អាជ្ញាធរខេត្តប៉ៃលិនចុះពិនិត្យការប្រមូលផលទុរេន ដើម្បីបង្ការការក្លែងបន្លំ ខណៈឆ្នាំនេះទីផ្សារល្អជាងឆ្នាំមុន
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
គណៈកម្មការទី១ ព្រឹទ្ធសភា រួមជាមួយក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៤ ប្រារព្ធទិវាកុមារអន្តរជាតិ និងទិវាប្រឆាំងពលកម្មកុមារ នៅខេត្តបាត់ដំបង
ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញជួបអតីតយុទ្ធជនចំនួន ៣០០គ្រួសារ ដើម្បីរៀបចំផ្តល់ដីធ្វើកសិកម្ម ក្នុងខេត្តបាត់ដំបង

ព័ត៌មានជាតិ

សម្ដេចធិបតី ថ្លែងអំណរគុណអាជ្ញាធរពាក់ព័ន្ធរក្សាបានសុខសុវត្ថិភាពជូនពលរដ្ឋ ក្នុងឱកាសពិធីចូលឆ្នាំថ្មី

2025/04/21 01:05:07 pm        159
ក្នុងឱកាស អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត ស្ថិតនៅឃុំជើងក្រៀល ស្រុកទឹកឈូ ខេត្តកំពត នៅព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណដល់អជ្ញាធររាជធានី ខេត្ត និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមរៀបចំតុបតែង ថែរក្សាសុខសុវត្ថិភាព ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឱ្យដំណើរការទៅដោយសប្បាយរីករាយ និងមានសន្ដិសុខ សុវត្ថិភាព និងស្ថិរភាពជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិបានដើរលេងកម្សាន្តយ៉ាងសប្បាយរីករាយ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បង្ហាញមោទនភាពចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានខិតខំបង្កបរិយាកាសសប្បាយរីករាយក្នុងឱកាសឆ្នាំថ្មីនេះជូនដល់ប្រជាពលរដ្ឋបានលេងកម្សាន្ត និងមានការប្រទាក់ក្រឡាគ្នាល្អនៅគ្រប់រាជធានី ខេត្តទាំងអស់។ ក្រៅពីនេះ ប្រជាពលរដ្ឋបានយល់ដឹងកាន់តែច្បាស់ពីការបើកបរគោរពគ្នា និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានប្រមាណជាង ៤០ ភាគរយក្នុងឆ្នាំនេះ បើធៀបនឹងឆ្នាំមុន។ ជាមួយគ្នានេះសម្ដេចបានថ្លែងអំណរគុណដល់ទេសចរជាតិ អន្តរជាតិ និងអ្នកបង្កើតមាតិកានានាដែលបានចូលរួមផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណីខ្មែរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ២០២៥នេះទៅកាន់សាកលលោកឱ្យបានឃើញ និងស្គាល់ពីកម្ពុជាផងដែរ។ សូមជម្រាបថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី ១៤-១៦ ខែមេសា ឆ្នាំ២០២៥នេះ មានភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេស មានចំនួនប្រមាណជិត ២៤ លាននាក់ កើនឡើង ៩,៩% បើធៀបនឹងឆ្នាំ២០២៤ (ដែលមានចំនួន ២១.៨១៣.១៣៨ នាក់) ក្នុងនោះ៖ ក្នុងនោះមាន ភ្ញៀវជាតិ មានចំនួន ២៣.៨៦២.៣៥១ នាក់ និងភ្ញៀវអន្តរជាតិ មានចំនួន ១១៥.០៩០ នាក់៕អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចធិបតីផ្តាំទៅអ្នកវិភាគប្រឆាំងនៅក្រៅប្រទេស គប្បីត្រូវនិយាយឱ្យមានការពិតកុំបំផ្លើសគ្រប់រឿង

