រដ្ឋបាលខេត្តកំពង់ស្ពឺ ដាក់កម្រងផ្ការំឭកគោរពខួបលើកទី៤៨ នៃទិវាចងចាំដំណើរឆ្ពោះទៅផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ យាងសួសុខទុក្ខ និងប្រទានអំណោយជូនចាស់ជរានៅខណ្ឌដង្កោ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រីវររាជមាតាជាតិខ្មែរ
គណៈប្រតិភូ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្ការំលឹកគុណជូនដល់វីរយុទ្ធជន វីរយុទ្ធនារី នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16
ស្នាដៃបច្ចេកទេសរបស់សិស្សនិស្សិតចំនួន ៥ ដែលលេចធ្លោ ត្រូវបានដាក់តាំងបង្ហាញក្នុងទិវា TVET Day លើទី៩ ក្នុងវិទ្យាស្ថាន PCCFPI ខេត្ដព្រះសីហានុ

ព័ត៌មានជាតិ

ជនជាតិចិន ៥០៦នាក់ទៀត ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបាន​បណ្ដេញ​ចេញ​ពី​កម្ពុជា

2026/05/07 12:33:15 pm        212
ភ្នំពេញ៖ នៅយប់ថ្ងៃទី៦ឈានចូលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់​ខ្ពស់​របស់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គ​នាយក​អន្តោ​ប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការ​ជាមួយ​ស្ថាន​ទូត​ចិន​បន្តធ្វើការបណ្តេញជនជាតិចិនសរុបចំនួន ៥០៦នាក់ ស្រី៣នាក់ ពាក់ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបាន​បណ្ដេញ​ចេញ​តាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាល​ច្រកទ្វារ​អាកាស​យានដ្ឋាន​អន្តរជាតិ​តេជោ។​អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺ​ជា​ការ​អនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះរាជាណាចក្រកម្ពុជា និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាត និង​លុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាដែលកើតមានក្នុងប្រទេសកម្ពុជាទាំងអស់ ដើម្បី​ធានា​ការ​ពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មាន​ការ​លើក​លែង​នោះ​ឡើយ ​ជាពិសេសចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការ​ជួយ​សង្គ្រោះ​ដល់​ជន​រង​គ្រោះ​ដែល​ត្រូវ​មេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោក​តាមប្រព័ន្ធ​បច្ចេក​វិទ្យា​ណា​មួយ​ហើយ​ត្រូវ​បានមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕ 

ឃាត់ខ្លួនជនបរទេសជាង៤០០នាក់ និងសង្គ្រោះជនជាតិថៃ ២៨នាក់ ក្នុងប្រតិបត្តិការបង្ក្រាប Online Scams នៅខេត្តបន្ទាយមានជ័យ

