អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះសួរទុក្ខប្រជាពលរដ្ឋភៀសសឹកស្នាក់នៅផ្ទះបណ្តោះអាសន្ន ក្នុងខេត្តព្រះវិហារ
តំណាង​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់សមត្ថកិច្ចខេត្តកំពត ចំនួន ៤បទល្មើស ក្រោយលួចសម្ភារដែលជាភស្តុតាង Online Scams
សម្ដេចធិបតី៖ កុមារគឺជាធនធានដ៏មានតម្លៃ និងមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍជាតិ និងជាអាទិភាពចម្បងបំផុតក្នុងយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជាតិ
សមត្ថកិច្ចចុះត្រួតពិនិត្យទីតាំងចំនួន៣​​ នៅក្រុងប៉ោយប៉ែតសង្ស័យលបលួចប្រព្រឹត្ត Online Scams ឃាត់ខ្លួនជនបរទេសនិងខ្មែរសរុបចំនួន ១៥២នាក់​​​

ព័ត៌មានជាតិ

ស្ថានីយវារីអគ្គិសនីសេសានក្រោម២ បើកឲ្យ​និស្សិតជំនាញអគ្គិសនី ២៤៧រូប ចូលទស្សនា និងស្វែងយល់

2025/04/02 10:42:56 am        254
កាលពីព្រឹកនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ក្រុមហ៊ុន China Huaneng គ្រុប​បាន​ប្រារព្ធ​ទិវា​បើក​ឱ្យ​ចូលទស្សនា​ស្ថានីយវារីអគ្គិសនីសេសានក្រោម២ ឆ្នាំ២០២៥ នៅក្រោមប្រធានបទ “ការ​អនុវត្ត​បច្ចេកទេសពង្រឹងកំណើតចម្រើន(Green energy lights up the future, and technological practice enables growth)” ។និស្សិតជំនាញអគ្គិសនីវិចំនួន ២៤៧​រូប​មក​ពី​វិទ្យា​ស្ថាន​ជាតិបណ្តុះបណ្តាលបច្ចេកទេស បានទស្សនាស្ថានីយវារីអគ្គិសនីសេសានក្រោម២ ដែល​ជា​គម្រោងថាមពលស្អាតធំបំផុតក្នុងប្រទេសកម្ពុជា។ តាមរយៈការទស្សនាតំបន់ជាក់ស្តែង ការ​បកស្រាយបច្ចេកទេស និងការផ្លាស់ប្តូរបទពិសោធន៍ ក្រុមនិសិ្សត​មាន​ការ​ស្វែង​យល់​ដឹង​កាន់​តែ​ស៊ីជ​ម្រៅអំពីគោលការណ៍ផលិតភ្លើងពីទឹក ការគ្រប់គ្រងប្រតិបត្តិការស្ថានីយវារី និងលទ្ធផល​នៃកិ​ច្ច​សហការថាមពលរវាងកម្ពុជា-ចិន។ក្រោមការដឹកនាំពីបុគ្គលិកបច្ចេកទេសរបស់ស្ថានីយ ក្រុមនិស្សិតបាន​ទទួល​ការ​បណ្តុះ​បណ្តាល​សុវត្ថិភាព​ជាមុន និងបានបែងចែកជាក្រុមសម្រាប់ទស្សនាកន្លែងសំខាន់ៗដូចជា រោងចក្រផលិត បន្ទប់​តំឡើងឧបករណ៍ សាលបង្ហាញ និងទំនប់។ វិស្វករខ្មែរបានបកស្រាយអំពីដំណើរការនៃម៉ាស៊ីនភ្លើងដោយណែនាំពីសមាសភាពឧបករណ៍អគ្គិសនីផ្សេងៗ។លោកធា កុសល វិស្វករខ្មែររបស់ស្ថានីយ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ បានបង្ហាញ​ពី​បទ​ពិសោធន៍​ការងាររបស់ខ្លួនថា៖ “ក្រុមបច្ចេកទេសចិនមិនត្រឹមនាំមកនូវឧបករណ៍ទំនើបប៉ុណ្ណោះទេ ប៉ុន្តែ​ពួកគេក៏បានបណ្តុះបណ្តាលសមត្ថភាពវិជ្ជាជីវៈអោយយើងផង។ ខ្ញុំមានមោទន​ភាព​ណាស់​ដែល​បាន​ធ្វើការនៅស្ថានីយវារីអគ្គិសនីសេសានក្រោម២។” ប្រវត្តិរបស់​លោក​បាន​ជះឥទ្ធិពល​ដល់និស្សិតជាច្រើន។ព្រឹត្តិការណ៍នេះមិនត្រឹមតែជាមេរៀនជាក់ស្តែងលើបច្ចេកទេសទេ ប៉ុន្តែជា​សញ្ញា​នៃ​មិត្ត​ភាព​រវាង​កម្ពុជា​និងចិន និងការសហការបច្ចេកវិស័យថាមពលស្អាតផងដែរ។ ស្ថានីយវារី​អគ្គិសនី​សេ​សាន​ក្រោម២ ដែលជាគំរូនៃកិច្ចសហប្រតិបត្តិការវិស័យថាមពលរវាងប្រទេសទាំងពីរ បាន​និង​បន្ត​ជំរុញ​អោយ​យុវជនចូលរួមក្នុងវិស័យនេះ និងជួយពង្រឹងសមត្ថភាពបុគ្គលិកបច្ចេកទេសក្នុងស្រុក។ស្ថានីយវារីអគ្គិសនីសេសានក្រោម២មានសមត្ថភាពផលិតសរុប 400MW វាបាន​ដាក់​ឲ្យ​ដំណើរ​ការ​ពី​ឆ្នាំ ២០១៨ រហូតមកដល់បច្ចុប្បន្ន បានផ្គត់ផ្គង់អគ្គិសនីបានលើស 11.8 ពាន់​លាន​គីឡូ​វ៉ាត់​ម៉ោង ដែលបានជួយកាត់បន្ថយតម្លៃអគិ្គសនី និងការពឹងផ្អែកលើការនាំចូល។ ក្នុង​អំឡុង​ពេល​សាង​សង់ គម្រោងសម្រេចបានការផ្លាស់ទីសរុប 840 គ្រួសារ (3,690 នាក់) ព្រមទាំង​សាង​សង់​សាលា​រៀន មណ្ឌលសុខាភាព និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ដែលបានពង្រឹង​ជីវភាព​ប្រជា​ពលរដ្ឋ​ក្នុង​តំបន់។ ស្ថានីយនឹងបន្តការបណ្តុះបណ្តាលបុគ្គលិកខ្មែរ និងពង្រឹងកិច្ចសហការ​ជាមួយ​សាកល​វិទ្យាល័យ​ក្នុងស្រុក ដើម្បីផ្តល់ឲ្យវិស័យថាមពល​នូវ​ក្រុម​ការងារ​បច្ចេក​ទេស​ចំណាស់​កាន់​តែ​ច្រើន​៕ 

