អគ្គលេខាធិការ គ.ល.ក. ប្តេជ្ញាចិត្តរឹតបណ្តឹងមិនឱ្យមាន Online Scams នៅតាមកាស៊ីណូឡើយ
រដ្ឋមន្រ្ដីក្រសួងការងារ និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិវឌ្ឍធនធានមនុស្ស
កម្ពុជាអំពាវនាវឱ្យមានការអនុវត្តច្បាប់អន្តរជាតិឱ្យបានពេញលេញ ដើម្បីការពារកុមារក្នុងជម្លោះប្រដាប់អាវុធ
សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់សុខាភិបាល ជំរុញក្រសួង ស្ថាប័ន រួមគ្នាអនុវត្តសកម្មភាពប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម និងជំងឺដង្កូវព្រូន

2025/03/25 04:50:51 pm        119
ភ្នំពេញ ៖ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជម្រុញក្រសួង ស្ថាប័ន អាជ្ញាធររាជធានី ខេត្ត រួមគ្នាអនុវត្តសកម្មភាពការងាររបស់កម្មវិធីជាតិទាំងបី គឺកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម និងជំងឺដង្កូវព្រូន ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងល្អប្រសើរថែមទៀត ក្រោមដំបូលនៃសុខសន្តិភាព សាមគ្គីភាព សេចក្តីថ្លៃថ្នូ និងវឌ្ឍនភាព នៅទូទាំងប្រទេស។ការថ្លែងរបស់ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង យ៉ាងដូច្នេះក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត នៃក្រសួងសុខាភិបាល ក្រោមប្រធានបទ «កម្ពុជាគ្មានជំងឺគ្រុនចាញ់ និងជំងឺព្រូនស៊ីស្តូត្រឹមឆ្នាំ២០២៥ ប្រកបដោយនិរន្តរភាព» នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ។ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង បានផ្តល់ជាអនុសាសន៍មួយចំនួនថែមទៀត ជូនដល់អង្គសន្និបាតសម្រាប់យកទៅធ្វើជាគតិ ដើម្បីពិនិត្យពិចារណាលើការវិនិយោគ គ្រប់គ្រង កែច្នៃ និងអនុវត្ត សម្រាប់កម្មវិធីជាតិទាំងបី នាឆ្នាំ២០២៥នេះ ដូចខាងក្រោម ៖សូមបន្តកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយចំនួនករណីឈឺ និងបង្ការកុំឱ្យស្លាប់ ពិសេសត្រូវ លុបបំបាត់ជំងឺគ្រុនចាញ់ និងជំងឺព្រូនស៊ីស្តូឱ្យបានជាស្ថាពរនាចុងឆ្នាំនេះ ស្របតាមផែនការយុទ្ធសាស្ត្រជាតិ។ សូមធ្វើការពិនិត្យវិភាគពិចារណារឡើងវិញលើ វិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិត រួមបញ្ចូលបច្ចេកវិទ្យាទំនើប ការលើកកម្ពស់ការចូលរួមអនុវត្តរបស់សហគមន៍ ការយល់ដឹងកាន់តែស៊ីជម្រៅអំពីកត្តាសង្គម បរិស្ថាន និងជីវសាស្រ្ត ដែលជាកត្តាឬសគល់មូលហេតុបង្កជំងឺគ្រុនចាញ់ គ្រុនឈាម ដង្កូវព្រូន និងជំងឺផ្សេងៗទៀត។ ពង្រឹង និងពង្រីកប្រសិទ្ធភាពការងារលើកកម្ពស់សុខភាពប្រកបដោយនវានុវត្តន៍ ផ្លាស់ប្តូរអាកប្បកិរិយាប្រជាពលរដ្ឋមកប្រកាន់យកការអនុវត្តអនាម័យផ្ទាល់ខ្លួន អនាម័យបរិស្ថាន អនាម័យការរស់នៅដែលអាចបង្ការជំងឺ និងកាត់ផ្តាច់ការចម្លងជំងឺបាន។ រៀបចំ និងគៀងគរធនធានសម្រាប់ ផែនការនិងការងារក្រោយការលុបបំបាត់ជំងឺគ្រុនចាញ់ ដែលរាប់ទាំងការរាយការណ៍ផ្អែកលើផែនការយុទ្ធសាស្រ្ត (២០១១-២០២៥) លទ្ធភាពនៃការវៀបចំឯកសារកម្មនៃជោគជ័យ ក៏ដូចជាកិច្ចការសំខាន់ៗឆ្ពោះទៅកាន់ការទទួលវិញ្ញាបនបត្របញ្ជាក់ការលុបបំបាត់ជំងឺគ្រុនចាញ់ ស្របតាមគោលការណ៍អន្តរជាតិ និងបន្តពង្រឹងការងារប្រយុទ្ធនឹងជំងឺគ្រុនឈាម ធ្វើយ៉ាងណាបង្ការកុំឱ្យមានការកើតឡើងការរាតត្បាតទ្រង់ទ្រាយធំ ។ ជាចុងក្រោយលោកបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត បានលើកឡើងថា មជ្ឈមណ្ឌល មានមុខងារចំបងដឹកនាំគ្រប់គ្រងបេសកកម្មប្រយុទ្ធ និងលុបបំបាត់រាល់ជំងឺបង្កឡើងដោយភ្នាក់ងារចម្លងបាណកសត្វ និងប៉ារ៉ាស៊ីត តាមរយៈកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ គ្រុនឈាម និងដង្កូវព្រូន ដោយមានកិច្ចសហការដៃគូអភិវឌ្ឍ ដៃគូអនុវត្តជាតិ និងអន្តរជាតិចូលរួម។ វឌ្ឍនភាពចំបងៗ នៃបេសកកម្មរបស់កម្មវិធីជាតិរួមមាន៖ សមិទ្ធផលទទួលបាននូវវិញ្ញាបនបត្រពីអង្គការសុខភាពពិភពលោក នាឆ្នាំ២០១៧ អំពីជំងឺព្រូនជើងដំរី លែងជាបញ្ហាសុខភាពសាធារណៈ នៅប្រទេសកម្ពុជា។ សមិទ្ធផលសម្រេចជោគជ័យលើគោលដៅគន្លឹះឆ្នាំ២០១៥ បញ្ឈប់ភាពស៊ាំថ្នាំអាតេម៉ីស៊ីនីន ជាមួយមេរោគគ្រុនចាញ់។ សម្រេចជោគជ័យលើគោលដៅគន្លឹះឆ្នាំ២០២០ ដោយគ្មានមនុស្សស្លាប់ដោយជំងឺគ្រុនចាញ់តាំងពីឆ្នាំ២០១៨។ គ្មានគ្រុនចាញ់ហ្វាល់ស៊ីប៉ារ៉ូមឆ្លងក្នុងប្រទេសឆ្នាំ២០២៤។ គ្រុនចាញ់ ឆ្នាំ២០២៤ មាន ៣៥៥ករណី និងឆ្នាំ២០២៥នេះ សល់៦ករណីឆ្លងក្នុងប្រទេស និង២ករណីនាំចូល។ ជំងឺគ្រុនឈាមឆ្នាំ២០២៤ កាត់បន្ថយជាង៤ដង បើប្រៀបធៀបនឹងឆ្នាំ២០២៣ និងបានទប់ស្កាត់បង្ការមិនឱ្យមនុស្សកើតគ្រុនឈាមបានជាង ៧០% ( ៥ម៉ឹនករណី)ឆ្នាំ២០២៥គ្រុនឈាមកំពុងនៅស្ថានភាពទាបជាធម្មតានិងស្លាប់តែមួយនាក់៕ អត្ថបទ រដ្ឋា

ត្រឹមត្រីមាសទី១ឆ្នាំនេះអ្នកផ្ទុកមេរោគអេដស៍ប្រមាណ៧ម៉ឺននាក់បានមកទទួលសេវាថែទាំ និងព្យាបាល ខណៈកម្ពុជាមានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ ៧៦.០០០ នាក់

2025/03/25 04:47:23 pm        126
ភ្នំពេញ ៖ ឯកឧត្តម ឈឹម ឃិនដារ៉េត អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានកោតសរសើរក្រុមការងារបច្ចេកទេស នៃគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន រាជធានី ខេត្ត ដែលបានប្រឹងប្រែងចូលរួមក្នុងការអនុវត្តការឆ្លើយតបនឹងមេរោគអេដស៍កន្លងមក ដែលបង្កឱ្យអត្រាប្រេវ៉ាឡង់មេរោគអេដស៍នៅកម្ពុជា បានធ្លាក់ចុះជាបន្តបន្ទាប់មកនៅត្រឹមតែ ០,៥ % នៅឆ្នាំ២០២៣ និងសម្រេចបាន ៨៩-៩៨-៩៨ នៃគោលដៅកំណត់៩៥។​ការថ្លែងរបស់ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ យ៉ាងដូច្នេះក្នុងកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី៣ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ការបង្ការការឆ្លងមេរោគអេដស៍ តាមរយៈវិធីសាស្រ្តការបង្ការមុនការប្រព្រឹត្តប្រឈម (PrEP)”។ឯកឧត្តមបណ្ឌិតបានបន្តថាការសម្រេចបាននូវលទ្ធផលជាទីមោទននេះ គឺដោយសារមានចក្ខុវិស័យវែងឆ្ងាយ និងឆន្ទៈមោះមុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រ និងអំពាវនាវជាចលនាជាតិតែមួយក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងការគិតគូរប្រកបដោយគតិបណ្ឌិត មោះមុត ឈ្លាសវៃ និងស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសម្រេចបាននូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ ព្រមទាំងមានការចូលរួមអនុវត្តពីគ្រប់ភាគីពាក់ព័ន្ធទាំងផ្នែកជាតិ អន្តរជាតិ និងសង្គមស៊ីវិល ក្រោមការដឹកនាំ និងសម្របសម្រួលរបស់ឯឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលនឹងឈានទៅសម្រេចបាននូវកម្មវត្ថុចំនួនបី ១)កាត់បន្ថយការឆ្លងថ្មីនៃមេរោគអេដស៍ឱ្យបានតិចជាង ១នាក់ក្នុងមួយថ្ងៃ ឬប្រមាណជាង ២០០នាក់ក្នុងមួយឆ្នាំ ២) កាត់បន្ថយការស្លាប់ដោយសារមេរោគអេដស៍ឱ្យនៅក្រោម ២០០នាក់ក្នុងមួយឆ្នាំ និង៣) លុបបំបាត់ការមាក់ងាយ និងរើសអើងអ្នកផ្ទុកមេរោគអេដស៍ និងប្រជាជនគន្លឹះ។តាមរយៈបទអន្តរាគមន៍របស់លោកវេជ្ជបណ្ឌិត ង៉ូវ បូរ៉ា អនុប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ក្រសួងសុខាភិបាល បានបង្ហាញថា មកដល់ត្រីមាសទី១ ឆ្នាំ២០២៥នេះ មានអ្នកផ្ទុកមេរោគអេដស៍បានមកទទួលសេវាថែទាំ និងព្យាបាលជំងឺអេដស៍មានចំនួនប្រមាណ ៧០.០១៣នាក់។ តាមការប៉ាន់ប្រមាណបែបវិទ្យាសាស្រ្តក្នុងឆ្នាំ២០២៣ មានអ្នកផ្ទុកមេរោគអេដស៍នៅកម្ពុជាមានប្រមាណជា ៧៦.០០០នាក់ ដោយក្នុងនោះមានអ្នកឆ្លងថ្មីប្រមាណជា ១.២០០នាក់ ដែលភាគច្រើនជាក្រុមប្រជាជនគន្លឹះដូចជា ក្រុមស្រ្តីបម្រើការនៅសេវាកម្សាន្តសប្បាយ ក្រុមបុរសរួមភេទនឹងបុរស ក្រុមបំប្លែងភេទ ក្រុមប្រើប្រាស់គ្រឿងញៀន និងក្រុមអ្នកចាក់គ្រឿងញៀន ដែលចំនួនសរុបប្រមាណជា ១៦០.៧៦៣នាក់។ជាបន្ត លោកវេជ្ជបណ្ឌិត បានជម្រាបជូនដល់អង្គប្រជុំផងដែរ ពីវិធីសាស្រ្តផ្តល់ឱសថបង្ការមុនការប្រព្រឹត្តប្រឈម ប្រឹព (PrEP) ដែលត្រូវតែអនុវត្តតាមនិយាមនៃការប្រើប្រាស់អនុម័តដោយក្រសួងសុខាភិបាល។ មកដល់ខែកុម្ភៈ ឆ្នាំ២០២៥នេះ កម្ពុជា មានសេវា ប្រឹព (PrEP) ចំនួន ៤៥កន្លែង ដែលមានអ្នកបានទទួល PrEP បានចំនូន ៣៤.០០០នាក់ ក្នុងនោះ បុរសរួមភេទនឹងបុរស ៦៩% ក្រុមបំប្លែងភេទ ១៣% ស្រ្តីបម្រើនៅសេវាកម្សាន្តសប្បាយ ១៥% និងដៃគូរបស់អ្នកផ្ទុកមេរោគអេដស៍ ឬក្រុមប្រជាជនគន្លឹះ ៣%។ លោកវេជ្ជបណ្ឌិត បានបញ្ជាក់ពីសកម្មភាពមួយចំនួនដែលគាំទ្រដល់អនុវត្ត ប្រឹព (PrEP) ក្នុងការឈានទៅសម្រេចបាននូវគោលដៅកំណត់ និងវិធីសាស្រ្តនៃការប្រើប្រាស់ PrEP ព្រមទាំងផែនការប្រចាំឆ្នាំសម្រាប់ការអនុវត្ត៕អត្ថបទ រដ្ឋា

