សម្ដេចធិបតី ណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធបន្តពង្រឹងយន្តការគាំទ្រ និងលើកកម្ពស់សិទ្ធិកុមារ
សម្ដេចធិបតី៖ អត្រាមរណភាពរបស់មាតា កុមារ និងទារកនៅកម្ពុជាបានថយចុះគួរឱ្យកត់សម្គាល់ដែលនេះ គឺជាការពន្លឿនវឌ្ឍនភាពឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០
អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះសួរទុក្ខប្រជាពលរដ្ឋភៀសសឹកស្នាក់នៅផ្ទះបណ្តោះអាសន្ន ក្នុងខេត្តព្រះវិហារ
តំណាង​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់សមត្ថកិច្ចខេត្តកំពត ចំនួន ៤បទល្មើស ក្រោយលួចសម្ភារដែលជាភស្តុតាង Online Scams

ព័ត៌មានជាតិ

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា «ការវិនិយោគសម្រាប់ថ្ងៃនេះនឹង នាំឱ្យមានការសន្សំសំចៃ និងផលចំណេញសម្រាប់ថ្ងៃអនាគត»

2025/04/01 08:20:13 pm        121
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ស្តីពី «បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង» ៖ គោលនយោបាយ ឆ្លើយតបបញ្ហាប្រឈម សម្រាប់ប្រជាជនសកម្ម និងយុវជន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។សិក្ខាសាលារៀបចំនាពេលនេះ រៀបចំឡើងដោយគណៈកម្មការទី៨ នៃរដ្ឋសភា កសកនស CAPPD និងអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលមានការអញ្ជើញចូលរួមដោយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា និងលោកជំទាវ ឯកឧត្តម សមាជិក សមាជិកាគណៈកម្មការអចិន្ត្រៃយ៍ ព្រឹទ្ធសភា រដ្ឋសភា នៃព្រះរាជាណាចក្រ   កម្ពុជា លោកបណ្ឌិត ហ្វារ៉ូក អ៊ូសម៉ូនាវ (Farrukh Usmonov) នាយកប្រតិបត្តិ នៃវេទិកាសមាជិកសភាអាស៊ី ស្តីពីប្រជាជន និងការអភិវឌ្ឍ (AFPPD) លោកស្រីវេជ្ជបណ្ឌិត ម៉ារីយ៉ាណា ទ្រីអាស (Marianna Trias) តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោកនាយកប្រតិបត្តិមជ្ឈមណ្ឌលសភាអាស៊ី (PCAsia) ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ ភ្ញៀវជាតិ-អន្តរជាតិ។ សិក្ខាសាលានេះប្រព្រឹត្តទៅរយៈពេល១ថ្ងៃពេញ ដែលពិភាក្សា «លើប្រធានបទចំនួន២៖ ទី១. ស្តីពី ដំណើរការនៃការអនុវត្តគោលនយោបាយ បញ្ហាប្រឈម និងកត្តាអាទិភាព ក្នុងការការពារជំងឺមិនឆ្លង នៅចំពោះមុខបម្រែបម្រួលប្រជាសាស្រ្ត» និង «ទី២. ស្តីពី ការចែករំលែកអំពីវិធានការការពារជំងឺមិនឆ្លង ៖ បទពិសោធន៍នៃបណ្តាលប្រទេសក្នុងតំបន់» ដែលមានវាគ្មិនមកពីតំណាងក្រសួងសុខាភិបាល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងព័ត៌មាន និងតំណាងអង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងបណ្តាប្រទេសជិតខាង ដូចជាប្រទេសឡាវ ប្រទេសហ្វីលីពីន ប្រទេសវៀតណាម និងប្រទេសថៃ។លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា បានជម្រាបជូនពីចក្ខុវិស័យ និងបេសកកម្ម របស់គណៈកម្មការទី៨នៃរដ្ឋសភា ដោយប្រកាន់ខ្ជាប់នូវពាក្យស្លោក «សុខភាព គឺជាកូនសោគន្លឹះក្នុងការកាត់បន្ថយភាពក្រីក្រ» និងតែងតែចាត់ទុកការប្រយុទ្ធ នឹងជំងឺមិនឆ្លង ជាអាទិភាពមួយនៃបណ្ដារបៀបវារៈសំខាន់ៗរបស់គណៈកម្មការ។ ដោយមានកិច្ចសហការពីដៃគូពាក់ព័ន្ធនានា គណៈកម្មការក៏បានរៀបចំសិក្ខាសាលាថ្នាក់តំបន់នេះឡើង ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីហានិភ័យ នៃជំងឺមិនឆ្លង ដល់ក្រុមប្រជាជនគោលដៅដែលងាយរងហានិភ័យពីជំងឺមិនឆ្លង មានដូចជា យុវជន និងកុមារ ជាពិសេសក្រុមប្រជាជនសកម្ម និងកម្មករ កម្មការិនី។ ផ្តល់ជាវេទិកាសម្រាប់បណ្តាប្រទេសជាសមាជិកអាស៊ាន ដើម្បីចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍។ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងថា ចំណងជើងសិក្ខាសាលានាពេលនេះ នាំឱ្យវិភាគចេញហួសពីក្របខ័ណ្ឌជំងឺរាតត្បាតដ៏ធ្ងន់ធ្ងរ និងឈានចូលទៅដល់ការឆ្លើយតបទៅ នឹងតម្រូវការសុខភាព ក្នុងលក្ខណៈទូលំទូលាយ និងពហុវិស័យ ដែលចាំបាច់តម្រូវឱ្យមានវិធីសាស្រ្តអន្តរស្ថាប័ន។ ចំណងជើងនេះក៏ជំរុញឱ្យមានការភ្ជាប់ទំនាក់ទំនងរវាងជំនាន់មនុស្សទាំងឡាយ ដោយសារមានការពាក់ព័ន្ធ នឹងមនុស្សចាស់ មនុស្សវ័យធ្វើការ និងយុវជន។ ជាការពិត យុវជនថ្ងៃនេះនឹងក្លាយជាមនុស្សចាស់នៅថ្ងៃស្អែក ហេតុនេះយើងត្រូវគិតទុកជាមុនទាំងក្នុងរយៈពេលខ្លីនិងរយៈពេលវែង ដើម្បីត្រៀមខ្លួនសម្រាប់អនាគត។ កុមារមានសុខភាពល្អនៅថ្ងៃនេះ នឹងក្លាយជាមនុស្សពេញវ័យមានសុខភាពល្អនៅថ្ងៃស្អែក។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក្នុងនាមក្រសួងសុខាភិបាល ស្នើក្រសួងស្ថាប័ន ពាក់ព័ន្ធសហការគ្នា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមគ្រប់មធ្យោបាយ ដើម្បីធានាបាននូវសុខភាព និងសុខុមាលភាពរបស់មនុស្សគ្រប់ជំនាន់ និងលក្ខខណ្ឌចាំបាច់សម្រាប់សុខដុមនីយកម្មសង្គម និងការអភិវឌ្ឍប្រទេសដ៏រឹងមាំ ដែលនឹងឈានទៅសម្រេចបានការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា។ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានសង្កត់ធ្ងន់ថា ជំងឺមិនឆ្លងជាបញ្ហាសុខភាពសាធារណៈជាចម្បងរបស់ពិភពលោក ដែលជាបាតុភូត នៃអន្តរកាលរាតត្បាតវិវត្តជាបន្តបន្ទាប់យ៉ាងស្ងៀមស្ងាត់។ ដូច្នេះសាធារណជនមិនសូវចាប់អារម្មណ៍លើបាតុភូត ទាំងនេះទេ ខុសពីករណីជំងឺឆ្លង ជំងឺរាតត្បាត ដែលមើលឃើញច្បាស់ជាង និងច្រើនជាង ក្នុងចំណោមសាធារណជន ដែលធ្វើឱ្យមានការយកចិត្តទុកដាក់ខ្លាំងជាង។ ជំងឺមិនឆ្លងសំខាន់ៗ ចំនួន៤ រួមមាន៖ ជំងឺសរសៃឈាមបេះដូង ទឹកនោមផ្អែម មហារីក និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ដែលបណ្តាលឱ្យស្លាប់ ៤០% ក្នុងចំណោមជំងឺមិនឆ្លង។ ប៉ុន្តែការសិក្សាបង្ហាញថា ជំងឺមិនឆ្លងភាគច្រើនអាចចៀសវាងបាន។ ជំងឺមិនឆ្លងបណ្តាលឱ្យមនុស្សស្លាប់ប្រមាណ ៦៤% នៅកម្ពុជា ខណៈនៅឆ្នាំ២០១៤ មានត្រឹមតែ ៥២%៕អត្ថបទ រដ្ឋា

គណៈកម្មាធិការលទ្ធកម្មចុះវាយតម្លៃផ្លូវចំនួន១ខ្សែបន្ទាប់ពីស្ថាបនារួច ស្ថិតក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ

2025/04/01 08:14:54 pm        110
ត្បូងឃ្មុំ ៖ សមាជិកគណៈកម្មាធិការលទ្ធកម្ម នៃក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំក្រុមការងារអន្តរក្រសួងចុះត្រួតពិនិត្យ វាយតម្លៃ ប្រគល់-ទទួល លើការងារស្ថាបនាផ្លូវចំនួន១ខ្សែ និងការសាងសង់សំណង់សិល្បការ្យផ្សេងៗ ដែលបានស្ថាបនារួចរាល់ ស្ថិតនៅក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។​ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងនៅក្នុងការចុះត្រួតពិនិត្យ វាយតម្លៃប្រគល់-ទទួល លើការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន១ខ្សែ ប្រវែង ៥ ២០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ និងសំណង់សិល្បការ្យផ្សេងៗ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ នេះថា ជុំវិញការអភិវឌ្ឍន៍ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធនៅតាមជនបទ ដែលស្ថិតក្រោមក្របខណ្ឌ ក្រសួង, គឺក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុងផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំង លើការស្ថាបនា ការស្តារ ការថែទាំ ជាពិសេសផ្លូវ ជនបទដូចជា៖ ផ្លូវដីស ផ្លូវល្បាយក្រួស និងផ្លូវកៅស៊ូពីរជាន់ ឬក្រាលបេតុងជាដើម។ទាក់ទងការស្ថាបនាផ្លូវនិងសំណង់សិល្បការ្យខាងលើនេះ, ឯកឧត្តមបានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ នាយកដ្ឋានផ្លូវលំជនបទ ដែលស្ថាបនាសម្រេចបានតាមផែនការ និងប្រកបដោយគុណភាព ព្រោះការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ដឹកជញ្ជូននៅជនបទ ពិតជាមានសារៈសំខាន់បំផុត សម្រាប់ការធ្វើដំណើរ ជាពិសេសការដឹកជញ្ជូនកសិផល ជាក់ស្តែង ខេត្តត្បូងឃ្មុំ គឺជាខេត្តមួយដែលមានការដាំដុះដំណាំកសិកម្មជាច្រើន។ ដូច្នេះតាមរយៈការផ្តល់ផ្លូវល្អ គឺជាការចាំបាច់បំផុត សម្រាប់ សម្រួលការដឹកជញ្ជូនកសិផល នៅក្នុងរដូវប្រមូលផលម្តងៗ ជាពិសេសការដឹកជញ្ជូនទៅកាន់ទីផ្សារជាដើម។ជុំវិញការចុះពិនិត្យផ្លូវខាងលើនេះដែរ, ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ ក៏បានសំណេះសំណាលជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ ក្នុងនោះឯកឧត្តមបានលើកឡើងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល, បច្ចុប្បន្នរាជរដ្ឋាភិបាលបាននិងកំពុងជំរុញលើកកម្ពស់ ហេដ្ឋរចនាសម្ព័ន្ធផ្លូវនៅតាមជនបទ ដោយមិនទុកឱ្យប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរឡើយ ជាក់ស្តែងផ្លូវខាងលើនេះ គឺជាចំណង ដៃថ្មីជូនដល់ប្រជាពលរដ្ឋ ដែលនេះជាការផ្លាស់ប្តូរ ផ្លូវពិបាកធ្វើដំណើរ មកជាផ្លូវល្អសម្រាប់ធ្វើចរាចរណ៍គ្រប់បែបយ៉ាង។ សូមបញ្ជាក់ថា នៅក្នុងពិធីសំណេះសំណាលនេះដែរ, ឯកឧត្តមរដ្ឋលេខាធិការ ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ ចែកជូនដល់ប្រជាពលរដ្ឋជាច្រើននាក់ ដោយម្នាក់ៗទទួលបានក្រម៉ា១៕អត្ថបទ៖ សុន រ៉ាឌី

ឯកឧត្តម ហេង សួរ អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកថវិការបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនពលការិនី ឈ្មោះសឿន សំណាង រស់នៅខេត្តកំពង់ធំ បន្ទាប់ពីជួបគ្រោះថ្នាក់ បាក់កែងជើង ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ

2025/04/01 08:11:02 pm        156
(កំពង់ធំ)៖ នាល្ងាចថ្ងៃអង្គារ ទី១ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកថវិការបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចំនួន ១០លានរៀលជូនពលការិនី ឈ្មោះ សឿន សំណាង អាយុ ៤៤ឆ្នាំ បន្ទាប់ពីពលការិនីរូបនេះបានជួបគ្រោះថ្នាក់ បាក់កែងជើង ដោយសារឧបទ្ទវហេតុរញ្ជួយដីក្នុងប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ និងបានត្រលប់មកស្រុកកំណើតវិញ នៅភូមិវាលថ្នល់ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅរសៀល ថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៥។ឯកឧត្តម ហេង សួរ បានពាំនាំផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដោយបានតាមដានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខទុក្ខរបស់ពលករខ្មែរ បន្ទាប់ពីទទួលដំណឹងថា មានឧបទ្ទវហេតុរញ្ជួយដីក្នុងប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។នៅពេលនេះ ពលការិនី សឿន សំណាង ត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ដោយថ្លៃព្យាបាលទាំងអស់រហូតដល់ជាសះស្បើយ គឺទទួលបានការឧបត្ថម្ភពីសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ ទន្ទឹមនេះក៏មានការសម្របសម្រួលយកចិត្តទុកដាក់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ធំ មន្ត្រីបេឡាជាតិសន្តិសុខសង្គម និងអាជ្ញាធរមូលដ្ឋាន ផងដែរ។  ឯកឧត្តមរដ្ឋមន្ត្រី បានជូនពរ ពលការិនី សឿន សំណាង ទទួលបានការព្យាបាលឆាប់ជាសះស្បើយ និងមានសុខភាពល្អមាំមួន៕

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ធ្វើបាឋកថាលើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ស្តីពី «រូបធាតុបដិសំយោគ នៃសម្ភារនិយមវិចារវិទ្យា» (វគ្គបន្ត)

2025/04/01 07:46:28 pm        94
ភ្នំពេញ ៖ នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទបាឋកថាក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣,៧១៨នាក់។ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានរំលឹកពីអនុស្សាវរីយ៍ពីការចុះជួបមន្ត្រីនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យនាពេលកន្លងមក ហើយក៏បានថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលគ្រប់ជាន់ថ្នាក់ ដែលបានខិតខំបំពេញភារកិច្ច ផ្តល់សេវាដល់ប្រជាជន ដែលការខិតខំនេះបានក្លាយជាថាមពលជួយឱ្យថ្នាក់ដឹកនាំស្ថាប័ន កាន់តែមានទឹកចិត្តក្នុងការដឹកនាំ និងគ្រាំទ្រដល់ការងារក្នុងវិស័យសុខាភិបាលបន្តទៀត។ ការលើកឡើងនេះ ក៏ជាការឆ្លុះបញ្ចាំងពីដំណើរវិវត្តន៍ ពីការឈានឆ្ពោះទៅសម្រេចបានការធ្វើទំនើបកម្មក្នុងវិស័យសុខាភិបាល និងបន្តខិតខំបន្ថែមទៀត ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរឡើង។ ជាកិច្ចបន្ត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបន្តធ្វើបទបាឋកថាលើប្រធានបទ «រូបធាតុនិយមបដិសំយោគនៃ វិចារវិទ្យាសម្ភារនិយម» ដោយលើកជាឧទាហរណ៍ទាក់ទងនឹងការដោះស្រាយបញ្ហា នៃការផ្តល់សេវាថែទាំ និងព្យាបាលដែលកើតឡើងដដែលៗ។ ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ អោយប្រើប្រាស់ទស្សនៈវិជ្ជាសម្រាប់ដោះស្រាយបញ្ហាក្នុងគោលបំណងរកអោយបានដំណោះស្រាយមួយដែលមានភាពសាមញ្ញ តែជាដំណោះស្រាយដែលល្អបំផុត (Simple But the Best) នៅក្នុងកាល និងលំហរ។ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី នៅក្នុងសប្តាហ៍នេះ មានបទបង្ហាញ អំពីបទពិសោធន៍ ស្តីពីការគ្រប់គ្រងលើវិស័យសុខាភិបាលខេត្តមណ្ឌលគិរី៕អត្ថបទ រដ្ឋា

គម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ (តាមបណ្តោយផ្លូវជាតិលេខ ៤ និងផ្លូវរថភ្លើង) សម្រេចបាន ៨៨% ហើយ

2025/04/01 06:48:52 pm        113
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគម្រោង បានដឹកនាំគណប្រតិភូ ចុះពិនិត្យវឌ្ឍនភាពការងារ គម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ (លូតាមបណ្តោយផ្លូវជាតិលេខ ៤ និងផ្លូវរថភ្លើង) ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង មន្ត្រីបច្ចេកទេស និងក្រុមហ៊ុនទទួលម៉ៅការសាងសង់ផងដែរ។ការចុះត្រួតពិនិត្យនៅពេលនេះ ធ្វើឡើងក្នុងគោលបំណងតាមដានវឌ្ឍនភាពការងារ និងដើម្បីស្វែងយល់បន្ថែម អំពីលក្ខណៈបច្ចេកទេស ចំណុចខ្វះខាត និងតម្រូវការបន្ថែម ដើម្បីជាធាតុចូលសម្រាប់ការរៀបចំផែនការនៅជំហានបន្តបន្ទាប់ទៀត ។តាមរយៈគម្រោងខាងលើ នឹងចូលរួមកាត់បន្ថយ និងបញ្ជៀសជំនន់លិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ (លូតាមបណ្តោយផ្លូវជាតិលេខ ៤ និងផ្លូវរថភ្លើង) ដោយបង្វែរទឹកភ្លៀងដែលធ្លាក់មកពីខេត្តកំពង់ស្ពឺ ទៅកាន់ស្ទឹងព្រែកត្នោត។ឆ្លៀតក្នុងឱកាសនោះផងដែរ លោកជំទាវ រដ្ឋលេខាធិការប្រចាំការ និងជាប្រធានគម្រោង បានថ្លែងអំណរគុណដល់សមាជិកក្រុមការងារ មន្ត្រីបច្ចេកទេស ក្រុមហ៊ុនសាងសង់ទាំងអស់ ដែលបានយកចិត្តទុកដាក់អនុវត្តគម្រោងប្រកបដោយគុណភាព និងលឿនរហ័សទាន់ពេលវេលា និងជាពិសេសថ្លែងអំណរគុណដល់អជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដែលបានចូលរួមសហការចាប់តាំងពីគម្រោងចាប់ផ្តើម រហូតទទួលបានសមិទ្ធិផលដូចបច្ចុប្បន្ន។ ឆ្លៀតក្នុងឱកាសនោះដែរ ក៏សូមការយោគយល់អំពីបងប្អូនដែលរស់នៅក្នុងតំបន់ការដ្ឋាន និងបងប្អូនដែលធ្វើដំណើរឆ្លងកាត់ការដ្ឋាន នូវការរំខានផ្សេងៗក្នុងអំឡុងពេលសាងសង់កន្លងមកនេះ។ ឆ្លៀតក្នុងឱកាសនេះដែរ លោកជំទាវ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាចូលរួមថែរក្សាអនាម័យ ដោយរៀបចំទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងកុំបោះចោលក្នុងប្រព័ន្ធលូ ដើម្បីចូលរួមថែរក្សាបរិស្ថានឱ្យបានល្អ និងរក្សាបាននូវគុណភាពសំណង់ប្រើប្រាស់បានយូរអង្វែង។សូមបញ្ជាក់ផងដែរថា គម្រោងនេះ បានបើកការដ្ឋាននៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ កន្លងមក បើគិតមកដល់ពេលបច្ចុប្បន្ន គម្រោងនេះសម្រេចបានជារួមប្រមាណ ៨៨% ហើយគ្រោងនឹងបញ្ចប់ការងារនៅខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ៕

ក្រសួងអប់រំប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការគម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC)

2025/04/01 06:46:12 pm        114
ភ្នំពេញ៖ នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តគម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (Secondary Education for Human Capital Competitiveness Project “SE4HC”) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត និងសាលាមធ្យមសិក្សាគោលដៅចំនួន២៥៩។គម្រោង SE4HC មានគោលបំណងពង្រឹងប្រសិទ្ធភាពនៃប្រព័ន្ធអប់រំមធ្យមសិក្សាកម្ពុជាឱ្យមានគុណភាព សមធម៌ សមភាព យេនឌ័រ ផ្សារភ្ជាប់ការអប់រំកម្រិតមធ្យមសិក្សាទៅនឹងការអប់រំកម្រិតឧត្តម និងមានភាពធន់នឹងបម្រែបម្រួលអាកាសធាតុ តាមរយៈការដាក់ចេញការអនុវត្តនូវអភិក្រមដំណោះស្រាយ ដែលមាននវានុវត្តន៍ និងបច្ចេកវិទ្យាអប់រំ (EdTech) ដើម្បីជំរុញការបង្រៀន និងការរៀនវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាឌីជីថល ឱ្យមានលក្ខណៈអន្តរកម្ម និងភាពជាក់ស្តែង។ គម្រោងនេះត្រូវបានរៀបចំឡើង ដោយផ្តោតលើ៖ ១).ការពង្រីកលទ្ធភាពទទួលបានការអប់រំមធ្យមសិក្សាទុតិយភូមិប្រកបដោយគុណភាព; ២).ការពង្រឹងគុណភាពនៃការអប់រំមធ្យមសិក្សាទុតិយភូមិស្របតាមជំនាញសតវត្សទី២១; ៣).ការលើកកម្ពស់គុណភាពនៃការវាយតម្លៃការអប់រំមធ្យមសិក្សាទុតិយភូមិ; និង ៤). ការពង្រឹងគន្លងអប់រំក្រោយមធ្យមសិក្សា។ថ្លែងនៅក្នុងពិធីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានលើកឡើងថាក្រសួងអប់រំ យុវជន និងកីឡាកំពុងតែយកចិត្តទុកដាក់លើការអប់រំស្ទែម និងបច្ចេកវិទ្យាអប់រំនៅកម្រិតសាលារៀន ជាពិសេសនៅកម្រិតមធ្យមសិក្សា តាមរយៈការវិនិយោគលើផ្នែករឹង ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងសម្ភាររូបវន្ត និងផ្នែកទន់លើផ្នែកគោលនយោបាយ ការផលិតឯកសារគាំទ្រ និងការអភិវឌ្ឍសមត្ថភាព។ មកដល់ពេលបច្ចុប្បន្ន វិទ្យាល័យធនធានមានចំនួន៦៧ និងវិទ្យាល័យបណ្តាញចំនួន៨៧ ដែលបាននិងកំពុងដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញការអប់រំស្ទែម (STEM) តាមរយៈការអនុវត្តពិសោធន៍វិទ្យាសាស្រ្ត នៅក្នុងបន្ទប់ពិសោធន៍វិទ្យាសាស្រ្ត បន្ទប់ ICT បន្ទប់ពហុបំណង និងបណ្ណាល័យសតវត្សទី២១ និងបានជួយដល់វិទ្យាល័យបណ្តាញ។ ជាមធ្យម វិទ្យាល័យធនធាន ១កន្លែង ជួយវិទ្យាល័យបណ្តាញពី ៣ ទៅ ៩ សាលា និងពង្រឹងសមត្ថភាពនិងការចូលរួមរបស់អ្នកផ្តល់សេវាការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈជាប្រចាំ ផ្សារភ្ជាប់រវាងការអប់រំកម្រិតមធ្យមសិក្សាទៅឧត្តមសិក្សាដើម្បីបង្កើនគុណភាពនិងភាពពាក់ព័ន្ធ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ដែលតែងតែផ្តល់ការគាំទ្រដល់ការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ក្នុងក្របខ័ណ្ឌភាពជាដៃគូដ៍រឹងមាំ សុទិដ្ឋិនិយម និងស្មោះត្រង់។ ឯកឧត្តមបណ្ឌិតសភាចារ្យបានលើកទឹកចិត្តដល់អង្គភាពអនុវត្តគម្រោង សាលារៀនគោលដៅ និងគ្រប់អង្គភាពពាក់ព័ន្ធខិតខំធ្វើការជាមួយគ្នា ដើម្បីឈានទៅសម្រេចគោលដៅគម្រោង និងដោះស្រាយបញ្ហាសាលារៀនជាក់ស្តែង ដើម្បីធានាដល់ការអភិវឌ្ឍសាលារៀនប្រកបដោយចីរភាព។

មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មធ្វេីការបកស្រាយជុំវិញបញ្ហាទីផ្សារគ្រាប់ស្វាយចន្ទីរ

2025/04/01 06:25:37 pm        139
ភ្នំពេញ៖ដើម្បីជៀសវាងការយល់ច្រលំ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញស្រឆយបំភ្លឺថា និងកែតម្រូវឡើងវិញចំពោះព័ត៌មានចេញផ្សាយដោយវិទ្យុបារាំងអន្ដរជាតិ(RFI) ដែលបានដកស្រង់ពាក្យសម្ដីរបស់លោក អួន សុីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា។ នៅក្នុងគ្រុបព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមអនុរដ្ឋលេខាធិការ បានរៀបរាប់យ៉ាងលម្អិតថា ១- កម្ពុជាមិនមានបញ្ហាក្នុងការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីកែច្នៃទំហំ ៣០០០តោន/ឆ្នាំនោះទេ។ ក្នុងឆ្នាំ២០២៤ យើងផលិតបានគ្រាប់ស្វាយចន្ទីស្រស់ជិត៩០ មុឺនតោន និងបាននាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរួចជាង ៣មុឺនតោន។ កម្ពុជានៅសល់សមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីយ៉ាងហោចណាស់ ៥មុឺនតោនទៀត ដែលនៅមិនទាន់ប្រើប្រាស់ឱ្យអស់លទ្ធភាពនៅឡើយ គ្មានហេតុផលអ្វីដែលត្រូវព្រួយបារម្ភពីការមិនអាចផ្គត់ផ្គង់បរិមាណត្រឹមតែ ៣០០០តោន/ឆ្នាំ ដូចដែលលោក អួន សុីឡុត បានលើកឡើងឡើយ។ ២- សមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីអាចនឹងត្រូវបានពង្រីកបានគ្រប់ពេល ប្រសិនបើមានកិច្ចសន្យាធានាទិញច្បាស់លាស់ ក្នុងតម្លៃខ្ពស់ពីទីផ្សារ និងមានផ្តល់ប្រាក់កក់មុន៥០% ដូចដែលបានអះអាងពិតមែន។ ព័ត៌មានបែបនេះគួរតែត្រូវបានចែករំលែកដល់អ្នកកែច្នៃទូទៅឱ្យបានទូលំទូលាយ មិនមែនលាក់បាំងមិនផ្សព្វផ្សាយ ហើយបែរជាលើកឡើងពីការខ្វះខាតការផ្គត់ផ្គង់ទៅវិញ។ ៣- មិនមានទិន្នន័យផ្លូវការណាមួយបង្ហាញថា ទិន្នផលគ្រាប់ស្វាយចន្ទីក្នុងឆ្នាំនេះមានការថយចុះដោយសារកត្តាអាកាសធាតុឡើយ។ ផ្ទុយទៅវិញ ការវាយតម្លៃបឋមបង្ហាញថា បរិមាណផលសរុបក្នុងឆ្នាំ២០២៥ អាចនឹងស្ថិតនៅកម្រិតដដែល ឬមានការកើនឡើងបើធៀបនឹងឆ្នាំ២០២៤។ ៤- បរិមាណនាំចេញជាក់ស្តែងទៅកាន់ទីផ្សារថ្មីនេះនៅមានកម្រិតតិចតួចបំផុត។ ទិន្នន័យផ្លូវការពីក្រសួងកសិកម្មបង្ហាញថា បរិមាណនាំចេញពិតប្រាកដរបស់ក្រុមហ៊ុននេះមានត្រឹមតែ ២២៦៨គីឡូក្រាម ឬជាង ២តោនប៉ុណ្ណោះ មិនមែន ២០០០តោន ដូចដែលបានផ្សព្វផ្សាយនោះទេ។ និង៥- ការប្រជែងគ្នាទិញគ្រាប់ស្វាយចន្ទីកម្ពុជាពីឈ្មួញអន្តរជាតិមិនបណ្តាលឱ្យទិន្នផលនៃគ្រាប់ស្វាយចន្ទីធ្លាក់ចុះឡើយ។ ការលើកឡើងបែបនេះគឺជាកំហុសទាំងស្រុង និងស្តែងឱ្យឃើញពីការខ្វះខាតការយល់ដឹងឱ្យបានសុីជម្រៅពីកត្តាបច្ចេកទេសនិងទីផ្សារនៃដំណាំស្វាយចន្ទី។ឯកឧត្តម ឃឹម ហ្វីណង់ បានលេីកឡេីងបន្តថា នៅមានចំណុចមិនត្រឹមត្រូវជាច្រើនទៀតនៅក្នុងអត្ថបទនេះ ដែលគួរឱ្យយើងចោទជាសំណួរអំពីចេតនាពិតប្រាកដរបស់លោក អួន សុីឡុត ក្នុងការផ្ដល់ព័ត៌មានមិនពិត ទៅកាន់ វិទ្យុបារាំងអន្ដរជាតិយ៉ាងដូច្នេះ។ ឯកឧត្តម បានអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ជាពិសេសវិទ្យុបារាំងអន្ដរជាតិ សូមផ្ទៀងផ្ទាត់ព័ត៌មានពីប្រភពផ្លូវការ មុននឹងផលិត ព័ត៌មានសម្រាប់ផ្សព្វផ្សាយ ជាជាងពឹងផ្អែកតែនៅលើពាក្យសម្ដីរបស់បុគ្គលតែម្នាក់ ដែលលើកឡើងដោយគ្មានភស្តុតាងច្បាស់លាស់។ ការផ្សព្វផ្សាយដោយគ្មានការត្រួតពិនិត្យបែបនេះ អាចបង្កឱ្យមានការភ័ន្តច្រឡំ និងប៉ះពាល់ដល់ផលប្រយោជន៍បងប្អូនប្រជា កសិករ វិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិកម្ពុជា៕

សម្តេចតេជោ ហ៊ុន សែន ទទួលជួបសវនាការជាមួយព្រះអង្គម្ចាស់រជ្ជទាយាទ នៃប្រទេសលុចសំបួ

2025/04/01 05:54:54 pm        148
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបសវនាការជាមួយ ព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទ នៃប្រទេសលុចសំបួ ក្នុងឱកាសព្រះអង្គម្ចាស់យាងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងត្រូវជាបងប្រុសទី១ របស់សម្តេចតេជោ នៅគេហដ្ឋាននៃសព ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នារសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥។

ប្រទេសលុចសំបួ ផ្តល់ថវិកាជំនួយ ២លានអឺរ៉ូ គាំទ្រដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា តាមរយៈគម្រោងបោសម្អាតមីនដេីម្បីលទ្ធផល

2025/04/01 05:41:07 pm        133
(ភ្នំពេញ) តាងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតី និងសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងថវិកាជំនួយចំនួន ២លានអឺរ៉ូ របស់ប្រទេសលុចសំបួ សម្រាប់គាំទ្រគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៤ និងទី៥ ដែលពិធីនេះបានចុះហត្ថលេខា រវាងព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទនៃប្រទេសលុចសំបួ និងលោកស្រី Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP)។ ក្នុងពិធីដែលប្រព្រឹត្តឡើងនានារសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ នាសណ្ឋាគារ Raffles Hotel Le Royalនោះ តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅដល់ព្រះអង្គម្ចាស់ Guillaume Jean Joseph Marie និងប្រជាជនលុចសំបួ ចំពោះសេចក្តីសប្បុរស និងសេចក្តីមេត្តាករុណា សម្រាប់ប្រជាជនកម្ពុជាដែលកំពុងរស់នៅក្នុងតំបន់រងការគំរាមកំហែងដោយសារមីន និងជួយសង្រ្គោះដល់ជនមានពិការភាពនៅកម្ពុជា ដែលនេះបានបញ្ជាក់ឱ្យយេីងឃើញមិនត្រឹមតែស្តារសេដ្ឋកិច្ចឡេីងវិញនោះទេ វាថែមទាំងជាការព្យាបាលនូវរបួសស្នាមពីអតីតកាល និងកំពុងកសាងនូវអនាគតមួយដែលយើងតែងតែគិតថាវាមិនអាចទៅរួច។ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានលេីកឡេីងទៀតថា ការចូលរួមចំណែកពីប្រទេសលុចសំបួ នឹងជំរុញដល់ភាពជោគជ័យរបស់គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដែលអនុវត្តដោយអាជ្ញាធរមីន និង UNDP តាមរយៈការបង្កើនសមិទ្ធផលនៃការបោសសម្អាតមីន និងកិច្ចខិតខំប្រឹងប្រែងក្នុងកិច្ចសង្គ្រោះជនរងគ្រោះដោយសារមីន។ តាមការប៉ានស្មាន ថវិកាជំនួយនេះ នឹងផ្តល់ផលដល់ប្រជាជានប្រមាណ ២៣ ០០០ នាក់ តាមរយៈការទទួលបានដីសុវត្ថិភាព និងការស្តារនីតិសម្បទាដល់ជនរងគ្រោះដោយសារមីន។ នាឱកាសនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងថា គ្រាប់មីន និងសំណល់ជាតិផ្ទុះ ដែលបានបន្សល់ទុកពីសង្គ្រាមរ៉ាំរ៉ៃជាច្រើនទសវត្សរ៍ បានបង្កគ្រោះថ្នាក់ និងឆក់យកអយុជីវិតមនុស្សជាច្រើននៅកម្ពុជា និងបានក្លាយជាឧបស័គ្គដល់ការអភិវឌ្ឍប្រទេសជាតិ ក៏ប៉ុន្តែ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងការបន្តមរតកប្រវត្តិសាស្រ្ត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាសម្រេចបានសមិទ្ធផលធំធេង នៅក្នុងសកម្មភាពមីន ទាំងនៅក្នុងប្រទេស និងនៅឆាកអន្តរជាតិ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ឆន្ទៈ និងការប្តេជ្ញាចិត្តរបស់ សម្តេចធិបតី ក្នុងការធានាសុខសុវត្ថិភាពរបស់ប្រជាជន និងអភិវឌ្ឍន៍ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់ការបោសសម្អាតមីន និងកិច្ចសហប្រតិបត្តិការអន្តរជាតិនានា នៅក្នុងសកម្មភាពមីននៅកម្ពុជា ព្រមទាំងបានប្រែក្លាយពីប្រទេសដែលរងគ្រោះធ្ងន់ធ្ងរដោយសារមីន ទៅជាប្រទេសឈានមុខគេក្នុងសកម្មភាពមីន ទូទាំងពិភពលោក៕ ដោយ ៖ ភារម្យ

ដឹងមូលហេតុហើយករណីឆេះឃ្លាំងនៅស្រុកអង្គស្នួលគឺដោយសារផ្ទុះធុងហ្គាស

2025/04/01 05:00:55 pm        177
កណ្តាល ៖ ដឹងមូលហេតុហើយករណីភ្លើងឆាបឆេះឃ្លាំងស្តុក សម្ភារៈជ័រធ្វើស័ង្កសី នៅស្រុកអង្គស្នួល ខេត្តកណ្តាល គឺបណ្តាលមកពីផ្ទុះធុងហ្គាស ។កាលពីវេលាម៉ោង៩ និង ៥០នាទី ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ មានករណីអណ្តាតភ្លើងឆាបឆេះឃ្លាំងស្តុក សម្ភារៈជ័រធ្វើស័ង្កសី និងផ្ទះប្រជាពលរដ្ឋ នៅចំណុចភូមិថ្លើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជំនាញពន្លត់អគ្គីភ័យបញ្ចេញកម្លាំងជួយអន្តរាគមន៍ភ្លាមៗ ។ នៅក្នុងករណីគ្រោះអគ្គីភ័យនេះឃើញវត្តមាន លោក គួច ចំរើន អភិបាលខេត្តនៃគណៈអភិបាលខេត្តកណ្តាល និង លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចុះត្រួតពិនិត្យដល់ទីតាំង ។ យោងតាមរបាយការណ៍ពីជំនាញបញ្ជាក់ថា គ្រោះអគ្គីភ័យនេះបានបណ្តាលឲ្យឆេះឃ្លាំងរោងចក្រ ចំនួន ០៣ឃ្លាំង និងឆេះផ្ទះប្រជាពលរដ្ឋ ចំនួន ០៤ខ្នង។ ក្នុងកិច្ចប្រតិបត្តិការពន្លត់អគ្គិភ័យនេះ ជំនាញបានគ្រប់គ្រងទាំងស្រុង នៅវេលាម៉ោង១៤ និង០៥នាទី នារសៀលថ្ងៃខែឆ្នាំដដែល ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន ៤៣គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន ១១៣ឡាន ដោយមានរថយន្តចូលរួមជួយពីក្រសួងមហាផ្ទៃ, អគ្គស្នងការដ្ឋាននគរបាលជាតិ, ស្នងការដ្ឋាននគរបាលខេត្តកណ្តាល, អង្គភាព៩១១, អង្គភាព៧១១, អង្គភាព១១៩, ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ, តំបន់សេដ្ឋកិច្ចកាណាឌីយ៉ា, បូរីសង្ឃឹមថ្មី, ក្រុមហ៊ុនខ្មែរប៊ូប៊ើរីជីស។នគរបាលបន្តថា ចំពោះករណីនេះ បង្កឡើងដោយសារផ្ទុះធុងហ្គាស់ចេញពីឃ្លាំងផ្ទុកសម្ភារៈជ័រ ផ្លាស្ទីក ។ ប៉ុន្តែមិនបានបង្កឱ្យមានអ្នករងរបួសនោះទេ ៕តារាវុទ្ធី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ភ្នំពេញក្រោនរក្សាកំណត់ត្រាល្អការប្រកួតលីគបាល់ទាត់នារី គ្រាសៀមរាប និងបឹងកេតឈ្នះរៀងៗខ្លួន
06/01/2026 10:06 AM
សម្ដេចធិបតី ណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធបន្តពង្រឹងយន្តការគាំទ្រ និងលើកកម្ពស់សិទ្ធិកុមារ
06/01/2026 10:06 AM
ចិន ល្បាតតំបន់ថ្មប៉ប្រះទឹក Scarborough Shoal បន្ទាប់ពីហ្វីលីពីនព្រមានពីការគំរាមកំហែងពីទីក្រុងប៉េកាំង
06/01/2026 10:06 AM
សារព័ត៌មាន​អាមេរិក៖ ​លោក Trump កំពុង​ស្វែងរកការ​​កែសម្រួល​កិច្ចព្រមព្រៀង​អាមេរិក​-អ៊ីរ៉ង់​
06/01/2026 10:06 AM
[UPDATE] ចំនួនអ្នកស្លាប់​ក្នុងហេតុការណ៍ដួល​រលំ​អគារកំពុងសាងសង់នៅភាគខាងជើងហ្វីលីពីន​​កើនឡើងដល់​ជាង​១០​នាក់​
06/01/2026 10:06 AM
សម្ដេចធិបតី៖ អត្រាមរណភាពរបស់មាតា កុមារ និងទារកនៅកម្ពុជាបានថយចុះគួរឱ្យកត់សម្គាល់ដែលនេះ គឺជាការពន្លឿនវឌ្ឍនភាពឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០
06/01/2026 10:06 AM
អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះសួរទុក្ខប្រជាពលរដ្ឋភៀសសឹកស្នាក់នៅផ្ទះបណ្តោះអាសន្ន ក្នុងខេត្តព្រះវិហារ
06/01/2026 10:06 AM
តំណាង​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់សមត្ថកិច្ចខេត្តកំពត ចំនួន ៤បទល្មើស ក្រោយលួចសម្ភារដែលជាភស្តុតាង Online Scams
06/01/2026 10:06 AM
សម្ដេចធិបតី៖ កុមារគឺជាធនធានដ៏មានតម្លៃ និងមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍជាតិ និងជាអាទិភាពចម្បងបំផុតក្នុងយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជាតិ
06/01/2026 09:06 AM
អ្នកនយោបាយឃឺដអ៊ីរ៉ង់ អះអាងថាអ៊ីរ៉ង់បានវាយប្រហារមូលដ្ឋានគណបក្សនៅក្រុង Erbil ប្រទេសអ៊ីរ៉ាក់
06/01/2026 09:06 AM