2026/05/07 12:01:06 pm        188
ជនបរទេសជាង ៤០០នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងប្រតិបត្តិការបង្ក្រាប​បទល្មើសឆបោកតាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) រយៈពេលពីរថ្ងៃ ពីថ្ងៃទី៥-៦ ខែឧសភា ឆ្នាំ២០២៦ នៅ​ខេត្ត​បន្ទាយមានជ័យ។ ដោយក្នុងនោះ បានជួយសង្គ្រោះជនជាតិថៃចំនួន ២៨នាក់ ដែលត្រូវ​បាន​ក្រុម​ជនល្មើសចាប់បង្ខាំងនៅក្រុងប៉ោយប៉ែត។ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានប្រាប់ BTV នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ នេះថា ប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) រយៈពេលពីរថ្ងៃ ពីថ្ងៃទី៥-៦ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចឃាត់ខ្លួនជនបរទេសសរុបចំនួន ៤១៦នាក់ និងដកហូតសម្ភារ:សង្ស័យបំរើឱ្យបទល្មើសផងដែរ។ ដោយប្រតិបត្តិការបង្ក្រាបនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារចម្រុះខេត្តបានចូលរួមសហការជាមួយក្រុមការងារអគ្គស្នងការនគរបាល ចុះប្រតិបត្តិការបង្ក្រាបទីតាំងផ្ទះវីឡាចំនួន២កន្លែង ស្ថិតក្នុងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាទីតាំងសំងំលាក់ខ្លួនរបស់ជនបរទេស ដែលបានរត់គេចពីការបង្ក្រាបបទល្មើស Online Scams ដោយឃាត់ខ្លួនចំនួន ២៣៩នាក់។ ហើយនៅអគារស្នាក់ស្ថិតនៅភូមិ ក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត រកឃើញជនបរទេសចំនួន៤នាក់។ ចំណែកនៅថ្ងៃទី៦ ខែឧសភា ចុះ បង្ក្រាបដោយគណៈបញ្ជាការរដ្ឋបាលខេត្ត ពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់ និងធ្វើទារុណកម្ម នូវទីតាំងផ្ទះ១ល្វែង ១០បន្ទប់ ស្ថិតនៅភូមិទួលពង្រ សង្កាត់អូរឬស្សី រកឃើញជនបរទេសសរុប ១៣៤នាក់។ បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាប Online Scams កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចបានជួយសង្គ្រោះជនជាតិថៃ ចំនួន ២៨នាក់ ដែលត្រូវបានជនល្មើសចាប់បង្ខាំងដោយខុសច្បាប់ នៅផ្ទះជួល១កន្លែង ជាប់ផ្លូវជាតិលេខ៥៨ ស្ថិតក្នុងភូមិអូរឬស្សីលើ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕ អត្ថបទ៖ វង្ស សុភាព 

អនុប្រធានទី១ CDC ៖ វិស័យភស្ភុភារកម្មជាឆ្អឹងខ្នង នៃសេដ្ឋកិច្ច និងការទាក់ទាញ​វិនិយោគិន​ពីបរទេស

2026/05/07 11:51:18 am        168
អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្លែងថា វិស័យភស្ភុភារកម្មគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និងជាកត្តាកំណត់សមត្ថភាព ប្រកួតប្រជែងរបស់កម្ពុជា ក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ការយល់ដឹងច្បាស់អំពីសន្ទស្សន៍ LPI 2.0 នឹងជួយឱ្យ កម្ពុជាអាចកំណត់បាននូវចំណុចខ្វះខាត និងដើម្បីដាក់ចេញនូវវិធានការកែទម្រង់ឱ្យចំគោលដៅ។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិ ភស្តុភារកម្ម នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “សន្ទស្សន៍ប្រតិបត្តិការភស្ភុភារ កម្មថ្មី (Logistics Performance Index - LPI 2.0) និងវិធីសាស្ត្រគណនាដោយធនាគារពិភពលោក” ដោយមានការអញ្ជើញ ចូលរួមពីលោកស្រី Tania Meyer នាយកគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹក ជញ្ជូន ថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធ និងផ្នែកឯកជនជាច្រើនរូប។សិក្ខាសាលានេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងពង្រឹងការយល់ដឹងដល់តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ សមាគមដឹក ជញ្ជូន និងផ្នែកឯកជន អំពីការផ្លាស់ប្តូរវិធីសាស្ត្រវាយតម្លៃរបស់ធនាគារពិភពលោក ដែលប្តូរពីការផ្អែកលើការស្ទង់មតិបែបមតិយោបល់ មកជាការប្រើប្រាស់ទិន្នន័យជាក់ស្តែង (Key Performance Indicators - KPIs) ដើម្បីវាស់វែងប្រសិទ្ធភាពភស្ភុភារកម្មរបស់ ប្រទេសនីមួយៗ។ ជាមួយគ្នានោះ មន្ត្រីជាន់ខ្ពស់នៃធនាគារពិភពលោក ក៏បានធ្វើបទបង្ហាញសំខាន់ៗចំនួន៣ទៅកាន់អង្គពិធីរួមមាន៖ (១) សូចនាករប្រតិបត្តិការភស្តុភារកម្មថ្មី និងវិធីសាស្រ្តគណនា, (២) ប៉ាណូឡិកាភស្តុភារកម្ម, និង (៣) មជ្ឈមណ្ឌលព័ត៌មាន ភស្តុភារកម្មជាតិ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វិស័យភស្ភុភារកម្មគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និងជាកត្តាកំណត់សមត្ថភាព ប្រកួតប្រជែងរបស់កម្ពុជា ក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI)។ ការយល់ដឹងច្បាស់អំពីសន្ទស្សន៍ LPI 2.0 នឹងជួយ ឱ្យកម្ពុជាអាចកំណត់បាននូវចំណុចខ្វះខាត និងដាក់ចេញនូវវិធានការកែទម្រង់ចំគោលដៅ ដើម្បីកាត់បន្ថយចំណាយភស្ភុភារកម្ម និង បង្កើនប្រសិទ្ធភាពច្រវាក់ផ្គត់ផ្គង់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ បន្តខិតខំប្រឹងប្រែងធ្វើឌីជីថលូបនីយ- កម្ម ក្នុងប្រព័ន្ធដឹកជញ្ជូន និងការសម្រួលបែបបទឆ្លងកាត់ព្រំដែនឱ្យកាន់តែមានភាពរហ័ស និងតម្លាភាពស្របតាមស្តង់ដារអន្តរជាតិ៕ អត្ថបទ៖ សុន រ៉ាឌី

