ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិនចុះអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការជាមួយគ្នា
នយោបាយឈ្នះ-ឈ្នះនាំឱ្យកម្ពុជាសម្រេចបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ
កម្ពុជា ប្តេជ្ញាធ្វើការងារជិតស្និទ្ធជាមួយចិន ដើម្បីពង្រីកបន្ថែមទាំងវិសាលភាព និងភាពស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគី
ជនបន្លំយកលុយពីភ្ញៀវបរទេស២ពាន់ដុល្លារ នៅផ្សារច្បារអំពៅ ត្រូវបានសមត្ថកិច្ចរាជធានីស្រាវជ្រាវឃាត់ខ្លួន និងយកថវិការជូនជនរងគ្រោះវិញ

ព័ត៌មានជាតិ

មន្រ្តី២រូបកម្ពុជាដែលបញ្ជូនទៅមីយ៉ាន់ម៉ា មិនមែនជាក្រុមរុករកនោះទេ ប៉ុន្តែជាក្រុមសម្របសម្រួល

2025/03/31 04:26:47 pm        408
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា មន្រ្តី២រូបកម្ពុជាដែលបញ្ជូនទៅមីយ៉ាន់ម៉ា មិនមែនជាក្រុមរុកនោះទេ ប៉ុន្តែជាក្រុមសម្របសម្រួល។ឯកឧត្តម សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បញ្ជាក់ថា “មន្ត្រីទាំង២រូបរបស់កម្ពុជា ដែលបញ្ជូនទៅនេះគាត់មិនមែនជាក្រុមរុករក និងសង្គ្រោះ នោះទេ”។ អ្នកនាំពាក្យរូបនេះ បញ្ជាក់ទៀតថា “គាត់ជាសមាជិកក្រុមប៉ាន់ប្រមាណ និងឆ្លើយតបបន្ទាន់របស់អាស៊ាន ដែលពួកគាត់អាចជួយលើការងារសម្របសម្រួល វាយតម្លៃរហ័ស និងភស្តុកម្ម និងការងារផ្សេងៗទៀត”។អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្ថែមថា ក្នុងបេសកកម្មបញ្ជូនទៅកាន់ប្រទេសមីយ៉ាន់ម៉ានេះ ក៏មានសមាជិកក្រុមប៉ាន់ប្រមាណ និងឆ្លើយតបបន្ទាន់របស់អាស៊ាន ដែលនឹងចូលរួមក្នុងបេសកកម្មនេះ រួមមាន៖ ប្រទេសព្រុយណេ ០៣រូប, ឥណ្ឌូនេស៊ី ០២រូប, ឡាវ ០១រូប, ម៉ាឡេស៊ី ០៣រូប, ហ្វីលីពីន ០៣រូប, សីង្ហបូរី ០៣រូប, ថៃ ០១រូប និងវៀតណាម ០៣រូប សរុបចំនួន ២១រូប៕

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រេចឧបត្ថម្ភថវិកា១០ម៉ឺនដុល្លារអាមេរិកដល់កាកបាទក្រហម មីយ៉ាន់ម៉ា សម្រាប់ប្រតិបត្តិការជួយសង្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយការរញ្ជួយដី

2025/03/31 03:47:01 pm        361
នៅរសៀលថ្ងៃទី៣១​ ខែមីនា​ ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចឧបត្ថម្ភថវិកា ចំនួន ១០ម៉ឺនដុល្លារអាមេរិក ដល់ កាកបាទក្រហមមីយ៉ាន់ម៉ា សម្រាប់ប្រតិបត្តិការជួយសង្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយការរញ្ជួយដី ៧.៧រ៉ិចទ័រ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥កន្លងទៅ។គិតត្រឹមព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា បានបន្តកើនឡើងដល់ ១,៧០០នាក់ និង៣,៤០០នាក់បានរងរបួស និងជាង ៣០០នាក់ទៀតកំពុងបាត់ខ្លួន។ គ្រោះរញ្ជួយដីនេះ ក៏បានជះឥទ្ធិពលដល់ប្រទេសថៃ វៀតណាម និងកម្ពុជាផងដែរ៕ 

ខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម, កាកបាទក្រហមកម្ពុជា អំពាវនាវសប្បុរសជនមកពីគ្រប់មជ្ឈដ្ឋានចូលរួមបរិច្ចាគគាំទ្រការងារមនុស្សធម៌

2025/03/31 03:35:36 pm        107
ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា បានអំពាវនាវចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន ចូលរួមបរិច្ចាគថវិកា សម្ភារ ជូនកាកបាទក្រហមកម្ពុជា ដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត។ ការចូលរួមឧបត្ថម្ភគាំទ្រការងារមនុស្សធម៌ តាមរយៈកាកបាទក្រហមកម្ពុជា គឺពិតជាមានគុណតម្លៃណាស់ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក ដែលជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផល។នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន ស្តីពីខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ៖ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។សប្បុរសជនគ្រប់មជ្ឈដ្ឋាន អាចបរិច្ចាគជូនកាកបាទក្រហមកម្ពុជា តាមរយៈក្រុមប្រចាំការទទួលបដិសណ្ឋារកិច្ច និងរៀបចំកម្មវិធីប្រគល់-ទទួលថវិកា សម្ភារ រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំ២០២៥នេះតទៅ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ឬធ្វើការបរិច្ចាគតាមរយៈគណនីធនាគាររបស់កាកបាទក្រហមកម្ពុជា ដូចខាងក្រោម៖  ១. ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB)៖ - អ្នកទទួលផល : កាកបាទក្រហមកម្ពុជា- គណនីឈ្មោះ  : CRC Internal Funds Raised - គណនីប្រាក់រៀល : 100004348127- គណនីប្រាក់ដុល្លារអាម៉េរិក : 300001709996២. ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA)៖ - អ្នកទទួលផល : កាកបាទក្រហមកម្ពុជា- គណនីឈ្មោះ : CAMBODIAN RED CROSS- គណនីប្រាក់រៀល : 777 766 168- គណនីប្រាក់ដុល្លារអាម៉េរិក : 777 788 168 រាល់ព័ត៌មានបន្ថែម សូមមេត្តាទំនាក់ទំនង៖ ១. លោកជំទាវ ពុំ ចន្ទីនី លេខទូរសព្ទ 012 921 105២. លោកជំទាវ ម៉ែន នារីសោភ័គ លេខទូរសព្ទ 012 810 854៣. ឯកឧត្តម ឌួង អេលីត លេខទូរសព្ទ 017 248 888

គណៈកម្មាធិការសាខាគណបក្ស “ខ១១” នៃគណៈកម្មាធិការគណបក្ស ខុទ្ទកាល័យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខន្ធអ្នក ឧកញ៉ា ឧត្ដម មេត្រីវិសិដ្ឋ ហ៊ុន សាន

2025/03/31 03:32:36 pm        284
ភ្នំពេញ៖ គណៈកម្មាធិការសាខាគណបក្ស “ខ១១”នៃគណៈកម្មាធិការគណបក្ស ខុទ្ទកាល័យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ បានចូលគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ដែលតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន។ក្នុងវេលាពោរពេញដោយ សមានទុក្ខនេះ គណៈកម្មាធិការសាខាគណបក្ស “ខ១១” នៃគណៈកម្មាធិការគណបក្ស ខុទ្ទកាល័យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវសមានទុក្ខដ៏មហាក្រៀមក្រំបំផុត និងតក់ស្លុត ក្នុងចិត្ត ជាអនេកប្បការ ចំពោះការទទួលមរណភាព របស់ ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុនសាន រដ្ឋលេខាធិការ ក្រសួងសាធា រណការនិងដឹកជញ្ជូនត្រូវជាបងប្រុសបង្កើតរបស់សម្តេចតេជោនិងបានចាត់ទកមរណភាព របស់ឯកឧត្តមអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋិ គឺជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើម១រូប បិតា បិតាក្មេក និងជីតា ប្រកបដោយ ព្រហ្មវិហារធម៌ និងជាបងប្រុសជាទីគោរពស្រឡាញ់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារ សាច់ញាតិដ៏គួរឱ្យសោកសង្រេងនិងអាឡោះអាល័យ។ គំរូវីរភាពនិងស្នាដៃរបស់ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ បានដក់ជាប់ ក្នុងក្រឳបេះដូងប្រជាពលរដ្ឋគ្រប់ៗរូប ដែលបានលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី និងធនធានផ្ទាល់ខ្លួន ចូលរួមចំណែកកសាងជាតិមាតុភូមិជាមួយរាជរដ្ឋាភិបាល ក្រោមម្លប់សុខសន្តិភាព។ជាមួយនឹងសមានទុក្ខដ៏សែនក្រៀមក្រំនេះ គណៈកម្មាធិការសាខាគណបក្ស “ខ១១” នៃគណៈកម្មាធិការគណបក្ស ខុទ្ទកាល័យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។សូមបញ្ជាក់ថា ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន បានទទួលអនិច្ចកម្ម នាម៉ោង២៖២៧នាទីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ក្នុងជន្មាយុ៧៨ឆ្នាំ ដោយរោគាពាធ៕

កាកបាទក្រហមខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះជូនគ្រួសារទីទ័លក្រ ២គ្រួសារនៅស្រុកមង្គលបូរី

