ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ

ព័ត៌មានជាតិ

ឯកអគ្គរាជទូតថៃ៖ កម្ពុជា-ថៃនៅមានវិស័យសក្ដានុពលច្រើន ដើម្បីជាផលប្រយោជន៍ប្រទេសទាំងពីរ

2025/04/11 02:27:42 pm        465
កម្ពុជា-ថៃ នៅមានវិស័យសក្ដានុពលជាច្រើនទៀត ដែលជាឱកាសនៃការពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសលើផ្នែកអាជីវកម្ម និងពាណិជ្ជកម្ម ដើម្បីជាផលប្រយោជន៍ជំរុញឱ្យកាន់តែរីកចម្រើនបន្ថែមទៀត សម្រាប់សេដ្ឋកិច្ចនៃប្រទេសទាំងពីរ ។ឯកឧត្តម Tull Traisorat ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាចក្រ កម្ពុជា ដែលទើបទទួលបានការតែងតាំងថ្មី នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នេះ, ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅនិងរាក់ទាក់ ក្នុងនាមជាប្រជាជាតិដែលមានភូមិផងរបងជាមួយ និងមានប្រពៃណីទំនៀមទំលាប់ស្ទើរតែដូចគ្នា និងបានលើកឡើងអំពីការរីកចម្រើនរបស់កម្ពុជា ទាំងផ្នែកសង្គម និងសេដ្ឋកិច្ច ក្នុងរយៈ ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងបានសង្កេតឃើញពីភាពជោគជ័យ និងការកើនឡើងនៃម៉ាកសញ្ញាផលិតផល និងសេវាកម្មនានា ពីប្រទេសថៃនៅកម្ពុជា។ឯកឧត្តមឯកអគ្គរាជទូត បានបន្ថែមថា កម្ពុជា-ថៃ នៅមានវិស័យសក្ដានុពលជាច្រើនទៀត ដែលជាឱកាសនៃការពង្រីកកិច្ច សហប្រតិបត្តិការ ដើម្បីជាផលប្រយោជន៍ដល់ប្រទេសទាំងពីររួមមាន៖ ការអភិវឌ្ឍធនធានមនុស្ស, សេវាសុខភាព, ផលិតផលទាក់ទង នឹងសុខុមាលភាព និងសម្រស់, និងការកែច្នៃចំណីអាហារជាដើម។  ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះឯកឧត្តមឯកអគ្គរាជទូតដែលទើបទទួលបានការតែងតាំង មក បំពេញបេសកកម្មការទូតនៅកម្ពុជា និងបានបង្ហាញនូវជំនឿជាក់ថា បេសកកម្មការទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត នឹងរួមចំណែក ថែមមួយកម្រិតទៀតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពល្អប្រសើរ ពិសេសគឺកំណើននៃវិនិយោគពីវិស័យឯកជនថៃនៅកម្ពុជា។ក្នុងជំនួបប្រកបដោយភាពស្និទ្ធស្នាលនាព្រឹកនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត បានធ្វើការចែក រំលែកនូវបទពិសោធន៍ការងារកន្លងមក ជាពិសេសពាក់ព័ន្ធនឹងការទាក់ទាញជំរុញវិនិយោគ និងការលើកកម្ពស់សេដ្ឋកិច្ចជាតិ។ បន្ថែម ពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងទំនាក់ទំនងកិច្ចសហប្រតិបត្តិការកន្លងមករវាងកម្ពុជានិងថៃ ពិសេសលើការងារ អភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅតាមខ្សែបន្ទាត់ព្រំដែន ដោយសង្ឃឹមថា នឹងមានកិច្ចសហប្រតិបត្តិការល្អៗបន្ថែមទៀត ក្នុង វិស័យនេះ ដើម្បីជំរុញការតភ្ជាប់ និងការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕ អត្ថបទ៖ សុន រ៉ាឌី

ក្រុមហ៊ុនថ្មីចំនួន៦ថែមទៀត នឹងចុះបញ្ជីមូលបត្រនៅផ្សារមូលបត្រកម្ពុជាក្នុងឆ្នាំ២០២៥នេះ