2025/04/21 12:57:39 pm        164
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានផ្តាំទៅក្រុមប្រឆាំងនៅក្រៅប្រ ទេស ជាពិសេសអ្នកនាំពាក្យក្បាលទំពែកម្នាក់ គប្បីត្រូវវិភាគ និងនិយាយឱ្យមានការពិត កំបំផ្លើសបំភ្លៃ គ្រប់រឿងពេក ដោយបុគ្គលរូបនេះ បានចោទប្រកាន់រាជរដ្ឋាភិបាលថា បានប្រគល់ប្រទេសកម្ពុជាទាំងមូល ឱ្យទៅរដ្ឋាភិបាលចិនគ្រប់គ្រង ។ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែ​ទេសចរណ៍អន្តរជាតិ​កំពត ស្ថិតនៅឃុំជើងក្រៀល ស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងការហួសចិត្ត ចំពោះអ្នកនាំពាក្យអត់សក់ម្នាក់ បានលើកឡើងថា រាជរដ្ឋាភិបាល កម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានចុះហត្ថលេខាឲ្យរដ្ឋាភិបាលចិន គ្រប់គ្រងប្រទេសកម្ពុជា ខណៈការចោទប្រកាន់នេះ មិនមែនជាការពិត គឺមានលក្ខណៈញុះញង់។ តែយ៉ាងណាក៏ដោយសម្តេចធិបតី បានចាត់ទុកថា ការលើកឡើងរបស់បុគ្គលក្បាលទំពែក និងបក្សពួកនោះ គឺជាការប្រាស​ចាក​ពី​សច្ចធម៌ ខណៈទង្វើមិនប្រកាន់សច្ចធម៌បែបនេះ ប្រៀបបានដូចជាការកំពុងជីកដីកប់​ខ្លួន​ឯង​យ៉ាង​ដូច្នេះ​ដែរ។ជាមួយគ្នានោះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានចំអកឲ្យបុគ្គលក្បាលទំពែកនោះផងដែរថា ខណៈដែលទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី លើកបន្ទុកឲ្យធ្វើជាអ្នកនាំពាក្យដែល ហៅ​ថា«ចលនាតស៊ូ នៅក្រៅប្រទេស»ស្អីគេនោះ គឺដោយសារតែបុគ្គលក្បាលអត់សក់រូបនេះពូកែវិភាគ និងនិយាយ​ខុស​ពី​ការ​ពិត​ចំពោះកម្ពុជា ជាពិសេសថ្មីៗនេះទាក់ទងនឹងគម្រោងព្រែកជីកហ្វូណន​តេជោ និងដំណើរទស្សនកិច្ចផ្លូវ រដ្ឋ​របស់ឯកឧត្តមស៊ី ជីនពីង ​ប្រមុខរដ្ឋចិនតែម្តង៕អត្ថបទបាន ចក់

សម្តេចធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ គ្មានអ្វីជាការរាំងស្ទះ និងដកថយឡើយ

2025/04/21 12:48:48 pm        249
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងបញ្ជាក់ថា គម្រោងព្រែក «ជីកហ្វូណនតេជោ» កំពុងបន្តធ្វើជានិច្ចដោយគ្មានការរាំងស្ទះ និងរាថយនោះឡើយ ខណៈគម្រោងនេះ កំពុងដំណើរការសាងសង់ដោយរលូន មិនមែនក្ស័យទុនដូចការលើកឡើង របស់ជនអគតិនោះឡើយ។ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិកំពត នាព្រឹកថ្ងៃទី២១ ខែមេសា នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គម្រោងព្រែកជីកហ្វូណន តេជោ កំពុងដំណើរការសាងសង់ជាធម្មតា និងកំពុងដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ។ សូមបញ្ជាក់ថា «ព្រែកជីកហ្វូណនតេជោ» គឺជាគម្រោងផ្លូវទឹកប្រវត្ដិសាស្ដ្រទី១ របស់ប្រទេស កម្ពុជា ខណៈគម្រោងនេះត្រូវបានបើកការដ្ឋានសាងសង់ផ្លូវការកាលពីដើមខែសីហា ឆ្នាំ២០២៤។ «ព្រែក ជីកហ្វូណនតេជោ មានចម្ងាយ១៨០គីឡូម៉ែត្រ តភ្ជាប់ពីសមុទ្រមកទន្លេ។ អត្ថប្រយោជន៍គម្រោងនេះ គឺ ការកាត់បន្ថយរយៈពេល និងតម្លៃនៃការដឹកជញ្ជូន នាពេលបច្ចុប្បន្ន ការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈ មណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់ អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូល សេដ្ឋកិច្ចទី៤ របស់កម្ពុជា ការបង្កើតការងារ បន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងៗទៀត ការជំរុញការ អភិវឌ្ឍទីក្រុង នគរូបនីយកម្ម និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យជាដើម ។ទាក់ទងនឹងគម្រោងព្រែកជីកហ្វូណនតេជោនេះដែរឯកឧត្តម ស៊ីជីនពីង ប្រធានាធិបតីចិន បាន​ប្រកាស​គាំទ្រយ៉ាងពេញទំហឹង​ចំពោះគម្រោងនេះ ខណៈក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ​នៅកម្ពុជា ​កាលពីថ្ងៃទី១៧ និង១៨ មេសា នេះ ឯកឧត្តម ក៏បានធ្វើជាសហប្រធាន​ចុះហត្ថលេខា​លើកិច្ចព្រមព្រៀង គម្រោងព្រែកជ្រីកហ្វូណនតេជោ ​ក្នុងទំហំទឹកប្រាក់ ១១៥៦លានដុល្លារផងដែរ ៕អត្ថបទ៖ បាន ចក់

នគរបាលតាមមូលដ្ឋាន នៅតែបន្តយកចិត្តទុកដាក់ លើការខិតខំបំពេញការ​ផ្តល់​អត្ត​សញ្ញា​ណ​ប័ណ្ណ​ជូន​ពលរដ្ឋ