តំណាងគ្រួសារសពរបស់ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ផ្ញើសារលិខិតថ្លែងអំណរគុណ ចំពោះការចូលរួម និងជួយរៀបចំពិធីបុណ្យ និងពិធីបញ្ចុះសព

2025/04/02 10:12:24 am        338
ដោយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥នេះ ជាថ្ងៃចុងក្រោយនៃពិធីបុណ្យ និងជាថ្ងៃបញ្ចុះសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន, តំណាងគ្រួសារសព បានផ្ញើសារលិខិតថ្លែងអំណរគុណ ព្រះរាជគុណ អរព្រះគុណ ថ្វាយ ប្រគេន សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ និងសូមគោរពថ្លែងអំណរគុណ សម្តេច ឯកឧត្តម លោកជំទាវលោកអ្នកឧញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់ដែលបានឆ្លៀតឱកាសដ៏មមាញឹក យាង និមន្ត អញ្ជើញចូលរួម និងជួយរៀបចំពិធីបុណ្យ និងពិធីបញ្ចុះសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ដែលត្រូវជាបង បងថ្លៃ បិតា ជីតា ជីតាទួត ឪពុកធំ ដែលជាអ្នកមានគុណរបស់គ្រួសារនៃសព។តាមរយៈសារលិខិតថ្លែងអំណរគុណ តំណាងគ្រួសារសពរបស់ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានសរសេរថា ក្នុងនាមក្រុមគ្រួសារសព មូលព្រះបង្គំ ខ្ញុំព្រះករុណាយើងខ្ញុំ សូមគោរពថ្លែងអំណរព្រះរាជគុណ អរព្រះ គុណ ថ្វាយ ប្រគេន សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ និងសូមគោរពថ្លែងអំណរគុណ សម្តេច ឯក ឧត្តម លោកជំទាវលោកអ្នកឧញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់ ដែលបានឆ្លៀត ឱកាសដ៏មមាញឹក យាង និមន្ត អញ្ជើញចូលរួម និងជួយរៀបចំពិធីបុណ្យនិងពិធីបញ្ចុះសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ដែលត្រូវជាបង បងថ្លៃ បិតា ជីតា ជីតាទួត ឪពុកធំ ដែលជាអ្នកមានគុណ របស់យើងខ្ញុំ នាពេលនេះ។ទូលព្រះបង្គំ ខ្ញុំព្រះករុណាយើងខ្ញុំ សូមសម្តែងនូវកតញ្ញូតាធម៌ និងការដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយ ប្រគេន សម្តេចព្រះសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេច ព្រះរាជាគណៈព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជូនចំពោះសម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងបង ប្អូនជិតឆ្ងាយទាំងអស់ដែលបានចូលរួមតាមរយៈការផ្ញើសាររំលែកទុក្ខក្តី តាមរយៈការចូលរួមគោរពវិញ្ញាណក្ខន្ធ ដោយផ្ទាល់នាពេលកន្លងមកក្តី និងការយាង និមន្ត អញ្ជើញមកចូលរួមនៅក្នុងពិធីបញ្ចុះសពតាមប្រពៃណី ព្រះពុទ្ធសាសនានៅទីនេះផងដែរ។សក្ខីកម្មខាងលើនេះ សបញ្ជាក់ឱ្យឃើញច្បាស់នូវទឹកព្រះទ័យ និងទឹកចិត្តស្រឡាញ់រាប់អានដ៏ឧត្តុង្គ ឧត្តម របស់ សម្តេចជាអម្ចាស់ សម្តេច ព្រះរាជគណៈ ព្រះថេពនុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងបងប្អូនជិតឆ្ងាយទាំងអស់ចំពោះសព និងក្រុមគ្រួសារយើងខ្ញុំទាំងមូល ដែល ធ្វើឱ្យយើងខ្ញុំទាំងអស់គ្នា មិនអាចបំភ្លេចនូវគុណូបការៈដ៏ថ្លៃថ្លាទាំងនេះបានឡើយ។ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ ទូលព្រះបង្គំយើងខ្ញុំ សូមសម្តែងនូវអំណរព្រះមហាករុណាទិគុណ ប្រកបដោយក្តីរំភើបឥតឧបមា ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទីគោពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គប្រោសព្រះរាជទាន ព្រះរាជសារចូលរួមរំលែកទុក្ខ និងបានប្រោសព្រះរាជទានព្រះរាជទ្រព្យដ៏ថ្លៃថ្លា ចូលរួមក្នុងពិធីបុណ្យសព។ ទូលព្រះបង្គំ យើងខ្ញុំសូមថ្វាយព្រះរាជកុសលបវរមហាប្រសើរ សូមព្រះអង្គទ្រង់ប្រកបដោយព្រះសុភមង្គល និងវិបុលសុខគ្រប់ប្រការ។ជាទីបញ្ចប់នេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណាយើងខ្ញុំ សូមថ្លែងអំណរព្រះរាជគុណ អរព្រះគុណ និងអរគុណ សាជាថ្មីម្តងទៀត និងសូមថ្វាយប្រគេនព្រះពរ សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះ សង្ឃនាយករង សម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងគោរពជូនពរ សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងបងប្អូនញាតិជិតឆ្ងាយទាំងអស់ សូមបានប្រកបដោយពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីបែបសាសនាព្រះពុទ្ធ ជូនសពឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ មុនពិធីដង្ហែ

2025/04/02 10:03:32 am        231
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃកម្ពុជា អញ្ជើញចូលរួម​ពិធីបែប​សាសនា​ព្រះពុទ្ធជាចុងក្រោយជូនសពឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ នៅភូមិគ្រឹះ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ មុនពិធីដង្ហែឆ្ពោះទៅកាន់វត្តច័ន្ទបុរីវង្ស ស្ថិតនៅភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្រសួងមុខងារសាធារណៈ រៀបចំកិច្ចប្រជុំស្ដីពីការកំណត់មុខងារបញ្ញាសិប្បនិម្មិត (AI)

