ក្រសួងព័ត៌មាន ប្រគល់ថវិកា ១០៦លានរៀល ប្រមូលបានពីព្រឹត្តិការណ៍រត់ដើម្បីមនុស្សធម៌​ «ដើម្បីកុមារ ដើម្បីអនាគតយើង» ជូនមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់គាំទ្រការព្យាបាល និងថែទាំសុខភាពកុមារដោយឥតគិតថ្លៃ
អាជ្ញាធរខេត្តប៉ៃលិនចុះពិនិត្យការប្រមូលផលទុរេន ដើម្បីបង្ការការក្លែងបន្លំ ខណៈឆ្នាំនេះទីផ្សារល្អជាងឆ្នាំមុន
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
គណៈកម្មការទី១ ព្រឹទ្ធសភា រួមជាមួយក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៤ ប្រារព្ធទិវាកុមារអន្តរជាតិ និងទិវាប្រឆាំងពលកម្មកុមារ នៅខេត្តបាត់ដំបង

ព័ត៌មានជាតិ

ព្រះរាជពិធីបុណ្យ ច្រត់ព្រះនង្គ័លឆ្នាំនេះ នឹងប្រព្រឹត្តទៅនៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង

2025/04/21 03:39:09 pm        197
កំពង់ឆ្នាំង ៖ ព្រះរាជពិធីបុណ្យទ្វារទសមាសច្រត់ព្រះនង្គ័លឆ្នាំនេះ នឹងត្រូវប្រព្រឹត្តិទៅនៅក្នុងបរិវេណ ទីលានបាល់ទាត់មុខសាលាខេខត្តកំពង់ឆ្នាំង ដែលមានទីតាំងស្ថិតនៅ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ក្រោមព្រះរាជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងគ្រោងធ្វើនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ ។ ដើម្បីឱ្យដំណើរការនៃការរៀបចំពិធីបានដំណើរការដោយរលូននោះ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំ គណកម្មការ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ។ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានគូសបញ្ជាក់ថា រាជពិធីបុណ្យទ្វារទសមាសច្រត់ព្រះនង្គ័លដែលនឹងធ្វើឡើងនៅខេត្តកំពង់ឆ្នាំងនេះ គឺនឹងមានឥស្សរជន ក្នុងស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ព្រមទាំងមានការចូលរួមផងដែរពីសំណាក់អង្គទូត នៃបណ្ដាប្រទេសជាមិត្តប្រចាំនៅកម្ពុជា និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនពាន់នាក់ផងដែ ដូចនេះ កងកម្លាំង ទាំងបីនៅក្នុងខេត្តត្រូវ ដាក់វិធានការម៉ឺងម៉ាត់បំផុត ក្នុងការថែរក្សាសន្តិសុខសុវត្ថិភាព ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ទាំងមូល ត្រូវធានាឱ្យបាននូវសន្តិសុវត្ថិភាពឱ្យបាន ។ ចំពោះកិច្ចការងារបរិស្ថាន អនាម័យ អាជ្ញាធរក្រុង ស្រុក ដែលនៅតាមបណ្តោយផ្លូវជាតិ ត្រូវពិនិត្យឱ្យបានច្បាស់លាស់ ដោយត្រូវដាក់ទង់ជាតិ តាមដងផ្លូវ ដោយធ្វើកិច្ចការនេះទទួលខុសត្រូវខ្ពស់បំផុត ។ឯកឧត្តម បានបញ្ជាក់ទៀតថា នេះជាកិត្តិយសសម្រាប់ខេត្តកំពង់ឆ្នាំង ដែលគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ បានសម្រេចយកខេត្តកំពង់ឆ្នាំងក្នុងការរៀបចំព្រះរាជពិធីបុណ្យ ច្រត់ព្រះនង្គ័ល នៅឆ្នាំ២០២៥នេះ ។ ហើយដើម្បីឆ្លើយតបទៅនឹងអ្វីដែលជាការមើលឃើញ និងទំនុកចិត្តនោះ គ្រប់គណកម្មការទាំងអស់ ត្រូវសហការរៀបចំ ចាត់ចែង ឱ្យបានល្អ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយធានាថាកិច្ចការទាំងអស់នេះនឹងត្រូវបានដំណើរការដោយជោគជ័យ ។ ព្រះរាជពិធីបុណ្យ ច្រត់ព្រះនង្គ័ល ជាព្រឹត្តិការណ៍បុណ្យជាតិ ចាត់ទុកថាជាការបង្ហាញដល់ទេសចរជាតិ និងអន្តរជាតិ បានឈ្វេងយល់កាន់តែច្បាស់អំពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរ ដែលមានតាំងពីបុរាណកាលមក ។ ម្យ៉ាងទៀតព្រឹត្តិការណ៍នេះ ជាពិធីប្រព្រឹត្តឡើងជាមង្គល ឧទ្ទិសដល់ការចាប់ផ្តើមរដូវធ្វើស្រែចម្ការរបស់ប្រជាកសិករ និងបួងសួងដល់វត្ថុស័ក្តិសិទ្ធឲ្យបង្អុរទឹកភ្លៀងបរិបូរណ៍តាមរដូវកាល និងបម្រើឲ្យវិស័យកសិកម្មគ្រប់ប្រភេទទទួលបានភោគផលខ្ពស់៕ កាំង ហុងវាស្នា

ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ក្រើនរំលឹកដល់យោធិននៃកងពលតូចដឹកជញ្ជូនលេខ៩៩ទាំងអស់ត្រូវ គោរពវិន័យកងទ័ពឲ្យបានម៉ឺងម៉ាត់បំផុត