2025/04/11 02:20:03 pm        519
មន្រ្តីជាន់ខ្ពស់នៃផ្សារមូលបត្រកម្ពុជា (CSX) បានបង្ហើបឲ្យដឹងថា នៅក្នុងឆ្នាំ២០២៥នេះ ក្រុមហ៊ុនថ្មីៗចំនួន៦បន្ថែមទៀត នឹងចុះបញ្ជីបោះផ្សាយលក់មូលបត្រ ខណៈនៅព្រឹកថ្ងៃទី១១ ខែមេសានេះ ផ្សារមូលបត្រកម្ពុជា បានប្រកាសចុះបញ្ជីលក់សញ្ញាបណ្ណបៃតងជាផ្លូវការក្រុមហ៊ុន ស្នេរថេក ដាយណាមិន ឯ.ក ចំនួន៥០លានដុល្លារ ដែលជាស្ថាប័នអន្តរជាតិមកពីវិស័យសឡា។ក្នុងបទសម្ភាសន៍ជាមួយ ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃផ្សារមូលបត្រកម្ពុជា បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា បច្ចុប្បន្ន ផ្សារភាគហ៊ុនមានសភាពមមាញឹកក្នុងការទទួលស្វាគមន៍នូវក្រុមហ៊ុនថ្មីៗ ដែលបានត្រៀមខ្លួន និងកំពុងដាក់ពាក្យស្នើសុំលក់ទាំងមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល។ ឯកឧត្តមបានបន្តថា គិតត្រឹមថ្ងៃនេះ ផ្សារមូលបត្រមានក្រុមហ៊ុនចុះបញ្ជីចំនួន២៥ ដែលរួមមានក្រុមហ៊ុនចំនួន១១ បានចុះបញ្ជីជាភាគហ៊ុន និងក្រុមហ៊ុន១៤ទៀត រាប់ទាំងក្រុមហ៊ុនថ្មីថ្ងៃនេះ បានចុះបញ្ជីជាសញ្ញាបណ្ណសាជីវកម្ម និងបានប្រមូលបត្រសរុបប្រមាណ ៥៤៩លានដុល្លារអាម៉េរិក។ ឯកឧត្តម បានគូសបញ្ជាក់ថា ការចុះបញ្ជីរបស់ក្រុមហ៊ុន ឬឧបករណ៍ហិរញ្ញវត្ថុចំនួន៦ ក្នុងឆ្នាំ២០២៥នេះ គឺជាចំនួនដ៏ច្រើនមួយ ខណៈកន្លងមកក្នុងមួយឆ្នាំមានត្រឹម ៤ប៉ុណ្ណោះ ដែលជាការផ្តល់ជម្រើសកាន់តែច្រើនដល់វិនិយោគិន។ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងពិធីប្រកាសជាផ្លូវការរបស់ក្រុមហ៊ុនថ្មីក្នុងការចុះបញ្ជីលក់សញ្ញាបណ្ណបៃតងនាព្រឹកថ្ងៃនេះ បានមានប្រសាសន៍ថា នៅក្នុងប្រទេសដែលផ្សារមូលបត្រដែលមានការរីកចម្រើន ផ្សារមូលបត្រដើរតួនាទីសំខាន់ណាស់ក្នុងការផ្តល់ជាហិរញ្ញប្បដល់តួអង្គនានានៅក្នុងសេដ្ឋកិច្ច។ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធ បន្តធ្វើការផ្សព្វផ្សាយ ព្រមទាំងបញ្រ្ជាបការយល់ដឹងជាសាធារណៈឲ្យបានកាន់តែទូលំទូលាយ និងស៊ីជម្រៅ ដើម្បីទាក់ទាញសាធារណជនឲ្យងាកមកចាប់អារម្មណ៍ធ្វើការវិនិយោគនៅក្នុងទីផ្សារមូលបត្រកាន់តែច្រើនឡើងបន្ថែមទៀតនាថ្ងៃអនាគតខាងមុខ។សូមបញ្ជាក់ថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៥ ទំហំជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យមមានប្រមាណ ១០ម៉ឺនដុល្លារ ក្នុងមួយថ្ងៃ ជាមួយនឹងបរិមាណជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យមមានប្រមាណ ១០ម៉ឺនភាគហ៊ុនក្នុងមួយថ្ងៃ។ រីឯ ចំនួនគណនីជួញដូរបានហក់ទៅដល់ប្រមាណជា ៦ម៉ឺនគណនីជួញដូរ។ ទោះបីជា លទ្ធផលពុំសម្រេបានដូចការរំពឹងទុក ផ្សារមូលបត្រកម្ពុជា នៅតែបន្តសកម្មភាពផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងទៅដល់សាធារណៈជន៕អត្ថបទ៖ ឈិត បូរ៉ាវី 

សម្តេច ឃួន សុដារី៖ វត្តមានគណៈប្រតិភូសភាកម្ពុជាក្នុងកិច្ចប្រជុំកំពូល UPF បញ្ជាក់ពីការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់ដ៏មុតមាំរបស់កម្ពុជានៅក្នុងការថែរក្សាសុខសន្តិភាព