2025/03/31 02:17:35 pm        82
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការ​សាខា​កាកបាទក្រហម កម្ពុជាខេត្តបន្ទាយមានជ័យ បានអញ្ជើញប្រគល់ផ្ទះថ្មី​ជូនបងប្អូន​ប្រជាពលរដ្ឋ មានការលំបាកទីទាល់ក្រខ្វះទីជម្រកស្នាក់នៅ ២គ្រួសារ​ក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។លោក ធូ សុីភ័ណ្ឌ នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្ត បានបញ្ជាក់ឲ្យដឹងថា ក្រុម​ប្រតិបត្តិ​សាខាសហការជាមួយក្រុមអនុសាខាកាកបាទក្រហមស្រុកមង្គលបូរ បានចុះធ្វើការប៉ាន់ប្រមាណ​តម្រូវការរបស់គ្រួសារឈ្មោះ លឹម ស៊ីណា ភេទស្រីអាយុ ៤៤ឆ្នាំប្តី ឈ្មោះ មឿន វណ្ណៈអាយុ ៤៥ ។ គ្រួសារនេះរស់នៅក្នុងសភាពក្រីក្រលំបាកពិតប្រាកដដោយរស់នៅអចិន្ត្រៃយ៍ ក្នុងបន្ទប់មានកូនរហូតដល់ទៅ៨នាក់ ស្រីចំនួន៤នាក់ សរុបទាំងប្ដីប្រពន្ធទាំងអស់មានចំនួន១០នាក់ មុខរបរមិនពិតប្រាកដគ្រួសារនេះ មានទីលំនៅស្ថិតនៅក្នុងភូមិខ្លាខាំឆ្កែ ឃុំតាឡំ ស្រុកមង្គលបូរី ។ ឯមួយគ្រួសារទៀតឈ្មោះ​ ពៅ សេក អាយុ ៨៣ឆ្នាំ​ ដែលជាជនចាស់ជរាក្រីក្រគ្មានទីពឹង​រស់នៅ​ក្នុងបន្ទប់ចំនួន ២នាក់ស្ថិតនៅក្នុងភូមិ ផាសុីស្រា ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ដោយ​ពិនិត្យឃើញ​ថា​គ្រួសារទាំងពីរ​មានលក្ខណសម្បត្តិ​ដែលសាខាកំណត់គឺជាគ្រួសារក្រីក្រ​ខ្វះខាតគ្មាន​ជម្រក​ពិតប្រាកដ ប៉ុន្តែពួកគាត់មានដីសម្រាប់ ​សងផ្ទះបានមើលឃើញបញ្ហាពីប្រឈមបែបនេះ សាខាកាក​បាទក្រហមខេត្តក៏បានសម្រេចធ្វើការសាងសង់ផ្ទះថ្មីជូនពួកគាត់ដែលមានទំហំ ៤ម៉ែត្រ ​បណ្តោយ ៧ម៉ែត្រកម្ពស់ ៣,៨ម៉ែត្រ សង់ពីដែកប្រក់​ស័ង្កសី​ជញ្ជាំង​ស័ង្កសី បាតស៊ីម៉ង់សង់ផ្ទាល់​ដីព្រមទាំង​សាងសង់​បង្គន់អនាម័យបន្ថែម​ ដោយចំណាយថវិកា​ក្នុងផ្ទះនីមួយៗ​អស់ចំនួន ២៣៤៩ដុល្លារ​សហរដ្ឋអាមេរិក ។ក្នុងនោះដែរឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា ​ផ្ទះថ្មីទាំងពីរខ្នងនេះ គឺ​ជាផ្ទះមនុស្សធម៌របស់​សាខាកាក​បាទក្រហមដែលមានលក្ខណៈ​រឹងមាំ​អាចកាត់​បន្ថយភាពងាយ​រងគ្រោះ​បានមួយ​កម្រិត​ហើយគិតត្រឹមមកដល់ពេលនេះ សាខាកាកបាទក្រហម​បានអនុវត្តសាងសង់ផ្ទះជូនដល់បងប្អូន​ដែលមានជីវភាពខ្ចះខាតលំបាកពិតប្រកដ​ សរុបបានចំនួន ២០ខ្នងផ្ទះមកហើយ។ ​ក្នុងឱកាសនោះ​ឯកឧត្តម ក៏បានផ្តល់នូវអំណោយមនុស្សធម៌បន្ថែមទៀតរួមមាន៖ អង្ករ៥០គីឡូក្រាម ត្រីខ១យួរមី១កេស ទឹកត្រី១យួរ មុង១ ភួយ១ សារុង ១ ក្រមា១ ធុងទឹក១ ឆ្នាំង២ ចានបាយចំនួន៥ ស្លាបព្រា៥ កន្ទេល ជ័រ១ និងថវិកាមួយថវិកា ។ រីឯប្រជាពលរដ្ឋទីទ័លក្រ ១០គ្រួសារផ្សេង​ទៀត​ក៏​ទទួលអំណោយមនុស្សធម៌ដូចៗគ្នា​ផងដែរ​ដោយ​ក្នុងមួយគ្រួសារ​ទទួលបានអង្ករម្ភៃ ២៥គីឡូក្រាម មី១កេស ត្រីខ១យួរទឹកត្រី ១យួរ មុង១ ភួយ១ ភួយ១ សារុង១ ក្រមា១និងថវិកា​មួយចំនួនផងដែរ ៕ ឃិនសារិទ្ធ

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ត្រៀមរៀបចំព្រឹតិ្តការណ៍ពិព័រណ៍ទេពកោសល្យ និងស្នាដៃនិសិ្សត​ លើកទី៨ ដើម្បីអបអរសាទរសង្រ្កាន្តឆ្នាំថ្មី

2025/03/31 02:16:16 pm        216
សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន​ត្រៀម​រៀបចំ​ព្រឹតិ្តការណ៍​ពិព័រណ៍ទេពកោសល្យ និងស្នាដៃនិសិ្សត លើកទី៨ ចាប់ពីថ្ងៃទី៤ រហូតដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ខាងមុខនេះ ដើម្បីអបអរសាទរសង្រ្កាន្តឆ្នាំថ្មី។ លោក ជីង ឆោមមុនី សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ទទួល​បន្ទុក​មហា​វិទ្យាល័យ​សិល្បៈសូនរូប បានថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥​នេះ​ថា ជារៀងរាល់ឆ្នាំ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ តែងតែប្រារព្ធ​ព្រឹតិ្តការណ៍​ក្នុង​គោល​ដៅ​បង្ហាញ​អំពីស្នាដៃ និងទេពកោសល្យរបស់និសិ្សត ដែលហៅថា មរតកទាំង៥ ហើយ​មរតក​ទាំង​៥ ចង់ឆ្លុះបញ្ចាំងអំពីអត្តសញ្ញាណនៃវប្បធម៌ជាតិរបស់ខ្មែរយើង ដែលសាកលវិទ្យាល័យ​ភូមិន្ទ​វិចិ​ត្រ​សិល្បៈ មានជំនាញខាងបណ្តុះបណ្តាលទាំងអស់នេះ។ ដូច្នេះហើយប្អូនៗនិសិ្សត ក៏ដូចជា​ប្រធាន​និសិ្សត ដែលបានដឹកនាំកន្លងមកជាបន្តបន្ទាប់ តែងតែយកចិត្តទុកដាក់លើប្រធានបទ មរតក​ទាំង​៥ ដែលជាស្នាដៃដូនតា។ ហើយគោលដៅដែលថ្នាក់ដឹកនាំរៀបចំនេះ គឺរៀបចំ​ជា​សង្រ្កាន្ត​សា​កលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈថ្មី។ចំណែកនិសិ្សត ហេង ឆេងលិញ ឆ្នាំទី៣ ផ្នែកស្ថាបត្យកម្ម និងនិសិ្សត ជូ ឡុងហេង ឆ្នាំទី១ ផ្នែក​ស្ថាបត្យកម្ម បានលើកឡើងរួមគ្នាថា ព្រឹតិ្តការណ៍ខាងលើនេះ គឺជាពេលវេលា​ដ៏​សំខាន់​សម្រាប់​និសិ្សត​ទាំង​៥មហាវិទ្យាល័យ រួមមាន៖ មហាវិទ្យាល័យបុរាណវិទ្យា មហាវិទ្យាល័យសិល្បៈសូនរូប មហា​វិទ្យាល័យសិល្បៈនាដសាស្រ្ត មហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយវិទ្យា មហា​វិទ្យាល័យ​តូរ្យតន្រី្ត ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន បានដាក់តាំងបង្ហាញ​ជូន​នូវ​ស្នា​ដៃ​ដែល​ខិត​ខំ​ប្រឹង​ប្រែង​សិក្សាបណ្តាឆ្នាំនាពេលកន្លងមក។បើតាមនិសិ្សត ឡាយ យូមាសម៉ានិត ឆ្នាំទី៤ ឯកទេសគំនូរសាគមនាគមន៍ និង​ជា​អ្នក​រៀប​ចំ​កម្ម​វិធី បានឲ្យដឹងថា ព្រឹតិ្តការណ៍ពិព័រណ៍ទេពកោសល្យ និងស្នាដៃនិសិ្សត លើកទី៨ ចាប់ពីថ្ងៃទី៤ រហូត​ដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ នៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ទី​តាំង​ទី​២ អគារ «ខ» សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ចាប់ពីម៉ោង៨ព្រឹក រហូត​ដល់ម៉ោង៩យប់ ចូលរួមទស្សនាដោយសេរី មានកា​រ​ចូល​រួម​ដាក់​តាំង​បង្ហាញ​ស្នាដៃ​របស់​និស្សិត​ទាំ​ង៥មហាវិទ្យាល័យ (មរតកទាំង៥) មហាវិទ្យាល័យបុរាណវិទ្យា មហាវិទ្យាល័យ​សិល្បៈ​សូន​រូប មហាវិទ្យាល័យសិល្បៈនាដសាស្រ្ត មហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយវិទ្យា មហា​វិទ្យាល័យតូរ្យតន្រី្ត ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន មជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌ និង​នវា​នុវត្តន៍ កាកបាទក្រហមកម្ពុជា ការសម្តែងទស្សនីយភាព សិល្បៈបុរាណ ប្រពៃណី ការ​ប្រគំ​តន្ត្រី​ចម្រុះ និងការលេងល្បែងប្រជាប្រិយខ្មែរផងដែរ៕ អត្ថបទ រដ្ឋា