2025/04/21 03:29:56 pm        321
ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានក្រើនរំលឹក និងដាស់តឿន ដល់នាយទាហាន នាយទាហានរង ពលទាហានទាំងអស់នៃកងពលតូចដឹកជញ្ជូនលេខ៩៩ ត្រូវគោរព វិន័យកងទ័ពឲ្យបានម៉ឺងម៉ាត់បំផុត និងត្រូវមានមនសិការ បម្រើជាតិមាតុភូមិ ហើយស្មោះត្រង់ឥតងាករេ ប្ដេជ្ញាការពារ សន្តិភាព ច្បាប់រដ្ឋធម្មនុញ្ញ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់។ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែរបស់កងពលតូចដឹកជញ្ជូនលេខ៩៩នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានសង្កត់ធ្ងន់ថា «នាយទាហាន នាយទាហានរង និងពលទាហាន ត្រូវយកចិត្តទុកដាក់បន្តពង្រឹងវិន័យ សណ្ដាប់ធ្នាប់ របៀបរៀបរយ ពង្រឹងការគោរពច្បាប់ បទបញ្ញតិរបស់រដ្ឋ និងមានវិធានការទប់ស្កាត់ លុបបំបាត់ភាពអសកម្ម លុបបំបាត់គ្រឿងញៀន កាត់បន្ថយគ្រឿងស្រវឹង គោរពច្បាប់ចរាចរណ៍ផ្លូវគោក កងទ័ពត្រូវមានស្មារតី ឆន្ទៈ មនសិការ បម្រើជាតិមាតុភូមិ ហើយស្មោះត្រង់ឥតងាករេ ប្ដេជ្ញាការពារ សន្តិភាព ច្បាប់រដ្ឋធម្មនុញ្ញ ជាតិ សាសនា ព្រះមហាក្សត្រ ជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»។ ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ការខិតខំប្រឹងប្រែង និងស្មារតីទទួលខុសត្រូវខ្ពស់របស់មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ទូទាំង កងពលតូចដឹកជញ្ជូនលេខ៩៩ ក្នុងដំណើរការកសាង និងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ ដោយទទួលបានស្នាដៃ និងសមិទ្ធផលជាច្រើន ក្នុងរយៈកាលកន្លងមក។ ជាមួយ គ្នានោះ លោកឧត្តមសេនីយ៍ទោ ក៏បានថ្លែងកោតសរសើរចំពោះនាយទាហាន នាយទាហានរង ពលទាហាន ទាំងអស់ដែលបានចុះបំពេញបេសកម្មអន្តរាគមន៍បូមទឹកដាក់ស្រែជូនបងប្អូនប្រជាកសិករ នៅស្រុកចន្ទា្រ ខេត្តស្វាយរៀង និងបេសកម្មអង្គរសង្រ្កាន្តនៅខេត្តសៀមរាបនាពេលកន្លងមកទទួលបានជោគជ័យបានយ៉ាងល្អប្រសើរផងដែរ៕ អត្ថបទ៖ បាន ចក់

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ៖ កម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តពង្រឹងភាពធន់របស់ទីក្រុង និងប្តេជ្ញាធានាឱ្យបានសហគមន៍មួយដ៏រឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្ន