2025/04/02 09:19:22 am        315
បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញសារាចរ ស្តីពី«ការកំណត់មុខងារនៅតាមក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ» កាលពីថ្ងៃទី២៦ ខែមីនា​ ឆ្នាំ២០២៥ ក្រសួងមុខងារសាធារណៈបានរៀបចំកិច្ចប្រជុំ ស្តីពីការរៀបចំកំណត់មុខងារបញ្ញាសិប្បនិម្មិត (AI) នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥។ កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងវត្តមានអញ្ជើញចូលរួមពីតំណាងទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងមុខងារសាធារណៈជាច្រើនរូប។កិច្ចប្រជុំនារសៀល មានគោលបំណងគាំទ្រដល់ក្រសួង ស្ថាប័នបានពិភាក្សា ផ្លាស់ប្តូរយោបល់ ក៏ដូចជាការប្រមូលធាតុចូលនានា សំដៅដល់ការកំណត់ និងការអនុវត្តមុខងារបញ្ញាសិប្បនិម្មិត (AI)។ បញ្ញាសិប្បនិម្មិត (AI) ជាបច្ចេកវិទ្យាដែលកំពុងមានការវិវឌ្ឍយ៉ាងស្រួចស្រាវពេញនិយម ដែលបច្ចេកវិទ្យាទាំងនេះអាចជះឥទ្ធិពលដល់សង្គម-សេដ្ឋកិច្ច ជាពិសេសក្នុងបរិបទរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល។ ការចាប់យកបញ្ញាសិប្បនិម្មិត (AI) ជាស្ថានភាពនៃការអនុវត្តការងារ ក្នុងបរិបទថ្មី ដែលបច្ចេកវិទ្យានេះអាចត្រូវបានគេយកមកប្រើប្រាស់ក្នុងវិស័យ និងផ្នែកជាច្រើននៃសកម្មភាពសេដ្ឋកិច្ច-សង្គមដូចជា៖ វិស័យសុខាភិបាល, វិស័យអប់រំ, សេវាសាធារណៈ, ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, បច្ចេកវិទ្យាម្ហូបអាហារ, សេវាកម្មធនាគារ និងហិរញ្ញវត្ថុ, សន្តិសុខបច្ចេកវិទ្យា Cybersecurity, ភស្តុភារកម្ម និងដឹកជញ្ជូន, ការធ្វើដំណើរ, អចលនទ្រព្យ, ការកំសាន្ត, ផលិតកម្ម, វិស័យកសិកម្ម និងការរស់នៅប្រចាំថ្ងៃ ជាដើម។ កម្ពុជាកំពុងដើរលើផ្លូវដ៏ស្វាហាប់ និងគិតគូរយ៉ាងហ្មត់ចត់ វែងឆ្ងាយ ដើម្បីចាប់យក និងសម្របខ្លួនជាមួយបច្ចេកវិទ្យាថ្មីៗទាំងអស់នេះ។ ក្នុងន័យនេះ កិច្ចប្រជុំនាថ្ងៃនេះ ជាការផ្តល់នូវជំហានថ្មីមួយបន្ថែមទៀត ដើម្បីផ្តល់ឱកាសដល់ក្រសួង ស្ថាប័ន នានា​ជាពិសេសក្រសួងសាមី ដែលមានមុខងារប្រទាក់ក្រឡាគ្នា បានជជែក​ពិភាក្សា និងផ្តល់ធាតុចូលសំខាន់ៗ សម្រាប់ជាមូលដ្ឋាន ក្នុងការរៀបចំមុខងារបញ្ញាសិប្បនិម្មិត (AI) ក្នុងបរិបទកម្ពុជា។ ក្រោយពីបានស្តាប់បទបង្ហាញ របស់ក្រសួងដែលពាក់ព័ន្ធជាមួយមុខងារបញ្ញាសិប្បនិម្មិត (AI) ក៏ដូចជាមតិយោបល់របស់តំណាងក្រសួង ស្ថាប័នដែលជាសមាជិកអង្គប្រជុំរួចមក ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ថា ក្រសួងមុខងារសាធារណៈ គឺជាអ្នកផ្ដល់ការគាំទ្រដល់ក្រសួង ស្ថាប័នក្នុងការកំណត់ និងការអនុវត្តមុខងារ និងការរៀបចំរចនាសម្ព័ន្ធ ស្របតាមខ្លឹមសារនៃសារាចរ របស់រាជរដ្ឋាភិបាលស្តីពី«ការកំណត់ និងការអនុវត្តមុខងារនៅតាមក្រសួង ស្ថាប័ន ចំណុះអង្គការនីតិបតិបត្តិ» ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។ "ដូច្នេះ ក្រសួង ស្ថាប័ន ត្រូវធ្វើការកំណត់មុខងាររបស់ខ្លួនឱ្យបានច្បាស់លាស់ ដែលជាមុខងារស្នូលតាម វិស័យ និងមុខងាររងនៃមុខងារស្នូលតាមវិស័យដែលក្រសួង ស្ថាប័នទទួលបន្ទុក" ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានបន្ថែម។ចេញពីកិច្ចប្រជុំនាពេលនេះ ក្រុមការងារនឹងប្រមូលយកមតិយោបល់ជាធាតុចូល និងឯកសារពាក់ព័ន្ធ នានារបស់ក្រសួងនីមួយៗ ដើម្បីរៀបចំជារបាយការណ៍គោរពជូនថ្នាក់ដឹកនាំ និងប្រមុខរាជរដ្ឋាភិបាល ពិនិត្យ ផ្តល់អនុសាសន៍ និងសម្រេចដ៏ខ្ពង់ខ្ពស់៕

ក្រសួងបរិស្ថាន រៀបចំដំណើរសិក្សាស្វែងយល់អំពីតំបន់ជួរភ្នំក្រវាញ ដើម្បីចូលរួមផ្សព្វផ្សាយពីសក្ដានុពល