2025/04/11 01:37:05 pm        147
នៅក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូល២០២៥ របស់សហព័ន្ធសន្តិភាពសកល (Universal Peace Federation World Summit 2025) នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ នៅព្រឹកថ្ងៃទី១១ ខែមេសាឆ្នាំ២០២៥ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត ហាក់ ចាន់ ហាម៉ូន ស្ថាបនិកសហព័ន្ធសន្តិភាពសកល។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន លោកជំទាវបណ្ឌិត ហាក់ ចាន់ ហាម៉ូន ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តីជូនគណៈប្រតិភូរដ្ឋសភាកម្ពុជា។ សម្តេចក៏បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំ និងការគ្រប់គ្រងរបស់សហព័ន្ធសន្តិភាពសកល ដែលបានរៀបចំកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នេះឡើង។ នៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានពាំនាំនូវការនឹករលឹកនិងការផ្តាំផ្ញើសាកសួរសុខទុក្ខ ពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជូនចំពោះថ្នាក់ដឹកនាំសមាជិកសមាជិកា បងប្អូន មិត្តរួមការងារនៅសហព័ន្ធសន្តិភាពសកលផងដែរ។ សម្តេចប្រធានរដ្ឋសភា ក៏បានថ្លែងអំណរគុណចំពោះសហព័ន្ធសន្តិភាពសកល ដែលបានគាំទ្រធម្មនុញ្ញសន្តិភាពសកល ដែលបានផ្តួចផ្តើមឡើងដោយសម្តេចតេជោ ហ៊ុន សែន។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា កិច្ចប្រជុំកំពូលពិភពលោកឆ្នាំនេះ បានរៀបចំឡើងស្របពេល ដែលពិភពលោកកំពុងជួបនឹងបញ្ហាប្រឈមជាច្រើន មិនធ្លាប់មានពីមុនមក មានភាពមិនច្បាស់លាស់ ស្មុគស្មាញ និងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ តាមរយៈកិច្ចប្រជុំកំពូលនាពេលនេះ សង្ឃឹមថានឹងមានការសម្រេចចិត្ត និងសកម្មភាពជាក់ស្តែងបន្ថែមទៀតនៅក្នុងការដោះស្រាយបញ្ហារួមដែលជាកង្វល់របស់ប្រជាពលរដ្ឋ។សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា វត្តមានរបស់គណៈប្រតិភូកម្ពុជាក្នុងកិច្ចប្រជុំកំពូលឆ្នាំនេះ បញ្ជាក់ពីការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់ដ៏មុតមាំរបស់កម្ពុជានៅក្នុងការថែរក្សាសុខសន្តិភាព។ សភាកម្ពុជាទន្ទឹងរង់ចាំក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវភាពជាដៃគូ ជាមួយសហព័ន្ធសន្តិភាពសកលក្នុងការជំរុញចក្ខុវិស័យរួមនៃសន្តិភាព និងវិបុលភាពសកល។ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានបញ្ជាក់ថា រដ្ឋសភាកម្ពុជាមានឆន្ទៈបន្តជំរុញការសន្ទនា ការគោរពគ្នាទៅវិញទៅមក ការអត់ឱន និងការជឿទុកចិត្តក្នុងចំណោមប្រជាជាតិ និងសហគមន៍។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា “ខ្ញុំជឿថាការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នា ការជឿទុកចិត្តគ្នា និងការចាប់អារម្មណ៍ទៅវិញទៅមក គឺជាគោលការណ៍សំខាន់ដែលនាំទៅដល់សន្តិភាព និងវិបុលភាពប្រកបដោយចីរភាព។ យើងជឿជាក់យ៉ាងមុតមាំថា តាមរយៈការខិតខំប្រឹងប្រែងរួមគ្នា យើងអាចសម្រេចបានកាន់តែច្រើន និងបង្កើតឥទ្ធិពលដ៏យូរអង្វែង។ នៅក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ហាក់ ចាន់ ហាម៉ូន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនសម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល២០២៥ របស់សហព័ន្ធសន្តិភាពសកល ដែលជាព្រឹត្តិការណ៍សំខាន់នៅក្នុងការលើកកម្ពស់សន្តិភាពនិងវិបុលភាពសម្រាប់ទំាងអស់គ្នា។ ជាមួយគ្នានេះ លោកជំទាវបណ្ឌិត បានថ្លែងការកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះភាពជាអ្នកដឹនាំរបស់សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា ចំពោះចក្ខុវិស័យ និងការរួមវិភាគទានដ៏ថ្លៃថ្លាដល់សន្តិភាព និងវិបុលភាពក្នុងតំបន់ ក៏ដូចជាពិភពលោកទាំងមូល។ លោកជំទាវបណ្ឌិត ហាក់ ចាន់ ហាម៉ូន សូមកោតសរសើរចំពោះថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជាដើម ដែលបានផ្តល់តម្លៃនិងលើកតម្កើងចំពោះស្រ្តី ក្នុងការទទួលបាននូវតួនាទីថ្នាក់ដឹកនាំ ដូចជាសម្តេចរដ្ឋសភាធិបតី ដែលជាឧទាហរណ៍ជាក់ស្តែងមួយស្រាប់។ សម្តេចប្រធានរដ្ឋសភាជាថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិប្រកបដោយសមត្ថភាព និងបទពិសោធន៍ ហើយវត្តមានសម្តេចនៅក្នុងឱកាសនេះ មានសារៈសំខាន់ជាទីបំផុតចំពោះចក្ខុវិស័យ និងការរួមវិភាគទានដ៏ថ្លៃថ្លាដល់សន្តិភាព និងវិបុលភាពក្នុងតំបន់ ក៏ដូចជាពិភពលោកទាំងមូល៕