2025/04/21 03:22:53 pm        391
ថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២៥ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ (Country Statement) អំពី “ចក្ខុវិស័យ គោលនយោបាយ និងបទពិសោធន៍របស់កម្ពុជា ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន” នៅក្នុងរបៀបវារៈទី២ នៃសន្និ បាតប្រចាំឆ្នាំលើកទី៨១ របស់គណៈកម្មការសេដ្ឋកិច្ចនិងសង្គមប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការ សហប្រជាជាតិ (UN-ESCAP)។ នៅក្នុងសេចក្តីថ្លែងការណ៍ ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីសារៈសំខាន់នៃមូលបទនៃសន្និបាតប្រចាំឆ្នាំលើកទី៨១ របស់ UN-ESCAP ស្របពេលដែលទីក្រុង និងចំនួនប្រជាជនរស់នៅក្នុងទីក្រុង នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក មានការកើនឡើងយ៉ាងឆាប់ រហ័ស ប៉ុន្តែត្រូវបានប្រឈមនឹងបញ្ហានានា រួមទាំងបញ្ហាប្រែប្រួលអាកាសធាតុ គ្រោះធម្មជាតិ គម្លាតនៃការអភិវឌ្ឍ និងកង្វះធនធាន ដែលទាមទារឱ្យប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក បង្កើនកិច្ចសហប្រតិបត្តិការកាន់ តែខ្លាំងក្លា ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ។ ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានចែករំលែកបទពិសោធន៍របស់កម្ពុជា ដោយបានលើកឡើងថា កាលពីបួនទសវត្សរ៍កន្លងទៅ ក្នុងអំឡុងពេល និងក្រោយសម័យប្រល័យពូជសាសន៍ប៉ុលពតបានបញ្ជប់ ទីក្រុងនានារបស់កម្ពុជា រួមទាំងរាជធានីភ្នំពេញផងដែរ ត្រូវបានបោះបង់ចោល រងការបំផ្លិចបំផ្លាញស្ទើរទាំង ស្រុង និងពាសពេញទៅដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ ប៉ុន្តែការដឹកនាំប្រកបដោយចក្ខុ វិស័យរបស់សម្តេចតេជោ ហ៊ុន សែន បានស្តារប្រទេស ជាតិឡើងវិញ ពោលគឺ យុទ្ធសាស្ត្រចតុកោណរបស់ សម្តេចតេជោ បានក្លាយជាគ្រឹះយ៉ាងសំខាន់ ដើម្បីធានាបានសន្តិភាពនិងសុខសុវត្ថិភាព ការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធ វិស័យអប់រំ និងកំណើនសេដ្ឋកិច្ច ក្នុងនោះផងដែរ ទីក្រុងនានា បានរស់រានមានជីវិតឡើងវិញ និងបានប្រែក្លាយជាមជ្ឍមណ្ឌលពាណិជ្ជកម្មរស់រវើក និងបង្កើតនូវឱកាសថ្មីដល់ប្រជាជនកម្ពុជា។ ឯកឧត្តមបណ្ឌិត លី ធុជ ក៏បានលើកឡើងនូវអនុ សាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ថា “ដើម្បីធានាបានសហគមន៍មួយដ៏រឹងមាំ ប្រកបដោយចីរភាព និង បរិយាបន្ន ផ្តើមចេញពីការកសាង និងតភ្ជាប់ទីក្រុងឆ្លាត ភាពធន់ និង មានចីរភាព”។  ឯកឧត្តមបានថ្លែងថា គ្រោះធម្មជាតិដែលបានកើត ឡើងនាពេលកន្លងមក និងកើតឡើងនាពេលថ្មីៗនេះ បានបញ្ជាក់ថា យើងត្រូវតែបង្កើនភាពធន់របស់ទីក្រុង ជាពិសេសតាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការចែករំលែកបទពិសោធន៍ រវាងគ្នានិងគ្នា។ ឯកឧត្តម បានគូសបញ្ជាក់ថា បច្ចុប្បន្ន ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា បានបន្តពង្រឹងភាពធន់របស់ទីក្រុង តាមរយៈការដាក់ការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព ជាបេះដូងនៃការអភិវឌ្ឍ នៅក្នុងយុទ្ធសាស្ត្របច្ចកោណ ដំណាក់កាលទី១ហើយជាមួយ គ្នានេះផងដែរ សម្តេចធិបតី បានប្តេជ្ញា ផលិតអគ្គិសនីពីប្រភពកកើតឡើងវិញឱ្យបាន ៧០% នៃប្រភពទាំង អស់ នៅឆ្នាំ២០៣០ និងសម្រេចឱ្យបានអព្យាក្រឹតកាបូន ត្រឹមឆ្នាំ២០៥០។  ឯកឧត្តមបណ្ឌិត លី ធុជ បានសង្កត់ធ្ងន់ថា បទ ពិសោធរបស់កម្ពុជា គឺជាមេរៀនសំខាន់សម្រាប់ប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក និងបានអំពាវនាវដល់ប្រទេសទាំងអស់ បង្កើនកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាព សំដៅបង្កើនភាពធន់ បរិយាបន្ន និងចីរភាព ក្នុងការអភិវឌ្ឍទីក្រុង៕

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជំរុញលើការបណ្ដុះបណ្ដាលគ្រូជំនាញ និងថ្នាក់អប់រំពិសេសសម្រាប់កុមារអូទីស្សឹម

2025/04/21 03:15:39 pm        357
ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងជាជំរុញឱ្យ មានការបណ្ដុះបណ្ដាលគ្រូជំនាញ ក៏ដូចជាថ្នាក់អប់រំពិសេសបន្ថែមទៀត សម្រាប់ជួយដល់កុមារអូទីស្សឹម ក៏ដូចជាកុមារដោនស៊ីនដ្រូម ខ្សោយសតិបញ្ញានៅកម្ពុជា។ ការលើកឡើងនេះ ធ្វើឡឡើងក្នុងឱកាសរៀបចំ ទិវាជនមានពិការភាពអូទីស្សឹម និងដោនស៊ីនដ្រូមកម្ពុជាលើកទី ១២ ដែលរៀបចំឡើងនៅថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥នេះ។ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានលើកឡើងក្នុងឱកាសទិវាអូទីស្សឹមថា ត្រូវបន្តជំរុញ ការកសាងធនធានមនុស្ស បណ្ដុះបណ្ដាលគ្រូបង្រៀនជំនាញ សាស្ត្រាចារ្យជំនាញ ព្រមទាំងរៀបចំថ្នាក់អប់រំពិសេស ថ្នាក់អប់រំបរិយាបន្ន ក្នុងទិសដៅផ្ដល់ឱកាសឱ្យកុមារខ្សោយសតិបញ្ញា ទទួលបានសិទ្ធិស្មើគ្នាក្នុងវិស័យអប់រំ។ ការលើកឡើងដូចនេះ ស្របពេលដែលឯកឧត្តមមើលឃើញថា ក្នុងពេលបច្ចុប្បន្នគ្រូជំនាញ និងថ្នាក់អប់រំពិសេសសម្រាប់កុមារអូទីស្សឹម ដោនស៊ីនដ្រូម មិនទាន់មានចំនួនគ្រប់គ្រាន់ឆ្លើយតបទៅនឹងតម្រូវការនៅឡើយ។ ជាក់ស្ដែងបច្ចុប្បន្ន សាលារៀនអប់រំពិសេសសម្រាប់កុមារមានបញ្ហាអូទីស្សឹមនិងដោនស៊ីនដ្រូម ដែលជាសាលារបស់រដ្ឋ មានតែមួយប៉ុណ្ណោះស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល។ សាលាផ្ដល់ការអប់រំពិសេសសម្រាប់ក្រុមកុមារអូទីស្សឹម និងដោនស៊ីនដ្រូម ផ្សេងទៀតជាសាលាឯកជន និងជាសាលារបស់អង្គការដៃគូ។ នេះជាការលើកឡើងបន្ថែម របស់ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ។ឯកឧត្តម លើកឡើងថា ការបង្កើតថ្នាក់អប់រំពិសេសជារឿងពិបាកមួយ រីឯការបណ្ដុះបណ្ដាលធនធានជាគ្រូជំនាញសម្រាប់ជួយបង្រៀនដល់កុមារអូទីស្សឹម និងដោនស៊ីនដ្រូម ជារឿងពិបាកមួយទៀត។ ឯកឧត្តមថា គ្រូបង្រៀនដល់កុមារអូទីស្សឹម គឺខុសពីគ្រូបង្រៀនធម្មតាដែលបង្រៀនដល់កុមារទូទៅ។ គ្រូបង្រៀនកុមារអូទីស្សឹម ត្រូវតែជាគ្រូបង្រៀនដែលមានជំនាញ ស្គាល់ពីអូទីស្សឹម ស្គាល់ពីវិធីសាស្ត្របង្រៀន។ឯកឧត្តមលើកឡើងដែរថា បច្ចុប្បន្នវាជារឿងសំខាន់ដែល ទាមទារការចូលរួមពីដៃគូឯកជន ក៏ដូចជាអង្គការដៃគូអភិវឌ្ឍ រួមគ្នាជួយលើការងារមួយនេះ។ក្នុងនាមជាមន្ត្រីធ្វើការងារជួយគាំទ្រ ដល់ជនមានពិការភាព ឯកឧត្តម លើកឡើងដែរថា ការបញ្ជូនកុមារអូទីស្សឹម និងដោនស៊ីនដ្រូម ទៅសិក្សានៅសាលាអប់រំពិសេស ជាមួយគ្រូមានជំនាញ និងជួយឱ្យកុមារនោះ ទទួលបានចំណេះដឹងមួយចំនួន អាចមានភាពឯករាជ្យលើខ្លួនឯង កាត់បន្ថយបន្ទុកសម្រាប់គ្រួសារ៕ អត្ថបទ៖ គឹមហុក 

សប្បុរសជន៤ក្រុមអញ្ជើញបរិច្ចាគថវិកាជូន កាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវា ៨ឧសភា ២០២៥

2025/04/21 03:06:55 pm        147
ភ្នំពេញ ៖ កាកបាទក្រហមកម្ពុជា មាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅព្រឹកថ្ងៃទីទី២១ ខែមេសា ឆ្នាំ២០២៥នេះ បានទទួលថវិកាពីសប្បុរជនចំនួន៤ក្រុមផ្សេងគ្នា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា សម្រាប់បន្តប្រើប្រាស់ក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះមហន្តរាយផ្សេងៗ។ ពិធីប្រគល់-ទទួលជំនួយថវិកានេះ ធ្វើឡើងក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា នាទីស្នាក់ការកណ្តាល។សប្បុរសជនទាំង៤ក្រុមដែលបានចូលរួមបរិច្ចាគថវិកាជាមួយ កាកបាទក្រហមកម្ពុជា រួមមាន៖ ១-លោក ឧត្តមអភិបាល អ៊ុក កាម៉ាច តំណាងឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងលោកជំទាវ ថវិកា ២០លានរៀល។ ២-លោក សុីណា ឌីដេវីត តំណាងលោកជំទាវ កង សុមនា ទីប្រឹក្សាសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ឋានៈស្មើអនុរដ្ឋលេខាធិការ ថវិកាចំនួន ២ពាន់ដុល្លា។ ៣-លោក Charlie Bettencourt អគ្គនាយកផ្សារឡាក់គីគ្រុប ថវិកា ៨០លានរៀល។ ៤-លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ប្អូនៗ និងក្មួយៗ ថវិកា 2,160 ដុល្លារអាម៉េរិក។ក្នុងឱកានោះលោកជំទាវ ពុំ ចន្ទីនី បានឱ្យដឹងថា សម្រាប់សប្បុរសជនគ្រប់មជ្ឈដ្ឋានដែលមានសទ្ធាជ្រះថ្លាអាចចូលរួមបរិច្ចាគថវិកាជូនកាកបាទក្រហមក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦២ ទិវាពិភពលោក កាកបាទក្រហម និង អឌ្ឍចន្ទក្រហម ៨ឧសភា ២០២៥ គឺដើម្បីធ្វើឱ្យសមាគមជាតិមួយនេះ មានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។ ប្រការនេះជាទង្វើមួយជួយដល់សង្គម និងអាចជួយឲ្យប្រជាជនខ្មែរដែលកំពុងជួបការលំបាក ទទួលបាននូវភាពកក់ក្តៅ និងការយកចិត្តទុកដាក់យ៉ាងពេញលេញពីរាជរដ្ឋាភិបាល និងសប្បុរសជនគ្រប់ទិសទីផងដែរ។សូមជម្រាបថា ខួបទី ១៦២ ទិវាពិភពលោក កាកបាទក្រហម និង អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥នេះ ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ៖ ‘’រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ’’៕ 21/4/25អត្ថបទ៖ សំ ងីម

មន្ត្រីសុខាភិបាលចុះអប់រំអ្នកលក់ដូរចំណីអាហារតាមផ្លូវថ្មើរជើងឱ្យរក្សាសុវត្ថិភាពអនាម័យល្អ