2025/04/21 10:51:47 am        361
នគរបាលនៅតាមថ្នាក់មូលដ្ឋានប៉ុស្តិ៍រដ្ឋបាល នៅតែបន្តយកចិត្តទុកដាក់ លើការខិតខំ​បំពេញ​ការ​ផ្តល់​អត្ត​សញ្ញាណ​ប័ណ្ណជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីយកទៅប្រើប្រាស់តាមសេវាតម្រូវការ ។ លោកវរសេនីយ៍ត្រី ភិន ផល នាយប៉ុស្តិ៍រដ្ឋបាលនគរបាលបឹងទំពន់ទី២ ចំណុះអធិការដ្ឋាន​នគរបាល​ខណ្ឌ​មានជ័យ បានឱ្យដឹងថា ៖ ដោយអនុវត្តតាម​គោលការណ៍​ណែ​នាំ​ដ៏​ខ្ពង់​ខ្ពស់​របស់​លោក​ឧត្តម​សេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការ​នគរបាល​រាជ​ធានី​ភ្នំពេញ និងក្រោមការចង្អុលបង្ហាញណែនាំដោយលោកវរសេនីយ៍ឯក អ៊ុក ប៊ូនីន អធិការ​នគរបាល​ខណ្ឌមានជ័យ កម្លាំងនគរបាលប៉ុស្តិ៍តែងបានយកចិត្តទុកដាក់ជាប្រចាំ លើការផ្តល់​សេវា​​អត្តសញ្ញាណប័ណ្ណសញ្ចាតិខ្មែរជូនពលរដ្ឋក្នុងមូលដ្ឋាន ទាំងពលរដ្ឋដែលគ្រប់អាយុ និង​ពលរដ្ឋ​ដែល​មានអត្តសញ្ញាណប័ណ្ណ ប៉ុន្តែផុតសុពលភាពជសដើម ។ ប្រជាពលរដ្ឋ សម្តែងក្តីរីករាយចំពោះការផ្តល់សេវា របស់នគរបាលក្នុងមូលដ្ឋាន ដែលការ​ទទួល​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ ឬឯកសារនានា មានភាពលឿនរហ័ស ងាយស្រួល មិនបង្កក្តីលំបាក​នោះ​ឡើយ ដោយមានក្រុមមន្ត្រីជាច្រើនប្រចាំការរងចាំទទួលដោយក្តីរុះរាយរាកទាក់ ។ គួរបញ្ជាក់ថា ការផ្តល់សេវា លើការធ្វើអត្តសញ្ញាណប័ណ្ណ , សៀវស្នាក់នៅ និងសៀវភៅគ្រួសារនេះ គឺ​នគរបាលនៅតាមបណ្តាមូលដ្ឋានប៉ុស្តិ៍រដ្ឋបាលទាំងអស់ ក្នុងរាជធានីភ្នំពេញ តែងយក​ចិត្តទុ​ក​ដាក់​ជា​និច្ច ក្នុងការចុះធ្វើជាប្រចាំ ពិសេសក្រោយពេលធ្វើរួចរាល់ ឯកសារទាំងនោះ តែងតែត្រូវ​បាន​យក​ទៅជូនដោយផ្ទាល់ដល់តាមខ្នងផ្ទះរបស់ពលរដ្ឋផងដែរ ៕ អត្ថបទ ៖ លីហេង 