2025/04/02 07:22:18 am        207
ភ្នំពេញ៖ ក្រសួងបរិស្ថាន រៀបចំនូវដំណើរសិក្សាស្វែងយល់អំពីតំបន់ជួរភ្នំក្រវាញ និងការជួបូជុំមួយវិស័យឯកជន រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ទី៥ ខែមេសា ឆ្នាំ២០២៥ ដែឡមានគោលបំណង ផ្តល់ជូនដល់អ្នកចូលរួម និងវិនិយោគិន គម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូច (SSEDP) ប្រតិបត្តិករទេសចរណ៍ ក្នុងវិស័យឯកជន ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីទទួលបានបទពិសោធន៍ជាក់ស្តែង ក្នុងតំបន់ការពារធម្មជាតិដ៍ល្អប្រណិត និងមិនធ្លាប់បានជួបប្រទះកន្លងមក ។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះ រួមមាន ការទស្សនាតំបន់គោលដៅ ទេសចរណ៍ធម្មជាតិលេចធ្លោរជាងគេ ការដកស្រង់បទពិសោធ និងស្វែងយល់ពីលក្ខណសម្បត្តិទាក់ទាញ ដែលមាននៅក្នុងតំបន់ទេសភាពជួរភ្នំក្រវាញ ។ លក្ខខណៈពិសេសទាំងនេះ មានជាអាទិ៍ ឧទាហរណ៍គំរូនៃការអនុវត្តល្អបំផុត មួយចំនួន នៃប្រតិបត្តិករទេសចរណ៍ធម្មជាតិ ដែលកំពុងដំណើរការយ៉ាងសកម្មក្នុងតំបន់ ក្នុងនោះមានមជ្ឈមណ្ឌលទេសចរណ៍ធម្មជាតិ La Vallee នៅស្រុកថ្មបាំង និង Canvas & Orchids នៅតាតៃ ក៏ដូចជាសមិទ្ធផលសំខាន់ៗ ពីការវិនិយោគរបស់គម្រោង CSLEP ក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ធម្មជាតិនៅក្នុងទីតាំងគោលដៅ ដូចជាដែនជម្រកសត្វព្រៃពាមក្រសោមជាដើម ។ ទស្សនកិច្ចការងារនេះ ក៏នឹងពិនិត្យស្វែងយល់ ពីលទ្ធផលការងារ ពីការវិនិយោគដោយប្រយោលមួយចំនួន តាមរយៈការគាំទ្រដល់ទេសចរណ៍ធម្មជាតិ ដូចជាផ្លូវភ្ជាប់តំបន់ទេសចរណ៍ថ្មី របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលមានឈ្មោះថា “ផ្លូវនៃក្តីញញឹមចុងក្រោយ” និងទីតាំងដែលគ្រោងដាំស្តារព្រៃឈើក្នុងតំបន់ជួរភ្នំក្រវាញ ។ ការរួមបញ្ចូលគ្នាជាមួយព្រឹត្តិការណ៍ ជួបជុំជាមួយវិស័យឯកជន ដើម្បីទទួលបានលទ្ធផលជាអតិបរមា ដើម្បីជំរុញនូវទំនាក់ទំនងឱ្យបានកាន់តែប្រសើរ ដំណើរសិក្សាស្វែងយល់នេះ នឹងរួមបញ្ចូលគ្នាជាមួយព្រឹត្តិការណ៍កសាងបណ្តាញវិស័យឯកជន ជាលើកដំបូងគេក្នុងខេត្តកោះកុង ដែលអាចប្រព្រឹត្តទៅនៅតំបន់ទេសចរណ៍ធម្មជាតិ La Vallee ក្នុងស្រុកថ្មបាំង ។ ការរៀបចំនេះ នឹងផ្តល់ឱកាស ឱ្យវិនិយោគិនថ្នាក់មូលដ្ឋានមួយចំនួន មកពីខេត្តកោះកុង បានស្វែងយល់បន្ថែមអំពីគម្រោង និងផ្តល់ឱកាសមួយចំនួនដើម្បីបង្កើតភាពជាដៃគូ សម្រាប់ការវិនិយោគ តាមការគ្រោងទុកនៅក្នុងតំបន់ការពារធម្មជាតិ ដូចជាការសហការក្នុងការផ្តល់អាហារ និងភេសជ្ជៈ នៅតាមហាងកាហ្វេ និងភោជនីយដ្ឋានថ្មី នៅដែនជម្រកសត្វព្រៃពាមក្រសោប ។គួរបញ្ជាក់ថា ក្រសួងបរិស្ថានបាននិងកំពុងខិតខំពង្រឹងអភិបាលកិច្ចបរិស្ថាន និងការគ្រប់ គ្រងធនធានធម្មជាតិ នៅក្នុងតំបន់ការពារធម្មជាតិ តាមរយៈប្រព័ន្ធគ្រប់គ្រង ដោយគំនិតច្នៃប្រឌិត បរិយាប័ន្ន ទំនួលខុសត្រូវ និងគណនេយ្យភាព ក្របខ័ណ្ឌស្ថាប័ន្ថ ដែលមានភាពប្រសើរឡើង កិច្ចសហការ និងការសម្របសម្រួលជាមួយគ្រប់ភាគីពាក់ព័ន្ធ។ ដោយសារភាពចាំបាច់នេះ ទើបមាន “គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា” ដែលបាននិងកំពុងអនុវត្តបន្ត (2020-2027) តាមរយៈហិរញ្ញប្បទានឥណទានពីធនាគារពិភពលោក ។ គម្រោងមានគោលបំណងកែលម្អ ការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងលើកកំពស់សេវាកម្មទេសចរណ៍ធម្មជាតិ នៅក្នុងតំបន់ទេសភាពជួរភ្នំក្រវាញ និងទន្លេសាប (CMTS) ៕ អត្ថបទ បាន សុខរិទ្ធិ

សមាគម CWEA ៣០រូប មានឱកាសនាំយកផលិតផលខ្មែរទៅផ្គូរផ្គងអាជីវកម្មនៅប្រទេសអាល្លឺម៉ង់ នាខែកក្កដាខាងមុខ

2025/04/01 09:37:00 pm        117
ភ្នំពេញ៖ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA) បានឲ្យដឹងថា នៅខែកក្កដាខាងមុននេះ សមាគម ទទួលបានការផ្តល់ទំនុកចិត្តជឿជាក់ពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំកម្មវិធី Global Women Submit សន្និសិទ្ធសហគ្រិនស្ត្រីលំដាប់ពិភពលោកនៅប្រទេសអាល្លឺម៉ង់ ដើម្បីដឹកនាំសហគ្រិនស្រ្តីចំនួន៣០រូប ទៅចូលរួមនិងនាំផលិតផលខ្មែរទៅផ្គូរផ្គងអាជីវកម្ម ដើម្បីស្វែងរកឱកាសក្នុងការនាំចេញផលិតផលរបស់ខ្មែរទៅកាន់ទីផ្សារអ៊ឺរ៉ុប និងទីផ្សារក្នុងតំបន់។  ក្នុងសន្និបាតបូកសរុបការងារ និងខួបអនុស្សាវរីយ៍ឆ្នាំទី១៣ និងវេទិកាសហគ្រិនស្រ្តី “បំប្លែងសំរាមទៅជាចំណូល” កាលពីរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥កន្លងទៅ លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា បានលើកឡើងឲ្យដឹងថា CWEA បានបន្តដើរតួនាទីដ៏សំខាន់ក្នុងការសមាគមបានពង្រីកវិសាលភាពផែនការបង្កើតនូវគណះកម្មាធិការថ្មីបន្ថែម និងពង្រឹងកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៏សំខាន់ៗ ទាំងស្ថាបន័រដ្ឋ ឯកជន ធនាគារ និងដៃគូរអភិវឌ្ឍន៏ទាំងក្នុង និងក្រៅប្រទេស ក្នុងគោលបំណងដើម្បីលើកកម្ពស់សហគ្រិនភាពស្រ្តីនៅកម្ពុជា តាមរយៈកម្មវិធីសមាជិកភាព មានដូចជា ការតម្រង់ទិសសមាជិកភាពរក្សាចាស់ និងបង្កើនចំនួនសមាជិកថ្មីជាលំដាប់។លោកជំទាវ បានបន្តថា ចំពោះគោលបំណងនៃការរៀបចំព្រឹត្តិការណ៏ក្នុងថ្ងៃនេះ មិនត្រឹមតែដើម្បីរាយការណ៏នូវសមិទ្ធផលការងារប្រចាំឆ្នាំ២០២៤តែមួយមុខទេ គឺដើម្បីចង់បង្ហាញជូនសមាជិកា និងដៃគូរសហការដៃគូរអភិវឌ្ឍន៏សហគ្រិនស្ត្រីទាំងអស់ ដែលមានបេសសកម្មរួមដើម្បីជ្រាបពីទិសដៅនិងផែនការឆ្នាំ២០២៥ និងការប្រកាសជាផ្លូវការនៃការចាប់ផ្តើមដំណើរការកម្មវិធី WE TALK វេទិកាសហគ្រិនស្រ្តី ដែលប្រធានបទពិសេសក្នុងថ្ងៃនេះគឺ “បំប្លែងសំរាមទៅជាចំណូល” ដែលជាការបន្តយុទ្ធនាការជំរុញនូវសហគ្រិនភាពស្រ្តីក្នុងសេដ្ឋកិច្ចបៃតងរួមទាំងការប្រារព្វពិធីអបអរខួបអនុស្សាវរីយ៍ឆ្នាំទី១៣នៃការកកើតសមាគមសហគ្រិនស្រ្តីកម្ពុជា។ក្នុងឱកាសអញ្ជើញជាអធិបតីបើកអង្គសន្និបាតនេះ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានមានប្រសាសន៍ថា ក្នុងនាមជាក្រសួងសាមី ដែលជាអាណាព្យាបាលរបស់សមាគមសហគ្រិនស្រ្តីកម្ពុជា បានកត់សំគាល់ បានយល់ច្បាស់ពីកម្មវិធីវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងសហគ្រិនភាពស្រ្តី ជាផែនការសកម្មភាពដែលបានគិតគូរនិងយកចិត្តទុកដាក់ផ្តោតសំខាន់លើគោលដៅអភិវឌ្ឍន៏ប្រកបដោយចីរភាព ដើម្បីបង្កើតភាពធុន ការពង្រឹងនិងពង្រីកអាជីវកម្មអោយមានភាពរឹងមាំនិងបន្តជំរុញភាពរីកចម្រើននៃសេដ្ឋកិច្ចប្រកបដោយសមធម៌។លោកជំទាវរដ្ឋមន្រ្តី បានកោតសសើរចំពោះការខិតខំប្រឹងប្រឺង ទាំងកំលាំងកាយចិត្ត និងកំលាំងប្រាជ្ញារបស់ថ្នាក់ដឹកនាំរបស់សមាគមសហគ្រិនស្ត្រីកម្ពុជា ក្នុងការរៀបចំកម្មវិធីនេះ ដើម្បីបង្ហាញភាពរីកចម្រើន និងផែនការយុទ្ធសាស្រ្តឆ្នំាំថ្មីជូនដល់សមាជិក រាជរដ្ឋាភិបាល វិស័យឯកជន និងដៃគូរអភិវឌ្ឍន៍ទាំងអស់ ឲ្យបន្តចូលរួមគាំទ្រសមាគមដើម្បីកសាងអនាគតដ៏ត្រចះត្រចង់សម្រាប់សហគ្រិនស្ត្រីនៅកម្ពុជា និងសហការគ្នាឲ្យកាន់តែស្អិតរមួតដើម្បីបំបែកនូវឧបសគ្គ ដោះស្រាយនូវបញ្ហាប្រឈមរបស់សហគ្រិនស្ត្រី កាន់តែរឹងមាំនិងបង្កើនភាពរីកចម្រើនដល់សេដ្ឋកិច្ចគ្រួសារនិងសេដ្ឋកិច្ចជាតិ៕

សម្ដេចតេជោចែករំលែកបទពិសោធនៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ដល់រជ្ជទាយាទលុចសំបួ