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២៧

2026/05/07 11:47:55 am        143
ហ្វីលីពីន៖ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ លោកជំទាវ Maria Cristina Aldeguer-Roque រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មហ្វ៊ីលីពីន ដែលជាប្រធានកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២៧ នៅកោះសេប៊ូ ប្រទេសហ្វ៊ីលីពីន។កិច្ចប្រជុំនេះ បានពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួននៃសមាហរណកម្មសេដ្ឋកិច្ចអាស៊ានរួមមាន៖ សមិទ្ធផលអាទិភាពសេដ្ឋកិច្ចក្រោមភាពជាប្រធានអាស៊ានរបស់ហ្វ៊ីលីពីន វឌ្ឍនភាពនៃការអនុវត្តផែនការសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ បច្ចុប្បន្នភាពនៃការចុះហត្ថលេខានិងផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចអាស៊ានពាក់ព័ន្ធ វឌ្ឍនភាពនៃការចរចាកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន ព្រមទាំងពិភាក្សាអំពីស្ថានភាពវិវត្តន៍ចុងក្រោយនៃភូមិសាស្រ្តសេដ្ឋកិច្ចនយោបាយ។

ប្រមុខការទូតកម្ពុជាបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី ការគោរពអធិបតេយ្យ និងការមិនប្រើកម្លាំងស្របតាមច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ាន (APSC)

2026/05/07 11:33:04 am        140
ហ្វីលីពីន៖ នៅក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ាន (APSC) លើកទី៣១ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦នេះ ប្រមុខការទូតកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី ការគោរពអធិបតេយ្យ និងការមិនប្រើកម្លាំង ស្របតាមច្បាប់អន្តរជាតិ។នៅក្នុងបទអន្តរាគមន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី ការគោរពអធិបតេយ្យ និងការមិនប្រើកម្លាំង ស្របតាមច្បាប់អន្តរជាតិ។ ឯកឧត្តមក៏បានសង្កត់ធ្ងន់បន្ថែមថា អាស៊ាននៅតែបន្តដើរតួនាទីយ៉ាងសំខាន់ ដែលជាកម្លាំងចលករសម្រាប់សន្តិភាព ស្ថិរភាព និងការជឿទុកចិត្តគ្នា នៅក្នុងតំបន់ និងពិភពលោក។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា នៅចំពោះមុខការកើនឡើងនៃភាពស្មុគស្មាញស្តីពីបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការគំរាមកំហែងតាមប្រព័ន្ធបច្ចេកវិទ្យា កម្ពុជាអំពាវនាវឱ្យមានការបង្កើនកិច្ចសហការក្នុងតំបន់ និងការចូលរួមយ៉ាងសកម្មជាមួយដៃគូ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងបទល្មើសទាំងនេះឱ្យមានប្រសិទ្ធភាព៕