2025/04/21 02:59:34 pm        387
ក្រុមការងារអនាម័យ សុវត្ថិភាពចំណីអាហារ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានចុះអប់រំសុខភាព សុវតិ្ថភាព និងអនាម័យចំណីអាហារ ដល់អ្នកលក់ដូរ នៅតាមដងផ្លូវថ្មើរជើង ស្របមាត់ទន្លេ ចាប់ពីបរិវេណមុខផ្សាររាត្រី ដល់មុខវត្តឧណ្ណាលោម ដែលមានបងប្អូនអាជីវករលក់ដូរចំណីអាហារជាច្រើន។ លោកឱសថការី លាប ខេមនី មន្រី្តសុខាភិបាល នៃមនី្ទរសុខាភិបាលរាជធានីភ្នំពេញ និងលោកស្រី ចេក សុធី សមាជិក បានចុះអប់រំផ្ទាល់ដល់អ្នកលក់ដូរ នៅតាមដងផ្លូវថ្មើរជើង បានប្រាប់BTV ព័ត៌មាន នាល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥នេះថា បន្ទាប់ពីបានចុះអប់រំ ណែនាំដល់អ្នកលក់ដូររួចមក ចាប់អារម្មណ៍ឃើញថា បងប្អូនអាជីវករលក់ដូរមួយចំនួនធំ មានការយល់ដឹងច្រើន អំពីការគ្រប់គ្រង រក្សាបាននូវអនាម័យចំណីអាហារបានយ៉ាងល្អប្រសើរ។ ដើម្បីធានាបាននូវអនាម័យខ្ពស់ សុវត្ថិភាព និងគុណភាព នៃចំណីអាហារគ្រប់ប្រភេទនៅតាមស្តង់អាហារនីមួយៗ ក្រុមការងារបានបន្តចែកខិតប័ណ្ណអប់រំ និងបានណែនាំបញ្រ្ជាបបន្ថែមដល់បងប្អូនអាជីវករទាំងអស់ដោយតម្រូវឱ្យពួកគាត់៖ អនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមខ្លឹមសារណែនាំក្នុងខិតប័ណ្ណចែកជូន, គ្របចំណីអាហារឆៅ និងឆ្អិន អោយបានត្រឹមត្រូវ និងលាងសម្អាតដៃ ឱ្យបានស្អាតជាមួយសាប៊ូ មុនចាប់កាន់ចំណីអាហារ, ទុកដាក់អាហារឆៅ និងឆ្អិន ដាច់ដោយឡែកពីគ្នា ជាពិសេសកន្លែងលក់ដូរ ត្រូវតែរៀបចំអោយបានស្អាតល្អ និងវេចខ្ចប់អាហារអោយបានត្រឹមត្រូវ។ចំណែកលោក ឈឹម សារឿន អាជីវករលក់ដូរនៅលើផ្លូវថ្មើរជើង, លោក ភកី្ត សណ្តាប់ធ្នាប់ខណ្ឌដូនពេញ និងយុវនិសិ្សត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបង្ហាញចំណាប់អារម្មណ៍រួមគ្នាថា ពិតជាគាំទ្រមែនទែន ដែលរដ្ឋាភិបាល បង្កើតឲ្យមានផ្លូវថ្មើរជើងនេះឡើង ព្រោះបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់បងប្អូនប្រជាពលរដ្ឋ ដូចជា៖ ផ្តល់ឱកាសឲ្យអាជីវករ បង្កើតបាននូវអាជីវកម្មផ្ទាល់ខ្លួនឯង និងបង្ហាញនូវផលិតផលដល់ប្រជាជនខ្មែរយើង ក៏ដូចជាជនបរទេស និងប្រជាពលរដ្ឋក្មេង ចាស់ ប្រុស ស្រី អញ្ជើញមកទស្សនា កម្សាន្ត នាពេលចុងសប្តាហ៍នៅតាមបណ្តោយផ្លូវថ្មើរជើងនេះផងដែរ។ជាចុងក្រោយក្នុងនាមមនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរ បានបញ្ជាក់ថា កូនសោគន្លឹះ៥ ដែលធ្វើឲ្យចំណីអាហារមានសុវតិ្ថភាព រួមមាន៖ ១.រក្សាភាពស្អាត, ២.ទុកដាក់អាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា, ៣.ចម្អិនអាហារឲ្យបានឆ្អិនល្អ, ៤.ទុកដាក់អាហារក្នុងសីតុណ្ហភាពសុវតិ្ថភាព និង៥.ប្រើប្រាស់ទឹកស្អាត វត្ថុធាតុដើមឆៅល្អ៕ អត្ថបទ រដ្ឋា

កម្ពុជានាំចេញទំនិញក្នុងត្រីមាសទី១ដើមឆ្នាំ២០២៥ មានទំហំទឹកប្រាក់ជាង ៦ ៨០០ លានដុល្លារអាមេរិក