អភិបាលខណ្ឌ៧មករា ចុះសួរសុខទុក្ខអាជីវករក្នុងមូលដ្ឋាន និងពិនិត្យមើលការតុបតែង លំអរ ត្រៀមសង្ក្រាន្តឆ្នាំថ្មី របស់ប្រជាពលរដ្ឋ

2025/04/11 01:26:29 pm        176
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី១១ ខែមេសា ឆ្នាំ២០២៥នេះ លោក ថេង សុថុល អភិបាល នៃគណៈអភិបាល ខណ្ឌ៧មករា រួមដំណើរដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង លោក ណុប ផា អភិបាលរង និងលោក ចៅសង្កាត់អូរឬស្សីទី២ បានចុះសួរសុខទុកប្រជាពលរដ្ឋអាជីវករ ដែរប្រកប មុខរបរ តាមច្រក( ដឺងហែម)និង បានចុះ ពិនិត្យមើលការរៀបចំ តុបតែងកែលំអរ ត្រៀមទទួលទេវតាឆ្នាំថ្មី តាមបណ្តាភូមិ ក្នុងសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា។លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានលើកឡើងថា ក្នុងការចុះពិនិត្យនេះដែរឃើញ បងប្អូនប្រជាពលរដ្ឋ បានរៀបចំតុបតែងកែលំអរ ត្រៀមសង្ក្រាន្តឆ្នាំថ្មី បានយ៉ាងល្អប្រសើរ ដើម្បីទទួលទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ព្រះនាម គោរាគៈទេវី និង បងប្អូនប្រជាពលរដ្ឋក្នុងភូមិ បានត្រៀមរៀបចំលេងល្បែងប្រជាប្រិយ និង រាំលេងកំសាន្តដោយសប្បាយ រីករាយក្រៃលែងបំផុតនៅថ្ងៃចូលឆ្នាំ។នេះសបញ្ជាក់ឲ្យឃើញថាការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យប្រជាពលរដ្ឋមាន សន្តិភាព និងសន្តិសុខសង្គម ដោយរស់នៅគ្មានការភ័យខ្លាច នឹង ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសបានរៀបចំ​តុបតែង​កែលម្អ​គេហដ្ឋានបានយ៉ាងស្អាតតាមប្រពៃណីខ្មែរ និងត្រៀមរៀបចំទទួលទេវតាឆ្នាំថ្មី​ដោយក្តីសប្បាយរីករាយក្រៃលែង៕ អត្ថបទ៖ កុម្ភៈ

សម្ដេចធិបតីឱ្យសមត្ថកិច្ចពាក់ព័ន្ធតាមច្រកទ្វារព្រំដែនកម្ពុជា-ថៃយកចិត្តទុកដាក់សម្រួល​ដល់​ពលរដ្ឋ​មកស្រុកកំណើត

2025/04/11 01:18:05 pm        152
នៅព្រឹកថ្ងៃទី១១ ខែមេសានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់នៅតាមបណ្ដាច្រកទ្វារព្រំដែនកម្ពុជា-ថៃ ខិតខំ​យកចិត្តទុកដាក់ជួយសម្រួលដល់លំហូររបស់ប្រជាពលរដ្ឋដែលធ្វើដំណើរចូលមកប្រទេសដើម្បីអបអរសាទរឆ្នាំថ្មី និងធ្វើដំណើរត្រឡប់ទៅវិញក្រោយពេលចូលឆ្នាំ ជាពិសេសគឺមិនឱ្យមានការយកកម្រៃនោះទេ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានមានប្រសាសន៍ថា តបតាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា រាជរដ្ឋាភិបាលថៃបានឯកភាពលើកលែងការយកកម្រៃសេវ៉ាចេញចូល(re-entry fee) ពីប្រជាពលករខ្មែរដែលត្រឡប់មកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៍ជាតិខ្មែរនាឆ្នាំនេះ ដែលអនុវត្តចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២៥។ 

អភិបាលខេត្តព្រះវិហារ ទទួលជួបគណៈប្រតិភូខេត្តយ៉ាឡាយ សំដែងការគួរសម សួរសុខទុក្ខ និងជូនពរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

2025/04/11 12:50:14 pm        87
ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ទទួលជួបគណៈប្រតិភូខេត្តយ៉ាឡាយ ដឹកនាំ ដោយ ឯកឧត្តម ជឿង វ៉ាន់ដាត សមាជិកគណៈកម្មា ធិការអចិន្ត្រៃយ៍គណៈបក្សខេត្ត និងជា ក្រុមប្រឹក្សាប្រជាជនខេត្តយ៉ាឡាយ ចូលជួបសំដែងការគួរសម សួរសុខទុក្ខ និងជូនពរថ្នាក់ដឹក នាំខេត្តព្រះវិហារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលហ្នឹងខិតចូលមកដល់ឆាប់ៗ ខាងមុខនេះ ដែលត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នាសាលសវនការ សាលាខេត្តព្រះវិហារ។ថ្លែងក្នុងឱកាសនេះ ក្នុងនាមថ្នាក់ដឹកនាំ នៃរដ្ឋបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី បាន ថ្លែងនូវអំណរគុណ និងការកោតសរសើរចំពោះថ្នាក់ដឹកនាំ នៃសាធារណរដ្ឋសង្គមនិយមវៀត ណាម ក៏ដូចជាខេត្តយ៉ាឡាយ ដែលតែងតែមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អលើ គ្រប់វិស័យ និងមានចំណងសាមគ្គីភាពដ៏រឹងមាំជាមួយរាជរដ្ឋាភិបាលកម្ពុជានិយាយរួម និងដោយ ឡែកសម្រាប់ខេត្តព្រះវិហារ តាមរយៈកិច្ចសហប្រតិបត្តិការស្រាវជ្រាវរុករកអដ្ឋិធាតុយុទ្ធជន និងកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីក្នុងបុព្វហេតុរំដោះជាតិមាតុភូមិកម្ពុជា ពីរបប ប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីធ្វើមាតុភូមិនិវត្តន៍ត្រឡប់ទៅមាតុប្រទេសវិញ ព្រមទាំងការ ផ្លាស់ប្តូរទស្សនកិច្ច ការទំនាក់ទំនងលើវិស័យការងារ ពាណិជ្ជកម្ម ការអញ្ជើញសួរសុខទុក្ខ ជូនពរក្នុងឱកាសសំខាន់ៗ និងព្រឹត្តិការណ៍ផ្សេងៗទៀត។ស្របជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះវិហារ ពិតជាសង្ឃឹមជឿជាក់យ៉ាងមុតមាំថា ចំណង សាមគ្គីភាពរវាងខេត្តទាំងពីរ (ខេត្តព្រះវិហារ-យ៉ាឡាយ) ក៏ដូចជារវាងប្រទេសទាំងពីរ (កម្ពុជា-វៀតណាម) ដែលមានទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការណ៍ដ៏រឹងមាំ ជាមួយគ្នា ជាយូរណាស់មកហើយ នឹងបន្តរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ ជាមួយគ្នា ឱ្យកាន់តែរឹងមាំ ស្ថិតស្ថេរ ល្អប្រសើរថែមទៀត។ ជាពិសេសនឹងបន្តមាន ទំនាក់ទំនងរវាងយុវជនខេត្តទាំងពីរ (ព្រះវិហារ-យ៉ាឡាយ) តាមរយៈការរៀបចំព្រឹត្តិការណ៍ បោះជំរុំរួមគ្នា ឬផ្លាស់ប្តូរទស្សនកិច្ច ការសិក្សា ការផ្លាស់ប្តូរបទពិសោធន៍ផ្សេងៗ នៅពេលខាង មុខដ៏សមគួរណាមួយជាក់ជាមិនខាន។

សម្តេចរដ្ឋសភាធិបតី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន បានឡើងទទួលវិញ្ញាបនបត្រ និងសញ្ញាសម្គាល់ ជាសមាជិកស្ថាបនិកសភានៃសន្និសីទប្រធានសភានៃអន្តរសភា