2025/04/01 08:49:01 pm        125
ភ្នំពេញ ÷ នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានទទួលព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទនៃប្រទេសលុចសំបួ ចូលជួប សម្ដែងការគួរសមក្នុងឱកាសគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន។ក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះព្រះអង្គម្ចាស់ Guillaume Jean Joseph Marie និងគណៈប្រតិភូដែលបានអញ្ជើញមកចូលរួមរំលែកទុក្ខចំពោះមរណភាពបងប្រុសរបស់សម្ដេចនាពេលនេះ ដែលបង្ហាញអំពីសមានចិត្តដ៏ល្អរបស់ភាគីមិត្ត និងចំណងមិត្តភាព ព្រមទាំងការយកចិត្តទុកដាក់ដល់ទំនាក់ទំនងនៃប្រទេសទាំងពីរផងដែរ។ សម្ដេចមានការសោកស្ដាយចំពោះ ការលុបគម្រោងជំនួបរវាងរជ្ជទាយាទជាមួយសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី ដោយសារពិធីបុណ្យសពរបស់បងប្រុសសម្ដេច។ សម្ដេចក៏បានអរគុណ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំពិភាក្សារបស់គណៈប្រតិភូលុចសំបួជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ជាពិសេសការផ្ដល់ជំនួយដោះមីនដល់កម្ពុជា។ក្នុងជំនួបនេះដែរ ព្រះអង្គម្ចាស់រជ្ជទាយាទ បានមានព្រះរាជបន្ទូលថ្លែងអំណរគុណចំពោះសម្ដេចតេជោដែលបានទទួលស្វាគមន៍ព្រះអង្គ និងគណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធចំពោះមរណភាពរបស់បងប្រុសសម្ដេចនៅពេលនេះ ដែលបង្ហាញអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរដែលជាទំនាក់ទំនង ជឿទុកចិត្តគ្នាទៅវិញទៅមក។ ព្រះអង្គក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានស្វាគមន៍ និងទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅដល់គណៈប្រតិភូរបស់ព្រះអង្គ។ សម្ដេចតេជោ បានមានប្រសាសន៍រម្លឹកអំពីជំនួបរវាងសម្ដេចជាមួយឯកឧត្តមអតីតនាយករដ្ឋមន្ត្រីលុច សំបួ Jean-Claude Juncker កាលពីឆ្នាំ២០០៦ ហើយធ្លាប់បានធ្វើការជាមួយគ្នាជាបន្តបន្ទាប់នៅពេលដែលឯកឧត្តមនាយករដ្ឋមន្ត្រី មុនក្លាយទៅជាប្រធានគណៈកម្មការអឺរ៉ុប។ សម្ដេចតេជោបន្តទៀតថាទោះបីជាប្រទេសយើងទាំងពីរមានចម្ងាយឆ្ងាយពីគ្នាក៏ដោយ ហើយយើងមានកិច្ចការងារជាមួយគ្នាជាច្រើន ទាំងទ្វេភាគី និងពហុភាគី ជាពិសេសក្នុងកិច្ចការអាស៊ាន និងក្នុងក្របខណ្ឌក្រុមគ្រួសារហ្វ្រង់កូហ្វូនី។ នៅឆ្នាំ២០២៦ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី សម្តេចសង្ឃឹមយ៉ាងខ្លាំងថា នឹងទទួលប្រតិភូជាន់ខ្ពស់លុចសំបួនាពេលនោះ។ សម្ដេចបានរម្លឹកពីបទពិសោធរបស់សម្ដេចក្នុងការធ្វើជានាយករដ្ឋមន្ត្រី រយៈពេល៣៨ឆ្នាំកន្លងមក និងបន្ថែមថា ពេលនេះសម្ដេចបានលះបង់អំណាចទៅដល់អ្នកបន្តវេន ដែលជាអ្នកមានថាមវន្តយ៉ាងខ្លាំងក្លា។សម្ដេចបានរម្លឹកថា សម្ដេចក៏ធ្លាប់បានជួបឯកឧត្តមរដ្ឋមន្ត្រីការបរទេសលុចសំបួ ដែលពេលនោះជានា យករដ្ឋមន្ត្រី នៅទីក្រុងព្រុចសែលនៅឆ្នាំ២០២២ នៅក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន និងសហភាពអឺ រ៉ុប និងបានលើកឡើងថា ទោះបីជាប្រទេសយើងទាំងពីរនៅឆ្ងាយពីគ្នា ក៏យើងប្រកាន់ជំហរដូចគ្នាលើកិច្ចការអន្តរជាតិមួយចំនួន ជាពិសេសកម្ពុជាជាប្រទេសតូច ហេតុនេះត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តគោ លការណ៍ច្បាប់អន្តរជាតិ។ សម្តេចក៏បានលើកអំពីកិច្ចសហប្រតិបត្តិការមួយចំនួនដូចជា ការបណ្តុះបណ្តាលក្រុមអ្នកដោះមីនអ៊ុយក្រែន ដោយមានការសហការជាមួយជប៉ុន ការបញ្ជូនកងទ័ពមួកខៀវកម្ពុជាទៅបណ្ដាប្រទេសមួយចំនួននៅក្រោមឆត្រអង្គការសហប្រជាជាតិ។ សម្ដេចតេជោក៏បានចែករំលែកបទពិសោធរបស់សម្តេចក្នុងការបញ្ចប់សង្គ្រាមនៅកម្ពុជា ជាពិសេសបទពិសោធរបស់សម្តេចជាអ្នកចរ ចាឱ្យមានបទឈប់បាញ់ និងបញ្ជាក់ថាសង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាមបានទេ។ ក្នុងជំនួបនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសលុចសំបួ ដែលបានអមព្រះរាជដំណើរព្រះរជ្ជទាយាទ បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះសម្ដេចតេជោ នូវគោលជំហរលើបញ្ហាអ៊ុយក្រែន និងអរគុ ណចំពោះសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យឯកឧត្ដមចូលជួបនៅទីក្រុងវៀងចន្ទនាកិច្ចប្រជុំអាស៊ានកន្លងទៅនេះ និងដែលបានអនុញ្ញាតឱ្យមានការរៀបចំដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះ។ ឯកឧត្តមមានសេចក្តីរីករាយចំពោះការចុះហត្ថលេខាលើគម្រោងកិច្ចសហប្រតិបត្តិកា រ និងជំនួយរបស់ប្រទេសឯកឧត្តមដល់កម្ពុជា ជាពិសេសជំនួយដល់ការដោះមីននៅកម្ពុជា។ ឯកឧត្តម បញ្ជាក់ថា នឹងមានប្រតិភូកម្រិតខ្ពស់លុចសំបួ មកចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦ខាងមុខ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះព្រះរជ្ជទាយាទ និងគណៈប្រតិភូទាំងអស់ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានចូលរួមរំលែកទុក្ខចំ ពោះក្រុមគ្រួសារសម្ដេចនាពេលនេះ។ សម្តេចធិបតី បានបញ្ជាក់នូវក្តីរីករាយបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទុកចិត្តគ្នារវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លាថែមទៀត៕ដោយ៖ គង់ ឌិន

លោក មេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវី បានអញ្ជើញដឹកនាំប្រតិភូគណៈមេធាវី គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន

2025/04/01 08:44:15 pm        309
នាព្រឹកថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំប្រតិភូគណៈមេធាវី គោរពវិញ្ញាណក្ខន្ធសពឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានទទួលមរណភាព កាលពីថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ២:២៧នាទីព្រឹក ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ។ក្នុងឱកាសអញ្ជើញគោរពវិញ្ញាណក្ខន្ធ លោកប្រធានគណៈមេធាវី និងប្រតិភូគណៈមេធាវីទាំងអស់ សូមចូលរួមរំលែក មរណទុក្ខដ៏សែនក្រៀមក្រំបំផុត ជាមួយ សម្តេច ឯកឧត្តម លោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន សូមបានចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។លោកប្រធានគណៈមេធាវី ក៏បាននាំយកនូវសារលិខិតរំលែកមរណទុក្ខ និងថវិកាមួយចំនួន សម្រាប់ចូលបច្ច័យក្នុងពិធីបុណ្យដែលប្រារព្ធធ្វើនៅផ្ទះលេខ១៧ ផ្លូវ៣៣៥ ភូមិ២ សង្កាត់ បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា «ការវិនិយោគសម្រាប់ថ្ងៃនេះនឹង នាំឱ្យមានការសន្សំសំចៃ និងផលចំណេញសម្រាប់ថ្ងៃអនាគត»