ឯកឧត្តម ប្រាក់ សុខុន អញ្ជើញជួបពិភាក្សាការងារជាមួយព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទ នៃប្រទេសលុចសំបួ

2025/03/31 01:39:43 pm        183
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារទ្វេភាគីជាមួយព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទ នៃប្រទេសលុចសំបួ នៅទីស្តីការក្រសួង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងព្រះអង្គម្ចាស់រជ្ជទាយាទ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន-ប្រជាជន។ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាតំបន់ និងអន្តរជាតិ ផងដែរ។បន្ទាប់មក កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការទូទៅ រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលលុចសំបួ ត្រូវបានចុះហត្ថលេខា ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តម Xavier Bettel ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស ពាណិជ្ជកម្មបរទេស កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងកិច្ចការមនុស្សធម៌ លុចសំបួ ដែលជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅពង្រឹងទំនាក់ទំនងទ្វេភាគី៕

នៅសល់២សប្តាហ៍ទៀត ពិធីបុណ្យប្រពៃណីចូលឆ្នាំខ្មែរនឹងមកដល់ ក្រុមការងាររៀបចំ​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្តឆ្នាំ២០២៥ កំពុងតែញាប់ដៃ

2025/03/31 01:35:46 pm        211
ទន្ទឹមនេះក្រុមការងារកម្មវិធីល្បែងប្រជាប្រិយ នៃសហភាពសហព័ន្ធយុវជនកម្ពុជា កាល​ពី​ថ្ងៃ​អាទិត្យ ទី៣០ ខែមីនា ឆ្នាំ២០២៥បានធ្វើការជួបជុំគ្នាជាមួយយុវជនស្ម័គ្រចិត្តល្បែងប្រជាប្រិយ ព្រម​ទាំងបានហាត់សមនូវល្បែងប្រជាប្រិយខ្មែរជាច្រើន ដើម្បីត្រៀម​លក្ខណៈ​ក្នុង​ការ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ នាពេលខាងមុខ។ល្បែងប្រជាប្រិយខ្មែរដែលកំពុងហាត់សមដើម្បីលើកយកមកសម្ដែងបង្ហាញក្នុងព្រឹត្តិការណ៍នាពេល​ខាងមុខរួមមាន ៖ ល្បែងចោលឈូង, ល្បែងស៊ីខួង, ល្បែងលាក់កន្សែង, ល្បែងចង់ជើងរួមមិត្ត, ល្បែងទា​ញព្រ័ត្រ, ល្បែងចាប់កូនខ្លែង, ល្បែងវាយក្អម, ល្បែងស្វាដណ្ដើមទី, ល្បែងលោតបាវ, ល្បែង​ខ្លាស៊ីគោ, ល្បែងដណ្ដើមស្លឹកឈើ, ល្បែងពង្រាត់កូនក្រមុំ, ល្បែងលោតអន្ទាក់, ល្បែង​ស្ដេច​ចង់, ល្បែងរាវបង្កង, ល្បែងលាក់កូនមាន់, ល្បែងបោះអង្គញ់, ល្បែងប្រណាំងកង់យឺត, ល្បែង​ឡើង​សសរខ្លាញ់ និង ល្បែងរុញអង្រែ។ជាមួយគ្នានេះ ឯកឧត្ដម ហ៊ឺ វីរៈ ប្រធាននាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្រ្ត នៃ សហភាពសហព័ន្ធយុវជនកម្ពុជាកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ បាន​អញ្ជើញ​ចុះជួប​សំណេះ​សំណាលជាមួយលោកគ្រូ អ្នកគ្រូ និងប្អូនៗសិល្បករ សិល្បការិនី និងពិនិត្យមើល​ការ​ហាត់​សម​ស្នាដៃសិល្បៈទស្សនីយភាព ដែលបង្ហាត់បង្រៀនដោយអ្នកគ្រូ ឱម យុវណ្ឌី សាស្ត្រា​ចារ្យ​របាំ​បុរាណ និងជាជំនួយការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅសាលាមធ្យមវិចិត្រសិល្បៈ ដើម្បី​ត្រៀម​សម្រាប់សម្តែងក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅខេត្តសសៀមរាបនោះដែរ។សូមបញ្ជាក់ថា ព្រឹត្តិការណ៍ចូលឆ្នាំខ្មែរឬ សង្ក្រាន្តឆ្នាំ២០២៥នៅសៀមរាប រៀបចំឡើងចាប់ពី ពី​ថ្ងៃ​ទី១៤-១៦ ខែមេសា ឆ្នាំ ២០២៥ ខាងមុខក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»។យោងតាមក្រុមការងារនៃសហភាពសហព័ន្ធយុវជនកម្ពុជាដែលរៀបចំព្រឹត្តិការណ៍នេះបានអោយដឹង​ថា សង្ក្រាន្តឆ្នាំថ្មីនេះ នឹងរៀបចំឡើងរហូតទៅដល់ចំនួន៦ទីតាំង គឺនៅ​បរិវេណ​ប្រាសាទ​អង្គរវត្ត, សួនច្បារព្រះរាជដំណាក់, ដងស្ទឹងសៀមរាប, King’s Road, Pub street និងអង្គរ​ឃ្យុង​យូ​។អ្នករៀបចំបានអះអាងថា សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥នេះ គឺរិត​តែ​មាន​លក្ខណៈ​ពិសេស និងអស្ចារ្យជាងឆ្នាំមុនៗ ដែលធ្វើយ៉ាងណាផ្តល់ស្នាមញញឹម និង​ផ្តល់​ភាព​សប្បាយ​រីក​រាយ​ដល់​មហាក្រុមគ្រួសារខ្មែរ នៅលើទឹកដីអង្គរ ជាមួយនឹងកម្មវិធីកម្សាន្តជាច្រើន អម​ជា​មួយ​ការ​លេង​ល្បែង​ប្រជាប្រិយ រួមនឹងផ្ទាំងទស្សនីយភាពដ៏អស្ចារ្យជាច្រើនទៀត។ព្រឹត្តិការណ៍អង្គរទសង្ក្រាន្តឆ្នាំ២០២៥ នេះ នឹងរៀបចំប្លែកពីឆ្នាំមុនៗ ដោយនាំយកនូវ ទស្សនីយ​ភាព​ប្លែក​ភ្នែក បង្ហាញពីវប្បធម៌ខ្មែរ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ និងដើម្បី​ផ្តល់​ស្នាម​ញញឹម​ដល់មហាគ្រួសារខ្មែរទាំងមូល ជាពិសេស កម្មវិធីសម្តែង​ទស្សនីយ​ភាព​ចង្វាក់​បេះដូង​អង្គរ​។ក្រៅពីនេះ កម្មវិធីកម្មវិធីកម្សាន្តសប្បាយៗ មានជាច្រើនទៀត មានដូចជា កម្មវិធីភូមិខ្ញុំ, កម្មវិ​ធី​ការ​ប្រកួត​អុក​ចត្រង្គ, កម្មវិធីក្បួនដង្ហែអង្គរសង្រ្កាន្ត, កម្មវិធីយុទ្ធគុនចម្រុះបុរាណខ្មែរ, កម្មវិធី​របាំ​បុរាណ​​ប្រពៃណី និងប្រជាប្រិយ, កម្មវិធីសួនញញឹមអង្គរ, កម្មវិធីតោះៗលេងទឹក, កម្មវិធីសួន​មុនី​ហឫទ័យ, កម្មវិធីផ្សារស្ទឹងសៀមរាប, កម្មវិធីប្រណាំងរទេះគោ ក្របី និងពិធីស្រង់ព្រះជាដើម។សូមបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ២០២៥នេះ រៀបចំឡើង​មាន​គោល​បំណង​លើក​កម្ពស់​វប្បធម៌ ប្រពៃណី និងការអភិវឌ្ឍ​ទេសចរណ៍វ​ប្បធម៌។ ការ​រៀប​ចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​កន្លង​មក​បាន​បង្កើតឱកាសអោយបងប្អូន ប្រជាពលរដ្ឋខ្មែរទាំងអស់បានស្គាល់ពីទម្រង់សិល្បៈ វប្បធម៌ ទំនៀម​ទម្លាប់​ប្រពៃណី​ខ្មែរ​ដ៏​សម្បូបែប។​ លើក​ទឹក​ចិត្ត​ដល់​យុវជន​ជំនាន់​ក្រោយ​ឲ្យ​មាន​មោទនភាព​ក្នុងការថែរក្សានិងលើកស្ទួយ វប្បធម៌ «ព្រះរាជាណាចក្រអច្ឆរិយៈ» ។សូមរំលឹកថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត កាលពីឆ្នាំ ២០១៧ ទទួលបាន ភ្ញៀវទេសចរ ចំនួន ជាង១​លាន​៦​សែន៣ម៉ឺននាក់ ពោលគឺបាន កើនឡើង២២,៧៣ភាគរយ បើប្រៀបធៀប កាលពី ព្រឹត្តិការណ៍ អង្គរសង្ក្រាន្តឆ្នាំមុន។ ហើយព្រឹត្តិការណ៍អង្គរសង្ក្រាន្ត កាលពីឆ្នាំ ២០២៣ ទទួលបាន​ភ្ញៀវ ទេសចរ និង អន្តរជាតិ ព្រមទាំងបងប្អូន ប្រជាពលរដ្ឋបាននាំគ្នាដើរកម្សាន្ត ចំនួនជាង​២​លាន​១​សែននាក់៕

ក្រោមម្លប់ព្រះបារមីនៃអង្គព្រះមហាក្សត្រ ប្រជានុរាស្ត្រ​បានរស់នៅ​ប្រកប​ដោយ​សេចក្ដី​សុខ​ក្សេម​ក្សាន្ត រុងរឿងថ្កុំថ្កើងជាលំដាប់

2025/03/31 01:24:38 pm        130
ក្រោមម្លប់ព្រះបារមីនៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រជា​នុរា​ស្ត្រ​បាន​រស់​នៅ​ប្រកប​ដោយ​សេចក្ដីសុខក្សេមក្សាន្ត រុងរឿងថ្កុំថ្កើងជាលំដាប់។ តាមរយៈសុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ ប្រជាពលរដ្ឋមានឱកាសក្នុងការសិក្សារៀនសូត្រ ស្វែងយល់ នូវមរតកវប្បធម៌ អរិយធម៌ អត្ដសញ្ញាណ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ ព្រម​ទាំង​បាន​ពង្រីក​នូវ​កេរ្តិ៍​ឈ្មោះល្អ​របស់​កម្ពុ​ជា​នៅ​ក្នុងតំបន់និងលើឆាកអន្តរជាតិឱ្យកាន់តែល្បីសុះសាយទូទាំងសកលលោក។ ព្រះរាជតម្រិះ ព្រះរាជសកម្មភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្តេចយាងគ្រប់គ្រង អភិបា​ល​ផែន​ដី​ព្រះរាជា​ណា​ចក្រកម្ពុជា បានរុញច្រាននាវាកម្ពុជាទៅកាន់ត្រើយសុភមង្គល។ នាពេលខាងមុខ​នេះ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ស្តេច​យាង​ជា​ព្រះរាជា​ធិបតី​ក្នុង​ព្រះរាជ​ពិធី​បួង​សួង​ចម្រើន​សេចក្តី​សុខ​ដល់ព្រះរាជាណាចក្រកម្ពុជា ដែលជាព្រះរាជបវេណីដ៏ល្អផូរផង់ នៃព្រះរាជាខ្មែរ រាប់​ជំនាន់ដ៏យូរលង់។សហភាព​សហព័ន្ធយុវជនកម្ពុជា សូមព្រះបរមរាជានុញ្ញត បង្ហាញនូវអនុស្សាវរីយ៍​នៃកម្ម​វិធី​ពិព័រណ៍ព្រះបរមឆាយាលក្ខណ៍ព្រះមហាក្សត្រ ដែលបង្ហាញពីព្រះរាជជីវប្រវត្តិ ព្រះរាជសកម្មភាព ស្នា​ព្រះ​ហស្ថ ក្នុងព្រះរាជកិច្ចដឹកនាំព្រះរាជាណចក្រកម្ពុជា នាឱកាស ខួបលើកទី ២០ នៃ​ព្រះរាជ​ពិធី​យាង​គ្រងព្រះបរមសិរីរាជសម្បត្តិព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជា​ណា​ចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕

គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធជនបទចំនួន១១ទីតាំងនៅខេត្តស្វាយរៀងអាចគ្មានគុណភាពប្រើប្រាស់

2025/03/31 01:03:40 pm        192
ស្វាយរៀង ÷ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបប្រវន្ត័ មានប្រព័ន្ធគមនាគមន៍ ប្រព័ន្ធធារាសាស្ត្រ និងសាលារៀន ចំនួន១១គម្រោងទីតាំងស្ថិតនៅក្នុងស្រុកកំពង់រោទិ៍ចំនួន៣គម្រោង និងស្រុកស្វាយជ្រំចំនួន៨គម្រោង អាចគ្មានគុណភាពប្រើប្រាស់បានយូរអង្វែង ខណៈដែលម្ចាស់គម្រោងតាមបណ្ដាឃុំទាំងអស់បានទទលយកកញ្ចប់ថវិកាកម្រិតទាប បន្ទាប់ពីក្រុមម៉ៅការសំណង់ធ្វើការដេញថ្លៃយកមកស្ថាបនាគម្រោងទាំងនោះ។បើតាមមតិពីអ្នកចូលរួមដេញថ្លៃដោយសុំមិនបញ្ចេញឈ្មោះបានប្រាប់ទូរទស្សន៍ btvនៅសាលាស្រុកស្វាយជ្រំថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២៥ នេះថា ការដេញថ្លៃតែងតែធ្វើទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ពោលគឺដេញថ្លៃដើម្បីរកចំណេញថវិកាជាតិ ដោយធានាគុណភាពសំណង់ ពិតជាត្រឹមត្រូវ ។ តែកន្លងមកការដេញថ្លៃនៅកម្រិតទាប គ្រប់សំណង់នីមួយៗនៅក្នុងភូមិសាស្ត្រខេត្តតែងតែមានការរិះគន់ ពីពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាន ពីព្រោះការដេញថ្លៃនេះធ្វើឲ្យក្រុមហ៊ុនកិបកេងបន្ថែមនាំឲ្យគុណភាពសំណង់ មិនអាចធានាប្រើប្រាស់បានយូរអង្វែង ជាក់ស្ដែងនៅប៉ុន្មានថ្ងៃនេះក្នុងភូមិសាស្ត្រខេត្តស្វាយរៀងរដ្ឋបាលខេត្ត ស្រុក ឃុំ សង្កាត់បានដាក់ឲ្យក្រុមអ្នកវិនិយោគរកស៊ីវិស័យសំណង់ដាក់អោយដេញថ្លៃមានកម្រិតក្រោម៥០% នៃគម្រោងប៉ាន់ស្មានសំណង់។ ទាក់ទងទៅនឹងការដែលក្រុមហ៊ុនចូលធ្វើការដេញថ្លៃគម្រោងសំណង់ មន្ត្រីបច្ចេកទេសរបស់រដ្ឋបាលខេត្ត បានបញ្ជាក់ប្រាប់ BTVថា ការដេញថ្ងៃនេះគឺជាគោលការណ៍របស់រាជរដ្ឋាភិបាលដើម្បីរក្សាការពារថវិការជាតិឲ្យបានផ្គត់មត់ ដោយដេញថ្លៃពីតម្លៃខ្ពស់(តម្លៃប៉ាន់ស្មាន)ចុះមកក្រោមអ្នកដែលដេញថ្លៃទាបគឺទទួលបានគម្រោងយកទៅស្ថាបនា តែត្រូវគោរពតាមការណែនាំរបស់ម្ចាស់គម្រោង ដោយធ្វើឲ្យបានត្រឹមត្រូវធានាទាំងគុណភាពនិងសោភ័ណ្ឌភាព។                                               ​​                                                 ​​​                                                               

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិនចុះអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការជាមួយគ្នា
06/26/2026 08:06 PM
កសិដ្ឋានចិញ្ចឹមសត្វគោ និងជ្រូកនៅប្រទេសបែលហ្ស៊ិក កំពុងជួបការលំបាក ដោយសាររលកកម្តៅ
06/26/2026 08:06 PM
នយោបាយឈ្នះ-ឈ្នះនាំឱ្យកម្ពុជាសម្រេចបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ
06/26/2026 08:06 PM
អ៊ីរ៉ង់៖ ការឆ្លងកាត់ច្រកសមុទ្រ Hormuz មិនត្រូវបានធានាទេ បើគ្មាន​ការសម្របសម្រួលជាមួយ​ទីក្រុងតេអេរ៉ង់
06/26/2026 08:06 PM
ប្រធានាធិបតីជិតឡើងកាន់អំណាចកូឡុំប៊ី ចេញឱសានវាទដល់ក្រុមឧក្រិដ្ឋកម្មប្រដាប់អាវុធ
06/26/2026 08:06 PM
មន្ត្រីជាន់ខ្ពស់៖ លីបង់ទាមទារឲ្យ​អ៊ីស្រាអែលដកទ័ពទាំងស្រុង ក្នុងកិច្ចព្រមព្រៀងណាមួយ នៅទីក្រុងវ៉ាស៊ីនតោន
06/26/2026 08:06 PM
កម្ពុជា ប្តេជ្ញាធ្វើការងារជិតស្និទ្ធជាមួយចិន ដើម្បីពង្រីកបន្ថែមទាំងវិសាលភាព និងភាពស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគី
06/26/2026 08:06 PM
រញ្ជួយដីកម្រិត ៦,៥រ៉ិចទ័រ វាយប្រហារកោះ នៅ​ភាគខាងត្បូងនៃ​ប្រទេស​ហ្វីលីពីន
06/26/2026 08:06 PM
UN ជំរុញឲ្យមានសេចក្តីថ្លៃថ្នូរសម្រាប់ជនអន្តោប្រវេសន៍ ក្រោយតុលាការអាមេរិកសម្រេចលើជនអន្តោប្រវេសន៍ហៃទី និងស៊ីរី
06/26/2026 08:06 PM
អ៊ីស្រាអែលទម្លាក់ខិត្តប័ណ្ណ នៅ​ទីក្រុងរបស់​លីបង់ ដោយបញ្ជាឲ្យ​ប្រជាជនចាកចេញ
06/26/2026 08:06 PM