2025/04/21 02:53:12 pm        306
កម្ពុជានាំចេញទំនិញទៅកាន់ប្រទេសដៃគូរពាណិជ្ជកម្មសំខាន់ៗ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ នេះ មានទំហំទឹកប្រាក់សរុបជាង ៦ ៨០០ លានដុល្លារអាម៉េរិក បានកើនឡើងជិត ១០ ភាគរយ បើធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៤។ជុំវិញការធ្វើពាណិជ្ជកម្មអន្តរជាតិ ក្នុងនោះការដោះដូរពាណិជ្ជកម្មរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ បានបន្តកើនឡើងគួរកត់សម្គាល់ ទោះបីក្នុងរយៈពេលកន្លងមកនេះ សកលលោកបានកំពុងហ៊ុមព័ទ្ធដោយហានីភ័យ ភាពមិនប្រាកដប្រជាខ្ពស់ ដែលជាការបង្អាក់បន្ទុចដល់សម្ទុះ នៃកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលខ្លី និងមធ្យម តែបញ្ហានេះកម្ពុជាបានត្រៀមលក្ខណៈនៃការប៉ះពាល់ទាំងឡាយ ជាពិសេសការប្រែក្លាយ បញ្ហាប្រឈម ក្លាយជាកាលានុវត្តន៍ភាព ក្នុងការប្រកួតប្រជែងសេដ្ឋកិច្ច ដោយមាននិន្នាការកើនឡើងជាបន្តបន្ទាប់។ ជាក់ស្តែងការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ ដែលជាដៃគូររបស់កម្ពុជា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ រួមមាន៖ ការនាំចេញ ទៅកាន់ទីផ្សារអាមេរិក មានទឹកប្រាក់ជាង ២ ៤០០ លានដុល្លារ កើនឡើងជាង ២២ ភាគរយ, ជប៉ុនជាង ៤៣០ លានដុល្លារ កើនឡើង ១៨ ភាគរយ , កាណាដា ២៨២ លានដុល្លារ កើនឡើង ១៧ ភាគរយ , អេស្បាញ ២៦០ លានដុល្លារ កើនឡើង ២៥ ភាគរយ, អង់គ្លេស ២២១ លានដុល្លារ កើនឡើង ៦ ភាគរយ, អាល្លឺម៉ង់ ២១៥ លានដុល្លារ កើនឡើង ជាង ១២ ភាគរយ, ហូរឡង់ ជិត ១៩០ លានដុល្លារ កើនឡើង ៣០ ភាគរយ, បារាំង ជាង ១០០ លានដុល្លារ កើនឡើង ១២ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៤, ក្រៅពីនេះកម្ពុជាបាននាំចេញ ទៅកាន់ប្រទេសដៃគូររផ្សេងៗទៀត មានការកើនឡើងគួរកត់សម្គាល់ផងដែរ។ សូមបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មលើទីផ្សារអន្តរជាតិពេញមួយឆ្នាំ ក្នុងឆ្នាំ ២០២៤ របស់កម្ពុជា, មានទំហំទឹកប្រាក់សរុបជាង ៥៤ ពាន់លាន ដុល្លារ កើនឡើងជិត ១៧ ភាគរយ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជាង ២៦ ពាន់លានដុល្លារ កើនឡើងជិត ១៦ ភាគរយ ខណៈការនាំចូលពីបរទេសមានចំនួនជាង ២៨ ពាន់លានដុល្លារ កើនឡើង ១៨ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២៕ អត្ថបទ៖ សុន រ៉ាឌី

វិស័យឧស្សាហកម្មកម្ពុជា កំពុងជួយទ្រទ្រង់ និងគាំទ្រដល់ការរីកលូតលាស់សហគ្រាសធុនតូច និងមធ្យម

2025/04/21 02:47:36 pm        423
វិស័យឧស្សាហកម្មកម្ពុជាបាននិងកំពុងបម្រើដល់ទីផ្សារក្នុងស្រុក ដោយបានកំពុងបន្តកើនឡើង និងបានក្លាយជាឧស្សាហកម្ម ប្រតិគមន៍ ជួយទ្រទ្រង់ និងគាំទ្រដល់ការរីកលូតលាស់សហគ្រាសធុនតូច និងមធ្យម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច។ឧកញ៉ាបណ្ឌិត ឈិន កេន អគ្គលេខាធិការសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ថ្លែងលើកឡើង ក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីការវិវត្តន៍រីកចម្រើនវិស័យឧស្សាហកម្មក្នុងស្រុក និងការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា នេះថា សហគ្រាសធុនតូច និងមធ្យម ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងបានកំពុងយកចិត្តទុក ដាក់ខ្ពស់ តាមរយៈការគាំទ្រផ្នែកថវិកា ការជំរុញបណ្តុះបណ្តាលជំនាញដល់ម្ចាស់សហគ្រាស នៅតាមបណ្តារាជធានីខេត្ត ដើម្បីជំរុញ ឱ្យវិស័យក្លាយជាឆ្អឹងខ្នងពិតប្រាកដ គាំទ្រដល់ការរីកលូតលាស់នៃសេដ្ឋកិច្ចជាតិ។ឧកញ៉ាបណ្ឌិត បន្តថា ជុំវិញការដោះដូរពាណិជ្ជកម្មជាអន្តរជាតិរបស់កម្ពុជាវិញ ឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ការធ្វើ ពាណិជ្ជកម្មជាមួយប្រទេសជាដៃគូ បានបន្តកើនឡើងគួរគត់សម្ភាល់ ជាពិសេសទំហំនៃនាំចេញទំនិញរបស់កម្ពុជា ដែលគាំទ្រដោយ វិស័យឧស្សាហកម្មជាចម្បង។ ការរីកចម្រើនវិស័យឧស្សាហកម្មក្នុងស្រុក បាននិងកំពុងគាំទ្រ និងបង្ហាញឱ្យឃើញនូវការរីកចម្រើន សហគ្រាសធុនតូច និងមធ្យមជាបណ្តើរៗ តាមរយៈនៃការផ្គត់ផ្គង់វត្ថុធាតុដើមបម្រើដល់ឧស្សាហកម្មធុនធំទាំងនោះ។ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងផងដែរ ថា នៅពេលដែលឧស្សាហកម្មរីកចម្រើន ច្បាស់ណាស់វានឹងត្រូវការបណ្តាសហគ្រាសធុនតូច និងមធ្យមគាំទ្របន្ថែម ដែលហៅថា ឧស្សាហកម្មប្រតិគមន៍។ ដូច្នេះនៅពេលដែលឧស្សាហកម្មធុនធំចូលមកកាន់តែច្រើន គឺត្រូវការចាំបាច់គាំទ្រពី SMEs នៅក្នុង ដំណើរការផលិត, បញ្ហានេះ សម្រាប់ SMEs ខ្លួនឯង ក៏ត្រូវការបណ្តុះបណ្តាលជំនាញឱ្យបានច្បាស់លាស់ ដើម្បីផលិតឱ្យចំគោលដៅ ដែលវិស័យឧស្សាហកម្មត្រូវការ និងប្រកបដោយស្តង់ដារ គឺជាការជួយជ្រោមជ្រែងគ្នាទៅវិញទៅមក និងមិនអាចខ្វះបាន។សូមបញ្ជាក់ថា ជុំវិញវិស័យសហគ្រាសធុនតូច និងមធ្យមនេះ ចំពោះសហគ្រាសដែលស្ថិតនៅក្នុងក្របខណ្ឌរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, នៅក្នុងឆ្នាំ ២០២៤ កន្លងមកនេះ ក្រសួងជំរុញចុះបញ្ជីសហគ្រាសធុនតូច និងមធ្យម និង សិប្បកម្ម ផ្នែកកម្មាន្តសាល បានចំនួនជាង ១ ២៩២ មូលដ្ឋាន ក្នុងនោះបើគីតត្រឹមបំណាច់ឆ្នាំ២០២៤ សហគ្រាសធុនតូច និងមធ្យម ចុះបញ្ជីបានចំនួនសរុបជិត ៤៤ ពាន់មូលដ្ឋាន ក្នុងនោះសហគ្រិនស្រ្តីជាង ៨ ពាន់មូលដ្ឋាន និងបង្កើតកំលាំងពលកម្មសរុប បានចំនួន ប្រមាណ ៤៧ ម៉ឺននាក់ ស្រ្តីជាង ១៤ ម៉ឺននាក់៕ អត្ថបទ៖ សុន រ៉ាឌី

ឯកឧត្ដម ប៉េង ពោធិ៍នា៖ បច្ចុប្បន្នកម្ពុជាមានកំពង់ផែសមុទ្រ និងកំពង់ផែទន្លេសរុបចំនួន ១១៩ កន្លែង

2025/04/21 01:28:20 pm        382
ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានកំពង់ផែសមុទ្រ និងកំពង់ផែទន្លេសរុបចំនួន ១១៩ កន្លែង ក្នុងនោះ នៅតាមតំបន់ឆ្នេរសមុទ្រ មានកំពង់ផែក្រុងព្រះសីហនុ និងកំពង់ផែចំនួន ៣០ផ្សេងទៀត និងនៅតាមដងទន្លេ មានកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែចំនួន ៨៧ ផ្សេងទៀត ដែលបាននិងកំពុងចូលរួមលើកកម្ពស់ប្រសិទ្ធភាព និងពង្រីកវិសាលភាពនៃការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រនៅកម្ពុជា​។ ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់បែបនេះ តាមរយៈរបាយការណ៍ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត ស្ថិតនៅឃុំជើងក្រៀល ស្រុកទឹកឈូ ខេត្តកំពតនៅព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ឯកឧត្ដមថ្លែងថា ពិធីសម្ពោធដែលកំពុងរៀបចំឡើងយ៉ាងអធិកអធមនាព្រឹកនេះ គឺជាសក្ខីភាពនៃសមិទ្ធផលថ្មីមួយបន្ថែមទៀតរបស់ជាតិ និងការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជាបើនិយាយជារួម និងការរីកចម្រើនលើវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែបើនិយាយដោយឡែក ដែលបានលេចចេញជារូបរាងឡើងស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្រ្តច្បាស់លាស់ប្រកបដោយភាពប្រាកដនិយមរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងនិងលើកកម្ពស់ការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹកនៅកម្ពុជា។ ឯកឧត្តមបន្តថា ពិធីសម្ពោធនាឱកាសនេះ ក៏ជាការបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ និងការផ្តល់ឱកាសពីសំណាក់ប្រមុខរាជរដ្ឋាភិបាលដល់វិស័យឯកជន ជាពិសេស ការចូលរួមវិនិយោគអភិវឌ្ឍន៍នៅកម្ពុជាទាំងលើវិស័យដឹកជញ្ជូនតាមផ្លូវទឹកផង និងវិស័យទេសចរណ៍ផង។ បើតាមឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថា កំពង់ផែទេសចរណ៍អន្តរជាតិកំពតនេះ នឹងរួមចំណែកលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រ ទៅកាន់គោលដៅទេសចរណ៍ផ្សេងៗ ដូចជា ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកោះកុង និងបណ្តាកោះនានាក្នុងព្រះរាជាណាចក្រកម្ពុជា។ ការតភ្ជាប់ទាំងអស់នេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គម តាមរយៈការផ្តល់ឱកាសការងារ និងបង្កើនប្រាក់ចំណូលបន្ថែមដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសហគ្រាស អាជីវកម្មក្នុងស្រុក ដូចជា ភោជនីយដ្ឋាន សណ្ឋាគារ ហាងលក់វត្ថុអនុស្សាវរីយ៍ និងក្រុមហ៊ុនទេសចរណ៍ជាដើម ព្រមទាំងជំរុញឱ្យមានការបង្កើតនូវទីតាំងកម្សាន្តថ្មីៗនៅក្នុងភូមិសាស្រ្តខេត្តកំពតនិយាយដោយឡែក និងបណ្តាខេត្តផ្សេងទៀតនិយាយជារួម ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតី៖ ទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង បង្ហាញកាន់តែច្បាស់អំពីទំនាក់ទំនងរឹងមាំ កម្ពុជា-ចិន