2025/04/01 08:20:13 pm        121
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ស្តីពី «បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង» ៖ គោលនយោបាយ ឆ្លើយតបបញ្ហាប្រឈម សម្រាប់ប្រជាជនសកម្ម និងយុវជន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។សិក្ខាសាលារៀបចំនាពេលនេះ រៀបចំឡើងដោយគណៈកម្មការទី៨ នៃរដ្ឋសភា កសកនស CAPPD និងអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលមានការអញ្ជើញចូលរួមដោយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា និងលោកជំទាវ ឯកឧត្តម សមាជិក សមាជិកាគណៈកម្មការអចិន្ត្រៃយ៍ ព្រឹទ្ធសភា រដ្ឋសភា នៃព្រះរាជាណាចក្រ   កម្ពុជា លោកបណ្ឌិត ហ្វារ៉ូក អ៊ូសម៉ូនាវ (Farrukh Usmonov) នាយកប្រតិបត្តិ នៃវេទិកាសមាជិកសភាអាស៊ី ស្តីពីប្រជាជន និងការអភិវឌ្ឍ (AFPPD) លោកស្រីវេជ្ជបណ្ឌិត ម៉ារីយ៉ាណា ទ្រីអាស (Marianna Trias) តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោកនាយកប្រតិបត្តិមជ្ឈមណ្ឌលសភាអាស៊ី (PCAsia) ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ ភ្ញៀវជាតិ-អន្តរជាតិ។ សិក្ខាសាលានេះប្រព្រឹត្តទៅរយៈពេល១ថ្ងៃពេញ ដែលពិភាក្សា «លើប្រធានបទចំនួន២៖ ទី១. ស្តីពី ដំណើរការនៃការអនុវត្តគោលនយោបាយ បញ្ហាប្រឈម និងកត្តាអាទិភាព ក្នុងការការពារជំងឺមិនឆ្លង នៅចំពោះមុខបម្រែបម្រួលប្រជាសាស្រ្ត» និង «ទី២. ស្តីពី ការចែករំលែកអំពីវិធានការការពារជំងឺមិនឆ្លង ៖ បទពិសោធន៍នៃបណ្តាលប្រទេសក្នុងតំបន់» ដែលមានវាគ្មិនមកពីតំណាងក្រសួងសុខាភិបាល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងព័ត៌មាន និងតំណាងអង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងបណ្តាប្រទេសជិតខាង ដូចជាប្រទេសឡាវ ប្រទេសហ្វីលីពីន ប្រទេសវៀតណាម និងប្រទេសថៃ។លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា បានជម្រាបជូនពីចក្ខុវិស័យ និងបេសកកម្ម របស់គណៈកម្មការទី៨នៃរដ្ឋសភា ដោយប្រកាន់ខ្ជាប់នូវពាក្យស្លោក «សុខភាព គឺជាកូនសោគន្លឹះក្នុងការកាត់បន្ថយភាពក្រីក្រ» និងតែងតែចាត់ទុកការប្រយុទ្ធ នឹងជំងឺមិនឆ្លង ជាអាទិភាពមួយនៃបណ្ដារបៀបវារៈសំខាន់ៗរបស់គណៈកម្មការ។ ដោយមានកិច្ចសហការពីដៃគូពាក់ព័ន្ធនានា គណៈកម្មការក៏បានរៀបចំសិក្ខាសាលាថ្នាក់តំបន់នេះឡើង ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីហានិភ័យ នៃជំងឺមិនឆ្លង ដល់ក្រុមប្រជាជនគោលដៅដែលងាយរងហានិភ័យពីជំងឺមិនឆ្លង មានដូចជា យុវជន និងកុមារ ជាពិសេសក្រុមប្រជាជនសកម្ម និងកម្មករ កម្មការិនី។ ផ្តល់ជាវេទិកាសម្រាប់បណ្តាប្រទេសជាសមាជិកអាស៊ាន ដើម្បីចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍។ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងថា ចំណងជើងសិក្ខាសាលានាពេលនេះ នាំឱ្យវិភាគចេញហួសពីក្របខ័ណ្ឌជំងឺរាតត្បាតដ៏ធ្ងន់ធ្ងរ និងឈានចូលទៅដល់ការឆ្លើយតបទៅ នឹងតម្រូវការសុខភាព ក្នុងលក្ខណៈទូលំទូលាយ និងពហុវិស័យ ដែលចាំបាច់តម្រូវឱ្យមានវិធីសាស្រ្តអន្តរស្ថាប័ន។ ចំណងជើងនេះក៏ជំរុញឱ្យមានការភ្ជាប់ទំនាក់ទំនងរវាងជំនាន់មនុស្សទាំងឡាយ ដោយសារមានការពាក់ព័ន្ធ នឹងមនុស្សចាស់ មនុស្សវ័យធ្វើការ និងយុវជន។ ជាការពិត យុវជនថ្ងៃនេះនឹងក្លាយជាមនុស្សចាស់នៅថ្ងៃស្អែក ហេតុនេះយើងត្រូវគិតទុកជាមុនទាំងក្នុងរយៈពេលខ្លីនិងរយៈពេលវែង ដើម្បីត្រៀមខ្លួនសម្រាប់អនាគត។ កុមារមានសុខភាពល្អនៅថ្ងៃនេះ នឹងក្លាយជាមនុស្សពេញវ័យមានសុខភាពល្អនៅថ្ងៃស្អែក។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក្នុងនាមក្រសួងសុខាភិបាល ស្នើក្រសួងស្ថាប័ន ពាក់ព័ន្ធសហការគ្នា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមគ្រប់មធ្យោបាយ ដើម្បីធានាបាននូវសុខភាព និងសុខុមាលភាពរបស់មនុស្សគ្រប់ជំនាន់ និងលក្ខខណ្ឌចាំបាច់សម្រាប់សុខដុមនីយកម្មសង្គម និងការអភិវឌ្ឍប្រទេសដ៏រឹងមាំ ដែលនឹងឈានទៅសម្រេចបានការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា។ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានសង្កត់ធ្ងន់ថា ជំងឺមិនឆ្លងជាបញ្ហាសុខភាពសាធារណៈជាចម្បងរបស់ពិភពលោក ដែលជាបាតុភូត នៃអន្តរកាលរាតត្បាតវិវត្តជាបន្តបន្ទាប់យ៉ាងស្ងៀមស្ងាត់។ ដូច្នេះសាធារណជនមិនសូវចាប់អារម្មណ៍លើបាតុភូត ទាំងនេះទេ ខុសពីករណីជំងឺឆ្លង ជំងឺរាតត្បាត ដែលមើលឃើញច្បាស់ជាង និងច្រើនជាង ក្នុងចំណោមសាធារណជន ដែលធ្វើឱ្យមានការយកចិត្តទុកដាក់ខ្លាំងជាង។ ជំងឺមិនឆ្លងសំខាន់ៗ ចំនួន៤ រួមមាន៖ ជំងឺសរសៃឈាមបេះដូង ទឹកនោមផ្អែម មហារីក និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ដែលបណ្តាលឱ្យស្លាប់ ៤០% ក្នុងចំណោមជំងឺមិនឆ្លង។ ប៉ុន្តែការសិក្សាបង្ហាញថា ជំងឺមិនឆ្លងភាគច្រើនអាចចៀសវាងបាន។ ជំងឺមិនឆ្លងបណ្តាលឱ្យមនុស្សស្លាប់ប្រមាណ ៦៤% នៅកម្ពុជា ខណៈនៅឆ្នាំ២០១៤ មានត្រឹមតែ ៥២%៕អត្ថបទ រដ្ឋា