ប្រមុខការទូតកម្ពុជាបញ្ជាក់ជាថ្មីនូវសារៈសំខាន់នៃសន្ធិសញ្ញា TAC ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព ក្នុងតំបន់

2026/05/07 11:27:06 am        177
នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅកោះសេប៊ូ ប្រទេសហ្វីលីពីន ប្រមុខការទូតកម្ពុជាបានបញ្ជាក់ជាថ្មីថា កម្ពុជាបញ្ជាក់ជាថ្មីនូវសារៈសំខាន់នៃសន្ធិសញ្ញានេះ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព ក្នុងតំបន់ កិច្ចសន្ទនាដោយសន្តិវិធី និងកិច្ចសហប្រតិបត្តិការរួមគ្នា ជាពិសេសក្នុងបរិបទភូមិសាស្ត្រនយោបាយដែលកាន់តែស្មុគស្មាញ និងមិនអាចប៉ាន់ស្មានបាន។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) នៅកោះសេប៊ូ ប្រទេសហ្វីលីពីន នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថា ក្នុងខណៈពេលដែលយើងកំពុងអបអរសាទរ ខួប៥០ឆ្នាំ នៃសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) កម្ពុជាបញ្ជាក់ជាថ្មីនូវសារៈសំខាន់នៃសន្ធិសញ្ញានេះ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព ក្នុងតំបន់ កិច្ចសន្ទនាដោយសន្តិវិធី និងកិច្ចសហប្រតិបត្តិការរួមគ្នា ជាពិសេសក្នុងបរិបទភូមិសាស្ត្រនយោបាយដែលកាន់តែស្មុគស្មាញ និងមិនអាចប៉ាន់ស្មានបាន។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា ក្នុងស្មារតីសាមគ្គីភាពអាស៊ាន យើងបន្តត្រៀមខ្លួនក្នុងការជួយកសាងសមត្ថភាព និងជំនួយបច្ចេកទេសដល់ទីម័រឡេស្តេ ដើម្បីធានានូវភាពជោគជ័យក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ចំពោះការចូលជាភាគីនៃលិខិតុបករណ៍គតិយុត្តនានានៅក្រោមសសរស្តម្ភទាំងបីរបស់អាស៊ាន៕ អត្ថបទ៖ វង្ស សុភាព

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ផ្តល់អំណោយជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់១៦៩គ្រួសារ

2026/05/07 09:44:38 am        57
នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង  ជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សប្បុរសជនតាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយ​ខ្យល់​កន្ត្រាក់​ចំនួន១៦៩គ្រួសារនៅក្នុង​ស្រុក​សំឡូត​ សំពៅលូន​ និងស្រុកបាណន់។ពិធីនេះប្រារព្វធ្វើនៅបរិវេណសាលាស្រុកសំឡូត ដោយឡែកស្រុកសំពៅលូន និងស្រុកបាណន់ ឯកឧត្តម សុខ លូ ចាត់តំណាងដឹកនាំដោ ឯកឧត្តម ផេង សិទ្ធី អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា។ នាឱកាសនោះ ឯកឧត្តម សុខ លូ បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់រូបដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ឯកឧត្ដម​បានសម្ដែងការសោកស្ដាយជាពន់ពេកចំពោះការខូចខាតផ្ទះសម្បែងទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិគ្មាននរណាម្នាក់ចង់ជួបប្រទះឡើយហើយថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះមានចំនួនមិនសមល្មមនឹងការខាតបង់របស់បងប្អូនតែក៏អាចជួយសម្រាលទុក្ខបាករបស់បងប្អូនបានមួយគ្រាផងដែរពោលគឺទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា ។ ជាមួយគ្នានេះដែលឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមមានការប្រុងប្រយ័ត្នចំពោះ ផ្គរ រន្ទះ នៅពេលមានភ្លៀងត្រូវបិទទូរទស្សន៍ បិទទូរស័ព្ទ និងស្វែងរកកន្លែងដែលមានសុវត្ថិភាពជាពិសេស សូមមេត្តាថែទាំសុខភាពឱ្យបានល្អថែទាំកូនចៅតូចៗត្រូវប្រុងប្រយ័ត្នខ្លាចក្រែងជួបវិបត្តិផ្សេងៗ ម្យ៉ាងវិញទៀតបើឃើញភាពមិនស្រួលចំពោះសុខភាពត្រូវប្រញាប់ទៅមណ្ឌលសុខភាពឬមន្ទីរពេទ្យដែលនៅជិតបំផុតដើម្បីអាចពិគ្រោះ ឬព្យាបាលបានទាន់ពេលវេលា ។ឯកឧត្តមប្រធាន បានគូសបញ្ជាក់ថា​ សកម្មភាពមនុស្សធម៌នាថ្ងៃនេះ គឺជាការឆ្លើយតបទៅនឹងទំនុកចិត្តដែលសប្បុរសជនគ្រប់មជ្ឈដ្ឋានបានផ្តល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាសក្ខីភាពមួយយ៉ាងច្បាស់ដែលបង្ហាញពីតម្លាភាព និងគណនេយ្យភាពរបស់កាកបាទក្រហមកម្ពុជា ក្នុងការប្រើប្រាស់ថវិកាដែលទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋានជាពិសេសក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា​ ឱ្យចំគោលដៅ និងប្រកបដោយប្រសិទ្ធភាពបំផុតដើម្បីជួយសម្រាលទុក្ខលំបាកដល់ជនរងគ្រោះ និងងាយរងគ្រោះបំផុតនៅតាមសហគមន៍ដែលត្រូវការឱ្យជួយជាចាំបាច់ និងផ្សារភ្ជាប់រវាងសប្បុរសជនជាមួយនឹងអ្នកទទួលផលពីកាកបាទក្រហមកម្ពុជានៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា»។ទន្ទឹមនេះដែរមន្រ្តីប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្ត​ និងយុវជនបានធ្វើការបញ្ជ្រាបការផ្សព្វផ្សាយស្តីពីគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ កាចំណាកស្រុកប្រកបដោយសុវត្ថិភាព វិធានការបង្ការការឆ្លងរាលដាលនៃជំងឺគ្រុនឈាម សុវត្ថិភាពចរាចរណ៍ គោលការណ៍គ្រឹះចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ការប្រែប្រួលអាកាសធាតុ និងបរិស្ថាន ផ្តោតលើការកាត់ការប្រើប្រាស់ថង់ប្លាស្ទិកនិងក៏បានអំពាវនាវដល់យុវជនឱ្យចៀសឆ្ងាយពីគ្រឿងញៀន និងរួមគ្នាបង្ការការរីករាលដាលនៃមេរោគអេដស៍ក្នុងចំណោមយុវជន និងប្រជាជនគន្លឹ៕

សម្តេចធិបតីនាយករដ្ឋមន្ត្រី អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ នៅហ្វីលីពីន

2026/05/07 09:33:04 am        193
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នៅ កោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន តបតាមការអញ្ជើញរបស់ ឯកឧត្តម ហ៊ីឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និងជាប្រធានអាស៊ានឆ្នាំ២០២៦។អញ្ជើញអមដំណើរ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន ឯកឧត្តមឧបនាយរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ព្រមទាំងតំណាងធុរកិច្ចមកពីសភាពាណិជ្ជកម្ម កម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ផងដែរ។ក្រោមមូលបទ «ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា» កិច្ចប្រជុំកំពូលនឹងផ្តល់ជាវេទិកាសម្រាប់ថ្នាក់ដឹកនាំ អាស៊ាន ដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗទាក់ទងនឹងការកសាងសហគមន៍អាស៊ាន និងមាគ៌ាឆ្ពោះទៅមុខ ដោយ ផ្តោតលើ៖ ១) ការធានាសន្តិសុខថាមពលក្នុងតំបន់ និងភាពធន់ ២) ស្ថិរភាពសន្តិសុខស្បៀង ៣) សុវត្ថិភាព នៃពលរដ្ឋអាស៊ាន ក៏ដូចជាផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ក្នុងគោលបំណងជំរុញអនាគតមួយ ប្រកបដោយសន្តិភាព វិបុលភាព បរិយាបន្ន និងភាពធន់។ក្នុងឱកាសនៃកិច្ចប្រជុំកំពូលនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ ដឹកនាំអាស៊ាន ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលផ្តល់អត្ថប្រយោជន៍ទៅវិញទៅមក និងផល ប្រយោជន៍រួម៕