2025/04/21 01:21:18 pm        264
ក្នុងឱកាស អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត ស្ថិតនៅឃុំជើងក្រៀល ស្រុកទឹកឈូ ខេត្តកំពត នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិនមកកាន់កម្ពុជា គឺបង្ហាញកាន់តែច្បាស់អំពីទំនាក់ទំនងរឹងមាំរវាងកម្ពុជា និងចិន។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់បន្ថែមថា ភាគីចិនបានអះអាងជាថ្មីនូវការគាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះកម្ពុជាក្នុងការជ្រើសរើសដោយ ឯករាជ្យនូវមាគ៌ាអភិវឌ្ឍន៍ស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន និងការពារអធិបតេយ្យភាពជាតិ ឯករាជ្យ ភាព និងបូរណភាពទឹកដី និងគាំទ្រកម្ពុជាដើរតួនាទីសកម្ម និងកាន់តែសំខាន់ក្នុងកិច្ចការតំបន់ និង អន្តរជាតិ។ សម្ដេចថ្លែងថា ភាគីទាំងពីរប្តេជ្ញាមិនអនុញ្ញាតឱ្យមានសកម្មភាពអរិភាពណាមួយកើតឡើងលើទឹកដី នៃប្រទេសមួយប្រឆាំងនឹងប្រទេសមួយទៀតឡើយ។សម្ដេចធិបតី ប្រាប់ទៅក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសមួយក្ដាប់តូចថា បើសិនចង់វាយប្រហាររាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សូមកុំវាយប្រហារដោយមានភស្ថុតាងច្បាស់លាស់ កុំវាយប្រហារដោយគ្មានភាពច្បាស់លាស់។ សម្ដេចធិបតី ថ្លែងថា កម្ពុជាបើរវល់តែឆ្លើយតបទៅលើការវាយប្រហារដោយគ្មានមូលដ្ឋានរបស់ក្រុមជ្រុលនិយមមួយក្ដាប់តូចនៅក្រៅប្រទេសនោះ គឺមិនអាចដើរទៅដល់គោលដៅទេ ប៉ុន្ដែយើងត្រូវខិតខំបន្តធ្វើ កសាង និងអភិវឌ្ឍប្រទេសជាតិ។សូមជម្រាបថា ក្នុងការអបអរសាទរចំពោះលទ្ធផលផ្លែផ្កានៃដំណើរទស្សនកិច្ចដ៏សំខាន់របស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ប្រទេសកម្ពុជា-ចិន ជឿជាក់ថា ទស្សនកិច្ចនេះមានសារៈសំខាន់ខ្លាំងសម្រាប់ការពង្រឹងទំនាក់ទំនង មិត្តភាពជាប្រពៃណីកម្ពុជា-ចិន និងជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុង យុគសម័យថ្មី​៕អត្ថបទ៖ វ៉ន ដារ៉ា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងព័ត៌មាន ប្រគល់ថវិកា ១០៦លានរៀល ប្រមូលបានពីព្រឹត្តិការណ៍រត់ដើម្បីមនុស្សធម៌​ «ដើម្បីកុមារ ដើម្បីអនាគតយើង» ជូនមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់គាំទ្រការព្យាបាល និងថែទាំសុខភាពកុមារដោយឥតគិតថ្លៃ
06/01/2026 05:06 PM
អាជ្ញាធរខេត្តប៉ៃលិនចុះពិនិត្យការប្រមូលផលទុរេន ដើម្បីបង្ការការក្លែងបន្លំ ខណៈឆ្នាំនេះទីផ្សារល្អជាងឆ្នាំមុន
06/01/2026 05:06 PM
អ៊ីស្រាអែល ភ្ជាប់ល្បឿននៃការដកកងទ័ពពីលីបង់ ទៅនឹងវឌ្ឍនភាពក្នុងការរំសាយអាវុធរបស់ក្រុមហេសបូឡា
06/01/2026 05:06 PM
ព្យុះត្រូពិកដ៏ខ្លាំងក្លានៅប្រទេសជប៉ុន បានលុបចោលជើងហោះហើរ និងនាវាចម្លង
06/01/2026 05:06 PM
នាយករដ្ឋមន្ត្រីឥណ្ឌា ទទួលស្វាគមន៍មេដឹកនាំមីយ៉ាន់ម៉ាដែល​ជាប់​​ទណ្ឌកម្ម ដើម្បី​សាងទំនាក់ទំនង
06/01/2026 05:06 PM
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
06/01/2026 04:06 PM
លោក Zelenskyy ព្រមានពីកង្វះ​ខាតប្រព័ន្ធប្រឆាំងមីស៊ីល ខណៈអាមេរិកបង្វែរ​ការផ្តោតទៅមជ្ឈិមបូព៌ា
06/01/2026 04:06 PM
គណៈកម្មការទី១ ព្រឹទ្ធសភា រួមជាមួយក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៤ ប្រារព្ធទិវាកុមារអន្តរជាតិ និងទិវាប្រឆាំងពលកម្មកុមារ នៅខេត្តបាត់ដំបង
06/01/2026 04:06 PM
​​ការ​អបអរសាទរជើង​ឯក​អឺរ៉ុប​របស់​ក្រុម​ PSG នៅបារាំង ផ្ទុះ​ហិង្សា ខណៈមនុស្សរាប់រយនាក់ត្រូវចាប់ខ្លួន ហើយ​ម្នាក់ស្លាប់
06/01/2026 04:06 PM
ប្រធានាធិបតីអ៊ុយក្រែន ស្វែងរកវឌ្ឍនភាព មុនរដូវរងា ខណៈ​ការចរចាឆ្ពោះ​ទៅរកសន្តិភាព​ជាប់គាំង​
06/01/2026 04:06 PM