គណៈកម្មាធិការលទ្ធកម្មចុះវាយតម្លៃផ្លូវចំនួន១ខ្សែបន្ទាប់ពីស្ថាបនារួច ស្ថិតក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ

2025/04/01 08:14:54 pm        110
ត្បូងឃ្មុំ ៖ សមាជិកគណៈកម្មាធិការលទ្ធកម្ម នៃក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំក្រុមការងារអន្តរក្រសួងចុះត្រួតពិនិត្យ វាយតម្លៃ ប្រគល់-ទទួល លើការងារស្ថាបនាផ្លូវចំនួន១ខ្សែ និងការសាងសង់សំណង់សិល្បការ្យផ្សេងៗ ដែលបានស្ថាបនារួចរាល់ ស្ថិតនៅក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។​ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងនៅក្នុងការចុះត្រួតពិនិត្យ វាយតម្លៃប្រគល់-ទទួល លើការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន១ខ្សែ ប្រវែង ៥ ២០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ និងសំណង់សិល្បការ្យផ្សេងៗ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ នេះថា ជុំវិញការអភិវឌ្ឍន៍ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធនៅតាមជនបទ ដែលស្ថិតក្រោមក្របខណ្ឌ ក្រសួង, គឺក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុងផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំង លើការស្ថាបនា ការស្តារ ការថែទាំ ជាពិសេសផ្លូវ ជនបទដូចជា៖ ផ្លូវដីស ផ្លូវល្បាយក្រួស និងផ្លូវកៅស៊ូពីរជាន់ ឬក្រាលបេតុងជាដើម។ទាក់ទងការស្ថាបនាផ្លូវនិងសំណង់សិល្បការ្យខាងលើនេះ, ឯកឧត្តមបានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ នាយកដ្ឋានផ្លូវលំជនបទ ដែលស្ថាបនាសម្រេចបានតាមផែនការ និងប្រកបដោយគុណភាព ព្រោះការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ដឹកជញ្ជូននៅជនបទ ពិតជាមានសារៈសំខាន់បំផុត សម្រាប់ការធ្វើដំណើរ ជាពិសេសការដឹកជញ្ជូនកសិផល ជាក់ស្តែង ខេត្តត្បូងឃ្មុំ គឺជាខេត្តមួយដែលមានការដាំដុះដំណាំកសិកម្មជាច្រើន។ ដូច្នេះតាមរយៈការផ្តល់ផ្លូវល្អ គឺជាការចាំបាច់បំផុត សម្រាប់ សម្រួលការដឹកជញ្ជូនកសិផល នៅក្នុងរដូវប្រមូលផលម្តងៗ ជាពិសេសការដឹកជញ្ជូនទៅកាន់ទីផ្សារជាដើម។ជុំវិញការចុះពិនិត្យផ្លូវខាងលើនេះដែរ, ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ ក៏បានសំណេះសំណាលជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ ក្នុងនោះឯកឧត្តមបានលើកឡើងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល, បច្ចុប្បន្នរាជរដ្ឋាភិបាលបាននិងកំពុងជំរុញលើកកម្ពស់ ហេដ្ឋរចនាសម្ព័ន្ធផ្លូវនៅតាមជនបទ ដោយមិនទុកឱ្យប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរឡើយ ជាក់ស្តែងផ្លូវខាងលើនេះ គឺជាចំណង ដៃថ្មីជូនដល់ប្រជាពលរដ្ឋ ដែលនេះជាការផ្លាស់ប្តូរ ផ្លូវពិបាកធ្វើដំណើរ មកជាផ្លូវល្អសម្រាប់ធ្វើចរាចរណ៍គ្រប់បែបយ៉ាង។ សូមបញ្ជាក់ថា នៅក្នុងពិធីសំណេះសំណាលនេះដែរ, ឯកឧត្តមរដ្ឋលេខាធិការ ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ ចែកជូនដល់ប្រជាពលរដ្ឋជាច្រើននាក់ ដោយម្នាក់ៗទទួលបានក្រម៉ា១៕អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះសួរទុក្ខប្រជាពលរដ្ឋភៀសសឹកស្នាក់នៅផ្ទះបណ្តោះអាសន្ន ក្នុងខេត្តព្រះវិហារ
06/01/2026 10:06 AM
តំណាង​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់សមត្ថកិច្ចខេត្តកំពត ចំនួន ៤បទល្មើស ក្រោយលួចសម្ភារដែលជាភស្តុតាង Online Scams
06/01/2026 10:06 AM
សម្ដេចធិបតី៖ កុមារគឺជាធនធានដ៏មានតម្លៃ និងមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍជាតិ និងជាអាទិភាពចម្បងបំផុតក្នុងយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជាតិ
06/01/2026 09:06 AM
អ្នកនយោបាយឃឺដអ៊ីរ៉ង់ អះអាងថាអ៊ីរ៉ង់បានវាយប្រហារមូលដ្ឋានគណបក្សនៅក្រុង Erbil ប្រទេសអ៊ីរ៉ាក់
06/01/2026 09:06 AM
សមត្ថកិច្ចចុះត្រួតពិនិត្យទីតាំងចំនួន៣​​ នៅក្រុងប៉ោយប៉ែតសង្ស័យលបលួចប្រព្រឹត្ត Online Scams ឃាត់ខ្លួនជនបរទេសនិងខ្មែរសរុបចំនួន ១៥២នាក់​​​
06/01/2026 09:06 AM
ការជាសះស្បើយពីជំងឺអេបូឡានាំមកនូវសញ្ញានៃក្តីសង្ឃឹមនៅកុងហ្គោ ខណៈករណីសង្ស័យលេចឡើងនៅក្រៅទ្វីបអាហ្វ្រិក
06/01/2026 09:06 AM
ការផ្ទុះគ្រាប់មីនក្នុងតំបន់គ្រប់គ្រងដោយក្រុមឧទ្ទាមនៅមីយ៉ាន់ម៉ា បានសម្លាប់មនុស្សរាប់សិបនាក់
06/01/2026 09:06 AM
ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl ដែលអភិវឌ្ឍដោយកម្ពុជា បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​ នៅប្រទេសទីម័រឡេស្តេ
06/01/2026 09:06 AM
កងទ័ពអ៊ីស្រាអែលដណ្តើមបានប្រាសាទយុទ្ធសាស្ត្រនៅលីបង់ក្នុងការឈ្លានពានដ៏ជ្រៅបំផុតចូលប្រទេសនេះ ក្នុងរយៈពេល២៦ ឆ្នាំ
06/01/2026 08:06 AM
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM