែងយល់កត្តាហានិភ័យ និង ធ្វើការផ្លាស់ប្តូរឥរិយាបថដែលប្រឈម នឹងការកើតជំងឺមហារីក៕

យុវជនកាកបាទក្រហមកម្ពុជា តាមសាលារៀន បានចូលរួមយ៉ាងសំខាន់លើកិច្ចការសាលា និងសង្គម

2025/05/05 12:54:37 pm        1413
យុវជនកាកបាទក្រហមកម្ពុជា នៅតាមសាលារៀន បានក្លាយជាធនធានសំខាន់មួយ ក្នុងការជួយដល់កិច្ចការសាលា និងសង្គមជាតិជាច្រើន។ ខណៈពួកគេម្នាក់ៗជួយការងារដោយគ្មានប្រាក់កម្រៃ ជួយការងារដោយពេញចិត្ត ក្នុងគោលដៅរួមមួយគឺភាពប្រសើរឡើង។ នេះជាការលើកឡើងរបស់ គណៈគ្រប់គ្រងវិទ្យាល័យជាស៊ីមសាមគ្គី ដែលសាលារបស់លោក មានយុវជនកាកបាទក្រហមកម្ពុជា។យុវជនកាកបាទក្រហមកម្ពុជា ជាយុវជនក្នុងឯកសណ្ឋានដែលតែងឃើញមានវត្តមានក្នុងកិច្ចការសង្គមនានា។ ក្រៅពីការងារសង្គមនៅខាងក្រៅ យុវជនកាកបាទក្រហម ក៏ជាធនធានសំខាន់ នៅតាមសាលារៀនដែលខ្លួនសិក្សាផងដែរ។ ជាក់ស្ដែងសម្រាប់ យុវជនកាកបាទក្រហមកម្ពុជា ដែលសិក្សានៅវិទ្យាល័យជាស៊ីមសាមគ្គី រាល់ថ្ងៃពួកគេតែងជួយការងារសាលា ទាំងការងារវិន័យ សណ្ដាប់ធ្នាប់ ក៏ដូចជាការងារបរិស្ថាន។ នេះជាការលើកឡើងរបស់ លោក ផាន់ ណិល ជានាយកវិទ្យាល័យជាស៊ីមសាមគ្គី។លោកថាយុវជនកាកបាទក្រហមកម្ពុជា បានក្លាយជាយុវជនមានវិន័យល្អ ជាយុវជនឧស្សាហ៍ព្យាយាម ជាយុវជនគំរូ ផ្ដល់ជាគំរូដល់យុវជនជាសិស្សដទៃទៀត។ ក្នុងនាមជាគណៈគ្រប់គ្រងសាលា លោកពិតជាកោតសសើរ និងពេញចិត្តចំពោះការចូលរួមរបស់យុវជនកាកបាទក្រហម។ក្រោយចប់ការងារប្រចាំថ្ងៃ នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ ក្រុមយុវជនកាកបាទក្រហមកម្ពុជានៃវិទ្យាល័យជាស៊ីមសាមគ្គី លើកឡើងថា ពួកគាត់ម្នាក់ៗសុទ្ធតែបានចូលរួមជាមួយកាកបាទក្រហមកម្ពុជា ជាច្រើនឆ្នាំមកហើយ។ ជាក់ស្ដែងចាប់តាំងពីពួកគេសិក្សាថ្នាក់ទី ៧មកម្លេះ។ជាយុវជនកាកបាទក្រហម ពួកគេម្នាក់ៗពេញចិត្តនឹងការជួយការងារសាលាប្រចាំថ្ងៃ ទោះពួកគេពុំទទួលបានប្រាក់កម្រៃយ៉ាងណាក្ដី។ ការក្លាយជាយុវជនកាកបាទក្រហមកម្ពុជា រយៈពេលប៉ុន្មានឆ្នាំមកនេះ ផ្ដល់មកវិញឱ្យពួកគេក្លាយជាមនុស្សមានវិន័យ មានទំនាក់ទំនងកាន់តែច្រើន ទទួលបានបទពិសោធន៍ថ្មីៗ និងបានចូលរួមក្នុងការងារសង្គមជាច្រើនផងដែរ។ ពួកគេពិតជាពេញចិត្តក្នុងការចូលរួមរបស់ខ្លួន ដើម្បីភាពប្រសើរឡើង។នៅក្នុងសប្ដាហ៍នេះ ពោលនៅថ្ងៃទី ៨ ខែឧសភា គឺជាខួបលើកទី ១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងជាខួបលើកទី ៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ ៖ រួមគ្នាស័្មគ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់និងអាកាសធាតុ។ជាការអបអរសាទរនៃទិវានេះ សប្បុរសជន បណ្ដាក្រុមហ៊ុនជាច្រើន ក៏បានចូលរួមបរិច្ចាកជាថវិកាជូនដល់កាកបាទក្រហម ដើម្បីបន្តបេសកកម្មការងារមនុស្សធម៌របស់ខ្លួន៕ អត្ថបទៈគឹមហុក

