ជប៉ុនផ្តល់ថវិកា ១,៣លានដុល្លារបន្ថែម ដើម្បីគាំទ្រគម្រោង «ការឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ជនទេសន្តរប្រវេសន៍ និងជនភៀសសឹកដែលងាយរងគ្រោះដោយសារវិបត្តិព្រំដែនកម្ពុជា-ថៃ និងការកសាងភាពធន់នឹងវិបត្តិនាពេលអនាគត»
ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដឹកនាំក្រុមការងារបរិច្ចាគឈាមស្ម័គ្រចិត្ត ដើម្បីរម្លឹកនូវព្រះរាជគុណូបការៈដ៏ថ្លៃថ្លា និងអបអរសាទរនាឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចយាយ
ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាត តំណាងទូទាំងប្រទេសសមាគមអតីតយុទ្ធជនវៀតណាមលើកទី៨

ព័ត៌មានជាតិ

សម្តេចធិបតី ណែនាំដល់គណៈកម្មការពិសេស និងខេត្តភាគឦសានត្រូវធ្វើការរួមគ្នាជួយដល់អ្នកអ្នវិនិយោគ

2025/04/09 01:13:15 pm        155
ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨» នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំដល់គណៈកម្មការនិងក្រុមការងារពិសេស រួមទាំងរដ្ឋបាលខេត្តភាគឦសានត្រូវធ្វើការរួមគ្នាជួយដល់អ្នកអ្នវិនិយោគ ជាពិសេសវិនិយោគិនក្នុងស្រុកឱ្យទៅវិនិយោគនៅទីនោះ។ក្នុងឱកាសនោះសម្ដេចធិបតីបានណែនាំឱ្យក្រុមការងារត្រូវខិតខំដោះស្រាយបញ្ហាប្រឈម ដែលជាកង្វល់របស់វិនិយោគិន និងជំរុញការអនុវត្តការងារគាំទ្រផ្សេងៗ ដល់កម្មវិធីពិសេសនេះ ដូចជា ការអនុញ្ញាតឱ្យមានការបញ្ជាក់វិញ្ញាបនបត្រអនាម័យ និងភូតគាមអនាម័យនៅខេត្តជាប់ព្រំដែន ដែលមានច្រកអន្តរជាតិ ការពន្លឿនការចុះបញ្ជីដីធ្លី ឬប័ណ្ណកម្មសិទ្ធដីធ្លីនៅតាមតំបន់ជាយក្រុង ឬទីប្រជុំជននៃបណ្តាខេត្តនីមួយៗ និងការដាក់ចេញនូវយន្តការសម្របសម្រួល ក្នុងការផ្ទេរគម្រោងសម្បទានដីសេដ្ឋកិច្ចអសកម្មឱ្យទៅវិនិយោគិន ដែលមានបំណងច្បាស់លាស់ និងជាក់លាក់ជាដើម។សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា ការអនុវត្តកម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាននេះ គឺជាសក្ខីភាពនៃឆន្ទៈនយោបាយយ៉ាងមោះមុតរបស់រាជរដ្ឋាភិបាល នៅក្នុងកិច្ចខិតខំប្រឹងប្រែងការពារសន្តិភាព ស្ថិរភាព ឯករាជ្យភាព និងបូរណភាពទឹកដី ក៏ដូចជាការខិតខំពង្រីក និងចែកចាយផលលាភពីកំណើនសេដ្ឋកិច្ច ទៅដល់គ្រប់មជ្ឈដ្ឋាន ប្រជាជនខ្មែរ។ ដូច្នេះសម្ដេចបាន ណែនាំឱ្យគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ចូលរួមអនុវត្ត កម្មវិធីពិសេសនេះ ប្រកបដោយស្មារតីទទួលខុសត្រូវ និងភាពម្ចាស់ការ ដើម្បីសម្រេចជោគជ័យ ស្របតាមគោលបំណង និងគោលដៅដែលបានដាក់ចេញ៕អត្ថបទ៖ វ៉ន ដារ៉ា

មេបញ្ជាការតំបន់ប្រតិបត្តការសឹករងខេត្តកំពង់ឆ្នាំង សំដែងការដឹងគុណចំពោះសម្តេចនាយករដ្ឋមន្ត្រី និងលោកជំទាវ ដែលតែងជួយជាសម្ភារៈ ជួយដល់អតីតយុទ្ធជន និងប្រជាពលរដ្ឋជួបការលំបាក

2025/04/09 12:19:57 pm        80
កំពង់ឆ្នាំង៖ ឯកឧត្តមនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង និងមានការចូលរួមពីមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទា ហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងប្រមាណជិត១០០នាក់ផងដែរ។លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានថ្លែងថា៖ សកម្មភាពមនុស្សធម៌របស់កម្លាំងបញ្ជាការដ្ឋានសឹករងកំពង់ឆ្នាំង បានអនុវត្តពេលកន្លងមក តាមអ្វីដែលជាការចង្អុលបង្ហាញ ពីប្រមុខរាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋ និងគ្រួសារកងទ័ពអតីតយុវជន ដែលជួបការលំបាកនិងជួបការខ្វះខាត និងការចុះជួយប្រជាពលរដ្ឋ ដែលជួបគ្រោះមហន្តរាយនិងគ្រោះហានិភ័យផ្សេងៗ ដែលកើតមានឡើងនៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង ។ ក្នុងថ្ងៃនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន បាននាំយកមកនូវសម្ភារៈ មានស៊ីម៉ង់ត៍ អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ មី សម្រាប់បន្តជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ អតីតយុទ្ធជន និងប្រជាពលរដ្ឋជួបការលំបាកតាមមូលដ្ឋាន ធ្វើយ៉ាងណាពេលប្រជាពលរដ្ឋ និងអតីតយុទ្ធជនមានការលំបាក ត្រូវតែមានកម្លាំងកងទ័ពទៅជួយនៅទីនោះ។ឯកឧត្តមនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក របស់សម្ដេចអធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបានកើតសរសើរចំពោះ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន និងពលទាហានក្នុងបញ្ជាការដ្ឋានតំបន់ប្រកាសសឹករងកំពង់ឆ្នាំងទាំងអស់ ដែលបានសហការ និងបានកសាងនូវសមិទ្ធផល ព្រមទាំងបានចុះជួយប្រជាពលរដ្ឋ និងការយកចិត្តទុកដាក់ទៅលើគ្រួសារកងទ័ព និងអតីតយុវជននីតិសម្បទាក្នុងខេត្តកំពង់ឆ្នាំង ជាពិសេសបានយកចិត្តទុកដាក់ទៅលើការជួយសង្គ្រោះនានា និងការជួបគ្រោះមហន្តរាយនានារបស់ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង។ ក្នុងនាមជាកងកម្លាំងរក្សាការពារសុខសន្តិភាព ជូនប្រទេសជាតិ និងប្រជាពលរដ្ឋ រាល់ទុក្ខលំបាកប្រជាពលរដ្ឋ គឺជាកាតព្វកិច្ចរបស់កងកម្លាំង ដែលត្រូវរក្សាឲ្យបានជូនប្រជាពលរដ្ឋ ៕ កាំង ហុងវាស្នា

រដ្ឋបាលខេត្តស្វាយរៀងប្រារព្ធពិធីចម្រើនព្រះបរិត្តអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

2025/04/09 12:11:35 pm        120
ស្វាយរៀង ÷  រដ្ឋបាលខេត្តស្វាយរៀង ដឹកនាំដោយឯកឧត្តមម៉ែន វិបុលប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមប៉េង ពោធិសា អភិបាលខេត្តស្វាយរៀង នៅថ្ងៃពុធ១២ កើតខែចេត្រ ឆ្នាំរោង ឆសក័ ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥បានដឹកនាំមន្ត្រីរាជការប្រារព្ធរៀបចំចម្រើនព្រះបរិត្តអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំម្សាញ់សប្តស័ក ពុទ្ធសករាជ ២៥៦៩ គ.ស២០២៥ និងរាប់បាតប្រគេនដល់ព្រះសង្ឃ ដាឆ្លងឧទ្ទិសកុសលសទ្ធាជូនដល់បុព្វការីជនមានមាតាបិតាជីដូនជីតា ញ្ញាត្តិការទាំង៧សន្ដានពិសេសវីរយុទ្ធជន វីរៈយុទ្ធនារីដែលបានបូជាអាយុជីវិតក្នុងបុព្វហេតុុការពារជាតិមាតុភូមិ ស្វែងរកសន្តិភាពជូនពលរដ្ឋរស់នៅក្នុងភាពសុខដុមរនារហូតមកដល់បច្ចុប្បន្ននេះ ដោយមានការ អញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវនៅក្នុងក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តអស់លោកលោកស្រីថ្នាក់ដឹកនាំមន្ទីអង្គភាពជុំវិញសាលាខេត្ត និងមន្ត្រីរាជការជុំវិញសាលាខេត្តស្វាយរៀងផងដែរ។ សូមបញ្ជាក់ថាបន្ទាប់ពីព្រះសង្ឃបង្សុកូលដារឆ្លងឧទ្ទិសកុសលជូនដល់ដួងវិញ្ញាខន្ធ័មាតា បិតា ញ្ញាត្តិការទាំង៧សណ្តាននិងដួងវិញ្ញាណខន្ធ័វរយុទ្ធជន យុទ្ធនារីទៅតាមគន្លងប្រពៃណីរួចមកថ្នាក់ដឹកនាំនៅក្នុងក្រុមប្រឹក្សាខេត្តគណៈអភិបាលខេត្តបានចែកទានដល់លោកយាយលោកតានិងទស្សនាកំសាន្តរាំត្រុតដែលសំដែងដោយសិស្សនិសិត្យនិងមន្ត្រីមន្ទីរវប្បធម៏និងវិចិត្រសិល្បះខេត្តផងដែរ ។

សម្ដេចធិបតីអនុញ្ញាតឱ្យប្រធានក្រុមហ៊ុន KIMOU ENVIRONMENTAL HOLDING LIMITED ជួបសម្តែងការគួរសម និងពិភាក្សាការងារ