មន្ត្រីជាន់ខ្ពស់នគរបាលជាតិណែនាំដល់អស់លោកដែលបានចាត់តាំងអោយទទួលភារកិច្ចថ្មីត្រូវអនុវត្តកិច្ចការសេសសល់និង​​​រួមសាមគ្គីឯកភាពផ្ទៃក្នុងដើម្បីសម្រេចគោលនយោបាយបច្ចកោណរាជរដ្ឋាភិបាលអាណត្តិទី៧

2025/03/25 03:11:12 pm        131
ស្វាយរៀង ៖ ឯកឧត្តម ឧត្តមសេនីយ៏ឯក តាន់ សំណាង អគ្គស្នងការរង តំណាងឯកឧត្តម នាយឧត្តមសេនីយ៏ សរ ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំដល់អស់លោក ដែលបានការតែងតាំងអោយទទួលភារកិច្ចថ្មី ត្រូវបន្តអនុវត្តកិច្ចការដែលនៅសេសសល់ និងធ្វើការសាមគ្គីឯកភាពផ្ទៃក្នុងអង្គភាព និងថ្នាក់ដឹកនាំខេត្ត ក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង រដ្ឋបាលមូលដ្ឋាន ដែលអស់លោកប្រតិបត្តិការ អោយបានជិតស្និត ដើម្បីសម្រេចគោលនយោបាយបញ្ចកោណរាជរដ្ឋាភិបាលនីតិកាលទី៧ ក្នុងវិសយ័ការពាររក្សាសន្តិសុខ សណ្ឋាប់ធ្នាប់សង្គម ។ការថ្លែងនិងមានប្រសាសន៍លើកឡើងរបស់មន្ត្រីជាន់ខ្ពស់អគ្គស្នងការនគរបាលបែបនេះ បានធ្វើឡើងខណះដែល ឯកឧត្តមអញ្ជើញប្រកាសតែងតាំង ស្នងការរងនគរបាលខេត្ត និងសម្រួលភារកិច្ចមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងចំនួន១៦រូប  ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោក សុខ រស់ អភិបាលរងខេត្ត និង អស់លោកជាមន្ត្រីថ្នាក់ដឹកនាំក្នុងស្ថាបន័នានាជុំវិញខេត្ត និង អស់លោក ជាអភិបាល ​អភិបាលរងស្រុក ក្រុង លោក លោកស្រីជា អធិការនគរបាលស្រុក ក្រុង និងនាយនគរបាលប៉ុស្តិរដ្ឋបាលឃុំ សង្កាត់ចំនួន២៩០នាក់ផងដែរ ។ក្នុងនាមអគ្គស្នងការនគរបាលជាតិ ឯកឧត្តមអគ្គស្នងការរង បានសម្ដែងអបអរសាទរចំពោះស្នាដៃ របស់ថ្នាក់ដឹកនាំ ពិសេសអស់លោក លោកស្រី នៅក្នុងស្នងការដ្ឋាននគបាលខេត្ត ដែលកន្លងមកបានរួមដឹកនាំ និងអនុវត្តគោលនយោបាយរាជរដ្ឋាភិបាល ក្នុងវិសយ័រក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ កាត់បន្ថយអត្រាបទល្មើស ពិសេសចរាចរណ៏ អោយនៅកំរិតទាប ដែលជាចំណែកទាក់ទាញអ្នកវិនិយោគអោយចូលមកកសាងមូលដ្ឋានគ្រឹះបង្កើតទីផ្សារការងារជូនពលរដ្ឋនៅក្នុងនិងក្រៅខេត្តជាបន្តបន្ទាប់ ។ឯកឧត្ដម បានណែនាំដល់មន្តី្រដែលទទួលភារកិច្ចថ្មី ក៏ដូចមន្ត្រីដែលមានភារកិច្ចត្រូវរួមសាមគ្គី អនុវត្តការងារដោយយកចិត្តទុកដាក់ក្នុងការដោះស្រាយនូវបញ្ហាដែលកើតមាននៅគ្រប់មូលដ្ឋាន តាមរយះយកកត្តាឈ្នះៗទាំងអស់គ្នាធ្វើជាគោលការដោះស្រាយ។  យកចិត្តទុកដាក់ រក្សា សន្តិសុខសង្គម តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា វៀតណាម ជំរុញដល់ អធិការនគរបាល ស្រុក ក្រុង  ប៉ុស្តិរដ្ឋបាលឃុំ សង្កាត់ បន្តអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាពបន្ថែម តាមរយះដោះស្រាយបញ្ហាដែលកើតមាននៅក្នុងមូលដ្ឋានដូចជា អំពើហឹង្សា ចោរកម្ម ការប្រើប្រាស់គ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៏ និងកង្វល់ផ្សេងៗ ទាំងសេវាតម្រូវការ សេវាបំរើ បង្ក្រាប ជាពិសេសរួមដោះស្រាយរាល់វិវាទទំនាស់ផ្សេងៗ រវាងពលរដ្ឋ និងពលរដ្ឋ  ដែលប្រឈមលើការងារសន្តិសុខ សណ្ដាប់ធ្នាប់ឱ្យបានទាន់ពេលវេលាដើម្បីធានាដល់ការរស់នៅមានភាពសុខសុខដុមរមនាក្រោមម្លប់សន្តិភាព ។ ដោយ ៖ ភា សារិទ្ធ 

ឯកឧត្តម ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារ ADB ដើម្បីលើកកម្ពស់បរិយាកាសវិនិយោគ និងបង្កើនភាពប្រកួតប្រជែងសម្រាប់កម្ពុជា

2025/03/25 03:09:25 pm        228
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank – ADB ) ដឹកនាំដោយ លោក Anthony Gil ប្រធានស្តីទីការិយាល័យតំណាង ADB ប្រចាំនៅកម្ពុជា, លោក Sion Mortin តំណាងក្រុមការងារមកពីទីស្នាក់ការកណ្តាលធនាគារ ADB ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ជំនួបនាព្រឹកនេះត្រូវបានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយស្និទ្ធស្នាល ដោយបានពិភាក្សាផ្លាស់ប្តូរយោបល់ជុំវិញ ការត្រៀមរៀបចំវេទិកាទាក់ទងនឹងពាណិជ្ជកម្មប្រកបដោយចីរភាពរបស់ ADB ដែលនឹងប្រព្រឹត្តឡើងនាពេលខាងមុខ, និយាមការថ្មីៗសម្រាប់ការតាក់តែង ឬកំណែទម្រង់ច្បាប់ និងគោលនយោបាយនានាឱ្យស្របតាមនិន្នាការសកល និងកត្តាពាក់ព័ន្ធផ្សេងទៀតដើម្បីជំរុញលើកកម្ពស់បរិយាកាសវិនិយោគ បង្កើនភាពប្រកួតប្រជែង និងទាក់ទាញវិនិយោគថ្មីៗ ឱ្យជ្រើសរើសកម្ពុជាជាទីតាំងបោះទុនក្នុងបរិការណ៍ពិភពលោក និងស្ថានភាពភូមិសាស្ត្រនយោបាយនាពេលបច្ចុប្បន្ន។នៅក្នុងឱកាសនៃជំនួបពិភាក្សាការងារនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះគណៈប្រតិភូ ADB ដែលមានវត្តមាន ទន្ទឹមនេះ ឯកឧត្តមបានលើកឡើងអំពីច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ខណៈដែលត្រូវបានទទួលស្គាល់ថាជាច្បាប់វិនិយោគសេរី និងប្រកបដោយការលើកទឹកចិត្តខ្ពស់សម្រាប់វិនិយោគិន បើធៀបទៅនឹងច្បាប់វិនិយោគ នៃបណ្តាប្រទេសនានានៅក្នុងតំបន់ ប៉ុន្តែកម្ពុជាក៏នៅតែមានតម្រូវការជាចាំបាច់ក្នុងការអភិវឌ្ឍគុណសម្បត្តិវិស័យពាក់ព័ន្ធសំខាន់ៗផ្សេងទៀត ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស (Foreign Direct Investment – FDI)។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ដើម្បីជាការសម្របសម្រួលដល់វិនិយោគិន ក្នុងការដាក់ពាក្យស្នើសុំវិនិយោគ និងដើម្បីចូលរួមជំរុញការអនុវត្ត ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ក៏ដូចជា គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) ដែលអនុញ្ញាតឱ្យវិនិយោគមានលទ្ធភាពដាក់ពាក្យស្នើសុំវិនិយោគបានពីគ្រប់ទីកន្លែង និងពេលវេលាតាមរយៈប្រព័ន្ធអ៊ីនធឺណេត។ជាមួយគ្នានេះគណៈប្រតិភូ ADB លើកឡើងអំពី យន្តការប្រព័ន្ធតាមដាន (Traceability) ដែលមានសមត្ថភាពក្នុងការតាមដានផលិតផល(ពិសេសផលិតផលកសិកម្ម) សម្ភារៈ ឬព័ត៌មានពាក់ព័ន្ធគ្រប់ដំណាក់កាល និងផ្តល់នូវភាពច្បាស់លាស់នៃការធ្វើដំណើររបស់ផលិតផល បង្កើនតម្លាភាព និងការយល់ដឹងអំពីខ្សែចង្វាក់ផ្គត់ផ្គង់ ដើម្បីធានាបាននូវផលិតផលដែលមានគុណភាពសមស្របតម្រូវការទីផ្សារនាំចេញ។តាមរយៈជំនួបនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សង្ឃឹមថា ADB នឹងបន្តផ្តល់កិច្ចសហការឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមមួយកម្រិតទៀត ពិសេសលើការផ្តល់យោបល់ពាន់ព័ន្ធនឹងការរៀបចំគោលនយោបាយ ការគាំទ្រកំណែទម្រង់គោលនយោបាយ និងការរៀបចំយុទ្ធសាស្រ្តនានាដើម្បីទាក់ទាញការវិនិយោគបន្ថែមទៀតក្នុងរយៈពេលពីរឆ្នាំខាងមុខ៕

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី អនុញ្ញាតឲ្យមេបញ្ជាការបញ្ជាការដ្ឋានយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាមជួបសម្តែងការគួរសម និងពិភាក្សាការងារ

2025/03/25 02:50:35 pm        193
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអនុញ្ញាតឲ្យឧត្តមសេនីយ៍ទោ ង្វៀន ជឿងថាំង (Nguyen Truong Thang) មេបញ្ជាការ បញ្ជាការដ្ឋានយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

សម្តេច ឃួន សុដារី៖ វិទ្យាសាស្រ្ដ ជាកត្តាគន្លឹះមួយក្នុងការសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ ២០៣០-២០៥០

2025/03/25 01:47:55 pm        117
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍លើកឡើងថា វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាកត្តាឈ្នះ-ចាញ់ ដែលកំណត់ឧត្តមភាពនៃការប្រកួតប្រជែងរបស់កម្ពុជា និងការសម្រេចបាន នូវចក្ខុវិស័យ ប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០ និងជាប្រទេស មានចំណូលខ្ពស់ក្នុងឆ្នាំ ២០៥០។សម្តេចបានមានប្រសាសន៍លើកឡើងដូច្នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកវេទិកាផ្សព្វផ្សាយ ស្តីពី«វឌ្ឍនភាព នៃវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១» នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។ វេទិកាផ្សព្វផ្សាយស្តីពី«វឌ្ឍនភាព នៃវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១» សហការរៀបចំរវាងសភានៃព្រះរាជាណាចក្រកម្ពុជាដែលមានព្រឹទ្ធសភានិងរដ្ឋសភា ជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយមានការចូលរួមពីសមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលនិងភាគីពាក់ព័ន្ធប្រមាណជិត៤០០ នាក់។សម្តេចប្រធានរដ្ឋសភា មានសេចក្ដីសោមនស្សរីករាយក្រៃលែង និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏ឧត្តុង្គឧត្តម របស់ លោកជំទាវ ឯកឧត្តម លោក លោកស្រីទាំងអស់ ដែលបានអញ្ជើញមកវិមានរដ្ឋសភា ចូលរួមវេទិកាផ្សព្វផ្សាយ ស្តីពី «វឌ្ឍនភាពនៃវិស័យវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍» តាមរយៈការអនុវត្តយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១។ សម្តេចបានគូសបញ្ជាក់ថា វេទិកាដ៏មានសារៈសំខាន់នេះ នឹងផ្ដល់នូវឱកាសដ៏មានតម្លៃជូនដល់ លោកជំទាវ ឯកឧត្តម លោក លោកស្រី ទាំងអស់ ដែលសុទ្ធសឹងជា អ្នកតាក់តែងច្បាប់ អ្នកអនុម័តច្បាប់ អ្នកបង្កើតគោលនយោបាយ អ្នកអនុវត្តផ្ទាល់ និងអ្នកជំនាញ លើវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការចែករំលែកពីវឌ្ឍនភាពការងារ ពិភាក្សា និងផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ជំនាញ លើប្រធានបទនេះ ដែលរួមចំណែកដ៏សំខាន់ ក្នុងការអភិវឌ្ឍ និងគ្រប់គ្រង វិស័យនេះឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។ រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំបន្តពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តី បានកំណត់ជាអាទិភាពគន្លឹះមួយ ក្នុងចំណោមអាទិភាពគន្លឹះទាំង ៥ ក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល ដែលនឹងត្រូវតែជំរុញ និងសម្រេចឱ្យបាន ដើម្បីកសាងសង្គមជាតិមួយមាន កំណើន សមធម៌ ចីរភាព និងសុខដុមនីយកម្ម។សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដ៏ច្រើនអនេក ដែលក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមការដឹកនាំរបស់ ឯកឧត្តម ហែម វណ្ណឌី សម្រេចបាន ក្នុងរយៈពេល ១៧ ខែ កន្លងមកនេះ ទាំងលើគោលនយោបាយ ការពង្រឹងលើកកម្ពស់សមត្ថភាព និងកែលម្អស្ថាប័ន វិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ វិស័យសហគ្រាសធុនតូចនិងមធ្យមនិងសិប្បកម្ម ការផ្គត់ផ្គង់ទឹកស្អាត ស្តង់ដារូបនីយកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាដើម។  ជាមួយគ្នានេះ សម្តេចក៏បានថ្លែងការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះលោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា និងឯកឧត្តម អ៊ុំ សារឹទ្ធ ប្រធានគណៈកម្មការទី៩ នៃព្រឹទ្ធសភា និង រដ្ឋមន្រ្ដីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តម លោកជំទាវ ព្រមទាំងមន្ត្រីពាក់ព័ន្ធទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែង ប្រកបដោយឆន្ទៈមោះមុត និងស្មារតីទទួលខុសត្រូវរួមគ្នា ក្នុងការរៀបចំវេទិកានេះឡើង។   សម្តេចបានគូសបញ្ជាក់ថា សភា និងរាជរដ្ឋាភិបាលបាននិងកំពុងបន្តសហការគ្នា យ៉ាងជិតស្និទ្ធ ដើម្បីជំរុញការអនុវត្តច្បាប់ និងការអនុវត្តគោលនយោបាយ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឱ្យទទួលបាន នូវសមិទ្ធផល និងប្រសិទ្ធភាពខ្ពស់ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការ និងពង្រឹងភាពជាដៃគូពហុវិស័យឱ្យបានកាន់តែរឹងមាំ។ ទោះយ៉ាងណាសម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា នៅលើវិស័យបច្ចេកវិទ្យានេះ ទោះបីជាមានសមិទ្ធផលគួរឱ្យកត់សម្គាល់យ៉ាងណាក៏ដោយ ក៏ទទួលស្គាល់ថានៅមានបញ្ហាប្រឈម និងរបាំងផ្សេងៗ ដែលយចាំបាច់ត្រូវទទួលស្គាល់ បន្តសិក្សាស្វែងយល់ និងដោះស្រាយឱ្យបានទាន់ពេល និងប្រកបដោយប្រសិទ្ធភាព សំដៅពង្រីកសក្ដានុពលរបស់វិស័យវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីការអភិវឌ្ឍជាតិ ដូចជាកង្វះខាតនូវហេដ្ឋារចនាសម្ព័ន្ធ ធនធាននៅមានកម្រិត និងគម្លាតក្នុងការអភិវឌ្ឍមូលធនមនុស្ស ជាបញ្ហាប្រឈម ដែលយើងត្រូវធ្វើការប្តេជ្ញាចិត្តខិតខំរួមគ្នាដោះស្រាយបញ្ហាប្រឈមនេះ៕

ក្រុមអ្នកស្រាវជ្រាវរកឃើញកំណត់ត្រាថ្មីសម្រាប់ពិភពលោក គឺខ្យងគោក ឬ «ខ្យងឧទយាទិត្យ» នៅភ្នំបាណន់ ខេត្តបាត់ដំបង

2025/03/25 01:39:18 pm        809
បាត់ដំបង៖ ការរកឃើញកំណត់ត្រាថ្មីសម្រាប់ពិភពលោកនៃប្រភេទខ្យងគោក នៅប្រទេសកម្ពុជាខ្យងឧទយាទិត្យ Clostophis udayaditinus ត្រូវបានរកឃើញ និងទទួលស្គាល់ថាជាប្រភេទខ្យងគោកថ្មីសម្រាប់វិទ្យាសាស្រ្ត ដែលត្រូវបានរកឃើញនៅភ្នំបាណន់ ក្នុងខេត្តបាត់ដំបង។ ខ្យងនេះត្រូវបានគេដាក់ឈ្មោះឱ្យថាខ្យងឧទយាទិត្យ គឺដើម្បីឧទ្ទិសដល់ព្រះបាទឧទយាទិត្យវរ្ម័នទី២(១០៥០ -១០៦៦) ដែលជាព្រះរាជាខ្មែរ ដំបូងគេដែលបានកសាងប្រាសាទភ្នំបាណន់ នៅលើកំពូលភ្នំបាណន់។ការស្រាវជ្រាវត្រូវបានធ្វើឡើងកាលពីឆ្នាំ ២០២៤ ដោយអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា សហការជាមួយក្រសួងបរិស្ថាន និងក្រុមអ្នកជំនាញពីសាកលវិទ្យាល័យChulalongkorn សាកលវិទ្យាល័យ Mahidol និងសាកលវិទ្យាល័យ Khon Kaenនិងគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU) តាមរយៈគម្រោង Bcoming។ តាមការសិក្សា កន្លងមកពីតំបន់ភ្នំថ្មកំបោរ ប្រទេសកម្ពុជា គេបានកត់ត្រាខ្យងគោកចំនួន១៣ប្រភេទ ពីពួក(Genus)ចំនួន៥ ក្នុងនោះក៏មិនទាន់មានពួក “Clostophis”នេះដែរ។ ដូចនេះការសិក្សារបស់យើងក៏បានបញ្ជាក់អំពីការរកឃើញនូវប្រភេទខ្យងគោកកំណត់ត្រាថ្មីសម្រាប់ពិភពលោក និងក៏បានបង្កើតនូវកំណត់ត្រាពួកថ្មីសម្រាប់ប្រទេសកម្ពុជាផងដែរ។ សូមបញ្ជាក់ផងដែរថា ខ្យងគោកពួក Clostophis ជាពួកខ្យងដែលមានទំហំតូច (ជាទូទៅតូចជាង២មីលីម៉ែត្រ) ហើយ ខ្យងឧទយាទិត្យClostophis udayaditinus គឺជាខ្យងទី២០នៃពួក Clostophis ដែលត្រូវបានគេរកឃើញ។  តំបន់ទេសភាពភ្នំថ្មកំបោរនៅប្រទេសកម្ពុជាសម្បូរទៅដោយប្រភេទសត្វដែលមានវត្តមានតែនៅក្នុងតំបន់ទាំងនេះ (Endemic) ។ ការរកឃើញនេះមានសារសំខាន់ព្រោះវាជាកំណត់ត្រាដំបូងនៃពួកខ្យង Clostophis នៅកម្ពុជា បានបង្ហាញពីលក្ខណ:ពិសេសនៃលក្ខខណ្ឌភូមិសាស្រ្ត និងប្រពន្ធអេកូឡូស៊ីនៃតំបន់ថ្មកំបោរកម្ពុជា ដែលមានសារសំខាន់សម្រាប់ការអភិរក្ស៕

IFC សាទរចំពោះការរីកចម្រើននៅក្នុងវិស័យ SMEs និងកម្រិត Micro កំពុងមានភាពរស់​រវើករបស់​កម្ពុជា

2025/03/25 01:24:55 pm        89
តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំកម្ពុជា បានសាទរដល់វិស័យឯកជននៅកម្ពុជា ជាពិសេសវិស័យ SMEs និងនៅ ក្នុងវិស័យកម្រិត Micro កំពុងមានភាពរស់រវើក និង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ដែលបានបង្ហាញដល់សេដ្ឋកិច្ចកំពុងរីកចម្រើន។លោកស្រី Towfiqua Hoque ប្រធានស្ថានតំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំ​កម្ពុជា នៅក្នុងជំនួបពិភាក្សាការងារ ជាមួយ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋ​មន្ត្រី​ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ នេះ លោកស្រី បាន​ថ្លែង​អំណរ​គុណយ៉ាងជ្រាលជ្រៅ ជូនចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ដែលបាន​អនុញ្ញាត​ឱ្យ​គណៈប្រតិភូ IFC ចូលជួបពិភាក្សាការងារដើម្បីសិក្សា និងស្វែងយល់ ឱ្យកាន់តែស៊ីជម្រៅ អំពី​ឱកាសពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា។ លោកស្រីកត់ សម្គាល់ថា វិស័យ​ឯកជននៅកម្ពុជាបានកំពុងដំណើរការល្អ និងដោយរលូន ទាំងក្នុងវិស័យ SMEs និងក្នុងវិស័យកម្រិត Micro នេះបាន បង្ហាញនូវភាពរស់រវើក នៅក្នុងសេដ្ឋកិច្ចកំពុងរីកចម្រើន។ បន្ថែមពីនេះ លោកស្រី ក៏បានចែករំលែក និងរៀបរាប់អំពីសកម្មភាពដែល IFC បានអនុវត្តកន្លងមកនៅកម្ពុជាក្នុងវិស័យឯកជន, វិនិយោគ, SMEs, កសិកម្ម, ថាមពល, ធនាគារជាដើម។ក្នុងជំនួបនេះដែរ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសរំលេច អំពីភាពមិនប្រាកដប្រជានៃស្ថានភាពភូមិសាស្ត្រ នយោបាយនៅលើសាកលលោក ជាពិសេសការធ្វើពាណិជ្ជកម្ម ដែលជាកត្តាចាំបាច់ នៃការបន្តពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ រវាង IFC និងប្រទេសកម្ពុជា និងបានលើកឡើងអំពីវឌ្ឍនភាពថ្មីៗពាក់ព័ន្ធនឹងដំណើរការនៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា បញ្ហាប្រឈម និងកាលានុវត្តភាពនានាឯកឧត្តម ក៏បានចែករំលែកជាសង្ខេប អំពីសាវតា និងដំណើរការវិវត្តនៃវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា និងបានសម្តែង នូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ IFC នៅកម្ពុជា ក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសក្នុងការវិនិយោគ និងវិស័យឯកជន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានស្នើសុំ និងជំរុញឱ្យ IFC សិក្សាពង្រីកប្រតិបត្តិការនៅកម្ពុជាទាំងទំហំ និង វិសាលភាពនៃការវិនិយោគលើវិស័យផ្សេងទៀត ក្រៅពីវិស័យធនាគារនិងហិរញ្ញវត្ថុ។លោកស្រី Towfiqua Hoque បានទទួលយក និងសន្យាពាំនាំនូវសំណើទាំងនេះ រាយការណ៍ជូនថ្នាក់ដឹកនាំ IFC ដើម្បីពិនិត្យ លទ្ធភាពពង្រីកប្រតិបត្តិការបន្ថែមទៀតនៅកម្ពុជា ជាពិសេសក្នុងវិស័យ ពាណិជ្ជកម្ម វិនិយោគ ហិរញ្ញវត្ថុ កសិកម្ម កសិ-ពាណិជ្ជកម្ម ឧស្សាហកម្ម ថាមពល ហេដ្ឋារចនាសម្ព័ន្ធ ឡូជីស្ទីក និងការដឹកជញ្ជូនជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

ត្រឹមឆ្នាំ២០២៤ មានអ្នកទទួលប្រាក់ឧបត្ថម្ភពីកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ១លាននាក់

2025/03/25 12:40:49 pm        215
ភ្នំពេញ៖ គិតត្រឹមឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិ​សម្បទា បានធ្វើបញ្ជីឈ្មោះសម្រាប់ប្រជាពលរដ្ឋ ដែលត្រូវទទួល​ប្រាក់​ឧបត្ថម្ភ​ពីក​ម្មវិ​ធី​ជាតិ​ជំនួយ​សង្គម ក្នុងគ្រួសារជាង ១លាននាក់ ដែលផ្ដោតលើគ្រួសារ និងមនុស្សចំនួន ៦ប្រភេទ ។បើយោងតាមរបាយការណ៍ ដែលបង្ហាញក្នុងសន្និបាតបូកសរុបការងារប្រចាំ ឆ្នាំ២០២៤ និង​លើក​ទិស​ដៅ​អនុវត្តន៍នៅឆ្នាំ២០២៥ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅ​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ២០២៥ បានឲ្យដឹងថា គ្រួសារដែលត្រូវទទួលសាច់ប្រាក់ពីកម្មវិធីនេះ រួម​មាន​គ្រួសារ​គោល​ជាង ៦២ម៉ឺនគ្រួសារ, ស្ត្រីមានផ្ទៃពោះជាង៣ម៉ឺន ៨ពាន់គ្រួសារ, កុមារអាយុ០-២ឆ្នាំ ជិត​២ម៉ឺននាក់, ជនចាស់ជរាជាង ៣០ម៉ឺននាក់, ជនមានពិការភាពជាង២ម៉ឺននាក់, និងអ្នក​ផ្ទុះ​មេរោគ​/ជំងឺអេដស៍ជាង ២ពាន់នាក់ ដោយសរុបជាទឹកប្រាក់អស់ចំនួនជាង៧៤លានដុល្លារ ។របាយការណ៍បានបន្តថា គិតចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ រាជ​រដ្ឋាភិបាលបានឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះជាង ២៦ម៉ឺននាក់ និងកុមារ​ក្រោម​អាយុ​២​ឆ្នាំ ចំនួនជាង ១៣ម៉ឺននាក់ ដែលចំណាយថវិកាប្រមាណជាង ៤៦លានដុល្លារ ។ ដោយ​ឡែក​គិត​ពី​ចាប់ផ្ដើមអនុវត្តកម្មវិធី ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្មវិធីជាតិ​ជំនួយ​សង្គម​ផ្នែក​បណ្ដុះ​បណ្ដាល​ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារ​ងាយ​រង​ហានិភ័យ មានយុវជនបានចុះឈ្មោះក្នុងកម្មវិធីជាង ២ម៉ឺននាក់ យុវជន​បាន​បញ្ចប់​ការ​សិក្សា​ជាង ៨ពាន់នាក់ និងយុវជនទទួលសាច់ប្រាក់ឧបត្ថម្ភជាង ១ម៉ឺននាក់ ចំណាយថវិកា​អស់​ជាង ១០ពាន់លានរៀល ។ក្នុងឱកាសនោះ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាន​វាយតម្លៃខ្ពស់ ពីកិច្ចខិតខំរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរបស់ក្រសួងគ្រប់លំដាប់ថ្នាក់ លើការ​អនុវត្ត​ការងារស្នូល ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ ។ជាមួយនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញបន្ថែមដល់មន្ត្រី បន្តខិតខំ​ផ្ដល់​សេវា​សុខុមាល​ភាព​មនុស្ស​ចាស់​ សេវាកិច្ចការពារកុមារ កម្មវិធីបង្វែរអនីតិជន កម្មវិធីបន្សាប ព្យាបាល ស្ដារនីតិ​សម្បទាដ​ល់​ជន​រង​គ្រោះដោយសារគ្រឿងញៀន សេវាគាំពារជនរងគ្រោះ សេវាសុខុមាលភាព​ជន​មាន​ពិការ​ភាព​ ការងាររបបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ៕ អត្ថបទ បាន សុខរិទ្ធិ

ក្រសួងធនធានទឹកដឹកនាំគណៈប្រតិភូក្រសួងធ្វើទស្សនកិច្ច មជ្ឈមណ្ឌលគ្រប់គ្រងប្រតិបត្តិការធនធានទឹកនៅប្រទេសកូរ៉េ

2025/03/25 12:34:50 pm        194
ភ្នំពេញ៖ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃ ទី២៥ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទស្សនកិច្ចមជ្ឈមណ្ឌលគ្រប់គ្រងប្រតិបត្តិការធនធានទឹកនៃសាជីវកម្មធនធានទឹកកូរ៉េ (K-Water) នៅទីក្រុងដេជាន់ ដើម្បីស្វែងយល់ពីបច្ចេកវិទ្យានៃការគ្រប់គ្រងធនធានទឹក ការគ្រប់គ្រងទំនប់ និងការគ្រប់គ្រងទឹកជំនន់។សូមជម្រាបថា សាជីវកម្មធនធានទឹកកូរ៉េ(K-water) បានបង្កើតឡើងក្នុងឆ្នាំ១៩៦៧ គឺជាសាជីវកម្មរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលទទួលបន្ទុកការអភិវឌ្ឍធនធានទឹកលើគ្រប់ផ្នែកសម្រាប់ការប្រើប្រាស់សាធារណៈ និងក្នុងឧស្សាហកម្ម។ សាជីវកម្មធនធានទឹកកូរ៉េបានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា តាំងពីឆ្នាំ១៩៩៩មក ដោយបានអភិវឌ្ឍគម្រោងធនធានទឹកជាច្រើន នៅតាមដងទន្លេមេគង្គ និងតាមបណ្តាខេត្តមួយចំនួននៃប្រទេសកម្ពុជា។សូមបញ្ជាក់ថា ឯកឧត្ដមរដ្ឋមន្ដ្រី ថោ ជេដ្ឋា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងចូលរួមវេទិកាទឹកអន្តរជាតិមេគង្គ-កូរ៉េ លើកទី៣ ឆ្នាំ២០២៥ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ដែលរៀបចំឡើងដោយក្រសួងបរិស្ថាន និងមជ្ឈមណ្ឌលទឹកមេគង្គ-កូរ៉េ (KOMEC) ក្នុងគោលបំណងដើម្បីផ្តល់ឱកាសពិភាក្សា និងដោះស្រាយបញ្ហាផ្សេងៗទាក់ទងនឹងការគ្រប់គ្រងទឹក និងភាពធន់នឹងអាកាសធាតុ ព្រមទាំងជំរុញភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់មេគង្គ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ហាង Randy's Donuts បង្កើតនំដូណាត់ពិសេស អបអរបាល់ទាត់ពិភពលោក​ទាក់ទាញ​អ្នកគាំទ្រ​បាល់ទាត់​នៅ Los Angeles
06/26/2026 11:06 AM
អគ្គលេខាធិការ គ.ល.ក. ប្តេជ្ញាចិត្តរឹតបណ្តឹងមិនឱ្យមាន Online Scams នៅតាមកាស៊ីណូឡើយ
06/26/2026 11:06 AM
រដ្ឋមន្រ្ដីក្រសួងការងារ និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិវឌ្ឍធនធានមនុស្ស
06/26/2026 10:06 AM
មេដឹកនាំកូរ៉េខាងជើង ត្រួតពិនិត្យការសាកល្បងអាវុធសំខាន់ដែលគេមើលឃើញថាផ្ដោតលើកូរ៉េខាងត្បូង
06/26/2026 10:06 AM
កម្ពុជាអំពាវនាវឱ្យមានការអនុវត្តច្បាប់អន្តរជាតិឱ្យបានពេញលេញ ដើម្បីការពារកុមារក្នុងជម្លោះប្រដាប់អាវុធ
06/26/2026 10:06 AM
កោះតៃវ៉ាន់ សាកល្បងការការពារប្រឆាំងនឹងការគំរាមកំហែងដែនសមុទ្ររបស់ប្រទេសចិន
06/26/2026 10:06 AM
សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន
06/26/2026 09:06 AM
ប្រទេសកេនយ៉ា ចាប់ខ្លួនមនុស្សជាង ៣៥០នាក់ ខណៈប្រជាជនប្រារព្ធខួបនៃការតវ៉ាដ៏បង្ហូរឈាម
06/26/2026 09:06 AM
UN៖ ការជម្លៀសនាវិកនៅច្រកសមុទ្រHormuz ត្រូវបានផ្អាកក្រោយការវាយប្រហារនៅឈូងសមុទ្រអូម៉ង់
06/26/2026 09:06 AM
រលកកម្ដៅកំពុងប៉ះពាល់ដល់មនុស្សជាង១០០ លាននាក់ចាប់ពីអេស្ប៉ាញដល់អាល្លឺម៉ង់ខណៈអ្នកស្លាប់ជាង២០០នាក់
06/26/2026 09:06 AM