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត

2025/04/21 10:48:05 am        273
កំពត៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែ ទេសចរណ៍អន្តរជាតិកំពត ស្ថិតនៅឃុំជើងក្រៀល ស្រុកទឹកឈូ ខេត្តកំពត។ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖ -សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ថា កំពង់ផែទេសចរណ៍អន្តរជាតិកំពត ដែល សម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ គឺសមិទ្ធផលថ្មីមួយបន្ថែមទៀតរបស់ជាតិ និងការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា។ កំពង់ផែនេះ លេចចេញជារូបរាងឡើងស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្រ្តច្បាស់លាស់ប្រកបដោយភាពប្រាកដនិយមរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងនិងលើកកម្ពស់ការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹកនៅកម្ពុជា និងបម្រើដល់វិស័យទេសចរណ៍កម្ពុជា។-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ សមិទ្ធផលថ្ងៃនេះ គឺជាសមិទ្ធផលសាធារណៈ ឬសមិទ្ធផលជាតិទីមួយដែលសម្ដេចបានសម្ពោធក្រោយពេលពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខណៈកំពង់ផែនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គម តាមរយៈការផ្តល់ឱកាសការងារ និងបង្កើនប្រាក់ចំណូលបន្ថែមដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសហគ្រាស អាជីវកម្មក្នុងស្រុក។-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី តាមរយៈសមិទ្ធផល កំពង់ផែទេសចរណ៍អន្តរជាតិកំពត សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងអំណរគុណដល់ ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានផ្តល់ហិរញ្ញប្បទានសម្បទានដល់ការអភិវឌ្ឍសាងសង់កំពង់ផែទេសចរណ៍នេះ និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្សេងៗជាច្រើនទៀតជាបន្តបន្ទាប់ សំដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា និងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែល្អប្រសើរឡើង។-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ថ្លែងអំណរគុណដល់អាជ្ញាធររាជធានី ខេត្ត និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមរៀបចំតុបតែង ថែរក្សាសុខសុវត្ថិភាព ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឱ្យដំណើរការទៅដោយសប្បាយរីករាយ និងមានសន្ដិសុខ សុវត្ថិភាព និងស្ថិរភាពជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិបានដើរលេងកម្សាន្តយ៉ាងសប្បាយរីករាយ។-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ថ្លែងអំណរគុណដល់អ្នកបង្កើតមាតិកា និងប្រជាពលរដ្ឋ ដែលបានចូលរួមផ្សព្វផ្សាយពីសក្ដានុពលវិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសផ្សព្វផ្សាយការលេងកម្សាន្តយ៉ាងសប្បាយរីករាយ ក្នុងឱកាចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅ នេះឱ្យពិភពលោកបានដឹងច្បាស់ពីកត្តាសុខសន្ដិភាពរបស់កម្ពុជា។-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ ប្រជាពលរដ្ឋយើងគួរតែមានមោទនភាព ខណៈប្រទេសយើងជាប្រទេសតូចដែលមានទំនាក់ទំនងល្អជាមួយប្រទេសចិនដែលជាប្រទេសមហាអំណាចមួយនៅលើពិភពលោក។-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ តាមរយៈដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិនមកកាន់កម្ពុជា គឺបង្ហាញកាន់តែច្បាស់អំពីទំនាក់ទំនងរឹងមាំរវាងកម្ពុជា និងចិន។-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ កម្ពុជាបើរវល់តែឆ្លើយតបទៅលើការវាយប្រហារដោយគ្មានមូលដ្ឋាន របស់ក្រុមជ្រុលនិយមមួយក្ដាប់តូចនៅក្រៅប្រទេសនោះគឺមិនអាចដើរទៅដល់គោលដៅទេ ប៉ុន្ដែយើងត្រូវខិតខំបន្តធ្វើ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា ព្រែកជីកហ្វូណនតេជោ នៅតែបន្តធ្វើ ដោយគ្មានការរាថយនោះឡើយ ខណៈព្រែកជីកមួយនេះ គឺជាមធ្យោបាយដឹកជញ្ជូនផ្លូវទឹក ដោយតភ្ជាប់ពី សមុទ្រ និងទន្លេ។-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ កម្ពុជា មានឯករាជ្យភាព អធិបតេយ្យភាព ក្នុងការសម្រេចចិត្ត គ្មានអ្នកណាមួយដែលអាចមកសម្រេចចិត្តជំនួសកម្ពុជាបានឡើយ។-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ថា តាមរយៈសេចក្តីថ្លែងការណ៍រួមកម្ពុជា និងចិន ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ភាគីចិនបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះកម្ពុជា ក្នុងការប្រកាន់មាគ៌ាអភិវឌ្ឍន៍ដោយ ឯករាជ្យ និងស្របតាមលក្ខខណ្ឌជាតិរបស់កម្ពុជា ព្រមទាំងគាំទ្រកម្ពុជាដោយឥតងាករេ ចំពោះការការពារ អធិបតេយ្យភាពជាតិ ឯករាជ្យភាព និងបូរណភាពទឹកដី ព្រមទាំងតួនាទីកាន់តែសកម្ម និងសំខាន់របស់កម្ពុជា ក្នុងកិច្ចការតំបន់ និងអន្តរជាតិ។-សម្ដេចធិបតី បានបញ្ជាក់ថា ជំហរកម្ពុជាបើកច្រកវិនិយោគគ្រប់ប្រទេស លើពិភពលោក និងទំនាក់ទំនងសហប្រតិបត្តិការគ្រប់បណ្ដាប្រទេសលើពិភពលោក។ប្រទេសណាក៏យើងមិនជំទាស់ដែរ យើងទទួលទំនាក់ទំនងសហប្រតិបត្តិការវិនិយោគទាំងអស់។-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសថា នាពេលខាងមុខនេះ នាវាចម្បាំងវៀតណាម រុស្ស៊ី ឥណ្ឌា និងអាមេរិក នឹងចូលសំចតនៅកំពង់ផែរាម បន្ទាប់ពីនាវាជប៉ុន ត្រូវបានអនុញ្ញាតឲ្យចូលសំចតមុនគេ ក្រោយកំពង់ផែរាម ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការកាលពីកន្លងទៅថ្មីៗនេះ។-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា នៅខែកក្កដាខាងមុខនេះ សម្ដេចនឹងអញ្ជើញសម្ពោធព្រលានយន្តហោះមរតកតេជោ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល។-សម្តេចធិបតីនាយករដ្ឋមន្រ្តី ផ្ដាំផ្ញើទៅអ្នកដល់វិភាគ និងអ្នករិះគន់មួយចំនួន មុននឹងបញ្ចេញមតិផ្សព្វផ្សាយនូវរឿងអ្វីមួយនៅក្នុងសង្គមខ្មែរ ត្រូវមានប្រភពព័ត៌មានគ្រប់ជ្រុងជ្រោយ ឱ្យបានច្បាស់លាស់ ដើម្បីឲ្យមានភាពយុត្តិធម៌ និងឥទ្ធិពល ក្នុងការផ្សព្វផ្សាយរបស់ខ្លួន។-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី អំពាវនាវគួរបញ្ចប់រឿងចាក់សាំង ។ នៅពេលមានបញ្ហាអ្វីមួយយើងកុំប្ដឹង facebook យើងត្រូវដោះស្រាយគ្នាជជែកគ្នា ដោះស្រាយតាមសន្តិវិធី ចេះយោគយល់ដោះស្រាយអធ្យាស្រ័យគ្នា ក្នុងនាមជាខ្មែរដូចគ្នា ដើម្បីបង្កើតសមិទ្ធផលវិជ្ជមានជូនប្រទេសជាតិ។-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានផ្ដល់អនុសាសន៍ដល់ក្រសួងសាធារណការ និងដឹកជញ្ជូនគួរសហការជាមួយវិស័យឯកជន សហគ្រាសសាធារណៈរបស់រដ្ឋ ដើម្បីជំរុញឲ្យដំណើរការបានរលូន ខណៈផែកំពតនេះ គឺជាផែច្រក ដើម្បីទាញសេដ្ឋកិច្ចមកចិញ្ចឹមក្នុងខេត្ត បង្កើតការងារជូនប្រជាពលរដ្ឋ ។-សម្តេចធិបតីនាយករដ្ឋមន្រ្តី៖ អាណត្តិនៃការដឹកនាំប្រទេសមានភាពខុសគ្នា។ គ្រាន់តែអាណត្តិមួយកំណត់ដោយច្បាប់ និងអាណត្តិមួយកំណត់ដោយការបោះឆ្នោត។ ការដឹកនាំប្រទេស អាណត្តិសំខាន់គឺប្រជាពលរដ្ឋជាអ្នកបោះឆ្នោតឲ្យ។-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ប្រកាសថា មានក្រសួងពីរ ដែលសម្ដេចបានវះកាត់ ដើម្បីបំពេញការងារឲ្យបានរលូន។សម្តេចបញ្ជាក់ថា កន្លងមក កិច្ចការមួយចំនួននៅតាមក្រសួង ស្ថាប័ន មាននីតិវិធីចាស់ នាំឲ្យរាំងស្ទះក្នុងកិច្ចការងារ យើងសម្រេចដាក់នីតិវិធីអ្វីដែល​សាមញ្ញ​ងាយស្រួលដល់ប្រជាពលរដ្ឋ ។ -សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ដើម្បីឲ្យប្រទេសជាតិរីកចម្រើន ទាល់តែក្រសួងស្ថាប័ននីមួយៗ មានប្រកួតប្រជែងគ្នា ទាំងថ្នាក់ខេត្ត ថ្នាក់ឃុំ ក្នុងការផ្ដល់សេវាឲ្យបានល្អ​ ទើបមានការទាក់ទាញ។

ក្រសួងកិច្ចការនារី ធ្វើការវិភាគមុខងារ និងប្រកាសថាមិនមានការពង្រីករចនាសម្ព័ន្ធនោះទេ

2025/04/21 10:34:23 am        367
ក្រសួងកិច្ចការនារី បានធ្វើការវិភាគមុខងារ និងរចនាសម្ព័ន្ធមន្ត្រីនៅក្នុងក្រសួងរបស់ខ្លួនរួចរាល់ និងមានការបញ្ជាក់ថា ក្រសួងមិនមានការពង្រីករចនាសម្ព័ន្ធនោះទេ។ នេះជា​ការ​លើក​ឡើង​របស់​លោក​ជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ក្នុងឱកាសធ្វើ​សិក្ខា​សាលារួ​ម​គ្នាជា​មួយ​ក្រសួង​មុខងារ​សាធារណៈស្ដីពីការ«ពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ​ក្រសួង​កិច្ច​ការ​នារី» នាព្រឹកថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥នេះ។ សិក្ខាសាលានេះ ធ្វើឡើងក្រោម​វត្ត​មាន​ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង​វត្ត​មាន​លោក​ជំទាវ​ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ។លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានជម្រាបជូនអង្គសិក្ខាសាលាថា “ក្រសួង​កិច្ច​ការ​នារី បានដឹកនាំកិច្ចប្រជុំចំនួន ៩លើក ជាមួយថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេស ដោយ​បាន​ពិនិត្យ វិភាគមុខងារ និងរៀបចំរចនាសម្ព័ន្ធរបស់ក្រសួង និង​អគ្គ​លេខា​ធិការ​ដ្ឋាន​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជាដើម្បីស្រ្តី។ជាលទ្ធផល ក្រសួងមិនមានការពង្រីករចនាសម្ព័ន្ធនោះទេ ហើយ​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​មុខ​ងារ​ទៅ​តាម​តម្រូវ​ការរបស់សង្គមនាពេលបច្ចុប្បន្ន និងបានព្យាករណ៍ទៅពេលអនាគត”។លោកជំទាវ បានបញ្ជាក់បន្ថែមថា “ក្រសួងកិច្ចការនារី បាន​សហការ​ជិត​ស្និទ្ធ​ជាមួយ​នឹង​ក្រុម​ការងារ​បច្ចេកទេស គាំទ្រសង្គមកិច្ចនៃក្រសួងមុខងារសាធារណៈ បានរៀបចំរបាយការណ៍វឌ្ឍនភាព ធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីរាជការ ស្រប​តាម​សេចក្តី​ណែនាំរបស់រាជរដ្ឋាភិបាល។ នៅក្នុងដំណើរការនេះ ក្រសួង​ក៏​បាន​សហការ​ជាមួយ​នឹង​អង្គការ ABI ហើយនឹងបានទទួលការវាយតម្លៃពីជំនាញលើមុខងាររបស់ស្ថាប័ន ឆ្លុះ​បញ្ចាំង​ជា​មួយ​តម្រូវ​ការ​ថ្មីៗ កំពុងកើតមាននៅក្នុងសង្គម។”លោកជំទាវ រដ្ឋមន្ត្រី បានលើកឡើងបន្ថែមថា ក្រុមការងារបច្ចេកទេសបានសិក្សា ស្វែងយល់ លើ​ក្រប​ខណ្ឌ​ច្បាប់ គោលនយោបាយជាតិតាមវិស័យ លិខិតបទដ្ឋានពាក់ព័ន្ធ មេរៀន បទពិសោធ ឧត្ត​មា​នុវត្តន៍ និងករណីសិក្សាដែលជាធាតុចូល សម្រាប់ការពិភាក្សាសម្រួចមុខងាររបស់ក្រសួង និង​អង្គភាពក្រោមឱវាទ ដើម្បីជៀសវាងការត្រួតស៊ីគ្នា លើមុខងារ និងសកម្មភាពរបស់ក្រសួង និង​ស្ថាប័នផ្សេងទៀត។ ជាមួយគ្នានេះ ក្រុមការងារមុខងារសាធារណៈរបស់ក្រសួង ក្រុម​ការ​ងារ​កែ​ទម្រង់​ការ​គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង និងក្រុមការងារត្រួតពិនិត្យ និងវាយ​តម្លៃ​របស់​ក្រសួង បាន និងកំពុងពិភាក្សា និងប្រមូលកម្លាំង សហថាមពល ក្នុងការលើក​កម្ពស់​កិច្ច​សហការ និងគណនេយ្យភាព លើការអនុវត្ត និងការគ្រប់គ្រងធនធានមនុស្ស បច្ចេកទេស ថវិកា ដើម្បី​ពង្រឹងប្រសិទ្ធភាពស្ថាប័ន ស្របតាមអភិក្រម «ពង្រឹងជាជាងពង្រីក» «ការ​រៀប​ចំ​ផ្ទះ​របស់​ខ្លួន​ឱ្យ​រៀបរយ» និងអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។ “ក្រសួងកិច្ចការនារី សូមគាំទ្រ​ចំពោះ​សិក្ខា​សាលារៀបចំនាឱកាសនេះ ដែលនឹងជួយពន្លឿន និងស្វែងយល់​លើ​ចំណុច​ខ្វះ​ខាត​លើ​ការ​​វិភាគមុខងារ និងការរៀបចំរចនាសម្ព័ន្ធស្ថាប័ន ព្រមទាំង​ពិភាក្សា​គ្នា​ឱ្យកា​ន់​តែ​មាន​ភាព​ស៊ីជ​ម្រៅ និងច្បាស់លាស់ដើម្បីបញ្ចប់កំណែទម្រង់ផ្ទៃក្នុងរបស់ក្រសួង៕ អត្ថបទ៖ គឹមហុក

នាវាទេសចរណ៍ឈ្មោះ VIKING ORION សញ្ជាតិ NORWAY ដឹក ភ្ញៀវទេសចរ និងនាវិកជាង១ពាន់នាក់ចូលចតនៅកំពង់ផែខេត្តព្រះសីហនុរយៈពេល ២ ថ្ងៃ

2025/04/20 02:54:31 pm        230
ព្រះសីហនុ៖នាវេលាម៉ោង ១២:៣០ នាទី ថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ នាវាទេសចរណ៍ ឈ្មោះ VIKING ORION សញ្ជាតិ NORWAY ដែលមានប្រវែងបណ្តោយ ២២៨,៣០ ម៉ែត្រ ប្រវែងទទឹង ២៨,៨០ ម៉ែត្រ ជម្រៅ ៦,៨ ម៉ែត្រ បានចូលចតនៅ កសស ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ២ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសថៃ។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៤៦៨ នាក់ (ស្រី ១០៦ នាក់) មាន ៤៨ សញ្ជាតិ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ៨៣៩ នាក់ (ស្រី ៤៣៩ នាក់) មាន ១៩ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (៦៦៧ នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅវៀតណាម នៅវេលាម៉ោង ២០:០០ នាទី នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥៕

ថ្ងៃស្អែក ក្រសួងមុខងារសាធារណៈ និងក្រសួងកិច្ចការនារី សហការរៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងកិច្ចការនារី»

2025/04/20 02:48:52 pm        152
ភ្នំពេញ ៖ សិក្ខាសាលានេះ ជាសិក្ខាសាលាទី២១ ដែលក្រសួងមុខងារសាធារណៈ បន្តចុះជួបតាមបណ្តាក្រសួង ស្ថាប័ននានា ដើម្បីផ្តល់ជូនវឌ្ឍនភាពការងារ និងការពង្រីកវិសាលភាពព័ត៌មាន ស្តីពីការអនុវត្តការងារ និងដំណាក់កាលនានានៃការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការស៊ីវិល តាមបណ្តាក្រសួង ស្ថាប័ននានា បានជ្រាបបន្ថែម និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៃភាពប្រទាក់ក្រឡាគ្នាកាន់តែល្អប្រសើរ។ សិក្ខាសាលានេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការគ.វ.រ. ព្រមទាំងវត្តមានចូលរួមដោយ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី។សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖ (១) បង្ហាញវឌ្ឍនភាពការងារដែលក្រុមការងារបច្ចេកទេសអន្តរក្រសួងបានរួមចិត្ត រួមស្មារតី និងសហការការងារជាមួយគ្នា ដើម្បីសិក្សាលើស្ថានភាពបឋមនៃការការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន (២) បង្កើនកិច្ចសហប្រតិបត្តិការការងារគ្នាកាន់តែជិតស្និទ្ធបន្ថែមទៀត តាមរយៈការជួយបំពេញគ្នា ការរៀបចំយន្តការដើម្បីប្រទាក់ក្រឡាគ្នា និងគាំទ្រគ្នាទៅវិញទៅមក និងការតាំងចិត្តបោះជំហានរួមគ្នា ផ្អែកលើជវភាពនៃប្រព័ន្ធតួអង្គតែមួយ (៣) ពិភាក្សាលើការកំណត់ជំហានបន្តនៃកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ននីមួយៗ ក្នុងឆន្ទៈចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ម៉ឺងម៉ាត់ស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសលើការពង្រឹងសមត្ថភាព និង សមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារ ដែលជាវិធានការគន្លឹះទី២ នៃកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ៕

ព្រឹកស្អែក សម្ដេចធិបតី នាយករដ្ឋមន្រ្ដីនឹងអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការកំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពតជាផ្លូវការ

2025/04/20 02:17:46 pm        171
ភ្នំពេញ៖នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ស្អែកនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នឹងអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពត។ កាលពីរសៀលថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំក្រុមការងាររៀបចំទទួលបដិសណ្ឋារកិច្ចដំណើរអញ្ជើញមកដល់របស់សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃសម្ភោធដាក់ឲ្យដំណើរការកំពង់ផែទេសចរណ៍អន្តរជាតិជាផ្លូវការ នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ព្រឹកស្អែកនេះ។ ឯកឧត្តមអភិបាលខេត្តកំពត បានបញ្ជាក់ថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋប្រមាណ ៦ ៧០០ នាក់ បានត្រៀមខ្លួនរួចរាល់ រង់ចាំទទួលដំណើរអញ្ជើញមកដល់របស់សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃសម្ពោធដាក់ឲ្យដំណើរការកំពង់ផែទេសចរណ៍អន្តរជាតិជាផ្លូវការនេះផងដែរ។ សូមបញ្ជាក់ថា កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតសាងសង់លើផ្ទៃដីជាង៤ហិកតា ស្ថិតក្នុងភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ។ ដំណើរការសាងសង់បានចាប់ផ្តើមនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ហើយសម្រេចរួចរាល់នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ និងគ្រប់គ្រងការសាងសង់ពីសំណាក់អង្គភាពអនុវត្តអនុគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ចូន ក្រោមការប្រើប្រាស់ថវិកាហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ីចំនួន១៨លានដុល្លារ ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្ននៅមហាអនុតំបន់មេគង្គ និងថវិការាជរដ្ឋាភិបាលកម្ពុជាចំនួន៧៧ម៉ឺនដុល្លារផងដែរ។ ហើយក្រោយពេលសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ គេជឿថាកំពង់ផែមួយនេះ នឹងបើកចំហជើងមេឃកម្ពុជា សម្រាប់ទទួលភ្ញៀវទេសចរអន្តរជាតិតាមផ្លូវទឹក ឲ្យមកទស្សនាខេត្តកំពត ក៏ដូចជាកម្ពុជា កាន់តែច្រើនថែមទៀត៕

យុវសិស្សកម្ពុជាចំនួន ១៣រូប បានទទួលជ័យលាភីដ៏អស្ចារ្យក្នុងការប្រកួតគណិតវិទ្យាលំដាប់ពិភពលោក នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី

2025/04/20 01:52:14 pm        1627
ភ្នំពេញ ៖ សូមអបអរសាទរដល់ យុវសិស្សនៃព្រះរាជាណាចក្រកម្ពុជា ចំនួន១៣រូប ដែលបានទទួលជ័យលាភីដ៏អស្ចារ្យក្នុងការប្រកួតគណិតវិទ្យាលំដាប់ពិភពលោក ក្នុងកម្មវិធី NextGen Olympiad នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី(Sydney Australia) ដែលមានការចូលរួមពីប្រទេសជាង១០ ប្រទេស។​ក្នុងវិញ្ញាសារគណិតវិទ្យា ក្នុងកម្មវិធី NextGen Olympiad គឺយុវសិស្សនៃព្រះរាជាណាចក្រកម្ពុជា សម្រេចបានសមិទ្ធិផលដ៏ត្រចះត្រចង់ជូនមាតុភូមិ ដោយដណ្តើមបានជ័យលាភីមេដាយជាច្រើន ដូចជា៖ -ចំណាត់ថ្នាក់ លេខ១ ចំនួន ១នាក់-ចំណាត់ថ្នាក់លេខ២ ចំនួន ១នាក់ -ចំណាត់ថ្នាក់លេខ៣ ចំនួន ៣នាក់ហើយទទួលបានមេដាយសរុបចំនួន ១៣ មេដាយ គឺ -មេដាយមាស ៦គ្រឿង-មេដាយប្រាក់ ៤គ្រឿង-មេដាយសំរិត ៣គ្រឿងនេះជាសមិទ្ធិផល ដ៏អស្ចារ្យដែលយុវសិស្សកម្ពុជាសម្រេចបានជូនមាតុប្រទេសយើង អត្ថបទ ហួត រដ្ឋា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធរខេត្តប៉ៃលិនចុះពិនិត្យការប្រមូលផលទុរេន ដើម្បីបង្ការការក្លែងបន្លំ ខណៈឆ្នាំនេះទីផ្សារល្អជាងឆ្នាំមុន
06/01/2026 05:06 PM
អ៊ីស្រាអែល ភ្ជាប់ល្បឿននៃការដកកងទ័ពពីលីបង់ ទៅនឹងវឌ្ឍនភាពក្នុងការរំសាយអាវុធរបស់ក្រុមហេសបូឡា
06/01/2026 05:06 PM
ព្យុះត្រូពិកដ៏ខ្លាំងក្លានៅប្រទេសជប៉ុន បានលុបចោលជើងហោះហើរ និងនាវាចម្លង
06/01/2026 05:06 PM
នាយករដ្ឋមន្ត្រីឥណ្ឌា ទទួលស្វាគមន៍មេដឹកនាំមីយ៉ាន់ម៉ាដែល​ជាប់​​ទណ្ឌកម្ម ដើម្បី​សាងទំនាក់ទំនង
06/01/2026 05:06 PM
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
06/01/2026 04:06 PM
លោក Zelenskyy ព្រមានពីកង្វះ​ខាតប្រព័ន្ធប្រឆាំងមីស៊ីល ខណៈអាមេរិកបង្វែរ​ការផ្តោតទៅមជ្ឈិមបូព៌ា
06/01/2026 04:06 PM
គណៈកម្មការទី១ ព្រឹទ្ធសភា រួមជាមួយក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៤ ប្រារព្ធទិវាកុមារអន្តរជាតិ និងទិវាប្រឆាំងពលកម្មកុមារ នៅខេត្តបាត់ដំបង
06/01/2026 04:06 PM
​​ការ​អបអរសាទរជើង​ឯក​អឺរ៉ុប​របស់​ក្រុម​ PSG នៅបារាំង ផ្ទុះ​ហិង្សា ខណៈមនុស្សរាប់រយនាក់ត្រូវចាប់ខ្លួន ហើយ​ម្នាក់ស្លាប់
06/01/2026 04:06 PM
ប្រធានាធិបតីអ៊ុយក្រែន ស្វែងរកវឌ្ឍនភាព មុនរដូវរងា ខណៈ​ការចរចាឆ្ពោះ​ទៅរកសន្តិភាព​ជាប់គាំង​
06/01/2026 04:06 PM
ក្រុមអ្នកជួយសង្គ្រោះកំពុងប្រញាប់ប្រញាល់ជួយសង្គ្រោះមនុស្ស ២នាក់ ដែលជាប់ក្នុងរូងភ្នំ នៅប្រទេសឡាវ
06/01/2026 04:06 PM