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្លាំងចម្រុះរាជធានីភ្នំពេញ បន្តត្រួតពិនិត្យឃ្លាំង ៣៣ទីតាំងបន្ថែមទៀត ដោយ​បាន​រក​ឃើញ​ ៥ទីតាំង​មាន​ផលិតផល​នាំ​ពីប្រទេសថៃ និងសម្រេចនាំខ្លួនមនុស្ស ៥នាក់ទៅសាកសួរ
06/13/2026 11:06 AM
TOP STORY | សម្ដេចតេជោ ហ៊ុន សែន៖ «ពេល​ណា​ព្រំដែន​គោកកម្ពុជា-ថៃ​នៅ​តែ​បន្ត​បិទ គ្រប់​មុខ​ទំនិញ​ទាំង​អស់​ដែល​នាំ​ចូល​ឆ្លង​កាត់​ព្រំដែន​គោក​គឺ​ទំនិញ​ខុស​ច្បាប់​ ជាទំនិញរត់ពន្ធ​ ជាទំនិញបំ​ផ្លាញជាតិ និងប្រមាថជាតិ
06/13/2026 11:06 AM
អារ៉ាប់រួម នឹងបញ្ចេញមូលនិធិអ៊ីរ៉ង់ដែលត្រូវបានបង្កក ក្នុងពេលមានការជំរុញបទឈប់បាញ់របស់អាមេរិក
06/13/2026 10:06 AM
បទឈប់បាញ់នៅលីបង់ ជាការសាកល្បងវាយតម្លៃសម្រាប់កិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់
06/13/2026 10:06 AM
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់អះអាងថា ទ្រព្យសកម្ម ២៤ ពាន់លានដុល្លារដែលត្រូវបានបង្កក នឹងត្រូវបានបញ្ចេញ
06/13/2026 10:06 AM
សហរដ្ឋអាមេរិក បើកការប្រកួតក្នុងនាមសហម្ចាស់ផ្ទះឈ្នះប៉ារ៉ាហ្កាយ ៤ទល់១
06/13/2026 10:06 AM
កម្ពុជានាំចេញទំនិញទៅវៀតណាមមានតម្លៃជាប្រាក់ជាង ២ពាន់លានដុល្លារអាមេរិក​ហក់​ឡើង​ជិត ​១៤% ក្នុងរយៈពេល៥ខែឆ្នាំនេះ​
06/13/2026 10:06 AM
សេតវិមាន ទទូចថាការវាយប្រហារដោយយោធាពេលថ្មីៗនេះ ជំរុញឲ្យអ៊ីរ៉ង់ធ្វើកិច្ចព្រមព្រៀង
06/13/2026 09:06 AM
ក្រុមហេសបូឡា៖ ខ្លួនបានតតាំងជាមួយកងទ័ពអ៊ីស្រាអែលដែលកំពុងរុលទៅមុខនៅភាគខាងត្បូងប្រទេសលីបង់
06/13/2026 09:06 AM
បាល់ទាត់ពិភពលោក២០២៦ (FIFA World Cup 2026)៖ ម្ចាស់ផ្ទះកាណាដាបានត្រឹមស្មើបូស្ន៊ី ក្នុងការប្រកួតបើកឆាកពូលB
06/13/2026 09:06 AM