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅកោះសេប៊ូ ប្រទេសហ្វីលីពីន

2026/05/07 09:08:41 am        124
នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) នៅកោះសេប៊ូ ប្រទេសហ្វីលីពីន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសរសេរនៅលើបណ្តាញសង្គមថា ក្នុងខណៈពេលដែលយើងកំពុងអបអរសាទរ ខួប៥០ឆ្នាំ នៃសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) កម្ពុជាបញ្ជាក់ជាថ្មីនូវសារៈសំខាន់នៃសន្ធិសញ្ញានេះ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព ក្នុងតំបន់ កិច្ចសន្ទនាដោយសន្តិវិធី និងកិច្ចសហប្រតិបត្តិការរួមគ្នា ជាពិសេសក្នុងបរិបទភូមិសាស្ត្រនយោបាយដែលកាន់តែស្មុគស្មាញ និងមិនអាចប៉ាន់ស្មានបាន។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា ក្នុងស្មារតីសាមគ្គីភាពអាស៊ាន យើងបន្តត្រៀមខ្លួនក្នុងការជួយកសាងសមត្ថភាព និងជំនួយបច្ចេកទេសដល់ទីម័រឡេស្តេ ដើម្បីធានានូវភាពជោគជ័យក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ចំពោះការចូលជាភាគីនៃលិខិតុបករណ៍គតិយុត្តនានានៅក្រោមសសរស្តម្ភទាំងបីរបស់អាស៊ាន។

សម្តេចតេជោ ហ៊ុន សែន បន្តចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងមន្ត្រីនៅក្នុងខេត្តតាកែវ ជម្រុញការអនុវត្តការងារនៅតាមមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាព

2026/05/07 08:11:44 am        244
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦នេះ អញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្តតាកែវ ខណៈដែលនេះជាជំនួបទី៤ហើយ បន្ទាប់ពីជំនួបកន្លងទៅបានធ្វើនៅខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ស្ពឺ។ ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តតាកែវ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តតាកែវសរុប១២១៥នាក់។ការចុះជួបសំណេះសំណាលតាមបណ្តាខេត្តនាពេលនេះ សម្តេចតេជោធ្លាប់បានបញ្ជាក់ថា គោលបំណងធំនៃការសម្រេចគោលដៅដែលសម្តេចបានដាក់ចេញ ពេលឡើងជាប្រធានព្រឹទ្ធសភា គឺការចូលរួមជាមួយរដ្ឋាភិបាលលើកិច្ចការការបរទេស នោះគឺការធ្វើការទូតសភា ខណៈដែលទាក់ទងកិច្ចការងារការបរទេសនេះ សកម្មភាពជំនួបរបស់សម្តេចទាំងក្នុងនិងក្រៅប្រទេស មានភាពសកម្មជាងមុន បើធៀបកាលសម្តេចធ្វើជានាយករដ្ឋមន្ត្រី និងទី២ ការធ្វើគណនេយ្យភាពជាមួយអង្គបោះឆ្នោត ដើម្បីឱ្យមានតម្លាភាព ក៏ដូចជាជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព។សូមបញ្ជាក់ថា ខេត្តតាកែវ គឺជាខេត្តមួយក្នុងចំណោមរាជធានី ខេត្តទាំង២៥ ស្ថិតនៅប៉ែកនិរតី នៃព្រះ រាជាណាចក្រកម្ពុជា មានចម្ងាយ ៧៧គីឡូម៉ែត្រ តាមផ្លូវជាតិលេខ២ ចម្ងាយ ៨៧គីឡូម៉ែត្រ តាមផ្លូវជាតិលេខ៣ ចម្ងាយ៧៥គីឡូម៉ែត្រ តាមផ្លូវដែកពីរាជធានីភ្នំពេញ មានអាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតក្នុងស្រុកបាទី និងមានព្រែកជីកហ្វូណនតេជោឆ្លងកាត់ខេត្តតាកែវ ប្រវែង ៥៣គីឡូម៉ែត្រ។ខេត្តតាកែវ មានព្រំប្រទល់ខាងជើង និងខាងកើតជាប់ខេត្តកណ្តាល ខាងលិចជាប់ខេត្តកំពង់ស្ពឺ និង ខេត្តកំពត និងខាងត្បូង ខាងកើតជាប់នឹងខេត្តអានយ៉ាង ប្រទេសវៀតណាម។ ស្ថានភាពផ្ទៃដីមានលក្ខណៈវាលទំនាប និងដីខ្ពស់ជាប់ជួរភ្នំ មានផ្ទៃដីធម្មជាតិសរុបចំនួន ៣.៦៨០,១៥គីឡូម៉ែត្រការ៉េ មាន១០ក្រុង-ស្រុក ១០០ឃុំ-សង្កាត់ និង១.១២១ភូមិ មានគ្រួសារចំនួន ២៤៣.៩៥០គ្រួសារ ប្រជាពលរដ្ឋសរុបចំនួន ១.១៧៥.១៥៩នាក់ ស្ត្រី ៦២២.២៦៨នាក់៕ អត្ថបទ: ពៅ រក្សា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អង្គការ NATO និយាយថា ខ្លួនយល់ព្រមធ្វើទំនើបកម្មសមត្ថភាពនុយក្លេអ៊ែរ
06/18/2026 05:06 PM
រដ្ឋបាលខេត្តកំពង់ស្ពឺ ដាក់កម្រងផ្ការំឭកគោរពខួបលើកទី៤៨ នៃទិវាចងចាំដំណើរឆ្ពោះទៅផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត
06/18/2026 05:06 PM
ប្រធានអាស៊ានហ្វីលីពីន អញ្ជើញលោក Putin ចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា នៅទីក្រុងម៉ានីល
06/18/2026 05:06 PM
មន្ត្រីនិយាយថា អ៊ីស្រាអែលកំពុងចរចាជាមួយអាមេរិកអំពីការបន្តដាក់ពង្រាយកងទ័ពនៅលីបង់
06/18/2026 05:06 PM
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ យាងសួសុខទុក្ខ និងប្រទានអំណោយជូនចាស់ជរានៅខណ្ឌដង្កោ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រីវររាជមាតាជាតិខ្មែរ
06/18/2026 05:06 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ នាយករដ្ឋមន្ត្រីអ៊ីតាលីស្នើតែងតាំងបេសកជនតែម្នាក់សម្រាប់កិច្ចពិភាក្សាជាមួយរុស្ស៊ី
06/18/2026 05:06 PM
ចិនជំរុញឲ្យអាមេរិក និងអ៊ីរ៉ង់ «ប្រកាន់ខ្ជាប់នូវ​ស្មារតី» នៃអនុស្សរណៈយោគយល់គ្នាអ៊ីស្លាម៉ាបាដ
06/18/2026 05:06 PM
លោក TRUMP ប្រាប់អ៊ីស្រាអែលឲ្យប្រើ «វិធីសាស្ត្រទន់ភ្លន់» នៅលីបង់ ខណៈស៊ីរីអាចដោះស្រាយបញ្ហាក្រុមហេសបូឡាបាន
06/18/2026 05:06 PM
ប្រជាជនអ៊ីស្រាអែល ជឿថាការសម្រេចចិត្តរបស់លោក Netanyahu ក្នុងការធ្វើសង្គ្រាមលើសមរភូមិជាច្រើន «ជាការបរាជ័យ»
06/18/2026 05:06 PM
ប្រធានាធិបតីម៉ិកស៊ិក ប្រឆាំងទៅនឹងការបិទផ្លូវរបស់សហរដ្ឋអាមេរិកលើប្រទេសគុយបា
06/18/2026 05:06 PM