2025/04/11 12:44:00 pm        129
សន្និសីទប្រធានសភានៃអន្តរសភា (Inter-Parliamentary Speaker’s Conference/ISC) បានប្រកាសទទួលស្គាល់សភានៃព្រះរាជាណាចក្រកម្ពុជា ជាស្ថាបនិកសំខាន់ គឺសមាជិកស្ថាបនិក នៃសន្និសីទប្រធានសភា នៃអន្តរសភា (ISC) ដោយមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញឱ្យវេទិការប្រមូលផ្តុំសំឡេងថ្នាក់ដឹកនាំសភាអន្តរជាតិនេះកកើតឡើងក្នុងបុព្វបម្រើប្រជាពលរដ្ឋ។ ការប្រកាសទទួលស្គាល់សភាកម្ពុជាជាស្ថាបនិកសំខាន់ នៃសន្និសីទប្រធានសភានៃអន្តរសភា បានធ្វើឡើងនៅក្នុងឱកាស សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ន សែន ប្រធានព្រឹទ្ធសភា ដែលជាអគ្គមគ្គទេសក៍ឯកនិងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ របស់កម្ពុជា ចូលរួមពិធីបើកសន្និសីទប្រធានសភា នៃអន្តរសភា នៅក្នុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (Universal Peace Federation World Summit 2025) ដែលបានប្រព្រឹត្តិទៅនាព្រឹក ថ្ងៃទី១១ ខែមេសា ឆ្នាំ ២០២៥ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។ ថ្នាក់ដឹកនាំសភានៃសន្និសីទប្រធានសភានៃអន្តរសភា បានប្រគល់វិញ្ញាបនបត្រនិងសញ្ញាសម្គាល់ ជាសមាជិកស្ថាបនិក សភានៃសន្និសីទប្រធានសភានៃអន្តរសភា ជូនសម្តេចរដ្ឋសភាធិបតី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងបរិយាកាសអធិកអធម មានការទទួលស្វាគមន៍យ៉ាងកងរំពងពីអង្គពិធី ចំពោះការចូលរួមចំណែកដ៏សំខាន់របស់សភាកម្ពុជានៅក្នុងបុព្វហេតុសន្តិភាព វិបុលភាពសកលលោក។ សន្និសីទប្រធានសភានៃអន្តរសភា (ISC) ដែលជាវេទិកាប្រមូលផ្តុំសំឡេងថ្នាក់ដឹកនាំសភាអន្តរជាតិ ដើម្បីសន្តិភាព និងវិបុលភាពមនុស្សជាតិ មានសភាអន្តរជាតិចំនួន៣៧ ជាសមាជិកនៅក្នុងពេលនេះ ព្រមទាំងដៃគូ មកពីវិស័យផ្សេងៗ ជាច្រើនទៀតចូលរួមផងដែរ។ ជំនួបថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័ននីតិប្បញ្ញត្តិ នេះ ដើរតួនាទីជាមូលដ្ឋានគ្រឹះមួយសម្រាប់កសាងសណ្តាប់ធ្នាប់អន្តរជាតិប្រកបដោយបរិយាប័ន្ន ដោយផ្អែកលើការយោគយល់គ្នាទៅវិញទៅមក និងវិបុលភាពរួមគ្នា។ សន្និសីទនេះដើរតួនាទីជាវេទិកាពិសេសតែមួយដែលមេដឹកនាំសភាអាចដោះស្រាយដោយផ្ទាល់នូវបញ្ហាប្រឈមក្នុងតំបន់ ចែករំលែកបទពិសោធន៍ផ្នែកច្បាប់ និងធ្វើការរួមគ្នាឆ្ពោះទៅរកគោលដៅរួម។នៅក្នុងឱកាសនៃពិធីបើកសន្និសីទ ISC នេះមានការអញ្ជើញចូលរួមពីឥស្សរជនឆ្នើមនានា មានជាអាទិ៍ ឯកឧត្តម បាន គី ម៉ូន (Ban Ki-moon) អតីតអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (ក្នុងអាណត្តិទី៨ ឆ្នាំ២០០៧-២០១៦) ឯកឧត្តម អនុប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ឯកឧត្តម អានតូនីយ៉ូ ហ្គូតារេស (António Guterres)អគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្តម ម៉ាទីន ជូហ្គុង (Martin Chungong) អគ្គលេខាធិការ នៃសហភាពអន្តរសភា (IPU) វាគ្មិនពិសេសៗ ផ្សេងទៀតបានឡើងថ្លែងនូវសារគន្លឹះ និងចំណាប់អារម្មណ៌ ដោយបានគូសបញ្ជាក់ថា វេទិកាសន្និសីទ ISC នេះបានរៀបចំឡើងក្នុងពេលវេលាមួយដ៏សំខាន់ និងសមស្របបំផុតខណៈពេលដែលពិភពលោកកំពង់ប្រឈមនូវបញ្ហាសំខាន់ជាច្រើនរួមមានៈ ជម្លោះប្រដាប់អាវុធដែលកំពុងកើតមាននៅតាមតំបន់មួយចំនួន ការប្រែប្រួលអាកាសធាតុ វិសមភាព និងភាពក្រីក្រ ជាដើម ដែលបញ្ហាទាំងនេះទាមទារឱ្យការធ្វើការរួមគ្នា ដើម្បីឈានទៅដោះស្រាយបញ្ហានេះបានប្រកបដោយនិរន្តភាព។  ថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័ននីតិប្បញ្ញត្តិ មានជំនឿមុតមាំថា ការដោះស្រាយបញ្ហាប្រឈមដ៏លំបាកបំផុតរបស់ពិភពលោកនាពេលបច្ចុប្បន្នទាមទារភាពជាដៃគូរឹងមាំ និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត។ វេទិកា ISC ប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នហិរញ្ញវត្ថុ រួមទាំងធនាគារអភិវឌ្ឍន៍ ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងគំនិតផ្តួចផ្តើមនិរន្តរភាពពិភពលោក ដើម្បីជំរុញការផ្លាស់ប្តូរដ៏មានអត្ថន័យ ។កិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (Universal Peace Federation World Summit 2025) ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ដោយមានជំនួប វេទិការ និងសន្និសីទជាច្រើន មានប្រតិភូមកពីប្រទេសចំនួន១១៤ ចូលរួម ដែលក្នុងនោះរួមមានស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ សង្គមស៊ីវិល និងវិស័យឯកជនផង ដើម្បីជួបប្រជុំគ្នានៅក្នុងគោលដៅតែមួយគត់គឺ ការលើកកម្ពស់សន្តិភាពនិងវិបុលភាពសម្រាប់ទំាងអស់គ្នា៕

កងទ័ពជើងទឹករៀបចំសូត្រមន្ត និងរាប់បាតដល់ព្រះសង្ឃ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

2025/04/11 12:12:11 pm        95
ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ដែលខិតជិតចូលមកដល់នាពេលខាងមុខនេះ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តមឧត្តមនាវីឯក ទៀ សុខា មេបញ្ជការកងទ័ពជើងទឹក និងជាអគ្គលេខាធិការជាតិសន្តិសុខលំហសមុទ្រ និងលោកជំទាវ បានដឹកនាំដឹកនាំនាយនាវី នាយនាវីរង ពលនាវិក ប្រារព្ធពិធីសូត្រមន្ត និងរាប់បាតដល់ព្រះសង្ឃតាមបែបព្រះពុទ្ធសាសនា អបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីសុំសេចក្តីសុខសិរីសួស្តីទេវតាឆ្នាំថ្មី។នៅមុនរៀបចំពិធីសូត្រមន្តតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនានេះ ឯកឧត្តមឧត្តមនាវីឯក ទៀ សុខា ក៏បានធ្វើពិធីសំណេះសំណាល សួរសុខទុក្ខ និងជូនពរដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងទ័ពជើងទឹក សូមឲ្យទេវតាឆ្នាំថ្មី ព្រះនាមគោរាគទេវី បុត្រីទី២ នៃកបិលមហាព្រហ្ម តាមជួយបីបាច់ថែរក្សា ការពារ ប្រោះព្រំនូវសព្ទសាធុការពរជ័យជូនដល់ពួកគេ និងទឹកដីនៃព្រះរាជាណាចកម្ពុជារួមទាំងពលរដ្ឋខ្មែរទំាងអស់ សូមបានប្រកបដោយពុទ្ធពរដ៏ល្អប្រសើរថ្លៃថ្លាទំាងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយផងដែរ៕

ឯកឧត្តម ប៉ែន បូណា៖ កត្តាសុខសន្ដិភាពធ្វើឱ្យកម្ពុជាអាចបន្តរៀបចំ​មហាព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត​ដ៏ធំក្នុងឆ្នាំនេះ

2025/04/11 11:59:24 am        137
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាព​អ្នកនាំ​ពាក្យ​រាជ​រដ្ឋាភិបាល មានប្រសាសន៍បញ្ជាក់ថា ដោយសារកត្តាសុខសន្ដិភាព ទើបកម្ពុជា​អាច​ប្រារព្ធ​មហា​ព្រឹត្តិការណ៍​អង្គរសង្រ្កាន្ត និងពិធីបុណ្យជាតិធំៗនៅទូទាំងប្រទេសយ៉ាងសប្បាយរីករាយ ស្រប​ពេល​ដែលកម្ពុជានៅបន្តរក្សាបាននូវកំណើនសេដ្ឋកិច្ចល្អ។តាមរយៈកិច្ចសម្ភាសន៍ជាមួយ BTV កាលពីពេលថ្មីៗ ឯកឧត្តម ប៉ែន បូណា បានលើកឡើងថា តម្លៃ​សន្តិភាពនៅកម្ពុជា មិនត្រឹមតែមានប្រយោជន៍សម្រាប់ប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះទេ ប៉ុន្តែ​ត្រូវ​បាន​ទទួល​ស្គាល់ជាសកល ហើយសុខសន្តិភាពពេញលេញ និងរយៈពេលយូរ ជា​ផ្លែ​ផ្កា​នៃ​នយោបាយ​ ឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងជាប្រធាន​ព្រឹទ្ធសភា​នៃ​កម្ពុជា។ ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា ប្រទេសកម្ពុជា​យើង​សំណាង​ណាស់​ដែល​មាន​មេ​ដឹកនាំ​ខ្លាំង​ពូកែ​ដូចជាសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្នដែលបានកសាងប្រទេសឡើងវិញពីចំណុចក្រោមសូន្យឱ្យរីកលូតលាស់ដូច​សព្វថ្ងៃ ហើយឈរយ៉ាងរឹងមាំដើម្បីការពារសុខសន្តិភាព និងភាពសុខសានរបស់ប្រជាពលរដ្ឋ ក៏​ដូច​ជា​ទប់ស្កាត់កុំឱ្យមនុស្សទ្រុស្តប្រយោជន៍ជាតិមានអត្ថិភាពនៅលើទឹកដីកម្ពុជា។ តាមរយៈកិច្ចសម្ភាសន៍ ឯកឧត្តម ប៉ែន បូណា ថ្លែងបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជា ជឿជាក់​លើ​រាជ​រដ្ឋាភិបាល​ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលកំពុងដឹកនាំ​ប្រទេស​ឈាន​ឆ្ពោះ​ទៅ​សម្រេច​ចក្ខុ​វិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ យើង​ទាំង​អស់​គ្នា​ឈរ​នៅ​ជា​មួយ​រាជ​រដ្ឋាភិបាល និង​គាំទ្រ​រាជ​រដ្ឋាភិបាល​នៅ​គ្រប់​កាលៈ​ទេសៈ​ ដើម្បី​អនាគត​របស់​យើង និងកូនចៅយើង៕ អត្ថបទ៖ វ៉ន ដារ៉ា

ទីតាំងប្រមូលផ្ដុំសត្វរស់និងទីតាំងសត្វឃាដដ្ឋានជាច្រើនកន្លែងនៅខេត្តស្វាយរៀងត្រូវបានធ្វើជីវៈសុវត្ថិភាព(បាញ់ថ្នាំសម្លាប់មេរោគ)

2025/04/11 11:50:08 am        75
ស្វាយរៀង ÷ អនុវត្តតាមការណែនាំរបស់អគ្គនាយកដ្ឋានផលិតកម្មបសុព្យាបាលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទស្ដីពី(បង្ការឆ្លងជំងឺពីសត្វ) ក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះការិយាល័យផលិតកម្មបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តស្វាយរៀង ដឹកនាំដោយលោកហ៊ុន សារ៉េតថនប្រធានការិយាល័យផលិតកម្មបសុព្យាបាល បានចុះធ្វើជីវៈសុវត្ថិភាព(បាញ់ថ្នាំសម្លាប់មេរោគ)នៅតាមទីតាំងប្រមូលផ្ដុំសត្វសំខាន់ៗនិងសត្វឃាដដ្ឋានមុននឹងអនុញ្ញាតអោយក្រុមឈ្មួញធ្វើចរាចរណ៍សត្វរស់ពីតំបន់មួយទៅតំបន់មួយផ្សេងទៀត។  លោក ហ៊ុន សារ៉េតថន បានបញ្ជាក់ប្រាប់ btv បន្ថែមថា ក្រៅពីការងារចុះធ្វើជីវសុវត្ថិភាពនៅទីតាំងសំខាន់ៗមួយចំនួននៅក្នុងខេត្ត មន្ត្រីការិយាល័យផលិតកម្មបសុព្យាបាលខេត្ត បានចុះធ្វើការផ្សព្វផ្សាយពីវិធានការបង្ការជំងឺ និងបានបង្ហាត់បង្ហាញពីរបៀបចិញ្ចឹមការផ្ដល់ចំណី នៅតាមគ្រួសារនិងនៅតាមសហគមន៍អ្នកចិញ្ចឹមសត្វជាបន្តបន្ទាប់ផងដែរ។  លោកហ៊ុន សារ៉េតថន បានបញ្ជាក់បន្ថែមថាស្វាយរៀងជាខេត្តដែលមានពលរដ្ឋចិញ្ចឹមសត្វគោក្របីជ្រូកមាន់ទាស្ទើរគ្រប់ក្រុមគ្រួសារដើម្បីបង្កើនប្រាក់ចំណូលបន្ថែមលើរបបផ្សេងៗក្នុងវិស័យកសិកម្មដោយក្នុងនោះក្រុមឈ្មួញប្រមូលទិញដើម្បីនាំចេញទៅលក់នៅក្រៅខេត្តជ្រូករស់ប្រមាណជិត៥តោន និងគោក្របីជាង១តោនក្នុងមួយថ្ងៃៗ។                                      

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM