ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញជួបអតីតយុទ្ធជនចំនួន ៣០០គ្រួសារ ដើម្បីរៀបចំផ្តល់ដីធ្វើកសិកម្ម ក្នុងខេត្តបាត់ដំបង
វិស័យឯកជនលើកទឹកចិត្តអ្នកស្វែងរកការងារ បង្កើនចំណេះ ជំនាញ ដើម្បីឆ្លើយតប​តម្រូវការ​កម្លាំង​ពលកម្ម​ជំនាញកើនឡើង
ប្រាសាទប្រែរូប ស្ថាបត្យកម្មឥដ្ឋដ៏លេចធ្លោសម័យអង្គរ និងការគ្រប់គ្រងបេតិកភណ្ឌ
ផ្លូវ​ថ្មើរ​ជើង​ចតុមុខ​បង្កើត​ឱកាស​ការងា​រ និង​ជំរុញ​សេដ្ឋ​កិច្ច​មូល​ដ្ឋាន​កាន់​តែ​រស់​រវើក​

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី អញ្ជើញក្នុងពិធីសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ហៅវត្តឈូក ខេត្តត្បូងឃ្មុំ

2025/04/19 06:20:08 pm        424
ខេត្តត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ហៅវត្តឈូក ស្ថិតក្នុងភូមិឈូក ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ពិធីនេះ ក៏មានការនិមន្តចូលរួមពីព្រះមេគណខេត្ត ព្រះមន្ត្រីសង្ឃ និងព្រះថេរានុថេរៈ ព្រមទាំងមានវត្តមានអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ត ក្រុមប្រឹក្សាខេត្ត អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តព្រៃវែង ថ្នាក់ដឹកនាំ និងមន្រ្តីរាជការចំណុះរដ្ឋបាលខេត្តគ្រប់លំដាប់ថ្នាក់ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត យុវជន ស.ស.យ.ក. យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស បុគ្គលិកសុខាភិបាល ប្រជាការពារ និងតាជីយាយជី ព្រមទាំងបងប្អូនប្រជាពលរដ្ឋ សរុបចំនួនប្រមាណ ២,៦៥០អង្គ/នាក់។

កម្ពុជា-ចិនបានចុះព្រមព្រៀងលើទំហំទឹកប្រាក់ ១,១៥៦ ប៊ីលានដុល្លារសម្រាប់គម្រោងព្រែកជីកហ្វ៊ូណនតេជោ

2025/04/19 06:15:57 pm        714
ភ្នំពេញ៖ កាលពីថ្ងៃទី១៧ ខែមេសាឆ្នាំ២០២៥ រាជរដ្ឋភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយដៃគូឯកជនសាធារណៈ ដើម្បីអភិវឌ្ឍន៍គម្រោងព្រែកជីកហ្វ៊ូណន តេជោ ដែលមានទំហំទឹកប្រាក់សរុបចំនួន ១១៥៦ប៊ីលានដុល្លាអាមេរិក ដែលនឹងធ្វើទំនើបកម្មប្រពន្ធ័ដឹកជញ្ជូនតាមផ្លូវទឹក ពង្រឹងការធ្វើសេដ្ឋកិច្ចបែបឯករាជ្យ និងពង្រឹងការតភ្ជាប់នៅក្នុងតំបន់។ ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនៅក្នុងពេលដែល ដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង នៅកម្ពុជាហើយក៏ជាការ ឆ្លុះបញ្ចាំងអំពីទំនាក់ទំនងមួយឈានដល់កម្រិតខ្ពស់រវាងឯកឧត្តម ស៊ី ជីនពីង និង សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជាមួយនឹង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខា ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោក Wang Tongzhou ប្រធានក្រុមហ៊ុនសាងសង់ ទូរគមនាគមន៍ចិន China Communication Construction Company(CCCC)។ ទំហំទឹកប្រាក់នេះនឹង ចំណាយលើ ចម្ងាយផ្លូវទឹក ដែលលាតសន្ធឹងប្រវែង 151.6 គីឡូម៉ែត្រ ពីទន្លេបាសាក់ជិតរាជធានីភ្នំពេញ ដល់ខេត្តកែបរួមជាមួយនឹង ការបង្កើតច្រករបៀងផ្លូវទឹក-សមុទ្រថ្មីមួយដែលអាចផ្ទុកកប៉ាល់រហូតដល់ទៅ៣០០០deedwiegh។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុលបានអោយដឹងថាគម្រោងប្រកបដោយមហិច្ចតា ដែលនឹងតភ្ជាប់ វិស័យដឹកជញ្ជូន ការធ្វើពាណិជ្ជកម្ម កសិកម្ម ការគ្រប់គ្រងធនធានទឹក ភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ទេសចរណ៍ និង ការដឹកជញ្ជូនក្នុងតំបន់។ “នេះជាការរស់ឡើងវិញនៃប្រពន្ធ័ផ្លូវទឹកជាប្រវត្តិសាស្រ្ត និង ជាកម្លាំងនៃការតភ្ជាប់អតីតកាល និង អននាគតរបស់កម្ពុជា” ។ សូមឱ្យគម្រោងមួយនេះក្លាយទៅជាអត្តសញ្ញាណដែលសម្រេចបាននូវកិច្ចសហប្រតិបត្តិការយ៉ាងល្អ តាមរយៈការសហការគ្នារវាងរដ្ឋ និង ឯកជន ដែលបានផ្តល់ជូនប្រជាជន។ លោក Wang Tongzhou ប្រធានក្រុមហ៊ុនសាងសង់ ទូរគមនាគមន៍ចិន China Communication Construction Company(CCCC)បានអោយដឹងថា គម្រោងព្រែកជីហ្វ៊ូណន តេជោ ពិតជាមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា ដែលនឹងនាំអោយសេដ្ឋកិច្ចកម្ពុជា មានការរីកលូតលាស់ ក្រោយពីព្រែកជីកនេះបានសាងសង់រួចរាល់នៅពេលខាងមុខ។ គម្រោងនេះនឹងកាត់បន្ថយតម្លៃនៃការដឹកជញ្ជូន លើកកម្ពស់វិស័យឧស្សាហកម្ម និង ការនាំចេញនាំចូល។ សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោដែលមានប្រវែង ១៨០ គីឡូម៉ែត្រ ចាប់ផ្ដើមពីចំណុចព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាម ព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និង បន្តរហូត ដល់ សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និង ខេត្ត កែប។ ចំពោះការសាងសង់ ផ្លូវទឹកនេះមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងចៀសគ្នាបាន។ គម្រោងផ្លូវទឹកនេះនឹងចំណាយទុនចំនួន ១.៧ ពាន់លានដុល្លារ ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនខ្មែរ និងក្រុមហ៊ុនចិន CRBC ស្ថិតក្នុងរូបភាព BOT។ ក្នុងនោះក្រុមហ៊ុនខ្មែរកាន់កាប់ទុនវិនិយោគ ៥១% និងក្រុមហ៊ុន CRBC កាន់កាប់ទុនវិនិយោគ៤៩% និងគ្រោងបញ្ចប់នៅក្នុងឆ្នាំ២០២៨ ខាងមុខ៕ អត្ថបទ៖ សូដាវណ្ណ

អាជ្ញាធរទន្លេសាប បញ្ជាអោយក្រុមហ៊ុនទឹកស្អាតក្រុងកំពង់ឆ្នាំង កាយដីចេញពីទន្លេសាបអោយអស់ ក្រោយចុះពិនិត្យនៅទីតាំងផ្ទាល់

2025/04/19 06:05:17 pm        558
កំពង់ឆ្នាំង៖ ក្រោយពីចុះពិនិត្យនៅចំណុចចាក់ដីចូលទន្លេសាប ស្ថិតក្នុងភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប និងក្រុមការងារ នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥នេះ បានបញ្ជាអោយតំណាងក្រុមហ៊ុនទឹកស្អាតក្រុងកំពង់ឆ្នាំង កាយដីចេញភ្លាមពីទន្លេទន្លេសាបអោយអស់ ចាប់ពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥នេះតទៅ ដោយសារសកម្មភាពនេះផ្ទុយទៅនឹងមាត្រា៣៦ នៃច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ តំណាងក្រុមហ៊ុនទឹកស្អាតទឹកស្អាត បានស្នើសុំអង្គប្រជុំទៅដើមសប្តាហ៍ក្រោយ ហើយអង្គប្រជុំបានសម្របសម្រួលអោយក្រុមហ៊ុនទឹកស្អាត នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ត្រូវទៅចូលរួមប្រជុំលក្ខណៈបច្ចេកទេស នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម។ ដោយឡែកនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ក្រុមការងារនឹងចុះពិនិត្យទីតាំងជាក់ស្តែងម្តងទៀត ដើម្បីសម្រេចការសម្រួលលក្ខណៈបច្ចេកទេស។ក្នុងអង្គប្រជុំនៅថ្ងៃនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប, ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការក្រសួងធនធានទឹក, ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង, ប្រធានមន្ទីរធនធានទឹកខេត្ត, ប្រធានមន្ទីរឧស្សាហកម្មខេត្ត, អាជ្ញាធរក្រុងកំពង់ឆ្នាំង, អាជ្ញាធរសង្កាត់ខ្សាម, និងតំណាងក្រុមហ៊ុនទឹកស្អាតចូលរួមផងដែរ៕ កាំង ហុងវាស្នា

គិតត្រឹមឆ្នាំ២០២៥នេះ សិស្សស្នើសុំចុះឈ្មោះរៀនជំនាញ ធីវ៉េត កើនឡើងចំនួនជាង ១០ម៉ឺននាក់

2025/04/19 04:18:24 pm        516
គិតចាប់ពីប្រកាសដាក់ឲ្យអនុវត្តកម្មវិធីការអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET) សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតមកដល់ត្រឹមបំណាច់ខែមីនា ឆ្នាំ២០២៥នេះ មានសិស្សស្នើចុះឈ្មោះចូលរៀនសរុបចំនួនជាង ១០៨ ០៣៤នាក់ ក្នុងនោះក្រុមគោលដៅចំនួន ៤២ ៦៧២នាក់។ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី កាលពីរាត្រីថ្ងៃទី១៨ ខែមេសានេះថា គិតត្រឹមខែមីនា ឆ្នាំ២០២៥ កម្មវិធីការអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ សិស្សចុះឈ្មោះចូលរៀនសរុបចំនួនជាង ១០ម៉ឺននាក់។ ក្នុងនោះ សិស្សកំពុងរៀននៅក្នុងថ្នាក់ជាង ៣ម៉ឺន ៨ពាន់នាក់, សិស្សដែលបានបញ្ចប់ការសិក្សាចំនួនជាង ២ម៉ឺន ៨ពាន់នាក់ ក្នុងនោះក្រុមគោលដៅចំនួនជាង ១ម៉ឺន ២ពាន់នាក់ និងសិស្សទទួលបានការងារធ្វើសរុបចំនួនជាង ១ម៉ឺន ៤ពាន់ ក្នុងនោះក្រុមគោលដៅចំនួនជាង ៦ពាន់ ៦០០នាក់។ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ឲ្យដឹងទៀតថា រហូតមកដល់បច្ចុប្បន្ននេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានសហការជាមួយសមាគមនិយោជក និងសភាពាណិជ្ជកម្មកម្ពុជាក្នុងវិស័យការងារជាច្រើន ដើម្បីឱ្យសិក្ខាកាម និងសិស្ស ដែលរៀនជំនាញវិជ្ជាជីវៈនានា បានទៅហាត់ការ និងធ្វើកម្មសិក្សា ជាពិសេសដើម្បីលើកកម្ពស់ដល់ការបណ្តុះបណ្តាលជំនាញឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់។ ខណៈវិស័យឧស្សាហកម្ម មានតម្រូវការកម្លាំងពលកម្មច្រើនជាងកសិកម្ម និងសេវាកម្ម។ ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋជាមាតាបិតា និងជាអាណាព្យាបាលរបស់យុវជនទាំងអស់ សូមលើកទឹកចិត្ត និងជំរុញឲ្យយុវជនចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET) ដើម្បីទទួលបានជំនាញមួយច្បាស់លាស់ក្នុងជីវិត និងមានការងារសមរម្យ។សូមបញ្ជាក់ថា ក្នុងគោលដៅដើរស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់ឆ្នាំ២០៥០។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិកា បានតាំងចិត្តថា នឹងជំរុញការបណ្តុះបណ្តាលធនធានមនុស្សតាមរយៈកម្មវិធីការអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដើម្បីរួមចំណែកដល់សេដ្ឋកិច្ចជាតិ និងស្វែងរកការងារកាន់តែប្រសើរ។ ដើម្បីឱ្យកម្មវិធីបណ្តុះបណ្តាលនេះកាន់តែងាយស្រួល និងទូលំទូលាយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបច្ចុប្បន្ន បានកំណត់ឱ្យសាលាបណ្តុះបណ្តាលបច្ចេកទេសទាំងអស់ត្រូវតែមានកម្មវិធីបត់បែន ទន់ភ្លន់ និងច្រើនជម្រើស ដែលអាចបណ្តុះបណ្តាលនៅវេនយប់ និងវេនថ្ងៃសៅរ៍-អាទិត្យ ដើម្បីបង្កើតឱកាសយ៉ាងទូលាយសម្រាប់យុវជនក្រុមគោលដៅអាចមកសិក្សាវគ្គបណ្តុះបណ្តាលដ៏សំខាន់នេះ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

នាវាកងស្វ័យការពារជើងទឹកជប៉ុន ពីរគ្រឿង ចូលសំចតទស្សនកិច្ចនៅកម្ពុជា

2025/04/19 03:02:15 pm        603
នាវាកងស្វ័យការពារជើងទឹកជប៉ុន ចំនួន ០២គ្រឿង Burgo និង Edajima) ចូលសំចតនៅកំពង់ផែកងទ័ពជើងទឹក មូលដ្ឋានសមុទ្ររាម ដែលស្ថិតក្នុងឃុំរាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ ដើម្បីបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៩-២២ ខែមេសា ឆ្នាំ២០២៥ ។ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា គោលបំណងគឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អ ផ្លាស់ប្ដូរបទពិសោធន៍ និងកីឡា វប្បធម៌ បង្កើនទំនាក់ទំនង និងរឹតចំណងមិត្តភាព សាមគ្គីភាពឱ្យកាន់តែល្អទ្វេឡើងថែមទៀត រវាងប្រទេសទាំងពីរ (កម្ពុជា-ជប៉ុន) ព្រមទាំង នឹងមានការធ្វើលំហាត់ល្បាតរួមគ្នា ជាមួយនាវាកងទ័ពជើងទឹកកម្ពុជា នៅពេលចេញពីខេត្តព្រះសីហនុវិញ។ ការបញ្ជូននាវាទាំងពីរគ្រឿងមកចូលចតនេះ ដោយកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន រូមចំណែកដល់ការសម្រេចបាន នូវឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ ក៏ដូចជាសន្តិភាព និងស្ថិភាពនៅក្នុងតំបន់ និងក្នុងសហគមន៍អន្តរជាតិ។សូមបញ្ជាក់ថា អំពីលក្ខណៈបច្ចេកទេសនាវាទាំងពីរ គឺទ១-នាវា ឈ្មោះ JS BUNGO (MST-464) មានបណ្តោយប្រវែងជាង ១០០ម៉ែត្រ ទទឹងជាង ២០ម៉ែត្រ ជម្រៅទឹកជាង ៥ម៉ែត្រ ទម្ងន់ផ្ទុកជាង ៥.០០០តោន នាវិកជាង ១០០នាក់ ដែលដឹកនាំដោយមេបញ្ជាការនាវាលោកវរនាវីទោ TANAKA KOUJI ។ និងទី២-នាវា ឈ្មោះ JS EDAJIMA (MSO-306) មានបណ្តោយប្រវែងជាង ៦០ម៉ែត្រ ទទឹងជាង ១០ម៉ែត្រ ជម្រៅទឹកជិត ៣ម៉ែត្រ ទម្ងន់ផ្ទុកជិត ៧០០តោន នាវិកជាង ៥០នាក់ ដែលដឹកនាំដោយមេបញ្ជាការនាវាលោកវរនាវីត្រី ODA TAKAYUKI ។ នាវាទាំងពីរនេះ ដែលដឹកនាំប្រតិភូដោយ លោកវរនាវីឯក SHINSUKE AMANO មេបញ្ជាការកងពលធំបោសសំអាតមីនលេខ៣ ។

មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី នឹងបំពេញទស្សនកិច្ចនៅកម្ពុជា បួនថ្ងៃគឺចាប់ពីថ្ងៃទី១៩ដល់២៣មេសា

2025/04/19 02:39:56 pm        481
មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី នាយឧត្តមសេនីយ៍ តាន់ស្រ៊ី ដាតុ វីរ៉ា ម៉ូហាម៉ាដ ហាហ្វីស៊ូដេឌីន ប៊ីនចាន់តាន់ នឹងដឹកនាំប្រតិភូអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារយៈពេលបួនថ្ងៃគឺចាប់ពីថ្ងៃទី១៩ ដល់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះនាយឧត្តមសេនីយ៍ មេបញ្ជាការកងទ័ពជើងគោក ម៉ាឡេស៊ី នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ជួបជាមួយនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់។ ក្នុងអំឡុងបំពេញទស្សនកិច្ចនេះដែរ នាយឧត្តមសេនីយ៍ តាន់ស្រ៊ី ដាតុ វីរ៉ា ម៉ូហាម៉ាដ ហាហ្វីស៊ូដេឌីន ប៊ីនចាន់តាន់ និងលោកជំទាវ ព្រមទាំងប្រតិភូ ក៏នឹងអញ្ជើញទស្សនកិច្ចខេត្តសៀមរាប និងតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ដើម្បីស្វែងយល់ អំពីអរិយធម៌ វប្បធម៌ ដ៏រុងរឿងរបស់ជាតិខ្មែរ។

ចិនគាំទ្រការធ្វើទំនើបកម្មផ្លូវដែកកម្ពុជា ដើម្បីជំរុញការតភា្ជប់ការដឹកជញ្ជូនកម្ពុជា-ចិន និង ប្រទេសក្នុងតំបន់

2025/04/19 02:08:19 pm        704
ភ្នំពេញ៖ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងជំរុញការធ្វើទំនើបកម្មនៃផ្លូវដែកនៅកម្ពុជា មក​ដល់​ពេលនេះ ភាគីចិនក៏បានប្រកាសគាំទ្រដល់កម្ពុជា ដើម្បីជំរុញ​ការតភា្ជប់កា​រដឹ​ក​ជញ្ជូន​កម្ពុជា-ចិន និង ប្រទេសក្នុងតំបន់។ឯកឧត្តម វ៉ាង វិនប៊ិន ឯកអគ្គរដ្ឋទូតចិនប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែង​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥នេះថា រដ្ឋាភិបាលចិន តាមរយៈ​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​របស់​ប្រធានាធិបតី ស៊ី ជីនពីង នឹងបន្តផ្តល់ជំនួយបន្ថែមទៀតដល់កម្ពុជា ក្នុងការ​កសាង​ហេដ្ឋា​រ​ចនា​សម្ព័ន្ធ ផ្លូវ ស្ពាន ថ្នល់ ប្រពន្ធ័ទឹកស្អាត ស្ថានីយន៍វារីអគ្គីសនីបូមទឹកស្តុកទុក ថាម​ពល​ព្រះ​អាទិត្យ ថាមពលដើរដោយខ្យល់ និង បច្ចេកវិទ្យាថាមពលស្អាត ជាពិសេស ការជំរុញ​ការ​តភ្ជាប់​ការ​ដឹក​ជញ្ជូន​តាមផ្លូវដែក។ ចំពោះកិច្ចសហប្រតិបត្តិការ ផ្លូវដែក នេះ ចិនចាត់ទុកថា ជា​ចំនុច​សំខាន់ មិនត្រឹមតែផលសម្រាប់ចិន និង កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែ វានឹងលើក​កម្ពស់​ដល់​ការ​ដឹក​ជញ្ជូន​ពលរដ្ឋ និងការធ្វើពាណិជ្ជកម្មទ្វេរ រួមនឹង ពហុភាគីថែមទៀតផង ។ ផ្លូវដែកពីចិន ដល់ កម្ពុជា​នឹងមានកិច្ចពិភាក្សាគ្នានៅពេលខាងមុខ។ ក្រៅពីវិស័យហេដ្ឋារចនាសម្ព័ន្ធ ភាគីចិន បាន​លើក​ទឹក​ចិត្តស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ វិទ្យុ និងទូរទស្សន៍ក្នុងប្រទេសទាំង២ ពង្រឹងកិច្ច​សហកា​រ​គ្នា​ទៅ​វិញ​ទៅមកដើម្បី​ចូលរួម​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ដែល​អាច​បង្ក​អោយ​មាន​ផ​ល​ប៉ះ​ពាល់​ណា​មួយ​ដល់​ទំនាក់ទំនងមិត្តភាពដែកថែបកម្ពុជា ចិន ។ បើតាម ឯកឧត្តម វ៉ាង វិនប៊ិន បានថ្លែង​ទៀត​ថា ជោគវាសនារួមគ្នា រវាងចិន-កម្ពុជា ត្រូវបានឆ្លុះ​បញ្ចាំង​ក្នុង​ការគាំទ្រ​រាល់​កិច្ច​ប្រឹង​ប្រែង​គ្នា​ទៅ​វិញ​ទៅមក ដើម្បីការពារផល ប្រយោជន៍ស្នូល។ ក្នុងនោះ ភាគីចិន បន្តប្រកាន់ភ្ជាប់ គោរពអធិប​តេយ្យភាព និងបូរណភាព ដែនដីកម្ពុជា និងគាំទ្រចំពោះជម្រើស​នៃ​មាគ៌ា​អភិវឌ្ឍន៍​របស់​កម្ពុជា​សម្របទៅនឹងលក្ខខណ្ឌរបស់កម្ពុជា គាំទ្រយ៉ាងម៉ឺងម៉ាត់​ចំពោះ​កម្ពុ​ជា​ក្នុង​ការ​អភិវ​ឌ្ឍ​សេដ្ឋ​កិច្ច និងកែលម្អជីវភាពរស់នៅរបស់ប្រជាជន គាំទ្រ យ៉ាងពេញទំហឹងនូវតួនាទីរបស់កម្ពុជា លើ​បញ្ហាតំបន់ និងអន្តរជាតិ។សូមបញ្ជាក់ថា គិតមកដល់ពេលនេះរដ្ឋាភិបាលចិន បានចូលរួមចំណែកសាងសង់ផ្លូវនៅកម្ពុជា​បានចំនួន​៣០​ខ្សែ ដែលចំណាយថវិកាអស់ជិត ២០០០លានដុល្លារអាម៉េរិក ផ្លូវដែលចិន​បាន​ជួយ​កសាង​រួចនោះ គឺមានប្រវែងជាង ៣ ០០០គីឡូម៉ែត្រ៕

ចិនសន្យាពូនជ្រំទំនាក់ទំនងកម្ពុជាឱ្យដល់កម្រិតមួយទៀត និងជួយលើកមុខមាត់កម្ពុជា​ទាំងក្នុងថ្នាក់តំបន់ និងពិភពលោក

2025/04/19 01:56:36 pm        673
ភ្នំពេញ៖ ឯកឧត្តម វ៉ាង វិនប៊ិន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានថ្លែងថា ឯកឧត្តម ស៊ី ជីងពីង ប្រធានាធិបតីចិន បានចិត្តទុកដាក់យ៉ាងខ្លាំងលើទំនាក់ទំនងកម្ពុជា-ចិន ហើយ​បាន​សន្យា​ពូន​ជ្រំ​ឈាន​ដល់កម្រិតមួយទៀត ជាមួយនឹងការជួយការពារ​ និងលើកមុខមាត់កម្ពុជា ទាំង​នៅ​លើ​ក្នុង​តំបន់ និងនៅលើពិភពលោក។ក្នុងសន្និសីទសារព័ត៌មានស្តីពី លទ្ធផលនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង​ក្នុង​ប្រទេស​កម្ពុជា នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តមឯកអគ្គរដ្ឋទូត មានប្រសាសន៍ថា ដំណើរ​ទសន្សកិច្ចនេះ គឺពិតជាទទួលបាននូវផ្លែផ្កាជាទីបំផុត ក្នុងនាមជាមិត្តដែកថែប និង​មាន​ទំនាក់​ទំនង​ជាមួយគ្នាជាច្រើនទសវត្សមកហើយនេះ ហើយទំនាក់ទំនងនេះ គឺមិនអាច​អ្នកណាមកបំបែកបាននោះទេ ។ឯកឧត្តម បានបន្តថា ចិនបន្តចូលរួមជួយអភិវឌ្ឍប្រទេសកម្ពុជា នឹងធ្វើឲ្យសម្រេច​បាន​នូវ​ចក្ខុ​វិស័យ​កម្ពុជា ឆ្នាំ២០៣០ និងឆ្នាំ២០៥០ ហើយបន្តគាំទ្រគ្នាទៅវិញទៅមក លើគោល​នយោបាយ​ការពារ​សន្តិសុខក្នុងតំបន់ និងពិភពលោក ជាមួយនឹងការលើកមុខលើកមាត់កម្ពុជា ទាំងនៅ​ឆាក​តំបន់ និងឆាកអន្តរជាតិ ។គួរបញ្ជាក់ថា ប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជីងពីង បានធ្វើ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា​រយៈ​ពេល​ថ្ងៃ គឺនៅថ្ងៃទី១៧-១៨ ខែមេសា នេះ បានបញ្ចប់ទៅដោយលទ្ធផលផ្លែផ្លា ជាមួយ​នឹង​ការ​សម្រេច​បង្កើន​កិច្ច​សហប្រតិបត្តិការ លើវិស័យជាច្រើន ដើម្បីជាប្រយោជ​ន៍​ទៅ​វិញ​ទៅ​មក​នៃ​ប្រទេស​ជា​មិត្ត​ដែក​ថែប​ទាំង​ពីរ​នេះ ។ដំណើរទស្សនកិច្ចដ៏មានសារសំខាន់នេះ មិនត្រឹមតែបានបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តឥតងាករេ ចំពោះទំនាក់ទំនងមិត្តភាពដែកថែបរវាងកម្ពុជា និងចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹង និង​ធ្វើ​ឱ្យស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ រវាងប្រទេសទាំងពីរ ។ ដំណើរ​ទស្សនកិច្ចនេះ បានបន្ថែមសន្ទុះថ្មី ដល់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់​រដូវ​កាល ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ ។ ក្នុង​បរិការណ៍នេះ ភាគីទាំងពីរ បានសម្តែងការប្តេជ្ញាចិត្តក្នុងការធានាការអនុវត្តប្រកប ដោយ​ប្រសិទ្ធ​ភាព នៃក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងពន្លឿនការកសាង “ច្រករបៀង ឧស្សាហកម្ម និងបច្ចេកវិទ្យា” និង “ច្រករបៀងមច្ឆា និងអង្ករ” ៕ អត្ថបទ បាន សុខរិទ្ធិ

ចិនគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ព្រោះវានឹងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់កម្ពុជា

2025/04/19 01:30:33 pm        544
ភ្នំពេញ៖ ឯកឧត្តម វ៉ាង វិនប៊ិន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានថ្លែងថា ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន បានគាំទ្រនូវគម្រោងព្រែកជីកហ្វូណនតេជោ ព្រោះគម្រោង​ផ្លូវ​ទឹក​ដ៏​សំខាន់​មួយ​នេះ នឹងផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រទេសកម្ពុជា លើការដឹកជញ្ជូន​ផ្លូវ​នាវា​ចរណ៍។ក្នុងសន្និសីទសារព័ត៌មានស្តីពី លទ្ធផលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន នៅកម្ពុជា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងថា ភាគី​ចិន​យល់​យ៉ាង​ច្បាស់ពីតម្រូវការរបស់កម្ពុជាពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ ហើយចិន​ក៏​បាន​បង្ហាញ​នូវ​ការគាំទ្រ។ឯកឧត្តមបានបន្តថា ដោយនៅក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង ក៏មាន​សហគ្រិន​របស់​ប្រទេសចិន ដែលពាក់ព័ន្ធនឹងគម្រោងនេះ បានចុះហត្ថលេខា​នូវ​កិច្ច​ព្រម​ព្រៀង​សហ​ប្រតិបត្តិការ​ជាមួ​យភាគីកម្ពុជា ។គួរបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ ព្រែកជីកនេះមានប្រវែង ១៨០គីឡូម៉ែត្រ ដែលត្រូវបានស្នើឡើងក្នុងប្រទេសកម្ពុជា ដែលតភ្ជាប់ កំពង់​ផែ​ស្វយ័តភ្នំពេញ ជាមួយ ក្រុងកែប និងឈូងសមុទ្រថៃ ។ ព្រែកជីកនេះនឹងចាប់ផ្តើមពី ព្រែក​តាកែវ នៃទន្លេមេគង្គ កាត់តាមព្រែកតាឯក នៃទន្លេបាសាក់ និងចុងក្រោ​យ​បញ្ចូល​គ្នា​ជាមួយ​ព្រែក​តាហ៊ីងនៃទន្លេបាសាក់ក្នុងស្រុកកោះធំ ដោយគ្រោងចំណាយថវិកាសាងសង់ចំនួនជាង ១ពាន់ ៧រយលានដុល្លារអាមេរិក ៕ អត្ថបទ បាន សុខរិទ្ធិ

សម្តេចម៉ែនសំអនអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ស្នាក់ការគណបក្សនិងសមិទ្ធិផលតម្លៃជាង៧ម៉ឺនដុល្លារនៅស្នាក់ការគណបក្សឃុំថ្មីស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង

2025/04/19 01:10:19 pm        126
ស្វាយរៀង ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំថ្មី និងសមិទ្ធិផលនានា ស្ថិតក្នុងភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥  ដែលពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ប្រធាន អនុប្រធានគណបក្សខេត្ត ឯកឧត្តម លោកជំទាវលោក លោកស្រីជាក្រុមការងារគណបក្សចុះជួយខេត្ត ស្រុក ឃុំ និងលោក លោកស្រីនៅក្នុងគណៈកម្មាធិការបក្ស ឃុំ និងភូមិប្រមាណជិត៥០០នាក់ផងដែរ ។  សម្តេចកិត្តិសង្គហបណ្ឌិត បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។ ថ្លែងនៅក្នុងឱកាសដ៏វិសេសវិសាលនេះ សម្តេចកិត្តិសង្គហបណ្ឌិត បានបញ្ជាក់ឲ្យដឹងថា អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាដែលសម្ពោធដាក់ឲ្យប្រើប្រាស់នេះគឺជាសមិទ្ធផលថ្មីមួយទៀតរបស់គណបក្សនៅក្នុងឃុំថ្មី ដែលអាចកើតឡើងបានដោយសារប្រទេសជាតិយើងមានសុខសន្តិភាពយ៉ាងពិតប្រាកដ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលយើងគ្រប់គ្នាមិនអាចបំភ្លេចបាន និងមានការគាំទ្ររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានណែនាំដល់គណបក្សប្រជាជនកម្ពុជាគ្រប់មូលដ្ឋានត្រូវ ពង្រឹងរចនាសម្ព័ន្ធរបស់ខ្លួន កសាងសមាជិក សមាជិការធនធានមនុស្ស របស់គណបក្ស ជាពិសេសចលនាយុវជនបន្តវេនប្រកបសីលធម៌ ចរិយាធម៌ និងមានសក្តានុពល ថែមទាំងកៀរគរឲ្យមានការចូលរួមពីសប្បុរសជនគ្រប់ស្រទាប់វណ្ណៈផងដែរ។សម្តេចកិត្តិសង្គហបណ្ឌិត បានអំពាវនាវដល់ពលរដ្ឋគ្រប់មជ្ឈដ្ឋានឲ្យចូលរួមរក្សាសុខសន្តិភាពគ្រប់មធ្យោបាយឲ្យបានស្ថិតស្ថេរ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ជាមន្ត្រីឈានមុខមន្ត្រីល្អ បន្តវេន គុណធម៌ និងចរិយាធម៌មិនត្រូវបំពាន ផលប្រយោជន៌អ្នកដទៃដើម្បីផលប្រយោជន៍របស់ខ្លួនឡើយ។ ឆ្លៀតក្នុងឱកាសនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តម កឹង ឃន ឯកឧត្តម ឃន តារាសម្បត្តិ លោក ស្រេង ហួត រួមជាមួយ ឯកឧត្តម លោកជំទាវ លោក​ លោកស្រី និងក្រុមការងារ បានរួមគ្នា កសាងស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំថ្មី មានទំហំ១០ម៉ែត្រ×១២ម៉ែត្រ និងសមិទ្ធិផលនានា រួមមាន សាងសង់ខ្លោងទ្វារ របង ចាក់ដី ចាក់សាបបេតុងនៅក្នុងទីធ្លាបរិវេណស្នាក់ការគណបក្ស តសំយ៉ាបរោងសម្រាប់ប្រជុំបណ្តោយប្រវែង ១៥.៦០ម៉ែត្រ ទទឹងប្រវែង ១៥.២០ម៉ែត្រ ធ្វើបន្ទប់អនាម័យ ដែលបានចំណាយថវិកាសាងសង់អស់ជាង ៧ម៉ឺនដុល្លាសហរដ្ឋអាមេរិក៕​ ដោយ ៖ ភា សារិទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រី៖ កាតាត្រៀមខ្លួនចរចាអំពីការយកថ្លៃសេវាបណ្ដោះអាសន្នសម្រាប់ការឆ្លងកាត់ច្រកសមុទ្រ ហ័រមូស
06/01/2026 04:06 PM
តម្លៃប្រេងឡើង​ជាង ២ភាគរយ​ ខណៈអ៊ីស្រាអែលបង្កើនការលុក​លុយ​ក្នុង​ដែន​ដី​របស់​លីបង់
06/01/2026 04:06 PM
ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ ជំរុញឲ្យគ្រប់ភាគីនៃជម្លោះនៅលីបង់ បញ្ឈប់អរិភាព
06/01/2026 04:06 PM
ក្រសួងសុខាភិបាល៖ ចំនួនអ្នកស្លាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់កើនឡើងជាង ៣.៤០០នាក់
06/01/2026 04:06 PM
ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញជួបអតីតយុទ្ធជនចំនួន ៣០០គ្រួសារ ដើម្បីរៀបចំផ្តល់ដីធ្វើកសិកម្ម ក្នុងខេត្តបាត់ដំបង
06/01/2026 04:06 PM
អ៊ីរ៉ង់បដិសេធរបាយការណ៍អំពីការលាលែងពីតំណែងរបស់ប្រធានាធិបតី
06/01/2026 04:06 PM
ប្រធានសហព័ន្ធបាល់ទាត់លើតុចាត់ទុកជើងឯកថ្នាក់ជាតិលើកដំបូងជាសញ្ញាណល្អក្នុងការអភិវឌ្ឍ
06/01/2026 03:06 PM
ប្រធានាធិបតីស៊ីរីបានសន្ទនាតាមទូរស័ព្ទជាមួយលោក TRUMP អំពីការគាំទ្រដល់សេដ្ឋកិច្ចរបស់ក្រុងដាម៉ាស
06/01/2026 03:06 PM
អ៊ីរ៉ង់ព្រមានសាធារណជនកុំយកចិត្តទុកដាក់នឹងពាក្យចចាមអារ៉ាមអំពីការចរចាជាមួយអាមេរិក
06/01/2026 03:06 PM
វិស័យឯកជនលើកទឹកចិត្តអ្នកស្វែងរកការងារ បង្កើនចំណេះ ជំនាញ ដើម្បីឆ្លើយតប​តម្រូវការ​កម្លាំង​ពលកម្ម​ជំនាញកើនឡើង
06/01/2026 03:06 PM