2025/04/09 11:40:37 am        189
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក ZHANG Lianghong ប្រធានក្រុមហ៊ុន KIMOU ENVIRONMENTAL HOLDING LIMITED ក្នុងជុំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

សម្ដេចធិបតី៖ កិច្ចការការពារព្រំដែនដែលមានប្រសិទ្ធភាព រឹងមាំ គឺជំរុញការអភិវឌ្ឍតាមបណ្ដោយព្រំដែន

2025/04/09 11:08:44 am        191
ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨» នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់ថា កិច្ចការការពារព្រំដែនដែល មានប្រសិទ្ធភាព និងចីរភាព មិនមែនត្រឹមផ្តោត លើការកសាងលេណដ្ឋានរឹងមាំនោះទេ ប៉ុន្តែគឺការជំរុញការកសាងខឿនការពារជាតិរបស់ប្រជាជន តាមរយៈការកសាង និងអភិវឌ្ឍន៍ តាមបណ្ដោយ ព្រំដែន។សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ថ្លែងបញ្ជាក់ថា ការគិតគូរពីការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត គឺជាការងារដែលធ្វើឡើងឥតដាច់បន្តពីមួយអាណត្តិ ទៅមួយអាណត្តិ ដោយប្រើប្រាស់គ្រប់មធ្យោបាយ និងធនធានទាំងថវិកាជាតិ ហិរញ្ញប្បទានគាំទ្រពីដៃគូអភិវឌ្ឍ និងការចូលរួមចំណែកពីប្រជាជន និងវិស័យឯកជន។សម្តេចបានបន្តថា នៅពេលដែលនិយាយពីការស្រឡាញ់ជាតិ ស្រឡាញ់ទឹកដី យើងត្រូវសួរដែរថា តើយើងការពារជាតិដូចម្តេច នៅពេលដែលយើងគ្មានទាំងផ្លូវទៅតំបន់ដែលនៅក្រោមដែនអធិបតេយ្យរបស់យើងផងនោះ? សម្ដេចបន្តចោទសួរថា តើយើងអាចការពារទឹកដីរបស់យើង ដោយនាំគ្នាស្រែកតាម Facebook ពីក្រៅប្រទេសបានដែរ ឬយ៉ាងណា ប្រសិនបើគ្មានកងទ័ព ឬប្រជាជន រស់នៅការពារ តាមព្រំដែនដោយផ្ទាល់នោះ? ពិតជាមិនអាចទៅរួចទេ។ សូមជម្រាបថា កាលពីឱកាស «ពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គី នៃមហាគ្រួសារ សមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាននៅកម្ពុជា» កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ ២០២៤ និងក្នុងសេចក្តីថ្លែងការណ៍ពិសេស ស្តីពី “សមិទ្ធផល ១ ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភាកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២៤, សម្តេចធិបតី នាយករដ្ឋមន្ត្រី បានផ្តល់ការណែនាំ និងការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ដល់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងការគិតគូររៀបចំនូវ «កម្មវិធីពិសេសរបស់រាជរដ្ឋាភិបាលជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាននេះ កើតចេញពី មហិច្ឆតាចង់ជំរុញបង្កើននូវសកម្មភាពសេដ្ឋកិច្ច ដល់បណ្តាខេត្តដែលស្ថិតនៅឆ្ងាយពីមជ្ឈមណ្ឌលកំណើន ក៏ដូចជា ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ច តាមតំបន់ និងតាមវិស័យ។ ក្នុងការរៀបចំ «កម្មវិធីពិសេស» នេះរាជរដ្ឋាភិបាល មានគោលបំណងបង្កើនការងារ និងសកម្មភាពធុរកិច្ច ស្របតាម គំរូនៃការអភិវឌ្ឍសេដ្ឋកិច្ចនៅនឹងកន្លែង និងគំរូនៃ កំណើនសេដ្ឋកិច្ច ដឹកនាំដោយវិស័យឯកជន (Private Sector-led Growth Model) ។ក្នុងន័យនេះ, ការដាក់ទិសដៅអាទិភាព ដើម្បីទាក់ទាញវិនិយោគឯកជន ឆ្ពោះទៅទិសឦសានត្រូវមានលក្ខណៈជាយុទ្ធសាស្ត្រ, ពោលគឺត្រូវកំណត់នូវលក្ខខណ្ឌ និងវិធានការលើកទឹកចិត្ត ដែលអាចឈានទៅពង្រីកមូលដ្ឋានសេដ្ឋកិច្ច ដែលមានស្រាប់ក្នុងខេត្តនីមួយៗផង, ជំរុញឲ្យមានការតភ្ជាប់ខ្សែច្រវ៉ាក់ផលិតកម្មពីខេត្តមួយទៅខេត្ត មួយផង, និងអភិវឌ្ឍវិស័យគន្លឹះ និងប្រភពថ្មីនៃកំណើនសេដ្ឋកិច្ចជាតិទាំងមូលផង, ស្របតាមបំណងប្រាថ្នារបស់រាជរដ្ឋាភិបាល ដូចត្រូវបានចង្អុលបង្ហាញក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ៕អត្ថបទ៖វ៉ន ដារ៉ា

ឯកឧត្តម ហេង សួរ ជួបពិភាក្សាការងារជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ

2025/04/08 10:26:17 pm        82
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបលោកស្រី Mia Seppo ជំនួយការអគ្គនាយកទទួលបន្ទុកការងារ និងកិច្ចគាំពារសង្គម នៃអង្គការអន្តរជាតិខាងការងារ (ILO) នៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥។នាឱកាសនោះ ឯកឧត្តម ហេង សួរ បានវាយតម្លៃខ្ពស់ចំពោះអង្គការអន្តរជាតិខាងការងារ សម្រាប់កិច្ចសហការដ៏ល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងវិស័យការងារ យុវជន កិច្ចគាំពារសង្គម និងកំណែទម្រង់គោលនយោបាយការងារជាដើម។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់អង្គការអន្តរជាតិខាងការងារ ដែលជ្រើសរើសប្រទេសកម្ពុជាសម្រាប់ធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាគោលនយោបាយកាតាលីករសកលអាស៊ី-ប៉ាស៊ីហ្វិក លើកទី១ (Asia Pacific Global Accelerator Policy Forum) នៅពេលនេះ។ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាគាំទ្រគំនិតផ្តួចផ្តើមនៃវេទិកាគោលនយោបាយកាតាលីករសកលអាស៊ី-ប៉ាស៊ីហ្វិក ដែលអាចជួយបណ្តាប្រទេសនានាសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG)។ ប្រទេសកម្ពុជាបានត្រៀមខ្លួនជាស្រេចក្នុងការសហការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមមានរដ្ឋាភិបាល ស្ថាប័នអន្តរជាតិ ដើម្បីសម្រេចបាននូវទស្សនវិស័យរួមគ្នាក្នុងការជំរុញការអនុវត្តកាតាលីករសកលស្ដីពីការងារសមរម្យ និងការគាំពារសង្គមនៅកម្ពុជា។ ឯកឧត្តមបានបន្ថែមថា នៅក្រោមគោលនយោបាយកាតាលីករសកល (GA) ក៏អាចជួយភ្ជាប់លក្ខខណ្ឌការងារសមរម្យ និងកម្មវិធីគាំពារសង្គមរបស់កម្ពុជា ឱ្យដំណើរការប្រកបដោយប្រសិទ្ធភាព ហើយវាក៏អាចជួយរកដំណោះស្រាយជាមួយភាគីពាក់ព័ន្ធប្រកបដោយសុវត្ថិភាពសម្រាប់កម្ពុជាផងដែរ។ ឯកឧត្តម ហេង សួរ បានសង្កត់ធ្ងន់ថា កម្ពុជាបានកំណត់មហិច្ឆតារបស់ខ្លួនក្នុងការប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមនៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ដើម្បីសម្រេចបាននូវគោលដៅនេះ ការធ្វើពិពិធកម្មសេដ្ឋកិច្ច គឺជារឿងចាំបាច់ ដូច្នេះហើយបានជាក្នុងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាបានសង្កត់ធ្ងន់យ៉ាងខ្លាំងលើការអភិវឌ្ឍមូលធនមនុស្ស និងកិច្ចគាំការពារសង្គមដល់ពលរដ្ឋកម្ពុជា។ ជាការឆ្លើយតប លោកស្រី Mia Seppo បានកោតសរសើរចំពោះការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តី ស្តីពីការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា និងការចាកចេញរបស់កម្ពុជាពីចំណាត់ថ្នាក់ប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDC)។ លោកស្រីបានគូសបញ្ជាក់ថា អង្គការអន្តរជាតិខាងការងារ កំពុងសហការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធលើការស្ទង់មតិនៃកម្មវិធីទីផ្សារការងារនៅកម្ពុជា។ លោកស្រីក៏បានអរគុណឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាគោលនយោបាយកាតាលីករសកលអាស៊ី-ប៉ាស៊ីហ្វិក លើកទី១ នៅពេលនេះ៕

កម្ពុជាត្រៀមជាស្រេចដើម្បីសហការជាមួយស្ថាប័នអន្តរជាតិនិងដៃគូអភិវឌ្ឍន៍ ដើម្បីសម្រេចបាននូវទស្សនវិស័យរួមគ្នា

2025/04/08 09:27:53 pm        87
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រៀមខ្លួនជាស្រេច ដើម្បីសហការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមមានរដ្ឋាភិបាល ស្ថាប័នអន្តរជាតិ កម្មករនិយោជិត និយោជក និងដៃគូអភិវឌ្ឍន៍ ដើម្បីសម្រេចបាននូវទស្សនវិស័យរួមគ្នា ក្នុងការជំរុញការអនុវត្តកាតាលីករសកលស្ដីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល បរិយាបន្ន និងមិនទុកនរណាម្នាក់ចោលនោះឡើយ។ ឯកឧត្តមរដ្ឋមន្រ្តី នៅក្នុងវេទិកាគោលនយោបាយកាតាលីករសកលអាស៊ី-ប៉ាស៊ីហ្វិក (Asia Pacific Global Accelerator Policy Forum) កាលពីព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥នេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានវាយតម្លៃខ្ពស់ចំពោះអង្គការអន្តរជាតិខាងការងារ (ILO) ក៏ដូចជាទីភ្នាក់ងារអង្គការសហប្រជាជាតិពាក់ព័ន្ធនានា ដែលបានផ្ដួចផ្ដើម និងសម្របសម្រួលឱ្យមានយន្តការ “កាតាលីករសកលស្ដីពីការងារសមរម្យនិងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌” ដែលបង្កើតឡើងក្នុងគោលបំណងគាំទ្រប្រទេសត្រួសត្រាយផ្លូវក្នុងការតាក់តែង និងអនុវត្តគោលនយោបាយអភិវឌ្ឍន៍របស់ខ្លួនតាមរយៈកិច្ចសហប្រតិបត្តិការពហុភាគី ការអភិវឌ្ឍប្រកបដោយចីរភាព និងការវិយោគលើការគាំពារសង្គម និងការងារសមរម្យ។ ឯកឧត្តមរដ្ឋមន្រ្តី បន្ថែមថា ដោយមើលឃើញថាទិសដៅ និងបេសកកម្មនៃគំនិតផ្ដួចផ្ដើមកាតាលីករសកលស្ដីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ អាចបំពេញបន្ថែម និងជួយជំរុញរាជរដ្ឋាភិបាលកម្ពុជាឱ្យសម្រេចបាននូវចក្ខុវិស័យរយៈពេលវែង ទើបរាជរដ្ឋាភិបាលកម្ពុជាបានឯកភាពមិនរួញរាក្នុងការដាក់កម្ពុជាចូលជាប្រទេសត្រួសត្រាយផ្លូវ និងប្តេជ្ញាធ្វើជាប្រទេសត្រួសត្រាយផ្លូវគំរូសម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍដទៃទៀត។ ឯកឧត្តម ហេង សួរ បានបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ផ្ដោតទៅលើគោលនយោបាយអាទិភាពសំខាន់ៗ ដូចជាគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលគាំទ្រដល់ការបង្កើតការងារ, ការអភិវឌ្ឍជំនាញតាមវិស័យសម្រាប់យុវជនដែលងាយរងគ្រោះចំនួន ១,៥លាននាក់ ដោយផ្តោតលើយេនឌ័រ, ការពង្រីកការគាំពារសង្គមរួមទាំងការធានារ៉ាប់រងសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍, ការចុះបញ្ជីកម្មករនិយោជិត និងសហគ្រាសក្រៅប្រព័ន្ធ, ការធ្វើឱ្យប្រសើរឡើងនូវទីផ្សារការងារប្រកបដោយបរិយាបន្នតាមរយៈឌីជីថលូបនីយកម្ម និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋនិងឯកជន។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអនុវត្តនិងជំរុញផែនទីបង្ហាញផ្លូវ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងខិតខំធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍជំនាញ និងការគាំពារសង្គម សម្រាប់ កម្មករនិយោជិត យុវជន ពលករទេសន្ដរប្រវេសន៍ និងអ្នកនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសស្ត្រី និងជនមានពិការភាពមានឱកាសសិក្សា និងអភិវឌ្ឍខ្លួនបន្ថែមនៅអំឡុងពេលអន្តរកាលនេះ សំដៅទាញយកប្រយោជន៍ជាអតិបរិមាក្នុងការផ្លាស់ប្ដូរបរិបទសកល៕

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក នៅទីស្តីការក្រសួងសុខាភិបាល

2025/04/08 09:19:06 pm        78
ភ្នំពេញ ÷ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៅតាមនាយកដ្ឋាន នៃទីស្តីការក្រសួងសុខាភិបាល ក្នុងគោលបំណងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥ ខាងមុខនេះ។ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងនូវការកោតសរសើរ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចការងារបានយ៉ាងល្អប្រសើរ លះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា ដែលសម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈ និងត្រូវបន្តផែនការការងារនាឆ្នាំថ្មី និងឆ្នាំបន្តបន្ទាប់ ឱ្យកាន់តែប្រសើរបន្ថែមទៀត។ ក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រីរាជការ នៃនាយកដ្ឋាននីមួយៗនោះផងដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី មានចំណាប់អារម្មណ៍ឃើញទឹកចិត្តសប្បាយរីករាយនៃថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក ជាមួយសាមគ្គីភាពគ្នា ក្តីស្រលាញ់ស្មោះស្ម័គ្រ និងបានថ្លែងអំណរគុណដល់ការដឹកនាំប្រកបដោយទឹកចិត្តមុះមុតរបស់ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រីផងដែរ។ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមជូនពរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥ ខាងមុខនេះ សូមមានសុខភាពល្អ កម្លាំងកាយមាំមួន ប្រាជ្ញាវៀងវៃ ជោគជ័យគ្រប់ភារកិច្ចការងារ និងសមប្រកបដោយពុទ្ធពរ ទាំង៤ ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ បន្ថែមក្នុងនេះដែរ ក្រសួងសុខាភិបាល នឹងរៀបចំពិធីសូត្រមន្ត ការសម្ដែងរបាំត្រុដិ ពិធីស្រង់ព្រះ និងលេងល្បែងប្រជាប្រិយខ្មែរដូចជា៖ បោះអង្គុញ ទាញព្រ័ត្រ និងដណ្តើមស្លឹកឈើ នាថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងជាការទទួលទេវតាឆ្នាំថ្មីប្រកបដោយសិរីសួស្ដី ជ័យមង្គល សេចក្ដីសុខ សេចក្ដីចម្រើន និងសុភមង្គល៕ អត្ថបទ រដ្ឋា

កម្ពុជាត្រូវបានជ្រើសរើសជាប្រទេសត្រួសត្រាយផ្លូវដំបូង ដើម្បីការងារ និងការគាំពារសង្គម

2025/04/08 08:43:29 pm        105
ភ្នំពេញ ÷ កម្ពុជាត្រូវបានជ្រើសរើសជាប្រទេសត្រួសត្រាយផ្លូវ សម្រាប់ដំណាក់កាលដំបូង នៃការអនុវត្តគំនិតផ្ដួចផ្តើមកាតាលីករសកល ស្តីពី ការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ នេះជាការឆ្លុះបញ្ចាំងឲ្យឃើញពីការបន្តប្ដេជ្ញាចិត្ត និងការផ្តល់តម្លៃលើ កិច្ចសហប្រតិបត្តិការ ដើម្បីសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងលើកឡើងនៅ ក្នុង «វេទិកាគោលនយោបាយកាតាលីករសកលអាស៊ី-ប៉ាស៊ីហ្វិក» នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ នេះថា ក្នុងបរិការណ៍សកលដែល មានភាពមិនប្រាកដប្រជាខ្ពស់ ដោយសារការលេចចេញជាបន្តបន្ទាប់ នូវបញ្ហាប្រឈមជាសកលរួមមាន៖ ភាពតានតឹងផ្នែកភូមិសាស្ត្រ នយោបាយ, សង្គ្រាមពាណិជ្ជកម្ម និងការប្រែប្រួលអាកាសធាតុជាដើម ដែលអាចបន្ទច់បង្អាក់ដល់សន្ទុះនៃកំណើនសង្គម-សេដ្ឋកិច្ច សកល, ការរៀបចំវេទិកានាពេលនេះ ពិតជាមានសារៈសំខាន់ និងចំគោលដៅ ព្រមទាំងជាសក្ខីភាពដែលឆ្លុះបញ្ចាំងឲ្យឃើញ ពីការបន្ត ប្ដេជ្ញាចិត្ត និងការផ្តល់តម្លៃលើកិច្ចសហប្រតិបត្តិការ, ការផ្លាស់ប្តូរ និងការចែករំលែកបទពិសោធទៅវិញទៅមក ដើម្បីសម្រេច គោល ដៅរួម, ពោលគឺគោលដៅអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់ប្រទេសត្រួសត្រាយផ្លូវ និងសកលលោកទាំងមូល។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ លើកឡើងឱ្យដឹងថា ស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាព, រាជរដ្ឋាភិបាលបាន កំណត់ចក្ខុវិស័យរយៈពេលវែង ក្នុងការកសាងកម្ពុជាឲ្យក្លាយជាអរិយប្រទេសមួយ ដែលឆ្លើយតបនឹងលក្ខណសម្បត្តិរួមមាន៖ កម្ពុជា ជាសង្គមជាតិមួយដ៏រស់រវើក; កម្ពុជាជាប្រទេសមានចំណូលខ្ពស់ និងមានសេដ្ឋកិច្ចធន់ និងរឹងមាំ; ប្រជាជនកម្ពុជាមានចំណេះដឹងខ្ពស់ និងជំនាញមួយយ៉ាងតិចប្រចាំជីវិត; ប្រជាជនកម្ពុជារស់នៅក្នុងសេចក្តីថ្លៃថ្នូរ សុភមង្គល និងទទួលបានការគាំពារសង្គមប្រកបដោយ សមធម៌, ស្មើសិទ្ធិ និងស្មើឱកាស; និងកម្ពុជាមានបរិស្ថានរូបវន្ត និងធម្មជាតិ ប្រកបដោយសុខដុមភាព ភាពធន់ បរិយាបន្ន និង តុល្យភាព រវាងការអភិវឌ្ឍនិងការអភិរក្សធនធានធម្មជាតិ ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បញ្ជាក់ថា ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព, និងចីរភាព ដោយបាន កំណត់យក «កម្មវិធីគោលនយោបាយអាទិភាព» ចំនួន ៦ ដែលបានចាប់ផ្ដើមអនុវត្តតាំងពីដើមនីតិកាលទី៧, ពោលគឺចាប់ពីពាក់ កណ្ដាលឆ្នាំ២០២៣មក។ ដោយឡែកពាក់ព័ន្ធ «វេទិកាគោលនយោបាយកាតាលីករសកលអាស៊ី-ប៉ាស៊ីហ្វិក» នេះ តំណាងអង្គការ សហប្រជាជាតិប្រចាំនៅកម្ពុជា បានសង្កត់ធ្ងន់ថា កម្ពុជាត្រូវបានជ្រើសរើសជាប្រទេសត្រួសត្រាយផ្លូវ សម្រាប់ដំណាក់កាលដំបូង នៃ ការអនុវត្តគំនិតផ្ដួចផ្តើម «កាតាលីករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌» នេះមិនមែនដោយ សារកម្ពុជាមានភាពយឺតយ៉ាវក្នុងការសម្រេចបាននូវ SDGs នោះទេ, ប៉ុន្តែដោយសារកម្ពុជាមានវឌ្ឍនភាពល្អ, មានសក្តានុពល និង មានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការត្រួសត្រាយផ្លូវ។ ក្នុងនាមជាប្រទេសត្រួសត្រាយផ្លូវ, កម្ពុជានឹងទទួលបានការគាំទ្រផ្នែកបច្ចេកទេស, ធន ធានហិរញ្ញវត្ថុ និងធនធានដទៃទៀត ដែលជួយជំរុញសន្ទុះនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការសម្រេចបាននូវ SDGs នៅកម្ពុជា៕អត្ថបទ៖ សុន រ៉ាឌី

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញ ជាអធិបតីពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយអតីតមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាដែលជានិវត្តជន

2025/04/08 07:48:28 pm        92
ភ្នំពេញ ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជេីញជួបសំណេះសំណាល និងសួរសុខទក្ខជាមួយអតីតមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលជានិវត្តជន នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។អគ្គលេខាធិការដ្ឋានរដ្ឋសភា តែងតែរៀបចំកម្មវិធីជួបជុំមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលបានចូលនិវត្តន៍ នៅរៀងរាល់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ ការជួបជុំនេះ ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព ការតភ្ជាប់មនោសញ្ចេតនារវាងមន្រ្តីជំនាន់មុន ជាមួយមន្រ្តីរាជការបច្ចុប្បន្ន ប្រកបដោយសេចក្តីនឹករលឹក ភាពកក់ក្តៅ និងការគិតគូរដល់ អតីតមន្រ្តីរាជការដែលធ្លាប់មានគុណបំណាច់ ជាច្រើន ក្នុងការបម្រើអគ្គលេខាធិការដ្ឋានរដ្ឋសភា ក៏ដូចជាសង្គមជាតិទំាងមូលនាពេលកន្លងមក។ឯកឧត្តម បានមានមិតិស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ដល់និវត្តន៍ជននៃអគ្គលេខា ធិការដ្ឋានរដ្ឋសភាទាំងអស់ ដែលបានចំណាយពេលវេលាមកចូលរួមនៅពេលនេះ នៅវិមានរដ្ឋសភា ដែលជាកន្លែងដែលយើងធ្លាប់បំពេញការងារប្រចាំថ្ងៃ និងមាន គុណបំណាច់ជាច្រើននាពេលកន្លងមក ក្នុងការបម្រើអគ្គលេខាធិការដ្ឋានរដ្ឋសភា ក៏ដូចជាសង្គមជាតិទាំងមូល។ ឯកឧត្តម សូមសំដែងនូវមនោសញ្ចេតនា នឹករលឹក និង កោតសរសើរដល់ពេលវេលាដែលលោក លោកស្រីបានបំពេញការងារនាពេលកន្លង មក រហូតដល់ថ្ងៃចូលនិវត្តន៍។ ឯកឧត្តម មានសេក្តីសង្ឃឹមថា រួមទាំងរូបឯកឧត្តម ផងដែរ ដែលបាន ចំណាយពេលជាង៤០ ឆ្នាំធ្វើការនៅរដ្ឋសភា និងអស់លោក លោកស្រី ជានិវត្តជន ប្រាកដជាមានអនុស្សាវរីយ៍ជាច្រើនឥតគណនាក្នុងជីវិតជាមន្ត្រីរាជការទាំងល្អ និង មិនសូវល្អ តែទោះជាយ៉ាងណាក្តីអនុស្សាវរីយ៍ដែលមិនសូវល្អ សូមបោះចោលចុះ ហើយរក្សាទុកអនុស្សាវរីយ៍ទាំងឡាយណាដែលល្អៗ ធ្លាប់សាងជាមួយគ្នាក្នុងវិស័យ ការងារដែលយើងមិនអាចបំភ្លេចបាន ដើម្បីជួយយើងឲ្យមានសេចក្តីសុខ។ ឯកឧត្តម សង្ឃឹមថា អស់លោក លោកស្រី ថែរក្សាសុខភាពបានល្អ និងមានពេលវេលាច្រើន ក្នុងការធ្វើលំហាត់ប្រាណដើម្បីបន្តថែរក្សាសុខភាពរបស់យើងរៀងៗខ្លួន ឲ្យបន្តរឹង មាំ ដូច្នេះយើងអាចបន្តជួបជុំគ្នាលើកក្រោយៗទៀតជាមិនខានឡើយ។ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានលើកឡេីងពីសភាជាតិ ក្នុងនីតិកាលទី៧ ព្រឺទ្ធសភាដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ជាប្រធាន ចំណែកឯរដ្ឋសភាដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតីដែលជាស្ត្រីទី១ បានទទួលតំណែងដ៏ខ្ពង់ខ្ពស់ជាប្រធានរដ្ឋសភា ហើយរដ្ឋាភិបាលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីវ័យក្មេង មានសមត្ថភាពខ្ពង់ខ្ពស់ និងទេពកោសល្យដ៏ប៉ិនប្រសប់ ដើម្បីបន្តថែរក្សាសុខសន្តិភាព ឯកភាពជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយ អភិវឌ្ឍសង្គមសេដ្ឋកិច្ច និងវប្បធម៌ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែល្អប្រសើរឡើង ហើយក៏បានឆ្លុះបញ្ចាំង ពីការផ្ទេរអំណាចដោយរលូន និងសន្តិវិធី ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្ត នៃប្រទេសកម្ពុជា ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានលេីកពីព្រឹត្តិការណ៍សំខាន់ៗមួយចំនួនដូចជា ពិធីបេីកសម្ពោធការដ្ឋានព្រែកជីកហ្វូណនតេជោ ព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងការរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន២ គឺសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ ដែលមានការចូលរួមពីបណ្តាគណបក្សនយោបាយនៅអាស៊ីជិត៦០ មកពីជាង៤០ប្រទេស និង សម័យប្រជុំពេញអង្គលើកទី១១នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱននិងសន្តិភាព (IPTP) ដើម្បីលើកកម្ពស់សន្តិភាព ការអត់ឱន និងការអភិវឌ្ឍតាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន និងភាគីពាក់ព័ន្ធ។ ជាលទ្ធផល សម័យប្រជុំពេញអង្គ បានដាក់ចេញនូវសេចក្តីប្រកាសទីក្រុងភ្នំពេញនិងធម្មនុញ្ញសន្តិភាពសម្រាប់មនុស្សជាតិ និងភពផែនដី។ នៅក្នុងព្រឹត្តិការណ៍ទាំងនេះ ព្រះរាជាណាចក្រកម្ពុជា ដែលមានសមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជនកម្ពុជា ប្រធានព្រឹទ្ធសភា និងជាអគ្គមគ្គទេសដ៏ឆ្នើមនៃគោលនយោបាយឈ្នះ-ឈ្នះបានធ្វើបឋកថាគន្លឹះមួយចំនួនស្តីពីបទពិសោធន៍ដ៏មានតម្លៃបំផុត ក្នុងការស្វែងរកសន្តិភាពដែលយើងទទួលបាន និងមានដូចសព្វថ្ងៃនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សង្រ្គាមបានលួចពហុកីឡដ្ឋានតំបន់ហ្កាហ្សា ប៉ុន្តែមិនអាចលួចក្តីស្រលាញ់ការប្រកួតបាល់ទាត់បានទេ
06/17/2026 09:06 PM
ក្រុមមេដឹកនាំ G7ជួបជុំគ្នានៅថ្ងៃចុងក្រោយកិច្ចប្រជុំកំពូលក្នុងប្រទេសបារាំង
06/17/2026 09:06 PM
មេដឹកនាំ G7ពិភាក្សាលើការគ្រប់គ្រងប្រព័ន្ធ AI ជាមួយប្រធានបច្ចេកវិទ្យា ក្នុងកិច្ចប្រជុំកំពូលនៅបារាំង
06/17/2026 08:06 PM
លោក​ប្រធានាធិបតី Aoun និយាយថា លីបង់មាន «ផ្លូវឯករាជ្យ» ក្នុងការចរចាជាមួយ​អ៊ីស្រាអែល
06/17/2026 08:06 PM
មេដឹកនាំអាស៊ានធ្វើដំណើរទៅដល់ទីក្រុង Kazan ដើម្បីចូលរួមកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន
06/17/2026 08:06 PM
បារាំងប្រកាសហាមឃាត់ការប្រើប្រាស់ទូរស័ព្ទដៃ នៅក្នុងសាលាវិទ្យាល័យ ចាប់ពីខែកញ្ញា
06/17/2026 08:06 PM
លោក Trump ៖ គ្មាននរណាម្នាក់ រួមទាំងលោក Obama មិនអាចបង្កើតកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់បានទេ
06/17/2026 08:06 PM
ក្រុមឧទ្ទាមកូឡុំប៊ីស្វាគមន៍កិច្ចប្រជុំជាមួយប្រធានាធិបតីថ្មី តែពួកគេក៏អាចរស់រានពីការវាយប្រហារយោធាដែរ
06/17/2026 08:06 PM
កោះតៃវ៉ាន់អះអាងថា កេនយ៉ាងរារាំងខ្លួនមិនឲ្យចូលរួមសន្និសីទដោយសារសម្ពាធពីចិន
06/17/2026 08:06 PM
សំណុំផ្សែងនៅតែបន្តឃើញមាននៅតំបន់ភាគខាងត្បូងលីបង់ បើទោះបីជាមានកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់
06/17/2026 08:06 PM